Posted on Leave a comment

តើពាក្យ «បាហុនកៈ» មានន័យដូចម្ដេច ?


បាហុនកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បាហុនក) ជនដែលមកដោយមានការអ្វីមួយ ឬដែលមកលេងដោយសេចក្ដីនឹករឮក, ភ្ញៀវ ។ ស្ត្រីជា បាហុនិកា ។
ជនជាអ្នកទទួលអ្នកដទៃឱ្យស្នាក់អាស្រ័យ ជនជាម្ចាស់ភោជនាគារ ឬមជ្ជាគារ (ម.ព.នោះ)​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាហុនកដ្ឋាន» មានន័យដូចម្ដេច ?


បាហុនកដ្ឋាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បាហុនក + ឋាន ) កន្លែងទទួលភ្ញៀវ, បន្ទប់សម្រាប់ទទួលភ្ញៀវ ។
ឧទាហរណ៍៖ បាហុនកដ្ឋាន​សម្រាប់​ក្រុង…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាហាម៉ា» មានន័យដូចម្ដេច ?


បាហាម៉ា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស បាហាម៉ា, (រាជធានី/​រដ្ឋធានី) ណាស្សូ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាស្កា» មានន័យដូចម្ដេច ?


បាស្កា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. បាសកា)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាសាទិកសមាជិក» មានន័យដូចម្ដេច ?


បាសាទិកសមាជិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បាសាទិក + សាមាជិក) សមាជិកអ្នកមានសេចក្ដីជ្រះថ្លា គឺសមាជិកដែលគ្រាន់តែបានបង់ប្រាក់ភាគទានជាជំនួយដល់សមាគមណាមួយ តែពុំបានជួយបំពេញកិច្ចការផ្ទាល់ខ្លួនក្នុងសមាគមនោះទេ ។
ឧទាហរណ៍៖ សមាជិកដែលមិនបានបំពេញសកម្មភាព គ្រាន់តែ​បង់​ប្រាក់វិភាគទាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាសាទិក» មានន័យដូចម្ដេច ?


បាសាទិក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមាន ឬដល់ព្រមដោយបសាទចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាសាណីភូត» មានន័យដូចម្ដេច ?


បាសាណីភូត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាឈ្មោះនៃកម្ទេច ឬស្នាមរុក្ខជាតិ ឬសត្វដែលកប់ទៅក្នុងដី ហើយគេជីកប្រទះឃើញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាសាណ» មានន័យដូចម្ដេច ?


បាសាណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ថ្ម ដុំ​ថ្ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាសមាត្រវិធី» មានន័យដូចម្ដេច ?


បាសមាត្រវិធី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែកគីមីដែលចែកពីការប្រើធ្យូង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាសកា» មានន័យដូចម្ដេច ?


បាសកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បាសក; សំ. បាឝក ) ល្បែងដែលមានកូនសម្រាប់ដាក់រាយលេងលើគំនូសក្រឡា យ៉ាងដូចចត្រង្គជាដើម ។
ឧទាហរណ៍៖ ល្បែងបាសកា, លេងបាសកា ។

                  សរសេរក្លាយតាមសម្ដីស្រួសមាត់ជា បាស្កា ដូច្នេះក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាសក» មានន័យដូចម្ដេច ?


បាសក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រហស្ថ; ពាក្យ​ដើម​ជា ឧបាសក គេ​កាត់​តួ ឧ ចេញ​ហៅ​ថា អាទិលោប (លុប​អក្សរ​ខាង​ដើម) ។
ឧទាហរណ៍៖ ពួក​បាសក​ជើង​វត្ត, បាសក​ទាយក (ម. ព. ឧបាសក)។ ព. ផ្ទ. បព្វជិត, អ្នក​បួស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាស (ស្លឹក)» មានន័យដូចម្ដេច ?


បាស (ស្លឹក)


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិមួយប្រភេទដុះក្នុងព្រៃល្បោះ ឬព្រៃគុម្ពោតជិតភូមិអ្នកស្រុក។​ ស្លឹកសម្រាប់ធ្វើសម្លរ។ មានលក់នៅទីផ្សារ។ វល្លិនេះមានដុះក្នុងទ្វីបអាស៊ីក្តៅ ឬក្តៅមធ្យម។ គេតែងប្រើស្លឹកបាសស្លរស្រឡក់។ នៅប្រទេសវៀតណាម គេយកវល្លិវាសធ្វើថ្នាំកមរមាស់ នៅឥណ្ឌូនេស៊ីគេធ្វើថ្នាំទឹកនោមផ្អែម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាស» មានន័យដូចម្ដេច ?


បាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បាឝ ) អន្ទាក់; ផ្នួងសក់ ។ ពាក្យនេះ ខ្មែរយើងប្រើហៅអំបោះចំណងដែលចងសំពត់ស្នបរុំសាកសពថា ។
ឧទាហរណ៍៖ ចងខ្សែបាស, កាត់ខ្សែបាស ។

                 ឈ្មោះវល្លិមួយប្រភេទ ស្លឹកខ្ចីប្រើធ្វើជាបន្លែស្លស្រឡក់បាន
ឧទាហរណ៍៖ សម្លស្រឡក់ស្លឹកបាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាវព្រាវ» មានន័យដូចម្ដេច ?


បាវព្រាវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សអ្នកខ្សត់ខ្សោយទន់ទាបឥតមានទីពំនាក់ ដែលចូលមកសុំជ្រកអាស្រ័យនៅផង, ជាអ្នកធ្វើកិច្ចការបម្រើដូចបាវ, សម្រេចការបរិភោគនិងការដេកនៅជាមួយនឹងបាវ (សម័យសព្វថ្ងៃនេះ ឈប់ប្រើពាក្យ បាវព្រាវ នេះហើយ) ។ ម. ព. បាវ ន. ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាវចនៈ» មានន័យដូចម្ដេច ?


បាវចនៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < បធាន + វចន > បាវចន ) ពាក្យប្រធាន, ពាក្យជាគោលចារឹក, សម្ដីជាសំអាងទុកជាគោលប្រតិបត្តិ ( បានដល់ធម្មវិន័យ, ព្រះត្រៃបិដក, ពុទ្ធវចន )។ ជាតិ សាសនា ព្រះរាជបល្លង្ក ក៏ជា បាវចនៈ ឬ បាវចនា របស់ខ្មែរយើងតាំងពីក្នុងបុរាណកាលរៀងមកដល់សម័យបច្ចុប្បន្ន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាវ» មានន័យដូចម្ដេច ?


បាវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទាសៈ​ ឬ​ទាសី គឺ​ខ្ញុំ​ប្រុស​ខ្ញុំ​ស្រី (សម័យ​បច្ចុប្បន្ន​នេះ ឈប់​ប្រើ​ពាក្យ បាវ ហើយ ព្រោះ​គ្មាន ទាសៈ ឬ ទាសី ទេ មាន​តែ ឈ្នួល (មនុស្ស​ស៊ី​ឈ្នួល) និង កម្មករ, កម្មការិកា ឬ​ថា ប្រុស​បម្រើ, ស្រី​បម្រើ ប៉ុណ្ណោះ, ប្រជា​ពលរដ្ឋ​ទាំងពួង ក្នុង​ប្រទេស​កម្ពុជា​ក៏​សុទ្ធ​តែ​មាន សេរីភាព, សមភាព, ភាតរភាព អស់​ហើយ)។
ដី​សូន​ជា​ឡ​តូច សម្រាប់​រំលាយ​ប្រាក់ មាស​លោហ​ជាតិ​ផ្សេង​ៗ​មាន​ស្ពាន់​ជាដើម ឲ្យ​រលាយ​រាវ​ដូច​ជា​ទឹក​ហើយ​ចាក់​ទៅ​ក្នុង​ពុម្ព។

                    ការុង​ខ្នាត​ធំ​ជ្រៅ ធ្វើ​ដោយ​សរសៃ​ក្រចៅ និង​ធ្មៃ​ជាដើម សម្រាប់​ច្រក​គ្រាប់​ស្រូវ, អង្ករ, គ្រាប់​សណ្ដែក គ្រាប់​ពោត​ជាដើម ។
ឧទាហរណ៍៖ អង្ករ​មួយ​បាវ គ្រាប់​ពោត​២​បាវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាល័ដ្ឋ» មានន័យដូចម្ដេច ?


បាល័ដ្ឋ


មានន័យថា មើល​ក្នុង​ពាក្យ បាឡាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាល់» មានន័យដូចម្ដេច ?


បាល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. Balle ) ប្រដាប់សម្រាប់កីឡាធ្វើពីកៅស៊ូជាដើមមានសណ្ឋានជាដុំមូល
ឧទាហរណ៍៖ បាល់​បោះ, បាល់​ទាត់; កីឡា​បាល់ ជា​កាយ​បរិហារ​ពិសេស​មួយ​ក្នុង​សកល​លោក; ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ប្រទេស​កម្ពុជា​មាន​ពួក​អ្នក​កីឡា​គ្រប់​ប្រភេទ​កាន់​តែ​សម្បូរ​ឡើង​រាល់​ថ្ងៃ ព្រោះ​មាន​សម្ដេច​ព្រះ​នរោត្តម​សីហនុ ជា​ព្រះ​បិតា​កីឡា​ជាតិ…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាលី» មានន័យដូចម្ដេច ?


បាលី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បាលិ ឬ បាឡិ ; សំ. បាលិ ) ជួរព្រៃឬដងព្រៃ; ស្ពាន; របៀប; ភាសាមានរបៀប; ព្រះពុទ្ធវចនៈដែលជាគោលចារឹកនៃព្រះពុទ្ធសាសនា ។ គេច្រើនស្គាល់ថា ព្រះត្រៃបិដក ហៅថា បាលី ឬ បាឡី ។ ហៅតាមទម្លាប់ថា : ភាសាបាលី, រៀនបាលី, ចេះបាលី, និយាយបាលី, . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាលិត» មានន័យដូចម្ដេច ?


បាលិត


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា កូនកំព្រាជាអនីតិជន ដែលស្ថិតនៅក្រោមអាណាព្យាបាលនៃជនម្នាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បារ៉ែន» មានន័យដូចម្ដេច ?


បារ៉ែន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស បារ៉ែន, (រាជធានី/​រដ្ឋធានី) ម៉ាណាម៉ា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បារៀន» មានន័យដូចម្ដេច ?


បារៀន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. បារ្យើន ឬ ប្រើ្យញ អ. ថ. បារៀន ឬ ប៉ៈរៀន, ប្រៀន) កុលបុត្តអ្នករៀនព្រះបរិយត្តិធម៌ ដែលបានដេញប្រយោគ (ប្រឡង) ជាប់ រាប់តាំងពីប្រយោគទី៣ឡើងទៅ ។
ឧទាហរណ៍៖ ពួកមហាបារៀន ( ប្រើចំពោះតែពួកបព្វជិត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បារី» មានន័យដូចម្ដេច ?


បារី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្នាំ​ដែល​មូរ​នឹង​ស្លឹក​ ឬ​នឹង​ក្រដាស​ជាដើម​សម្រាប់​ជក់…។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះធុមវដ្ឋីុ, ព្រះស្រីសួង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បារិជាត​ព្រឹក្ស» មានន័យដូចម្ដេច ?


បារិជាត​ព្រឹក្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះ​ឈើ​របស់​ទេវតា​ក្នុង​ឋាន​ត្រៃត្រឹង្ស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បារាំយ៉ត» មានន័យដូចម្ដេច ?


បារាំយ៉ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ប៉ៈរាំយ្ចត អ. ថ. ប៉ៈរុ័មយ៉ត ) បារាំកំពូល ( ម. ព. បារាំកំពូល ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បារាំងសែស» មានន័យដូចម្ដេច ?


បារាំងសែស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. ហ្វ្រង្សេស៍, ហ្វ្រង្សែស (Français Française ) ដែលកើត, ដែលមាននៅប្រទេសឬដែនបារាំង; មនុស្សជាតិបារាំង, អ្នកស្រុកបារាំង
ឧទាហរណ៍៖ ចំណេះបារាំងសែស, ភាសាបារាំងសែស, អក្សរបារាំងសែស, ជាតិបារាំងសែស…។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បារ. ហ្វ្រង្សេស៍, ហ្វ្រង្សែស (Français Française ) ដែលកើត, ដែលមាននៅប្រទេសឬដែនបារាំង; មនុស្សជាតិបារាំង, អ្នកស្រុកបារាំង ។
ឧទាហរណ៍៖ ចំណេះ​បារាំង​សែស ភាសា​បារាំង​សែស អក្សរ​បារាំង​សែស ជាតិ​បារាំង​សែស…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បារាំង» មានន័យដូចម្ដេច ?


បារាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. ហ្វ្រង្សិ៍ France ) ឈ្មោះដែនឬប្រទេសរបស់បារាំងសែស : ប្រទេសបារាំង, របស់មកពីប្រទេសបារាំង ។ ខ្មែរយើងប្រើជាពាក្យហៅពួកមនុស្សជាតិបារាំងសែសទាំងអស់ថា បារាំង; ដែនទាំងមូលរបស់បារាំងសែស ក៏ហៅថា បារាំង; សម្ដីនិយាយដោយរួបរួមតាមទម្លាប់របស់ប្រជាជនជាតិខ្មែរខ្លះ, សូម្បីពួកមនុស្សអ្នកប្រទេសអឺរ៉ុបទាំងប៉ុន្មាន ក៏ហៅថា បារាំងៗ ដូចគ្នាទាំងអស់; អ្វីទាំងពួងដែលមានដើមកំណើតមកពីប្រទេសអឺរ៉ុបក៏ហៅថា បារាំងៗទាំងអស់, ដូចយ៉ាង អក្សរបារាំង, ខោបារាំង, ដំឡូងបារាំង, មាន់បារាំង ជាដើម ។ ខ្មែរបុរាណច្រើនហៅអ្វីៗដែលមកពីបរទេសថា . . . ទេស ដូចជា សំពត់ទេស ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បារាំកំពូល» មានន័យដូចម្ដេច ?


បារាំកំពូល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ្នំយោង៤ជ្រុង ( ឬកាច់ជ្រុងក៏មានខ្លះ ) ពាសសំពត់ស, មានថ្នាក់ជាជាន់ៗ ( តាំងពី ៣ ជាន់ទៅដល់ ៩ ជាន់, ប្រើតាមបណ្ដាស័ក្តិនៃបុគ្គល ) មានរំភាយគ្រប់ថ្នាក់, មានកំពូល, ប្រើជារបស់រុងរឿងថ្លៃថ្លាក្នុងការតម្កល់សពធ្វើឈាបនកិច្ច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បារាំ» មានន័យដូចម្ដេច ?


បារាំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោង​លាត​មាន​ដំបូល​ស្មើ ប្រក់​ពាស​ផ្ទាំង​សំពត់ ឬ​ស្លឹក​ឈើ ប្រើ​ជា​របាំង​កម្ដៅ​ថ្ងៃ ឬ​សន្សើម​សម្រាប់​ជ្រក​បណ្ដោះអាសន្ន ក្នុង​វេលា​ធ្វើ​បុណ្យ ឬ​ធ្វើ​មង្គល​ការ​ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បារាស» មានន័យដូចម្ដេច ?


បារាស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឈ្លើយ គឺ (សត្វ) ដែល​ទើប​នឹង​ទាក់​ឬ​ចាប់​បាន​មក ផ្លាង​មិន​ទាន់​សាំង​នៅ​ឡើយ ។
ឧទាហរណ៍៖ ដំរី​បារាស គោ​ព្រៃ​បារាស ឬ គោ​បារាស។ ពាក្យ​នេះ​សម​ជា​នឹង​យល់​ដោយ​ស្មាន​ថា​ជា​ភាសា​បាលី បារគឺ​មាន​សេចក្ដី​នឹក​ភ្នក​ទៅ​រក​តែ​ទី​កន្លែង​ឯ​នាយ​ដែល​ធ្លាប់​នៅ” ប៉ុន្តែ​មិន​ដែល​ប្រទះ​ឃើញ​មាន​ប្រើ​សោះ​ឡើយ។ ព. ប្រ. មនុស្ស​ដែល​ផ្លាង​មិន​ចុះ​ក្នុង​ឱវាទ​នៃ​អាណា​ព្យាបាល ក៏​ហៅ បារាស បាន​ដែរ។

                   ប្រើ​ជា ន. ក៏​បាន ។
ឧទាហរណ៍៖  ចង​បារាស​ភ្ជាប់​នឹង​ធ្នាក់ យក​ធ្នាក់​ទៅ​អន្ទង​បារាស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បារាយណ៍ទឹកថ្លា» មានន័យដូចម្ដេច ?


បារាយណ៍ទឹកថ្លា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បឹង​ធំ​មួយ វាល​ត្លេវ​ស្រឡះ​ស្អាត​ធេង ឥត​មាន​ស្មៅ ឬ​ចក​ត្រឹប​អ្វី​ឡើយ មាន​ទឹក​ថ្លា​ឈ្វេង​ជាប់​ជានិច្ច ឋិត​នៅ​ខាង​ឯ​លិច​នគរ​ធំ ក្នុង​ខែត្រ​សៀមរាប; បឹង​នេះ កាល​ពី​ដើម​គេ​ហៅ​ថា បារាយណ៍​ខាង​លិច ព្រោះ​មាន​បារាយណ៍​មួយ​ទៀត​នៅ​ខាង​កើត​នគរ​ធំ ជា​ទំនាប​រាក់​មិន​ដក់​ទឹក​ទេ គេ​ហៅ​ថា បារាយណ៍​ខាង​កើត ឬ​ហៅ​ម្យ៉ាង​ទៀត​ថា តដាក (សំ. តដាក តឌាក តាដាក; បា. តឡាក “ស្រះ​ធំ ឬ បឹង​ធំ”); លុះ​ត​យូរ​មក​ដល់​សព្វ​ថ្ងៃ​នេះ ហៅ​ក្លាយ​ជា ប៉ដាក ឬ ប្រដាក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បារាយណ៍» មានន័យដូចម្ដេច ?


បារាយណ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បារាយណ ) ដំណើរទួទៅ, ពន្លឺ . . . ; ប្រទេសដែលវាលល្ហលេ្ហវធំធេង ។ ពាក្យនេះខ្មែរយើងប្រើជាឈ្មោះទី, តំបន់, ខែត្រ, ស្រុក ដែលវាលល្ហល្ហេវ ដូចយ៉ាង ស្រុកបារាយណ៍, បឹងបារាយណ៍, វាលបារាយណ៍ ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បារាយ» មានន័យដូចម្ដេច ?


បារាយ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បារាយ ឬ បារាយណ ន. ) ដែលទួទៅ, ដែលសាយសុសសព្វទៅ; ខ្មែរយើងប្រើបានចំពោះតែភ្ជាប់ជាមួយនឹងពាក្យអាស្រូវ ។
ឧទាហរណ៍៖ អាស្រូវបារាយ គឺអាស្រូវកេរ្តិ៍ឈ្មោះសាយសុសសព្វទៅ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( សំ. បារាយ ឬ បារាយណ ន. ) ដែលទួទៅ, ដែលសាយសុសសព្វទៅ; ខ្មែរយើងប្រើបានចំពោះតែភ្ជាប់ជាមួយនឹងពាក្យអាស្រូវ ។
ឧទាហរណ៍៖ អាស្រូវបារាយ គឺអាស្រូវកេរ្តិ៍ឈ្មោះសាយសុសសព្វទៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បារាជិកាបត្តិ» មានន័យដូចម្ដេច ?


បារាជិកាបត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អាបត្តិ​បារាជិក ជា​ទោស​ធ្ងន់​របស់​ភិក្ខុ គឺ​អាបត្តិ​ដែល​ធ្វើ​ឲ្យ​ភិក្ខុ​ចាញ់​ក្នុង​ព្រះ​ពុទ្ធ​សាសនា មិន​អាច​នឹង​បួស​ក្នុង​ជាតិ​នេះ​បាន​ទៀត​ទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បារាជិក» មានន័យដូចម្ដេច ?


បារាជិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះ​អាបត្តិ​ពួក​មួយ​មាន​ទោស​ធ្ងន់​បំផុត សម្រាប់​ភិក្ខុ ឬ​ភិក្ខុនី​ក្នុង​ព្រះ​ពុទ្ធ​សាសនា (ព. វិ. ពុ.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បារម្ភ» មានន័យដូចម្ដេច ?


បារម្ភ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រ + អារម្ភ > ប្រារម្ភ; បា. ប + អារម្ភ > បារម្ភ តែមិនសូវដែលប្រទះឃើញប្រើ, ប្រែថា “សេចក្ដីផ្តួចផ្តើម, ការផ្ដើម, ការនាំអាទិ៍”) ដំណើរនឹកថប់ឬនឹកព្រួយជាមុន ។
ឧទាហរណ៍៖ ខ្ញុំ​មាន​បារម្ភ​ក្រែង​តែ​ការ​នុះ​នឹង​មិន​បាន​សម្រេច ។

                  ចួន​កាល​ប្រើ​ជា កិ. ក៏​មាន ។
ឧទាហរណ៍៖ អ្នក​កុំ​បារម្ភ​ឲ្យ​សោះ ការ​នុះ​មុខ​ជា​នឹង​សម្រេច​ជា​ប្រាកដ។

                  (ព. កា.) ។
ឧទាហរណ៍៖ អាពុក​បារម្ភ ក្រែង​កូន​មិន​ខំ ដូច​ពាក្យ​ប្ដេជ្ញា ហេតុ​នេះ​ចូរ​កូន​ឯង​ទាំងអស់​គ្នា កុំ​បាន​តែ​ថា ថា​ហើយ​ត្រូវ​ធ្វើ។ ការភ័យខ្លាចមិនដឹងមុខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បារមី» មានន័យដូចម្ដេច ?


