Posted on Leave a comment

តើពាក្យ «រាក្ស័ស» មានន័យដូចម្ដេច ?

រាក្ស័ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. រាក្សស៑; បា. រក្ខស ) យក្សសាមញ្ញ ឬបិសាចពួកខ្លះដែលនៅអាស្រ័យតាមមាត់ទឹកឬក្នុងដងព្រៃ ( អារក្សទឹក, អារក្សព្រៃ ឬខ្មោចព្រៃ ), បើស្រីហៅ រាក្សសី ( រា-ក្សៈសី ), ជាពួកអមនុស្សកាចសាហាវ ច្រើនបៀតបៀនយាយីមនុស្សដែលចូលដល់ទីដែនរបស់វា ។
ឧទាហរណ៍៖ ត្រពាំងនោះមានរាក្ស័សហួងហែងរក្សា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាក្សសី» មានន័យដូចម្ដេច ?

រាក្សសី

មានន័យថា ( ម. ព. រាក្ស័ស ) ។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាក់ស-រាក់ក្រហម» មានន័យដូចម្ដេច ?

រាក់ស-រាក់ក្រហម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សកម្ពស់ ៦-១០ ម ក្នុងសន្តានក្រូច ដើមកំណើតក្នុងប្រទេសពែរ្ស គេនាំពូជមកដាំនៅស្រុកជុំវិញសមុទ្រម៉ែឌីទែរ៉ាណេ និងឥណ្ឌូចិន។ សម្បកមានក្លិនក្រអូបប្រហើរ ធ្វើដំណាប់ នំ និងទឹកអប់។ នៅខ្មែរគ្រូថ្នាំប្រើស្លឹកធ្វើថ្នាំរំងាប់រោគផ្សេងៗ ដូចជា រាក់ធ្មេញ ហឺត និងរាកជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាក់បាត» មានន័យដូចម្ដេច ?

រាក់បាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. រាក់ ) ។
ចុល្លព្រឹក្សម្យ៉ាងដុះត្រង់ឡើងលើកម្ពស់ ០,៤-២ ម មែកមានរោមស ពណ៌ប្រាក់ ដុះក្នុងទីវាល មានភក់ល្បាប់ ឬក្នុងព្រៃបន្លា លើដីទំនាប នៅអាស៊ីអាគ្នេយ៍។ គ្រូខ្មែរ យកឫសផ្សំធ្វើថ្នាំព្យាបាលរោគស្ត្រី ជាពិសេសរោគធ្លាក់ស។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាក់ធ្មេញ» មានន័យដូចម្ដេច ?

រាក់ធ្មេញ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. រាក់ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាក់ទាក់» មានន័យដូចម្ដេច ?

រាក់ទាក់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលពោលស្រុះស្រួលទទួលដោយអើពើ, ចៅរ៉ៅ ។
ឧទាហរណ៍៖ និយាយរាក់ទាក់; សម្ដីរាក់ទាក់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលពោលស្រុះស្រួលទទួលដោយអើពើ, ចៅរ៉ៅ ។
ឧទាហរណ៍៖ និយាយរាក់ទាក់; សម្ដីរាក់ទាក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាក់ក្រហម (រាក់ផ្កាក្រហម)» មានន័យដូចម្ដេច ?

រាក់ក្រហម (រាក់ផ្កាក្រហម)

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សតូច កម្ពស់ ១-៤ម ដុះតាមមាត់ផ្លូវដើរ នៅគ្រប់សកលលោក។​ ផ្កាមានពណ៌ក្រហមលាយពណ៌សបន្តិចៗ។ ជ័រគេប្រើការបាររោគរាក់ស៊ីធ្មេញ ដូចជ័ររាក់សដែរ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាក់ ស (រាក់ផ្កា ស)» មានន័យដូចម្ដេច ?

រាក់ ស (រាក់ផ្កា ស)

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ៤-១០ ម ដុះលើដីស្ងួតទីវាលនៃអាស៊ីផ្នែកក្តៅ ផ្កាពណ៌ស លាយពណ៌ផ្កាឈូក​ ឬក្រហមបន្តិចៗ។ ជ័រ ពណ៌ស ដែលចេញពីមែកធា ឬស្លឹក គេយកលាបជើងធ្មេញ ដើម្បីការពារ​ ឬព្យាបាលជំងឺរាក់ស៊ី។ សំបកនៃឫស គេទុកធ្វើថ្នាំរំងាប់រោគផ្សេងៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាក់» មានន័យដូចម្ដេច ?

រាក់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូច ស្លឹកក្រាស់សម្បុរ-សប្រផេះដែលយ៉ាងធំប៉ុនៗបាតដៃ មានជ័រស, មាន ២ ប្រភេទ គឺ រាក់ស ផ្កាសម្បុរ-ស, រាក់ក្រហម ផ្កាសម្បុរស្វាយស្រគាំ; ផ្ការាក់ទាំង ២ យ៉ាងនេះមានក្លិនក្រអូបលាយក្រពុលបន្តិចៗ ជនានុជនរាប់អាន ច្រើនដោតក្រងជាផួងមាលា ឬប្រើក្នុងវេលាថ្វាយបង្គំទទួលឋានន្តរ ( ថ្វាយបង្គំងារ ) ។

                        ឈ្មោះរោគកើតនៅជើងធ្មេញបណ្ដាលឲ្យហើមសាច់ជើងធេ្មញ កកើតជាខ្ទុះឈាមស្អុយនាំឲ្យធ្មេញឆាប់រង្គើរង្គោះ
ឧទាហរណ៍៖ ធ្មេញកើតរាក់ ឬ កើតរាក់ធ្មេញ ។

                      ឈ្មោះរោគឧច្ចារមគ្គបណ្ដាលឲ្យធ្ងន់បាត ( ធ្ងន់ទ្វារធំ ) ឈឺស្ទំក្នុងពោះ លីងកន្លាស់អស់កម្លាំងល្ហិតល្ហៃ, មាន ២ យ៉ាងគឺ រាក់ស ធ្លាក់សុទ្ធតែខ្ទុះរំអិលគ្មានឈាម, រាក់ក្រហម ធ្លាក់រំអិលមានឈាម ។

ឧទាហរណ៍៖ កើតរាក់ ឬ កើតរាក់បាត ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃពីជ្រៅ គឺមានជម្រៅតិច ។
ឧទាហរណ៍៖ ទឹករាក់, រណ្ដៅរាក់ ។

                     គំនិតរាក់ គំនិតសើៗ មុជមិនជ្រៅទៅមិនឆ្ងាយ ។ ចិត្តរាក់ ចិត្តសើៗ ឆាប់ដោយតាមគេ ( ម. ព. ឧត្តានៈ ផង ) ។ សេចក្ដីរាក់ សេចក្ដីងាយ មិនពិបាកយល់ ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាក» មានន័យដូចម្ដេច ?

