Posted on Leave a comment

តើពាក្យ «យថាហេតុ» មានន័យដូចម្ដេច ?


យថាហេតុ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (បា.) តាមហេតុ តាមរឿងដែលកើតមានឡើងយ៉ាងណាៗ ។
ឧទាហរណ៍៖ ធ្វើតាមយថាហេតុ ។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ហេតុដែលពឹងផ្អែកទៅលើព្រឹត្តិការណ៍ណាមួយ គឺថាបើព្រឹត្តិការណ៍នោះកើតឡើងយ៉ាងណា ហេតុនោះក៏ត្រូវធ្វើយ៉ាងនោះដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យថាលាភ» មានន័យដូចម្ដេច ?


យថាលាភ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( សំ. បា. ) តាមបាន តាមការរកបាន ។
ឧទាហរណ៍៖ រកស៊ីតាមយថាលាភ ចិញ្ចឹមជីវិតតាមយថាលាភ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យថាភូត» មានន័យដូចម្ដេច ?


យថាភូត


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( បា. ) តាមសេចក្តីពិត តាមដំណើរដែលកើតមានឡើងប្រាកដ។
ឧទាហរណ៍៖ និយាយតាមយថាភូត ប្រតិបត្តិការតាមយថាភូត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យថាភាព» មានន័យដូចម្ដេច ?


យថាភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈដែលប្រកបដោយទម្រង់ច្បាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យថាព្រឹត្តិ» មានន័យដូចម្ដេច ?


យថាព្រឹត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដើរផ្សងព្រេង ការដើរទេស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យថាផាសុក» មានន័យដូចម្ដេច ?


យថាផាសុក


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( បា. ) តាមសប្បាយ តាមស្រួល ។
ឧទាហរណ៍៖ នៅតាមយថាផាសុក, ដេកតាមយថាផាសុក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យថាប្រភេទទំនិញរបស់អ្នកនាំចូល» មានន័យដូចម្ដេច ?


យថាប្រភេទទំនិញរបស់អ្នកនាំចូល


👉ថ្នាក់ពាក្យជា គយ
មានន័យថា សេចក្តីបញ្ជាក់អំពីយថាប្រភេទទំនិញ ឬនៅពេលគ្មានសេចក្តីបញ្ជាក់អំពីយថាប្រភេទទំនិញ ទៅលើការរៀបរាប់អំពីមុខទំនិញដែលអ្នកនាំចូលបានទំនាក់ទំនងជាមួយក្រុមហ៊ុនអធិការកិច្ច ដូចមានចែងក្នុងជំពូកទី៣ ប្រការ៥ ចំណុច៥.៣។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យថាប្រភេទ» មានន័យដូចម្ដេច ?


យថាប្រភេទ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាសម្បតិ្តនៃបែបយ៉ាង ដែលបានតែតាមមុខ ។
ឧទាហរណ៍៖ ថ្នាំគីនីន ជាឱសថយថាប្រភេទ ចំពោះតែអ្នកជម្ងឺគ្រុនមួយមុខប៉ុណ្ណោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យថានុរូប» មានន័យដូចម្ដេច ?


យថានុរូប


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( សំ. បា. ) តាមសមគួរ តាមសមគួរដល់បែបភាព ឬបែបបទ; តាមគួរដល់ការសមរម្យ ។
ឧទាហរណ៍៖ ស្លៀកពាក់តាមយថានុរូប និយាយស្ដីតាមយថានុរូប ( ម. ព. អនុរូប ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យថានុក្រម» មានន័យដូចម្ដេច ?


យថានុក្រម


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( សំ.; បា. យថានុក្កម ) តាមលំដាប់លំដោយ គឺតាមលំដាប់ចាស់ក្មេង, ធំតូច, ខ្ពស់ទាប ។
ឧទាហរណ៍៖ អង្គុយតាមយថានុក្រម, ដើរតាមយថានុក្រម ( ម. ព. អនុក្រម ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យថាឋាន» មានន័យដូចម្ដេច ?


យថាឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. —ស្ថាន) ទីដដែល, កន្លែងដដែល, កន្លែងដើម ។
ឧទាហរណ៍៖ នៅក្នុងយថាឋាន, មកដល់យថាឋាន ( សម្រាប់ប្រើក្នុងកាព្យ) : នា-យថាឋាន អណ្ដើកសាមាន្យ ស្លាប់ព្រោះហើបហា ពោលពាក្យប្រទេច ភ្លេចពុំយល់ថា បញ្ចេញវាចារអាត្មានឹងស្លាប់ ( រឿងហង្សទាំងគូពាំអណ្ដើក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យថាក្រម» មានន័យដូចម្ដេច ?


យថាក្រម


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (សំ.; បា. យថាក្កម) តាមលំដាប់ តាមលំដាប់ហូរហែ តាមរបៀបរៀបរៀង ។
ឧទាហរណ៍៖ ដាក់តាមយថាក្រម ធ្វើការតាមយថាក្រម ឈប់សម្រាកតាមយថាក្រម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យថាកាម» មានន័យដូចម្ដេច ?


យថាកាម


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( សំ. បា. ) តាមប្រាថ្នា តាមចំណង់ ។
ឧទាហរណ៍៖ ធ្វើតាមយថាកាម, ឲ្យតាមយថាកាម ( សម្រាប់ប្រើក្នុងកាព្យ ) : នេះគឺបម្រាម កុំឲ្យធ្វើតាម យថាកាមខ្លួន អ្នកណាបំពាន នឹងមានទោសផ្ទួន រាជការមិនស្ងួន ប្រណីសោះឡើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យថាកម្ម» មានន័យដូចម្ដេច ?


យថាកម្ម


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (បា.) តាមកម្ម តាមអំពើ ។
ឧទាហរណ៍៖ ប្រថុយតាមយថាកម្ម ទៅតាមយថាកម្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យតិភាព» មានន័យដូចម្ដេច ?


យតិភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពខ្នះខ្នែង ននះនរនាទដោយសទ្ធា ស្វាមីភ័ក្តិ​ និងស្រឡាញ់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យតិភង្គ» មានន័យដូចម្ដេច ?


យតិភង្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. យតិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យតិ» មានន័យដូចម្ដេច ?


យតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) អ្នកមានព្យាយាមទូន្មានចិត្តឲ្យស្ងប់រម្ងាប់ អ្នកប្រាជ្ញខាងផ្លូវពត់ចិត្ត យោគី ។ ដំណើរឈប់បង្អង់តាមឃ្លាគាថា កាព្យ ឃ្លោង គឺសង្កាត់ឃ្លាមួយៗរបស់កាព្យឃ្លោង។ យតិភង្គ (យៈតិភ័ង ) សង្កាត់ពាក្យមួយម៉ាត់ដែលផ្ដាច់ចេញដោយខ្លួនពីគ្នា ត្រង់ចន្លោះឃ្លាគាថា កាព្យ ឃ្លោង ខាងបាលីភាសា ដូចជា : ទុហេតុកា មតាសត្ត- ចត្តាឡីស តិហេតុការ; ខាងភាសាខ្មែរដូចជា : ច្បាប់នេះថ្លៃថ្លា គួរឲ្យអស់មហា- ជនផងត្រងត្រាប់…; សត្ត និង ចត្តាឡីស ត្រូវភ្ជាប់គ្នា មហា និង ជន ក៏ត្រូវភ្ជាប់គ្នា បែរជាដកដាច់ពីគ្នាតាមឃ្លារបស់កាព្យ តែត្រូវប្រើគ្រឿងសញ្ញា ( – ) នេះជាសម្គាល់ឲ្យដឹងថាជាពាក្យភ្ជាប់គ្នាយ៉ាងនេះហៅថា យតិភង្គ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យដ្ឋិ» មានន័យដូចម្ដេច ?


យដ្ឋិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. យឞ្តិ ) ឈើច្រត់ ដំបងវែង; ឈើសាវ គឺលំពង់ឈើស្រលួតតូចៗ វែងៗ ។ ឈ្មោះឈើរង្វាស់បុរាណប្រវែង ៧ ហត្ថ ( ប្រហែល ៣ ម៉ែត្រកន្លះ )
ឧទាហរណ៍៖ ទទឹងផ្លូវទំហំមួយយដ្ឋិ ។ មើលក្នុងពាក្យ លិក្ខា ឬ លិក្សា ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យញ្ញៈ» មានន័យដូចម្ដេច ?


យញ្ញៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. យញ្ញៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យញ្» មានន័យដូចម្ដេច ?


យញ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. យញ្ញ; សំ. យជ្ញ ) ការបូជា ការសែនព្រេន; ការឲ្យទាន; តាមលទ្ធិព្រាហ្មណ៍ សំដៅការបូជាឬសែនព្រេនផ្សេងៗ មានពិឃាតសត្វអារសាច់បូជាភ្លើងជាដើម; តាមលទ្ធិពុទ្ធសាសនាសំដៅការឲ្យទានភោជនាហារជាដើមដល់អ្នកមានសីល ឬដល់ពួកស្មូមពុំរើសមុខ : ធ្វើយញ្ញ បូជាយញ្ញ ។ យញ្ញពិធី ( យ័ញ-ញៈ — ) ពិធីធ្វើយញ្ញ របៀបធ្វើយញ្ញ : ធ្វើយញ្ញពិធី តាំងយញ្ញពិធី ។ យញ្ញសម្បទា ( យ័ញ-ញៈស័ម-ប៉ៈទា ) គុណសម្បត្តិដែលធ្វើយញ្ញឲ្យមានផលច្រើន គឺការឲ្យទានដល់អ្នកមានសីលបរិសុទ្ធ ។ ល ។”


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យង់យល់» មានន័យដូចម្ដេច ?


