Posted on Leave a comment

តើពាក្យ «ជ្រួស» មានន័យដូចម្ដេច ?


ជ្រួស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រលួស, ជ្រុលហួស, ឃ្វាងដំណើរគ្នា ។
ឧទាហរណ៍៖ ដើរជ្រួសផ្លូវ, និយាយជ្រួសសេចក្ដី ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ជ្រលួស, ជ្រុលហួស, ឃ្វាងដំណើរគ្ ។
ឧទាហរណ៍៖​ ដើរជ្រួសផ្លូវ, និយាយជ្រួសសេចក្ដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រួល» មានន័យដូចម្ដេច ?


ជ្រួល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្អើលរជើបរជោ ។ ជ្រួលច្រាល់ ជ្រួលរញ៉ាល់រចល់ ។ ជ្រួលជ្រើម ជ្រួលជ្រើមជាពួកជាក្រុម ពូនចុះពូនឡើង ។ កិ. វិ. : ពួកម្រឹគផ្អើលជ្រួល ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ច្រវាក់ដែកមានរង្វង់វែងៗ ចាប់ភ្ជាប់គ្នា ( ច្រវាក់ជង្គង់ក្រៀល ) ។ ប្រើជា ច្រួល ក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រួយភ្នំ, ត្រគាកប្រើស» មានន័យដូចម្ដេច ?


ជ្រួយភ្នំ, ត្រគាកប្រើស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមនេះមានកម្ពស់ ៧-១០ ម ចុះក្នុងព្រៃនៃស្រុកឥណ្ឌា ខ្មែរ និងលាវ។ ផ្លែសម្រាប់បំពុលត្រីឱ្យសន្លប់មុននេសាទវា។ មែក ធា ធ្វើអុសដុតល្អណាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រួយ» មានន័យដូចម្ដេច ?


ជ្រួយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យផុស, ឲ្យធូរ, ចាក់គាស់កំសុល ។
ឧទាហរណ៍៖ ជ្រួយដី, ជ្រួយបាយ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ស្លឹកទ្រវែងស្រួចស្រដៀងនឹងស្លឹកក្ដាំងងា ។
ចុល្លព្រឹក្សមានកម្ពស់ 8-10ម ដុះក្បែរមាត់ស្ទឹងនៃឧបទ្វីបឥណ្ឌូចិន ប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី។ ឫសសម្រាប់ធ្វើថ្នាំរំងាប់រោគផ្សេងៗដូចជារាករលាកស្បូន ។ល។ គេស្ងោរឫសឱ្យស្ត្រីទើបសម្រាលកូន ហើយផឹកឱ្យជាថ្នាំលើកកម្លាំង និងសំអាតឈាម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រួត» មានន័យដូចម្ដេច ?


ជ្រួត


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យជ្រាបឲ្យមានសេចក្ដីប្លែកជាងប្រក្រតី ។
ឧទាហរណ៍៖ ជ្រួតជ្រាប គឺជ្រាបសព្វសាច់ សព្វអន្លើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រួញ» មានន័យដូចម្ដេច ?


ជ្រួញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ជួញ ឬ ជ្រួញ ) ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះអំពើកំណាចមួយប្រភេទ ធ្វើឲ្យគេឈឺចាប់ ( ច្រើនឮមានតែក្នុងសម័យបុរាណ ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ជួញ ឬ ជ្រួញ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រួក» មានន័យដូចម្ដេច ?


ជ្រួក


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយយកគ្រឿងសស្រ្ដាមានមុខដ៏មុតចាក់អ្វីៗដែលទន់, ស្រួយ យ៉ាងដូចដើមចេកជាដើម។
ឧទាហរណ៍៖ ចាក់ជ្រួក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រូកព្រុល» មានន័យដូចម្ដេច ?


ជ្រូកព្រុល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វចតុប្បាទមួយប្រភេទ រូបសណ្ឋានស្រដៀងនឹងជ្រូក តែតូចជាងជ្រូកត្រឹបទៅទៀត ច្រើននៅអាស្រ័យនឹងព្រៃស្បាតភ្នំដែលមានស្នាប់ញឹកជិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រូកត្រឹប» មានន័យដូចម្ដេច ?


ជ្រូកត្រឹប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វចតុប្បាទមួយប្រភេទ រូបរាងស្រដៀងនឹងជ្រូក តែតូចជាង, នៅអាស្រ័យតែលើត្រឹប, បឿនបឹងធំៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រូក» មានន័យដូចម្ដេច ?


ជ្រូក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វចតុប្បាទមួយប្រភេទ ដែលគេចិញ្ចឹមក្នុងស្រុក ហៅថា ជ្រូកស្រុក, ដែលកើតអាស្រ័យនៅក្នុងព្រៃ ហៅថា ជ្រូកព្រៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រុះ» មានន័យដូចម្ដេច ?


ជ្រុះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្លាក់ដោយរបេះ, របូត ។
ឧទាហរណ៍៖ ផ្លែឈើជ្រុះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រុល» មានន័យដូចម្ដេច ?


ជ្រុល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហួសកំណត់ ។
ឧទាហរណ៍៖ ជ្រុលពេល; ដើរជ្រុល, ដេកជ្រុល​ ។

                 ជ្រលួស ។
ឧទាហរណ៍៖ ជ្រុលដៃ, ជ្រុលមាត់, ជ្រុលសម្ដី ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ហួសកំណត់ ។
ឧទាហរណ៍៖ ជ្រុលពេល; ដើរជ្រុល, ដេកជ្រុល ។

                 ជ្រលួស ។
ឧទាហរណ៍៖ ជ្រុលដៃ, ជ្រុលមាត់, ជ្រុលសម្ដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រុង» មានន័យដូចម្ដេច ?


ជ្រុង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុម, ទីមានសណ្ឋានជាកែង ។
ឧទាហរណ៍៖ ជ្រុងផ្ទះ, ជ្រុងដី ។

                  ចំណិតទ្រវែង  ។
ឧទាហរណ៍៖ ឳឡឹក ១ ជ្រុង ។

                ជ្រុងជ្រោយ ជ្រុងដែលមានជ្រោយលយចេញ ។ មុខជ្រុងមុខដែលស្គមឡើងឆ្អឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រឹង» មានន័យដូចម្ដេច ?


