Posted on Leave a comment

តើពាក្យ «យោធិនជាប់កិច្ចសន្យា» មានន័យដូចម្ដេច ?


យោធិនជាប់កិច្ចសន្យា


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា អ្នកចូលបម្រើការងារដោយស្ម័គ្រចិត្តតាមកិច្ចសន្យានៅក្នុងឋានន្តរសក្តិជាពលទាហាន និងជានាយទាហានរង នៅក្នុងកងយោធពលខេមរភូមិន្ទសម្រាប់៖ ▪មួយរយៈពេលដែលបានកំណត់ ▪ពេលមានសង្គ្រាមទាំងមូល ឬមួយរយៈ។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោធិន» មានន័យដូចម្ដេច ?


យោធិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. យោធិន៑ ) អ្នកច្បាំង, ទាហាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោធាប្រតិព័ន្ធ» មានន័យដូចម្ដេច ?


យោធាប្រតិព័ន្ធ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលតាំងបង្កើតឡើងតាមរបៀបកងកម្លាំងទ័ព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោធាធិបតី» មានន័យដូចម្ដេច ?


យោធាធិបតី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អធិបតីរបស់ពួកទាហាន, មេទ័ព ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោធាធិការី» មានន័យដូចម្ដេច ?


យោធាធិការី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកគ្រប់គ្រងពួកទាហាន, អ្នកត្រួតទាហាន, នាយទាហាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោធា» មានន័យដូចម្ដេច ?


យោធា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ពហុ. របស់ យោធៈ ) ទាហានទាំងឡាយ, ពួកទាហាន ( ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីជាឯកវចនៈ ក៏មាន ) ។ យោធាធិការ ( សំ. បា. < យោធ “ទាហាន” + អធិការ “ភាវៈជាធំ, អំណាច, ការគ្រប់គ្រង” ) ការគ្រប់គ្រងពួកទាហាន, ក្រសួងចម្បាំង ។ យោធាធិការី ( —រ៉ី ) អ្នកគ្រប់គ្រងពួកទាហាន, អ្នកត្រួតទាហាន, នាយទាហាន ។ យោធាធិបតី ( —ប៉ៈដី ) អធិបតីរបស់ពួកទាហាន, មេទ័ព ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោធសាស្រ្ត» មានន័យដូចម្ដេច ?


យោធសាស្រ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្បួនសម្រាប់ទាហាន, ក្បួនចម្បាំង ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោធវិន័យ» មានន័យដូចម្ដេច ?


យោធវិន័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ច្បាប់យោធា, ច្បាប់សម្រាប់ទាហាន។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោធវិជ្ជា ឬ —វិទ្យា» មានន័យដូចម្ដេច ?


យោធវិជ្ជា ឬ —វិទ្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណេះសម្រាប់ទាហាន ។


 

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោធភូមិ» មានន័យដូចម្ដេច ?


យោធភូមិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្ទាយយោធា, ទីតាំងនៃកងទ័ព ។


 

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោធព្យុហៈ» មានន័យដូចម្ដេច ?


យោធព្យុហៈ


មានន័យថា មើលពាក្យ ព្យុហៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោធពល» មានន័យដូចម្ដេច ?


យោធពល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្លាំងរបស់យោធា, កងកម្លាំងទាហាន, ពលទាហាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោធបរិក្ខារ» មានន័យដូចម្ដេច ?


យោធបរិក្ខារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បរិក្ខារបស់ទាហាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោធក្រឹត្យ» មានន័យដូចម្ដេច ?


យោធក្រឹត្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រឹត្យរបស់អ្នកច្បាំង, ក្រឹត្យសម្រាប់ទាហាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោធ» មានន័យដូចម្ដេច ?


យោធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកច្បាំង, ទាហាន, តែខ្មែរច្រើនប្រើជា យោធា ។ ប្រើជាបទសមាស : យោធកម្ម ( យោធៈក័ម ) ការរបស់អ្នកច្បាំង, មុខការរបស់ទាហាន ។ យោធក្រឹត្យ ( យោធៈក្រឹត ) ក្រឹត្យរបស់អ្នកច្បាំង, ក្រឹត្យសម្រាប់ទាហាន ។ យោធបរិក្ខារ ( យោធៈប-រិក-ខា ) បរិក្ខារបស់ទាហាន ។ គ្រឿងប្រដាប់ចាំបាច់សម្រាប់សេនាទាហានបរិភោគប្រើប្រាស់គ្រប់យ៉ាង ។ យោធពល ( យោធៈពល់ ) កម្លាំងរបស់យោធា, កងកម្លាំងទាហាន, ពលទាហាន ។ យោធព្យុហៈ ( យោធៈ —) មើលពាក្យ ព្យុហៈ ។ យោធភូមិ ( យោធៈភូម ) បន្ទាយយោធា, ទីតាំងនៃកងទ័ព ។ យោធវិជ្ជា ឬ —វិទ្យា ( យោធៈវិច-ជាឬ —វិត-ទ្យា ) ចំណេះសម្រាប់ទាហាន ។ យោធវិន័យ ( យោធៈវិនៃ ) ច្បាប់សម្រាប់ទាហាន, ច្បាប់ប្រដៅទាហាន ។ យោធសាស្រ្ត (យោធៈសាស) ក្បួនសម្រាប់ទាហាន, ក្បួនចម្បាំង ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោជន៍» មានន័យដូចម្ដេច ?


យោជន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. យោជន ) ឈ្មោះមាត្រាវាស់ ឬរង្វាស់បុរាណសម្រាប់វាស់ប្រវែងភូមិភាគឬចម្ងាយផ្លួវចំនួន ៤ គាវុត គឺ ៤០០ សិន ។
ឧទាហរណ៍៖ ផ្លូវចម្ងាយ ៨ យោជន៍ ។

                     បើវាស់កម្ពស់ដូចយ៉ាងកម្ពស់ភ្នំ, កម្ពស់ដើមឈើធំជាដើមកំណត់ត្រឹម ៧ ហត្ថជា ១ យោជន៍ ។
ឧទាហរណ៍៖ ដើមជ្រៃក្រឹមកម្ពស់ ៣ យោជន៍កន្លះ ( មើលក្នុងពាក្យ លិក្ខា ឬ លិក្សា ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោជនា» មានន័យដូចម្ដេច ?


យោជនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះគម្ពីរបាលីភាសាប្រាប់ដំណើរប្រយោគនិងសម្ពន្ធបាលីជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោង» មានន័យដូចម្ដេច ?


