Posted on Leave a comment

តើពាក្យ «រេខាគណិតវេហាស៍» មានន័យដូចម្ដេច ?

រេខាគណិតវេហាស៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រេខាគណិត ដែលមានបន្ទាត់នឹងផែនតាំងនៅមិនប្រក្រតី ព្រមទាំងមានថទ្ធធាតុ (ម.ព.នោះ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រេខាគណិតរាប» មានន័យដូចម្ដេច ?

រេខាគណិតរាប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រេខាគណិត សិក្សាពីរូបដែលតាំងនៅលើផែន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រេខាគណិត» មានន័យដូចម្ដេច ?

រេខាគណិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិជ្ជាមានកម្មវត្ថុក្នុងវិសាលភាព ដោយសំដៅទៅរកទិដ្ឋភាពបីប្រការ គឺបន្ទាត់ ផ្ទៃ និងមាឌ ដូចជា បើត្រូវការរកផ្ទៃក្រឡា ត្រូវឱ្យដឹងពីទទឹង បណ្តោយ កម្ពស់ ឬជម្រៅផងទៀត ។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រេខា» មានន័យដូចម្ដេច ?

រេខា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ស្នាម; គំនូស; បន្ទាត់, ស្នាមបន្ទាត់; តារាងដែលគូស ។ រេខាបត្រ ( –ប័ត ) ក្រដាសមានបន្ទាត់ ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រេ» មានន័យដូចម្ដេច ?

រេ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ងាក, បែរ រឿយៗ ។
ឧទាហរណ៍៖ រេខ្លួន, រេគំនិត, រេចុះរេឡើង, ខ្លែងរេតាមខ្យល់ ។

                     រេរក រកដោយរេគំនិត, ដោយលៃលក ។ រេរង់ រេចុះរេឡើងរង់ចាំ ( វេវ. រារង់ ) ។ រេរា រាចុះរាឡើងបង្អែបង្អង់ ។
ឧទាហរណ៍៖ ឈររេរា ។

                     រេតាមខ្យល់ ( ព. ប្រ. ) ងាកគំនិតតាមតែគេបំបែរ ( ប្រៀបដូចខ្លែងដែលរេតាមខ្យល់ ) ។ រិះរេ ( ម. ព. រិះ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រៀវ» មានន័យដូចម្ដេច ?

រៀវ

👉ថ្នាក់ពាក្យជា គុណនាម

មានន័យថា ដែលធំខាងគល់ តូចខាងចុងបន្តិចៗតាមលំដាប់រហូតទៅ
ឧទាហរណ៍៖ រាងរៀវ, រំពាត់រៀវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រៀល» មានន័យដូចម្ដេច ?

រៀល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ្លាត់កៃ, ភ្លាត់គន្លឹះ, ជ្រុលរអិលទៅ ។
ឧទាហរណ៍៖ កៃកាំភ្លើងរៀល ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ហ្រ្យើញ ឬ ហ្រ្យេញ អ. ថ. ហ្រៀន; ល. ហ្យ្លន អ. ថ. ហ្លៀន; សំ. ហិរណ្យ; បា. ហិរញ្ញ “ប្រាក់; មាសប្រាក់; ទ្រព្យ” ) ប្រាក់សណ្ឋានមូលសំប៉ែត មានរូបនិងអក្សរជាសម្គាល់ បោះសម្រាប់ប្រើចាយក្នុងនានាប្រទេស មានតម្លៃឡើងចុះមិនទៀង; ប៉ុន្តែក្នុងប្រទេសឥណ្ឌូចិនមានតម្លៃ ១០០ សេនជាកំណត់។
ឧទាហរណ៍៖ ប្រាក់រៀល, អាវនេះថ្លៃ ៥ រៀល ។

                      សូម្បីធនបត្រតម្លៃ ១០០ សេន ដែលប្រើចាយជាជំនួសសាច់ប្រាក់ក្នុងសម័យនេះ ក៏ហៅថា រៀល ដែរ ។

ឧទាហរណ៍៖ ធនបត្រ ១ រៀល, ធនបត្រ ៥ រៀល ។

                      ឈ្មោះត្រីស្រកាមួយប្រភេទ មាត្រតូចសម្បុរ-ស រាងខ្លីសំប៉ាត ជាពួកត្រីលេញ។

ឧទាហរណ៍៖ ផ្អកត្រីរៀល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានចួនរណ្ដំពីមួយទៅមួយតៗគ្នារាល់ឃ្លា ។
ឧទាហរណ៍៖ ពាក្យរៀល, ដូចជា : ចេះមិនឈ្នះចង់, ត្រង់មិនឈ្នះទាល់, កលមិនឈ្នះគិត, ឫទ្ធិមិនឈ្នះរោគ, លោកមិនឈ្នះលាញ, ទាញមិនឈ្នះទៅ, នៅមិនឈ្នះនាង, រាងមិនឈ្នះរាគ, លាកមិនឈ្នះលោភ, ល្មោភមិនចេះល្មម, ព្រមមិនឈ្នះព្រេង ( ពាក្យឲកញ៉ាសុត្តន្តប្រីជា អិន បាត់ដំបង; មានអត្ថន័យរាក់ៗដែរទេ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រៀរ៉ៃ» មានន័យដូចម្ដេច ?

រៀរ៉ៃ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. រ្យើរៃ ឬ រ្យេ់– អ. ថ. រៀរ៉ៃ ) អង្គាសប្រាក់កាសជាដើម យកតាមស្ម័គ្រចិត្តរបស់អ្នកចូល ។
ឧទាហរណ៍៖ រៀរ៉ៃប្រាក់ធ្វើបុណ្យ ។

                      ប្រើជា គុ. ក៏បាន ។
ឧទាហរណ៍៖ ប្រាក់រៀរ៉ៃ, កថិនរៀរ៉ៃ ( ច្រើនប្រើតែខាងខែត្របាត់ដំបង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រៀរ៉ាយ» មានន័យដូចម្ដេច ?

រៀរ៉ាយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. រ្យើរាយ ឬ រ្យេ់–អ. ថ. រៀរ៉ាយ )ដែលរាត់រាយ, ខ្ចាត់ខ្ចាយ, រតាត់រតាយ, រោយរាយ ។
ឧទាហរណ៍៖ ដាក់ចោលរៀរ៉ាយ; របស់រៀរ៉ាយ ( មានប្រើខ្លះតែក្នុងកាព្យឃ្លោង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ស. រ្យើរាយ ឬ រ្យេ់–អ. ថ. រៀរ៉ាយ )ដែលរាត់រាយ, ខ្ចាត់ខ្ចាយ, រតាត់រតាយ, រោយរាយ ។
ឧទាហរណ៍៖ ដាក់ចោលរៀរ៉ាយ; របស់រៀរ៉ាយ ( មានប្រើខ្លះតែក្នុងកាព្យឃ្លោង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រៀមច្បង» មានន័យដូចម្ដេច ?

រៀមច្បង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនដែលជាចម្បងក្នុងត្រកូល ឬក្នុងពួកនីមួយ; ច្រើននិយាយថា ត្រកូលរៀមច្បង រៀមច្បងក្នុងត្រកូល; ចាស់ទុំរៀមច្បង រៀមច្បងដែលជាចាស់ព្រឹទ្ធាចារ្យ; ឬថា ចាស់ព្រឹទ្ធាចារ្យត្រកូលរៀមច្បង ( ម. ព. ព្រឹទ្ធាចារ្យ ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រៀម» មានន័យដូចម្ដេច ?

រៀម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( រ. ស. បង ) ។
ឧទាហរណ៍៖ ព្រះរៀម, សម្ដេចព្រះរៀម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រៀបរៀង» មានន័យដូចម្ដេច ?