រាក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លេចដោយរាន់ខ្លាំងទប់មិនទាន់ឬទប់មិនឈ្នះ ។
ឧទាហរណ៍៖ ក្មេងភ័យរាកមូត្រ, មេមាន់រាកស៊ុត, មេឆ្មារាកកូន ។

                     រាករូស រាកឧច្ចារៈដូចជារូសចេញមក ។ ចុះរាក ចុះឧច្ចារៈរាន់រាកខ្លាំង ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រា» មានន័យដូចម្ដេច ?

រា

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហាម, ឃាត់; ថយក្រោយ, ធ្វើឲ្យថយក្រោយ; បែរចេញ, ទាសចេញ; រួញថយ; ជំទាស់; ដោះដៃ; ប្រកែក; …។ រាក្រញាង លើកដៃក្រញាងថយក្រោយ ។ រាគន្លង បែរចេញឬទាសចេញពីគន្លង ។ ព. ប្រ. ប្រកែកឬដោះដៃមិនហ៊ានតស៊ូឬមិនហ៊ានទទួលភារៈ ។ រាដៃ លើកដៃបញ្ឈរម្រាមទាំង៥ ឡើងឲ្យបាតដៃបែរទៅខាងមុខ ដោយការប្រកែកឬហាមឃាត់ : រាដៃឃាត់ ។ រាដំណើរ ឬ រាផ្លូវរាដំណើរ ប្រកែក, កែដោះដៃ មិនព្រមឬលែងទទួលតាមផ្លូវតាមដំណើរ ។ រាទឹក វាតគាស់ទឹកទប់ឲ្យនៅនឹងឬឲ្យថយក្រោយ ។ រារាំង ឬ រាំងរា ខារខាំង, ហាមឃាត់, ការពារ ។ ល ។ យកជើងរាទឹក សំយុងជើងវាតគាស់ទឹក (ឲ្យទូកឬក្បូននៅនឹង ឬថយក្រោយ ) ។ ព. ទ. បុ. បើមិនជួយចូកជួយកែវ កុំយកជើងរាទឹក បើមិនជួយទំនុកបម្រុងផ្ចុងផ្តើម ឬមិនជួយប្រឹងប្រែងខ្នះខ្នែងឲ្យកើតការទេ កុំជំទាស់ឲ្យខូចការខូចដំណើរ (និយាយខ្លីត្រឹមតែ កុំយកជើងរាទឹក ក៏បាន) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឱស្ឋាន» មានន័យដូចម្ដេច ?

រឱស្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. រឱសឋាន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឱសឋាន» មានន័យដូចម្ដេច ?

រឱសឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីហ្មងឆ្គង ឬមោះហ្មង, មោះមៃដែលនាំឲ្យក្ដៅក្រហាយ, ស្អុះស្អាប់ បែកចិត្តគំនិតគ្នាឬបែកឃ្លាតចាកទី, ចាកលំនៅ ។
ឧទាហរណ៍៖ ខុសមួយដងឆ្គងមួយថ្ងៃគួរអត់ឱនទៅ កុំឲ្យមានរឱសឋាននឹងគ្នា ! ( សរសេរជា រឱសថាន ក៏មាន ។ ម. ព. រឱស និង ឋាន ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឱស» មានន័យដូចម្ដេច ?

រឱស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឱឞ “សេចក្ដីក្ដៅ, ក្ដៅក្រហាយ; ការបង្កាត់ឲ្យឆេះ; សេចក្ដីស្អុះស្អាប់” ) សេចក្ដីមោះហ្មង ឬមោះមៃ, ដំណើរហ្មងឆ្គង; សេចក្ដីក្ដៅក្រហាយ ឬស្អុះស្អាប់ចិត្ត ។
ឧទាហរណ៍៖ ធ្លាប់នៅជាសុខនឹងគ្នារៀងមក ឥតដែលមានរឱសទេ; និយាយស្ដីគួរសមគ្មានរឱស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឱក» មានន័យដូចម្ដេច ?

រឱក

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. រអោក ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឭក» មានន័យដូចម្ដេច ?

រឭក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គិតដល់, នឹកដល់, នឹករឿយៗ, នឹកឃើញឡើងវិញ ។
ឧទាហរណ៍៖ រឭកគុណ, រឭកកូន, រឭកស្រុក, រឭកជាតិបាន ។

                      ទុកជាទីរឭក ទុកគ្រាន់នឹងឲ្យឃើញម្ដងៗឲ្យភ្នកនឹកដល់ ។ ភ្ញាក់ពីដេក ។
ឧទាហរណ៍៖ រឭកពីដេក, ដាស់មិនរឭក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឥល» មានន័យដូចម្ដេច ?

រឥល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. រអិល កិ. ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. រអិល គុ. ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. រអិល កិវិ. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអ៊ូរទាំ» មានន័យដូចម្ដេច ?

រអ៊ូរទាំ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលពោលរអ៊ូៗច្រំដែលរឿយៗ ។
ឧទាហរណ៍៖ និយាយរអ៊ូរទាំ; សម្ដីរអ៊ូរទាំ, មនុស្សរអ៊ូរទាំ ។ វេវ. រទូរទាំ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលពោលរអ៊ូៗច្រំដែលរឿយៗ ។
ឧទាហរណ៍៖ និយាយរអ៊ូរទាំ; សម្ដីរអ៊ូរទាំ, មនុស្សរអ៊ូរទាំ ។ វេវ. រទូរទាំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអ៊ូ» មានន័យដូចម្ដេច ?

រអ៊ូ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮអ៊ូៗរឿយៗមិនច្បាស់ជាថាអ្វី ។
ឧទាហរណ៍៖ ខ្សឹបគ្នារអ៊ូ, ជេររអ៊ូ ។ វេវ. រទូ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអ៊ុះ» មានន័យដូចម្ដេច ?

រអ៊ុះ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮអ៊ុះៗរឿយៗ ។
ឧទាហរណ៍៖ និយាយគ្នារអ៊ុះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអ៊ីរអ៊ូ» មានន័យដូចម្ដេច ?