ជ្រឹង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វហើរមួយប្រភេទមានស្បែកដុះជាប់នឹងជើងប្រើជាស្លាប រូបដូចប្រចៀវតែធំជាង ( ម. ព. ចម្មបក្សី ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រីវ» មានន័យដូចម្ដេច ?


ជ្រីវ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជ្រួញគ្រជីវ ។
ឧទាហរណ៍៖ សាច់ជ្រីវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រិះ» មានន័យដូចម្ដេច ?


ជ្រិះ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រដៀង, ជ្រលិះ, វិះ ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្រដៀង, ជ្រលិះ, វិះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រាំង» មានន័យដូចម្ដេច ?


ជ្រាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាច់ជាចម្រៀកៗក្នុងផ្លែដែលផ្សេងពីក្លែបនិងគ្រាប់ ។
ឧទាហរណ៍៖ ជ្រាំងខ្នុរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រាំ» មានន័យដូចម្ដេច ?


ជ្រាំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភក់កខ្វក់ដែលមានអសោចិ៍, ភក់ដែលបែកពពុល ។
ឧទាហរណ៍៖ ត្រូវកាយជ្រាំចេញ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រាស» មានន័យដូចម្ដេច ?


ជ្រាស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រង្គាត់ស្កាត់រក ។
ឧទាហរណ៍៖ ជ្រាសរកសព្វច្រកល្ហក; ដើរជ្រាសរកសព្វកន្លែង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រង្គាត់ស្កាត់រក ។
ឧទាហរណ៍៖ ជ្រាសរកសព្វច្រកល្ហក; ដើរជ្រាសរកសព្វកន្លែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រាវ» មានន័យដូចម្ដេច ?


ជ្រាវ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កកូរច្របល់, រាវរក ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះភ្នំ១, ឈ្មោះភូមិ១ ក្នុងស្រុកថ្ពងខេត្តកំពង់ស្ពឺ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រាល» មានន័យដូចម្ដេច ?


ជ្រាល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទេរ; ទាបម្ខាងខ្ពស់ម្ខាង ។
ឧទាហរណ៍៖ ដីជ្រាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រាយ» មានន័យដូចម្ដេច ?


ជ្រាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កុលសម្ពន្ធខ្មែរលើមួយពួក ក្នុងពួកស្ទៀង, រដែ, សំរែ, ជង, . . . ច្រើនអាស្រ័យនៅក្នុងខេត្តរតនគិរី ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទន់ច្របាច់បញ្ចូលគ្នាបាន ។
ឧទាហរណ៍៖ បាយជ្រាយ ។

                ទន់, ធូរ, ជ្រោកជ្រាក ។
ឧទាហរណ៍៖ សាច់ជ្រាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រាម» មានន័យដូចម្ដេច ?


ជ្រាម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចងខ្វែងត្របែង ឥតកូនកំព្រា ។
ឧទាហរណ៍៖ ជ្រាមនឹមរទេះដោយពួរ ឬ ដោយព្រ័ត្រ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណងដែលចងជ្រាម ។ ខ្សែ, ពួរ, ព្រ័ត្រចងជ្រាមក៏ហៅថាខ្សែជ្រាម, ពួរជ្រាម, ព្រ័ត្រជ្រាមដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រាប» មានន័យដូចម្ដេច ?


ជ្រាប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចូលសព្វសាច់, ហូរស្រក់ ។
ឧទាហរណ៍៖ ទឹកជា្រប ។

                ដឹង ( ម. ព. ជម្រាប ) ។
ឧទាហរណ៍៖ សូមទ្រង់ជ្រាប, សូមទានជ្រាប, សូមជ្រាប, បានជ្រាប ( ប្រើចំពោះតែអ្នកដទៃ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រាក» មានន័យដូចម្ដេច ?


ជ្រាក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនហាប់, មិនណែន ។
ឧទាហរណ៍៖ សាច់ជ្រាក ។ ( ម. ព. ជ្រោកផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រហឹតជ្រហម» មានន័យដូចម្ដេច ?


ជ្រហឹតជ្រហម


មានន័យថា ( ម. ព. ជ្រហិតជ្រហម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រហិតជ្រហម» មានន័យដូចម្ដេច ?


ជ្រហិតជ្រហម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដែលបះមុខបះក្រោយ ជជ្រុលជជ្រក, ទ្រោបទ្រាប ។
ឧទាហរណ៍៖ ច្រានគ្នាដួលជ្រហិតជ្រហម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រហម» មានន័យដូចម្ដេច ?


ជ្រហម


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានអាការព្រនម ។
ឧទាហរណ៍៖ អង្គុយជ្រហម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រលែង» មានន័យដូចម្ដេច ?


ជ្រលែង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យសម្រាប់ហៅគោដែលកើតពីមេកូនស្រុក បាពូជល្បាយ, ជាគោមានកម្លាំងច្រើន មានល្បឿន ប៉ុន្តែមានពុតត្បុតកិច្ចកលរបិញបុញពិបាកប្រើ ។
ឧទាហរណ៍៖ គោជ្រលែង ។មានពាក្យទំនៀមថា ពូជគោជ្រលែង, ពូជស្រីប្ដីលែង, ពូជឆ្កែបង់ម្ចាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រលួស» មានន័យដូចម្ដេច ?


ជ្រលួស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រួស, ហួស, ទាសខុសពីផ្លូវពីដំណើរ ។
ឧទាហរណ៍៖ ជ្រលួសមាត់, និយាយជ្រលួស ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ជ្រួស, ហួស, ទាសខុសពីផ្លូវពីដំណើរ ។
ឧទាហរណ៍៖ ជ្រលួសមាត់, និយាយជ្រលួស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រលិះ» មានន័យដូចម្ដេច ?


ជ្រលិះ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជ្រិះ, វិះ, ទៀបនឹងត្រូវ ។
ឧទាហរណ៍៖ របស់នេះជ្រលិះនឹងរបស់ខ្ញុំ; ចោលជ្រលិះ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ជ្រិះ, វិះ, ទៀបនឹងត្រូវ ។
ឧទាហរណ៍៖ របស់នេះជ្រលិះនឹងរបស់ខ្ញុំ; ចោលជ្រលិះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រលម» មានន័យដូចម្ដេច ?