យោង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភើចទាញពីខាងក្រោមមកខាងលើដោយចាប់កាន់ខ្សែឬពួរ
ឧទាហរណ៍៖ យោងទឹកអណ្ដូង ។

                       នាំមុខ, អន្ទងពីមុខ ។
ឧទាហរណ៍៖ ដើរយោងមុខ, ជិះសេះយោងមុខគោ ។

                      ធ្វើឲ្យអណ្ដែតឡើង, ធ្វើឲ្យឡើងពីក្រាប ។
ឧទាហរណ៍៖ យោងមុខបូស, ព័ទ្ធបូសយោងមុខឲ្យឡើង ។

                       ជួយស្រោចស្រង់សង្រ្គោះដោយនាំមុខឲ្យបានប្រយោជន៍, ឲ្យបានស្រួល ។
ឧទាហរណ៍៖ យោងឲ្យរួចពីក្រីក្រ, យោងញាតិ, រកស៊ីយោងគ្នា, និយាយយោងគ្នា, ឆ្លើយយោងគ្នា ។

                      នាំយកគ្រឿងធ្ងន់ទៅមក, ទទួលបន្ទុកធ្ងន់ ។
ឧទាហរណ៍៖ យោងសម្ពាយពីរបីតែម្នាក់ឯង; ធ្ងន់ណាស់យោងមិនរួចទេ ។

                      គូសជាគំនូសឬដឹកជាខ្សែទៅរកគ្នា, សរសេរឆ្លើយរកគ្នា ។
ឧទាហរណ៍៖ គូសយោង, សរសេរយោង, ដាក់លេខយោង ។

                      យោងខ្លួន ឬ យោងអាត្មា នាំខ្លួនឲ្យរួច, ធ្វើខ្លួនឲ្យបានសុខស្រួល ។ យោងដំណើរ ឬ យោងសេចក្ដី ធ្វើដំណើរឬសេចក្ដីឲ្យអណ្ដែតឡើង, ឲ្យច្បាស់លាស់ ។ យោងយឹត ឬ យឹតយោង ជួយឲ្យរួចពីទុក្ខភ័យ, ឲ្យបានរួចពីការក្រ; ជេរប្រទេចផ្ដាសាបូរបាច់ឲ្យវិនាស ។ យោងអន្ទង ដឹកនាំឲ្យបានរួចពីការក្រ, ណែនាំឲ្យកើតប្រយោជន៍ ។ ខ្យល់យោងទឹក ខ្យល់ដែលបក់យោងទឹកឲ្យឡើងឬយោងទឹកឲ្យធ្លាក់ភ្លៀង ។ អណ្ដូងយោង អណ្ដូងដែលជ្រៅដងទឹកបានតែដោយយោង ។ ល ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់ដងទឹកទាញយកមកខាងលើ, ប្រដាប់សម្រាប់ទាញឡើង ។
ឧទាហរណ៍៖ យោងដងទឹក, ខ្សែយោង, ដងយោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោគ្យភាព» មានន័យដូចម្ដេច ?


យោគ្យភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. យោគ្យ; បា. យោគ្គ ) ភាវៈឬភាពនៃសេចក្ដីឈ្លាសវៃ ការស្ទាត់ជំនាញ; ដំណើរអង់អាច; ការថ្នឹកប្រសប់; ការហាត់របស់ទាហានសេនា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោគី» មានន័យដូចម្ដេច ?


យោគី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. យោគិន៑ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោគិន» មានន័យដូចម្ដេច ?


យោគិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. យោគិន៑ ; បា. យោគី ) អ្នកមានព្យាយាមខាងការភាវនា, អ្នកមានព្យាយាមខាងការស្មឹងស្មាធិ៍, អ្នកចម្រើនកម្មដ្ឋាន; បព្វជិត; តាបស, ឥសី; បើស្រ្តីជា យោគិនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោគាវចរ» មានន័យដូចម្ដេច ?


យោគាវចរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកតាំងចិត្តឲ្យចុះស៊ប់ក្នុងការភាវនា, អ្នកចម្រើនកម្មដ្ឋាន ។ វេវ. យោគិន, យោគី; យោគិនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោគវិក្រ័យ» មានន័យដូចម្ដេច ?


យោគវិក្រ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការលក់ដូរដោយបំបាត់ ។ ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោគយាត្រា» មានន័យដូចម្ដេច ?


យោគយាត្រា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើររបស់នក្សត្រឫក្ស ។
ឧទាហរណ៍៖ យាមយោគយាត្រា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោគយល់» មានន័យដូចម្ដេច ?


យោគយល់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យល់ដោយសេចក្ដីលម្អៀង, យល់មុខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោគបាត្រ» មានន័យដូចម្ដេច ?


យោគបាត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. យោគ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោគក្ស័យ» មានន័យដូចម្ដេច ?


យោគក្ស័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរអស់ព្យាយាម; ដំណើររសាយព្យាយាម; ដំណើរអស់រវល់; ព. ពុ. ដំណើរអស់កិលេស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោគក្សេម» មានន័យដូចម្ដេច ?


យោគក្សេម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរស្រាករវល់, ស្រាកសេចក្ដីអំពល់ចិត្ត; ព. ពុ. ធម៌ដែលក្សេមចាកកិលេស, ចាកសេចក្ដីអំពល់ចិត្ត ( ព្រះនិព្វាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោគ» មានន័យដូចម្ដេច ?


យោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការប្រកប; ការរួបរួម; ការស្ម័គ្រស្មាគម, ការចួបប្រសព្វគ្នា; ព្យាយាម; សមាធិ; ជោគ; ទ្រព្យ, សម្បត្តិ; នក្សត្រឫក្ស; កិលេស; រវល់; ដំណើរអំពល់ចិត្ត; កល, ឧបាយ; ឧបាយកល; មាយា; ប្រវ័ញ្ចន៍, បោកប្រាស់បំបាត់ ។ ល។ ខ្មែរប្រើជា កិ. ក៏មាន សំដៅសេចក្ដីថា ” ប្រកបការ, កាន់ការ, ព្យាយាម, ខំប្រឹង, ប្រឹងធ្វើ; ប្រឹងយោលខ្លួនងោកងើបៗ , យោលទៅៗមកៗ; លម្អៀងចិត្ត, បំបែរចិត្តឬធ្វើឲ្យងាកចិត្តទៅរក” : យោគចិត្តទៅរក ។ យោគពេញទំហឹង ប្រឹងពេញកម្លាំង ( ព. សា. ) ។ យោគក្ស័យ ( យោគ័កក្សៃ ) ដំណើរអស់ព្យាយាម; ដំណើររសាយព្យាយាម; ដំណើរអស់រវល់; ព. ពុ. ដំណើរអស់កិលេស ។ យោគក្សេម ( យោគ័កក្សែម ) ដំណើរស្រាករវល់, ស្រាកសេចក្ដីអំពល់ចិត្ត; ព. ពុ. ធម៌ដែលក្សេមចាកកិលេស, ចាកសេចក្ដីអំពល់ចិត្ត ( ព្រះនិព្វាន ) ។ យោគយល់ ( យោក— ) យល់ដោយសេចក្ដីលម្អៀង, យល់មុខ ។ យោគយាត្រា ( យោក— ) ដំណើររបស់នក្សត្រឫក្ស : យាមយោគយាត្រា ។ យោគវិក្រ័យ ( យោគៈវិក្រៃ ) ការលក់ដូរដោយបំបាត់ ។ ល។

