Posted on Leave a comment

តើពាក្យ «បុត្រ» មានន័យដូចម្ដេច ?


បុត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បុត្រ; បា. បុត្ត ) បុរសអ្នកបំពេញចិត្តមាតាបិតា, អ្នកជម្រះត្រកូលរបស់ខ្លួនឲ្យស្អាត ( កូនប្រុស ) ។ ព្រះរាជបុត្រ កូនប្រុសរបស់ក្សត្រទ្រង់រាជ្យ ( ព្រះអង្គម្ចាស់ប្រុស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុត្តា» មានន័យដូចម្ដេច ?


បុត្តា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ជាឯកសេសន័យ; សំ. បុត្រៅ ) កូនប្រុសនិងកូនស្រី គឺកូនទាំងអស់ ទាំងប្រុសទាំងស្រី ( សម្រាប់ប្រើក្នុងកាព្យ, ប្រសិនបើកវីត្រូវការប្រើ ) ។
ឧទាហរណ៍៖ គ្រានោះបិតា បានឲ្យបុត្តា មកជួបជុំគ្នា ទើបផ្តាំប្រដៅ តាមផ្លូវធម្មា ឲ្យរួមរក្សា បងប្អូនគ្រប់ប្រាណ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុត្តវិប្បយោគ» មានន័យដូចម្ដេច ?


បុត្តវិប្បយោគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការពា្រត់ប្រាសចាកបុត្រ ។ ល ។ (ម.ព. វិប្បយោគ បន្ថែម)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុត្តលាភ» មានន័យដូចម្ដេច ?


បុត្តលាភ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ការបានកូន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុត្ត» មានន័យដូចម្ដេច ?


បុត្ត


មានន័យថា ( ម. ព. បុត្រ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុតស្វាណ» មានន័យដូចម្ដេច ?


បុតស្វាណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស បុតស្វាណ, (រាជធានី/​រដ្ឋធានី) ហ្កាបូរ៉ូន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុណ្យទិន» មានន័យដូចម្ដេច ?


បុណ្យទិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ថ្ងៃបុណ្យ; ថ្ងៃដែលគេត្រូវឈប់សម្រាកមិនធ្វើការ (ដោយសេចក្ដីគោរពណាមួយ) ដូចយ៉ាងថ្ងៃសីលឬថ្ងៃព្រះប្រសូត្រ, ព្រះចូលបរិនិញ្វនជាដើម ( ប្រើជា បុញ្ញទិន ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុណ្យ» មានន័យដូចម្ដេច ?


បុណ្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បុញ្ញ ) គុណជាតជាគ្រឿងជម្រះសន្ដានចិត្ត; កុសល, អំពើល្អ, សេចក្ដីសុខ ។ ធ្វើបុណ្យ គឺធ្វើសេចក្ដីល្អខាងផ្លូវកាយវាចាចិត្ត ឲ្យកើតមានដោយកិច្ចនិងទំនងផ្សេងៗ . . . ។ បុណ្យស័ក្ដិ អំណាចតេជះដែលបានដោយសារបុណ្យ (យសស័ក្តិឬការងារ) ។ ឡើងបុណ្យ ឡើងស័ក្ដិយសខ្ពស់ជាងមុន ។ ព្រះមានបុណ្យ ព្រះភគវ័ត (ព្រះសម្មាសម្ពុទ្ធ) ។ ល ។ ពាក្យថា បុណ្យ នេះ ខាងសំស្ក្រឹត ប្រើជា គុ. ផងក៏បាន, ប្រែថា “បរិសុទ្ធ, ស្អាត, ល្អ, គួរស្រឡាញ់, គួរចង់បាន” ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុណ្ណភាព» មានន័យដូចម្ដេច ?


បុណ្ណភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពសម្បូណ៌ហូរហៀរ ភាពពេញបរិបូណ៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុណ្ណកាយ» មានន័យដូចម្ដេច ?

បុណ្ណកាយ


មានន័យថា រូបរាងពេញទីនៃបាណកសត្វ ដែលប្រែរូបអស់កម្រិត​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុណ្ឌរីក» មានន័យដូចម្ដេច ?


បុណ្ឌរីក


មានន័យថា ( ម. ព បុណ្ឌរិក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុណ្ឌរិក» មានន័យដូចម្ដេច ?


បុណ្ឌរិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. បុណ្ឌរីក ) ឈូក-ស; ស្វាយ-ស; ខ្លាធំ; ឈ្មោះបកតិសំខ្យាជាន់ខ្ពស់ចំនួនមួយរយសែនកុមុទ; ឈ្មោះត្រកូលដំរីមួយពួកដែលរាប់បញ្ចូលក្នុងត្រកូលដំរី ១០ ពួក ( ពាក្យនេះមានប្រើតែក្នុងព្រះត្រៃបិដកនិងសាស្ត្រាប្រែរយបុរាណខាងព្រះពុទ្ធសាសនា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុញ្ញា—» មានន័យដូចម្ដេច ?


បុញ្ញា—


មានន័យថា ( មើលក្នុងពាក្យ បុញ្ញ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុញ្ញវុឌ្ឍិ» មានន័យដូចម្ដេច ?


បុញ្ញវុឌ្ឍិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីចម្រើនដោយបុណ្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុញ្ញ –» មានន័យដូចម្ដេច ?


បុញ្ញ —


មានន័យថា (មើល​ក្នុង​ពាក្យ បុញ្ញ) ។ បុញ្ញា–។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុញ្ញ» មានន័យដូចម្ដេច ?


