Posted on Leave a comment

តើពាក្យ «បុរេសមុច្ឆេទ» មានន័យដូចម្ដេច ?


បុរេសមុច្ឆេទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការកាត់យកមុនខ្លះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរេសនា» មានន័យដូចម្ដេច ?


បុរេសនា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការពិនិត្យមើលទីដី ក្រែងលោធាតុរ៉ែនៅខាងក្នុង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរេសង្គមនិយម» មានន័យដូចម្ដេច ?


បុរេសង្គមនិយម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លទ្ធិដែលលំឱនទៅរកការប្រែក្រឡាប់ នៃរបបសង្គមមនុស្ស គឺដកហូត កម្មសិទ្ធិ ដើម្បីញ៉ាំងជីវភាពនៃអ្នកធ្វើការដោយកម្លាំង កម្មករក្នុងឧស្សាហកម្មឱ្យបានប្រពៃឡើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរេសកម្ម» មានន័យដូចម្ដេច ?


បុរេសកម្ម


មានន័យថា ដែលធ្វើសកម្មភាពជាមុន ឬការត្រៀមជាមុន ដើម្បីបង្ការ បម្រុង ការពារ បញ្ចៀស ឬទប់ទល់នឹងផលវិបាកអវិជ្ជមាននៃវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬដើម្បីទាញយកអត្ថប្រយោជន៍ពីដំណើរវិវត្តនៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឧទាហរណ៍៖ ការដាក់ចេញនូវ “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥” ជាសកម្មភាពដែលមានលក្ខណៈបុរេសកម្ម ដើម្បីរួមចំណែកដល់ការរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងបរិយាបន្ន ខណៈពេលដែលសេដ្ឋកិច្ចនៅអាស៊ីកំពុងលូតលាស់ ជាពិសេសនៅពេលដែលសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងត្រូវចាប់ផ្តើមពីឆ្នាំ២០១៦។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរេរថ» មានន័យដូចម្ដេច ?


បុរេរថ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រថមើលការមុន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរេភត្តកិច្ច» មានន័យដូចម្ដេច ?


បុរេភត្តកិច្ច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ពេល​មុន​នៃ​ភត្ត​កិច្ច ពេល​មុន​បរិភោគ​បាយ​ថ្ងៃ​ត្រង់ (មាន​ន័យ​ប្រហែល​គ្នា​នឹង បុរេភត្ត)។ ព. ផ្ទ. បច្ឆាភត្ត​កិច្ច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរេភត្តកាល» មានន័យដូចម្ដេច ?


បុរេភត្តកាល


មានន័យថា (ម. ព. បុរេភត្ត)។ ព. ផ្ទ. បច្ឆាភត្តកាល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរេភត្ត» មានន័យដូចម្ដេច ?


បុរេភត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) វេលា​មុន​ភត្ត គឺ​ពេល​មុន​បរិភោគ​បាយ​ថ្ងៃ​ត្រង់។ ព. ផ្ទ. បច្ឆាភត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរេនិមិត្ត» មានន័យដូចម្ដេច ?


បុរេនិមិត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលនាំឱ្យដឹងជាមុន អាការរោគដែលលេចឡើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរេនិច្ឆ័យ» មានន័យដូចម្ដេច ?


បុរេនិច្ឆ័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលនាំឱ្យបាន ដែលជាតម្រុយ ​​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរេចារកិច្ច» មានន័យដូចម្ដេច ?


បុរេចារកិច្ច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កិច្ច ឬមុខងារដែលបានបំពេញរួចនៅពេលមុន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរេចារ» មានន័យដូចម្ដេច ?


បុរេចារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើដែលចោទ ឬក្រសួងយុត្តិធម៌ ប្តឹងទៅសាលាជំនុំជាន់ខ្ពស់​ឱ្យទំលាយសេចក្តីសម្រេចរបស់សាលាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរេគុណវុឌ្ឍិ» មានន័យដូចម្ដេច ?


បុរេគុណវុឌ្ឍិ


?ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ការវាយតម្លៃជាមុនលើគុណភាព លក្ខណសម្បត្តិរបស់បុគ្គលក្នុងការប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ សេវាទីប្រឹក្សាបច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរេគត» មានន័យដូចម្ដេច ?


បុរេគត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលនៅពីខាងមុខ (ដោយធៀបទៅនឹងកាលហើយនឹងទីកន្លែង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរេកាល» មានន័យដូចម្ដេច ?


បុរេកាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាលបរិច្ឆេទខុស គឺមុនកាលបរិច្ឆេទពិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរេករ» មានន័យដូចម្ដេច ?


បុរេករ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា សមាសធាតុបរិយាកាស ដែលមិនមែនជាឧស្ម័នផ្ទះកញ្ចក់ ឬ អាអេរ៉ូសូល ប៉ុន្តែមានឥទ្ធិពលទៅលើកំហាប់ឧស្ម័នផ្ទះកញ្ចក់ ឬ អាអេរ៉ូសូល ដោយការចូលរួមនៅក្នុងដំណើរការរូបសាស្ត្រ ឬគីមី ដើម្បីកំណត់អត្រាបង្កើត ឬបំផ្លាញ ឬកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ឬអាអេរ៉ូសូល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរេកថា» មានន័យដូចម្ដេច ?


បុរេកថា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អារម្ភកថា ដែលអ្នកនិពន្ធខាងប្រលោមលោកដាក់ ពីមុខសៀវភៅ ជាសេចក្តីសង្ខេបនៃរឿង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរីវ៉ាទីកង់» មានន័យដូចម្ដេច ?


បុរីវ៉ាទីកង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស បុរីវ៉ាទីកង់, (រាជធានី/​រដ្ឋធានី) បុរីវ៉ាទីកង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរីរម្យ» មានន័យដូចម្ដេច ?


បុរីរម្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. បុរិ + រម្យ ) បុរីដែលជាទីរីករាយចិត្ត, សេចក្តីរីករាយចំពោះបុរី ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសេចក្ដីរីករាយចំពោះបុរី ។ ពាក្យនេះខ្មែរយើងយកមកប្រើជាគោរម្យងារសេនាបតីក៏មាន
ឧទាហរណ៍៖ … បុរីរម្យឧត្តមក្រមពាហុ … “ជាមន្ដ្រីមានស័ក្ដិខ្ពស់ មានដៃហាក់ដូចជាឈោងទៅឱបក្រសោប ( អាណាខេត្ត ) ដោយសេចក្ដីរីករាយចំពោះបុរី” ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរីរក្ស» មានន័យដូចម្ដេច ?


បុរីរក្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. បុរិ + រក្ស) ការរក្សាបុរី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរី» មានន័យដូចម្ដេច ?


បុរី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. បុរ ឬ បុរិ ) ក្រុង; ខែត្រធំ; រដ្ឋមណ្ឌល ។
ទីដែលមនុស្សនៅកុះករក្នុងក្រុង ទីក្រុងធំៗ ឬរដ្ឋមណ្ឌល គឺទីដែលមានបុរាណវត្ថុគួរឱ្យចង់ទស្សនា ដូចយ៉ាងអង្គរវត្ត​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរិសៈ» មានន័យដូចម្ដេច ?


បុរិសៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) បុរស «ប្រុស» អ្នក​បំពេញ​ចិត្ត​មាតា​បិតា។ អ្នក​បំពេញ​កិច្ចការ​ក្នុង​ប្រទេស​ដែល​ខ្លួន​នៅ។ ក្នុង​ភាសា​បា. ចែក​បុរស​ជា​បី ដើម្បី​តម្រូវ​បុរិស​សព្វ​នាម​នៅ​នឹង​បុរស​ក្នុង​កិរិយា​អាខ្យាត គឺ​បឋម​បុរស បុរស​ទី ១ និយាយ​ពី​អ្នក​ដទៃ ឬ​ពី​វត្ថុ​អ្វី​មួយ​ក្រៅ​ពី​គូ​សន្ទនា។ មជ្ឈិម​បុរស បុរស​ទី ២ សម្រាប់​និយាយ​ទៅ​កាន់​គូ​សន្ទនា​ឆ្លងឆ្លើយ​គ្នា ឧ. តើ​អ្នក​ឯង​កំពុង​ធ្វើ​អ្វី (គឹ ករោសិ)។ ឧត្តម បុរស បុរស​ទី​បី សម្រាប់​និយាយ​ខ្លួន​ឯង​ទៅ​កាន់​គូ​សន្ទនា ឧ. ខ្ញុំ​កំពុង​ធ្វើ​នំ (អហំ បូវំ ករោមិ) ។ គាត់​កំពុង​ធ្វើ​ការងារ (សោកម្មំ ករោតិ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរិសសព្វនាម» មានន័យដូចម្ដេច ?


បុរិសសព្វនាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សព្វនាម​ដែល​ប្រើ​ជំនួស​ឈ្មោះ​មនុស្ស សត្វ ឬ​វត្ថុ​នានា ដោយ​ចំពោះ​រូប ប៉ុន្តែ​មិន​ចេញ​ចំ​ឈ្មោះ​នោះ​ទេ ដោយ​យក​ពាក្យ​ដទៃ​ផ្សេង​ពី​នោះ​មក​ជំនួស​វិញ មាន​ពាក្យ​ថា ព្រះ​អង្គ លោក អ្នក នាង គេ គាត់ វា ឯង អា ហង ខ្ញុំ​ព្រះ​អង្គ ខ្ញុំ​ព្រះ​ករុណា ខ្ញុំ​បាទ គេ ខ្ញុំ​ឯង អញ​ខ្ញុំ ខ្ញុំ​ម្ចាស់ ខ្ញុំ អាត្មាភាព អាត្មា អញ យើង យើង​ខ្ញុំ ….. ។
ឧទាហរណ៍៖ លោក​អញ្ជើញ​ទៅ​ណា ? ខ្ញុំ​ទៅ​ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរិសភាវ​រូប» មានន័យដូចម្ដេច ?


បុរិសភាវ​រូប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សញ្ញា​សម្គាល់​លក្ខណៈ​រូប​ដែល​ប្រកាស​ភេទ​ប្រុស​ឲ្យ​ប្រាកដ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរិមា» មានន័យដូចម្ដេច ?


បុរិមា


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សិទ្ធិដែលបើកឱ្យជនណាម្នាក់បានអ្វីមួយមុនជនឯទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរិន្ទ» មានន័យដូចម្ដេច ?


បុរិន្ទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < បុរ “បុរី, ក្រុង” + ឥន្ទ “ដែលជាធំ”) ដែលជាធំក្នុងបុរី; ម្ចាស់ក្រុង; ម្ចាស់ស្រុក (ព្រះរាជា) ។ សេ្តចត្រាញ់ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. < បុរ “បុរី, ក្រុង” + ឥន្ទ “ដែលជាធំ”) ដែលជាធំក្នុងបុរី; ម្ចាស់ក្រុង; ម្ចាស់ស្រុក (ព្រះរាជា) ។ សេ្តចត្រាញ់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរារោគ្យកម្ម» មានន័យដូចម្ដេច ?

បុរារោគ្យកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការថែទាំខ្លួនជានិច្ចបង្ការរោគ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរាណ​ស្ថាន» មានន័យដូចម្ដេច ?


បុរាណ​ស្ថាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.)(សំ.) កន្លែង​ចាស់​ពី​បរម​បុរាណ​យូរ​លង់ ដែល​មាន​បន្សល់​ទុក​នូវ​សំណង់​ប្រាសាទ ឬ​រមណីយដ្ឋាន​ផ្សេង ៗ ដូច​ជា​នគរ​វត្ត នគរ​បុរី ឦសាន​បុរៈ (ព្រៃគុហ៍) ជា​ដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរាណ​ទុតិយិកា» មានន័យដូចម្ដេច ?


បុរាណ​ទុតិយិកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ស្រ្តី​ដែល​មាន​បុរស​ជា​ពីរ​នាក់​ក្នុង​កាល​ពី​មុន គឺ​ប្រពន្ធ​ពី​ដើម​ឬ​ប្រពន្ធ​ពី​មុន (ម. ព. ទុតិយា ឬ ទុតិយិកា ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរាណវត្ថុវិទូ» មានន័យដូចម្ដេច ?


បុរាណវត្ថុវិទូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកស្ទាត់ជំនាញខាងបុរាណវត្ថុវិទ្យា។​


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរាណលេខសាស្ត្រ» មានន័យដូចម្ដេច ?


បុរាណលេខសាស្ត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសាស្រ្ត ដែលនាំឱ្យចេះមើលអក្សរបុរាណដាច់ យកសេចក្តីបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរាណលេខវិទូ» មានន័យដូចម្ដេច ?


បុរាណលេខវិទូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកប្រាជ្ញ អ្នកសំភីសិក្សាពីបុរាណលេខសាស្រ្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរាណទុតិយិកា» មានន័យដូចម្ដេច ?


បុរាណទុតិយិកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ស្ត្រីដែលមានបុរសជាពីរនាក់ក្នុងកាលពីមុន គឺប្រពន្ធពីដើមឬប្រពន្ធពីមុន ( ម. ព. ទុតិយា ឬ ទុតិយិកា ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរាណ» មានន័យដូចម្ដេច ?


បុរាណ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. បុរាណ ) ចាស់, ដែលកើតមានមុន, ដែលមានយូរហើយ, ដែលធ្លាប់មានពីព្រេងនាយ : ពាក្យបុរាណ, របស់បុរាណ, ប្រាសាទបុរាណ ។ ប្រើជា ន. ក៏បាន : កាលពីបុរាណ, បុរាណពីដើម ។ ល ។ សព្ទនេះច្រើនប្រើជាបទសមាសភ្ជាប់នឹងនាមសព្ទឯទៀត, ដូចជា បុរាណកាល ( —រ៉ាណ:— ) កាលឬគ្រាពីដើម កាលពីព្រេងនាយ ។ បុរាណពិធី ( —រ៉ាណ:— ) បែប, បែបបទពីព្រេងនាយ ។ បុរាណភណ្ឌ (បុរ៉ាណៈភ័ន) របស់ចាស់, ទ្រព្យចាស់ ។ បុរាណរាជ (—រ៉ាណៈរាច) ស្ដេចពីព្រេងនាយ ។ បុរាណរាជ្យ (—រ៉ាណៈរាច) រាជ្យពីដើម ( ម. ព. រាជ និង រាជ្យ ផង)។ បុរាណវត្ថុ (—រ៉ាណៈ—) វត្ថុចាស់ (ដូចគ្នានឹង បុរាណភណ្ឌ ដែរ) ។ បុរាណវាទ —រ៉ាណៈវាត) ពាក្យពីព្រេងនាយ, ពាក្យចាស់។ បុរាណសម័យ (—រ៉ាណៈសៈម៉ៃ) សម័យពីដើម (ដូចគ្នានឹង បុរាណកាល) ។ ក្នុងកាព្យ អាចប្រើ បូរាណ បាន សម្រួលតាមសម្ផស្សកាព្យ ។ ម. ព. បូរាណ និង បោរាណ ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរស» មានន័យដូចម្ដេច ?