រៀបរៀង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យមានរបៀបរៀងគ្នា, ដាក់រៀងតាមរបៀប ។
ឧទាហរណ៍៖ រៀបរៀងតាមលំដាប់, ដាក់ឲ្យរៀបរៀងគ្នា ។

                      ស្រង់សេចក្ដីពីនេះខ្លះ ពីនោះខ្លះ មកចងក្រងរៀបជារបៀប ( មិនមែនប្រែឬតែងខ្លួនឯង ) ។
ឧទាហរណ៍៖ សៀវភៅនេះដែលលោកគ្រូខ្ញុំរៀបរៀង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រៀបរាប់» មានន័យដូចម្ដេច ?

រៀបរាប់

មានន័យថា ( ម. ព. រាប់រៀប ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រៀបរយ» មានន័យដូចម្ដេច ?

រៀបរយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានរបៀបល្អ, មានសណ្ដាប់ធ្នាប់ត្រឹមត្រូវ, ចុះបែប, ចុះរបៀប, មានរបៀបត្រូវគ្នា; សុភាព ។
ឧទាហរណ៍៖ ស្រុករៀបរយ, ប្រទេស–, បណ្ដារាស្ត្រ–, សម្ដី–, របៀប– ។

                      ប្រើជា កិ. វិ. ក៏បាន ។
ឧទាហរណ៍៖ ដាក់ឲ្យរៀបរយ ដាក់ឲ្យត្រូវរបៀប, ឲ្យចុះរបៀប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រៀបរប» មានន័យដូចម្ដេច ?

រៀបរប

មានន័យថា ( ម. ព. រប ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រៀបនឹង» មានន័យដូចម្ដេច ?

រៀបនឹង

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. រៀប ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រៀបចំ» មានន័យដូចម្ដេច ?

រៀបចំ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រៀបឲ្យត្រឹមត្រូវ, ឲ្យចុះរបៀប, ឲ្យត្រូវបែប ។
ឧទាហរណ៍៖ រៀបចំផ្ទះ, រៀបចំសេចក្ដី, រៀបចំខ្លួនប្រាណ ។

                       ចាត់ការធ្វើអាពាហ៍ពិពាហ៍ឲ្យដោយត្រឹមត្រូវតាមរបៀប ។
ឧទាហរណ៍៖ រៀបចំកូនចៅឲ្យមានផ្ទះសម្បែង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រៀប» មានន័យដូចម្ដេច ?

រៀប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យមានរបៀប, ចាត់របៀប ។
ឧទាហរណ៍៖ រៀបផ្ទះ, រៀបស្រុក ។

                      តែង, តាក់តែង; ប្រុងចាំ ។
ឧទាហរណ៍៖ រៀបខ្លួន ( តែងខ្លួន ឬប្រុងខ្លួនចាំ ) ។

                      ចាត់ការធ្វើអាពាហ៍ពិពាហ៍ឲ្យតាមរបៀប ។
ឧទាហរណ៍៖ រៀបកូនឲ្យមានផ្ទះសម្បែង ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ទៀប, ហៀប, ជិត, រកកល់; ទៀបនឹង, . . . រកកល់នឹង. ស្ទើរនឹង ។
ឧទាហរណ៍៖ រៀបស្លាប់; រៀបលាគ្នា; រៀបនឹងទៅ, រៀបនឹងបាន, រៀបនឹងដល់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រៀន​អត្ថ» មានន័យដូចម្ដេច ?

រៀន​អត្ថ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រៀន​សេចក្ដី​អធិប្បាយ, រៀន​អដ្ឋ​កថា ។ ព. សា. រៀន​ប្រែ​បាលី។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រៀន» មានន័យដូចម្ដេច ?

រៀន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សិក្សា, ខំសង្កេតឲ្យចេះ, ទទួលយកចំណេះ; ហាត់, ហ្វឹក ។
ឧទាហរណ៍៖ រៀនអក្សរ, រៀនចំណេះ, រៀនធ្វើការ ។

                       រៀនសូត្រ ឬ សូត្ររៀន រៀនដោយទន្ទេញ, ដោយស្វាធ្យាយ ឲ្យចងចាំ ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រៀង» មានន័យដូចម្ដេច ?

រៀង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់តាមលំដាប់; ធ្វើឲ្យត្រូវលំដាប់, ឲ្យត្រូវរបៀប, ឲ្យត្រូវជួរ, ឲ្យជាជួរ ។
ឧទាហរណ៍៖ រៀងលេខ, ដាក់រៀងគ្នា, ឈររៀងគ្នា, ដើមឈើដុះរៀងគ្នា ។

                      ប្រែរៀងសេចក្ដី ប្រែពីភាសាមួយមកជាភាសាដទៃរៀងសេចក្ដីមិនឲ្យលើសមិនឲ្យខ្វះ ។ ដែលតៗគ្នាតាមលំដាប់; ដរាប ។
ឧទាហរណ៍៖ រៀងតាមផ្លូវ; តែងមានរៀងមក ។

                       រាល់, សព្វ, គ្រប់ ។
ឧទាហរណ៍៖ រៀងខ្លួន រាល់ខ្លួន, សព្វខ្លួន ។

                       រៀងរាល់ថ្ងៃ រាល់ថ្ងៃជាដរាប ។ រៀងរាប រៀងដរាប ។ រៀងរាយ រាយតាមលំដាប់ ។ គុ. លេខរៀង លេខដែលរៀងតាមលំដាប់ ។ល។

តើពាក្យ «រឿយ» មានន័យដូចម្ដេច ?

រឿយ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា គ្រឿន; ស្មើៗ; ញយ; ញឹកញយ ។
ឧទាហរណ៍៖ អណ្ដែតរឿយ; ទៅមកតែរឿយ; តែងឃើញរឿយៗ, ពិចារណារឿយៗ ( បា. ថា បុនប្បុនំ, ចាស់ៗ ពីដើមប្រើពាក្យនេះខ្លះដែរ : ខ្ញុំធ្លាប់ទៅបុនប្បុនំ ) ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា គ្រឿន; ស្មើៗ; ញយ; ញឹកញយ ។
ឧទាហរណ៍៖ អណ្ដែតរឿយ; ទៅមកតែរឿយ; តែងឃើញរឿយៗ, ពិចារណារឿយៗ ( បា. ថា បុនប្បុនំ, ចាស់ៗ ពីដើមប្រើពាក្យនេះខ្លះដែរ : ខ្ញុំធ្លាប់ទៅបុនប្បុនំ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឿនហ្លួង» មានន័យដូចម្ដេច ?

រឿនហ្លួង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. រ្ចឺន អ. ថ. រឿន “ផ្ទះ” + ហ្ល្វង អ. ថ. ហ្លួង “ព្រះរាជា” ) ក្រុមឱភាសមន្ត្រី ឬក្រុមព្រះរាជមន្ទីរ ។
ឧទាហរណ៍៖ ក្រុមរឿនហ្លួង, ចាងហ្វាងរឿនហ្លួង, មន្ត្រីរឿនហ្លួង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឿណរង្គ» មានន័យដូចម្ដេច ?

រឿណរង្គ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ក្ល. < រណរង្គ ; សំ. បា. រណ + រង្គ ) សមរភូមិ ( ទីចម្បាំង ) ។
ឧទាហរណ៍៖ ស្លាប់ក្នុងរឿណរង្គ ។

                       ប្រើយារមកទៀត សំដៅសេចក្ដីថា “ទីលេងមហោស្រព; ទីប្រជុំធំដែលមានការលេងល្បែងរីករាយសប្បាយ” ផងក៏បាន ។
ឧទាហរណ៍៖ ល្ខោនរាំកណ្ដាលរឿណរង្គ; លេងល្បែងក្នុងរឿណរង្គ ។ ( ម. ព. រណៈ និង រង្គ ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឿងអាស្រូវ» មានន័យដូចម្ដេច ?

រឿងអាស្រូវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរក្រហាយចិត្តដោយហេតុណាមួយ ដែលនាំឱ្យឈឺចាប់ ឬដែលប៉ះពាល់ដល់ទំនៀមទំលាប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឿងរ៉ាវ» មានន័យដូចម្ដេច ?

