Posted on Leave a comment

តើពាក្យ «សន្លឹង» មានន័យដូចម្ដេច ?

សន្លឹង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិ ឬខ្សែ ព្រ័ត្រដែលឆ្វាយជាកង សម្រាប់ស៊កកូនកំព្រា មួលត្របែងរឹតឲ្យតឹងឲ្យណែន ( អ្នកស្រុកខ្លះហៅ ប្រឡឹង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្លឹកហ៊ុន» មានន័យដូចម្ដេច ?

សន្លឹកហ៊ុន

មានន័យថា បណ្ណមួយប្រភេទមានតម្លៃកំណត់មួយដែលបោះផ្សាយដោយក្រុមហ៊ុនសាជីវកម្ម ឬក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងជាទូទៅអាចជួញដូរនៅលើទៅផ្សារហិរញ្ញវត្ថុ។
ឧទាហរណ៍៖ តម្លៃសន្លឹកហ៊ុនរបស់ក្រុមហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានកើនឡើងជិត៥០% នៅថ្ងៃដំបូងនៃការដាក់លក់ជាផ្លូវការនៅលើផ្សារមូលបត្រកម្ពុជា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្លឹកតែមប្រិ៍មានតម្លៃប្រើប្រាស់» មានន័យដូចម្ដេច ?

សន្លឹកតែមប្រិ៍មានតម្លៃប្រើប្រាស់

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា សន្លឹកតែមប្រិ៍សារពើពន្ធគ្រប់ប្រភេទ ដែលនៅរក្សាសភាពដើមពុំមានការកោស គូស ឆូត បោះត្រាពីលើ ឬស្នាមប្រឡាក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្លឹក» មានន័យដូចម្ដេច ?

សន្លឹក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹកដែលរាប់រាយមួយៗ, ស្លឹកមួយៗ, ចំនួនស្លឹក ។
ឧទាហរណ៍៖ ម្លូបីសន្លឹក ។

                      ពាក្យសម្រាប់ប្រាប់ចំនួនវត្ថុដែលជាបន្ទះសំប៉ែត ( ពួកខ្លះ ) ។
ឧទាហរណ៍៖ ក្ដារមួយសន្លឹក ( និយាយថា ក្ដារមួយបន្ទះ ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្លិន» មានន័យដូចម្ដេច ?

សន្លិន

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ សន្លប់ ថាសន្លប់សន្លិន ( ម. ព. សន្លប់ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្លាង» មានន័យដូចម្ដេច ?

សន្លាង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សជ្រះស្អាត ។
ឧទាហរណ៍៖ សសន្លាង ។

                      ថ្មីទែង, ថ្មីស្អាត ។
ឧទាហរណ៍៖ ថ្មីសន្លាង ។

                     ដែលល្អសមរម្យមិនឆ្គង
ឧទាហរណ៍៖ ល្អសន្លាង, រូបល្អសន្លាង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្លាក់កដៃ» មានន័យដូចម្ដេច ?

សន្លាក់កដៃ

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសន្ធិករ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្លាក់» មានន័យដូចម្ដេច ?

សន្លាក់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី-តនៃអវយវៈដែលបត់បាន ។
ឧទាហរណ៍៖ សន្លាក់ដៃ, សន្លាក់ជើង ។

                     ឆ្អឹងសន្លាក់ ឆ្អឹងគន្លាក់, ឆ្អឹងដែលតប្រទល់គ្នាបត់បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្លប់សន្លិន» មានន័យដូចម្ដេច ?

សន្លប់សន្លិន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ប្រើជា សលបស្លៃ អ. ថ. សៈហ្លុបសៈហ្លៃ៎ ) សន្លប់ឈឹងមិនកម្រើកដៃជើង ។
ឧទាហរណ៍៖ គាត់គ្រុនសន្ធំធ្ងន់ណាស់ សន្លប់សន្លិនឥតកម្រើកខ្លួនទេ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្លប់» មានន័យដូចម្ដេច ?

សន្លប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ប្រើជា សលប អ. ថ. សៈហ្លុប ) បាត់ស្មារតីមិនដឹងខ្លួន ដោយភ័យចំប្រប់តក់ស្លុតខ្លាំងឬដោយត្រូវរបួសដំណំខ្លាំងជាដើម ។
ឧទាហរណ៍៖ ត្រូវបច្ចាមិត្តវាយសន្លប់, ធ្លាក់ពីលើចុងឈើសន្លប់។

                     សន្លប់សន្លិន ( ស. ប្រើជា សលបស្លៃ អ. ថ. សៈហ្លុបសៈហ្លៃ៎ ) សន្លប់ឈឹងមិនកម្រើកដៃជើង ។
ឧទាហរណ៍៖ គាត់គ្រុនសន្ធំធ្ងន់ណាស់ សន្លប់សន្លិនឥតកម្រើកខ្លួនទេ ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ព្រះវិសញ្ញី

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្លង់» មានន័យដូចម្ដេច ?

សន្លង់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់ស្លង់, គ្រឿងស្លង់
ឧទាហរណ៍៖ សន្លង់ដុំរទេះ ។

                      សន្លង់ស្នែងក្របី កំណាត់ឫស្សីមានប្រហោងដែលស្លង់ចុងស្នែងក្របីកាច ឬស្លង់ក្នុងវេលាដែលគេត្រូវការជិះវា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្យាសភាព» មានន័យដូចម្ដេច ?

សន្យាសភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សន្យាស ឬ – + ភាវ ) មរណភាពយ៉ាងឆាប់ភ្លាម ។
ឧទាហរណ៍៖ ទទួលសន្យាសភាពដោយអាសន្នរោគ ( ព. ខ្ព. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្យា» មានន័យដូចម្ដេច ?

សន្យា

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ក្លាយមកពី បា. សញ្ញា ) ប្ដេជ្ញា, សន្មត ។
ឧទាហរណ៍៖ សន្យាពីរខែនឹងយកប្រាក់ ៣០ រៀលមកសង ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីប្ដេជ្ញា សន្មតិ ។
ឧទាហរណ៍៖ មានសន្យា តាមសន្យា ( ម. ព. សញ្ញា ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្មតិ» មានន័យដូចម្ដេច ?

សន្មតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការប្ដេជ្ញា, ការសន្យា, អនុម័តិ; ការយល់ព្រមជាមួយ, ដំណើរព្រមតាម; ការតាំង; ការកំណត់; ការទុកដាក់ជា…; បញ្ញត្តិ ។
ឧទាហរណ៍៖ ដោយសន្មតិ, តាមសន្មតិ, មានសន្មតិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្មតនាម» មានន័យដូចម្ដេច ?