ជ្រលម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានរាងសណ្ឋានតូចរួមម្ខាង ដោយជមឬដោយធម្មតាស្រាប់ ( រាងត្រយូងចេក )
ឧទាហរណ៍៖ រាងជ្រលម, ទ្រង់ជ្រលម ( ម. ព. ជម ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រលង» មានន័យដូចម្ដេច ?


ជ្រលង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ច្រកជ្រៅជាផ្លូវទឹកមានភ្នំទាំងពីរខាង ឬប្រឡាយស្នាមផ្លូវដើរ ឬផ្លូវទឹក ។
ឧទាហរណ៍៖ ដើរតាមជ្រលងដងភ្នំ, ទឹកហូរតាមជ្រលង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រលក់» មានន័យដូចម្ដេច ?


ជ្រលក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រមុជក្នុងទឹកទទេឬទឹកមានពណ៌ផ្សេងៗដើម្បីឲ្យទទឹក, ឲ្យដិត ។
ឧទាហរណ៍៖ ជ្រលក់ចីវរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រមូស» មានន័យដូចម្ដេច ?


ជ្រមូស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ងួតស្ងប់, ព្រលូស, ប្រឡាក់ប្រឡូស, ពភ្លក់ ។
ឧទាហរណ៍៖ មុខជ្រមូស ( ព. ទ្រ. ម. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រមុជ» មានន័យដូចម្ដេច ?


ជ្រមុជ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់សង្កត់ឲ្យមុជ ( ម. ព. មុជ ផង ) ។ ជ្រមុជជ្រមិន ឬ ជ្រមុជជ្រមឹន ចាប់ឈ្លីញក់ញីឲ្យមុជដោយការប្រឡែងលេង ។ ប្រើប្រាស់ញីញក់ឥតប្រណី, ឥតថ្នម ។ ជ្រមុជជ្រមុល ចាប់សង្កត់ជម្រុលឲ្យមុជ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រមីស» មានន័យដូចម្ដេច ?


ជ្រមីស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ងួតស្ងប់, ក្រៀមក្រំ ។
ឧទាហរណ៍៖ មុខជ្រមីស, អាជ្រមីស ! ( ព. ទ្រ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រប់» មានន័យដូចម្ដេច ?


ជ្រប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឱនងប់ដោយកើតទុក្ខខ្លាំងឬដោយឈឺក្បាល ។
ឧទាហរណ៍៖ វាចេះតែជ្រប់ ឥតងើបមុខសោះ; អង្គុយជ្រប់, ឈរជ្រប់រាល់តែថ្ងៃ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឱនងប់ដោយកើតទុក្ខខ្លាំងឬដោយឈឺក្បាល ។
ឧទាហរណ៍៖ វាចេះតែជ្រប់ ឥតងើបមុខសោះ; អង្គុយជ្រប់, ឈរជ្រប់រាល់តែថ្ងៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រប» មានន័យដូចម្ដេច ?


ជ្រប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទ្រោប (មិនសូវប្រើ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រនៀង» មានន័យដូចម្ដេច ?


ជ្រនៀង


មានន័យថា ( ម. ព. ច្រនៀង ឬជ្រនៀង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រនួច» មានន័យដូចម្ដេច ?


ជ្រនួច


មានន័យថា ( ម. ព. ច្រនួច ឬ ជ្រនួច កិ. និង ច្រនួច ឬ ជ្រនួច ន. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រនីក» មានន័យដូចម្ដេច ?


ជ្រនីក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់ជីក, ច្រើនធ្វើដោយកំណាត់ឈើ ឬ គល់ឬស្សី, ប្រើជាជំនួសចបជីក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រនង់» មានន័យដូចម្ដេច ?


ជ្រនង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើស្រួចសម្រាប់ដោតជង់សាច់, ជង់ត្រី; ឬសាច់ត្រីដែលគេដោតជង់ ( មិនសូវប្រើ, ច្រើនប្រើតែ ច្រនួច ឬ ជ្រនួច, ម. ព. នោះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រញ់» មានន័យដូចម្ដេច ?


ជ្រញ់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើមូលឬកំណាត់ឈើ សម្រាប់ទ្រាប់ត្រី, សាច់ឬបន្លែជាដើម ដែលត្រូវកាប់, ត្រូវចិញ្រ្ចាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រង់» មានន័យដូចម្ដេច ?


ជ្រង់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈរ ឬអង្គុយសំកុករង់ចាំ ។
ឧទាហរណ៍៖ ឈរជ្រង់, អង្គុយជ្រង់, កុកជ្រង់ចាំចឹកត្រី ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឈរ ឬអង្គុយសំកុករង់ចាំ ។
ឧទាហរណ៍៖ ឈរជ្រង់, អង្គុយជ្រង់, កុកជ្រង់ចាំចឹកត្រី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រងំ» មានន័យដូចម្ដេច ?


ជ្រងំ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឈឹងសូន្យ ឬស្ងាត់សូន្យ ។
ឧទាហរណ៍៖ ទៅបាត់ជ្រងំ, ស្ងាត់ជ្រងំ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឈឹងសូន្យ ឬស្ងាត់សូន្យ ។
ឧទាហរណ៍៖ ទៅបាត់ជ្រងំ, ស្ងាត់ជ្រងំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រងោ» មានន័យដូចម្ដេច ?


ជ្រងោ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលនៅនឹងកណ្ដាលវាលឥតរបាំង ។
ឧទាហរណ៍៖ មើលទៅឃើញជ្រងោ ( ម. ព. ច្រងោ ផង ) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលនៅនឹងកណ្ដាលវាលឥតរបាំង ។
ឧទាហរណ៍៖ មើលទៅឃើញជ្រងោ ( ម. ព. ច្រងោ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រងក់» មានន័យដូចម្ដេច ?


ជ្រងក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដែលអង្គុយឬឈរឈ្ងោកទៅខាងក្រោម
ឧទាហរណ៍៖ អង្គុយជ្រងក់, ឈរជ្រងក់ ( ព. ម. ទ្រ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រង» មានន័យដូចម្ដេច ?


