Posted on Leave a comment

តើពាក្យ «មើមប្លុង» មានន័យដូចម្ដេច ?


មើមប្លុង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅមួយប្រភេទកម្ពស់ ១០-៥០ ស.ម មានឫសល្អិតដូចអំបោះ មានមើមមូលៗ ដុះចុងឫសនីមួយៗ មើមមានរសជាតិផ្អែម គេបរិភោគជាអាហារ។ ដើមនេះមានកំណើតនៅអាស៊ីខាងលិច គេនាំមកដាំជាយូរណាស់ហើយ នៅប្រទេសឥណ្ឌូចិន ។ គេអាចទិញមើមប្លុងនៅផ្សារបាន។ នៅស្រុកជិតខាងយើង គេប្រើមើមប្លុងសម្រាប់ធ្វើឱសថរំងាប់រោគផ្សេងៗដូចជាជំងឺរលាកក្រពះ រាក ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មើម» មានន័យដូចម្ដេច ?


មើម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឫសដែលកើតជាពកមានសាច់និងសំបកក្រាស់ឬស្ដើង ។
ឧទាហរណ៍៖ មើមដំឡូង, មើមត្រាវ, មើមរំដេង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មើកៗ» មានន័យដូចម្ដេច ?


មើកៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលយឺតៗ, រំងើកៗ, ភ្លើកៗ ។
ឧទាហរណ៍៖ ដំណើរមើកៗ; ដើរមើកៗ, ធ្វើការមើកៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលយឺតៗ, រំងើកៗ, ភ្លើកៗ ។
ឧទាហរណ៍៖ ដំណើរមើកៗ; ដើរមើកៗ, ធ្វើការមើកៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មើ» មានន័យដូចម្ដេច ?


មើ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មើល ។ ពាក្យសាមញ្ញសម្រាប់និយាយតាមធម្មតារបស់សាធារណជន ។
ឧទាហរណ៍៖ មើ ! ឲ្យខ្ញុំឃើញផងមើ ! , ឲ្យគ្នាមើផង មើ ! ( ប្រើជា មើល៍ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មួហ្មង» មានន័យដូចម្ដេច ?


មួហ្មង


មានន័យថា ( ម. ព. មួ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មួល» មានន័យដូចម្ដេច ?


មួល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្វិលត្របាញ់ឲ្យរមួល ធ្វើឲ្យរមួល ។
ឧទាហរណ៍៖ មួលកូនឈើ, មួលផ្ដៅ ។ ព. ប្រ. មួលសម្ដី ឬ កាច់សម្ដី បង់ឃ្លាតឬបង្កាច់សម្ដីគេឲ្យខុសចាកដំណើរដើម ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគកើតក្នុងពោះវៀន បណ្ដាលឲ្យឈឺពោះ ហាក់ដូចជាគេចាប់មួលពោះវៀន នាំឲ្យបន្ទោឧច្ចារៈ រុំឈាម ឬរុំសំបោររឿយៗ ធ្វើឲ្យស្រយុតស្រយង់ខ្សោយកម្លាំងកាយ ។
ឧទាហរណ៍៖ កើតរោគមួល ឬ ឈឺមួល; មួលឈាម, មួលសំបោរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មួរ» មានន័យដូចម្ដេច ?


មួរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រូវដែលដុះពីគ្រាប់ជ្រុះក្នុងស្រែតាំងពីខែចម្រូត ។
ឧទាហរណ៍៖ ដកមួរស្ទូងត្រពាំង, ស្រូវមួរ ។

                     ព. ប្រ. ស្រែមួរ បុណ្យសំណាងចាស់ គឺបុណ្យដែលបានកសាងទុកមកពីព្រេងនាយ ឬចំណេះវិជ្ជាចាស់ គឺចំណេះដែលបានរៀនចេះមកយូរហើយ ។ ព. ទ. បុ. រក្សាតែស្រែមួរ រក្សាតែចំណេះវិជ្ជាចាស់កុំឲ្យវិនាស ។ សង្ឃឹមតែស្រែមួរ សង្ឃឹមតែបុណ្យសំណាងចាស់ឬសង្ឃឹមតែចំណេះវិជ្ជាចាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មួយអន្លើ» មានន័យដូចម្ដេច ?


មួយអន្លើ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ព្រមទាំង, ជាមួយ, ជាមួយនឹង ( ត្រូវប្រើពាក្យ ដោយ ភ្ជាប់ខាងចុងផងជាដរាប ) ។
ឧទាហរណ៍៖ ព្រះរាជាទ្រង់ស្ដេចយាងទៅកាន់ជនបទ មួយអន្លើដោយព្រះ          រាជបរិពារ; គ្រូចេញទៅលេងសួនច្បារ មួយអន្លើដោយសិស្សទាំងឡាយ ។

                       និបាតសព្ទប្រាប់សេចក្ដីថា ដោយឡែក, ផ្សេង; ស្លេះទុកសិន, បញ្ឈប់ទុកសិន ( ត្រូវប្រើពាក្យ សិន ភ្ជាប់ខាងចុងជាដរាប )
ឧទាហរណ៍៖ យើងត្រូវទុករឿងនុះមួយអន្លើសិន កុំអាលនិយាយ; អ្នករាល់គ្នាត្រូវលើកការនេះទុកមួយអន្លើសិនទៅ កុំអាលប្រញាប់ធ្វើ . . . ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មួយក្លាយជាដប់» មានន័យដូចម្ដេច ?


មួយក្លាយជាដប់


មានន័យថា ព. ទ. បុ. ពាក្យទំនឹមទំនៀមជាបរម្បរាតៗមក, មានអត្ថន័យជាសេចក្ដីតំណាលថា មានបុរសម្នាក់ បានដុំមាសមកកប់ទុកនៅទីស្ងាត់មួយកន្លែង, ចង់ដឹងចរិយារបស់ប្រពន្ធ, ក៏និយាយប្រាប់ប្រពន្ធថា ” អញចូលទៅជុះក្នុងព្រៃក្បែរផ្លូវ ស្រាប់តែមានក្អែកមួយចេញមកមុនអាចម៍ ហើរប្រិចបាត់ទៅ ” —ប្រពន្ធមាត់ឥតគម្រប ក៏និយាយតំណាលប្រាប់គេតាមសម្ដីប្ដីប្រាប់, អ្នកឯទៀតៗក៏ចេះតែនិយាយប្រាប់គ្នាតៗទៅទៀត, ពីក្អែកមួយទៅជាក្អែកពីរក្អែកបី រហូតដល់ក្អែកដប់ … ចំណេរកាលតៗមក ក៏ជាប់មានពាក្យដែលពន្លូតបំផ្លើសថា មួយក្លាយជាដប់ ឬ ក្អែកមួយជាក្អែកដប់; គេនិយាយថា កុំជឿអីមួយក្លាយជាដប់ទេ ឬថា ក្អែកមួយជាក្អែកដប់ទេ, មានន័យថា សម្ដីឬដំណឹងអ្វីដែលឮតពីមួយមកមួយពុំទាន់ប្រាកដទេ កុំអាលប្រញាប់ជឿភ្លាមៗ ត្រូវពិនិត្យមើលឲ្យហ្មត់ចត់សិន . . . ( មានព្រះបរមពុទ្ធោវាទដូចក្នុង កាលាមសូត្រ ជាដើមក៏ថ្លែងពីរឿងបែបនេះច្រើន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មួយ» មានន័យដូចម្ដេច ?


មួយ


👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ដែលឯកឯង, តែឯង, ទោល, ឥតគូ, ឥតមានពីរ; មុនពីរ ( ១ ) ។ មួយគូ តែពីរគត់ ។ មួយម្នាក់ ឬ ម្នាក់មួយ ម្នាក់ត្រូវបានតែមួយ ។ ល ។ មួយទៀត និ. មួយផ្សេងទៀត : មួយទៀតថា . . . ។ មួយនីសោត ឬ មួយនេះសោត និ. មួយទៀត; មួយនេះក៏ដែរ ។ មួយវិញទៀត និ. មួយតពីមួយដែលបាននិយាយរួចហើយនោះទៅទៀត : មួយវិញទៀត គួរតែយើងសួរបញ្ជាក់ឲ្យដឹងការណ៍ពិតសិន ។ មួយសោត និ. មួយទៀត, មួយផ្សេងទៅទៀត : មួយសោត បើយើងកុំបាច់ទៅក៏បាន ។ ល ។ ( ម. ព. សោត ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មួម៉ៅ» មានន័យដូចម្ដេច ?


