Posted on Leave a comment

តើពាក្យ «បេយ្យាលៈ» មានន័យដូចម្ដេច ?


បេយ្យាលៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះ​វណ្ណយុត្ត​មួយ​យ៉ាង សម្រាប់​ប្រើ​បំព្រួញ​សេចក្ដី​វែង​ឲ្យ​ខ្លី ឬ​ច្រើន​ឲ្យ​តិច ប្រើ​តែ​អក្សរ​១​តួ​ខាង​ដើម​ថា។ បេ។ (ប៉េ) ក៏​បាន ប្រើ​តែ​អក្សរ​ខាង​ចុង​ថា។ល។ (ល៉ៈ) ក៏​បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេយ្យកៈ» មានន័យដូចម្ដេច ?


បេយ្យកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បយ្យកៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេត្តេយ្យការ» មានន័យដូចម្ដេច ?


បេត្តេយ្យការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យសសក្តិ និងសម្បតិ្តទ្រព្យជាកេរ្តិរបស់ព្រឹទ្ធាចារ្យ ឬមនុស្សចាស់ ជាមេវង្សត្រកូលដែលមានកូនចៅច្រើន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេតុប្រទេស» មានន័យដូចម្ដេច ?


បេតុប្រទេស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ភូមិស្រុកកំណើត ឬដែលខ្លួនជាពលរដ្ឋ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេតុងអារម៉េ» មានន័យដូចម្ដេច ?


បេតុងអារម៉េ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បេតុង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេតុង» មានន័យដូចម្ដេច ?


បេតុង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. Beton Armé ) ទព្វសម្ភារៈលាយក្រួសអាចម៍ផ្កាយ ឬ លាយបំណែកថ្មតូចៗ ( ជាជំនួសក្រួសអាចម៍ផ្កាយ ) និងខ្សាច់, ដែក, ស៊ីម៉ងត៍ ផ្សំគ្នាធ្វើជាអគារឬស្ពានជាដើម, ជារបស់ស្ថាពរ
ឧទាហរណ៍៖ សសរ​បេតុង ផ្ទះ​បេតុង​អារម៉េ ស្ពាន​បេតុង​អារម៉េ។ ម. ព. ស៊ីម៉ងត៍ ទៀត​ផង។ បេតុងអារម៉េ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេតី» មានន័យដូចម្ដេច ?


បេតី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ក្លាយមកពី បីតិ “សេចក្ដីត្រេកអរ, ផ្សព្វផ្សាយ, ព្រឺព្រួច, ឆ្អែតចិត្តដោយអំណរ, . . . ” ) សេចក្ដីស្រឡាញ់, សេ្នហា, ព្រឺព្រួច ។ ប្រើជា កិ. ក៏មាន ។
ឧទាហរណ៍៖ គួរបេតី, មុខបែបនេះគ្មាននរណាបេតីទេ ! ( ព. ទ្រ. ម. ) ។

                  ច្រើនប្រើក្នុងពាក្យកាព្យ ។
ឧទាហរណ៍៖ . . . ទើបអ្នកឱនឱប ក្រួញក្រុងក្រសោប ថ្នាក់ថ្នមធីតា រួមរសមនោរម្យ សុខសមសេ្នហា បេតីសន្ថវា មិត្រមូលមេត្រី . . . ( សាស្ត្រាភោគកុលកុមារ ) ; . . . យល់ជាត្រូវចិត្តស្និទ្ធរួមរក្ស ស្មោះស្ម័គ្រស្រឡាញ់ពេញបេតី ថែមធុំក្លិនផ្កាជាប់ក្លិនស្រី នឹងមកធ្វើអ្វីអ្នកថ្លៃអាយ . . . ( អ. ថ. អ្ហាយ ) ។ រឿងសព្វសិទ្ធិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេតិកភណ្ឌវប្បធម៌ជាតិ» មានន័យដូចម្ដេច ?


បេតិកភណ្ឌវប្បធម៌ជាតិ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, គយ
មានន័យថា សម្បត្តិវប្បធម៌ ដែលត្រូវបានបង្កើតឡើង ឬក៏បានរកឃើញនៅក្នុងទឹកដីនៃមាតុភូមិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេតិកភណ្ឌវប្បធម៌» មានន័យដូចម្ដេច ?


បេតិកភណ្ឌវប្បធម៌


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, គយ
មានន័យថា រួមមាន៖ ក-សម្បត្តិវប្បធម៌កើតមកពីទេពកោសល្យជាបុគ្គលឬជាសមូហភាពរបស់ជនជាតិខ្មែរ។ ខ-សម្បត្តិវប្បធម៌ដែលគ្របដណ្ដប់សារៈសំខាន់មួយចំណែករបស់វប្បធម៌ សិល្បៈ ឬប្រវត្តិសាស្រ្ត បង្កបង្កើតឡើងនៅលើទឹកដីជាតិ ដោយជនបរទេស ឬជនគ្មានប្រទេសពិតប្រាកដ ដែលរស់នៅលើទឹកដីជាតិ។ គ-សម្បត្តិវប្បធម៌ ដែលរកឃើញនៅក្នុងទឹកដីជាតិ។ ឃ-សម្បត្តិវប្បធម៌ ដែលស្ថាប័នវប្បធម៌ខ្មែរទទួលបាន ដោយមានការយល់ព្រមពីអាជ្ញាធរសមត្ថកិច្ចរបស់ប្រទេសដើមកំណើតរបស់សម្បត្តិនោះ។ ង-សម្បត្តិវប្បធម៌ដែលជាកម្មវត្ថុនៃការប្ដូរគ្នាទៅវិញទៅមក ដោយមានការព្រមព្រៀងគ្នាដោយសេរី។ ច-សម្បត្តិវប្បធម៌បានមកដោយគ្មានបង់ថ្លៃ ឬមានបង់ថ្លៃ និងមានការយល់ព្រមពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសដើមកំណើតរបស់សម្បត្តិនោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេតិកភណ្ឌ» មានន័យដូចម្ដេច ?


បេតិកភណ្ឌ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បេតិក + ភណ្ឌ ) ទ្រព្យសម្បត្តិ ឬកេរ្ដិ៍មត៌កដែលមានជាប់តមកពីខាងឪពុក ។
ឧទាហរណ៍៖ ស្រែទាំងអស់នេះជាបេតិកភណ្ឌរបស់ខ្ញុំ ( បារ. Patrimoine ) ។ ម. ព. មត្តិកភណ្ឌ ផង ។

                   សម្បតិ្តទ្រព្យជាកេរ្តិខាងឪពុក ឬម្តាយ អ្វីៗដែលទុកជាសម្បតិ្តរួម ។

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទ្រព្យដែលជនម្នាក់ៗមាន និងបំណុលដែលជនម្នាក់ៗជំពាក់គេ។ ទាំងទ្រព្យ ទាំងបំណុលរបស់ជនម្នាក់ៗ ហៅថា “បេតិកភណ្ឌ”។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេតលោក ឬ ប្រេត—» មានន័យដូចម្ដេច ?


បេតលោក ឬ ប្រេត—


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានប្រេត, លំនៅរបស់ពួកប្រេត ។
ឧទាហរណ៍៖ ព្រហ្មលោក ឋានព្រហ្ម ។ មនុស្សលោក ឋានមនុស្ស; មនុស្សប្រុសស្រី ។ យមលោក ឬ អបាយលោក អបាយភូមិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេណាំង» មានន័យដូចម្ដេច ?


បេណាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស បេណាំង, (រាជធានី/​រដ្ឋធានី) ព័រតូណូវ៉ូ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេង, បេងស, បេងក្រមហម» មានន័យដូចម្ដេច ?