បុរស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ក្ល.; បា. បុរិស; សំ. បុរុឞ ឬ បុរូឞ) អ្នកបំពេញចិត្តមាតាបិតា, អ្នកបំពេញចិត្តស្ត្រី; អ្នកបំពេញកិច្ចការក្នុងប្រទេសដែលខ្លួននៅ (ប្រុស) ។ អាត្ម័ន ( អាត្មា ), ចិត្ត ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរត្ថិមានុទិស» មានន័យដូចម្ដេច ?


បុរត្ថិមានុទិស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អនុទិស​ជា​ចន្លោះ​ទិស​បូព៌ ​និង​ទិស​ទក្សិណ គឺ​ទិស​អាគ្នេយ៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុរត្ថិមទិស» មានន័យដូចម្ដេច ?


បុរត្ថិមទិស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ទិស​បូព៌ គឺ​ទិស​ខាង​កើត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វោ» មានន័យដូចម្ដេច ?


បុព្វោ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បូយ, បូយន ) ខ្ទុះ; ខ្មែរយើងប្រើជា រ. ស. ថា ព្រះបុព្វោ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វេសន្និវាស» មានន័យដូចម្ដេច ?

 


បុព្វេសន្និវាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ដំណើរធ្លាប់នៅរួមគ្នាពីក្នុងជាតិមុន គឺធ្លាប់ជាស្វាមីភរិយានៅរួមកិច្ចការសុខទុក្ខជាមួយគ្នាពីក្នុងជាតិមុនមក
ឧទាហរណ៍៖ បុរស​ស្ត្រី​ដែល​មាន​បុព្វេ​សន្និវាស កាល​បើ​បាន​ជួប​គ្នា រមែង​តែ​ចាប់​ចិត្ត​ប្រតិព័ទ្ធ​ស្នេហា​រក​គ្នា​យ៉ាង​មាំ ត្រូវ​អធ្យាស្រ័យ​គ្នា​ជា​ដរាប (គូ​នៃ​បុរស​ស្ត្រី​នុះ ហៅ​ថា គូ​ព្រេង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វេនិវាសានុស្សតិញ្ញាណ» មានន័យដូចម្ដេច ?


បុព្វេនិវាសានុស្សតិញ្ញាណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បុព្វេ “ក្នុងកាលពីដើម” + និវាស “កំណើតឬទីដែលធ្លាប់នៅអាស្រ័យ” + អនុស្សតិ “ការនឹកឃើញ” + ញាណ “សេចក្តីដឹង ( ប្រាជ្ញា )” > –តិញ្ញាណ ) ញាណដែលនឹកឃើញកំណើតក្នុងកាលពីដើមគឺប្រាជ្ញាដែលរឭកឃើញតាំងពីមួយជាតិមុន បន្ទាប់ជាតិនេះរៀងឡើងទៅ…( ចំពោះតែញាណរបស់បុគ្គលអ្នកបានសម្រេចគុណវិសេស មានព្រះសព្វញ្ញុពុទ្ធជាដើម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វេ» មានន័យដូចម្ដេច ?


បុព្វេ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. បុព្វ > បុព្វេ; សំ. បូវ៌ > បូវ៌េ ) មុន, ពីដើម, ពីព្រេងនាយ ។ ពាក្យនេះខ្មែរយើងប្រើជា ន. ឬជា និ. ប្រាប់កាល, ច្រើននិយាយថា សំណាងពីបុព្វេ, កម្មពីបុព្វេ . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វា—» មានន័យដូចម្ដេច ?


បុព្វា—


មានន័យថា ( មើលក្នុងពាក្យ បុព្វ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វាបរបទ» មានន័យដូចម្ដេច ?


បុព្វាបរបទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុណ្ណភាគសម្រាប់ដាក់ភ្ជាប់នៅខាងដើម ឬខាងចុងនៃសព្ទនីមួយៗ របៀបនេះ មានប្រើតែក្នុងអម្បូរភាសាឥណ្ឌូ-អឺរ៉ុបទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វាធិការី» មានន័យដូចម្ដេច ?

បុព្វាធិការី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនអ្នកកាន់មុខការពីខាងមុនមក ។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វហេតុ» មានន័យដូចម្ដេច ?


បុព្វហេតុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុជាខាងដើម ដែលនាំឱ្យទៅជាល្អជាអាក្រក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វសិទ្ធិការទូត» មានន័យដូចម្ដេច ?


បុព្វសិទ្ធិការទូត


មានន័យថា សិទ្ធិទាំងឡាយដែលរដ្ឋម្ចាស់ផ្ទះផ្តល់ជូនសកម្មភាពការងាររបស់បេសកម្មការទូតទាំងនោះ ដើម្បីដោះស្រាយបំបាត់ភាពសាំញ៉ាំរដ្ឋបាលទូទៅនៅក្នុងរដ្ឋម្ចាស់ផ្ទះ ដូចជាការលើកលែងការបង់ពន្ធដីរបស់ស្ថានទូត ការនាំចូលសម្ភារៈ និងយានជំនិះសម្រាប់ស្ថានបេសកម្ម និងបុគ្គលិកផ្ទាល់ខ្លួន ដោយការបង់ពន្ធជាបន្ទុករបស់រដ្ឋម្ចាស់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វសិទ្ធិ» មានន័យដូចម្ដេច ?


បុព្វសិទ្ធិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អត្ថប្រយោជន៍ ឬអំណាចជាពិសេស ដែលឥស្សរជនខ្លះត្រូវមានតាមមុខ ។

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សិទ្ធិជាពិសេសដែលឱ្យដាច់ទៅលើមុខងារ ឬទៅលើក្រុមនីមួយៗលើសពីអ្នកដទៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វលាភធានារ៉ាប់រង» មានន័យដូចម្ដេច ?


បុព្វលាភធានារ៉ាប់រង


?ថ្នាក់ពាក្យជា ធានារ៉ាប់រង
មានន័យថា ចំនួនទឹកប្រាក់ដែលអ្នកត្រូវបានធានារ៉ាប់រងត្រូវបង់ទៅឱ្យក្រុមហ៊ុនធានារ៉ាប់រង តាមការកំណត់របស់ក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងប័ណ្ណសន្យារ៉ាប់រង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វលាភ» មានន័យដូចម្ដេច ?


