Posted on Leave a comment

តើពាក្យ «ចលាចល» មានន័យដូចម្ដេច ?

ចលាចល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) ដំណើរ​កក្រើក​រំពើក; ជ្រួល​ច្របល់ ជ្រួល​ច្រាល់ រចល់ រវល់​រចល់ ។
ឧទាហរណ៍៖ ស្រុក​កើត​ចលាចល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចលភាព» មានន័យដូចម្ដេច ?

ចលភាព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពដែលងាយកម្រើក ងាយផ្លាស់ប្តូរទីកន្លែង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចលនាមិនចូលបក្សសម្ព័ន្ធ» មានន័យដូចម្ដេច ?

ចលនាមិនចូលបក្សសម្ព័ន្ព

មានន័យថា និន្នាការនយោបាយនៃប្រទេសកំពុងអភិវឌ្ឍមួយចំនួនដែលប្រកាសថាមិនចូលក្នុងប្លុកនយោបាយណាមួយ។ ចលនានេះត្រូវបានបង្កើតជាផ្លូវការនៅទីក្រុងបែលក្រាដ (Belgrade) នៅឆ្នាំ១៩៦១ ក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីយូហ្គោស្លាវី Sosip Broz Tito នាយករដ្ឋមន្ត្រីឥណ្ឌា Jawaharlal Nehru ប្រធានាធិបតីអេហ្ស៊ីប Gama lAbdel Nasser ប្រធានាធិបតីហ្កាណា Kwame Nkrumah ប្រធានាធិបតីឥណ្ឌូណេស៊ី Achmed Sukarno និង អធិរាជអេត្យូពី Haile Selassie។ ចលនានេះមានគោលបំណងធានាឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិសុខនៃបណ្តារដ្ឋជាសមាជិកក្នុងការតស៊ូប្រឆាំងចក្រពត្តិនិយម អាណានិគមនិយម អាណានិគមនិយបែបថ្មី ការប្រកាន់ពូជសាសន៍និយម និងរាល់ទម្រង់នៃការឈ្លានពាន ការកាន់កាប់ ការគ្រប់គ្រង ការជ្រៀតជ្រែក ឬអនុត្តរភាពក៏ដូចជាការប្រឆាំងនឹងមហាអំណាច និងប្លុកនយោបាយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចលនាទាំងផ្ទាំង» មានន័យដូចម្ដេច ?

ចលនាទាំងផ្ទាំង

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បាតុភូតផ្សេងៗគ្នានៃដំណើរការរំកិលទ្រង់ទ្រាយធំ រួមមានរំកិលដី រអិលព្រិលការធ្លាក់ផ្ទាំងថ្ម ឬលំហូរកម្ទេចកម្ទី។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចលនាចក្រ» មានន័យដូចម្ដេច ?

ចលនាចក្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) គ្រឿង​ចក្រ​ប្រកប​ដោយ​ចលនា ម៉ាស៊ីន​ដែល​ដើរ​ដោយ​ចំហាយ ។
ម៉ាស៊ីនដើរដោយចំហាយ សម្រាប់អូសសណ្តោងខ្សែរថភ្លើង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចលនា» មានន័យដូចម្ដេច ?

ចលនា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការ​កម្រើក ការ​មិន​តាំង​នៅ​ស្ងៀម ដំណើរ​រវើក​ជានិច្ច។
ឧទាហរណ៍៖ ចលនា​នៃ​គ្រឿង​ចក្រ ចលនា​នយោបាយ ។

                ភាពនៃវត្ថុណាមួយ ដែលមិនតាំងនៅត្រង់កន្លែងជាប្រក្រតី ដំណើររវើករសិប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចលនវត្ថុ» មានន័យដូចម្ដេច ?

ចលនវត្ថុ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុ ឬទ្រព្យ​របស់​ដែល​កម្រើក​បាន ដែល​លើក​ដាក់ ឬ​ដឹក​នាំ​ពី​កន្លែង​មួយ​ទៅ​កាន់​កន្លែង​មួយ​ទៀត​បាន មាន​តុ ទូ ជាដើម ។ ព. ផ្ទ. អចលនវត្ថុ ។
?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ទ្រព្យសម្បត្តិ គ្រឿងចក្រ និងឧបករណ៍ទាំងអស់ លើកលែងតែដីនិងអគារ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចលនករ» មានន័យដូចម្ដេច ?

