Posted on Leave a comment

តើពាក្យ «តំបន់វប្បធម៌ និងសាសនា» មានន័យដូចម្ដេច ?


តំបន់វប្បធម៌ និងសាសនា


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ដែលមានមុខងារចម្បង សម្រាប់សាងសង់សំណង់ ដែលបម្រើដល់វិស័យប្រវត្តិសាស្រ្ត សិល្បៈ វប្បធម៌ និងសាសនា ដូចជា ប្រាសាទ វត្តអារាម វិហារសាសនា សាលារៀន សារមន្ទីរ ទីលានកីឡា កន្លែងសិប្បកម្មចម្លាក់ សាលាឆទាន ពុទ្ធិកសាកលវិទ្យាល័យ។ល។ តំបន់នេះមានផលធៀបផ្ទៃក្រឡាបាតសំណង់ធៀបនឹងដីឡូត៍ និងមានសន្ទស្សន៍ប្រើប្រាស់ដី កំណត់ដោយអនុក្រឹត្យនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់លំហសាធារណៈ និងផ្ទៃបៃតង» មានន័យដូចម្ដេច ?


តំបន់លំហសាធារណៈ និងផ្ទៃបៃតង


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ដែលមានមុខងារ សម្រាប់បម្រើដល់ការសម្រាក ការលំហែ ការកម្សាន្ត និងពិធីសាធារណៈនានា ដូចជា ឧទ្យាន សួនច្បារ សួនសត្វ សួនកុមារ កន្លែងក្មេងលេង សួនយុវជន សួនមនុស្សចាស់។ល។ ដែលត្រូវបានរៀបចំ និងសាងសង់ សម្រាប់បម្រើដល់សាធារណជន។ តំបន់នេះមានផលធៀបផ្ទៃក្រឡាបាតសំណង់ធៀបនឹងដីឡូត៍ និងមានសន្ទស្សន៍ប្រើប្រាស់ដី កំណត់ដោយអនុក្រឹត្យនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់រ៉ាមសារ» មានន័យដូចម្ដេច ?


តំបន់រ៉ាមសារ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ដីសើមដែលគេចាត់ទុកថា ជាតំបន់មានសារៈសំខាន់ផ្នែកអេកូឡូស៊ី ឬជីវៈចម្រុះជាលក្ខណៈអន្តរជាតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់រួចពន្ធ» មានន័យដូចម្ដេច ?


តំបន់រួចពន្ធ


?ថ្នាក់ពាក្យជា គយ
មានន័យថា តំបន់បង្កើតឡើងដោយរាជរដ្ឋាភិបាល ដែលទំនិញនាំចូលពុំមែនជាកម្មវត្ថុ នៃការជាប់ពន្ធនិងអាករក្រោមលក្ខខណ្ឌកំណត់ច្បាស់លាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់រាលឆ្លងសមាសភាពចង្រៃ» មានន័យដូចម្ដេច ?


តំបន់រាលឆ្លងសមាសភាពចង្រៃ


?ថ្នាក់ពាក្យជា គយ
មានន័យថា តំបន់កំពុងមានការរាលឆ្លងសមាសភាពចង្រៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់រណប» មានន័យដូចម្ដេច ?


តំបន់រណប


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់មួយប្លុកស្ថិតនៅចន្លោះផ្លូវសាធារណៈ តាមបណ្ដោយឆ្នេរសមុទ្រ និងផ្លូវស្របបន្ទាប់មួយទៀត ដែលស្ថិតក្នុងទិសខាងដីគោក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់រដ្ឋបាល និងសេវាសាធារណៈ» មានន័យដូចម្ដេច ?


តំបន់រដ្ឋបាល និងសេវាសាធារណៈ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ដែលមានមុខងារចម្បង សម្រាប់សាងសង់សំណង់ដែលបម្រើដល់វិស័យរដ្ឋបាល និងសេវាសាធារណៈ ដូចជា ទីស្ដីការក្រសួង ស្ថាប័ន មន្ទីរ អង្គភាព សាលារាជធានី សាលាខេត្ត សាលាក្រុង សាលាស្រុក ខណ្ឌ សាលាឃុំ សង្កាត់ សាលារៀន មន្ទីរពេទ្យ បណ្ណាល័យ មណ្ឌលសុខភាព ប្រៃសណីយ៍។ល។ តំបន់នេះមានផលធៀបផ្ទៃក្រឡាបាតសំណង់ធៀបនឹងដីឡូត៍ និងមានសន្ទស្សន៍ប្រើប្រាស់ដី កំណត់ដោយអនុក្រឹត្យនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ព្រៃឈើ» មានន័យដូចម្ដេច ?


តំបន់ព្រៃឈើ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ផ្ទៃព្រៃឈើ និងគម្របព្រៃឈើ ដែលត្រូវការពារ ថែរក្សា និងដាំបន្ថែម ដូចជា ព្រៃស្រោង ព្រៃរបោះ ព្រៃការពារ ព្រៃអភិរក្ស ព្រៃលិចទឹក។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ពាក់កណ្តាលស្ងួតហែង» មានន័យដូចម្ដេច ?


តំបន់ពាក់កណ្តាលស្ងួតហែង


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា តំបន់ដែលរារាំងការលូតលាស់របស់រុក្ខជាត់ ដោយសារបរិមាណទឹកនៅមានកម្រិត បណ្តាលឲ្យរដូលកាលដាំដុះនៅតំបន់នោះមានរយះពេលខ្លី ឯផលិតកម្មរវាងឆ្នាំនីមួយៗមានការប្រែប្រួលខ្លាំង។ តំបន់នេះមានរបាយកំណកអាកាស (ទឹក ភ្លៀង ព្រិល) ប្រចាំឆ្នាំពីឆ្នាំ ៣០០ ដល់ ៨០០ មិល្លីម៉ែត្រ អាស្រ័យលើភ្លៀងធ្លាក់សរទរដូវ និងសិសិរដូវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ផលិតកែច្នៃនាំចេញ» មានន័យដូចម្ដេច ?


តំបន់ផលិតកែច្នៃនាំចេញ


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា តំបន់នៃសកម្មភាពឧស្សាហកម្ម និងសកម្មភាពដទៃទៀតដែលពាក់ព័ន្ធនឹងការផលិត ការកែច្នៃទំនិញសម្រាប់បម្រើតែការនាំចេញប៉ុណ្ណោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ប្រើប្រាស់ដោយចីរភាព» មានន័យដូចម្ដេច ?


តំបន់ប្រើប្រាស់ដោយចីរភាព


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់គ្រប់គ្រង ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការគ្រប់គ្រង ការអភិវឌ្ឍតំបន់ការពារធម្មជាតិផ្ទាល់ និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច។ តំបន់ប្រើប្រាស់ដោយចីរភាព រួមមាន៖ ▪តំបន់អភិរក្សវប្បធម៌ជាតិ និងបេតិកភណ្ឌ ▪តំបន់ទេសចរណ៍ធម្មជាតិ ▪តំបន់អភិរក្សសត្វព្រៃ និងសេវាកម្សាន្ត ▪តំបន់ស្ដារធនធានជីវៈចម្រុះ ▪សហគមន៍តំបន់ការពារធម្មជាតិ ▪តំបន់រុក្ខឧទ្យាន ▪តំបន់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ប្រព័ន្ធធារាសាស្រ្ត អាងស្ដុកទឹក វារីអគ្គិសនី បង្គោលចរន្តអគ្គិសនី ▪តំបន់ភូគព្ភសាស្រ្ត ▪តំបន់អាជីវកម្មជ័ររុក្ខជាតិ អនុគ្រោះដល់បរិស្ថានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ និងតំបន់ជុំវិញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ប្រើប្រាស់ច្រើនយ៉ាង» មានន័យដូចម្ដេច ?