ជ្រង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើកកើចសក់ឲ្យឈរ, ឲ្យត្រង់ឡើង ។
ឧទាហរណ៍៖ យកដៃជ្រងសក់ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងមួយប្រភេទ ។
ឧទាហរណ៍៖ ភ្លេងជ្រង ។

               បែបភាពសក់ដែលកាត់ឈរក៏ហៅថា សក់ជ្រង ដែរ ។
ឧទាហរណ៍៖ ក្នុងសម័យពីដើម ពួកស្រ្តីខ្មែរកាត់សក់ជ្រងទាំងអស់គ្នា តាមសម័យនិយម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រក់» មានន័យដូចម្ដេច ?


ជ្រក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើជ្រក់, ផ្សំគ្រឿងម្ហូបដែលហៅថា ជ្រក់ ។ ពោលពាក្យបៀតបៀនស្ដីបន្ទោសញយៗ ។
ឧទាហរណ៍៖​ ​គាត់ចេះតែជ្រក់រាល់ព្រឹករាល់ល្ងាច ។ ជ្រក់ជ្រេញ ស្ដី, ជេរ, បន្ទោស ញយៗ ទាល់តែជ្រេញចិត្តគំនិត ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់បរិភោគធ្វើដោយបន្លែ ឬដោយផ្កាឈើ, ផ្លែឈើដាក់ទឹកដាក់អំបិល ត្រាំទុកឲ្យមានរសជូរ
ឧទាហរណ៍៖ ជ្រក់ស្ពៃ, ជ្រក់ទំពាំង ។

                 ម្ហូបមួយប្រភេទដែលផ្សំគ្រឿងធ្វើឲ្យកើតភ្លាមៗ មានបែបស្រដៀងនឹងសម្លម្ជូរ; ហៅថា សម្លក្រៅឆ្នាំង ក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រកមមក» មានន័យដូចម្ដេច ?


ជ្រកមមក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដើរជ្រករុករុលចូលក្នុងទីកៀនកោះ ។
ឧទាហរណ៍៖ ខំជ្រកមមកសព្វច្រកល្ហក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ្រក» មានន័យដូចម្ដេច ?


ជ្រក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចូលពឹងអាស្រ័យក្នុងម្លប់; ពឹងពាក់អាស្រ័យដោយសារបុណ្យអំណាច ។ ជ្រកកោន ចូលជ្រកអាស្រ័យដោយឱនលំទោន គឺពឹងពាក់អាស្រ័យដោយសារបុណ្យអំណាចអ្នកដទៃឲ្យបានសុខចំពោះខ្លួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ័របាញ់-ជ័ឆក់» មានន័យដូចម្ដេច ?


ជ័របាញ់-ជ័ឆក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជ័របាញ់ជាដើមឈើមានសំបក​ ស រលើប កម្ពស់ ២-២០ម ដុះក្នុងព្រៃធំ ឬព្រៃស្រោងនៃប្រទេសជ្វា និងឥណ្ឌូចិន។ សំបកវា ពួកខ្មែរលើយកទៅធ្វើសំលៀកបំពាក់បាន។ ជ័រ គេសម្រាប់លាបព្រួញ បាញ់សត្វធំៗ ដូចជាខ្លា ដំរី ។ល។ នៅឥណ្ឌូចិន គេច្រើនយកជ័រលាយវត្ថុច្រើនយ៉ាង ដូចជាម្ទេស ម្រេច រំដេង ខ្លឹមស ដើម្បីធ្វើឱ្យសត្វងាប់ញាប់ៗ។ ពួកជ្វា (Java) គេនិយមបាញ់សត្វជារឿយៗ ដោយប្រើជ័រនេះ ។ ជ័រនេះពេលផឹកឥតធ្វើឱ្យពុលទេ តែបើគេចាក់ចូលឈាម គឺធ្វើឱ្យស្លាប់ភ្លាមៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ័របាញ់ (វល្លិ)» មានន័យដូចម្ដេច ?


ជ័របាញ់ (វល្លិ)


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិធំ ដែលវារលើដើមឈើខ្ពស់រហូត ២៥-៣០ ម ពីដី ក្នុងព្រៃស្រោង ឬព្រៃល្បោះនៃអាស៊ីផ្នែកអាំគ្នេយ៍។ ដើមជ័របាញ់មានបញ្ចេញជ័រពណ៌ស សម្រាប់លាបព្រួញបាញ់សត្វព្រៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ័រនី, សណ្ដាស» មានន័យដូចម្ដេច ?


ជ័រនី, សណ្ដាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មៅព្រឹក្សមួយប្រភេទ កម្ពស់ ១២-៤០ម មានវជ្ឈមាត្រពី ១ ទៅ ១,៥ម ដុះក្នុងព្រៃធំ ឬព្រៃល្បោះ នៃឧបទ្វីបជ្វា ឥណ្ឌូចិន និងលើកោះមួយចំនួន នៅប្រទេសឥណ្ឌូនេស៊ី (Iles de la sonde) សំបកមានជ័រម៉្យាង អាចកក ហើយក្លាយជាសារជាតិសម្រាប់ប៉ាន់រូប និងមិនចម្លងកម្តៅ។ ឈើ រឹងមានព៌ផ្កាឈូកភ្លាវ ឬក្រមៅ ជាឈើលួសសម្រាប់សង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ័រនី, លំបោ» មានន័យដូចម្ដេច ?


ជ័រនី, លំបោ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា “ឈ្មោះព្រឹក្សមួយប្រភេទកំពស់ 30-45ម ដុះក្នុងព្រៃធំនៃ ប្រទេសកម្ពុជា ថៃ ភូមា ខាងត្បូង គេដាំនៅវៀតណាម។ ដើមអាចមានវណ្ឌមណ្ឌលដល់ទៅ 2ម ឈើមានតំលៃណាស់សម្រាប់សង់ផ្ទះ។”


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ័រចុង, កំឡែង, ផ្ចឹកភ្នំ» មានន័យដូចម្ដេច ?


ជ័រចុង, កំឡែង, ផ្ចឹកភ្នំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទកម្ពស់ ២០-៤០ ម ដុះក្នុងព្រៃស្ទើធំ ឬព្រៃធំលើដីទួល និងភ្នំទាបៗ ដែលខ្ពស់ត្រឹម ៦០០ ម។ ឈើពណ៌ប្រផេះ លាយក្រហមភ្លាវ មិនសូវជាប់ទេ តែអាចប្រើជាគ្រឿងផ្ទះរាយរងបាន។ ជ័រនៃដើមនេះ ហៅថា “ ជ័រចុង ” សម្រាប់លាប តុ ទុ ឬសម្រាប់ធ្វើចន្លុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ័រ» មានន័យដូចម្ដេច ?