រឿងរ៉ាវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. រាវ អ. ថ. រ៉ាវ់ “ប្រេះ, ឆា, ស្រាំ” ) រឿងប្រេះឆា, ដំណើរមោះមៃនឹងគ្នា, អធិករណ៍ ។
ឧទាហរណ៍៖ កើតមានរឿងរ៉ាវ ។

                      ប្រើយារៗមក សំដៅសេចក្ដីចំពោះរឿងទាំងពួងក៏បាន ។
ឧទាហរណ៍៖ និយាយរឿងរ៉ាវ, នាំរឿងរ៉ាវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឿងព្រេង» មានន័យដូចម្ដេច ?

រឿងព្រេង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រឿងអស្ចារ្យដែលអ្នកស្រុកនិយាយតៗគ្នាមក ដែលចាស់ទុំតែងដំណាលប្រាប់កូនចៅ ដូចជារឿងធ្មេញជ័យ អាឡេវជាដើម ។

តើពាក្យ «រឿង» មានន័យដូចម្ដេច ?

រឿង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា និទាន, សេចក្ដីតំណាល; ដំណើរ; សេចក្ដី; ហេតុ, ការណ៍, ដើមហេតុ; ទងគន្លង; អធិករណ៍ ។ ល ។
ឧទាហរណ៍៖ តំណាលរឿង; ថ្លែងរឿង, និយាយរឿង; . . . ។

                       ចាប់រឿង ចាប់ហេតុ, ប្រកាន់ដំណើរ។ តែងរឿង តែងនិទានចេញពីគំនិតឯង ។ បង្ករឿង បង្កហេតុ ។ មានរឿង មានហេតុ; មានអធិករណ៍ ។ រករឿង បង្កហេតុ, បង្កជម្លោះ ។ អស់រឿង អស់ដំណើរ, អស់អាថ៌កំបាំង, អស់យ៉ាង : លេងឲ្យអស់រឿង ។ ល ។ រឿងតំណាល រឿងដែលគេតំណាលប្រាប់ ។ រឿងនិទាន រឿងពិតដែលមានក្នុងគម្ពីរដីកា, ក្នុងប្រវត្តិសាស្ត្រ ។ រឿងបុរាណ រឿងពីយូរអង្វែងមកហើយ ។ រឿងប្រដិដ្ឋ ឬ រឿងប្រតិដ្ឋ (–ដិត) រឿងនិទាន ដែលគេលើកផ្សំ គឺរឿងដែលគេតែងឡើងខ្លួនឯង ( ហៅថា រឿងលើក ឬ រឿងល្បើក ក៏បាន ) ។ រឿងព្រេង រឿងដែលចាស់ៗពីព្រេងនាយតំណាលតៗ គ្នាមក ។ រឿងហេតុ ហេតុដែលកើតឡើងជារឿង ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរុងរឿង; ភ្លឺ; ភ្លឺត្រចះ, បំព្រង, ស្រទន់ ។
ឧទាហរណ៍៖ ឡើងសម្បុររឿង, ភ្លឺរឿង ( ច្រើនសំដៅសេចក្ដីថា “ភ្លឺបំព្រង, ភ្លឺស្រទន់” ) ។

                      រឿងតេជ ឬ –តេជះ ( –ដេច ឬ–ដេជះ ) តេជះរុងរឿង ឬដែលមានតេជះរុងរឿង ។ រឿងរង្សី រស្មីរុងរឿង, រស្មីភ្លឺត្រចះ ។ រឿងរះ រះភ្លឺត្រចះ ។ រឿងស្រី សិរីដ៏រុងរឿងឬដែលមានសិរីរុងរឿង ។ រឿងឫទ្ធិ ឫទ្ធិរុងរឿងឬដែលមានឫទ្ធិរុងរឿង ( ពាក្យទាំងនេះច្រើនតែប្រើក្នុងកាព្យ )
ឧទាហរណ៍៖ ព្រះចន្ទ្ររឿងរះ ពន្លឺត្រចះ ចាំងត្រូវក្បឿងព័ណ៌ ប្រាសាទស្អាងស្អាត ព្រោងព្រាតបវរ គួរមានអំណរ ចង់គយគន់មើល ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រឿ» មានន័យដូចម្ដេច ?

រឿ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរកកល់ចាស់ ឬចាស់បន្តិចដែរហើយ ។
ឧទាហរណ៍៖ គោរឿ, ក្រមុំរឿ, ដើមរឿ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលធ្វើឲ្យរួញ ទាបទាលថយចុះ ។
ឧទាហរណ៍៖ អាររឿសាច់ឈើ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រើអៀង» មានន័យដូចម្ដេច ?

រើអៀង

មានន័យថា មើលក្នុងពាក្យ រើ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រើសអើង» មានន័យដូចម្ដេច ?

រើសអើង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រើសយក, ប្រកាន់យកតែតាមគាប់ចិត្ត; រើសអាហារ, មិនរានចំណី ។
ឧទាហរណ៍៖ យកណាយកទៅ កុំរើសអើងពេក !; រើសអើងចំណី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រើសត្អើស» មានន័យដូចម្ដេច ?

រើសត្អើស

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រើសអើង, រើសរកតែល្អ ។
ឧទាហរណ៍៖ ស៊ីទៅកុំរើសត្អើសពេក !

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រើស» មានន័យដូចម្ដេច ?

រើស

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រាល់ជ្រើស, សម្រាំងយកតាមពេញចិត្តឬតាមត្រូវកា ។
ឧទាហរណ៍៖ ទិញទំនិញត្រូវរើសមើល, រើសយកតែល្អៗ ។

                       លើកដាក់ដោយឡែកពីគ្នា ។
ឧទាហរណ៍៖ រើសដាក់ដោយខ្លួនៗ ។

                      ស្រង់យកមកប្រមូលគ្នា ។
ឧទាហរណ៍៖ រើសយកសេចក្ដីពីក្នុងគម្ពីរផ្សេងៗមករៀបរៀង ។

                      ចាប់កាន់យកអ្វីមួយដែលជ្រុះដែលធ្លាក់ ។
ឧទាហរណ៍៖ ក្មេងដណ្ដើមគ្នារើសផ្លែស្វាយ ។

                      បានរបស់ដែលគេភ្លេច ឬបាត់ដោយជ្រុះជាដើម ។
ឧទាហរណ៍៖ ខ្ញុំដើរតាមផ្លូវមករើសបានកាំបិតបត់មួយ ។

                     រើសមុខ កិ. វិ. ដោយយល់មុខ, ដោយយោគយល់​ ។
ឧទាហរណ៍៖ ស្រឡាញ់រើសមុខ, សង្គ្រោះពុំរើសមុខ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រើម» មានន័យដូចម្ដេច ?

រើម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគកើតនៅស្បែក ឡើងពងផេរ; រើមមាន ២ ប្រភេទគឺ រើមខ្សាច់ ឬ រើមអង្កាម រើមដែលឡើងពងផេរល្អិតៗ ស្រដៀងនឹងចែងថ្ងៃ បណ្ដាលឲ្យសង្កៀរក្រហាយបន្តិចៗ; រើមដំរី ឬ រើមធំ រើមដែលឡើងពងផេរធំៗជាខ្សែបណ្ដាលឲ្យឈឺសង្កៀរក្រហាយចាប់ពើតខ្លាំង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រើប» មានន័យដូចម្ដេច ?

រើប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្ដើមរកកល់ជាជំងឺ; ដែលទើបនឹងងើបពីឈឺធ្ងន់ ។
ឧទាហរណ៍៖ ទើបនឹងបានជារើបៗ ។

                      ដែលស្គមណាស់ហើយ រកកល់ត្រឡប់មានសាច់មានឈាមឡើងវិញ
ឧទាហរណ៍៖ ពីដើមស្គមណាស់ ឥឡូវបានរើបសាច់បន្តិច ។

                      ចម្រើនបន្តិចៗឡើងវិញ ។
ឧទាហរណ៍៖ ទឹកជំនន់ស្រកទៅហើយ ឥឡូវបានរើបបន្តិចឡើងវិញ; លក់ដូរខាតស្ទើរតែនឹងរលំ ឥឡូវបានរើបបន្តិចៗឡើងវិញហើយ ។

តើពាក្យ «រើ» មានន័យដូចម្ដេច ?