រអ៊ីរអ៊ូ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮអ៊ីអ៊ូៗ ឬរអ៊ូៗ តិចៗខ្លាំងៗ ។
ឧទាហរណ៍៖ លាន់មាត់រអ៊ីរអ៊ូ, និយាយគ្នារអ៊ីរអ៊ូ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអ៊ិះរអ៊ុះ» មានន័យដូចម្ដេច ?

រអ៊ិះរអ៊ុះ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ‍ឮអ៊ិះអ៊ុះៗរឿយៗ ។
ឧទាហរណ៍៖ ឮមាត់រអ៊ិះរអ៊ុះ, និយាយគ្នារអ៊ិះរអ៊ុះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអោក» មានន័យដូចម្ដេច ?

រអោក

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរជជែកគ្នាឮខ្លាំងៗ, កោកៗ ខ្លាំងៗ ។
ឧទាហរណ៍៖ ជជែកគ្នារអោក, ឮមាត់រអោក ( ម. ព. រអែក ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអៃ» មានន័យដូចម្ដេច ?

រអៃ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រអាករអាយមិនដាច់សូរ ឬឮសូរអែអុក, រអោកមិនដាច់សូរ ។
ឧទាហរណ៍៖ និយាយគ្នារអៃ, ឮមាត់រអៃ ( ប្រើតាមទម្លាប់ដោយស្រុក ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអែរអូវ» មានន័យដូចម្ដេច ?

រអែរអូវ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរង៉ែរង៉ូវមិនសូវស្រាក, រអ៊ូរទាំច្រំដែល ។
ឧទាហរណ៍៖ ពោលរអែរអូវ; សម្ដីរអែរអូវ ។

                      មនុស្សរអែរអូវ មនុស្សដែលរមែងពោលរង៉ែរង៉ូវមិនសូវស្រាក ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរង៉ែរង៉ូវមិនសូវស្រាក, រអ៊ូរទាំច្រំដែល ។
ឧទាហរណ៍៖ ពោលរអែរអូវ; សម្ដីរអែរអូវ ។

                     មនុស្សរអែរអូវ មនុស្សដែលរមែងពោលរង៉ែរង៉ូវមិនសូវស្រាក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអែតរអត» មានន័យដូចម្ដេច ?

រអែតរអត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគ្រុនស្រៀវឬផ្ដាសាយក្អកកណ្ដាស់បន្តិចបន្តួច ប៉ុន្តែ, ក្នុងបន្ទុកមួយឬក្នុងភូមិមួយ, ច្រើនគ្នា ។
ឧទាហរណ៍៖ ឈឺរអែតរអត ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលគ្រុនស្រៀវឬផ្ដាសាយក្អកកណ្ដាស់បន្តិចបន្តួច ប៉ុន្តែ, ក្នុងបន្ទុកមួយឬក្នុងភូមិមួយ, ច្រើនគ្នា ។
ឧទាហរណ៍៖ ឈឺរអែតរអត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអែង» មានន័យដូចម្ដេច ?

រអែង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខ្លាច, ក្រែង ដោយយកចិត្តទុកដាក់ឬដោយគោរព ។
ឧទាហរណ៍៖ រអែងខ្លួន ( ខ្លាចក្រែងខ្លួនខុសឆ្គង ); រអែងចិត្ត ( ខ្លាចចិត្តគេ ) ។ ក្រែងរអែង ក្រែងខ្លាចដោយមានសេចក្ដីគោរពកោតខាម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអែក» មានន័យដូចម្ដេច ?

រអែក

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យបរិវារសម្រាប់និយាយផ្សំជាមួយនឹងពាក្យ រអោក ថា ។
ឧទាហរណ៍៖ ឮមាត់រអែករអោក ឮមាត់រអោកៗ តិចៗខ្លាំងៗរឿយៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអេៈរអុ» មានន័យដូចម្ដេច ?

រអេៈរអុ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮអេៈអុៗរឿយៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអេះរអុះ» មានន័យដូចម្ដេច ?

រអេះរអុះ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ត្រេះត្រុះច្រិមច្រុមរឿយៗ ដោយទាល់គំនិតឬទាល់ពាក្យទាល់សេចក្ដីឆ្លើយ ឬក៏ដោយអផ្សុកចង់ក្រោកចង់ចេញតែមិនហ៊ាន ព្រោះញញើតព្រោះខ្លាចជាដើម ។
ឧទាហរណ៍៖ អង្គុយរអេះរអុះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអេតរអត» មានន័យដូចម្ដេច ?

រអេតរអត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. រអែតរអត ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. រអែតរអត ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអេចរអូច» មានន័យដូចម្ដេច ?

រអេចរអូច

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចេញអាការរអូចៗតិចៗខ្លាំងៗរឿយៗតែមិនច្បាស់ជាថាអ្វី
ឧទាហរណ៍៖ ខ្សឹបរអេចរអូច ។

                     នាំរអេចរអូច ខ្សឹបខ្សៀវនាំអាទិ៍ឲ្យកើតមានរឿងមានហេតុឬនាំឲ្យឮមាត់ឮពាក្យឡើង ។ ឮរអេចរអូច ឮគេនិយាយខ្សឹបខ្សៀវគ្នាមិនទាន់ជាក់ប្រាកដ គ្រាន់តែប្រហាក់ប្រហែល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអេ:រអុ» មានន័យដូចម្ដេច ?

រអេ:រអុ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចេះតែអេ:អុៗមិនច្បាស់ជាថាអ្វី ។
ឧទាហរណ៍៖ និយាយរអេ:រអុ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអៀស» មានន័យដូចម្ដេច ?

រអៀស

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រង្កៀសបន្តិចបន្តួចដោយនឹកស្មានតម្រូវដាក់ខ្លួន ។
ឧទាហរណ៍៖ រអៀសចិត្ត, រអៀសខ្លួន

                       ព. ទ. បុ. ស៊ីលៀសរអៀសខ្លួន គេឥតបើថាចំមកលើខ្លួនសោះទេ ប៉ុន្តែសម្ដីនោះត្រូវត្រង់រឿងខ្លួន ក៏កើតរអៀសខ្លួនឯង, ចួនកាលឆ្លើយឆ្លងតបតទៅគេភ្លាមក៏មាន; ត្រូវគ្នានឹងសម្ដីថា
ឧទាហរណ៍៖ គោដំបៅខ្នង ក្អែកហើររំលង រំភាយកន្ទុយ នេះដែរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអៀច» មានន័យដូចម្ដេច ?