ជ័រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្លាញ់រុក្ខជាតិ, លតាជាតិ ឬតិណជាតិចំពូកខ្លះមានសម្បុរផ្សេងៗ មានលក្ខណៈស្អិត ។ ជ័រក្រាក់ ជ័រដែលចេញព្រោះកម្ដៅភ្លើងឆេះរណ្ដៅជ័រ កាលនៅក្ដៅរាវថ្លា លុះអស់អំណាចកម្ដៅក៏កករឹងក្ដាំង ។ ជ័រចុង ជ័រដែលហូរចេញឯងអំពីឈើផ្ចឹកជាដើម កករឹងស្រួយ ។ ជ័រចេក ទឹកសុក្ក: ( ពាក្យបញ្ចៀស ដោយប្រដូចនឹងជ័រនៃចេក ) ។ ជ័រឆក់ ជ័រមានពិសសម្រាប់លាបគ្រឿងប្រហារមានព្រួញជាដើម ។ ជ័រទឹក ជ័រដែលចេញអំពីរណ្ដៅជ័រនៅដើមត្រាចឬដើមឈើទាល មានលក្ខណ:រាវ, ជ្រាយ, ទន់ ។ ជ័របាម ជ័រដែលគេស្ល ឬដែលគេដំឲ្យបែកសាច់ស្អិតខ្លាំង សម្រាប់ដាក់ឲ្យជាប់សត្វបក្សី ។ ជ័រលុប ( –លប់ ) ជ័រសម្រាប់ដុសលុបស្នាម, គំនូស, អក្សរដែលគូស, ដែលសរសេរដោយខ្មៅដៃ ឬដោយទឹកសរសេរ; ហៅ កៅស៊ូលុប ក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ័យស្រី» មានន័យដូចម្ដេច ?


ជ័យស្រី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ជយ + ស្រី; បា. ជយ + សិរី ) ជម្នះ និងសិរី ស្រីសួស្ដីព្រោះមានជម្នះ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ជយ ( អ. ថ. ជ:យ: ) ដូចជា ជយកុញ្ជរ ( –កុញ-ជ ) ដំរីជ័យ គឺដំរីសម្រាប់ជិះចូលកាន់សង្រ្គាម ដែលតែងតែមានជម្នះមកហើយ ឬដែលសន្មតថានឹងមានជម្នះ ដំរីព្រះទីនាំងនៃព្រះមហាក្សត្រដែលសន្មតថាមានជ័យគ្រប់កាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ័យសួស្ដិ៍» មានន័យដូចម្ដេច ?


ជ័យសួស្ដិ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរបៀបមង្គលការកូនប្រុសស្រីមួយបែប ដែលមានពិធីរាំហូតដាវងាឡើងហាក់ដូចជាប្រហាររូបសាមីខ្លួនកូនប្រុស នៅវេលាដែលកូនប្រុសស្រីកំពុងក្រាបសំពះផ្ទឹមគ្នា ក្នុងកាលជាទីបញ្ចប់កិច្ចមង្គលការឲ្យពរចងដៃ អ្នកដែលរាំហូតដាវនោះស្រែកសួរអ្នកទាំងអស់ថា ជ័យហោង ? អ្នកឯទៀតឆ្លើយឡើងថា ជ័យ ! អ្នករាំសួរទៀតថា សួស្ដិ៍ហោង ? អ្នកឆ្លើយៗ ថា សួស្ដី! អ្នករាំសួរបញ្ចប់ថាយកអ្វីជាបន្ទាល់? អ្នកឆ្លើយៗ ថា យកហ៊ោ ! អ្នកទាំងអស់ក៏តាំងហ៊ោក្រេវព្រមគ្នាឡើង . . . ( របៀបមង្គលការបែបក្នុងសម័យបុរាណហៅថា មង្គលការជ័យសួស្ដិ៍ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ័យលាភី» មានន័យដូចម្ដេច ?


ជ័យលាភី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សអ្នកបានទទួលតុរង្វាន់ក្នុងការប្រឡង ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជនពិការជាឯកត្តជន ឬជាក្រុម ដែលទទួលបានមេដាយក្នុងការប្រកួតជាលក្ខណៈជាតិនិងអន្តរជាតិ នៅក្នុងប្រទេស ឬក្រៅប្រទេស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ័យ» មានន័យដូចម្ដេច ?