រើ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យកចេញ, ជញ្ជូនចេញអំពីកន្លែងមួយទៅដាក់កន្លែងផ្សេង ។
ឧទាហរណ៍៖ រើអីវ៉ាន់ពីផ្ទះចាស់ទៅដាក់ក្នុងផ្ទះថ្មី ។

                       លើកយកចេញអំពីគំនរ ។
ឧទាហរណ៍៖ រើឧស ។

                      ប្រឹងស្ទុះច្រឡោតឡើង ។
ឧទាហរណ៍៖ គោផុងក្នុងភក់ខំប្រឹងរើរមួលខ្លួន ។

                      បង្រះប្រែប្រួលត្បុលរុលឡើងលើ ។
ឧទាហរណ៍៖ ក្មេងដេកចេះតែរើ ។

                     ក្អែអាហារចេញពីមាត់ ។
ឧទាហរណ៍៖ សុខនរើចំណីឲ្យកូនស៊ី ។ កែប្រែ : រើសម្ដី, រើសេចក្ដី, រើបញ្ញត្តិ ។

                      រើខ្លួន រលាស់ឬដកខ្លួនចេញ; ប្រឹងកែឬដោះខ្លួនឲ្យរួចផុតអំពីការទាក់ទិន ។ រើបង្គុយ ប្រែបង្គុយ ។ រើបន្ទុក ( ព. ប្រ. ) លែងនៅក្នុងបន្ទុករបស់អ្នកដែលខ្លួនពឹងផ្អែកជ្រកអាស្រ័យ ។ រើរុះ ( ព. ប្រ. ) ដែលកែប្រែម្ដងដូច្នេះម្ដងដូច្នោះមិនចេះដាច់ស្រេច ។
ឧទាហរណ៍៖ និយាយរើរុះ; សម្ដីរើរុះ ។

                     រើសើ ឬ សើរើ រើតាមស្នើរតាមស្រទាប់ ដែលកប់ដែលកំបាំងឲ្យឃើញច្បាស់ប្រាកដ ។
ឧទាហរណ៍៖ រើសើ ឬ សើរើរកសំបុត្រដើម ។

                      រើអៀង រើអាហារថ្មីពីក្នុងក្រពះមកទំពាម្ដងទៀតឲ្យល្អិត ( ដែលហៅថា ទំពាអៀង ) ហើយលេបទៅវិញ ( ចំពោះតែសត្វចតុប្បាទតិណភ័ក្ខពួកខ្លះ ) ។
ឧទាហរណ៍៖ គោរើអៀង ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រួសរ៉ាវ» មានន័យដូចម្ដេច ?

រួសរ៉ាវ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រហ័សមាត់មិនទាក់មិនទច់ ។
ឧទាហរណ៍៖ និយាយរួសរ៉ាវ, អានសំបុត្ររួសរ៉ាវ; សម្ដីរួសរ៉ាវ, រួសរ៉ាវចំពោះភ្ញៀវ, រួសរ៉ាវរកគ្នា, រាក់ទាក់រួសរ៉ាវ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រហ័សមាត់មិនទាក់មិនទច់ ។
ឧទាហរណ៍៖ និយាយរួសរ៉ាវ, អានសំបុត្ររួសរ៉ាវ; សម្ដីរួសរ៉ាវ, រួសរ៉ាវចំពោះភ្ញៀវ, រួសរ៉ាវរកគ្នា, រាក់ទាក់រួសរ៉ាវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រួសរាយ» មានន័យដូចម្ដេច ?

រួសរាយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រួសមាត់ដោយការរាក់ទាក់ ។
ឧទាហរណ៍៖ និយាយរួសរាយ; សម្ដីរួសរាយ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រួសមាត់ដោយការរាក់ទាក់ ។
ឧទាហរណ៍៖ និយាយរួសរាយ; សម្ដីរួសរាយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រួសរាន់» មានន័យដូចម្ដេច ?

រួសរាន់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបន្ទាន់យ៉ាងប្រញាប់, ដែលប្រញាប់ឲ្យទាន់; ឆាប់ភ្លាមៗ ។
ឧទាហរណ៍៖ ដើររួសរាន់; ឆាប់រួសរាន់, ដំណើររួសរាន់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបន្ទាន់យ៉ាងប្រញាប់, ដែលប្រញាប់ឲ្យទាន់; ឆាប់ភ្លាមៗ ។
ឧទាហរណ៍៖ ដើររួសរាន់; ឆាប់រួសរាន់, ដំណើររួសរាន់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រួសរក» មានន័យដូចម្ដេច ?

រួសរក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រកដោយរួសរាន់, ប្រញាប់រក ។
ឧទាហរណ៍៖ រួសរកទ្រព្យ, រួសរករបរ ។ ច្រើនប្រើក្នុងកាព្យ : អ្នកគ្រប់គ្រងផ្ទះ មិនចង់ឲ្យខ្វះ រួសរកទ្រព្យា ឲ្យមានគ្រប់គ្រាន់ ទាន់កាលវេលា ឃើញខ្វះទ្រព្យណា ប្រឹងរកទ្រព្យនោះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រួស» មានន័យដូចម្ដេច ?

រួស

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រហ័ស, ឆាប់ ។
ឧទាហរណ៍៖ គោរួស គោដែលរហ័សស្រណុកប្រើ; ឆ្នាំងរួស ឆ្នាំងដែលដាំឆាប់ពុះទឹក; រួសមាត់ ដែលបានមាត់បានពាក្យឆាប់ស្ដីនិយាយ : មនុស្សរួសមាត់រួសក ។ រួសរ៉ា ឆាប់រ៉ា ( ព. កា. ) : ប្រញាប់រួសរ៉ា បង្អង់ដល់ណា ឲ្យខាតវេលា ឆាប់ៗវៃៗ កុំឈររេរា យើងទាំងអស់គ្នា ជាកម្មករ ។ ការមានកម្រិត លោកដាក់កំហិត ឲ្យយើងឈូឆរ កាន់ការរទែង ប្រឹងប្រែងសាទរ មិនឲ្យមានឈរ ឈប់ខុសពេលម៉ោង ។

តើពាក្យ «រួល» មានន័យដូចម្ដេច ?

រួល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ងោរត្រីត្រឹមតែមួយអំពុះតូច បម្រុងទុកប្រើការក្នុងពេលខាងមុខ ។
ឧទាហរណ៍៖ រួលត្រី ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរួលរួចហើយ ។
ឧទាហរណ៍៖ ត្រីរួល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រួយ» មានន័យដូចម្ដេច ?

រួយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថយកម្លាំងព្រោះស្រយង់ឬស្រពន់ ។
ឧទាហរណ៍៖ រួយដៃ, រួយជើង, រួយមាត់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រួមប្រវេណី» មានន័យដូចម្ដេច ?

រួមប្រវេណី

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ព្រះសយុម្ពរ, សយម្ពរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រួម» មានន័យដូចម្ដេច ?

