Posted on Leave a comment

តើពាក្យ «បំបត់» មានន័យដូចម្ដេច ?


បំបត់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​បត់ ឲ្យ​ត្រឡប់។
ឧទាហរណ៍៖ បំបត់​រទេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំបង់» មានន័យដូចម្ដេច ?


បំបង់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​បង់ នាំ​ឲ្យ​បង់ (ឲ្យ​ខាត ឲ្យ​អស់)។
ឧទាហរណ៍៖ ទិញ​បំបង់​ប្រាក់ ចិញ្ចឹម​បំបង់​បាយ គឺ​ទិញ ចិញ្ចឹម​ឲ្យ​តែ​បំបង់​ប្រាក់ បង់​បាយ​ឥត​ប្រយោជន៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំនែកនៃម៉ាស៊ីន» មានន័យដូចម្ដេច ?


បំនែកនៃម៉ាស៊ីន


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា បំណែកនៃសម្ភារៈបរិក្ខារផលិតកម្ម ដែលមានរយៈពេលប្រើប្រាស់តិចជាង ២ (ពីរ) ឆ្នាំ ដោយរួមបញ្ចូលទាំងគ្រឿងបន្លាស់ នៃបំណែកសម្ភារៈទាំងនោះផង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណះ» មានន័យដូចម្ដេច ?


បំណះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែង​ឬ​មុខ​ដែល​ប៉ះ​លើ​គ្នា ។
ឧទាហរណ៍៖ បំណះ​សំពត់; សំពត់ ១០ បំណះ; ស្លៀក​សំពត់​មាន​បំណះ (ស្លៀក​សំពត់​ប៉ះ)។

                  គូ​ដែល​ប៉ះ​គ្នា​ ។
ឧទាហរណ៍៖ គោ​នុ៎ះ​លឿន​ណាស់​រក​បំណះ​ឲ្យ​ស្មើ​គ្នា​មិន​បាន​ទេ; សែង​របស់​ធ្ងន់​ត្រូវ​រក​បំណះ​ឲ្យ​មាន​កម្លាំង​ស្មើ​គ្នា ។ អាចម៍​បំណះ បន្ទះ​ដី​ដែល​របើក​ដោយ​ភ្ជួរ​ធ្លាក់​គ្រប​ប៉ះ​លើ​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណោក» មានន័យដូចម្ដេច ?


បំណោក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​បោក; រយៈ​កាល ឬ​គ្រា​ដែល​បោក។
ឧទាហរណ៍៖ សំពត់​នេះ គេ​បោក ៣-៤ បំណោក​ហើយ; ចំបាប់​បោក​គ្នា ២ បំណោក​ម្នាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណែកល្ង» មានន័យដូចម្ដេច ?


បំណែកល្ង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ចាប​តូច​ៗ​ពួក​មួយ។
ឧទាហរណ៍៖ ចាប​បំណែក​ល្ង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណែក» មានន័យដូចម្ដេច ?


បំណែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាគ ប៉ែក​នៃ​អ្វី​នីមួយ​ដែល​បែក ឬ​របេះ​ដាច់​ឃ្លាត​ខ្ចាត់​ចេញ​ពី​គ្នា។
ឧទាហរណ៍៖ បំណែក​ផ្តិល​ខាត់ បំណែក​ចាន បំណែក​គ្រាប់​បែក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណែ» មានន័យដូចម្ដេច ?


បំណែ


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​បរិវារ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ បំណុល ថា បំណែ​បំណុល គឺ​បំណុល​ច្រើន​មុខ ឬ បំណុល​រាយ​រង​នេះ​ខ្លះ​នោះ​ខ្លះ (ព. សា.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណើក» មានន័យដូចម្ដេច ?


បំណើក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​បើក; រយៈ​ពេល​ឬ​ខណៈ​ដែល​បើក
ឧទាហរណ៍៖ បំណើក​ទ្វារ; កុប៉ាល់​នោះ​គេ​បើក​ត្រឡប់​ចុះ​ឡើង​ក្នុង​មួយ​ថ្ងៃ​ពីរ​បំណើក គឺ​ពីរ​ដង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណុលសាធារណៈ» មានន័យដូចម្ដេច ?


បំណុលសាធារណៈ


មានន័យថា បំណុលជាកាតព្វដែលរដ្ឋាភិបាលរបស់ប្រទេសមួយត្រូវទូទាត់សងទៅតាមលក្ខខណ្ឌ និងកាលបរិច្ឆេទជាក់លាក់។ បំណុលសាធារណៈកើតឡើងដោយសារឱនភាព ថវិការបស់រដ្ឋាភិបាល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណុលពន្ធមិនអាចប្រមូលបាន» មានន័យដូចម្ដេច ?


បំណុលពន្ធមិនអាចប្រមូលបាន


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា បំណុលពន្ធទាំងឡាយណា ដែលអ្នកជាប់ពន្ធបានជំពាក់ហើយពុំមានលទ្ធភាពពិតប្រាកដក្នុងការទូទាត់សង ក្នុងរយៈពេលបីឆ្នាំយ៉ាងតិច គិតចាប់ពីកាលបរិច្ឆេទកត់ត្រាជាបំណុលពន្ធ និងត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណុលពន្ធ» មានន័យដូចម្ដេច ?


បំណុលពន្ធ


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ប្រាក់ពន្ធអាករគ្រប់ប្រភេទ ដែលអ្នកជាប់ពន្ធមិនបានបង់នៅពេលដល់កំណត់ត្រូវបង់ រួមមានប្រាក់ពន្ធអាករ ពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវដែលទាក់ទិន។ ២. ប្រាក់ពន្ធនិងអាករគ្រប់ប្រភេទ ដែលអ្នកជាប់ពន្ធមិនបានបង់នៅពេលដល់កំណត់ត្រូវបង់ រួមទាំងប្រាក់ពន្ធបន្ថែម ការប្រាក់ និងប្រាក់ពិន័យគ្រប់ប្រភេទពាក់ព័ន្ធនឹងអំពើបំពានកាតព្វកិច្ចពន្ធដារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណុលក្រៅប្រទេស» មានន័យដូចម្ដេច ?


បំណុលក្រៅប្រទេស


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា បំណុលក្រៅប្រទេសរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរួមមាន៖ បំណុលសាធារណៈ បំណុលផ្នែកឯកជន និងបំណុលដែលរដ្ឋាភិបាលមុនមិនទាន់បានដោះស្រាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណុលកកស្ទះ» មានន័យដូចម្ដេច ?


បំណុលកកស្ទះ


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ការខកខានមិនបានបំពេញកាតព្វកិច្ចរបស់រដ្ឋ ក្នុង ការទូទាត់អាណត្តិសងក្នុងពេលវេលាសមស្របមួយ ចាត់ទុកថាជាបំណុលកកស្ទះ។ បំណុលកកស្ទះ អាចកើតមានឡើងដោយមូលហេតុសំខាន់ប្រាំ គឺ (១) ការរៀបចំគម្រោងផែនការថវិកាមិនបានគ្រប់ជ្រុងជ្រោយល្អ (២) ការគ្រប់គ្រងការអនុវត្តថវិកាមិនសូវបានល្អ (៣) មិនគោរពខ្ជាប់ខ្ជួននូវវិន័យថវិកា (៤) ខ្វះឆន្ទៈនយោបាយក្នុងការអនុវត្តតាមគោលនយោបាយហិរញ្ញវត្ថុ និង (៥) ករណីប្រធានសក្តិកើតឡើងក្នុងពេលកំពុងអនុវត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណុល» មានន័យដូចម្ដេច ?