បុព្វលាភ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តុរង្វាន់ដែលរដ្ឋឱ្យដោយអនុគ្រោះ ឬលើកទឹកចិត្ត វត្ថុដែលអ្នកលក់ឱ្យអ្នកទិញ ក្រៅពីទំនិញ ដើម្បីល្បួងឱ្យទិញថ្ងៃក្រោយទៀត ។

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ថ្លៃដែលអ្នកកាន់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតបង់បន្ថែមលើថ្លៃសួយសារ ដែលជាលក្ខខណ្ឌមួយ សម្រាប់បំពេញការងារលើផ្ទៃដីព្រៃឈើមួយជាក់លាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វលក្ខខណ្ឌ» មានន័យដូចម្ដេច ?


បុព្វលក្ខខណ្ឌ


មានន័យថា “លក្ខខណ្ឌចាំបាច់ដែលត្រូវមានជាមុន សម្រាប់ធានាដល់ដំណើរការចាប់ផ្តើមការកើនឡើង និងការរីកលូតលាស់នៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បុព្វលក្ខខណ្ឌនេះ មានសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពសង្គម។ល។
ឧទាហរណ៍៖ សន្តិភាព និងស្ថិរភាពនយោបាយ ជាបុព្វលក្ខខណ្ឌសម្រាប់ជំរុញកុំណើនសេដ្ឋកិច្ច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វយោគ» មានន័យដូចម្ដេច ?


បុព្វយោគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីព្រមានរបស់អ្នកនិពន្ធ នៅខាងដើមសៀវ​ភៅ ឬលំនាំពីខាងដើមនៃការ​តែង​សេចក្តីរបស់សិស្ស​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វបេតបុគ្គល» មានន័យដូចម្ដេច ?


បុព្វបេតបុគ្គល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) បុគ្គល​ដែល​ចេញ​ចាក​ទៅ​កាន់​បរលោក​មុន គឺ​អ្នក​ដែល​ធ្វើ​មរណកាល​ទៅ​ហើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វបទ» មានន័យដូចម្ដេច ?


បុព្វបទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាជំនួយសព្ទនោះឱ្យមានសេចក្តីប្រាកដ ដោយឡែក ឬបំបែរសេចក្តីឱ្យឃ្លាតផ្សេងពីប្រក្រតី បុព្វបទនេះមានប្រើតែក្នុងអម្បូរភាសាឥណ្ឌូ-អឺរ៉ុបទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វន្នាបរន្ន» មានន័យដូចម្ដេច ?


បុព្វន្នាបរន្ន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់​ដែល​ត្រូវ​ស៊ី​មុន​និង​របស់​ដែល​ត្រូវ​ស៊ី​ក្រោយ។ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វទេព» មានន័យដូចម្ដេច ?


បុព្វទេព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទេវតាដែលជាអ្នកទំនុកបម្រុង និងតាមថែទាំរក្សា ខ្មែរយើងសំដៅសេចក្តីថា មាតាបិតា ជាបុព្វទេពនៃកូន​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វណ្ហសម័យ» មានន័យដូចម្ដេច ?


បុព្វណ្ហសម័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពេលព្រឹកព្រៀង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វជនតា» មានន័យដូចម្ដេច ?


បុព្វជនតា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជំនាន់មនុស្សជាច្រើនតំណមុនជំនាន់សព្វថ្ងៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វជន» មានន័យដូចម្ដេច ?


បុព្វជន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឪពុកម្តាយ ជីតាជីដូន ជាអ្នកបង្កើតកូនចៅតៗមក (ចាស់ទុំ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វគាមី» មានន័យដូចម្ដេច ?


បុព្វគាមី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលមានមកខាងមុន អំពើពីខាងមុន ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានមកខាងមុន អំពើពីខាងមុន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វកថា» មានន័យដូចម្ដេច ?


បុព្វកថា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កថាមុខនៅខាងដើមសៀវភៅ អ្វីៗដែលនៅខាងពីខាងមុខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វ –» មានន័យដូចម្ដេច ?


បុព្វ —


មានន័យថា ( មើលក្នុងពាក្យ បុព្វ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុព្វ» មានន័យដូចម្ដេច ?


