Posted on Leave a comment

តើពាក្យ «លាំ» មានន័យដូចម្ដេច ?


លាំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អណ្ដាតស្រឡៃ ឬប៉ី ។
ឧទាហរណ៍៖ លាំស្រឡៃ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ទើរតែនឹងដូចគ្នា ឬប៉ុនគ្នា រលឿគ្នា ប្រហែលគ្នា ស្រដៀងគ្នា។
ឧទាហរណ៍៖ សម្បុរលាំគ្នា មាត្រលាំគ្នា; ចេះលាំៗគ្នា ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលស្ទើរតែនឹងដូចគ្នា ឬប៉ុនគ្នា រលឿគ្នា ប្រហែលគ្នា ស្រដៀងគ្នា។
ឧទាហរណ៍៖ សម្បុរលាំគ្នា មាត្រលាំគ្នា; ចេះលាំៗគ្នា ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ស. លាំ ឬ លាំ អ. ថ. លុ័ម ) ក្រៃលែង ប្រសើរ ផុត ជាជាង ។
ឧទាហរណ៍៖ ប្រសើរលើសលាំ ល្អលើសលាំ ។

👉ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា បណ្ដា ជំនុំ អម្បាល; ពាក្យសម្រាប់ដករំលែកចំនួននីមួយអំពីចំនួនស្មើគ្នាឬច្រើន ឲ្យដាច់ចេញដោយឡែក។
ឧទាហរណ៍៖ លាំកូនទាំងបួននាក់នោះ កូនពីរនាក់ប្រឡៃប្រកោចោលម្សៀត (ច្រើនប្រើតែពីក្នុងសម័យបុរាណ; សម័យឥឡូវនេះច្រើនប្រើតែ បណ្ដា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាស់» មានន័យដូចម្ដេច ?


លាស់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លូតបែកចេញត្រួយចេញស្លឹក ។
ឧទាហរណ៍៖ ស្លឹកឈើលាស់ សន្ទូងលាស់ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលលូតវែង ។
ឧទាហរណ៍៖ ក្រចកលាស់ ។

                     ព. ប្រ. ដែលគិតឃើញវែងឆ្ងាយ វាងវៃ ស្រួចស្រាល់ គំនិតលាស់ ប្រាជ្ញាលាស់ (ម. ព. លូត ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាសិកា» មានន័យដូចម្ដេច ?


លាសិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. លាសក) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាសន» មានន័យដូចម្ដេច ?


លាសន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដំណើរ ឬលំនាំចាក់ក្បាច់កែក្រាយ ការរាំ ។ លាសនវិធី (—ស:ន៉ៈ—) ពិធីរាំ ។ លាសនវិជ្ជា ឬ —វិទ្យា (—ស:ន៉:—) ចំណេះរាំ ចំណេះល្ខោន ។ លាសនាការ(—ស:ន៉ាកា < លាសន + អាការ) អាការនៃដំណើររាំ ។ ( ព. កា. )
ឧទាហរណ៍៖ វិជ្ជាលាសន ពុំមែនសិល្ប៍អន់ អាប់ឱនអសារ អ្នកចេះមុតមាំ នាំឲ្យបានការ ប្រយោជន៍ខ្លឹមសារ តែកុំលែនលន ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាសក» មានន័យដូចម្ដេច ?


លាសក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកចាក់ក្បាច់កែក្រាយ, អ្នករាំ, ល្ខោន ( បើស្ត្រីជា លាសិកា “ស្រីល្ខោន ស្រីរបាំ”) ។ ( ព. កា. ) ។
ឧទាហរណ៍៖ លាសកលាសិកា មកមូលគ្នាលេងសស្រាំ សុទ្ធតែអ្នករបាំ ថ្ងៃចូលឆ្នាំរាំកំសាន្ដ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាស» មានន័យដូចម្ដេច ?


លាស


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានចម្ងាយរយាល រង្វើល ស្រយាល; កន្ធែក ឃ្លាតពីគ្នា។
ឧទាហរណ៍៖ អំពៅថ្នាំងលាស គោស្នែងលាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាវ័ណ្យ» មានន័យដូចម្ដេច ?


លាវ័ណ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. លាវណ្យ ) រសប្រៃ; លម្អ លម្អគួរឲ្យស្រឡាញ់; មនុស្សដែលគួរគេស្រឡាញ់ (ស្ត្រី លាវណ្យា) ។ (ព. កា. ) ។
ឧទាហរណ៍៖ លាវ័ណ្យលាវណ្យា បណ្ដើរគ្នាទាំងពីរប្រាណ ប្រកបដោយសុខសាន្ដ ស្រាប់តែបានជួបពួកចោរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាវិកា» មានន័យដូចម្ដេច ?


លាវិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លាវក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាវក» មានន័យដូចម្ដេច ?


លាវក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកច្រូត អ្នកច្រូតកាត់ (បើស្ត្រីជា លាវិកា) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាវ» មានន័យដូចម្ដេច ?


លាវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ល. អ. ថ. ល៉ាវ) ជាតិមនុស្សក្នុងដែនមួយក្នុងភាគផែនដីឥណ្ឌូចិន ហៅតាមគោត្រកូលក្នុងសម័យពីដើមមានច្រើនពួកគឺ លាវកាវ លាវភុងដាំ លាវភុងខាវ ងៀវ ខឺន ញួន ភួន លឺ ល៉ែម ល៉:វ៉: ល៉:វ៉ា ឬ លួ: ថៃ ភូថៃ ថូ យ៉ យ៉ូយ កល៉ឺង ជាដើម; ហៅដោយរួបរួមថា លាវៗ ដូចគ្នា។
ឧទាហរណ៍៖ ជាតិលាវ ប្រទេសលាវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាយឡំ» មានន័យដូចម្ដេច ?


លាយឡំ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលលាយបន្លំគ្នា ឬលាយច្រឡូកច្រឡំគ្នា។
ឧទាហរណ៍៖ ដាក់លាយឡំ អង្គុយលាយឡំគ្នា; របស់លាយឡំ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលលាយបន្លំគ្នា ឬលាយច្រឡូកច្រឡំគ្នា។
ឧទាហរណ៍៖ ដាក់លាយឡំ អង្គុយលាយឡំគ្នា; របស់លាយឡំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាយសាំ» មានន័យដូចម្ដេច ?


លាយសាំ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលលាយចម្រុះគ្នាសាំដដែលៗ។
ឧទាហរណ៍៖ ដាក់លាយសាំ; របស់លាយសាំ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលលាយចម្រុះគ្នាសាំដដែលៗ ។
ឧទាហរណ៍៖ ដាក់លាយសាំ; របស់លាយសាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាយល័ខ» មានន័យដូចម្ដេច ?


លាយល័ខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លាយល័ក្ត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាយល័ក្ត» មានន័យដូចម្ដេច ?


លាយល័ក្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយប្រភេទ ស្លឹកស្រដៀងនឹងនាងនួន សម្បកក្រៅមានក្រមរ សម្បកខាងក្នុងសាច់ក្រហម បើស្ទោះយកមកត្រាំទឹក ចេញក្រហមដូចគេដាក់ល័ក្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាយលក្ខណ៍» មានន័យដូចម្ដេច ?


លាយលក្ខណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លាយ ន. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាយនកម្ម» មានន័យដូចម្ដេច ?


លាយនកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ការច្រូត ការច្រូតកាត់ ។
ឧទាហរណ៍៖ ពួកកសិករធ្វើលាយនកម្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាយទែង» មានន័យដូចម្ដេច ?


លាយទែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដង្កៀបដែកតូចស្រួចស្ដើង សម្រាប់ចាប់ថ្កៀបរបស់ល្អិតមានកម្ទេចមាសជាដើម ។ ការឡើងក្បាលដែករបស់ជាងទង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាយដៃ» មានន័យដូចម្ដេច ?


លាយដៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. លាយ ន.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាយ» មានន័យដូចម្ដេច ?


លាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់ច្រឡុងជាមួយគ្នា ឬធ្វើឲ្យច្រឡូកជាមួយគ្នា ។
ឧទាហរណ៍៖ លាយថ្នាំ លាយទឹកគ្រឿង ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នេសាទុបករណ៍ធ្វើដោយបន្ទោះឫស្សីក្រងរាងតូចវែង មាត់រីកកំពាង ឥតប្រឹស ឥតសន្ទះ ចងក្របួចគូទ មាន២ប្រភេទគឺ លាយក្រង លាយដែលក្រងបន្ទោះឫស្សីឲ្យមានប្រហោងល្មមត្រីល្អិតៗចេញរួច; លាយរូត លាយដែលក្រងបន្ទោះឫស្សីលើកមួយសង្កត់មួយ មានប្រហោងបន្តិចៗត្រីល្អិតៗចេញពុំរួច ។
(ស. អ. ថ. ល៉ាយ) ស្នាម គំនូសឆ្នូត, អញ្ចាញ លាយដៃ អញ្ចាញដៃ ថ្នាំងដៃ; លាយលក្ខណ៍ ស្នាមលក្ខណៈនៅបាតដៃបាតជើង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលច្រឡុង ឬច្រឡូកជាមួយគ្នា។
ឧទាហរណ៍៖ ស្រីប្រុសអង្គុយលាយគ្នា; ប្រេងលាយទឹក ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលច្រឡុង ឬច្រឡូកជាមួយគ្នា។
ឧទាហរណ៍៖ ស្រីប្រុសអង្គុយលាយគ្នា; ប្រេងលាយទឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាមកភាព» មានន័យដូចម្ដេច ?


លាមកភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពថោកទាប ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាមកភណ្ឌ» មានន័យដូចម្ដេច ?


លាមកភណ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់ថោកទាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាមកធម៌» មានន័យដូចម្ដេច ?


លាមកធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម៌លាមក គឺសភាវៈដែលនាំចិត្តឲ្យហ៊ានធ្វើអំពើអាក្រក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាមកជន» មានន័យដូចម្ដេច ?


លាមកជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សអាក្រក់ឥតកោតញញើត ក្នុងការប្រ ព្រឹត្តបទឧក្រិដ្ឋ មនុស្សដែលត្រូវគេស្តីបន្ទោសក្នុងរឿងបន្តិចបន្តួច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាមកកម្ម» មានន័យដូចម្ដេច ?


លាមកកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើអាក្រក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាមក» មានន័យដូចម្ដេច ?


លាមក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ) អាក្រក់ ពុំប្រសើរ ថោកទាប ថយថោក ។
ឧទាហរណ៍៖ អំពើលាមក មនុស្សលាមក ។

                      ខ្មែរប្រើជា ន. សំដៅសេចក្ដីថា “ឧច្ចារៈ” ក៏បាន។
ឧទាហរណ៍៖ បន្ទោលាមក ស្អុយដូចលាមក ។

                      ប្រើជាបទសមាស (អ. ថ. លាមៈកៈ) ។
ឧទាហរណ៍៖ លាមកកម្ម អំពើអាក្រក់ ។ លាមកធម៌ ធម៌លាមក គឺសភាវៈដែលនាំចិត្តឲ្យហ៊ានធ្វើអំពើអាក្រក់ ។ លាមកភណ្ឌ របស់ថោកទាប ។ លាមកភាព ភាពថោកទាប ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាម» មានន័យដូចម្ដេច ?


លាម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បន្លាយឲ្យវែងចេញទៅ បន្តខ្សែវែងពីខ្សែខ្លីចេញទៅ ។
ឧទាហរណ៍៖ លាមខ្សែ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែបន្លាយ គឺខ្សែវែងមានតែក្រវិលឥតស្រលៀង សម្រាប់ចងតពីខ្សែបង្គត់មក បន្លាយឲ្យគោដើរស៊ីស្មៅក្នុងទីវាល។
ឧទាហរណ៍៖ ខ្សែលាម (ច្រើនហៅ ខ្សែបន្លាយ ជាង) ។

                      (ស. ល់ាម អ. ថ. ល៉ាម់) អ្នកប្រែភាសា ( ប្រើតែក្នុងខែត្របាត់ដំបងខ្លះ ក្នុងសម័យពីដើម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាភោបនិស័ទ» មានន័យដូចម្ដេច ?


លាភោបនិស័ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លាភូបនិសា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាភូបនិសា» មានន័យដូចម្ដេច ?


លាភូបនិសា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < លាភ+ឧបនិសា; សំ.— + ឧបនិឞទ៑ ) បដិបទា ឬប្រតិប័ទអាស្រ័យលាភ គឺប្រតិប័ទអែបសម្រួលឲ្យកើតលាភ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាភាលាភ» មានន័យដូចម្ដេច ?


លាភាលាភ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (< លាភ + អលាភ) ការបាននិងការខានបាន ឬការខាតបង់ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាភសម្ប័ទ ឬ —សម្បទា» មានន័យដូចម្ដេច ?


លាភសម្ប័ទ ឬ —សម្បទា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីសមប្រកបដោយការបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាភសន្ដោស» មានន័យដូចម្ដេច ?


លាភសន្ដោស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីត្រេកអរចំពោះតែត្រឹមលាភរបស់ខ្លួន គឺបានប៉ុន្មានយកប៉ុណ្ណោះ មិនរវះរវាមហួសពីការបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាភសក្ការ:» មានន័យដូចម្ដេច ?


លាភសក្ការ:


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លាភ និងសក្ការ:


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាភវុឌ្ឍិ» មានន័យដូចម្ដេច ?


លាភវុឌ្ឍិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចម្រើនលាភ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាភវិនាស» មានន័យដូចម្ដេច ?


លាភវិនាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការខូចលាភ, ដំណើរខាតខានបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាភន្តរាយ» មានន័យដូចម្ដេច ?


លាភន្តរាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (< លាភ + អន្តរាយ) សេចក្ដីអន្តរាយលាភ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាភតណ្ហា» មានន័យដូចម្ដេច ?


លាភតណ្ហា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណង់ ឬសេចក្ដីស្លន់ស្លោទៅរកលាភ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាភការ» មានន័យដូចម្ដេច ?


លាភការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រង្វាន់ តម្លៃការ តម្លៃបន្ថែម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាភ:» មានន័យដូចម្ដេច ?


លាភ:


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លាភ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាភ» មានន័យដូចម្ដេច ?


