Posted on Leave a comment

តើពាក្យ «តេបតាប» មានន័យដូចម្ដេច ?


តេបតាប


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អ៊ីកអ៊ាកបែបដំណើរទា ។
ឧទាហរណ៍៖ ដើរតេបតាប, ដំណើរតេបតាប (ម. ព. តតេបតតាប ទៀតផង) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អ៊ីកអ៊ាកបែបដំណើរទា ។
ឧទាហរណ៍៖ ដើរតេបតាប, ដំណើរតេបតាប (ម. ព. តតេបតតាប ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេន្យា» មានន័យដូចម្ដេច ?


តេន្យា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វម៉្យាងរាងសំប៉ែតវែង កើត និងរស់នៅក្នុងពោះវៀនមនុស្ស និងសត្វ បណ្តាលឱ្យទៅជា​ឈឺ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេន» មានន័យដូចម្ដេច ?


តេន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្លាប់, ងាប់ ។
ឧទាហរណ៍៖ តេនទៅហើយ!; តេនឲ្យស្រឡះទៅ ! ; ឮថាវាឈឺ មិនទាន់បានទៅសួរវាផង ស្រាប់តែតេនទៅហើយ ! (ព. សា. ច្រើនប្រើចំពោះតែការត្លុកកំប្លែង)។

                    ពាក្យនេះជាប់មកពីបាលីថា តេន មរណំ ជាអង្គទី៥របស់បាណាតិបាត ដែលមានន័យថា “សត្វស្លាប់ ព្រោះព្យាយាមនោះ ឬព្រោះការខ្នះខ្នែងសម្លាប់នោះ” គឺយកតែត្រឹមពាក្យ ” តេន ” មួយកំណាត់ខាងដើមប៉ុណ្ណោះ ដែលមានន័យថា ” ព្រោះព្យាយាមនោះ ” មកសន្មតប្រើថា ស្លាប់ ទេដឹង?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេត» មានន័យដូចម្ដេច ?


តេត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចាបពួកមួយតូចជាងចាបពូក ធំជាងចាបជៀបកប្បាស ។
ឧទាហរណ៍៖ ចាបតេត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេញតុញ» មានន័យដូចម្ដេច ?


តេញតុញ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. តិញតុញ ) ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. តិញតុញ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេជះ» មានន័យដូចម្ដេច ?


តេជះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. តេជ; សំ. តេជស៑ > តេជះ) មានសេចក្តីដូចគ្នានឹង តេជ (ម. ព. នោះ)
ឧទាហរណ៍៖ ដោយតេជះគុណបុណ្យជួយឲ្យបានសេចក្តីសុខ ។

                សូមព្រះតេជះតម្កល់លើត្បូង! ពាក្យសម្រាប់ប្រើក្នុងសេចក្តីផ្ដើមក្រាបបង្គំទូលព្រះមហាក្សត្រទ្រង់រាជ្យ
ឧទាហរណ៍៖ សូមព្រះតេជះតម្កល់លើត្បូង! សូមព្រះរាជទាន ទូលព្រះបង្គំជាខ្ញុំ ឧកញ៉ា . . . សូមក្រាបបង្គំទូលក្រោមល្អងធូលីព្រះបាទនៃព្រះករុណាជាម្ចាស់ជីវិតលើត្បូង សូមទ្រង់ជ្រាប ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេជោពល» មានន័យដូចម្ដេច ?


តេជោពល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. តេជ + ពល, ជ>ជោ) កម្លាំងនៃអំណាច ឬអំណាចនិងកម្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេជោធាតុ» មានន័យដូចម្ដេច ?


តេជោធាតុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. តេជ + ធាតុ, ជ>ជោ) ធាតុភ្លើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេជោជ័យ» មានន័យដូចម្ដេច ?


តេជោជ័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. តេជ + ជយ, ជ>ជោ) ការឈ្នះដោយសារអំណាច, ជម្នះព្រោះអំណាច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេជោកសិណ» មានន័យដូចម្ដេច ?


តេជោកសិណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. តេជ + កសិណ, តែដោយអំណាចរួមចូលជាបទសមាស ត្រូវផ្លាស់ ជ ជា ជោ) ប្រភេទនៃសមថកម្មដ្ឋាន ដែលយកពន្លឺភ្លើងជាអារម្មណ៍… (ម. ព. កសិណ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេជានុភាព» មានន័យដូចម្ដេច ?


តេជានុភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. —ភាវ) តេជះនិងអានុភាព, កម្លាំងនៃអំណាច, អំណាចដ៏ខ្លាំង ។
លំនាឫកពា និងអំណាចគួរឱ្យគោរពកោតក្រែង ឫទ្ធិអំណាចក្នុងការ​គ្រប់គ្រង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេជសី» មានន័យដូចម្ដេច ?


តេជសី


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.) ដូចគ្នានឹង តេជវន្ត (បើស្ត្រីជា តេជសិនី) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេជវន្ត» មានន័យដូចម្ដេច ?


តេជវន្ត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. តេជវន្តុ>តេជវន្ត) ដែលមានតេជះ (បើស្ត្រីជា តេជវន្តី) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេជ» មានន័យដូចម្ដេច ?


តេជ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. តេជស៑) អំណាច, អានុភាព, កម្លាំង; កម្ដៅ; ភ្លើង… ។ តេជដៃ ន. កម្លាំងឬអំណាចថ្វីដៃ ។
ឧទាហរណ៍៖ ច្បាំងឲ្យឃើញតេជដៃ ។

                ព្រះតេជព្រះគុណ ន. គុណនៃអំណាច ឬអំណាចនិងគុណ ។
ឧទាហរណ៍៖ យើងបានសេចក្តីសុខក្សេមក្សាន្ត ដោយសារព្រះតេជព្រះគុណរបស់រាជការ… ។

?ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា លោកជាធំ, លោកជាម្ចាស់, លោក ។
ឧទាហរណ៍៖ សូមព្រះតេជព្រះគុណអភ័យទោស!; អញ្ជើញព្រះតេជព្រះគុណពីសា!; និមន្តព្រះតេជព្រះគុណឆាន់!