បារមី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) គុណជាតិដ៏ល្អដែលបុគ្គលគួរបំពេញ (ម. ព. ទសបារមី ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បារទ» មានន័យដូចម្ដេច ?


បារទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. បារត) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បារត» មានន័យដូចម្ដេច ?


បារត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បារត ឬ បារទ; បា. បារទ) ធាតុរាវមួយប្រភេទ សម្បុរស្រដៀងនឹងសំណ, កាលបើត្រូវកម្តៅក៏ក្លាយបាត់ក្លិននិងរសជាតិដើមមួយរំពេច; ហៅក្លាយជា បរត ឬ បរទ ក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បារគូ» មានន័យដូចម្ដេច ?


បារគូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកដល់នូវត្រើយនៃវិទ្យា (ព្រាហ្មណ៍អ្នករៀនចេះចប់ត្រៃវេទ); អ្នកដល់នូវត្រើយគឺព្រះនិពា្វន ( ព្រះអរហន្ត ) ។ ពាក្យនេះ ខ្មែរយើងប្រើជាសម្តីហៅពួកព្រាហ្មណ៍អ្នកធ្វើរាជការក្នុងព្រះបរមរាជវាំង មានមុខក្រសួងខាងការចាំរក្សាថែទាំព្រះខ័នរាជ្យនិងទេវរូបផ្សេងៗ, ជាអ្នកសម្រេចកិច្ចដែលជាលទ្ធិព្រាហ្មណ៍ តាមរាជប្រពៃណីនៃព្រះមហាក្សត្រិយ៍រៀងរាល់ព្រះអង្គក្នុងកម្ពុជរដ្ឋ តាំងពីព្រេងនាយដរាបមកដល់សព្វថ្ងៃនេះ ។
ឧទាហរណ៍៖ ពួក​បារគូ​ផ្លុំ​ស័ង្ខ​ថ្វាយ​ជយ​មង្គល។បារគូ​បុរោហិត គឺ​បារគូ​ជា​រាជ​បុរោហិត ឬ​ជា​រាជ​គ្រូ​ក្នុង​រជ្ជកាល​បុរាណ​ព្រេង​នាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បារ» មានន័យដូចម្ដេច ?


បារ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាយ​យក​ចេញ។
ឧទាហរណ៍៖ បារ​អាចម៍​ដី។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បិសាច​ដែល​បន្លាច​កូន​ក្មេង​ឲ្យ​មមាល​ឃើញ​អ្វី​ៗ​ដែល​គួរ​ខ្លាច។
ឧទាហរណ៍៖ បារ​បន្លាច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយ​ស្រា» មានន័យដូចម្ដេច ?


បាយ​ស្រា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាយ​ដែល​គេ​ដាំ​សម្រាប់​ធ្វើ​ស្រា​ដោយ​ដាក់​ដំបែ (មេ​ស្រា) ទុក​រហូត​ដំ​ចេញ​ទឹក ហៅ​ទឹក​ថូ ឬ​ថូ​ស្រា គេ​ចាក់​ទឹក​បន្ថែម​ទើប​យក​ទៅ​បិត​ចំហុយ​យក​ញើស​កើត​បាន​ជា​ជាតិ​ស្រា។ ន័យ​មួយ​ទៀត ជា​ឈ្មោះ​ខ្នុរ​មួយ​ប្រភេទ​មាន​សាច់​ជ្រាយ​ក៏​ហៅ​ថា ខ្នុរ​បាយ​ស្រា​ដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយ​ម៉ាន» មានន័យដូចម្ដេច ?


បាយ​ម៉ាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម្សៅ​ ឬ​អង្ករ​ដំណើប​ដែល​រំងាស់​ឲ្យ​រលួយ​ស្អិត សម្រាប់​ប្រើ​ការ​លាប​បិទ​ក្រដាស​ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយ​ម៉ាត» មានន័យដូចម្ដេច ?


បាយ​ម៉ាត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ ស្លឹក​មាន​ក្លិន​ក្រអូប​ប្រហើរ; មាន ២ ប្រភេទ​គឺ បាយ​ម៉ាត​ស្រុក បាយ​ម៉ាត​ព្រៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយ័ន» មានន័យដូចម្ដេច ?


បាយ័ន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. បាយន “ការផឹកឬបៅ” ) ឈ្មោះប្រាសាទថ្មបុរាណមួយ ក្នុងកំពែងនគរធំ នៅក្នុងខែត្រសៀមរាប។ ពាក្យនេះប្រហែលជាកាលពីដើមហៅថា បយ៌ង្ក “បល័្លង្ក, ព្រះទែន” ( សំ. បយ៌ង្ក; បា.បល្លង្ក ) ក្លាយមកជា បញ្យង្ក ( ប័ញយង់ ) គឺប្រាសាទនុះជាទីតាំងបល្ល័ង្កតម្កល់ព្រះពុទ្ធរូបឬទេវរូបឬក៏ជាទីតម្កល់ព្រះទែនសម្រាប់ព្រះមហាក្សត្រិយ៍ឬបើពុំនោះជាទីតម្កល់ស្វេតច្ឆត្រសម្រាប់រាជ្យទេដឹង ?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយាស» មានន័យដូចម្ដេច ?


បាយាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បាយស ឬ បាយាស ) ឈ្មោះបាយចម្អិនលាយនឹងទឹកដោះគោ ព្រមទាំងគ្រឿងផ្សំមានតម្លៃផ្សេងៗ; មាន២យ៉ាងគឺ សោទកបាយាស បាយាសមានទឹក (បាយាសទឹក), និរុទកបាយាស បាយាសឥតទឹក ( បាយាសគោក ) ។ ( ច្រើនមានប្រើតែនៅប្រទេសឥណ្ឌាសម័យបុរាណ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយាប» មានន័យដូចម្ដេច ?


បាយាប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អារក្សទឹកសម្រាប់ពួកនេសាទមច្ឆជាតិគោរព ។
ឧទាហរណ៍៖ សែនបាយាប ។

                 ឈ្មោះបក្សីមួយប្រភេទ ពួកត្រសេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយអគោម័យ» មានន័យដូចម្ដេច ?


បាយអគោម័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាយ​អ​ដែល​យក​អាចម៍​គោ​ស្រស់​លាយ​នឹង​ដី​ដំបូក​នឹង​ចំបើង បូក​ជញ្ជាំង​ប្រដឹស​ ឬ​លញ់​លាន​បែន​បោក​ស្រូវ (ម. ព. គោម័យ ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយអ» មានន័យដូចម្ដេច ?


បាយអ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណុះ​ធាតុ ២ យ៉ាង​គឺ កំបោរ ខ្សាច់​លាយ​នឹង​ទឹក សម្រាប់​បូក​ការ​ដែល​ធ្វើ​ដោយ​ឥដ្ឋ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយឡុកបាយឡ» មានន័យដូចម្ដេច ?