                         ខ្សែតម្បារសំប៉ែតដែលចងភ្ជាប់ជាមួយនឹងស្លោកបាត្រ សម្រាប់ស្ពាយបាត្រ ( ម. ព. យោគ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោក្ប័ត្រ» មានន័យដូចម្ដេច ?


យោក្ប័ត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. យកក្រៈ-ប័ត្រ ឬ យុកក្រះប័ត្រ អ. ថ. យ៉ុកក្រៈប័ត ឬ យុក– ) ឋានន្តរមន្រ្តីរដ្ឋបាល ជាអ្នកកាន់ការខាងបញ្ជីនិងសំបុត្រផ្សេងៗ ។ លុះចំណេរកាលតមក ខ្មែរប្រើឋានន្តរនេះជាលេខាធិការសម្រាប់ក្រសួងរដ្ឋាភិបាលទាំងពួង, សម័យបច្ចុប្បន្នប្រើពាក្យនេះជាលេខាធិការវិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោក» មានន័យដូចម្ដេច ?


យោក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. យោក អ. ថ. យ៉ូក “ឃ្លោង , កម្រើក” ) យោលខ្លួនងោកងើបៗ, យោលទៅៗមកៗ ។
ឧទាហរណ៍៖ យោកខ្លួន, ទាញយោកទៅយោកមក ( ម. ព. យោគ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យោ» មានន័យដូចម្ដេច ?


យោ


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរលាន់មាត់ ដោយអស្ចារ្យ, ស្ងើច, កោត; សរសើរ, ប្លែកក្នុងចិត្ត
ឧទាហរណ៍៖ យោ ! ប្លែកណាស់តើ ! , យោ ! ម្ល៉ឹងម៉ឹងឬ ?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យៃ» មានន័យដូចម្ដេច ?


យៃ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា អភ័ព្វដំណើរ, ដែលតែងតែទាស់ដំណើរ, ទាស់ការ; ដែលរអាក់រអួល, ស្កុនដំណើរ, ស្កុនការ ។
ឧទាហរណ៍៖ យៃដំណើរ, យៃការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យែក» មានន័យដូចម្ដេច ?


យែក


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ យំ ថា ។
ឧទាហរណ៍៖ យំយែក គឺយំរៀបរាប់ឬយំអង្គុកអង្គុល ( ព. សា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យេស៊ូគ្រិស្ត» មានន័យដូចម្ដេច ?


យេស៊ូគ្រិស្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. យេស៊ូ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យេស៊ូ» មានន័យដូចម្ដេច ?


យេស៊ូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. ហ្ស៊េហ្ស៊ុយ ឬ ហ្ស៊េហ្ស៊ុយ-គ្រិស្ត Jésus oú JésusChrist ) នាមសាស្តាម្នាក់ជាអ្នកបង្កើតលទ្ធិឬសាសនា ក្រេជែន ឬ គ្រិស្ត, កើតនៅក្រុង បេថ្លេអែម ( Bethléem ) ប្រទេស ប៉ាឡេស្ទីន( Palestine ) ក្នុងរវាង ព. ស. ៥៤៥ ( ឆ្នាំរកាត្រីស័ក ) ទទួលមរណភាពក្នុងកាល ព. ស. ៥៧៤ ( ឆ្នាំខាលទោស័ក ) ក្នុងអាយុគម្រប់ ៣០ឆ្នាំ, គឺក្នុងរវាង គ. ស. ៣០; តាំងសករាជមួយគិតពីថ្ងៃដែលសាស្ដានេះកើត ហៅថា គ្រិស្ដសករាជ ( សរសេរអក្សរសង្ខេបថា គ. ស. ) គឺសករាជដែលនិយមប្រើក្នុងប្រទេសអឺរ៉ុបនិងប្រទេសអាស៊ី ដោយច្រើនក្នុងសម័យសព្វថ្ងៃនេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យេម៉ែន» មានន័យដូចម្ដេច ?


យេម៉ែន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស យេម៉ែន, (រាជធានី/​រដ្ឋធានី) សាណា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យេកយោក» មានន័យដូចម្ដេច ?


យេកយោក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលយោកចុះយោកឡើងរឿយៗ, ដែលយោកយោលទៅមកៗរឿយៗ ។
ឧទាហរណ៍៖ ដំណើរយេកយោក; ដើរយេកយោក, ខ្យល់ខ្លាំងបក់ដើមត្នោតលៃយេកយោក ( សរសេរជា យីកយោក ឬ យីកយោគ ក៏មាន, តាមទម្លាប់និយាយ ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលយោកចុះយោកឡើងរឿយៗ, ដែលយោកយោលទៅមកៗរឿយៗ ។
ឧទាហរណ៍៖ ដំណើរយេកយោក; ដើរយេកយោក, ខ្យល់ខ្លាំងបក់ដើមត្នោតលៃយេកយោក ( សរសេរជា យីកយោក ឬ យីកយោគ ក៏មាន, តាមទម្លាប់និយាយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យើះ!» មានន័យដូចម្ដេច ?


យើះ!


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. យើ! ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យើង» មានន័យដូចម្ដេច ?