តំបន់ប្រើប្រាស់ច្រើនយ៉ាង


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ក្នុងដែនដីគោក និង/ឬដែនទឹក ដែលក្នុងនោះមានសម្បូរដោយប្រព័ន្ធធម្មជាតិដែលពុំទាន់រងការបំផ្លិចបំផ្លាញ និងដែលតម្រូវឱ្យមានសកម្មភាពគ្រប់គ្រង ដើម្បីធានាការការពារ និងការថែទាំធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីសម្រាប់ពេលយូរអង្វែង។ ទន្ទឹមនឹងនោះដែរ អាចផ្ដល់ផលិតផលនិងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់តាមតម្រូវការរបស់សហគមន៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់បេតិកភណ្ឌធម្មជាតិ» មានន័យដូចម្ដេច ?


តំបន់បេតិកភណ្ឌធម្មជាតិ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ក្នុងដែនដីគោក និង/ឬដែនទឹក ដែលតំបន់នោះ មានលក្ខណៈពិសេសពីធម្មជាតិ ឬពាក់កណ្ដាលកែច្នៃធម្មជាតិ និងមានតម្លៃលេចធ្លោ ឬប្លែកពីគេ ដោយសារតំបន់នោះមានដោយកម្រ មានគុណភាពជាតំណាងឱ្យប្រព័ន្ធធម្មជាតិនានា ឬមានគុណភាពខាងផ្នែកសោភ័ណភាព ឬសារៈសំខាន់ខាងផ្នែកវប្បធម៌។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ធនធានទឹក» មានន័យដូចម្ដេច ?


តំបន់ធនធានទឹក


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ផ្ទៃទឹក និងប្រភពទឹកដែលត្រូវថែរក្សា និងការពារ ដូចជា សមុទ្រ ទន្លេ ព្រែក ស្ទឹង អូរ ប្រឡាយ បឹង ទំនប់ សំណង់ធារាសាស្រ្ត។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ទ្រនាប់» មានន័យដូចម្ដេច ?


តំបន់ទ្រនាប់


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. តំបន់ព័ទ្ធជុំវិញតំបន់ស្នូល ដែលគ្របដណ្ដប់ដោយព្រៃលិចទឹកគ្រប់ប្រភេទ។ ២. ជម្រករដូវប្រាំងដ៏ពិសិដ្ឋរបស់ពពួកមេពូជត្រីស ឬត្រីទន្លេ និងប្រភេទត្រីប្រចាំតំបន់ ដែលទម្លាប់មកសម្ងំលាក់ខ្លួន ដើម្បីវិវឌ្ឍក្រពេញបន្តពូជ។ ជាទូទៅតំបន់នេះសម្បូរទៅដោយផ្ទាំងថ្មរកេតរកូត ព្រៃលិចទឹក កន្លែងដុះសារាយខ្មៅជាចំណីបន្ថែមរបស់ត្រីមេពូជ អន្លង់ជ្រៅៗ និងឆ្នេរខ្សាច់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ទេសចរណ៍» មានន័យដូចម្ដេច ?


តំបន់ទេសចរណ៍


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានជ្រើសរើសរៀបចំ និងអភិវឌ្ឍបម្រើគោលបំណង និងសកម្មភាពទេសចរណ៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ទឹកជួរ» មានន័យដូចម្ដេច ?


តំបន់ទឹកជួរ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា កន្លែងដែលមានថ្មរកេតរកូត នៅទន្លេមេគង្គលើ កាំពី ពីខេត្តក្រចេះទៅព្រំប្រទល់ប្រទេសឡាវដែលមានអន្លង់ជ្រៅៗ ដែលបំលែងចរន្តទឹកឱ្យលឿន រួមទាំងរុក្ខជាតិលិចទឹក ដូចជា ព្រៃអញ្ចែងជាដើម ដែលជាជម្រក និងជាកន្លែងពងកូន នៃមេត្រីពូជ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ឋបនីយជីវមណ្ឌល» មានន័យដូចម្ដេច ?


តំបន់ឋបនីយជីវមណ្ឌល


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់តំណាងឱ្យប្រព័ន្ធអេកូឡូស៊ីមានសារៈសំខាន់ និងពុំរងនូវការខូចខាតខ្លាំង ហើយព័ទ្ធជុំវិញទៅដោយតំបន់ប្រើប្រាស់ដោយនិរន្តរភាព ដែលអនុញ្ញាតឱ្យមានសកម្មភាពមនុស្សក្នុងកម្រិតមួយជាកំណត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ដែលទទួលរងនូវការប្រើប្រាស់ច្រើនមុខ» មានន័យដូចម្ដេច ?


តំបន់ដែលទទួលរងនូវការប្រើប្រាស់ច្រើនមុខ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ដែលផ្ដល់នូវភាពស្ថិតស្ថេរលើប្រភពទឹក ព្រៃឈើ សត្វព្រៃ ត្រី វាលស្មៅ និងការកម្សាន្ត ដែលតម្រូវឱ្យមានការអភិវឌ្ឍ អភិរក្សធម្មជាតិ ក្នុងគោលដៅចម្បងនៃសកម្មភាពសេដ្ឋកិច្ច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ដីសើម» មានន័យដូចម្ដេច ?


តំបន់ដីសើម


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់មានលក្ខណៈជាវាលភក់ វាលល្បាប់ តំបន់មានរុក្ខជាតិពុករលួយ ទីដែលមានទឹកក្នុងលក្ខណៈធម្មជាតិ ឬសិប្បនិម្មិត តំបន់មានទឹកលិចជាអចិន្រ្តៃយ៍ ឬតាមរដូវ ឬទឹកនឹង ឬទឹកហូរ ឬទឹកភ្លាវ រួមទាំងតំបន់សមុទ្រដែលមានជម្រៅមិនលើសពី ៦ ម៉ែត្រ ក្នុងពេលទឹកនាចទាបបំផុត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ជំនួបអន្តរត្រូពិក» មានន័យដូចម្ដេច ?


តំបន់ជំនួបអន្តរត្រូពិក


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា តំបន់សម្ពាធទាបនៅក្បែរអេក្វាទ័រ ជាកន្លែងដែលខ្យល់មកពីភាគឦសានជួបនឹងខ្យល់ពីអាគ្នេយ៍។នៅពេលដែលខ្យល់ទាំងនេះជួបគ្នា ខ្យល់សើមត្រូវបានរុញច្រានចេញឡើងលើ ជាហេតុនាំឲ្យមានកំណក់អាកាសខ្លាំង និងប្រែប្រួលទៅតាមរដូវកាល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ឆ្នេរសមុទ្រ» មានន័យដូចម្ដេច ?