សន្មតនាម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តាំងឈ្មោះ, ឲ្យឈ្មោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្មត» មានន័យដូចម្ដេច ?

សន្មត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. សម្មត ) ប្ដេជ្ញា; សន្យា; អនុម័ត; យល់ព្រមជាមួយ, ព្រមតាម; តាំង, តាំងឲ្យជា…; កំណត់, កំណត់ជា…; ទុកដាក់ជា…, ទុកដាក់ឲ្យជា…; បញ្ញត្តឲ្យដឹង ។
ឧទាហរណ៍៖ សន្មតគ្នា, ប្ដេជ្ញាគ្នា, សន្យាគ្នា ។ សន្មតគត់ដាគ្នា ប្តេជ្ញាគ្នាឬសន្យាគ្នាយ៉ាងម៉ឺងម៉ាត់ ។

                       សន្មតនាម តាំងឈ្មោះ, ឲ្យឈ្មោះ ។ សន្មតមនុស្សម្នាក់ឲ្យជាយក្ស ទុកដាក់មនុស្សម្នាក់ឲ្យធ្វើជាយក្ស ។ ល ។ ប្រើជា គុ. ក៏បាន
ឧទាហរណ៍៖ ពាក្យសន្មត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និស័ទ» មានន័យដូចម្ដេច ?

សន្និស័ទ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. –សទ; សំ. សំនិឞទ៑ ឬ សន្និ –) អង្គុយស៊ប់; អង្គុយនៅស្ងៀម; អង្គុយប្រជុំគ្នា ។ ប្រើជា ន. ក៏បាន “ការអង្គុយនៅស្ងៀម; ដំណើរស្ងាត់ច្រៀប” ( ព. កា. ) : ពួកជនច្រើនក្ដាត់ មកសន្និស័ទ នៅក្នុងសាលា នៃវត្តព្រះសង្ឃ ផ្ចង់ចិត្តជ្រះថ្លា តាមដោយសទ្ធា ព្រមគ្នាធ្វើទាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និសីទអន្តររដ្ឋ» មានន័យដូចម្ដេច ?

សន្និសីទអន្តររដ្ឋ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សន្និសីទមានសមាជិក សុទ្ធតែតំណាងនៃរដ្ឋ ដែលនៅក្រោមអំណាចត្រួតត្រាតែមួយ ដូចយ៉ាងសន្និសីទនាក្រុងប៉ូ ស្តីពីការបែងចែកធនធានរបស់សមាគតរដ្ឋឥណ្ឌូចិន និងការបោះធនបត្រ ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និសីទអន្តរជាតិ» មានន័យដូចម្ដេច ?

សន្និសីទអន្តរជាតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សន្និសីទដែលសមាជិកទាំងឡាយ សុទ្ធតែជាអ្នកតំណាងនៃប្រទេសផ្សេងៗ ដូចយ៉ាងសន្និសីទ រវាងប្រទេសអព្យាក្រិត ដែលធ្វើនាក្រុងបែលក្រាត នៅដើម ខែកញ្ញា ១៩៦៨ នេះ ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និសីទបណ្ដាសម្រាប់ពីធីសារក្យូតូ» មានន័យដូចម្ដេច ?

សន្និសីទបណ្ដាសម្រាប់ពីធីសារក្យូតូ

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា រចនាសម្ព័ន្ធនេះត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយថ្លៃចំណាយ និងកែលម្អប្រព័ន្ធគ្រប់គ្រងនៃដំណើរការរបស់អនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ/ពីធីសារក្យូតូ ។ សន្និសីទបណ្ដាភាគីសម្រាប់ពីធីសារក្យូតូ មានសិទ្ធិអំណាចលើយន្តការអភិវឌ្ឍស្អាតសម្រេចលើអនុសាសន៍ដែលបានធ្វើឡើងដោយក្រុមប្រឹក្សាភិបាល និងចាត់តាំងអង្គភាពប្រតិបត្តិដែលបានទទួលស្គាល់ដោយក្រុមប្រឹក្សាភិបាលនេះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និសីទបណ្ដាភាគី» មានន័យដូចម្ដេច ?

សន្និសីទបណ្ដាភាគី

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ស្ថាប័នកំពូលនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ក្នុងនោះ រដ្ឋសមាជិកដែលមានសិទ្ធិបោះឆ្នោតបានផ្ដល់សច្ចាប័ន ឬអនុម័តអនុសញ្ញានេះ ។ សម័យប្រជុំលើកទីមួយនៃ សន្និសីទបណ្ដាភាគី លើកទី១ បានប្រារព្ធនៅទីក្រុងបែរឡាំង ( ១៩៩៥) និងមានកិច្ចប្រជុំប្រចាំឆ្នាំជាបន្តបន្ទាប់ នៅកន្លែងផ្សេងៗទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និសីទត្រីភាគី» មានន័យដូចម្ដេច ?

សន្និសីទត្រីភាគី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សន្និសីទ ដែលមានអ្នកចូលរួមប្រជុំជាបីពួក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និសីទ» មានន័យដូចម្ដេច ?

សន្និសីទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ពាក្យនេះតាមបាលីគឺមានន័យដូចគា្ននឹងសន្និស័ទដែរ ប៉ុន្តែសព្វថ្ងៃនេះខ្មែរយើងប្រើសំដៅយកការប្រជុំគ្នាជជែកពិភាក្សាអំពីបញ្ហាផ្សេងៗ ដែលឋិតនៅក្នុងសភាពស្មុគស្មាញ មិនទាន់ដាច់ស្រេច ដើម្បីរិះរកផ្លូវចេញឬដោះស្រាយឲ្យជ្រះស្រឡះ; ការថ្លែងសេចក្ដីពន្យល់អំពីបញ្ហាផ្សេងៗដល់សាធារណជន
ឧទាហរណ៍៖ ធ្វើសន្និសីទ, ស្ដាប់សន្និសីទ ( បារ. Conférence ) ។

                     ការប្រជុំគ្នា ជជែកពីបញ្ហាផ្សេងៗ ដែលពុំទាន់ដោះស្រាយ ដើម្បីរកច្រកចេញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និវេស» មានន័យដូចម្ដេច ?

សន្និវេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំនិវេឝ ឬ សន្និ– ) សណ្ឋាន; ការតាំងស៊ប់; ការបញ្ចូល; ការតាំងបន្ទាយ; ការត្រៀមចាំ; ទីវាល; បរិវេណ; ទីជិតខាងគ្នា; . . . ។ ពួកផ្កាយ ( ព. ហ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និវាសដ្ឋាន» មានន័យដូចម្ដេច ?