រួម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្សំបញ្ចូលគ្នា; ចូលគ្នា; ប្រមូលឲ្យមូលគ្នា; មូលមួយនឹងគ្នា ។
ឧទាហរណ៍៖ រួមសេចក្ដី; ដាក់រួមគ្នា, ធ្វើការរួមគ្នា ។

                      រួមគំនិត, រួមចិត្ត ចូលគំនិតគ្នា ។ រួមដៃគ្នា ចូលដៃគ្នា ។ រួមដំណេក, រួមដំណេកបង្គុយ, រួមបវេណី ធ្វើមេថុនសេវនៈ ។ រួមរ័ក ( ស. រ្វ់មរ័ក អ. ថ. រួមរ៉ាក់ “រួមស្រឡាញ់” ) រួមសេចក្ដីស្រឡាញ់ គឺរួមស្នេហារបស់បុរសស្ត្រី ។ រួមរក្ស ឬ —រក្សា រួមគ្នារក្សា, ជួយរក្សាគ្នា ។ រួមសុខទុក្ខ រួមចិត្តគំនិតទទួលសុខទុក្ខផងគ្នា ( ច្រើននិយាយតែពីស្វាមីភរិយា ); ប្រើសំដៅសេចក្ដីថា “រួមបវេណី” ក៏មាន ។ រួមសំវាស ( —ស័ងវ៉ាស ) រួមលំនៅ, រួមកិច្ចការ; រួមសង្ឃកម្ម ( សម្រាប់បព្វជិត ); នៅរួមគ្នា ( របស់ស្វាមីភរិយា ); រួមបវេណី ។ រួមស្នេហា ស្រឡាញ់គ្នាស្មើចិត្ត ( របស់បុរសស្ត្រី ) ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រួបរួម» មានន័យដូចម្ដេច ?

រួបរួម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រមូលរួមគ្នា; មូលមួយនឹងគ្នា ។
ឧទាហរណ៍៖ រួបរួមសេចក្ដី; នៅរួបរួម, ធ្វើបុណ្យរួបរួមគ្នា ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្រមូលរួមគ្នា; មូលមួយនឹងគ្នា ។
ឧទាហរណ៍៖ រួបរួមសេចក្ដី; នៅរួបរួម, ធ្វើបុណ្យរួបរួមគ្នា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រួបរឹត» មានន័យដូចម្ដេច ?

រួបរឹត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឱបក្រសោបរឹត, រួមរឹតចូល ។
ឧទាហរណ៍៖ ចាប់រួបរឹត, ឱបរួបរឹត ។

                      ប្រជុំចុះ, ចោមរោម ។
ឧទាហរណ៍៖ ចង្រៃរួបរឹត, ជំងឺរួបរឹត ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឱបក្រសោបរឹត, រួមរឹតចូល ។
ឧទាហរណ៍៖ ចាប់រួបរឹត, ឱបរួបរឹត ។

                      ប្រជុំចុះ, ចោមរោម ។
ឧទាហរណ៍៖ ចង្រៃរួបរឹត, ជំងឺរួបរឹត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រួប» មានន័យដូចម្ដេច ?

រួប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់ប្រមូល, ក្របួច, ក្រសោប ។
ឧទាហរណ៍៖ ចាប់រួបដៃទាំងពីរ, និយាយរួប, ចងរួបគ្នា ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ចាប់ប្រមូល, ក្របួច, ក្រសោប ។
ឧទាហរណ៍៖ ចាប់រួបដៃទាំងពីរ, និយាយរួប, ចងរួបគ្នា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រួន» មានន័យដូចម្ដេច ?

រួន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. រ្វ់ន អ. ថ. រួន ) ផុស ឬស្អុយខូច; ខ្មែរប្រើចំពោះតែស៊ុតសត្វ ។
ឧទាហរណ៍៖ ពងមាន់រួន ( ព. ខ្ព. ឬ ព. គ. ថា ស៊ុតមាន់រួន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រួត» មានន័យដូចម្ដេច ?

រួត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព័ទ្ធក្រសោបរួបរឹតចូល ។
ឧទាហរណ៍៖ ពស់ថ្លាន់រួតមាន់ ។

                     រួតរឹត រួតដោយរឹតខ្លាំង ( ម. ព. រឹត ន. ផង ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាន់; ថ្នាក់; ស្រទាប់ ។
ឧទាហរណ៍៖ ឆត្ររួត ឆត្រមានជាន់ជាថ្នាក់ៗ ធំក្រោមតូចលើតាមលំដាប់; ប្រាសាទកំពូល ៧រួត ប្រាសាទមានកំពូល ៧ ថ្នាក់; ពែបីរួត ពែបីស្រទាប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រួញរា» មានន័យដូចម្ដេច ?

រួញរា

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រួញថយក្រោយ, ញញើតញញើម ។
ឧទាហរណ៍៖ ចិត្តរួញរា ( ម. ព. រញ់ ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រួញ» មានន័យដូចម្ដេច ?

រួញ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថយប្រវែងឬទំហំព្រោះយឺត, លឹបចូល
ឧទាហរណ៍៖ ស្បែករួញ, សរសៃរួញ, ស្លាបមាន់ត្រូវភ្លើងរួញ ។

                      ចិត្តរួញ ឬ រួញចិត្ត ចិត្តក្រាញថយ ឬក្រាញចិត្ត ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ថយប្រវែងឬទំហំព្រោះយឺត, លឹបចូល ។
ឧទាហរណ៍៖ ស្បែករួញ, សរសៃរួញ, ស្លាបមាន់ត្រូវភ្លើងរួញ ។

                       ចិត្តរួញ ឬ រួញចិត្ត ចិត្តក្រាញថយ ឬក្រាញចិត្ត ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រួចរាល់» មានន័យដូចម្ដេច ?

រួចរាល់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រួចរាល់គ្នា, រួចរាល់មុខ, រួចសព្វគ្រប់, ស្រេចបាច់ ។
ឧទាហរណ៍៖ ធ្វើការរួចរាល់

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រួចរាល់គ្នា, រួចរាល់មុខ, រួចសព្វគ្រប់, ស្រេចបាច់ ។
ឧទាហរណ៍៖ ធ្វើការរួចរាល់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រួច» មានន័យដូចម្ដេច ?

រួច

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា របូតផុត; រដោះ; ស្រេច, ហើយ, ហើយស្រេច; រហូត, រហូតដល់; ទទួលទម្ងន់បាន; បាន, កើត, ចេញ ។ ល ។; រួចពីដៃ របូតផុតពីដៃ; រួចពីទុក្ខ រដោះពីទុក្ខ; ធ្វើការរួច ធ្វើការស្រេច; លើករួច លើកបាន; ទៅរួច ទៅបាន, ទៅកើត; ស្ដីរួច ស្ដីកើត, ស្ដីចេញ; អានសំបុត្ររួច អានសំបុត្រដាច់, អានសំបុត្របាន ។ ល ។

តើពាក្យ «រូហាន» មានន័យដូចម្ដេច ?

រូហាន

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. រូ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូហសិលាប្រាណ» មានន័យដូចម្ដេច ?

រូហសិលាប្រាណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វសមុទ្រមានដៃច្រើន អាចក្រសោបចាប់ចំណីបាន​ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូស» មានន័យដូចម្ដេច ?

រូស

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យមុត, ឲ្យដាច់ ដោយដែកអង្រូស ។
ឧទាហរណ៍៖ ចាប់ដែកអង្រូសរូសឈើ ។

                       កោសរលាត់ដូចជាត្រូវដោយដែកអង្រូស ។
ឧទាហរណ៍៖ បន្លាឈូករូសភ្លៅ ។

                       ព. ប្រ. រូសនាយរូសអាយ ឬ កោសរូស និយាយដៀមដាមបញ្ឆិតបញ្ឆៀងនាយអាយ ដោយច្រណែន, ដោយបញ្ឈឺចិត្ត; រំអុកបៀតបៀនយកនេះយកនោះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូម៉ានី» មានន័យដូចម្ដេច ?

រូម៉ានី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស រូម៉ានី, (រាជធានី/​រដ្ឋធានី) ប៊ុយការ៉េស។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូពី» មានន័យដូចម្ដេច ?

រូពី

មានន័យថា មើលក្នុងពាក្យ រូបី ន. ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូប—» មានន័យដូចម្ដេច ?

រូប—

មានន័យថា ( ម. ក្នុង ព. រូប ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបី» មានន័យដូចម្ដេច ?