ចលនករ

មានន័យថា និន្នាការកើតឡើង ឬថយចុះជាបន្តបន្ទាប់នូវថ្លៃ ឬបរិមាណនៃមូលបត្រ ឬទំនិញដែលត្រូវបានជួញដូរក្នុងរយៈពេលមួយ។
ឧទាហរណ៍៖ ឧ. កំណើនសេដ្ឋកិច្ចកម្ពុជានឹងបន្តមានចលនការក្នុងរង្វង់ ៧%ចាប់ពីឆ្នាំ២០១៥ តទៅ ខណៈពេលដែលកម្ពុជានៅរក្សាបាននូវស្ថិរភាពនយោបាយ និងបន្តអនុវត្តការកែទម្រង់ស៊ីជម្រៅ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរី» មានន័យដូចម្ដេច ?

ចរី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាំបិទ​មួយ​ប្រភេទ សណ្ឋាន​លំនាំ​ស្រដៀង​នឹង​កាំបិត​ព្រា តែ​មាន​ផ្លែ​វែង​ស្រៀវ​តូច​រៀវ មក​ខាង​គល់​ទល់​នឹង​ដង; ច្រើន​និយាយ​ថា កាំបិត​ចរី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរិយាសាស្ត្រ» មានន័យដូចម្ដេច ?

ចរិយាសាស្ត្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) គម្ពីរ ឬ​ក្បួន​ខ្នាត​ដែល​ចែង​អំពី​ចរិយា ឬ​ចរិត​មនុស្ស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរិយា» មានន័យដូចម្ដេច ?

ចរិយា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (ចយ៌ា) ការ​ប្រព្រឹត្តិ; សំណាង ព្រេង ព្រេង​សំណាង។
ឧទាហរណ៍៖ អ្នក​ហ្នឹង​មាន​ចរិយា​ល្អ​ណាស់ ។

                ឫកពា មារយាទរបស់មនុស្សម្នាក់ៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរិតលក្ខណៈភាព» មានន័យដូចម្ដេច ?

ចរិតលក្ខណៈភាព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង ឬសញ្ញាដែលនាំឱ្យចំណាំបាន ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា គ្រឿង ឬសញ្ញាដែលនាំឱ្យចំណាំបាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរិត» មានន័យដូចម្ដេច ?

ចរិត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) ការ​ប្រព្រឹត្តិ; កិរិយា​មារយាទ; ឫកពា បែបបទ ។ល។
ឧទាហរណ៍៖ ចរិត​ល្អ ចរិត​មិន​ល្អ ។ មនុស្ស​ខូច​ចរិត គឺ​មនុស្ស​បង់​ឫកពា​ប្រក្រតី ដែល​រក​កល់​ឆ្កួត ។ បើ​មាន ទុ ភ្ជាប់​ពី​ខាង​ដើម ត្រូវ​សរសេរ​ជា ទុច្ចរិត បើ​មាន សុ នៅ​ខាង​ដើម ត្រូវ​សរសេរ​ជា សុចរិត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរាចរណ៍» មានន័យដូចម្ដេច ?

ចរាចរណ៍

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ចរាចរណ) ការដើរទៅមក,ដំណើរខ្វាត់ខ្វែងចុះឡើង; ដំណើរតាមផ្លូវសាធារណៈតាមតែផ្លូវណាក៏ដោយ ។
ឧទាហរណ៍៖ បិទដំណើរចរាចរណ៍, ត្រួតត្រាមើលចរាចរណ៍ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរាចរក» មានន័យដូចម្ដេច ?

ចរាចរក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (ចរាចរក) អ្នក​ដើរ​ត្រឡប់​ចុះ​ត្រឡប់​ឡើង ច្រើន​បក​ច្រើន​សា ដើរ​ៗ​ទៅ​មក​មាន​ទច់​ម្ដង​ៗ (បើ​ស្រ្តី​ជា ចរាចរិកា) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរាចរ» មានន័យដូចម្ដេច ?

ចរាចរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ.) (បា.) ដើរ​ទៅ​ដើរ​មក ដើរ​ត្រឡប់​ចុះ​ត្រឡប់​ឡើង ទៅ​មក​ៗ ដើរ​ៗ​ទៅ​មក​មាន​ទច់​ម្ដង​ៗ (ម. ព. ចង្រ្កម ឬ ចង្ក្រមណ៍ ទៀត​ផង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរលីលា» មានន័យដូចម្ដេច ?