យើង


👉ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា ខ្ញុំទាំងឡាយ, ពួកខ្ញុំ
ឧទាហរណ៍៖ យើងត្រូវទៅ ។

                       សម្រាប់និយាយក្រាបទូលក្សត្រិយ៍ ព. បុ. ថា យើងខ្ញុំព្រះអង្គ; ព. ស. ស. ថា ទូលព្រះបង្គំជាខ្ញុំទាំងឡាយ … ។ សម្រាប់និយាយនឹងសេនាបតីថា យើងខ្ញុំព្រះបាទម្ចាស់ ។ សម្រាប់និយាយនឹងមន្រ្តីស័ក្តិធំចុះពីសេនាបតីមកថា យើងខ្ញុំព្រះបាទ ។ សម្រាប់និយាយនឹងព្រះភិក្ខុសង្ឃថា យើងខ្ញុំព្រះករុណា ។ សម្រាប់និយាយនឹងមន្រ្តីស័ក្តិតូចឬនឹងរាស្រ្តដោយសេចក្ដីគោរពថា យើងខ្ញុំ ។ បើស្រ្តីប្រើតាមលំដាប់ជាន់ថ្នាក់ខ្ពស់ទាបមានត្រឹមតែ យើងខ្ញុំម្ចាស់, យើងខ្ញុំ,យើង ប៉ុណ្ណេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យើ!» មានន័យដូចម្ដេច ?


យើ!


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរលាន់មាត់ ដោយក្រោធ, ដោយចំអកឲ្យ, ដោយផ្ទាន់, ដោយភ្ញាក់, តឹងចិត្ត, ឆ្ងល់ ។
ឧទាហរណ៍៖ យើ ! ដល់ម្ល៉ឹងម៉ឹងឬ ? ; យើ! ល្អណាស់តើហ្ន៎!; យើះ ! មិនសមបើដល់ម្ល៉ឹងសោះ! ; លាន់មាត់ថា យើអើ ! , យើអើហ្ន៎ ! ក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យួរ» មានន័យដូចម្ដេច ?


យួរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់កាន់ព្យួរដោយដៃ ។
ឧទាហរណ៍៖ យួរបង្វេច, យួរចានស្រាក់ ។

                      លើកជើងចម្កយឬសំយុងដៃចុះដូចគេព្យួរ ។
ឧទាហរណ៍៖ យួរជើង, យួរដៃ ។

                      ចឹកឬខាំជាប់ព្យួរស្តោក ។
ឧទាហរណ៍៖ មាន់ចឹកកង្កែបយួរ, ឆ្កែខាំមាន់យួរ, ពស់វែករនាមចឹកកូនក្របីយួរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យួន» មានន័យដូចម្ដេច ?


យួន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិមនុស្សអ្នកដែនតុងក័ង, ដែនអណ្ណាម, ដែនកូស័ងស៊ីន ។
ឧទាហរណ៍៖ យួនតុងក័ង, យួនអាណ្ណាម, យួនកូស័ងស៊ីន; ពាក្យសាមញ្ញច្រើនហៅយួនតុងក័ងថា យួនហាណូយ, ហៅយួនអណ្ណាមថា យួនហ្វេ, ហៅយួនកូស័ងស៊ីនថា យួនព្រៃនគរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យូហ្គោស្លាវី» មានន័យដូចម្ដេច ?


យូហ្គោស្លាវី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស យូហ្គោស្លាវី, (រាជធានី/​រដ្ឋធានី) បែលក្រាដ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យូហ៊ឺ» មានន័យដូចម្ដេច ?


យូហ៊ឺ


មានន័យថា ( ម. ព. មឹក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យូរ» មានន័យដូចម្ដេច ?


យូរ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនឆាប់, យឺត, អង្វែង ។
ឧទាហរណ៍៖ កាលយូរ, យូរថ្ងៃ, យប់យូរ; នៅយូរ, ប្រើបានយូរ, យូរណាស់ ។ ព. ផ្ទ. ឆាប់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមិនឆាប់, យឺត, អង្វែង ។
ឧទាហរណ៍៖ កាលយូរ, យូរថ្ងៃ, យប់យូរ; នៅយូរ, ប្រើបានយូរ, យូរណាស់ ។ ព. ផ្ទ. ឆាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យូយ!» មានន័យដូចម្ដេច ?


យូយ!


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ពាក្យស្រែកពន្យុយបន្លាចគ្នា ។
ឧទាហរណ៍៖ យូយដំរី! , យូយខ្លា!


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុះៗ!» មានន័យដូចម្ដេច ?


យុះៗ!


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរសព្ទបន្លឺតឿនបង្ខំសុនខឲ្យដេញឬបន្លឺបង្អើលសត្វសាហាវ ឲ្យគេចចៀសចេញពីទីជិតខាងផ្លូវក្នុងព្រៃដែលគួរស្ញើប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុវ័ន» មានន័យដូចម្ដេច ?


យុវ័ន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. យុវៈ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. យុវៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុវៈ» មានន័យដូចម្ដេច ?


យុវៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. យុវ; សំ. យុវន៑ ) កំលោះ, ប្រុសកំលោះ ។ យុវជន ( យុវៈជន់ ) ជនកំលោះ; ជនកំលោះក្រមុំ ។ យុវភាព ( យុវៈភាប ) ភាវៈកំលោះឬក្រមុំ ។ យុវរាជ ( យុវៈរាច ) ស្ដេចកំលោះ, ព្រះរាជបុត្រកំលោះជារាជទាយាទ ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. យុវ; សំ. យុវន៑ ) កំលោះ, ប្រុសកំលោះ ។ យុវជន ( យុវៈជន់ ) ជនកំលោះ; ជនកំលោះក្រមុំ ។ យុវភាព ( យុវៈភាប ) ភាវៈកំលោះឬក្រមុំ ។ យុវរាជ ( យុវៈរាច ) ស្ដេចកំលោះ, ព្រះរាជបុត្រកំលោះជារាជទាយាទ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុវតី» មានន័យដូចម្ដេច ?


យុវតី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. យុវតី, យុវន្តី, យូនី ) ក្រមុំ, ស្រ្តីក្រមុំ ។
ឧទាហរណ៍៖ នាងយុវតី; យុវតីនេះ; យុវតីនោះ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. យុវតី, យុវន្តី, យូនី ) ក្រមុំ, ស្រ្តីក្រមុំ ។
ឧទាហរណ៍៖ នាងយុវតី; យុវតីនេះ; យុវតីនោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុវជន» មានន័យដូចម្ដេច ?


យុវជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តរុណភាព តរុណវ័យ អាយុកាលនៃមនុស្ស ចាប់ទាំងពីក្មេងតូចរហូតដល់ធំពេញការ មនុស្សពេញវ័យទាំងឡាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុលស្បូវ» មានន័យដូចម្ដេច ?


យុលស្បូវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. យុរស្បូវ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុល» មានន័យដូចម្ដេច ?


យុល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. យុរ )

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. យុរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុរស្បូវ» មានន័យដូចម្ដេច ?


យុរស្បូវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុងសំយាបផ្ទះប្រក់ស្បូវដែលយុរសំយាកចុះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុរ» មានន័យដូចម្ដេច ?


យុរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទន់ដាបស្លុបចុះ, សំយាកដាបចុះ
ឧទាហរណ៍៖ មែកឈើយុរគ្របផ្លូវ ។

                       យុរយារ ឬ យុលយារ ដែលយុលរយីករយាក ។
ឧទាហរណ៍៖ ចាស់ជរាសាច់ស្បែកឡើងយុរយារ ឬ —យុលយារ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទន់ដាបស្លុបចុះ, សំយាកដាបចុះ ។
ឧទាហរណ៍៖ មែកឈើយុរគ្របផ្លូវ ។

                      យុរយារ ឬ យុលយារ ដែលយុលរយីករយាក ។
ឧទាហរណ៍៖ ចាស់ជរាសាច់ស្បែកឡើងយុរយារ ឬ —យុលយារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុយ!» មានន័យដូចម្ដេច ?


យុយ!


មានន័យថា ( ម. ព. យូយ! ) ។

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. យូយ! ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុពា» មានន័យដូចម្ដេច ?


យុពា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ក្លាយមកពី យុវ > យុវា ) កំលោះទាំងឡាយ, ពួកប្រុសកំលោះឬពួកកំលោះក្រមុំ ។ យុពាពាល កំលោះឬក្រមុំក្មេង ( ម. ព. យុវៈ និង ពាល ផង ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ក្លាយមកពី យុវ > យុវា ) កំលោះទាំងឡាយ, ពួកប្រុសកំលោះឬពួកកំលោះក្រមុំ ។ យុពាពាល កំលោះឬក្រមុំក្មេង ( ម. ព. យុវៈ និង ពាល ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុនដេ» មានន័យដូចម្ដេច ?


យុនដេ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស កាមេរូន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធោបករណ៍» មានន័យដូចម្ដេច ?


យុទ្ធោបករណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < យុទ្ធ “ចម្បាំង” + ឧបករណ “ប្រដាប់, គ្រឿងប្រដាប់” ) ប្រដាប់សម្រាប់ច្បាំង, គ្រឿងចម្បាំង, ហៅថា យុទ្ធុបករណ៍ ឬ យុទ្ធភណ្ឌ ក៏បាន ( ម. ព. យុទ្ធ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធោចាយ» មានន័យដូចម្ដេច ?


យុទ្ធោចាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឧបាយកល ឬស្នៀតក្នុងចំបាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធុបករណ៍» មានន័យដូចម្ដេច ?


យុទ្ធុបករណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ យុទ្ធោបករណ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធស្ម័គ្រ» មានន័យដូចម្ដេច ?


យុទ្ធស្ម័គ្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរស្ម័គ្រចិត្តនឹងច្បាំង; ដំណើរភ្ជុំពលត្រៀមប្រចាំការ ( សំ. យុទ្ធសាមគ្រី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធសាស្រ្តគ្រប់គ្រងបំណុលសាធារណៈ» មានន័យដូចម្ដេច ?


យុទ្ធសាស្រ្តគ្រប់គ្រងបំណុលសាធារណៈ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ក្របខ័ណ្ឌយុទ្ធសាស្ដ្រដែលចែងអំពីគោលដៅគ្រប់គ្រងបំណុលសាធារណៈរយៈពេលមធ្យម ឬវែងរបស់រាជរដ្ឋាភិបាល អនុលោមតាមបរិបទនៃក្របខ័ណ្ឌគោលនយោបាយថវិកា ស្ថានភាពបំណុលបច្ចុប្បន្ន និងផែនការតម្រូវការហិរញ្ញប្បទាន ដោយរក្សាហានិភ័យនិងបន្ទុកសេវាបំណុលសាធារណៈឱ្យនៅកម្រិតអប្បបរមា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធសាស្រ្ត» មានន័យដូចម្ដេច ?


យុទ្ធសាស្រ្ត


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វិធីសាស្ត្រក្នុងការអនុវត្ត ដើម្បីសម្រេចបាននូវទិសដៅគោលនយោបាយ និងគោលបំណងដែលបានដាក់ចេញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធសាស្ត្រព្រួញមួយ បាញ់បានសត្វពីរ» មានន័យដូចម្ដេច ?


យុទ្ធសាស្ត្រព្រួញមួយ បាញ់បានសត្វពីរ


មានន័យថា ភាពប៉ិនប្រសប់របស់អ្នកនយោបាយក្នុងការដោះស្រាយបញ្ហាអ្វីមួយ ដោយប្រើមធ្យោបាយតែមួយហើយ អាចដោះស្រាយបញ្ហាពីរ ឬច្រើន ឬផ្តួលគូប្រជែងពីរ ឬច្រើនបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធសាស្ត្រដុតឱ្យខ្លោចរោចឱ្យឆៅ» មានន័យដូចម្ដេច ?


យុទ្ធសាស្ត្រដុតឱ្យខ្លោចរោចឱ្យឆៅ


មានន័យថា យុទ្ធសាស្រ្តរបស់អ្នកនយោបាយ ដែលរុញ ឬបង្អាក់បញ្ហាណាមួយឱ្យបរាជ័យហើយ បង្ហាញបញ្ហានោះឱ្យសាធារណជនមើលឃើញ ដើម្បីឆក់យកអំណាច ឬយកប្រៀបខាងនយោបាយ។ ម្យ៉ាងវិញទៀត ដើម្បីចាប់កំហុស ឬទម្លាក់នរណាម្នាក់ចេញពីតំណែង គេក៏ប្រើវិធីនេះផងដែរ។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធសាស្ត្រ» មានន័យដូចម្ដេច ?


យុទ្ធសាស្ត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្បួនចម្បាំង, ក្បួនសម្រាប់ច្បាំង ( ដូចយ៉ាងក្បួនព្យូហ៍សឹកជាដើម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធសន្តិភាព» មានន័យដូចម្ដេច ?


យុទ្ធសន្តិភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរស្ងប់សឹក, ការសះជាលើកលែងច្បាំងគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធវិស្រម» មានន័យដូចម្ដេច ?


យុទ្ធវិស្រម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការផ្អាកមួយគ្រានូវការទាស់ទែងគ្នា (ដើម្បីបញ្ជូនអ្នករបួលរៀងខ្លួន)​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធវិន័យ» មានន័យដូចម្ដេច ?


យុទ្ធវិន័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ច្បាប់ចម្បាំង, ច្បាប់សឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធវិនាស» មានន័យដូចម្ដេច ?