រូបី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. រូបិយ ) ប្រាក់; រូបិយៈដែលអ្នកប្រទេសឥណ្ឌាប្រើចាយសព្វថ្ងៃនេះ, គេហៅថា រូពី ។
( បា. ) ដែលមានរូប, ដែលមានលំអ; បុរសអ្នកមានលំអ; បើស្រីជា រូបិនី នាងល្អ ( ព. កា. ) : រូបីរូបិនី ជនទាំងទ្វីប្រាស្រ័យគ្នា កើតបានជារូបា ឥតអ្នកណាស្គាល់ប្រភព ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលមានរូប, ដែលមានលំអ; បុរសអ្នកមានលំអ; បើស្រីជា រូបិនី នាងល្អ ( ព. កា. ) : រូបីរូបិនី ជនទាំងទ្វីប្រាស្រ័យគ្នា កើតបានជារូបា ឥតអ្នកណាស្គាល់ប្រភព ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបិយៈ» មានន័យដូចម្ដេច ?

រូបិយៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. រូបិយ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបិយាណត្តិ» មានន័យដូចម្ដេច ?

រូបិយាណត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតប្រើក្នុងការប្តូរប្រាក់ចំពោះតែបហារ័ក (ម.ព. នោះ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបិយវត្ថុ» មានន័យដូចម្ដេច ?

រូបិយវត្ថុ

មានន័យថា ឧបករណ៍ផ្លូវការដែលចេញផ្សាយដោយធនាគារជាតិ និងទទួលស្គាល់ដោយរដ្ឋាភិបាលរបស់ប្រទេសមួយប្រើប្រាស់សម្រាប់វាស់វែងតម្លៃ ដោះដូរ និងសន្សំ។ រូបិយវត្ថុ មានដូចជា កាក់លោហៈ ក្រដាសប្រាក់ មូលប្បទានបត្រជាដើម។
ឧទាហរណ៍៖ ប្រាក់រៀលជារូបិយវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបិយមាត្រ» មានន័យដូចម្ដេច ?

រូបិយមាត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបិយវត្ថុដែលមានពលានុភាពដោះជំពាក់ដោយឥតព្រំដែន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបិយប័ណ្ណ» មានន័យដូចម្ដេច ?

រូបិយប័ណ្

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបិយវត្ថុជាក្រដាសរបស់ប្រទេសណាមួយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបិយបណ្ណ» មានន័យដូចម្ដេច ?

រូបិយបណ្ណ

មានន័យថា រូបិយវត្ថុនៃប្រទេសមួយដែលគិតដោយធៀបនឹងរូបិយវត្ថុនៃប្រទេសផ្សេងទៀត។ ជាទូទៅពាក្យនេះប្រើសម្រាប់ចង្អុលបង្ហាញរូបិយវត្ថុ របស់ប្រទេសក្រៅដែលមិនមែនជារូបិយវត្ថុជាតិ។
ឧទាហរណ៍៖​ រូបិយបណ្ណសំខាន់ៗនៅប្រទេសកម្ពុជាបច្ចុប្បន្នមាន ដុល្លារ អឺរ៉ូ យ៉េន …។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបិយបដិភោគី» មានន័យដូចម្ដេច ?

រូបិយបដិភោគី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកធានាអះអាងសងជួស តាមរបៀបខាងលើ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបិយបដិភោគ» មានន័យដូចម្ដេច ?

រូបិយបដិភោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធានារបស់តតិយជន ដោយយករូបិយាណត្តិរបស់ខ្លួនទៅសងជួស បើអ្នកចុះហត្ថលេខាលើសំបុត្រមិនបានសង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបិយ» មានន័យដូចម្ដេច ?

រូបិយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. រូបិយ; សំ. រូប្យ ) ប្រាក់; ប្រាក់ឬមាសឬលោហជាតិមានទង់ដែងជាដើមដែលមានរូបសណ្ឋានឬត្រាជាគ្រឿងសម្គាល់ សម្រាប់ចាយរាល់ប្រទេស; ទោះវត្ថុដទៃក្រៅពីប្រាក់មាសនិងលោហជាតិ ដែលរដ្ឋបាលក្នុងប្រទេសនីមួយៗបញ្ញត្តឲ្យប្រើជារបស់សម្រាប់ចាយជាជំនួសប្រាក់មាស ដូចយ៉ាងធនបត្រដែលប្រើក្នុងសម័យសព្វថ្ងៃនេះក៏ហៅ រូបិយៈ បានដែរ ។ រូបិយប័ណ្ណ ( រូប៉ិយៈប័ន ) រូបិយវត្ថុជាក្រដាស, ក្រដាសជាតំណាងរូបិយវត្ថុនៃប្រទេសនីមួយៗ ។ រូបិយប្រភព ប្រភពនៃរូបិយ ។ រូបិយម័យ ឬ —វិការ ( រូប៉ិយ៉ៈ— ) ដែលធ្វើដោយប្រាក់, ដែលយកសាច់ប្រាក់ធ្វើ ។ រូបិយសម្ភព កំណើតរូបិយៈ ។ រូបិយសំវោហារ ( រូប៉ិយៈស័ងវោហា ) ការទិញដូរដោយរូបិយៈ, ការចាយវាយរូបិយៈ ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបិនី» មានន័យដូចម្ដេច ?

រូបិនី

មានន័យថា មើលក្នុងពាក្យ រូបី គុ. ឬ ន. ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបា—» មានន័យដូចម្ដេច ?

រូបា—

មានន័យថា មើលក្នុងពាក្យ រូប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបាវចរភូមិ» មានន័យដូចម្ដេច ?

រូបាវចរភូមិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < រូប + អវចរ + ភូមិ ) ភូមិរបស់រូបាវចរ ( ម. ព. ភូមិ ផង ) ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបាវចរ» មានន័យដូចម្ដេច ?

រូបាវចរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < រូប + អវចរ ) ចិត្តដែលត្រាច់រង្គាត់ ឬអន្ទោលទៅក្នុងរូបភព . . . ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបារម្មណ៍» មានន័យដូចម្ដេច ?

រូបារម្មណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < រូប + អារម្មណ ) អារម្មណ៍គឺរូប; រូបជាអារម្មណ៍, អារម្មណ៍ដែលអាស្រ័យរូប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបាទ្យារម្មណ៍» មានន័យដូចម្ដេច ?

រូបាទ្យារម្មណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( រូប៉ាទ្យារ៉ម់; បា. < រូប + អាទិ > អាទ្យ + អារម្មណ ) អារម្មណ៍មានរូបជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបាជីព» មានន័យដូចម្ដេច ?

រូបាជីព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( រូប៉ាជីប; < រូប + អាជីវ, វ > ព ) ការចិញ្ចឹមជីវិតដោយសាររូប គឺមុខរបរបស់ស្រីពេស្យា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបា» មានន័យដូចម្ដេច ?

រូបា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ពហុ < រូប ) រូបទាំងឡាយ ។
ឧទាហរណ៍៖ រាល់រូបា, គ្រប់រូបា ( ព. កា. ) : សព្វសត្វទាំងឡាយ ខំប្រឹងខ្វល់ខ្វាយ ថែទាំរូបា កាលរូបប្រែប្រួល ពុំដូចធម្មតា សឹងភ្ញាក់អាត្មា ឆ្លេឆ្លារកសុខ ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបអារក្ស» មានន័យដូចម្ដេច ?

រូបអារក្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សអ្នកជាន់អារក្ស ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបស្បាត» មានន័យដូចម្ដេច ?

រូបស្បាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈ, ទ្រង់ទ្រាយ, លំនាំរបស់រូប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបសិទ្ធ» មានន័យដូចម្ដេច ?

រូបសិទ្ធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសម្រេចរូប គឺការផ្សំតួសព្ទតន្តិភាសា ដូចយ៉ាងភាសាបាលីឬសំស្ក្រឹតសម្រេចដោយវិភត្តិនិងបច្ច័យជាដើម ( ព. វ. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបសាស្រ្ត» មានន័យដូចម្ដេច ?