រអៀច

មានន័យថា ( ម. ព. ល្អៀច ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអៀករអាយ» មានន័យដូចម្ដេច ?

រអៀករអាយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកក្អៀកកក្អាយស្មោះសរសាទរ ។
ឧទាហរណ៍៖ សើចរអៀករអាយ; សំណើចរអៀករអាយ ។ វេវ. រអាករអាយ, កក្អៀកកក្អាយ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលកក្អៀកកក្អាយស្មោះសរសាទរ ។
ឧទាហរណ៍៖ សើចរអៀករអាយ; សំណើចរអៀករអាយ ។ វេវ. រអាករអាយ, កក្អៀកកក្អាយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអើល» មានន័យដូចម្ដេច ?

រអើល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ច្រើនភ្ញាក់ផ្អើលដោយស្ញើបដោយខ្លាច ។
ឧទាហរណ៍៖ គោរអើល ។

                       រអើលគូទ ( ព. សា. ) ស្ញើបៗគូទព្រោះខ្លាចពីក្រោយខ្នង ។
ឧទាហរណ៍៖ ដើរយប់ម្នាក់ឯង ខ្លាចខ្មោចលង ចេះតែរអើលគូទ ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ច្រើនភ្ញាក់ផ្អើលដោយស្ញើបដោយខ្លាច ។
ឧទាហរណ៍៖ គោរអើល ។

                      រអើលគូទ ( ព. សា. ) ស្ញើបៗគូទព្រោះខ្លាចពីក្រោយខ្នង ។
ឧទាហរណ៍៖ ដើរយប់ម្នាក់ឯង ខ្លាចខ្មោចលង ចេះតែរអើលគូទ ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអើម» មានន័យដូចម្ដេច ?

រអើម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រកកល់ឆ្អើម, នាំឲ្យឆ្អើម ។
ឧទាហរណ៍៖ ធុំក្លិនឆ្អាបនាំឲ្យរអើម ។

                     ខ្ពើមរអើម ខ្ពើមរកកល់ឆ្អើម ។ ព. ប្រ. ស្អប់ខ្ពើមមិនចង់នឹកនាដល់ ។
ឧទាហរណ៍៖ រអើមចិត្ត ឬ ចិត្តរអើម ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រកកល់ឆ្អើម, នាំឲ្យឆ្អើម ។
ឧទាហរណ៍៖ ធុំក្លិនឆ្អាបនាំឲ្យរអើម ។

                    ខ្ពើមរអើម ខ្ពើមរកកល់ឆ្អើម ។ ព. ប្រ. ស្អប់ខ្ពើមមិនចង់នឹកនាដល់
ឧទាហរណ៍៖ រអើមចិត្ត ឬ ចិត្តរអើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអើបរជោរ» មានន័យដូចម្ដេច ?

រអើបរជោរ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលហើបៗរជោរឡើងបន្តិចៗ ។
ឧទាហរណ៍៖ ផ្អើលរអើបរជោរ ( ម. ព. រជើប និង រជោរ ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអើបរជើប» មានន័យដូចម្ដេច ?

រអើបរជើប

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលហើបៗ រជើបឡើងបន្តិចៗ ។
ឧទាហរណ៍៖ ផ្អើលរអើបរជើប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអើប» មានន័យដូចម្ដេច ?

រអើប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហើប ឬរជើបឡើងបន្តិចៗ ។
ឧទាហរណ៍៖ រអើបៗចង់ទៅ; នឹកចង់រអើបៗ, ផ្អើលរអើបៗ ( ម. ព. រជើប ផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ហើប ឬរជើបឡើងបន្តិចៗ ។
ឧទាហរណ៍៖ រអើបៗចង់ទៅ; នឹកចង់រអើបៗ, ផ្អើលរអើបៗ ( ម. ព. រជើប ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអើតរអើម» មានន័យដូចម្ដេច ?

រអើតរអើម

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលអើតអើមរឿយៗ ។
ឧទាហរណ៍៖ ឈររអើតរអើម ( ម. ប្រ., ច្រ. ប្រ. អើតអើមៗ ជាង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអូចរអើម» មានន័យដូចម្ដេច ?

រអូចរអើម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អូចៗបន្តិចៗ រកកល់ឆ្អើម ។
ឧទាហរណ៍៖ រអូចរអើមមិនសូវស្និទ្ធ ។

                       ព. ប្រ. រង្កៀសចិត្តរអូច, មិនស៊ប់ចិត្ត, រកកល់ស្អប់ ។
ឧទាហរណ៍៖ ចេះតែរអូចរអើមចិត្ត ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា អូចៗបន្តិចៗ រកកល់ឆ្អើម ។
ឧទាហរណ៍៖ រអូចរអើមមិនសូវស្និទ្ធ ។

                      ព. ប្រ. រង្កៀសចិត្តរអូច, មិនស៊ប់ចិត្ត, រកកល់ស្អប់ ។
ឧទាហរណ៍៖ ចេះតែរអូចរអើមចិត្ត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអូចរអើប» មានន័យដូចម្ដេច ?

រអូចរអើប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នឹកចង់បន្តិចៗ ។
ឧទាហរណ៍៖ រអូចរអើបចង់ទៅ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលហើបសេចក្ដីកំបាំង ឬការសម្ងាត់លេចឮបន្តិចៗ ។
ឧទាហរណ៍៖ ការនុះមិនទាន់ប្រាកដទេ ទើបនឹងឮរអូចរអើបបន្តិចបន្តួច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអូច» មានន័យដូចម្ដេច ?

រអូច

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចេញអាការអូចៗរឿយៗ ។
ឧទាហរណ៍៖ ខ្សឹបរអូច, រមាស់រអូច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអុច» មានន័យដូចម្ដេច ?

រអុច

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសម្បុរអុចៗពេញពាស ។
ឧទាហរណ៍៖ សម្បុររអុច ( ម. ប្រ., ច្រ. ប្រ. អុចៗ ជាង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអឺត» មានន័យដូចម្ដេច ?

រអឺត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សូរថ្ងូរ, ទន្ទេញ, សូត្រ, និយាយគ្នាតិចៗរឿយៗមិនដាច់ ។
ឧទាហរណ៍៖ ថ្ងូររអឺត, និយាយគ្នារអឺតៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអឹករអឺន» មានន័យដូចម្ដេច ?