ចរលីលា

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ.)(បា.) (ចរ “ដើរ” + លីលា ឬ លិឡ្ហា “ដំណើរ​កែក្រាយ; លេង; កំសាន្ត” )។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើរ​លេង​កំសាន្ត ដើរ​យាងយាស​តាម​ការ​ស្រួល ដើរ​បោះ​ជំហាន​វែង​ៗ តែ​សម្រៀម​ៗ ដោយ​អាការ​យីកយោគ ។
ឧទាហរណ៍៖ ស្ដេច​ចរ​លីលា​កំសាន្ត ទើប​ស្ដេច​វិល​ថ្កាន ប្រាង្គ​ប្រាសាទ​វិញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចររាចរណ៍» មានន័យដូចម្ដេច ?

ចររាចរណ៍

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (ចរាចរណ) ការ​ដើរ​ទៅ​មក ដំណើរ​ខ្វាត់ខ្វែង​ចុះ​ឡើង; ដំណើរ​តាម​ផ្លូវ​សាធារណៈ​តាម​តែ​ផ្លូវ​ណា​ក៏​ដោយ។
ឧទាហរណ៍៖ បិទ​ដំណើរ​ចរាចរណ៍ ត្រួតត្រា​មើល​ចរាចរណ៍ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរភាព» មានន័យដូចម្ដេច ?

ចរភាព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (ចរ + ភាវ) ភាព​ដែល​ចរ​ទៅ ដំណើរ​ដែល​ត្រាច់​រង្គាត់​ទៅ; ការ​រត់​លូន ឬគេច​ភៀស​ខ្លួន នៃ​ជន​ដែល​មាន​ភ័យ​អាសន្ន ។
ភាពនៃជនដែលរត់លូន ដែលគេចដោយភ័យអាសន្ន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរន្តអសន្តតិ» មានន័យដូចម្ដេច ?

ចរន្តអសន្តតិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចរន្តឆ្លាស់គ្នាទៅមក ដូចជាចរន្តដែលបង្កើតពីម៉ាស៊ីនអគ្គិសនី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរន្តសន្តតិ» មានន័យដូចម្ដេច ?

ចរន្តសន្តតិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចរន្តដែលរត់ជាប់ស្មើកម្លាំងមិនដាច់ ដូចជាចរន្តដែលចេញមក​ពីសមាច័យករ (ម.ព. នោះ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរន្តពហុទិស្សមាន» មានន័យដូចម្ដេច ?

ចរន្តពហុទិស្សមាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចរន្តដែលកើតមកពីច្រើនដំណាក់ ដូចជា​ចរន្តដែលកើតពីឌីយ៉ាម៉ូ ចូលទៅក្នុងសមាច័យករ (ធុងភ្លើង) រួចទើបចេញទៅទីដទៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរន្តនិស្សន្ទ» មានន័យដូចម្ដេច ?

ចរន្តនិស្សន្ទ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចរន្តដែលកើតមកពីការបន្ត ចាប់យកពីមេដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរន្តទៅមកពហុទសវត្សរ៍អាត្លង់ទិក» មានន័យដូចម្ដេច ?

ចរន្តទៅមកពហុទសវត្សរ៍អាត្លង់ទិក

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការផ្លាស់ប្តូរជាច្រើនទសវត្សរ៍ (៦៥ ដល់ ៧៥ឆ្នាំ) ក្នុងមហាសមុទ្រអាត្លង់ ទិចខាងជើង ដែលសីតុណ្ហភាពផ្ទៃសមុទ្រមានដំណាក់កាលក្តៅ ចន្លោះ ឆ្នាំ១៨៦០-១៨៨០ និង ១៩៣០-១៩៦០ ហើយក្នុងដំណាក់កាលត្រជាក់ ចន្លោះឆ្នាំ១៩០៥-១៩៥២ និង ១៩៩០ ដែលការប្រែប្រួលនេះ ក្នុងកម្រិត ឡើងចុះនៅក្នុងរង្វង់ 0,៤ អង្សាសេ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរន្តទឹកកក» មានន័យដូចម្ដេច ?

ចរន្តទឹកកក

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា លំហូរខ្លាំងនៃទឹកក ដែលជាផ្នែកនៃស្រទាប់ទឹកកកមួយ ដែលភាគច្រើន ដាច់ចេញពីទឹកកកដែលនៅជុំវិញដោយសាស្នាមប្រេះយ៉ាងជ្រៅ។ ចរន្តទូទៅ ចលនាទ្រង់ទ្រាយធំរបស់បរិយាកាស និងមហាសមុទ្រ ដែលជា ផលពិបាកនៃកំណើនកម្តៅខុសៗគ្នាមកលើផែនដី ដែលវិលហើយ បណ្តោយឱ្យមានឡើងវិញនូវតុល្យភាពថាមពលនៃប្រព័ន្ធអាកាសធាតុ តាម រយៈការបញ្ជូនកម្តៅ និងកម្លាំងជំរុញ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរន្ត» មានន័យដូចម្ដេច ?

