Posted on Leave a comment

តើពាក្យ «ឈើបុក» មានន័យដូចម្ដេច ?


ឈើបុក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​មូល​វែង​ស្រួច​សម្រាប់​បុក ​ឬ​បុះ​ឲ្យ​មាន​ជា​រណ្ដៅ​តូច​ៗ ហើយ​ដាក់​ដាំ​គ្រាប់​ពោត គ្រាប់​សណ្ដែក​ជាដើម ។ ឈើបុះ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើទិព្វ» មានន័យដូចម្ដេច ?


ឈើទិព្វ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សពួកមួយ កម្ពស់ ០,៣​ – ១ម ដុះដុំគ្នាក្នុងព្រៃជ្រៅនៃប្រទេសកម្ពុជា លាវ និងវៀតណាម ។ គេនិយមដាំជារុក្ខជាតិលំអ។ គ្រូខ្មែរបុរាណប្រឫសឆុង​ឬ ស្ងោរអោយអ្នកជំងឺដែលឡើងឈាមខ្លាំងផឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើទាលប្រេង» មានន័យដូចម្ដេច ?


ឈើទាលប្រេង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទកម្ពស់ 20-30ម ដុះក្នុងព្រៃជ្រៅ លើដីទំនាប ឬដីទួលជិតមាត់ទឹក ឬមួយដុះនៅក្នុងព្រៃភ្នំដែលមានឧព្វេធពី 800 ទៅ 1500ម ។ មានដើមកំណើតក្នុងទ្វីបឥណ្ឌូចិន ជ្វា ប្រទេសហ្វីលីពីន និងកោះ Java ។ ជ័រប្រេងចម្រាញ់ដោយពួកព្នងសម្រាប់ធ្វើទៀន និងចន្លុះ ឈើសម្រាប់ធ្វើសសរផ្ទះ និងក្តារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើទាលបាយ, ឈើទាលទឹក, ឈើទាលធំ» មានន័យដូចម្ដេច ?


ឈើទាលបាយ, ឈើទាលទឹក, ឈើទាលធំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ​កម្ពស់ ២៥-៤០ ម ដុះក្នុងព្រៃត្រជាក់ ឬព្រៃក្រាស់មធ្យមក្នុងចន្លោះឧព្វេធពី ៣០០-៩០០ ម នៃឧបទ្វីបឥណ្ឌូចិន និងជ្វា។ ឈើមានតម្លៃណាស់សម្រាប់សង់ផ្ទះ ឬធ្វើប្រដាប់តាំងលំអ ពេលណា គេមិនចម្រាញ់យកជ័រពីដើម តែជារឿយៗ គេចម្រាញ់ពីដើមសម្រាប់ប្រើការផ្សេង ដូចជា លាបទូកឈើ ឬទុកធ្វើថ្នាំរំងាប់រោគ។ គ្រូថ្នាំខ្មែរយកជ័រឈើទាលបាយលាយជាមួយក្រមួនធ្វើថ្នាំបំពោកលើដំបៅរលួយ។ សំបកដើមតូចៗ ទើបទងមានស្លឹក ២-៤ គេប្រើជាថ្នាំព្យាបាលជំងឺសសន្លាក់ឆ្អឹង ថ្លើម។ ល។ ពេទ្យសត្វស្ងោរសំបកឱ្យសត្វពានៈផឹក ដើម្បីឱ្យវាស៊ីស្មៅបានច្រើនឆាប់ធំធាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើទាលត្រាញ់» មានន័យដូចម្ដេច ?


ឈើទាលត្រាញ់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​ធំ​មួយ​ប្រភេទ ច្រើន​មាន​តែ​នៅ​ក្នុង​ព្រៃ​របោះ​ជិត​ភ្នំ ។ ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ​ទៀត ដើម​មូល​ស្រលួត​ត្រង់ ដុះ​បែក​ជា​គុម្ព (អ្នក​ស្រុក​ខ្លះ ហៅ ដើម​របុក​ជា ស) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើទាលត្រាង» មានន័យដូចម្ដេច ?


ឈើទាលត្រាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សម្យ៉ាងកម្ពស់ ១-៥ម ពេលខ្លះស្ទើវារ មានរោមច្រើនពណ៌សប្រផេះ ដុះក្នុងព្រៃស្រោង ឬមាត់ព្រៃធំៗ នៃប្រទេសកម្ពុជា និងវៀតណាមខាងត្បូង។ គេតែប្រើមែកដែលមានស្លឹក សម្រាប់សំអាតស្ត្រីទើបសម្រាលកូនហើយ។ គ្រូថ្នាំបុរាណឆុង ឫស រម្ងាប់រោគគ្រុនចាញ់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើទាលដង» មានន័យដូចម្ដេច ?


ឈើទាលដង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទកម្ពស់ ៣០-៤៥ ម ដុះក្នុងព្រៃជ្រៅត្រជាក់នៅលើដីមានខ្សាច់ ដីឥដ្ឋ និងដីក្រហម។ ប្រភេទនេះមានច្រើនប្រទេសណាស់ Bangladesh កោះ Andaman ភូមា ថៃ លាវ កម្ពុជា វៀតណាម។ ជ័រស្ទើររឹងសម្រាប់ធ្វើចន្លុះ ឈើពណ៌ក្រហមក្រមៅមានតម្លៃណាស់ សម្រាប់អារធ្វើក្តារ ធ្វើតុ ទូ និងប្រដាប់តាំងលំអ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើទាល» មានន័យដូចម្ដេច ?


ឈើទាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​ជ័រ​សម្រាប់​ធ្វើ​ចន្លុះ​ ឬ​លាប បិទ ពរ​ទូក​ជាដើម; ឯ​ខ្លឹម​សម្រាប់​ជា​គ្រឿង​ទព្វ​សម្ភារៈ​ផ្សេង​ៗ ជា​ឈើ​មាន​ប្រយោជន៍​យ៉ាង​សំខាន់​ក្នុង​កម្ពុជ​ប្រទេស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើទា» មានន័យដូចម្ដេច ?


ឈើទា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាងកម្ពស់ ១០-៣០ ម ដុះក្នុងព្រៃធំត្រជាក់ និងព្រៃស្មាច់នៃឥណ្ឌូចិន ជ្វា ក្នុងប្រទេសឥណ្ឌា និងចិន។ ដើមនេះអាចដុះបានច្រើន ដោយមានគ្រាប់តូចៗអាចហើរតាមខ្យល់ សត្វទាចូលចិត្តស៊ីគ្រាប់នេះណាស់។ ឈើមានតម្លៃសម្រាប់សងគេហដ្ឋាន និងទូក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើថ្ម, ក្បាលកន្លង់» មានន័យដូចម្ដេច ?


ឈើថ្ម, ក្បាលកន្លង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សមួយប្រភេទកម្ពស់ ៨-១៥ ម ដុះក្នុងព្រៃល្បោះ ឬក្នុងព្រៃស្ទើរក្រាស់នៃប្រទេសកម្ពុជា លាវ​ និងថៃ។ ឈើរឹងខ្មៅស្រិល គេនិយមប្រើសម្រាប់ធ្វើតុ ទូ​ និងវត្ថុលំអផ្សេងៗ។ សំបកសម្រាប់ធ្វើថ្នាំលើកកម្លាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើត្រង់» មានន័យដូចម្ដេច ?