មួម៉ៅ


មានន័យថា ( មើលក្នុងពាក្យ មួ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មួន» មានន័យដូចម្ដេច ?


មួន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មាំ, ខ្ជាប់, រឹងប៉ឹង : រាងមួន; រូបមួន, យ៉ាងមួន, កាន់ការមួន; ច្រើនប្រើជា ប. ផ្សំជាមួយនឹងពាក្យ មាំ ថា : មាំមួន គឺមាំណាស់, រឹងប៉ឹងណាស់, សំណំសំនួនណាស់ : រូបមាំមួន, ធ្វើការមាំមួន ( និយាយថា មួនមាំ ក៏បាន ) ព. កា. ថា : រូបរាងមួនមាំ ទាស់តែមិនទ្រាំ ធ្វើការរបរ បានតែខាងខ្ជិល ខិលខាងត្រាច់ចរ រីករាយត្រេកអរ ឆ្ពោះការច្រៀងរាំ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា មាំ, ខ្ជាប់, រឹងប៉ឹង : រាងមួន; រូបមួន, យ៉ាងមួន, កាន់ការមួន; ច្រើនប្រើជា ប. ផ្សំជាមួយនឹងពាក្យ មាំ ថា : មាំមួន គឺមាំណាស់, រឹងប៉ឹងណាស់, សំណំសំនួនណាស់ : រូបមាំមួន, ធ្វើការមាំមួន ( និយាយថា មួនមាំ ក៏បាន ) ព. កា. ថា : រូបរាងមួនមាំ ទាស់តែមិនទ្រាំ ធ្វើការរបរ បានតែខាងខ្ជិល ខិលខាងត្រាច់ចរ រីករាយត្រេកអរ ឆ្ពោះការច្រៀងរាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មួក» មានន័យដូចម្ដេច ?


មួក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់មានរូបផ្សេងៗច្រើនបែប សម្រាប់ពាក់សីសៈ ជាគឿងការពារកម្ដៅព្រះអាទិត្យ, ធូលីជាដើម ។
ឧទាហរណ៍៖ ពាក់មួក; ( រ. ស. ហៅ ព្រះមាលា; ម. ព. នុះ ) ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះមាលា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មួ» មានន័យដូចម្ដេច ?


មួ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា( ស. ម្វ័ អ. ថ. មួ ប្រើជា គុ. “ដែលងងឹត, ឈ្លប់, មិនច្បាស់លាស់, . . . ” ) ក្នាញ់, ខឹងខ្វល់ក្នុងចិត្ត ។
ឧទាហរណ៍៖ មួចិត្ត, នាំឲ្យមួ ។

                     មួម៉ៅ ( ស. ម្វ័មៅ អ. ថ. មួម៉ៅ ប្រើជា កិ. “ស្រវឹងជ្រប់, វង្វេងស្មារតី, . . . ” ) ខឹងក្នាញ់, ក្ដៅក្ដួល, ខឹងដាលវ៉ាល ។
ឧទាហរណ៍៖ ចេះតែមួម៉ៅឥតស្រាក, មួម៉ៅក្ដៅចិត្ត ។

                     មួហ្មង ខឹងក្នាញ់ល្អក់ចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូឡ្ហៈ» មានន័យដូចម្ដេច ?


មូឡ្ហៈ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. មូឡ្ហ; សំ. មូឍ ) ខ្លៅ, ល្ងង់, ដែលមមិងមមាំង; ច្រើននិយាយថា មនុស្សមូឡ្ហោ; បើស្រ្តីជា មូឡ្ហា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូឡ្ហោ» មានន័យដូចម្ដេច ?


មូឡ្ហោ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. មូឡ្ហៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូស្យាយ័ណ» មានន័យដូចម្ដេច ?


មូស្យាយ័ណ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. មូឞ្យាយណ ) ដែលកើតចាកមាតាបិតាណាពុំប្រាកដ ។
ឧទាហរណ៍៖ កូនមូស្យាយ័ណ; បើស្រ្តីថា មូស្យាយណា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូស្គូ» មានន័យដូចម្ដេច ?


មូស្គូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស រុស្ស៊ី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូសិកទន្ត» មានន័យដូចម្ដេច ?


មូសិកទន្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មូសិក ” កណ្ដុរ ” + ទន្ត ” ធ្មេញ ” ; សំ. មូឞិក– ) ធ្មេញកណ្ដុរ ។ ខ្មែរប្រើពាក្យនេះជាវណ្ណយុត្តិមួយប្រភេទមានរូបជាគំនូសក្បៀសពីរ សណ្ឋានស្រដៀងនឹងធ្មេញកណ្ដុរ ( ” ) នេះ សម្រាប់ប្រើសម្លាប់បំបែរសំឡេងព្យព្ជានៈ ៩ តួគឺ ង, ញ, ន, ប, ម, យ, រ, ល, វ ឲ្យមានសំឡេងជា ង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉; និងប្រើដាក់ពីលើស្រៈិឲ្យជា ឺ ( ម. ព. ធ្មេញកណ្ដុរ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូស» មានន័យដូចម្ដេច ?


មូស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វល្អិតមានស្លាបមានមាត់ជាទ្រនិចស្រួចខាំជញ្ជក់ឈាម បណ្ដាលឲ្យរមាស់, ឲ្យក្លាយជាគ្រុនស្រៀវឬបណ្ដាលឲ្យគ្រុនចាញ់; ត្រូវការពារដោយមុងជាដើមកុំឲ្យវាខាំបាន ( ល្បើក ) ។
ឧទាហរណ៍៖ មុងកើតពីមូស, ក្ដារមឈូសកើតពីស្លាប់, គុកកើតពីខុសច្បាប់, ការឈឺចាប់កើតពីរូបកាយ ។

                      ស្នៀតវាយបញ្ចាល់ឈើត្រង់មុខរណារ ឬ ត្រង់មុខដែលពុះបំបែកឲ្យហើបហា ។
ឧទាហរណ៍៖ វាយមូសបញ្ចាល់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូល្យ» មានន័យដូចម្ដេច ?


មូល្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ( សំ. ) តម្លៃ; ឈ្នួល; ចំណេញ; ប្រាក់ខែ ( ព. កា. ប្រសិនបើកវីត្រូវការ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលី» មានន័យដូចម្ដេច ?


មូលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. មូ់លី់ ) រនាំងបន្ទោះ គឺរនាំងតូចដែលរែងក្រងដោយបន្ទោះល្អិតៗ សម្រាប់បាំងបង្អួចកុំឲ្យកម្ដៅឬពន្លឺព្រះអាទិត្យជាដើមចាំងចូល ។
ឧទាហរណ៍៖ មូលីបង្អួច ( ហៅដោយទម្លាប់ស្រុក; ច្រើនហៅតែ រនាំងតូច, រនាំងធំ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលាសី» មានន័យដូចម្ដេច ?


មូលាសី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលស៊ីឫសឈើជាអាហារ ដូចយ៉ាងសត្វប្រមាជាតួយ៉ាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលា» មានន័យដូចម្ដេច ?


មូលា


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបណ្តាលឱ្យបង់ខាតសោហ៊ុយ ឱ្យមានការចាយវាយប្រាក់កាស​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលវិចារនៃតម្លៃទូទៅ» មានន័យដូចម្ដេច ?


មូលវិចារនៃតម្លៃទូទៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មូលវិចារ ដែលធ្វើសរុបមិនប្រកាន់ដោយមុខ ឬធ្វើមួយម្តងៗឡើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលវិចារ» មានន័យដូចម្ដេច ?


មូលវិចារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការវាយ ប៉ាន់តម្លៃ ការវិនិច្ឆ័យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលប្បទានបត្រឆូត» មានន័យដូចម្ដេច ?