សន្និវាសដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លំនៅ; ទីនៅសំចត, ទីសម្នាក់ ។ ល ។ ( ម. ព. លោកសន្និវាស ក្នុងពាក្យ លោក ន. ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និវាស» មានន័យដូចម្ដេច ?

សន្និវាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំនិវាស ឬ សន្និ– ) ការនៅអាស្រ័យ, ការជ្រកអាស្រ័យ; ការនៅសម្នាក់; ការនៅរួមគ្នាជាពួកជាក្រុម ។ សន្និវាសដ្ឋាន លំនៅ; ទីនៅសំចត, ទីសម្នាក់ ។ ល ។ ( ម. ព. លោកសន្និវាស ក្នុងពាក្យ លោក ន. ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និភសណ្ឋាន» មានន័យដូចម្ដេច ?

សន្និភសណ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រង់ទ្រាយដូចគ្នា ឬដែលមានទ្រង់ទ្រាយដូចគ្នា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និភរូប» មានន័យដូចម្ដេច ?

សន្និភរូប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបដូចគ្នា, រូបប៉ុនគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និភប្រមាណ» មានន័យដូចម្ដេច ?

សន្និភប្រមាណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួនស្មើគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និភ» មានន័យដូចម្ដេច ?

សន្និភ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. សំនិភ ឬ សន្និភ ) ដែលដូចគ្នា, ស្មើគ្នា, ប៉ុនគ្នា ។ សន្និភប្រមាណ ចំនួនស្មើគ្នា ។ សន្និភមាឌ មាឌប៉ុនគ្នា ។ សន្និភរូប រូបដូចគ្នា, រូបប៉ុនគ្នា ។ សន្និភសណ្ឋាន ទ្រង់ទ្រាយដូចគ្នាឬដែលមានទ្រង់ទ្រាយដូចគ្នា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និពន្ធន៍» មានន័យដូចម្ដេច ?

សន្និពន្ធន៍

មានន័យថា ( ម. ព. សន្និពន្ធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និពន្ធ» មានន័យដូចម្ដេច ?

សន្និពន្ធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំនិពន្ធ ឬ សន្និ– ) ការចងភ្ជាប់យ៉ាងមាំ; ការចងឬភ្ជាប់មេត្រីនឹងគ្នា
ឧទាហរណ៍៖ ធ្វើសន្និពន្ធ ( សរសេរជា សន្និពន្ធន៍ ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និបាតវិសាមញ្ញ» មានន័យដូចម្ដេច ?

សន្និបាតវិសាមញ្ញ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីរាយការណ៍វិសាមញ្ញ, ការប្រជុំវិសាមញ្ញ គឺសន្និបាតពិសេស, សេចក្ដីរាយការណ៍ពិសេស, ការប្រជុំពិសេសខុសពីធម្មតា, ខុសពីប្រក្រតី, ( ដែលផ្ទុយពី សាមញ្ញ ) ។ (ម.ព. វិសាមញ្ញ បន្ថែម) (ម.ព. វិសាមញ្ញទ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និបាតរោគ» មានន័យដូចម្ដេច ?

សន្និបាតរោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោគច្រើនយ៉ាងដែលប្រជុំកើតតំណាលគ្នាតែក្នុងរូបមួយ ( ហៅ សន្និបាតាពាធ ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និបាតមាល» មានន័យដូចម្ដេច ?

សន្និបាតមាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា –សភា, –សាលា រោងសម្រាប់ប្រជុំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និបាតដ្ឋាន» មានន័យដូចម្ដេច ?

សន្និបាតដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ –ស្ថាន ៖ ស្ថាន ទីដែលប្រជុំគ្នា, ទីសម្រាប់ប្រជុំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និបាតកសិករ» មានន័យដូចម្ដេច ?

សន្និបាតកសិករ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រជុំនៃពួកអ្នកស្រែ ចម្ការ ដើម្បីរិះរកផ្លូវកែខៃរបៀប ធ្វើរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និបាត» មានន័យដូចម្ដេច ?

សន្និបាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំនិបាត ឬ សន្និ– ) ការប្រជុំ, ការចួបជុំ; ការប្រមូលរួបរួមគ្នា; ការលាយផ្សំគ្នា ។
ឧទាហរណ៍៖ ធ្វើសន្និបាត ។

                      ក្នុងសន្និបាត ក្នុងទីប្រជុំ ។ ក្រុមសន្និបាត ក្រុមអ្នកប្រជុំធ្វើការរួមគ្នា, ក្រុមជំនុំ ។ ទីសន្និបាត ទីប្រជុំ ។ បើរៀងពីខាងដើមសព្ទដទៃ អ.ថ. សន់-និ-ប៉ាតៈ ឬ –បាត, ដូចជា : សន្និបាតជាតិ ជាតិមនុស្សផ្សេងៗគ្នាដែលរួបរួមទុកដូចជាជាតិមួយ នៅក្នុងអំណាចច្បាប់រាជការតែមួយ
ឧទាហរណ៍៖ ពួកសន្និបាតជាតិ ។

                     សន្និបាតដ្ឋាន ឬ –ស្ថាន ទីដែលប្រជុំគ្នា, ទីសម្រាប់ប្រជុំ ។ សន្និបាតមាល, –សភា, –សាលា រោងសម្រាប់ប្រជុំ ។ សន្និបាតរោគ រោគច្រើនយ៉ាងដែលប្រជុំកើតតំណាលគ្នាតែក្នុងរូបមួយ ( ហៅ សន្និបាតាពាធ ក៏បាន ) ។
ឧទាហរណ៍៖ ការជួបជុំ ការប្រជុំគ្នាដើម្បីជជែកពិភាក្សាអំពីកិច្ចការផ្សេងៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និធិគយបណ្តោះអាសន្ន» មានន័យដូចម្ដេច ?

សន្និធិគយបណ្តោះអាសន្ន

👉ថ្នាក់ពាក្យជា គយ
មានន័យថា សន្និធិទំនិញ ដែលស្ថិតក្រោមការត្រួតពិនិត្យគយ នៅទីកន្លែងដែលបានទទួលការអនុញ្ញាត ដើម្បីរង់ចាំការបំពេញបែបបទបញ្ចេញទំនិញពីគយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និធិកាបូន​» មានន័យដូចម្ដេច ?

សន្និធិកាបូន​

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បរិមាណកាបូននៅក្នុងអាងបង្ខាំង មួយដែលមានសមត្ថភាពប្រមូលផ្ដុំ ឬបញ្ចេញកាបូន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និធិ» មានន័យដូចម្ដេច ?