ឈើត្រង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដី​ក្លាយ​មក​ពី​ពាក្យ ចត្រង្គ (ម. ព. នោះ) ។ គួរ​ឈប់​លែង​ប្រើ​ត​ទៅ​ទៀត គួរ​ប្រើ ចត្រង្គ វិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើត្បាល់, ឈើភ្នំ» មានន័យដូចម្ដេច ?


ឈើត្បាល់, ឈើភ្នំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាងកម្ពស់ ២០-៣៥ ម ជ្រុះស្លឹកពេលរដូវប្រាំង ។ មានគល់ក្រាស់ដល់ ៧០ ស.ម វិជ្ឈមាត្រ ដុះក្នុងព្រៃស្រោងលើដីរាប ឬលើភ្នំកម្បស់ ១៨០០ ម នៃឥណ្ឌូចិន​ ឧបទ្វីបជ្វា និងប្រទេសឥណ្ឌូនេស៊ី។ ផ្លែទុំគេធ្វើគ្រឿងការី។ នៅប្រទេសខ្មែរ ដើមឈើនេះសម្រាប់ធ្វើត្បាល់កិនស្រូវ និងសង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើតូច» មានន័យដូចម្ដេច ?


ឈើតូច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ៤-៦ ម ដុះក្នុងទីវាលនៃឥណ្ឌូចិន។ ដើមមិនជាប់ល្អទេ តែគេតែងប្រើប្រាស់សម្រាប់សង់រោងបណ្តោះអាសន្ន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើតាលនាងដែង,ឈើទាលបង្គួយ, នាងដែងក្រហម» មានន័យដូចម្ដេច ?


ឈើតាលនាងដែង,ឈើទាលបង្គួយ, នាងដែងក្រហម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សកម្ពស់ ២០-៤០ ម ដុះក្នុងព្រៃក្រាស់ក្លាយ ឬព្រៃក្រាស់ធម្យមជ្រុះស្លឹកតិច ឬច្រើនលើដីរាប ឬលើភ្នំខ្ពស់រហូត ១២០០ ម លើដីជីជាតិ និងទឹកសម្រេងល្អ។ ដើមនេះមានក្នុងឧបទ្វីបឥណ្ឌូចិន និងជ្វា។ ជ័រសម្រាប់ប្រើការបិទទូក​ និងធ្វើចន្លុះ។ ឈើអាចប្រើធ្វើគ្រឿងផ្ទះដែលនៅម្លប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើដៃខ្លា» មានន័យដូចម្ដេច ?


ឈើដៃខ្លា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ កម្ពស់ ៣ -៤ម ដុះក្នុងព្រៃ ធំប្រទេសកម្ពុជា និងវៀតណាម ។ ឈើគេប្រើសម្រាប់ធ្វើជាត្រា និងទ្រនាប់ជើង ។ ជ័រអាចប្រើធ្វើជាជ័រកៅស៊ូបាន ។ គ្រាប់មានជាតិប្រេង គេប្រើធ្វើជាអាហារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើឈ្នាន់» មានន័យដូចម្ដេច ?


ឈើឈ្នាន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​សម្រាប់​ជាន់​ឲ្យ​តង្ករ​បើក​បិទ (គ្រឿង​តម្បាញ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើជ្រែង» មានន័យដូចម្ដេច ?


ឈើជ្រែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​សម្រាប់​ទល់​ជ្រែង​ ឬ​ឈើ​ដែល​ទល់​ទប់ ជ្រែង​អ្វី​ៗ​កុំ​ឲ្យ​ទ្រេត​កុំ​ឲ្យ​រលំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើជ័រធំ, ពាលពេច» មានន័យដូចម្ដេច ?


ឈើជ័រធំ, ពាលពេច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក ឬព្រឹក្សមួយប្រភេទកម្ពស់ពី ៥-១០ ម ដុះក្នុងព្រៃមាត់សមុទ្រក្នុងប្រទេសក្តៅទ្វីបអាស៊ី អាហ្វ្រិក អូស្ត្រាលី គ្មានដុះក្នុងទ្វីបអាមេរិកទេ។ ផ្លែក្រហម។ គ្រាប់មានជាតិពុល គេប្រើសម្រាប់បំពុលទ្រីមុននេសាទ។ ឈើប្រើសង់រោងបណ្តោះអាសន្នបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើជ័រ» មានន័យដូចម្ដេច ?


ឈើជ័រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង មានកម្ពស់ ៦-១០ ម ដុះក្នុងព្រៃមាត់សមុទ្រ នៃអាស៊ីក្តៅ។ ឈើមានភាពរឹង ធ្ងន់ ពណ៌ក្រហមភាវ មានជាតិល្វីង បើដុតអាចឱ្យក្លិនក្រអូប ហើយក្រហាយបើប៉ះស្បែក ឬភ្នែក។ ស្លឹកពុល តិចៗ ឫសមិនសូវពុល ហើយគ្រាប់ធ្វើថ្នាំព្យាបាលជំងឺហើមជើង ដៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើច្រាន» មានន័យដូចម្ដេច ?


ឈើច្រាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ ​ឬ​ឫស្សី​ស្រួច​ខ្លី សម្រាប់​បុះ​ដី​រាស់​ដែល​រឹង​ឲ្យ​មុត​ជា​រណ្ដៅ​តូច​ហើយ​ស្ទូង​ស្រូវ (អ្នក​ស្រុក​ខ្លះ ហៅ ឈើ​ជូន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើច្រត់» មានន័យដូចម្ដេច ?


ឈើច្រត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​មាន​ចម្ពាម​ដែក ​ឬ​ស្ពាន់​ដាក់​នៅ​គល់​ឬ​ឥត​ចម្ពាម​ក៏​បាន​ សម្រាប់​កាន់​ច្រត់​ទប់​អត្តភាព; ក្នុង​វិន័យ​ខាង​ព្រះ​ពុទ្ធសាសនា​ មាន​ពុទ្ធានុញ្ញាត​ឲ្យ​ប្រើ​បាន​ចំពោះ​តែ​ភិក្ខុ​មាន​ជំងឺ ដែល​ខាន​កាន់​ឈើ​ច្រត់​មិន​អាច​នឹង​ដើរ​បាន ខ្នាត​ឈើ​ច្រត់​នោះ​យ៉ាង​វែង​បាន​ត្រឹម​តែ​ប្រវែង ៤ ហត្ថ ត្រូវ​ឲ្យ​មាន​អនុញ្ញាត​អំពី​ជំនុំ​សង្ឃ​ផង​ទើប​កាន់​បាន ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះទណ្ឌៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើចាក់ធ្មេញ» មានន័យដូចម្ដេច ?


ឈើចាក់ធ្មេញ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចម្រៀក​ឈើ​តូច​ៗ សម្រាប់​ចាក់​ឆ្កឹះ​ឲ្យ​អស់​មន្ទិល​ដែល​ជាប់​នៅ​ចន្លោះ​ធ្មេញ ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ធ្នាក់ព្រះទន្ត, ព្រះទន្តកដ្ឋ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើគូស» មានន័យដូចម្ដេច ?