បុព្វ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. បូវ៌ ) មុន, ខាងដើម, ពីមុន។ សព្ទនេះប្រើរៀងខាងដើមសព្ទដទៃឲ្យជាបទសមាសដូចជា បុព្វកថា (បុប-ពៈកៈ—) ន. (បា.) ពាក្យនិយាយខាងដើមសៀវភៅ, ពាក្យផ្ដើមជាដំបូង, អារម្ភកថា, អារម្ភបទនៃសៀវភៅ ។ បុព្វកម្ម (បុប-ពៈ-ក័ម) ន. (បា.; សំ. បូវ៌កម៌ន៑) អំពើពីមុន, អំពើពីព្រេងនាយ, អំពើចាស់ គឺបុណ្យក្ដីបាបក្ដីដែលគេបានធ្វើពីជាតិមុនមកជាប់ជាស្នាមចិត្តតាមឲ្យផលក្នុងជាតិតៗមកឬក្នុងជាតិនេះ ។ បុព្វករណ៍ (បុប-ពៈ-ក) ន. (បា. បុព្វករណ; សំ. បូវ៌ករណ) ការរាយរងដែលត្រូវចាប់ធ្វើមុនដើម្បីនឹងសម្រួលការធំឲ្យស្រួលឬឲ្យចុះរបៀប ។ បុព្វការី (បុប-ពៈការ៉ី) ន. (បា.; សំ. បូវ៌ការិន៑) អ្នកដែលបានធ្វើឧបការៈមុន គឺអ្នកដែលបានធ្វើសេចក្ដីទំនុកបម្រុងផ្ចុងផ្ដើមរួចមកហើយ : មាតាបិតាជាបុព្វការីរបស់កូន; គ្រូជាបុព្វការីរបស់សិស្ស; ព្រះសម្មាសម្ពុទ្ធ ជាបុព្វការីរបស់ពុទ្ធសាសនិកជន; ព្រះមហាក្សត្រជាបុព្វការីរបស់ប្រជាជន ព្រោះទ្រង់បានចាត់កិច្ចការគ្រប់គ្រងរក្សាប្រទេសរបស់ព្រះអង្គ ឲ្យអស់ប្រជាជនបានសេចក្ដីសុខស្រួល ។ ល ។ បើស្ត្រីជា បុព្វការិនី ។ បុព្វកិច្ច (បុប-ពៈកិច) ន. ( បា.; សំ. បូវ៌ក្ឫត្យ) ការរវល់រាយរងដែលត្រូវចាប់ធ្វើមុន ដើម្បីនឹងសម្រួលការធំឲ្យចុះរបៀប ។ វេវ. បុព្វករណ៍ ។ បុព្វក្រឹត្យ (បុប-ពៈក្រឹត) ន. (បា. សំ. ក្ល.) ដូចគ្នានឹង បុព្វកិច្ច ។ បុព្វចរិត (បុប-ពៈចៈ-រ៉ិត) ន. (បា.) ចរិតដើម គឺអំពើដែលបុគ្គលធ្លាប់ប្រព្រឹត្តពីក្នុងជាតិមុន ជាប់ជាស្នាមជាលំអានមកដល់ជាតិនេះ (ម. ព. ចរិត ផង) ។ បុព្វចរិយា (បុប-ពៈ-ចៈរ៉ិយ៉ា) ន. (បា.; សំ. បូវ៌ចយ៌ា) ចរិយាដើម គឺការប្រព្រឹត្ត, សំណាងឬមារយាទ, ទម្លាប់, សណ្ដាប់ធ្នាប់, ដែលបុគ្គលធ្លាប់បានប្រព្រឹត្តពីជាតិមុនៗមក ជាប់ជាស្នាមតាមមកដល់ជាតិនេះ ។ បុព្វណ្ហកាល (បុប-ព័ន-ហៈ—) ន. (បា.; សំ. បូវ៌ាណ្ហកាល) ដូចគ្នានឹង បុព្វណ្ហសម័យ ។ បុព្វណ្ហសម័យ (បុប-ព័ន-ហៈសៈម៉ៃ) ន. (បា. —សមយ; សំ. បូវ៌ាណ្ហសមយ) សម័យជាខាងដើមនៃថ្ងៃ (ក្រោយបន្ទាប់បច្ចូសសម័យ) គឺវេលាព្រះអាទិត្យរះ (ពេលថ្ងៃរះ) ។ បុព្វទេព ឬ បុព្វទេវតា (បុប-ពៈទេប ឬ —ទេវៈដា) ន. (បា. បុព្វទេវ ឬ បុព្វទេវតា) ទេវតាដើម ឬទេវតាមុន (មាតាបិតា); មាតាបិតាបានជាហៅថា បុព្វទេព ព្រោះមានចិត្តមេត្តាប្រណីរីករាយស្មោះស្មើរកកូនប្រហែលដូចចិត្តរបស់ទេវតា . . . ។ ពួកអសុរក៏ហៅ បុព្វទេព ដែរ ព្រោះកាលពីដើមអសុរធ្លាប់នៅក្នុងឋានត្រៃត្រិង្សមុនព្រះឥន្ទ្រនិងពួកទេវតាអ្នកត្រៃត្រិង្ស ។ បុព្វទេវតា (ម. ព. បុព្វទេព) ។ បុព្វនិមិត្ត ឬ បូព៌និមិត្ត (បុប-ពៈនិមិត ឬ បូ— ) ន. (បា. បុព្វ—; សំ. បូវ៌—) ហេតុភេទ, គ្រឿងសម្គាល់ដែលនាំបណ្ដាលឲ្យឃើញមុន (អាភេទ, ផ្នូល ឬ ប្រផ្នូល) ។ បុព្វនិវាស (បុប-ពៈ— ) ន. (បា.; សំ. បូវ៌និវាស) ផ្ទះ, ភូមិ, លំនៅដែលធ្លាប់នៅពីដើម (ផ្ទះ, ភូមិ, លំនៅចាស់) ។ បុព្វន្នជាតិ (បុប-ព័ន-នៈជាត) ន. (បា. < បុព្វ “មុន” + អន្ន “វត្ថុសម្រាប់ស៊ី” + ជាតិ “កំណើត”; សំ. < បូវ៌ + — ) ពូជធារឬស្បៀងដែលគេត្រូវបរិភោគមុន បានខាងឯធញ្ញជាតិមានស្រូវខ្សាយជាដើម ដែលជារបស់ត្រូវគេបរិភោគមុន (ស្បៀងសម្រាប់ស៊ីមុន) ។ ព. ផ្ទ. អបរន្នជាតិ ។ បុព្វបទ (បុប-ពៈបត់) ន. (បា.; សំ. បូវ៌បទ “បទដើម”) និបាតសព្ទ ឬអក្សរដែលដាក់ភ្ជាប់ពីខាងដើមនៃសព្ទឯទៀត, ជាជំនួយសព្ទនុះឲ្យមានសេចក្ដីប្រាកដដោយឡែក ឬបំបែរសេចក្ដីឲ្យឃ្លាតផ្សេងពីប្រក្រតីដើម; ខាងភាសាសំស្ក្រឹតនិងបាលី ដូចជា ឧប “ជិត, បន្ទាប់, រង” + រាជ “សេ្ដច” > ឧបរាជ “សេ្ដចបន្ទាប់ គឺស្ដេចទី២បន្ទាប់សេ្ដចទ្រង់រាជ្យ”; បរា “សោះសូន្យ; . . . ” + ជយ “ជម្នះ” > បរាជយ “ការចាញ់, ដំណើរចាញ់គេ” ; ឧប និង បរា ហៅថា បុព្វបទ ។ ល ។ ខាងភាសាខ្មែរយើង ច្រើនប្រើតួអក្សរជា បុព្វបទ, ប្រើមួយតួក៏មានពីរតួក៏មាន, ដូចជា ទាស់ទែង, ទ្រេតទ្រោត ដាក់អក្សរ ទ (បុព្វបទ) ថែមមកជា ទទាស់ទទែង; ទទ្រេតទទ្រោត; ខូច, ឈប់, ដុះ, ធូរ, បោល ដាក់អក្សរ ប-ង, ប-ញ, ប-ណ, ប-ន, បំ (បុព្វបទ) ថែមមកជា បង្ខូច, បញ្ឈប់, បណ្ដុះ, បន្ធូរ, បំបោល; បុព្វបទ ទាំងនេះបំបែរសេចក្តីរបស់សព្ទឲ្យឃ្លាតប្លែកពីប្រក្រតីដើម (ម. ព. ទាំងនោះ និង អព្ភាស ទៀតផង) ។ ល ។ បុព្វបយោគ ឬ បុព្វប្រយោគ (បុប-ពៈប៉ៈយោក ឬ —ប្រៈ— ) ន. (បា. បុព្វប្បយោគ; សំ. បូវ៌ប្រយោគ) សេចក្ដីព្យាយាមដើម គឺព្យាយាមដែលផ្ដើមនឹងធ្វើអំពើ, នឹងចាត់ការឬធ្វើការអ្វីៗ ។ បុព្វបុរស (បុប-ពៈបុរ៉ស់) ន. (បា. ក្ល.; បា. បុព្វបុរិស; សំ. បូវ៌បុរុឞ) បុរសជាខាងដើមវង្ស ។ ពួកញាតិទាំងអស់ ទោះប្រុសក្ដីស្រីក្ដីដែលទៅកាន់បរលោកហើយរាប់តាំងពីជីដូន ជីតា ទួត លួត លា ឡើងទៅហៅថា បុព្វបុរស (ដូនតា ឬ ពួកដូនតា) ។ បុព្វបេតពលី (បុប-ពៈប៉េតៈពៈលី) ន. (បា. បុព្វប្បេតពលិ; សំ. បូវ៌ប្រេតពលិ) ការធ្វើពលិការចំពោះបុព្វប្រេត; តាមលទ្ធិខាងពុទ្ធសាសនា ប្រើវិធីធ្វើទក្ខិណានុប្បទានឧទ្ទិសចំណែកបុណ្យជូនទៅ; លទ្ធិខ្លះក្រៅពីពុទ្ធសាសនា ប្រើវិធីសែនព្រេនជូន ។ បុព្វប្រេត (ត. ទ. បុប-ពៈប្រែត) ន. (បា. សំ.; បា. បុព្វប្បេត; សំ. បូវ៌ប្រេត មកអំពី បុព្វ ឬ បូវ៌ + ប ឬ ប្រ + ឥ > ឯ + ត) អ្នកដែលទៅកាន់បរលោកហើយ គឺអ្នកដែលធ្វើមរណកាលទៅកាន់ភពខាងមុខហើយ (ញាតិដែលស្លាប់បាត់ទៅហើយ) : ធ្វើបុណ្យឧទ្ទិសផលជូនទៅបុព្វប្រេត ។ បុព្វភាគ (បុប-ពៈភាក) ន. (បា.; សំ. បូវ៌— ) ចំណែកខាងដើមឬប៉ែកខាងដើម ។ ព. ផ្ទ. បច្ឆិមភាគ ។ បុព្វភាគបដិបត្តិ ឬ —ប្រតិបត្តិ (បុប-ពៈភាគៈប៉ៈដិប័ត ឬ —ប្រៈតិប័ត) (បា. បុព្វភាគប្បដិបត្តិ; សំ. បូវ៌ភាគប្រតិបត្តិ) ប្រតិបត្តិជាចំណែកខាងដើម គឺការប្រព្រឹត្តកាន់សីលឲ្យបរិសុទ្ធ និងការគោរពកោតក្រែងបូជាចំពោះបុគ្គលដែលគួរគោរព មានមាតាបិតាជាដើម (ហៅថា បុព្វភាគបដិបទា ឬ បុព្វភាគប្រតិប័ទ ដូច្នេះវិញក៏បាន) ។ បុព្វភាគបដិបទា ឬ —ប្រតិប័ទ (បុប-ពៈភាគៈប៉ៈដិប៉ៈទា ឬ —ប្រៈតិប័ត) ន. (បា. បុព្វភាគប្បដិបទា; សំ. បូវ៌ភាគប្រតិបទ៑) ដូចគ្នានឹង បុព្វភាគបដិបត្តិ ។ បុព្វយោគ (បុប-ពៈ-យោក) ការប្រកបក្នុងខាងដើម, ព្យាយាមក្នុងកាលមុន។សព្វថ្ងៃប្រើសំដៅយកពាក្យផ្តើមរបស់អ្នកនិពន្ធ នៅខាងដើមនៃសៀវភៅ ឬលំនាំសេចក្ដីដែលផ្តើមឡើងជាដំបូង ក្នុងការតែងសេចក្ដីរបស់សិស្ស ។ ហៅ និទាន ឬ និទានកថា ក៏បាន ។ បុព្វលាភ (បុប-ពៈលាប) ន. (បា.) ការបានក្នុងកាលមុន, លាភខាងដើម, លាភដំបូង។ រង្វាន់លើកទឹកចិត្ត ។ បុព្វវិទេហៈ ឬ បុព្វវិទេហទ្វីប (បុប-ពៈ— ) ន. (បា. “ទ្វីបរបស់ពួកមនុស្សអ្នកវិទេហៈ នៅទិសខាងកើត”) ឈ្មោះទ្វីបធំមួយ រាប់បញ្ចូលក្នុងមហាទ្វីបទាំង ៤ (តាមភូមិសាស្ត្របុរាណ); ខ្មែរយើងហៅថា បូព៌វិទេហទ្វីប (អ. ថ. បូវិទេហៈទ្វីប) ។ បុព្វសិទ្ធិ (បុប-ពៈសិត) ន. (បា.) ផលប្រយោជន៍ឬអំណាចពិសេសដែលវរជនខ្លះត្រូវបានត្រូវមានតាមមុខតំណែង : ប្រធានរដ្ឋសភា ត្រូវទទួលបុព្វសិទ្ធិ ជាតំណាងប្រមុខរដ្ឋ ក្នុងកាលខ្លះដែលប្រមុខរដ្ឋមានធុរៈ ។ បុព្វហេតុ (បុប-ពៈ ហែត) ន. (បា.) ហេតុដើម, ដំណើរដើម គឺហេតុឬដំណើរដែលបណ្ដាលឡើងជាមុន ឬដែលផ្តើមឡើងជាមុន ។ បុព្វាចារ្យ (បុប-ពាចា) ន. (បា. សំ.; បា. បុព្វាចរិយ; សំ. បូវ៌ + អាចាយ៌ > បូវ៌ាចាយ៌) អាចារ្យមុន, គ្រូដើម គឺមាតានិងបិតា ។ មាតាបិតាបានជាហៅថា បុព្វាចារ្យ ព្រោះជាគ្រូបង្ហាត់បង្រៀនកូនឲ្យចេះនិយាយស្ដីនិងសណ្តាប់ធ្នាប់របៀបរបប ព្រមទាំងកិច្ចការទាំងពួងផង ជាមុនជាងគ្រូទាំងអស់ដែលកូនត្រូវរៀនចំណេះវិជ្ជាផ្សេងៗ ។ ព. ផ្ទ. បច្ឆាចារ្យ ។ បុព្វាបរបទ (បុប-ពាប៉ៈរ៉ៈ—) ន. (បា. បុព្វ + អបរ + បទ > បុព្វាបរបទ) បទដែលដាក់ភ្ជាប់ខាងដើមនិងខាងចុងនៃសព្ទដទៃ ដើម្បីញ៉ាំងសព្ទនោះៗឲ្យមានន័យខុសពីមុន បានដល់ឧបសគ្គនិងបច្ច័យ (ព. វ.; បារ. Affixe) ។ ម. ព. ឧបស័គ្គ និង បច្ច័យ ផង ។ បុព្វាសាឍ (បុប-ពាសាត) ន. (បា. សំ. ; បា. បុព្វាសាឡ្ហ; សំ. បូវ៌ាសាឍ ឬ បូវ៌ាសាឍា) ខែអាសាឍមុន គឺខែអាសាឍទី ១ (សម្រាប់ប្រើតែក្នុងឆ្នាំដែលលើកខែអាសាឍពីរដងតាមចន្ទគតិ) ជាគូគ្នានឹង ឧត្តរាសាឍ; ខ្មែរយើងច្រើនហៅខែអាសាឍមុនថា បឋមាសាឍ ឬ ប្រថមាសាឍ, ហៅខែអាសាឍក្រោយថា ទុតិយាសាឍ ឬ ទ្វិតីយាសាឍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុប្ផារាម» មានន័យដូចម្ដេច ?