បេង, បេងស, បេងក្រមហម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បេងជាឈើធំ មានកម្ពស់ពី ១០ ទៅ ៣០ ម មានដុះតែក្នុងប្រទេសឥណ្ឌូចិនទេ គឺខ្មែរ លាវ វៀតណាម សៀម និងភូមា។ ដើនេះដុះលើដីទំនាប គេមិនដែលប្រទះឃើញ បេងនៅលើភ្នំ ដែលមានកម្ពស់លើសពី ៩០០ ម ឡើយ។ ឈើបេង ជាឈើល្អប្រណិត មានតម្លៃណាស់ គេយកធ្វើតុ ទូ ក្តារមឈូស សម្រាប់អ្នកមាន។ សាច់ដែលមានជុំវិញគ្រាប់ អាចធ្វើកាវបិទបារីបាន។ សំបកគេយកធ្វើថ្នាំកម្លាំង ឬសម្រាប់បរិភោគបាយបានច្រើន។ ពេទ្យសត្វប្រើសំបកបេង ដើម្បីព្យាបាលជំងឺឆ្កែ ឆ្មា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេង» មានន័យដូចម្ដេច ?


បេង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​ខ្លឹម​មួយ​ប្រភេទ ពួក​គ្រញូង ពួក​ធ្នង់។
ឧទាហរណ៍៖ ក្ដារ​បេង តុ​បេង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេក្ខសេនីយ៍» មានន័យដូចម្ដេច ?


បេក្ខសេនីយ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បេក្ខជនដែលប្រឡងជាប់លេខពីខាងសាលាយោធា ហើយត្រូវហាត់រៀន​ធ្វើការ មុននឹងបានជាអនុសេនីយត្រី​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេក្ខភាព» មានន័យដូចម្ដេច ?


បេក្ខភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈសម្បត្តិរបស់បេក្ខជន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បេក្ខជន» មានន័យដូចម្ដេច ?


បេក្ខជន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បេក្ខ + ជន ) ជនអ្នកសម្លឹង, អ្នកប៉ងប្រាថ្នា, អ្នកចង់បាននូវមុខតំណែង, មុខការងារឬឋានន្តរផ្សេងៗដូចជាអ្នកប្រឡងប្រជែងដណ្ដើមយកមុខតំណែងជាស្មៀន, ជាសិស្សចូលរៀនក្នុងសាលា ឬអ្នកសុំចុះឈ្មោះបោះឆ្នោតជាដើម : បេក្ខជនទាំងពីរប្រភេទ អាចសុំចុះឈ្មោះចូលប្រឡងប្រជែងបាន; មានបេក្ខជនតែពីររូបទេ ដែលឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភាក្នុងគ្រានេះ ។ បេក្ខជនស្វៃរិន ន. ( សំ. ស្វៃរិន៑; បា. សេរី ) បេក្ខជនសេរី, បេក្ខជនដែលមានអំណាចចូលប្រឡងប្រជែងបាន គឺបេក្ខជនក្រៅពីសិស្សនៃគ្រឹះស្ថានសិក្សាជាផ្លូវរាជការ ដែលបានទទួលអនុញ្ញាតឲ្យចូលប្រឡងបាន ។ បេក្ខភាព ន. ( បា. –ភាវ ) ភាព, ឋានៈ, លក្ខណសម្បត្តិរបស់បេក្ខជន ។ បេក្ខសមណៈ ន. ( បា.) សមណៈដែលមានបំណងប្រឡងប្រជែងយកឋានៈជាសិស្សនៃសាលារៀនជាដើម ។ បេក្ខសេនីយ៍ ( –សេន៉ី ) ន. ឋានន្តររបស់នាយទាហាន នៅក្រោមថ្នាក់អនុសេនីយ៍ត្រីមួយថ្នាក់ គឺនាយទាហានដែលប្រឡងជាប់លេខក្នុងសាលារៀនខាងយោធា ហើយត្រូវហាត់ហ្វឹកហ្វឺនធ្វើការឲ្យស្ទាត់ មុននឹងឡើងទៅកាន់ឋានន្តរជាអនុសេនីយ៍ត្រី ។ ហៅថា នាយចំណង់ ក៏បាន ( បារ. Aspirant ) ។
អ្នកសម្លឹង អ្នកប៉ងចង់បានប្រយោជន៍ អ្នកសុំចុះឈ្មោះប្រឡង ឬបោះឆ្នោត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀវត្សរ៍» មានន័យដូចម្ដេច ?


បៀវត្សរ៍


មានន័យថា ( ម. ព. បៀវត្ស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀវត្សមូលដ្ឋាននិងប្រាក់បំណាច់ផ្សេងៗ» មានន័យដូចម្ដេច ?


បៀវត្សមូលដ្ឋាននិងប្រាក់បំណាច់ផ្សេងៗ


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា កម្រៃជីវភាពប្រចាំខែ ដែលរដ្ឋត្រូវផ្ដល់ជូនមន្ត្រីរាជការស្ថិតនៅក្រោមការគ្រប់គ្រង នៃច្បាប់ស្ដីពីលក្ខន្ដិកៈមន្រ្តីរាជការ នៃក្រុមនីតិប្បញ្ញត្តិក្នុងការបំពេញការងារ។ បៀវត្សមូលដ្ឋាននិងប្រាក់បំណាច់ផ្សេងៗ រួមមាន៖ ▪បៀវត្សមូលដ្ឋាន ▪ប្រាក់បំណាច់មុខងារ ▪ប្រាក់បំប៉នផ្គត់ផ្គង់ជីវភាពផ្សេងៗ ▪ប្រាក់បំណាច់ទទួលខុសត្រូវ ▪ប្រាក់ហានិភ័យ និងប្រាក់វិភាជន៍គ្រួសារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀវត្សមូលដ្ឋាននិងប្រាក់បន្ទាប់បន្សំនៃបៀវត្ស» មានន័យដូចម្ដេច ?


បៀវត្សមូលដ្ឋាននិងប្រាក់បន្ទាប់បន្សំនៃបៀវត្ស


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា កម្រៃជីវភាពប្រចាំខែ ដែលរដ្ឋត្រូវផ្ដល់ជូនដល់មន្ត្រីរាជការស្ថិតនៅក្រោមការគ្រប់គ្រង នៃច្បាប់ស្ដីពីសហលក្ខន្ដិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបំពេញការងារ។ បៀវត្សមូលដ្ឋាន និងប្រាក់បន្ទាប់បន្សំនៃបៀវត្ស រួមមាន៖ ▪បៀវត្សមូលដ្ឋាន ▪ប្រាក់បំណាច់មុខងារ ▪ប្រាក់ហានិភ័យ និងប្រាក់វិភាជន៍គ្រួសារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀវត្សមូលដ្ឋាន» មានន័យដូចម្ដេច ?


បៀវត្សមូលដ្ឋាន


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ប្រាក់ប្រចាំខែដែលត្រូវផ្ដល់ជូនមន្រ្តីរាជការ សម្រាប់ជីវភាពរស់នៅ ក្នុងនោះមាន៖ គ្រឿងឧបភោគបរិភោគ ការស្នាក់នៅ សម្លៀកបំពាក់ ការព្យាបាលជំងឺ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀវត្ស» មានន័យដូចម្ដេច ?


បៀវត្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. វត្ស ឬ វត្សរ “ឆ្នាំ”) បៀរង្វាន់ឆ្នាំ (ប្រាក់រង្វាន់ឆ្នាំ) គឺប្រាក់ដែលព្រះរាជាទ្រង់ប្រោសព្រះរាជទានក្នុង១ឆ្នាំម្ដង (ម. ព. បៀ ន. ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀលៀង» មានន័យដូចម្ដេច ?