សន្និធិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំនិធិ ឬ សន្និធិ ) ការសន្សំទុក, ការសំចៃទុក ឬការទុកសំចៃ **ឃ្លា “សន់-និ-ធិ” ត្រូវបានកែតម្រូវពីឃ្លាដើម “សន់-ធិ-និ” ទើបត្រឹមត្រូវតាមសំឡេងអាននៃមេពាក្យនេះ។ ធ្វើសន្និធិ ( វេវ. សន្និច្ច័យ ) ។
ឧទាហរណ៍៖ ធ្វើសន្និធិ ( វេវ. សន្និច្ច័យ ) ។

                      សន្និធិការកៈ ( សន់-និ-ធិការ៉ៈកៈ ) វត្ថុដែលសន្សំទុក, ដែលសំចៃទុកដាក់ឲ្យកន្លងកាល ភិក្ខុឆាន់ភោជនជាសន្និធិការកៈ ត្រូវអាបត្តិបាចិត្តិយៈ ( ព. វិ. ពុ. ) ។

                    ទំនិញ ឬផលិតផលសិទ្ធ ដែលដាក់នៅក្នុងឃ្លាំងទុក ដាក់វត្ថុទូទៅ ។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការរក្សាទុកមួយរយៈនូវផល ផលិតផលជលផលនៅក្នុងទីតាំងណាមួយ ក្នុងគោលបំណងលក់ផល ផលិតផលជលផលនោះឱ្យបានទទួលតម្លៃលើស ហើយក៏ដើម្បីជៀសវាងការភាន់ច្រឡំរវាងផលរក្សាទុក និងផលដែលចាប់យកពីធម្មជាតិនៅក្នុងរដូវបិទនេសាទ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និដ្ឋានចេតនា» មានន័យដូចម្ដេច ?

សន្និដ្ឋានចេតនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចេតនាដែលយល់ស៊ប់ គឺគំនិតដែលចុះស៊ប់យល់ជាក់មិនភ្លេច
ឧទាហរណ៍៖ ធ្វើការដោយសន្និដ្ឋានចេតនា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និដ្ឋាន» មានន័យដូចម្ដេច ?

សន្និដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំនិឞ្ឋន ឬ សន្និឞ្ឋន ) សេចក្ដីចូលចិត្ត, ការយល់ជាក់, ការយល់ឃើញស៊ប់, ការរួមគំនិតជាមួយ ។
ឧទាហរណ៍៖ ធ្វើសន្និដ្ឋាន, ដោយសន្និដ្ឋានថា . . . ។

                     ខ្មែរប្រើជា កិ. ក៏មាន “ចូលចិត្ត, យល់ជាក់,…” : គួរសន្និដ្ឋានបានដោយងាយ ។ សន្និដ្ឋានចេតនា ( សន់-និត-ឋាន៉ៈចេតៈន៉ា ) ចេតនាដែលយល់ស៊ប់ គឺគំនិតដែលចុះស៊ប់យល់ជាក់មិនភ្លេច : ធ្វើការដោយសន្និដ្ឋានចេតនា ។

                      បញ្ចប់ បង្ហើយ ចូលចិត្ត យល់ជាក់ ទាញយករឿង ដំណើរណាមួយមកធ្វើជាការវិនិច្ឆ័យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និច្ច័យសង្គ្រោះ» មានន័យដូចម្ដេច ?

សន្និច្ច័យសង្គ្រោះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ ឬអំពើដែលចាត់ចែងបង្ការទុក ក្រែងមានអាសន្នមិនដឹងខ្លួន ជាប្រយោជន៍ដល់មនុស្សទូ ទៅក្នុងប្រទេសនីមួយៗ ដូចជាការកាត់បៀវត្សរ៍អ្នករាជការទុកផ្តល់ដល់អ្នករងគ្រោះ ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្និច្ច័យ» មានន័យដូចម្ដេច ?

សន្និច្ច័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សន្និច្ចយ; សំ. សំនិឝ្ចយ ឬ សន្និឝ្ចយ ) ការសន្សំ, ការសន្សំទុក ។
ឧទាហរណ៍៖ ធ្វើសន្និច្ច័យ ។ វេវ. សន្និធិ ។

                      ការប្រមើលមើលទុកទៅខាងមុខ អំពើដែលចាត់ ចែងជាគ្រឿងបង្ការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធ្យាប្រកាស» មានន័យដូចម្ដេច ?

សន្ធ្យាប្រកាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពន្លឺព្រាងៗ ដែលលេចចេញមកមុនព្រះអាទិត្យរះផុតពីជើងមេឃ ឬពន្លឺដែលព្រះអាទិត្យហៀបនឹងអស្តង្គត ហើយរាត្រីកាលមកដល់ ការថ្លស់ធ្លាក់យសសក្តិ ឬឫទ្ធិអំណាច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធ្យាកាល» មានន័យដូចម្ដេច ?

សន្ធ្យាកាល

មានន័យថា ( ម. ព. សញ្ឈា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធ្យា» មានន័យដូចម្ដេច ?

សន្ធ្យា

មានន័យថា ( ម. ព. សញ្ឈា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធំ» មានន័យដូចម្ដេច ?

សន្ធំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះជំងឺគ្រុនមួយប្រភេទ ដេកសន្លប់សន្លិនស្ដូកស្ដឹងមិននិយាយស្ដី
ឧទាហរណ៍៖ គ្រុនសន្ធំ, គ្រុនសន្ធំបាត់មាត់ ។

                        ប្រើជា កិ. ក៏បាន ។
ឧទាហរណ៍៖ ចេះតែសន្ធំ, សន្ធំអស់ ៣ ថ្ងៃហើយ ។

                       ប្រើជា កិ. វិ. ក៏បាន ។
ឧទាហរណ៍៖ ដេកសន្ធំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធៅ» មានន័យដូចម្ដេច ?

សន្ធៅ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលភ្លឺធ្លោឡើងរុងរឿងខ្លាំង ។
ឧទាហរណ៍៖ អណ្ដាតភ្លើងសន្ធៅ ភ្លឺសន្ធៅ។ សន្ធោសន្ធៅ ( ម. ព. សន្ធោ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធោ» មានន័យដូចម្ដេច ?