យង់យល់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ក្រឡេកទៅយល់ យល់ជាក់ ឃើញច្បាស់ ( ព. កា. ) ។
ឧទាហរណ៍៖ ស្ដេចទតយង់យល់បក្សី ចោមចឹកចំណី ដោយក្ដីរីករាយរាល់ប្រាណ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យង់ឃ្នង» មានន័យដូចម្ដេច ?


យង់ឃ្នង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទ្រើសឃ្នង ហៅហាន ។
ឧទាហរណ៍៖ កាចយង់ឃ្នង ព្រហើនយង់ឃ្នង សាហាវយង់ឃ្នង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យង់» មានន័យដូចម្ដេច ?


យង់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. យង អ. ថ. យ៉ុង់ “” ល្អ ស្អាត បំព្រង,…”” ) ស្រិល ណិល រលោង រលើប ឈ្វេង ហ្វង់; ច្រើនប្រើផ្សំតែជាមួយនឹងពាក្យ ខ្មៅ ថ្លា រលីង ។
ឧទាហរណ៍៖ ខ្មៅយង់ ខ្មៅស្រិល ខ្មៅរលោង ឬខ្មៅរលើប; ថ្លាយង់ ថ្លាឈ្វេង ថ្លាហ្វង់ ថ្លាណាស់; រលីងយង់ រលីងណិល រលីងធេង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យក្សី» មានន័យដូចម្ដេច ?


យក្សី


មានន័យថា មើលពាក្យ យក្ខិនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យក្សិណី» មានន័យដូចម្ដេច ?


យក្សិណី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. យក្ខិនី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យក្សា» មានន័យដូចម្ដេច ?


យក្សា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ពហុ. របស់យក្ស ) យក្សទាំងឡាយ ពួកយក្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យក្ស» មានន័យដូចម្ដេច ?


យក្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. យក្ខ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យក្រឹត» មានន័យដូចម្ដេច ?


យក្រឹត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំ. យក្ឫត៑; ឫ > រឹ = យក្រឹត ) ថ្លើម ( ម. ព. យកនៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យក្ខិនី» មានន័យដូចម្ដេច ?


យក្ខិនី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ឬ សំ. ) ស្រីយក្ស, យក្សស្រី ( ព. កា. ប្រើជា យក្សីក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យក្ខ» មានន័យដូចម្ដេច ?


យក្ខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ) អមនុស្សជាអទិស្សមានកាយមានភុម្មទេវតា វត្ថុទេវតា អសុរ បិសាចជាដើម ទោះមានចិត្តល្អក្ដី មានចិត្តអាក្រក់ក្ដី ដែលពួកមនុស្សរាប់អានធ្វើពលិការបូជា សែនព្រេន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យក៍» មានន័យដូចម្ដេច ?


យក៍


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. សា. ) ។
ឧទាហរណ៍៖ យក ហ៏យក៍ចុះ! ( ហ៏ យកចុះ ); អារំបល់យក៏! ( ពាក្យជេរទ្រគោះច្រឡោះបោះ ); ចុះឯងយក៏អីវ៉ាន់អស់ហ្នឹងពីណាមក៍ ?( និយាយចំពោះឥស្សរជនពុំបានឡើយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យក់!» មានន័យដូចម្ដេច ?


យក់!


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. យក អ. ថ. យ៉ុក “លើក”” )ពាក្យសម្រាប់បង្គាប់សេះឲ្យលើកជើងដោយសេចក្ដីថា លើក! ឬថា ឯងចូរលើក! ( ឯងចូរលើកជើងឡើង! ) ។”


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យក់» មានន័យដូចម្ដេច ?


យក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ហ្យក អ. ថ. ហ្យុក = យ៉ុក ) ឈ្មោះថ្មកែវវិសេស មានសាច់រឹងម៉ដ្ឋខៃ ច្រើនតែមានសម្បុរ-សឬខៀវ ជារបស់មានតម្លៃ ពួកចិនច្រើនប្រើជាគ្រឿងអលង្ការ ប្រដាប់ត្រចៀកឬប្រដាប់ដៃ ។
ឧទាហរណ៍៖ ថ្មយក់ ឬកែវយក់ កងយក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យកនៈ» មានន័យដូចម្ដេច ?


យកនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. យកន; សំ. យក្ឫត៑ ) ថ្លើម; ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះយកនៈ ឬព្រះយកនំ; ហៅថា យក្រឹត ក៏បាន : ព្រះយក្រឹត ( ថ្លើមក្សត្រិយ៍ ) ។ បើអនុលោមតាមឬធៀបនឹង សំ. យក្ឫត៑ គួរប្រើជា យក្កនៈ ឬ យក្កនំ ។”


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យកនំ» មានន័យដូចម្ដេច ?


យកនំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. យកនៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យក» មានន័យដូចម្ដេច ?


យក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាន់; នាំ, នាំទៅមក; ទទួល, ព្រមទទួល; ត្រូវការ; ជឿតាម; ប្រកាន់; ប្រកាន់តាម ។ ល។ : យកប្រាក់ទៅទិញស្រូវ; យកកូនទៅជាមួយផង; យកពាក្យគេ; យកគ្រូមកមើលជំងឺ ។ ល ។ យកការប្រាក់ ទទួលចំណេញលើសពីចំនួនប្រាក់ដើមដែលចងការឲ្យគេ ។ យកកំណើត ចាប់កំណើត ។ យកក្ដី ( ព. បុ. ) ប្រកាន់ទោស, ចាប់ដំណើរ ។ យកខុស ចាប់ខុស, ចាប់ប្រកាន់ថាខុស ។ យកខ្លួនពុំរួច ដោះខ្លួនពុំរួច ( ពីទុក្ខទោស ) ។ យកគាប់គួរ ផ្គាប់ផ្គុនឲ្យមានសេចក្តីគាប់គួរ ។ យកគុណ ឬ យកគុណយកស្រ័យ ទទួលបំណាច់គុណ, ទារគុណ, តវ៉ាថាខ្លួនមានគុណលើគេ ។ យកគំនិត ជឿតាមគំនិត : យកគំនិតគេ ។ យកចិត្ត ឬ យកចិត្តយកថ្លើម អនុលោមតាមឲ្យត្រូវចិត្តគេ, ផ្គាប់តម្រូវតាមចិត្តគេ ។ យកចិត្តទុកដាក់ ធ្វើសេចក្តីអើពើពុំប្រហែសធ្វេស ។ យកចំណេញ លៃលកឬគិតគៃឲ្យមានចំណេញ។ យកចំណេះ រៀនឲ្យបានចេះ ។ យកជ័យ ធ្វើឲ្យមានជ័យ, ដណ្តើមឲ្យមានជ័យ ។ យកជាកូន ទទួលប្តេជ្ញាឬព្រមទទួលអ្នកដែលមិនមែនកូនថាជាកូន ។ យកជាគ្នា ទទួលរាប់រកឲ្យបានជាគ្នា;…។ យកជាតិ ចាប់ជាតិ ចាប់កំណើត ។ យកជើងកប តែងតែធ្វើឲ្យមានសេចក្តីអន្តរាយរៀងរាល់ឆ្នាំ : កំពង់យកជើងកប កំពង់ដែលតែងតែមានមនុស្សស្លាប់ដោយលង់ទឹកឬដោយក្រពើខាំជាដើម ( ម. ព. ជើងកបផង ) ។ យកជើងរាទឹក ដាក់ជើងទៅក្នុងទឹករាមិនឲ្យទូកលឿនទៅមុខ ។ ព. ប្រ. ជំទាស់ដំណើរមិនឲ្យប្រព្រឹត្តទៅបាន ។ ព. ទ. បុ. បើមិនជួយចូកជួយចែវកុំយកជើងរាទឹក បើមិនជួយប្រឹងប្រែងខ្នះខ្នែងទេ កុំជំទាស់ឲ្យខូចការ ។ យកឈ្នួល ទទួលឈ្នួល ។ យកឈ្នះ ធ្វើឲ្យបានឈ្នះ, ខំប្រឹងឲ្យមានជម្នះ ។ យកឈ្មោះ ឬ យកកេរ្តិ៍ឈ្មោះ ធ្វើអោយមានឈ្មោះល្អចំពោះមកលើខ្លួន : ធ្វើការយកឈ្មោះ ។ យកដៃ ជួយធ្វើការឲ្យគេដើម្បីឲ្យគេជួយធ្វើការខ្លួនវិញតាមកំណត់វេលា ដែលហៅថា សងដៃ (អ្នកស្រុកខ្លះហៅថា យកវេរ; សងវេរ)។ យកដំបូន្មាន ទទួលធ្វើតាមពាក្យដំបូន្មាន។ យកតម្រាប់ ធ្វើតាមតម្រាប់។ យកទោស ប្រកាន់ទោស, ប្រកាន់ថាមានទោស ។ យកទោសយកពៃរ៍ ប្រកាន់ទោសកំហុសព្រមទាំងចងពៀរផង ( ម. ព. ពៃរ៍ ផង ) ។ យកទ្រព្យគេ ខ្ចីទ្រព្យគេមក ឬលួចទ្រព្យគេ ។ យកបុណ្យ ញ៉ាំងចិត្តឲ្យជ្រះថ្លាដោយជឿជាក់ថាបានបុណ្យ ។ យកបែប ធ្វើតាមបែប, ចម្លងបែប ។ យកប្តី ព្រមមានប្តី។ យកប្រពន្ធ ព្រមមានប្រពន្ធ ។យកពន្ធ ហូតពន្ធ, ទារពន្ធ ។ យកពាក្យ ជឿតាមពាក្យ ។ យកមាត់យកពាក្យ ទទួលព្រមឬជឿតាមពាក្យដែលគេថា ។ យកមុខ ឬ យកមុខយកមាត់ វាតអាទិ៍ឬជែកជែងធ្វើឲ្យមានមុខឈ្មោះចំពោះមកលើខ្លួន, ធ្វើឲ្យគេសរសើរខ្លួនម្នាក់ឯង ។ យកមែន យកជាមែន, ប្រាកដជាយក; រាប់ថាជាមែន, សំដៅតែត្រង់មែន។ យកសុខ ឲ្យបានសុខ : ខំអត់យកសុខ, ស្ងៀមយកសុខ, កាន់សីលយកសុខ ។ យកសម្តី កាន់ឬជឿតាមសម្តី ។ ព. ទ. បុ. មនុស្សយកសម្តី ដំរីយកភ្លុក មនុស្សយកសម្ដីជាការប្រាកដ, ឯដំរីយកត្រង់ភ្លុក ។ យកអង្វរ ទទួលព្រមតាមពាក្យអង្វរ ។ យកអាយុ ជួយសង្គ្រោះឲ្យមានអាយុជីវិត គឺជួយឲ្យរួចពីសេចក្ដីស្លាប់ ។ យកអាសា ជួយឈឺឆ្អាលតាមបំណងគេ, ជួយរ៉ាប់រង ភារៈតាមបំណងគេដោយពេញកម្លាំង ។ ល ។ ( ម. ព. អាសា ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យ» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈទី២៦ ក្នុងលំដាប់ពួកព្យញ្ជនៈទាំង៣៣តួ, ជាព្យញ្ជនៈទី ១ ក្នុងសេសវគ្គឬអវគ្គ, ជាតាលុជៈ, មានសំឡេងត្រង់ពិតាន, គឺត្រង់ក្រអូមមាត់; សំ. បា. អានថា យៈ ឬ យ៉ៈ។ តួ យ នេះមានសំឡេងជាពីរគឺ យ និង យ៉ ។ ក្នុងភាសាខ្មែរ យ ជាឃោសៈ, យ៉ ជាអឃោសៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្អមស្វា» មានន័យដូចម្ដេច ?