បំណុល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រព្យ​ដែល​ជំពាក់​ព្រោះ​បុល​គេ ព្រោះ​ខ្ចី​គេ ។
ឧទាហរណ៍៖ ជំពាក់​បំណុល​គេ សង​បំណុល​គេ (ម. ព. បុល ផង)។ កូន​បំណុល អ្នក​ជំពាក់​បំណុល។ មេ​បំណុល ឬម្ចាស់​បំណុល អ្នក​ឲ្យ​គេ​បុល។

                  បំណុល​បុល្លិកា (–បុល-ល៉ិកា) បំណុល​ច្រើន​មុខ​នេះ​ខ្លះ​នោះ​ខ្លះ (ព. សា.)។ បំណែ​បំណុល (ម. ព. បំណែក)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណិនជីវិត» មានន័យដូចម្ដេច ?


បំណិនជីវិត


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ចំណេះដឹងដែលផ្តោតលើសុខភាព ការបង្ការទប់ស្កាត់ អាហារូបត្ថម្ភ ការយល់ដឹងពីកិច្ចការពលរដ្ឋ និងបរិស្ថាន ជំនាញសង្គម និងជំនាញក្នុងការប្រាស្រ័យទាក់ទងគ្នារបស់អ្នកសិក្សា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណិទ» មានន័យដូចម្ដេច ?


បំណិទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​បិទ; កន្លែង​ដែល​បិទ។
ឧទាហរណ៍៖ ក្អម​ធ្លុះ​មាន​បំណិទ​កាក​ល័ខ៣ អន្លើ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណិតស្ងួត» មានន័យដូចម្ដេច ?


បំណិតស្ងួត


?ថ្នាក់ពាក្យជា គីមី
មានន័យថា លំនាំដែលក្នុងនោះវត្ថុរឹងត្រូវបានដុតកំដៅដោយអវត្ដមាន វត្ថុរាវដើម្បីបពោ្ចញចំហាយ ឬវត្ថុរាវពីវត្ថុរឹងនោះ។
ឧទាហរណ៍៖ ការដុតកំដៅ អ៉ីដ្រាតដើម្បីបង្កើតជាអំបិលគ្មានជាតិទឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណិតបំផ្លាញ» មានន័យដូចម្ដេច ?


បំណិតបំផ្លាញ


?ថ្នាក់ពាក្យជា គីមី
មានន័យថា ការបំបែករូបធាតុដោយកំដៅខ្យល់ ដែលផ្ដល់អោយធាតុគីមីមានប្រយោជន៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណិតតាមប្រភាគ» មានន័យដូចម្ដេច ?


បំណិតតាមប្រភាគ


?ថ្នាក់ពាក្យជា គីមី
មានន័យថា វិធីញែកល្បាយសមាសភាគហើរមួយចំនួននៃចំនុច រំពុះខុសគ្នា។ ល្បាយត្រូវបានបិតនៅចំនុចរំពុះទាបបំផុត ហើយផលបំណិតត្រូវ បានប្រមូលជាប្រភាគមួយរហូតដល់សីតុណ្ហភាពចំហាយកើនឡើងបង្ហាញថា សមាសភាគមានចំនុចរំពុះខ្ពស់ជាងបន្ទាប់នៃល្បាយចាប់ផ្ដើមបិត។ សមាសភាគ នេះបន្ទាប់មកត្រូវបានប្រមូលជាប្រភាគញែក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណិត» មានន័យដូចម្ដេច ?


បំណិត


?ថ្នាក់ពាក្យជា គីមី
មានន័យថា លំនាំបន្សុទ្ធដែលក្នុងនោះសូលុយស្យុងត្រូវបានកំដៅរហូតដល់ រូបធាតុដែលមានចំណុចរំពុះទាបជាងគេពុះហើយភាយចេញពីសូលុយស្យុង និងកជាដំណក់ទឹក។ គេប្រើសំរាប់ញែកវត្ថុរឹងរលាយពីវត្ថុរាវ ឬវត្ថុរាវពីវត្ថុរាវ ទៅតាមចំណុចរំពុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណាំ» មានន័យដូចម្ដេច ?


បំណាំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​បណ្ដែត​បណ្ដោយ មិន​ស្ដី​ថា មិន​រំឭក​ដាស់​តឿន ឬ​មិន​ជួយ​ខ្នះខ្នែង មិន​ជួយ​ធ្វើ ចាំ​តែ​មើល​ពុត មើល​មារយាទ; សម្រាប់​និយាយ​ផ្សំ​តែ​នឹង​ពាក្យ មើល។
ឧទាហរណ៍៖ មើល​បំណាំ កុំ​មើល​បំណាំ​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណាត់» មានន័យដូចម្ដេច ?


បំណាត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ថ. ) ការបាត់; ដែលបាត់ ។
ឧទាហរណ៍៖ បំណាត់គោមួយនឹម; វត្ថុបំណាត់ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. ថ. ) ការបាត់; ដែលបាត់ ។
ឧទាហរណ៍៖ បំណាត់គោមួយនឹម; វត្ថុបំណាត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណាច់នឹង» មានន័យដូចម្ដេច ?


បំណាច់នឹង


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ទោះបីនឹង, បើបានជានឹង បំណាច់នឹងឈានជើងទៅ គួរតែឲ្យមានប្រយោជន៍ខ្លះបន្តិចបន្ដួច (ព. កា.) ។
ឧទាហរណ៍៖ បំណាច់នឹងប្រាស គួរមានសម្ភាសន៍ មួយម៉ាត់ទៅរ៉ា នេះមិនដូច្នោះ ស្រាប់តែព្រាត់គ្នា ឲ្យមានសោកា សង្រេងរាល់ថ្ងៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណាច់» មានន័យដូចម្ដេច ?


បំណាច់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្វី​ដៃ ស្នា​ដៃ ផល​ប្រយោជន៍ ។
ឧទាហរណ៍៖ ការ​នុ៎ះ​ជា​បំណាច់​ដៃ​របស់​មា​ខ្ញុំ។

                រង្វាន់​ដែល​គេ​ឲ្យ​តប​ថ្វី​ដៃ​អ្នក​ធ្វើ​ការ ថ្លៃ​នឿយ​ហត់ រង្វាន់​ឲ្យ​ដោយ​ឡែក​ផ្សេង ស​គុណ ។
ឧទាហរណ៍៖ ប្រាក់ ៦០ រៀល​នេះ​ជា​ថ្លៃ​ឈ្នួល ១០ រៀល​នេះ​ខ្ញុំ​ឲ្យ​ជា​បំណាច់… (បុ. សរ. បំណេច ក៏​មាន)។

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដ្បិត បាន​ជា ដោយ​ហេតុ​ដែល ។
ឧទាហរណ៍៖ លក់​ឲ្យ​គាត់​ខ្លះ​ទៅ បំណាច់​គាត់​មក កុំ​ឲ្យ​គាត់​ទៅ​វិញ​ទទេ ! បំណាច់​ហៅ​គ្នា​មក គួរ​តែ​ឲ្យ​អ្វី​ដល់​គ្នា​ខ្លះ​ទៅ​អេះ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណាក់» មានន័យដូចម្ដេច ?


បំណាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​បាក់; អ្វី​ៗ​ដែល​បាក់ កន្លែង​ដែល​បាក់។
ឧទាហរណ៍៖ មើល​ផ្លាន​ត្រង់​បំណាក់ តើ​ពុក​ឬ​កណ្ដៀរ​ស៊ី ?

                  ការ​បាក់; កន្លែង​ឬ​ស្នាម​ដែល​បាក់។
ឧទាហរណ៍៖ ផ្លាន​បាក់​៣​បំណាក់ កុំ​យក​សាច់​ឈើ​ត្រង់​ដែល​មាន​បំណាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណន់» មានន័យដូចម្ដេច ?


បំណន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​ដែល​បន់ ដំណើរ ឬ​សេចក្ដី​ដែល​បន់។
ឧទាហរណ៍៖ លេង​ភ្លេង​លា​បំណន់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណង» មានន័យដូចម្ដេច ?


បំណង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​ប៉ង។
ឧទាហរណ៍៖ មាន​បំណង​នឹង​ទៅ បាន​សម្រេច​តាម​បំណង សម​ដូច​បំណង (កុំ​ប្រើ​ថា សេចក្ដី​បំណង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៅ» មានន័យដូចម្ដេច ?


បៅ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បៀមស្រូបឬបឺតជញ្ជក់ ។
ឧទាហរណ៍៖ បៅដោះ ។ ក្មេងបៅដៃ ក្មេងបៀមដៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោះសោក» មានន័យដូចម្ដេច ?

 


បោះសោក


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ បញ្ជោះ ថា បញ្ជោះ​បោះ​សោក (ម. ព. បញ្ជោះ ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោះពួយ» មានន័យដូចម្ដេច ?


បោះពួយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហើរ​សម្រប​ស្លាប​សំយុង​ក្បាល​ដូច​គេ​ពួយ​ចុះ​ពេញ​ទំហឹង ពេញ​ល្បឿន (ចំពោះ​តែ​បក្សី) ។
ឧទាហរណ៍៖ ត្មាតបោះពួយ; ល្បឿនដូចជាសត្វបោះពួយ ។

                   បោះឈើ ឬឫស្សីស្រួចភ្ជាប់នឹងដើមឈើធំ សម្រាប់ចាប់តោងជាន់ឡើងចុះ ( ប្រើជាជំនួសបង្អោង, ព្រោះដើមឈើធំជាង១ឱបឡើងទៅនឹងលូកដៃឈោងព័ទ្ធចំណងចងបង្អោងមិនកើត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោះបោក» មានន័យដូចម្ដេច ?


បោះបោក


មានន័យថា (ម. ព. បោក​បោះ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោះបង់» មានន័យដូចម្ដេច ?


បោះបង់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លះ​បង់ ចោល​បង់ មិន​នឹក​នា មិន​ថែទាំ។
ឧទាហរណ៍៖ បោះ​បង់​ការ​ងារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោះឆ្នោត» មានន័យដូចម្ដេច ?


បោះឆ្នោត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រើសរើស​យក​សន្លឹក​ឆ្នោត​ជា​តំណាង​បេក្ខជន ឬ​គណ​បក្ស​ណា​មួយ​ដែល​ខ្លួន​ពេញ​ចិត្ត​តំណាង​របស់​ខ្លួន។
ឧទាហរណ៍៖ បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្ត​ទី​បី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោះ» មានន័យដូចម្ដេច ?


បោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​គ្រវែង ឬ​ចោល​ដោយ​ដៃ​ផ្ងារ : បោះ​ឧស បោះ​អង្គញ់។ វាយ​សំពង​ឲ្យ​មុត​កប់ ឲ្យ​លិច​ចុះ : បោះ​បង្គោល បោះ​ស្នឹង បោះ​ដែកគោល។ លក់​ទំនិញ​លើក​បូក​បោះ​រួបរួម​ទាំងអស់ ដោយ​មិន​គិត​យក​ចំណេញ​ច្រើន : យក​សំពត់​ហូល ៣០ ទៅ​បោះ​ឲ្យ​ហាង។ ធ្វើ​ឲ្យ​ដិត​ជាប់​ជា​ស្នាម​ឬ​ជា​រូប​ភាព ជា​ក្បាច់​រចនា តាម​ស្នាម​ចម្លាក់​ឬ​តាម​ពុម្ព : បោះ​ត្រា បោះ​ពុម្ព​អក្សរ បោះ​ពុម្ព​ក្បាច់។ បោះ​តម្រុយ ដោត​តម្រុយ។ បោះ​ទង លូត​ទង​ឈោង​វារ​ចេញ : ត្រឡាច​បោះ​ទង។ បោះ​ទ័ព លើក​ទ័ព​ទៅ​ឈប់​ក្នុង​ទី​ណា​មួយ។ បោះ​ពាក្យ ឬ បោះ​សម្ដីបញ្ចេញ​ពាក្យ​សម្ដី​ទ្រគោះ​ដូច​គេ​បោះ​អ្វី​ៗ​ចោល។ល។ ព. ទ. បុ. បោះ​សន្ទូច​រំលង​ភ្នំ រំលង​អ្នក​ធំ​ទៅ​រក​ឯ​អ្នក​តូច​មុន ឬ​រំលង​មុខ​ក្រសួង​មិន​តាម​លំដាប់​ពី​នេះ​ទៅ​នោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោសិតព្វកិច្ច» មានន័យដូចម្ដេច ?


បោសិតព្វកិច្ច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) កិច្ច​ដែល​ត្រូវ​តែ​ចិញ្ចឹម​បីបាច់​រក្សា។
ឧទាហរណ៍៖  បោសិតព្វកិច្ច​ជា​ភារៈ​របស់​មាតា​បិតា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោសលាន» មានន័យដូចម្ដេច ?


បោសលាន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលវិនាសអស់រលីងដូចជាទីលានដែលគេបោសស្អាតធេង ។
ឧទាហរណ៍៖ ភ្លើងឆេះអស់បោសលាន ។ ចង្រៃបោសលាន ចង្រៃដែលនាំឲ្យខូចខាតវិនាសអស់រលីងធេងដូចជាទីលាន ( ព. សា. ) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលវិនាសអស់រលីងដូចជាទីលានដែលគេបោសស្អាតធេង ។
ឧទាហរណ៍៖ ភ្លើងឆេះអស់បោសលាន ។ ចង្រៃបោសលាន ចង្រៃដែលនាំឲ្យខូចខាតវិនាសអស់រលីងធេងដូចជាទីលាន ( ព. សា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោស» មានន័យដូចម្ដេច ?


