Posted on Leave a comment

តើពាក្យ «យុកយាក់» មានន័យដូចម្ដេច ?


យុកយាក់


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( សំ. យុក៑ “យ៉ាងកាច, យ៉ាងព្រហើន” ) ដែលប្រើអាការកិរិយាយ៉ាងកាច, ដែលកញ្ឆក់កញ្ឆែងឥតក្រែង ឥតប្រណី, ដែលគ្រលុកឬលុកលុយតាមការ ។
ឧទាហរណ៍៖ ធ្វើយុកយាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុកក្ប័ត្រ» មានន័យដូចម្ដេច ?


យុកក្ប័ត្រ


មានន័យថា ( ម. ព. យោក្ប័ត្រ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុក» មានន័យដូចម្ដេច ?


យុក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះភមរជាតិមួយប្រភេទ ពួកម្រោមតែនៅក្នុងរន្ធដីធ្វើចំពួយសម្រាប់ចេញចូល ចេះធ្វើក្អមដាក់ទឹកបាន ទឹកមានរសផ្អែមស្រដៀងនឹងទឹកម្រោមដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យឺន» មានន័យដូចម្ដេច ?


យឺន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. កិ. “ឈរ”; គុ. “យូរ, ធន់នៅបានយូរ” ) ដែលតាំងនៅឬធន់នៅបានយូរ ។
ឧទាហរណ៍៖ អាយុយឺន។ យឺនយូរ ដែលឋិតនៅបានយូរ, ឋិតថេរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យឺត» មានន័យដូចម្ដេច ?


យឺត


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមិនរហ័ស, មិនរួសរាន់ ។
ឧទាហរណ៍៖ ដំណើរយឺត, សម្ដីយឺតៗ; ដើរយឺត, ធ្វើការយឺត, និយាយយឺតៗ ។

                     ដែលលូតវែងបន្តិចជាងប្រក្រតីដើមព្រោះទាញ; ដែលលាចេញមិនរួញ ។
ឧទាហរណ៍៖ ទាញខ្សែឲ្យយឺត; យឺតសរសៃ ។

                       ដែលមានសាច់ស្វិតទាញទៅលូតវែងលែងមកវិញរួញចូល ។
ឧទាហរណ៍៖ ខ្សែយឺត ( ខ្សែកៅស៊ូ ) ។

                      យឺតយ៉ាវ ( ស. ល. យឺត “យូរ” + យាវ អ. ថ. យ៉ាវ “វែង” ) ដែលច្រអូសមិនរហ័សរហួន ។
ឧទាហរណ៍៖ ប្រញាប់បន្តិចឡើង កុំយឺតយ៉ាវពេក! ។ រឿងយឺតយ៉ាវ រឿងយូរអង្វែងហើយ ។

                       យឺតយូរ យូរព្រោះយឺត ។ ល ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលមិនរហ័ស, មិនរួសរាន់ ។
ឧទាហរណ៍៖ ដំណើរយឺត, សម្ដីយឺតៗ; ដើរយឺត, ធ្វើការយឺត, និយាយយឺតៗ ។

                    ដែលលូតវែងបន្តិចជាងប្រក្រតីដើមព្រោះទាញ; ដែលលាចេញមិនរួញ ។

ឧទាហរណ៍៖ ទាញខ្សែឲ្យយឺត; យឺតសរសៃ ។

                      ដែលមានសាច់ស្វិតទាញទៅលូតវែងលែងមកវិញរួញចូល ។

ឧទាហរណ៍៖ ខ្សែយឺត ( ខ្សែកៅស៊ូ ) ។

                    ប្រញាប់បន្តិចឡើង កុំយឺតយ៉ាវពេក! ។ រឿងយឺតយ៉ាវ រឿងយូរអង្វែងហើយ ។

ឧទាហរណ៍៖ ប្រញាប់បន្តិចឡើង កុំយឺតយ៉ាវពេក! ។ រឿងយឺតយ៉ាវ រឿងយូរអង្វែងហើយ ។

                    យឺតយូរ យូរព្រោះយឺត ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យឹតយោង» មានន័យដូចម្ដេច ?


យឹតយោង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. ប្រ. ) ស្រោចស្រង់ សង្រ្គោះឲ្យបានរួចពីការក្រ, ឲ្យបានរួចពីសេចក្ដីក្រីក្រលំបាក ។
ឧទាហរណ៍៖ អ្នកប្រាជ្ញគួរយឹតយោងអ្នកខ្លៅ; អ្នកមានគួរយឹតយោងអ្នកក្រ; អ្នកល្អគួរយឹតយោងអ្នកអាក្រក់ ។ ជេរយឹតយោង ឬ ជេរយោងយឹត ជេរប្រទេចផ្ដាសាបូរបាច់ឲ្យហិនហោចឲ្យវិនាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យឹត» មានន័យដូចម្ដេច ?


យឹត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាញឲ្យដាបមកជិត ។
ឧទាហរណ៍៖ យឹតមែកឈើ ។

                      ទាញឲ្យខ្លបចូល ។
ឧទាហរណ៍៖ យឹតធ្នូ ។

                      សម្រឹងស្មឹងស្មាធិ៍ដោយតាំងអារម្មណ៍ឲ្យមូល ទាញយកនិមិត្តឲ្យឃើញដូចចិត្តផ្សងឆ្ពោះទៅរកកិច្ចការអ្វីមួយ, ខាបឲ្យឃើញ ។
ឧទាហរណ៍៖ យឹតមេឃច្ឆាយ, យឹតហួយ ( ប្រើតាមទម្លាប់ជំនឿរបស់ជនពួកខ្លះ )។

                      ស្រវឹងជ្រុលជ្រប់, ងោងខ្លាំង ។
ឧទាហរណ៍៖ ស្រវាយឹត, កញ្ឆាវាយឹត (ព. សា ) ។

                     ស្រវាយឹត, កញ្ឆាវាយឹត (ព. សា ) ។
ឧទាហរណ៍៖ យឹតឲ្យពេញបន្ទុក!; ចេះតែយឹតចុះ! … ( ព. សា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យីះ!» មានន័យដូចម្ដេច ?


យីះ!


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរលាន់មាត់់ដោយភ្ញាក់ ស្លន់ ខឹង។
ឧទាហរណ៍៖ យីះ! ពស់ធំណាស់!; យីះ! អាក្រក់ណាស់!


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យីអើហ្ន៎!» មានន័យដូចម្ដេច ?


យីអើហ្ន៎!


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. យីអើ! ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យីអើ!» មានន័យដូចម្ដេច ?


យីអើ!


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរលាន់មាត់ដោយមានអស្ចារ្យប្លែកក្នុងចិត្ត ដោយស្ងើច; ដោយឆ្ងល់ ។
ឧទាហរណ៍៖ យីអើ! ចម្លែកណាស់ហ្ន៎!; យីអើ! មិនគួរបើដល់ម្ល៉ឹងសោះ! យីអើហ្ន៎! ល្អណាស់តើ!”


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យីហ៊ុប» មានន័យដូចម្ដេច ?