ឈើគូស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​គូស​យក​ភ្លើង ។
ឧទាហរណ៍៖ ឈើ​គូស ១ ហោ ឈើ​គូស ១ ប្រអប់ គ្រាប់​ឈើ​គូស សម្បក​ឈើ​គូស; (ហៅ ដែកគូស ក៏​បាន; កាល​ពី​ក្នុង​សម័យ​បុរាណ ប្រើ​ដែក​ភ្លើង, ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ ក៏​នៅ​មាន​ប្រើ​ខ្លះ​ដែរ ព្រោះ​ជា​របស់​អាច​ធ្វើ​កើត​ដោយ​ងាយ​មិន​ចាំ​បាច់​ទិញ, សម្រាប់​អ្នក​ក្រី​ក្រ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើខ្មៅ» មានន័យដូចម្ដេច ?


ឈើខ្មៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​ខ្លឹម​ខ្មៅ​រលើប ។
ព្រឹក្សកម្ពស់ ៧-១៥ ម បែកមែកជាច្រើនសំបកក្រៅពណ៌ខ្មៅប្រផេះ ដុះក្នុងព្រៃក្រាស់មធ្យមនៅកម្ពុជា ជាពិសេសក្នុងខេត្តកំពង់ចាម។ ផ្កា ស ក្លិនក្រអូប គេនិយមបេះដាក់ថូជាលំអផ្ទះ។ ឈើក្លាយជាឈើខ្មៅស្រិល មានតម្លៃណាស់សម្រាប់ធ្វើវត្ថុលំអ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើខ្នោសអណ្តាត» មានន័យដូចម្ដេច ?


ឈើខ្នោសអណ្តាត


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះជីវ្ហាវិសោធន៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើខ្នាត» មានន័យដូចម្ដេច ?


ឈើខ្នាត


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះរាជមានៈ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើក្រុងស្វា, ត្រាចគល់» មានន័យដូចម្ដេច ?


ឈើក្រុងស្វា, ត្រាចគល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅប្រចាំឆ្នាំ ដុះត្រង់ឡើងលើ កម្ពស់ ០,៥-១ ម កូនស្លឹកមានតែមួយ ដុះលើវាលស្មៅ តាមមាត់ទឹកមាត់សមុទ្រលើដីទំនាបនសប្រទេសអាស៊ីក្តៅ។ គ្រាប់អាចបរិភោគបាន។ គ្រូបុរាណប្រើដើមឈើក្រុងស្វា ផ្សំជាមួយដើមដទៃទៀតធ្វើថ្នាំ សម្រាប់ព្យាបាលជំងឺឈឺសួត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើកែវ» មានន័យដូចម្ដេច ?


ឈើកែវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​សាច់​រឹង​ស្និទ្ធ​សម្បុរ-ស​ស្រដៀង​នឹង​សាច់​ភ្លុក ។
ចុល្លព្រឹក្សម្យ៉ាង កម្ពស់ ២-៣ ម ដុះក្នុងព្រៃធំនៃអាស៊ីអាគ្នេយ៍ ។ គេនិយមដាំក្នុងទីក្រុងជាលំអ ដោយផ្កាពណ៌ស មានក្លិនក្រអូប ។ ផ្កាអាច ប្រើសំរាប់លាយជាមួយតែ ។ ឈើអាចប្រើការធ្វើ ជាវត្វុសំរាប់ធ្វើផ្ទះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើកូត» មានន័យដូចម្ដេច ?


ឈើកូត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ ឬ​ឫស្សី​សម្រាប់​កូត​អ្វី​ៗ មាន​សម្បារ​ចេក​និង​អំបោះ​ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើកង់» មានន័យដូចម្ដេច ?


ឈើកង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​ហុប​មាន​បណ្ដោយ​ប្រវែង​ពី ១ ម៉ែត្រ ទៅ​ដល់ ៥ ម៉ែត្រ (ហៅ​តាម​ទម្លាប់​អ្នក​ស្រុក) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើ-ស» មានន័យដូចម្ដេច ?


ឈើ-ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ-ស ជាព្រឹក្សកម្ពស់ ២០-៣០ ម ដុះក្នុងព្រៃក្រាស់ ឬស្ទើរក្រាស់នៃប្រទេសខ្មែរ និង វៀតណាមខាងត្បូង។ ដើមនេះគេច្រើនដាំជលំអ។ ឈើពណ៌ស ស្រាល ស្រួលអារ សំរាប់ធ្វើជាក្តារក្រាលផ្ទះ និង កាណូត។ សំបកវា គេប្រើជាថ្នាំគ្រុន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈើ» មានន័យដូចម្ដេច ?


ឈើ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អនុបាទិន្នកៈ​ពួក​មួយ មាន​ច្រើ​ន​ប្រភេទ ជាពួក​ធាតុ​រឹង ដុះ​លូត​លាស់​អាស្រ័យ​ឫស​ដែល​ចាក់​ចុះ​ស្រូប​យក​រស​ជាតិ​ផែន​ដី ទុក​ដូច​ជា​អាហារ​ឲ្យ​ចម្រើន​សាច់​ដើម មែក សម្បក ស្លឹក​ផ្កា ផ្លែ ជា​ធាតុ​មាន​ប្រយោជន៍​យ៉ាង​ធំ​ដល់​ពួក​មនុស្ស …។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈូស» មានន័យដូចម្ដេច ?


ឈូស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ.) (ឈូឞ “បៀតបៀន ពិឃាត ប្រហារ”) ចាំង ជម្រះ​ដោយ​ដែក​ឈូស ។
ឧទាហរណ៍៖ ឈូស​ឈើ ។

               ចូក​កំសុល​នឹង​ជើង។
ឧទាហរណ៍៖ យក​ជើង​ឈូស​ដី ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​ដែក​មាន​ផ្លែ​មាន​ស្នូក សម្រាប់​ឈូស ។
ឧទាហរណ៍៖ ផ្លែ​ដែក​ឈូស ស្នូក​ដែក​ឈូស សំលៀង​ដែក​ឈូស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈូឈី» មានន័យដូចម្ដេច ?


ឈូឈី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សម្ល​ទឹក​ខាប់​មួយ​ប្រភេទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈូឆរ» មានន័យដូចម្ដេច ?


ឈូឆរ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អ៊ូអរ ។
ឧទាហរណ៍៖ មាន​មនុស្ស​ទៅ​ឈូឆរ ផ្អើល​ឈូឆរ ជួយ​ឈឺ​ឆ្អាល​ឈូឆរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈូច» មានន័យដូចម្ដេច ?


ឈូច


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សំឡេង​លាន់​ឮ​ឡើង​ព្រម​នឹង​ម្រាម​ដៃ​ដែល​លូក​ចាក់​អវយវៈ​គេ​លេង​ជា​ល្បែង ។
ឧទាហរណ៍៖ ឈូច ! ចាក់​ឈូច !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈូង (សមុទ្រ)» មានន័យដូចម្ដេច ?


ឈូង (សមុទ្រ)


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដៃសមុទ្រ ដែលលយចូលទៅក្នុងដីគោក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈូង» មានន័យដូចម្ដេច ?


ឈូង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ញោច​សមុទ្ទ ទន្លេ ស្ទឹង បឹង ដែល​ជា​ញក​ជា​កៀន​ចូល​ក្នុង​ច្រាំង។
ឧទាហរណ៍៖ ឈូង​សមុទ្ទ ។

                 រមូរ​សំពត់​ដែល​ចង​ក្របួច​ចុង​សម្រាប់​កាន់​បោះ ឬ​ចោល​ក្នុង​ល្បែង​ឈូង ។
ឧទាហរណ៍៖ បោះ​ឈូង ចោល​ឈូង ;ល្បែង​នុះ​ឯង​ក៏​ហៅ​ថា ឈូង ដែរ : លេង​ឈូង ច្រៀង​ឈូង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈូករ័ត្ន» មានន័យដូចម្ដេច ?