រអឹករអឺន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលត្រូវអធ្យាស្រ័យត្រូវមាត់ត្រូវពាក្យគ្នា ឥតរង្កៀស ។
ឧទាហរណ៍៖ ធ្លាប់នៅរអឹករអឺននឹងគ្នារៀងមក ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលត្រូវអធ្យាស្រ័យត្រូវមាត់ត្រូវពាក្យគ្នា ឥតរង្កៀស ។
ឧទាហរណ៍៖ ធ្លាប់នៅរអឹករអឺននឹងគ្នារៀងមក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអឹករអាំ» មានន័យដូចម្ដេច ?

រអឹករអាំ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលអរឬភ័យរអឹកមិនស្រាក ។
ឧទាហរណ៍៖ អររអឹករអាំ, ភ័យរអឹករអាំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអឹក» មានន័យដូចម្ដេច ?

រអឹក

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលកម្រើកតិចៗ ញាប់រន្ថាន់ព្រោះអរឬភ័យ ( ចំពោះតែចិត្ត ) ។
ឧទាហរណ៍៖ អររអឹក, នឹកភ័យរអឹក ។

                       ដែលស្រួលឥតរអាក់រអួល ។
ឧទាហរណ៍៖ ផ្លូវស្រួលរអឹក ។

                      ដែលស្រុះស្រួលត្រូវមាត់ត្រូវពាក្យគ្នា ។
ឧទាហរណ៍៖ និយាយគ្នារអឹក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអិល» មានន័យដូចម្ដេច ?

រអិល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ្លាត់, របូត, ឃ្លាតដោយកិល, រមៀល, ជ្រុល ។
ឧទាហរណ៍៖ ដើរប្រយ័ត្នរអិលដួល ! ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលងាយឃ្លាត, របូត, ភ្លាត់ ពិបាកចាប់ ពិបាកទប់ ។
ឧទាហរណ៍៖ ផ្លូវរអិល, រអិលចាប់មិនជាប់ ។

                     រអិលព្រាល់ រអិលខ្លាំង ។ ល ។ ព. ប្រ. មាត់រអិល ( ម. ព. មាត់ ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលថាបានហូរឥតទាក់ ។
ឧទាហរណ៍៖ ចាំមាត់រអិល, អានសំបុត្ររអិល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអិច» មានន័យដូចម្ដេច ?

រអិច

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮនិយាយគ្នាតិចៗស្រាលៗរញ៉ិចៗរឿយៗ ។
ឧទាហរណ៍៖ ឮមាត់និយាយគ្នារអិច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអារអូម» មានន័យដូចម្ដេច ?

រអារអូម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកាច, សាហាវ លេចឮឈ្មោះឮអំណាច ឬឮសម្ដីរន្ទឺសាយសុសគួរឲ្យខ្លាចរអា ។
ឧទាហរណ៍៖ កាចរអារអូម; គេនិយាយដើមរអារអួម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអាម» មានន័យដូចម្ដេច ?

រអាម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសង្កៀរខ្ទើតជាន់ ឬចាប់កាន់មិនស៊ប់, ប៉ះពាល់មិនបាន ។
ឧទាហរណ៍៖ ជើងរអាម ឬ រអាមជើង, រអាមដៃ, រអាមសាច់ ។ ព. ប្រ. រអាមចិត្ត សង្កៀរចិត្ត; រអាចិត្ត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអាតទន្សាយ» មានន័យដូចម្ដេច ?

រអាតទន្សាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៤៨-៥៦ ស.ម.។ ឈ្មោលៈ ស្រដៀងរអាតក្បាលខ្មៅដែរតែមានឆ្នូតៗខ្មៅសនៅក និងទ្រូង គ្មានដៅស នៅផ្នែកស្លាបស្មាឡើយ។ ញីៈ ស្រដៀងញីរអាតខ្មៅដែរ តែដងខ្លួនពណ៌ត្នោតទុំជាង ជាយស្លាបរាងក្រម៉ៅអង្កន់ខ្មៅ។ ញីមិនទាន់ពេញវ័យក្បាលរាងស។ ទីជំរកៈ តំបន់ដីសើម វាលស្រែ វាលលំហយើងអាចចំនួនច្រើននៅតាមទ្រនំរបស់វា។ របាយៈ ជាប្រភេទឆ្លងកាត់ ភាគច្រើននៅវាលទំនាបបឹងទន្លេសាប។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអាតត្នោត» មានន័យដូចម្ដេច ?

រអាតត្នោត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៣៨-៤៣ ស.ម.។ ក្បាល និងពោះពណ៌ប្រផេះ ស្លាប និងកន្ទុយពណ៌ច្រេះ ក្រោមស្លាបពណ៌ស។ ទីជំរកៈ ព្រៃរបោះ ដំណុះព្រៃក្មេង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ កុម្ភៈ ដល់ ឧសភា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអាតឃ្មុំ» មានន័យដូចម្ដេច ?

រអាតឃ្មុំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៥៥-៦៥ ស.ម.។ ឈ្មោលៈ មាឌធំ ក្បាលតូច កវែង ផ្នែកខ្នងពណ៌ប្រផេះក្រម៉ៅ បំពង់កសព្រលែត ផ្នែកពោះអង្កន់ញឹកពណ៌ត្នោត ជាទូទៅផ្នេកក្រោមស្លាបពណ៌សព្រលែត ដែលមានឆ្នូតគែមក្រោមនៃស្លាបពណ៌ខ្មៅ ឆ្នូតទទឹកធំខ្មៅក្បែរចុងកន្ទុយ។ ញីៈ ឆ្នូតទទឹកចុងកន្ទុយ និងឆ្នូតគែមក្រោមនៃស្លាបតូចជាងឈ្មោល។ ជីវសាស្រ្តៈ ស៊ីកូនឃ្មុំ ឬ ឱម៉ាល់ក្នុងសំបុក ។ ទីជំរកៈ ព្រៃរបោះ តំបន់វាលលំហ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង ។ រដូវបន្តពូជៈ ចាប់ពីខែ មិនាដល់ ឧសភា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអាត» មានន័យដូចម្ដេច ?

រអាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អជ្ឈុបាតកសត្តពួកមួយមាន ២ប្រភេទគឺ រអាតយក្ស ឬ រអាតធំ មាត្រធំជាងអក សម្បុរប្រផេះក្រមៅ រាងទាបក្រទា ក្បាលតូចឆ្លឺម ចុងចំពុះខុបស្រួចមុត ក្រចកមុត, ជាសត្វខ្លាំងរនិងរនាំង, ឆាបឆក់ឬចាប់ចឹកសត្វពួកខ្លះដែលតូចជាងខ្លួនវាជាអាហារ; រអាតទន្សាយ ឬ រអាតតូចមាត្រប៉ុនទីទុយ ក្បាលធំក្រមុប ចំពុះខ្លីខុបមុត ក្រចកមុត សម្បុរពព្រុសដូចទីទុយ, អាចហ៊ានចាប់ទន្សាយឲ្យមុតជាប់ដោយក្រញាំជើងចឹកពិឃាតយកជាអាហារបាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអាង» មានន័យដូចម្ដេច ?