សន្ធោ

👉ថ្នាក់ពាក្យជា គុណនាម

មានន័យថា ដែលភ្លឺធ្លោឡើង, ដែលភ្លឺរុងរឿងខ្លាំង ។
ឧទាហរណ៍៖ ភ្លឺសន្ធោ, ភ្លើងឆេះសន្ធោ។

                     ដែលហ៊ឹកហ៊ាក់អង់អាច, គគាត ។
ឧទាហរណ៍៖ ឫកសន្ធោ, ដំណើរសន្ធោ ។

                     សន្ធោសន្ធៅ សន្ធោធ្លោឡើងខ្លាំង, ភ្លឺសន្ធោខ្លាំង ។
ឧទាហរណ៍៖ ភ្លើងឆេះសន្ធោសន្ធៅ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលភ្លឺធ្លោឡើង, ដែលភ្លឺរុងរឿងខ្លាំង ។
ឧទាហរណ៍៖ ភ្លឺសន្ធោ, ភ្លើងឆេះសន្ធោ។

                     ដែលហ៊ឹកហ៊ាក់អង់អាច, គគាត ។
ឧទាហរណ៍៖ ឫកសន្ធោ, ដំណើរសន្ធោ ។

                     សន្ធោសន្ធៅ សន្ធោធ្លោឡើងខ្លាំង, ភ្លឺសន្ធោខ្លាំង
ឧទាហរណ៍៖ ភ្លើងឆេះសន្ធោសន្ធៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធៃ» មានន័យដូចម្ដេច ?

សន្ធៃ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ត្រឈៃ, ត្រឈឹងត្រឈៃ ( ចំពោះតែម្លប់ ) ។
ឧទាហរណ៍៖ ម្លប់សន្ធៃ។

                      ដែលផតខ្លបចុះដោយអត់អាហារ ( និយាយតែពីពោះ )
ឧទាហរណ៍៖ ពោះបាក់សន្ធៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធឹង» មានន័យដូចម្ដេច ?

សន្ធឹង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាញ លាត លា ត្រដាង ឲ្យត្រង់ឲ្យតឹង ។
ឧទាហរណ៍៖ សន្ធឹងខ្សែ សន្ធឹងដៃជើង ចងសន្ធឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធឹកសន្ធៃ» មានន័យដូចម្ដេច ?

សន្ធឹកសន្ធៃ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលព្រួយចិត្តខ្លាំង ដេកកើតទុក្ខក្រៀមក្រំ ពោះបាក់សន្ធៃ ។
ឧទាហរណ៍៖ កើតទុក្ខសន្ធឹកសន្ធៃ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលព្រួយចិត្តខ្លាំង ដេកកើតទុក្ខក្រៀមក្រំ ពោះបាក់សន្ធៃ ។
ឧទាហរណ៍៖ កើតទុក្ខសន្ធឹកសន្ធៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធឹកផ្គរគ្រាំ» មានន័យដូចម្ដេច ?

សន្ធឹកផ្គរគ្រាំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេអ្នកច្រៀងផ្ដើមទំនុកថា សន្ធឹកផ្គរគ្រាំ . . . ទាញដៃមកផ្ដាំ . . . នៅរោងរទេះ . . .។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធឹក» មានន័យដូចម្ដេច ?

សន្ធឹក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សូរលាន់ឮខ្លាំង; សូរសព្ទដែលលាន់ឮរំពងគួរឲ្យស្ងើប ។
ឧទាហរណ៍៖ សន្ធឹកខ្យល់ព្យុះ សន្ធឹករលកសមុទ្រ។

                      គុ. ឬ កិ. វិ. ដែលច្រើនហួសប្រមាណ, ច្រើនក្រៃ : បានអីវ៉ាន់សន្ធឹក; មនុស្សមកសន្ធឹកណាស់, ត្រូវគេស្ដីឲ្យសន្ធឹក ។ ពេញសន្ធឹក ពេញកម្លាំង, ពេញអំណាច ។ សន្ធឹកសន្ធាប់ សន្ធាប់ឮសូរខ្លាំងឬសូរឮខ្លាំងដូចគេស្រែកសន្ធាប់ ។ ហ៊ឹកហ៊ាក់ខ្លាំង, ដែលរុងរឿងខ្លាំង : គេធ្វើបុណ្យសន្ធឹកសន្ធាប់ណាស់ ( ព. ប្រ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធិសញ្ញា» មានន័យដូចម្ដេច ?

សន្ធិសញ្

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតសញ្ញាដែលប្រទេសមួយធ្វើនឹងប្រទេសមួយទៀត ដើម្បីឱ្យមានការទាក់ទងភ្ជាប់គ្នាទៅវិញទៅមក។
( ម. ព. សន្ធានសញ្ញា ក្នុងពាក្យ សន្ធាន ) ។ ល ។
កិច្ចព្រមព្រៀងអន្តរជាតិដែលធ្វើឡើងរវាងរដ្ឋ និងរដ្ឋ នៅក្នុងទម្រង់ជាលាយលក្ខណ៍អក្សរហើយស្ថិតនៅក្រោមច្បាប់អន្តរជាតិ។ វាជាកិច្ចព្រមព្រៀងរវាងភាគីពីរ ឬច្រើន ដែលជាប្រធាននៃនីតិអន្តរជាតិសំដៅបង្កើតឱ្យមានឥទ្ធិពលខាងផ្លូវច្បាប់ និងស្ថិតនៅក្រៅច្បាប់អន្តរជាតិ។ សន្ធិសញ្ញាត្រូវធ្វើឡើងដោយស្ម័គ្រចិត្តពីភាគីទាំងអស់ ដែលក្នុងន័យនេះ សន្ធិសញ្ញាអាចត្រូវបានចាត់ទុកជាកិច្ចសន្យាគតិយុត្ត ដែលមានអានុភាពអនុវត្តតាមផ្លូវច្បាប់ជាលក្ខណៈបង្ខំចំពោះគ្រប់ភាគីទាំងអស់ហើយ ដែលមានភាពខុសប្លែកពីសេចក្តីប្រកាសធម្មតា។
ឧទាហរណ៍៖ សន្ធិសញ្ញាសន្តិភាពទីក្រុងវែកសៃ (Versailles) ឆ្នាំ១៩១៩ គឺជាសន្ធិសញ្ញាមួយដែលបានបញ្ចប់សង្រ្គាមលោកលើកទី១ (១៩១៤-១៩១៨) ជាផ្លូវការ។ សន្ធិសញ្ញានេះបានបង្កើតសង្គមប្រជាជាតិដែលបានកំណត់ពីសិទ្ធិកាតព្វកិច្ចរបស់មហាអំណាចដែលឈ្នះ និងចាញ់សង្រ្គាម និងបានបង្កើតប្រព័ន្ធចាប់បង្ខំមួយ ដែលតាមរយៈនេះ ប្រជាជាតិរីកចម្រើនទទួលបានការគ្រប់គ្រងស្របច្បាប់ទៅលើប្រជាជនដែលស្ថិតនៅក្រោមអាណានិគមរបស់ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធិយោគ» មានន័យដូចម្ដេច ?