បោស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សម្អាតដោយអំបោស ឬផាត់សម្អាតដោយបាតដៃជាដើម ។ ព. ប្រ. កិ. វិ. ដែលអស់រលីងធេងដូចគេបោស ។
ឧទាហរណ៍៖ ភ្លើងឆេះបោស ( ព. សា. ) ។

                  បោសច្រាស បោសគ្រវាសវាយវាត់ឲ្យដាច់ស្មៅ ដោយច្រាសវែងធ្វើដោយបន្ទោះឫស្សីមូលៗ ចងឬចាក់ច្បោសជាបាច់ឬដោយអំបោសវែងធ្វើដោយដើមឫស្សីព្រេចជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោល» មានន័យដូចម្ដេច ?


បោល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រត់​បោល​ជើង​ទាំង ៤ ពេញ​ទំហឹង។
ឧទាហរណ៍៖ គោ​បោល ក្របី​បោល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោរីភាសា» មានន័យដូចម្ដេច ?


បោរីភាសា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ភាសា, សម្ដីនៃអ្នកបុរី, អ្នកក្រុង គឺសម្ដីដែលត្រឹមត្រូវតាមសូរសព្ទអក្សរ ។
ឧទាហរណ៍៖ ថ្ងៃ, មក, យក, រក ។ ល ។ ជា បោរីភាសា; ង៉ៃ, ម ឬ ម៉ុះ, យ, រ ។ ល ។ ជា គ្រាមភាសា ( ពាក្យអ្នកស្រុកធម្មតា ) ឬជា សាមញ្ញភាសា ( ពាក្យសាមញ្ញ, ពាក្យផ្សារ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោរីភាព» មានន័យដូចម្ដេច ?


បោរីភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពគួរសម រាក់ទាក់រកគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោរាណិក» មានន័យដូចម្ដេច ?


បោរាណិក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានតាំងពីព្រេងនាយមក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោរាណានុបោរាណ» មានន័យដូចម្ដេច ?


បោរាណានុបោរាណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) បុរាណ​មុន​ៗ និង​បុរាណ​ជា​លំដាប់​បន្ទាប់​ត​ៗ​មក។
ឧទាហរណ៍៖ ទំនៀម​នេះ​ជា​បោរាណានុបោរាណ មាន​ខុស​មាន​ត្រូវ​ផ្សេង​ៗ​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោរមុខ» មានន័យដូចម្ដេច ?


បោរមុខ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អាប់មុខ, អាម៉ាស់មុខ, ងាកបែរមុខចេញ, ងាកបញ្ឆៀងមុខចេញ ដោយមានអៀនអន់ព្រោះគេស្ដីឲ្យ ។
ឧទាហរណ៍៖ ស្ដីឲ្យគាត់បោរមុខកណ្ដាលជំនុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោរ» មានន័យដូចម្ដេច ?


បោរ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ពើង រមួល វៀច។
ឧទាហរណ៍៖ ក្ដារ​បោរ ក្បឿង​បោរ មេ​ទ្វារ​បោរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោយបក់» មានន័យដូចម្ដេច ?


បោយបក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. បបក់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោយ» មានន័យដូចម្ដេច ?


បោយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហៅ​ដោយ​លូក​ដៃ​បក់​ផ្ងុប​ចុះ​ជា​សញ្ញា​ឲ្យ​ដឹង​ឥត​ស្រែក​ហៅ ឬ​ទាំង​ស្រែក​ហៅ​ផង។
ឧទាហរណ៍៖ បោយ​ដៃ​ហៅ បោយ​ដៃ​ស្រែក​ហៅ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រឡោកមានដងឬផ្ដិលមានដង ។
ឧទាហរណ៍៖ យកបោយដងទឹក ។

                  អ្នកបម្រើ, អ្នកបម្រើភោជនាហារ ( អ. Boy ក្មេង, ក្មេងបម្រើ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោប» មានន័យដូចម្ដេច ?


បោប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចម្អិន​ម្ហូប​ដែល​ហៅ​ថា បោប ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ម្ហូប​ដែល​មាន​ដាក់​ញាត់​គ្រឿង​ផ្សំ​ផ្សេង​ៗ ក្នុង​ពោះ​កង្កែប​ឬ​ទន្សាយ​តាយសាក ដែល​បាន​លាត់​យក​ស្បែក​និង​អាការៈ​សោក​គ្រោក​ខាង​ក្នុង​ចេញ​អស់​ហើយ ចម្អិន​ដោយ​អាំង​ឬ​ឆ្អើរ។
ឧទាហរណ៍៖ កង្កែប​បោប ទន្សាយ​បោប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោច» មានន័យដូចម្ដេច ?


បោច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​របោច ចាប់​ភើច​ទាញ​ចេញ​ឲ្យ​ដាច់ ។
ឧទាហរណ៍៖ បោចវល្លិ, បោចស្មៅ, បោចស្លាបមាន់ ។ បោចរោច ចាប់ភើចទាញរោចយកចេញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោង» មានន័យដូចម្ដេច ?


បោង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. បុ.) បង។ ពាក្យ​នេះ​មាន​ឃើញ​តែ​ក្នុង​សាស្ត្រា​បុរាណ សព្វ​ថ្ងៃ​នេះ​ឈប់​លែង​ប្រើ​ហើយ ប្រើ​ជា បង ជា​ជំនួស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោក្ខរព័ស៌» មានន័យដូចម្ដេច ?


បោក្ខរព័ស៌


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. និង សំ. ក្ល. ; បា. បោក្ខរ “ឈូក” + វស្ស “ភ្លៀង” > បោក្ខរវស្ស; សំ. បុឞ្ករ + វឞ៌ ) ភ្លៀងមានអាការដូចជាទឹកធ្លាក់លើស្លឹកឈូក ។កាលដែលព្រះសក្យមុនីសម្មាសម្ពុទ្ធ ទ្រង់បានត្រាស់ហើយពុំយូរប៉ុន្មាន, ទ្រង់សេ្ដចត្រឡប់ចូលមកក្រុងកបិលវត្ថុជាជាតិភូមិរបស់ព្រះអង្គ . . . ទ្រង់បណ្ដាលឲ្យធ្លាក់ភ្លៀងជាអស្ចារ្យ ក្នុងទីប្រជុំនៃពួកព្រះញាតិ, បើអ្នកណាចង់ឲ្យទទឹកក៏ទទឹក, អ្នកដែលមិនចង់ឲ្យទទឹកទេ ភ្លៀងនោះក៏ពុំទទឹកឡើយ គឺគ្រាន់តែធ្លាក់មកត្រូវ ប៉ុន្ដែរអិលជ្រុះដូចជាទឹកធ្លាក់លើស្លឹកឈូក, ហៅថា បោក្ខរព័ស៌ ឬ ភ្លៀងបោក្ខរព័រ្ស ( ក្នុងពុទ្ធប្រវត្តិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោក្ខរព័រ្ស» មានន័យដូចម្ដេច ?


បោក្ខរព័រ្ស


មានន័យថា ( ម. ព. បោក្ខរព័ស៌ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោក្ខរណី» មានន័យដូចម្ដេច ?


