Posted on Leave a comment

តើពាក្យ «ម្រឹត្យុសយ្យា» មានន័យដូចម្ដេច ?


ម្រឹត្យុសយ្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ម្ឫត្យុឝយ្យា; បា. មច្ចុសេយ្យា ) ទីដេកស្លាប់, ដំណេកស្លាប់, កន្លែងដេកស្លាប់ ( ហៅថា មច្ចុសេយ្យា ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រឹត្យុ» មានន័យដូចម្ដេច ?


ម្រឹត្យុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ម្ឫត្យុ ; បា. មច្ចុ ) សេចក្ដីស្លាប់, យមរាជ ( ខ្មែរនិយាយក្លាយជា ម្រឹត្យូវ មកយូរហើយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រឹតក» មានន័យដូចម្ដេច ?


ម្រឹតក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មរតក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រឹត» មានន័យដូចម្ដេច ?


ម្រឹត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីស្លាប់, បុគ្គលស្លាប់ ( ម. ព. អម្រឹត ផង ) ។
មើលពាក្យមត្តប្បមាណ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ម្ឫត; បា. មត ) ដែលស្លាប់ហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រឹគ» មានន័យដូចម្ដេច ?


ម្រឹគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. មិ្ឫគ; បា. មិគ ) សត្វចតុប្បាទព្រៃទូទៅមានសីហៈ, ខ្លា, ឈ្លូស, ប្រើស, ក្ដាន់, រមាំង, ជាដើម ។
ឧទាហរណ៍៖ ពួកម្រឹគ, ហ្វូងម្រឹគ; ព្រានម្រឹគ; បើញីជា ម្រឹគី ។

                     ម្រឹគជាតិ ( ម. ព. មិគជាតិ ) ។ ម្រឹគជីវ័ន ( ម្រឹគៈ— ) អ្នកចិញ្ជឹមជីវិតដោយការបរបាញ់ម្រឹគយកសាច់ជាដើមលក់ដូរ ( ពា្រនម្រឹគ ) ។ ម្រឹគទាយពន ឬ —វ័ន ( ម. ព. មិគទាយពន ) ។ម្រឹគព័ន្ធន៍ ( ដូចគ្នានឹង មិគព័ន្ធន៍ ដែរ ) ។ ម្រឹគរាជ ( ម. ព. មិគរាជ ); បើញីជា ម្រឹគរាជិនី ( ស្ដេចម្រឹគញី ) ។ ម្រឹគីម្រឹគា ពួកម្រឹគញីនិងម្រឹគឈ្មោល ។ ម្រឹគេន្ទ្រ ( —គេន ) ស្ដេចម្រឹគ ( ច្រើនសំដៅសត្វសីហៈ ) ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រឹកម្រៃ» មានន័យដូចម្ដេច ?


ម្រឹកម្រៃ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប៉ផ្អែបឥតស្រាក, ដែលសង្រេងសង្រៃមិនដាច់ ។
ឧទាហរណ៍៖ យំម្រឹកម្រៃ, កើតទុក្ខម្រឹកម្រៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រីកៗ» មានន័យដូចម្ដេច ?


ម្រីកៗ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដែលចេញអាការរីកៗរឿយៗ ។
ឧទាហរណ៍៖ ធ្វើមុខម្រីកៗ, មេអំបៅធ្វើស្លាបម្រីកៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រិញ» មានន័យដូចម្ដេច ?


ម្រិញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយប្រភេទកម្ពស់ ៦- ៨ ម មានសំបកពណ៌ប្រផេះ​ ដុះក្នុងព្រៃល្បោះ នៃប្រទេសកម្ពុជា​ ឡាវ និង​វៀតណាម ។ គេច្រើនដាំ ដើមម្រិញជាលម្អ ។ ឈើអាវចប្រើសង់រោងបណ្ដោះអាសន្នបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រាមមេដៃ» មានន័យដូចម្ដេច ?


ម្រាមមេដៃ


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះអង្គុដ្ឋង្គុលី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រាមនាងដៃ» មានន័យដូចម្ដេច ?


ម្រាមនាងដៃ


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះកនិដ្ឋង្គុលី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រាមនាងជើង» មានន័យដូចម្ដេច ?


ម្រាមនាងជើង


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះកនិដ្ឋបាទ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រាមនាង, ប្រផូ» មានន័យដូចម្ដេច ?


ម្រាមនាង, ប្រផូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សស្ទើរវា ពេលខ្លះដុះជាវល្លិធំប៉ុនម្រាមដៃលើទីវាល ឬលើទួល ដែលមានដីជាតិកំបោរ ឬជាតិថ្មដុស នៃអាស៊ីផ្នែកអាគ្នេយ៍ ។ គ្រូខ្មែរ កាត់ដើមជាកង់ៗ ហើយស្ងោរធ្វើជាថ្នាំជំងឺគ្រុន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រាមជើងកណ្តាល» មានន័យដូចម្ដេច ?


ម្រាមជើងកណ្តាល


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះមជ្ឈិមបាទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រាមកូនដៃ» មានន័យដូចម្ដេច ?


ម្រាមកូនដៃ


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះអនុជង្គុលី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រាមកូនជើង» មានន័យដូចម្ដេច ?


ម្រាមកូនជើង


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះអនុជបាទ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រាមកណ្តាលដៃ» មានន័យដូចម្ដេច ?


ម្រាមកណ្តាលដៃ


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះមជ្ឈិមមង្គុលី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រាម, កំព្រាម» មានន័យដូចម្ដេច ?


ម្រាម, កំព្រាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិធំមួយប្រភេទ មានប្រវែងរហូត ១០ ម ដុះតាមមាត់ទឹកលើដីទំនាប ដែលមានឧព្វេធមិនលើសពី ២០០ ម ក្នុងប្រទេសថៃ និងខ្មែរ។ ដើមគេប្រើសង់រោងបណ្តោះអាសន្នបាន ឬសម្រាប់ធ្វើរបង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រាម» មានន័យដូចម្ដេច ?


ម្រាម


👉ថ្នាក់ពាក្យជា នាមសព្ទ

មានន័យថា សរីរាវយវៈដែលបែកជាខ្នែងចេញពីទីបំផុតបាតដៃបាតជើង, ក្នុងម្ខាងៗមានប្រាំៗ ។
ឧទាហរណ៍៖ ម្រាមដៃ, ម្រាមជើង; រ. ស. ហៅ ព្រះអង្គុលី , ហៅថា ព្រះអង្គុលីព្រះហស្ដ ( ម្រាមដៃ ), ព្រះអង្គុលីព្រះបាទ ( ម្រាមជើង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រាក់» មានន័យដូចម្ដេច ?


ម្រាក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. បុ. ) ក្លើស្រី គឺក្លើស្រី និងស្រី ឬពាក្យប្រុសហៅស្រីជាប្រពន្ធរបស់ក្លើ ។
ឧទាហរណ៍៖ ម្រាក់អើយ, សុខសប្បាយទេឬ ? ។

                    ក្លើម្រាក់ ក្លើនិងម្រាក់ គឺក្លើប្រុសនិងក្លើស្រី ។
ឧទាហរណ៍៖ សុំគ្នាជាក្លើម្រាក់ , ធ្វើកើ្លម្រាក់នឹងគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្រយ» មានន័យដូចម្ដេច ?


ម្រយ


👉ថ្នាក់ពាក្យជា សំខ្យាសព្វ
មានន័យថា ប្រើជា ន. ( ព. សា. ) មួយរយគឺដប់ ១០ ដង ( ១០០ ) ។
ឧទាហរណ៍៖ របស់នេះថ្លៃម្រយរៀល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្យ៉ាង» មានន័យដូចម្ដេច ?


ម្យ៉ាង


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា មួយយ៉ាង ។ ម្យ៉ាងដែរ មួយយ៉ាងដែរ ។ ម្យ៉ាងទៀត មួយយ៉ាងទៀត ។ ម្យ៉ាងវិញទៀត មួយយ៉ាងថែមទៀត, មួយយ៉ាងផ្សេងទៀត, មួយយ៉ាងដទៃទៀត ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្យីម្យ៉» មានន័យដូចម្ដេច ?


ម្យីម្យ៉


មានន័យថា ( ព. សា. ) ដូចគ្នានឹង មយីមយា ដែរ ( មើលក្នុងពាក្យ មយី និង មាយី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្យីម្យា» មានន័យដូចម្ដេច ?


ម្យីម្យា


មានន័យថា ( ព. សា. ) ដូចគ្នានឹង មយីមយា ដែរ ( ប្រើតាមទម្លាប់ស្រួលមាត់ ឬប្រើក្នុងកាព្យដែលមានទំនងឲ្យប្រើ ) ។ មើលក្នុងពាក្យ មយី, មាយា, មាយី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្យាម» មានន័យដូចម្ដេច ?