ម្អមស្វា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិម្យ៉ាង កម្ពស់ ១០-២០ស.ម ដុះក្នុងស្រែស្ងួតក្រោយរដូវច្រូត ឬលើដីសើម លើដីទំនាប និង លើភ្នំកម្ពស់រហូត ១៤០០ម នៃប្រទេសជាច្រើន ឥណ្ឌា អាស្សាម ចិនខាងត្បូង និង ឧបទ្វីបឥណ្ឌូចិនទាំងមូល។ ខ្មែរយើងមិនចូលចិត្តប្រើវាបង់សម្លឡើយ តែនៅស្រុកដទៃទៀតខ្លះ គេប្រើស្លឹកសម្រាប់ធ្វើគ្រឿងទេស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្អមស្រែ» មានន័យដូចម្ដេច ?


ម្អមស្រែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិប្រចាំឆ្នាំ កម្ពស់ ១០-៣០ស.ម ដុះលើដីសើម ឬក្នុងទឹកភក់ ឬទឹករាក់ៗ ក្នុងស្រែនៃប្រទេសកម្ពុជា លាវ វៀតណាម និងថៃ។ មែក និងស្លឹក មានក្លិនហាងឆួលលាយក្រអូបបន្តិចៗ ផ្កាសម្បុរស្វាយ ប្រើជាគ្រឿងបង់សម្លម្ជូរ ប្រើបានទាំងស្រស់ ទាំងក្រៀម។
ជារុក្ខជាតិស្មៅ ដែលដុះខ្លួនឯងតាមវាលស្រែ និងទំនាបលិចទឹក (ទឹកសាប) ផ្សេង ក្នុងប្រទេសកម្ពុជា។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្អមស្រែ – អំបូរ ៖ SCROPHULARIACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Limnophila geoffrayi Bonati. – ឈ្មោះអង់គ្លេស ៖ Swam leaf – ឈ្មោះបារាំង ៖ Herbe odorante – ប្រភពដើម ៖ កម្ពុជា ឡាវ វៀតណាម ថៃ(៥២) – លក្ខណៈរូបសាស្រ្ត ៖ ដើមប្រហោងមានរោមច្រើន កម្ពស់១០-៣០ស.ម។ ស្លឹក ទោលមានរោមដុះទល់ទង ឬដុះជុំវិញដើមពី៣-៥សន្លឹក និងរាងមានស៊ុតទ្រវែងគ្មានទង។ គែមស្លឹមមានធ្មេញរណារតិចៗ និងខាងក្រោមស្លឹកមានរោមពណ៌បៃតង។ ផ្កាតែ១ ដុះចេញពីប្រគាបស្លឹក មានពណ៌ស្វាយតិចៗ និងមានទងប្រវែង១,៥ស.ម។ ផ្លែរាងមូលតូចគ្មានរោម ខាងក្នុងមានគ្រាប់ច្រើន(៥៣)។ – លក្ខណៈអេកូឡូស៊ី ៖ ដុះលើដីខ្សាច់សើមៗតាមវាលស្រែ – លក្ខណៈជីវសាស្រ្ត ៖ មែក និងស្លឹកមានក្លិនហាងឆួលលាយក្រអូបតិចៗ (៥២,៥៣)។ បន្តពូជដោយគ្រាប់(៥៣)។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ជាគ្រឿងបង់ក្នុងសម្លរ (ទាំងស្រស់ និង គ្រាម) និងស៊ុប(៥២)។ ជាឱសថ៖ ព្យាបាលក្អកមាន់ គ្រុន គ្រួសក្នុងតម្រងនោម កើតបូស ពិសពស់ចឹក រលាកស្បែកមានខ្ទុះ និងរមាស់(៥៣)។
ឧទាហរណ៍៖ (៥២) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៤០២ (៥៣) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ១ ទំព័រ១៨៩ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្អមភ្នំ» មានន័យដូចម្ដេច ?


ម្អមភ្នំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិមួយប្រភេទ កម្ពស់ ២៤-៤០ ស.ម. គ្មានរោម មែកបែកជាច្រើន ពីគល់ ដុះក្រោមដើមឈើក្នុងព្រៃក្រាស់ ឬលើវាលស្មៅសើមៗ នៃភ្នំបូកគោ ។ គេនិយមគាស់ទៅដាំជាលម្អ ។ អ្នកស្រុករស់លើភ្នំប្រើដើមនេះ ផ្តល់កម្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្អមដី» មានន័យដូចម្ដេច ?


ម្អមដី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិពួកមួយ គល់វាលើដី ចុងដុះត្រង់ឡើងលើប្រវែង ២០-៣០ស.ម ដុះតាមទំនាប ឬលើដីសើមមានខ្សាច់នៃទ្វីបអូស្ត្រាលី និងចុងបូព៌ាប្រទេស។ មែក និងស្លឹកខ្ចីៗ គេប្រើជាគ្រឿងទេស សម្រាប់សម្លម្ជូរ។ តាមក្បួនបុរាណ គេផ្សំជាមួយថ្នាំដទៃទៀត ដើម្បីធ្វើឱសថព្យាបាលជំងឺញាក់សាច់ដុំ និងប្រកាច់ គេអាចប្រើសម្រាប់ធ្វើថ្នាំថែមុខឱ្យបានល្អ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្អមក្ដាម» មានន័យដូចម្ដេច ?


ម្អមក្ដាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិមួយប្រភេទ ជាពួកម្អមដែរ តែដើមនិងស្លឹកល្អិតបន្តិច ក្លិនហាងប្រហាតជាងម្អមធម្មតា, ប្រើជាគ្រឿងស្លម្ជូរមិនកើតទេ ប្រើជាអន្លក់ឬជាគ្រឿងភ្លាបានខ្លះ ( តាមចំណូលអ្នកដែលធ្លាប់ត្រូវការប្រើ ) ។

                          តិណជាតិវារនៅគល់ តែចុងដុះត្រង់ឡើងលើ កម្ពស់ប្រហែល ២០ ស.ម មានស្លឹក និងដើមល្អិតជាងម្អមស្វា ដុះលើដីខ្សាច់សើមៗ​ នៃឧបទ្វីបឥណ្ឌូចិន។ គេច្រើនប្រើដើមខ្ចីៗ និងស្លឹកធ្វើបន្លែឆៅ ឬជាគ្រឿងភ្លា។

                          រុក្ខជាតិស្មៅ ដែលដុះតាមវាលស្រែ និងទំនាបលិចទឹក (ទឹកសាប) ផ្សេង ក្នុងប្រទេសកម្ពុជា។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្អមក្តាម – អំបូរ ៖ SCROPHULARIACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Limnophila repens Benth. – ឈ្មោះអង់គ្លេស ៖ Swam leaf – ឈ្មោះបារាំង ៖ Herbe odorante – ប្រភពដើម ៖ កម្ពុជា ថៃ វៀតណាម ឡាវ ឥណ្ឌា និងចិនខាងត្បូង។ – លក្ខណៈរូបសាស្រ្ត ៖ រុក្ខជាតិវារនៅគល់ ដើមប្រហោងមានរោមច្រើន ចុងដុះ ត្រង់ទៅលើ កម្ពស់ប្រហែល២០ស.ម។ ទំហំដើម និងស្លឹកតូចជាងម្អមស្រែ និងម្អមស្វា(៥១)។ – លក្ខណៈជីវសាស្ត្រ ៖ ដុះលើដីខ្សាច់សើមៗតាមវាលស្រែ និងទំនាបលិចទឹក ផ្សេងៗ – លក្ខណៈអេកូឡូស៊ី ៖ ស្លឹកមានរសជាតិល្វីងតិចៗ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ យកធ្វើជាគ្រឿងផ្សំបង់ក្នុងសម្លរ បន្លែឆៅ និងគ្រឿងភ្លា(៥១)។
ឧទាហរណ៍៖ (៥១) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៤០៣ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្អម» មានន័យដូចម្ដេច ?