មូលប្បទានបត្រឆូត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មូលប្បទានមានឆូតជាបន្ទាត់ពីរស្របនឹងបញ្ឆៀង គ្នា ហើយបើកប្រាក់បានតែធនាគារភ្នាក់ងារខាងប្តូរ ឬនាយការិយាល័យខាងមូលប្បទាន ក្នុងប៉ុស្តិ៍ប្រៃសណីយ៍ ជាអន្តរការី​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលប្បទានបត្រ/សែក» មានន័យដូចម្ដេច ?


មូលប្បទានបត្រ/សែក


មានន័យថា បណ្ណបោះពុម្ពដោយគ្រឹះស្ថានហិរញ្ញវត្ថុណាមួយ ដែលនៅពេលម្ចាស់គណនីចុះហត្ថលេខាលើបណ្ណមោះ គ្រឹះស្ថានហិរញ្ញវត្ថុសាមីត្រូវទូទាត់ប្រាក់ឱ្យអ្នកត្រូវទទួលទៅតាមលក្ខខណ្ឌ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលប្បទានបត្រ» មានន័យដូចម្ដេច ?


មូលប្បទានបត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រដាសបោះពុម្ពជាសៀវភៅ មានគល់នឹងចុង សម្រាប់អ្នកមានប្រាក់ដំកល់ទុក ឬមានគណនីនៅគ្រឹះស្ថានហិរញ្ញវត្ថុ ចេញឱ្យជនណាម្នាក់យកទៅសុំបើកប្រាក់ តាមចំនួនដែលមានចុះនៅលើសន្លឹកបោះពុម្ពនេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលប្បទានបត្រ» មានន័យដូចម្ដេច ?


មូលប្បទានបត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រដាសបោះពុម្ពជាសៀវភៅ មានគល់នឹងចុង សម្រាប់អ្នកមានប្រាក់ដំកល់ទុក ឬមានគណនីនៅគ្រឹះស្ថានហិរញ្ញវត្ថុ ចេញឱ្យជនណាម្នាក់យកទៅសុំបើកប្រាក់ តាមចំនួនដែលមានចុះនៅលើសន្លឹកបោះពុម្ពនេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលបទ» មានន័យដូចម្ដេច ?


មូលបទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុដែលនាំយកមកចុះនៅខាងមុខ នៃអត្ថបទច្បាប់ ឬសេចក្តីគ្រោងរបស់រាជការណាមួយ ដូចយ៉ាងច្បាប់ដែលកំណត់ពីមុខងារ ឬការតែងតាំងជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលបត្ររដ្ឋមិនអាចជួញដូរបាន» មានន័យដូចម្ដេច ?


មូលបត្ររដ្ឋមិនអាចជួញដូរបាន


👉ថ្នាក់ពាក្យជា មូលបត្ររដ្ឋ
មានន័យថា មូលបត្រទាំងឡាយណាដែលត្រូវសងទៅឱ្យអ្នកកាន់កាប់មូលបត្រដែលបានចុះបញ្ជី ឬសន្តតិជនពេញសិទ្ធិតាមលក្ខខណ្ឌរបស់មូលបត្រនោះ ដោយស្របទៅតាមវិសាលភាព និងការកំណត់របស់ប្រកាសដែលដាក់ឱ្យអនុវត្តដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលបត្ររដ្ឋ» មានន័យដូចម្ដេច ?


មូលបត្ររដ្ឋ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ, មូលបត្ររដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ប័ណ្ណ សញ្ញាបណ្ណ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត ដែលបញ្ជាក់ពីការទទួលស្គាល់បំណុល ដែលបានបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាល នៅក្រោមច្បាប់នេះ រួមមាន៖ ក-ប័ណ្ណរតនាគារដែលមានឥណប្រតិទានតិចជាងមួយឆ្នាំ។ ខ-សញ្ញាបណ្ណរតនាគារដែលមានឥណប្រតិទាន ចាប់ពីមួយឆ្នាំឡើងទៅ។ គ-សញ្ញាបណ្ណដែលផលចំណូលផ្សារភ្ជាប់នឹងអត្រាអតិផរណា ឬអត្រាប្ដូរប្រាក់ ឬអត្រាផ្សេងៗ។ ឃ-មូលបត្ររដ្ឋដែលមិនអាចជួញដូរបាននៅលើទីផ្សារ។ ង-មូលបត្ររដ្ឋផ្សេងៗដទៃទៀត។ មូលបត្ររដ្ឋទាំងអស់ខាងលើនេះ មិនរួមបញ្ចូលនូវមូលបត្រ ដែលបោះផ្សាយដោយអាជ្ញាធរខេត្តក្រុង និងសហគ្រាសសាធារណៈ ឬការសុំខ្ចីផ្សេងៗរបស់រាជរដ្ឋាភិបាល ដែលមិនស្របទៅនឹងច្បាប់នេះទេ។ ២. ប័ណ្ណ សញ្ញាបណ្ណ ឬឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀតដែលបញ្ជាក់ពីការទទួលស្គាល់បំណុល ដែលបានបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាល។ មូលបត្ររដ្ឋ រួមមាន៖ ១-ប័ណ្ណរតនាគារដែលមានឥណប្រតិទានតិចជាងមួយឆ្នាំ២-សញ្ញាបណ្ណរតនាគារដែលមានឥណប្រតិទានចាប់ពីមួយឆ្នាំឡើងទៅ៣-សញ្ញាបណ្ណដែលផលចំណូលផ្សារភ្ជាប់ជាមួយនឹងអត្រាអតិផរណា ឬអត្រាប្តូរប្រាក់ ឬអត្រាផ្សេងៗ៤-មូលបត្ររដ្ឋដែលមិនអាចជួញដូរបាន ៥-មូលបត្ររដ្ឋផ្សេងៗដទៃទៀតដែលបោះផ្សាយស្របតាមច្បាប់អនុញ្ញាត។៥-មូលបត្ររដ្ឋផ្សេងៗដទៃទៀតដែលបោះផ្សាយស្របតាមច្បាប់អនុញ្ញាត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលបត្រ» មានន័យដូចម្ដេច ?


មូលបត្រ


👉ថ្នាក់ពាក្យជា មូលបត្ររដ្ឋ
មានន័យថា មានន័យថា៖ក-ជាភាគហ៊ុននៅក្នុងស៊េរីនៃភាគហ៊ុនណាមួយ ឬជាភាគហ៊ុននៅក្នុងប្រភេទនៃភាគហ៊ុនណាមួយ។ ខ-សញ្ញាបណ្ណ។ គ-រួមបញ្ចូលទាំងវិញ្ញាបនបត្របញ្ជាក់ដែលផ្តល់ភ័ស្តុតាងអំពីមូលបត្រទាំងឡាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលនិធិអាកាសធាតុបៃតង» មានន័យដូចម្ដេច ?


មូលនិធិអាកាសធាតុបៃតង


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ស្ថាប័នផ្ដល់មូលនិធិដើម្បីទ្រទ្រង់គម្រោង កម្មវិធី គោលនយោបាយ និងសកម្មភាពផ្សេងៗរបស់ភាគីប្រទេសកំពុងអភិវឌ្ឍឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។ មូលនិធិនេះ គ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលមូលនិធិអាកាសធាតុបៃតង។ នៅសន្នីសីទបណ្ដាភាគីលើកទី ១៦ នៅទីក្រុងកាន់គុន ឆ្នាំ ២០១០ រដ្ឋាភិបាលនានាបានបង្កើតមូលនិធិអាកាសធាតុបៃតងមួយ ដែលដើរតួជាអង្គភាពប្រតិបត្តិការយន្តការហរិញ្ញវត្ថុ ដូចមានចែងក្នងមាត្រា ១១ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលនិធិផ្ទេរមានភ្ជាប់លក្ខខណ្ឌ» មានន័យដូចម្ដេច ?