យីហ៊ុប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. យីហុប អ. ថ. យ៉ីហ៊ុប ) ឈ្មោះឈើផ្កាមួយប្រភេទ ផ្កាស្រដៀងនឹងមន្ទារតែតូចជាង ស្រទាប់ខាងក្នុងសម្បុរសក្លិនក្រអូបឆ្អិត ។
ឈ្មោះចុល្លព្រឹក្សមួយប្រភេទកំពស់ ១-២ ម ដុះក្នុងព្រៃធំនៃអាស៊ីអាគេ្នយ៍ ។ នៅប្រទេសខ្មែរ យីហ៊ុបដុះច្រើន ក្នុងខេត្ត កំពត តាមផ្លូវឡើងទៅភ្នំបូកគោ ។ ផ្កាពណ៌ស ក្លិនក្រអូបណាស់ គេនិយមបេះដាក់ក្នុងផ្ទះឲ្យក្រអូបផ្ទះ ។ ដើមគេពុំអាចដាំលើដីទំនាបបានឡើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យីហ៊ុន» មានន័យដូចម្ដេច ?


យីហ៊ុន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះថ្នាំគំនូរមួយប្រភេទ ជាម្សៅម៉ដ្ឋសម្បុរស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យីហោ» មានន័យដូចម្ដេច ?


យីហោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ចិ. ) គ្រឿងសម្គាល់; នាមដែលតាំងជាសម្គាល់របស់ឈ្មួញ; កេរ្ដិ៍ឈ្មោះក្នុងការជួញ។
ឧទាហរណ៍៖ មានយីហោ អាប់យីហោ ខូចយីហោ បាត់យីហោ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យីស៊ុន» មានន័យដូចម្ដេច ?


យីស៊ុន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើផ្កាមួយប្រភេទ ដើមស្លឹកផ្កាសណ្ឋានកុលាបតែឥតក្លិន ផ្កាមានព័ណ៌ផ្សេងៗ គឺ ស ស-ភាវ ក្រហមចាស់ ក្រហមប្រឿង ( អ្នកខ្លះហៅ កុលាបឥតក្លិន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យីថោ» មានន័យដូចម្ដេច ?


យីថោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. យី់ថោ អ.ថ.យីថូ ) ឈ្មោះឈើផ្កាមានស្លឹកតូចជមវែងស្រួចៗ មានជ័រសផ្កាជាចង្កោមសម្បុរក្រហមខ្ចី មានស្រទាប់ ស្ទើរចាប់ច្រឡំនឹងផ្កាកុលាប ក្លិនក្រអូបប្រហើរឆ្អិតតែផ្សាយមិនសូវបានឆ្ងាយ បើកាត់ឲ្យជាប់ទាំងមែកត្រាំក្នុងទឹកដបទុកបានយូរថ្ងៃ ហៅថា យីថោក្រហម ឥឡូវក្នុងប្រទេសកម្ពុជា មានយីថោមួយប្រភេទផ្សេង មានដើមស្លឹកផ្កាដូចយីថោក្រហមដែរ ប៉ុន្តែផ្កាមានព័ណ៌ស ហៅថា យីថោ-ស ផ្កាពុំសូវមានក្លិនទេ ។ មានមួយប្រភេទទៀតដើមធំមានជ័រស ស្លឹកស្រួចៗដែរ តែតូចៗខ្លីៗបន្តិច ផ្កាសម្បុរលឿងឥតស្រទាប់ រូបសណ្ឋានស្រដៀងនឹងផ្កាត្រកួន តែតូចជាងមានផ្លែសាច់ផុសៗ ហៅថា យីថោលឿង (ច្រើនហៅ យិតថោ ជាង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យីកេ» មានន័យដូចម្ដេច ?


យីកេ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះល្បែងមហោស្រពមួយប្រភេទ លេងស្រដៀងនឹងល្ខោន តែមានទះស្គរតូចខ្លះធំខ្លះបញ្ជើចជាមួយនឹងការច្រៀងរាំ ស្គរទាំងនោះមានរាងមូលខ្លីៗ ដាសតែម្ខាង ( ហៅ លិកេ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យីកយោគ» មានន័យដូចម្ដេច ?


យីកយោគ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. យីកយោក ) ។ ( ម. ព. យេកយោក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យីកយោក» មានន័យដូចម្ដេច ?


យីកយោក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. យីកយោគ ) ។ ( ម. ព. យេកយោក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យី!» មានន័យដូចម្ដេច ?


យី!


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរលាន់មាត់ដោយភ័យ; ស្លន់; ត្អូញ; បន្ទោស។
ឧទាហរណ៍៖ យី! ខ្លាចណាស់!; យី! លំបាកណាស់តើ! ; យី! ធ្វើអ្វីដូច្នេះ!…


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យិតថោ» មានន័យដូចម្ដេច ?


យិតថោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. យីថោ ) ។
ឈ្មោះចុល្លព្រឹក្សមួយប្រភេទ កម្ពស់ ២-៥ ម ដើមកំណើតនៅ​ប្រទេស Cap-vert (អាហ្វ្រិក) គេនាំមកដាំគ្រប់ប្រទេសក្តៅ និងត្រជាក់មធ្យមសកលលោក ជារុក្ខជាតិលម្អដោយផ្កាពណ៌កូលាប ក្រហមភ្លាវ ឬស។ ដើមនេះមានធាតុពុល ចំពោះបេះដូង។ ឫសគេប្រើធ្វើថ្នាំរម្ងាប់រោគជំងឺស្បែក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យិញសេង» មានន័យដូចម្ដេច ?


យិញសេង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមនេះ មិនដែលដុះក្នុងប្រទេសខ្មែរឡើយ មានដុះតែក្នុងប្រទេស Corée Mandchourie។ នៅស្រុកខ្មែរ ស្គាល់តែ ឬយិនសេង ដែលគេនាំមកលក់តម្លៃថ្លៃបំផុត ប្រហែល ៣ម៉ីនត្រណោត ក្នុង ១ គ.ក. ហេតុនេះ អ្នកទិញជាចិន ឬខ្មែរដែលមានទ្រព្យច្រើន។ យិនសេង ពិតប្រាកដ រាងសណ្ឋានស្រដៀងមនុស្សមានដៃពីរជើងពីរ។ ឫសគេទុកជាថ្នាំកម្លាំងពូកែណាស់ សម្រាប់បុរស និងអាចលើកកម្លាំងអ្នកងើបពីឈឺ។ តែគួរឱ្យស្តាយ យិនសេង មានជាច្រើនដែលអ្នកជំនួញលក់គ្រប់ប្រទេស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាំង» មានន័យដូចម្ដេច ?


យាំង


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ យូរ ថា ។
ឧទាហរណ៍៖ យូរយាំង យូរណាស់ទៅហើយ ( ព. សា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាស់» មានន័យដូចម្ដេច ?