យុទ្ធវិនាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីវិនាសព្រោះចម្បាំង; ដំណើរបាក់ទ័ព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធភូមិ ឬ យុទ្ធរង្គ» មានន័យដូចម្ដេច ?


យុទ្ធភូមិ ឬ យុទ្ធរង្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមរភូមិ, ទីចម្បាំង, ទីប្រទល់ទ័ព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធភណ្ឌ ឬ យុទ្ធោបករណ៍» មានន័យដូចម្ដេច ?


យុទ្ធភណ្ឌ ឬ យុទ្ធោបករណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់សង្រ្គាម, គ្រឿងចម្បាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធពិធី ឬ —វិធី» មានន័យដូចម្ដេច ?


យុទ្ធពិធី ឬ —វិធី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពិធីចម្បាំង, កលឧបាយសង្រ្គាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធនាធិការ» មានន័យដូចម្ដេច ?


យុទ្ធនាធិការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុខការខាងចម្បាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធនាការ» មានន័យដូចម្ដេច ?


យុទ្ធនាការ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការនៃចម្បាំង; ការច្បាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធនា» មានន័យដូចម្ដេច ?


យុទ្ធនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. យុទ្ធ, ជាយុទ្ធន ក៏បាន តែមិនដែលឃើញប្រើ ) ចម្បាំង, សង្រ្គាម ។ យុទ្ធនាការ ( យុត-ធៈ— ) អាការនៃចម្បាំង; ការច្បាំង ។ យុទ្ធនាធិការ ( យុត-ធៈ— ) មុខការខាងចម្បាំង ។ ខ្មែរប្រើពាក្យនេះជាឈ្មោះក្រសួងសេនាបតីសម្រេចការខាងចម្បាំង
ឧទាហរណ៍៖ ក្រសួងយុទ្ធនាធិការ, សេនាបតីក្រសួងយុទ្ធនាធិការ ។ សព្វថ្ងែហៅថា ក្រសួងការពារប្រទេស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធការី» មានន័យដូចម្ដេច ?


យុទ្ធការី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកចូលធ្វើសង្គ្រាម អ្នកចូលច្បាំងក្នុងទ័ពរៀបរយ ក្នុងប្រទេសណាមួយ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា អ្នកចូលធ្វើសង្គ្រាម អ្នកចូលច្បាំងក្នុងទ័ពរៀបរយ ក្នុងប្រទេសណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធការ» មានន័យដូចម្ដេច ?


យុទ្ធការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបញ្ជូនកងទ័ពទៅវាយយកស្រុកគេ កិច្ចបាត់ការខាងនយោបាយ ឬសេដ្ឋកិច្ចដោយមានកំណត់ពេល ជាការឃោសនា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុទ្ធ» មានន័យដូចម្ដេច ?


យុទ្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ចម្បាំង; សង្រ្គាម; ការចូលប្រឡូកគ្នា ។
ឧទាហរណ៍៖ តយុទ្ធ ។

                      យុទ្ធពិធី ឬ —វិធី ( យុត-ធៈ— ) ពិធីចម្បាំង, កលឧបាយសង្រ្គាម ។ យុទ្ធភណ្ឌ ឬ យុទ្ធោបករណ៍ ( យុត-ធៈភ័ន ឬ យុត-ធោប៉ៈក ) ប្រដាប់សម្រាប់សង្រ្គាម, គ្រឿងចម្បាំង ។ យុទ្ធភូមិ ឬ យុទ្ធរង្គ ( យុត-ធៈភូម ឬ —រង់ ) សមរភូមិ, ទីចម្បាំង, ទីប្រទល់ទ័ព ។ យុទ្ធវិន័យ ( យុត-ធៈវិនៃ ) ច្បាប់សម្រាប់ទូន្មានពួកទាហាន ។ យុទ្ធវិនាស ( យុត-ធៈ— ) សេចក្ដីវិនាសព្រោះចម្បាំង; ដំណើរបាក់ទ័ព ។ យុទ្ធសន្តិភាព ( យុត-ធៈសន់តិភាប ) ដំណើរស្ងប់សឹក, ការសះជាលើកលែងច្បាំងគ្នា ។ យុទ្ធសាស្ត្រ ( យុត-ធៈសាស ) ក្បួនចម្បាំង, ក្បួនសម្រាប់ច្បាំង ( ដូចយ៉ាងក្បួនព្យូហ៍សឹកជាដើម ) ។ យុទ្ធស្ម័គ្រ ( យុត-ធៈស្មាក់ ) ដំណើរស្ម័គ្រចិត្តនឹងច្បាំង; ដំណើរភ្ជុំពលត្រៀមប្រចាំការ ( សំ. យុទ្ធសាមគ្រី ) ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុថ្កា» មានន័យដូចម្ដេច ?


យុថ្កា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. យូថិកា ឬ យូធិកា ) នាវូបករណ៍មួយប្រភេទ ដែលគេធ្វើដោយដែកឬដោយលោហជាតិធ្ងន់ៗ សិតឲ្យមានសណ្ឋានជាចំពាស់ទាំងពីរខាងស្រដៀងនឹងស្នែងក្របី មានងៀង ២ ត្រង់ខាងចុង មានដងត្រង់ ខាងចុងដងមានប្រហោងក្រវិលមូល សម្រាប់ស៊កប្រហកច្រវាក់ទម្លាក់ចុះទៅក្នុងដីទន់ បោះចតនាវាធំៗឲ្យនៅនឹងកុំឲ្យរដករបូតឃ្លាតរសាត់ទៅកាន់ទីដទៃ ទុកដូចជាបង្គោលចងទប់នាវា ។
ឧទាហរណ៍៖ បោះយុថ្កា ចតកប៉ាល់; ស្រាវទាញយុថ្កាទូកប៉ុកចាយ . . . ។

                      ឈ្មោះចុល្លព្រឹក្សមានបន្លាមួយប្រភេទ កម្ពស់ ២ ទៅ ៨ ម ដុះក្នុងព្រៃធំនៅអាស៊ីផ្នែកក្តៅ ។ គ្រូហ្មបុរាណស្ងោរមែកកាត់កង់ៗ លាយនឹងបន្លា ធ្វើជាឱសថលើកកម្លាំងនារី ដែលទើបសម្រាលកូន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុត្តៈ» មានន័យដូចម្ដេច ?