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេចីវរិកង្គៈ» មានន័យដូចម្ដេច ?


តេចីវរិកង្គៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ (បា. —កង្គ) អង្គរបស់ភិក្ខុអ្នកប្រើប្រាស់តែចីវរ៣ គឺសង្ឃាដី, ចីពរ, ស្បង់ ជាប្រក្រតី (ឈ្មោះធុតង្គទី ២ ក្នុងពួកធុតង្គទាំង ១៣) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តេងតាង» មានន័យដូចម្ដេច ?


តេងតាង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឆ្លេឆ្លា, កន្ទះរា មិនចំពោះជានឹងទៅខាងណាមកខាងណា ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា កេងកាង ។
ឧទាហរណ៍៖ ដើរតេងតាង; ដំណើរតេងតាង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា កេងកាង ។
ឧទាហរណ៍៖ ដើរតេងតាង; ដំណើរតេងតាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តៀម» មានន័យដូចម្ដេច ?


តៀម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (យ. ទេម) ផ្ទះធ្វើផ្ទាល់នឹងផ្ទៃផែនដី ឥតរតឥតថ្នាក់ សម្រាប់ដាក់ទំនិញរាយរងលក់ដូរ ។
ឧទាហរណ៍៖ តៀមស្រា, តៀមលក់បាយ ។

                ផ្ទះបែបនេះ, ទោះសម្រាប់គ្រាន់តែនៅឥតលក់ដូរអ្វីក្ដី, ខ្មែរយើងហៅ តៀម ទាំងអស់ ។
ឧទាហរណ៍៖ តៀមចិន, ផ្ទះតៀម, តៀមស្រា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តៀប» មានន័យដូចម្ដេច ?


តៀប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាជនៈធ្វើដោយឈើក្រឡឹងឬស្មាច់, ខ្មុកមានរាងមូលច្រឡោ មានជើងស្រដៀងនឹងតោក តែមានគម្របសម្រាប់ប្រើដាក់ភោជនាហារ (មានសម្បូរតែក្នុងសម័យពីដើម, សព្វថ្ងៃនេះមានប្រើតិច) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តៀន» មានន័យដូចម្ដេច ?


តៀន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើលក្នុងពាក្យ ទៀន ឬ តៀន ន.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តៀជីវ» មានន័យដូចម្ដេច ?


តៀជីវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) ចិនពួកមួយនៅក្នុងឱវាទរាជការរដ្ឋាភិបាលចិនខាងមណ្ឌលកង់តុង (ឬក្វ័ងទុង); ពួកចិនតៀជីវនេះមកនៅក្នុងកម្ពុជរដ្ឋច្រើនជាងពួកចិនឯទៀតៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តៀង» មានន័យដូចម្ដេច ?


តៀង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ត្យើង អ. ថ. តៀង) គ្រែ ។
ឧទាហរណ៍៖ តៀងតាំង គឺគ្រែនិងតាំង (មានប្រើខ្លះតែក្នុងគម្ពីរទេស្នាប្រែរយនិងកាព្វ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តឿន» មានន័យដូចម្ដេច ?


តឿន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយបង្ខំឲ្យបានឆាប់ ។ តឿនទារ ទារដោយបង្ខំឲ្យបានឆាប់ ។ តឿនឲ្យធ្វើការ រំលឹកឲ្យធ្វើការ (ម. ព. ដាស់តឿន ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តឿ» មានន័យដូចម្ដេច ?


តឿ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទាប, ដែលទាបណាស់ប្លែកពីធម្មតា អស់ចម្រើនកម្ពស់ទៅទៀត ។
ឧទាហរណ៍៖ មនុស្សតឿ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តើយ» មានន័យដូចម្ដេច ?


តើយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. តេយ អ. ថ. តឺយ) ឈ្មោះប្រទាលពួករំចេក, ស្លឹកស្រពាប់ មានក្លិនប្រហើរឈ្ងប់ ។
ឧទាហរណ៍៖ បាយផ្ងំដាក់ស្លឹកតើយ ប្រហើរឆ្ងាញ់ណាស់ ។

                 ឈ្មោះចុល្លព្រឹក្សមួយប្រភេទ ពួករំចេក ២-៤ ម ដុះលើកោះ Moluques គេនាំមកដាំក្នុងប្រទេសជាច្រើន នៃអាស៊ីផ្នែកអាគ្នេយ៍។ ក្នុងភាពជាដំណាំ គេកាត់ស្លឹកតើយជារឿយៗ ម្លោះហើយ ដើមនេះមិនដែលមានកម្ពស់លើស ៥០ ស.ម ឡើយ។ ស្លឹកគ្មានបន្លា ក្លិនក្រអូបប្រហើរ គេប្រើសម្រាប់លាយ បាយឱ្យក្រអូប ឬសម្រាប់ដាក់នំឱ្យមានពណ៌បៃតងល្អ។ គេអាចឃើញស្លឹកតើយ មានលក់ក្នុងហាងអាស៊ីនៃទ្វីបអឺរ៉ុប និងអាមេរិក។

                  ជារុក្ខជាតិ ដែលគេដាំនៅតាមទីក្រុង និងជនបទ និងយកស្លឹកធ្វើជាគ្រឿងទេស។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ តើយ – អំបូរ ៖ PANDANACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ pandanus amaryllifolius Roxb. – ឈ្មោះអង់គ្លេស ៖ Pandan plant – ឈ្មោះបារាំង ៖ មិនទាន់មានព័ត៌មាន – ប្រភពដើម ៖ កោះ Moluque (ឥណ្ឌូនេស៊ី) – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់៥០-១០០ស.ម និងស្លឹកពណ៌បៃតងគ្មាន បន្លា(៤៤)។ – លក្ខណៈជីវសាស្ត្រ ៖ ស្លឹកមានក្លិនក្រអូបប្រហើរ – លក្ខណៈអេកូឡូស៊ី ៖ ដុះស្ទើរទូទាំងប្រទេស – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ គេប្រើស្លឹកវាយកជាតិពណ៌បៃតង និងក្លិន ក្រអូប ដើម្បីបង្កើនឱជារសអាហារ នំ និងភេសជ្ជៈ ដូចជាបាយ បបរ បាញ់ឌុក លត ទឹកសណ្តែកខៀវ តែបៃតង។ល។(៤៤)។
ឧទាហរណ៍៖ (៤៤) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៤៨៧ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តើតៗ» មានន័យដូចម្ដេច ?