ឈូករ័ត្ន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈូករ័ត្ន ជាស្មៅធំប្រចាំឆ្នាំ មានផ្កាលឿងធំៗ ដើមកំណើតនៅទ្វីបអាមេរិកខាងជើង គេនាំមកដាំគ្រប់សកលលោក ។ នៅប្រទេសខ្មែរ គេដាំឈូករ័ត្នជាលំអ ។ ផ្កាក្រៀម អាចឆុងទឹកផឹក ជាពីសេសសម្រាប់នារី មានគភ៌ ដើម្បីឲ្យមានសុខភាពល្អ ។ នៅប្រទេសខ្លះគ្រាប់ឈូករ័ត្ន សម្រាប់ធ្វើប្រេងជាអាហារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈូករដ្ឋព្រៃ, ព្រះទាលអន្ទង់, ផ្កាក្រចក» មានន័យដូចម្ដេច ?


ឈូករដ្ឋព្រៃ, ព្រះទាលអន្ទង់, ផ្កាក្រចក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទាលមួយប្រភេទកម្ពស់ ៣០-៤០ ស.ម មានស្លឹកតូចដូចស្លឹកស្រូវវែងៗ ផ្កាពណ៌ស្វាយដុះជាបែបភាព មានកម្ពស់ប្រហែលស្លឹក។ ប្រទាលនេះមានដុះក្រោមដើមឈើ ព្រៃល្បោះក្នុងប្រទេសកម្ពុជាគ្មានដុះនៅប្រទេសដទៃឡើយ។ គេឃើញផ្កាឈូករដ្ឋព្រៃលក់ក្នុងផ្សារ ពេលរដូវភ្លៀង។ គ្រូថ្នាំបុរាណ ស្ងោរដើមនេះឱ្យអ្នកមានជំងឺអតិសីតភាពផឹកលាយជាមួយអូ ដី វី (សុរា)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈូក» មានន័យដូចម្ដេច ?


ឈូក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជលជជាតិ​ពួក​មួយ ដើម​រឹង​មាន​បន្លា ស្លឹក​ធំ​កំពាង ផ្កា​ប្រើ​ជា​គ្រឿង​បូជា ក្រអៅ និង​មើម​ប្រើ​ជា​អាហារ​បាន​ច្រើ​ន​យ៉ាង បុក​ត្រង​ច្រោះ​យក​ម្សៅ​ក៏​បាន ផ្លែ​ប្រើ​ជា​អាហារ​តាម​ខ្ចី​តាម​ចាស់ ដាំ​ក្នុង​ស្រះ ត្រពាំង បឹង ងាយ​កើត ដុះ​សាយ​ឆាប់​រហ័ស។ ឈូក​មាន​ច្រើន​ប្រភេទ​មាន ឈូក​ស ឈូក​ក្រហម ឈូក​ច្រាល ជាដើម ។
ឈ្មោះតិណជាតិដុះក្នុងទឹក ដើមកប់ក្នុងភក់ (មើមឈូក)។ ទងស្លឹក និងទងផ្កាដុះចេញពីមើមនេះ។ ស្លឹកធំកំពាងលេចឡើងលើទឹក។ ជារុក្ខជាតិគេដាំជាលំអ នៅគ្រប់ប្រភេទសកលលោក ជាពិសេសនៅអាស៊ីផ្នែកក្តៅ និងទ្វីបអាមេរិកខាងជើង។ ផ្លែខ្ចីគេបរិភោគឆៅ ផ្លែទុំគេស្ងោរអោយឆ្អិនសិនមុនបរិភោគ។ គ្រាប់ទុំ(ផ្លែ)ពណ៌ខ្មៅ គេអាចកាត់ជាពីរតាមបណ្តោយហើយលីងធ្វើជាចំណី។ គេអាចទុកធ្វើតំណាប់ក៏បាន តំណាប់នេះមានលក់ក្នុងផ្សារអាស៊ី។ ក្រអៅ មើម និង ឥណ្ហាស័យខ្ចីៗ ប្រើជាអាហារបានច្រើនយ៉ាង។ ផ្កាគេច្រើនប្រើជាគ្រឿងបូជា។ ម្សៅនៃមើមមានឱជារសណាស់ គេអាចអោយអ្នកងើបពីឈឺបរិភោគ ដើម្បីឆាប់មានកំលាំង។ តាមក្បួនឱសថបុរាណ, ពន្លកពណ៌បៃតងក្នុងគ្រាប់ ពួកចិនៗនៅប្រទេសខ្មែរប្រើជាថ្នាំរម្ងាប់រោគគ្រុន ជំងឺអាសន្នរោគ ឬជាថ្នាំងធ្វើឱ្យឆាប់គេងលក់។ គេឆុងត្របកផ្កាត្រៀមលាយជាមួយទងលំអង ផ្កាឈ្មោល ឬមិនបាច់លាយសំរាប់ផឹកឱ្យបាត់គ្រុន និងព្យាបាលជំងឺថ្លើម។ គេឆុងពន្លកគ្រាប់ ផឹកព្យាបាលជំងឺរោគ។ ឈូកប្រហែលមានដើមកំណើតក្នុងប្រទេស Egypte ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈូ» មានន័យដូចម្ដេច ?


ឈូ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សន្ធឹក​ទឹក​ហូរ​ខ្លាំង ឬ​សន្ធឹក​ភ្លៀង​ធំ​ជាដើម ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា កង​រំពង អ៊ូ ។
ឧទាហរណ៍៖  ផ្អើល​ឈូ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈុត» មានន័យដូចម្ដេច ?


ឈុត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ជុត អ.ថ. ឈុត ) ពាក្យសម្រាប់ប្រើហៅរបស់ដែលប្រមូលរួមចូលជាពួកមួយ, ជា ១ គ្រឿង
ឧទាហរណ៍៖ ពែង ១ ឈុត ចាន ១ ឈុត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈឺឆ្អាល» មានន័យដូចម្ដេច ?


ឈឺឆ្អាល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យក​អាសា ជួយ​ធ្វើ​កិច្ច​ការ ជួយ​ដោះ​ទុក្ខ​ធុរៈ​ផ្សេង​ៗ ។
ឧទាហរណ៍៖ ត្រូវ​ជួយ​ឈឺ​ឆ្អាល​គ្នា​ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈឺ» មានន័យដូចម្ដេច ?


ឈឺ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​ជំងឺ ទទួល​រង​ជំងឺ ។ ឈឺ​ចិត្ត ក្ដៅ​ចិត្ត​ហាក់​ដូច​ជា​ពើត​ចាប់​ឈឺ​ផ្សា ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ជំងឺ ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ប្រឈួន, ទ្រង់ព្រះអាពាធ, ទ្រង់ព្រះអផាសុក


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈឹប» មានន័យដូចម្ដេច ?


ឈឹប


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សំឡេង​ឮ​ដោយ​ចាក់​នឹង​ស្ន​ ឬ​ច្បូក​ជាដើម ។
ឧទាហរណ៍៖ ចាក់​ឈឹប សូរ​ឈឹប !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈឹង» មានន័យដូចម្ដេច ?