 


បៀលៀង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ល្យើង អ. ថ. លៀង “ចិញ្ចឹម” ) បៀចិញ្ចឹម គឺប្រាក់ដែលបើកឲ្យរាល់ខែ, ត្រូវគ្នានឹងប្រាក់ខែសព្វថ្ងៃនេះ (ម. ព. បៀ ន. ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀរ» មានន័យដូចម្ដេច ?


បៀរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើល​ក្នុង​ពាក្យ ប៊ីយែរ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀម» មានន័យដូចម្ដេច ?


បៀម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់​អ្វី​ៗ​ក្នុង​មាត់ បិទ​មាត់​មិន​លេប​មិន​ខ្ជាក់ ។
ឧទាហរណ៍៖ បៀមស្លា, បៀមបារី, បៀមទឹកថ្នាំ ។ បៀមទឹក ដែលជាំទឹកសើមរលរ : ឈើបៀមទឹក ។

                  បៀមពាក្យបៀមសេចក្ដី លាក់ពាក្យលាក់សេចក្តីទុកមិនបញ្ចេញឲ្យអ្នកដទៃដឹង ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀតសៀត» មានន័យដូចម្ដេច ?


បៀតសៀត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អែបបំបាំង, សៀតស៊ក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀតបៀន» មានន័យដូចម្ដេច ?


បៀតបៀន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រៀត​បៀត យាយី ធ្វើ​ទុក្ខ​ធ្វើ​អ្នក​ដទៃ​ឲ្យ​បាន​សេចក្ដី​ក្ដៅ​ក្រហាយ។
ឧទាហរណ៍៖ កុំ​បៀតបៀន​គេ…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀត !» មានន័យដូចម្ដេច ?


បៀត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក្យ​អ្នក​បរ​រទេះ​ស្រែក​បង្គាប់​គោ​ឲ្យ​ងាក​អែប​ទៅ​ម្ខាង​ៗ។
ឧទាហរណ៍៖ បៀត ! អា​ពាល !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀត» មានន័យដូចម្ដេច ?


បៀត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អែប​ប្រប នែប​ជិត។

ឧទាហរណ៍៖ ឈរ​បៀត​គ្នា ដាក់​បៀត​គ្នា។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អែប​ប្រប នែប​ជិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀក» មានន័យដូចម្ដេច ?


បៀក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឆ្កឹះ​ឬ​កេវ​វត្ថុ​ជ្រាយ​លាប​កៀរ​ឲ្យ​ជាប់​ឲ្យ​ដិត។
ឧទាហរណ៍៖ បៀក​ម្លូឬ បៀក​ស្លា គឺ​ឆ្កឹះ​កំបោរ​ផ្ដិត​កៀរ​ឲ្យ​ជាប់​នឹង​ស្លឹក​ម្លូ​ហើយ​មូរ​ឬ​បត់ សម្រាប់​ទំពា​ផ្សំ​ជាមួយ​នឹង​ស្លា; បៀក​ថ្នាំ គឺ​ឆ្កឹះ​ថ្នាំ​ជ្រាយ​លាប​អណ្ដាត​ជាដើម​ដើម្បី​ឲ្យ​សះ​ជា​រោគ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បៀ» មានន័យដូចម្ដេច ?


បៀ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ខ្យង​សមុទ្ទ​ពួក​មួយ មាន​តូច​មាន​ធំ សំបក​ក្រាស់​រឹង​រលោង ទ្រង់ទ្រាយ​ជម​ក្រឡូម ខាង​ពោះ​ច្រហ​មាន​របាក់​ជា​ជួរ​ទាំង​ពីរ​ខាង សណ្ឋាន​ជា​ធ្មេញ។ ក្នុង​សម័យ​បុរាណ​រាជ្យ​ពី​ព្រេង​នាយ មាន​អនុញ្ញាត​ឲ្យ​ប្រើ​បៀ​ចាយ​ជា​តម្លៃ​លក់​ទំនិញ​ជា​ជំនួស​ប្រាក់ ព្រោះ​ហេតុ​នោះ​ទើប​មាន​ពាក្យ​ហៅ​ថា បៀ​លៀង បៀវត្ស ជាប់​មក​ដល់​សព្វ​ថ្ងៃ​នេះ។
ឈ្មោះ​ល្បែង​ស៊ី​សង មាន ២ យ៉ាង​គឺ បៀ​ក្រដាស បៀ​ភ្លុក។

                     ថ្លុក​ដែល​គេ​ទប់​នៅ​មាត់​ទឹក​ក្នុង​បឹង​រំហាច​និង​ស្រែ​ជម្រៅ​ជាដើម ដោយ​ពូន​ដី​បង្កុង​ជា​ភ្លឺ​ខ្ពស់ ទុក​រង្វះ​តូច​ជា​ផ្លូវ ដាក់​សម្រាស់​ពេញ​ខាង​ក្នុង សម្រាប់​បញ្ឆោត​ឲ្យ​ត្រី​ធំ​ៗ​ចូល​ជ្រក​ចាំ​ជា​កន្លែង គេ​ទប់​រង្វះ​បាច​ទឹក​ចេញ ហើយ​ចាប់​ត្រី​នៅ​ពេល​គេ​ត្រូវ​ការ
ឧទាហរណ៍៖ ទប់​បៀ បាប​បៀ ត្រី​បៀ។ បៀ​បញ្ឆោត បៀ​សម្រាប់​បញ្ឆោត​ត្រី​ស៊ី​សំ​ក្នុង​ពេល​យប់… (អ្នក​ស្រុក​ខ្លះ​ហៅ​ថា ដៀ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បឿន» មានន័យដូចម្ដេច ?


បឿន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រឹប ប្រជុំ​តិណ​ជាតិ​ផ្សេង​ៗ មាន​ត្រាវ ត្រកៀត កំប្លោក ជាដើម ដែល​ដុះ​ក្រាស់​ចង្អៀត​តាន់តាប់​លើ​មមោក អណ្ដែត​លើ​ទឹក​ក្នុង​បឹង​ឬ​ក្នុង​ស្រះ​ធំ​ៗ អាច​ដើរ​ជាន់​លើ​បាន​មិន​ផុង​មិន​ធ្លុះ។
ឧទាហរណ៍៖ ដើរ​លើ​បឿន ត្រី​ជ្រក​នៅ​ក្រោម​បឿន (ម. ព. ត្រឹប ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បើ​ពុំ​នោះ» មានន័យដូចម្ដេច ?


បើ​ពុំ​នោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និបាត​ប្រាប់​សេចក្ដី​កំណត់​ផ្សេង​ដោយ​ឡែក​ក្នុង​ប្រយោគ​នីមួយៗ មាន​ន័យ​ថា បើ​ពុំ​ដូច្នោះ​ទេ បើ​ពុំ​បាន​យ៉ាង​នោះ បើ​ពុំ​ធ្វើ​ដូច្នោះ។ និបាត​នេះ​ប្រើ​ក្នុង​សេចក្ដី​នៃ​សង្កាត់​ខាង​ក្រោយ។
ឧទាហរណ៍៖ អ្នក​ជំពាក់​ប្រាក់​ខ្ញុំ ហើយ​ត្រូវ​សង​ប្រាក់​ខ្ញុំ​វិញ បើ​ពុំ​នោះ​ទេ​ត្រូវ​រក​របស់​អ្វី​មក​សង​ជំនួស​វិញ​ក៏​បាន។ ចូរ​ធ្វើ​តាម​ខ្ញុំ​ប្រាប់ បើ​ពុំ​នោះ អ្នក​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បើសសមុទ្រ, ជ្រៃសមុទ្រ» មានន័យដូចម្ដេច ?