ចរន្ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (ចរ + អន្ត > ចរន្ត) ចលនា ឬ​ដំណើរ​ដែល​ប្រព្រឹត្ត​ទៅ ដោយ​កម្លាំង​នៃ​ធាតុ​ទឹក​និង​ធាតុ​ភ្លើង​ជាដើម ។
ឧទាហរណ៍៖ ចរន្ត​អគ្គិសនី ។

                 ចលនាទឹក ខ្សល់ ឬអគ្គិសនី ហូរ បក់ រត់ទៅរកទិសតែមួយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរណៈ» មានន័យដូចម្ដេច ?

ចរណៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (ចរណ) ដំណើរ; ជើង; ប្រដាប់​សម្រាប់​កល់ កើយ; ចំណែក; ការ​ប្រព្រឹត្តិ សេចក្ដី​ប្រព្រឹត្តិ​ល្អ; ក្រឹត្យ​ដែល​អ្នក​ប្រាជ្ញ​គួរ​ប្រព្រឹត្ត​ គួរ​កាន់; បែប​បទ សណ្ដាប់​ធ្នាប់, …. ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរណៃ» មានន័យដូចម្ដេច ?

ចរណៃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កែវ ឬត្បូង ដែល​គេ​ច្នៃ​រួច​ហើយ។
ឧទាហរណ៍៖ កែវ​ចរណៃ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា កែវ ឬត្បូង ដែល​គេ​ច្នៃ​រួច​ហើយ។
ឧទាហរណ៍៖ កែវ​ចរណៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរណាវុធ» មានន័យដូចម្ដេច ?

ចរណាវុធ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (ចរណាយុធ) សត្វ​ស្លាប​ដែល​មាន​អាវុធ​ដុះ​ត្រង់​ជើង គឺ​សត្វ​បក្សី​ដែល​មាន​ឆ្នាល់​ត្រង់​ជើង​វា។
ឧទាហរណ៍៖ មាន់​ឈ្មោល ក្ងោក​ឈ្មោល ជា​ចរណាវុធ (សម្រាប់​ប្រើ​ក្នុង​កាព្យ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរច្រប់» មានន័យដូចម្ដេច ?

ចរច្រប់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដើរ​ចុះ​ដើរ​ឡើង​សុស​សព្វ (ដូច​ជា​គេ​ច្រប់​អន្ទង់) ដើរ​វក់វី​សព្វ ។
ឧទាហរណ៍៖ ដើរ​ចរច្រប់ ។ ដើរ​ចរច្រប់​អារ៉ប់ គឺ​ដើរ​ចរច្រប់​បត់​ចុះ​បត់​ឡើង​ច្រើន​បក​ច្រើន​សា (ម. ព. ច្រប់ ឬ ច្រប់​ៗ ផង) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដើរ​ចុះ​ដើរ​ឡើង​សុស​សព្វ (ដូច​ជា​គេ​ច្រប់​អន្ទង់) ដើរ​វក់វី​សព្វ ។
ឧទាហរណ៍៖ ដើរ​ចរច្រប់ ។ ដើរ​ចរច្រប់​អារ៉ប់ គឺ​ដើរ​ចរច្រប់​បត់​ចុះ​បត់​ឡើង​ច្រើន​បក​ច្រើន​សា (ម. ព. ច្រប់ ឬ ច្រប់​ៗ ផង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរចា» មានន័យដូចម្ដេច ?

ចរចា

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​ប្រស្រ័យ សំណេះសំណាល​រក​គ្នា។
ឧទាហរណ៍៖ គេ​កំពុង​ចរចា​គ្នា; សត្វ​សារិកា​កែវ វា​កំពុង​ទំ​លើ​មែក​ឈើ វា​ចរចា​គ្នា​វា​ដូច​មនុស្ស​យើង​ដែរ​ហ្ន៎ !

                   និយាយ សំណេះសំណាលដើម្បីសម្រេចកិច្ចសញ្ញាណាមួយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរកជន» មានន័យដូចម្ដេច ?

ចរកជន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សរសាត់អណ្តែតគ្មានលំនៅប្រាកដមួយកន្លែង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរក» មានន័យដូចម្ដេច ?