បោក្ខរណី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បុឞ្ករិន៑ ឬ បុឞ្ករិណី ) ស្រះមានឈូក ( ស្រះឈូក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោកប្រាស់» មានន័យដូចម្ដេច ?


បោកប្រាស់


មានន័យថា ( ម. ព. បោក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោកបោះ» មានន័យដូចម្ដេច ?


បោកបោះ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទ្រគោះខ្លាំងៗឬបញ្ជោះគំរោះគំរើលឲ្យអ្នកដទៃ ហាក់ដូចគេបោកឬបោះអ្វីៗ ។
ឧទាហរណ៍៖ និយាយបោកបោះ; សម្ដីបោះបោកទ្រគោះខ្លាំងៗ ឥតក្រែងរអែង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទ្រគោះខ្លាំងៗឬបញ្ជោះគំរោះគំរើលឲ្យអ្នកដទៃ ហាក់ដូចគេបោកឬបោះអ្វីៗ ។
ឧទាហរណ៍៖ និយាយបោកបោះ; សម្ដីបោះបោកទ្រគោះខ្លាំងៗ ឥតក្រែងរអែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បោក» មានន័យដូចម្ដេច ?


បោក


?ថ្នាក់ពាក្យជា កិរិយាសព្ទ 
មានន័យថា ចាប់​គ្រវាត់​ឲ្យ​ភ្លាត់​ជំហរ​ឬ​ឲ្យ​ដួល; ចាប់​ផ្តួល ។​​
ឧទាហរណ៍៖ អ្នក​ចំបាប់​បោក​គ្នា។

                  ចាប់​កាន់​គ្រវាត់ ឬ​គ្រវាត់​ចោល​ពេញ​កម្លាំង​ដៃ ។
ឧទាហរណ៍៖ បោក​សំពត់ បោក​កង្កែប។

                  បំភ័ន្ដឬបំភ្លាត់គេដោយសម្ដីឲ្យគេលង់គំនិត ឬឲ្យគេបង់ទ្រព្យ, ខូចប្រយោជន៍
ឧទាហរណ៍៖ បោកប្រាក់គេ, រកស៊ីបោកប្រាស់ ។

​​​​​​                  ប្រើជា ន. ក៏មាន ។​
ឧទាហរណ៍៖ ប្រយ័ត្នចាញ់បោកគេ!


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៃឡី» មានន័យដូចម្ដេច ?


បៃឡី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​ឧបករណ៍​ទូក​មួយ​ប្រភេទ គេ​ដាក់​នៅ​ខាង​កន្សៃ មាន​ប្រើ​តែ​ចំពោះ​ទូក​ធំៗ ដែល​ផ្ទុក​អីវ៉ាន់​ច្រើន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៃសាចី» មានន័យដូចម្ដេច ?


បៃសាចី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បៃឝាចី Paiçacī ) សម្ដីបិសាច ឬ សម្ដីខ្មោច ។ ជាឈ្មោះសម្ដី ប្រាក្រឹត មួយប្រភេទក្នុងប្រទេសឥណ្ឌា សម្រាប់ពួករបាំនិយាយនៅពេលលេងល្ខោនដែលទាក់ទងដោយរឿងបិសាច ។ ខ្មែរយើងមិនធ្លាប់ប្រើពាក្យ បៃសាចី នេះទេ, ប៉ុន្ដែបើធៀបទៅនឹងអ្នកប្រទេសឥណ្ឌា, យើងមានសម្ដីបែបនោះដែរ ហៅថា សព្ទអារក្ស ឬ សម្ដីមេមត់, ដូចជា ចេកទុំ មេមត់ហៅ កន្ទន់បាក់ក ឬ មហាត្រសោល; ប្រាក់រៀលថា កំប៉ាង; គោថា កញ្ច្រង់; សិស្សរបស់មេមត់ថា កូនចាប , បើកូននៅក្នុងផ្ទៃមិនទាន់សម្រាលថា ពងចាប ឬ ផ្កាឈូក; ស្រីអ្នកបកប្រែសម្ដីអារក្សថា ស្នំ; ស្រាថា អាការសាហាវ ជាដើម ( មើលក្នុងពាក្យ ប្រាក្រឹត ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៃរកា» មានន័យដូចម្ដេច ?


បៃរកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រនុង​ដង​ក្ដារ គឺ​ទ្រនុង​ច្រូង​រកឹង​លើ​ខ្នង​នាគ ដែល​ដាក់​ត​ពី​គល់​ជហ្វា​ចុះ​មក​ដល់​ក្បាល​នាគ (គ្រឿង​ប្រាសាទ ព្រះ​វិហារ…)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៃមន់» មានន័យដូចម្ដេច ?


បៃមន់


?ថ្នាក់ពាក្យជា សព្វនាម
មានន័យថា (បៃ “ស្លឹក” ម្ចន អ. ថ. មន “ដើម​មន”; បៃមន អ. ថ. បៃម៉ុន “ស្លឹក​មន”) ឈ្មោះ​គ្រឿង​ប្រដាប់​មួយ​ប្រភេទ មាន​សណ្ឋាន​ដូច​ស្លឹក​មន មាន​ដង​ស្រដៀង​នឹង​ចាមរ តែ​ត្រង់​កំពូល​មាន​រាង​ស្រួច​រៀវ ហើយ​វៀច​ក្ងក់​ងាក​ទៅ​ខាង​បន្តិច សម្រាប់​ប្រើ​ក្នុង​ព្រះ​រាជ​ពិធី​ក្បួន​ហែ​ធំ​ៗ ។
ឧទាហរណ៍៖ ប្រដាប់​សម្រាប់​ក្បួន​ហែ​ក្នុង​ព្រះ​រាជ​ពិធី​គឺ ចាមរ បៃមន់ សែនត្វ័ន ក្លស់ អភិរម្យ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៃតង» មានន័យដូចម្ដេច ?


បៃតង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បៃត្ចង អ. ថ. បៃតង ន. “ស្លឹក​ចេក”) ព័ណ៌​ស្លឹក​ចេក​ស្រស់
ឧទាហរណ៍៖ ពណ៌​បៃតង សំពត់​បៃតង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៃដីកា» មានន័យដូចម្ដេច ?


បៃដីកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. បៃ “ស្លឹក, អ្វីៗដែលមានសណ្ឋានសំប៉ែត…”; បៃដីកា អ. ថ. បៃឌីកា “សំបុត្រនិមន្តព្រះសង្ឃក្នុងការធ្វើបុណ្យផ្សេងៗ” ); សមណស័ក្ដិទីឋានានុក្រមថ្នាក់ទី ២ បន្ទាប់អំពីសមុហ៍មក, មានមុខងារជាអ្នកចាត់ចែងសំបុត្រនិមន្តព្រះសង្ឃ ឬចែកស្លាកក្នុងការនិមន្តធ្វើបុណ្យផ្សេងៗ : លោកបៃដីកា ។ ខ្មែរពីដើមប្រើពាក្យនេះខ្លះដែរ លុះចំណេរកាលតមក ក៏ឈប់លែងប្រើពាក្យនេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បែលក្រាដ» មានន័យដូចម្ដេច ?