លាភ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការបាន ដំណើរប្រទះលើការបាន អ្វីៗដែលគួរបាន; ចំណេញ។
ឧទាហរណ៍៖ មានលាភ កើតលាភ ខាតលាភ ។

                     ប្រើជាបទសមាស បើរៀងពីខាងដើម អ. ថ. លាភ: រៀងពីខាងចុង អ. ថ. លាប ដូចជា : លាភគិទ្ធ ដែលជាប់ជំពាក់ដោយលាភ ដែលញ៉ាមព្រោះធ្លាប់តែបាន; សេចក្តីជាប់ចិត្តក្នុងលាភ ។ លាភតណ្ហា (—តន់-ហា) ចំណង់ឬសេចក្ដីស្លន់ស្លោទៅរកលាភ។ លាភន្តរាយ (លាភ័ន-ត:រ៉ាយ; < លាភ + អន្តរាយ) សេចក្ដីអន្តរាយលាភ ។ លាភវិនាស ការខូចលាភ ដំណើរខាតខានបាន ។ លាភសក្ការ: លាភនិងសក្ការ: ។ លាភសន្ដោស (—សន់ដោស) សេចក្ដីត្រេកអរចំពោះតែត្រឹមលាភរបស់ខ្លួន គឺបានប៉ុន្មានយកប៉ុណ្ណោះ មិនរវះរវាមហួសពីការបាន ។ លាភសម្ប័ទ ឬ —សម្បទា (—សំ-ប័ត ឬ—ស័មប៉:ទា) សេចក្ដីសមប្រកបដោយការបាន ។ លាភាលាភ (< លាភ + អលាភ) ការបាននិងការខានបាន ឬការខាតបង់ ។ ល ។ ធនលាភ (ធ:ន:—) ការបានទ្រព្យ ។ ធម្មលាភ (ធ័ម-ម:—) ឬ ធម្មិកលាភ (ធ័ម-មិក:—) ការបានដោយធម៌ (បានដោយត្រឹមត្រូវ) ។ បច្ចយលាភ (បុ័ច-ច:យ៉:—) ការបាននូវបច្ច័យ ។ បុញ្ញលាភ (ប៉ុញ-ញ៉:— ) ការបានដោយសារបុណ្យ ។ បុត្តលាភ (ប៉ុត-ត:—) ការបានកូន។ មិត្តលាភ (មិត-ត:—) ការបានមិត្ត ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាប់» មានន័យដូចម្ដេច ?


លាប់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រើឈឺឡើងវិញព្រោះទាស់ចំណីជាដើម។
ឧទាហរណ៍៖ ជំងឺលាប់ លាប់ចំណី លាប់ទឹក ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជ្រុលហួសលើសប្រមាណ ហួសកំណត់ លុបមាត្រ។
ឧទាហរណ៍៖ សំឡេងលាប់ សម្លលាប់គ្រឿង; ធ្វើការធ្ងន់លាប់ហួសកម្លាំង សម្លបង់គ្រឿងលាប់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលជ្រុលហួសលើសប្រមាណ ហួសកំណត់ លុបមាត្រ ។
ឧទាហរណ៍៖ សំឡេងលាប់ សម្លលាប់គ្រឿង; ធ្វើការធ្ងន់លាប់ហួសកម្លាំង សម្លបង់គ្រឿងលាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាប» មានន័យដូចម្ដេច ?


លាប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ. បា. លេប < លិប) ធ្វើវត្ថុខាប់រាវ ឬផង់ ឲ្យដិតជាប់ ឲ្យជោក ឲ្យប្រឡាក់; ផា ។
ឧទាហរណ៍៖ លាបថ្នាំ លាបប្រេង លាបម្សៅ ។

                      ព. ប្រ. សេពគប់ ជិតដិត ដិតដោយ ចូលដៃ ចូលគំនិត ។
ឧទាហរណ៍៖ កុំលាបដោយមនុស្សខូច; យកឈ្មោះគេមកលាប ។

                      លាបលន (ម. ព. លន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាន់» មានន័យដូចម្ដេច ?


លាន់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញសូរសព្ទឮខ្លាំង ឬតិចក៏មាន ធ្វើឲ្យឮរំពង ។
ឧទាហរណ៍៖ ផ្គរលាន់ មែកឈើលាន់នឹងបាក់ លាន់សរសៃ ។

                      ធ្លាយវាចាចេញមកដោយទប់មាត់ឲ្យនៅស្ងៀមពុំបាន ។
ឧទាហរណ៍៖ លាន់មាត់ លាន់សម្ដី ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នេសាទុបករណ៍មួយប្រភេទ ធ្វើដោយចោះដើមឫស្សីធំមួយកំណាត់ទម្លុះឲ្យមានប្រហោងជាហែបមានប្រឹសសម្រាប់ដាក់ត្រាំក្នុងទឹកឲ្យអន្ទង់ចូល។
ឧទាហរណ៍៖ អន្ទង់ចូលក្នុងលាន់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានសូរឮស៊ានឬកងរំពង ។
ឧទាហរណ៍៖ និយាយលាន់, លាន់មាត់ ។

                       ព. ប្រ. លាន់ទឹកលាន់ដី គគ្រឹកគគ្រេង, កងរំពង, ឈូឆរ ។
ឧទាហរណ៍៖ គេទៅលាន់ទឹកលាន់ដី ។

                      ព. សា. លាន់ពុទ្ធោ លាន់មាត់រកពុទ្ធោ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លានជាង» មានន័យដូចម្ដេច ?


លានជាង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ល. ស. លានជាង ឬ លានជាង, ល. អ. ថ. ល៉ានសាង់, ស. អ. ថ. ល៉ានឆាង់ “ដំរីមួយលាន ឬ លាន (ចង) ដំរី” ) ឈ្មោះរាជធានីមួយក្នុងប្រទេសលាវប៉ែកខាងជើងភាគខាងកើត នៅជាប់នឹងត្រើយខាងឆ្វេងនៃទន្លេមេគង្គ គឺនគរស្រីសតនាគនហុត ឬ នគរហ្លួងព្រះបាងសព្វថ្ងៃនេះ ។
ឧទាហរណ៍៖ នគរលានជាង, តាមទម្លាប់លាវ ច្រើនប្រើថា នគរលានជាង ហ្លួងព្រះបាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាន» មានន័យដូចម្ដេច ?


លាន


👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ចំនួនដប់សែន (១.០០០.០០០) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដីវាលរលីង ទីវាលដែលលញ់ ឬបូករលីង ។
ឧទាហរណ៍៖ លានចេតិយ លានបោកស្រូវ ។

                     ព្រះលាន ឬ មុខព្រះលាន ធ្លាធំនៅមុខព្រះរាជវាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាទា» មានន័យដូចម្ដេច ?


លាទា


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទទេ ឥតការងារ ឥតទីពឹង ឥតពំនាក់; ណែលណោ ។
ឧទាហរណ៍៖ មនុស្សលាទា; ដើរលាទា (ព. កា.) : រីមនុស្សលាទា ឥតមានគ្នីគ្នា ណាជួយជ្រោមជ្រែង កាលណាទាល់ច្រក លបលេងតែល្បែង- ស៊ីសងឥតក្រែង- ច្បាប់ដែលរដ្ឋហាម ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទទេ ឥតការងារ ឥតទីពឹង ឥតពំនាក់; ណែលណោ ។
ឧទាហរណ៍៖ មនុស្សលាទា; ដើរលាទា (ព. កា.) : រីមនុស្សលាទា ឥតមានគ្នីគ្នា ណាជួយជ្រោមជ្រែង កាលណាទាល់ច្រក លបលេងតែល្បែង- ស៊ីសងឥតក្រែង- ច្បាប់ដែលរដ្ឋហាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាត់» មានន័យដូចម្ដេច ?


លាត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សើយត្រឡប់យកក្នុងជាក្រៅ ពីក្រោមឡើងលើ។
ឧទាហរណ៍៖ លាត់សំពត់ លាត់ជើងខោ ។

                       បកទាញស្បែកត្រឡប់យកក្នុងជាក្រៅ។
ឧទាហរណ៍៖ លាត់ស្បែកពស់ លាត់កង្កែប ។

                      លាត់កង្ខើញចូល លាត់សម្លៀកកង្ខើញចូល ។ លាត់សើយ ឬ សើយលាត់ លាត់ៗសើយៗ ឬសើយៗលាត់ៗ ឬក៏លាត់ផងសើយផង ។ អ្នកលេងលាត់សើយ ឬ -សើយលាត់ អ្នកលេងកោងកាចដែលរមែងតែលាត់សើយ ឬសើយលាត់ដើរឥតក្រែង។ (ព. កា.) ។
ឧទាហរណ៍៖ អ្នកលេងលាត់សើយ កាលអស់ទ្រព្យហើយ ធ្វើទុក្ខបងប្អូន ជួនជេរប្រពន្ធ ជួនវាយធាក់កូន អស់ទាំងបងប្អូន គេខ្ពើមរាល់គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាត» មានន័យដូចម្ដេច ?