ម្អម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិពួកមួយ ដុះក្នុងទឹករាក់ឬនៅដីសើមតាមទំនាបឬវាលស្រែដោយអន្លើៗ, មានក្លិនហាងឆួលលាយក្រអូបបន្តិចៗ , ផ្កាសម្បុរស្វាយ, ប្រើជាគ្រឿងបង់សម្លម្ជូរបែបខ្លះ, ប្រើបានទាំងស្រស់ទាំងក្រៀម, ដែលនៅស្រស់ប្រើជាអន្លក់ក៏បាន, ម្អមមានពីរប្រភេទគឺ មួយប្រភេទដើមនិងស្លឹកខៀវ, មួយប្រភេទក្រហមចាស់ ។
ឧទាហរណ៍៖ សម្លម្ជូរបង់ម្អម ។ ព. កា. ថា : សម្លបង់ម្អម អ្នកដែលមិនតម គេច្រើនរាប់អាន កាលដល់រដូវ ពុំសូវដែលខាន ដួសពីរបីចាន ពុំខានទារទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ហ៊ិះៗ» មានន័យដូចម្ដេច ?


ម្ហ៊ិះៗ


មានន័យថា ( ម. ព. ម្ហេះៗ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ហែបម្ហប» មានន័យដូចម្ដេច ?


ម្ហែបម្ហប


មានន័យថា ( ម. ព. ម្ហេបម្ហប ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ហេះៗ» មានន័យដូចម្ដេច ?


ហេះៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានក្លិនធុំស្អុយខ្មោះបន្តិចៗយ៉ាងស្រាល
ឧទាហរណ៍៖ ក្លិនម្ហេះៗ; ធុំម្ហេះៗ; និយាយថា ម្ហ៊ិះៗ ក៏មាន ( តាមទម្លាប់ប្រើ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ហេបៗ» មានន័យដូចម្ដេច ?


ម្ហេបៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានអាការហេបៗ ។
ឧទាហរណ៍៖ ពោះម្ហេបៗ; ឃ្លានបាយម្ហេបៗ ( ស្រុកខ្លះនិយាយថា ម្ហេតៗ ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានអាការហេបៗ ។
ឧទាហរណ៍៖ ពោះម្ហេបៗ; ឃ្លានបាយម្ហេបៗ ( ស្រុកខ្លះនិយាយថា ម្ហេតៗ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ហេបម្ហប» មានន័យដូចម្ដេច ?


ម្ហេបម្ហប


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលធ្វើមាត់ទុលហើបៗដោយហត់ហបព្រោះខ្លាច ឬព្រោះស្លន់ខ្លាំង ។
ឧទាហរណ៍៖ និយាយម្ហេបម្ហប ( ម. ព. ត្រហេបត្រហប ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ហើបៗ» មានន័យដូចម្ដេច ?


ម្ហើបៗ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលហើបៗរឿយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ហូបអាហារសម្រាប់គោលបំណងកម្សាន្ត» មានន័យដូចម្ដេច ?


ម្ហូបអាហារសម្រាប់គោលបំណងកម្សាន្ត


👉ថ្នាក់ពាក្យជា គយ
មានន័យថា ម្ហូបអាហារដែលត្រូវបានប្រមូលក្នុងឱកាសនៃការធ្វើកីឡា ឬដើម្បីលម្ហែកម្សាន្តផ្សេងៗ ដូចជា កីឡាស្ទូចត្រី កីឡាប្រមាញ់។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ហូបអាហារ និងចំណីអាហារ» មានន័យដូចម្ដេច ?


ម្ហូបអាហារ និងចំណីអាហារ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សារធាតុទាំងអស់ ទោះត្រូវបានកែច្នៃទាំងស្រុង ត្រូវបានកែច្នៃពាក់កណ្ដាលសម្រេច ឬមិនទាន់កែច្នៃក្ដី ដែលមានទិសដៅសម្រាប់ជាអាហាររបស់មនុស្ស ដោយរាប់បញ្ចូលទាំងភេសជ្ជៈ ស្ករកៅស៊ូ និងសារធាតុទាំងអស់ ដែលត្រូវបានប្រើប្រាស់ ក្នុងការផលិត ការរៀបចំ ផលិត និងការកែច្នៃ “ម្ហូបអាហារ”។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ហូបអាហារ» មានន័យដូចម្ដេច ?


ម្ហូបអាហារ


👉ថ្នាក់ពាក្យជា គយ
មានន័យថា សារធាតុ ឬផលិតផលទំាងឡាយណា ដែលបានកែច្នៃរួចទាំងស្រុង ឬកែច្នៃបឋម ឬមិនទាន់បានកែច្នៃ ក្នុងគោលបំណងបរិភោគដោយមនុស្ស រាប់ទាំងភេសជ្ជៈ ស្ករកៅស៊ូសម្រាប់ទំពា ឬសារធាតុផ្សេងៗទៀត ដែលត្រូវប្រើប្រាស់ក្នុងការផលិតរៀបចំ ឬប្រព្រឹត្តិកម្មម្ហូបអាហារ មិនត្រូវរាប់បញ្ចូលចំណីសត្វ សត្វរស់ លើកលែងតែត្រូវបានដាក់លក់លើទីផ្សារសម្រាប់មនុស្សយកទៅបរិភោគ ភោគផលដំណាំរុក្ខជាតិ នៅមុនពេលប្រមូលផលផលិតផលឱសថដូចចែងក្នុងមាត្រា២និងមាត្រា៣នៃច្បាប់ស្តីពីការគ្រប់គ្រងឱសថ ថ្នំាជក់ និងផលិតផលថ្នាំជក់ ផលិតផលណាកូទិច ថ្នាំសណ្តំ គ្រឿងញៀន ព្រមទំាងសំណល់ និងសារធាតុពុលផ្សេងៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ហូប» មានន័យដូចម្ដេច ?


ម្ហូប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភោជនមានសម្លជាដើមសម្រាប់ហូប គឺសម្រាប់បរិភោគផ្សំនឹងបាយឬបបរ ឬក៏ផ្សំជាមួយនឹងនំដែលប្រើជាជំនួសបាយ ។
ឧទាហរណ៍៖ ម្ហូបក្រៀម, ម្ហូបទឹក, ម្ហូបឆ្ងាញ់ពិសា; បរិភោគតែម្ហូបទទេ ( ឥតបាយ ) ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះឱជារស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ហា» មានន័យដូចម្ដេច ?


ម្ហា


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យបរិវាររបស់ពាក្យ ម្ហូប ថា ។
ឧទាហរណ៍៖ ម្ហូបម្ហា ម្ហូបផ្សេងៗនេះខ្លះនោះខ្លះ ឬសរសេរជា ម្ហូបមហា ម្ហូបច្រើនមុខ ( ? ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ហបៗ» មានន័យដូចម្ដេច ?


ម្ហបៗ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបើកមាត់ហបៗរឿយៗ, ដែលហបខ្លាំង ។
ឧទាហរណ៍៖ ហាមាត់ម្ហបៗ, ធ្វើមាត់ម្ហបៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្សៅរមៀត» មានន័យដូចម្ដេច ?


ម្សៅរមៀត


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះហលិទ្ទចុណ្ណ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្សៅ» មានន័យដូចម្ដេច ?


ម្សៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផង់ដែលធ្វើអំពីអង្ករ, ពោត, សណ្ដែក, មើមដំឡូងជាដើម ។
ឧទាហរណ៍៖ ម្សៅខ្សាយ, ម្សៅដំណើប, ម្សៅជ្រែ, ម្សៅឈូក, ម្សៅដំឡូង, ម្សៅពោត, ម្សៅសណ្ដែក, ម្សៅល្មៀត ។ ល ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា នួនព្រះភក្រ្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្សេវ» មានន័យដូចម្ដេច ?


ម្សេវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ដិនប្រះសិវ អ. ថ. ឌិនប្រៈស៊ិវ ) ផង់ផ្ទុះពួកមួយមានច្រើនបែបសម្រាប់ប្រើជាគ្រឿងដុតឲ្យផ្ទុះឬផ្សំក្នុងការបាញ់កាំភ្លើងជាដើម; ច្រើនហៅថា រំសេវ ជាង ។
ឧទាហរណ៍៖ រំសេវកាំជ្រួច, រំសេវកាំភ្លើង, រំសេវផាវ, រំសេវភ្ញីទៀន ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្សៀត» មានន័យដូចម្ដេច ?