បុញ្


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បុណ្យ ) គុណជាតជាគ្រឿងជម្រះសន្ដានចិត្តឬដែលកើតពីចិត្តជ្រះថ្លា គឺបុណ្យ, កុសល, អំពើល្អ (ម. ព. បុណ្យ) ។ ពាក្យ បុញ្ញ នេះសម្រាប់តែប្រើរៀងខាងដើមពាក្យឯទៀតៗ ដូចជា បុញ្ញកម្ម (បុញ-ញ៉ៈក័ម) ន. ( បា.; សំ. បុណ្យ + កម៌ន៑ ) អំពើដែលជាបុណ្យ (ម. ព. បុណ្យ ផង) ។ ព. ផ្ទ. បាបកម្ម ។ បុញ្ញកិរិយា (បុញ-ញ៉ៈកិរ៉ិយ៉ា) ន. (បា.; សំ. បុណ្យ + ក្រិយា) ការធ្វើបុណ្យ, អំពើដែលជាបុណ្យ ។ បុញ្ញកិរិយាវត្ថុ ( បុញ-ញ៉ៈកិរ៉ិយ៉ាវុ័ត-ថុ ) ន. ( បា.; សំ. បុណ្យ + ក្រិយា + វស្តុ ) ទីតាំងឬទីកើតនៃបុណ្យ, កន្លែងដែលនាំឲ្យកើតបានជាបុណ្យជាកុសល; មាន ១០ យ៉ាងគឺ : ១- ទានមយៈ បុណ្យកើតមានព្រោះការឲ្យទាន; ២- សីលមយៈ . . . ព្រោះការរក្សាសីល; ៣- ភាវនាមយៈ . . . ព្រោះការចម្រើនធម៌ដែលគួរចម្រើនឲ្យកើតមានក្នុងចិត្ត; ៤- អបចាយនមយៈ . . . ព្រោះការគោរពកោតក្រែងឱនលំទោន ជឿស្ដាប់បុគ្គលគួរគោរព; ៥- វេយ្យាវច្ចមយៈ . . . ព្រោះការខ្នះខ្នែងខ្វល់ខ្វាយចាត់កិច្ចការបុណ្យឬបម្រើក្នុងការធ្វើបុណ្យ; ៦- ធម្មទេសនាមយៈ . . . ព្រោះការសម្ដែងឬពន្យល់ធម៌ឲ្យគេស្ដាប់ ឬបង្រៀនឲ្យគេបានចេះធម៌ផង; ៧- ធម្មស្សវនមយៈ . . . ព្រោះការស្ដាប់ធម៌ដោយគោរព គឺស្ដាប់ដោយយកចិត្តទុកដាក់; ៨- បត្តិទានមយៈ . . . ព្រោះការឲ្យចំណែកបុណ្យ គឺជូនឬឧទ្ទិសចំណែកបុណ្យដែលខ្លួនបានហើយឲ្យទៅអ្នកដទៃ; ៩- បត្ដានុមោទនាមយៈ . . . ព្រោះការត្រេកអរទទួលយកចំណែកបុណ្យដែលគេឲ្យមកខ្លួន; ១០-ទិដ្ឋុជុកម្មមយៈ . . . ព្រោះការធ្វើសេចក្ដីយល់ឃើញរបស់ខ្លួន ឲ្យត្រូវត្រង់តាមផ្លូវពិត គឺធ្វើប្រាជ្ញាជាសម្មាទិដ្ឋិឲ្យកើតមានក្នុងសន្តានចិត្ត ។ បុញ្ញក្ខេត្ត (បុញ-ញ័ក-ខែត) ន. (បា.; សំ. បុណ្យ + ក្សេត្រ) ស្រែបុណ្យ : ព្រះសព្វញ្ញុពុទ្ធ, ព្រះបច្ចេកពុទ្ធ និងព្រះអរហន្តទាំងឡាយ ជាបុញ្ញកេ្ខត្តដ៏ឧត្តម របស់ពួកទេវតាមនុស្សក្នុងលោក ។ បុញ្ញតេជះ (បុញ-ញ៉ៈ-ដែច-ជះ) ន. (បា. បុញ្ញតេជ; សំ. បុណ្យតេជស៑) អំណាចឬអានុភាពនៃបុណ្យ, តេជះដែលកើតអំពីបុណ្យ ។ បុញ្ញនិធិ (បុញ-ញ៉ៈ—) ន. (បា.; សំ. បុណ្យនិធិ) កំណប់បុណ្យ (បុណ្យដែលជាប់ជាស្នាមចិត្តមិនរលុប ទុកដូចជាកំណប់នៅក្នុងចិត្ត) : បុញ្ញនិធិ ជាកំណប់ឥតចោរណាលួចគាស់យកបានឡើយ ។ បុញ្ញរាសី (បុញ-ញ៉ៈ—) ន. (បា. បុញ្ញរាសិ; សំ. បុណ្យ + រាឝិ) គំនរបុណ្យ (បុណ្យដែលមានច្រើនក្រាស់ក្នុងសន្តានចិត្ត) : មនុស្សអ្នកមានបុញ្ញរាសី ។ បុញ្ញលាភ (បុញ-ញ៉ៈលាប) ន. (បា.; សំ. បុណ្យលាភ) ការបានបុណ្យ, ដំណើរបានបុណ្យ; ការបានទ្រព្យធនឬអ្វីៗព្រោះបុណ្យឲ្យផល : ចួនជាមកប្រទះលើបុញ្ញលាភ; ទ្រព្យនេះជាបុញ្ញលាភរបស់ខ្ញុំ ។ បុញ្ញវន្ដ (បុញ-ញ៉ៈវ័ន) គុ. ឬ ន. (បា. បុញ្ញវន្តុ > បុញ្ញវន្ត ; សំ. បុណ្យវត៑) ដែលមានបុណ្យ; អ្នកមានបុណ្យ, អ្នកមានសំណាង; បើស្ត្រីជា បុញ្ញវតី ឬ បុញ្ញវន្តី ។ បុញ្ញវិបាក (បុញ-ញ៉ៈវិបាក) ន. (បា.) ផលនៃបុណ្យ : គេបានសេចក្ដីសុខចម្រើនដោយសារបុញ្ញវិបាកពីព្រេងនាយ ។ បុញ្ញសម្បទា (—សាំប៉ៈទា) ន. ការដល់ព្រម, ការបរិបូណ៌ដោយបុណ្យ ។ បុញ្ញសម្ភារ (បុញ-ញ៉ៈសំ-ភា) ន. ការសន្សំបុណ្យ, ការសាងសន្សំកុសល ។ ច្រើនប្រើសំដៅយកតេជះឬអំណាចបុណ្យស័ក្ដិជាដើម : សូមជ្រកកោនក្រោមម្លប់បុញ្ញសម្ភារ នៃសម្ដេចជាម្ចាស់ ។ ម. ព. សម្ភារ ផង ។ បុញ្ញសិរី ( បុញ-ញ៉ៈសិរ៉ី) ន. (បា.; សំ. បុណ្យ + ឝ្រី) សិរី, ស្រីសួស្ដីដែលកើតអំពីបុណ្យ, លំអបុណ្យ : មនុស្សអ្នកមានបុញ្ញសិរី, ថ្កើងរុងរឿងដោយបុញ្ញសិរី ។ បុញ្ញឫទ្ធិ (បុញ-ញ៉ៈរឹត) ន. (បា. សំ.; បា. បុញ្ញ + ឥទ្ធិ > បុញ្ញិទ្ធិ; សំ. បុណ្យ + ឫទ្ធិ) ឫទ្ធិដែលកើតអំពីបុណ្យ, ឫទ្ធិរបស់បុណ្យ, សេចក្ដីសម្រេចដោយបុណ្យ : ទ្រង់មានជ័យជម្នះដោយសារបុញ្ញឫទ្ធិរបស់ព្រះអង្គ ។ បុញ្ញានិសង្ស (បុញ-ញ៉ានិសង់) ន. (បា. បុញ្ញ + អានិសំស > បុញ្ញានិសំស) អានិសង្សបុណ្យ គឺការសម្រេចសេចក្ដីសុខ សេចក្ដីចម្រើនរុងរឿងដោយសារបុណ្យ បង្ហូរផលផ្ដល់មកឲ្យ ។ បុញ្ញានុភាព (បុញ-ញ៉ានុភាប) ន. (បា. បុញ្ញ + អានុភាវ > បុញ្ញានុភាវ; សំ. បុណ្យ + អានុភាវ > បុណ្យានុភាវ) អានុភាពរបស់បុណ្យ ឬអានុភាពដែលកើតអំពីបុណ្យ, អំណាចនៃបុណ្យ ។ បុញ្ញាភិនីហារ (បុញ-ញ៉ា—) ន. (បា.) ការកសាងបុណ្យ, សេចក្ដីប្រាថ្នាដ៏ក្លៀវក្លាចំពោះទៅរកបុណ្យ; បុណ្យដែលអាចឲ្យសម្រេចសេចក្ដីបានតាមប្រាថ្នា : មនុស្សអ្នកមានបុញ្ញាភិនីហារ ។ បុញ្ញាភិសង្ខារ (បុញ-ញ៉ាភិសង់-ខា) ន. (បា.; សំ. បុណ្យ + អភិ + សំស្ការ > បុណ្យាភិសំស្ការ) ធម៌ឬសភាវៈដែលបុណ្យតាក់តែងឲ្យកើតមានឡើង គឺអ្វីៗជាគ្រឿងលំអរុងរឿងក្នុងលោកដែលបុណ្យកុសលរបស់សត្វលោកតាក់តែងឬបង្កើតឲ្យមានឡើង ។ ព. ផ្ទ. អបុញ្ញាភិសង្ខារ ។ បុញ្ញាភិសន្ទៈ (បុញ-ញ៉ាភិសន់-ទៈ) ន. (បា. បុញ្ញ + អភិសន្ទ) ការហូរជូនមកជានិច្ចនៃបុណ្យ, អានិសង្សបុណ្យ ( ម. ព. បុញ្ញានិសង្ស ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុច្ឆាសព្វនាម» មានន័យដូចម្ដេច ?


បុច្ឆាសព្វនាម


?ថ្នាក់ពាក្យជា សព្វនាម
មានន័យថា (បា.) សព្វនាម​សម្រាប់​ផ្ដើម​ជា​សំណួរ មាន​ពាក្យ​ថា «ស្អី, អ្វី – ជា​ដើម »។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុច្ឆា» មានន័យដូចម្ដេច ?