យុត្តៈ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. យុក្ត ) ដែលគួរ, ដែលត្រឹមត្រូវ, ដែលប្រកបដោយ, ដែលត្រូវទំនង, ត្រូវបែប,… ។ ប្រើជាបទសមាស
ឧទាហរណ៍៖ យុត្តកម្ម ( យុត-តៈក័ម ) អំពើដំគួរ, អំពើឬការដែលត្រឹមត្រូវ ។ យុត្តការណ៍ ( យុត-តៈ-កា ) ហេតុឬដំណើរដ៏គួរ ។ យុត្តកិច្ច ឬ យុត្តក្រឹត្យ ( យុត-តៈកិច ឬ —ក្រឹត ) កិច្ចឬក្រឹត្យត្រឹមត្រូវ, ការរវល់ដែលគួរធ្វើ, គួរប្រកប ។ យុត្តចិន្ដា ឬ យុត្តមតិ ( យុត-តៈចិន-ដា ឬ —មៈតិ ) គំនិតដ៏គួរ, គំនិតត្រឹមត្រូវ ។ យុត្តវាចា ឬ យុត្តវាទ ( យុត-តៈ— ) សម្ដីត្រឹមត្រូវ, ពាក្យដែលគួរនិយាយ ។ យុត្តវាទី ( យុត-តៈ— ) អ្នកដែលពោលពាក្យត្រឹមត្រូវ, អ្នកពោលពាក្យគួរដល់ការ; បើស្រ្តីជា យុត្តវាទិនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុត្តិធម៌អនីតិជន» មានន័យដូចម្ដេច ?


យុត្តិធម៌អនីតិជន


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ការការពារសិទ្ធិអនីតិជនតាមរយៈយន្តការ វិធាន និងនីតិវិធីទាំងឡាយដែលត្រូវគោរពនិងអនុវត្តដោយហ្មត់ចត់ ព្រមទាំងវិធាននៃការកំណត់ទោសក្នុងករណីអនីតិជនប្រព្រឹត្តបទល្មើស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុត្តិធម៌» មានន័យដូចម្ដេច ?


យុត្តិធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ.; បា. យុត្តិ, សំ. យុក្តិ “សេចក្ដីត្រឹមត្រូវ, ទៀងត្រង់, ការគួរតាមច្បាប់” + បា. ធម្ម, សំ. ធម៌ ) ធម៌ដែលគួរកាន់; សេចក្ដីទៀងត្រង់; ការប្រព្រឹត្តត្រឹមត្រូវ ។
ឧទាហរណ៍៖ វិនិច្ឆ័យក្ដីដោយយុត្តិធម៌; កាត់ក្ដីដោយសុចរិតយុត្តិធម៌ ។

                     ខ្មែរប្រើ ពាក្យនេះជាឈ្មោះក្រសួងសេនាបតីសម្រេចកិច្ចខាងតុលាការផង ។
ឧទាហរណ៍៖ ក្រសួងយុត្តិធម៌, សេនាបតីក្រសួងយុត្តិធម៌ ។សម័យនេះប្រើជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុត្តិការ» មានន័យដូចម្ដេច ?


យុត្តិការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលសម្រាប់យកជាសំអាង ឬធ្វើជាពស្តុតាង លិខិតយុត្តិការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុត្តិកម្ម» មានន័យដូចម្ដេច ?


យុត្តិកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសំដែងថា ត្រូវដោយសំអាងសាក្សី ឬសំបុត្រស្នាម ការសំដែងសេចក្តីសុចរិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុត្តទលី» មានន័យដូចម្ដេច ?


យុត្តទលី


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា បានដល់ត្របកផ្កាដែលជាប់គ្នា ដូចយ៉ាងត្រកួនជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុគលៈ» មានន័យដូចម្ដេច ?


យុគលៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. យុគល ) គូ; ខ្មែរច្រើនប្រើតែដែលប្រកបជាបទសមាស
ឧទាហរណ៍៖ យុគលបាទ ឬ បាទយុគល ( យុគៈលៈបាត ឬ បាទៈយុគល់ ) ជើងទាំងគូ គឺជើងទាំងពីរ; ( រ. ស. ) : ព្រះ– ( ព្រះបាទទាំងគូ )។

                        យុគលហត្ថ ឬ ហត្ថយុគល ( យុគៈលៈ-ហ័ត ឬ ហ័តថៈយុគល់ ) ដៃទាំងគូ គឺដៃទាំងពីរ; ( រ. ស. )
ឧទាហរណ៍៖ ព្រះ– ( ព្រះហស្ដទាំងគូ ) ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុគលពិន្ទុ» មានន័យដូចម្ដេច ?


យុគលពិន្ទុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. យុគល “គូ” + វិន្ទុ ឬ ពិន្ទុ “តំណក់; ចំណុច” ) ចំណុចមួយគូឬចំនុចពីរទន្ទឹមគ្នា ( ម. ព. ពិន្ទុ ផង ) ។ ពាក្យសន្មតឲ្យជាឈ្មោះវណ្ណយុត្តមួយយ៉ាង ( : ) ដូចគ្នានឹង ដឺពង់ត៍ ( Deux points ) របស់បារាំងសែស, សម្រាប់ប្រើចុចពីខាងមុខអក្សរដែលមានសំឡេងជា អៈ, អាៈ, អេៈ ជាដើម ដូចជា ខេមរៈ, ធុរៈ, ភារៈ, មរណៈ, លក្ខណៈ, សក្ការៈ, ស្រៈ, អក្ខរៈ, អ៊ីថាៈ, អេៈអុៗ, រអេះរអុ ជាដើម; ប៉ុន្តែពាក្យដែលជាសមាសនាមមានដើមថា កម្ពុជរដ្ឋ, ខេមរជាតិ, មគធភាសា, មរណភាព, រាជបុត្រ, សក្ការបូជា, អក្ខរវិធី ( ក័ម-ពុជៈរ័ត, ខេម៉ៈរ៉ៈជាត, មៈគៈធៈភាសា, មៈរៈណៈភាប, រាជៈបុត, ស័កការ៉ៈបូជា, អ័កខៈរ៉ៈវិធី ) នេះកុំចុចអក្សរកណ្ដាលជា កម្ពុជៈរដ្ឋ, ខេមរៈជាតិ, មគធៈភាសា, មរណៈភាព, រាជៈបុត្រ, សក្ការៈបូជា, អក្ខរៈវិធី ដូច្នេះឡើយ ។ មួយទៀត, យុគលពិន្ទុ នេះមិនមានសំឡេងទេ សម្រាប់ប្រើជាគ្រឿងសម្គាល់ការចង្អុលពាក្យឬសេចក្ដីខាងមុខ ដែលជាឧទាហរណ៍ឬជាព័ស្តុតាងជាដើម, ដូចជា ម្ដាយនិយាយថា ។
ឧទាហរណ៍៖ កូន, ឯងខំប្រឹងរៀនសូត្រទៅ ទាន់ខ្លួននៅក្មេង! ( ម. ព. វណ្ណយុត្ត ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុគល» មានន័យដូចម្ដេច ?