បើសសមុទ្រ, ជ្រៃសមុទ្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយប្រភេទ កំពស់ ២-៥ម​ ដុះតាមមាត់សមុទ្រលើដីមានថ្ម នៃប្រទេសក្តៅសកលលោក។ គេនិយមដាំដើមនេះជាលំអ ដោយសារជារុក្ខជាតិមានស្លឹកច្រើន និងផ្កាលឿងធំៗ ហើយជាដើមអោយម្លប់ផង។ នៅក្នុងប្រទេសកម្ពុជាគេដាំតាមវិថីនានា និង​ សួនសាធារណៈ នៅភ្នំពេញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បើស» មានន័យដូចម្ដេច ?


បើស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លិព្រឹក្ស ឬគុម្ពព្រឹក្ស កំពស់ ២ – ៧ ម ដុះក្នុងព្រៃល្បោះ នៃទ្វីបអាស៊ី គេដាំជាលំអក្នុងសួន ។ ឈ្មោះថា “ដើមឆ្ជុកដប” សម្រាប់ធ្វើកំសួលសន្ទូច ឬធ្វើក្រដាសធុនអាក្រក់ ឬមួយសង់ទូកតូចៗ ។ គេស្ងោរស្លឹកលាងដំបៅផ្សេងៗ ។ ស្លឹកអាចធ្វើថ្នាំបញ្ចុះបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បើក​ឱកាស​ឲ្យ» មានន័យដូចម្ដេច ?


បើក​ឱកាស​ឲ្យ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បើក​ផ្លូវ​ឬ​ទំនង​ឲ្យ, អនុញ្ញាត​ឲ្យ; បើក​កន្លែង​ឲ្យ, ឲ្យ​វេលា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បើក» មានន័យដូចម្ដេច ?


បើក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទីទៃពីបិទ, ពីគ្រប, ខ្ទប់, រាំង គឺធ្វើឲ្យច្រហ, ឲ្យមានផ្លូវ មានទំនង; ព្រមឲ្យ; ចេញចាយ; បញ្ចេញ; បណ្ដោយតាម : បើកទ្វារ, បើកផ្លូវ, បើករបង, បើកប្រាក់ . . . ។ បើកកប៉ាល់ ឬ បើករថយន្ដ ធ្វើម៉ាស៊ីនកប៉ាល់ឬរថយន្តឲ្យដើរ កាន់ចង្កូតតម្រង់ឲ្យលឿនទៅតាមគន្លងតាមផ្លូវ ។ បើកក្ដោង លើកក្ដោងឲ្យជក់ខ្យល់ទាញនាំនាវាឲ្យលឿនទៅ ។ បើកដាក់ បើកប្រាក់ឬរបស់អ្វីៗដាក់ឲ្យប្រើមានកំណត់ឬក៏បើកចេញហើយដាក់ចូលមានកំណត់ ។ បើកដៃ បណ្ដោយឲ្យ… តាមត្រូវការ ។ បើកទឹក ទម្លាយផ្លូវឲ្យទឹកហូរ ។ បើកទូក ឬ បើកល្វែង ពង្រីកទូកឬល្វែងឲ្យរីកធំជាងពីមុន ។ បើកព្រះនេត្រ គូរឬឆ្លាក់សម្រេចឲ្យកើតបានជាភ្នែកទេវរូបឬជាព្រះនេត្រព្រះពុទ្ធរូប (មុខការសម្រាប់ជាងគំនូរឬជាងឆ្លាក់រូប) ។ បើកភ្នែក ព. ប្រ. យល់ជាក់ច្បាស់ ព្រមទាំងភ្ញាក់ខ្លួនប្រែគំនិត, មិនងងឹតដូចពីដើម ហាក់ដូចគេបើកភ្នែកមើលឃើញច្បាស់ ។ បើកឱកាស បើកវេលាទំនេរឲ្យ ។ បើកអំណាច បើកឲ្យធ្វើតាមអំណាចច្បាប់ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បើ» មានន័យដូចម្ដេច ?


បើ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ប្រសិន ប្រសិន​ណា​បើ ប្រសិន​ណា (ពាក្យ​ស្មាន) ។
ឧទាហរណ៍៖ បើ​មិន​ចេះ​ទេ កុំ​ធ្វើ​ចេះ; បើ​មិន​ចង់​ទេ កុំ​ទៅ; ចោរ​នុ៎ះ​ក្លាហាន​ណាស់ បើ​ឈ្មោះ​ណា​ចាប់​បាន រាជការ​នឹង​ឲ្យ​រង្វាន់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បួស» មានន័យដូចម្ដេច ?


បួស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចូល​កាន់​ភេទ​ជា​សមណៈ​តាម​ច្បាប់​សាសនា​ឬ​តាម​លទ្ធិ​ណា​មួយ ។
ឧទាហរណ៍៖ បួស​សាមណេរ ឬ បួស​នេន; បួស​ភិក្ខុ; បួស​ជា​តាបស។ល។ អ្នក​បួស គឺ​អ្នក​ដែល​កំពុង​ទ្រទ្រង់​ភេទ​ជា​សមណៈ អ្នក​ទ្រទ្រង់​ផ្នួស (ទីទៃ​ពី​គ្រហស្ថ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បួល» មានន័យដូចម្ដេច ?


បួល


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​បរិវារ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ ស្រួល ថា ស្រួល​បួល គឺ​ស្រួល​ឥត​ទាស់ ឥត​ឆ្គង ល្អ​ប្រពៃ។
ឧទាហរណ៍៖ កាន់​កែវ​ឲ្យ​ស្រួល​បួល​ប្រយ័ត្ន​ធ្លាក់​បែក !។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បួរ» មានន័យដូចម្ដេច ?


បួរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថែប​ធ្វើ​ដោយ​មែក​ឈើ​ទាំង​ស្លឹក សម្រាប់​ឲ្យ​ដង្កូវ​នាង​តោង​វារ​ព័ទ្ធ​សំបុក (ហៅ​តាម​ទម្លាប់​ស្រុក អ្នក​ស្រុក​ខ្លះ​ហៅ ថែប​នាង)។
សរីរាវយវៈរបស់សត្វពួកខ្លះ មានគោជាដើមនៅត្រង់ក្រោម-ក មានសណ្ឋានយារចុះស្រដៀងនឹងផ្លិតឃ្មុំ

ឧទាហរណ៍៖ បួរគោ ។

                  ឈ្មោះក្បាច់ឬកម្រង មានសណ្ឋានស្រដៀងនឹងបួរដាក់ស៊ែមសំយុងជាលំអដោយឡែក ។
ឧទាហរណ៍៖ ក្បាច់បួរ, ដាក់បួរស៊ែម ។ ស. ប្វ័ អ. ថ. បួ ( ឥត រ ) “ឈូក” ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បួន» មានន័យដូចម្ដេច ?


បួន


?ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ចំនួនពីរពីរដង ឬបីលើសមួយ (៤) ។ បួនមុខ អ្វីៗដែលមានមុខបួន
ឧទាហរណ៍៖ ប្រាសាទបួនមុខ ( ប្រាសាទត្រឡែងកែង ) ។ ទន្លេបួនមុខ ទន្លេប្រសប់មុខ, ដូចយ៉ាងទន្លេនៅត្រង់ខាងមុខក្រុងភ្នំពេញ ( ហៅតាមបាលីថា ទន្លេចតុម្មុខ កុំថា ចតុមុខ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បួងសួង» មានន័យដូចម្ដេច ?


បួងសួង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ប្វង ឬ ប្វងស្រួង អ. ថ. បួងសួង) បន់ បន់ស្រន់ សំបូង​សង្រូង; ពោល​ពាក្យ​ប្រកាស​ទេវតា​សំបូងសង្រូង​សូម​ឲ្យ​បាន​សេចក្ដី​សុខ ឬ​សូម​ឲ្យ​បាន​សម្រេច​ប្រយោជន៍​ណា​មួយ​ដែល​ត្រូវ​ការ។
ឧទាហរណ៍៖ បួងសួង​ទេវតា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បួង» មានន័យដូចម្ដេច ?