ចរក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) មនុស្ស​អ្នក​ត្រាច់ អ្នក​ដើរ អ្នក​ដើរ​ស្វះស្វែង​ពី​នេះ ទៅ​នោះ ពី​នុ៎ះ​ទៅ​នោះ (បើ​ស្រ្តី​ជា ចរិកា) ។ ចរកជន

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចរ» មានន័យដូចម្ដេច ?

ចរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ.)(បា.) ( ច ) ត្រាច់ ដើរ ទៅ; ប្រព្រឹត្ត

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្អែត» មានន័យដូចម្ដេច ?

ចម្អែត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បរិភោគ​ដើម្បី​ឲ្យ​ឆ្អែត។
ឧទាហរណ៍៖ ធ្វើ​ការ​គ្រាន់​នឹង​ចម្អែត​អាត្មា ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួន​ល្មម​តែ​ឆ្អែត
ឧទាហរណ៍៖ បាយ​មួយ​ចម្អែត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្អេះ» មានន័យដូចម្ដេច ?

ចម្អេះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្លិន​ដែល​ឆ្អេះ; ដែល​មាន​ក្លិន​ឆ្អេះ។
ឧទាហរណ៍៖ កន្លែង​ចម្អេះ គឺ​កន្លែង​ដែល​មាន​ក្លិន​ឆ្អេះ (ព. ទ្រ.) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្លិន​ដែល​ឆ្អេះ; ដែល​មាន​ក្លិន​ឆ្អេះ។
ឧទាហរណ៍៖ កន្លែង​ចម្អេះ គឺ​កន្លែង​ដែល​មាន​ក្លិន​ឆ្អេះ (ព. ទ្រ.) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្អឹង» មានន័យដូចម្ដេច ?

ចម្អឹង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ច្រើន​តែ​ឆ្អឹង។
ឧទាហរណ៍៖ ត្រី​ចម្អឹង (ព. ម. ; ព. គ. ថា ត្រី​សុទ្ធ​តែ​ឆ្អឹង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្អិន» មានន័យដូចម្ដេច ?

ចម្អិន

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឆ្អិន​ដោយ​អំណាច​ចំហាយ​ក្ដៅ។
ឧទាហរណ៍៖ ចម្អិន​បាយ ចម្អិន​ម្ហូប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្អាប» មានន័យដូចម្ដេច ?

ចម្អាប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាហារ​ដែល​មាន​រស​ទីទៃ​ពី​ផ្អែម គឺ​ដែល​មាន​ឱជារស​ដោយ​លាយ​ឆ្អាប (ធ្វើ​ឲ្យ​ដោយ​ត្រី​និង​សាច់​ជាដើម) ។ ពាក្យ​ផ្ទុយ បង្អែម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្លែក» មានន័យដូចម្ដេច ?

ចម្លែក

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ប្លែក​ពី​គេ ដែល​ផ្សេង​ដោយ​ឡែក ដែល​មិន​ធ្លាប់​ប្រទះ​ឃើញ។
ឧទាហរណ៍៖ របស់​ចម្លែក មាន​មនុស្ស​ចម្លែក​ចូល​មក​ក្នុង​ភូមិ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្លើយ» មានន័យដូចម្ដេច ?

ចម្លើយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​ឆ្លើយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្លាក់ឧនិន្នភាព» មានន័យដូចម្ដេច ?

ចម្លាក់ឧនិន្នភាព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបចម្លាក់ដែលមានក្បាច់មិនក្រឡោត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្លាក់» មានន័យដូចម្ដេច ?

ចម្លាក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូប ឬ​ក្បាច់​ដែល​គេ​ឆ្លាក់ (ការ​រចនា) ។

                    សិល្បៈខាងការឆ្លាក់ រូបដែលឆ្លាក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្លង» មានន័យដូចម្ដេច ?

ចម្លង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឆ្លង នាំ​ពី​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង ផ្ទេរ​ពី​ទី​មួយ​ទៅ​ទី​មួយ កត់ ឬ សរសេរ​ពី​ច្បាប់​មួយ​ទៅ​ដាក់​ក្នុង​ច្បាប់​មួយ​ទៀត ។
ឧទាហរណ៍៖ ចែវ​ទូក​ចម្លង​មនុស្ស; ចម្លង​សំបុត្រ ចម្លង​សាស្ត្រា ។ ចម្លង​គ្រោះ គឺ រំដោះ​គ្រោះ ។ ចម្លង​ជំងឺ គឺ​នាំ​ឲ្យ​ឆ្លង​ជំងឺ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្រោះ» មានន័យដូចម្ដេច ?