ម្យាម


👉ថ្នាក់ពាក្យជា សំខ្យាសព្វ
មានន័យថា ប្រើជា ន. ( ព. សា. ) មួយយាម; មួយពេល ។
ឧទាហរណ៍៖ ម្យប់មាន ៣ យាម, ដាក់មនុស្ស ៣ នាក់ ឲ្យយាមផ្លាស់ពេលគ្នាម្យាមម្នាក់ ។

                      ម្ដងម្យាម ម្តងម្កាល ( មួយដងមួយកាល គឺយូរៗមួយដង ) ។
ឧទាហរណ៍៖ ខ្ញុំធ្លាប់ទៅសួរសុខទុក្ខគាត់ម្ដងម្យាមដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្យប់» មានន័យដូចម្ដេច ?


ម្យប់


👉ថ្នាក់ពាក្យជា សំខ្យាសព្វ
មានន័យថា ប្រើជា ន. ( ព. សា. ) មួយយប់ ។
ឧទាហរណ៍៖ ទ្រាំជំងឺអត់ងងុយពេញម្ង៉ៃម្យប់; ខំប្រឹងធ្វើការពេញម្យប់ទាល់ភ្លឺ ។ ម្យប់ម្យាម មួយយាមក្នុងមួយយប់ : ដាក់គ្នាឲ្យយាម៣នាក់ ម្យប់ម្យាមម្នាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ភៃ» មានន័យដូចម្ដេច ?


ម្ភៃ


👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ចំនួន ១០ ពីរដង ( ២០ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្នៅៗ» មានន័យដូចម្ដេច ?


ម្នៅៗ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា មិននៅៗ ( មិនព្រមនៅស្ងៀម ), អត់បើអត់; ពាក្យសម្រាប់និយាយផ្ដើមសេចក្ដីបន្ទោស ដោយមានស្ដាយក្រោយ ។
ឧទាហរណ៍៖ ម្នៅៗយកខ្លួនទៅរងរវល់ឥតប្រយោជន៍ ! ព. ទ. បុ. ម្នៅៗយកជ័រព្នៅត្បៀតក្លៀក អត់បើអត់កំពុងនៅសុខៗ ធ្វើឲ្យកើតហេតុនាំឲ្យមានរវល់ដល់ខ្លួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្នោម្នះ» មានន័យដូចម្ដេច ?


ម្នោម្នះ


មានន័យថា ( ម.ព. មនោ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្នោម្នេញ» មានន័យដូចម្ដេច ?


ម្នោម្នេញ


មានន័យថា ( ម. ព. មនោ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្នេញ» មានន័យដូចម្ដេច ?


ម្នេញ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព្រួយប៉ផ្អុកឥតស្រាក, ព្រួយចំបែងចិត្ត​ ។
ឧទាហរណ៍៖ ចេះតែម្នេញក្នុងចិត្ត ។

                      ប្រើជា ន. ឬ គុ . ក៏បាន ។
ឧទាហរណ៍៖ មានម្នេញ; ទុក្ខម្នេញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្នីម្នា» មានន័យដូចម្ដេច ?


ម្នីម្នា


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រវៀសរវៃ, រួតរះ, រួសរាន់, ប្រញាប់ប្រញាល់ ។
ឧទាហរណ៍៖ ទៅម្នីម្នា, ចេញម្នីម្នា; ម្នីម្នាទៅ ! ម្នីម្នាឡើង ! ។

                       ប្រើជា គុ. ក៏បាន ។
ឧទាហរណ៍៖ ដំណើរម្នីម្នា, មានការម្នីម្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្និល» មានន័យដូចម្ដេច ?


ម្និល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះក្រុងមួយរបស់កោះលុយសុងនិងហ្វីលិព្វីន; ពួកមនុស្សអ្នកក្រុងនេះក៏ហៅ ម្និល ឬ មនិល ដែរ ( សរសេរជា ម៉ានិល ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្នាស់បារាំង, និលពិសី» មានន័យដូចម្ដេច ?


ម្នាស់បារាំង, និលពិសី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខជាតិ មានដើមកំណើតក្នុងប្រទេស Mexique គេនិយមដាំជាលម្អ ក្នុងសួរនានា។ ស្លឹកគេអាចយកទៅធ្វើអំបោះត្បាញ ការ៉ុងបាន។។ ឫស ជាឱសធ្វើឱ្យនោមស្រួល និងរំងាប់រោគស្វាយ។
ឧទាហរណ៍៖ ឈ្មោះប្រទាលសម្រាប់ប្រើជាថ្នាំ ( អ្នកខ្លះហៅថា នឹលពិសី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្នាស់» មានន័យដូចម្ដេច ?


ម្នាស់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដំណាំមួយពួក ស្លឹកមានបន្លាសណ្ឋានស្រដៀងនឹងស្លឹករំចេក ផ្លែមានក្រឡាដេរដាសជុំវិញ ហៅថាភ្នែក សំបកផ្លែក្រាស់ វេលាទុំមានក្លិនក្រអូប មានរសផ្អែមលាយភ្លាវឬជូរបន្តិចៗ ប្រើជាអាហារ; ម្នាស់មានឈ្មោះផ្សេងៗគ្នាមាន ម្នាស់ប្រាសាទ, ម្នាស់ឃ្វាំ ឬ ម្នាស់ខម, ម្នាស់សំពៅ ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្នាល» មានន័យដូចម្ដេច ?


ម្នាល


👉ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា នែ, ហៃ; ពាក្យជាអាលបននិបាតសម្រាប់អ្នកធំនិយាយទៅរកអ្នកតូច ឬមាតាបិតានិយាយទៅរកកូន
ឧទាហរណ៍៖ ម្នាលកូន, ម្នាលបា, ម្នាលនាង ។ ( ព. ទេ. ) : ម្នាលប្រស្ដែងប្រេតអើយ ចុះយើងចាក់ទឹក ៣០ បាត្រទៅក្នុងមាត់ហើយ ម្ដេចក៏ប្រស្ដែងថាពុំបានដឹងថាមានទឹកក្នុងពោះដូច្នេះហៈ ?

👉ថ្នាក់ពាក្យជា សំខ្យាសព្វ 
មានន័យថា ប្រើជា ន. ( ព. សា. ) មួយនាល ។
ឧទាហរណ៍៖ អង្ករម្នាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្នាងសិលា» មានន័យដូចម្ដេច ?


ម្នាងសិលា


មានន័យថា មើលពាក្យ មនោសិលា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្នាង» មានន័យដូចម្ដេច ?


ម្នាង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានន្តរសម្រាប់ស្ត្រីព្រំះស្នំ ។
ឧទាហរណ៍៖ ព្រះម្នាង . . . ; អ្នកម្នាង . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្នាក់» មានន័យដូចម្ដេច ?


ម្នាក់


👉ថ្នាក់ពាក្យជា សំខ្យាសព្វ
មានន័យថា មួយនាក់ ។
ឧទាហរណ៍៖ មនុស្សម្នាក់; គ្នាពីរនាក់ ចាស់ម្នាក់ ក្មេងម្នាក់ ។ ម្នាក់ទៀត មួយនាក់ទៀត, អ្នកមួយទៀត ។ ម្នាក់ឯង ម្នាក់គត់ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្នា» មានន័យដូចម្ដេច ?


ម្នា


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសាមញ្ញប្រើជាបរិវាររបស់ពាក្យ មនុស្ស ថា ។
ឧទាហរណ៍៖ មនុស្សម្នា មនុស្សសាមញ្ញា, មនុស្សរយ, មនុស្សអ្នកធ្វើការបម្រើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ទេសហាវ៉ៃ» មានន័យដូចម្ដេច ?


ម្ទេសហាវ៉ៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជារុក្ខជាតិ ដែលគេដាំតាមស្រុកស្រែចម្ការ និងយកធ្វើជាបន្លែ ដែលបច្ចុប្បន្នគេនិយមយកមកអាំងសម្រាប់បរិភោគជាមួយសាច់អាំង។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្ទេសហាវ៉ៃ – អំបូរ ៖ SCROPHULARIACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Capsicum frutescens var. grossum – ឈ្មោះអង់គ្លេស ៖ Paprika – ឈ្មោះបារាំង ៖ Piment de Hawai – ប្រភពដើម ៖ តំបន់ត្រូពិចនៃទ្វីបអាមេរិក(៥៩) – លក្ខណៈរូបសាស្រ្ត ៖ មានកម្ពស់៥០-១០០ស.ម។ – លក្ខណៈអេកូឡូស៊ី ៖ ដុះស្ទើរគ្រប់តំបន់មានអាកាសធាតុក្តៅ និងត្រជាក់បង្គួរ – លក្ខណៈជីវសាស្រ្ត ៖ មានក្លិនឆួល និងរសជាតិហឹរ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ជាបន្លែសម្រាប់ញាំ ឆា ភ្លា និងដោតចង្កាក់ អាំងលាយមួយសាច់គោ។
ឧទាហរណ៍៖ (៥៩) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ១៣២ ។

                         (ម.ព. ម្ទេសផ្លោក សម្រាប់ព័ត៌មានលម្អិតបន្ថែម)


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ទេសស» មានន័យដូចម្ដេច ?