យុគល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. យុគលៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុគភាព» មានន័យដូចម្ដេច ?


យុគភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរប៉ុនគ្នាត្រឹមដំណើតូចៗ ដូចយ៉ាងយុគភាពនៃបៀវត្សរ៍ បុរស និងស្រ្តី ដែលមានសញ្ញាបត្រប៉ុនគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុគន្ធរ» មានន័យដូចម្ដេច ?


យុគន្ធរ


👉ថ្នាក់ពាក្យជា នាមសព្ទ

មានន័យថា ( សំ. បា. ) ប្រដាប់ទ្រទ្រង់នូវគូ ( ទូករទេះ; ចន្ទាសរថ; ដងរ៉ែក ) ។ ភ្នំដែលទ្រទ្រង់នូវគូនៃព្រះអាទិត្យនិងព្រះចន្រ្ទ ( ឈ្មោះភ្នំមួយក្នុងពួកភ្នំសត្តបរិភណ្ឌ ) ។
ឧទាហរណ៍៖ ភ្នំយុគន្ធរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុគន្តកាល» មានន័យដូចម្ដេច ?


យុគន្តកាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < យុគ + អន្ត + កាល ឬ —សមយ; សំ. យុគាន្ត— ) កាលឬសម័យជាទីបំផុតនៃយុគ; កាលឬសម័យជាទីបំផុតនៃអាយុ ។

👉ថ្នាក់ពាក្យជា បុរណសំខ្យា
មានន័យថា ( បា. < យុគ + អន្ត + កាល ឬ —សមយ; សំ. យុគាន្ត— ) កាលឬសម័យជាទីបំផុតនៃយុគ; កាលឬសម័យជាទីបំផុតនៃអាយុ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុគន្តក សម័យ» មានន័យដូចម្ដេច ?


យុគន្តក សម័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. យុគន្តក ល ) ។

👉ថ្នាក់ពាក្យជា បុរណសំខ្យា
មានន័យថា ( ម. ព. យុគន្តក ល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុគទឹកកក» មានន័យដូចម្ដេច ?


យុគទឹកកក


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា រយៈកាលវែងក្នុងអតីតកាលសីតុណ្ហភាពរបស់ភពផែនដី (ផ្ទៃផែនដី និងបរិយាកាស) ធ្លាក់ចុះ នាំឲ្យមានកំណើនស្រទាប់ទឹកកក និងផែនទឹកកក ។
ឧទាហរណ៍៖ បណ្ដោយយុគទឹកកកក្នុងសម័យផ្លេអ៊ីស្ដូសែន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុគគ្រោះ» មានន័យដូចម្ដេច ?


យុគគ្រោះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. យុគគ្រហ, យុគគ្រាហ; បា. យុគគ្គហ, យុគគ្គាហ ) ការប្រកាន់ជាគូៗ គឺការប្រកាន់ពួក ( ដំណើរប្រកាន់ថាពួកយើងពួកគេ ) ។
ឧទាហរណ៍៖ យុគគ្រាះ ជាហេតុនាំឲ្យកើតជម្លោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុគគូ» មានន័យដូចម្ដេច ?


យុគគូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជំពូកមនុស្សដែលពួតដៃគ្នាធ្វើការតែមុខណាមួយ ឬជំពូកមនុស្សដែលលេងកីឡាទាំងពីរខាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុគកណ្តាល» មានន័យដូចម្ដេច ?


យុគកណ្តាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម័យជាប្រវត្តិសាស្រ្តនៅប្រទេសបារាំង រាប់ពីឆ្នាំ ៣៩៥ ដល់១៤៥៣ នៃគ.ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «យុគ» មានន័យដូចម្ដេច ?


យុគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) នឹម; គូ; អាយុ, អាយុពិភពលោក; កាល, គ្រា, សម័យ ។ ដំណើរកំណត់កាលរបស់ពិភពលោក; តាមលទ្ធិបុរាណថាយុគមាន ៤ គឺ ទី ១ ក្រឹតយុគ ( សំ. ក្ឫត– ) “យុគមាស, អាយុមាស” ( ហៅ សត្យយុគ “យុគប្រកបដោយពាក្យសត្យ” ក៏បាន ) មានកំណត់ត្រឹម ១.៧២៨.០០០ ឆ្នាំមនុស្ស ត្រូវជា ៤.៨០០ឆ្នាំទិព្យ( ពួកមនុស្សក្នុងយុគនេះមានអាយុវែងៗ មានសេចក្ដីសុខច្រើន ); ទី ២ ត្រេតយុគ ឬ ត្រេតាយុគ “យុគប្រាក់, អាយុប្រាក់” មានកំណត់ត្រឹម ១.២៩៦.០០០ ឆ្នាំមនុស្ស ត្រូវជា ៣.៦០០ ឆ្នាំទិព្យ ( ពួកមនុស្សក្នុងយុគនេះមានអាយុវែងយ៉ាងមធ្យម ទាំងសេចក្ដីសុខក៏យ៉ាងមធ្យមដែរ ); ទី ៣ ទ្វាបរយុគ ” យុគមានចំនួនលេខពីរៗ គឺលេខគត់គូរ ” មានកំណត់ត្រឹម ៨៦៤.០០០ ឆ្នាំមនុស្ស ត្រូវជា ២.៤០០ ឆ្នាំទិព្យ ( ក្នុងយុគនេះ អាយុមនុស្សនិងសេចក្ដីសុខយ៉ាងអន់ ); ទី ៤ កលិយុគ ” យុគប្រកបដោយទោស, ប្រកបដោយជម្លោះ ” មានកំណត់ត្រឹម ៤៣២.០០០ ឆ្នាំមនុស្ស ត្រូវជា ១.២០០ ឆ្នាំទិព្យ ( យុគយើងសព្វថ្ងៃនេះឯង, ពួកមនុស្សមានអាយុនិងសេចក្ដីសុខតិចណាស់ ); បូករួមកំណត់ឆ្នាំរបស់យុគទាំង៤ ជាបួនលានបីសែនពីរហ្មឺន( ៤.៣២០.០០០ ) ឆ្នាំមនុស្ស ត្រូវជា ១២.០០០ ឆ្នាំទិព្យហៅថា មហាយុគមួយ ។ យើងសព្វថ្ងៃនៅក្នុងកលិកយុគ យើងសព្វថ្ងៃនៅក្នុងយុគទី ៤


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