ចម្រោះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​ដែល​ច្រោះ។
ឧទាហរណ៍៖ ចម្រោះ​ភ្នំ ចម្រោះ​ច្រាំង​ទន្លេ។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្រោក» មានន័យដូចម្ដេច ?

ចម្រោក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រោច​ឬ​ចាក់​វត្ថុ​រាវ​មាន​ទឹក​ជា​ដើម បង្ហៀរ​លើ។
ឧទាហរណ៍៖ ចម្រោក​ទឹក​លើ​ដំណាំ ចម្រោក​ទឹក​មន្ត ។ តែ​ពាក្យ​មិន​សូវ​មាន​ប្រើ​ទេ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្រេះ» មានន័យដូចម្ដេច ?

ចម្រេះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុ ទី​ដែល​ច្រេះ ដែល​រេច ដែល​របេះ ដែល​ប្រេះ។
ឧទាហរណ៍៖ ចម្រេះ​ភ្នំ ចម្រេះ​ច្រាំង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្រៀង» មានន័យដូចម្ដេច ?

ចម្រៀង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស​អ្នក​ច្រៀង ឬទំនុក​ដែល​ច្រៀង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្រៀក» មានន័យដូចម្ដេច ?

ចម្រៀក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាគ​ដែល​ច្រៀក។
ឧទាហរណ៍៖ ចម្រៀក​ឫស្សី ចម្រៀក​ផ្ដៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្រើនព្រះកេសា» មានន័យដូចម្ដេច ?

ចម្រើនព្រះកេសា

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា កាត់សក់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្រើន» មានន័យដូចម្ដេច ?

ចម្រើន

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ច្រើន ឲ្យ​កើន​ឡើង។
ឧទាហរណ៍៖ ចម្រើន​មេត្តា ចម្រើន​កម្មដ្ឋាន ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​កើន​ឡើង។
ឧទាហរណ៍៖ ទ្រព្យ​ចម្រើន គឺ​ទ្រព្យ​ដែល​សន្មត​ថា​នាំ​ឲ្យ​ចម្រុង​ចម្រើន​ត​ទៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្រូត» មានន័យដូចម្ដេច ?

ចម្រូត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់​ដែល​ច្រូត ។ ខែ​ចម្រូត គឺ​ខែ​ដែល​គេ​ច្រូត​ស្រូវ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា របស់​ដែល​ច្រូត ។ ខែ​ចម្រូត គឺ​ខែ​ដែល​គេ​ច្រូត​ស្រូវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្រូងចម្រាស» មានន័យដូចម្ដេច ?

ចម្រូងចម្រាស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​ស្លែង ឬ​បង្កើត​ឲ្យ​មាន​ជា​សត្រូវ (ជា​ពាក្យ​ប្រៀប​ដូច​ចម្រូង​ និង​ចម្រាស)។
ឧទាហរណ៍៖ នាំ​ឲ្យ​មាន​ចម្រូងចម្រាស ពាក្យ​ចម្រូង​ចម្រាស ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យ​ស្លែង ឬ​បង្កើត​ឲ្យ​មាន​ជា​សត្រូវ (ជា​ពាក្យ​ប្រៀប​ដូច​ចម្រូង​ និង​ចម្រាស)។
ឧទាហរណ៍៖ នាំ​ឲ្យ​មាន​ចម្រូងចម្រាស ពាក្យ​ចម្រូង​ចម្រាស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្រូង» មានន័យដូចម្ដេច ?

ចម្រូង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ ឫស្សី ឬ​អ្វី​ដែល​ស្រួច​ដែល​បោះ​ ឬ​ដាំ​នៅ​ដី​ច្រូង​ឡើង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្រុះ» មានន័យដូចម្ដេច ?

ចម្រុះ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​លាយ​ឡំ​គ្នា ដែល​ឆ្លាស់​គ្នា ។
ឧទាហរណ៍៖ ពណ៌​ចម្រុះ​គ្នា ដាក់​ចម្រុះ​គ្នា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្រុង» មានន័យដូចម្ដេច ?

ចម្រុង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ច្រុង (មិន​សូវ​ប្រើ) ។
?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ចម្រើន ជា​ជំនួយ​ឲ្យ​មាន​សេចក្ដី​ប្លែក​ឡើង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្រឹង» មានន័យដូចម្ដេច ?

ចម្រឹង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បង្គោល​តូច​ៗ​ដែល​គេ​ដោត ឬបោះ​បញ្ចុះ។
ឧទាហរណ៍៖ ដោត​ចម្រឹង ចម្រឹង​ជញ្ជាំង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្រាស» មានន័យដូចម្ដេច ?