ឈឹង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) តុទាបមានសណ្ឋានទ្រវែងឬបួនជ្រុង ។
ឧទាហរណ៍៖ ដាក់អីវ៉ាន់លើឈឹង ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា សូន្យ​សូរ​សព្ទ ស្ងប់​ស្ងាត់ ជ្រៀប ជ្រងំ ។
ឧទាហរណ៍៖ ស្ងាត់​ឈឹង ស្ងប់​ឈឹង បាត់​មាត់​ឈឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈិង» មានន័យដូចម្ដេច ?


ឈិង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​គ្រឿង​ភ្លេង​មួយ​ប្រភេទ​ក្នុង​វង់​ភ្លេង​ខ្សែ ។
ឧទាហរណ៍៖ ភ្លេង​ខ្សែ​ខ្វះ​ឈិង មិន​សូវ​ពីរោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈាវ» មានន័យដូចម្ដេច ?


ឈាវ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រង្វើល មួយ​ៗ ល្បោះ​ៗ មួយ​ដង​មួយ​កាល ។
ឧទាហរណ៍៖ ស្ទូង​ឈាវ សំទូង​ឈាវ​ៗ ទៅ​មក​ឈាវ (ប្រើ​តាម​ទម្លាប់​ស្រុក) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​រង្វើល មួយ​ៗ ល្បោះ​ៗ មួយ​ដង​មួយ​កាល ។
ឧទាហរណ៍៖ ស្ទូង​ឈាវ សំទូង​ឈាវ​ៗ ទៅ​មក​ឈាវ (ប្រើ​តាម​ទម្លាប់​ស្រុក) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈាមសង្កែ» មានន័យដូចម្ដេច ?


ឈាមសង្កែ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សម្យ៉ាងកម្ពស់ ៨-១ ៥ម ដុះក្នុងព្រៃធំ ដែលជ្រុះ ឬមិនជ្រុះស្លឹករដូវប្រាំង នៅប្រទេសកម្ពុជា និង នៅវៀតណាមខាងត្បូង ។ ឈើឈាមសង្កែមានពណ៌ ស ឬប្រផេះ សាច់មត់ល្អ គេប្រើសម្រាប់ធ្វើ តុ ទូ ផ្លាន ដងកាំបិត ពូថៅ និង គ្រឿងផ្ទះផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈាមធ្លាក់» មានន័យដូចម្ដេច ?


ឈាមធ្លាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈាមដែលចេះតែហូរចេញមក គឺធ្លាក់ចេញពីរោហិណី ពីធមនី និងពីកេសនាលី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈាម» មានន័យដូចម្ដេច ?


ឈាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការៈ​រាវ (ធាតុ​ទឹក) សម្បុរ​ក្រហម ជ្រួតជ្រាប​សព្វ​សរសែ​ក្នុង​សារព៌ាង្គកាយ ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះលោហិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈាបនដ្ឋាន» មានន័យដូចម្ដេច ?


ឈាបនដ្ឋាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ទី​សម្រាប់​ធ្វើ​ឈាបនកិច្ច កន្លែង​រំលាយ​សព ។
ឧទាហរណ៍៖ គេ​ច្រើន​កសាង​ឈាបនដ្ឋាន​ជា​សាធារណៈ នៅ​ក្នុង​វត្ត ឬក្នុង​ទី​ក្បែរ​វត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈាបនកិច្ច» មានន័យដូចម្ដេច ?


ឈាបនកិច្ច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​​ ( បា. ) ការដុតសាកសព; ពាក្យនេះ សម្រាប់ប្រើជាសាធារណៈ មិនចំពោះបុគ្គល ។ មានន័យឲ្យប្រើតាមលំដាប់ជនខ្ពស់, កណ្ដាល, ទាប ដូច្នេះគឺ សម្រាប់ព្រះបរមសពនៃក្សត្រទ្រង់រាជ្យ, សម្ដេចព្រះវររាជជននី, សម្ដេចព្រះអគ្គមហេសី, ព្រះសពសម្ដេចព្រះមហាសង្ឃរាជ, ព្រះអង្គម្ចាស់, អ្នកអង្គម្ចាស់ ហៅថា ថ្វាយព្រះភ្លើង; សម្រាប់សេនាបតីនិងមន្រ្តីទាំងពួងឬរាស្រ្ដប្រជាអ្នកមានកេរ្ដិ៍ឈ្មោះ ហៅថា រំលាយសព; សម្រាប់បព្វជិតទាំងពួង ហៅថា បូជា ឬ បូជាសព; សម្រាប់រាស្រ្ដប្រជាទាំងពួង ហៅថា រំលាយរូប ឬ ធ្វើឈាបនកិច្ច; សម្រាប់ជនថោកថយ ហៅថា ដុត ឬ ដុតខ្មោច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈាន―» មានន័យដូចម្ដេច ?


ឈាន―


មានន័យថា ( មើលក្នុងពាក្យ ឈាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈានានុភាព» មានន័យដូចម្ដេច ?


ឈានានុភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ឈាន + អានុភាវ) អានុភាព អំណាច តេជះនៃឈាន ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈានឫទ្ធិ» មានន័យដូចម្ដេច ?


ឈានឫទ្ធិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឈាន + ឥទ្ធិ; សំ. ធ្យាន + ឫទ្ធិ) ឫទ្ធិនៃឈាន ឫទ្ធិដែលកើតអំពីឈាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈានឫទ្ធិ» មានន័យដូចម្ដេច ?


ឈានឫទ្ធិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឈាន + ឥទ្ធិ; សំ. ធ្យាន + ឫទ្ធិ) ឫទ្ធិនៃឈាន ឫទ្ធិដែលកើតអំពីឈាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈានសុខ» មានន័យដូចម្ដេច ?


ឈានសុខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សុខដែលកើតអំពីឈាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈានផល» មានន័យដូចម្ដេច ?


ឈានផល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផលរបស់ឈាន សេចក្ដីសម្រេចប្រយោជន៍ដែលកើតអំពីឈាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈានជើង» មានន័យដូចម្ដេច ?


ឈានជើង


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ស្តេចឈានព្រះបាទ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈាន» មានន័យដូចម្ដេច ?


ឈាន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើកជើងដើរ យាសជើងបោះជំហានទៅ ឈានជើងដើរ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ធ្យាន ) ការសម្លឹងអារម្មណ៍ដែលជាអប្បនាសមាធិ
ឧទាហរណ៍៖ ចម្រើនឈាន, ចូលឈាន; ឈានមាន ៤ ថ្នាក់ គឺថា្នក់ទី១ ហៅ បឋមជ្ឈាន មានអង្គ ៥ គឺ១- វិតក្កៈ សេចក្ដីនឹកសំដៅឆ្ពោះទៅរកអារម្មណ៍ដែលកំពុងភាវនា; ២- វិចារៈ សេចក្ដីរំពឹងពិចារណាអារម្មណ៍ដែលកំពុងភាវនា; ៣- បីតិ សេចក្ដីឆ្អែតចិត្ត; ៤-សុខៈ សេចក្ដីសប្បាយក្នុងចិត្ត; ៥- ឯកគ្គតា ដំណើរមូលចិត្តស្លុងទៅក្នុងអារម្មណ៍តែមួយ ( អង្គទាំង ៥ នេះ សំដៅចំពោះតែអារម្មណ៍ដែលស្ងប់ស្ងាត់ចាកកាមគុណ ) ; ថ្នាក់ទី ២ ហៅទុតិយជ្ឈាន មានអង្គ ៣ គឺលះ វិតក្កៈ និងវិចារៈ ចេញ នៅសល់តែ បីតិ និង សុខៈ ដែលកើតជាប់មកអំពីសមាធិរបស់បឋមជ្ឈាន ជា ៣ នឹង ឯកគ្គតា; ថ្នាក់ទី ៣ ហៅ តតិយជ្ឈាន មានអង្គ ២ គឺលះ បីតិ ចេញនៅសល់តែសុខៈនិងឯកគ្គតា; ថ្នាក់ទី ៤ហៅ ចតុត្ថជ្ឈាន មានអង្គ២ ដែរ លះ សុខៈ ចេញ ចិត្តក្លាយទៅជា ឧបេក្ខា គឺជើយព្រងើយ ជា ២ នឹង ឯកគ្គតា ។