តើតៗ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ជ្រុលលឿនចុងជើងចំតើតដោយរអិល ដោយភ្លាត់ចំណាប់ស្ទើរនឹងដួល ។
ឧទាហរណ៍៖ ដើរតើតៗ, គាត់រអិលជ្រុលតើតៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តើកៗ» មានន័យដូចម្ដេច ?


តើកៗ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រវើកៗ តិចៗ ដូចតើកត្រីដែលកម្រើក ។
ឧទាហរណ៍៖ កម្រើកតើកៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តើក» មានន័យដូចម្ដេច ?


តើក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការៈរបស់ត្រីនៅក្រោមកន្លើត សណ្ឋានដូចកន្លើត ។
ឧទាហរណ៍៖ កាត់តើកវាចេញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តើ» មានន័យដូចម្ដេច ?


តើ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យសម្រាប់និយាយប្រថួនបំពេញឲ្យលះសេចក្តីសង្ស័យ ដូចពាក្យថា មិនមែនប្អូនខ្ញុំទេ មាខ្ញុំទេតើ; ដូច្នេះទេតើ; អ្នកមកតើមានការអ្វី? ; ធម៌ ៨ យ៉ាង តើគឺអ្វីខ្លះ? (ម. ព. ទេតើ ផង) ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អន្ទាក់ដាក់ស្វា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តួឯក» មានន័យដូចម្ដេច ?


តួឯក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តួលេខមួយ, តួប្រិមប្រិយ គឺបុរសឬស្ត្រីដែលឆើតឆាយជាងគេក្នុងរបាំ, ល្ខោនឬភាពយន្ត ។
ឧទាហរណ៍៖ តួឯកល្ខោន, តួឯកភាពយន្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តួយ៉ាង» មានន័យដូចម្ដេច ?


តួយ៉ាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បែបយ៉ាង; តម្រាប់; ឧទាហរណ៍ ។
ឧទាហរណ៍៖ តួយ៉ាងដូចជា . . . ; យកជាតួយ៉ាងពុំកើតទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តួមៗ» មានន័យដូចម្ដេច ?


តួមៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរសព្ទសាយដៀវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តួន» មានន័យដូចម្ដេច ?


តួន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ជ្វា) លោក, អ្នក ។ ឈ្មោះសំពត់សូត្រសាច់ម៉ដ្ឋរលើប (មកពីប្រទេសក្រៅ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តួច» មានន័យដូចម្ដេច ?


តួច


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យបរិវារសម្រាប់ប្រើផ្សំនឹងពាក្យតិច
ឧទាហរណ៍៖ តិចតួច គឺតិចល្មមទេ, តិចដែរទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តួកម៉េនីស្ថាន» មានន័យដូចម្ដេច ?


តួកម៉េនីស្ថាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស តួកម៉េនីស្ថាន, (រាជធានី/​រដ្ឋធានី) អាសហ្កាបាត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តួកគី» មានន័យដូចម្ដេច ?


តួកគី


?ថ្នាក់ពាក្យជា នាមសព្ទ

មានន័យថា ប្រទេស តួកគី, (រាជធានី/​រដ្ឋធានី) អង់ការ៉ា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តួ» មានន័យដូចម្ដេច ?

តួ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូប, រាង, សព៌ាង្គកាយ, ខ្លួន
ឧទាហរណ៍៖ តួអក្សរ, តួលេខ, តួល្ខោន, តួខ្លួន ។

                ទាសៈ, ទាសី ក៏ហៅថា តួ បានដែរ ។
ឧទាហរណ៍៖ លោះតួម្នាក់ (ព. បុ.)។

                (ចិ. តួ៎) សំបុត្រ; សំបុត្រអនុញ្ញាត, សំបុត្រប្រាប់ទំនិញ ។

ឧទាហរណ៍៖ ផ្ញើតួជាមួយនឹងអីវ៉ាន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តូហ្គោ» មានន័យដូចម្ដេច ?


តូហ្គោ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស តូហ្គោ, (រាជធានី/​រដ្ឋធានី) ឡូម៉េ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តូរ្យតន្ត្រី» មានន័យដូចម្ដេច ?


តូរ្យតន្ត្រី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. តូយ៌តន្រ្តី ) ។

                   គ្រឿងភ្លេងដេញ ដំ ផ្លុំ កូត សិល្បៈខាងការតែងភ្លេង គឺផ្សំសំឡេង​ដោយសព្ទសញ្ញាឱ្យពិរោះដល់ត្រចៀក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តូរិយម័ទ» មានន័យដូចម្ដេច ?


រិយម័ទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរវក់ ឆ្កួតចិត្តនឹងភ្លេង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តូរិយមិត្ត» មានន័យដូចម្ដេច ?


តូរិយមិត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សវក់នឹងភ្លេង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តូយ៌តន្ត្រី» មានន័យដូចម្ដេច ?


តូយ៌តន្ត្រី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. តូយ៌ + តន្ត្រិន៑; បា. តុរិយ + តន្តី) គ្រឿងភ្លេងដេញដំផ្លុំកូត (ម. ព. តន្ត្រី ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តូមៗ» មានន័យដូចម្ដេច ?


តូមៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. តួមៗ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តូប» មានន័យដូចម្ដេច ?


តូប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្ទមមានល្វែងតែ ១ មានជញ្ជាំងជុំវិញ មើលទៅឃើញកន្តូប ។
ឧទាហរណ៍៖ តូបរបស់ភិក្ខុ, តូបរបស់សាមណេរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តូន» មានន័យដូចម្ដេច ?


តូន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ. តូន Tonne) ទម្ងន់១ពាន់គីឡូក្រាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តូច» មានន័យដូចម្ដេច ?