មូលនិធិផ្ទេរមានភ្ជាប់លក្ខខណ្ឌ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. មូលនិធិដែលរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវប្រើប្រាស់៖ ▪ដើម្បីគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាកាតព្វកិច្ចមួយ ឬច្រើន ដែលត្រូវបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមការប្រគល់មុខងារ ឬការធ្វើប្រតិភូកម្មមុខងារ ឬ ▪ដើម្បីបន្តគ្រប់គ្រង ឬចាត់ចែង និងអនុវត្តមុខងារជាជម្រើសមួយ ឬច្រើន ដែលក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាលធ្លាប់បានអនុវត្ត ឬ ▪សម្រាប់គោលបំណងជាកាតព្វកិច្ចមួយ ឬច្រើនដែលបានកំណត់។ ទម្រង់បែបបទ វិធាន និងលក្ខខណ្ឌនៃការផ្ទេរមូលនិធិមានភ្ជាប់លក្ខខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរវត្ថុ បន្ទាប់ពីមានការឯកភាពពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ២. មូលនិធិដែលក្រុមប្រឹក្សា ត្រូវប្រើប្រាស់៖ ▪ដើម្បីគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាកាតព្វកិច្ចមួយ ឬច្រើន ដែលត្រូវបានផ្ទេរឱ្យក្រុមប្រឹក្សាតាមការប្រគល់មុខងារ ឬការធ្វើប្រតិភូកម្មមុខងារ ឬ ▪ដើម្បីបន្តគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាជម្រើសមួយ ឬច្រើនដែលក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលធ្លាប់បានអនុវត្ត ឬ ▪សម្រាប់គោលបំណងជាកាតព្វកិច្ចមួយ ឬច្រើនដែលបានកំណត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលនិធិហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍ» មានន័យដូចម្ដេច ?


មូលនិធិហិរញ្ញប្បទានរបស់ដៃគូអភិវឌ្


👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា សមតុល្យហិរញ្ញប្បទានឥតសំណងសរុបចុងក្រោយ បន្ទាប់ពីត្រូវបានប្រើប្រាស់ស្របតាមគោលបំណងរបស់បរធនបាលកិច្ចហិរញ្ញវត្ថុ។ សមតុល្យនេះ ត្រូវគណនាតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់គោលបំណងនៃការចុះបញ្ជី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលនិធិផ្ទេរគ្មានភ្ជាប់លក្ខខណ្ឌ» មានន័យដូចម្ដេច ?


មូលនិធិផ្ទេរគ្មានភ្ជាប់លក្ខខណ្ឌ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. មូលនិធិដែលរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវប្រើប្រាស់ដើម្បី៖ ▪បំពេញភារកិច្ចតាមផ្លូវច្បាប់ ▪បំពេញមុខងារភារកិច្ចក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ▪ចំណាយផ្នែករដ្ឋបាលរបស់ខ្លួន និង ▪ជ្រើសរើស គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាជម្រើសនានា។ ទម្រង់បែបបទ វិធាន និងលក្ខខណ្ឌនៃការផ្ទេរមូលនិធិគ្មានភ្ជាប់លក្ខខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរវត្ថុ បន្ទាប់ពីមានការឯកភាពពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ២. មូលនិធិដែលក្រុមប្រឹក្សា ត្រូវប្រើប្រាស់ដើម្បី៖ ▪បំពេញភារកិច្ចតាមផ្លូវច្បាប់ ▪បំពេញមុខងារ ភារកិច្ចក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាព ដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ▪ចំណាយផ្នែករដ្ឋបាលរបស់ខ្លួន និង ▪ជ្រើសរើស គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាជម្រើសនានា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលនិធិបរិស្ថានពិភពលោក» មានន័យដូចម្ដេច ?


មូលនិធិបរិស្ថានពិភពលោក


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ស្ថាប័នដែលផ្ដល់ជំនួយឥតសំណងដល់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីទ្រទ្រង់ដល់គម្រោងដែលទាក់ទងនឹង ជីវៈចម្រុះ ការប្រែប្រួលអាកាសធាតុ ដែនទឹកអន្តរជាតិ តំហយគុណភាពដី ស្រទាប់អូសូន និងសារធាតុពុលសរីរាង្គមិនងាយបំបែកធាតុ ។ មួលនិធិបរិស្ថានពិភពលោក ត្រូវបានបង្កើតក្នុងឆ្នាំ ១៩៩១ ដើម្បីជួយផ្ដល់ថវិកាដល់ប្រទេសកំពុងអភិវឌ្ឃសម្រាប់គម្រោង និងកម្មវិធីការពារបរិស្ថានពិភពលោក។ “


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ» មានន័យដូចម្ដេច ?


មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សំណុំនៃថវិកាទាំងឡាយ ដែលប្រើប្រាស់ដើម្បីទ្រទ្រង់និងលើកកម្ពស់ដល់ការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ ក្នុងវិស័យទូរគមនា-គមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលនិធិនៃកាតព្វកិច្ចសេវាសកល» មានន័យដូចម្ដេច ?


មូលនិធិនៃកាតព្វកិច្ចសេវាសកល


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សំណុំនៃថវិកាទាំងឡាយ ដែលប្រើប្រាស់ដើម្បីទ្រទ្រង់និងអនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលនិធិគ្រប់គ្រងមូលបត្ររដ្ឋ ( ម. គ. ម. រ. )» មានន័យដូចម្ដេច ?


មូលនិធិគ្រប់គ្រងមូលបត្ររដ្ឋ ( ម. គ. ម. រ. )


👉ថ្នាក់ពាក្យជា មូលបត្ររដ្ឋ
មានន័យថា ប្រាក់ដែលផ្ដល់ឱ្យដោយរាជរដ្ឋាភិបាល និងប្រាក់ដែលបានមកពីស្ថាប័នឯកជន និងសាធារណៈ តាមរយៈការបោះផ្សាយមូលបត្ររដ្ឋ។ ប្រាក់នេះត្រូវបានប្រើប្រាស់សម្រាប់កិច្ចការទូទាត់សងប្រាក់ដើម និងការប្រាក់ នៃមូលបត្ររដ្ឋទាំងឡាយណាដែលបានបោះផ្សាយរួច។ មូលនិធិនេះ មិនមែនជាមូលនិធិដែលបង្កើតឡើងក្នុងគោលដៅមនុស្សធម៌នោះទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលនិធិ» មានន័យដូចម្ដេច ?


មូលនិធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាក់សល់ទំនេរមិនទាន់ប្រើការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលធនិក» មានន័យដូចម្ដេច ?


មូលធនិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកមានធនច្រើន ដែលមានធនច្រើន ពួកមូលធនិក ច្រើនយល់ដោយស្រវាំងភ្នែកថា ការដោះស្រាយបញ្ហាមនុស្សគ្មានការធ្វើ មានផ្លូវតែមួយទេ គឺការបង្កសង្គ្រាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលធនសង្ហារិម» មានន័យដូចម្ដេច ?


មូលធនសង្ហារិម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សង្ហារិមវត្ថុ ដែលទុកជាដើមទុននៃសមាគម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលធនមនុស្ស» មានន័យដូចម្ដេច ?


មូលធនមនុស្ស


មានន័យថា បណ្តុំនៃសមត្ថភាព ចំណេះដឹង ជំនាញ បទពិសេោធ និងភាពច្នៃប្រឌិតរបស់មនុស្សដែលអាចផលិតចេញជាតម្លៃសេដ្ឋកិច្ចបាន។
ឧទាហរណ៍៖ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍមូលធនមនុស្សតាមរយៈការពង្រឹងគុណភាពវិស័យអប់រំ បណ្តុះបណ្តាលសមត្ថភាព និងជំនាញវិជ្ជាជីវៈរបស់យុវជន និងបុគ្គលិក កម្មករ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលធនប្រកបការ» មានន័យដូចម្ដេច ?


មូលធនប្រកបការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាក់ដើមទុនសម្រាប់ប្រើប្រាស់ចេញចូល បង្វិល ចុះឡើង​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលធននិយម» មានន័យដូចម្ដេច ?


មូលធននិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាឈ្មោះលទ្ធិរបស់បុគ្គល ដែលគិតតែធ្វើដូចម្តេចឱ្យមានទ្រព្យច្រើន ទៅជាមហាសេដ្ឋី ។
ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចដែលតាមរយៈនោះ ឯកជនរៀបចំ និងគ្រប់គ្រងវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលធនជាប់ប្រើ» មានន័យដូចម្ដេច ?