ម្សៀត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រយោជន៍, សេចក្ដីកើតការ ។
ឧទាហរណ៍៖ មានម្សៀត ។

                    ចោលម្សៀត មិនកើតការ, មិនបានការ, ប្រើការមិនកើត : មនុស្សចោលម្សៀត, របស់ចោលម្សៀត ។ បង់ម្សៀត បង់ប្រយោជន៍, អសារឥតការ, ដែលគួរតែចោល : ខូចបង់ម្សៀត ( ម. ព. បង់សៀត ផង ) ។ មានម្សៀត មានប្រយោជន៍, បានការ ។ ចោលម្សៀត ! មោឃៈ ! ( ព. ទ្រ. ម. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្សិលម្ង៉ៃមួយនាយ» មានន័យដូចម្ដេច ?


ម្សិលម្ង៉ៃមួយនាយ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យនិបាតប្រាប់វេលាក្នុងថ្ងៃមួយមុនថ្ងៃម្សិលម្ង៉ៃ ( ថ្ងៃទី ៤ មុនថ្ងៃនេះ ) ។
ឧទាហរណ៍៖ គាត់ចាប់ឈឺពីម្សិលម្ង៉ៃមួយនាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្សិលម្ង៉ៃ» មានន័យដូចម្ដេច ?


ម្សិលម្ង៉ៃ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យនិបាតប្រាប់វេលាក្នុងថ្ងៃមួយមុនថ្ងៃម្សិល ( ម្សិលមួយថ្ងៃ គឺថ្ងៃទី៣ មុនថ្ងៃនេះ ) ។
ឧទាហរណ៍៖ ពីម្សិលម្ង៉ៃ ខ្ញុំមិនបានទៅធ្វើការទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្សិលមិញ» មានន័យដូចម្ដេច ?


ម្សិលមិញ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. ម្សិល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្សិល» មានន័យដូចម្ដេច ?


ម្សិល


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យនិបាតប្រាប់វេលាក្នុងថ្ងៃមួយមុនថ្ងៃនេះ ( ថ្ងៃទី ២ មុនបន្ទាប់ថ្ងៃនេះ ) ។
ឧទាហរណ៍៖ ពីម្សិល, ពីថ្ងៃម្សិល, ពីម្សិលមិញគេបានមកចួបនឹងខ្ញុំហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្សាញ់» មានន័យដូចម្ដេច ?


ម្សាញ់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឆ្នាំទី ៦ ( ពស់ ) ។
ឧទាហរណ៍៖ ឆ្នាំម្សាញ់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ល៉ឹង» មានន័យដូចម្ដេច ?


ម្ល៉ឹង


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា យ៉ាងហ្នឹង, ដូច្នឹង ។ ពាក្យនិបាតប្រាប់អាការនៃសេចក្ដីកំបាំងឲ្យឃើញជាក់ច្បាស់ ។
ឧទាហរណ៍៖ ខូចម្ល៉ឹងៗ; ម្ល៉ឹងម្ល៉ឹងឬ ? ដល់ម្ល៉ឹង; ទាំងម្ល៉ឹង; ល្អម្ល៉ឹង; ឈឺធ្ងន់ម្ល៉ឹងហើយនៅតែក្អេងក្អាងទៀត ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ល៉ឹង» មានន័យដូចម្ដេច ?


ម្ល៉ឹង


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា យ៉ាងហ្នឹង, ដូច្នឹង ។ ពាក្យនិបាតប្រាប់អាការនៃសេចក្ដីកំបាំងឲ្យឃើញជាក់ច្បាស់ ។
ឧទាហរណ៍៖ ខូចម្ល៉ឹងៗ; ម្ល៉ឹងម្ល៉ឹងឬ ? ដល់ម្ល៉ឹង; ទាំងម្ល៉ឹង; ល្អម្ល៉ឹង; ឈឺធ្ងន់ម្ល៉ឹងហើយនៅតែក្អេងក្អាងទៀត ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ល៉ា» មានន័យដូចម្ដេច ?


ម្ល៉ា


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា អម្បាលម៉ាន, អម្បាលណា, យ៉ាងណា, ណាស់ណា; ពាក្យសម្រាប់និយាយផ្ទញ់ឲ្យអ្នកដែលលើកខ្លួនឯងបង្អាប់អ្នកដទៃ ។
ឧទាហរណ៍៖ ត្រង់គេចេះតែអាក្រក់ ចុះខ្លួនល្អម្ល៉ាទៅ ! ; ត្រង់គេឯងថាគេល្ងង់ ចុះខ្លួនឯងតើចេះម្ល៉ាទៅ ! ; នែកុំអួតតែខ្លួនពេក មិនម្ល៉ាទេ ! . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្លូលឿង» មានន័យដូចម្ដេច ?


ម្លូលឿង


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះស្រីបណ្ឌា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្លូព្រៃ» មានន័យដូចម្ដេច ?


ម្លូព្រៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្រុកមួយក្នុងកម្ពុជរដ្ឋ នៅក្នុងអំណាចខែត្រកំពង់ធំ, សព្វថ្ងៃនេះ នៅក្នុងខែត្រព្រះវិហារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្លូបាយ» មានន័យដូចម្ដេច ?


ម្លូបាយ


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះស្រីសន្លឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្លូទេស» មានន័យដូចម្ដេច ?


ម្លូទេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិមួយប្រភេទ, ស្លឹកដែលបេះទុកឲ្យស្រពាប់ មានក្លិនប្រហើរឈ្ងប់ស្រដៀងនឹងក្លិនស្លឹកតើយ, គេដំាយកស្លឹកប្រើជាគ្រឿងអប់សរសៃថ្នាំឬអប់ស្លឹកម្លូជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្លូ» មានន័យដូចម្ដេច ?


ម្លូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិឡើងជន្លង់ពួកមួយ មានឈ្មោះច្រើនយ៉ាង, ដើមនិងស្លឹកមានរសហាង ក្លិនប្រហើរឆួលបន្តិចៗ, គេដាំជារបរប្រើស្លឹកជាគ្រឿងផ្សំជាមួយនឹងកំបោរ, ស្លាជាដើម ទំពាបំបាត់ក្លិនមាត់មិនឲ្យធុំអាក្រក់ ។
ចុល្លព្រឹក្សតូចមួយប្រភេទ ជាវល្លិឡើងជន្លង់ ដើមកំណើតក្នុងប្រទេសជ្វា គេនាំមកដាគ្រប់ប្រទេសនៃអាស៊ីក្តៅ។ គេប្រើស្លឹកជាម្លូស៊ី។ គេយកកំបោរបៀកលើស្លឹក ហើយស៊ីជាមួយស្លាមួយចំណិត។ ក្នុងក្បួនឱសថបុរាណ គេយកស្លឹកម្លូរោលភ្លើង ស្អំលើកន្លែងហើម ឬដាក់លើដើមទ្រូងឱ្យបាត់ក្អក។ គេមូរស្លឹកម្លូជារាងសាជីសែនអ្នកតា។ ម្លូជាគ្រឿងដែលខានពុំបាន ក្នុងពិធីលើកស្លា និងអាពាហ៍ពិពាហ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្លឺតៗ» មានន័យដូចម្ដេច ?


ម្លឺតៗ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលដកកយឺតៗដោយខំប្រឹងលេបឬខំប្រឹងទាញជាដើម ។
ឧទាហរណ៍៖ ដកកម្លឺតៗ; គោប្រឹងទាញនង្គ័លម្លឺតៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្លិះស្រុក» មានន័យដូចម្ដេច ?


ម្លិះស្រុក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សកម្ពស់ ០.៥-១ ម ដុះលើវាលគ្មានដើមឈើក្នុងទ្វីបអាស៊ីអាគ្នេយ៍។ ម្លិះស្រុកខុសពីម្លិះធម្មតាឆ្ងាយណាស់ មិនមែនសន្តានជាមួយគ្នាទេ។ ដើមនេះគេនាំពូជទៅដាំក្នុងស្រុកជាច្រើននៃអាស៊ីទាំងមូលដោយផ្កា ស លាយផ្កាឈូក ក្លិនក្រអូបល្អ។ ស្លឹកគេប្រើធ្វើថ្នាំ។ គេត្រាំស្លឹកឱ្យក្មេងកើតបូសទ្រនិចងូត។ គេឆុងស្លឹកព្យាបាលជំងឺប្រមេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្លិះរួត» មានន័យដូចម្ដេច ?


ម្លិះរួត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ២-៥ ម ដើមកំណើតមិនប្រាកដ គេដាំជាលម្អ និងសម្រាប់យកក្លិនផ្កាពណ៌ស ក្រអូបត្រជាក់ប្រើការបានច្រើនយ៉ាង ដូចជា អប់ទឹក ឬចង កម្រង។ ផ្កាម្លិះរួតខុសពីម្លិះលាដោយមានផ្កាជារួតៗ ជាច្រើនស្រទាប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្លិះ» មានន័យដូចម្ដេច ?