បាយឡុកបាយឡ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ល្បែង​សម្រាប់​ក្មេង​តូច​ៗ​លេង​ដណ្ដាំ​ស្ល ។
ឧទាហរណ៍៖ បាយ​ឡុក​បាយ​ឡ ជា​ល្បែង​សម្រាប់​ឲ្យ​ក្មេង​តូច​ៗ​ជាប់​ចិត្ត​ចំពោះ​ការ​ចេះ​ចម្អិន​អាហារ។ បាយឡបាយឡុក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយឡី» មានន័យដូចម្ដេច ?


បាយឡី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កឹង ឬ​តូប​ធ្វើ​នៅ​កន្សៃ​ទូក​ថ្វែ ឬ​ទូក​ស្លា​ប៉ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយឡបាយឡុក» មានន័យដូចម្ដេច ?


បាយឡបាយឡុក


មានន័យថា ( ម. ព. បាយឡុកបាយឡ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយស្រី» មានន័យដូចម្ដេច ?


បាយស្រី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​គ្រឿង​មង្គល​ការ​អាពាហ៍​ពិពាហ៍​មាន​របៀប​ដាក់​បាយ​និង​ភោជនាហារ​ច្រើន​មុខ​ក្នុង​តៀប​ទាំង​គូ​ឆ្វេង​ស្ដាំ មាន​អ្នក​កាន់​ដាវ​រាំ​បើក​គ្រប​តៀប​ទាំង​នោះ ក្នុង​វេលា​ដែល​កូន​ប្រុស​ស្រី កំពុង​ក្រាប​ផ្ទឹម​គ្នា​ចង​ដៃ​សម្រេច​មង្គល​ការ ។
ឧទាហរណ៍៖  រាំ​បើក​បាយ​ស្រី (ម. ព. ជ័យ​សួស្ដិ៍ ក្នុង ព. ជ័យ ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយសី» មានន័យដូចម្ដេច ?


បាយសី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណាត់​ដើម​ចេក​មាន​ដោត​ជើង​ដាក់​បញ្ឈរ​មាន​រមូរ​ស្លឹក​ចេក​សណ្ឋាន​ម្រាម​ដៃ​ដោត​ជា​ថ្នាក់​ៗ មាន ៣ ថ្នាក់ ឬ ៥ ថ្នាក់ ៧ ថ្នាក់ ៩ ថ្នាក់ មាន​ដោត​ផ្កា​លាយ​ចម្រុះ មាន​ដាក់​បាយ​ព្រលឹង​ឬ​លាជ; ដែល​ហៅ​ថា បាយសី គឺ​បាយ​ស្រី ឬ​បាយសិរី តម្កល់​ត្រង់​ខាង​លើ​កំពូល បែប​នេះ​ហៅ​ថា បាយសី​ធំ; មាន​បាយសី​មួយ​បែប​ទៀត គេ​មូរ​ស្លឹក​ចេក​សណ្ឋាន​ម្រាម​ដៃ​ដោត​ខ្ទាស់​ភ្ជាប់​គ្នា​ដាក់​គង​លើ​មាត់​ចាន ហៅ​ថា បាយសី ប៉ាកឆាម (ស. ប៉ាក​ជាម អ. ថ. ប៉ាកឆាម, ប៉ាក “មាត់” + ជាម “ចាន​ជាម” = មាត់​ចាន); បាយសី​ទាំង​នេះ សម្រាប់​ដាក់​តាំង​ជា​គ្រឿង​បូជា ឬ​ជា​លំអ​ក្នុង​ពិធី​ជា​មង្គល​ផ្សេង​ៗ (ប្រើ​តាម​សណ្ដាប់​ស្រុក​ចំពោះ​តែ​អ្នក​ដែល​ត្រូវ​ការ​ចង់​ធ្វើ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយសិង្ឃាដក៍» មានន័យដូចម្ដេច ?


បាយសិង្ឃាដក៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សឹឃាដក ឬ សិង្ឃាដក; សំ. ស្រិង្គាតក “ផ្លូវឬអ្វីៗដែលមានសណ្ឋានដូចជាផ្លែក្រចាប់, ផ្លូវបែក ៣ ឬ ផ្លូវបែក ៤, ផ្លូវត្រឡែងកែង”) ឈ្មោះដុំបាយតូចៗបួនដុំដែលដាក់ទើរលើមាត់ឆ្នាំងដាំថ្នាំរំងាប់រោគ ប្រើជាគ្រឿងប្រសិទ្ធីថ្នាំឆ្នាំងឲ្យពូកែ (ប្រើតាមតម្រាគ្រូថ្នាំ) ។ ព. ទ. បុ. បាយសិង្ឃាដក៍ ហ៊ានប្រមាថកន្ទោងចំ និយាយអំពីគេថាឲ្យមនុស្សអ្នកតូចទាបខ្សត់ខ្សោយដែលហ៊ានចូលដណ្តឹងកូនស្រីអ្នកមានយសស័ក្ដិធំឬអ្នកមានទ្រព្យធនច្រើន, ពុំនោះដែលហ៊ានប្រទូស្តតតាំងនឹងអ្នកទាំងនោះ, គេប្រៀបដូចជាបាយសិង្ឃាដក៍ជារបស់ថោកទាបជាងកន្ទោងចំដែលសម្រាប់ដាក់ក្នុងទីខ្ពស់ ទីរុងរឿង ដូច្នោះឯង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយរមាស» មានន័យដូចម្ដេច ?


បាយរមាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាយរមាស ជាចុល្លព្រឹក្ស កម្ពស់ ២-៥ម ដុះក្នុងព្រៃស្រោង នៃប្រទេសកម្ពុជា លាវ​ និងវៀតណាមខាងត្បូង។ ស្លឹក ខ្ចីៗ និងផ្លែឆ្អិន ហើយអាចបរិភោគបាន។ ឈើអាចប្រើធ្វើបង្គោលរបង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយម៉ាន» មានន័យដូចម្ដេច ?


បាយម៉ាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម្សៅ ឬអង្ករដំណើបដែលរំងាស់ឲ្យរលួយស្អិត សម្រាប់ប្រើការលាបបិទក្រដាសជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយម៉ាត» មានន័យដូចម្ដេច ?


បាយម៉ាត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចមួយប្រភេទ ស្លឹកមានក្លិនក្រអូបប្រហើរ; មាន២ប្រភេទគឺ បាយម៉ាតស្រុក, បាយម៉ាតព្រៃ ។
ចុល្លព្រឹក្សស្ទើរវារ​ ស្ទើរដុះត្រង់ កម្ពស់ ១-២ម ច្រើនមាននៅទីវាលនៃព្រៃទ្វីបអាស៊ីក្តៅ។ ស្លឹកគេឈ្លីឱ្យក្លិនក្អូពដូចកាបូ (Camphrier)។ នៅប្រទេសខ្មែរយើងនិយមយកស្លឹកសម្រាប់ស្ពុង ដើម្បីអាយបាត់វិលមុខឈឺក្បាល។ អ្នកស្រែខ្លះគេយកស្លឹកស្រស់ដាក់ក្នុងត្រចៀក បណ្តេញសត្វសង្កើចឱ្យទៅឆ្ងាយពីខ្លួន។ គ្រូថ្នាំតែងយកស្លឹកធ្វើឱសថផ្សេងៗទៀត សម្រាប់រំងាប់ជំងឺគ្រុន កើតរមាស់ កើតមុន ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយព្រលឹង» មានន័យដូចម្ដេច ?