បុច្ឆា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្ឬច្ឆា ) ពាក្យសួរ ។ ខ្មែរយើងប្រើជា កិ. ក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុច្ឆនសញ្ញា» មានន័យដូចម្ដេច ?


បុច្ឆនសញ្ញា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បុច្ឆន + សញ្ញា ) សញ្ញាក្នុងពាក្យសួរ, គ្រឿងសម្គាល់របស់ប្រយោគសួរ ។ ឈ្មោះវណ្ណយុត្តមួយយ៉ាងសម្រាប់ប្រើដាក់ខាងចុងប្រយោគសួរ ( ? ) ។
ឧទាហរណ៍៖ អ្នកអញ្ជើញមកពីណា ? លោកសុខសប្បាយជាទេឬ ? មានការអ្វី? ម្ដេចក៏ធ្វើដូច្នោះ ?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុគ្គលិក​ទាន» មានន័យដូចម្ដេច ?

បុគ្គលិក​ទាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.)(សំ.) (បុទ្គលិក​ទាន) ទាន​ដែល​ទាយក​ឲ្យ​ចំពោះ​បុគ្គល គឺ​ឲ្យ​សំដៅ​រូប​បុគ្គល​តាម​ស្ម័គ្រ ស្រឡាញ់​គាប់​ចិត្ត​បុគ្គល​ណា​ឲ្យ​សំដៅ​បុគ្គល​នោះ។ ព. ផ្ទ. សង្ឃ​ទាន, សាធារណ​ទាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុគ្គលិកអប់រំ» មានន័យដូចម្ដេច ?


បុគ្គលិកអប់រំ


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា មន្ត្រីដែលកំពុងបម្រើការក្នុងវិស័យអប់រំ និងបានឆ្លងកាត់ការបណ្តុះបណ្តាលគរុកោសល្យទទួលស្គាល់ដោយក្រសួងទទួលបន្ទុកវិស័យអប់រំ និងសាស្ត្រាចារ្យដែលបម្រើការនៅឧត្តមសិក្សា។ បុគ្គលិកអប់រំ រួមមាន បុគ្គលិកបង្រៀន ឬមិនបង្រៀនក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ក្រៅក្របខ័ណ្ឌមន្ត្រីរាជការ ឬបុគ្គលិកបម្រើការក្នុងវិស័យអប់រំឯកជនគ្រប់លំដាប់ថ្នាក់ លើកលែងតែមន្ត្រីនយោបាយដែលកំពុងដឹកនាំវិស័យអប់រំក្នុងក្រសួង ស្ថាប័នរដ្ឋ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុគ្គលិកលក្ខណៈ» មានន័យដូចម្ដេច ?


បុគ្គលិកលក្ខណៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈរបស់បុគ្គលម្នាក់ៗ, លក្ខណៈឬគ្រឿងកំណត់ចំណាំរបស់បុគ្គល; លក្ខណៈជាគ្រឿងសម្គាល់ចំពោះមនុស្សឬសត្វ ( បារ. Personnalité ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ» មានន័យដូចម្ដេច ?


បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ


?ថ្នាក់ពាក្យជា រដ្ឋបាលសាធារណៈ
មានន័យថា បុគ្គលិកជាមន្រ្តីរាជការស៊ីវិល ដែលបានជ្រើសរើសនិងតែងតាំងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ បុគ្គលិកជាមន្រ្តីរាជការស៊ីវិលដែលបានផ្ទេរតាមដំណើរការ នៃការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បុគ្គលិកជាមន្រ្តីរាជការស៊ីវិល ដែលត្រូវបានតែងតាំង ឬចាត់តាំងដោយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ ឱ្យទៅបំពេញការងារជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងបុគ្គលិកជាប់កិច្ចសន្យា បុគ្គលិកអណ្ដែត និងទីប្រឹក្សាបច្ចេកទេសដែលបានជ្រើសរើសដោយរដ្ឋបាលថ្នាក់ក្រោមជាតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ» មានន័យដូចម្ដេច ?


បុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ


?ថ្នាក់ពាក្យជា រដ្ឋបាលសាធារណៈ
មានន័យថា បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងបុគ្គលិករបស់មន្ទីរ អង្គភាព និងការិយាល័យជំនាញនានា នៃក្រសួង ស្ថាប័ន ដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុគ្គលិកទាន» មានន័យដូចម្ដេច ?


បុគ្គលិកទាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បុទ្គលិកទាន ) ទានដែលទាយកឲ្យចំពោះបុគ្គល គឺឲ្យសំដៅរូបបុគ្គលតាមស្ម័គ្រ ស្រឡាញ់គាប់ចិត្តបុគ្គលណាឲ្យសំដៅបុគ្គលនោះ ។ ព. ផ្ទ. សង្ឃទាន, សាធារណទាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុគ្គលិកក្រុមប្រឹក្សា» មានន័យដូចម្ដេច ?


បុគ្គលិកក្រុមប្រឹក្សា


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា បុគ្គលិករបស់ក្រុមប្រឹក្សា ដែលបានតែងតាំងដោយក្រុមប្រឹក្សា ឬជាបុគ្គលិកដែលបានតែងតាំងឱ្យទៅបំពេញការងារជាមួយក្រុមប្រឹក្សា ឬជាបុគ្គលិកដែលត្រូវបានរៀបចំឡើងវិញ ទៅឱ្យក្រុមប្រឹក្សាស្របទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុគ្គលិក» មានន័យដូចម្ដេច ?


បុគ្គលិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ្នាក់ងាររាជការដែលធ្វើការក្នុងក្រសួងរាជការផ្សេងៗ ឬនិយោជិតនៃគ្រឹះស្ថានពាណិជ្ជកម្មជាដើម ។
ឧទាហរណ៍៖ បុគ្គលិកក្នុងក្របខ័ណ្ឌ, បុគ្គលិកទិនិក ។

                  (បារ. Personnel) ។ បុគ្គលិកភាព ភាពនៃបុគ្គលិក គឺភាពនៃបុគ្គលម្នាក់ៗ ។ បុគ្គលិកលក្ខណៈ លក្ខណៈនៃបុគ្គលិក គឺលក្ខណៈរបស់បុគ្គលម្នាក់ៗ ។ ល ។

                   អ្នកធ្វើការទាំងឡាយក្នុងក្រុមរាជការ ឬគ្រឹះស្ថានពាណិជ្ជកម្ម ឬវង់របាំ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.; សំ. បុទ្គលិក) ដែលចំពោះបុគ្គល ឬសម្រាប់បុគ្គលម្នាក់ៗ មិនមែនជាសាធារណៈទួទៅ ។
ឧទាហរណ៍៖ របស់បុគ្គលិក ។

                  ព. ផ្ទ. សង្ឃិក, សាធារណៈ, សាធារណ៍ ។

                  អ្នកធ្វើការទាំងឡាយក្នុងក្រុមរាជការ ឬគ្រឹះស្ថានពាណិជ្ជកម្ម ឬវង់របាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុគ្គលាធិដ្ឋាន» មានន័យដូចម្ដេច ?


បុគ្គលាធិដ្ឋាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បុទ្គល + អធិឞ្ឋាន ) ពាក្យដែលមានបុគ្គលជាទីតាំង គឺពាក្យដែលនិយាយសំដៅបុគ្គលអ្នកសម្រេចអំពើទាំងពួង, ទីទៃពី ធម្មាធិដ្ឋាន “ពាក្យដែលមានធម៌ជាទីតាំង គឺពាក្យប្រាប់អំពើ”, ដូចជា អ្នកឲ្យ ជា បុគ្គលាធិដ្ឋាន, អំណោយ ជា ធម្មាធិដ្ឋាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុគ្គលអាកាសចរស៊ីវិល» មានន័យដូចម្ដេច ?