តំបន់ឆ្នេរសមុទ្រ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ដីគោកដែលស្ថិតនៅជាប់សមុទ្រ និងទទួលរងឥទ្ធិពល នៃសមុទ្រមាននៅខេត្តកំពត កោះកុង ក្រុងព្រះសីហនុ និងក្រុងកែប ដោយរួមបញ្ចូលទាំងបូរណភាពដែនសមុទ្រ ដែលលាតសន្ធឹងដល់ព្រំប្រទល់តំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ព្រះរាជាណាចក្រកម្ពុជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់គ្មានថង់ប្លាស្ទិក» មានន័យដូចម្ដេច ?


តំបន់គ្មានថង់ប្លាស្ទិក


?ថ្នាក់ពាក្យជា គយ
មានន័យថា ទីតាំងដែលត្រូវបានហាមឃាត់ការប្រើប្រាស់ថង់ប្លាស្ទិកគ្រប់ប្រភេទរួមមាន៖ តំបន់អភិរក្សជីវៈចម្រុះ តំបន់ឧទ្យានធម្មជាតិ តំបន់ដងទន្លេនិងច្រាំងទន្លេ តំបន់បឹង ស្រះ ត្រពាំង តំបន់សមុទ្រនិងមាត់សមុទ្រ តំបន់សួនច្បារសាធារណៈ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់គ្មានថង់ប្លាសស្ទិក» មានន័យដូចម្ដេច ?


តំបន់គ្មានថង់ប្លាសស្ទិក


?ថ្នាក់ពាក្យជា គយ
មានន័យថា ទីតាំងដែលត្រូវបានហាមឃាត់ការប្រើប្រាស់ថង់ប្លាស្ទិកគ្រប់ប្រភេទរួមមាន៖ តំបន់អភិរក្សជីវៈចម្រុះ តំបន់ឧទ្យានធម្មជាតិ តំបន់ដងទន្លេនិងច្រាំងទន្លេ តំបន់បឹង ស្រះ ត្រពាំង តំបន់សមុទ្រនិងមាត់សមុទ្រ តំបន់សួនច្បារសាធារណៈ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់គម្រោង» មានន័យដូចម្ដេច ?


តំបន់គម្រោង


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា តំបន់ដែលរួមបញ្ចូលនូវតំបន់អនុវត្តគម្រោង ដែលក្នុងនោះសកម្មភាពគម្រោងដូចជា ការអភិវឌ្ឃសហគមន៏ និងជម្រើសនៃការចិញ្ចឹមជីវិតរបស់ប្រជាជនមានឥទ្ធិដោយផ្ទាល់ទៅលើដីនិងធនធានដែលពាក់ព័ន្ធ។ ប្រសិនបើមានការប្រើប្រាស់វិធីសាស្ត្រតាមកម្មវិធី តំបន់គម្រោងត្រុវរួមបញ្ចូលតំបន់អនុវត្តគម្រោងប្រកបដោយសក្តានុពលទាំងអស់ដូចជា តំាបន់ដីថ្មីដែលមានសក្តានុពលទាំងអស់ក្នុងនឡសកម្មភាពគម្រោងត្រូវបានអនុវត្តនៅពេលអនាគត បន្ទាប់ពីមានការផ្តល់សុពលភាពដំបូង ក្នុងគោលបំណងបង្កើតអត្ថប្រយោជន៏អាកាសធាតុពិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ខ្សត់អុកស៊ីសែន» មានន័យដូចម្ដេច ?


តំបន់ខ្សត់អុកស៊ីសែន


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា តំបន់ក្នុងមហាសមុទ្រនិងបឹងដែលអុកស៊ីសែនមានកម្រិតទាបបំផុតដោយសារវត្តមានសារធាតុចិញ្ចឹមច្រើសហួសកម្រិតបណ្តាលមកពីសកម្មភាពមនុស្ស និងកត្តាដទៃទៀតដែលនាំឲ្យបាត់បងអុកស៊ីសែនចាំបាច់សម្រាប់ទ្រទ្រង់ជីវិតសារពាង្គកាយនៅជិតបាតសមុទ្រនិងនៅបាតសមុទ្រ ឬបឹង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់កិច្ចសន្យា» មានន័យដូចម្ដេច ?


តំបន់កិច្ចសន្យា


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់នៃប្លុកស្វែងរុករក និងដែលបង្រួម ដោយការប្រគល់ផ្ទៃក្រឡាសងមកវិញ ដូចមានចែងក្នុងមាត្រា១៦ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ការពារធម្មជាតិថ្នាក់ខេត្ត-ក្រុង» មានន័យដូចម្ដេច ?


តំបន់ការពារធម្មជាតិថ្នាក់ខេត្ត-ក្រុង


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ដីគោក ទឹកសាប សមុទ្រ កោះ ដែលត្រូវបានការពារ គ្រប់គ្រងក្នុងគោលបំណងការពារ និងអភិរក្សធនធានជីវៈចម្រុះ ប្រពៃណី វប្បធម៌ ជំនឿ សាសនា ដែលមាននៅក្នុងតំបន់នោះ និងប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ការពារធម្មជាតិ» មានន័យដូចម្ដេច ?


តំបន់ការពារធម្មជាតិ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. តំបន់នៃដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ រួមមាន៖ ដែនដីគោក ឬដែនទឹក រួមទាំងឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅក្នុងតំបន់ដែលទទួលស្គាល់ដោយបញ្ញត្តិនៃច្បាប់ ឬតំបន់ដែលបង្កើតថ្មី ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។ តំបន់ទាំងនោះ មានសារៈសំខាន់ទាំងផ្នែករូបសាស្ដ្រ និងផ្នែកជីវសាស្ដ្រដែលតម្រូវឱ្យមានការគ្រប់គ្រងតាមច្បាប់ ក្នុងបំណងការពារនិងថែទាំជីវៈចម្រុះ ធនធានធម្មជាតិនិងធនធានវប្បធម៌ ហើយត្រូវបានគ្រប់គ្រងប្រកបដោយនិរន្ដរភាពគ្រប់ជំនាន់ ដើម្បីផលប្រយោជន៍បរិស្ថាន សង្គម និងសេដ្ឋកិច្ច។ ២. មានជាអាទិ៍ ឧទ្យានជាតិ ជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង ត្រូវកំណត់ដោយព្រះរាជក្រឹត្យ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ការពារទេសភាព» មានន័យដូចម្ដេច ?


តំបន់ការពារទេសភាព


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. តំបន់នៃដែនដីគោក និង/ឬដែនទឹក ដែលតំបន់នោះទទួលរងអន្តរអំពើរបស់មនុស្សទៅលើធម្មជាតិ ដោយបង្កើតបានជាតំបន់ដែលមានលក្ខណៈប្លែក ខាងផ្នែកសោភ័ណភាពធម្មជាតិ ឬកែច្នៃអេកូឡូស៊ី ឬវប្បធម៌ និងជាទូទៅសម្បូរដោយជីវៈចម្រុះ។ ការថែរក្សាអន្ដរអំពើជាប្រពៃណីបែបនេះ មានសារៈសំខាន់ជាអាយុជីវិត ចំពោះកិច្ចការពារ ថែរក្សា និងការវិវឌ្ឍតំបន់បែបនេះ។ ២. តំបន់ដែលត្រូវថែទាំទេសភាពធម្មជាតិ និងពាក់កណ្ដាលធម្មជាតិសំខាន់ៗ សម្រាប់រមណីយដ្ឋានដល់សាធារណជន ក្នុងការសម្រាកកម្សាន្ត និងធ្វើទេសចរណ៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់ការពារ» មានន័យដូចម្ដេច ?