បុប្ផារាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បុប្ផ “ផ្កា” + អារាម “ប្រទេសជាទីរីករាយចិត្ត” > បុប្ផារាម ) ប្រទេសជាទីរីករាយឬជាទីកម្សាន្តចិត្តព្រោះមានផ្កា ( ច្បារផ្កាឬសួនផ្កា ) ។
ទីសួនដែលទុកដាំតែដើមផ្កា បុប្ផាសន ទីអង្គុយនៅផ្ទាល់ដីក្នុងរោងរបាំ ដែលដិតជាប់​នឹងវង់តន្ត្រី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុប្ផារម្ភកាល» មានន័យដូចម្ដេច ?


បុប្ផារម្ភកាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមរដូវផ្កា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុប្ផានារី» មានន័យដូចម្ដេច ?


បុប្ផានារី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បុប្ផ + នារី ) នារីផ្កា (ស្ត្រីដូចជាផ្កា); ពាក្យសន្មតហៅស្ត្រីដោយលើកថាមានលំអដូចជាផ្កា ( ព. កា. ) ។
ឧទាហរណ៍៖ បុប្ផា​នារី ចូរ​នាង​សម្ភី ខំ​រៀន​វិទ្យា ទាន់​ខ្លួន​នៅ​ក្មេង កុំ​ញ៉ាំង​វេលា ឲ្យ​ខាត​ច្រើន​គ្រា នាំ​ឲ្យ​ស្ដាយ​ក្រោយ (ឱវាទ​ទាន​ចំពោះ​យុវ​នារី)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុប្ផាកេសរ» មានន័យដូចម្ដេច ?