ចម្រាស

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មុត​ច្រាស​ចូល​ក្នុង​សាច់។
ឧទាហរណ៍៖ ចម្រាស​ដៃ កុំ​កាន់​ឈើ​ច្បូត​លេង វា​ចម្រាស​ដៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្រាល់» មានន័យដូចម្ដេច ?

ចម្រាល់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ព. ថ.) ធ្វើ​ឲ្យ​ច្រាល់​ឡើង។
ឧទាហរណ៍៖ ចម្រាល់​ទឹក ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​ច្រាល់ ដំណើរ​ច្រាល់។
ឧទាហរណ៍៖ ចម្រាល់​ខ្យល់​ក្នុង​ពោះ​នាំ​ឲ្យ​ចង្អោរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្រាន» មានន័យដូចម្ដេច ?

ចម្រាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​ច្រាន ការ​រុញ​ចេញ។
ឧទាហរណ៍៖ ត្រូវ​ឈរ​ឲ្យ​ស្ងៀម កុំ​នាំ​បង្ក​ចម្រាន​គ្នា​ទៅ​វិញ​ទៅ​មក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្រាញ» មានន័យដូចម្ដេច ?

ចម្រាញ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ភាព​ច្រាញ។
ឧទាហរណ៍៖ ឈូស​សម្អាត​ចម្រាញ​ឈើ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្រត់» មានន័យដូចម្ដេច ?

ចម្រត់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​ច្រត់។
ឧទាហរណ៍៖ ចម្រត់​កែង​ដៃ​លើ​ខ្នើយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្រក» មានន័យដូចម្ដេច ?

ចម្រក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​ដែល​ច្រក ប្រដាប់​សម្រាប់​ច្រក។
ឧទាហរណ៍៖ អង្ករ​មួយ​ចម្រក គឺ​អង្ករ​ដែល​ល្មម​ច្រក​បាន​មួយ​ឆ្នាំង​បាយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្មបក្សី» មានន័យដូចម្ដេច ?

ចម្មបក្សី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (ចម្មបក្ខី; ចម៌បក្សិន៑) សត្វ​ដែល​មាន​ស្បែក​ជា​ស្លាប​លា​ត្រដាង​ហើរ​បាន ដូច​យ៉ាង​ប្រជៀវ ជ្រឹង ជាដើម ។
សត្វពួកមួយដូចកណ្តុរ តែបញ្ចេញស្បែកហើរបានហើយ ទុកកូនក្នុងពោះ (ប្រចៀវ ជ្រឹង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្ព្រេញ (ឬចំព្រេញ)» មានន័យដូចម្ដេច ?

ចម្ព្រេញ (ឬចំព្រេញ)

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ កម្ពស់ ២០-៣០ ម ដុះក្នុងព្រៃរនាម ឬព្រៃស្មាច់ នៃទ្វីបអាស៊ី និងស្រុកជុំវិញសមុទ្រប៉ាស៊ីហ្វិក (pacifique) ។ ឈើចំព្រេញអាចប្រើសម្រាប់សង់រោងបណ្តោះអាសន្នបាន ឬសម្រាប់ធ្វើអុសដុត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្ពាម» មានន័យដូចម្ដេច ?

ចម្ពាម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុ​ដែល​បែក​កន្ធែក​ញែក​គ្នា​ពី​ទី​តែ​មួយ របស់​ដែល​អាច​យក​ទៅ​ឆ្ពាម​អ្វី​ៗ​បាន។
ឧទាហរណ៍៖ ចម្ពាម​ឈើ ចម្ពាម​ថ្នោល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្ប៉ាដាក់» មានន័យដូចម្ដេច ?

ចម្ប៉ាដាក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មាន​ផ្លែ​ដូច​ខ្នុរ តែ​ផ្លែ​តូច​ៗ ហើយ​មាន​ក្លិន​ក្រអូប ផ្អែម​ល្ងាន់​ជាង​ខ្នុរ ។

តើពាក្យ «ចម្ប៉ាខ្ចី» មានន័យដូចម្ដេច ?