បាយព្រលឹង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាយ​ដំណើប​ដាក់​ក្នុង​ដូង​ខ្ចី ប្រើ​ក្នុង​ការ​មង្គល​កោរ​ជុក​ជាដើម​សម្រាប់​ឲ្យ​សាមី​ខ្លួន​អ្នក​ទទួល​មង្គល​បរិភោគ​ដោយ​សន្មត​ថា ចម្រើន​ព្រលឹង​ឲ្យ​មាន​សេចក្ដី​សុខ​យឺនយូរ (ធ្វើ​តាម​លទ្ធិ​ពា្រហ្មណ៍)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយបៀង» មានន័យដូចម្ដេច ?


បាយបៀង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោល​ពាក្យ​បញ្ឆិត​បញ្ឆៀង​ឬ​ដៀមដាម ជន្ល​ជន្លេញ​ឲ្យ​អ្នក​ម្ខាង​ដឹង ឲ្យ​អន់​ចិត្ត។
ឧទាហរណ៍៖ និយាយ​បាយ​បៀង​បញ្ឈឺ​ចិត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយបត្តបូរ» មានន័យដូចម្ដេច ?


បាយបត្តបូរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បត្ត + បូរ; សំ. បាត្រ + បូរ ) បាយបំពេញបាត្រ ( បាយរាប់បាត្រ ) ឬបាយសម្រាប់បំពេញបាត្រ គឺបាយដែលទាយកគេទុកបម្រុងនឹងថែមក្រែងភិក្ខុសង្ឃខ្វះខាតឆាន់មិនគ្រាន់ ។ ហៅម្យ៉ាងថា បាយបិតបូរ “បាយសម្រាប់បំពេញផលឲ្យប្រេត” គឺបាយដែលទាយកប្រគេនភិក្ខុសង្ឃ ហើយឧទិ្ទសផលបុណ្យជូនទៅបុគ្គលដែលចែកឋានទៅកាន់បរលោកហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយទា» មានន័យដូចម្ដេច ?


បាយទា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បណ្ណង្គជាតិមួយប្រភេទ ដុះអណ្តែតទឹកមិនហូរ ជារុក្ខជាតិមួយដុះរហ័សណាស់ តែក្នុងមួយអាទិត្យអាចទ្វេទម្ងន់ពី ១ ទៅ ២ បាន។ បណ្ណង្គជាតិនេះជាអាហារសម្រាប់សត្វទា។ គេយកវាធ្វើជីស្រស់ក៏បានដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយត្រៀមឈ្មោល» មានន័យដូចម្ដេច ?


បាយត្រៀមឈ្មោល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមនេះជាចុល្លព្រឹក្ស កម្ពស់ ១-៣ ម ដុះក្នុងព្រៃស្រោង នៃឧបទ្វីបឥណ្ឌូចិន និងកោះ Java ។ គ្រួខ្មែរយកស្លឹកត្រាំស្រាស ឲ្យនារីសម្រាលកូន ហើយផឹកជាថ្នាំកម្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយតម្រាំ» មានន័យដូចម្ដេច ?


បាយតម្រាំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាយ​ដែល​ដាក់​ត្រាំ​ក្នុង​ទឹក​អស់ ១ យប់ ​ហើយ​លាយ​បរិភោគ​ក្នុង​វេលា​ព្រឹក រាប់​ថា​ជា​អាហារ​នាំ​ឲ្យ​ត្រជាក់​ស្រួល​ខ្លួន តាម​ទម្លាប់​អ្នក​ត្រូវ​ការ​ប្រើ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយដំណើប, បន្លាស្អិត, សំប៉ុយ, សណ្តែកកំប៉ើយ» មានន័យដូចម្ដេច ?


បាយដំណើប, បន្លាស្អិត, សំប៉ុយ, សណ្តែកកំប៉ើយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិធំមានមែករឹង ដុះក្នុងព្រៃស្រោងនៃអាស៊ីផ្នែកក្តៅ។ ស្លឹកខ្ចី ធ្វើបន្លែ ឬរបោយបាន។ ផ្លៃសម្រាប់លាងសក់។ សំបកអាចស្ងោរជ្រលក់សំណាញ់។ ផ្លែគេប្រើជាថ្នាំច្រើនមុខណាស់ ដូចជា បូស, ស្រែង, ឃ្លង់។ គេផឹកទឹកត្រាំផ្លែ ធ្វើឲ្យលាមក ផ្លែជាគ្រឿងផ្សំថ្នាំសម្រាប់ព្យាបាលជំងឺតម្រងទឹកនោម និងប្លោកនោម។ សាច់នៃគ្រាប់ ពេលប្រឡេះគ្រាប់ចោល ជាឱសថធ្វើឲ្យនោមច្រើន និងធ្វើឲ្យក្អួត។ គ្រាប់ ជាថ្នាំ គេប្រើសម្រាប់សម្រួលនៃការសម្រាលកូន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយដំណើប (វល្លិ)» មានន័យដូចម្ដេច ?


បាយដំណើប (វល្លិ)


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាចុល្លព្រឹក្ស ជួនកាលជាវល្លិ មានបន្លាជាច្រើនវារឡើងដើមឈើជិ។ វល្លិបាយដំណើប ច្រើនដុះនៅជុំវិញទន្លេសាប ក្នុងវាលដីខ្សាច់ ដែលមានឧព្វេធទាប ក្នុងប្រទេសកម្ពុជា និងប្រទេសសៀម។ ស្លឹកខ្ចីៗ អាចធ្វើបន្លែ ឬរបោយបាន។ មែកធាងគេរើសដុតជាឧស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយដំណើប» មានន័យដូចម្ដេច ?


បាយដំណើប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្មៅ​ដើម​រឹង មាន​គ្រាប់​ល្អិត បើ​ត្រូវ​ទឹក​ស្អិត​ជាប់​គ្នា។ ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ​មាន​បន្លា​សណ្ឋាន​ស្រដៀង​នឹង​តម្ពក់ បើ​មុត​សាច់​មាន​ពិស​ចាប់​ពើត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយគំទឹក» មានន័យដូចម្ដេច ?


បាយគំទឹក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាយ​ដែល​ក្ដាំង​នៅ​ជាប់​នឹង​បាត​ឆ្នាំង គេ​ចាក់​ទឹក​ត្រាំ​ក្នុង​ឆ្នាំង​ឲ្យ​រីក​ជ្រាយ​របើក​ចេញ​ពី​បាត​ឆ្នាំង អាច​កាយ​យក​បាន​ដោយ​ស្រួល។ បាយក្ដាំងគំទឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយខុំ» មានន័យដូចម្ដេច ?


បាយខុំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ល្បែង​មាន​រន្ធ ១០ ក្នុង​ឈើ​មាន​សណ្ឋាន​ស្រដៀង​នឹង​ពង​ក្រពើ មាន​គ្រាប់ ៤២ ដាក់​ក្នុង​រន្ធ ហៅ​ថា ក្បាល​មឿង ឬ​ក្បាល​ជីមឿង ទាំង​ពីរ​ខាង ក្នុង ១ រន្ធ​ដាក់​គ្រាប់ ៥ (ជា ១០) រន្ធ​ជា​បរិវារ ៨ ទៀត​ក្នុង ១ រន្ធ​ៗ ដាក់​គ្រាប់​បួន​ៗ (ជា​៣២); ពួក​ក្មេង​ដែល​គ្មាន​ឈើ​ធ្វើ​ក្ដារ​បាយ​ខុំ​នោះ នាំ​គ្នា​ធ្វើ​រន្ធ​កាយ​លេង​ផ្ទាល់​នឹង​ដី។
ឧទាហរណ៍៖ ពួក​ក្មេង​លេង​បាយ​ខុំ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយខុន» មានន័យដូចម្ដេច ?


បាយខុន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បទ​ភ្លេង​ខ្មែរ​មួយ​មេ សម្រាប់​លេង​ក្នុង​មង្គល​ការ​អាពាហ៍​ពិពាហ៍ គឺ​លេង​នៅ​វេលា​ដែល​កូន​ប្រុស​ស្រី​ក្រាប​ផ្ទឹម​គ្នា​ឲ្យ​ពួក​ញាតិ​ចង​ដៃ។
ឧទាហរណ៍៖ ភ្លេង​បាយ​ខុន ឬ​ភ្លេង​បាយ​ខុន​ចង​ដៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយក្អែក» មានន័យដូចម្ដេច ?


បាយក្អែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្ដារ​បណ្ដុះ​ជា​រាន​នៅ​ត្រង់​កន្សៃ​ទូក​ធំ​ៗ ឬ​រាន​ដែល​ធ្វើ​នៅ​ត្រង់​ពាក់​កណ្ដាល់​ដង​ទង់​ធំ​ៗ​ខ្ពស់​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយក្រៀមញី» មានន័យដូចម្ដេច ?


បាយក្រៀមញី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សម្យ៉ាង កំពស់ 2-6ម ដុះលើដីវាលនៃឧបទ្វីបឥណ្ឌូចិន។ ផ្លែបរិភោគបាន។ សំបកសម្រាប់ធ្វើចំណងផ្សេងៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយក្រៀម» មានន័យដូចម្ដេច ?


បាយក្រៀម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាយ​ដែល​ហាល​ស្ងួត​ក្រៀម។ ឈ្មោះ​ថ្ម​ក្រួស​សម្បុរ​ក្រហម​ជាំ កើត​មាន​នៅ​ក្នុង​ដី​ដោយ​អន្លើ​ៗ សាច់​ផុយ​ងាយ​វាយ​សំពង​បំបែក​ក៏​មាន សាច់​រឹង​ស្រួយ​ក៏​មាន សាច់​រឹង​ក្ដាំង​ជា​ដុំ​ធំ​ៗ​ក៏​មាន។
ឧទាហរណ៍៖ ថ្ម​បាយ​ក្រៀម។

                  គុម្ពព្រឹក្សស្ទើវារ កំពស់ ១ម ដុះក្នុងព្រៃស្រោងប្រទេសឥណ្ឌា សេរីលង្កា និងឥណ្ឌូចិន។ គ្រូថ្នាំបុរាណយកឫស ធ្វើថ្នាំរម្ងាប់រោគបូសទ្រនិច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយក្រញេញ» មានន័យដូចម្ដេច ?


បាយក្រញេញ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បាយក្រញិញ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយក្រញិញ» មានន័យដូចម្ដេច ?


បាយក្រញិញ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ។ បាយក្រញេញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយក្តាំង-បាយក្រៀម» មានន័យដូចម្ដេច ?


បាយក្តាំង-បាយក្រៀម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង មានកម្ពស់១-២ម ដុះក្រោមឈើធំៗក្នុងព្រៃក្រាស់នៃប្រទេសឥណ្ឌា និងឥណ្ឌូចិន។ ពេលខ្លះគេដាំជាលម្អ ដោយផ្កាពណ៌ក្រហម។ គេស្ងោរឫសផឹកដើម្បីរំងាប់រោគចុកពោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយក្ដាំងធំ» មានន័យដូចម្ដេច ?


បាយក្ដាំងធំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្ស កម្ពស់ ១-៤ម ដុះក្រោមម្លប់ឈើធំៗ ក្នងព្រៃក្រាស់នៃឧបទ្វីបឥណ្ឌូចិន និងលើកោះ Andamanពេលខ្លះ ជាដំណាំលំអសួន ផ្កាមានពណ៌ស ។ ឫសវាសម្រាប់ឆុងផឹកចាងថ្នាំលើកកម្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយក្ដាំងគំទឹក» មានន័យដូចម្ដេច ?


បាយក្ដាំងគំទឹក


មានន័យថា ( ម. ព. បាយគំទឹក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយក្ដាំង» មានន័យដូចម្ដេច ?


បាយក្ដាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាយ​ដែល​ក្ដាំង​ជាប់​នៅ​បាត​ឆ្នាំង បាត​ខ្ទះ មាន​ក្លិន​ឆ្ងុយ។ ឈ្មោះ​ឈើ​តូច​មួយ​ពួក ដើម​ទន់​ផ្កា​ក្រហម​ក្រមៅ​ក៏​មាន ក្រហម​ព្រឿង​ៗ​ក៏​មាន ទ្រង់ទ្រាយ​ស្រដៀង​នឹង​បន្ទះ​បាយ​ក្ដាំង​តូច​ៗ។ ក្ដាំងបាយ។
ម្រើម​ព្រះ​យ៉ាង​តូច ខ្លួន​សំប៉ែត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយកក» មានន័យដូចម្ដេច ?


បាយកក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាយ​ដែល​សល់​កក​នៅ​ក្នុង​ឆ្នាំង រំលង​ពេល ។
ឧទាហរណ៍៖ ស៊ី​បាយ​កក​ស្រូប​ទឹក។

                  ចុល្លព្រឹក្សម៉្យាងកម្ពស់ពី ១ -២ ម ដុះក្នុងព្រៃមាត់សមុទ្រខ្មែរ និងវៀតណាម។
ឧទាហរណ៍៖ គេចូលចិត្តបរិភោគផ្លែបាយកកណាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាយ» មានន័យដូចម្ដេច ?


បាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភោជនាហារ​ដែល​ចម្អិន​ដោយ​អង្ករ​ស្ងោរ​រំងាស់​ហើយ​សម្រិត ឬ​សង្កត់​យក​ទឹក​ចេញ​រួច​ផ្ងំ​ឲ្យ​ងំ :
ឧទាហរណ៍៖ បាយ​ខ្សាយ បាយ​ដំណើប ។ បរិភោគ​បាយ ពីសា​បាយ ហូប​បាយ ទទួល​ទាន​បាយ អាស្រ័យ​បាយ ស៊ី​បាយ ជា​ពាក្យ​ហៅ​ដោយ​សរុប​រួម​ការ​បរិភោគ​ភោជនាហារ​មាន​បាយ​ជាដើម ក្នុង​វេលា​មួយ​តាម​ពេល​កំណត ។ ដាំ​បាយគឺ​ចម្អិន​បាយ : ដាំ​បាយ ត្រូវ​ដាក់​អង្ករ​និង​ទឹក​លៃ​ស្មាន​ឲ្យ​ល្មម កុំ​ផាត់​ទឹក​បាយ​ចោល​ព្រោះ​ការ​ផាត់​បាយ​នាំ​ឲ្យ​បាយ​មាន​ឱជារស​ខ្សោយ (ពាក្យ​ទំនើប​ថា នាំ​ឲ្យ​ខូច​វីតាមីន)។ ម. ព. វីតាមីន ទៀត​ផង។ បាយ នេះ​ជា ន. ប៉ុន្តែ​ខ្មែរ​យើង​ប្រើ​ក្នុង​អត្ថន័យ​សាមញ្ញ​ជា កិ. ថា បរិភោគ ស៊ី ដោយ​រួបរួម​ជា​ការ​បរិភោគ​ភោជនាហារ​ក្នុង​ពេល, ច្រើន​និយាយ​ដោយ​ខ្លី​ថា : អ្នក​ទាំងអស់​គ្នា បាយ​ហើយ​ឬ​នៅ ? ទៅ​បាយ​ឯណា ?; ម៍​បាយ​ជាមួយ​គ្នា ! ។ល។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះក្រយាស្ងោយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាម៉ាកូ» មានន័យដូចម្ដេច ?