រអាង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អណ្ដូង ឬថ្លុកថ្មកើតឯងនៅភ្នំ, មានទំហំនិងជម្រៅល្មមដក់ទឹកភ្លៀងនៅយូរបាន ។
ឧទាហរណ៍៖ រអាងភ្នំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអាក់រអើក» មានន័យដូចម្ដេច ?

រអាក់រអើក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. រអាក់រអើ ) ។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. រអាក់រអើ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអាក់រអើ» មានន័យដូចម្ដេច ?

រអាក់រអើ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រង៉ាប់រងើ រកកល់ក្អួតឬចង្អោរ ។
ឧទាហរណ៍៖ ចេះតែរអាក់រអើរកកល់ក្អួត ។

  👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រង៉ាប់រងើ រកកល់ក្អួតឬចង្អោរ ។
ឧទាហរណ៍៖ ចេះតែរអាក់រអើរកកល់ក្អួត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអាក់រអួល» មានន័យដូចម្ដេច ?

រអាក់រអួល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអាក់ៗអួលៗ ទើសៗ ទាក់ៗ, ឃ្លាតៗ បង្អង់ៗ, បាត់យូរៗមានម្ដងៗ ។
ឧទាហរណ៍៖ និយាយរអាក់រអួល, ធ្វើការ—, ភ្លៀង—; សម្ដី— ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលអាក់ៗអួលៗ ទើសៗ ទាក់ៗ, ឃ្លាតៗ បង្អង់ៗ, បាត់យូរៗមានម្ដងៗ ។
ឧទាហរណ៍៖ និយាយរអាក់រអួល, ធ្វើការ—, ភ្លៀង—; សម្ដី— ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអាករអាយ» មានន័យដូចម្ដេច ?

រអាករអាយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រួសរាយកក្អាកកក្អាយ ដោយសេចក្ដីរាក់ទាក់ស្មោះសរ ។
ឧទាហរណ៍៖ និយាយរអាករអាយ; សម្ដីរអាករអាយ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រួសរាយកក្អាកកក្អាយ ដោយសេចក្ដីរាក់ទាក់ស្មោះសរ ។
ឧទាហរណ៍៖ និយាយរអាករអាយ; សម្ដីរអាករអាយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអាករពាយ» មានន័យដូចម្ដេច ?

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រួសរាយកក្អាកដោយសេចក្ដីរាក់ទាក់ ។
ឧទាហរណ៍៖ និយាយរអាករពាយ; សម្ដីរអាករពាយ, មនុស្សរអាករពាយ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រួសរាយកក្អាកដោយសេចក្ដីរាក់ទាក់ ។
ឧទាហរណ៍៖ និយាយរអាករពាយ; សម្ដីរអាករពាយ, មនុស្សរអាករពាយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រអា» មានន័យដូចម្ដេច ?

រអា

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ចេញទ្រាន់ខ្លាំង, រាងឬចាលព្រោះទ្រាន់ខ្លាំង ។
ឧទាហរណ៍៖ ខ្ញុំរអាហើយ; ចិត្តរអា ។

                     រអាដៃ ទ្រាន់ដៃ ។ រអាសាច់ ទ្រាន់សាច់, ស្រៀវសាច់ ។ ខ្លាចរអា, រាងរអា ខ្លាច, រាង ដោយទ្រាន់ខ្លាំង ។ ល ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ចេញទ្រាន់ខ្លាំង, រាងឬចាលព្រោះទ្រាន់ខ្លាំង ។
ឧទាហរណ៍៖ ខ្ញុំរអាហើយ; ចិត្តរអា ។

                      រអាដៃ ទ្រាន់ដៃ ។ រអាសាច់ ទ្រាន់សាច់, ស្រៀវសាច់ ។ ខ្លាចរអា, រាងរអា ខ្លាច, រាង ដោយទ្រាន់ខ្លាំង ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឡៅ» មានន័យដូចម្ដេច ?

រឡៅ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឡៅៗ ច្បាស់លាស់ ។
ឧទាហរណ៍៖ និយាយរឡៅ; សម្ដីរឡៅ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឡៅៗ ច្បាស់លាស់ ។
ឧទាហរណ៍៖ និយាយរឡៅ; សម្ដីរឡៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឡែរឡប់» មានន័យដូចម្ដេច ?

រឡែរឡប់

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឡែៗ ឡប់ៗ ឬឡែៗ នាំឲ្យឡប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឡែរឡ» មានន័យដូចម្ដេច ?

រឡែរឡ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឡែៗ ឡៗ រឿយៗ ។
ឧទាហរណ៍៖ ក្មេងយំរឡែរឡ, មាត់រឡែរឡ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឡេះរឡះ» មានន័យដូចម្ដេច ?

រឡេះរឡះ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឡេះឡះក្រៃពេក ។
ឧទាហរណ៍៖ ដើររឡេះរឡះ; ដំណើររឡេះរឡះ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឡេះឡះក្រៃពេក ។
ឧទាហរណ៍៖ ដើររឡេះរឡះ; ដំណើររឡេះរឡះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឡេះរឡោះ» មានន័យដូចម្ដេច ?

រឡេះរឡោះ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឡេះឡោះក្រៃពេក ។
ឧទាហរណ៍៖ និយាយរឡេះរឡោះ; សម្ដីរឡេះរឡោះ; មនុស្សរឡេះរឡោះ, ឫករឡេះរឡោះ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឡេះឡោះក្រៃពេក ។
ឧទាហរណ៍៖ និយាយរឡេះរឡោះ; សម្ដីរឡេះរឡោះ; មនុស្សរឡេះរឡោះ, ឫករឡេះរឡោះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឡេមរឡឺម» មានន័យដូចម្ដេច ?

រឡេមរឡឺម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឡេមឡឺមៗរឿយៗ ។
ឧទាហរណ៍៖ អើតងើតរឡេមរឡឺម; កិរិយារឡេមរឡឺម ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឡេមឡឺមៗរឿយៗ ។
ឧទាហរណ៍៖ អើតងើតរឡេមរឡឺម; កិរិយារឡេមរឡឺម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឡេមរឡាម» មានន័យដូចម្ដេច ?