បែលក្រាដ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស យូហ្គោស្លាវី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បែរឡាំង» មានន័យដូចម្ដេច ?


បែរឡាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស អាល្លឺម៉ង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បែរ» មានន័យដូចម្ដេច ?


បែរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ងាកប្រែមុខទៅខាងឬមកក្រោយ; ងាកចេញឃ្លាតពីប្រក្រតីពីដើម; ត្រឡប់
ឧទាហរណ៍៖ បែរមុខ, បែរខ្នង; បែរចិត្ត ។

                   បែរបែក ងាកបែកឃ្លាតចេញពីគ្នា ។ បែរជា… និ. ត្រឡប់ជា . . . ។
ឧទាហរណ៍៖ បែរជាខានទៅវិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បែប​របៀប» មានន័យដូចម្ដេច ?


បែប​របៀប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ដែល​រៀប​ឲ្យ​ត្រូវ​បែប បែបបទ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បែបយ៉ាង» មានន័យដូចម្ដេច ?


បែបយ៉ាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំរូ តួយ៉ាង ឧទាហរណ៍ តម្រាប់ លំនាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បែបភាព» មានន័យដូចម្ដេច ?


បែបភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លំនាំ គំរូ តម្រាប់ តួយ៉ាង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បែបផែន» មានន័យដូចម្ដេច ?


បែបផែន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បែប​គំរូ បែបយ៉ាង បែប​ភាព ទម្រង់​បែបបទ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បែបបទនៃការសុំចុះបញ្ជីនាំចូល» មានន័យដូចម្ដេច ?


បែបបទនៃការសុំចុះបញ្ជីនាំចូល


?ថ្នាក់ពាក្យជា គយ
មានន័យថា ឯកសារបញ្ជាក់ដោយការិយាល័យទំនាក់ទំនងរបស់ក្រុមហ៊ុនអធិការកិច្ច បានចេញឱ្យអ្នកនាំចូលដែលពាក់ព័ន្ធទៅនឹងពាក្យស្នើសុំរបស់អ្នកនាំចូល ដើម្បីសុំធ្វើអធិការកិច្ចទំនិញមុនពេលផ្ទុក (PSI)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បែបបទ» មានន័យដូចម្ដេច ?


បែបបទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) លំនាំ ទម្រង់ សណ្ឋាន គំរូ ភាព ទ្រង់ទ្រាយ របៀប បែបផែន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បែប» មានន័យដូចម្ដេច ?


បែប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំរូ តួ​យ៉ាង តម្រាប់ លំនាំ ភាព។
ឧទាហរណ៍៖ បែប​នេះ​ល្អ​ជាង​បែប​មុន; មាន​ច្រើន​បែប។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បែន» មានន័យដូចម្ដេច ?


បែន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជាន់​ឈ្លី​នឹង​ជើង​ត្រឡប់​ចុះ​ត្រឡប់​ឡើង​ច្រើន​ដង។
ឧទាហរណ៍៖ បែន​ស្រូវ គឺ​បែន​កណ្ដាប់​ស្រូវ​ទុំ​ឲ្យ​ជ្រុះ​គ្រាប់​ស្រូវ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. បន អ. ថ. បែន គុ. “សំប៉ែត” ) ឈ្មោះក្ដារវែងដែលដាក់តម្កល់ខ្ពស់បន្តិចតពីផ្ទៃក្ដារក្រាល អែបផ្ទាប់នឹងជញ្ជាំង សម្រាប់អង្គុយសំយុងជើងបាន, ឬបន្ទះក្ដារវែងដែលដាក់គងហើយវាយដែកគោលភ្ជាប់លើក្បាលសសររានហាល ។
ឧទាហរណ៍៖ អង្គុយលើក្ដារបែន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បែង» មានន័យដូចម្ដេច ?


បែង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចែក រំលែក ឬ​ចែក​រលែក ។
ឧទាហរណ៍៖ ក្នុង ១ ភាគ​បែង​ជា ៤។  នារាយណ៍​បែង​ភាគ ព្រះ​នារាយណ៍​ដែល​បែង​សរីរាវយវៈ​ឲ្យ​កើត​ជា​រូប​ផ្សេង​ៗ មាន​បែង​ភាគ​មក​កើត​ជា​ព្រះ​រាម​ជាដើម (ពោល​តាម​លទ្ធិ​ព្រាហ្មណ៍) ។

                    បញ្ចេញ​ស៊ុត​ដាក់​លើ​អ្វី​ៗ ដែល​មាន​ក្លិន​អសោចិ៍ (និយាយ​បាន​ចំពោះ​តែ​រុយ) ។
ឧទាហរណ៍៖ រុយ​បែង​ដំបៅ​គោ។ បែង​ភាគ រំលែក​ជា​ចំណែក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បែកបាយ» មានន័យដូចម្ដេច ?


បែកបាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែកឆៅសាច់របេះពីគ្នាដំផ្គុំមិនជាប់ ។
ឧទាហរណ៍៖ ដែកបែកបាយ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែកឆៅសាច់របេះពីគ្នាដំផ្គុំមិនជាប់ ។
ឧទាហរណ៍៖ ដែកបែកបាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បែក» មានន័យដូចម្ដេច ?


បែក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រយៈ; ឃ្លាតចេញពីគ្នា; សាយភាយ, ចេញព្រាតព្រោង ។ ល ។ បែកការ ធ្វើការកំបាំងឬសេចក្ដីកំបាំងឲ្យលេចឮសាយសុស នាំឲ្យខូចការ ។ បែកកុក (ចិ. កុ៎ក “ពួក, ក្រុម, ទីប្រជុំ; ស្រុក”) បែកពួក ។ បែកខ្ញែក បែករាត់រាយប្រញាយចេញពីគ្នា ។ បែកខ្នែង ចេញខ្នែង ។ បែកខ្មោច ប្រព្រឹត្តក្នុងការស្មន់អន្ធករនឹងគ្នា លុះដល់មានញាតិណាមួយ (ច្រើនតែខាងស្រី) ឈឺចាប់ គេគន់គូរមើលតាមក្បួន ឬបន់ស្រន់បូរបាច់ទៅឃើញថាត្រូវខ្មោចមេបាធ្វើទើបគេចាប់ប្រកាន់ឲ្យសែនខ្មោចឲ្យគេ . . . ។ បែកគំនិត ឬ បែកប្រាជ្ញា កើតមានគំនិតឬប្រាជ្ញាថ្មីប្លែកៗ ផ្សេងជាងពីមុន ។ បែកចិត្ត ងាកចិត្តចេញលែងរាប់រក ។ បែកចំណេះ កើតមានចំណេះប្លែកៗឡើងជាងពីមុន ។ បែកញើស ចេញញើស ។ បែកបាក់ ឬ បាក់បែក បែកខ្លះបាក់ខ្លះខ្ទេចខ្ទី។ ព. ប្រ. ដាច់ដោចប្ដីប្រពន្ធឬឈ្លោះទាស់គ្នានឹងបងប្អូនញាតិមិត្រ គឺបែកចិត្តលែងរាប់អានគ្នា ។ បែកពួក បែកចេញជាពួកៗ ដោយមានគំនិតយល់ខុសគ្នា ។ បែកមែក ចេញមែកលូតលាស់ចម្រើនឡើង។ ព. ប្រ. បែកជាកូនពូនជាចៅ គឺកើតមានកូនចៅសាយរាយច្រើនឡើង ។ បែករំហាច ជន់លិចសាយពេញវាលរហរហាច (និយាយបានចំពោះតែទឹក) : ទឹកជន់សាយលិចវាលបែករំហាច ។ បែកសា វះសត្វតាយសាកឲ្យបែកបំពង់បស្សាវៈ ធុំក្លិនឆ្អេះខូចរសជាតិសាច់ ។ ព. ប្រ. និយាយបែកសា ឬ បែកសាយាមោ គឺនិយាយបែកពីនេះពីនោះមិនចេះចប់ ។ បែកសាមគ្គី បែកសេចក្ដីព្រមព្រៀងគ្នា។ ព. ទ. បុ. បែកជាអូរហូរទៅជាស្ទឹង ឈ្លោះប្រកែករំលើកបើកកកាយពីតិចតួចផ្តួចដាលរាលទៅជាធំ ហាក់ដូចជាទឹកហូរច្រោះកើតជាអូរ យូរៗទៅកើតបានជាស្ទឹង, ឬពុំនោះហាក់ដូចជាទឹកហូរធ្លាក់មកក្នុងអូរហូរចុះតទៅក្នុងស្ទឹង ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេងជើង» មានន័យដូចម្ដេច ?