បុគ្គលអាកាសចរស៊ីវិល


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បុគ្គលណាមួយដែលអនុវត្តការងារប្រតិបត្តិការអាកាសចរស៊ីវិល ដែលក្នុងនោះរួមមាន ក្រុមអាកាសយានិក អ្នកឯកទេសថែទាំអាកាសយាន អ្នកត្រួតពិនិត្យចរាចរណ៍តាមផ្លូវអាកាស ឬនិយោជិតរបស់ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស ឬនិយោជិតរបស់អាកាសយានដ្ឋាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍» មានន័យដូចម្ដេច ?


បុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា រូបវន្តបុគ្គល ឬនីតិបុគ្គលដែលកំពុងធ្វើពាណិជ្ជកិច្ច ក្នុងវិស័យទូរគមនាគមន៍ ដោយមិនរាប់បញ្ចូលនូវប្រតិបត្តិករទូរគមនាគមន៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុគ្គលពាក់ព័ន្ធនយោបាយ» មានន័យដូចម្ដេច ?


បុគ្គលពាក់ព័ន្ធនយោបាយ


?ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថ
មានន័យថា ឯកត្តជនដែលជា ឬដែលត្រូវបានប្រគល់មុខងារសាធារណៈខ្ពង់ខ្ពស់នៅក្រៅប្រទេស ដូចជាប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល អ្នកនយោបាយជាន់ខ្ពស់ មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ មន្រ្តីយោធា ឬមន្រ្តីយុត្តិធម៌ នាយកប្រតិបត្តិជាន់ខ្ពស់នៃសាជីវកម្មរដ្ឋ ឬមន្រ្តីគណបក្សសំខាន់ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុគ្គលពាក់ព័ន្ធជាមួយនឹងសម្បទានិកដែលមានអាជ្ញាបណ្ណ» មានន័យដូចម្ដេច ?


បុគ្គលពាក់ព័ន្ធជាមួយនឹងសម្បទានិកដែលមានអាជ្ញាបណ្ណ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បុគ្គលណាមួយ ដូចខាងក្រោម៖ ▪តំណាងរបស់សម្បទានិកដែលមានអាជ្ញាបណ្ណ ▪បុគ្គលដែលមានភាគហ៊ុន ឬដែលមានផលប្រយោជន៍ពាក់ព័ន្ធជាមួយនឹងសម្បទានិកដែលមានអាជ្ញាបណ្ណ ▪តំណាងរបស់បុគ្គលដែលមានភាគហ៊ុន ឬតំណាងរបស់បុគ្គលដែលមានផលប្រយោជន៍ពាក់ព័ន្ធជាមួយនឹងសម្បទានិកដែលមានអាជ្ញាបណ្ណ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុគ្គលប្បញ្ញត្តិ» មានន័យដូចម្ដេច ?


បុគ្គលប្បញ្ញត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. បុទ្គលប្រជ្ញប្តិ) ឈ្មោះគម្ពីរព្រះអភិធម្មត្រង់លំដាប់ទី ៤ សម្ដែងអំពីបញ្ញត្តិ ហៅថាសត្វ ថាបុគ្គល ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុគ្គលទាក់ទិន» មានន័យដូចម្ដេច ?


បុគ្គលទាក់ទិន


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា សំដៅដល់៖ក-សមាជិកណាម្នាក់ក្នុងគ្រួសារអ្នកជាប់ពន្ធ ខ-សហគ្រាសដែលគ្រប់គ្រងលើអ្នកជាប់ពន្ធ ឬសហគ្រាសត្រូវបានអ្នកជាប់ពន្ធគ្រប់គ្រង ឬក៏សហគ្រាសនោះនិងអ្នកជាប់ពន្ធស្ថិតនៅក្រោមការគ្រប់គ្រងរួមគ្នា។ ពាក្យ “គ្រប់គ្រង” មានន័យថាមានកម្មសិទ្ធិចាប់ពី ៥១ភាគរយឡើងទៅ លើតម្លៃ ឬសិទ្ធិបោះឆ្នោតនៃភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់សហគ្រាស។ ដើម្បីកំណត់ទំហំនៃការគ្រប់គ្រងរបស់អ្នកជាប់ពន្ធជារូបវន្តបុគ្គលណាម្នាក់ ត្រូវគិតបញ្ចូលទាំងអស់នូវកម្មសិទ្ធិលើភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់រូបវន្តបុគ្គលនោះ និងកម្មសិទ្ធិផ្ទាល់ ឬប្រយោលរបស់សហព័ទ្ធអ្នកជាប់ពន្ធ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុគ្គលដែលធ្វើការរារាំង» មានន័យដូចម្ដេច ?


បុគ្គលដែលធ្វើការរារាំង


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា រូបវន្តបុគ្គល ឬនីតិបុគ្គលឯកជនទាំងឡាយណា ដែលជាមេក្លោង អ្នកសមគំនិត អ្នកញុះញង់ ដែលធ្វើសកម្មភាពដោយផ្ទាល់ ឬដោយប្រយោល ដោយគំនិតទុច្ចរិត ក្នុងគោលដៅធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការអនុវត្តសេចក្ដីសម្រេចអស្សាមិករណ៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុគ្គលដែលជាកម្មវត្ថុនៃការធានា» មានន័យដូចម្ដេច ?


បុគ្គលដែលជាកម្មវត្ថុនៃការធានា


?ថ្នាក់ពាក្យជា ធានារ៉ាប់រង
មានន័យថា បុគ្គលទាំងឡាយណាដែលស្លាប់ របួសលើរាងកាយ ពិការ ឬមានជំងឺ ដែលជាកម្មវត្ថុនៃកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុគ្គលជាប់អាករ» មានន័យដូចម្ដេច ?


បុគ្គលជាប់អាករ


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. បុគ្គលដែលត្រូវជាប់ពន្ធតាមរបបស្វ័យប្រកាស ហើយដែលធ្វើការផ្គត់ផ្គង់ជាប់អាករ ដូចមានចែងក្នុងមាត្រា៦០ នៃច្បាប់នេះ។ ២. បុគ្គលទាំងឡាយដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុគ្គល» មានន័យដូចម្ដេច ?


បុគ្គល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បុទ្គល ) ចិត្ត, វិញ្ញាណ; រាងកាយ, ខ្លួនប្រាណ; សត្វលោកទួទៅទាំងអស់ដែលមានចិត្តមានវិញ្ញាណ
ឧទាហរណ៍៖ បុគ្គលប្រុសស្រី ។

                 ក្នុងវិន័យខាងព្រះពុទ្ធសាសនា ហៅភិក្ខុ ១ រូបថា បុគ្គល ។ ព. សា. រូបសាកសពស្រស់នៃមនុស្ស ក៏ហៅ បុគ្គល ដែរ ។
?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. រូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដែលត្រូវបានបង្កើតឡើងដោយស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ទោះជាបុគ្គលនោះស្វែងរកប្រាក់ចំណេញ ឬមិនស្វែងរកប្រាក់ចំណេញ។ ២. រូបវន្តបុគ្គល ឬនីតិបុគ្គល។ ៣. រូបវន្តបុគ្គល ឬនីតិបុគ្គល លើកលែងតែមានបរិបទដោយឡែក។ ៤. រូបវន្តបុគ្គល និងនីតិបុគ្គលដែលមិនមែនជាស្ថាប័នរដ្ឋ។ ៥. រូបវន្តបុគ្គល និងនីតិបុគ្គល ទោះក្នុងន័យជាឯកជន ឬសាធារណៈក៏ដោយ។ ៦. បុគ្គល ឬក្រុមបុគ្គល ដែលធ្វើអាជីវកម្ម ហើយនិងបុគ្គលណាមួយទៀតដែលទាក់ទិនជាមួយបុគ្គលនោះ។ ៧. រូបវន្តបុគ្គល ឬនីតិបុគ្គលដែលប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ថែទាំផ្លូវថ្នល់ ផ្ដល់សេវាទីប្រឹក្សាបច្ចេកទេសសំណង់ផ្លូវថ្នល់ សិក្សាគម្រោងប្លង់ ត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុកស្រូវ» មានន័យដូចម្ដេច ?