តូច


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃពីធំ គឺមានសំណុំសំនួនស្ដួចស្ដៀវរៀវឆ្មារ នឹងរាប់ជាធំមាំមួនពុំបាន ។ ព. សា. ថា ទូច; ពាក្យទំយើថា នូច (តាមទម្លាប់ដោយស្រុក) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តូងតាង» មានន័យដូចម្ដេច ?


តូងតាង


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. តុងតាំង ) ។
?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. តុងតាំង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តូង» មានន័យដូចម្ដេច ?


តូង


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរដួល, រលំ, វាយ ។
ឧទាហរណ៍៖ ធ្លាក់ឮតូង, ឮសូរតូងៗ ។

                   (ព. ប្រ. ) គុ. ឬ កិ. វិ. ខឹងតូង គឺខឹងច្រឡោត (ម. ព. តឺង ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តូក្យូ» មានន័យដូចម្ដេច ?


តូក្យូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឡរាជធានី/​រដ្ឋធានី នៃប្រទេស ជប៉ុន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុះ» មានន័យដូចម្ដេច ?


តុះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទញ់, ទាល់, គិតអ្វីមិនលេច ។
ឧទាហរណ៍៖ តុះគំនិត, តុះប្រាជ្ញា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុស្ដី» មានន័យដូចម្ដេច ?


តុស្ដី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. តុស្ដិ; បា. តុដ្ឋិ) សេចក្តីត្រេកអរ (តម្រេក), អំណរ (ព. កា.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុសិត» មានន័យដូចម្ដេច ?


តុសិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះឋានកាមាវចរសួគ៌ជាន់ទី ៤, មានព្រះបាទសន្ដុសិតទេវរាជជាអធិបតីគ្រប់គ្រង; ព្រះពោធិសត្វ, ព្រះពុទ្ធបិតា, ព្រះពុទ្ធមាតា និងអស់លោកអ្នកមានបុណ្យវិសេសឯទៀតៗ តែងចាប់កំណើតកើតនៅអាស្រ័យក្នុងឋាននេះជាញឹកញយ; ព្រះបរមពោធិសត្វរាល់អង្គ, ក្នុង ១ ជាតិមុននឹងបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ, សុទ្ធតែចាប់កំណើតកើតនៅក្នុងឋានតុសិននេះសិន, លុះដល់កាលកំណត់ ទើបច្យុតមកចាប់ព្រះជាតិជាទីបំផុត ហៅថា បច្ឆិមជាតិ ក៏បានត្រាស់ជាព្រះពុទ្ធក្នុងបច្ឆិមជាតិនេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុល្យាធិករណៈ» មានន័យដូចម្ដេច ?


តុល្យាធិករណៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. —រណ) ដែលស្មើគ្នា, ដែលប៉ុនគ្នា, ដូចគ្នា ។ គុណនាមដែលជាវិសេសនៈរបស់នាមនាម, ដូចជា ផ្ទះធំខ្ពស់; ធំនិងខ្ពស់ ជាតុល្យាធិករណៈ (វិសេសនៈ) របស់ ផ្ទះ (ព. វ.) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា គុណនាមដែលជាវិសេសនៈរបស់នាមនាម, ដូចជា ផ្ទះធំខ្ពស់; ធំនិងខ្ពស់ ជាតុល្យាធិករណៈ (វិសេសនៈ) របស់ ផ្ទះ (ព. វ.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុល្យាការ» មានន័យដូចម្ដេច ?


តុល្យាការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. តុល្យ + អាការ) អាការថ្លឹងមើលឲ្យដឹងនូវភាគស្មើគ្នា, តារាងឬបញ្ជីគិតគូរឲ្យដឹងនូវកិច្ចការផ្សេងៗ ។
ឧទាហរណ៍៖ តាមតុល្យាការក្នុងត្រីមាសទី ២ នេះ ឃើញថាកិច្ចការនៃសមាគមយើងបានចម្រើនកើនជាងត្រីមាសទី ១ ។

                   តារាងឱ្យដឹងពីប្រាក់កំពុងជាប់ប្រើ និងប្រាក់ជំពាក់គេ របស់អ្នកជំនួញ ឬសមាគម​ពាណិជ្ជកម្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុល្យភាពអំណាច» មានន័យដូចម្ដេច ?


តុល្យភាពអំណាច


មានន័យថា ការបែងចែកអំណាចនៃរដ្ឋ និងរដ្ឋ ឬបក្សសម្ព័ន្ធ និងសម្ព័ន្ធមិត្តដែលប្រឆាំងគ្នា ហើយការរបែងចែកនេះមិនអាចមានរដ្ឋ ឬបក្សសម្ព័ន្ធណាមួយមានប្រៀបជាងរដ្ឋ ឬបក្សសម្ព័ន្ធណាមួយទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុល្យភាពថាមពល» មានន័យដូចម្ដេច ?


តុល្យភាពថាមពល


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ផលដករវាងថាមពលចូលសរុបនិងថាមពលចេញសរុបនៅក្នុងប្រព័ន្ធអាកាស ធាតុ។ ប្រសិនបើតុល្យភាពនេះអវិជ្ជមានកម្តៅនឹងកើនឡើង។ប្រសិនបើតុល្យភាពនេះអវិជ្ជមាននឹងការចុះត្រជាក់់។ នៅពេលមានការគណនាតុល្យភាពនេះជាមធ្យមភាគសម្រាប់ទូទាំងពិភពលោកនិងក្នុងរយៈពេលវែង តុល្យភាពនេះត្រូវតែស្មើសូន្យ។ ដោយសារប្រព័ន្ធអាកាសធាតុទទួលថាមពលស្ទើរតែទាំងស្រុងពីព្រះអាទិត្យ តុល្យភាពស្មើសូន្យមានន័យថាបរិមាណកាំរស្មីព្រះអាទិត្យដែលចាំងចូលជាមធ្យមនៅទូទាំងពិភពលោកត្រូវតែស្មើនឹងផលបូកនៃរំភាយរស្មីពន្លឺព្រះអាទិត្យ ចំណាំងផ្លាតបូកនឹងរំភាយរស្មីអាំងហ្វ្រាក្រហមមកកម្តៅភាយចេញពីប្រព័ន្ធអាកាសធាតុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុល្យភាព» មានន័យដូចម្ដេច ?