ម្ទេសស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាម្ទេសមួយប្រភេទ ដែលប្រជាជននៅតាមជនបទ ទីក្រុង ស្រុកស្រែ ចម្ការគេនិយមដាំនៅតាមចម្ការ និងនៅតាមលំនៅដ្ឋានសម្រាប់លម្អ និងធ្វើជាគ្រឿងទេស។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្ទេសស (១) – អំបូរ ៖ SOLANACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Capsicum frutescens var. – ឈ្មោះអង់គ្លេស ៖ Chilly – ឈ្មោះបារាំង ៖ Piment – ប្រភពដើម ៖ មានដើមកំណើតពីអាមេរិកក្តៅ។ – លក្ខណៈជីវសាស្រ្ត ៖ មានកម្ពស់ពីប្រវែង៥០-១០០ស.ម។ – លក្ខណៈអេកូឡូស៊ី ៖ ដុះគ្រប់ស្ថានដីនៅតំបន់ក្តៅ និងត្រជាក់បង្គួរ។ – ការប្រើប្រាស់ ៖ ធ្វើជាគ្រឿងទេសសម្រាប់ដាក់ក្នុងឆា ស្ងោរ បុកទឹកត្រី។

ឧទាហរណ៍៖ ១- តារាងគ្រឿងទេស នៃសួនគ្រឿងទេសអាជ្ញាធរអប្បរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន ។

                          (ម.ព. ម្ទេសផ្លោក សម្រាប់ព័ត៌មានលម្អិតបន្ថែម)


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ទេសល័ខ» មានន័យដូចម្ដេច ?


ម្ទេសល័ខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជារុក្ខជាតិ ដែលគេដាំសម្រាប់ធ្វើជាគ្រឿងទេស និងតាំងលម្អក្នុងគេហដ្ឋាន។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្ទេសល័ខ(៦២) – អំបូរ ៖ SOLANACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Capsicum frutescens var. fasciculatum – ឈ្មោះអង់គ្លេស ៖ Chilly – ឈ្មោះបារាំង ៖ Piment – ប្រភពដើម ៖ មិនទាន់មានព័ត៌មាន – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់៥០-៨០ស.ម។ – លក្ខណៈអេកូឡូស៊ី ៖ ដុះគ្រប់ស្ថានដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។ – លក្ខណៈជីវសាស្រ្ត ៖ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ផ្លែប្រើបង្កើនរសជាតិហឹរ ក្នុងអាហារ។ ផ្សេងៗ៖ ដាំលម្អបង្កើនសោភ័ណភាពតាមគេហដ្ឋាន។
ឧទាហរណ៍៖ (៦២) វចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែរ របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៧ ទំព័រ៥៤៣ ។

                         (ម.ព. ម្ទេសផ្លោក សម្រាប់ព័ត៌មានលម្អិតបន្ថែម)


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ទេសព្រៃ» មានន័យដូចម្ដេច ?


ម្ទេសព្រៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម្ទេសព្រៃមានកម្ពស់ ពី ០.៥ ទៅ ៥ ម ដុះក្នងព្រៃក្រាស់នៅប្រទេសថៃ និងចិន ខ្មែរយើងនាំមកដាំក្នុងសួនជាលម្អ។ គ្រូថ្នាំខ្មែរស្ងោរ មែកធាងកាត់តូចៗ អោយអ្នកមានជំងឺហឺត ផឹកជាពិសេស​ ពេលរោគហឺតកំពុងធ្វើទុក្ខខ្លាង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ទេសផ្លោក» មានន័យដូចម្ដេច ?


ម្ទេសផ្លោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិគល់រឹង បែកមែកសាខាមានកម្ពស់ ០,៥០-១,៥ ម។ ផ្លែមានពណ៌ និងរាងរៅមិនទៀងទាត់ ធម្មតាមានរាងជាសាជីមូល ប្រវែង ៣-៣០ ស.ម គេបរិភោគជាបន្លែ ឬជាម្ហូប។
ឧទាហរណ៍៖ ម្ទេសផ្លោក (ពូជទី១)៖ ម្ទេសដៃនាង , ម្ទេសហាវ៉ៃ, ម្ទេសខ្មាំង ម្ទេសផ្លោក​(ពូជទី២)៖ ម្ទេសភាពនាងដៃ, ម្ទេសភាពហាវ៉ៃ, ម្ទេសខ្មាំង ។

                     ម្ទេសដៃនាង ជារុក្ខជាតិ ដែលដាំនៅតាមស្រុកស្រែចម្ការ និងយកធ្វើជាគ្រឿងទេស។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្ទេសដៃនាង – អំបូរ ៖ SOLANACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Capsicum frutescens var. longum Baill. – ឈ្មោះអង់គ្លេស ៖ Long pepper – ឈ្មោះបារាំង ៖ Piment doux/poivron – ប្រភពដើម ៖ តំបន់ត្រូពិចនៃទ្វីបអាមេរិក(៥៨) – លក្ខណៈរូបសាស្រ្ត ៖ ដើមមានកម្ពស់៥០-១០០ស.ម។ – លក្ខណៈអេកូឡូស៊ី ៖ដុះស្ទើរគ្រប់តំបន់មានអាកាសធាតុក្តៅបង្គួរ – លក្ខណៈជីវសាស្រ្ត ៖ មានក្លិនឆួល និងរសជាតិហឹរខ្លាំង – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ផ្លែជួយបង្កើនរសជាតិហឹរក្នុងអាហារដូចជា ឆាក្តៅ ញាំ ភ្លា សម្លម្ជូរ ទឹកត្រីបុក និងប្រឡាក់សាច់ជាដើម ជាឱសថ៖ បរិភោគជួយធ្វើឱ្យអាហារក្នុងក្រពះឆាប់រលាយ និងអាចព្យាបាលជំងឺថ្លើម និងហើម(៥៨)។
ឧទាហរណ៍៖ (៥៨) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ១៣២ ។

                       ម្ទេសហាវ៉ៃ ជារុក្ខជាតិ ដែលគេដាំតាមស្រុកស្រែចម្ការ និងយកធ្វើជាបន្លែ ដែលបច្ចុប្បន្នគេនិយមយកមកអាំងសម្រាប់បរិភោគជាមួយសាច់អាំង។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្ទេសហាវ៉ៃ – អំបូរ ៖ SCROPHULARIACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Capsicum frutescens var. grossum – ឈ្មោះអង់គ្លេស ៖ Paprika – ឈ្មោះបារាំង ៖ Piment de Hawai – ប្រភពដើម ៖ តំបន់ត្រូពិចនៃទ្វីបអាមេរិក(៥៩) – លក្ខណៈរូបសាស្រ្ត ៖ មានកម្ពស់៥០-១០០ស.ម។ – លក្ខណៈអេកូឡូស៊ី ៖ ដុះស្ទើរគ្រប់តំបន់មានអាកាសធាតុក្តៅ និងត្រជាក់បង្គួរ – លក្ខណៈជីវសាស្រ្ត ៖ មានក្លិនឆួល និងរសជាតិហឹរ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ជាបន្លែសម្រាប់ញាំ ឆា ភ្លា និងដោតចង្កាក់ អាំងលាយមួយសាច់គោ។
ឧទាហរណ៍៖ (៥៩) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ១៣២ ។

                      ម្ទេសខ្មាំង ជារុក្ខជាតិ ដែលគេដាំសម្រាប់ធ្វើជាគ្រឿងទេស និងឱសថ។ ប្រជាជនខ្មែរយើងនិយមប្រើផ្លែស្រស់ជាគ្រឿងផ្សំបង្កើនឱជារសនំបញ្ចុក និងប្រើផ្លែជ្រក់ ឬត្រាំជាមួយគុយទាវ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្ទេសខ្មាំង – អំបូរ ៖ SCROPHULARIACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Capsicum frutescens var. fasciculatum – ឈ្មោះអង់គ្លេស ៖ Bird pepper – ឈ្មោះបារាំង ៖ Piment enrage – ប្រភពដើម ៖ តំបន់ត្រូពិចនៃទ្វីបអាមេរិក(៦០) – លក្ខណៈរូបសាស្រ្ត ៖ ដើមឈរត្រង់ បែកមែកសាខា មានគល់រឹង និងកម្ពស់ ៥០-១០០ស.ម។ ស្លឹកទោលដុះចេញពីប្រគាបស្លឹក ឬចុងមែក រាងដូចផ្លែលំពែង មានបណ្តោយ៦-៨ស.ម និងទទឹង២-៤ស.ម(៦១)។ ស្រទាប់ផ្កាសឆែកជា៥-៧ ស្រទាប់ ទម្រផ្កាមានរាងដូចពែងចែកជា៥-៧ត្របក ទងកេសរឈ្មោលមាន៥(៦១)។ ផ្លែរាងមូលទ្រវែងធំគល់ស្រួចចុង រាងដូចកូនដៃ ទងវែងចេញផ្គុំគ្នាខាងចុងមែក មានគ្រាប់ច្រើន និងពេលទុំប្រែពណ៌ពីលឿងទៅក្រហម(៦១)។ – លក្ខណៈអេកូឡូស៊ី ៖ ដុះស្ទើរគ្រប់តំបន់មានអាកាសធាតុក្តៅ និងត្រជាក់បង្គួរ – លក្ខណៈជីវសាស្រ្ត ៖ មានក្លិនឆួល និងរសជាតិហឹរខ្លាំង – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្លឹកខ្ចីស្លបន្សាបជាតិហាង ក្នុងសម្លទំពាំង ។ ផ្លែចាស់ និងទុំ ប្រើបង្កើនរសជាតិហឹរក្នុងអាហារ ពិសេសនេះបញ្ចុក និងយកធ្វើជាជ្រក់សម្រាប់បរិភោគជាមួយគុយទាវ។ ផ្លែទុំហាលឱ្យស្ងួតទុកប្រើពេលក្រោយ តាមតម្រូវការផ្សេងៗ។ ជាឱសថ៖ បរិភោគជួយធ្វើឱ្យអាហារក្នុងក្រពះឆាប់រលាយ និងអាចព្យាបាលជំងឺថ្លើម ហើម និងកើតលឿង។
ឧទាហរណ៍៖ (៦០) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ១៣២ (៦១) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ៤ ទំព័រ៨៩ ។