បុកស្រូវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បទ​ភ្លេង​បុរាណ​ខ្មែរ​មួយ​មេ
ឧទាហរណ៍៖ ភ្លេង​បុក​ស្រូវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុកល័ខ» មានន័យដូចម្ដេច ?


បុកល័ខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បុកល័ក្ត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុកល័ក្ត» មានន័យដូចម្ដេច ?


បុកល័ក្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ គេលេងនៅពេលបុកល័ក្តស្រម៉ក្នុងពិធីធ្វើធ្មេញក្នុងសម័យពីដើម ដែលហៅតាមទម្លាប់ថា ពិធីមង្គលធ្វើធ្មេញលេញល័ក្ខ . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បុក» មានន័យដូចម្ដេច ?


បុក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បុះ​ពី​លើ​ទៅ​ក្រោម​ដោយ​លើក​ទម្លាក់​ឲ្យ​ទង្គិច​ខ្លាំង ។
ឧទាហរណ៍៖ បុក​ស្រូវ បុក​ដី។

                  បុះ​ពី​ខាង ។
ឧទាហរណ៍៖ បុក​មួយ​ដៃ គឺ​ដាល់​មួយ​ដៃ។

                  ព. ប្រ. ចាប់​ដាក់​ដូច​គេ​បុក ។
ឧទាហរណ៍៖ បុក​មួយ​ដៃ​ប្រាំ​រយ​រៀល បុក​តែ​បី​ដៃ​អស់​ ១.៥០០ រៀល (ម. សា. ក្នុង​ល្បែង​ស៊ី​សង) ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បឺះៗ !» មានន័យដូចម្ដេច ?


បឺះៗ !


មានន័យថា ( ម. ព. បឺះ ! ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បឺះ !» មានន័យដូចម្ដេច ?


បឺះ !


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរសំឡេងហៅឆ្កែធំឲ្យមក ។
ឧទាហរណ៍៖ បឺះៗ ! អាលោ ! ។

                  បើកូនឆ្កែតូចៗ ហៅដោយសូរសម្ដីថា ។
ឧទាហរណ៍៖ ចូចៗ ! ឬ ចូៗ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បឺត» មានន័យដូចម្ដេច ?


បឺត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រូប​ផ្អឹប​មាត់​ដោយ​ប្រឹង​ពេញ​កម្លាំង​ដង្ហើម​យ៉ាង​វែង ដើម្បី​ឲ្យ​ជក់​ចេញ ឬ​ឲ្យ​ជក់​ចូល ស្រូប​ដោយ​កម្លាំង​ខ្យល់​ដែល​មូល។
ឧទាហរណ៍៖  បឺត​បារី បឺត​ទឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បឹម» មានន័យដូចម្ដេច ?


បឹម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បៅ​ដោះ (សម្ដី​ទំយើ)។ ម. ព. ញ៉ិម ឬ ញ៉ឹម ផង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បឹងបួ» មានន័យដូចម្ដេច ?


បឹងបួ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ល្ហាលទឹកធំល្វឹងល្វើយកើតពីទីជម្រាល ឬជម្រៅធម្មជាតិ ដែលអាចមានទឹក ឬគ្មានទឹកទៅតាមរដូវកាល និងមានប្រភពទឹកមកពីទន្លេ ស្ទឹង ព្រែក ឬពីតំបន់ផ្ទៃរងទឹកភ្លៀង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បឹងកាឡូ» មានន័យដូចម្ដេច ?


បឹងកាឡូ


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ចូលមើលពាក្យ៖ សណ្ឋាគារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បឹង» មានន័យដូចម្ដេច ?


បឹង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ល្ហាល​ទឹក​ធំ​ល្វឹង​ល្វើយ​ក៏​មាន គ្រាប់​តែ​ធំ​ជាង​ស្រះ ជាង​ត្រពាំង​ដែល​ធំ​ៗ​ក៏​មាន ខ្លះ​មាន​ដី​ខ្ពស់​ជា​ភ្លឺ​ព័ទ្ធ​ជុំ​វិញ ខ្លះ​មាន​ប្រឡាយ ឬ​ជ្រលង; ព្រែក​ជួប​នឹង​ស្ទឹង​ឬ​ទន្លេ សម្រាប់​ទឹក​ហូរ​ចេញ​ចូល។ បឹង​បួ បឹង​តូច​ៗ ឬ​បឹង​រាយ​រង (ស. បឹង អ. ថ. ប៊ឹង “បឹង”, ប្វ័ អ. ថ. បួ “ឈូក”; គួរ​យល់​ថា បឹង​បួ គឺ​បឹង​ឈូក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បី​អធិក» មានន័យដូចម្ដេច ?


បី​អធិក


មានន័យថា ច្រើន​ពេក​ក្រៃ, ច្រើន​ពន់​ប្រមាណ (ព. កា.)
ឧទាហរណ៍៖ កង​ទ័ព​បី​អធិក មុខ​គួរ​ឲ្យ​ភ្លឹក ភ្លាំង​ភ្លេច​ស្មារតី ប្រជា​និករ ទាំង​ប្រុស​ទាំង​ស្រី អ្នក​មាន​កូន​ខ្ចី​ តែង​ភ័យ​ជាង​គេ ។(សរសេរ​ក្លាយ​ជា អធឹក ក៏​មាន សម្រួល​តាម​សម្ផស្ស​កាព្យ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អៈធិ-កៈ,។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បីសន្លឹក-អំព្រំ» មានន័យដូចម្ដេច ?


បីសន្លឹក-អំព្រំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សមួយកម្ពស់ ១-២ម មានរោមច្រើន ដុះក្នុងព្រៃស្រោង ឬតាមផ្លូវមានថ្មលើទួល ដែលមានកម្ពស់ទាបជាង ៨០០ម។ ស្លឹកជាថ្នាំប្រើដោយពេទ្យសត្វ សម្រាប់ព្យាបាលរបួសនៃបសុសត្វនានា និងសត្វដែលចិញ្ចឹមក្នុងផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បីបាច់» មានន័យដូចម្ដេច ?


បីបាច់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថែរក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់។ បីបាច់​រក្សា ថែ​រក្សា​ដោយ​ការ​ចាំបាច់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បីបម» មានន័យដូចម្ដេច ?


បីបម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បី​ថ្នម​ដោយ​ស្ងួន​គ្រង។
ឧទាហរណ៍៖ បី​បម​ថ្នម​ពរ រាប់​អាន​ទំនុក​បម្រុង​ដោយ​ស្ងួន​គ្រង ដោយ​ថ្នាក់​ថ្នម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បីតិ» មានន័យដូចម្ដេច ?


បីតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រីតិ ) សេចក្ដីត្រេកអរព្រឺព្រួច ផ្សព្វផ្សាយ អណ្ដែតអណ្ដូង, សេចក្ដីឆ្អែតចិត្តដោយអំណរដ៏វិសេស; ឈ្មោះអង្គទី ៣ នៃបឋមជ្ឈាននិងអង្គទី១ នៃទុតិយជ្ឈាន ( ម. ព. ឈាន ន. ) ។
សេចក្តីព្រឺព្រួច ត្រេកអរ អណ្តែតអណ្តូង សេចក្តីឆ្អែតចិត្ត ជាពិសេសដោយអំណាចឈាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បីដូច» មានន័យដូចម្ដេច ?


បីដូច


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ប្រហែល​ដូច ហាក់​ដូច គឺ​ទុក​ដាក់​ថា​នេះ ដូច​ជា​នោះ ឬ​នោះ​ដូច​ជា​នេះ។
ឧទាហរណ៍៖ រឿង​ហ្នឹង​បី​ដូច​ជា…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បី» មានន័យដូចម្ដេច ?