តំបន់ការពារ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ធម្មជាតិ និងទស្សនីយភាពដែលត្រូវការពារ ដើម្បីបម្រើឱ្យវិស័យបរិស្ថាន សេដ្ឋកិច្ច សង្គមកិច្ច វិទ្យាសាស្រ្ត ការអប់រំ និងការកម្សាន្ត ដូចជា ឆ្នេរសមុទ្រ ចំណីទន្លេ ភ្នំឧទ្យានជាតិ តំបន់ដីសើម តំបន់ជីវធម្មជាតិ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំបន់» មានន័យដូចម្ដេច ?


តំបន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី; ប៉ែក​ដី; ប៉ែក​ព្រៃ ជាដើម ។
ឧទាហរណ៍៖ ក្នុង​តំបន់​មួយ ដី​មួយ​តំបន់; ព្រៃ​មួយ​តំបន់ ។

               ទីស្ដីការរាជការមួយផ្នែកតូច មានសង្កាត់ប៉ុណ្ណោះៗ មានអ្នករាជការថ្នាក់លេខាធិការស្រុកម្នាក់ ឬនាយរាជតម្រួតម្នាក់ជាមេគ្រប់គ្រង ជាតំណាងអភិបាលស្រុក ក៏ហៅ តំបន់ ដែរ ។
ឧទាហរណ៍៖ តំបន់អូររាំងឪ (ក្នុងស្រុកកោះសូទិន ខែត្រកំពង់ចាម), តំបន់ត្រាំខ្នារ(ក្នុងស្រុកបាទីខែត្រតាកែវ) ។ល។

                  មេតំបន់មួយៗ ហៅថា ចៅតំបន់ (កាលពីដើម តំបន់ នេះអាចឲ្យសរសេរជា ដំបន់ ក៏បាន ប៉ុន្តែឥឡូវនេះត្រូវលែងប្រើ, ត្រូវសរសេរ ដំបន់ ចំពោះតែវាយមួយដំបងត្រូវដំបន់យ៉ាងធ្ងន់ ឯណោះដោយឡែកទៅវិញ) ។

?ថ្នាក់ពាក្យជា ពន្ធដារ, ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អនុផ្នែកនៃព្រៃសម្បទាន ដែលមានលក្ខណៈជាអេកូឡូស៊ី ជីវៈរូបសាស្រ្ត ឬតម្លៃនៃធនធាន ដែលតម្រូវឱ្យមានរបបគ្រប់គ្រងដោយឡែកពីតំបន់ដែលនៅជាប់ៗគ្នា។ ២. ការរួមបញ្ចូលគ្នានូវខណ្ឌច្រើនសម្រាប់រាជធានី ឬក្រុងមួយសម្រាប់ខេត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំនឿន» មានន័យដូចម្ដេច ?


តំនឿន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​តឿន ការ​បង្ខំ​ឲ្យ​បាន​ឆាប់ ។
ឧទាហរណ៍៖  វា​ឥត​រវល់​នឹង​តំនឿន​របស់​គេ​សោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំនឿ» មានន័យដូចម្ដេច ?


តំនឿ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ភាព​តឿ ដំណើរ​តឿ ។
ឧទាហរណ៍៖ គេ​តាម​ចោមរោម​មើល​ក្មេង​នោះ ព្រោះ​តែ​ តំនឿ​របស់​វា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំណោង» មានន័យដូចម្ដេច ?


តំណោង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ថ. ) ការតោង, វត្ថុសម្រាប់តោង ។
ឧទាហរណ៍៖ វាមានតំណោងមាំណាស់, មែកឈើជាតំណោងរបស់ពានរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំណែងទំនេរ» មានន័យដូចម្ដេច ?


តំណែងទំនេរ


?ថ្នាក់ពាក្យជា រដ្ឋបាលសាធារណៈ
មានន័យថា តំណែងដែលកើតឡើងពីការបង្កើតមុខងារថ្មី ការចូលនិវត្តន៍ ការបោះបង់ចោលការងារ មរណភាព ការសុំលាឈប់ពីការងារ ការលុបឈ្មោះ ការបាត់បង់សមត្ថភាពការងារ និងការផ្ទេរចេញរបស់មន្ត្រីរាជការជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំណែង» មានន័យដូចម្ដេច ?


តំណែង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. ដំណែង កិ.) ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វី​ៗ​ដែល​គេ​តែង ។ របៀប​លំដាប់​កិត្តិយស​មន្រ្តី មុខ​ក្រសួង មុខងារ មុខការ ។
ឧទាហរណ៍៖ លា​ចាក​មុខ​តំណែង ដាក់​ឲ្យ​នៅ​ក្រៅ​តំណែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំណូច» មានន័យដូចម្ដេច ?


តំណូច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាល​ដែល​នៅ​តូច ភាព​ដែល​នៅ​តូច បឋម​វ័យ ។
ឧទាហរណ៍៖ ក្មេង​មាន​តំណូច​ប៉ុណ្ណឹង​ទេ មិន​សម​បើ​ដឹង​ការ​ខុស​ត្រូវ​ដូច​ជា​មនុស្ស​ចាស់​យ៉ាង​ហ្នឹង​សោះ​គួរ​សរសើរ​វា​ណាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំណុះ» មានន័យដូចម្ដេច ?


តំណុះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការតុះ, ភាវៈតុះទញ់គំនិត ។
ឧទាហរណ៍៖ គាត់អស់ផ្លូវត្រឹមតំណុះរបស់គាត់ត្រឹមប៉ុណ្ណឹងទៅហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំណឹង» មានន័យដូចម្ដេច ?


តំណឹង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​តឹង សណ្តាប់​ធ្នាប់​តឹង ភាព​តឹង​តែង ។
ឧទាហរណ៍៖ កាន់​ដំណឹង គឺ​កាន់​សណ្ដាប់​ធ្នាប់​តឹង លះ​បង់​ចោល​តំណឹង​ឥត​ប្រយោជន៍ គឺ​លះ​បង់ ចោល​ភាព​តឹង​តែង​ឥត​ប្រយោជន៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំណិះដំណៀល» មានន័យដូចម្ដេច ?


តំណិះដំណៀល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តំណិះ​តិះ​ដៀល (ច្រើន​តែ​ក្នុង​ទី​កំបាំង​មិន​ចំពោះ​មុខ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំណិះដំណៀល» មានន័យដូចម្ដេច ?


តំណិះដំណៀល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តំណិះ​តិះ​ដៀល (ច្រើន​តែ​ក្នុង​ទី​កំបាំង​មិន​ចំពោះ​មុខ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំណិះ» មានន័យដូចម្ដេច ?


តំណិះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុ ដំណើរ​ដែល​មាន​ទំនង​គួរ​ឲ្យ​គេ​តិះ​ដៀល ពាក្យ​តិះ​ដៀល ។
ឧទាហរណ៍៖ យើង​បាន​ពិនិត្យ​ឃើញ​ថា ឈ្មោះ​ហ្នឹង​ឥត​មាន​តំណិះ​ដូច​បាន​ឮ​នោះ​ទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំណិច» មានន័យដូចម្ដេច ?