ជ័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ជយ ) ជម្នះ, ការឈ្នះ : មានជ័យ, ហ៊ោយកជ័យ ។ ឈ្មោះពរមួយយ៉ាងសម្រាប់សូត្រចម្រើនសិរីសួស្ដី ក្នុងមង្គលការសម័យបុរាណ : ក្នុងមង្គលការនេះ សូមឲ្យសូត្រជ័យផង, និមន្ដលោកសូត្រជ័យ ។ ជ័យសួស្ដិ៍ ( –សួស ) ឈ្មោះរបៀបមង្គលការកូនប្រុសស្រីមួយបែប ដែលមានពិធីរាំហូតដាវងាឡើងហាក់ដូចជាប្រហាររូបសាមីខ្លួនកូនប្រុស នៅវេលាដែលកូនប្រុសស្រីកំពុងក្រាបសំពះផ្ទឹមគ្នា ក្នុងកាលជាទីបញ្ចប់កិច្ចមង្គលការឲ្យពរចងដៃ, អ្នកដែលរាំហូតដាវនោះស្រែកសួរអ្នកទាំងអស់ថា ជ័យហោង ? អ្នកឯទៀតឆ្លើយឡើងថា ជ័យ ! អ្នករាំសួរទៀតថា សួស្ដិ៍ហោង ? អ្នកឆ្លើយៗ ថា សួស្ដិ៍! អ្នករាំសួរបញ្ចប់ថាយកអ្វីជាបន្ទាល់? អ្នកឆ្លើយៗ ថា យកហ៊ោ ! អ្នកទាំងអស់ក៏តាំងហ៊ោក្រេវព្រមគ្នាឡើង . . . ( របៀបមង្គលការបែបក្នុងសម័យបុរាណហៅថា មង្គលការជ័យសួស្ដិ៍ ) ។ ជ័យស្រី ( សំ. ជយ + ស្រី; បា. ជយ + សិរី ) ជម្នះនិងសិរី, ស្រីសួស្ដីព្រោះមានជម្នះ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ជយ ( អ. ថ. ជ:យ: ) ដូចជា ជយកុញ្ជរ ( –កុញ-ជ ) ដំរីជ័យ គឺដំរីសម្រាប់ជិះចូលកាន់សង្រ្គាម ដែលតែងតែមានជម្នះមកហើយឬដែលសន្មតថានឹងមានជម្នះ; ដំរីព្រះទីនាំងនៃព្រះមហាក្សត្រដែលសន្មតថាមានជ័យគ្រប់កាល ។ ជយឃោស ( –ឃោស ) ពាក្យស្រែកប្រកាស, ស្រែកហៅថា សូមឲ្យឈ្នះ ! ឬថា ឈ្នះហើយៗ ! ដូចពាក្យថា ជយតុ ! ជយតុ ភវំ ! ជយោ ! ជិតំ ជិតំ ! ជាដើមដែរ ( ម. ព. ទាំងនោះ ) ។ ជយដ្ឋាន ( –យ័ត-ឋាន ) ទីតំបន់ដែលមានជ័យ, ដែលច្បាំងឈ្នះ ។ ជយតុ !ពាក្យសម្រាប់ឲ្យពរឲ្យជ័យថា សូមឲ្យមានជ័យជម្នះ ! ( ម. ព. ជយោ ! ) ។ ជយតុ ភវំ ! (—ភៈវ័ង) ពាក្យសម្រាប់ឲ្យពរ ឲ្យជ័យថាសូមឲ្យលោកមានជ័យជម្នះ ! ឬថា សូមឲ្យអ្នកដ៏ចម្រើនមានជ័យជម្នះ ! ( ម. ព. ជយតុ )។ ពាក្យសម្រាប់មនុស្សអ្នកជូនពែសំណែន ដែលត្រឡប់មកផ្ទះជំងឺវិញឈរស្រែកនៅមាត់ទ្វាររបងផ្ទះឬជិតជណ្ដើរផ្ទះថា ជយតុ ភវំ ! អ្នកនៅក្នុងផ្ទះនោះឆ្លើយតបមកវិញថា សាធុមានជ័យ ! ( តាមក្បូនសែនឲ្យមនុស្សឈឺ ) ។ ជយធ្វ័ជ ( –ធ្វ័ច; សំ. ជយធ្វជ; បា. ជយធជ ) ទង់ជ័យ គឺទង់ចម្បាំងដែលសន្មតថាជាស្រីសួស្ដីឲ្យមានជ័យជម្នះ។ ជយបាន ( –ប៉ានៈ ឬ –បាន ) ទឹកដែលគេផឹកហើយស្រែកហ៊ោថា ឈ្នះហើយៗ ! ក្នុងកាលដែលមានជ័យ ( បែបក្នុងបុរាណសម័យ ) ។ ជយព្រឹក្ស ( –ព្រឹក ) ឈើមានជ័យឬឈើមានផ្កាឲ្យជម្នះ ( ដើមច្បា )។ មានសេចក្ដីតំណាលថា កាលពីក្នុងជាន់បុរាណសម័យព្រេងនាយយូរអង្វែងហើយ មនុស្សទាំងឡាយច្រើនយកផ្កាច្បាមកប្រើក្នុងហោមពិធីពលិការប្រសិទ្ធី ដោយបំណងថា ឲ្យមានជ័យជម្នះ, ព្រោះហេតុនោះ ទើបគេហៅដើមច្បាថា ជយព្រឹក្ស ។ ជយភូមិ ( –ភូម ) ភូមិមានជ័យ; ទីដែលមានជ័យជម្នះ, ទីដែលបោះទ័ពសន្មតថានឹងមានជ័យ ឬទីដែលបោះទ័ពតយុទ្ធមានជ័យហើយ ។ ជយភេរី ស្គរជ័យ ។ ជយមង្គល ( –ម័ងគល់ ឬ –មង់គល់ ) ជម្នះនិងសេចក្ដីចម្រើន, សេចក្ដីចម្រើនព្រោះជ័យជម្នះ ។ ជយមន្ដ ( —មន់ ) មន្ដ, អាគមសម្រាប់សូត្រប្រសិទ្ធីឲ្យមានជ័យជម្នះ ។ ជយលិខិត សំបុត្រ, កំណត់ ប្រាប់អំពីជ័យជម្នះ ។ សាលក្រមប្រាប់ដំណើរក្ដីឈ្នះ ។ ជយលេខ ឬ ជយលេខា ( ម. ព. ជយលិខិត ) ។ ជយវាទ្យ ឬ ជយពាទ្យ ( –វាត ឬ –ពាត ) តន្រ្តីប្រគំសូមជ័យ, ការប្រគំសូមជ័យ, គ្រឿងប្រគំយកជ័យជម្នះ ។ ជយសព្ទ ( –ស័ប ) សំឡេងហ៊ោយកជ័យ; សំឡេងស្រែកបន្លឺថា ឈ្នះហើយ ! ឬ ឈ្នះហើយៗ ! ។ ជយសង្ខ ឬ ជយស័ង្ខ ( –ស័ង ) ស័ង្ខសម្រាប់ផ្លុំយកជ័យ ។ ជយស្ថាន ( –យ:ស្ថាន ) ម. ព. ជយដ្ឋាន ។ ជយានុភាព ( –ភាប; បា. ជយ + អានុភាវ ) អានុភាពនៃជ័យជម្នះ : ជយានុភាពនៃកងទ័ពយើង បានធ្វើឲ្យពួកបច្ចាមិត្របាក់បបខ្លបខ្លាចសព្វទិសទី ។ ជយាវុធ ( –វុត ; បា. ជយ + អាវុធ ) អាវុធមានជ័យ គឺអាវុធដែលគេធ្លាប់កាន់ចូលតយុទ្ធមានជម្នះមកហើយ ឬអាវុធដែលគេប្រសិទ្ធីសន្មតថាមានជ័យ ។ ជយោ ! ( ជៈយោឬ តាមទម្លាប់ថា ជៃយោ) ឧ. ( បា. ជយោ ន. “រីជ័យ, ជម្នះ”) ពាក្យសម្រាប់ស្រែក, បន្លឺថា សូមឲ្យមានជ័យ ! ឬថា ឈ្នះហើយ ! ក៏ប្រើបាន, ដូចគ្នានឹង ជិតំ ! ឬ ជិតំ ជិតំ ! ដែរ ។ ជយោបាយ ( –បាយ; បា. ជយ + ឧបាយ ) ឧបាយ, ល្បិចឲ្យមានជ័យ, ឲ្យឈ្នះ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ៍យភ្លា» មានន័យដូចម្ដេច ?