លាត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លា ត្រដាង; សន្ធឹង; ក្រាល; ធ្វើឲ្យរលា ។
ឧទាហរណ៍៖ លាតដៃ លាតជើង; លាតតម្បាញ; លាតកម្រាល; លាតស្លឹក ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រលីងទទេ ឥតក្បាច់ ឥតផ្កា ឥតភ្ញី ឥតស្នាមគំនូស ។
ឧទាហរណ៍៖ ហោជាងលាត សំពត់លាត ក្រដាសលាត ។

                       ព. ប្រ. ដែលនៅលីវសុទ្ធសូន្យ ។
ឧទាហរណ៍៖ កំលោះលាត ។

                       ដែលគ្មានចំណេះអ្វី សូម្បីតែអក្សរក៏ពុំចេះ ។
ឧទាហរណ៍៖ មនុស្សលាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាញ» មានន័យដូចម្ដេច ?


លាញ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខូច វិនាស អន្តរាយ ។
ឧទាហរណ៍៖ ភ្លើងឆេះផ្ទះលាញទ្រព្យសម្បត្តិអស់គ្មានសល់ ។

                     លាញទៅ ! ខូចទៅ ! (ពាក្យផ្ដន្ទា) ។ អាលាញ! អាខូច!, អាហិនហោច! (ពាក្យជេរ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាជផ្ទុះ» មានន័យដូចម្ដេច ?


លាជផ្ទុះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចមួយប្រភេទសាច់រឹងស្រួយ ច្រើនដុះនៅទំនាប ឬក្នុងព្រៃរនាម ផ្ការីកមានសម្បុរ-ស សណ្ឋានដូចលាជដែលលីងផ្ទុះ ដើមប្រើការរាយរងមានធ្វើដងកណ្ដបជាដើមបាន ។
ចុល្លព្រឹក្ស​មួយប្រភេទ កម្ពស់ ១ ទៅ ២ ម មានមែកពណ៌ក្រហមភ្លាវ ឬសម្បុរត្នោត ដុះលើទីវាលមានថ្ងៃនៃប្រទេសអាស៊ី និង អាហ្វ្រិកផ្នែកក្តៅ ។ គេនិយមដាំក្នុងសួនជាលម្អ ដោយដើមនេះមានផ្លែពណ៌ ស ភ្លាវល្អណាស់។ សម្បកជាថ្នាំធ្វើឱ្យត្រីសន្លប់មុននេសាទ ។ នៅប្រទេសអាហ្វ្រិចខាងកើត គេប្រឫសធ្វើជាថ្នាំព្យបាលជំងឺគ្រុនចាញ់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាជ» មានន័យដូចម្ដេច ?


លាជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) គ្រាប់ធញ្ញជាតិមានស្រូវជាដើម ដែលផ្ទុះបែករីកព្រោះលីង។
ឧទាហរណ៍៖ លាជដំណើប លាជថ្ពៅ ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះលាជ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាងសាធ» មានន័យដូចម្ដេច ?


លាងសាធ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព្រមសុខចិត្តសះជាលែងប្ដឹងប្រកាន់គ្នាតទៅទៀត ។
ឧទាហរណ៍៖ ព្រមទទួលលាងសាធ ។

                       ប្រើជា គុ. ក៏បាន ។
ឧទាហរណ៍៖ ក្ដីលាងសាធ ឬ ក្ដីសាធ (ម. ព. សាធ ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាង» មានន័យដូចម្ដេច ?


លាង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជម្រះ សម្អាត ដោយវត្ថុរាវមានទឹកជាដើម ។
ឧទាហរណ៍៖ លាងដៃ, លាងចាន, យកប្រេងកាតលាងដៃឲ្យជ្រះម្រ័ក្សណ៍ ។

                      លាងមុខ ជម្រះមុខ, លុបមុខ ។ ព. ប្រ. លាងចិត្ត ជម្រះចិត្ត, សម្អាតចិត្ត ឲ្យបរិសុទ្ធ ។ លាងបាប ជម្រះឲ្យអស់បាប (តាមលទ្ធិព្រាហ្មណ៍ជាដើម) ។ លាងពៀរ ជម្រះពៀរ គឺលែងចងពៀរតទៅទៀត ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាឃវ:» មានន័យដូចម្ដេច ?


លាឃវ:


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. លាឃវ) ការស្រាល; ការប្រញាប់ រំហ័ស; គំនិតរហ័ស វាងវៃ; អនាម័យ (ព. កា.)។
ឧទាហរណ៍៖ កូនឯងជាលាឃព ពុំគួរងប់នឹងការលេង ទ្រព្យធនរលីងធេង ព្រោះតែល្បែងបង្ហិនខ្លួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាឃព» មានន័យដូចម្ដេច ?


លាឃព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លាឃវ: ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាក់ធ្យូង» មានន័យដូចម្ដេច ?


លាក់ធ្យូង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះល្បែងក្មេងមួយប្រភេទលេងដោយមានគ្នាច្រើននាក់ អង្គុយសណ្ដូកជើងទាំងពីរផ្កាប់បាតដៃទាំងពីរក្ដោបដាក់លើក្បាលជង្គង់  មានក្មេងពីរនាក់មិនអង្គុយសណ្ដូកជើងទេ ម្នាក់កាន់ធ្យូងរឹងមួយដុំតូចចាប់បើកបាតដៃក្ដោបទាំងអស់នោះផ្អឹបៗរៀងតាមលំដាប់ លាក់ធ្យូងក្នុងដៃណាមួយ ម្នាក់ទៀតចាំទាយ បើទាយត្រូវៗមានអំណាចកាន់ដុំធ្យូងលាក់; ក្មេងម្នាក់ដែលគេលាក់ធ្យូងក្នុងដៃខ្លួនរួចហើយនោះ ត្រូវក្រោកទៅចាំទាយធ្យូង; ឯក្មេងដែលកាន់ធ្យូងលាក់មុននោះ ត្រូវមកអង្គុយសណ្ដូកជើងត្រង់កន្លែងក្មេងដែលក្រោកនោះវិញ; តែបើទាយមិនត្រូវទេ អ្នកលាក់ធ្យូងត្រូវមានអំណាចកាន់ធ្យូងលាក់តទៅទៀត។
ឧទាហរណ៍៖ លេងលាក់ធ្យូង (ជាល្បែងហាត់មើលអាការទឹកមុខមនុស្ស ព្រោះអ្នកដែលគេលាក់ធ្យូងក្នុងដៃ រមែងតែមានទឹកមុខប្លែកល្មមឲ្យគេសង្កេតបាន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាក់កូនកាស» មានន័យដូចម្ដេច ?


លាក់កូនកាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះល្បែងកូនក្មេងមួយប្រភេទលេងដោយបោះខ្នាច់មួយបណ្ដែតទឹក ហើយនាំគ្នាកញ្រ្ជោកទឹកពន្លិចខ្នាច់នោះ រួចឈប់បង្អង់គន់រកមើលខ្នាច់ដែលអណ្ដែតឡើងវិញ បើអ្នកណាឃើញមុនគេហើយចាប់យកខ្នាច់បានអ្នកនោះត្រូវចាប់ញៀចស្លឹកត្រចៀកអ្នកទាំងអស់គ្នា ស្រែកថា ញៀច! ….រួចខ្លួនតែអ្នកដែលមុជទឹកទាន់។
ឧទាហរណ៍៖ លេងលាក់កូនកាស ( អ្នកស្រុកខ្លះហៅ លេងទះខ្នាច់ ខ្លះហៅ លេងទះកាច់ ; ជាល្បែងហាត់បង្វឹកភ្នែកឲ្យវៃ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាក់កន្សែង» មានន័យដូចម្ដេច ?