តំណិច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ភាព​តិច ការ​ដែល​បាន​តិច ចំនួន​ដែល​មាន​តិច ។
ឧទាហរណ៍៖ ឆ្នាំ​នេះ​តំណិច​ ស្រូវ​កាន់​តែ​ថយ​ចុះ​ជាង​ឆ្នាំ​មុន​ទៅ​ទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំណាំង» មានន័យដូចម្ដេច ?


តំណាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ដែល​តាំង​ដោយ​មាន​ប្រាក់​កាស ឬវត្ថុ​អ្វី​មួយ​ជា​ភ័ស្តុតាង ។
ឧទាហរណ៍៖ ដាក់​តំណាំង (ច្រើន​និយាយ​ថា​ក្រយា​តំណាំង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំណាប់» មានន័យដូចម្ដេច ?


តំណាប់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បង្អែមគោក, ក្រៀមដែលគេធ្វើដោយផ្លែ, មើម, ឫស, ដើម, សំបក ។
ឧទាហរណ៍៖ តំណាប់ត្រឡាច, តំណាប់ចេក, តំណាប់ខ្ញី, តំណាប់ដំឡូង, តំណាប់មើមសាមសិប, តំណាប់គល់ល្ហុង (ល្ហុងស៊ីផ្លែ), តំណាប់សំបកក្រូចសើច ឬ ក្រូចត្លុង ។ល។

                 ប្រើជា ដំណាប់ ក៏មាន, ត្រូវប្រើ តំណាប់ វិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំណាងរាស្ត្រ» មានន័យដូចម្ដេច ?


តំណាងរាស្ត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ធ្វើ​អ្វីៗ ដើម្បី​រាស្ត្រ ជំនួស​រាស្ត្រ បម្រើ​រាស្ត្រ ជា​តំណាង​ប្រទេស​ជាតិ​ទាំង​មូល ពុំ​មែន​គ្រាន់​តែ​ជា​តំណាង​ប្រជាពលរដ្ឋ​ក្នុង​មណ្ឌល​របស់​ខ្លួន​នោះ​ទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំណាងរបស់អ្នកទទួលការ» មានន័យដូចម្ដេច ?


តំណាងរបស់អ្នកទទួលការ


?ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា បុគ្គលដែលមានសិទ្ធិ ក្នុងការទទួលការណែនាំជំនួសមុខឱ្យអ្នកទទួលការ។ តំណាងរបស់អ្នកទទួលការ អាចត្រូវបានផ្លាស់ប្ដូរតាមឆន្ទានុសិទ្ធិរបស់អ្នកទទួលការ ដោយធ្វើការជូនដំណឹងទៅអ្នកគ្រប់គ្រងគម្រោងជាលាយលក្ខណ៍អក្សរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំណាងផ្នែកលក់» មានន័យដូចម្ដេច ?


តំណាងផ្នែកលក់


មានន័យថា អ្នកទាក់ទងអតិថិជន ដែលមានសមត្ថភាពយល់នូវអ្វីដែលអ្នកទិញចង់បានពន្យល់នីតិវិធីនៃការទិញ និងធានាដល់ដំណើរការលក់ឱ្យបានរលូន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំណាង» មានន័យដូចម្ដេច ?


តំណាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបតាង, រូបជំនួស ។ អ្នកដែលធ្វើអ្វីៗ តាងគេ, តាងក្រុម ឬតាងអំណាចអ្វីនីមួយៗ ។
ឧទាហរណ៍៖ ចាត់តំណាង, តំណាងរាស្ត្រ, លោកនេះ ជាតំណាងលោករដ្ឋមន្ត្រី ។

                (រ. ស.) ព្រះរាជតំណាង (ព្រះរាជៈ—) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំណក់» មានន័យដូចម្ដេច ?


តំណក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សភាវៈ​រាវ​ដែល​មាន​ចំនួន​តិច​ល្មម​តែ​ស្រក់​ចុះ​តក់​ៗ ។
ឧទាហរណ៍៖ ទឹក​មួយ​តំណក់ តំណក់​ភ្លៀង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តំណ» មានន័យដូចម្ដេច ?


តំណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែងដែលត, មុខដែលតភ្ជាប់គ្នា; កាល, គ្រា, ជំនាន់ ដែលតគ្នា ។
ឧទាហរណ៍៖ តំណខ្សែ; តំណនៃវង្សត្រកូល; ចម្រៀងនេះមានតំណពីរឿងមុនមក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តៅហ៊ូ» មានន័យដូចម្ដេច ?


តៅហ៊ូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) ចាហួយ​ធ្វើ​ដោយ​ម្សៅ​សណ្ដែក…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តៅស៊ន» មានន័យដូចម្ដេច ?


តៅស៊ន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) បបរ​សណ្ដែក​បាយ​មួយ​ប្រភេទ កញ្ឈូស​យក​សំបក​ចេញ​អស់​លាយ​ម្សៅ​លាយ​ស្ករ ។ តៅសួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តៅសួន» មានន័យដូចម្ដេច ?


តៅសួន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. តៅស៊ន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តៅខូវ» មានន័យដូចម្ដេច ?


តៅខូវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ. ថូវខូវ) ហាងលក់ទំនិញលក់ដុំ… ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តៅ, វល្លិឆ្នូត» មានន័យដូចម្ដេច ?


តៅ, វល្លិឆ្នូត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយប្រភេទមានកម្ពស់ ២-៦ ម ពេលខ្លះជាវល្លិវារលើរុក្ខជាតិជិតខាង ដុះក្នុងព្រៃឥណ្ឌូចិន ។ ខ្លឹមដើម មានក្លិនក្រអូប សម្រាប់ធ្វើធូប ដុតថ្វាយព្រះ ជាពិសេសក្នុងចំណោមពួកខ្មែរលើ។ គ្រូថ្នាំតែងយកខ្លឹមឈើសម្រាប់ឱ្យគេឆ្ពុងសម្រាប់រំងាប់រោគឈឺក្បាល។ វត្ថុរំអិលម៉្យាង ចម្រាញ់ចេញពីស្លឹក ជាថ្នាំសម្រាប់ធ្វើឱ្យក្អួត (ពេលពុលអាហារ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តៅ» មានន័យដូចម្ដេច ?


តៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ល្អី​រង្វាល់​អនុភាគ​នៃ​ថាំង គឺ​កន្លះ​ថាំង (ពីរ​តៅ ជា​មួយ​ថាំង) ។
ឧទាហរណ៍៖ អង្ករ ១ តៅ ។

               រង្វាល់ ឬ​ប្រដាប់​ឯទៀត​ៗ ដែល​មាន​សណ្ឋាន​ស្រដៀង​នឹង​តៅ ក៏​ហៅ តៅ បាន​ខ្លះ​ដែរ ។
ឧទាហរណ៍៖ ក្រួស ១​តៅ តៅ​ត្បាល់​កិន ។

                (ចិ. តៅ៎) ប្រដាប់សម្រាប់បូលក្នុងល្បែងបៀភ្លុកឬថួ . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោៗ» មានន័យដូចម្ដេច ?