រូបសាស្រ្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសិក្សាពីសណ្ឋាន ពីទ្រង់ទ្រាយខាងក្រៅនៃសត្វមានជីវិតប្រវតិ្តនៃការបង្កើតពាក្យសំដី និងការក្លាយប្រែផ្សេងៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបសាក ឬ —សំណាក» មានន័យដូចម្ដេច ?

រូបសាក ឬ —សំណាក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបដែលចម្លងយកបែបពីរូបដទៃ មានសណ្ឋានដូចរូបដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបសម្ប័ទ ឬ —សម្បទា» មានន័យដូចម្ដេច ?

រូបសម្ប័ទ ឬ —សម្បទា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរមានរូបសមរម្យ, មានរូបល្អ; ការបរិបូណ៌ដោយលំអ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបសម្បន្ន» មានន័យដូចម្ដេច ?

រូបសម្បន្ន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រកបដោយលំអនៃរូប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបសមុច្ច័យ» មានន័យដូចម្ដេច ?

រូបសមុច្ច័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទម្រង់នៃអង្គណាមួយដែលបង្កើតឡើង ឧ. គ្រូពេទ្យរុស្ស៊ីបានរកឃើញវិធីកែរូបសមុច្ធ័យរបស់មនុស្សដែលគម ឱ្យទៅជាធម្មតាវិញបាន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបសណ្ឋានអេឡិចត្រុង» មានន័យដូចម្ដេច ?

រូបសណ្ឋានអេឡិចត្រុង

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការតំរៀបអេឡិចត្រុងជុំវិញណ្វៃយូនៃអាតូមក្នុងភាពគ្រឹះរបស់វា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបសណ្ឋាន» មានន័យដូចម្ដេច ?

រូបសណ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រង់ទ្រាយរបស់រូប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបវិបរិយាយ ឬ —វិបរ្យាយ» មានន័យដូចម្ដេច ?

រូបវិបរិយាយ ឬ —វិបរ្យាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការកាឡារូប, ការប្លែងរូប, ផ្លាស់រូប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបវិទ្យា» មានន័យដូចម្ដេច ?

រូបវិទ្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសាស្ត្រសិក្សាអំពីរូបធាតុ និងចលនារបស់វា។ រូបវិទ្យា ​ជា​វិទ្យាសាស្ត្រ​សិក្សាទាក់ទងនឹងកម្លាំង ថាមពល ម៉ាស់ និងបន្ទុកអគ្គិសនី ជាដើម។ និយាយអោយទូលំទូលាយជាងនេះទៀត រូបវិទ្យា​ជាការវិភាគវែកញែកពី​ធម្មជាតិ​ ដើម្បីបកស្រាយពន្យល់ពី​បាតុភូត​ជុំវិញខ្លួនយើង​ និង​កត្តាដែលបង្កវា។ រូបវិទ្យា​ជា​មុខវិជ្ជា​ដែលផ្ដោតសំខាន់ទៅលើការយល់ដឹង​ពី​ធម្មជាតិ នៅក្នុងន័យទូលំទូលាយមួយ។ លក្ខណៈសំគាល់គ្រឹះរបស់រូបវិទ្យា គឺគោលដៅរបស់វា​ក្នុងការស្វែងយល់អោយរឹតតែច្បាស់ពីអ្វីៗ​ដែលនៅជុំវិញខ្លួនយើង។ សព្វថ្ងៃ រូបវិទ្យា​ជាមុខវិជ្ជា​បែកមែកសាខាទូលំទូលាយ និងចែកចេញជាច្រើនផ្នែកតូចៗ។ លើសពីនេះទៅទៀត គេអាចចែកវាជា២សាខាគំនិតគឺ រូបវិទ្យាទ្រឹស្ដី (ទាក់ទិននឹងការបង្កើត​ទ្រឹស្ដី​ថ្មី) និង រូបវិទ្យាពិសោធ (ទាក់ទិននឹង​ការពិសោធន៍​ទ្រឹស្ដី​ថ្មី និងចាស់)។
ឧទាហរណ៍៖ រូបវិទ្យាប្រើប្រាស់វិធីបែបវិទ្យាសាស្ត្រ៖ ការធ្វើតេស្តរកមើលថាទ្រឹស្តីមួយត្រឹមត្រូវ ឬយ៉ាងណា ផ្អែកទាំងស្រុងលើការសង្កេត និងពិសោធន៍។ គេត្រូវតែប្រមែប្រមូលលទ្ឋផលពីការសង្កេត និងការពិសោធន៍ ដើម្បីផ្ទៀងផ្ទាត់​ ឬនិយាយថាទ្រឹស្ដីមួយត្រូវ ឬខុស។ ទ្រឹស្ដីដែលមានការគាំទ្រពីលទ្ឋផលពិសោធន៍ តែងមានលក្ខណៈសាមញ្ញ​ និងត្រូវបានគេអោយឈ្មោះជាច្បាប់។

                         ការប្រមូលទិន្នន័យ និងការអភិវឌ្ឍទ្រឹស្ដី៖ មានវិធី និងសកម្មភាពច្រើនយ៉ាងណាស់ក្នុងការសិក្សាបែបរូបវិទ្យា។ សកម្មភាពចំបង២នៅក្នុងរូបវិទ្យាគឺ ការប្រមូលទិន្នន័យ និងការអភិវឌ្ឍទ្រឹស្ដី។ ផ្នែកខ្លះនៃរូបវិទ្យា​ផ្អែកទៅលើប្រមូលទិន្នន័យពីការធ្វើពិសោធន៍។ ការធ្វើពិសោធន៍ខ្លះសម្រាប់រុករកពីធម្មជាតិ តែក៏មានការធ្វើពិសោធន៍ខ្លះសំរាប់បង្កើតទិន្នន័យសំរាប់​ប្រៀបធៀបជាមួយ​លទ្ឋផលដែលប៉ាន់ស្មានដោយទ្រឹស្តី។ ផ្នែកខ្លះទៀតនៃរូបវិទ្យាដូចជាអាស្ត្រូរូបវិទ្យា និងភូមិរូបវិទ្យា ពឹងផ្អែកលើការប្រមូលទិន្នន័យពីការសង្កេត​ជាជាងការធ្វើពិសោធន៍។ រូបវិទ្យាទ្រឹស្ដី​តែងមានទំនោរ​ក្នុងការប្រើប្រាស់តំលៃលេខក្នុងការអភិវឌ្ឍទ្រឹស្ដី និងពន្យល់ពីទិន្នន័យ។ ហេតុនេះ រូបវិទ្យាទ្រឹស្ដីពឹងផ្អែកលើគណិតវិទ្យា និងបច្ចេកទេសគណនា។ រូបវិទ្យាទ្រឹស្ដីជួនកាលបង្កើតទ្រឹស្ដី​មុនពេលដែលគេមានទិន្នន័យគ្រប់គ្រាន់ក្នុងការផ្ទៀងផ្ទាត់វា។ ទាំងការប្រមូលទិន្នន័យ និងការបង្កើតទ្រឹស្ដីក្នុងរូបវិទ្យា តែងនាំអោយមានការអភិវឌ្ឍន៍ក្នុងវិទ្យាសាស្ត្រដទៃទៀតដែលត្រូវបានប្រើ​ក្នុងរូបវិទ្យា។ តួយ៉ាង អ្នករូបវិទ្យាទ្រឹស្ដី​ប្រើប្រាស់គណិតវិទ្យា វិធីសាស្ត្រវិភាគលេខ ស្ថិតិ ប្រូបាប៊ីលីតេ កុំព្យូទ័រ ហើយអ្នករូបវិទ្យាពិសោធន៍ អភិវឌ្ឍន៍សម្ភារ និងបច្ចេកទេសប្រមូលទិន្នន័យ។ អង់រីកូ ហ្វែរមី តាំងពីស.វទី២០ អ្នករូបវិទ្យាភាគច្រើនត្រូវតែចែកជំនាញអោយដាច់ថាតើ​ខ្លួនជាអ្នករូបវិទ្យាទ្រឹស្ដី​ឬក៏អ្នករូបវិទ្យាពិសោធន៍។ ប៉ុន្ដែមានករណីលើកលែងមួយក្នុងករណីអ្នករូបវិទ្យាសញ្ជាតិអ៊ីតាលី លោក អង់រីកូ ហ្វែរមី (១៩០១-១៩៥៤) ដែលអាចសំរេចមុខងារទាំង២ក្នុងផ្នែករូបវិទ្យានុយក្លេអ៊ែរ។ ទោះបីជាទ្រឹស្ដីនិងការពិសោធន៍ធ្វើឡើងដោយក្រុមមនុស្សផ្សេងគ្នាក៏ដោយ ក៏ផ្នែកទាំង២នេះត្រូវតែអាស្រ័យគ្នាទៅវិញទៅមក។ ការ          រីកចំរើនក្នុងរូបវិទ្យាភាគច្រើន​កើតឡើងពេលអ្នកធ្វើពិសោធន៍រកឃើញរបកគំឃើញ​ថ្មីមួយដែលមិនអាចពន្យល់បានតាមទ្រឹស្ដីមានហើយ ហើយទាមទារអោយមានការគណនា កំនត់រូបមន្ត និងបង្កើតទ្រឹស្ដីថ្មី។ ដូចគ្នាដែរគំនិតដែលគេស្រមើស្រមៃចេញពីទ្រឹស្ដីតែងនាំអោយមានការធ្វើពិសោធន៍​ថ្មីៗ។ បើគ្មានការធ្វើពិសោធន៍ទេ ទ្រឹស្ដីមួយអាចដើរទៅរកផ្លូវខុស។ ឧទាហរណ៍ មានការទិទានអំពីទ្រឹស្ដី M​ក្នុងរូបវិទ្យាអំពីភាគល្អិត ដែលគ្មានការធ្វើតេស្តពិសោធន៍ត្រឹមត្រូវណាមួយត្រូវបានធ្វើឡើងទេ។