                      កំណត់សម្គាល់៖ ស្លឹកម្ទេសខ្មាំង យើងនិយមយកបន្សាបសម្លរទំពាំអ។ ម្ទេសខ្មាំងហើរណាស់ ព្រោះមានជាតិម្យ៉ាងឈ្មោះ “Capsaicine”។ ម្ទេសខ្មាំងជាម្ទេស ដែលទ្វីបក្តៅសកកលោកនិយមប្រើណាស់។ ម្ទេសធ្វើអោយអាហារឆាប់រលាយ។ គ្រូថ្នាំខ្មែរបញ្ញត្តិឱ្យអ្នកថ្លើម ហើយហើមផង និងឈឺកើតលឿងបរិភោគម្ទេសខ្មាំង។

                           ម្ទេសល័ខ ជារុក្ខជាតិ ដែលគេដាំសម្រាប់ធ្វើជាគ្រឿងទេស និងតាំងលម្អក្នុងគេហដ្ឋាន។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្ទេសល័ខ(៦២) – អំបូរ ៖ SOLANACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Capsicum frutescens var. fasciculatum – ឈ្មោះអង់គ្លេស ៖ Chilly – ឈ្មោះបារាំង ៖ Piment – ប្រភពដើម ៖ មិនទាន់មានព័ត៌មាន – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់៥០-៨០ស.ម។ – លក្ខណៈអេកូឡូស៊ី ៖ ដុះគ្រប់ស្ថានដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។ – លក្ខណៈជីវសាស្រ្ត ៖ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ផ្លែប្រើបង្កើនរសជាតិហឹរ ក្នុងអាហារ។ ផ្សេងៗ៖ ដាំលម្អបង្កើនសោភ័ណភាពតាមគេហដ្ឋាន។
ឧទាហរណ៍៖ (៦២) វចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែរ របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៧ ទំព័រ៥៤៣ ។

                           ម្ទេសស ជាម្ទេសមួយប្រភេទ ដែលប្រជាជននៅតាមជនបទ ទីក្រុង ស្រុកស្រែ ចម្ការគេនិយមដាំនៅតាមចម្ការ និងនៅតាមលំនៅដ្ឋានសម្រាប់លម្អ និងធ្វើជាគ្រឿងទេស។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្ទេសស (១) – អំបូរ ៖ SOLANACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Capsicum frutescens var. – ឈ្មោះអង់គ្លេស ៖ Chilly – ឈ្មោះបារាំង ៖ Piment – ប្រភពដើម ៖ មានដើមកំណើតពីអាមេរិកក្តៅ។ – លក្ខណៈជីវសាស្រ្ត ៖ មានកម្ពស់ពីប្រវែង៥០-១០០ស.ម។ – លក្ខណៈអេកូឡូស៊ី ៖ ដុះគ្រប់ស្ថានដីនៅតំបន់ក្តៅ និងត្រជាក់បង្គួរ។ – ការប្រើប្រាស់ ៖ ធ្វើជាគ្រឿងទេសសម្រាប់ដាក់ក្នុងឆា ស្ងោរ បុកទឹកត្រី។
ឧទាហរណ៍៖ ១- តារាងគ្រឿងទេស នៃសួនគ្រឿងទេសអាជ្ញាធរអប្បរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ទេសដៃនាង» មានន័យដូចម្ដេច ?


ម្ទេសដៃនាង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជារុក្ខជាតិ ដែលដាំនៅតាមស្រុកស្រែចម្ការ និងយកធ្វើជាគ្រឿងទេស។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្ទេសដៃនាង – អំបូរ ៖ SOLANACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Capsicum frutescens var. longum Baill. – ឈ្មោះអង់គ្លេស ៖ Long pepper – ឈ្មោះបារាំង ៖ Piment doux/poivron – ប្រភពដើម ៖ តំបន់ត្រូពិចនៃទ្វីបអាមេរិក(៥៨) – លក្ខណៈរូបសាស្រ្ត ៖ ដើមមានកម្ពស់៥០-១០០ស.ម។ – លក្ខណៈអេកូឡូស៊ី ៖ដុះស្ទើរគ្រប់តំបន់មានអាកាសធាតុក្តៅបង្គួរ – លក្ខណៈជីវសាស្រ្ត ៖ មានក្លិនឆួល និងរសជាតិហឹរខ្លាំង – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ផ្លែជួយបង្កើនរសជាតិហឹរក្នុងអាហារដូចជា ឆាក្តៅ ញាំ ភ្លា សម្លម្ជូរ ទឹកត្រីបុក និងប្រឡាក់សាច់ជាដើម ជាឱសថ៖ បរិភោគជួយធ្វើឱ្យអាហារក្នុងក្រពះឆាប់រលាយ និងអាចព្យាបាលជំងឺថ្លើម និងហើម(៥៨)។
ឧទាហរណ៍៖ (៥៨) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ១៣២ ។

                        (ម.ព. ម្ទេសផ្លោក សម្រាប់ព័ត៌មានលម្អិតបន្ថែម)


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ទេសខ្មាំង» មានន័យដូចម្ដេច ?


ម្ទេសខ្មាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជារុក្ខជាតិ ដែលគេដាំសម្រាប់ធ្វើជាគ្រឿងទេស និងឱសថ។ ប្រជាជនខ្មែរយើងនិយមប្រើផ្លែស្រស់ជាគ្រឿងផ្សំបង្កើនឱជារសនំបញ្ចុក និងប្រើផ្លែជ្រក់ ឬត្រាំជាមួយគុយទាវ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្ទេសខ្មាំង – អំបូរ ៖ SCROPHULARIACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Capsicum frutescens var. fasciculatum – ឈ្មោះអង់គ្លេស ៖ Bird pepper – ឈ្មោះបារាំង ៖ Piment enrage – ប្រភពដើម ៖ តំបន់ត្រូពិចនៃទ្វីបអាមេរិក(៦០) – លក្ខណៈរូបសាស្រ្ត ៖ ដើមឈរត្រង់ បែកមែកសាខា មានគល់រឹង និងកម្ពស់ ៥០-១០០ស.ម។ ស្លឹកទោលដុះចេញពីប្រគាបស្លឹក ឬចុងមែក រាងដូចផ្លែលំពែង មានបណ្តោយ៦-៨ស.ម និងទទឹង២-៤ស.ម(៦១)។ ស្រទាប់ផ្កាសឆែកជា៥-៧ ស្រទាប់ ទម្រផ្កាមានរាងដូចពែងចែកជា៥-៧ត្របក ទងកេសរឈ្មោលមាន៥(៦១)។ ផ្លែរាងមូលទ្រវែងធំគល់ស្រួចចុង រាងដូចកូនដៃ ទងវែងចេញផ្គុំគ្នាខាងចុងមែក មានគ្រាប់ច្រើន និងពេលទុំប្រែពណ៌ពីលឿងទៅក្រហម(៦១)។ – លក្ខណៈអេកូឡូស៊ី ៖ ដុះស្ទើរគ្រប់តំបន់មានអាកាសធាតុក្តៅ និងត្រជាក់បង្គួរ – លក្ខណៈជីវសាស្រ្ត ៖ មានក្លិនឆួល និងរសជាតិហឹរខ្លាំង – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្លឹកខ្ចីស្លបន្សាបជាតិហាង ក្នុងសម្លទំពាំង ។ ផ្លែចាស់ និងទុំ ប្រើបង្កើនរសជាតិហឹរក្នុងអាហារ ពិសេសនេះបញ្ចុក និងយកធ្វើជាជ្រក់សម្រាប់បរិភោគជាមួយគុយទាវ។ ផ្លែទុំហាលឱ្យស្ងួតទុកប្រើពេលក្រោយ តាមតម្រូវការផ្សេងៗ។ ជាឱសថ៖ បរិភោគជួយធ្វើឱ្យអាហារក្នុងក្រពះឆាប់រលាយ និងអាចព្យាបាលជំងឺថ្លើម ហើម និងកើតលឿង។
ឧទាហរណ៍៖ (៦០) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ១៣២ (៦១) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ៤ ទំព័រ៨៩ ។

                         កំណត់សម្គាល់៖ ស្លឹកម្ទេសខ្មាំង យើងនិយមយកបន្សាបសម្លរទំពាំអ។ ម្ទេសខ្មាំងហើរណាស់ ព្រោះមានជាតិម្យ៉ាងឈ្មោះ “Capsaicine”។ ម្ទេសខ្មាំងជាម្ទេស ដែលទ្វីបក្តៅសកកលោកនិយមប្រើណាស់។ ម្ទេសធ្វើអោយអាហារឆាប់រលាយ។ គ្រូថ្នាំខ្មែរបញ្ញត្តិឱ្យអ្នកថ្លើម ហើយហើមផង និងឈឺកើតលឿងបរិភោគម្ទេសខ្មាំង។

                         (ម.ព. ម្ទេសផ្លោក សម្រាប់ព័ត៌មានលម្អិតបន្ថែម)


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ទេស» មានន័យដូចម្ដេច ?