                    ឈានទាំងបួនថ្នាក់នេះ ហៅថា រូបជ្ឈាន មានរូបធម៌ជាអារម្មណ៍រាប់បញ្ចូលក្នុងរូបាវចរភូមិ ។ បុគ្គលអ្នកចម្រើនភាវនា បានសម្រេចផ្លូវឈាន សូម្បីត្រឹមតែបឋមជ្ឈានប៉ុណ្ណោះ ក៏ចួបប្រទះសេចក្ដីសុខសប្បាយធម្មតា ឆ្ងាញ់ពីសាជាងរសជាតិអ្វីៗ ទាំងអស់ ( ម. ព. រូបជ្ឈាន, រូបធម៌, រូបាវចរភូមិ, សមាធិ, អប្បនាសមាធិ, អារម្មណ៍ ផង ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទឯទៀត អ. ថ. ឈានៈ ដូចជាឈានចិត្ត (––ចិត) ចិត្តដែលបានសម្រេចឈាន។ ឈានផល (––ផល់ ) ផលរបស់ឈាន, សេចក្ដីសម្រេចប្រយោជន៍ដែលកើតអំពីឈាន ។ ឈានពល (––ពល់) កម្លាំងនៃឈាន ។ ឈានសុខ (––សុក ) សុខដែលកើតអំពីឈាន ។ ឈានឫទ្ធិ(––រឹត; បា. ឈាន + ឥទ្ធិ; សំ. ធ្យាន + ឫទ្ធិ) ឫទ្ធិនៃឈាន, ឫទ្ធិដែលកើតអំពីឈាន ។ ឈានានុភាព (––ភាប; បា. ឈាន + អានុភាវ) អានុភាព, អំណាច, តេជះនៃឈាន ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈរ» មានន័យដូចម្ដេច ?


ឈរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឋិត​ពេញ​ជំហរ ជើង​ជាន់​ត្រង់ ជា​ឈ្មោះ​ឥរិយាបថ​មួយ ក្នុង​ឥរិយាបថ​ទាំង ៤ គឺ ដើរ ឈរ អង្គុយ ដេក ។ ស្ថិត​នៅ នៅ​ស្ដី​ទី​រាជការ។
ឧទាហរណ៍៖ រាជការ​ត្រូវ​ចាត់​លោក…ឲ្យ​ទៅ​ឈរ​ខែត្រ​ស្វាយរៀង; ខ្ញុំ​បាន​ឈរ​ធ្វើ​រាជការ​ទី​អភិបាល​ខែត្រ នៅ​ខែត្រ​កំពត​អស់ ៥ ឆ្នាំ ។ នៅ​ទ្រឹង​មិន​ឡើង​មិន​ចុះ មិន​គ្រាន់​បើ​មិន​រឹត​ឡើង (ជំងឺ) : ជំងឺ​ឈរ​ឲ្យ​មើល​យូរ​ណាស់ មិន​គិត​រក​គ្រូ​មើល​គ្នា ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អក្សរ​ដែល​មាន​តួ​រាង​ត្រង់ ។
ឧទាហរណ៍៖ អក្សរ​ឈរ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អក្សរ​ដែល​មាន​តួ​រាង​ត្រង់ ។
ឧទាហរណ៍៖ អក្សរ​ឈរ ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ស្ថិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈមមុខត្រង់» មានន័យដូចម្ដេច ?


ឈមមុខត្រង់


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ឆ្ពោះព្រះភក្ត្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈម» មានន័យដូចម្ដេច ?


ឈម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឆ្ពោះ​មុខ​រក​គ្នា ឈ្ងោក ឬ​សម្លឹង​ឆ្ពោះ​ទៅ​រក​អ្វី​មួយ ។
ឧទាហរណ៍៖  កុំ​ឈម​កុំ​ឈរ​ជិត ក្រែង​មិន​អត់​បង់​កេរ្តិ៍​កោះ កុំ​ល្បង​ល្បែង​នោះ​សោះ គួរ​ឲ្យ​ដោះ​ឲ្យ​ដើរ​ចេញ (សាស្ត្រា​ច្បាប់​ប្រុស) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈប់» មានន័យដូចម្ដេច ?


ឈប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្អង់​នៅ​ស្ងៀម លើក​លែង​ធ្វើ; លែង​ប្រព្រឹត្ត ។
ឧទាហរណ៍៖  វា​ឈប់​រៀន​ហើយ ឈប់​សិន ចាំ​ខ្ញុំ​ផង !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈប !» មានន័យដូចម្ដេច ?


ឈប !


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សម្ដី​ពោល​បង្អូស​វែង ក្លាយ​មក​អំពី​ពាក្យ ឈប់ ជា​ពាក្យ​ស្រែក​បញ្ឈប់​បសុសត្វ​គោ​ជាដើម ឲ្យ​ឈប់ ឲ្យ​បង្អង់ តាម​សញ្ញា​ដែល​បាន​បង្ហាត់ ដែល​ធ្លាប់​ប្រើប្រាស់​មក ដោយ​សេចក្ដី​បង្គាប់​ថា ឯង​ចូរ​ឈប់ ! ឬ​ថា ចូរ​ឈប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឈ» មានន័យដូចម្ដេច ?



?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្យញ្ជនៈ​ទី ៤ ក្នុង​វគ្គ​ទី ២ ជា​តាលុជៈ មាន​សំឡេង​កើត​ក្នុង​ពិតាន គឺ​ត្រង់​ក្រអូម​មាត់ ។ ជា​ធនិត-ឃោសៈ ខាង​សំស្ក្រឹត​ និង​បាលី​មាន​សំឡេង​ជា ជ្ហៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្វាលា» មានន័យដូចម្ដេច ?


ជ្វាលា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ជ្វាល; បា. ជាលា ) អណ្ដាតភ្លើង, សេចក្ដីរុងរឿង, ពន្លឺដែលភ្លឺព្រោងព្រាត ។
ឧទាហរណ៍៖ ប្រទីបជ្វាលា, អគ្គីជ្វាលា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្វា» មានន័យដូចម្ដេច ?