                           រូបវិទ្យានិយាយអំពីបរិមាណ៖ រូបវិទ្យានិយាយអំពីបរិមាណច្រើនជាងវិទ្យាសាស្ត្រដទៃ។ មូលហេតុមកពីលទ្ឋផលពិសោធនិងសង្កេតភាគច្រើនជាតម្លៃលេខ។ ទ្រឹស្ដីភាគច្រើនក្នុងរូបវិទ្យាប្រើប្រាស់គណិតវិទ្យាក្នុងការសំអាងគោលការណ៍របស់វា។ ការប៉ាន់ប្រមាណពីរបស់ទ្រឹស្ដីទាំងនោះ ភាគច្រើនជាតំលៃលេខ។ និយមន័យ ម៉ូដែល និង ទ្រឹស្ដីរូបវិទ្យាតែងត្រូវបានបង្ហាញឡើងជាលក្ខណៈរូបមន្តគណិតវិទ្យា។ ភាពខុសគ្នាដ៏សំខាន់រវាងរូបវិទ្យា និងគណិតវិទ្យា​គឺថា រូបវិទ្យាផ្ដោតសំខាន់លើការពណ៌នាពីពិភពរូបធាតុ ហេតុនេះ រូបវិទ្យាតែងផ្ទៀងផ្ទាត់ទ្រឹស្ដីរបស់ខ្លួនជាមួយទិន្នន័យបានពីពិសោធន៍​និងសង្កេត។ ចំនែកគណិតវិទ្យាផ្ដោតសំខាន់លើទាញរកហេតុផល​តាមរបៀបតក្កៈ និងអរូបី ដោយមិនកំហិតត្រឹមអ្វីដែលមាននៅក្នុងពិភពពិតឡើយ។ តួយ៉ាង នៅក្នុងគណិតវិទ្យាគេអាចសិក្សាក្នុងវិមាត្រច្រើនជាងវិមាត្រក្នុងពិភពពិត​ដែលមានតែវិមាត្រ៤។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបវន្តបុគ្គល» មានន័យដូចម្ដេច ?

រូបវន្តបុគ្គល

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បុគ្គលដែលមានរូបមែនៗ គឺមនុស្សមែនៗ ផ្ទុយនឹងនីតិបុគ្គលដែលជាមនុស្សដោយសន្មតតាមរបៀបច្បាប់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបរាង» មានន័យដូចម្ដេច ?

រូបរាង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សណ្ឋានរបស់រូប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបយន្ត» មានន័យដូចម្ដេច ?

រូបយន្

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបដែលធ្វើដោយគ្រឿងយន្ត អាចប្រើបានដូចមនុស្ស ឬសត្វរស់ ដោយអំណាចគ្រឿងឡាន មនុស្សដែលគ្មានបែកគំនិតពីខ្លួនឯង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបមន្ដទូទៅ» មានន័យដូចម្ដេច ?

រូបមន្ដទូទៅ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា រូបមន្ដដែលអាចប្រើចំពោះស៊េរីសមាសធាតុដែលទាកទងគា្ន។
ឧទាហរណ៍៖ CnH2n+2 ជារូបមន្ដទូទៅសំរាប់អាល់កាន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបមន្ដងាយ» មានន័យដូចម្ដេច ?

រូបមន្ដងាយ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ផលធៀបងាយ(សំរួល)បំផុតនៃអាតូមក្នុងសមាសធាតុជាធម្មតាបានមកពីទិន្នន័យសមាសភាពជាភាគរយតាមពិសោធន៍។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបមន្ត» មានន័យដូចម្ដេច ?

រូបមន្ត

👉ថ្នាក់ពាក្យជា គីមី
មានន័យថា កំណត់សំគាល់បំប្រួញសំរាប់សមាសធាតុគីមីដែលរៀបរាប់ពី សមាសភាគរបស់វាជាផលធៀបនៃអអ៊ីយ៉ុងមួយទៅនឹងអ៊ីយ៉ុងមួយផេ្សងទៀ។
ឧទាហរណ៍៖ សមាសធាតុ MgC12 មានអ៊ីយ៉ុងក្លរពីរសំរាប់រាល់អ៊ីយ៉ុងម៉ាញេស្យូម និមួយៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបភាពនិងសម្ភារៈអាសអាភាសនៃកុមារ» មានន័យដូចម្ដេច ?

រូបភាពនិងសម្ភារៈអាសអាភាសនៃកុមារ

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា សម្ភារៈដែលអាចមើលឃើញនឹងភ្នែក ដូចជា រូបថត ខ្សែវីដេអូ រួមទាំងសម្ភារៈអេឡិចត្រូនិច ដែលបង្ហាញពីរូបរាងអាក្រាតរបស់អនីតិជន ដែលធ្វើឱ្យរំភើប ឬរំជួលដល់ចំណង់ផ្លូវភេទ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបភាពនិងសម្ភារៈអាសអាភាស» មានន័យដូចម្ដេច ?

រូបភាពនិងសម្ភារៈអាសអាភាស

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា សម្ភារៈដែលអាចមើលឃើញនឹងភ្នែកដូចជា រូបថត ខ្សែវីដេអូ រួមទាំងសម្ភារៈអេឡិចត្រូនិច ដែលពិពណ៌នាអំពីកេរភេទ ឬភាពអាសអាភាសប្រហាក់ប្រហែលផ្សេងទៀតដែលធ្វើឱ្យរំភើប ឬរំជួលដល់ចំណង់ផ្លូវភេទ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រូបភាពក្លែង» មានន័យដូចម្ដេច ?

រូបភាពក្លែង

👉ថ្នាក់ពាក្យជា គីមី
មានន័យថា រូបភាពមិនពិតនៃបន្ទាតស្ប៉ិចដែលកើតឡើងដោយភាពល្អៀង ក្នុងបន្ទាត់នៃឧបករណ៍ឌីប្រាក់ស្យុង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