ម្ទេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ហិណ្ឌី មរិចៈ ) ឈ្មោះឈើដំណាំមួយប្រភេទ ដើមតូចៗទាបៗផ្លែប្រើជាគ្រឿងហឹរ; មានឈ្មោះច្រើនបែបគឺ ម្ទេសខ្មាំង, ម្ទេសផ្លោក ឬ ម្ទេសសំពៅ, ម្ទេសល័ខ, ម្ទេសដៃនាង ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្តាយមីងខាងអាពុក» មានន័យដូចម្ដេច ?


ម្តាយមីងខាងអាពុក


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះបិតុច្ឆា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្តាយមីងខាងម្តាយ» មានន័យដូចម្ដេច ?


ម្តាយមីងខាងម្តាយ


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះមាតុច្ឆា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្តាយជាស្តេចទីព្រះអង្គម្ចាស់» មានន័យដូចម្ដេច ?


ម្តាយជាស្តេចទីព្រះអង្គម្ចាស់


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះមាតា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្តាយជាស្តេចកូនជាស្តេចទ្រង់រាជ្យ» មានន័យដូចម្ដេច ?


ម្តាយជាស្តេចកូនជាស្តេចទ្រង់រាជ្យ


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា សម្តេចព្រះវររាជជននី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្តាយជាសាស្ត្រកូនជាស្តេចទ្រង់រាជ្យ» មានន័យដូចម្ដេច ?


ម្តាយជាសាស្ត្រកូនជាស្តេចទ្រង់រាជ្


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា សម្តេចព្រះរាជជននី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ដេច» មានន័យដូចម្ដេច ?


ម្ដេច


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា អ្វី, យ៉ាងណា : ម្ដេចក៏ដោយ អ្វីក៏ដោយ, យ៉ាងណាក៏ដោយ : ម្ដេចក្ដី យ៉ាងណាក្តី; ម្ដេចទៅអេះ ? យ៉ាងណាទៅអេះ ? ; ម្ដេចហ៏ ? យ៉ាងណាហ៏ ? ; ធ្វើម្ដេចហ្ន៎ ! ធ្វើយ៉ាងណាហ្ន៎ ! ។ ល ។ ពាក្យសាមញ្ញថា ម៉េច ប្រើសរសេរបានតែដោយសេចក្ដីស្និទ្ធស្នាល : ម៉េចក៏ដោយ, ម៉េចទៅ ? , ថាម៉េច ? , យ៉ាងម៉េច ? ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ដុំ» មានន័យដូចម្ដេច ?


ម្ដុំ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា មួយដុំ ។
ឧទាហរណ៍៖ អ្នកនៅម្ដុំណា ? នៅម្ដុំទួលទំពូង, នៅម្ដុំទួលគោក, នៅម្ដុំភូមិខ្ញុំគ្មានមនុស្សខិលខូចទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ដាយ» មានន័យដូចម្ដេច ?


ម្ដាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មាតា, ម៉ែ ។ ម្ដាយកូន ! ម៉ែកូន ! ( ម. ព. ម៉ែ ! ) ។ ម្ដាយក្មេក ម្ដាយរបស់ប្ដីឬរបស់ប្រពន្ធ ។ ម្ដាយចិញ្ចឹម ស្រ្តីដែលចិញ្ចឹមរក្សាទុកស្មើម្ដាយ ។ ម្ដាយចុង ម្ដាយក្រោយ គឺប្រពន្ធចុងរបស់ឪពុក ។ ម្ដាយដើម ទេវតាឬបិសាចស្រីដែលជាម្ដាយពីក្នុងជាតិមុន ។ ម្ដាយធម៌ ស្រ្តីមិនមែនញាតិដែលគេសុំធ្វើជាម្ដាយ ។ ម្ដាយធំ ស្រ្តីដែលត្រូវជាបងរបស់មាតាឬរបស់បិតា : ម្ដាយធំបង្កើត, ម្ដាយធំជីដូនមួយ, ម្តាយធំជីទួតមួយ, ម្ដាយធំជីលួតមួយ . . . ។ ម្ដាយបង្កើត ម្ដាយដែលបង្កើត ។ ម្ដាយមីង ស្រ្តីដែលត្រូវជាប្អូនរបស់មាតាឬរបស់បិតា : ម្ដាយមីងបង្កើត, ម្ដាយមីងជីដូនមួយ, ម្ដាយមីងជីទួតមួយ, ម្ដាយមីងជីលួតមួយ . . . ។ ម្ដាយមីងសន្ទៃ ម្ដាយមីងដែលជាញាតិឆ្ងាយហើយឬដែលជាញាតិពន្ធ ( ព. សា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ដា» មានន័យដូចម្ដេច ?


ម្ដា


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យនិបាតសម្រាប់និយាយផ្សំនឹងពាក្យ ម្ដេច ថា
ឧទាហរណ៍៖ ម្តេចម្ដា ម្ដេចក៏ដោយ, ម្ដេចក្ដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ដង» មានន័យដូចម្ដេច ?


ម្ដង


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា មួយដង ។
ឧទាហរណ៍៖ ឲ្យម្ដង១០, ឲ្យម្ដង២, ឲ្យម្ដងទៀត៣០ . . . ។ ម្ដងណា ដងណា, គ្រាណា, លើកណា ។ ម្ដងនេះ ឬ ម្ដងណេះ ដងនេះ, គ្រានេះ លើកនេះ ។ ថាម្ដងម្នាក់, ថាមួយដងមា្នក់, ថាមួយនាក់មួយដង ។ អុញស្រេចតែម្ដង ! អុញ, ស្រេច! ស្រេចហើយ! អស់កើតហើយ! ; ម្ដងម្កាល ( ម. ព. ម្កាល ) ។ ម្ដងម្យាម ( ម. ព. ម្យាម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ញ៉ែម្ញ៉» មានន័យដូចម្ដេច ?


ម្ញ៉ែម្ញ៉


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបញ្ចេញវាចាលាយដោយសូរឮញ៉ែវែងៗហាក់ដូចជាត្រអៀន ដោយអាការមាយា ឬរំអុកឲ្យ ។
ឧទាហរណ៍៖ ធ្វើម្ញ៉ែម៉្ញ ( ច្រើនតែស្រ្តី ឬកូនក្មេងតូច ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ញ៉ិកម្ញ៉ក់» មានន័យដូចម្ដេច ?


ញ៉ិកម្ញ៉ក់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធ្វើឫក ឬអាការញ៉ិកញ៉ក់ ។
ឧទាហរណ៍៖ ឫកម្ញ៉ិកម៉្ញក់; ធ្វើម្ញ៉ិកម្ញ៉ក់ ( ច្រើនតែស្រ្តី ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលធ្វើឫក ឬអាការញ៉ិកញ៉ក់ ។
ឧទាហរណ៍៖ ឫកម្ញ៉ិកម៉្ញក់; ធ្វើម្ញ៉ិកម្ញ៉ក់ ( ច្រើនតែស្រ្តី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ជូរព្រឹកព្រៃ» មានន័យដូចម្ដេច ?


ម្ជូរព្រឹកព្រៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សាមានកម្ពស់ ០,៥ – ១ ម ដុះនៅទីដីវាល នៃឥណ្ឌូចិនទាំងមូល។ នៅស្រុកក្តៅទីទៃ គេដាំដើមនេះជាលម្អ ឬសម្រាប់យកគ្រាប់ធ្វើថ្នាំរំងាប់រោគកន្ទ្រាក់សាច់ដុំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ជូរព្រឹក, ប្រទាលផល» មានន័យដូចម្ដេច ?


ម្ជូរព្រឹក, ប្រទាលផល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលម្យ៉ាងជាតិណជាតិ កម្ពស់ ០.៦-១ ម​ ដុះក្នុងប្រទេស Madagascar គេនាំមកដាំជាលម្អ នៅគ្រប់ប្រទេសក្នុងសកលលោក។ ស្លឹកខ្លីៗ មានជាតិជូរ អាចបរិភោគជាបន្លែ និងជាថ្នាំការពាររោគរាក់ធ្មេញ។ នៅប្រទេសខ្មែរ គេនិយមដាំប្រទាលផល ពីព្រោះគេជឿថា ជាដើមដែល អោយចំរុងចំរើន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ជូរ» មានន័យដូចម្ដេច ?