បុប្ផាកេសរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បុប្ផ + កេសរ “លម្អង” ) កេសរផ្កា ( លម្អងផ្កា ) ។ ព. ប្រ. ពាក្យសម្រាប់ហៅលើកស្ត្រីដែលជាទីស្រឡាញ់ ថាមានលំអដូចជាកេសរផ្កា ( ព. កា. ) ។
ឧទាហរណ៍៖ បុប្ផា​កេសរ ចូរ​នាង​ត្រេកអរ​ចំពោះ​សំណាង គឺ​ការ​កុសល ដែល​យើង​បាន​សាង បញ្ចេញ​ព័ស្តុតាង ឲ្យ​ឃើញ​ទាន់​ភ្នែក។ (សម្ដី​បុណ្ណ​សេដ្ឋី​និយាយ​ទៅ​កាន់​ភរិយា)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុប្ផា» មានន័យដូចម្ដេច ?


បុប្ផា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. បុប្ផ, ពហុ. បុប្ផា) ផ្កា​ទាំងឡាយ គឺ​ផ្កា​ទួទៅ​មិន​ចំពោះ​ឈ្មោះ (ព. កា.)។ ច្រើន​ប្រើ​ហៅ​ស្ត្រី​គូ​ស្នេហា​ប្រដូច​ទៅ​នឹង​ផ្កា​ដែល​មាន​ក្លិន​ក្រអូប​ឈ្ងុយឈ្ងប់។
ឧទាហរណ៍៖ សូម​ប្អូន​ខ្លឹម​ខ្លួន​នួន​បុប្ផា អាណិត​មេត្តា​ខិត​មក​អាយ រៀម​សូម​ផ្ដេក​ផ្ដិត​កិត​កៀក​កាយ ព្រោះ​ពៅ​ឆោមឆាយ​បែក​គ្នា​យូរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុប្ផវិក័តិ» មានន័យដូចម្ដេច ?


បុប្ផវិក័តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បុប្ផវិកតិ; សំ. បុស្បវិក្ឫតិ ) ការធ្វើផ្កាឲ្យប្លែក, ឲ្យចម្លែកភ្នែក គឺការក្រងផ្កាវិចិត្រឲ្យល្អប្លែក; ផ្កាកម្រងដែលល្អចម្លែក។ ផ្កាផ្សេងៗ ដែលយកមកដាក់ចម្រុះរំលេច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុប្ផវតី» មានន័យដូចម្ដេច ?


បុប្ផវតី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ. បុស្បវតី) ស្ត្រី​មាន​ផ្កា គឺ​ស្ត្រី​មាន​រដូវ ស្ត្រី​គ្រប់​ការ (ព. ខ្ព.)។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. សំ. បុស្បវតី) ស្ត្រី​មាន​ផ្កា គឺ​ស្ត្រី​មាន​រដូវ ស្ត្រី​គ្រប់​ការ (ព. ខ្ព.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុប្ផជាតិ» មានន័យដូចម្ដេច ?


បុប្ផជាតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ. បុស្បជាតិ) ជាតិ​ផ្កា ផ្កា​គ្រប់​យ៉ាង ផ្កា​ទាំងពួង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុប្ផគន្ធ» មានន័យដូចម្ដេច ?

បុប្ផគន្ធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បុស្បគន្ធ ) ក្លិនផ្កាឬផ្កាមានក្លិនក្រអូប (ព. កា.) ។
ឧទាហរណ៍៖ រី​បុប្ផគន្ធ ប្រដូច​នឹង​ជន អ្នក​មាន​សីលា ក្រអូប​កេរ្តិ៍​ឈ្មោះ សាយ​សព្វ​ទិសា រី​ជន​ពាលា ផ្ទុយ​គ្នា​ស្រឡះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុប្ផការ» មានន័យដូចម្ដេច ?


បុប្ផការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចេញផ្កា រដូវផ្ការីក​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុន្នាគ» មានន័យដូចម្ដេច ?


បុន្នាគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បុសនាគ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុនាហរណកម្ម» មានន័យដូចម្ដេច ?


បុនាហរណកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការនាំចូលមកជាថ្មី នូវទំនិញដែលរាជការហាមឃាត់នៅពេលមុន​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុនាវតារ» មានន័យដូចម្ដេច ?


បុនាវតារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដំណែងជាមនុស្សឡើងទៀត នៃពួកបិសាច ការយកកំណើតជាថ្មី​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុនានុវាទី» មានន័យដូចម្ដេច ?


បុនានុវាទី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកថាតាមពាក្យដែលគេនិយាយរួចប្រាប់ដល់សិស្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុនសមុច្ច័យ» មានន័យដូចម្ដេច ?


បុនសមុច្ច័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រតិសាធន៍ ការប្រមូលគ្រឿងបាក់បែកយកមកផ្គុំឱ្យជាប់គ្នាឡើងវិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុនសព្វាវុធការ» មានន័យដូចម្ដេច ?


បុនសព្វាវុធការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបង្កើតអាវុធគ្រប់ប្រភេទ ដែលបានបន្ថយរួចនោះជាថ្មីវិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុនរូបិយាណត្តិ» មានន័យដូចម្ដេច ?


បុនរូបិយាណត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បូរិយាណត្តិថ្មី ដែលបហារ័កចេញ​ឱ្យទៅអត្ថគាហកបើកយក ដោយ​មាន​ទិដ្ឋា​ពីអ្នកធានាអះអាងណាមួយដែលមានសំវិធាននាលំនៅនៃអ្នកធានាអះអាងនោះ​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុនរុត្តិ» មានន័យដូចម្ដេច ?


បុនរុត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុនប្បនរុត្តិ ការប្រើពាក្យដដែលៗ ឬថាតាមតែសំដីរបស់គេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុនរាព្រឹត្តិ» មានន័យដូចម្ដេច ?


បុនរាព្រឹត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរើពិនិត្យ ហើយកែតម្រូវឡើងវិញ កាលបើឃើញថាភាន់ច្រឡំ ដូចយ៉ាងសាលា​ជំនុំជាន់ខ្ពស់ ដែលមានភារៈ និងរើពិនិត្យសេចក្តីសម្រេចរបស់សាលាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុនភាវករ» មានន័យដូចម្ដេច ?


បុនភាវករ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលកែខៃឱ្យថ្មី ឱ្យល្អវិញ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកែខៃឱ្យថ្មី ឱ្យល្អវិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុនភាវកម្ម» មានន័យដូចម្ដេច ?


បុនភាវកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាកែខៃជាថ្មីនូវអ្វីៗដែលខូចទ្រុឌទ្រោម (ម.ព. បុនប្បគ្រាះ)​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុនប្រជាភិវឌ្ឍន៍» មានន័យដូចម្ដេច ?


បុនប្រជាភិវឌ្ឍន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុនាភិវឌ្ឍន៍ ការធ្វើឱ្យកើតច្រើនឡើង ដូចយ៉ាងត្រពាំងដែលពាយត្រី​ យកត្រីមកបន្តពូជ ព្រៃដែលពាយ​ យកកូនឈើមកដាំ ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុនប្បុនក្ការ» មានន័យដូចម្ដេច ?