សន្ធិយោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សន្លាក់ភ្ជាប់ឆ្អឹងមួយទៅមួយ ការបញ្ចេញខ្យល់តាមសង្កត់ពាក្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធិយា» មានន័យដូចម្ដេច ?

សន្ធិយា

មានន័យថា ( ម. ព. សាណិ ឬ សាណី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធិមុខ» មានន័យដូចម្ដេច ?

សន្ធិមុខ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុខតំណ, មុខដែលតភ្ជាប់គ្នា ។ សន្ធិសញ្ញា

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធិប្រកាស» មានន័យដូចម្ដេច ?

សន្ធិប្រកាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សំធិប្រកាឝ ឬ សន្ធិ– ) ពេលព្រះអាទិត្យអស្ដង្គត, ពេលថ្ងៃលិច ( សន្ធ្យាកាល ) ។ ព. កា. ថា
ឧទាហរណ៍៖ លុះដល់ពេលសន្ធិប្រកាស ឃើញមនុស្សដើរពាសពេញទាំងផ្លូវ ខ្ញុំសួរគេប្រាប់ថាឥឡូវ ស្អែកត្រូវធ្វើការហត្ថកម្ម ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. សំធិប្រកាឝ ឬ សន្ធិ– ) ពេលព្រះអាទិត្យអស្ដង្គត, ពេលថ្ងៃលិច ( សន្ធ្យាកាល ) ។ ព. កា. ថា
ឧទាហរណ៍៖ លុះដល់ពេលសន្ធិប្រកាស ឃើញមនុស្សដើរពាសពេញទាំងផ្លូវ ខ្ញុំសួរគេប្រាប់ថាឥឡូវ ស្អែកត្រូវធ្វើការហត្ថកម្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធិច្ឆេទកម្ម» មានន័យដូចម្ដេច ?

សន្ធិច្ឆេទកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើកាត់ទី-ត គឺអំពើរបស់ចោរដែលលបកាត់ជញ្ជាំងផ្ទះជាដើម ហើយចូលលួចទ្រព្យគេ។
ឧទាហរណ៍៖ ចោរធ្វើសន្ធិច្ឆេទកម្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធិច្ឆេទ» មានន័យដូចម្ដេច ?

សន្ធិច្ឆេទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការកាត់បទសន្ធិញែកឲ្យឃើញតាមរូបដើម, ដូចជា គមនាគមន៍ កាត់ញែកជា គមន-អាគមន៍ ( ព. វ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធិកិរិយោបករណ៍» មានន័យដូចម្ដេច ?

សន្ធិកិរិយោបករណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < សន្ធិ + កិរិយា + ឧបករណ ) ឧបករណ៍នៃការតអក្សរគឺបែបដែលចែកចេញទៅច្រើនយ៉ាងប្រាប់វិធីតអក្សរ ( ព. វ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធិ» មានន័យដូចម្ដេច ?

សន្ធិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ឬ សំ. សំធិ ) ការត, តំណ, ទី-ត, ការតភ្ជាប់ ។ ព. វ. វិធីតអក្សររបស់បទមួយៗឲ្យជាប់គ្នា សម្រាប់ភាសាសំស្រ្កឹត, បាលី ដូចជា គមន “ការទៅ ដំណើរទៅ” + អាគមន “ការមក ដំណើរមក” តភ្ជាប់ជា គមនាគមន “ដំណើរទៅនិងមក”; ខ្មែរយកមកប្រើជា គមនាគមន៍ ( គៈមៈនាគំ ) ការឬដំណើរទៅនិងមក ។ សន្ធិសម្រាប់ប្រើក្នុងតន្តិភាសាឯទៀតដូចយ៉ាងភាសាបារាំងសែស: La école តភ្ជាប់ថា L’école ជាដើម ។ សន្ធិកិរិយោបករណ៍ ( សន់-ធិកិរ៉ិយ៉ោប៉ៈ-ក; បា. < សន្ធិ + កិរិយា + ឧបករណ ) ឧបករណ៍នៃការតអក្សរគឺបែបដែលចែកចេញទៅច្រើនយ៉ាងប្រាប់វិធីតអក្សរ ( ព. វ. ) ។ សន្ធិច្ឆេទ ( សន់-ធិច-ឆេទៈ ឬ –ឆែត )ការកាត់បទសន្ធិញែកឲ្យឃើញតាមរូបដើម, ដូចជា គមនាគមន៍ កាត់ញែកជា គមន-អាគមន៍ ( ព. វ. ) ។ ការកាត់ទី-តមានជញ្ជាំងផ្ទះជាដើម : សន្ធិច្ឆេទកម្ម ( សន់-ធិច-ឆេទៈក័ម ) អំពើកាត់ទី-ត គឺអំពើរបស់ចោរដែលលបកាត់ជញ្ជាំងផ្ទះជាដើម ហើយចូលលួចទ្រព្យគេ ។
ឧទាហរណ៍៖ ចោរធ្វើសន្ធិច្ឆេទកម្ម ។

                   សន្ធិមុខ មុខតំណ, មុខដែលតភ្ជាប់គ្នា ។ សន្ធិសញ្ញា ( ម. ព. សន្ធានសញ្ញា ក្នុងពាក្យ សន្ធាន ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធារណ៍» មានន័យដូចម្ដេច ?

សន្ធារណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សន្ធារណៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធារណៈ» មានន័យដូចម្ដេច ?

សន្ធារណៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សន្ធារណ ) ការចងចាំជាក់; ការប្រត្តិបត្តិត្រឹមត្រូវ ការកាន់ ឬប្រព្រឹត្តទៀងទាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធាប់» មានន័យដូចម្ដេច ?

សន្ធាប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រែកគំរាមខ្លាំង គំហកពេញសំឡេង ។
ឧទាហរណ៍៖ សន្ធាប់ដាក់ ស្រែកសន្ធាប់ ( ម. ព. សន្ធឹក ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធានី» មានន័យដូចម្ដេច ?

សន្ធានី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ឬ សំ. សំធានី ) រោងបិទសុរា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធានការី» មានន័យដូចម្ដេច ?

សន្ធានការី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកសុំខ្លួនយកអាសា សម្រុះសម្រួលគូវិវាទ ឱ្យបានសះជានឹងគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធានកម្ម» មានន័យដូចម្ដេច ?