តោៗ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. តោ ) ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. តោ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោះៗ» មានន័យដូចម្ដេច ?


តោះៗ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បន្តិចៗ, សន្សឹមៗ, សំរៀមៗ តាមកម្លាំងឬតាមភាពដែលទន់ខ្សោយ ។
ឧទាហរណ៍៖ តាមកម្លាំងឬតាមភាពដែលទន់ខ្សោយ រកស៊ីតោះៗ សោះតែខាន, សព្វថ្ងៃខ្ញុំចេះតែខំត្រដេត្រដររកនេះរកនោះផ្សែផ្សំតោះៗ អ៊ីចឹងទៅ ទម្រាំតែដល់ពេលស្លាប់ ។ ម. ព. តតេះតតោះ និង តេះតោះ ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោះតើយ» មានន័យដូចម្ដេច ?


តោះតើយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សោះ​អង្គើយ ឆើយ យ៉ាង​ស្បើយ មិន​រួសរ៉ាវ ។
ឧទាហរណ៍៖ ចិត្ត​តោះតើយ ធ្វើ​តោះតើយ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សោះ​អង្គើយ ឆើយ យ៉ាង​ស្បើយ មិន​រួសរ៉ាវ ។
ឧទាហរណ៍៖ ចិត្ត​តោះតើយ ធ្វើ​តោះតើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោសម៉ោស» មានន័យដូចម្ដេច ?


តោសម៉ោស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស៊សគ្រលស ។
ឧទាហរណ៍៖ សំដីតោសម៉ោស, មនុស្សតោសម៉ោស ។ ប្រើជា តោសមម៉ោស ក៏បាន: សំដីតោសមម៉ោស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោលម៉ោល» មានន័យដូចម្ដេច ?


តោលម៉ោល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ត្មោល ទោល ឥត​គូ (ចំពោះ​តែ​អ្វី​ៗ ដែល​ព្យួរ ដែល​យារ; ព. សា.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោរណៈ» មានន័យដូចម្ដេច ?


តោរណៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. តោរណ) ខ្លោងទ្វារ, ស៊ុមទ្វារ; ស៊ុមស្លឹកឈើ (ច្រើនហៅចំពោះតែខ្លោងទ្វារ, ស៊ុមទ្វារឬស៊ុមនៅកំពែងឬរបងជាន់ក្រៅ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោយ៉ោ» មានន័យដូចម្ដេច ?


តោយ៉ោ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (មើល​ក្នុង​ពាក្យ តោ ឬ តោ​ៗ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោមរធរ» មានន័យដូចម្ដេច ?


តោមរធរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) អ្នកកាន់លំពែងស្នែងក្របី ឬអ្នកកាន់ផ្គាក់កកុក (ច្រើនប្រើតែក្នុងសាស្ត្រាទេសន៍ប្រែរយនិងកាព្យ) ។
ឧទាហរណ៍៖ ឯ​ពួក​ពល​តោមរធរ ស្រែក​ហ៊ោ​កម្ទរ គឃរ​ស្ទុះ​ចូល​តយុទ្ធ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោមរ» មានន័យដូចម្ដេច ?


តោមរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) លំពែង​ស្នែង​ក្របី ផ្គាក់​កកុក ។
ឧទាហរណ៍៖ រេហ៍ពលករ​កាន់​តោមរ ស្ទុះ​ចូល​ឈូឆរ កំដរ​សេនា​ទ័ព​ស្រួច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោន» មានន័យដូចម្ដេច ?


តោន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. តូន ឬ តោន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោតម៉ោង» មានន័យដូចម្ដេច ?


តោតម៉ោង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​បះ​ជើង​ច្រោង ។
ឧទាហរណ៍៖ ដួល​តោតម៉ោង ។

                     ដែល​ត្រមោង​ចិត្ត កន្ទួល​ចិត្ត (ព. សា. មិន​សូវ​ប្រើ) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​បះ​ជើង​ច្រោង ។
ឧទាហរណ៍៖ ដួល​តោតម៉ោង ។

                     ដែល​ត្រមោង​ចិត្ត កន្ទួល​ចិត្ត (ព. សា. មិន​សូវ​ប្រើ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោតម៉ា» មានន័យដូចម្ដេច ?


តោតម៉ា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ ស្លឹក​ស្រដៀង​នឹង​ស្លឹក​សាគូរ​នាម; អ្នក​ស្រុក​មេមត់ (ខែត្រ​កំពង់ចាម) ច្រើន​យក​ស្លឹក​ឈើ​នេះ មក​ដោត​ខ្ទាស់​ៗ ភ្ជាប់​គ្នា​ដោយ​កន្លាស់ ហើយ​គាប​ជា​ស្លឹក​កណ្ដប​សម្រាប់​ប្រក់​ផ្ទះ កាល​បើ​មាន​ភ្លើង​ឆាប​ឆេះ​គ្រាន់​តែ​រោល​ៗ ខ្លោច​ៗ ក៏​រលត់​ទៅ​ឯង មិន​ឆេះ​ឆាប​ខ្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោតតូង» មានន័យដូចម្ដេច ?


តោតតូង


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ច្រឡោត ។
ឧទាហរណ៍៖ ច្រឡោត​តោត​តូង គឺ​ច្រឡោត​ខ្លាំង​បញ្ចេញ​អាការ​តតូងតតាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោងទាម» មានន័យដូចម្ដេច ?


តោងទាម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វាតអាទិ, ប្រកាន់ទាមយកចំណែក ឬ មុខការ, ផលប្រយោជន៍ណាមួយ ឲ្យបានផង ។
ឧទាហរណ៍៖ ខ្ញុំឥតតោងទាមអ្វីទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោងក្រពាត់» មានន័យដូចម្ដេច ?


តោងក្រពាត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែ​ចង​ក្រពាត់​ដំរី ។
ឧទាហរណ៍៖ កុំ​ភ្លេច​ចង​តោង​ក្រពាត់ ។ ខ្សែ​ក្រពាត់


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោងការ» មានន័យដូចម្ដេច ?


តោងការ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស. ត្ចងការ អ. ថ. — កាន) ត្រូវការ ។​
ឧទាហរណ៍៖ តោងការធ្វើ, មិនតោងការ (មិនសូវប្រើ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោង» មានន័យដូចម្ដេច ?


តោង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈោង​ចាប់​ព្រយុង​ភ្ជាប់ ។
ឧទាហរណ៍៖ តោង​មែក​ឈើ តោង-ក ។

                ចាប់​ទាម​ជាប់ ។
ឧទាហរណ៍៖ ឈ្លើង​ព្រ័ត្រ​តោង​ពោះ​ក្របី ។

                ចាប់​ប្រកាន់​ខ្ជាប់ ប្រកាន់​ស្អិត​មិន​លែង ឆ្លើយ​សំដៅ​ចំ ឆ្លើយ​ដាក់ ។
ឧទាហរណ៍៖ ស្រី​តោង ឆ្លើយ​តោង​ដល់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ស. ត្ចង) ត្រូវ, បាច់ ។
ឧទាហរណ៍៖ តោង​ទៅ គឺ​ត្រូវ​ទៅ; មិន​តោង​យក គឺ​មិន​បាច់​យក (មិន​សូវ​ប្រើ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោកអារក្ស» មានន័យដូចម្ដេច ?