ប្រេងជើង


?ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រេងកើតមកពីញើសនៃក្រមួន។ គេដាក់ឈ្មោះវាតាមហេតុ ការណ៍ដែលវារងទៅផ្នែកខាងក្រោម ឬបាតក្រោមរបស់ឆ្នាំង ឬខ្ទះកាលណា មានញើស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេងក្រអូប» មានន័យដូចម្ដេច ?


ប្រេងក្រអូប


?ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រេងធម្មជាតិមានក្លិនចំលែក ដែលផលិតដោយរុក្ខជាតិខ្លះ។ វាត្រូវបានប្រើក្នុងទឹកអប់ គ្រឿងបន្ថែមរសជាតិ និងថ្នាំពេទ្យ។
ឧទាហរណ៍៖ ប្រេងរុក្ខជាតិ ប្រេងខ្យល់ ប្រេងផ្កាកូលាប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រេកង់» មានន័យដូចម្ដេច ?


ប្រេកង់


?ថ្នាក់ពាក្យជា គីមី
មានន័យថា​ ចំនួនរលកដែលឆ្លងកាត់ចំណុចណាមួយក្នុងមួយវិនាទី ហើយត្រូវបានវាស់ជារលកក្នុងមួយវិនាទី ឬ hertz។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេះបួយ» មានន័យដូចម្ដេច ?


បេះបួយ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ដំណើរ​ញុះញង់ ចែចូវ ។
ឧទាហរណ៍៖ សម្ដីបេះបួយ, មនុស្សបេះបួយ, និយាយបេះបួយ ។

                  បេះបួយចំពួយម្រោម (ព. សា.) និយាយបេះបួយរឿយៗស្អិតរមួតហាក់ដូចជាជ័រម្រោម ។

ឧទាហរណ៍៖ សម្ដីបេះបួយចំពួយម្រោមទាល់តែគេបែកបាក់គ្នាអស់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលប្រព្រឹត្តទៅក្នុងដំណើរញុះញង់, ចែចូវ ។
ឧទាហរណ៍៖ សម្ដីបេះបួយ, មនុស្សបេះបួយ, និយាយបេះបួយ ។

                   បេះបួយចំពួយម្រោម (ព. សា.) និយាយបេះបួយរឿយៗស្អិតរមួតហាក់ដូចជាជ័រម្រោម ។
ឧទាហរណ៍៖ សម្ដីបេះបួយចំពួយម្រោមទាល់តែគេបែកបាក់គ្នាអស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេះបិទ» មានន័យដូចម្ដេច ?


បេះបិទ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. ប្រ. ) ដូចណាស់, ដូចគេបេះពីម្ខាងយកមកបិទភ្ជាប់ម្ខាង ។
ឧទាហរណ៍៖  ក្មេង​ទាំង​ពីរ​នាក់​នេះ​ដូច​គ្នា​បេះ​បិទ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេះដូង» មានន័យដូចម្ដេច ?


បេះដូង


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះហទយៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេះ» មានន័យដូចម្ដេច ?


បេះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​របេះ​ចេញ ធ្វើ​ឲ្យ​រលេះ ប្រឡេះ​យក កាត់​ឬ​ក្ដិច​យក
ឧទាហរណ៍៖ បេះ​ផ្លែ​ឈើ បេះ​បន្លែ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្របេះ​ជ្រលិះ រក​កល់​ត្រូវ ។
ឧទាហរណ៍៖ ចោល​បេះ​នឹង​ត្រូវ គឺ​ចោល​ជ្រលិះ​នឹង​ត្រូវ។

                  រកស៊ីបេះបង់ រកស៊ីតេះតោះល្មមតែបម្រុងពេលព្រឹកពេលល្ងាចហាក់ដូចគេបេះនេះបេះនោះបង់ក្នុងឆ្នាំងសម្ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេឡើយ» មានន័យដូចម្ដេច ?

 


បេឡើយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទកំពស់ ១៥-៣០ម ដុះក្នុងព្រៃធំនៃប្រទេសខ្មែរ និង វៀតណាម។ ឈើពណ៌លឿងភាវ គេទុកជា ឈើលេខ១ ជាប់ល្អ មានតម្លៃណាស់ សម្រាប់សង់ផ្ទះ ឬ ធ្វើ តុ ទូ ល្អប្រណិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេឡារុស» មានន័យដូចម្ដេច ?


បេឡារុស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស បេឡារុស, (រាជធានី/​រដ្ឋធានី) មីនស្កិ៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេឡានិច័យ» មានន័យដូចម្ដេច ?


បេឡានិច័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការតឹងទារប្រាក់ហើយ ទុកដាក់ក្នុងបេឡា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេឡាធិការី, ការិនី» មានន័យដូចម្ដេច ?


បេឡាធិការី, ការិនី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកទទួលរក្សាទុក ឬបើកប្រាក់​ ដោយមានលិខិតបង្គាប់ជាសំអាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេឡាធិការ» មានន័យដូចម្ដេច ?


បេឡាធិការ


មានន័យថា អ្នកទទួលខុសត្រូវប្រតិបត្តិការទទួលប្រាក់ និងបញ្ចេញប្រាក់នៅក្នុងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជនជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេឡាជាតិអតីតយុទ្ធជន» មានន័យដូចម្ដេច ?


បេឡាជាតិអតីតយុទ្ធជន


?ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលគ្រប់គ្រងនិងបើករបបសន្តិសុខសង្គមជូនអតីតយុទ្ធជន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)» មានន័យដូចម្ដេច ?


បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)


?ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា ស្ថាប័នប្រតិបត្តិករតែមួយគត់ ដែលមានសមត្ថកិច្ចក្នុងការគ្រប់គ្រងនិងចាត់ចែងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់ជនទាំងឡាយដូចមានចែងក្នុងមាត្រា៣ នៃព្រះរាជក្រឹត្យនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេឡា» មានន័យដូចម្ដេច ?


បេឡា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បេឌា ) កំប្រោង, ហិប ។ ហិបប្រាក់ ( បារ. Caisse ) ។ បេឡាធិការ ឬ –ការី អ្នកកាន់កាប់ហិបប្រាក់, អ្នកទទួលថែរក្សាហិបប្រាក់( បារ. Caissier ) ។ បើស្ត្រីជា បេឡាធិការិនី ។
ឧទាហរណ៍៖ ហិប ហិបប្រាក់ ក្រុមដែលរ៉ាប់រងក្នុងការទទួល ឬការបើកប្រាក់ឱ្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេសនកម្ម ឬ បរិយេសនកម្ម» មានន័យដូចម្ដេច ?


បេសនកម្ម ឬ បរិយេសនកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ ឬវត្ថុដែលបញ្ជូន ដំណើរលើកកងទ័ពទៅវាយប្រទេសដទៃ យកធ្វើជាស្រុកចំណុះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេសកម្មការទូត» មានន័យដូចម្ដេច ?


បេសកម្មការទូត


មានន័យថា ស្ថានតំណាងផ្លូវការរបស់ប្រទេសមួយប្រចាំនៅធានីនៃប្រទេសមួយទៀត ហើយបេសកម្មនេះអាចបង្កើតឡើងបាន លុះត្រាតែមានការព្រមព្រៀងគ្នាជាមុនរវាងប្រទេសទាំងពីរ។

ឧទាហរណ៍៖ ឧ. នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៩៦ ព្រះរាជាណាចក្រកម្ពុជាបានព្រមព្រៀងជាមួយសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដើម្បីស្ថាបនាឡើងវិញនូវបេសកម្មកាទូត ដែលបានអាក់ខានអស់រយៈពេលជាង២០ឆ្នាំ មកហើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេសកជន» មានន័យដូចម្ដេច ?


បេសកជន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បេសក + ជន ) ជនអ្នកប្រើ, ជនអ្នកបញ្ជូន ។ជនដែលទទួលភារៈទៅបំពេញបេសកកម្ម, ភ្នាក់ងារដែលគេចាត់ប្រើឲ្យទៅបំពេញបេសកកម្មអ្វីនីមួយនៅទីដទៃ ( បារ. Emissaire ) ។ បើប្រើជា បេសិតជន គួរជាង ។
ភ្នាក់ងារដែលចាត់ឱ្យទៅបំពេញបេសកកម្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេសកកម្មនៅតាមតំបន់ជាប់ព្រំដែន» មានន័យដូចម្ដេច ?


បេសកកម្មនៅតាមតំបន់ជាប់ព្រំដែន


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានបន្លាស់ទីចេញពីរង្វង់ដែនដី នៃឃុំ សង្កាត់ ក្រុង ស្រុក ដែលសាមីខ្លួនបំពេញការងារជាប្រក្រតី ដែលមានចម្ងាយចាប់ពី ២០ (ម្ភៃ) គីឡូម៉ែត្រឡើងទៅ ចូលក្នុងដែនដី នៃប្រទេសថៃ ប្រទេសឡាវ ឬប្រទេសវៀតណាម ក្នុងចម្ងាយមិនលើសពី ២០ (ម្ភៃ) គីឡូម៉ែត្រ គិតពីព្រំដែននៃព្រះរាជាណាចក្រកម្ពុជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេសកកម្មនៅក្រៅអង្គភាព» មានន័យដូចម្ដេច ?


បេសកកម្មនៅក្រៅអង្គភាព


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ការចូលរួមប្រជុំ សិក្ខាសាលា វគ្គបណ្ដុះបណ្ដាល ទស្សនកិច្ចសិក្សា ឬបំពេញការងារនៅកន្លែងណាមួយនៅក្រៅស្ថាប័ន ឬអង្គភាពសាមីទាំងក្នុង ទាំងក្រៅប្រទេស ដែលកំណត់ដោយប្រធានស្ថាប័ន ឬអង្គភាពសាមី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេសកកម្ម» មានន័យដូចម្ដេច ?


បេសកកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បេសក + កម្ម ) អំពើរបស់ជនអ្នកប្រើ ឬកិច្ចការរបស់ជនអ្នកចាត់ការបញ្ជូន ។សព្វថ្ងៃពាក្យនេះប្រើសំដៅយកអំណាចឬសិទ្ធិដែលប្រគល់ឲ្យដល់ប្រតិភូ ដើម្បីទៅបំពេញកិច្ចការអ្វីមួយនៅទីដទៃ; មុខការងារមានកំណត់ជាក់ប្រាកដថាធ្វើយ៉ាងនេះឬយ៉ាងនោះដែលរដ្ឋាភិបាលបានប្រគល់ឲ្យដល់ភ្នាក់ងាររាជការពិសេស ដើម្បីធ្វើឲ្យបានសម្រេចមួយដងមួយគ្រា ។
ឧទាហរណ៍៖ បេសកកម្មខាងផ្លូវទូត, បេសកកម្មនៃការចរចាអំពីសេដ្ឋកិច្ច ( បារ. Mission ) ។

                  ( ពាក្យនេះធ្លាប់ប្រើមកជាយូរដែរហើយ, តែបើគិតដល់ន័យត្រង់ៗរបស់ពាក្យ ឃើញថាដូចជាមិនសូវសម, បើប្រើជា “បេសិតកម្ម” ដូចជាគួរជាង ព្រោះមានន័យថា “អំពើរបស់ជនដែលត្រូវគេប្រើឬកិច្ចការរបស់ជនអ្នកទទួលបម្រើ” ។

                  អំណាចដែលប្រគល់ទៅឱ្យប្រតិភូ ដើម្បីទៅបំពេញមុខការនៅទីដទៃ មុខងារមួយគ្រា មានកំណត់ដែលរដ្ឋាភិបាលប្រគល់ទៅឱ្យមន្រ្តី ឬភ្នាក់ ងារណាបំពេញជាពិសេស ។
?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ការបំពេញមុខងារភារកិច្ច របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការសាធារណៈ និងមន្រ្តីជាប់កិច្ចសន្យា នៅក្នុងប្រទេសនិងក្រៅប្រទេស ដោយមានបន្លាស់ទីចេញពីក្នុងរង្វង់ដែនដីនៃរាជធានី ក្រុង ឬស្រុក ដែលសាមីខ្លួនបំពេញមុខងារជាប្រក្រតី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេលី» មានន័យដូចម្ដេច ?


បេលី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស បេលី, (រាជធានី/​រដ្ឋធានី) បេលម៉ូប៉ង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេលម៉ូប៉ង់» មានន័យដូចម្ដេច ?


បេលម៉ូប៉ង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស បេលី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេរូត» មានន័យដូចម្ដេច ?


បេរូត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស លីបង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