សន្ធានកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការពាំងមុខចេញយកអាសា ដើម្បីផ្សះផ្សារគូវិវាទឱ្យឈប់ លែងប្រកាន់គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធាន» មានន័យដូចម្ដេច ?

សន្ធាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ឬ សំ. សំធាន ) ការត តំណ; ការចងភ្ជាប់; ការធ្វើឲ្យមូលគ្នា ការរួបរួម; ការចងមេត្រី; ការចងសមាគម។ ព. វ. និបាតសព្ទសម្រាប់ប្រើបន្តសង្កាត់សេចក្ដីដោយឡែកក្នុងប្រយោគនីមួយ ដូចជា ពុំនោះ បើពុំនោះ ពុំនោះសោត ជាដើម ( ម. ព. វិកប្បសន្ធាន ផង )។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សន់-ធានៈ ដូចជា សន្ធានកម្ម ការធ្វើសន្ធាន។ សន្ធានភាព ដំណើរចងមេត្រីឬចងសមាគម។ សន្ធានមិត្ត ឬ –មិត្រ មិត្រជិតដិតស្និទ្ធស្នាល។ សន្ធានសញ្ញា ឬ សន្ធិសញ្ញា ការសន្យាតគ្នា ការសន្យាជាមេត្រីនឹងគ្នា; សំបុត្រសន្យាតគ្នាទៅវិញទៅមក។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធរ» មានន័យដូចម្ដេច ?

សន្ធរ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សំ. “ប្រពៃ” + ធរ “ទ្រទ្រង់, ចងចាំ” ឬក្លាយមកពី បា. សុន្ទរ ” ល្អ, ប្រពៃ” ) ដែលចងចាំដោយប្រពៃ,… ។ខ្មែរច្រើនប្រើជាឋានន្តរសម្រាប់មន្រ្តីថ្នាក់ស្មៀនជាដើម, ដូចជា សន្ធរវោហារ, សន្ធរមេធា,…។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ធប់» មានន័យដូចម្ដេច ?

សន្ធប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខ្ចប់, បិទ មិនឲ្យបើកឬរើបាន ។
ឧទាហរណ៍៖​ យកថ្មសន្ធប់រូងភ្នំ ។

                      បិទទុកមិនឲ្យលេចឮ, ខ្ចប់ចោលមិនជំនុំជម្រះ, បំបាត់ដំណើរឬបំបាត់រឿងចោល ។
ឧទាហរណ៍៖ សន្ធប់ដំណើរក្ដី, សន្ធប់ពាក្យបណ្ដឹង, សន្ធប់រឿង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទ្រាព» មានន័យដូចម្ដេច ?

សន្ទ្រាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សន្ទ្រាវ ) ការរត់ពួន, ការដោះខ្លួនពួនបំបាត់, ការលាក់ខ្លួនពួនអាត្មាមិនឲ្យអ្នកណាឃើញ : ធ្វើសន្រ្ទាព ។ ( ព. កា. )
ឧទាហរណ៍៖ អាចោរពីរនាក់ គេស្គាល់វាជាក់ មួយខ្ពស់មួយទាប ចាប់បានអាខ្ពស់ នៅសល់អាទាប វាធ្វើសន្រ្ទាព រកពុំទាន់ឃើញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទះគូទក្រពះ» មានន័យដូចម្ដេច ?

សន្ទះគូទក្រពះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាច់ដែលស្ទះមាត់ក្រពះកុំឱ្យអាហារធ្លាយចេញក្រៅបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទះ» មានន័យដូចម្ដេច ?

សន្ទះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់ឬប្រដាប់សម្រាប់ស្ទះ សម្រាប់ខ្ចប់ សម្រាប់បិទ ។
ឧទាហរណ៍៖ សន្ទះទ្វារ សន្ទះកអាវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទៃ» មានន័យដូចម្ដេច ?

សន្ទៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិរនាមមួយប្រភេទ ផ្លែស្រដៀងនឹងសណ្ដាន់ តែតូចជាងផ្លែសណ្ដាន់ ប្រើជាម្ជូរស្លបាន ។
ឧទាហរណ៍៖ វល្លិសន្ទៃ, សម្លត្រីពោម្ជូរសន្ទៃ ។

                     ( ម. ព. ម្ដាយ ត្រង់ ម្ដាយមីងសន្ទៃ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទេះ» មានន័យដូចម្ដេច ?

សន្ទេះ

មានន័យថា ( ម. ព. សម្ទេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទេហ» មានន័យដូចម្ដេច ?

សន្ទេហ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សន្ទិះ សេចក្ដីសង្ស័យ ។ សន្ទេហការណ៍ ហេតុដែលនាំឲ្យមានសន្ទិះ។ សន្ទេហការី អ្នកដែលធ្វើឲ្យមានសន្ទិះ ( បើស្រ្តីជា សន្ទេហការិនី ) ។ សន្ទេហចិត្ត ចិត្តដែលមានសេចក្ដីសង្ស័យ។ សន្ទេហភាព ភាព ដំណើរ នៃសេចក្ដីសង្ស័យ ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទេសហារី» មានន័យដូចម្ដេច ?

សន្ទេសហារី

មានន័យថា ( ម. ព. សន្ទេសហារ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទេសហារិនី» មានន័យដូចម្ដេច ?

សន្ទេសហារិនី

មានន័យថា ( ម. ព. សន្ទេសហារ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទេសហារកៈ» មានន័យដូចម្ដេច ?

សន្ទេសហារកៈ

មានន័យថា ( ម. ព. សន្ទេសហារ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទេសហារ» មានន័យដូចម្ដេច ?

សន្ទេសហារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សន្ទេសហរ –ហារក ឬ –ហារី; សំ. សន្ទេឝ– សំទេឝ– ឬ –ហារិន៑ ) ទូត រាជទូត ( ប្រើជា សន្ទេសហារី ក៏បាន ); បើស្រ្តីជា សន្ទេសហារិកា –ហារិនី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទូច» មានន័យដូចម្ដេច ?

សន្ទូច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នេសាទុបករណ៍សម្រាប់ស្ទូចត្រីឬអន្ទង់ មាន ៣ យ៉ាងគឺ សន្ទូចវាត់ សន្ទួចមានដង មានខ្សែវែងវាត់ឡើងបាន; សន្ទូចរនង សន្ទូចមានខ្សែរនងប្រចីសម្រាប់ចងរាយតាមជើងកញ្ជោ; សន្ទូចអន្ទង់ សន្ទូចឥតដង ឥតរនង មានតែខ្សែវែងនិងផ្លែ សម្រាប់ស្ទូចអន្ទង់។ ដងសន្ទូច ( ព. ប្រ. ) ឈើសម្រាប់គាស់លើកបង្ហើបយោងឈើធំឬរបស់ធ្ងន់ឲ្យអណ្ដែតឡើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទូង» មានន័យដូចម្ដេច ?