បួង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់ក្របួច ឬចាប់ប្រមូលជាដុំកួចជាផ្នួង ។
ឧទាហរណ៍៖ បួង​សក់។

                  បួងដៃ ក្ដាប់ដៃមូរកង្កួញបង្កោងចូលក្នុង ។ បួងប្រមោយ មូរប្រមោយខ្វេរចូលក្នុង ។ បួងស្រូវ ទាយចំនួនស្រូវដោយស្ទង់ស្មាន( ប្រើតែក្នុងកាលពីដើមដែលនៅមានអាជ្ញាលួងនិងមេកងកត់ពន្ធស្រូវ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បួគីណាហ្វាសូ» មានន័យដូចម្ដេច ?


បួគីណាហ្វាសូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស បួគីណាហ្វាសូ, (រាជធានី/​រដ្ឋធានី) អៅហ្កាឌូហ្គូ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បួ» មានន័យដូចម្ដេច ?


បួ


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា (មើល​ពាក្យ បឹងបួ ក្នុង​ពាក្យ បឹង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូហ្គោតា» មានន័យដូចម្ដេច ?


បូហ្គោតា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស កូឡុំប៊ី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូស្ន៊ី» មានន័យដូចម្ដេច ?


បូស្ន៊ី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស បូស្ន៊ី, (រាជធានី/​រដ្ឋធានី) សារ៉ាយ៉េវ៉ូ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូស» មានន័យដូចម្ដេច ?


បូស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​ហើម​សាច់​ពង់​ដោរ-ក​ជា​ខ្ទុះ​ស ឬ​ខ្ទុះ​ខួរ​អណ្ដែង (ខ្ទុះ​ក្រហម)
ឧទាហរណ៍៖ កើត​បូស​ត្រង់​កំភួន​ជើង។ បូស​មាន​ច្រើន​ប្រភេទ​គឺ បូស​ធំ បូស​ទ្រនិច បូស​ក្រពើ បូស​ផ្កាប់​មុខ។ល។

                  បូស​បម ពាក្យ​សម្រាប់​និយាយ​តាម​ទំនួល​ស្រួល​មាត់ (វាចា​សិលិដ្ឋ)
ឧទាហរណ៍៖ ឆ្នាំ​នេះ ក្មេង​ៗ​មាន​កើត​បូស​បម​កម​រមាស់​ច្រើន​ណាស់ ក្មេង​ខ្លះ​មាន​បូស​ទ្រនិច​បណ្ដើរ​កូន កើត​មួយ​ហើយ​មួយ​ទៀត​បន្ត​គ្នា​រដឹករដៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូវដ្ឋាន» មានន័យដូចម្ដេច ?


បូវដ្ឋាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ទីកន្លែង, ផ្ទះធ្វើឬលក់នំចំណីផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូលីវី» មានន័យដូចម្ដេច ?


បូលីវី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស បូលីវី, (រាជធានី/​រដ្ឋធានី) ឡាប៉ាស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូល» មានន័យដូចម្ដេច ?


បូល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្សង​ឲ្យ​ដឹង​ហេតុ ដោយ​មាន​វត្ថុ​អ្វី​មួយ​ជា​គ្រឿង​សម្គាល់​ឬ​ស្ទង់​ដោយ​ពស្តុតាង​តាម​ចំណាំ​និង​ជំនឿ ។
ឧទាហរណ៍៖ បូលប្រណាក គឺយកប្រណាកមកចងនឹងខ្សែតូចហើយកាន់ខ្សែយួរ ប្រណាកយោលបន្ដិចឲ្យប្រណាកយោលឯងបន្ដិចៗ តទៅទៀត, គេផ្សងបណ្ដើរ, លុះប្រណាកឈប់យោល ទើបគេទាយថាដូច្នេះដូច្នោះ ( តាមការណ៍ពិត គឺអ្នកកាន់ខ្សែនុះឯងប្រើល្បិចឲ្យមនុស្សជឿថាប្រណាកយោលឯង គេហៅថា ប្រណាកដើរ, ប្រណាកឈប់ ជាជំនឿភ័ន្តច្រឡំរបស់មនុស្សឆោត ) ។

                   បញ្ចេញសំឡេងទីទៃពីសំឡេងយំធម្មតា ( ច្រើនហៅចំពោះតែក្អែក )
ឧទាហរណ៍៖ យី, ក្អែកបូលឡូវៗ មានការណ៍អីប្លែកអ៊ីចេះ ! អ្នកខ្លះនិយាយថា ន៏, ក្អែកបូលថា ដល់អាឡូវៗ… ប្រហែលកូនវាមក៍ហើយមើលទៅ ! ឬមានភ្ញៀវណាមកក៏មិនដឹង ! ( ចាស់ទុំហៅជំនឿក្អែកបូល ) ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សញ្ញាជាគ្រឿងសម្គាល់ឲ្យដឹងលើក្រោមសម្រាប់ស្ទង់វៀចត្រង់ (ច្រើនប្រើចំពោះតែត្រាសម្រាប់បោះ) ។
ឧទាហរណ៍៖ បូលត្រា គឺគ្រឿងសម្គាល់របស់តួត្រាដែលគេឆ្លាក់ ឬបោះដែកគោលស្ពាន់ខ្នាតតូចជាសញ្ញាសម្រាប់កាន់ត្រាបោះឲ្យដឹងប៉ែកខាងលើ ទាំងឲ្យដឹងថាត្រង់ឬវៀចផង : បោះត្រាត្រូវមើលបូលទើបបោះត្រង់ល្អ មិនឆៀងមិនឆែវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូរាណ» មានន័យដូចម្ដេច ?


បូរាណ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. បុរាណ ) មានន័យដូចគ្នានឹង បុរាណ ដែរ, ជាពាក្យសម្រាប់ប្រើខ្លះចំពោះតែក្នុងកាព្យ ដែលមានសម្ផស្សត្រូវថាឲ្យវែង ឲ្យយឺត, ឯពាក្យរាយត្រូវសរសេរ ត្រូវនិយាយថា បុរាណ ជាដរាប ។ ពាក្យកាព្យដែលត្រូវប្រើ បូរាណ នោះ ដូចជា : រីអក្សរខ្មែរយើងសព្វថ្ងៃ អ្នកប្រាជ្ញលោកច្នៃតាមលំអាន ចាស់ព្រឹទ្ធាចារ្យពីបូរាណ ដែលបានហាត់រៀនតៗមក ។ មួយយ៉ាងថា ។
ឧទាហរណ៍៖ ខ្ញុំរៀនអក្សរជាតិ ពុំឃ្លៀងឃ្លាតក្លាយប៉ុន្មាន រៀនតាមបែបបូរាណ លោកគ្រូបានពន្យល់ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូរបាច់» មានន័យដូចម្ដេច ?


បូរបាច់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ឲ្យ​ឃើញ​ដើម​ទង​គន្លង​តាម​របៀប​ហូរ​ហែ។
ឧទាហរណ៍៖  បូរបាច់​ប្រាប់; និយាយ​បូរបាច់​ប្រាប់។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ឲ្យ​ឃើញ​ដើម​ទង​គន្លង​តាម​របៀប​ហូរ​ហែ។
ឧទាហរណ៍៖ បូរបាច់ប្រាប់; និយាយបូរបាច់ប្រាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូរណសំខ្យា» មានន័យដូចម្ដេច ?


បូរណសំខ្យា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការរាប់ចំនួនជាថ្នាក់ជាជាន់ ( ម. ព. បកតិសំខ្យា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូរណភាព» មានន័យដូចម្ដេច ?


បូរណភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —ភាវ ) ភាពពេញគ្រប់គ្រាន់, ការពេញឥតខ្វះកន្លះ ។

?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ហិរញ្ញវត្ថុសាធារណៈមានប្រព័ន្ធតែមួយ ដែលមានលក្ខណៈពេញលេញ គ្រប់ជ្រុងជ្រោយ គ្មានការប្រទាំងប្រទើស ទាំងផ្នែកគោលនយោបាយ ទាំងក្របខ័ណ្ឌច្បាប់និងស្ថាប័ន ហើយដែលមិនអាចរំលោភបំពានបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូរណត្ថ» មានន័យដូចម្ដេច ?


បូរណត្ថ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីបន្ថែមលើអត្ថបទជាផ្លូវការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូរដ្ឋាន» មានន័យដូចម្ដេច ?


បូរដ្ឋាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​កន្លែង ផ្ទះ​ធ្វើ​ ឬ​លក់​នំ​ចំណី​ផ្សេង​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូម» មានន័យដូចម្ដេច ?


បូម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សប់​ ឬ​បឺត​បញ្ចូល​ខ្យល់​ ឬ​ទឹក ឬ​ក៏​បឺត ឬ​សប់​បញ្ចេញ។
ឧទាហរណ៍៖ បូម​កង់​ឡាន បូម​ទឹក (ព. ទ.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូព្រឹក» មានន័យដូចម្ដេច ?


បូព្រឹក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមឈើកម្ពស់ ៧-១៥ម ដុះក្នុងព្រៃជ្រុះស្លឹកនៃអាស៊ីក្តៅ គេនិយមដាំដើមនេះជាលម្អនៅក្នុងក្រុងកក្បែរអ្នកស្រុក ឬតាមវិថីនានា។ មានពូជរងម្យ៉ាងទៀតដុះឯងៗក្នុងព្រៃត្រជាក់ជើងភ្នំបូកគោ ដែលមានឱព្វេធពី ២០០ ទៅ ៦០០ម គេនិយមដាំពូជរងនេះក្នុងក្រុងធំៗជាលម្អដោយដើមនេះមានផ្កាក្រហមល្អមើល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូព៌ា» មានន័យដូចម្ដេច ?


បូព៌ា


?ថ្នាក់ពាក្យជាគុណនាម

មានន័យថា ( ម. ព. បូព៌ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូព៌និមិត្ត» មានន័យដូចម្ដេច ?


បូព៌និមិត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ បុព្វនិមិត្ត ក្នុងពាក្យ បុព្វ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូព៌ទិស» មានន័យដូចម្ដេច ?


បូព៌ទិស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទិសខាងកើត ( ម. ព. បូព៌ និង ទិស ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូព៌» មានន័យដូចម្ដេច ?


បូព៌


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បូវ៌, បូវ៌ា; បា. បុព្វ, បុព្វា ) ខាងដើម, ខាងមុខ, ខាងកើត
ឧទាហរណ៍៖ ទិសបូព៌ ឬ ទិសបូព៌ា ( ទិសខាងកើត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូតិលតា» មានន័យដូចម្ដេច ?


បូតិលតា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) វល្លិមានក្លិនស្អុយ គឺវល្លិផោម ( ព. គ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូតិប្រតិបក្ស» មានន័យដូចម្ដេច ?


បូតិប្រតិបក្ស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា បានដល់គ្រឿងដែលធ្វើមិនឱ្យស្អុយរលួយ ដូចយ៉ាងក្រេស៊ីល ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូតិគន្ធ» មានន័យដូចម្ដេច ?


បូតិគន្ធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្លិនស្អុយឆួលដែលសាយពីគម្រង់ ឬស្លឹកឈើរលួយ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូតិកាយ» មានន័យដូចម្ដេច ?


បូតិកាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) កាយស្អុយ ឆ្អេះឆ្អាប សោកគ្រោក គឺរូបកាយមនុស្សសត្វទាំងអស់ ( ពាក្យពោលតាមសេចក្ដីពិត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូតិកា» មានន័យដូចម្ដេច ?


បូតិកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលទាក់ទងនឹងការស្អុយរលួយ ដែលបណ្តាល មកពីអតិសុខុមប្រាណ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូតសណ្ដែក» មានន័យដូចម្ដេច ?


បូតសណ្ដែក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈ្មោះ​ល្បែង​ក្មេង​លេង​ចាប់​បូត​ដៃ​គ្នា ពោល​ពាក្យ​ព្រម​ៗ​គ្នា​ថា បូត​សណ្ដែក … !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូត» មានន័យដូចម្ដេច ?


បូត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​រូត​យក​ដោយ​ដៃ ។
ឧទាហរណ៍៖ បូត​ស្លឹក​ឈើ។

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ ស្លូត ។
ឧទាហរណ៍៖ ស្លូត​បូត គឺ​ស្លូត​សុភាព​រាបសា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូណ៌មី» មានន័យដូចម្ដេច ?


បូណ៌មី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.; បា. បុណ្ណមី) តិថីឬថ្ងៃដែលមានព្រះចន្ទពេញវង់, ថ្ងៃ ១៥ កើត ។
ឧទាហរណ៍៖  ថ្ងៃ​ពេញ​បូណ៌មី​ខែ​កត្តិក ជា​ថ្ងៃ​ធ្វើ​ពិធី​សំពះ​ព្រះ​ខែ តាម​ប្រពៃណី​ពី​បុរាណ​កាល​រៀង​មក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូញបាញ» មានន័យដូចម្ដេច ?


បូញបាញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​រិះ​គន់ ឬ​ញុះញង់​ដោយ​សម្ដែង​អាការ​បូញ​មាត់​ចង្អុល​បង្ហាញ​រូប​មនុស្ស ឬ​អ្វី​ៗ​ឲ្យ​គេ​ឃើញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូញ» មានន័យដូចម្ដេច ?


បូញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ក្របួច​មាត់; ចង្អុល​បង្ហាញ​ដោយ​ក្របួច​មាត់ ។
ឧទាហរណ៍៖ បូញមាត់បង្ហាញផ្ទះ ។ បូញមាត់បត់ដុំដៃ បូញមាត់ផងបត់ដុំដៃផង ដោយសម្ដែងអាការរិះគន់ឬញុះញង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូជាយញ្» មានន័យដូចម្ដេច ?


បូជាយញ្


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការ​សែនព្រេន របៀប​ពលិការ​ប្រសិទ្ធី​ផ្សេងៗ តាម​លទ្ធិ​ព្រាហ្មណ៍ មាន​សម្លាប់​សត្វ អារ​សាច់​បូជា​ភ្លើង​ជាដើម។ បើ​តាម​លទ្ធិ​ពុទ្ធសាសនា​មាន​ការ​ឲ្យ​ទាន​ដល់​ពួក​ស្មូម​មិន​រើស​មុខ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូជា» មានន័យដូចម្ដេច ?


បូជា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការថ្វាយឬជូនវត្ថុអ្វីៗ ចំពោះបូជនីយបុគ្គល; ការស្ដាប់ឱវាទ, ប្រព្រឹត្តតាមឱវាទរបស់បុគ្គលដែលគួរគោរព ។ ខ្មែរយើងច្រើនប្រើជា កិ. ថ្វាយ, ជូន : សូមបូជាកម្រងផ្កានេះ ចំពោះព្រះរតនត្រ័យ; ដុត, រំលាយ (សព) : បូជាសព, បូជាព្រះសព (ច្រើនប្រើចំពោះតែសពបព្វជិត; ម. ព. ឈាបនកិច្ច ទៀតផង) ។ បូជារហបុគ្គល (—រៈហៈបុក-គល់) ដូចគ្នានឹង បូជនីយបុគ្គល ដែរ ( ម. ព. បូជនីយៈ ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូជនីយៈ» មានន័យដូចម្ដេច ?