ជ្វា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះកោះមួយជាប្រទេសរាប់បញ្ចូលក្នុងភាគផែនដីអាស៊ី ។ ពួកមនុស្សអ្នកប្រទេសនោះក៏ហៅ ជ្វា ដែរ , មានឆ្លងមកនៅក្នុងកម្ពុជរដ្ឋតាំងពីយូរហើយ ជាប់ជាពូជវង្សដរាបមកដល់សព្វថ្ងៃនេះ, តែភាសាសម្ដីក្លាយឃ្លាតអំពីភាសារបស់ពួកជ្វាដែលនៅក្នុងប្រទេស ។ របស់និងដំណាំជាដើមដែលដោយជាប់មកអំពីប្រទេសជ្វានោះក៏មានឈ្មោះហៅជាប់ពាក្យថា ជ្វាៗ ក្នុងកម្ពុជប្រទេសយើងជាច្រើន ដូចជា
ឧទាហរណ៍៖ ចេកជ្វា, ដឹងជ្វា, ដំឡូងជ្វា, ស្គរជ្វា, ស្លាជ្វា ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រះ» មានន័យដូចម្ដេច ?


ជ្រះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អស់មន្ទិល, ឥតមានហ្មង, ស្រឡះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រំ» មានន័យដូចម្ដេច ?


ជ្រំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាប់ឬបុក តិចៗញំៗ បន្ថើរៗ យ៉ាងញាប់បន្តិច ។
ឧទាហរណ៍៖ ជ្រំដី, ជ្រំច្រវា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រៅ» មានន័យដូចម្ដេច ?


ជ្រៅ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃពីរាក់ គឺដែលមានជម្រៅ ។
ឧទាហរណ៍៖ ទឹកជ្រៅ, អណ្ដូងជ្រៅ ។

                ពាក្យផ្ទុយ ។
ឧទាហរណ៍៖ រាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រោះ» មានន័យដូចម្ដេច ?


ជ្រោះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជ្រលងជ្រៅក្នុងភ្នំ, ចង្ហូរទឹកចេញពីភ្នំ ។
?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ជ្រលង ឬល្បាក់ទឹកធម្មជាតិ ដែលកើតឡើងដោយសារបាតុភូតធម្មជាតិ នៃការហូរច្រោះដោយសារចរន្តទឹកពីតំបន់ភ្នំ ឬតំបន់ខ្ពង់រាប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រោយ» មានន័យដូចម្ដេច ?


ជ្រោយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែកដីខ្ពស់ស្មើនឹងច្រាំងដែលញោចលយលូកចូលទៅក្នុងសមុទ្រឬទន្លេ, ស្ទឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រោមជ្រែង» មានន័យដូចម្ដេច ?


ជ្រោមជ្រែង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទំនុកបម្រុងដោយជួយគាំពារ, ផ្ទប់ផ្ទល់ ( ព. ប្រ. ) ។
ឧទាហរណ៍៖ គួរជួយជ្រោមជ្រែងគ្នាកុំឲ្យរលំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រោង» មានន័យដូចម្ដេច ?


ជ្រោង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទ្រស្ទួយឡើង ។
ឧទាហរណ៍៖ ហែលទឹកជ្រោងបង្វេចឆ្លងទៅត្រើយម្ខាង ។

               លើកបញ្ឈរអ្វីៗ មានដើមឫស្សី និងឧសជាដើម តាំងអំពី៣ដើមឡើងទៅ ធ្វើគល់ឲ្យកន្ធែក ខាងចុងឲ្យរួមចូលទល់គ្នាឬខ្វែងទប់គ្នា ។
ឧទាហរណ៍៖ ជ្រោងឫស្សី, ជ្រោងឧស, ជ្រោងកាំភ្លើង ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួនអ្វីៗដែលដាក់ជ្រោង ។
ឧទាហរណ៍៖ ឧស ១ ជ្រោង ។

                ឈើឬឫស្សីដែលគេដាក់ខ្វែងឲ្យកន្ធែកខាងគល់រួមចុងចងភ្ជាប់គ្នា ( ហៅថា ចងជ្រោង ) ។
ឧទាហរណ៍៖ ជ្រោងស្នាច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រោក» មានន័យដូចម្ដេច ?


ជ្រោក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលល្ហោសៗ, ស្គោក, មិនហាប់, មិនណែន, មិនម៉ដ្ឋ ។
ឧទាហរណ៍៖ សាច់ជ្រោក ។

                 ជ្រោកជ្រាក ដែលជ្រោករយាក, ជ្រោកខ្លាំង។ ដែលខ្ជីខ្ ។
ឧទាហរណ៍៖ ពាក្យជ្រោកជ្រាក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រោ» មានន័យដូចម្ដេច ?


ជ្រោ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជរាខ្លាំង, ដែលទោរទន់ទ្រមខ្លាំង ។
ឧទាហរណ៍៖ ចាស់ជ្រោណាស់ហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រៃផ្នូរ, គ្រាង» មានន័យដូចម្ដេច ?


ជ្រៃផ្នូរ, គ្រាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ កម្ពស់ ៨ ទៅ ២៨ ម ពេលខ្លះជាវល្លិធំដុះក្នុងព្រៃល្បោះនៅឥណ្ឌូចិន ឧបទ្វីបជ្វា និងប្រទេសឥណ្ឌា​ ។ គេនិយមដាំជាលំអ ក្នុងផ្នូរ ។ ជ័រជ្រៃផ្នូរ ឬគ្រាងអាចប្រើជាថ្នាំរម្ងាប់រោគជំងឺស្បែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រៃទឹក» មានន័យដូចម្ដេច ?


ជ្រៃទឹក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សមួយប្រភេទ កម្ពស់ ២ ទៅ ៦ ម ដុះក្នុងព្រៃរនាមនៅប្រទេសខ្មែរ ឬព្រៃលិចទឹក នៅអាស៊ីក្តៅ ឬត្រជាក់មធ្យម ។ ផ្លែអាចបរិភោគបាន ។ ឈើគេប្រើជាគ្រឿងដំបូលផ្ទះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រៃក្រឹម» មានន័យដូចម្ដេច ?


ជ្រៃក្រឹម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សមួយប្រភេទ មានដើមកំណើតប្រហែលក្នុងឧបទ្វីបឥណ្ឌា ជ្វា គេនិយមនាំមកដាំក្នុងភូមិនានាជាលំអ ។ ជ្រៃក្រឹមមានឬសជាច្រើនដូច សសៃចេសសំយុងចុះពីធាងនានា ឬសនេះសម្រាប់ព្យាបាលដំបៅ ដែលមានឡើងដោយត្រូវព្រួញពុល ។ សំបកជាថ្នាំត្រជាក់ និងថែគភ៏កុំអោយរលូត។ ជ័រពណ៏ស លាយ និងស្រា ស ជាឧសថសម្រាប់ព្យាបាលមនុស្សថយកម្លាំងកាយ ឬចិត្ត ផឹក ឬ​មនុស្សដែលគេវាយ ឬដែលធ្លាក់ពីលើផ្ទះ ឬមនុស្សដែលដួលខ្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រៃក្រហម» មានន័យដូចម្ដេច ?


ជ្រៃក្រហម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សម្យ៉ាង មានសំបកពណ៏ក្រហមភ្លាវ កម្ពស់ ២០ ទៅ ៣០ ម ដុះក្នុងព្រៃជ្រៅ ឬស្រោងនៅអាស៊ីអាគ្នយ៍ ។ ឈើពណ៏ក្រហមក្រមៅសម្រាប់ ធ្វើតុ ទូ ឬគ្រឿងផ្ទះ ។ គេនិយមយកដើមទាំងមូលធ្វើទូក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រៃកៅស៊ូ» មានន័យដូចម្ដេច ?