បី


?ថ្នាក់ពាក្យជា សំខ្យាសព្វ
មានន័យថា ចំនួនលេខដែលនៅត្រង់ចន្លោះពីរនិងបួនគឺមួយផ្សំនឹងពីរ ឬពីរផ្សំនឹងមួយ ( ៣ ) ។
?ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ចំនួនលេខដែលនៅត្រង់ចន្លោះពីរនិងបួនគឺមួយផ្សំនឹងពីរ ឬពីរផ្សំនឹងមួយ ( ៣ ) ។
?ថ្នាក់ពាក្យជា ពាក្យប្រៀប
មានន័យថា កាន់ត្រកងឱបឬទ្រដោយដៃទាំងពីរ ។
ឧទាហរណ៍៖ បីកូន, បីតោក ។

                 បីត្រកង ( ព. ប្រ. ) លើកតម្កើង, កាន់ជើង, កាន់ទ្រង់ ។ បីទ្រ ( ព. ប្រ. ) ជួយឧបត្ថម្ភគាំទ្រ ។

?ថ្នាក់ពាក្យជា ពាក្យប្រៀប
មានន័យថា ជួយ​ឧបត្ថម្ភ​គាំទ្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិសាច» មានន័យដូចម្ដេច ?


បិសាច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បិឝាច ) អមនុស្សជាអាបាយិកសត្តដែលកើតនៅក្នុងមនុស្សលោកមានច្រើនពួក មានអមនុស្សដែលលិទ្ធជញ្ជក់ឈាមស្រស់ ឬដែលជញ្ជក់យករសគំរង់សាកសពជាដើម ។
ឧទាហរណ៍៖ ពួក​បិសាច ខ្មោច​បិសាច។

                  អមនុស្ស ជាពួកអាបាយិកដែលគេជឿថា មាននៅក្នុងឋានមនុស្សលោកយើងនេះ (ខ្មោច ព្រាយ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិយវិប្បយោគ» មានន័យដូចម្ដេច ?


បិយវិប្បយោគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការព្រាត់ប្រាសចាកបុគ្គលឬរបស់ជាទីស្រឡាញ់ ។ (ម.ព. វិប្បយោគ បន្ថែម)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិយវាចា» មានន័យដូចម្ដេច ?


បិយវាចា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដីគួរឲ្យស្រឡាញ់, សម្ដីសុភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិនសីផកូល» មានន័យដូចម្ដេច ?


បិនសីផកូល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រកូលរុក្ខជាតិដែលមានផ្កាល្អ ច្រើនដុះនៅប្រទេសក្តៅ​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិទមុខ» មានន័យដូចម្ដេច ?


បិទមុខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះអណ្ដើកមួយប្រភេទ មានស្នូកស្រុងលឹបមកខាងមុខ ។
ឧទាហរណ៍៖ អណ្ដើកបិទមុខ ។

                  សេចក្ដី, ចំណោទ, កិច្ចការដែលចង្អៀតកំបាំង កម្រដឹងកម្រយល់ ។
ឧទាហរណ៍៖ សេចក្ដីបិទមុខ, ចំណោទបិទមុខ, ការបិទមុខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិទពួន» មានន័យដូចម្ដេច ?


បិទពួន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ល្បែង​ខ្ទប់​មុខ​រត់​ពួន គឺ​ល្បែង​លេង​ដោយ​អ្នក​ម្ខាង​ឈរ​ខ្ទប់​មុខ អ្នក​ម្ខាង​រត់​ពួន រួច​ហើយ​ទើប​ស្រែក​ថា បើក​គ្រប​បាយ…! ហើយ​បើក​មុខ​ឡើង​ដើរ​រក កាល​បើ​រក​ឃើញ​ចូល​ទៅ​ចាប់​ស្លឹក​ត្រចៀក​ស្រែក​ថា ញៀច ! (ល្បែង​ពួក​ក្មេង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិទ» មានន័យដូចម្ដេច ?


បិទ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (បា. បិទ “ខ្ទប់, រាំង, ភ្ជិត” ឬ បិឌ, បិឌិ; សំ. បិឌ “រួម, រួមចូល, រួបរួម, បង្រួម, ភ្ជុំ”) ខ្ទប់, រាំង, ធ្វើឲ្យជិត ។
ឧទាហរណ៍៖ បិទទ្វារ, បិទផ្លូវ ។

                  ដាក់ផ្តិតភ្ជាប់, ទឹប ។
ឧទាហរណ៍៖ បិទមាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិត្តាស័យ» មានន័យដូចម្ដេច ?


បិត្តាស័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថង់ទឹកប្រមាត់មនុស្ស ឬសត្វ ជាទីបញ្ចេញទឹកល្វីង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិត្តបូរ» មានន័យដូចម្ដេច ?


បិត្តបូរ


មានន័យថា មើលពាក្យ បាយបត្តបូរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិតុលៈ» មានន័យដូចម្ដេច ?


បិតុលៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បិតុល ) មា, ឪពុកមា ឬ ឪពុកធំ ( ខាងបិតា ), ច្រើនហៅ ឪពុកធំ; ( រ. ស. ) ។
ឧទាហរណ៍៖  ព្រះបិតុលៈ ឬ ព្រះបិតុលា, សម្ដេចព្រះបិតុលៈ ឬ សម្ដេចព្រះបិតុលា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិតុលានី» មានន័យដូចម្ដេច ?


បិតុលានី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ម្ដាយ​ធំ ឬ ម្ដាយ​មីង (ខាង​បិតា) ច្រើន​ហៅ​ម្ដាយ​ធំ; (រ. ស.)
ឧទាហរណ៍៖ ព្រះ​បិតុលានី សម្ដេច​ព្រះ​បិតុលានី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិតុលា» មានន័យដូចម្ដេច ?


បិតុលា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម. ព. បិតុលៈ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិតុច្ឆា» មានន័យដូចម្ដេច ?


បិតុច្ឆា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ម្ដាយ​មីង​ឬ​ម្ដាយ​ធំ (ខាង​បិតា) ច្រើន​ហៅ​ម្ដាយ​មីង; (រ.ស.) ។
ឧទាហរណ៍៖ ព្រះ​បិតុច្ឆា សម្រេច​ព្រះ​បិតុច្ឆា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិតុឃាតិកា» មានន័យដូចម្ដេច ?


បិតុឃាតិកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. បិតុឃាតៈកៈ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិតុឃាតកៈ» មានន័យដូចម្ដេច ?


បិតុឃាតកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បិតុឃាតកៈ ) អ្នកដែលពិឃាតបិតាបង្កើត ។ បើស្ត្រីជា បិតុឃាតិកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិតុឃាតកម្ម» មានន័យដូចម្ដេច ?


បិតុឃាតកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម. ព. បិតុឃាត។
ការសម្លាប់ឪពុកខ្លួនបង្កើត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិតុឃាត» មានន័យដូចម្ដេច ?


បិតុឃាត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អំពើពិឃាតបិតាបង្កើត ( ម. ព. អនន្តរិយកម្ម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិតុគុណ» មានន័យដូចម្ដេច ?


បិតុគុណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) គុណបិតា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិតាមហា» មានន័យដូចម្ដេច ?


បិតាមហា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ជីតា; ព្រះ​ព្រហ្ម។ ពាក្យ​សម្រាប់​ប្រើ​ជា រ.ស. ជា​ជំនួស​ពាក្យ​ អយ្យកោ ក៏​បាន ។
ឧទាហរណ៍៖ ព្រះ​បិតា​មហា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិតា» មានន័យដូចម្ដេច ?


បិតា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បិតុ > បិតា ; សំ. បិត្ឫ > បិតារ ) បុរសអ្នកបីបាច់រក្សាកូន (ឪពុក) ។ បិតាក្មេក ឪពុកក្មេក ។ បិតាធម៌ ឪពុកធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិតរ» មានន័យដូចម្ដេច ?


បិតរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. បិតុ > បិតរ; សំ. បិត្ឫ > បិតារ) បិតា ( ឪពុក ) ។ ពាក្យនេះខ្មែរយើងប្រើជាឈ្មោះព្រះរាជពិធីមួយ មានចាក់ទឹកដូងច្រួចសែនរំឭកដល់ពួកបុព្វបុរសក្នុងរាជត្រកូល ហៅថា ថ្វាយព្រះបិតរ ឬ ថ្វាយព្រះបិដរ គឺសែនរំឭកទៅព្រះញាតិវង្សានុវង្សដែលសេ្តចទៅកាន់បរលោកហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិតជាតិ» មានន័យដូចម្ដេច ?


បិតជាតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិលឿងនៃស៊ុត​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិត» មានន័យដូចម្ដេច ?


បិត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាន់ទប់ដោយដៃទាំងពីរ កូត, ប្រួម, សម្រួច ដោយមុខកាំបិតបន្ទោះឬកាំបិតឯទៀតក៏បាន ។
ឧទាហរណ៍៖ កាន់ទប់ដោយដៃទាំងពីរ កូត, ប្រួម, សម្រួច ដោយមុខកាំបិតបន្ទោះឬកាំបិតឯទៀតក៏បាន ។

                  ចំហុយយកញើសឲ្យស្រក់ចុះក្នុងតម្រងឲ្យកើតបានជាសុរា ។
ឧទាហរណ៍៖ បិតស្រា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិណ្ឌបាតិកង្គៈ» មានន័យដូចម្ដេច ?


បិណ្ឌបាតិកង្គៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (អង្គ​របស់​ភិក្ខុ​អ្នក​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​ជា​វត្ត (ឈ្មោះ​ធុតង្គ​ទី ៣ ក្នុង​ពួក​ធុតង្គ​ទាំង ១៣)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិណ្ឌបាតប្បច្ច័យ» មានន័យដូចម្ដេច ?


បិណ្ឌបាតប្បច្ច័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បិណ្ឌបាតប្បច្ចយ ) អាហារបិណ្ឌបាតដែលជាគ្រឿងអាស្រ័យចិញ្ចឹមជីវិតរបស់បព្វជិត ( ម. ព. ចតុប្បច្ច័យ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិណ្ឌបាតទាន» មានន័យដូចម្ដេច ?


បិណ្ឌបាតទាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការឲ្យចង្ហាន់បិណ្ឌបាត គឺការដែលទាយកឲ្យភោជនាហារជាគ្រឿងចិញ្ចឹមជីវិតដោយសេចក្តីសង្រ្គោះ ដល់បព្វជិតមិនឲ្យដាច់ពោះស្លាប់ ។
ឧទាហរណ៍៖ បិណ្ឌបាតទានជាអំណោយដ៏ពិសេស មិនលម្អៀងរបស់ទាយកទាយិកាទាំងឡាយ រាប់បញ្ចូលក្នុងសង្ឃគតាទក្ខិណាទាន ( ព. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិណ្ឌបាតចារិកវត្ត» មានន័យដូចម្ដេច ?


បិណ្ឌបាតចារិកវត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការ​ប្រព្រឹត្ត​ដើរ​រក​ចង្ហាន់​ដែល​ទាយក​គេ​ដាក់​ឲ្យ​ក្នុង​បាត្រ (ការ​ប្រព្រឹត្ត​ដើរ​បិណ្ឌបាត ទុក​ជា​វត្ត​ប្រតិបត្តិ​មួយ​ដ៏​សំខាន់​របស់​ពួក​បព្វជិត​ក្នុង​ព្រះ​ពុទ្ធ​សាសនា ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សរសើរ​ថា​ជា​ការ​ចិញ្ចឹម​ជីវិត​ដោយ​ប្រពៃ ជា​ដំណើរ​នាំ​ឲ្យ​អាជីវ​បារិសុទ្ធិ​សីល​បរិសុទ្ធ​ល្អ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិណ្ឌបាត» មានន័យដូចម្ដេច ?


បិណ្ឌបាត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អាហារ​ដែល​ប្រមូល​ឲ្យ​ជា​ដុំ​ដាក់​ក្នុង​បាត្រ គឺ​ចង្ហាន់​ដាក់​បាត្រ ឬ​ចង្ហាន់​រាប់​បាត្រ (សម្រាប់​បព្វជិត​ក្នុង​ព្រះ​ពុទ្ធ​សាសនា) ។
ឧទាហរណ៍៖ ចង្ហាន់​បិណ្ឌបាត អាហារ​បិណ្ឌបាត។

                  ប្រើតាមទម្លាប់ជា កិ. ក៏បាន (អ. ថ. បិន-បាត) ។
ឧទាហរណ៍៖ លោកនិមន្តបិណ្ឌបាត, បិណ្ឌបាតមិនសូវបាន ។

                  ចួនកាលប្រើកាត់ខ្លីតែត្រឹម បិណ្ឌ ក៏មាន ។
ឧទាហរណ៍៖ លោកនិមន្តទៅបិណ្ឌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិណ្ឌ» មានន័យដូចម្ដេច ?


បិណ្ឌ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការប្រមូលឲ្យមូលឬពូតឲ្យជាដុំ, ដុំ; ការចិញ្ចឹមជីវិត ។ ខ្មែរយើងប្រើពាក្យនេះជាឈ្មោះនៃវិធីធ្វើទានមួយយ៉ាង (តាមប្រពៃណីរបស់ប្រទេស) ធ្វើបានពីត្រឹមថ្ងៃ១រោចខែភទ្របទទៅដល់ថ្ងៃខែដាច់ (១៥ថ្ងៃ)… ហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ, ហៅខ្លីត្រឹមតែ កាន់បិណ្ឌ ឬ ដាក់បិណ្ឌ ក៏បាន; ថ្ងៃ ១៥ រោចខែភទ្របទ ហៅថា ថ្ងៃភ្ជុំបិណ្ឌ . . . , ពួកឧបាសកទាយកតែងទៅប្រជុំគ្នាធ្វើទានឯវត្តមិនសូវមានអ្នកណាមួយខានឡើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិដ្ធជាតិ» មានន័យដូចម្ដេច ?


បិដ្ធជាតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិម្សៅ ដែលមាននៅក្នុងគ្រាប់នៃធញ្ញជាតិ ដូចយ៉ាងម្សៅអង្ករជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិដ្ឋ្យដ្ឋិកសត្វ» មានន័យដូចម្ដេច ?


បិដ្ឋ្យដ្ឋិកសត្វ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. )សត្វមួយពួកដែលមានឆ្អឹងទ្រនុងខ្នងហើយមានឆ្អឹងជំនីរតភ្ជាប់ពីទ្រនុងខ្នងនោះរួមមកខាងពោះ, ហៅដោយរួបរួមថា សត្វមានគ្រោងឆ្អឹង ដូចជា គោ, ក្របី, ត្រីជាដើម ( បារ. Vertébré ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិដរ» មានន័យដូចម្ដេច ?


បិដរ


មានន័យថា (ម. ព. បិតរ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិដកត្រ័យ» មានន័យដូចម្ដេច ?


បិដកត្រ័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូចគ្នានឹង ត្រៃបិដក ឬ ត្រ័យបិដក ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បិដក» មានន័យដូចម្ដេច ?


បិដក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ល្អី, កញ្ជើ; បរិយត្តិធម៌ ( ម. ព. ត្រៃបិដក ឬ ត្រ័យបិដក ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាំង​ស្ទើរ» មានន័យដូចម្ដេច ?