ម្លិះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មល្លិកា ឬជា មល្លិ ក៏មាន ខ្លះ; ស. មះលិ អ. ថ. ម៉ៈលិ ) ឈើតូចពួកមួយ ផ្កាសម្បុរស ក្លិនក្រអូបត្រជាក់, គេដាំយកផ្កាប្រើការបានច្រើនយ៉ាង : ម្លិះរួត ម្លិះដែលមានផ្កាជារួតៗច្រើនស្រទាប់; ម្លិះលា ម្លិះដែលមានផ្ការីកលាឥតរួត ។
ជាចុល្លព្រឹក្សកម្ពស់ពី ១-២ ម ស្ទើវារ កំណើតក្នុងប្រទេសឥណ្ឌា គេនាំមកដំាគ្រប់ស្រុកក្ដៅ នៃទ្វីបអាស៊ី ជាលម្អ ដោយមានផ្កា ស ក្រអូបណាស់។ គេនិយមប្រើផ្កាសំរាប់លាយជាមួយតែ ឬធ្វើកម្រងស្វាគម៍ ឬកំរងថ្វាយព្រះ។ ខ្មែរយើងចូលចិត្តត្រាំផ្កាម្លិះក្នុងទឹកផឹក ឬទឹកលុបមុខ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្លាយៗ» មានន័យដូចម្ដេច ?


ម្លាយៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសព្ទវាចាវែងៗរង្វើលៗទាំងមិនសូវច្បាស់លាស់ផង ។
ឧទាហរណ៍៖ សម្ដីម្លាយៗ; និយាយម្លាយៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានសព្ទវាចាវែងៗរង្វើលៗទាំងមិនសូវច្បាស់លាស់ផង ។
ឧទាហរណ៍៖ សម្ដីម្លាយៗ; និយាយម្លាយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្លាន់» មានន័យដូចម្ដេច ?


ម្លាន់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានរសស្ទើរផ្អែមស្ទើរភ្លាវជាដើម ឬ ដែលរអៀចៗនាំឲ្យទ្រលាន់ ឬឆ្អើមលំបាកលេបឬក៏លេបមិនចុះ ។
ឧទាហរណ៍៖ ផ្អែមម្លាន់ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្លប់» មានន័យដូចម្ដេច ?


ម្លប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដែលមានស្រមោលបាំងកម្ដៅព្រះអាទិត្យ ។
ឧទាហរណ៍៖ ម្លប់ឈើ, ម្លប់ផ្ទះ, ជ្រកម្លប់ ។

                        ព. ប្រ. តេជះ, អំណាច, ទីពំនាក់ ។
ឧទាហរណ៍៖ សូមជ្រកកោនក្រោមម្លប់ព្រះពោធិសម្ភារបារមីព្រះករុណាជាម្ចាស់ជីវិតលើត្បូង; សូមជ្រកកោនក្រោមម្លប់ព្រះតេជព្រះគុណ; នៅក្នុងម្លប់ចៅហ្វាយនាយ ។

                        ស្រីចូលម្លប់ ស្ត្រីដែលដល់កាលកំណត់គ្រប់ការហើយ មាតាបិតាបង្ខាំងឲ្យនៅតែក្នុងផ្ទះ មិនឲ្យចេញឲ្យត្រូវថ្ងៃ លុះដល់គ្រប់កំណត់ថ្ងៃទើបឲ្យចេញពីម្លប់; ពិធីចូលម្លប់នេះរាប់ថាជាមង្គលមួយសម្រាប់ស្រ្តីខ្មែរ, ហៅថា មង្គលចូលម្លប់ ឬ ចូលម្លប់បង្គ្រប់ការ, ប៉ុន្តែមិនមែនសុទ្ធតែធ្វើទាំងអស់គ្នាទេ ( ច្រើនតែមិនបាច់ធ្វើ ) ក្នុងសម័យសព្វថ្ងៃនេះនៅមានធ្វើតិចគ្នាណាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រ័ក្សណ៍» មានន័យដូចម្ដេច ?


ម្រ័ក្សណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ម្រក្សណ; បា. មក្ខន “ជ័រ ឬប្រេងសម្រាប់លាបលន; ការលាបលន; ដំណើរលុបបំបិទគុណគេ” ) ឈ្មោះជ័រកើតអំពីដើមគ្រើលមានសម្បុរខ្មៅក្លិនហាងឆួល សម្រាប់ប្រើការលាបលន : លាបម្រ័ក្សណ៍ ។ ម្រ័ក្សណ៍បារំាង ម្រ័ក្សណ៍ដែលនាំមកពីប្រទេសបារំាង ។ ម្រ័ក្សណ៍រោល ចំហាយម្រ័ក្សណ៍ដែលរោលស្បែកមនុស្សឲ្យឡើងផេរកន្ទឹសស្កៀបខ្លាំងបណ្ដាលឲ្យចង់តែអេះ ( សរសេរក្លាយជា ម្រាក់ យូរអង្វែងណាស់មកហើយ, ត្រូវសរសេរ ម្រ័ក្សណ៍ វិញទើបត្រឹមត្រង់តាមប្រភពនៃពាក្យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រ៉ាងឡើយ» មានន័យដូចម្ដេច ?


ម្រ៉ាងឡើយ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. ម្រ៉ាង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រ៉ាង» មានន័យដូចម្ដេច ?


ម្រ៉ាង


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ព. បុ. ) ពុំសមបើ, ពុំគួរបើ; ម្ដេចឡើយក៏ ។
ឧទាហរណ៍៖ ឱ មទ្រីអើយ ម្រ៉ាងឡើយក៏នាងមកដួលដេកបាត់ស្មារតីដូច្នេះ ! ( ម. កណ្ឌមទ្រីបព្វៈ ) ។

                       កាលណា, កាលណាឡើយ, អង្កាល់ទៅហ្ន៎, អង្កាល់ទៅអេះ; ធ្វើម្ដេច
ឧទាហរណ៍៖ ម្រ៉ាងនឹងបានរួចចាកទុក្ខនេះ ! , ម្រ៉ាងឡើយនឹងបានឆ្លងមហាសាគរដ៏ធំធេងនេះរួច ! ។

                     ប្រហែលជា, ប្រហែលជា . . . ទេដឹង ?
ឧទាហរណ៍៖ ចុះឯព្រះបាទស្រីវេស្សន្ដរជាព្រះវររាជបិតានៃយើងខ្ញុំ ម្រ៉ាងពុំមែនជាព្រះរាជបុត្រព្រះអង្គ ជាអម្ចាស់ទេឬ ? ( សម្ដីជាលីកុមារ ឆ្លើយតបនឹងសម្ដីមន្ត្រីទាំងឡាយដែលនិយាយរិះគន់ព្រះវេស្សន្ដរ ។ ម. កណ្ឌមហារាជបព្វៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រះព្រៅ» មានន័យដូចម្ដេច ?


ម្រះព្រៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចមួយប្រភេទពួកជីរ ស្លឹក និងផ្កាផ្លែមានក្លិនហាងប្រហើរ ប្រើជាគ្រឿងបង់សម្លម្ជូរបែបខ្លះ ( ហៅថា ម្រះព្រៅតូច ឬ ម្រះព្រៅសម្ល ក៏បាន ) ។ ឈ្មោះឈើធំមួយប្រភេទមានខ្លឹមតែសាច់ស្ពោតៗ ក្លិនស្រដៀងនឹងម្រះព្រៅតូច, គេច្រើនប្រើធ្វើប្រអប់ឬហឹប ( ហៅថា ម្រះព្រៅធំ ឬ ម្រះព្រៅភ្នំ ក៏បាន ) ។
ឈ្មោះតិណជាតិម្យ៉ាង ដែលគេនិយម ដាំក្នុងប្រទេសក្តៅ ដើម្បីយកគ្រាប់ ត្រាំទឹកផឹកជាភេសជ្ជៈ ។ គ្រាប់ម្រះព្រៅ ឬគ្រាប់ជីរ តែងមានលក់ក្នុងផ្សា ពេលខ្លះ គេនាំយកទៅលក់ឯបរទេសផង ។ ស្លឹកម្រះព្រៅជាគ្រឿងទេសសម្រាប់ បង់សម្លឱ្យមានក្លិនក្រអូប ។ តាមក្បួនឱសថបុរាណ គ្រាប់ម្រះព្រៅ ជាថ្នាំជួយឱ្យសម្រាលកូនបានឆាប់រហ័ស។

                          ជីរមួយប្រភេទ ដែលគេដាំជាទូទៅនៅតាមទីក្រុង និងជនបទក្នុងប្រទេសកម្ពុជា។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ជីរម្រះព្រៅ – អំបូរ ៖ LAMIACEAE (Labiatae) – ឈ្មោះវិទ្យាសាស្រ្ត ៖ Ocimum tenuiflorum/sanctum L. – ឈ្មោះអង់គ្លេស ៖ Holy/monk/red/sacrec basil – ឈ្មោះបារាំង ៖ Basilic des moines – ប្រភពដើម ៖ មិនមានព័ត៌មាន – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់៨០-១០០ស.ម មែកមានពណ៌ស្វាយក្រម៉ៅ ឬពណ៌សមានរោម។ ស្លឹករាងស៊ុតទល់ទងគ្នា គែមស្លឹក មានរាងធ្មេញរណារពណ៌ក្រហមស្វាយមានរោមទាំងសងខាង។ កញ្ចុំផ្កាដុះចេញពីចុងមែកមានពណ៌ស ឬស្វាយ និងមានទងវែង។ ទងមានផ្កាជាថ្នាក់ៗពី៦-៨ថ្នាក់ និងមានក្លិនប្រហើរ ដែលក្នុងមួយផ្លែមាន៤គ្រាប់តូចៗពណ៌ត្នោត។ – លក្ខណៈជីវសាស្ត្រ ៖ ក្លិនក្រអូបប្រហើរ និងមានរសជាតិហឹរ ប្រហើរ និងក្តៅ – លក្ខណៈអេកូឡូស៊ី ៖ ដុះនៅតំបន់ក្តៅបង្គួរ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្លឹកប្រើជួយឱ្យមានក្លិនឈ្ងុយក្នុងម្ហូប អាហារ ជាពិសេសសម្ល ឆាគ្រឿង និងត្រីកប់។ល។ ជាឱសថ៖ គ្រាប់ប្រើជាថ្នាំជួយឱ្យសម្រាលកូនបានឆាប់រហ័ស(៣៥)។ ដើមទាំងមូល ព្យាបាលគ្រុនក្តៅ ឈឺពោះ រាក តឹងទ្រូង ក្អក ស្តោះស្កន់ និងជួយឱ្យដើរខ្យល់(៣៦)។
ឧទាហរណ៍៖ (៣៥) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៤៧៧ (៣៦) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០១០ ភាគ១ ទំព័រ៨៩ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រះខ្មោច» មានន័យដូចម្ដេច ?