ម្ជូរ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា វត្ថុដែលមានរសជូរ, ស្លឹកឬផ្លែសម្រាប់ប្រើជាគ្រឿងជូរ ។
ឧទាហរណ៍៖ វត្ថុដែលមានរសជូរ, ស្លឹកឬផ្លែសម្រាប់ប្រើជាគ្រឿងជូរ ម្ជូរសណ្ដាន់, ម្ជូរស្លឹកថ្នឹង, ម្ជូរក្រូចឆ្មា, ម្ជូរអម្ពិល ។ ល ។

                      ឈ្មោះសម្លដែលបង់ម្ជូរ ។
ឧទាហរណ៍៖ សម្លម្ជូរ ។

                     ម្ជូរម្ចត់ វត្ថុជូរនិងវត្ថុចត់; ពាក្យសម្រាប់ហៅគ្រឿងជូរនិងចត់រួមគ្នា ( ព. សា. ) ។ ទឹកម្ជូរ ទឹកដែលលាយដោយវត្ថុមានរសជូរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ជុលពេជ្រ» មានន័យដូចម្ដេច ?


ម្ជុលពេជ្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សម៉្យាង កម្ពស់ ១-៤ម មានមែករលឹងព៍ណក្រហម​ ឬបៃតងដុះក្នុងទីវាលនៃប្រទេសក្ដៅលើសកលលោក ពេលខ្លះ គេដាំ ជាលម្អនៃសួន ឬឧទ្យានសាធារណាៈ។ ស្លឹកខ្លីៗ អាចបរិភោគជាបន្លែបាន។​ ក្នុងក្បួនឱសថបុរាណស្លឹកចាស់ៗ គេបុកជាថ្នាំបំពោក ឬគេស្ងោរជាថ្នាំទឹក សំរាប់ព្យាបាលជំងឺសន្លាក់ឆ្អឹង និងហើមសន្លាក់ដៃ ជើង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ជុល» មានន័យដូចម្ដេច ?


ម្ជុល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងដេរធ្វើដោយដែក មានរូបមូលតូច ចុងស្រួច ត្រង់គល់មានប្រហោងសម្រាប់ដោតចេស, ប្រហោងនុះឯងហៅថា គូទម្ជុល ឬ ច្បោះម្ជុល, បុរាណហៅថា តពោកអញ្ជុល ឬ ត្រពោកម្ជុល ( ម. ព. តពោក និង ត្រពោក ផង ) ។ ម្ជុលក្ដោង ម្ជុលធំសម្រាប់ដេរក្ដោងទូក ។ ម្ជុលខ្ទាស់ ម្ជុលឥតគូទមានតែគល់ត្រមោង សម្រាប់ប្រើខ្ទាស់ក្រដាសជាដើម ។ ព. ប្រ. ដូចម្ជុលនិងចេស ដែលមានអធ្យាស្រ័យត្រូវគ្នារួមចិត្តគំនិតគ្នាជានិច្ច​ ។
ឧទាហរណ៍៖ ស្រឡាញ់គ្នាដូចម្ជុលនិងចេស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ចែស» មានន័យដូចម្ដេច ?


ម្ចែស


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ( ព. សា. ) មួយចែស ( មើលក្នុងពាក្យ ម្ចាក់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ចូក» មានន័យដូចម្ដេច ?


ម្ចូក


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ( ព. សា. ) មួយចូក ( មើលក្នុងពាក្យ ម្ចាក់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ចុប» មានន័យដូចម្ដេច ?


ម្ចុប


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ( ព. សា. ) មួយចុប ( មើលក្នុងពាក្យ ម្ចាក់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ចាស់អចលនវត្ថុ និង/ឬម្ចាស់សិទ្ធិ» មានន័យដូចម្ដេច ?


ម្ចាស់អចលនវត្ថុ និង/ឬម្ចាស់សិទ្ធិ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា រូបវន្តបុគ្គល នីតិបុគ្គលឯកជន និងនីតិបុគ្គលសាធារណៈ រួមមាន កម្មសិទិ្ធករ ភោគី និងអ្នកមានសិទិ្ធទាំងឡាយនៅលើទីតាំងដី ដែលជាអ្នកទទួលរងនូវផលប៉ះពាល់ដោយសារគម្រោងអស្សាមិករណ៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ចាស់សំណើ» មានន័យដូចម្ដេច ?


ម្ចាស់សំណើ


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ, គយ
មានន័យថា នីតិបុគ្គល ឬរូបវន្តបុគ្គល ដែលជូនដំណឹងពីបំណងប្រើប្រាស់សារពាង្គកាយកែច្នៃរស់ និងឬ ស្នើសុំការឯកភាពជាមុនក្នុងការនាំចូល ឬនាំចេញពីព្រះរាជាណាចក្រកម្ពុជា នូវសារពាង្គកាយកែច្នៃរស់ ដើម្បីប្រើប្រាស់ក្នុងគោលបំណងណាមួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ចាស់ផែនដី» មានន័យដូចម្ដេច ?


ម្ចាស់ផែនដី


មានន័យថា ( ម. ព. ម្ចាស់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ចាស់ប័ណ្ណសន្យារ៉ាប់រង» មានន័យដូចម្ដេច ?


ម្ចាស់ប័ណ្ណសន្យារ៉ាប់រង


👉ថ្នាក់ពាក្យជា ធានារ៉ាប់រង
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានសិទ្ធិស្របច្បាប់លើប័ណ្ណសន្យារ៉ាប់រង។ ២. អ្នកដែលចុះកិច្ចសន្យាជាមួយក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ឬ ប្រតិបត្តិករធានារ៉ាប់រងសុខភាពសហគមន៍ ហើយមានកាតព្វកិច្ចបង់បុព្វលាភ ឬភាគទាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ចាស់បំណុល» មានន័យដូចម្ដេច ?


ម្ចាស់បំណុល


មានន័យថា បុគ្គលដែលគេត្រូវសងបំណុល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ចាស់ជីវិតលើត្បូង» មានន័យដូចម្ដេច ?


ម្ចាស់ជីវិតលើត្បូង


មានន័យថា ( ម. ព. ម្ចាស់, ជីវិត និង ត្បូង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ចាស់ជីវិត» មានន័យដូចម្ដេច ?


ម្ចាស់ជីវិត


មានន័យថា ( ម. ព. ម្ចាស់, ជីវិត និង ត្បូង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ចាស់» មានន័យដូចម្ដេច ?


ម្ចាស់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកមានអំណាចកាន់កាប់អ្វីៗ ដែលជារបស់ខ្លួន, ឥស្សរជន ។
ឧទាហរណ៍៖ ម្ចាស់ទ្រព្យ, ម្ចាស់បំណុល, ម្ចាស់ផ្ទះ ។ ល ។

                      ម្ចាស់ខ្លួន សាមីខ្លួន, ខ្លួនរបស់ឯង ឬខ្លួនរបស់គេ ។ ម្ចាស់ជីវិត, ម្ចាស់ជីវិតលើត្បូង ឬ ម្ចាស់ផែនដី ព្រះរាជា ( ក្សត្រិយ៍ទ្រង់រាជ្យ ), ត្រូវប្រើពាក្យថា ព្រះករុណាផ្សំខាងដើមជាដរាប : ព្រះករុណាជាម្ចាស់ជីវិត , . . . ( បុរាណប្រើជា អម្ចាស់ ) ។ ព្រះអង្គម្ចាស់ ព្រះរាជបុត្រ ឬ ព្រះរាជបុត្រីនៃក្សត្រិយ៍ទ្រង់រាជ្យ ឬក្សត្រិយ៍ទីឧភយោរាជ, ក្សត្រិយ៍ទីឧបរាជ, ទីឧបយុវរាជ, ឬក៏បុត្រាបុត្រីដែលកើតអំពីព្រះរាជបុត្ររួមនឹងព្រះរាជបុត្រី ។ អ្នកអង្គម្ចាស់ បុត្រាបុត្រីដែលមានព្រះអង្គម្ចាស់ជាបិតា ឬបុត្រាបុត្រីដែលកើតអំពីអ្នកអង្គម្ចាស់រួមគ្នាជាមាតាបិតា ( ពាក្យធម្មតាដែលប្រើជាប្រក្រតីថា ម្ចាស់ ) ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ចាន» មានន័យដូចម្ដេច ?


ម្ចាន


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ( ព. សា. ) មួយចាន ( មើលក្នុងពាក្យ ម្ចាក់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ចាន» មានន័យដូចម្ដេច ?


ម្ចាន


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ( ព. សា. ) មួយចាន ( មើលក្នុងពាក្យ ម្ចាក់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ចាក់» មានន័យដូចម្ដេច ?