លាក់កន្សែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះល្បែងក្មេងមួយប្រភេទលេងដោយក្មេងច្រើននាក់អង្គុយដំកង់ទល់មុខគ្នា ក្មេងម្នាក់ឆ្មូលកន្សែងកាន់ដើរក្រឡឹងជុំវិញ ដើម្បីលបដាក់កន្សែងលាក់ពីក្រោយខ្នងក្មេងណាម្នាក់ ហាមផ្ដាច់មិនឲ្យអ្នកអង្គុយដំកង់ងាកមើលក្រោយ ឬយកដៃស្ទាបពីក្រោយឡើយ បើក្មេងដែលគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងទេ លុះអ្នកលាក់កន្សែងដើរក្រឡឹងម្ដងទៀត មកដល់ត្រូវចាប់កន្សែងគក់ខ្នងក្មេងនោះមួយដៃហើយមានអំណាចត្រូវកាន់កន្សែងដើរក្រឡឹងលាក់តទៅទៀត; ប៉ុន្តែបើដឹងហើយលូកចាប់យកកន្សែងបានមុនគេមកដល់ ត្រូវក្រោកឡើងភ្លាមកាន់កន្សែងដើរក្រឡឹងលាក់តាមចិត្តទៅ; ឯអ្នកដែលលាក់កន្សែងមុននោះត្រូវមកអង្គុយដំកង់ជាមួយនឹងគេរាល់គ្នាវិញ ត្រង់កន្លែងអ្នកដែលក្រោក។
ឧទាហរណ៍៖ លេងលាក់កន្សែង (ច្រើនលេងតែក្នុងវេលាយប់, ជាល្បែងហាត់បង្វឹកស្មារតីឲ្យវៃ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាក់» មានន័យដូចម្ដេច ?


លាក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យមានគន្លាក់។
ឧទាហរណ៍៖ លាក់ឈើ ។

                       បិទបាំង បំបាំង ឬទុកមិនឲ្យគេឃើញ មិនឲ្យគេដឹង។
ឧទាហរណ៍៖ លាក់របស់ លាក់ខ្លួន លាក់ពុត ។

                      លាក់កំនួច លាក់គំនិតដែលកួចកាន់ទុក ឬលាក់ល្បិច លាក់ចំណេះ ។ លាក់បាំងអ្វី និ. ពាក្យនិបាតសម្រាប់និយាយផ្ដើមប្រាប់សេចក្ដីទៀងត្រង់មិនលាក់ មិនបំបាំង។
ឧទាហរណ៍៖ លាក់បាំងអ្វី ខ្ញុំសព្វថ្ងៃនេះទ័លក្រណាស់បានជាមករកខ្ចីប្រាក់អ្នក ។

                     លាក់លៀប ឬ លាក់លៀម លាក់ក្បិតក្បៀតទុកសំចៃ ឬលាក់ទុកនៅកៀនកោះ។ លាក់សុំ លាក់ទុកត្រដក់ត្រសុំ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាកុដិក» មានន័យដូចម្ដេច ?


លាកុដិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) អ្នកបម្រើ; បើស្ត្រីជា លាកុដិកា (ព. កា.)​ ។
ឧទាហរណ៍៖​ លាកុដិក ផឹកស្រវឹង មិនដឹងខ្លួន, តែគាប់ជួន កុដិកា ជួយដោះស្រាយ, ឲ្យផុតទោស ដោយសន្ដោស នៃចៅហ្វាយ, ដែលលោកស្រាយ មិនប្រកាន់ បានរួចខ្លួន ។

                       លាកុដិកា លុប លា ចេញ ទុកត្រឹមតែ កុដិកា ហៅថា អាទិលុប, ដូច ឧបាសក> បាសក ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាក» មានន័យដូចម្ដេច ?


លាក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស. លាក អ. ថ. ល៉ាក “ទាញ អូស”) ងាក បែរ ថយ ទាស ឃ្លាតចាកទី ចាកគ្នា ឬឃ្លាតចាកប្រក្រតី។
ឧទាហរណ៍៖ លាកចិត្ត លាកចាកគ្នា ។

                       លាកលា លាដើម្បីចេញចាកគ្នា ឬលារួចហើយចេញចាកគ្នា (ព. កា. ប្រើជា លាលាក ក៏បាន) ។
ឧទាហរណ៍៖ បើបានជាលាលាក ចូរកុំងាកបែរមើលក្រោយ ទោះរស់ស្លាប់ក៏ដោយ ត្រូវកុំឲ្យលំបាកទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លា» មានន័យដូចម្ដេច ?


លា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លាត ឬត្រដាងអ្វីៗដែលមូរ ដែលបត់ ដែលក្ដាប់ឬក្ដោប ឲ្យរលា ។
ឧទាហរណ៍៖ លារបុំកន្ទេល លាដៃ លាសំពត់ ។

                       ប្រាប់ឲ្យដឹងថាត្រូវលាកចាកគ្នាទៅ ។
ឧទាហរណ៍៖ លាគ្នា; ខ្ញុំលាអ្នករាល់គ្នាសិនហើយ! ។

                      ប្រាប់ថាឈប់លែងទទួលភារៈ ឬលែងធ្វើការតទៅទៀត ។
ឧទាហរណ៍៖ លាងារ លាឈប់ លែងធ្វើការ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មាតាឬបិតារបស់លួត ។

ឧទាហរណ៍៖ ជីដូនលា, ជីតាលា។

                      កូនរបស់ចៅលួត ។

ឧទាហរណ៍៖ ចៅលា (ម. ព. ជីលាផង) ។

                       សត្វពាហនៈមួយប្រភេទ រូបរាងប្រហែលនឹងសេះ តែស្លឹកត្រចៀកវែងជាង កន្ទុយស្រដៀងនឹងកន្ទុយគោតែខ្លីជាង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរលា ដែលរីកត្រដាង ។

ឧទាហរណ៍៖ ផ្កាព្រលឹតលាកំពាង ។

                     លាបាបលាកម្ម តាំងបេ្ដជ្ញាថាលែងធ្វើអំពើពុំប្រសើរតទៅទៀត ។ លាបំណន់ និយាយរៀបរាប់ស្រាយបំណន់ ។ លាលាក (ម. ព. លាក) ។ លាសិក្ខា ឬ លាសីលផ្នួស ពោលពាក្យប្រាប់ថាឈប់លែងធ្វើជាអ្នកបួស ចាកសិក្ខា ។ លាសឹក ប្រាប់ឲ្យដឹងថានឹងសឹក (ចាកផ្នួស) ។ លាសម្ដី លើកសម្ដីដើមចោលកុំឲ្យអ្នកម្ខាងប្រកាន់យកជាការតទៅ ។ ល ។ ម្លិះលា ម្លិះមួយប្រភេទមានស្រទាប់ផ្ការីកលាកំពាងឥតរួត (ម. ព. ម្លិះ ផង) ។

                       មាតាឬបិតារបស់លួត ។

ឧទាហរណ៍៖ ជីដូនលា, ជីតាលា។

                      កូនរបស់ចៅលួត ។

ឧទាហរណ៍៖ ចៅលា (ម. ព. ជីលាផង) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរលា ដែលរីកត្រដាង។
ឧទាហរណ៍៖ ផ្កាព្រលឹតលាកំពាង ។

                       លាបាបលាកម្ម តាំងបេ្ដជ្ញាថាលែងធ្វើអំពើពុំប្រសើរតទៅទៀត ។ លាបំណន់ និយាយរៀបរាប់ស្រាយបំណន់ ។ លាលាក (ម. ព. លាក) ។ លាសិក្ខា ឬ លាសីលផ្នួស ពោលពាក្យប្រាប់ថាឈប់លែងធ្វើជាអ្នកបួស ចាកសិក្ខា ។ លាសឹក ប្រាប់ឲ្យដឹងថានឹងសឹក (ចាកផ្នួស) ។ លាសម្ដី លើកសម្ដីដើមចោលកុំឲ្យអ្នកម្ខាងប្រកាន់យកជាការតទៅ ។ ល ។ ម្លិះលា ម្លិះមួយប្រភេទមានស្រទាប់ផ្ការីកលាកំពាងឥតរួត (ម. ព. ម្លិះ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លហុភណ្ឌ» មានន័យដូចម្ដេច ?