រឡេមរឡាម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលក្រឡេកក្រឡៅរួសរាន់រឿយៗ ។
ឧទាហរណ៍៖ ភ្នែករឡេមរឡាម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឡូរឡា» មានន័យដូចម្ដេច ?

រឡូរឡា

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឡូឡាៗរឿយៗ ។
ឧទាហរណ៍៖ ស្រែករឡូរឡា; សម្រែករឡូរឡា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឡូងរឡាង» មានន័យដូចម្ដេច ?

រឡូងរឡាង

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឡូងៗក្អេងក្អាង ។
ឧទាហរណ៍៖ និយាយរឡូងរឡាង ; សម្ដីរឡូងរឡាង ។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឡូង» មានន័យដូចម្ដេច ?

រឡូង

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮឡូងៗរឿយៗ ។
ឧទាហរណ៍៖ ឮសូរហៅគ្នារឡូង (ម. ព. រឡូងរឡាង ផង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឡូ» មានន័យដូចម្ដេច ?

រឡូ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮឡូៗរឿយៗ ។
ឧទាហរណ៍៖ ឮសូរនិយាយរឡូ (ម. ព. រឡូរឡា ផង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឡឺម» មានន័យដូចម្ដេច ?

រឡឺម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឡឺមៗញឹកញយ ។
ឧទាហរណ៍៖ ដើររឡឺម; ដំណើររឡឺម (ម. ប្រ., ច្រ. ប្រ. ឡឺមៗ ជាង) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឡឺមៗញឹកញយ ។
ឧទាហរណ៍៖ ដើររឡឺម; ដំណើររឡឺម (ម. ប្រ., ច្រ. ប្រ. ឡឺមៗ ជាង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឡិបរឡប់» មានន័យដូចម្ដេច ?

រឡិបរឡប់

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបរិភោគប្រញិបប្រញាប់ប៉ផ្លិបប៉ផ្លប់ ។
ឧទាហរណ៍៖ ស៊ីរឡិបរឡប់ ។

                       ដែលនិយាយឡប់ៗញ័រមាត់ញ័រក ។
ឧទាហរណ៍៖ និយាយរឡិបរឡប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឡិងរឡង់» មានន័យដូចម្ដេច ?

រឡិងរឡង់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឡិងឡង់ៗរឿយៗ ។
ឧទាហរណ៍៖ ធ្វើភ្នែករឡិងរឡង់ (ម. ប្រ., ច្រ. ប្រ. ឡិងឡង់ៗ ជាង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឡិងឡង់ៗរឿយៗ ។
ឧទាហរណ៍៖ ធ្វើភ្នែករឡិងរឡង់ (ម. ប្រ., ច្រ. ប្រ. ឡិងឡង់ៗ ជាង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឡិករឡាក់» មានន័យដូចម្ដេច ?

រឡិករឡាក់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលហៀរ ឬស្រក់សស្រិកសស្រាក់កខ្វក់គួរខ្ពើម ។
ឧទាហរណ៍៖ ទឹកមាត់ហៀររឡិករឡាក់; ឈាមរឡិករឡាក់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលហៀរ ឬស្រក់សស្រិកសស្រាក់កខ្វក់គួរខ្ពើម ។
ឧទាហរណ៍៖ ទឹកមាត់ហៀររឡិករឡាក់; ឈាមរឡិករឡាក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឡិករឡក់» មានន័យដូចម្ដេច ?

រឡិករឡក់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឡិកឡក់ៗ ( ស្រដៀងនឹងកូនតូចដែលទើបចេះស្ដីកកែកករ ) ។
ឧទាហរណ៍៖ និយាយរឡិករឡក់; សម្ដីរឡិករឡក់, មនុស្សរឡិករឡក់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឡិកឡក់ៗ ( ស្រដៀងនឹងកូនតូចដែលទើបចេះស្ដីកកែកករ ) ។
ឧទាហរណ៍៖ និយាយរឡិករឡក់; សម្ដីរឡិករឡក់, មនុស្សរឡិករឡក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឡាម» មានន័យដូចម្ដេច ?

រឡាម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលក្រឡេកឆ្វេងស្ដាំស្លៅចុះស្លៅឡើងរឿយៗ ប៉ុន្តែមិនសូវរួសរាន់
ឧទាហរណ៍៖ ភ្នែករឡាម ។

                       ដែលធ្លោៗ ភ្លែតៗ វែងៗ ។
ឧទាហរណ៍៖ អណ្ដាតភ្លើងរឡាម ( ម. ព. រឡេមរឡាម ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឡាញ» មានន័យដូចម្ដេច ?

រឡាញ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលងាយរហ័សរួសរ៉ាវចេញសូរសព្ទឮៗ ប៉ុន្តែប៉ប្លាញ ។
ឧទាហរណ៍៖ និយាយរឡាញ; សម្ដីរឡាញ, មាត់រឡាញ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលងាយរហ័សរួសរ៉ាវចេញសូរសព្ទឮៗ ប៉ុន្តែប៉ប្លាញ ។
ឧទាហរណ៍៖ និយាយរឡាញ; សម្ដីរឡាញ, មាត់រឡាញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឡាក់» មានន័យដូចម្ដេច ?

រឡាក់

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលហៀរពភ្លែះចេញមកគួរខ្ពើម ។
ឧទាហរណ៍៖ ទឹកមាត់ហៀររឡាក់ ( ម. ព. រឡិករឡាក់ ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឡប់» មានន័យដូចម្ដេច ?

រឡប់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឡប់ៗ ញាប់ៗ ផ្ទួនៗ ។
ឧទាហរណ៍៖ និយាយរឡប់; សម្ដីរឡប់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឡប់ៗ ញាប់ៗ ផ្ទួនៗ ។
ឧទាហរណ៍៖ និយាយរឡប់; សម្ដីរឡប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឡ» មានន័យដូចម្ដេច ?

រឡ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮឡៗរឿយៗ ។
ឧទាហរណ៍៖ ស្រែករឡ, យំរឡ ( ម. ប្រ., ច្រ. ប្រ. ឡៗ ជាង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រហ័ស» មានន័យដូចម្ដេច ?