ម្ចាក់


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ( ព. សា. ) មួយចាក់ ។ ពាក្យសាមញ្ញជាគ្រាមភាសា សម្រាប់និយាយផ្សំជាមួយនឹងពាក្យ ម្ចាន ( មួយចាន ) ថា : កុំឲ្យវាច្រើនពេក, ឲ្យតែត្រឹមតែម្ចាក់ម្ចានបានហើយ ។ និយាយផ្សំជាមួយនឹងពាក្យ ម្ចុប ( មួយចុប ) ថា : ខ្ញុំឥតដែលបានដើរទៅត្រង់ទីហ្នឹង ម្ចាក់ម្ចុបសោះទេ ។ ផ្សំជាមួយនឹងពាក្យ ម្ចូក ( មួយចូក ) ថា : ឲ្យអញខ្ចីអង្ករម្ចាក់ម្ចូកមក៍ហង ! ; គ្នាមកសុំទាន, គួរឲ្យអង្ករគ្នាម្ចាក់ម្ចូកទៅ ! ។ ផ្សំជាមួយនឹងពាក្យ ម្ចែស ( មួយចែស ) : វាថាខ្ញុំត្បកក្បាលវា, ខ្ញុំឥតដែលបានត្បកក្បាលវាម្ចាក់ម្ចែសពីអង្កាល់ទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ចត់» មានន័យដូចម្ដេច ?


ម្ចត់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានរសចត់ ( ប្រើចំពោះតែគ្រឿងជ្រលក់និងព័ណ៌ ) ។
ឧទាហរណ៍៖ ទឹកម្ចត់, ព័ណ៌ម្ចត់ ទឹកជ្រលក់ដែលមានរសចត់ ឬព័ណ៌ដែលកើតអំពីការជ្រលក់ដោយទឹកចត់ ដូចយ៉ាងទឹកជ្រលក់ចីវរ ឬព័ណ៌ចីវររបស់ពួកបព្វជិតពុទ្ធសាសនិក ( បុរាណ ហៅ អម្ចត់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ង៉ៃ» មានន័យដូចម្ដេច ?


ម្ង៉ៃ


👉ថ្នាក់ពាក្យជា សំខ្យាសព្វ
មានន័យថា ប្រើជា ន. ( ព. សា. ) មួយថ្ងៃ : ធ្វើការម្ង៉ៃទាល់ល្ងាច ធ្វើការមួយថ្ងៃទាល់ល្ងាច ។ ម៉្ងៃនឹង និ. ( ព. សា. ) បំណាច់នឹង, បើបានជា : ម៉្ងៃនឹងទៅគួរឲ្យមានប្រយោជន៍ខ្លះ បំណាច់នឹងទៅគួរឲ្យមានប្រយោជន៍ខ្លះ; ម្ង៉ៃនឹងជជែក ត្រួវជជែកឲ្យទាល់តែឃើញខុសឃើញត្រូវ បើបានជាជជែក ត្រូវជជែកឲ្យទាល់តែឃើញខុសឃើញត្រូវ ។ ម្ង៉ៃនឹងចេះឲ្យគេកោត ម្ង៉ៃនឹងឆោតឲ្យគេអាណិត; ម្ង៉ៃនឹងស្លាប់ សុំឲ្យតែបានស៊ីមួយឆ្អែតសិន ។ ម្ង៉ៃៗធ្វើការទាល់ៗល្ងាច ធ្វើការទាល់ៗល្ងាចរាល់តែថ្ងៃ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ង៉ិកម៉្ងក់» មានន័យដូចម្ដេច ?


ម្ង៉ិកម៉្ងក់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធ្វើឫកមាយាង៉ិកង៉ក់ ។
ឧទាហរណ៍៖ ឫកម្ង៉ិកម៉្ងក់, ធ្វើម្ង៉ិកម៉្ងក់ ( ច្រើនតែស្រ្តី ឬកូនក្មេងតូច ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលធ្វើឫកមាយាង៉ិកង៉ក់ ។
ឧទាហរណ៍៖ ឫកម្ង៉ិកម៉្ងក់, ធ្វើម្ង៉ិកម៉្ងក់ ( ច្រើនតែស្រ្តី ឬកូនក្មេងតូច ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្ខាង» មានន័យដូចម្ដេច ?


ម្ខាង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មួយខាង ។
ឧទាហរណ៍៖ ឈឺភ្នែកម្ខាង, ខ្វាក់ម្ខាង, ជើងម្ខាង, ពួកម្ខាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្កាល» មានន័យដូចម្ដេច ?


ម្កាល


👉ថ្នាក់ពាក្យជា សំខ្យាសព្វ
មានន័យថា ប្រើជា ន. ( ព. សា. ) មួយកាល
ឧទាហរណ៍៖ ធ្លាប់បានឃើញម្ដងម្កាលដែរ ធ្លាប់បានឃើញមួយដងមួយកាលដែរ ( ប្រើបានចំពោះតែជាមួយនឹងពាក្យ ម្ដង ដូច្នេះឯង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម្កាក់» មានន័យដូចម្ដេច ?


ម្កាក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សមួយប្រភេទ កម្ពស់ ១០-១៥ ម គេនាំពីកោះនៃសមុទ្រប៉ាស៊ីហ្វិក មកដាំគ្រប់ប្រភេទក្រៅសកលលោក។ ស្លឹកខ្ចីៗ និងផ្លែបរិភោគបាន។ ផ្លែម្កាក់ ពណ៌លឿងភ្លាវ ពេលទុំ មានលក់នៅក្នុងផ្សារ។ សម្បកមានជាតិចត់ ជាថ្នាំព្យាបាលជំងឺរាក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម៏» មានន័យដូចម្ដេច ?


ម៏


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក្យសាមញ្ញឬជាគ្រាមភាសាមានសូរកញ្ឆក់ខ្លី ឬសូរបង្អូសជាជំនួសសម្ដីថា មក ដូចជានិយាយថា ។
ឧទាហរណ៍៖ ម៏ ទៅផ្ទះ ! ឬថា មក៍, មក៍អង្គុយឯណេះម៏ !; ឬថា : ម៉ុះ ! តុះ ! ដូចជាថា : ម៉ុះ, ទៅផ្ទះ ! , តុះ, ប៉ុណ្ណឹងចុះ ! ( ហៅថា សម្ដីម៉ុះតុះ សម្រាប់និយាយចំពោះតែអ្នកធំប្រាស្រ័យទៅរកអ្នកតូចជាង ឬចំពោះមនុស្សអ្នកមានសភាពស្មើគ្នា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម៊្ហែតៗ» មានន័យដូចម្ដេច ?


ម៊្ហែតៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានរសជាតិព្រហែតៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានទឹកមុខចេញអាការស្ពែតៗ ។
ឧទាហរណ៍៖ ធ្វើមុខម៊្ហែតៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម៉្លោះ» មានន័យដូចម្ដេច ?


ម៉្លោះ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា យ៉ាងនោះ, ដូច្នោះ
ឧទាហរណ៍៖ ម៉្លោះតើ, ម៉្លោះៗតើ; ដល់ម៉្លោះម៉ឹងឬ ? ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម៉្លេះ» មានន័យដូចម្ដេច ?


ម៉្លេះ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា យ៉ាងនេះ, ដូច្នេះ ។
ឧទាហរណ៍៖ ម៉្លេះតើ; ម៉្លេះម៉ឹងឬ ?; ម៉្លេះសមលំបាកណាស់ដឹង ? ; លំបាកអ្វីម៉្លេះ ! ; យូរម៉្លេះ ?; ឱ ម៉្លេះៗអ៊ី ថា: ! ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម៉្យែម៉្យ» មានន័យដូចម្ដេច ?


ម៉្យែម៉្យ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ម្ញ៉ែម្ញ៉ដោយបញ្ចេញអាការកិរិយាម្ញ៉ិកម៉្ញក់ក្នុងលក្ខណៈមាយា ។
ឧទាហរណ៍៖ វាចេះតែមកនិយាយម៉្យែម៉្យនាំឲ្យអផ្សុក រកតែធ្វើការអីពុំកើត ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ព. សា. ) ម្ញ៉ែម្ញ៉ដោយបញ្ចេញអាការកិរិយាម្ញ៉ិកម៉្ញក់ក្នុងលក្ខណៈមាយា ។
ឧទាហរណ៍៖ វាចេះតែមកនិយាយម៉្យែម៉្យនាំឲ្យអផ្សុក រកតែធ្វើការអីពុំកើត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម៉ៅ» មានន័យដូចម្ដេច ?


ម៉ៅ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រួបរួមទាំងអស់, ទទួលដោយបូករួមទាំងស្រុង, ទទួលមុខការឈ្នួលរួបរួមសព្វគ្រប់, ជួលឲ្យធ្វើការដោយបូករួមមុខការត្រាតែហើយស្រេច ។
ឧទាហរណ៍៖ ម៉ៅសង់ផ្ទះឲ្យគេ, ជួលម៉ៅ ។ និយាយម៉ៅ និយាយបូករួមទាំងអស់ ។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ( ស. មៅ អ. ថ. ម៉ៅ ជា កិ. “ស្រវឹង”; គុ. ” ដែលមានរសនាំឲ្យស្រវឹង ” ) ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ មួ ថា : មូម៉ៅ ខឹងរញូរញេញ, ខឹងដាលវ៉ាលមិនស្រាក ។
ឧទាហរណ៍៖ កុំចូលទៅ, លោកកំពុងមួម៉ៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម៉ោងបន្ថែម» មានន័យដូចម្ដេច ?