តោកអារក្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តោក​តូច​ ឬ​តោក​ជំទើរ​មាន​រាង​រាក់ សម្រាប់​រូប​មេមត់​កាន់​ទង្គិច​ជាន់​អារក្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោករខោក» មានន័យដូចម្ដេច ?


តោករខោក


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​រតែករតោក ឬ​យោល​បោក​គ្រវីគ្រវាត់​រម៉ាំងរម៉ោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោកយ៉ាក» មានន័យដូចម្ដេច ?


តោកយ៉ាក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ស. តកយាក អ. ថ. តុកយ៉ាក) ដែលធ្លាក់ចុះជាអ្នកក្រីក្រលំបាក, ដែលទ័លក្ររហេមរហាមពន់ពេក ។
ឧទាហរណ៍៖ សព្វថ្ងៃគ្នាលំបេកលំបាកតោកយ៉ាកខ្លាំងណាស់ ។

                 ប្រើក្នុងកាព្យក៏បាន ។
ឧទាហរណ៍៖ តោកយ៉ាកលំបាកក្រៃក្រាស់ ពីក្មេងដល់ចាស់ នឿយណាស់ពេកពន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោក» មានន័យដូចម្ដេច ?


តោក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាជនៈ​ឈើ ​ឬ​ស្មាច់​មាន​ជើង​ស្រដៀង​នឹង​តុ​ស្ពាន់ រាង​កាច់​ជ្រុង​ក្រឡូម​ជ្រៅ​ជាង​តុ ច្រើន​ដាំ​ខ្យង ឬ​ដាំ​កញ្ចក់ បិទ​មាស​សម្រាប់​ដាក់​ទ្រ​អ្វី​ៗ​ដែល​ជា​វត្ថុ​ចេញ​មុខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តោ» មានន័យដូចម្ដេច ?


តោ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិង្ហ ឬ សីហៈ (រាជសីហ៍) ។
ឧទាហរណ៍៖ រូប​តោ​មួយ​គូ​នៅ​មុខ​ខ្លោង​ទ្វារ​ប្រសាទ ។ ខ្មែរ​យើង​ហៅ សិង្ហតោ ក៏​មាន ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​កោង​ទោរ កោង​ក្រដោ ដែល​មាន​អាការ​ឱន​ៗ​កោង​ៗ ។
ឧទាហរណ៍៖ វាយ​តោ​ខ្លួន; ដើរ​តោ​ៗ; ដំណើរ​តោ​ៗ ។ និយាយ​ថា តោយ៉ោ ក៏​មាន (ព. សា.) ។ តោៗ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​កោង​ទោរ កោង​ក្រដោ ដែល​មាន​អាការ​ឱន​ៗ​កោង​ៗ ។
ឧទាហរណ៍៖ វាយ​តោ​ខ្លួន; ដើរ​តោ​ៗ; ដំណើរ​តោ​ៗ ។ និយាយ​ថា តោយ៉ោ ក៏​មាន (ព. សា.) ។ តោៗ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តៃហោង» មានន័យដូចម្ដេច ?


តៃហោង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មើលក្នុងពាក្យ តាយហោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តែវ៉ែ» មានន័យដូចម្ដេច ?


តែវ៉ែ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះជំងឺមួយប្រភេទ បណ្ដាលឲ្យទាញ-កបត់ងឡើងឲ្យប្រកាច់កន្ត្រាក់កន្ត្រើន (ច្រើនតែសុនខ) ។
ឧទាហរណ៍៖ ឆ្កែតែវ៉ែកាច់ ។

                អាតែវ៉ែ ! ឬ អាតែវ៉ែកាច់ ! (ពាក្យជេរដោយទ្រគោះមើលងាយក្រៃលែង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តែលតោល» មានន័យដូចម្ដេច ?


តែលតោល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលណែលណោល, ហេលហាល, សាត់អណ្ដែត ឥតទីពឹង ឥតពំនាក់ ។
ឧទាហរណ៍៖ មនុស្សតែលតោល ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ណែលណោល ។
ឧទាហរណ៍៖ ឈរតែលតោល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តែមប្រិ៍» មានន័យដូចម្ដេច ?


តែមប្រិ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. តែម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តែម» មានន័យដូចម្ដេច ?


តែម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថែមថ្នាំកែពណ៌ ។
ឧទាហរណ៍៖ ត្រូវតែមថ្នាំលឿងបន្តិចទៀត (ប្រើចំពោះតែការគូរវាសលាបលន) ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ. ត័ងប្រិ៍-ប៉ុស្ដិ៍ Timbre-poste) បំណែកក្រដាសមានរូបភាព ជាគ្រឿងសម្គាល់តាមបញ្ញត្តិរបស់រាជការគ្រប់ប្រទេស សម្រាប់ប្រើបិទលើសំបុត្រស្នាម ។ល។ សម្គាល់ថាបានចេញថ្លៃពន្ធរួចហើយ ។
ឧទាហរណ៍៖ សំបុត្របិទតែម, ក្រដាសបិទតែម (ហៅឲ្យពេញតាមភាសាបារាំងសែសថា តែមប៉ុស្ដិ៍ ឬ តែមប្រិ៍ប៉ុស្ដិ៍ ក៏បាន, អ. ថ. តែមប៉ុស) ។

                  ឧបាយកល, ល្បិច, ម៉ិតប្រាយ (មិនសូវប្រើ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តែព្រៃ» មានន័យដូចម្ដេច ?


តែព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាគុម្ពព្រឹក្សមានកម្ពស់ ១-៤ ម ដុះក្នុងព្រៃវាល នៃប្រទេសថៃ លាវ និងវៀតណាម ។ ខ្មែរយើងនិយមនាំយកមកដាំជាលំអ ធ្វើជារបងទាបៗ។ ស្លឹកតែព្រៃ អាចដាំទឹកផឹកដូចតែធម្មតាក៏បាន ទឹកស្ងោរនេះ ជាភេសជ្ជៈសម្រាប់ឱ្យនោមច្រើន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តែនតិ៍» មានន័យដូចម្ដេច ?


តែនតិ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (អ. តេនតិ៍ Tent, បារ. តង់តិ៍ Tente) ជំរំសំពត់ខ្ចោប គឺជំរំឬបារាំដែលធ្វើដោយសំពត់ក្រាស់ ក្របួចខាងលើខ្ពស់ឡើង ខាងក្រោមរីកគាយ, សម្រាប់បាំងកម្ដៅថ្ងៃនិងភ្លៀង (ប្រដាប់ប្រើការបណ្ដោះអាសន្នមួយដងមួយកាល) ។
ឧទាហរណ៍៖ ពួកកម្មករលើកតែនត៍ពេញទាំងវាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តែតោ» មានន័យដូចម្ដេច ?


តែតោ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តោៗ ជ្រុលៗ ។
ឧទាហរណ៍៖ ដើរតែតោ, ដំណើរតែតោ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា តោៗ ជ្រុលៗ ។
ឧទាហរណ៍៖ ដើរតែតោ, ដំណើរតែតោ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តែងតោង» មានន័យដូចម្ដេច ?


តែងតោង


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលយោលដោយអាការប្រយោលយារចុះខ្លាំង (ម. ព. តែកតោក) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តែងតាំង» មានន័យដូចម្ដេច ?