មូលធនជាប់ប្រើ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមប្រាក់ដែលក្រុមអភិបាលរបស់សមាគមបញ្ចេញមកប្រើប្រាស់ ដើម្បីឱ្យបានកំរៃ ឬដែលកំពុងប្រើប្រាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលធនក្រុមហ៊ុន» មានន័យដូចម្ដេច ?


មូលធនក្រុមហ៊ុន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមទុនក្រុមហ៊ុន ចំនួនប្រាក់ ឬវត្ថុមានតម្លៃ ដែលសមាជិកទាំងឡាយ នាំយកមកចូលក្នុងសមាគមពាណិជ្ជកម្មណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលធនកម្ម» មានន័យដូចម្ដេច ?


មូលធនកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការលើកយកការប្រាក់ធ្វើជាដើមទុន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលធនកប់» មានន័យដូចម្ដេច ?


មូលធនកប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាក់ដើមទុនដែលគេតម្កល់ទុកមិនយកទៅប្រើប្រាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលធន» មានន័យដូចម្ដេច ?


មូលធន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមទុន ដើមប្រាក់ដែលសមាជិកម្នាក់ៗ យកមកដាក់ក្នុងសមាគមពាណិជ្ជកម្ម ដើម្បីចាត់ចែងយកផលកំរៃ ។
ដើមទុន ឬធនធានទាំងឡាយដែលរួមចំណែកដល់ផលិតកម្ម ឬការវិនិយោគ។ មូលធនជាតម្លៃធនធាន ឬភាគហ៊ុនរបស់ម្ចាស់ ហ៊ុន​ ឬក្រុមហ៊ុនមួយសម្រាប់បង្កើត ឬពង្រីកផលិតកម្ម ឬការវិនិយោគ។
ឧទាហរណ៍៖ ក្រុមហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបង្កើនមូលធនជាសាច់ប្រាក់ចំនួន ១៥% តាមរយៈការបោះផ្សាយលក់មូលបត្រជាសាធារណៈនៅខែមេសា ឆ្នាំ២០១២ ដើម្បីពង្រីកគម្រោងវិនិយោគរបស់ខ្លួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលដ្ឋានអាករ» មានន័យដូចម្ដេច ?


មូលដ្ឋានអាករ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មូលដ្ឋាននឹងទំនងដែលបង្កើតអាករ, អាករជាមូលដា្ឋន​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលដ្ឋានសេវាកម្មស្នាក់នៅទេសចរណ៍» មានន័យដូចម្ដេច ?


មូលដ្ឋានសេវាកម្មស្នាក់នៅទេសចរណ៍


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សណ្ឋាគារ អាផាត់ម៉ិន ម៉ូតែល ផ្ទះសំណាក់ ឡ័ដ បឹងកាឡូ កន្លែងបោះជំរុំ និងកន្លែងសម្រាកស្នាក់នៅសម្រាប់ទេសចរណ៍ផ្សេងទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលដ្ឋានសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ» មានន័យដូចម្ដេច ?


មូលដ្ឋានសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អាហារដ្ឋាន ភោជនីយដ្ឋាន អគារ ឬទីតាំងសម្រាប់ពិធីជប់លៀង ឬសមោសរ ដែលបើកដំណើរការបម្រើសេវាកម្ម ម្ហូបអាហារ និងភេសជ្ជៈ ឬសេវាកម្មកម្សាន្តដទៃទៀតសម្រាប់ភ្ញៀវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលដ្ឋានសុខាភិបាល» មានន័យដូចម្ដេច ?


មូលដ្ឋានសុខាភិបាល


👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា អង្គភាពសុខាភិបាលសាធារណៈ ឬឯកជន ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលដ្ឋានសម្រាប់គិតអាករពិសេសលើសេវាលំហែកម្សាន្ត» មានន័យដូចម្ដេច ?


មូលដ្ឋានសម្រាប់គិតអាករពិសេសលើសេវាលំហែកម្សាន្


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ថ្លៃទំនិញនិងសេវាកត់ត្រាក្នុងវិក្កយបត្រដោយមិនទាន់គិតបញ្ចូលអាករពិសេសខ្លួនឯង និងអាករលើតម្លៃបន្ថែម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលដ្ឋានសម្រាប់កំណត់ចំនួនប្រាក់ពន្ធប៉ាតង់» មានន័យដូចម្ដេច ?


មូលដ្ឋានសម្រាប់កំណត់ចំនួនប្រាក់ពន្ធប៉ាតង់


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ថ្លៃឈ្នួលគេហដ្ឋាន ដីធ្លី ប្រចាំឆ្នាំ ដែលបានកត់ត្រាក្នុងកិច្ចសន្យាជួលគេហដ្ឋាន ដីធ្លី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលដ្ឋានពន្ធ» មានន័យដូចម្ដេច ?


មូលដ្ឋានពន្ធ


👉ថ្នាក់ពាក្យជា គយ
មានន័យថា តម្លៃគិតពន្ធគយនៅពេលដែលចំនួនប្រាក់ពន្ធ/អាករ កំណត់ដោយគយផ្អែកតាមមូលដ្ឋាន នៃការគណនា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលដ្ឋានទ័ព» មានន័យដូចម្ដេច ?


មូលដ្ឋានទ័ព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្ថានទ័ព ទីដាក់ទ័ព និងយោធបរិក្ខារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលដ្ឋានតម្លៃ» មានន័យដូចម្ដេច ?


មូលដ្ឋានតម្លៃ


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថាវាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. សម្រាប់គោលដៅ នៃ អពទស មូលដ្ឋានតម្លៃគឺជាតម្លៃបូកត្រួតគ្នា នៃគូប៉ុងទាំងអស់ ដូចមានកត់ត្រានៅលើបន្ទាត់គណនាតម្លៃ នៃសំបុត្រយន្តហោះនានា។ អពទស ក្នុងន័យនេះសំដៅដល់អាករពិសេសលើទំនិញនិងសេវាមួយចំនួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលដ្ឋានគិតពន្ធ» មានន័យដូចម្ដេច ?


មូលដ្ឋានគិតពន្ធ


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា តម្លៃដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់នឹងដីនោះ ដោយកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០.០០០.០០០ (មួយរយលានរៀល)។ តម្លៃដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់នឹងដីនោះ ត្រូវកំណត់តាមតម្លៃទីផ្សារដោយគណៈ-កម្មការវាយតម្លៃអចលនទ្រព្យ ដែលបង្កើតដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលដ្ឋានគិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ» មានន័យដូចម្ដេច ?


មូលដ្ឋានគិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ទឹកប្រាក់ទូទាត់ទាំងអស់ ទោះជាសាច់ប្រាក់ក្ដី ឬជាវត្ថុក្ដី លើកលែងតែទឹកប្រាក់ទូទាត់ទាំងឡាយណាដែលត្រូវបានកំណត់ថាជាអត្ថប្រយោជន៍បន្ថែមដូចមានចែងក្នុងជំពូកទី៣ នៃប្រកាសនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលដ្ឋានកំណត់អាករពិសេសលើទំនិញនិងសេវាមួយចំនួន/មូលដ្ឋានកំណត់ពន្ធអាករពិសេសលើទំនិញមួយចំនួន» មានន័យដូចម្ដេច ?


មូលដ្ឋានកំណត់អាករពិសេសលើទំនិញនិងសេវាមួយចំនួន/មូលដ្ឋានកំណត់ពន្ធអាករពិសេសលើទំនិញមួយចំនួន


👉ថ្នាក់ពាក្យជា ពន្ធដារ, គយ
មានន័យថា តម្លៃក្នុងគយនៃផលិតផលនាំចូល បូកបន្ថែមពន្ធនិងអាករដែលត្រូវបង់នាពេលនាំចូល លើកលែងតែអាករពិសេសខ្លួនឯងនេះ និងអាករប្រើប្រាស់ដែលត្រូវបង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលដ្ឋានកំណត់ពន្ធ» មានន័យដូចម្ដេច ?