ម្រះខ្មោច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិមែកឆ្មារមួយប្រភេទ មិនសូវមានរោមទេ តែមានស្លឹកច្រើនសណ្ឋាន ដុះក្នុងទីវាលណៃទ្វីបអាស៊ីផ្នែកក្តៅ។ គេតែងប្រើឫសធ្វើថ្នាំបញ្ចុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រះ» មានន័យដូចម្ដេច ?


ម្រះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. មះរះ អ. ថ. ម៉ៈរ៉ៈ ) ឈ្មោះវល្លិដំណាំឡើងទ្រើងមួយប្រភេទ មានស្លឹកឆែកៗ ផ្លែមានពករម៉ិងរម៉ង់; ស្លឹក, ត្រួយនិងផ្លែមានរសល្វីង ប្រើការជាបន្លែ ឬផ្លែប្រើជាអន្លក់ក៏បាន; ម្រះមានឈ្មោះផ្សេងៗមាន ម្រះទេស, ម្រះភ្លុក ជាដើម ។ ព. ប្រ. អ្វីៗ ដែលដុះសាច់រម៉ិងរម៉ង់ដូចផ្លែម្រះ ។
ឧទាហរណ៍៖ ភ្លុកដុះម្រះ, ស្នែងរមាំងដុះម្រះ . . . ។

                      ឈ្មោះវល្លិដំណាំប្រចាំឆ្នាំមួយប្រភេទវារឡើងទ្រើង នាំពីប្រទេសឥណ្ឌាមកដាំគ្រប់ប្រទេសក្ដៅលើសកលលោក ។ ស្លឹកខ្ចី និងផ្លែខ្ចីមានរសល្វីង ប្រើការជាបន្លែ ឬផ្លែប្រើអន្លក់បាន។ ស្លឹកខ្មែរប្រើសំរាប់បង់សម្លកកូរ ។ គ្រូថ្នាំបុរាណច្របាច់ស្លឹ្កកយកទឹកឲ្យអ្នកឈឺជំងឺគ្រុនចាញ់ផឹកពេលញាក់ម្ដងៗ ។ នៅស្រុក portorico (អាមេរិកក្ដៅ) គេប្រើដើមម្រះ ធ្វើជាថ្នាំព្យាបាល ជំងឺទឹកនោមផ្អែម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រោម» មានន័យដូចម្ដេច ?


ម្រោម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះភមរជាតិពួកមួយ ស្រដៀងនឹងឃ្មុំតែតូចៗ, មិនចេះទិចទេ ( ព្រោះគ្មានទ្រនិច ) ចេះតែខាងរោមខាំបន្តិចៗ, ត្រឹបយកទឹកដមនិងលំអងផ្កាដូចឃ្មុំ តែធ្វើសំបុកនៅក្នុងរន្ធឈើ មានទឹកផ្អែមឈ្ងុយ មានក្រមួនព័ណ៌ខ្មៅហៅថា ជ័រម្រោម; ម្រោមមានពីរយ៉ាងគឺ ម្រោមខ្សាយ ឬ ម្រោមតូច មានរូបតូចៗបន្តិច មានទឹកផ្អែមឈ្ងុយស្រាល ។
ឧទាហរណ៍៖ ម្រោមដំណើប ឬ ម្រោមធំ មានរូបធំៗបន្តិច មានទឹកផ្អែមឈ្ងុយឆ្អិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រែងភ្លើង» មានន័យដូចម្ដេច ?


ម្រែងភ្លើង


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ភាគល្អិតដែលកកើតឡើងនៅពេលមានចំហេះមិនសព្វនៃសមាសធាតុ អ៊ីដ្រូកាបួ ដែលភាគច្រើនសម្បូរកាបូន និងមានបរិមាណអុកស៊ីសែននិង អ៊ីដ្រូសែនតិចក្រោមរូបភាពជាក្រុមកាបុកស៊ីលនិងផេណុល ហើយបង្កជារចនាសម្ព័ន្ធក្រាហ្វិតមិនពេញលេញ​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រែង» មានន័យដូចម្ដេច ?


ម្រែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ទិលខ្មៅដែលកកើតអំពីផ្សែងហុយកាន់កកជាដុំធូលី ។
ឧទាហរណ៍៖ ម្រែងប្រេងកាត ម្រែងដែលកើតអំពីផ្សែងអុជប្រេងកាត; ម្រែងភ្លើង ម្រែងដែលកើតអំពីផ្សែងភ្លើងចង្ក្រានជាដើម . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រេញទួល» មានន័យដូចម្ដេច ?


ម្រេញទួល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមឈើ កម្ពស់ ៨ -១០ម ដុះក្នុងព្រៃក្រាស់ លើដីទួលក្រោម ១៣០០ ម នៃប្រទេសចិន និងឥណ្ឌូចិន។ ឈើល្អគួរសម អាចសង់ផ្ទះបាន តែមិនសូវជាប់នឹងមាត់កណ្តៀរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រេញគង្វាល» មានន័យដូចម្ដេច ?


ម្រេញគង្វាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បិសាចពួកមួយ តាមពាក្យបរម្បរាថា តែងសម្ដែងខ្លួនឲ្យឃើញរូបជាកូនក្មេង នៅអាស្រ័យតាមដងព្រៃ ជាបិសាចគ្រប់គ្រងឃ្វាលរក្សាពូកសត្វព្រៃ; អ្នកខ្លះដែលប្រកាន់ជឿខ្មោចបិសាច រមែងរាប់អានបូជាដោយផ្ទុកផ្ដាក់ថាឲ្យជួយឃ្វាលរក្សាគោក្របីឬដំរីសេះឲ្យផង ។
ឧទាហរណ៍៖ ព្រៃនុះមានម្រេញគង្វាលពូកែណាស់ ( អ្នកស្រុកខ្លះហៅថា ខ្មោចព្រៃ ឬ បិសាចព្រៃ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រេញ» មានន័យដូចម្ដេច ?


ម្រេញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. មះរេ៏ង អ. ថ. ម៉ៈរ៉ិង ) ឈ្មោះរោគពួកមួយ មានច្រើនបែប បណ្ដាលឲ្យសាច់ព្រោកជ្រោកជ្រាកធ្វើឲ្យស្គម ច្រើនតែចាប់កើតត្រង់ក ជារោគរឹងត្អឹងរក្សាឲ្យជាបានដោយកម្រណាស់
ឧទាហរណ៍៖ ម្រេញក្រាប់, ម្រេញបណ្ដើរកូន, ម្រេញទាម, ម្រេញបែក . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រេញ» មានន័យដូចម្ដេច ?


ម្រេញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. មះរេ៏ង អ. ថ. ម៉ៈរ៉ិង ) ឈ្មោះរោគពួកមួយ មានច្រើនបែប បណ្ដាលឲ្យសាច់ព្រោកជ្រោកជ្រាកធ្វើឲ្យស្គម ច្រើនតែចាប់កើតត្រង់ក ជារោគរឹងត្អឹងរក្សាឲ្យជាបានដោយកម្រណាស់ ។
ឧទាហរណ៍៖ ម្រេញក្រាប់, ម្រេញបណ្ដើរកូន, ម្រេញទាម, ម្រេញបែក . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រេចទន្សាយ» មានន័យដូចម្ដេច ?


ម្រេចទន្សាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្យម្យ៉ាងដុះឡើងត្រង់មានកម្ពស់ ០.៥-២ ម ដុះទីវាលដែលមានកំដៅថ្ងៃ ឬក្រោមដើមឈើក្នុងព្រៃល្បោះនៃប្រទេសអាស៊ីផ្នែកក្តៅ។ ស្លឹកមានក្លិនឈ្ងុយ សម្រាប់ធ្វើថ្នាំរំងាប់ចុកពោះ។ មែកធាងម្រេចទន្សាយអ្នកខ្លះ គេយកធ្វើអំបោស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រេចកង្កែប, ម្រេចទេស» មានន័យដូចម្ដេច ?


ម្រេចកង្កែប, ម្រេចទេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅមួយប្រភេទ ដើមរឹងស្រួយ មានផ្លែគ្រាប់ល្អិត ក្លិនប្រហើរឆួលស្រដៀងនឹងក្លិនផ្លែម្រេចខ្ចី ។

                         ស្មៅប្រចាំឆ្នាំមួយប្រភេទ កម្ពស់ ១០-៧០ សង់ទីម៉ែត្រ មានផ្កាខៀវ ជាចង្កោម ដុះក្នុងទីវាល នៃប្រទេសឥណ្ឌូចិន និងឥណ្ឌា។ គេនិយមប្រើស្លឹក ដែលមាក្លិនឈ្ងុយ បុកឱ្យល្អិត ហើយបំពោកលើពេលមានជំងឺ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រេច» មានន័យដូចម្ដេច ?