បុនប្បុនក្ការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូច​គ្នា​នឹង បុនប្បុនក្កម្ម ដែរ (ម. ព. នោះ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុនប្បុនក្កម្ម» មានន័យដូចម្ដេច ?


បុនប្បុនក្កម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បុន “ទៀត” + បុន “ទៀត” > បុនប្បុនំ “រឿយៗ, ញយៗ, ដដែលៗ”, + កម្ម “ការ, អំពើ” > បុនប្បុនក្កម្ម; សំ. បុនរ៑ + បុនរ៑ > បុនះបុនរ៑ + កម៌ន៑ > បុនះបុនះកម៌ន៑ ) កម្មដដែលៗ គឺអំពើ, កិច្ចការ, ការរវល់ដដែលៗ របស់សត្វលោក; មានអត្ថន័យថា សត្វលោករមែងតែវិលកើតវិលស្លាប់ដដែលៗ គឺកើតស្លាប់-ស្លាប់កើតបន្តជាតិក្នុងវាលវដ្ដសង្សារ, ក្នុងកំណើតមួយៗ ក៏តែងតែមានការរវល់ដដែលៗ, អំពើដដែលៗ នេះឯងហៅថា បុនប្បុនក្កម្ម . . . ។ ព. ផ្ទ. អបុនប្បុនក្កម្ម, ខន្ធនិព្វាន ( ព. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុនប្បហារ» មានន័យដូចម្ដេច ?


បុនប្បហារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុនប្បនិតប្រតិបត្តិការខាងធនាគារ ដោយយកផលបត្រ​ដែល​​បានបើកប្រាក់កាត់ចំណេញរួច យកទៅឱ្យសុំបើកប្រាក់ឯធនាគារមួយទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុនប្បគ្រា» មានន័យដូចម្ដេច ?


បុនប្បគ្រា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការកែខៃអ្វីៗដែលទ្រុឌទ្រោម ឬធ្លាក់ចុះឱ្យបានល្អវិញ ដូចយ៉ាងគំនិតដែលធ្លាក់ហើយ កែខៃឱ្យប្រពៃឡើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុននីហរណកម្ម» មានន័យដូចម្ដេច ?


បុននីហរណកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការនាំចេញទៅវិញនូវទំនិញ ដែលក្រុមគយមិនអនុញ្ញាតឱ្យចូល​ក្នុងប្រទេស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុននីតិសម្បទា» មានន័យដូចម្ដេច ?


បុននីតិសម្បទា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការឱ្យមានដូចដើមនូវសិទ្ធិ ដែលប្រាសចាកទៅដោយមានទណ្ឌវាទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុនជីវន» មានន័យដូចម្ដេច ?


បុនជីវន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុណភាពនៃសត្វ ឬរុក្ខជាតិដែលត្រូវថ្ងៃស្វិតហើយ ដល់ត្រូវសើមរស់វិញ ដូចយ៉ាង​ឈ្លេងជាដើម​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុនកម្បនា» មានន័យដូចម្ដេច ?


បុនកម្បនា


មានន័យថា ការធ្វើឱ្យបានជាថ្មីឡើងវិញ ជាឈ្មោះគណបក្សមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុថុជ្ជន» មានន័យដូចម្ដេច ?


បុថុជ្ជន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បុថុ “ក្រាស់, ក្រាស់ក្រៃ; ច្រើន” + ជន “សត្វដែលកើត, សត្តលោក”; សំ. ប្ឫថគ្ជន ) ជនមានកិលេសក្រាស់, ជនអ្នកមានសេចក្ដីសៅហ្មង, សត្វលោកក្រៅពីអរិយបុគ្គលទាំង៨ពួក ។
ឧទាហរណ៍៖ បុថុជ្ជនមានច្រើនប្រភេទ មានកល្យាណបុថុជ្ជន, បាបបុថុជ្ជន; បណ្ឌិតបុថុជ្ជន, ពាលបុថុជ្ជន ជាដើម ( ម. ព. ប្រថុជ្ជន ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុត្រី» មានន័យដូចម្ដេច ?


បុត្រី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បុត្រី ឬ បុត្រិកា) កូនស្រី ។ ព្រះរាជបុត្រី ឬ ព្រះរាជធីតា កូនស្រីរបស់ក្សត្រទ្រង់រាជ្យ ( ព្រះអង្គម្ចាស់ស្ត្រី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុត្រានុគ្រោះ» មានន័យដូចម្ដេច ?


បុត្រានុគ្រោះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បុត្រ + អនុគ្រហ > បុត្រានុគ្រហ) ការអនុគ្រោះកូនប្រុស ឬអនុគ្រោះកូនទាំងប្រុសទាំងស្រី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុត្រាធីន» មានន័យដូចម្ដេច ?


បុត្រាធីន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បុត្រ + អធីន) អ្នកដែលពឹងផ្អែកផ្តេកគំនិតនិងកិច្ចការសព្វគ្រប់ទៅលើកូនប្រុស ( ម. ព. ទារាធីន ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុត្រា» មានន័យដូចម្ដេច ?


បុត្រា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មក​ពី សំ. បុត្រ) កូន​ប្រុស​ទាំងឡាយ។ បុត្រា​បុត្រី ឬ បុត្រី​បុត្រា កូន​ប្រុស​ស្រី​ទាំងឡាយ។ ព្រះ​រាជ​បុត្រា ព្រះ​អង្គ​ម្ចាស់​ប្រុស​ទាំងឡាយ; ប៉ុន្តែ​តាម​ទម្លាប់ ខ្មែរ​យើង​ប្រើ​ពាក្យ​នេះ​ក្នុង​សំបុត្រ​ចុតហ្មាយ សំដៅ​សេចក្ដី​ជា​ឯក​វចនៈ​ក៏​មាន ។
ឧទាហរណ៍៖ សូម​បង្គំ​ទូល​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ​ម្ចាស់…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសហកម្មសិទ្ធិ» មានន័យដូចម្ដេច ?


បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសហកម្មសិទ្ធិ


?ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា ក្រុមហ៊ុនសហកម្មសិទ្ធិមេនោះ កាន់កាប់អត្ថប្រយោជន៍ភាគច្រើននៃអត្ថប្រយោជន៍របស់បុត្រសម្ព័ន្ធនោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមូលធន» មានន័យដូចម្ដេច ?


បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមូលធន


?ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា ក្រុមហ៊ុនមូលធនមេនោះ ត្រូវកាន់កាប់ភាគច្រើននៃភាគហ៊ុន ដែលមានសិទ្ធិបោះឆ្នោតនៅក្នុងក្រុមហ៊ុន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុត្រសម្ព័ន្ធ» មានន័យដូចម្ដេច ?


បុត្រសម្ព័ន្ធ


?ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា ក្រុមហ៊ុនសហកម្មសិទ្ធិ ឬក្រុមហ៊ុនមូលធនដែលគ្រប់គ្រងដោយក្រុមហ៊ុនសហកម្មសិទ្ធិ ឬក្រុមហ៊ុនមូលធនផ្សេងទៀតដែលជា “ក្រុមហ៊ុនមេ”។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