តុល្យភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ដូចគ្នានឹង តុល្យការ) ។
ការ ឬបញ្ជីគេ្នគ្នាន់ឱ្យដឹងពីប្រាក់គេជំពាក់ និងប្រាក់ខែដែលជំពាក់គេ ឧ. ផ្ទះជំនួញនីមួយៗតែងតែមានធ្វើតុល្យភាពរាល់ឆ្នាំជាដរាប ទើបដឹងថាខាត ឬចំណេញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុល្យការ» មានន័យដូចម្ដេច ?


តុល្យការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការស្មើភាគគ្នា, ការថ្លឹងឲ្យមានទម្ងន់ស្មើគ្នា; បញ្ជីគិតគូរគ្នេរគ្នាន់ឲ្យដឹងមុខចំណូលចំណាយ ។
ឧទាហរណ៍៖ រឿងនេះពុំទាន់ដឹងជាយ៉ាងណាទេ ចាំធ្វើតុល្យការមើលសិន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុល្យ» មានន័យដូចម្ដេច ?


តុល្យ


មានន័យថា មើលពាក្យ ឌុន និង តុល្យាធិករណៈ (ព. វ.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុលាការប្បទាន» មានន័យដូចម្ដេច ?


តុលាការប្បទាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រគល់នូវលិខិតណាមួយ តាមផ្លូវតុលាការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុលាការ» មានន័យដូចម្ដេច ?


តុលាការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. តុលា + ការ) ការថ្លឹង, ការស្ទង់ មិនឲ្យមានល្អៀង; ឬអ្នកស្ទង់តម្រង់សេចក្ដី ។ ក្រសួងជម្រះក្ដី ឬចៅក្រមអ្នកវិនិច្ឆ័យក្ដី ។
ការស្ទង់ ថ្លឹងមិនឱ្យល្អៀង ឬអ្នកស្ទង់តម្រង់សេចក្តីក្រសួងជំរះក្តី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុលា» មានន័យដូចម្ដេច ?


តុលា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ.) ជញ្ជីង, ត្រាជូ។ ឈ្មោះខែទី៧ នៃសុរិយគតិមាន ៣១ ថ្ងៃ ត្រូវគ្នានឹងខែឲកគូប្រិ៍ (ខែទី ១០) បារាំងសែស។ សព្វថ្ងៃយើងប្រើជាខែទី ១០ ដែរ ។
ឈ្មោះខែទីដប់ក្នុងសុរិយគតិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុលម៉ុល» មានន័យដូចម្ដេច ?


តុលម៉ុល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ព. សា.) ដែលមានមាឌតូចទាបកន្តុល
ឧទាហរណ៍៖ ក្មេងតូចតុលម៉ុល (ប្រើតាមទម្លាប់និយាយ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុល» មានន័យដូចម្ដេច ?


តុល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. តុលា) ជញ្ជីង, ត្រាជូ, តម្លឹង (ច្រើនប្រើតែក្នុងកាព្យ) ។
ឧទាហរណ៍៖ ដឹងហាបឲ្យដឹងតុលភ្នែកឲ្យយល់ទៀងត្រាជូ . . . ។ ម. ព. ត្រាជូ ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុរិយាង្គ» មានន័យដូចម្ដេច ?


តុរិយាង្គ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វង់តូរ្យតន្ត្រី វង់ភ្លេង ។
វង់តូរ្យតន្ត្រី វង់ភ្លេង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុរង្គ» មានន័យដូចម្ដេច ?


តុរង្គ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ (សំ. បា. តុរគ, តុរង្គ, តុរង្គម) សត្វចតុប្បាទដែលមានដំណើររហ័សរហួនគឺ សេះ ។ តុរង្គានីក (អស្សានឹក) កងទ័ពសេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុម្ពថូប» មានន័យដូចម្ដេច ?


តុម្ពថូប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. តុម្ពស្ដូប) ស្តូបបញ្ចុះនាឡិរង្វាល់ ដែលទោណព្រាហ្មណ៍វាល់ព្រះសារីរិកធាតុនៃព្រះសក្យមុនីសម្មាសម្ពុទ្ធ ចែក . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុម្ព» មានន័យដូចម្ដេច ?


តុម្ព


?ថ្នាក់ពាក្យជា នាមសព្ទ

មានន័យថា (សំ. បា.) នាឡិ (រង្វាល់); ទីកោទឹក… ។ ខ្មែរយើងប្រើហៅចំពោះតែក្រឡតូចរាងត្រមៀចរាក់សម្រាប់ដាក់កំបោរបៀកម្លូ ។
ឧទាហរណ៍៖ តុម្ពកំបោរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុមត្ថកិរិយា» មានន័យដូចម្ដេច ?


តុមត្ថកិរិយា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) កិរិយាសព្ទបាលីជារូបធាតុ ដែលពុំទាន់បំបែកចេញតាមបុរិសសព្វនាមទាំង ៣ បែបនៅឡើយ ដូចជា ករ៑ “ធ្វើ” , ចរ៑ “ប្រព្រឹត្ត; ដើរ” ; តរ៑ “ឆ្លង” ជាដើមដែលចុះ តុំ-បច្ច័យ មកជាជំនួយកុំឲ្យនៅត្រឹមតែរូបដើមសុទ្ធ, ករ៑>កត្តុំ ឬ កាតុំ; ចរ៑>ចរិតុំ; តរ៑>តរិតុំ ។ល។ សម្រាប់ប្រើចំពោះតែក្នុងភាសាសំស្ក្រឹតនិងបាលីប៉ុណ្ណោះ, ឯភាសាខ្មែរពុំមាន តុមត្ថកិរិយា នេះទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុបៗ» មានន័យដូចម្ដេច ?


តុបៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរដើរខ្លីៗ កំបុតៗ ។
ឧទាហរណ៍៖ សេះដើរតុបៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុណ្ហីភាព» មានន័យដូចម្ដេច ?