ជ៍យភ្លា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទវារតោងឈើខ្ពស់ៗ ក្នុងព្រៃធំ និងព្រៃល្បោះលើដីទំនាបនៃឧបទ្វីបឥណ្ឌូចិន និងជ្វា ។ គេស្ងោរមែក និងស្លឹកផឹកជាថ្នាំកំលាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជះ» មានន័យដូចម្ដេច ?


ជះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បាចចោលដោយប្រដាប់មានភាជន៍, ផ្តិលជាដើម ។
ឧទាហរណ៍៖ ដើរក្បែរផ្ទះ គេជះទឹកមក ត្រូវខ្លួនជោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំហៅ» មានន័យដូចម្ដេច ?


ជំហៅ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ចំហូវ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំហោង» មានន័យដូចម្ដេច ?


ជំហោង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ថ. ) ការឈោង; រយៈទីដែលអាចឈោងដៃទៅដល់, ចន្លោះដែលអាចលូកឈោងដៃចាប់បាន ។
ឧទាហរណ៍៖ ត្រូវបោះបង្គោលរាយជាជួរ ទុកចន្លោះឲ្យល្មមប្រមាណជាមួយជំហោង ឬ ពីរជំហោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំហូស» មានន័យដូចម្ដេច ?


ជំហូស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ថ. ) ការឈូស, អំពើដែលឈូសអ្វីៗ
ឧទាហរណ៍៖ ជំហូសឈើ, ជំហូសដី


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំហាន» មានន័យដូចម្ដេច ?


ជំហាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រង្វាស់ដែលឈានជើងពី១ទៅ១, ចន្លោះជើងដែលឈានដើរ ។
ឧទាហរណ៍៖ ដើរមួយជំហាន, វាស់ពីរជំហាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំហាញ» មានន័យដូចម្ដេច ?


ជំហាញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យះកន្ធែងបង់ជំទាញ ( សម្រាប់ប្រើជាវិសេសនៈនឹងពាក្យ អង្គុយ ) ។
ឧទាហរណ៍៖ អង្គុយជំហាញក្បែរមាត់ទ្វារ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា យះកន្ធែងបង់ជំទាញ ( សម្រាប់ប្រើជាវិសេសនៈនឹងពាក្យ អង្គុយ ) ។
ឧទាហរណ៍៖​​ ​អង្គុយជំហាញក្បែរមាត់ទ្វារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំហរ» មានន័យដូចម្ដេច ?


ជំហរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្ពស់ដែលឈរ, ឥរិយាបថឈរ, ភាពដែលឈរ ។
ឧទាហរណ៍៖ មួយជំហរមនុស្ស ។

                 ឥរិយាបទដែលកាន់យក កម្ពស់មនុស្សដែលឈរ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឈរតែ, ដែលមិនសូវបានការ, បានតែខាងអួត, បានតែខាងស៊ីខាងចាយជាដើម
ឧទាហរណ៍៖ ជំហរតែថាឲ្យគេ, ជំហរតែអួត, ជំហរតែស៊ី, ជំហរតែចាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំហម» មានន័យដូចម្ដេច ?


ជំហម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈមមុខទៅរក, ទទូចមើលគេបរិភោគអាហារដោយមានបំណងឲ្យគេឲ្យខ្លួនបរិភោគផង។ពាក្យនេះមានន័យឲ្យប្រើបានច្រើនយ៉ាង ដូចពាក្យថា ជំហមបុណ្យ, ជំហមលុយ ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំហប់» មានន័យដូចម្ដេច ?


ជំហប់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការឈប់, ដំណើរដែលឈប់; កន្លែងដែលឈប់ ។
ឧទាហរណ៍៖ ធ្វើដំណើរតាមផ្លូវឆ្ងាយ គប្បីលៃលកឲ្យមានជំហប់ខ្លះផង; នៅខាងមុខបន្តិចទៀតទើបដល់ជំហប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំលាប» មានន័យដូចម្ដេច ?


ជំលាប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បំភ័យ, គំរាមកំហែងឲ្យខ្លាច, សំដែងអាការគំរាមឲ្យភ័យឲ្យខ្លាច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំរំ» មានន័យដូចម្ដេច ?


ជំរំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីសម្រាប់ជ្រកអាស្រ័យបណ្ដោះអាសន្ន ធ្វើដោយមែកឈើ ស្លឹកឈើ ឬចំបើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំរឿន» មានន័យដូចម្ដេច ?


ជំរឿន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្រួតត្រាដើម្បីឲ្យចម្រើនប្រយោជន៍ឡើង; ដាស់តឿន, ក្រើនព្រមាន ឲ្យដឹងជាមុន ។
ឧទាហរណ៍៖ ជំរឿនប្រាក់ពន្ធ, ជំរឿនមនុស្ស ដើម្បីឲ្យដឹងចំនួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំរុញ» មានន័យដូចម្ដេច ?


ជំរុញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រុញដោយតឿនបង្ខំ, បង្ខំដូចគេរុញ ។
ឧទាហរណ៍៖ ជំរុញវាបន្តិចទៅ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំរឹត» មានន័យដូចម្ដេច ?


ជំរឹត


មានន័យថា ( ម. ព. ជំរិត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំរិត» មានន័យដូចម្ដេច ?


ជំរិត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តឿនតឹងឲ្យបានឆាប់, បង្ខំទារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំរាល» មានន័យដូចម្ដេច ?


ជំរាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដែលជ្រាលទេរ គឺមិនចោត ដូចយ៉ាងជម្រាលភ្នំជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំរត់» មានន័យដូចម្ដេច ?