បូជនីយៈ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. បូជនីយ ) ដែលគួរបូជា ។ បូជនីយបុគ្គល (បូជៈនីយៈបុក-គល់) បុគ្គលដែលគួរគេបូជា : ព្រះពុទ្ធ, ព្រះអរហន្ត, អ្នកមានសីល, ព្រះមហាក្សត្រ, មាតាបិតា, គ្រូអាចារ្យ … ជាបូជនីយបុគ្គល ។ បូជនីយវត្ថុ ( បូជៈនីយៈវ័ត-ថុ ) វត្ថុដែលគួរបូជា ។ បូជនីយដ្ឋាន ឬ បូជនីយស្ថាន ទីដែលគួរបូជា ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូជនិយេសក៍» មានន័យដូចម្ដេច ?


បូជនិយេសក៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកធ្វើដំណើរទៅនមស្ការបូជនិយស្ថាន ដូចយ៉ាងនៅឧទ្យានលុម្ភីនី ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូជនិយស្ថាន» មានន័យដូចម្ដេច ?


បូជនិយស្ថាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីកន្លែងដែលគួរគោរពសក្ការ គឺជាទីបញ្ចុះព្រះសារីរិកធាតុរបស់ព្រះសម្ពុទ្ធជាម្ចាស់ និងតម្កល់ទុកនូវគ្រឿងដែលគេបូជា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូជនិយកិច្ច» មានន័យដូចម្ដេច ?


បូជនិយកិច្ច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការលើកគ្នាទៅការពារបូជនិយស្ថាន ការឆោរឡោប្រឆាំងនឹងអំពើ ស្រុះចិត្តគ្នា រំលោភ ឬអយុត្តិធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូជនកិច្ច» មានន័យដូចម្ដេច ?


បូជនកិច្ច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. បូជនក្ឫត្យ ) កិច្ចការបូជា; ការរវល់ដោយថ្វាយឬដោយជូនព័ស្តុភារអ្វីៗ ។
ឧទាហរណ៍៖ ធ្វើ​បូជន​កិច្ច មាន​បូជន​កិច្ច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូគគោ» មានន័យដូចម្ដេច ?


បូគគោ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះភ្នំធំខ្ពស់មួយក្នុងពួកភ្នំកំចាយ, ពពកវិល ក្នុងខែត្រកំពត; សព្វថ្ងៃនេះទុកជារមណីយដ្ឋាន សម្រាប់កម្សាន្តមួយកន្លែងជារបស់កម្ពុជរដ្ឋ ។
ឧទាហរណ៍៖​​ ភ្នំបូកគោ ។ ឥឡូវរាប់ជា បុរី ហៅថា បុរីបូគគោ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូគ» មានន័យដូចម្ដេច ?


បូគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. បូគ “គំនរ; ចំនួនដែលប្រមូល; ពួក, . . .” ) សរីរាវយវៈមានសណ្ឋានកំពូកជាដុំនៅលើប្រជុំស្មាគោ
ឧទាហរណ៍៖ បូគ​គោ; គោ​នេះ​បូគ​ធំ​ណាស់។ បូក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូកឡូក» មានន័យដូចម្ដេច ?


បូកឡូក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ច្របូកច្របល់ ។
ឧទាហរណ៍៖ បូកឡូកគ្នាអស់ទៅហើយ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ច្របូក​ច្របល់ ។
ឧទាហរណ៍៖ បូក​ឡូក​គ្នា​អស់​ទៅ​ហើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូកប៉ាន់» មានន័យដូចម្ដេច ?


បូកប៉ាន់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បូក​ដោយ​ទូទាត់​លៃ​ចែក​រួច​ស្រង់​រួម​ឲ្យ​ឃើញ​ជា​ចំនួន។
ឧទាហរណ៍៖ បូក​ប៉ាន់​ទៅ​ឃើញ​ល្មម​ចែក​គ្នា​បាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូកបោះ» មានន័យដូចម្ដេច ?


បូកបោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បូកសម្រេចដោយគិតលៃលកផាត់ទាត់លើកចោលចេញខ្លះ ។
ឧទាហរណ៍៖ បូកបោះទៅឃើញមានចំណេញខ្លះបន្តិចបន្តួច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូកគោ» មានន័យដូចម្ដេច ?


បូកគោ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បូគគោ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូក» មានន័យដូចម្ដេច ?


បូក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឃើញ​ចំនួន គឺ​កែន​ផ្សំ​រួម​ចំនួន ។
ឧទាហរណ៍៖ បូក​លេខ បូក​បញ្ជី ៥ បូក និង ៥ ត្រូវ​ជា ១០។

                  លាប​ពរ​បាយអ​ឬ​ដី​ស្អិត ។
ឧទាហរណ៍៖ បូក​ជញ្ជាំង។

                 និយាយ​បូក គឺ​និយាយ​រួម​ទាំងអស់ ។ (សំ. បា. បូគ ន. “គំនរ, ចំនួន​ដែល​ប្រមូល; ពួក; ដើម​ស្លា ស្លា …”) ។(ម. ព. បូគ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បូ» មានន័យដូចម្ដេច ?


បូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំពត់​ព័ណ៌​ចង​កាច់​ជា​ស្រទាប់ សណ្ឋាន​ស្រដៀង​នឹង​ផ្កា​ឈើ​រីក ប្រើ​ចង​ផ្នួង​ឬ​កម្រង​សក់​ឬ​ក៏​សំណុំ​សក់​ស្ត្រី ជា​គ្រឿង​ធ្វើ​លម្អ​តាម​សម័យ​ថ្មី ។
ឧទាហរណ៍៖ ចង​បូ, សក់​ចង​បូ (ព. ទ.)។

                  ខ្សែ​បូ សំពត់​ព័ណ៌​មាន​ចង​បូ​ឬ​លាត​ដែល​ចង​សន្ធឹង​នៅ​មាត់​ទ្វារ​ធំ​ឬ​នៅ​មាត់​ច្រក​នៃ​ពិធី​សម្ពោធ​បើក​អគារ​ថ្មី​ថ្មោង​ជាដើម (បារ. Ruban Symbolique) ។
ឧទាហរណ៍៖ កាត់​ខ្សែ​បូ គឺ​យក​កន្ត្រៃ​កាត់​ចំ​កណ្ដាល​ខ្សែ​បូ (បារ. Couper du ruban Symbolique)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុះ» មានន័យដូចម្ដេច ?


បុះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បុកទល់មុតដល់មានរបួស ។
ឧទាហរណ៍៖ ដង្គត់បុះបាតជើង ។

                   បុកដោយអ្វីៗដែលស្រួច ។
ឧទាហរណ៍៖ បុះរណ្ដៅដាំពោត, បុះនឹងកាំបិតបន្ទោះ ។

                   រុកឲ្យជ្រុះ, ឲ្យធ្លាក់ ។
ឧទាហរណ៍៖ យកថ្នោលបុះផ្លែឈើ ។

                   ស៊ី; ពាក្យទ្រគោះមើលងាយថាស៊ីដូចគេបុះអ្វីៗ ។
ឧទាហរណ៍៖ ហ៏បុះចុះ!; ចុះបុះដល់ណាទៅទៀត !