ម៉ោងបន្ថែម


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា រយៈពេលគិតជាម៉ោងដែលគ្រូបង្រៀន និងសាស្រ្តាចារ្យបានបង្រៀន និងបំពេញគរុកោសល្យលើសពីម៉ោងកំណត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម៉ោងជាង» មានន័យដូចម្ដេច ?


ម៉ោងជាង


មានន័យថា ( ម. ព. ប្រមោយដំរី ) ស. ង្វង អ. ថ. ងួង ” ប្រមោយ ” + ជាង អ. ថ. ឆាង ” ដំរី ” = ប្រមោយដំរី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម៉ោង» មានន័យដូចម្ដេច ?


ម៉ោង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ល. មោង អ. ថ. ម៉ូង; បារ. Montre ម៉ុងត្រិ៍ ” នាឡិកាតូចដែលអាចលើកដាក់ចុះឡើងបាន ” ) ឈ្មោះមាត្រារាប់វេលាមួយជុំទ្រនិចវែងនៃនាឡិកា គឺវេលា ៦០ នាទី ( ៦០ មិនុត ) ។
ឧទាហរណ៍៖ ម៉ោង១, ម៉ោង១៣, ម៉ោង២៤ ។

                     ក្នុងយប់មួយថ្ងៃមួយហៅថាមួយថ្ងៃ មាន២៤ម៉ោង គឺ២៤ នាឡិកា, រាប់ថា ម៉ោង ១ ពីវេលាក្រោយអធ្រាតរៀងទៅដល់ថ្ងៃត្រង់ បាន ១២ ម៉ោង ហៅថាកន្លះថ្ងៃម្ដង, រាប់ថា ម៉ោង ១៣ ពីវេលាក្រោយថ្ងៃត្រង់រៀងមកដល់អធ្រាតទៀតបាន ១២ ម៉ោងហៅថាកន្លះថ្ងៃម្ដងទៀត , រួមជាមួយថ្ងៃគត់ មាន ២៤ ម៉ោង; ក្នុងយប់មួយថ្ងៃមួយដែលហៅរួមថាមួយថ្ងៃ មានម៉ោង ១ តែម្ដងគត់ . . . មានម៉ោង១២តែម្ដងគត់; រាប់ម៉ោងបែបនេះជាដំណើរទៀងទាត់ដែលពួកហោរគ្រប់ប្រទេសនិយមប្រើសព្វថ្ងៃនេះ ( ម. ព. ថ្ងៃ និង យប់ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម៉ៃស័ក» មានន័យដូចម្ដេច ?


ម៉ៃស័ក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ល. ស័ក ឬ មៃស័ក អ. ថ. ម៉ាយ់— ) ឈ្មោះឈើធំមួយប្រភេទមានសាច់ជាប់ប្រើការធន់បានយូរ ជាឈើមានប្រយោជន៍សំខាន់ក្នុងការឈើ ។ តាមដោយធ្លាប់បានដឹងថា ម៉ៃសាក់មាន ៣ ប្រភេទមានសាច់ និងសម្បុរផ្សេងៗពីគ្នាគឺ ម៉ៃសាក់ដែក, ម៉ៃសាក់មាស, ម៉ៃសាក់អាចម៍ក្របី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម៉ៃសាក់» មានន័យដូចម្ដេច ?


ម៉ៃសាក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ម៉ៃស័ក ) ។
ព្រឹក្សមួយមានកម្ពស់ ៥-១០ ម មានដើមកំណើតក្នុងឧបទ្វីបេជ្វា គេនាំយកមកដាំនៅស្រុកខ្មែរតាមវិថីនានាក្នុងក្រុងធំៗ។ ដើម្បីជាម្លប់ និងលម្អផ្លូវ។ ឈើម៉ៃសាក់ជាប់ល្អ គេទុកសង់ផ្ទះ។ ទឹកស្ងោរ ស្លឹកគេផឹកឱ្យមានកម្លាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម៉ៃ» មានន័យដូចម្ដេច ?


ម៉ៃ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ហ្មាយ ” សម្គាល់, ប៉ង, កំណត់, . . . ” ) ចាប់មន្ទិលឬចាប់ពិភាល់ទៅរកដោយដៅស្មាន ។
ឧទាហរណ៍៖ ម៉ៃទៅលើឈ្មោះនោះ ។

                      ម៉ៃដាក់ ចាប់ពិភាល់ចំពោះត្រង់ ។ ម៉ៃអាថៃ ចាប់មន្ទិលដោយស្មានព្រោះបានឮ ឬបានដឹងរហាក់រហៀង ។ នឹកម៉ៃ ចាប់ពិភាល់ដោយនឹកសង្ស័យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម៉ែត្រគីប» មានន័យដូចម្ដេច ?


ម៉ែត្រគីប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​​ ខ្នាតរង្វាស់ចំណុះ ឬមាឌទំហំមួយម៉ែត្របួនជ្រុងស្មើទាំងកម្ពស់ ទាំងបណ្តោយ ទាំងទទឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម៉ែត្រការ៉េ» មានន័យដូចម្ដេច ?


ម៉ែត្រការ៉េ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្នាតរង្វាស់ផ្ទៃទំហំមួយម៉ែត្របួនជ្រុង ស្មើទាំង បណ្តោយ ទាំងទទឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម៉ែត្រ» មានន័យដូចម្ដេច ?


ម៉ែត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. Mètre ម៉ែត្រិ៍ ) ឈ្មោះរង្វាស់បារាំងសែស ប្រវែងដប់ដេស៊ីម៉ែត្រឬ មួយរយសង់ទីម៉ែត្រ ឬក៏មួយពាន់មិល្លីម៉ែត្រ, ជារង្វាស់ដែលក្នុងសម័យសព្វថ្ងៃនេះ ខ្មែរចេះប្រើពេញទាំងកម្ពុជរដ្ឋ, បើធៀបនឹងរង្វាស់របស់ខ្មែរពីដើមត្រូវគ្នានឹងប្រវែងពីរហត្ថជាងឈើ ដែលហៅថា ហត្ថខ្នាត ( ពីរហត្ថខ្នាត ), ធៀបនឹងហត្ថមនុស្សប្រក្រតីសព្វថ្ងៃនេះ ច្រើនតែពីរហត្ថមួយទះឬលើសខ្វះពីនោះបន្តិចបន្តួច ( ម៉ែត្រ សរសេរកាត់ថា ម. ) ។ ដេស៊ីម៉ែត្រ (Décimètre) ប្រវែងដប់សង់ទីម៉ែត្រ ( ដ. ម. ) ។ សង់ទីម៉ែត្រ ( Centimètre ) ចំនួនឬប្រវែងមួយរយភាគដែលចែកឬដែលបែងចេញពីក្នុងមួយម៉ែត្រ ( ស. ម. ) ។ មិល្លីម៉ែត្រ ( Millimètre ) ចំនួនឬប្រវែងមួយពាន់ភាគដែលចែក ឬដែលបែងចេញពីក្នុងមួយម៉ែត្រ ( ម. ម. ) ។ ដេកាម៉ែត្រ ( Décamètre ) ចម្ងាយឬប្រវែងដប់ម៉ែត្រ ( ដា. ម. ) ។ ហិកតូម៉ែត្រ ( Hectomètre ) ចម្ងាយឬប្រវែងមួយរយម៉ែត្រ ( ហ. ម. ) ។ គីឡូម៉ែត្រ ( Kilomètre ) ចម្ងាយឬប្រវែងមួយពាន់ម៉ែត្រ ( គ. ម. ) ។ ម៉ែត្រការ៉េ ( Mètre carré ) ម៉ែត្រទ្វេគុណ មានទំហំទីបួនជ្រុងស្មើភាគ ( ម.២); កុំប្រើពាក្យ ម៉ែត្រក្រឡា ព្រោះជាពាក្យគន្លាស់ពុំសមរម្យ, ត្រូវប្រើពាក្យ ម៉ែត្រទ្វេគុណ ឬ ម៉ែត្រការ៉េ ( តាមបារាំង ) វិញក៏បាន ។ ម៉ែត្រគុប ( Mètre cube ) ម៉ែត្រត្រីគុណ មានកម្ពស់មួយម៉ែត្របួនជ្រុងស្មើភាគ ( ម. ៣ ) ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម៉ែ!» មានន័យដូចម្ដេច ?


ម៉ែ!


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ពាក្យលាន់មាត់បន្លឺជាមុនដោយអាការក្រោធឬស្ងើច, ស្ញែង, ភ្ញាក់, តឹងចិត្ត, មានសេចក្ដីថា ម្ដាយ ! ឬត្រូវគ្នានឹងពាក្យថា ប៉ៃ ! , យ៉ ! , ឰ ! , ឰយា ! ; ចួនកាលលាន់មាត់ថា ម៉ែកូន ! , ម៉ែអញ ! , ឬថា ម៉ែអើយ ! ( ម៉ែអ្ហើយ ) ក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