យាស់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. យស្យត្វ “សេចក្ដីវិនាស, សេចក្ដីស្លាប់” ) ក្រាដែលរោមដំណាំឲ្យវិនាស ។
ឧទាហរណ៍៖ យាស់ជញ្ជាប់ ក្រាជញ្ជាប់ ។

                     ព. ប្រ. មនុស្សយាស់ជញ្ជាប់ មនុស្សដែលស្គមប្រដក់ប្រដឺតកំព្រឹង ដូចជាដំណាំដែលក្រាចាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាស» មានន័យដូចម្ដេច ?


យាស


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ យាង ថា ។
ឧទាហរណ៍៖​ យាងយាស ( ម. ព. យាង ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាវជីវំ» មានន័យដូចម្ដេច ?


យាវជីវំ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( បា. ) ដរាបដល់អស់ជីវិត, ទាល់អស់ជីវិត, រហូតមួយជីវិត
ឧទាហរណ៍៖ បួសយាវជីវំ បួសនៅរហូតដល់អស់ជីវិត ( បួសមួយអាយុ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាវជីវិក» មានន័យដូចម្ដេច ?


យាវជីវិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ដែលប្រព្រឹត្តទៅបានដរាបដល់អស់ជីវិត; ថ្នាំបំបាត់រោគដែលភិក្ខុពុទ្ធសាសនិកទទួលប្រគេនហើយ ទុកដាក់ដោយខ្លួនឯងឆាន់បានដរាបទាល់តែប្រើប្រាស់អស់ ( ព. វិ. ពុ. ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលប្រព្រឹត្តទៅបានដរាបដល់អស់ជីវិត; ថ្នាំបំបាត់រោគដែលភិក្ខុពុទ្ធសាសនិកទទួលប្រគេនហើយ ទុកដាក់ដោយខ្លួនឯងឆាន់បានដរាបទាល់តែប្រើប្រាស់អស់ ( ព. វិ. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាវកាលិក» មានន័យដូចម្ដេច ?


យាវកាលិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ដែលគួរប្រកបការបានតែត្រឹមពីព្រឹកទល់នឹងថ្ងៃត្រង់; ភោជនដែលពួកបព្វជិតឬឧបាសកអ្នកសមាទានឧបោសថសីល ត្រូវបរិភោគបានតែត្រឹមពីព្រឹកទៅទល់នឹងថ្ងៃត្រង់ ( ព. វិ. ពុ. ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលគួរប្រកបការបានតែត្រឹមពីព្រឹកទល់នឹងថ្ងៃត្រង់; ភោជនដែលពួកបព្វជិតឬឧបាសកអ្នកសមាទានឧបោសថសីល ត្រូវបរិភោគបានតែត្រឹមពីព្រឹកទៅទល់នឹងថ្ងៃត្រង់ ( ព. វិ. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាវ» មានន័យដូចម្ដេច ?


យាវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ ដើមតូចៗ សម្បុរបៃតងចាស់ សាច់ស្វិតល្អួត ប្រើការវេញខ្សែបាន ស្លឹកខ្ចីប្រើជាបន្លែ លាយផ្សំជាមួយនឹងបន្លែឯទៀតក៏បានខ្លះ។
ឧទាហរណ៍៖ វល្លិយាវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យារ» មានន័យដូចម្ដេច ?


យារ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ងាដាប ។
ឧទាហរណ៍៖ យារដៃនឹងទះ យារជើងនឹងធាក់ យារដំបងនឹងសំពង ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសេកមួយប្រភេទមាឌស្រដៀងនឹងសេកសោមតែមានចំពុះខ្មៅ ។
ឧទាហរណ៍៖ សេកហេរ ( ម. ព. សេក ន. ផង ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្លុយ ស្រុងចុះ យុលចុះ ដែលសំយាកចុះ; ជ្រុលចុះក្រោម: សង្រែកយារ ក្បិនយារ ។ យារមុខ ជ្រុលមុខ ងងុលមុខ ងប់មុខ ។ យារមុខ ខើចក្រោយ ស្រុងខាងមុខខើចខាងក្រោយ : ស្លៀកសំពត់យារមុខខើចក្រោយ ។ ដំឡូងយារ មើមដំឡូងដែលនៅជាប់នឹងគល់កប់ក្នុងដីហួសរដូវហើយ ស្វិតសាច់ស្ប៉តស្ងោរមិនរលួយ ។ ទាញយារ ទាញស្រៈអាសំយាកចុះ; ន. ស្រៈអា ( អា ) : ក ទាញយារជា កា ( ព. សា. ) ។ យុរយារ ដែលធូរស្វតយុរចុះរយាក : សាច់ស្បែកយុរយារ ។ យូរយារ យូរជ្រុល យូរហួសកំណត់ : យូរយារណាស់ហើយ ។
ឧទាហរណ៍៖ សង្រែកយារ ក្បិនយារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាយី» មានន័យដូចម្ដេច ?


យាយី


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. ប្រើជា គុ. ឬ ន. “ដែលទៅ ដែលតែងតែទៅ; អ្នកទៅ” ) បៀតបៀន ជន្លជន្លេញ បន្លាច។
ឧទាហរណ៍៖ បិសាចមកយាយី; ច្រើននិយាយថា បីឌាយាយី ឬនិយាយក្លាយ ជា បិណ្ឌា យាយី គឺបៀតបៀនរឿយៗ ឬធ្វើទុក្ខបុកម្នេញឲ្យបានសេចក្ដីលំបាករឿយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាយ» មានន័យដូចម្ដេច ?


យាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូន ជីដូន ( សៀមហៅ យ៉ាយ ចំពោះតែជីដូនខាងមាតាឬហៅស្ដ្រីដទៃដែលមានចំណាស់ស្មើនឹងជីដូនខាងមាតាក៏បាន; បើជីដូនខាងបិតាហៅថា យ៉ា អ. ថ. យ៉ា ) ។ យាយទួត យាយលួត យាយលា ជីដូនទួត —លួត —លា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាមៈ» មានន័យដូចម្ដេច ?


យាមៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. យាម ) ឈ្មោះកាមាវចរសួគ៌ជាន់ទី ៣ ។
ឧទាហរណ៍៖ ( បា. យាម ) ឈ្មោះកាមាវចរសួគ៌ជាន់ទី ៣

                      យាមទេព ឬ យាមទេវតា ( យាមៈទេប ឬ —ទេវៈដា ) ទេវតានៅឋានយាមៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាមិនី» មានន័យដូចម្ដេច ?


យាមិនី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម. ព. យាមវតី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាមិកៈ» មានន័យដូចម្ដេច ?


យាមិកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. យាមិក ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. យាមិក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាមិកា» មានន័យដូចម្ដេច ?


យាមិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. យាមវតី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាមិក» មានន័យដូចម្ដេច ?


យាមិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. យាមិក ) ដែលត្រូវវេនចាំយាម; អ្នកយាម អ្នកចាំយាម អ្នកត្រូវវេនយាម អ្នកល្បាត; បើស្រ្តីជា យាមិកា ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. យាមិក ) ដែលត្រូវវេនចាំយាម; អ្នកយាម អ្នកចាំយាម អ្នកត្រូវវេនយាម អ្នកល្បាត; បើស្រ្តីជា យាមិកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាមា» មានន័យដូចម្ដេច ?