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួន ៨ ( ចំពោះតែចំនួនដំរី ) ។

ឧទាហរណ៍៖ ដំរីមួយបុះ គឺដំរី ៨ ក្បាល, ដំរីពីរបុះ គឺដំរី ១៦ ក្បាល ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ចាស់; ដែលគេឈប់ប្រើប្រាស់, ដែលគេបោះបង់លែងត្រូវការ ( ចំពោះតែទី, ដី, ស្រែ, ចម្ការ, ភូមិលំនៅ…. )
ឧទាហរណ៍៖ ចម្ការបុះ, ស្រែបុះ, ភូមិបុះ, វត្តបុះ គឺចម្ការ, ស្រែ, ភូមិ, វត្ត ដែលគេបោះបង់ចោល ក៏មានស្មៅនិងឈើតូចៗដុះទ្រុបទ្រុល ប៉ុន្តែមានសណ្ឋានចាស់ប្រាកដនៅឡើយ; ជួនកាលគេបែរជាត្រូវការដូចកាលពីមុននោះវិញ ក៏នៅមានឈ្មោះថា … បុះ ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុស្សរថ» មានន័យដូចម្ដេច ?


បុស្សរថ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. បុឞ្យរថ) រថ-ស សម្រាប់ជិះរំហើយកំសាន្តចិត្ត ។ តាមរឿងតំណាលក្នុងគម្ពីរជាតកច្រើនអន្លើថា រថមានបុស្បុកព័ណ៌សដែលទឹមសេះឲ្យអូសដើរៗជាមុន, ពួកសេនាបតីមន្ត្រីធំតូចទាំងអស់នាំគ្នាដើរអមហែហមតាមក្រោយ, ផ្សងរកអ្នកមានបុណ្យភ័ព្វអស្ចារ្យដែលគួរទទួលទីជាក្សត្រិយ៍ទ្រង់រាជ្យបាន, ក្នុងកាលដែលផុតគ្មានព្រះរាជវង្សសោះ ឬមានតែព្រះរាជបុត្រីដែលមិនគួរនឹងទទួលរាជ្យបាន . . . ហៅថា ផ្សងបុស្សរថ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុស្ស» មានន័យដូចម្ដេច ?


បុស្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បុស្ស ឬ ផុស្ស; សំ. បុឞ្យ ) ឈ្មោះខែទី ២ ( ខាងចន្ទគតិ ) ។
ឧទាហរណ៍៖ ខែបុស្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុស្បុក» មានន័យដូចម្ដេច ?


បុស្បុក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បុស្បក; បា. បុប្ផក “ផ្កា, កន្សោមផ្កា” )ទីអាសនៈឬវេទិកាមានសណ្ឋានជាបល្ល័ង្កខ្ពស់ទ្ររងដោយជើងកោសច្រើនថ្នាក់, មានសសរបួន, រាង៤ជ្រុងស្រដៀងនឹងបារាំកំពូល, ដំបូលមានកំពូលរាងច្រឡោ សណ្ឋានដូចកំពូលប្រាសាទក៏មាន, រាងមូលជាកន្សោមតាឱ ឬកន្សោមផ្កាក៏មាន, វិចិត្ររចនាដោយផ្ការំយោលផ្សេងៗតាមគួរដល់ការប្រកប, ប្រើជាទីសម្រាប់គង់នៃព្រះមហាក្សត្រ ក្នុងព្រះរាជពិធីរាជាភិសេកនៅវេលាថ្វាយព្រះសិទ្ធរស (ស្រោចទឹក) និងសម្រាប់ប្រើក្នុងពិធីស្រោចទឹកចម្រើនព្រះជន្មនៃសម្ដេចព្រះសង្ឃនាយកជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុស្បា» មានន័យដូចម្ដេច ?


បុស្បា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បុស្ប > បុស្បា; បា. បុប្ផ > បុប្ផា ) ផ្កាគ្រប់យ៉ាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុសនាគ» មានន័យដូចម្ដេច ?


បុសនាគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. បុន្នាគ ) ឈ្មោះឈើមួយប្រភេទ ស្លឹកស្រដៀងនឹងរំដួល ផ្កាស្រដៀងនឹងផ្កាសុរភីតែធំៗ ជាង មានក្លិនក្រអូបល្អ, ដើមប្រើការធ្វើគ្រឿងផ្ទះរាយរងក៏បាន
ឧទាហរណ៍៖ ដើមបុសនាគ ( ពាក្យថា បុន្នាគ ជា សំ. បា. ពិត តែខ្មែរយើងមិនសូវហៅ ) ។

                    ព្រឹក្សម៉្យាងកម្ពស់ ២០- ៣០ ម ដុះក្នុងព្រៃធំនៃអាស៊ីអាគ្នេយ៍។ គេនិយមដាំលម្អ ដោយដើមនេះមានស្លឹកពណ៌ស រលោង និងមានផ្កាក្លិនក្រអូបល្អ ។ ឈើរឹងណាស់ ពណ៌ក្រហមក្រម៉ៅ ជាឈើលេខ១ គេប្រើសំរាប់សង់ផ្លូវដែក អយស្ម័យាន ធ្វើគ្រឿងភ្លេង ធ្វើដងកំភ្លើង និងគ្រឿងផ្ទះ​។ ផ្កា សំរាប់អប់ក្រមួនមាត់ ។ គ្រូថ្នាំបុរាណឥណ្ឌា​ ប្រើផ្កាស្ងួតបុកជាម្សៅ សំរាប់ព្យាបាលជំងឺឫសដូងបាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុល្លិកា» មានន័យដូចម្ដេច ?


បុល្លិកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. សា.) ពាក្យ​សម្រាប់​ប្រើ​ផ្សំ​ជាមួយ​នឹង​ពាក្យ បំណុល ថា បំណុល​បុល្លិកា (ម. ព. បំណុល)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុល» មានន័យដូចម្ដេច ?


បុល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បណ្ដាក់​ទ្វេ ឬ​បណ្ដាក់​មួយ​ជា​ពីរ គឺ​បណ្ដាក់​អ្វី​ៗ​មាន​ស្រូវ​ជាដើម កាល​ដែល​យក​មក​ពី​គេ​មក ឬ​ឲ្យ​ទៅ​គេ​តែ​១​ភាគ​លុះ​ដល់​កាល​រដូវ ត្រូវ​សង ឬ​ត្រូវ​យក​វិញ​ជា​ពីរ​ភាគ។
ឧទាហរណ៍៖  បុល​ស្រូវ​គេ​២ ថាំង បុល​ស្រូវ​ឲ្យ​គេ​៤ ថាំង​មួយ​តៅ ដល់​ខែ​ចម្រូត​ត្រូវ​សង​គេ​ឲ្យ​គ្រប់។

                 ផ្តល់ប្រាក់ ឬផ្តល់ទំនិញ និងទទួលប្រាក់ ​ឬទំនិញក្រៅប្រព័ន្ធ ដែលក្រោយមកកូនបំណុលនោះត្រូវសងប្រាក់ ឬទំនិញនោះមួយជាពីរតាមពេលកំណត់ និងតាមការព្រមព្រៀង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរោហិត» មានន័យដូចម្ដេច ?


បុរោហិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ព្រាហ្មណ៍អ្នកបំពេញប្រយោជន៍ដល់បុរី ឬអ្នកធ្វើនូវសេចក្ដីទំនុកបម្រុងដល់នគរគឺព្រាហ្មណ៍ដែលជារាជគ្រូ ឬព្រាហ្មណ៍ជាអ្នកចាត់ការធ្វើយញ្ញពិធីក្នុងរាជត្រកូលតាមលទ្ធិព្រាហ្មណ៍ ។ ប្រើក្លាយឃ្លាតជា បរោហិត (ប-រ៉ោហិត) ក៏មាន, គួរប្រើ បុរោហិត វិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរេអវសិដ្ឋ» មានន័យដូចម្ដេច ?


បុរេអវសិដ្ឋ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាក់សោធនដែលនៅសល់ពុំទាន់បានបើក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរេសី» មានន័យដូចម្ដេច ?


បុរេសី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកធ្វើបុរេសនា (ម.ព. នោះ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