មូលដ្ឋានកំណត់ពន្ធ


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ថ្លៃដីគិតតាមថ្លៃទីផ្សារ តាមទីក្រុង និងតាមតំបន់នីមួយៗដែលវាយតម្លៃទៅតាមតម្លៃគិតក្នុងមួយម៉ែត្រក្រឡា ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់ យ៉ាងយឺតបំផុតនៅថ្ងៃទី៣០ ខែមិថុនា នៃឆ្នាំប្រមូលពន្ធ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលដ្ឋានកំណត់ថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ» មានន័យដូចម្ដេច ?


មូលដ្ឋានកំណត់ថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ


👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា តារាងថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការផ្តល់សេវាកម្មវាយតម្លៃនិងសេវាកម្មអចលនវត្ថុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលដ្ឋាន» មានន័យដូចម្ដេច ?


មូលដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាត ឫសគល់ គោលការណ៍ គ្រឿងគាំទ្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលជីវធាតុ» មានន័យដូចម្ដេច ?


មូលជីវធាតុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សារជាតិដែលជាគ្រឿងផ្សំបង្កើតអង្គកោសិការស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូលកភាព» មានន័យដូចម្ដេច ?


មូលកភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពសមតាមទំនងរបស់ជនណាមួយ ដែលអួត ឬប្រកាន់ថាត្រូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូល» មានន័យដូចម្ដេច ?


មូល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រួបរួមគ្នា, ជុំគ្នា, មិនបែកខ្ញែកគ្នា ។
ឧទាហរណ៍៖ មូលកូនចៅ, មូលគ្នា ។

                      ប្រើជា កិ. វិ. ក៏បាន : នៅមូលគ្នា, ឈរមូលគ្នា, អង្គុយមូលគ្នា ។ មូលគំនិតគ្នា ដែលមានគំនិតរួមចូលគ្នាតែផ្លូវមួយ ។ មូលចិត្ត ដែលមានចិត្តស្លុងក្នុងអារម្មណ៍តែមួយ ។ មូលត្រកូល មូលគ្នាមួយត្រកូល, នៅរួមគ្នាជាសុខមួយត្រកូលឥតមានព្រាត់ប្រាសនិរាស ។ ព. ប្រ. មូលគ្នាមិនរាត់រាយ, មិនបែកខ្ញែក ។ មូលមាត់គ្នា និយាយព្រមព្រៀងគ្នារាល់មាត់ ។ មូលមិត្រ មូលមិត្រសំឡាញ់, មូលបងប្អូនញាតិមិត្រ; មូលប្ដីប្រពន្ធ ។ មូលសេចក្ដី ប្រមូលសេចក្ដីឲ្យរួមនៅតែមួយ ។ មូលស្លុង មូលលង់ស៊ប់មិនងាកបែរ : ចិត្តមូលស្លុង, អារម្មណ៍មូលស្លុង ។ មូលអារម្មណ៍ អារម្មណ៍មូលតែមួយមិនទាស ។ ល ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនេសាទុបករណ៍មួយប្រភេទ ពួកច្បូក ប៉ុន្តែមានមុខតែមួយសណ្ឋានមូលស្រួចមានងៀង ត្រង់គល់ផ្លែមានប្រហោងរាក់ ( ដែលហៅថា ភ្លុក ក៏បាន ) សម្រាប់ស៊កដងមានខ្សែប្រចីមាំចងភ្ជាប់ពីគល់ផ្លែមកគល់ដង ងាយនឹងទាញដងឲ្យរបូតចេញបាន ( ឲ្យដងនិងផ្លែនៅជាប់គ្នាដោយខ្សែប្រចីនោះ ) ។

                        ( សំ. បា. ) ឫស; គល់, ឫសគល់; មើម, ដើមកំណើត, ដើមចម, ដើមទង; ទីតាំង; ទីជិត; ទ្រព្យដើម; តម្លៃ . . . ។ មូលកច្ចាយនៈ ( មូលៈក័ច-ចាយ៉ៈន៉ៈ ) មើលពាក្យ មហាកច្ចាយនៈ ក្នុងពាក្យ មហា ។ មូលកម្មដ្ឋាន ( មូលៈក័ម-ម៉័ត-ឋាន ) កម្មដ្ឋានដើម : ការភាវនានឹករំពឹងឆ្ពោះទៅរកពុទ្ធគុណជាមូលកម្មដ្ឋាន ( ព. ពុ. ) ។ មូលគន្ធ ( មូលៈគន់-ធ ) ក្លិនដែលកើតអំពីឫសឬមើម, ក្លិនឫសឬមើម ( ដូចយ៉ាងឫសស្គា, មើមប្រោះជាដើម ) ។ មូលដ្ឋាន (–ល៉ាត់–) ស្ថានដើម, ទីដែលជាឫសគល់, ទីតាំងមាំ, គោលការណ៍សំខាន់, គ្រឿងគាំទ្រ : មូលដ្ឋានទ័ព, រឿងនេះគ្មានអ្វីជាមូលដ្ឋានទេ; អាកាសដែលជាទីតាំងដំបូងបង្អស់នៃការកកើតពិភពលោក ។ មូលធន ( មូលៈធន់ ) ទ្រព្យដើម, ដើមទ្រព្យ, ប្រាក់ដើម, ដើមទន់ ។ មូលធម៌ ( មូលៈធ័រ ) ធម៌ជាឫសគល់របស់មនុស្ស ( សេចក្ដីដឹងគុណអ្នកមានគុណ, សីលប្រាំ . . . ) ។ មូលនាម ( មូលៈ— ) ឈ្មោះដើម ( ឈ្មោះមុនឬឈ្មោះកំណើត ) ។ ( មូល-នាម ) ឈ្មោះកណ្ឌឬនិទ្ទេសទី ២ នៃមូលកច្ចាយនៈ ( វេយ្យាករណ៍បាលី ) និយាយអំពីនាមសព្ទទាំងពួង ( ព. ពុ. ) ។ មូលនិធិ ( មូលៈនិ-ធិ ) កំណប់ទ្រព្យដើម ( ប្រាក់ដែលចងការឲ្យគេ, ប្រាក់ដែលចំណាយធ្វើការណាមួយ បម្រុងនឹងយកចំណេញទៅខាងមុខ, ប្រាក់ដែលចំណាយធ្វើបុណ្យ ) : ប្រាក់មូលនិធិ, សង់ផ្ទះឈ្នួលទុកជាមូលនិធិ, បរិច្ចាគទ្រព្យធ្វើបុណ្យជាមូលនិធិ ។ មូលប្រណិធាន ឬ មូលប្រណិធិ ( មូលៈ— ) សេចក្ដីប្រាថ្នាដើម, ការតាំងផ្ដើមសេចក្ដីប្រាថ្នា : មានមូលប្រណិធានមកពីមុន ។ មូលផលា ( មូល:ផៈល៉ា ) មើមនិងផ្លែ, មើមនិងផ្លែឈើទាំងឡាយ; មូលផលាផល ( មូលៈផៈល៉ាផល់ ) មើមនិងផ្លែតូចផ្លែធំ : ចូលព្រៃរកមូលផលាផល ។ មូលភាគ ( មូលៈភាក ) ភាគដើម, ចំណែកដើម ។ មូលភាសា ( មូលៈ— ) ភាសាដើម, ភាសាដែលជាឫសគល់ឬជាដើមកំណើតនៃភាសានីមួយ ដូចយ៉ាងភាសាបាលី, សំស្រ្កឹតជាដើម ។ មូលមគ្គ ( មូលៈម័ក ) ផ្លូវដើម, លំអានដើម ឬគន្លងដើម ។ មូលសព្ទ ( មូលៈស័ប ) សព្ទដើម សព្ទដែលជាដើមកំណើត ( កំណើតពាក្យ ) ដូចជា : ករ ( កៈរ៉ៈ ឬ ក័រ ) “ធ្វើ” ជា មូលសព្ទ របស់ពាក្យ កម្ម ឬ ការ “អំពើ”, ការណ៍ “ហេតុ, ដំណើរ”, កិច្ច “រវល់, ការ” . . . ; ទា “ឲ្យ” ជា មូលសព្ទ របស់ពាក្យ ទាន “អំណោយ”, ទាយក, ទាយិកា “អ្នកឲ្យ” . . . ។ មូលស្ថាន ( ដូចគ្នានឹង មូលដ្ឋាន ដែរ ) ។ មូលហេតុ ( មូលៈហែត ) ហេតុដើម, ដំណើរដើម ។ ល ។ កុសលមូល ( កុសៈល៉ៈមូល ) ឫសកុសល : សេចក្ដីមិនជំពាក់ចិត្ត, មិនប្រទូស្ត, មិនវង្វេងស្មារតីជាកុសលមូល ( ព. ពុ. ) ។ បាទមូល ( បាទៈមូល ) ទីជិតនៃជើង, ទីប្របជើង : ក្រាបទៀបបាទមូល ។ រុក្ខមូល ( រុក-ខៈមូល ) ទីតាំងនៃដើមឈើ, ទីជិតដើមឈើ, គល់ឈើ ។ អកុសលមូល ( អៈកុសៈល៉ៈមូល ) ឫសអកុសល : សេចក្ដីជំពាក់ចិត្ត, សេចក្ដីប្រទូស្ត, សេចក្ដីវង្វេងស្មារតី ជាអកុសលមូល ( ព. ពុ. ) ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានមណ្ឌលជុំវិញឥតជ្រុង ឥតផត ឥតប៉ោង
ឧទាហរណ៍៖ តុមូល, ប្រអប់មូល ។