យាមា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ពួកទេវតានៅក្នុងឋានយាមៈ ពួកយាមទេព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាមវតី» មានន័យដូចម្ដេច ?


យាមវតី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ ) រាត្រី វេលាយប់; យប់ ( ព. កា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាមល្បាត» មានន័យដូចម្ដេច ?


យាមល្បាត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាំយាមឃ្លាំមើលហេតុការណ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាមនាលី» មានន័យដូចម្ដេច ?


យាមនាលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ) នាឡិកា; ស្គរ; គងធំ ត្រដោកដែលសម្រាប់វាយប្រាប់យាម ឬប្រាប់ម៉ោង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាមឃោស» មានន័យដូចម្ដេច ?


យាមឃោស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.យាម + ឃោស; សំ. យាមឃោឞ ) សត្វរងាវតាមកំណត់យាម ( មាន់ឈ្មោល ); គ្រឿងប្រើប្រាស់សម្រាប់បញ្ចេញសូរសព្ទប្រាប់យាម ( នាឡិកាបណ្ដែតទឹក ឬ នាឡិកាវាយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាមកាលិក» មានន័យដូចម្ដេច ?


យាមកាលិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ដែលប្រព្រឹត្តទៅ បានតែត្រឹមមួយថ្ងៃមួយយប់; ទឹកដែលគួរភិក្ខុពុទ្ធសាសនិកទទួលប្រគេនហើយទុកដោយខ្លួនឯង ឆាន់បានកំណត់មួយថ្ងៃមួយយប់ ។
ឧទាហរណ៍៖ អដ្ឋបានជាយាមកាលិកសម្រាប់ពួកភិក្ខុក្នុងពុទ្ធសាសនា (ព. វិ. ពុ. ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលប្រព្រឹត្តទៅ បានតែត្រឹមមួយថ្ងៃមួយយប់; ទឹកដែលគួរភិក្ខុពុទ្ធសាសនិកទទួលប្រគេនហើយទុកដោយខ្លួនឯង ឆាន់បានកំណត់មួយថ្ងៃមួយយប់ ។
ឧទាហរណ៍៖ ( បា. ) ដែលប្រព្រឹត្តទៅ បានតែត្រឹមមួយថ្ងៃមួយយប់; ទឹកដែលគួរភិក្ខុពុទ្ធសាសនិកទទួលប្រគេនហើយទុកដោយខ្លួនឯង ឆាន់បានកំណត់មួយថ្ងៃមួយយប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាមកា» មានន័យដូចម្ដេច ?


យាមកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនៃចំណុចមួយ ក្នុងនិយាមកា (ម.ព. នោះ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាម» មានន័យដូចម្ដេច ?


យាម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាំរក្សា ឬក្រវែលឃ្លាំមើលដោយការប្រយ័ត្នក្នុងពេលមានកំណត់ ។
ឧទាហរណ៍៖ យាមឃ្លាំង យាមផ្លូវ យាមគុក ។ យាមល្បាត ល្បាតឃ្លាំមើលក្នុងពេលមានកំណត់ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់របស់នង្គ័លដែលភ្ជាប់ផ្នៀងនិងដងមានសណ្ឋានរៀវខាងចុង រាងកោងស្រួចមកខាងក្រោយសម្រាប់កាន់ភ្ជួរ យាមនង្គ័ល ។

                     ( សំ. បា. ) វេលាដែលបែងជាសង្កាត់ៗក្នុងថ្ងៃមួយៗ បើគិតជាម៉ោង ក្នុងមួយយាមមានបីម៉ោង ឬបួនម៉ោង ក្នុងថ្ងៃមួយយប់មួយមាន ៨ យាម ឬ ៦ យាម ត្រូវជា២៤ម៉ោង ហៅរួមថាមួយថ្ងៃ ។ ក្នុងសម័យបុរាណច្រើនប្រើហៅថា យាម តែក្នុងវេលាយប់ៗមួយមានបីយាមគឺ យាមទី ១ ហៅ បឋមយាម ឬ ប្រថមយាម ទី ២ ហៅ មជ្ឈិមយាម ឬ មធ្យមយាម ទី ៣ ហៅ បច្ឆិមយាម ឬ បស្ចិមយាម ( ក្នុងយាមមួយៗ បើគិតជាម៉ោងមាន ៤ ម៉ោង ) ។ យាមយោគ ដំណើរប្រកបផ្សំតាមពេលយាមគឺការកំណត់ពេលយាមថាមានជោគល្អឬការទាយតាមពេលយាម។ យាមយោគ យាត្រា ដំណើរចេញចរ ការចេញដើរ តាមយាមយោគ គឺការពិនិត្យមើលពេលតាមក្បួនតម្រារួចទើបចេញដើរ ។ ចាប់យាម សង្កេតពេលយាមតាមក្បួនតម្រា ហើយទាយតាមក្បួនប្រាប់ពិតខ្លះទេខ្លះ ។ ល ។

                       ( ស. យ់ាម អ. ថ. យ៉ាម ) ថង់សំពត់មានដៃ ឬយោគស្ពាយបាន។

ឧទាហរណ៍៖ ស្ពាយយាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាប្លង» មានន័យដូចម្ដេច ?


យាប្លង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ហ្ញាប្ល្ចង អ. ថ. យ៉ាប្លង “ស្មៅប្លង”; ល. ញ៉ាប៉ង ) ឈ្មោះស្មៅទឹកមួយប្រភេទដើមជាថ្នាំងៗ មានស្នូលសត្រសុសនៅក្នុង ចាក់រុញបញ្ចេញមកក្រៅបានដោយងាយ ។
ឧទាហរណ៍៖ ស្មៅយាប្លង ( ហៅ យ៉ាប្លង ក៏មាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាបនមន្ត» មានន័យដូចម្ដេច ?


យាបនមន្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. យាបនមាត្រ ) អាហារសម្រាប់ញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅ គឺស្បៀងសម្រាប់ចិញ្ចឹមជីវិត : ចេតបុត្រព្រានព្រៃនិយាយប្រាស្រ័យថា ហៃតាព្រឹទ្ធាចារ្យអ្ហើយ ចូរតាជីយកសាច់ឆ្អើរ និងទឹកឃ្មុំនេះទៅគ្រាន់ជាយាបនមត្តតាមផ្លូវចុះ ( ម. កណ្ឌចូឡពន ) ។ ខ្មែរក្នុងសម័យពីដើមប្រើពាក្យ យាបនមត្ត នេះឃ្លាតក្លាយជា យាបរមត្ត ក៏មាន ដោយពុំយល់អត្ថន័យរបស់បាលីនេះ ។ យើងអាចប្រើពាក្យ យាបនមត្ត នេះថា ស្រូវអង្ករល្ងសណ្ដែកជាដើមថាជា យាបនមត្ត ក្នុងគ្រួសារក៏បាន : ឆ្នាំនេះ គ្រួសារខ្ញុំមានយាបនមត្តគ្រប់គ្រាន់ មិនខ្វះខាតខ្លះដូចឆ្នាំទៅមិញទេ ។ ប្រើជា គុ. ផងក៏បាន “ដែលល្មមចម្អែតអាត្មាបាន ដែលល្មមមួយចម្អែត” ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យានូបភោគ» មានន័យដូចម្ដេច ?


យានូបភោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការផ្គត់ផ្គង់ស្បៀងអាហារដល់យាន ឬមនុស្សនៅធ្វើការក្នុងយាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យានូបករណ៍» មានន័យដូចម្ដេច ?


យានូបករណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. < យាន + ឧបករណ ) គ្រឿងប្រដាប់ជាទព្វសម្ភារៈនៃយានទាំងពួង។
ឧទាហរណ៍៖ ទោះថលយានក្ដី ជលយានក្ដី អាកាសយានក្ដី ត្រូវតែឲ្យមានយានូបករណ៍គ្រប់សព្វជានិច្ច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យានិក» មានន័យដូចម្ដេច ?


យានិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សទាំងអស់ដែលធ្វើការក្នុងយាន មាននាវា យន្តហោះ ជាដើម​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យានយន្តសម្រាប់ប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម» មានន័យដូចម្ដេច ?


យានយន្តសម្រាប់ប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម


👉ថ្នាក់ពាក្យជា គយ
មានន័យថា យានយន្តដែលបានចុះបញ្ជីនៅក្នុងប្រទេសដើម ហើយត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនមនុស្សដោយយកកម្រៃ ឬប្រាក់ថ្លៃឈ្នួលផ្សេងទៀត ឬក៏ប្រើប្រាស់សម្រាប់ការដឹកទំនិញឧស្សាហកម្ម ឬពាណិជ្ជកម្ម ដោយយកកម្រៃ ឬមិនយកកម្រៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យានយន្ត» មានន័យដូចម្ដេច ?


យានយន្ត


👉ថ្នាក់ពាក្យជា ធានារ៉ាប់រង
មានន័យថា យានដែលធ្វើចរាចរណ៍ដោយម៉ាស៊ីនលើផ្លូវគោក និងផ្លូវទឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យានមាស» មានន័យដូចម្ដេច ?


យានមាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យានបិទមាស; ( រ. ស. ) ឈ្មោះបល្ល័ង្កគ្រឿង សែងមួយប្រភេទ មានភ្នាក់ដៃមានបង្អែក រចនាវិចិត្រផ្សេងៗ សម្រាប់ក្សត្រិយ៍ទ្រង់គង់ ( ហៅក្លាយជា យានុមាស ក៏មាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យានបាត្រ» មានន័យដូចម្ដេច ?


យានបាត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ទូកក្ដោងយ៉ាងធំ ភេត្រា ( កប៉ាលក៏គួរហៅថា យានបាត្រ បានដែរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យានដ្ឋាន» មានន័យដូចម្ដេច ?


យានដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែងដែលសម្រាប់ចតយានគោកទាំងអស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យានដឹកជញ្ជូន» មានន័យដូចម្ដេច ?


យានដឹកជញ្ជូន


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ, គយ
មានន័យថា យន្តហោះ នាវា រថភ្លើង យានផ្លូវគោក ឬយានដឹកជញ្ជូនផ្សេងៗទៀត ដែលធ្វើដំណើរជាអន្តរជាតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាន» មានន័យដូចម្ដេច ?


យាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) គ្រឿងដឹកនាំ, គ្រឿងនាំបន្ទុកទៅមក, គ្រឿងសម្រាប់ជិះ ដូចយ៉ាងរទេះ, រថ, ទូក ជាដើម : ជិះយាន, ទៅដោយយាន ។ យានជំនិះ យានសម្រាប់ជិះ ។ យានដ្ឋាន ( យា-ន័ត-ឋាន )កន្លែងដាក់យាន, កន្លែងសំចតយាន ។ យានពាហនៈ ឬ យានវាហនៈ ( ម. ព. ពាហនៈ ) ។ យានវិសេស ឬ យានពិសេស យានដែលប្លែកឬយានដែលទុកសម្រាប់ប្រើដោយឡែកម្ដងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាត្រា» មានន័យដូចម្ដេច ?


យាត្រា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) ការដើរ ការចេញចរ ការដើរផ្លូវ; ការដើរហែ ការដើរជាពួកជាកង; ការចិញ្ចឹមជីវិត ។ ល ។ ខ្មែរប្រើជា កិ. ក៏មាន : ស្តេចយាត្រា នាងនាថយាត្រា ។ ( ព. កា. ចំពោះត្រង់យាត្រា ដែលប្រែថា “ការចិញ្ចឹមជីវិត” )
ឧទាហរណ៍៖ រីពាក្យយាត្រា ដែលមានអត្ថថា ចិញ្ចឹមជីវិត ត្រូវអស់ជនផង គ្រប់គ្រងពិនិត្យ ទើបជីពជន្មឋិត- នៅយូរលង់បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាណូវ» មានន័យដូចម្ដេច ?


យាណូវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ល. សានហ្នូ; ស. សារហ្នូ អ. ថ. សាននូ៎ ) ឈ្មោះគ្រឿងពុលមួយប្រភេទ ( ហៅថា យីណូវ ឬ ជ័រណូវ ក៏មាន តាមទម្លាប់ដោយស្រុក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាចនា» មានន័យដូចម្ដេច ?


យាចនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណែន សំបុត្រកំណែន ការឈ្លៀស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាចក» មានន័យដូចម្ដេច ?


យាចក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) អ្នកសូមទាន ស្មូម ។
ឧទាហរណ៍៖ អ្នកមានទ្រព្យគួរសង្រ្គោះពួកយាចកដោយការឲ្យទាន; បើស្មូមស្រី ហៅថា យាចិកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាងយាស» មានន័យដូចម្ដេច ?


យាងយាស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. យាង កិ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាងយាវ» មានន័យដូចម្ដេច ?


យាងយាវ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ស. យ៉ាង អ. ថ. យ៉ាង ល. យាង អ. ថ. យ៉ាង ឬញ៉ាង “ឈានដើរ ដើរ” + យាវ ស. អ. ថ. យ៉ាវ, ល. អ. ថ. ញ៉ាវ “វែង”) ដែលឈានតឹងជំហានដើរដោយលំនាំរង្វើលៗមួយៗ ។
ឧទាហរណ៍៖ ដើរយាងយាវ; ដំណើរយាងយាវ ។ ដែលលើកដាក់ៗរង្វើលៗមួយៗ : អុំទូកយាងយាវ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ស. យ៉ាង អ. ថ. យ៉ាង ល. យាង អ. ថ. យ៉ាង ឬ ញ៉ាង “ឈានដើរ ដើរ” + យាវ ស. អ. ថ. យ៉ាវ ល. អ. ថ. ញ៉ាវ “វែង” ) ដែលឈានតឹងជំហានដើរដោយលំនាំរង្វើលៗមួយៗ។
ឧទាហរណ៍៖ ដើរយាងយាវ; ដំណើរយាងយាវ ។ ដែលលើកដាក់ៗរង្វើលៗមួយៗ : អុំទូកយាងយាវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាងចុះ» មានន័យដូចម្ដេច ?


យាងចុះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ហ្យ័ងលង អ. ថ. យុ័ងល៉ុង “ស្ទង់ចុះ វាស់ចុះ; ឈានចុះ”) ចុះស៊ប់ ចុះកាន់; ច្រើនប្រើក្នុងពាក្យទេសនាបុរាណ។​
ឧទាហរណ៍៖ មានចិត្តយាងចុះស៊ប់ក្នុងកម្មដ្ឋាន មានចិត្តចុះស៊ប់ក្នុងកម្មដ្ឋាន។ ( ម.ព. ស្ទង់ ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាង» មានន័យដូចម្ដេច ?


យាង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ល. ស. យ៉ាង អ. ថ. យ៉ាង “ឈានដើរ ដើរ” ) ដើរ ដើរទៅមក; ខ្មែរប្រើពាក្យនេះចំពោះតែរាជសព្ទ : ស្ដេចយាងទៅ ស្ដេចយាងមក; រាជសព្ទសាមញ្ញ រាជសព្ទខ្ពង់ខ្ពស់ថា “ស្ដេច” : ព្រះករុណាទ្រង់ស្ដេចទៅខែត្រក្រៅ; ទ្រង់ស្ដេចមកពី… ។ យាងព្រះបាទា យាងដោយព្រះបាទាឥតយាន្តជំនិះ ។ យាងយាត្រា ស្ដេចយាងទៅ ( ព. កា. ) ។ យាងយាស ដើរដោយមានលំនាំ ដើរដោយលំនាំល្វាសល្វន់ ( ច្រើនប្រើជា រ. ស. ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. យាង អ. ថ. យ៉ាង “ជ័រ” ) ឈើទាល ( ពាក្យអ្នកបាត់ដំបង សៀមរាប : ដើមយាង គឺដើមឈើទាល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យាគូ» មានន័យដូចម្ដេច ?


យាគូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. យាគុ; សំ. យវាគូ ) បបរ ។ សិនិទ្ធយាគូ ( សិន៉ិត-ធៈ— ) បបរស្និទ្ធ គឺបបរឆ្ងាញ់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យសោធរា» មានន័យដូចម្ដេច ?


យសោធរា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. យឝោធរា ) ស្រ្តីអ្នកទ្រទ្រង់យស; ព្រះនាមក្សត្រីមួយអង្គជាកន្សៃសព៌េជ្ញនៃព្រះសក្យមុនីគោតម ( ព្រះនាងពិម្ពា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យសុម្មាទ» មានន័យដូចម្ដេច ?


យសុម្មាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការឆ្កួត ស្រវឹងយសសក្តិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យសុម្មត្ត» មានន័យដូចម្ដេច ?


យសុម្មត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សឆ្កួត ស្រវឹងយសសក្តិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យសវុឌ្ឍិ» មានន័យដូចម្ដេច ?


យសវុឌ្ឍិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីចម្រើនដោយយស, ដោយបរិវារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យស» មានន័យដូចម្ដេច ?


យស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ.យឝស៑ ) អានុភាព; ឥស្សរភាព; បរិវារ; ទ្រព្យធន; កេរ្តិ៍ឈ្មោះល្អ; សេចក្តីថ្កើងថ្កាន។
ឧទាហរណ៍៖ មានយស ថ្កើងយស ។ ខ្មែរច្រើនប្រើសំដៅលំដាប់ឋានន្តរស័ក្តិធំតូច ឬអំណាចតាមមុខងារ មុខក្រសួង : ស័ក្ដិ៩ ហ៊ូពាន់ តែយសជាសេនាបតី គឺស័ក្ដិត្រឹមតែ ៩ ហ៊ូពាន់ទេ ប៉ុន្តែទទួលស្ដីទីជាសេនាបតីបណ្ដោះអាសន្ន ។ យសសម្ប័ទ ឬ យសសម្បទា ( យៈសៈ—) ការបរិបូណ៌ដោយយស ។ មន្ត្រីកិត្តិយស ( ម. ព. មន្ត្រី ) ។ ពាក្យកាព្យបុរាណថា : ស័ក្ដិពុំស្មើយស នាអ្នកខ្ពង់ខ្ពស់ ពុំស្មើចិត្តជា រីអ្នកមានយស សម្បូរគ្នីគ្នា សុទ្ធសឹងមិត្រភ្ងា ជួយជាកម្លាំង ។ សាស្ត្រាច្បាប់រាជនេតិថា : ស័ក្ដិពុំស្មើយស អ្នកមានរបស់ ពុំស្មើសក្ដា សូវបង់ធនធាន កុំខុសអាជ្ញា សូវមានរោគា កុំឲ្យមើលងាយ ។”


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យល់សូង» មានន័យដូចម្ដេច ?


យល់សូង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( មើលក្នុងពាក្យ យល់សប្ន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យល់សប្ន» មានន័យដូចម្ដេច ?


យល់សប្ន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ស្វប្ន; បា. សុបិន ជា ន. “ដំណើរដេកលក់ ដំណើរឃើញអ្វីៗ ក្នុងកាលកំពុងដេកលក់” ) ឃើញកំពុងដេកលក់ ( សរសេរជា យល់សប្ត ឬយល់សប្តិ ក៏បាន ); បើឃើញកំពុងដេកលក់ថ្ងៃច្រើនហៅថា យល់សូង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យល់សប្ដិ» មានន័យដូចម្ដេច ?


យល់សប្ដិ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. យល់សប្ដ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យល់សប្ដ» មានន័យដូចម្ដេច ?


យល់សប្ដ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. សុប្ត ឬ សុប្តិ; បា. សុត្ត ឬ សុត្តិ ជា គុ. ឬ ន. “ដែលដេកលក់; ដំណើរដេកលក់” ) ដេកលក់ឃើញអារម្មណ៍ផ្សេងៗ ( ម. ព. យល់សប្ន ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យល់» មានន័យដូចម្ដេច ?


យល់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឃើញដោយប្រាជ្ញា គិតឃើញច្បាស់ ។
ឧទាហរណ៍៖ យល់ការខុសត្រូវ ។ យល់ចិត្ត ឃើញជ្រៅដល់ទឹកចិត្ត ។ យល់ព្រម ព្រមតាម អនុលោមតាម ឃើញត្រូវជាមួយ ។ យល់មុខ យោគយល់ឬអត់ឱនដោយឃើញថាមានមុខមានឈ្មោះ រើសមុខ : ឲ្យដោយយល់មុខ លម្អៀងព្រោះយល់មុខ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យមៈ» មានន័យដូចម្ដេច ?


យមៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) សេចក្ដីស្លាប់; អធិបតីនរក; ច្រើនហៅថា ព្រះយម ។ យមក្ខន្ធ (យៈម័ក-ខ័ន) ពួកនរក ។ យមទូត ( យៈមៈ— ) បម្រើយមៈ ( មរណៈ ឬជរា, ព្យាធិ, មរណៈ ) ។ យមបាល ( យៈមៈ — ឬ យំមៈ— ) អ្នករក្សានរក : ពួកយមបាល ( ខ្មែរហៅក្លាយជា យម្ភុបាល ក៏មាន គួរលែងប្រើ ) ។ យមបុរស (យៈមៈបុរ៉ស់) បុរសរបស់យមៈ ( មរណៈ ) ។ យមរាជ (យៈមៈរាច ឬយំមៈ—) មច្ចុរាជ; ស្ដេចត្រួតត្រានរក ។ ខ្មែរប្រើពាក្យ យមរាជ នេះជាឋានន្តរ ( ងារ ) នៃសេនាបតីក្រសួងយុត្តិធម៌ (ក្រសួងតុលាការ) សម័យបច្ចុប្បន្ននេះក៏នៅតែប្រើជាឋានន្តរនៃរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នុះដូចពីដើមដែរ ។
ឧទាហរណ៍៖ លោកអ្នកឧកញ៉ាយមរាជ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌; ប្រជាពលរដ្ឋច្រើនតែហៅតាមទម្លាប់ក្រៅពីការសរសេរថា ជមរាជ (ជំរាច) ទៅជា ប្រាក្រឹត ខ្មែរ : លោកជមរាជ ( គួរហៅឲ្យត្រូវថា យមរាជ វិញ ) ។ យមលោក ( យៈមៈ— ) ឋាននរក អបាយលោក ។ យមសាធន៍ ( យៈមៈសាត ) ឋាននរក នរក ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យមុនា» មានន័យដូចម្ដេច ?


យមុនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) ឈ្មោះទន្លេមួយក្នុងប្រទេសឥណ្ឌា មានចេញឈ្មោះច្រើនអន្លើក្នុងគម្ពីរពុទ្ធសាសនា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យមលោក» មានន័យដូចម្ដេច ?


យមលោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ យមៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យមរាជ» មានន័យដូចម្ដេច ?


យមរាជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ យមៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យមបាល» មានន័យដូចម្ដេច ?


យមបាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ យមៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យមទូត» មានន័យដូចម្ដេច ?


យមទូត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ យមៈ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យមក» មានន័យដូចម្ដេច ?


យមក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) គូ; ភ្លោះ ។ យមកបុត្ត ឬ —បុត្រ ( យៈមៈកៈបុត ) កូនភ្លោះ ( កូនប្រុសភ្លោះ ); បើស្រីភ្លោះជា យមកធីតា ឬ យមកបុត្រី ( យៈមៈកៈធីដា ឬ —បុត-ត្រី ) ។ យមកប្បាដិហារិយ៍ ឬ —ប្រាតិហារ្យ ( យៈមៈក័បប៉ាដិហា ឬ —ប្រាតិហា ) បាដិហារិយ៍ជាគូៗ គឺបាដិហារិយ៍ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឫទ្ធិជាទឹកនិងភ្លើង ព្រមទាំងបញ្ចេញរស្មីជាគូៗ…( ម. ព. បាដិហារិយ៍ ផង ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. ) គូ; ភ្លោះ ។ យមកបុត្ត ឬ —បុត្រ ( យៈមៈកៈបុត ) កូនភ្លោះ ( កូនប្រុសភ្លោះ ); បើស្រីភ្លោះជា យមកធីតា ឬ យមកបុត្រី ( យៈមៈកៈធីដា ឬ —បុត-ត្រី ) ។ យមកប្បាដិហារិយ៍ ឬ —ប្រាតិហារ្យ ( យៈមៈក័បប៉ាដិហា ឬ —ប្រាតិហា ) បាដិហារិយ៍ជាគូៗ គឺបាដិហារិយ៍ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឫទ្ធិជាទឹកនិងភ្លើង ព្រមទាំងបញ្ចេញរស្មីជាគូៗ…( ម. ព. បាដិហារិយ៍ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យម» មានន័យដូចម្ដេច ?


យម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. យមៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យប់» មានន័យដូចម្ដេច ?


យប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាត្រី វេលាដែលព្រះអាទិត្យអស្ដង្គតហើយគឺវេលាតាំងពីព្រះអាទិត្យលិចបាត់អស់ពន្លឺ ទៅរហូតមកទល់នឹងពេលអរុណរះមានពន្លឺច្បាស់ឡើង ។ ព. ផ្ទ. ថ្ងៃ ។ យប់មិញ យប់ដែលកន្លងទៅហើយបន្ទាប់ថ្ងៃនេះ ។ យប់ម្សិល យប់របស់ថ្ងៃម្សិល ។ យប់ម្សិលម៉្ងៃ ( —មួយថ្ងៃ ) យប់របស់ថ្ងៃម្សិលម៉្ងៃ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យប» មានន័យដូចម្ដេច ?


យប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្យញ្ជនៈទី២៦ ក្នុងលំដាប់ពួកព្យញ្ជនៈទាំង៣៣តួ ជាព្យញ្ជនៈទី ១ ក្នុងសេសវគ្គឬអវគ្គ ជាតាលុជៈ មានសំឡេងត្រង់ពិតាន គឺត្រង់ក្រអូមមាត់; សំ. បា. អានថា យៈ ឬ យ៉ៈ។ តួ យ នេះមានសំឡេងជាពីរគឺ យ និង យ៉ ។ ក្នុងភាសាខ្មែរ យ ជាឃោសៈ យ៉ ជាអឃោសៈ ។”


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យន្ត្រ» មានន័យដូចម្ដេច ?


យន្ត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. យន្ត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យន្តូបនីយកម្ម» មានន័យដូចម្ដេច ?


យន្តូបនីយកម្


មានន័យថា ដំណើរការរៀបចំឱ្យមានការប្រើប្រាស់គ្រឿងយន្តក្នុងដំណើរការផលិតកម្ម និងសេវាកម្មជំនួសការប្រើកម្លាំងមនុស្ស ឬសត្វ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យន្តហោះ» មានន័យដូចម្ដេច ?


យន្តហោះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សកុណាយន្ត, គ្រឿងយន្តដែលហោះហើរព្ធដ៍អាកាសវេហាស៍បាន​


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យន្តសាស្ត្រ» មានន័យដូចម្ដេច ?


យន្តសាស្ត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិជ្ជាស្តីពីចលនា និងសមតានៃកម្លាំងគ្រឿងយន្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យន្តម័យ» មានន័យដូចម្ដេច ?


យន្តម័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងតូចធំនៃម៉ាស៊ីនដែលយកមកដំឡើងដើម្បីឱ្យដើរបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យន្តនិយម» មានន័យដូចម្ដេច ?


យន្តនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិល្បៈនៃអ្នកបើកបរគ្រឿងយន្ត ការប្រើគ្រឿងយន្តជំនួសមនុស្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យន្តគត» មានន័យដូចម្ដេច ?


យន្តគត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កងទ័ពថ្មើរជើង ដែលប្រើទោចក្រយានយន្តជាជំនិះក្នុងការផ្លាស់ទីកន្លែង​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យន្តការ្យ» មានន័យដូចម្ដេច ?