តុណ្ហីភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. តុណ្ហីភាវ; សំ. តូស្ណីម្ភាវ ឬ តូស្ណីភាវ) ភាពស្ងៀម, ដំណើរស្ងៀមមិនបញ្ចេញវាចា ។
ឧទាហរណ៍៖ ព្រះសាស្តាទ្រង់ទទួលនិមន្តដោយតុណ្ហីភាព; ព្រះករុណាជាម្ចាស់ជីវិត ទ្រង់ព្រះតុណ្ហីភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុញ» មានន័យដូចម្ដេច ?


តុញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សុញ, ទញ់ទាល់; ច្រើនប្រើជាមួយនឹងពាក្យ តុះ ។
ឧទាហរណ៍៖ តុះតុញគំនិតគិតអ្វីមិនឃើញសោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុច្ឆភាព» មានន័យដូចម្ដេច ?


តុច្ឆភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពអំនួត ភាវនៃបុគ្គលរងើល ចង់តែបញ្ចេញមុខមាត់ឱ្យគេស្គាល់ ដោយឥតអៀនខ្មាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុច្ឆបុគ្គ» មានន័យដូចម្ដេច ?


តុច្ឆបុគ្គ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សអំនួត មនុស្សវែកមុខចង់ឱ្យតែគេស្គាល់​ខ្លួនឬថារងើលពក​ថ្ងាស​ឥត​អៀនខ្មាស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុងហ្កា» មានន័យដូចម្ដេច ?


តុងហ្គា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស តុងហ្កា, (រាជធានី/​រដ្ឋធានី) នូគូអាឡូហ្វា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុងទីន» មានន័យដូចម្ដេច ?


តុងទីន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ. Tontine) សមាគមប្រមូលប្រាក់, ក្រុមហ៊ុនសន្សំដើមទុន ដើម្បីជួយគ្នាទៅវិញទៅមក ។
ឧទាហរណ៍៖ លេងតុងទីនមួយក្បាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុងតាំង» មានន័យដូចម្ដេច ?


តុងតាំង


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយធ្លាក់របស់អ្វីរឹងជាដើម ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ខឹងតូងតាង គឺខឹងខ្លាំងចាប់អ្វីៗបោះបោកតូងតាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុង» មានន័យដូចម្ដេច ?


តុង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធុងឬលូសម្រាប់ដាក់ផង់ស៊ីម៉ងត៍, ដាក់ដែកគោល, ដាក់ស្រាទំពាំងជូរ ជាដើម ។
ឧទាហរណ៍៖ ស៊ីម៉ង់ត៍ ១ តុង ។

                 (ចិ. តុ៎ង កិ. “ទាញយក, ហូតយក”) ប្រាក់ដែលហូតពីអ្នកជើងល្បែង បៀ, ប៉ោ, ថួ ជាដើម ដែលឈ្នះជាប្រយោជន៍ដល់នាយបន ។
ឧទាហរណ៍៖ ហូតយកតុងបៀ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុក្កតា» មានន័យដូចម្ដេច ?


តុក្កតា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបដែលគេធ្វើដោយដីឬដោយវត្ថុធាតុផ្សេងៗមានកៅស៊ូជាដើម សម្រាប់ក្មេងលេង ។
ឧទាហរណ៍៖ ទិញរូបតុក្កតាយកមកឱ្យកូនលេង, វាគ្មានដឹងអ្វីទេ ដូចជាតុក្កតា . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុករង្វាន់» មានន័យដូចម្ដេច ?


តុករង្វាន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រង្វាន់ដែលរាជការឬឯកជនប្រគល់ ជាពិសេសដល់ជនដែលមានគុណវុឌ្ឍិគួរគេពេញចិត្តចង់ឲ្យ, ពុំមែនជារង្វាន់ចាំបាច់ដោយខានពុំបានទេ
ឧទាហរណ៍៖ សិស្ស ១០ នាក់បានទទួលតុករង្វាន់អំពីក្រសួងអប់រំជាតិ; ទាហាន ៣ នាក់បានទទួលតុករង្វាន់មួយពាន់រៀលម្នាក់ ព្រោះខ្លួនបានប្រតិបត្តិការ ដែលទាហានឯទៀតកម្រនឹងធ្វើបាន ។ ព. ផ្ទ. រង្វាន់ប្រចាំឆ្នាំ; រង្វាន់ចាំបាច់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុកតុល» មានន័យដូចម្ដេច ?


តុកតុល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នង្គ័ល (ពាក្យបណ្ដៅ) ។
ឧទាហរណ៍៖ តុកតុលមមុលក្នុងដី សត្វជើងប្រាំបី នាំមុខតុកតុល (នង្គ័ល) ។ ម. ព. បណ្ដៅ ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុកកែ» មានន័យដូចម្ដេច ?


តុកកែ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. តឹកកែ ) ។
​​​                     (ម. ព. តឹកកែ) ។ ឈ្មោះពស់មួយប្រភេទមាឌតូចរៀវ សម្បុរបៃតង ជួនកាលលូនឡើងនៅក្រោមដំបូលផ្ទះ, កាលបើតុកកែឃើញ តែងតែហាមាត់ធំ បើកឱកាសឲ្យពស់នេះចូលស៊ីថ្លើម, តុកកែក៏នៅតែរស់ ប៉ុន្តែឈប់លែងយំអស់កាលយូរ, លុះថ្លើមដុះធំឡើងវិញទើបយំ ពស់នេះក៏ចូលស៊ីថ្លើមទៀត (ពាក្យតំណាល) ។
ឧទាហរណ៍៖ ពស់តុកកែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុកកាគូ» មានន័យដូចម្ដេច ?


តុកកាគូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៥២-៥៩.៥ ស.ម។ ផ្ទាំងស្លាបពណ៌ប្រផេះជាំ ពោះសស្រអាប់ កន្ទុយវែងតំរៀបជាកាំៗ និងមានឆ្នូតសនៅចុងរោម កន្ទុយនិមួយៗ ស្បែករង្វង់ភ្នែកក្រហម ចំពុះបៃតង។ ទីជំរកៈ ព្រៃស្រោង ព្រៃល្បោះ ដំណុះព្រៃក្មេង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ ធ្នូ ដល់ មិថុនា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តុ» មានន័យដូចម្ដេច ?


តុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ប្រើប្រាស់ពួកថាស តែមានជើង ។
ឧទាហរណ៍៖​ បង្អែមមួយតុ ។

              ប្រដាប់មានជើងសម្រាប់ទ្រសម្រាប់រងអ្វីៗ ។
ឧទាហរណ៍៖ តុសរសេរ ។

                គ្រឿងតាំងជាការរុងរឿង ជាលំអក្នុងឱកាសបុណ្យធំនីមួយ ក៏ហៅ តុ ដែរ ។
ឧទាហរណ៍៖ តាំងតុ, ព្រះរាជពិធីតាំងតុ ចម្រើនព្រះជន្ម. . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តឺតរខឺត» មានន័យដូចម្ដេច ?


តឺតរខឺត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានរាងស្ដឺតកំប្រេវ ។
ឧទាហរណ៍៖ រាងតឺតរខឺត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តឹងរ៉ឹង» មានន័យដូចម្ដេច ?


តឹងរ៉ឹង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស. រ៉េង អ. ថ. រ៉ិង “បង្គាប់, បង្ខំឲ្យឆាប់ . . .”) តឿនបង្ខំ, បង្ខំយ៉ាងតឹងខ្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តឹង» មានន័យដូចម្ដេច ?


តឹង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ចង្អៀត, ណែន, ដែលសន្ធឹងរឹងត្រង់, ដែលទីទៃពីធូរ ។ ពាក្យផ្ទុយ ធូរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តឹកៗ» មានន័យដូចម្ដេច ?


តឹកៗ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សូរសំឡេងតឹង ឮដោយគោះអ្វីៗដែលមានសាច់ហាប់, សាច់ណែន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តឹកតាង» មានន័យដូចម្ដេច ?


តឹកតាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ័ស្តុតាង, គ្រឿងអាង ។
ឧទាហរណ៍៖ សឹងមានរបស់នេះជាតឹកតាងស្រាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តឹកកែ» មានន័យដូចម្ដេច ?


តឹកកែ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វពួកជីងចក់ តែធំជាងជីងចក់ មានសម្បុរផ្អុចៗ មានជើងស្អិត ចាប់ត្រង់ណាជាប់ត្រង់នោះ យំឮសូរ តឹកកែៗ ឬ តុកកែៗ (បា. ហៅ ឃរគោលិកា; សំ. ហៅ គ្ឫហគោធិកា) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តឹក» មានន័យដូចម្ដេច ?


តឹក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. តឹក អ. ថ. ទឹក “ផ្ទះដែលសង់ដោយឥដ្ឋ ដោយបាយអ”) ខ្មែរយើងប្រើហៅជង្រុកសម្រាប់ដាក់ស្រូវ ។
ឧទាហរណ៍៖ តឹកស្រូវ ។

                 (ចិ.) ប្រវែង ១០ សង់ទីម៉ែត្រ ។
ឧទាហរណ៍៖ ក្ដារប្រវែង ៤ ម៉ែត្រ ៣ តឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តីរវិថី» មានន័យដូចម្ដេច ?


តីរវិថី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. —វិថី) ផ្លូវមាត់កំពង់, ផ្លូវដែលឋិតនៅបណ្ដោយតាមឆ្នេរនៃទន្លេ ឬស្ទឹងជាដើម ។
ផ្លូវមាត់កំពង់ ខឿនកម្រាលដែលចាក់តាមមាត់ស្ទឹងទន្លេ ដើម្បីកុំឱ្យទឹកហូរច្រោះបាក់ច្រាំង ឬធ្វើជាកំពង់នាវាសម្រាប់ចូលចត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តីរនាវាចរណ៍» មានន័យដូចម្ដេច ?


តីរនាវាចរណ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរដោយនាវា ដែលសៀរតាមច្រាំង មិនហ៊ានទៅកាត់លំហ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តីរនាវាចរ» មានន័យដូចម្ដេច ?


តីរនាវាចរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស ឬនាវាដែលធ្វើដំណើរតែតាមច្រាំង សៀរខាងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តីរឋាន» មានន័យដូចម្ដេច ?


តីរឋាន


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការ្យដែលបានកសាងនៅក្នុងកំពង់ផែ ឬលើច្រាំងទន្លេសម្រាប់នាវាចូលចត សម្រាប់អ្នកដំណើរឡើងចុះនាវា និងសម្រាប់ផ្ទុកទំនិញ និងដាក់ទំនិញចុះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តិះដៀល» មានន័យដូចម្ដេច ?


តិះដៀល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (មើលអត្ថន័យរបស់ពាក្យ តិះ និង តំណិះ, ដំណៀល ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តិះ» មានន័យដូចម្ដេច ?


តិះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយរិះគន់, និន្ទា, ពេបជ្រាយនៅមុខ ឬ កំបាំង ។ ច្រើនតែប្រើផ្សំជាមួយនឹងពាក្យ ដៀល ថា តិះដៀល “តិះផង ដៀលផង” គឺពោលរិះគន់, និន្ទា ឬ ពេបជ្រាយផ្សេងៗ ពិតខ្លះមិនពិតខ្លះ ឬខុសទាំងស្រុងក៏មាន ។ កាលពីក្នុងបុរាណសម័យព្រេងនាយ, ដោយសារប្រទេសមានព្រំដែនជាប់គ្នា, ខ្មែរនិងសៀម ធ្លាប់តែទៅមកប្រាស្រ័យរកគ្នា, ជនជាតិទាំងពីរនេះ ក៏តែងតែយកសម្ដីគ្នា ពីជាតិមួយទៅជាតិមួយទៅប្រើឬយកមកប្រើពុំប្រកែប្រកាន់អ្វីឡើយ; ឯខ្មែរយកសម្ដីសៀមមកប្រើក៏ក្រែលដែរ, ដូចជាសម្ដីសៀមថា ហ្មត គេអានថា ហ្មុត “អស់”, ខ្មែរយកមកប្រើសរសេរជា ហ្មត់, ឬ អ្នកខ្លះសរសេរជា ម៉ត់ “អស់” ដែរ; សៀមថា ហ្មតចត អ. ថ. ហ្មុតចុត “ស្អាត, បរិសុទ្ធ, ឥតសៅហ្មង . . . “, ខ្មែរយកមកប្រើជា ហ្មត់ចត់ ឬ អ្នកខ្លះសរសេរជា ម៉ត់ចត់ ក៏មាន “ស្អាត, បរិសុទ្ធ, ឥតសៅហ្មង . . . ” ដែរ, ឬ “ប្រដិតប្រជី, ម៉ឺងម៉ាត់ . . . “; សៀមថា ខ៏ងរង អ. ថ. ខែ៎ង់រ៉ែង ឬ ខែ៏ងរ៉ែង “រឹងប៉ឹង, មាំមួន; ដែលប្រឹងប្រែងម៉ឺងម៉ាត់”, ខ្មែរយកមកប្រើជា ខែងរ៉ែង (មានអត្ថន័យដូចសៀមដែរ) ។ល។ សៀមយកសម្ដីខ្មែរទៅប្រើច្រើនជាអនេក, ដូចជា ខ្ទម ជា ករះទ្ទ់ម អ. ថ. ក្រៈថម់; ខែ ជា ខេ អ. ថ. ខែ៎ “ព្រះចន្ទ្រ”; ខ្នែង ជា ខេនង អ. ថ. ខ្នែ៎ង; តិះ ជា តិ អ. ថ. ទិ; តំណិះ ជា តាំហ្និ; តិះដៀល ជា តិតើ្យន អ. ថ. ទិតៀន ( មានអត្ថន័យដូចខ្មែរដដែល ផ្សេងពីខ្មែរខ្លះបន្តិចបន្តួច) ។ល។ ខ្មែរដែលចេះសៀម, ធ្លាប់និយាយប្រាស្រ័យជាមួយនឹងសៀម សៀមថា ទិ, ថា តាំហ្និ; ថា ទិតៀន ក៏ថាតាមសៀមដែរទៅ ។ មិនត្រឹមតែនិយាយជាមួយនឹងសៀមប៉ុណ្ណោះឡើយ, ទោះបីនិយាយនឹងខ្មែរគ្នាឯង ក៏ថា ទិតៀន ដែរ, ថែមទាំងយល់ថាពាក្យ ទិតៀន មិនសូវធ្ងន់ខ្លាំងស្មើនឹងពាក្យ តិះដៀល, ថែមទាំងអ្នកខ្លះសរសេរ ទិតៀន, ខ្លះ ទិទៀន, ខ្លះ ទិចទៀន ផ្សេងគ្នាទៅទៀត, ព្រោះមានទម្លាប់ផ្សេងៗគ្នា ។ សៀមថាសម្ដីខ្មែរមិនច្បាស់ តាមសំឡេងដើម,គួរតែខ្មែរថាតាមសំឡេងសម្ដីរបស់យើង (ជាការប្រពៃ) ។ នេះជាប្រវត្តិនៃពាក្យ តិះ ក្លាយជា ទិ, តំណិះ ជា តាំហ្និ, តិះដៀល ជាទិតៀន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តិលក» មានន័យដូចម្ដេច ?


តិលក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) ដើមល្ង; ចំណុចខ្មៅៗ ដែលមានតាមរាងកាយ (អាចម៍រុយ); ការប្រោះព្រំ, ក្បិតចិញ្ចើមដោយម្សៅក្រអូបជាមង្គល (ចឹម) … ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាឆ្នើម, ខ្ពង់ខ្ពស់, ប្រសើរ, លើសលែង ។
ឧទាហរណ៍៖ តិលកលោកា . . . ដែលជាឆ្នើមក្នុងលោក . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តិរ្ថិយ» មានន័យដូចម្ដេច ?


តិរ្ថិយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.; បា. តិត្ថិយ) មនុស្សចំពួកខ្លះ ដែលប្រព្រឹត្តកាន់សាសនាតាមលទ្ធិឆ្វេងទីទៃពីព្រះពុទ្ធសាសនា ដូចយ៉ាងខំប្រឹងដេកននៀលលើគំនរដីខ្សាច់កំពុងក្ដៅ, បរិភោគភោជនាហារត្របាក់ដូចសុនខជាដើម ដោយប្រកាន់អាងថា វត្តប្រតិបត្តិដែលខ្លួនប្រព្រឹត្តនោះ អាចនឹងចម្លងខ្លួនឯងនិងអ្នកដែលជឿកាន់តាមឲ្យបានដល់ត្រើយគឺសេចក្តីសុខ ប្រហែលដូចជាកំពង់សម្រាប់ឆ្លង . . . (ម. ព. អន្យតិរ្ថិយ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តិរោកុឌ្ឌសូត្រ» មានន័យដូចម្ដេច ?


តិរោកុឌ្ឌសូត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. —សុត្ត) ឈ្មោះសូត្រ ១ ក្នុងព្រះសុត្តន្តបិដក; ហៅថា តិរោកុឌ្ឌកណ្ឌ ក៏បាន, ឬហៅដោយខ្លីតាមទម្លាប់ស្រួលមាត់ ត្រឹមតែ តិរោក ប៉ុណ្ណេះក៏បាន; ក្នុងប្រទេសខ្មែរយើង ប្រើជាធម៌សម្រាប់សូត្រដារឧទ្ទិសចំណែកបុណ្យ (ម. ព. ដារ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «តិរច្ឆានកថា» មានន័យដូចម្ដេច ?


តិរច្ឆានកថា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សម្ដីទទឹងផ្លូវធម៌របស់សប្បុរស…
ឧទាហរណ៍៖ ក្នុងវិន័យខាងព្រះពុទ្ធសាសនា មានពុទ្ធប្បញ្ញត្តិហាមពួកបព្វជិតមិនឲ្យពោលតិរច្ឆានកថា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