                     មូលណិល មូលរលីងស្អាតធេង ។ ដំឡូងមូល ( ព. ប្រ. ) ល្ងង់សុទ្ធសាធ, ល្ងង់ទាំងស្រុង ឥតមានចំណេះអ្វីក្នុងខ្លួន ។

ឧទាហរណ៍៖ មនុស្សដំឡូងមូល ( ព. ទ្រ. ឬ ព. ម. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូរ្ដី» មានន័យដូចម្ដេច ?


មូរ្ដី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មូរតី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូរ៉ា» មានន័យដូចម្ដេច ?


មូរ៉ា


មានន័យថា ( ម. ព. មោរ៉ា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូរតី» មានន័យដូចម្ដេច ?


មូរតី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. មូរ្តិ ) វត្ថុ; រូប, រូបរាង; រូបសូន, រូបប៉ាន់, រូបតុក្កតា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូរ» មានន័យដូចម្ដេច ?


មូរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់បង្វិលឲ្យកើតជារបុំ ។
ឧទាហរណ៍៖ មូរកន្ទេល, មូរត្បាញ ។

                      ប្រមូលថ្នាំជក់ឲ្យកើតជាបារី ។
ឧទាហរណ៍៖ មូរបារី ។

                     ចាប់សំពត់លាត់ត្រឡប់មុខប្រមូលចូលក្នុងច្រើនស្រទាប់ ។
ឧទាហរណ៍៖ មូរដៃអាវ, មូរជើងខោ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះក្ដារជាគ្រឿងតម្បាញសម្រាប់មូរអន្ទង ។
ឧទាហរណ៍៖ ក្ដារមូរ ។

                     មូរនប កិ. វិ. ( ព. ប្រ. ) ដែលរមៀលផ្កាប់ផ្ងារប្រមូលដូចគេចូលក្នុងនបប្រមៀលខ្លួន ។
ឧទាហរណ៍៖ ដួលមូរនបពពូនលើគ្នា ។

                     មូរមុខ គុ. ដែលមានអៀនខ្មាសច្រើនខ្មូរមុខ ឬដែលរួញខ្វេរមុខមិនហ៊ានចូលទៅរកអ្នកដទៃឬមិនហ៊ានស្ដីនិយាយ
ឧទាហរណ៍៖ ក្មេងមូរមុខ, មនុស្សមូរមុខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូទូ» មានន័យដូចម្ដេច ?


មូទូ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានគំនិតរាក់, ទាល, មិនឈ្លាស; តូវម៉ូវឬតូវមម៉ូវ, កញ្ចប់កញ្ចូវ ។
ឧទាហរណ៍៖ មនុស្សមូទូ, ឫកមូទូ, ប្រើជា កិ. វិ. ក៏មាន : នាបីហៅគ្រូ កុំធ្វើមូទូ ចិត្តនោះឲ្យស្ងួន កុំធ្វើតម្កើង ចង់ធំតែខ្លួន ក្រែងបាបមកចួន នៅនាលោកិយ ( ច្បាប់ក្រម ) ។ ប្រហែលជាក្លាយមកពី មុទុ ទន់; អន់; ខ្សោយចំណេះទេដឹង ?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូត្រាស័យ» មានន័យដូចម្ដេច ?


មូត្រាស័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. មូត្រាឝយ < មូត្រ + អាឝយ ” លំនៅនៃមូត្រ ” ) ក្រពះមូត្រ, ក្រពះបស្សាវៈ, ក្រពះទឹកនោម; ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះមូត្រាស័យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូត្រ» មានន័យដូចម្ដេច ?


មូត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ; បា. មុត្ត ) បស្សាវៈ, ទឹកនោម ។
ឧទាហរណ៍៖ ទឹកមូត្រ, បន្ទោមូត្រ; ( រ. ស. ) : ព្រះមូត្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូង» មានន័យដូចម្ដេច ?


មូង


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរគងធំ ។
ឧទាហរណ៍៖ សូរគងធំមូងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុំ» មានន័យដូចម្ដេច ?


មុំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មុម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូគវត្ត» មានន័យដូចម្ដេច ?


មូគវត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មូគ ” គ, មនុស្សគ” + វត្ត ” ការប្រព្រឹត្ត, កាន់” ; សំ. មូក + វត៌ ) វត្តគ, ការប្រព្រឹត្តគ គឺការកាន់ត្រណមមិនស្ដី
ឧទាហរណ៍៖ ភិក្ខុមិនត្រូវកាន់មូគវត្តឡើយ, ភិក្ខុណាកាន់ ភិក្ខុនោះត្រូវអាបត្តិទុក្កដ ( ព. វិ. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មូគភាសា» មានន័យដូចម្ដេច ?


មូគភាសា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ ឬសិល្បៈខាងការសំដែងគំនិតដោយកាយវិការ ឬហៅថា ភាសា ដូច្នេះក៏បានដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុំាង» មានន័យដូចម្ដេច ?


មុំាង


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា បុ័ង ។
ឧទាហរណ៍៖ វាយមុំាង, ធាក់មុំាង ។ និយាយមុំាងៗ និយាយខ្ជាំងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុំា» មានន័យដូចម្ដេច ?


មុំា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( យ. ) ផ្អក ។
ឧទាហរណ៍៖ មុំាត្រីក្រាញ់, មុំាកំភ្លាញ, មុំាត្រីរ៉ស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុហុត្តវិជាតវាទី» មានន័យដូចម្ដេច ?


មុហុត្តវិជាតវាទី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មុហុត្ត ” មួយរំពេច, ភ្លាម ” + វិជាត ” ប្រសូតហើយ ” + វាទី ” អ្នកស្ដី, អ្នកចេះស្ដី ” ; សំ. មុហុត៌ + វិជាត + វាទិន៑ ) គ្រាន់តែប្រសូតមកភ្លាមក៏ចេះស្ដីភ្លាម បានតែប៉ុន្មានម៉ាត់ក៏លែងស្ដីកើតទៅវិញ លុះដល់កាលកំណត់នៃវយវឌ្ឍនាការដែលចេះស្ដី ទើបចេះស្ដីជានិច្ចទៅ ។ ពាក្យនេះជាវិសេសគុណសម្បត្តិនៃព្រះពោធិសត្វ គឺអង្គព្រះសក្យមុនី-សិទ្ធត្ថគោតម-សម្ពុទ្ធ កាលដែលព្រះអង្គអន្ទោលចាប់ព្រះជាតិក្នុងសំសារភព, មានត្រឹមតែ ៣ ជាតិប៉ុណ្ណោះទេដែលព្រះអង្គប្រសូត្រមកភ្លាម ចេះស្ដីភ្លាម គឺកាលដែលព្រះអង្គចាប់ជាតិជាមហោសថបណ្ឌិតម្ដង, ជាព្រះវេស្សន្តរម្ដង, បច្ឆិមជាតិជាព្រះសិទ្ធត្ថៈ-គោតមម្ដង; ពោធិសត្វទាំង ៣ ជាតិនេះមានព្រះវិសេសនាមថា មុហុត្តវិជាតវាទី ( ព. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុសាវាទី» មានន័យដូចម្ដេច ?