ជ្រៃកៅស៊ូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សកម្ពស់ ១,៥០ ទៅ ៦ ម មានដើមកំណើតនៅស្រុកឥណ្ឌា ឬឧបទ្វីបជ្វា គេនាំយកមកដាំជាលំអផ្ទះ ដោយដើមនេះមានស្លឹករឹង និង​រលោង គេដាំនៅគ្រប់ប្រទេសសកលលោក ក្នុងផើង ក្នុងគេហដ្ឋាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រៃកាំរទេះ, ស្នាយដែល» មានន័យដូចម្ដេច ?


ជ្រៃកាំរទេះ, ស្នាយដែល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សមួយប្រភេទ កម្ពស់ ២ ទៅ ៤ ម ដុះក្នុងព្រៃក្រាស់មធ្យម នៃប្រទេសខ្មែរ និងវៀតណាមផ្នែកកណ្តាល ។ ឫសស្ងោរហើយសម្រាប់ធ្វើថ្នាំគ្រុនចាញ់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រៃ, ជ្រៃ-ស» មានន័យដូចម្ដេច ?


ជ្រៃ, ជ្រៃ-ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្ស កម្ពស់ ១៥ ទៅ ២៥ ម ដុះក្នុងព្រៃក្រាស់ ឬព្រៃស្រោង នៃអាស៊ីផ្នែកអាគ្នេយ៍ គេច្រើនដាំជាលំអជិតគេហដ្ឋាន និងសម្រាប់យកម្លប់។ ជ័រមានជាតិពុល អាចធ្វើអោយក្អួត ។ នៅប្រទេសឥណ្ឌាគេប្រើជ័រនេះជាថ្នាំព្រូន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រៃ» មានន័យដូចម្ដេច ?


ជ្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមានជ័រ ពួកពោធិ៍, ពួកល្វា, មានពួររយីករយាកឬព័ទ្ធព័ន្ធ; ជ្រៃមានច្រើនយ៉ាងគឺ ជ្រៃពោធិ៍, ជ្រៃក្រឹម, ជ្រៃលៀប, ជ្រៃត្រាង, ជ្រៃវល្លិ . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រែះ» មានន័យដូចម្ដេច ?


ជ្រែះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ច្រេះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រែង» មានន័យដូចម្ដេច ?


ជ្រែង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទល់ទប់ខ្ជែងពីខាងឲ្យមាំ ឲ្យនឹង ។
ឧទាហរណ៍៖  ជ្រែងកុំឲ្យទ្រេត, ទល់ជ្រែង ។

                 ជ្រែងជើង ឈរកន្ធែងជើងទាំង២ ពេញកម្លាំង ។ ជ្រែងដៃ កន្ធែងដៃទាំង២ ទប់ពេញទំហឹង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទល់ទប់ខ្ជែងពីខាងឲ្យមាំ ឲ្យនឹង ។
ឧទាហរណ៍៖ ជ្រែងកុំឲ្យទ្រេត, ទល់ជ្រែង ។

                ជ្រែងជើង ឈរកន្ធែងជើងទាំង២ ពេញកម្លាំង ។ ជ្រែងដៃ កន្ធែងដៃទាំង២ ទប់ពេញទំហឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រែក» មានន័យដូចម្ដេច ?


ជ្រែក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជែកវែកចូល, ញែកចូល ។
ឧទាហរណ៍៖ ជ្រែកចូល, មារជ្រែក ។

                ផ្សំថ្នាំកែរោគ យកថ្នាំឯទៀតលាយបញ្ចូលខ្លះឲ្យជួយជាជំនួយ; សូត្ររាយមន្ដអាគមច្រើនមេចម្រុះគ្នា ។
ឧទាហរណ៍៖ លុះផ្សំថ្នាំនេះគ្រប់មុខហើយត្រូវយកកប៌ូរ២ជីជ្រែកផង; សូត្រជ្រែកមន្ដអាគម ( ច្រើនប្រើក្លាយតាមសៀមថា សែក ) ។

                 ព. ប្រ. ជែកជែងស្ទាក់ផ្លូវ ស្ទាក់ដំណើរឲ្យអាក់ឲ្យទាស់ ។
ឧទាហរណ៍៖ កំពុងតែធ្វើបុណ្យស្រាប់តែមានមារមកជ្រែក គឺកំពុងតែធ្វើបុណ្យ ក៏ស្រាប់តែមានមនុស្សណាមួយមកអុកឡុក ឬមានហេតុអ្វីមួយមកជំទាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រែ» មានន័យដូចម្ដេច ?


ជ្រែ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាសបង្ខិតរបស់ដែលគេដាក់ប្រទើសប្រជាន់គ្នា ឲ្យឃ្លាតចេញពីគ្នា; កាសញែកអក្សរពុម្ពដែលចង្អៀតញឹកឲ្យឃ្លាតស្រឡះពីគ្នា ។
ឧទាហរណ៍៖ ជ្រែអក្សរ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតចសារជាតិមួយប្រភេទ ពួកទ្រាំង, ពួកត្នោត សាច់ក្នុងដើមបុកច្រោះយកម្សៅ ប្រើការធ្វើជានំបានច្រើនយ៉ាង ។
ឧទាហរណ៍៖ នំលតម្សៅជ្រែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រេញ» មានន័យដូចម្ដេច ?


ជ្រេញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទ្រាន់ចិត្ត ។
ឧទាហរណ៍៖ ជ្រេញចិត្ត ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ​ដែលជូរខ្លាំង ។
ឧទាហរណ៍៖ ជូរជ្រេញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រេ» មានន័យដូចម្ដេច ?


ជ្រេ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទេរ, ងាកបែរ មិនចំកណ្ដាល ដែលល្អៀង ។
ឧទាហរណ៍៖ ថ្ងៃជ្រេពីត្រង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រៀត» មានន័យដូចម្ដេច ?


ជ្រៀត


មានន័យថា ( ម. ព. ជៀត ឬ ជ្រៀត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រៀង» មានន័យដូចម្ដេច ?


ជ្រៀង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះអក្សរតួទ្រេត ។
ឧទាហរណ៍៖ អក្សរជ្រៀង ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលល្អៀង ។
ឈ្មោះអក្សរតួទ្រេត ។

ឧទាហរណ៍៖​​ អក្សរជ្រៀង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រើសរើស» មានន័យដូចម្ដេច ?


ជ្រើសរើស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រើសយកឱ្យធ្វើការក្នុងមុខងារ ដោយគិតតាមសមត្ថភាព ឬដោយការប្រឡងប្រជែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រើសរើស» មានន័យដូចម្ដេច ?


ជ្រើសរើស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រើសយកឱ្យធ្វើការក្នុងមុខងារ ដោយគិតតាមសមត្ថភាព ឬដោយការប្រឡងប្រជែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រើសតាំង» មានន័យដូចម្ដេច ?


ជ្រើសតាំង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តែងតាំងឱ្យកាន់មុខងារ ដោយការបោះឆ្នោត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រើស» មានន័យដូចម្ដេច ?


ជ្រើស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រើសរក, ស្រាល់រក, រើសសម្រាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រើម» មានន័យដូចម្ដេច ?


ជ្រើម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព្រើម, ព្រើតព្រើមព្រមគ្នា, ព្រឺសចិត្ត ។
ឧទាហរណ៍៖ ត្រីជ្រើមក្នុងទឹក, កុំជ្រើមពេក !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