បាម៉ាកូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ម៉ាលី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាមោជ្ជ» មានន័យដូចម្ដេច ?


បាមោជ្ជ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រាមោទ្យ ) សេចក្ដីរីករាយ, សេចក្ដីពេញចិត្តខ្លាំង ។
ឧទាហរណ៍៖ មាន​បីតិ​បាមោជ្ជ​ពន់ពេក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាមោក្ខ» មានន័យដូចម្ដេច ?


បាមោក្ខ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ប្រមុខ្យ ) ដែលជាប្រធាន, ជាមេ, ជាអ្នកនាំមុខ, ជាអ្នកនាំអាទិ៍ ( ប្រើជា ប្រមុខ្យ ( ប្រមុខ ) ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាភ្នំ» មានន័យដូចម្ដេច ?


បាភ្នំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ខែត្រ​មួយ​ក្នុង​កម្ពុជ​រដ្ឋ សព្វ​ថ្ងៃ​នេះ​តាំង​ជា​ស្រុក ហៅ​ថា ស្រុក​បាភ្នំ នៅ​ក្នុង​ខែត្រ​ព្រៃវែង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាពួន» មានន័យដូចម្ដេច ?


បាពួន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ប្រាសាទ​ថ្ម​បុរាណ​មួយ​នៅ​ក្នុង​កំពែង​នគរ​ធំ ក្នុង​ខែត្រ​សៀមរាប; តាម​ឈ្មោះ​ដើម​ថា ហេមាទ្រិ “ភ្នំ​មាស” (ម. ព. នេះ​ទៀត​ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាបាន» មានន័យដូចម្ដេច ?


បាបាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ស្វាស៊ីឡង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាបាដុស» មានន័យដូចម្ដេច ?


បាបាដុស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស បាបាដុស, (រាជធានី/​រដ្ឋធានី) ព្រីដថោន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាបា» មានន័យដូចម្ដេច ?


បាបា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផលកើតពីអាស៊ីទស្រោចលើសាច់គោចិញ្ច្រាំ​ ។
ផលកើតពីអាស៊ីទស្រោចលើសាច់គោចិញ្ច្រាំ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាបមិត្រ» មានន័យដូចម្ដេច ?


បាបមិត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បាបមិត្ត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាបមិត្ត» មានន័យដូចម្ដេច ?


បាបមិត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ឬ សំ.) មិត្រអាក្រក់ គឺមិត្រដែលនាំឲ្យខូចខាតប្រយោជន៍, នាំឲ្យមានសេចក្ដីវិនាសផ្សេងៗ ។
ឧទាហរណ៍៖ កុំសេពគប់នឹងបាបមិត្ត ។ ព. ផ្ទ. កល្យាណមិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាបធម៌» មានន័យដូចម្ដេច ?


បាបធម៌


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បាបធម្ម ) ធម៌លាមក, អាក្រក់ គឺសភាវៈដែលជាជំនួយចិត្ត នាំចិត្តឲ្យហ៊ានធ្វើអំពើអាក្រក់ ដូចយ៉ាងសេចក្តីច្រណែនឈ្នានីស, ឥតអៀនខ្មាស ឥតរាងរអាទៅរកអំពើអាក្រក់ ជាដើម ។
សភាវៈជាជំនួយចិត្ត ដែលប្រទាញទៅរកតែអំពើអាក្រក់ ឥតអៀនខ្មាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាបចិត្ត» មានន័យដូចម្ដេច ?


បាបចិត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) ចិត្តបាប គឺចិត្តលាមក, អាក្រក់ ។

                      ចិត្តដែលប្រទាញទៅរកតែអំពើពាល អាក្រក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាបគ្រោះ» មានន័យដូចម្ដេច ?


បាបគ្រោះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បាបគ្រហ; បា. បាបគ្គហ ) គ្រោះអាក្រក់, គ្រោះកាច ។ ព. ផ្ទ. សោមគ្រោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាបកម្ម» មានន័យដូចម្ដេច ?


បាបកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បាបកម៌ន៑ ) អំពើអាក្រក់ ។ ព. ផ្ទ. បុញ្ញកម្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បាប» មានន័យដូចម្ដេច ?


បាប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើ​លាមក អាក្រក់ ពុំ​ប្រសើរ ។
ឧទាហរណ៍៖ ធ្វើ​បាប បាន​បាប ខ្លាច​បាប។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា.) ដែលលាមក, អាក្រក់, ពុំប្រសើរ ។
ឧទាហរណ៍៖ ចិត្ត​បាប អំពើ​បាប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បានីយៈ» មានន័យដូចម្ដេច ?

បានីយៈ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលគេគប្បីផឹក, ដែលគួរផឹកបាន, ដែលសម្រាប់ផឹក ។ ន. ទឹកដែលគួរផឹកបាន, ទឹកសម្រាប់ផឹក។ បានីយដ្ឋាន (ប៉ាន៉ីយ៉ាត់-ឋាន) ផ្ទះឬទីកន្លែងនៃគ្រឿងផឹក, ទីលក់គ្រឿងផឹកផ្សេងៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បានីយដ្ឋាន» មានន័យដូចម្ដេច ?


បានីយដ្ឋាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែងលក់គ្រឿងភេសជ្ជៈ ដែលមនុស្សច្រើនតែឈរផឹកនៅតុវែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បានីយ-ភោជនីយដ្ឋាន» មានន័យដូចម្ដេច ?


បានីយ-ភោជនីយដ្ឋាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បានីយដ្ឋានដែលមានលក់ម្ហូបចំណីផង ដូចយ៉ាង ផ្ទះដុងគីង នៅវិថីព្រះអង្គឌួង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បានីយ» មានន័យដូចម្ដេច ?


បានីយ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.) ដែល​គេ​គប្បី​ផឹក ដែល​គួរ​ផឹក​បាន ដែល​សម្រាប់​ផឹក។
?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ទឹក​ដែល​គួរ​ផឹក​បាន ទឹក​សម្រាប់​ផឹក។ បានីយដ្ឋាន (ប៉ាន៉ីយ៉ាត់-ឋាន) ផ្ទះ​ ឬ​ទី​កន្លែង​នៃ​គ្រឿង​ផឹក ទី​លក់​គ្រឿង​ផឹក​ផ្សេង​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