មុសាវាទី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ម្ឫឞាវាទិន៑ ) អ្នកដែលហៃនិយាយកុហក ។ ស្រ្តីជា មុសាវាទិនី ។ ( ព. កា. ) ។
ឧទាហរណ៍៖ មុសាវាទី កុហកវក់វី ឥតក្រែងឥតល្អែង បានជួបប្រទះ នាងស្រីឫកខែង មានល្បីជាក់ស្ដែង មុវាទិនី ។ ( លុប សា ចេញរក្សាកាព្យ ហៅថា មជ្ឈេលុប ” លុបអក្សរកណ្ដាល ” ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. ម្ឫឞាវាទិន៑ ) អ្នកដែលហៃនិយាយកុហក ។ ស្រ្តីជា មុសាវាទិនី ។ ( ព. កា. ) ។
ឧទាហរណ៍៖ មុសាវាទី កុហកវក់វី ឥតក្រែងឥតល្អែង បានជួបប្រទះ នាងស្រីឫកខែង មានល្បីជាក់ស្ដែង មុវាទិនី ។ ( លុប សា ចេញរក្សាកាព្យ ហៅថា មជ្ឈេលុប ” លុបអក្សរកណ្ដាល ” ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុសាវាទ» មានន័យដូចម្ដេច ?


មុសាវាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ម្ឫឞា– ) ពាក្យកុហក ( ម. ព. និច្ចសីល និង វចីទុច្ចរិត ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុសា» មានន័យដូចម្ដេច ?


មុសា


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ប្រើជា និ. ; សំ. ម្ឫឞា ) ដែលកុហក, មិនពិត, ខុស, ទទេ ។
ឧទាហរណ៍៖ ពាក្យមុសា; និយាយមុសា ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( បា. ប្រើជា និ. ; សំ. ម្ឫឞា ) ដែលកុហក, មិនពិត, ខុស, ទទេ ។
ឧទាហរណ៍៖ ពាក្យមុសា; និយាយមុសា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុយៗ» មានន័យដូចម្ដេច ?


មុយៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានបែបបទយឺតៗ ច្រើនស្ងៀមមិនសូវនិយាយស្ដី, ទុយមុយ ។
ឧទាហរណ៍៖ មនុស្សមុយៗ, ឫកពាមុយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុយតាស្យុងប្ដូរគ្រោង» មានន័យដូចម្ដេច ?


មុយតាស្យុងប្ដូរគ្រោង


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មុយតាស្យុងដែលបណ្ដាលមកពីការបញ្ចូល ឬ ដំណកបាសចេញពីច្រវាក់ DNA។ កូដុងនៅត្រង់ចំណុចនោះនិងកូដុងបន្ដបន្ទាប់ ត្រូវបានផ្លាស់ប្ដូរធើ្វអោយសារសេនេទិចបកប្រែខុស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុម» មានន័យដូចម្ដេច ?


មុម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជ្រុង, ជ្រុងជាយ ។
ឧទាហរណ៍៖ មុមចីពរ ។

                       កៀន ញក តាមផ្លូវគណិតសាស្រ្ត ដែលហៅថាមុមនោះ គឺរូបគំនូរដែលមានអខ្ឍោជុតាពីរ ឬមានដែនរាបកាត់គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុនី» មានន័យដូចម្ដេច ?


មុនី


មានន័យថា ( មើលក្នុងពាក្យ មុនិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុនិ» មានន័យដូចម្ដេច ?


មុនិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកប្រាជ្ញ ។ មុនិកុញ្ជរ អ្នកដែលជាចម្បងជាងអស់អ្នកប្រាជ្ញ, អ្នកប្រាជ្ញឆ្នើម ។ មុនិន្ទ អ្នកដែលជាធំជាងពួកអ្នកប្រាជ្ញ ។ មុនិនាថ អ្នកដែលជាទីពឹងរបស់ពួកអ្នកប្រាជ្ញ ។ មុនិរាជ ស្ដេចនៃពួកអ្នកប្រាជ្ញ ( ពាក្យទាំង៤នេះ សុទ្ធតែជាវិសេសនាមរបស់ព្រះសព្វញ្ញុពុទ្ធ ); ខ្មែរច្រើនប្រើក្លាយជា មុនី, ជា មុនីកុញ្ជរ, មុនីនាថ, មុនីរាជ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុន» មានន័យដូចម្ដេច ?


មុន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគកើតនៅត្រង់មុខមនុស្ស ដោរចេញជាកន្ទួលមានគ្រាប់; មានពីរយ៉ាងគឺ មុនខ្សាច់ មុនល្អិតៗ គ្រាប់តូចៗ ស្រដៀងនឹងគ្រាប់ខ្សាច់ល្អិតឬគ្រាប់ស្មៅ; មុនដំបូក មុនដែលដោរជាកន្ទួលធំៗមានគ្រាប់និងខ្ទុះឈាម ស្រដៀងនឹងបូសទ្រនិច ។
ឧទាហរណ៍៖ កើតមុនពេញមុខ កើតមានរោគមុនពេញដាសនៅមុខ ។

                     ឈ្មោះរោគ​ច្រើនកើតត្រង់មុខមនុស្ស ចេញជាកន្ទួលមានគ្រាប់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលកើត, មាន, ដល់, ផ្ដើម, ស្ថិតនៅជាដំបូងឬជាដើមគេ ។
ឧទាហរណ៍៖ កើតមុន, ដល់មុន, ជាមុន, មុនគេ ។ ព. ផ្ទ. ក្រោយ, បន្ទាប់ ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា (រោគ) ព្រអសា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុធាភាព» មានន័យដូចម្ដេច ?


មុធាភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈដែលធ្វើ ឬឱ្យឥតទារយកថ្លៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុធា» មានន័យដូចម្ដេច ?


មុធា


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា លក្ខណៈដែលធ្វើ ឬឱ្យដោយឥតទារយកថ្លៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុទ្រា» មានន័យដូចម្ដេច ?


មុទ្រា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ; បា. មុទ្ទា ) ត្រា; ចិញ្ចៀន, ចិញ្ចៀនត្រា; ពុម្ព, ការបោះពុម្ព; គ្រឿងសម្គាល់។ កាយមុទ្រា បែបបទនៃរាងកាយ មានលើកឬវាសដៃជើងជាដើម។ រាជមុទ្រា ព្រះលញ្ឆករ គឺត្រាសម្រាប់ក្សត្រទ្រង់រាជ្យ ( ត្រាផែនដី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុទ្ធាភិសេក» មានន័យដូចម្ដេច ?


មុទ្ធាភិសេក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មុធ៌ន៑ + អភិឞេក ) ការស្រោចទឹកលើមុទ្ធា គឺការស្រោចទឹកក្លស់ទឹកស័ង្ខលើព្រះសិរស៍នៃក្សត្រឲ្យពេញទីជាស្ដេចទ្រង់រាជ្យ ។
ឧទាហរណ៍៖ ទ្រង់បានមុទ្ធាភិសេកក្នុងឆ្នាំ . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុទ្ធាភិសិត្ត» មានន័យដូចម្ដេច ?


មុទ្ធាភិសិត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មូធ៌ាភិឞិក្ត ) ក្សត្រ, ព្រះរាជាដែលបានអភិសេកស្រេចហើយ ( ហៅថា មុទ្ធាភិសិត្តរាជ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុទ្ធា» មានន័យដូចម្ដេច ?


មុទ្ធា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មូធ៌ន៑ ) ក្បាល; ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះមុទ្ធា ( ព្រះសិរស៍ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