លហុភណ្ឌ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុ ទំនិញបន្តិចបន្តួចដែលយានិកអាចយកជាប់នឹងខ្លួនបានរបស់កំប៉ិកកំប៉ុកមិនសូវមានតម្លៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លហុបរិវត្តន៍» មានន័យដូចម្ដេច ?


លហុបរិវត្តន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុដែលប្រែប្រួលទាន់ហន់ ឧប្បត្តិហេតុ ដំណើរប្រែផ្លាស់នាំឱ្យខ្លោចផ្សា ឱ្យរំភើបចិត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លហុកាបត្តិ» មានន័យដូចម្ដេច ?


លហុកាបត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. <លហុក + អាបត្តិ) អាបត្តិស្រាល គឺអាបត្តិ ៥ កង តាំងពីថុល្លច្ច័យចុះទៅដល់ទុព្ភាសិត (ព. វិ. ពុ. ) ។ ព. ផ្ទ. គរុកាបត្តិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លហុ» មានន័យដូចម្ដេច ?


លហុ


👉ថ្នាក់ពាក្យជា នាមសព្ទ

មានន័យថា (ព. វ. ) អក្សរដែលមានសំនៀងស្រាលរហ័ស ជាគូគ្នានឹងអក្សរគរុ។
ឧទាហរណ៍៖ និយាយត្រឹមត្រូវតាមគរុលហុ គឺនិយាយត្រឹមត្រង់តាមអក្សរមានសូរធ្ងន់ឬយឺតមិនកញ្ឆក់ឲ្យរហ័សដូចជា សារប្រយោជន៍ មិនថា ស:រ៉:ប្រយោជន៍, កសាង មិនថា ក៏សាង ជាដើម ។ ម. ព. អក្ខរប្បភេទ ផង ។

                           លហុកម្ម កម្មស្រាល; ការងារស្រាល; ការរប៉ិចរប៉ី, រាយរង ។ លហុចិត្ត, លហុចិន្ដា (ម. ព. លឃុ) ។ លហុទណ្ឌកម្ម ទណ្ឌកម្មស្រាល ។ លហុទោស ទោសស្រាល ។ លហុបរិក្ខារ ឬ លហុភណ្ឌ បរិក្ខារ ឬរបស់រាយរង; ក្នុងវិន័យពុទ្ធសាសនា សំដៅរបស់រាយរងមានបាត្រនិងចីវរជាដើម ។ លហុភាព ភាពឬភាវៈស្រាល ។ លហុភារៈ ភារៈស្រាល, បន្ទុកស្រាល ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.; សំ. លឃុ) ស្រាល; រហ័ស ឆាប់ រួសរាន់; ភ្លាម; រប៉ិចរប៉ី រាយរង;… ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លស់លា» មានន័យដូចម្ដេច ?


លស់លា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បន្ថយទោសចេញខ្លះ លើកកំហុសចោលខ្លះ ។
ឧទាហរណ៍៖ គួរលស់លាខ្លះទៅ កុំប្រកាន់គ្នា! ។ លស់លាត្រាប្រណី បន្ថយទោសចេញខ្លះដោយត្រាប្រណី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លស់» មានន័យដូចម្ដេច ?


លស់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរលស់ គឺបន្ថយចំនួន ឬធ្វើឲ្យតិចចុះមិនឲ្យនៅតាមចំនួនដើម ។
ឧទាហរណ៍៖ ក្នុងចំនួន ១០ លស់៣ចេញនៅសល់៧ ។

                       រំលង។
ឧទាហរណ៍៖ គ្រុនលស់ គ្រុនរំលងថ្ងៃ គឺគ្រុនមួយថ្ងៃខានមួយថ្ងៃ ។

                       លស់ចោល រំលងចោលខ្លះ ។
ឧទាហរណ៍៖ ដើរលស់ជំហាន ដើររំលងលំដាប់ជំហាន គឺឈានវែងខ្លះ ខ្លីខ្លះចម្រុះគ្នា ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លវោ» មានន័យដូចម្ដេច ?


លវោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. លះវោ អ. ថ. ល៉: វ៉ូ) ឈ្មោះរាជធានីចាស់មួយរបស់ប្រទេសសៀម មាននិយាយចេញឈ្មោះក្នុងព្រះរាជពង្សាវតារខ្មែរថា នគរលវោ; ពួកជនចាស់ៗច្រើនហៅ នគរស្រីលវោ; លុះមកខាងក្រោយសៀមប្រែឈ្មោះហៅ លពបុរី វិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលៃ» មានន័យដូចម្ដេច ?


លលៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រាសាទបុរាណមួយតូចនៅខាងជើងប្រាសាទបាគោ ក្នុងស្រុកសូទ្រនិគម ខែត្រសៀមរាប ប្រាសាទលលៃ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលលៃខ្ពស់ល្ហេវ; ដែលវែងស្រលួត។
ឧទាហរណ៍៖ ខ្ពស់លលៃ; វែងលលៃ (និយាយថា រលៃ ក៏មាន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលេ» មានន័យដូចម្ដេច ?


លលេ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ម. ព. រលេ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលួង» មានន័យដូចម្ដេច ?


លលួង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លួងរឿយៗ លួងទទូចដោយឧបាយ លួងទទូចឲ្យសុខចិត្ត ។
ឧទាហរណ៍៖ លលួងឲ្យព្រមតាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលឹម» មានន័យដូចម្ដេច ?


លលឹម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពភ្លឹម ពព្រឹម ។
ឧទាហរណ៍៖ ភ្នែកលលឹម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលីមលលាម» មានន័យដូចម្ដេច ?


លលីមលលាម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា លលាមក្រៃពេក ពភ្លីមពភ្លាម ។
ឧទាហរណ៍៖ ឫកលលីមលលាម ភ្នែក— កិរិយា—; ដើរ— ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា លលាមក្រៃពេក ពភ្លីមពភ្លាម ។
ឧទាហរណ៍៖ ឫកលលីមលលាម ភ្នែក— កិរិយា—; ដើរ— ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលិត» មានន័យដូចម្ដេច ?


លលិត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ.) ដែលគួរស្រឡាញ់ គួរចាប់ចិត្ត; ល្មមល្មៃ ។ លលិតវិស្ដារ ឈ្មោះគម្ពីរមួយខាងសំស្ក្រឹត. . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលាម» មានន័យដូចម្ដេច ?