បាំង​ស្ទើរ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ស្ទាក់​ស្ទើរ​មិន​ទាន់​ស៊ប់​ ឬ​មិន​ទាន់​ដាច់​ស្រេច ដែល​នៅ​ក្នុង​ការ​រារែក។
ឧទាហរណ៍៖ និយាយ​ស្ទាក់​ស្ទើរ; សម្ដី​បាំង​ស្ទើរ គំនិត​បាំង​ស្ទើរ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ស្ទាក់​ស្ទើរ​មិន​ទាន់​ស៊ប់​ ឬ​មិន​ទាន់​ដាច់​ស្រេច ដែល​នៅ​ក្នុង​ការ​រារែក។
ឧទាហរណ៍៖  និយាយ​ស្ទាក់​ស្ទើរ; សម្ដី​បាំង​ស្ទើរ គំនិត​បាំង​ស្ទើរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាំងសែង» មានន័យដូចម្ដេច ?


បាំងសែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. សង អ. ថ. សែ៎ង “ពន្លឺ” ) ឈ្មោះគ្រឿងហែថ្នាក់ខ្ពស់មួយប្រភេទ មានសណ្ឋានជាចាមរខ្នាតធំ មានដងវែង សម្រាប់បាំងពីខាងមិនឲ្យពន្លឺព្រះអាទិត្យចាំងព្រះភ័ក្ដ្រព្រះរាជា; ប្រើតែក្នុងវេលាដែលស្ដេចចេញហែប្រទក្សិណរាជធានីជាដើម ( ស. ប្រើ ប័ងសូរយ៍ អ. ថ. ប័ងស៊ូន, និង ប័ងទ្រក អ. ថ. ប័ងសែក . . . ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាំង​សាច» មានន័យដូចម្ដេច ?


បាំង​សាច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំបូល​ល្វែង​ខាង​ក្រៅ​បំផុត​សម្រាប់​ជា​របាំង​ទឹក​ភ្លៀង​មិន​ឲ្យ​សាច​ចូល​មក​ដល់​ល្វែង​ខាង​ក្នុង។
ឧទាហរណ៍៖ បាំង​សាច​វិហារ បាំង​សាច​ផ្ទះ; ផ្ទះ​មាន​បាំង​សាច។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាំងភក់» មានន័យដូចម្ដេច ?


បាំងភក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្ទះឈើឬបន្ទះដែកមានសណ្ឋានក្រឡូមឬសំប៉ែតដាក់បន្ទើតឲ្យហើបគ្របពីលើកង់រថសេះ, រថយន្ដ, ទោចក្រយានជាដើម សម្រាប់បាំងមិនឲ្យភក់ឬធូលីខ្ទាតឬហុយមកខាងលើ; ហៅថា គម្របកង់ ក៏បាន ( បារ. garde-boue; អ. mudguard អ. ថ. ម៉ាត់គ្ហាដ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាំងឆត្រ» មានន័យដូចម្ដេច ?


បាំងឆត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រមោលទឹកឯអាកាសដែលពន្លឺព្រះអាទិត្យ ឬពន្លឺព្រះចន្ទ្រប៉ះត្រូវមានវង់មូលជុំវិញដូចជារង្វង់ក្លស់ ហៅថា ថ្ងៃបាំងឆត្រ ឬ ខែបាំងឆត្រ; ហៅព្រះអាទិត្យទ្រង់ក្លស់, ព្រះចន្ទ្រទ្រង់ក្លស់ក៏បាន ។
ឧទាហរណ៍៖ ថ្ងៃបាំងឆត្រមួយជាន់, ថ្ងៃបាំងឆត្រពីរជាន់; ខែបាំងឆត្របីជាន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាំងខ្លែង» មានន័យដូចម្ដេច ?


បាំងខ្លែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែកដំបូលមណ្ឌប មានសណ្ឋានដូចហោជាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាំងខែល» មានន័យដូចម្ដេច ?


បាំងខែល


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​លំនាំ​ទ្រេត​ចំខែង​ដូច​ជា​គេ​យក​ខែល​បាំង។
ឧទាហរណ៍៖  អង្គុយ​បាំង​ខែល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាំង» មានន័យដូចម្ដេច ?


បាំង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បិទ, រាំង, ខ្ចប់ឲ្យកំបាំង ។
ឧទាហរណ៍៖ បាំងវាំងនន, បាំងជញ្ជាំង ។ បាំងគំនិត រាំងគំនិតមិនឲ្យគិតឃើញ ។ បាំងឆត្រ បើកឆត្រគ្របពីលើមិនឲ្យត្រូវកម្ដៅថ្ងៃឬត្រូវភ្លៀង ។ បាំងដៃ យកបាតដៃបាំងទន្ទឹមនឹងថ្ងាសមិនឲ្យពន្លឺចាំងពឹលភ្នែកដើម្បីនឹងមើលអ្វីៗ ឲ្យឃើញច្បាស់ ។ មោហ៍បាំង សេចក្ដីងងឹតល្ងង់បិទរាំងប្រាជ្ញាមិនឲ្យយល់ការពិត ។ពាក្យនេះខ្មែរយើងច្រើននិយាយអំពីកំហឹងខ្លាំងដែលទប់មិនទាន់ ឬអំពីការប្រព្រឹត្តកន្លងបវេណី កន្លងច្បាប់ ដោយភាន់ច្រឡំភ្លេចស្មារតីមិនយល់ការខុសត្រូវ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាឡី» មានន័យដូចម្ដេច ?


បាឡី


មានន័យថា (ម. ព. បាលី)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាឡាត់» មានន័យដូចម្ដេច ?


បាឡាត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានន្តរ​នៃ​មន្ត្រី​សង្ឃ ថ្នាក់​ឋានានុក្រម​ថ្នាក់​ខ្ពស់​ជាង សមុហ៍ ជា​សហការី​នៃ​ព្រះ​រាជា​គណៈ​គ្រប់​ថ្នាក់​ទាំង ៤ គឺ ឯក ទោ ត្រី ចត្វា មាន​ឋានន្តរ​គឺ​ងារ​ជា​ភាសា​បាលី​ផ្សេង​ៗ​គ្នា; សម្រាប់​មេ​គណ​គ្រប់​ខែត្រ ក៏​មាន​ឋានានុក្រម​ទី បាឡាត់ ដែរ។ សម្រាប់​សម្ដេច​ព្រះ​សង្ឃ​រាជ និង​សម្ដេច​ព្រះ​សង្ឃ​នាយក មាន​ឋានានុក្រម​ទី បាឡាត់ ពីរ​ៗ​រូប ស្ដាំ ១ រូប ឆ្វេង ១ រូប; ក្នុង​សម័យ​ពី​ដើម​ហៅ បាឡាត់​ទូល​ឆ្លង មាន​នាទី​ជា​អ្នក​ទទួល​ភារកិច្ច​ផ្សេង​ៗ ជា​ជំនួស​ឬ​ជា​ជំនួយ​សម្ដេច​ព្រះ​សង្ឃ​រាជ​ឬ​សម្ដេច​ព្រះ​សង្ឃ​នាយក ក្នុង​ការ​ទទួល​ភ្ញៀវ​និង​ការ​ពិត​ទូល​អំពី​កិច្ចការ​នានា​របស់​ភ្ញៀវ​សាធារណៈ ដែល​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ជា​ការ​ចាំបាច់។ ខាង​មន្ត្រី​គ្រហស្ថ​សម្រាប់​ខែត្រ​និង​ស្រុក​ក៏​មាន បាឡាត់ ដែរ ហៅ​ថា បាឡាត់​ខែត្រ, បាឡាត់​ស្រុក …។ ខ្មែរ​បុរាណ​សរសេរ បាល័ដ្ឋ ប្រហែល​ជា​សំដៅ​អត្ថន័យ​ថា “អ្នក​មាន​នាទី​ខាង​ការ​ថែ​រក្សា” ទេ​ដឹង ? (សៀម​សរសេរ ប៉ល័ត អ. ថ. ប្ល័ត, មាន​អត្ថន័យ​ថា​អ្នក​ផ្លាស់​មុខ​ការ​នាទី​ជា​ជំនួយ​ឬ​ជា​ជំនួស​រង​ពី​អធិបតី​របស់​ខ្លួន​មក…)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