តែងតាំង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តាំងឲ្យមានមុខងារឬមុខតំណែងជាអ្វីៗ, រៀបចំលើកតម្កើងឲ្យមានឋានន្តរស័ក្ដិខ្ពង់ខ្ពស់,… ។
ឧទាហរណ៍៖ តែងតាំងលោក . . . ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ។

                ប្រើត្រឹមតែពាក្យ តាំង ក៏បាន ។
ឧទាហរណ៍៖ តាំងលោក…..ជានាយកក្រុមគង្គា និង រុក្ខា (ម.ព. តែង និង តាំង ផង) ។

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ឱ្យមុខការ ឱ្យគុណភាព ផ្ដល់ឋានៈនាទី។ ឧទា៖ ឈ្មោះ “ក” បានតែងតាំងឈ្មោះ “ខ” ជាទាយាទរបស់ខ្លួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តែង» មានន័យដូចម្ដេច ?


តែង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រៀបចំ, ស្អិតស្អាង, តាំងបង្កើត ។
ឧទាហរណ៍៖ តែងរឿង, តែងខ្លួន, តែងសេចក្តី ។ ល ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមឈើធំល្មមកម្ពស់ពី ១០ ទៅ ១៥ ម ដុះក្នុងព្រៃជ្រៅនៃប្រទេសខ្មែរ លាវ និងវៀតណាម។ គេច្រើនដាំតែងតាមភូមស្រុកធ្វើជាម្លប់។ ឈើគេប្រើជាគ្រឿងផ្ទះក៏បាន។

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា រមែង; ធ្លាប់ ។
ឧទាហរណ៍៖ ផ្ទះនុ៎ះខ្ញុំតែងទៅញឹកញយ ។

                តែងតែ រមែងតែ, ធ្លាប់តែ ។
ឧទាហរណ៍៖ តែងតែមាន, តែងតែបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តែកតោក» មានន័យដូចម្ដេច ?


តែកតោក


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលយោលដោយចង, ដាក់, ព្យួរបន្តោក ។
ឧទាហរណ៍៖ ព្យួរតែកតោក, យោលតែកតោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តែ» មានន័យដូចម្ដេច ?


តែ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ប៉ុន្តែ ។ ឬ តែត្រឹម និ. ពាក្យជាសន្ធានសម្រាប់តសេចក្តី មានដំណើរផ្សេងៗ ។
ឧទាហរណ៍៖ សុំអ្នកឲ្យប្រាក់ថ្លៃភោជនាហារតែ ១០ រៀលមកសិនចុះ …, សងតែត្រឹម ២៥ រៀលមកទៀត គ្រប់ចំនួនហើយ ។

                និបាតសព្ទប្រាប់សេចក្តីផ្សេងៗ មានដើម គឺជាសេចក្តីសរសើរក៏មាន ។
ឧទាហរណ៍៖ សិស្សនេះសរសេរអក្សរពុំសូវល្អទេ, តែចេះតែងសេចក្តីត្រឹមត្រូវល្អណាស់ ។

                 ជាសេចក្តីបង្អាប់ឬរិះគន់ ។
ឧទាហរណ៍៖ ចេះសរសេរអក្សរល្អមែនទែន តែទាស់នឹងមានខុសច្រើនពេក ។ល។

                  តែថា ប៉ុន្ដែថា ។ តែបើ ប៉ុន្ដែបើ ។ល។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ. តេ) ឈ្មោះឈើពួកមួយ ស្លឹកស្ងួតក្រៀមសម្រាប់ឆុងទឹកក្ដៅផឹក ។ ស្លឹកតែគ្រប់ប្រភេទគេច្រើននាំយកពីប្រទេសចិនមកលក់ក្នុងប្រទេសយើង ។ ប្រទេសកម្ពុជាក្នុងសម័យសង្គមរាស្ត្រនិយមសព្វថ្ងៃនេះ ក៏បានបង្កើតដំណាំតែនាភ្នំនានាមានភ្នំគិរីវង់ជាដើម កំពុងតែលូតលាស់ចម្រើនតាមលំដាប់កាលឡើងហើយ, តាំងពីសម័យនេះរៀងទៅមុខ ដំណាំតែក៏មុខជានឹងចេះតែកើតកើនឡើងជាភិយ្យោភាព ។
ចុល្លព្រឹក្យមួយប្រភេទមានដើមកំណើតនៅប្រទេសចិន គេយកដាំនៅគ្រប់ប្រទេសក្តៅទ្វីបអាស៊ី។ នៅស្រុកខ្មែរ គេដាំដើមតែលើភ្នំ ដូចជា​ គិរីរម្យ និងមណ្ឌលគិរី ជាដើម សម្រាប់ប្រើប្រាស់ក្នុងស្រុក។ គេអាចឆុងស្លឹកស្រស់ ឬស្លឹកស្ងួត ផឹកម្តង ឬច្រើនដងក្នុងមួយថ្ងៃ។​ជាតិតែអាចលើកកម្លាំងដូចកាហ្វេដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេះតោះ» មានន័យដូចម្ដេច ?


តេះតោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អំប៉េះអំប៉ោះ, បន្តិចបន្តួច (ប្រើចំពោះតែពីធ្វើការរកស៊ី) ។
ឧទាហរណ៍៖ ធ្វើការតេះតោះ, រកស៊ីតេះតោះស្ទើរតែចិញ្ចឹមខ្លួនមិនរស់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំប៉េះអំប៉ោះ, បន្តិចបន្តួច (ប្រើចំពោះតែពីធ្វើការរកស៊ី) ។
ឧទាហរណ៍៖ ធ្វើការតេះតោះ, រកស៊ីតេះតោះស្ទើរតែចិញ្ចឹមខ្លួនមិនរស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេហ្គូស៊ីហ្កាល់ប៉ា» មានន័យដូចម្ដេច ?


តេហ្គូស៊ីហ្កាល់ប៉ា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរាជធានី/​រដ្ឋធានី នៃប្រទេស ហុងឌូរ៉ាស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេហរ៉ង់» មានន័យដូចម្ដេច ?


តេហរ៉ង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស អ៊ឺរ៉ង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេលូទកា» មានន័យដូចម្ដេច ?


តេលូទកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងផ្សំកើតពីការលាយធាតុទឹកជាមួយនឹងធាតុមួយទៀត ដូចជា​ទឹកដោះ​​កើត​មកពីការលាយខ្លាញ់នឹងទឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេលូទកា» មានន័យដូចម្ដេច ?


តេលូទកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងផ្សំកើតពីការលាយធាតុទឹកជាមួយនឹងធាតុមួយទៀត ដូចជា​ទឹកដោះ​​កើត​មកពីការលាយខ្លាញ់នឹងទឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេលិកា» មានន័យដូចម្ដេច ?


តេលិកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សារជាតិម៉្យាងរអិលដូចជាខ្លាញ់ លាងនឹងទឹកមិនជ្រះទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេលតាល» មានន័យដូចម្ដេច ?


តេលតាល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ប៉េលប៉ាល ។
ឧទាហរណ៍៖ ដើរតេលតាល, ដំណើរតេលតាល ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប៉េលប៉ាល ។
ឧទាហរណ៍៖ ដើរតេលតាល, ដំណើរតេលតាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