លលាម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. គុ. “ល្អ, ស្រស់បស់, ឆើតឆាយ, រុងរឿង”; ន. “ទង់”) ល្អរុងរឿងដោយអំណាច; ដែលគឃ្លើនអង់អាចឥតក្រែង ។
ឧទាហរណ៍៖ ដំណើរលលាម, ភ្នែកលលាម; ដើរចូលលលាមឥតភ្លឹក ។

                      ដែលបាញ់រស្មីព្រាតៗវែងៗ ។

ឧទាហរណ៍៖ ផ្លេកបន្ទោរបាញ់រស្មីលលាម (និយាយក្លាយជា រលាម ក៏មាន ។ ម. ព. ពភ្លាម ផង) ។ (ព. កា.) : រេហ៍ពលចូលកាន់សង្គ្រាម ឥតមានទីមទាម ពព្លាមលលាមរាល់ប្រាណ ។ សេនាអង់អាចហៅហាន ចូលលុករុញច្រាន លុះត្រាតែបានជោគជ័យ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (សំ. គុ. “ល្អ, ស្រស់បស់, ឆើតឆាយ, រុងរឿង”; ន. “ទង់”) ល្អរុងរឿងដោយអំណាច; ដែលគឃ្លើនអង់អាចឥតក្រែង ។
ឧទាហរណ៍៖ ដំណើរលលាម, ភ្នែកលលាម; ដើរចូលលលាមឥតភ្លឹក ។

                      ដែលបាញ់រស្មីព្រាតៗវែងៗ ។
ឧទាហរណ៍៖ ផ្លេកបន្ទោរបាញ់រស្មីលលាម (និយាយក្លាយជា រលាម ក៏មាន ។ ម. ព. ពភ្លាម ផង) ។ (ព. កា.) : រេហ៍ពលចូលកាន់សង្គ្រាម ឥតមានទីមទាម ពព្លាមលលាមរាល់ប្រាណ ។ សេនាអង់អាចហៅហាន ចូលលុករុញច្រាន លុះត្រាតែបានជោគជ័យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលាតែ» មានន័យដូចម្ដេច ?


លលាតែ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្មេញល្មើខ្លាំង ។
ឧទាហរណ៍៖ មនុស្សលលាតែ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ព. ប្រ. ) ពភ្លីពភ្លើ ។
ឧទាហរណ៍៖ ដើរលលាតែ ដើរសាត់អណ្ដែតចោលផ្ទះលំនៅ ដូចមនុស្សពភ្លីពភ្លើ ឬល្មេញល្មើខ្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលាដ៍» មានន័យដូចម្ដេច ?


លលាដ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លលាដ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលាដប័ដ្ត» មានន័យដូចម្ដេច ?


លលាដប័ដ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លលាដបដ្ត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលាដបដ្ត» មានន័យដូចម្ដេច ?


លលាដបដ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. —បដ្ត) ក្បាំងមុខ; របៃមុខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលាដ» មានន័យដូចម្ដេច ?


លលាដ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. លលាដ ) ថ្ងាស ( ម. ព. នលាដ ផង ) ។ ឆ្អឹងក្បាល; ត្រឡោក ។
ឧទាហរណ៍៖ លលាដ៍ក្បាល; លលាដ៍ដូង (សរសេរជា លលា ឬ រលា ក៏មាន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលា» មានន័យដូចម្ដេច ?


លលា


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. លលា ឬ លា លា “ទឹកមាត់”) ឆ្កួតទឹកមាត់ ល្មេញល្មើ ពភ្លីពភ្លើ ។
ឧទាហរណ៍៖ មនុស្សលលា ។

                      អាលលា! អាល្មេញល្មើ! (ព. ទ្រ. ) ។ និយាយក្លាយជា លេលា ក៏មាន ។
(ម. ព. លលាដ ឬ លលាដ៍) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលកស្លាបបៃតង» មានន័យដូចម្ដេច ?


លលកស្លាបបៃតង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ២៣-២៧ ស.ម.។ ឈ្មោលៈ បន្ទូលក្បាលពណ៌ខៀវខ្ចី ថ្ងាស និងចិញ្ចើមពណ៌ស ចុងខ្នងអង្កន់ខ្មៅស ស្មាស ស្លាបលើពណ៌បៃតងចាំង។ ញីៈ បន្ទូលក្បាលពណ៌ត្នោតទុំ គ្មានដៅសើលស្មាទេ។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃចំរុះ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ ជីវសាស្ត្រៈ ជាទូទៅវាច្រើនរកស៊ីនៅតាមដងផ្លូវ។ រដូវបន្តពូជៈ ចាប់ពីខែ មេសា ដល់ វិច្ឆិកា ពងនៅលើដើមឈើទាបៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលកស» មានន័យដូចម្ដេច ?


លលកស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ ។
ឧទាហរណ៍៖ បទលលកស ភ្លេងលលកស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលកប្រះ» មានន័យដូចម្ដេច ?


លលកប្រះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគស្រយង់ស្វិតដៃ ឬស្វិតជើងកើតអំពីលលកខ្មោចហើរប៉ះត្រូវ (ម. ព. លលកខ្មោច ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលកបាយ» មានន័យដូចម្ដេច ?


លលកបាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៣០-៣១ ស.ម.។ ពេលពេញវ័យ៖ បន្ទូលក្បាលពណ៌ប្រផេះ ខ្នងពណ៌ត្នោតចាស់ និងមានឆ្នូតៗ ខ្មៅពាសពេញ។ មានចំកំកលើធំ លាយអុជៗសខ្មៅ ផ្នែកពោះពណ៌ត្នោតខ្ចី ពេលហើរបង្ហាញនូវកន្ទុយតម្រៀបជាកាំ និងចុងកន្ទុយជ្រលក់ស។ ទីជំរក៖ តាមតំីបន់កសិកម្ម ព្រៃគុម្ពោត វាលលំហ។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ពេញមួយឆ្នាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលកទ្រាំង» មានន័យដូចម្ដេច ?


លលកទ្រាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបក្សីមួយប្រភេទ រូបរាងស្រដៀងនឹងលលក តែតូចខ្លីជាង យំឮសូរញាប់រន្ថាន់ ។
បក្សីមួយប្រភេទ មានប្រវែង ២៣-២៤.៥ ស.ម.។ ឈ្មោល៖ មាឌមធ្យម ក្បាលមានពណ៌ខៀវខ្ចី មានចំកំកលើខ្មៅ ដងខ្លួនជាទូទៅពណ៌ត្នោតទុំ ចុងខ្នងនិងកន្ទុយពណ៌ប្រផេះ។ ញី ៖ ស្រដៀងឈ្មោលដែរ តែសំបុរដងខ្លួនជាទូទៅពណ៌ត្នោតខ្ចី ពេលហើរកន្ទុយឆ្លាស់ក្រៅពណ៌ស។ ទីជំរក៖ តំបន់វាលលំហស្ងួត ព្រៃគុម្ពោត និងតំបន់កសិកម្ម។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ពេញមួយឆ្នាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលកខ្មោច» មានន័យដូចម្ដេច ?


លលកខ្មោច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបក្សីមួយប្រភេទ មាត្រធំវែងឆ្លឺមបន្តិចជាងលលកទ្រាំង សម្បុរខៀវស្រអាប់ ហើរលឿនភ្លែត ជាសត្វរកស៊ីយប់ច្រើនជាងថ្ងៃ; គេច្រើននិយាយថា កាលបើវាហើរប៉ះត្រូវខ្លួនមនុស្ស ឬគោ ក្របី, សេះ លុះយូរបន្តិចទៅតែងតែបណ្ដាលឲ្យកើតជារោគស្រយង់ ក្លាយទៅជាស្វិតដៃ ឬស្វិតជើង ហៅថា រោគលលកប្រះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលកកែវ» មានន័យដូចម្ដេច ?


លលកកែវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សម្យ៉ាងកម្ពស់ ៨-២០ ម មានសំបកពណ៌ក្រមៅ មានបន្លាដុះក្នុងព្រៃក្រាស់នៃប្រទេសកម្ពុជា លាវ និងវៀតណាម។ ឈើគេនិយមប្រើសម្រាប់សង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលក» មានន័យដូចម្ដេច ?


លលក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបក្សីមួយប្រភេទ ពួកទទា ឈ្មោលចេះរងាវ ។ លលកទ្រោល លលកឈ្មោលក្លារងាវខ្ទរ ។ លលកបរ លលកឈ្មោលដើរដំណើរក្រទា ពង់ករធ្វើងីកងាកៗ បញ្ចេញសូរសព្ទរនញាប់រន្ថាន់ កៀងញីឬអួតដល់គ្នា ។ លលកបូល លលកបញ្ចេញសំឡេងឯកសព្ទផ្ទួនពីរៗស្រាលៗរង្វើលៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លយៈ» មានន័យដូចម្ដេច ?


លយៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. លយ) ឈ្មោះមាត្រារាប់វេលាចំនួន ១០ខណ: គឺ១០០ ការផ្ទាត់ម្រាមដៃបន្តគ្នាមិនដាច់; តាមលទ្ធិបុរាណ ប្រាប់បែបឲ្យរាប់ថា ។
ឧទាហរណ៍៖ ការផ្ទាត់ម្រាមដៃ (បន្តគ្នាមិនដាច់) ១០ដង ជា១ខណៈ ដប់ខណៈជា ១ លយៈ ដប់លយៈជា ១ ខណលយៈ ដប់ខណលយៈជា១ មុហុត្ត ដប់មុហុត្ត ជា ១ ខណមុហុត្ត ។

                    សំឡេងច្រៀងលាយជាមួយនឹងសូរតន្ត្រី ឬចង្វាក់ភ្លេងនិងចម្រៀងត្រូវលាយគ្នា ។
ឧទាហរណ៍៖ លយៈភ្លេង; តន្ត្រីនិងចម្រៀងត្រូវលយៈគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លយឆាយ» មានន័យដូចម្ដេច ?


លយឆាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស. ល្ចយជាយ អ. ថ. ល៉យឆាយ) លយជាយ គឺស្លៀកសំពត់សម្លុយក្បិន ។
ឧទាហរណ៍៖ ស្លៀកលយឆាយ (តាមសណ្ដាប់ខ្មែរ ទុកដាក់ថាជាបែបស្លៀកពុំសមគួរ រាប់បញ្ចូលក្នុងការព្រហើន) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ស. ល្ចយជាយ អ. ថ. ល៉យឆាយ) លយជាយ គឺស្លៀកសំពត់សម្លុយក្បិន ។

 ឧទាហរណ៍៖ ស្លៀកលយឆាយ (តាមសណ្ដាប់ខ្មែរ ទុកដាក់ថាជាបែបស្លៀកពុំសមគួរ រាប់បញ្ចូលក្នុងការព្រហើន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លយកែវ» មានន័យដូចម្ដេច ?


លយកែវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ល្ចយកវ់ អ. ថ. ល៉យកែវ “បណ្ដែតកែវ” ) ឈ្មោះទឹកធ្វើដោយដាក់ចំណិតសាច់ផ្លែឈើ មានរសជូរ ឬកំពឹសក្រូចពោធិ៍សាត់ជាដើមបណ្ដែតក្នុងទឹកលាយស្ករនិងអំបិលខ្លះ មានរសផ្អែមលាយជូរប្រៃបន្តិចៗ (បើធ្វើកំពឹសក្រូច ខ្មែរហៅ កំពឹសក្រូចបណ្ដែត) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លយ» មានន័យដូចម្ដេច ?


លយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស. ល្ចយ អ. ថ. ល៉យ) បណ្ដែត ទុងលយសំពៅ (ព. ប្រ.) ទុងហែលទឹកបណ្ដែតខ្លួនបណ្ដោយគ្នា ឬតម្រៀបគ្នា ។
ឧទាហរណ៍៖ លយកន្ទោង លយប្រទីប ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសណ្ឋាន ឬអាការលូកចេញមិនស្មើគ្នា។
ឧទាហរណ៍៖ ព្រំដីលយម្ខាង; ដើរលយគ្នា អណ្ដែតលឿនលយតាមអាកាស ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានសណ្ឋាន ឬអាការលូកចេញមិនស្មើគ្នា ។
ឧទាហរណ៍៖ ព្រំដីលយម្ខាង; ដើរលយគ្នា អណ្ដែតលឿនលយតាមអាកាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម្អៀង» មានន័យដូចម្ដេច ?


លម្អៀង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យល្អៀង ឲ្យផ្អៀងទៅរកម្ខាងជាងម្ខាង ( ចំពោះតែផ្លូវចិត្ត)។
ឧទាហរណ៍៖ លម្អៀងចិត្ត លំអៀងសេចក្ដី; ចៅក្រមកាត់ក្ដីលំអៀង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម្អិតលក្ខណៈបច្ចេកទេស» មានន័យដូចម្ដេច ?


លម្អិតលក្ខណៈបច្ចេកទេស


👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ការលម្អិតលក្ខណៈបច្ចេកទេសនៃសំណង់ រាប់បញ្ចូលទៅក្នុងកិច្ចសន្យា និងការកែប្រែ ឬការបន្ថែមណាមួយ ដែលត្រូវបានធ្វើឡើង និងអនុម័តដោយអ្នកគ្រប់គ្រងគម្រោង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម្អិត» មានន័យដូចម្ដេច ?


លម្អិត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យល្អិត ។
ឧទាហរណ៍៖ លម្អិតឲ្យខ្ទេច ។

                      ព. ប្រ. ធ្វើឲ្យវិនាស ឲ្យអស់អំណាច; ឲ្យផុតពូជ លំអិតស្រុក; លំអិតឲ្យអស់កុំឲ្យសល់មួយ ( ប្រើជា លំឥត ក៏បាន) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្ទេចឬផង់ល្អិត ម្សៅផង់ ។
ឧទាហរណ៍៖ លម្អិតខ្លឹមចន្ទន៍ ផង់ខ្លឹមចន្ទន៍ ។ ប្រើជា លំឥត ក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម្អន់» មានន័យដូចម្ដេច ?


លម្អន់


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ លម្អិត ឬលំអិត កិ. ថា។
ឧទាហរណ៍៖ លម្អិតលម្អន់ ធ្វើឲ្យល្អិតល្អន់ គឺធ្វើឲ្យល្អិតប៉ន់ ឲ្យល្អិតខ្ទេចខ្ទី ។

                       ព. ប្រ. ធ្វើឲ្យខ្ទេចខ្ទី; ឲ្យវិនាសអន្តរាយមិនឲ្យលូតលាស់ចម្រើនតទៅទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម្អង» មានន័យដូចម្ដេច ?


លម្អង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផង់ល្អិត ធូលីល្អិតផង់ ។
ឧទាហរណ៍៖ លម្អងផ្កា លំអងធូលី លំអងឃ្មុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម្អក់ព័ណ៌» មានន័យដូចម្ដេច ?


លម្អក់ព័ណ៌


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើពណ៌ឲ្យល្អក់ គឺសម្ដែងអាការកិរិយាពុំសមគួរនៅមុខអ្នកដទៃ។
ឧទាហរណ៍៖ គួរបើដែរ វាមកលម្អក់ព័ណ៌នៅកណ្ដាលប្រជុំជន! និយាយលំអក់ព័ណ៌ក្នុងកណ្ដាលជំនុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម្អក់» មានន័យដូចម្ដេច ?


លម្អក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យល្អក់។
ឧទាហរណ៍៖ លម្អក់ទឹក លំអក់ចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