យន្តការ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសាងម៉ាស៊ីន ឬយន្តសាព័ន ដែលប្រើប្រាស់ក្នុងការណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យន្តការឥណទានកាបូនរួមគ្នា» មានន័យដូចម្ដេច ?


យន្តការឥណទានកាបូនរួមគ្នា


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា យន្តការទ្វេភាគីរវាងប្រទេសជប៉ុន និងប្រទេសកំពុងអភិវឌ្ឍន៍ណាមួយ ហើយដែលមានធាតុ៣ ៖ ទី១ គឺដើម្បីជួយសម្រួលដល់ការផ្សព្វផ្សាយបច្ចេកវិទ្យាបញ្ចេញកាបូនតិចនាំមុខគេ ផលិតផល ប្រព័ន្ធសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការអនុវត្តសកម្មភាពកាត់បន្ថយនិង រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពដល់ប្រទេសកំពុងអភិវឌ្ឍន៍។ ទី២ គឺដើម្បីវាយតម្លៃសមស្របដល់ការកាត់បន្ថយ ឬស្រូបឧស្ម័នផ្ទះកញ្ចក់ពីបណ្ដាប្រទេសអភិវឌ្ឍន៍តាមបែបបរិមាណ តាមរយៈសកម្មភាពកាត់បន្ថយដែលបានអនុវត្តក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រើប្រាស់ការកាត់បន្ថយ ឬការស្រូបយកឧស្ម័នទាំងនោះដើម្បីសម្រេចគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នរបស់ប្រទេសអភិវឌ្ឍន៍ទាំងនោះ ។ ទី៣ គឺដើម្បីរួមចំណែកដល់គោលបំណងចុងក្រោយនៃ អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ដោយការសម្រួលឲ្យមានសកម្មភាពជាសកលក្នុងការកាត់បន្ថយការបញ្ចេញ ឬការស្រូបយកឧស្ម័ន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យន្តការអភិវឌ្ឍន៍ស្អាត» មានន័យដូចម្ដេច ?


យន្តការអភិវឌ្ឍន៍ស្អាត


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា យន្តការមួយដែលបានកំណត់ក្នុងមាត្រា១២នៃ ពីធីសារក្យូតូ ដែលនៅក្នុងនោះវិនិយោគិន (រដ្ឋាភិបាល ឬក្រុមហ៊ុននានា) របស់បណ្ដាប្រទេសអភិវឌ្ឍ (ក្នុងឧបសម្ព័ន្ធ​B) អាចផ្ដល់ហិរញ្ញវត្ថុដល់គម្រោងកាត់បន្ថយ ឬស្រូបយកឧស្ម័នផ្ទះកញ្ចក់ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ (ប្រទេសមិនស្ថិតក្នុងឧបសម្ព័ន្ធ B) និងទទួលបានបរិមាណ (គិតជា​ឯកតា) នៃការកាត់បន្ថយការបញ្ចេញឧស្ម័ន ដែលកំណត់ដោយលិខិតប្រកាសជាផ្លូវការ ហើយជាលទ្ធផលវាអាចគិតជាឥណទានសម្រាប់ទូទាត់ជាមួយនឹងការប្ដេជ្ញាចិត្តរបស់បណ្ដាប្រទេសអភិវឌ្ឍ។ ​យន្តការអភិវឌ្ឍន៍ស្អាត មានវត្ថុបំណង២ គឺជំរុញ ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងជួយដល់បណ្ដាប្រទេសឧស្សាហកម្ម ដើម្បីសម្រេចបាននូវការប្ដេជ្ញាចិត្តការកាត់បន្ថយការបញ្ចេញឧស្ម័នរបស់ពួកគេ ក្នុងមធ្យោបាយចំណាយប្រកបដោយប្រសិទ្ធភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យន្តការក្យូតូ» មានន័យដូចម្ដេច ?


យន្តការក្យូតូ


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា យន្តការសេដ្ឋកិច្ចផ្អែកលើគោលការណ៍ទីផ្សារ ដែលបណ្ដាភាគីក្នុងពីធីសារក្យូតូ អាចប្រើប្រាស់ក្នុងបំណងកាត់បន្ថយផលប៉ះពាល់នៃសក្ដានុពលសេដ្ឋកិច្ចដែលតម្រួវឲ្យមានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ។ យន្តការទាំងនេះរួមមានកា អនុវត្តរួមគ្នា (មាត្រា៦) យន្តការអភិវឌ្ឍន៍ស្អាត (មាត្រា១២) និង ពាណិជ្ជកម្មការបញ្ចេញឧស្ម័ន (មាតា្រ១៧) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យន្តករ» មានន័យដូចម្ដេច ?


យន្តករ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកផ្តើមបង្កើត ឬធ្វើម៉ាស៊ីនឱ្យដើរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យន្តកម្ម» មានន័យដូចម្ដេច ?


យន្តកម្ម


មានន័យថា ការប្រើប្រាស់គ្រឿងយន្តក្នុងផលិតកម្ម និងសេវាកម្ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យន្ត» មានន័យដូចម្ដេច ?


យន្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ឬ សំ. ) គ្រឿងប្រដាប់ដែលកម្រើកបានដោយកម្លាំងចក្រប្រកបគ្នា : យន្តដេរ យន្តហោះ ថ្នេរយន្ត រថយន្ត កម្លាំងយន្ត ។ យន្តកម្ម ( យន់តៈក័ម ឬ យ័នតៈ— ) ការយន្ត ការធ្វើយន្ត : រៀនយន្តកម្ម ។ យន្តការី ( យន់តៈការ៉ី ឬ យ័នតៈ— ) អ្នកធ្វើយន្ត អ្នកធ្វើការយន្ត : ពួកយន្តការី; បើស្រ្តីជា យន្តការរិនី ។ យន្តវិជ្ជា ( យន់តៈវិច-ជា ឬ យ័នតៈ — ) ចំណេះធ្វើយន្ត (ហៅថា យន្ត្រវិទ្យា ក៏បាន ) ។ យន្តសាល ឬ យន្តសាលា ( យន់តៈសាល, —សាល៉ា ឬ យ័នតៈ— ) រោងយន្ត រោងដាក់គ្រឿងយន្ត រោងធ្វើគ្រឿងយន្ត ។ យន្ត្រសាស្ត្រ ( យន់ត្រៈសាស ឬ យ័នត្រៈ— ) ក្បួនប្រាប់វិធីធ្វើយន្ត ។ យន្តសិក្សា (យន់តៈសិក-សា ឬ យ័នតៈ— ) ការរៀនធ្វើយន្ត ការរៀនកែគ្រឿងយន្ត ( ហៅថា យន្ត្រសិក្សា ក៏បាន ) ។ ល ។”


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យន់» មានន័យដូចម្ដេច ?


យន់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស. យ់ន អ. ថ. យ៉ុន “” ធ្វើឲ្យខ្លី;, រួញ…”” ) ដាបចុះ ទន់ ទន់ចុះ; ជ្រុល ជ្រប់។
ឧទាហរណ៍៖ យន់ត្របកភ្នែក យន់បបូរមាត់ យន់កម្លាំង ។ យប់យន់ យប់ជ្រុល យប់ជ្រៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