ជំរត់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នាំរត់, ពង្រត់, ( មិនសូវប្រើ, ច្រើនប្រើតែពង្រត់ ជាង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំពូជ្រលក់ព្រៃ, ឆ្អែង , ច្រកែងទួយ» មានន័យដូចម្ដេច ?


ជំពូជ្រលក់ព្រៃ, ឆ្អែង , ច្រកែងទួយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សម៉្យាង​ កម្ពស់ ៥-១៥ ម ដុះក្នុងស្រុកខ្មែរទេ តាមមាត់ទឹកក្នុងព្រៃរនាមជុំវិញទន្លេសាប ។ ឈើជាប់ល្អសំរាប់ធ្វើគ្រឿងសង់ផ្ទះ ។ សំបកប្រើសំរាប់ជ្រលក់សំពត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំពូក» មានន័យដូចម្ដេច ?


ជំពូក


មានន័យថា ( ម. ព. ចំពូក ឬ ជំពូក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំពាក់» មានន័យដូចម្ដេច ?


ជំពាក់


មានន័យថា ( ម. ព. ចំពាក់ ឬ ជំពាក់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំបួរ» មានន័យដូចម្ដេច ?


ជំបួរ


មានន័យថា ( ម. ព. ចំបួរ ឬ ជំបួរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំនំ» មានន័យដូចម្ដេច ?


ជំនំ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទើបនឹងប្រើប្រាស់ទក់សាច់បន្តិចបន្តួច, ដែលស្ទើរថ្មីស្ទើរចាស់ ។
ឧទាហរណ៍៖ សំពត់ជំនំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំនោះ» មានន័យដូចម្ដេច ?


ជំនោះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការជោះ, មុខ ឬស្នាមដែលជោះ
ឧទាហរណ៍៖ មានបង្គាប់ពីក្រសួងសាធារណសុខាភិបាល ឲ្យធ្វើជំនោះអុតនៅគ្រប់តំបន់, កុំធ្វើជំនោះបន្លាដោយម្ជុលមានច្រែះ; ប្រយ័ត្នកុំឲ្យប៉ះត្រង់ជំនោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំនោរ» មានន័យដូចម្ដេច ?


ជំនោរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទឹកដែលជោរ; ដំណើរដែលជោរ ។ ឈ្មោះខ្យល់នាំទឹកឲ្យជោរ ។
ឧទាហរណ៍៖ ត្រូវជំនោរ, ធ្លាក់ជំនោរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំនែង» មានន័យដូចម្ដេច ?


ជំនែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការជែង, ការដណ្ដើមទៅឲ្យបាននៅពីខាងមុខគេ ។
ឧទាហរណ៍៖ បើកបររថយន្ត កុំគប្បីឆ្លៀតប្រើជំនែងដោយខុសរបៀបច្បាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំនេរ» មានន័យដូចម្ដេច ?


ជំនេរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការជេរ, ពាក្យជេរ ។
ឧទាហរណ៍៖ អាហ្នឹងខ្ជិលណាស់ ប្រើវាឲ្យធ្វើការអ្វីៗ ទាល់តែមានជំនេរថែមទៀត ទើបរហ័សរហួនគ្រាន់បើបន្តិច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំនឿស៊ប់» មានន័យដូចម្ដេច ?


ជំនឿស៊ប់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការជឿស៊ប់ក្នុងចិត្ត ហើយប្រកាន់ថាត្រូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំនឿន» មានន័យដូចម្ដេច ?


ជំនឿន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការជឿន, ដំណើរដែលជឿនលឿនទៅមុខ ។
ឧទាហរណ៍៖ កិច្ចការនេះមិនសូវមានជំនឿន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំនឿ» មានន័យដូចម្ដេច ?


ជំនឿ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីដែលគួរជឿ, ដំណើរជឿ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំនួស» មានន័យដូចម្ដេច ?


ជំនួស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបដែលជួស, អ្នកចាត់ការជួស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំនួល» មានន័យដូចម្ដេច ?


ជំនួល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការជួល ។
ឧទាហរណ៍៖ បណ្ដាផ្ទះទាំង៣ល្វែងនេះ មានជំនួលតែ ១ល្វែងទេ ( ច្រើនប្រើ ជួល ជាង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំនួយស្មារតី» មានន័យដូចម្ដេច ?


ជំនួយស្មារតី


មានន័យថា លិខិតដែលប្រគល់ ឬផ្ញើជូន បន្ទាប់ពីមានកិច្ចសន្ទនាការទូតមួយ ដើម្បីជៀសវាងការយល់ច្រឡំគ្នាទាក់ទងនឹងសេចក្តីថ្លែងនៅពេលសន្ទនាជាមួយគ្នា។
ឧទាហរណ៍៖ ឧ. ជំនួយស្មារតីស្តីពីការផ្តល់គ្រូបង្ហាត់កីឡារបស់ប្រទេសជប៉ុនមកបង្ហាត់កីឡាករកម្ពុជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំនួយ» មានន័យដូចម្ដេច ?


ជំនួយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការជួយ, អំពើដែលជួយ; របស់ដែលគេឲ្យដោយជួយ, អ្វីៗដែលជួយ; អ្នកជួយ : មានជំនួយ, ខ្វះជំនួយ ។ ប្រើជា គុ. ក៏បាន : ប្រាក់ជំនួយ ។
?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អំណោយ ឬកម្ចី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំនួប» មានន័យដូចម្ដេច ?


ជំនួប


មានន័យថា ( ម. ព. ចំនួប ឬ ជំនួប ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំនួញ» មានន័យដូចម្ដេច ?


ជំនួញ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុខការ, របរដែលជួញ, របស់ដែលគេជួញ ។
ឧទាហរណ៍៖ អ្នកជំនួញ, ធ្វើជំនួញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំនូន» មានន័យដូចម្ដេច ?


ជំនូន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់ដែលជូន ។
ឧទាហរណ៍៖ ទទួលជំនូន, ស៊ីជំនូន, មុននឹងរៀបមង្គលការកូន គេតែងលើកជំនូន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជំនូត» មានន័យដូចម្ដេច ?


ជំនូត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការជូត ។
ឧទាហរណ៍៖ ត្រូវធ្វើជំនូតក្ដារ តុ – ទូ រៀងរាល់ថ្ងៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