រហ័ស

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. រហស៑ ន. “សេចក្ដីកំបាំង, ការសម្ងាត់; ល្បឿន, សន្ទុះ; ការប្រញាប់” ) ដែលឆាប់រួសរាន់ ។
ឧទាហរណ៍៖ ធ្វើការរហ័ស, ដំណើររហ័ស ។

                      រហ័សរហួន ដែលមិនយឺត, មិនចំអៀក ។

ឧទាហរណ៍៖ មនុស្សរហ័សរហួន ។

                      រហ័សរហែង ដែលប្រញាប់ញាប់ដៃញាប់ជើង ។

ឧទាហរណ៍៖ ធ្វើការរហ័សរហែង; ត្រូវរហ័សរហែងដៃជើងបន្តិចឡើង! ( ម. ព. រំហ័ស ផង ) ។

តើពាក្យ «រហ៊ុះ» មានន័យដូចម្ដេច ?

រហ៊ុះ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮហ៊ុះៗ រឿយៗ ។
ឧទាហរណ៍៖ ថ្ងូររហ៊ុះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រហ៊ុម» មានន័យដូចម្ដេច ?

រហ៊ុម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានក្លិនស្អុយរងំ; ដែលអាក្រក់ឬស្អុយកេរ្តិ៍ ឈ្មោះសាយពេញពាស ។
ឧទាហរណ៍៖ ក្លិនស្អុយរហ៊ុម; ស្អុយឈ្មោះរហ៊ុម; គេនិយាយដើមរហ៊ុម ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានក្លិនស្អុយរងំ; ដែលអាក្រក់ឬស្អុយកេរ្តិ៍ ឈ្មោះសាយពេញពាស ។
ឧទាហរណ៍៖ ក្លិនស្អុយរហ៊ុម; ស្អុយឈ្មោះរហ៊ុម; គេនិយាយដើមរហ៊ុម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រហ៊ឹះ» មានន័យដូចម្ដេច ?

រហ៊ឹះ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮហ៊ឹះៗរឿយ ។
ឧទាហរណ៍៖ ថ្ងូររហ៊ឹះ ។

                     ( ម. ព. រហ៊ឹះ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រហ៊ឹម» មានន័យដូចម្ដេច ?

រហ៊ឹម

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮហ៊ឹមៗរឿយៗ ។
ឧទាហរណ៍៖ ឮសូររហ៊ឹម, និយាយគ្នារហ៊ឹមៗ ។

                     ( ម. ព. រហ៊ឹម ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រហ៊ិះ—» មានន័យដូចម្ដេច ?

រហ៊ិះ—

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. រហ៊ិះរហ៊ុះ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រហ៊ិះរហ៊ុះ» មានន័យដូចម្ដេច ?

រហ៊ិះរហ៊ុះ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮហ៊ិះៗ ហ៊ុះៗរឿយៗ ។
ឧទាហរណ៍៖ សើចរហ៊ិះរហ៊ុះ, លាន់មាត់រហ៊ិះរហ៊ុះ ( ម. ព. រអ៊ិះរអ៊ុះ ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រហ៊ិះ» មានន័យដូចម្ដេច ?

រហ៊ិះ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮហ៊ិះៗរឿយៗ ។
ឧទាហរណ៍៖ សើចរហ៊ិះ, យំរហ៊ិះ ។

                     ( ម. ព. រហ៊ិះ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រហោស្ថានកម្ម» មានន័យដូចម្ដេច ?

រហោស្ថានកម្ម

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការរេចរឹលគុណភាពដីក្នុង តំបន់ស្ងួត តំបន់ពាក់កណ្ដាលស្ងួត និងតំបន់ស្ងួតសើមបង្គួរដែលបណ្ដាលមកពីកត្តាផ្សេងៗគ្នា រួមបញ្ចូលទាំង ការប្រែប្រួលអាកាសធាតុ និងសកម្មភាពមនុស្ស ។ ជាងនេះទៅទៀត តាមអនុសញ្ញាសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងរហោស្ថានកម្មបានកំណត់និយមន័យការរេចរឹលគុណភាពដី ថាជាការថយចុះ ឬបាត់បង់ផលិតភាពជីវសាស្ត្រ ឬសេដ្ឋកិច្ច និងភាពសាំញ៉ាំនៃដីដំណាំដែលពឹងផ្អែកលើទឹកភ្លៀង ដីដំណាំដែលមានប្រព័ន្ធស្រោចស្រពវាលស្មៅ ព្រៃឈើ និងគម្ពោតព្រៃនៅក្នុងតំបន់ស្ងួត តំបន់ពាក់កណ្ដាលស្ងួត និងតំបន់ស្ងួតសើមបង្គួរដោយការប្រើប្រាស់ដី ដំណើរការមួយ ឬ បង្គុំដំណើរការច្រើនពីសកម្មភាពមនុស្ស និង របៀបនៃការតាំងទីលំនៅ ដូចជា (i) សំណឹក ដីបង្កដោយខ្យល់ និង ឬទឹក (ii) ការខូចខាតលក្ខណៈរូប គីមី និង ជីវសាស្ត្រ ឬសេដ្ឋកិច្ចនៃដី និង(iii) ការបាត់បង់រុក្ខជាតិធម្មជាតិរយៈពេលវែង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រហោសន្និបាត» មានន័យដូចម្ដេច ?

រហោសន្និបាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រជុំមានគ្នាតិច ដែលច្រើនធ្វើដោយលួចលាក់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រហោស» មានន័យដូចម្ដេច ?

រហោស

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធូរៗ ជ្រាកៗ ជ្រោកៗ មិនសូវជិត មិនសូវណែន
ឧទាហរណ៍៖ របុំអំបោះរហោសៗ ( និយាយថា ល្ហោស ក៏មាន : របុំអំបោះល្ហោសៗ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រហោល» មានន័យដូចម្ដេច ?

រហោល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរង្វើល, ល្បោះ, រយាល ។
ឧទាហរណ៍៖ ល្បោះព្រៃរហោលៗ ( និយាយថា ល្ហោល ក៏មាន : ល្បោះព្រៃល្ហោលៗ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រហោភាព» មានន័យដូចម្ដេច ?

រហោភាព

មានន័យថា ( ម. ព. រហោ និង រហស្ស ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រហោឋាន ឬស្ថាន» មានន័យដូចម្ដេច ?

រហោឋាន ឬស្ថាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម.ព កន្តារ ឬមរុកន្តារ) ទីស្ងាត់កម្រមានមនុស្សមានទៅមក ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម.ព កន្តារ ឬមរុកន្តារ) ទីស្ងាត់កម្រមានមនុស្សមានទៅមក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