ម្រេច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. មរីច ; បា. មរិច ; ហិណ្ឌី មរិចា ) ឈ្មោះដំណាំឡើងជន្លង់មួយប្រភេទ ដើមនិងស្លឹកស្រដៀងនឹងម្លូ តែស្លឹកតូចៗក្រាស់រឹងជាងម្លូ ផ្លែចេញជាស្មែង គ្រាប់មូលៗល្អិតៗមានក្លិនហឹរប្រហើរឆួល ប្រើជាគ្រឿងផ្សំម្ហូបឬជាថ្នាំក្ដៅ, ជាដំណាំមានប្រយោជន៍សំខាន់មួយប្រភេទ ក្នុងកម្ពុជរដ្ឋមានដាំក្នុងខែត្រកំពតច្រើនជាងទីឯទៀត។ ម្រេចកោរ ឬ ម្រេចស ម្រេចដែលគេបេះផ្លែទុំ ហើយត្រាំទឹកឲ្យរលួយសំបកនៅតែគ្រាប់ មានសម្បុរសដូចគ្នានឹងម្រេចអាចម៍សត្វដែរ ( ម្រេចនេះបែបដែលសម្រាំងមានតម្លៃជាងម្រេចធម្មតាដែលហៅថា ម្រេចខ្មៅ ) ។ ម្រេចអាចម៍សត្វ ( —អាច់សាត់ ) គ្រាប់ម្រេចដែលជាអាចម៍សត្វបក្សីចំពួកខ្លះមានពពេចជាដើម ព្រោះវាចឹកស៊ីផ្លែម្រេចទុំ ( មានតម្លៃស្មើគ្នានឹងម្រេចសយ៉ាងល្អ ) ។
វល្លិតោងជន្លង់ មែកប្រវែង ៨-១០ ម គេដាំនៅប្រទេសក្តៅដើម្បីយកផ្លែធ្វើជាគ្រឿងេសហឺរ។ មុនឆ្នាំ១៩៧០ខែ្មរយើងដាំម្រេច ដោយប្រពលលក្ខណៈក្នុងខេត្តកំពត។​ ម្រេចជាឱសថក្នុងសម្រាប់រំងាប់រោគផ្សេង ដូចជាគ្រុន រាកមួល ។ល។

                         ជារុក្ខជាតិវល្លិតោងឡើងជន្លង់ ដែលគេនិយមដាំក្នុងខេត្តកំពត កំពង់ចាម រតនគិរី មណ្ឌលគិរីជាដើម។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្រេច – អំបូរ ៖ PIPERACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Piper nigrum L. – ឈ្មោះអង់គ្លេស ៖ Black peper – ឈ្មោះបារាំង ៖ Poivre (noir) – ប្រភពដើម ៖ មិនទាន់មានព័ត៌មាន – លក្ខណៈរូបសាស្រ្ត ៖ ដើមទន់ប្រវែង៨-១០ម មានឫសតាមថ្នាំងនីមួយៗ សម្រាប់តោង(៥៤,៥៥)។ ស្លឹកដុះឆ្លាស់ទង រាងស៊ុតទូលាយស្រូចចុង ពណ៌បៃតងប្រម៉ៅរលោង មានបណ្តោយ១០-១៥ស.ម និងទទឹង៦-១០ស.ម(៥៥)។ កញ្ចុំផ្កាជាចង្កោមកួរតូចៗមូលទ្រវែង និងដុះទល់ទងជាមួយស្លឹក។ ផ្កាតូចៗមានទងខ្លីជាប់ទងកួរ។ ផ្លែរាងមូល តម្រៀបជាកួរវែងៗ មានសាច់តែមួយទំហំ៦មម។ ផ្លែខ្ចីមានពណ៌បៃតងចាស់ ផ្លែទុំមានពណ៌ក្រហម និងមានពណ៌ខ្មៅសម្បកជ្រួញក្រោយពេលហាលស្ងួត(៥៥)។ – លក្ខណៈអេកូឡូស៊ី ៖ដាំក្នុងតំបន់មានអាកាសធាតុក្តៅ ពិសេសនៅតំបន់ដី ក្រហម – លក្ខណៈជីវសាស្រ្ត ៖ មានក្លិនឆួល និងរសជាតិហឹរ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ បង្កើនរសជាតិហឹរ និងជួយកាត់ក្លិនឆ្អាប ក្នុងម្ហូបអាហារ ដូចជាសម្ល ឆា ប្រឡាក់ ចំហុយ និងទឹកជ្រលក់។ ម្រេចក៏អាចយកមកធ្វើជាបន្លែបាដែរ ពិសេសសម្រាប់ឆា (ផ្លែខ្ចី)។ ជាឱសថ៖ ព្យាបាលគ្រុន ចុកពោះ រាកមួល ក្អួតចង្អោរ និងប្រើជាថ្នាំក្តៅបណ្តេញធាតុត្រជាក់ និងជួយរំលាយអាហារ៥៤,៥៥)។ ផ្សេងៗ៖ គេធ្វើម្រេចស ឬម្រេចអាចម៍សត្វ ដោយយកម្រេចទុំមកលាងឈ្លីយកសម្បកចេញ និងហាលឱ្យស្ងួត(៥៥)។
ឧទាហរណ៍៖ (៥៤) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៥០២ (៥៥) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ៤ ទំព័រ៨៨ ។

                       សត្វដែលមានមាឌតូចទាបរេញតាមពូជ ផ្សេងទីទៃខុសពីមាឌសត្វពូជឯទៀតក្នុងជាតិត្រូវគ្នា ។
ឧទាហរណ៍៖ ឆ្កែម្រេច, មាន់ម្រេច ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រើមព្រះ» មានន័យដូចម្ដេច ?


ម្រើមព្រះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសុខុមសត្វមួយប្រភេទ ពួកសហស្សបទី កើតនៅតែនឹងដីសើម ជ្រកអាស្រ័យនៅនឹងទីសុកមម៉ុកដែលមានស្លឹកឈើ ឬសម្រាមជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រុំ» មានន័យដូចម្ដេច ?


ម្រុំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ម្រុម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រុម» មានន័យដូចម្ដេច ?


ម្រុម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ឥណ្ឌា មរុម ) ឈ្មោះឈើមួយប្រភេទ មែកស្រួយងាយបាក់ ជាជាតិឈើចាញ់ទឹក, ស្លឹកខ្ចីប្រើជាបន្លែស្លស្រឡក់ ផ្លែវែងៗ សាច់រឹងមានសរសៃ ប្រើជាបន្លែស្លម្ជូរបាន ( សរសេរ ម្រុំ ក៏បាន ) ។
ឈ្មោះចុល្លព្រឹក្ស ឬព្រឹក្សតូចមួយប្រភេទកម្ពស់ ៣-១០ ម មានដើមកំណើតក្នុងប្រទេសឥណ្ឌា ឬ​ប៉ាគ្សីតង់ គេនាំមកដាំនៅទ្វីបអាស៊ីអាគ្នេយ៍ ស្លឹក ផ្កា និងផ្លែខ្ចី ប្រើធ្វើបន្លែបាន (ស្លឹកខ្ចីប្រើស្លស្រឡក់ ផ្លែវែងៗមានសរសៃប្រើជាបន្លែស្លម្ជូរ ) ។ ស្លឹកចាស់ ឬ​ខ្ចី អាចឲ្យគោ ក្របីស៊ីបាន ។ គ្រាប់ផ្លែម្រុម គេអាចចម្រាញ់យកប្រេង ម៉្យាងបរិភោគបាន និងប្រើដាក់ ទឹកអប់ដើម្បីឲ្យក្លិនក្រអូបនៅជាប់មិនប្រែ​។ គ្រូបុរាណ ប្រើសម្បកធ្វើជាថ្នាំកម្លាំងសំរាប់នារីទើបសំរាលកូនហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រឹទិនី» មានន័យដូចម្ដេច ?


ម្រឹទិនី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ម្ឫទិនី ) ដីល្អ, ដីមានជីជាតិ ( ព. កា. ) ។
ឧទាហរណ៍៖ ម្រឹទិនីជាទីគួរពេញចិត្ត មិនស្បិតគាស់រានឲ្យមានរបរ ដេកផ្សងព្រេងចាំផលដ៏បវរ អរមុនស៊ូទ្រំាខ្សត់អត់ស៊ីចាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រឹត្យូវ» មានន័យដូចម្ដេច ?


ម្រឹត្យូវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ម្រឹត្យុ ) ។
ឈ្មោះជំងឺមយយប្រេទដែលអ្នកជំងឺមានអាការៈភ័យខ្លាច មិនមាត់ក រសាប់សសល់ចេះតែចង់ដើរឱ្យបាត់ពីផ្ទះ។ តាមជំនឿអរូបីខ្មែរ នៅពេលស្ថានភាពធ្ងន់ធ្ងរ គេឃើញអ្នកជំងឺកំបុតក្បាល។ តាមជំនឿខ្មែរ គេថា ព្រលឹងទាំង ១៩ របស់ជននោះមិននៅគ្របក្នុងខ្លួន ឬមានគេយកព្រលឹងទៅ។ ពាក្យនេះ អ្នកខ្លះនិយាយក្លាយជា ប្រមាត់ត្រយូវ ក៏មាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