សន្ទូង

មានន័យថា ( ម. ព. សម្ទូង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទុះ» មានន័យដូចម្ដេច ?

សន្ទុះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សម្ទុះ )។
ឧទាហរណ៍៖ ការស្ទុះស្ទា ការលោតផ្លោះ កម្លាំង ឬទំហឹងល្បឿនដែលស្ទុះទៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទិះ» មានន័យដូចម្ដេច ?

សន្ទិះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សន្ទេហ ) សេចក្ដីសង្ស័យ ។
ឧទាហរណ៍៖ មានសន្ទិះក្នុងចិត្ត ។

                     ប្រើជា កិ. ឬ គុ. ក៏បាន “សង្ស័យ; ដែលមានសង្ស័យ” : ជឿចុះ! កុំសន្ទិះឡើយ!; ចិត្តសន្ទិះ, មានសន្ទិះសង្ស័យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទិដ្ឋិកៈ» មានន័យដូចម្ដេច ?

សន្ទិដ្ឋិកៈ

មានន័យថា ( ម. ព. សន្ទិដ្ឋិក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទិដ្ឋិក» មានន័យដូចម្ដេច ?

សន្ទិដ្ឋិក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលឃើញខ្លួនឯង ដែលឃើញច្បាស់ផ្ទាល់ខ្លួន។ សន្ទិដ្ឋិកធម៌ ធម៌ដែលអ្នកប្រតិបត្តិឃើញច្បាស់ខ្លួនឯង។ សន្ទិដ្ឋិកហេតុ ហេតុ ដំណើរដែលជាក់ប្រាកដផ្ទាល់ខ្លួន។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទិដ្ឋមិត្ត» មានន័យដូចម្ដេច ?

សន្ទិដ្ឋមិត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំទ្ឫឞ្ត + មិត្រ ) មិត្រដែលគ្រាន់តែបានចួបឃើញគ្នាមួយដងមួយកាលមិនសូវស្និទ្ធស្នាលប៉ុន្មាន, មនុស្សស្គាល់គ្នា
ឧទាហរណ៍៖ លុះខ្ញុំទៅដល់ទីនុះ មានពួកសន្ទិដ្ឋមិត្តនិងសម្ភត្តមិត្តមកទទួលឈូឆរឱបអរសាទរ ។ ព. ផ្ទ. សម្ភត្តមិត្ត, អទិដ្ឋមិត្ត ឬ –មិត្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទិដ្ឋភាពជិតស្និទ្ធ» មានន័យដូចម្ដេច ?

សន្ទិដ្ឋភាពជិតស្និទ្ធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សន្ទិដ្ឋភាពយ៉ាងមាំ លំបាកនឹងបំបែក ឬធ្វើឱ្យប្រេះឆាបាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទិដ្ឋភាព» មានន័យដូចម្ដេច ?

សន្ទិដ្ឋភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការស្រុះស្រួល ស្រុះចិត្តសស្រោកសស្រាំរកគ្នា ដំណើររអាករពាយដល់គ្នានឹងគ្នា អនុសញ្ញារវាងអ្នកបង្កើតផល ក្នុងការលក់ឱ្យបានថ្លៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទស្សន៍ភាពងាយរងគ្រោះ» មានន័យដូចម្ដេច ?

សន្ទស្សន៍ភាពងាយរងគ្រោះ

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន

មានន័យថា រង្វាស់សម្រាប់កំណតលក្ខណៈភាពងាយរងគ្រោះនៃនប្រព័ន្ធមួយ ។ ជាធម្មតា សន្ទស្សន៍ភាពងាយរងគ្រោះដោយសារអាកាសធាតុ បានមកពីការរួមបញ្ចូលសូចនាករមួយចំនួន ដោយគិត ឬមិនគិតពីតម្លៃវាស់វែងរបស់សូចនាករទាំងនោះដែលសន្មតជាសញ្ញានៃភាពងាយរងគ្រោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទស្សន៍ញោច» មានន័យដូចម្ដេច ?

សន្ទស្សន៍ញោច

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ក្នុងស្ប៉ិចទស្សនសាយផលធៀបអាំងតង់ស៊ីតេនៃគូបន្ទាត់ស្ប៉ិចដែលខុសគ្នាយ៉ាងខ្លាំង។ គេប្រើវាសំរាប់ផ្ដល់អោយការបង្ហាញភាព រួសនៃបំរែបំរួលក្នុងល័ក្ខខ័ណ្ឌរំញោច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទស្សន៍» មានន័យដូចម្ដេច ?

សន្ទស្សន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សញ្ញាដែលលេចចេញឱ្យល្មមដឹងបានថា នឹងមានកើតរឿងអ្វីមួយ លេខចំនួនដែលនាំឱ្យដឹងថា នឹងមានការឡើង ចុះថ្លៃនៃទំនិញលក់ដុំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទភាព» មានន័យដូចម្ដេច ?

សន្ទភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពស្អេកស្កាស ញឹក (ម.ព. ឃនភាព) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទនីយអេឡិចត្រូរ៉េអូឡូស៊ីច» មានន័យដូចម្ដេច ?

សន្ទនីយអេឡិចត្រូរ៉េអូឡូស៊ីច

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការអណ្ដែតវិលវល់នៃភាគល្អិតកូឡូអ៉ីតតូចៗក្នុងវត្ថុរាវ។ ជាធម្មតាបេ្រងអ៉ីសូឡង់ដែលលក្ខណៈហូររបស់វាត្រូវបានផ្លាស់ប្ដូរតាមកំណីនភាពធន់នៅពេលស្ថិតនៅក្នុងដែនអគ្គិសនី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទនីយសកម្មអគ្គិសនី» មានន័យដូចម្ដេច ?

សន្ទនីយសកម្មអគ្គិសនី

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សន្ទនីយដែលលក្ខណៈត្រូវបានបំប្លែងដោយដែនអគ្គិសនី ឬដែនម៉ាញេទិច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សន្ទនីយភាព» មានន័យដូចម្ដេច ?

សន្ទនីយភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពលក្ខណៈនៃសន្ទនីយវត្ថុទាំងឡាយ ។