ចម្ប៉ាខ្ចី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ២-៨ ម មានមែកធាង សម្បុរស កើតក្នុងទ្វីបអាស៊ី ច្រើនដាំក្នុងក្រុងជាលំអ ដោយដើមនេះមានស្លឹកធំៗ ពណ៌បៃតងខ្ចី ឬពណ៌បៃតងភាវ។ ផ្លែមានជាតិជ័រសម្រាប់ធ្វើកាវ ឬជ័របាម តែជាប់បានតែពីរបីថ្ងៃប៉ុណ្ណោះ។ សំបកជាថ្នាំលើកកម្លាំង គ្រាប់អាចធ្វ់ឱសថព្យាបាលស្រែង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្ប៉ា» មានន័យដូចម្ដេច ?

ចម្ប៉ា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ចម្បក; សំ. ចម្បក, ចម្បា) ឈ្មោះឈើពួកមួយមានផ្កាក្រអូបឈ្ងប់; មានពីរយ៉ាង គឺ ចម្ប៉ាស, ចម្ប៉ាក្រហម ។

              (សំ. បា.ចម្បា) ឈ្មោះរាជធានីមួយរបស់ដែនអង្គៈ ក្នុងមជ្ឍិមប្រទេស (ឥណ្ឌា) ពីក្នុងបុរាណសម័យយូរហើយ ។

               ឈ្មោះដែនមួយនៅខាងទិសបូព៌ានៃកម្ពុជរដ្ឋ, មានឈ្មោះប្រាកដតែពីក្នុងសម័យមហានគរ (នគរធំ), ជាដែនរបស់ពួកមនុស្សជាតិចាម្ប៍ ឬ ចាម ។ល។ លុះចំណេរកាលតមកពួកមនុស្សជាតិ ត័ងកៀ មានអំណាចគ្របសង្កត់លើ ក៏ដេញកម្ចាត់ពួកចាម ចេញអស់ ។ល។ ពួកខ្លះរត់មកនៅអាស្រ័យក្នុងកម្ពុជរដ្ឋជាប់ហៅថា ចាមៗ រៀងមកដល់សព្វថ្ងៃនេះ ។ល។ ពួក ត័ងកៀ តាំងនាមដែន ចម្ប៉ា ទាំងមូលហៅថា អណ្ណាម ជាប់រៀងមក ។ល។ គោលចារឹកនិងបុរាណវត្ថុជាកេរ្តិ៍ដំណែលរបស់ពួកចាម ច្រើនមានប្រាកដនៅតំបន់ ទួរ៉ាន ក្នុងដែន អណ្ណាម សព្វថ្ងៃនេះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្បាំង» មានន័យដូចម្ដេច ?

ចម្បាំង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សង្រ្គាម ការ​ច្បាំង សឹក ការ​តយុទ្ធ ការ​ចូល​ប្រឡូក​គ្នា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្បង» មានន័យដូចម្ដេច ?

ចម្បង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​លើស​គេ ដែល​ជា​ច្បង​គេ​ទាំងពួង; ប៉ុន្តែ​លើស​គេ​បាន​តែ​ក្នុង​បែប ១ ឬ ក្នុង​ពួក ១។
ឧទាហរណ៍៖ ធំ​ចម្បង ល្អ​ចម្បង; ខូច​ចម្បង កាច​ចម្បង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្ងាយ» មានន័យដូចម្ដេច ?

ចម្ងាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ដែល​ឆ្ងាយ រវាង​ពី​ទី ១ ទៅ ១។
ឧទាហរណ៍៖ ផ្ទះ​ខ្ញុំ​មាន​ចម្ងាយ​ប្រហែល ១៥០ ម៉ែត្រ​ពី​សាលា​សង្កាត់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្ងាញ់» មានន័យដូចម្ដេច ?

ចម្ងាញ់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) រស​ឆ្ងាញ់ ឱជា។
ឧទាហរណ៍៖ សម្ល​កកូរ​នេះ​មាន​ចម្លាញ់​វិសេស​ណាស់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្កួត» មានន័យដូចម្ដេច ?

ចម្កួត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ឆ្កួត ដែល​ដូច​មនុស្ស​ឆ្កួត (ព. ទ្រ.) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្ការលើ» មានន័យដូចម្ដេច ?

ចម្ការលើ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្រុក​មួយ​ឋិត​នៅ​ទល់​នឹង​ព្រំដែន ខែត្រ​កំពង់ធំ រួម​ចូល​ក្នុង​ខែត្រ​កំពង់ចាម។
ឧទាហរណ៍៖ ស្រុក​ចម្ការលើ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្ការ» មានន័យដូចម្ដេច ?

ចម្ការ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ដែល​គេ​ឆ្ការ សម្រាប់​ដាំ​សរពើ​ដំណាំ ។
ឧទាហរណ៍៖ ចម្ការ​ឪឡឹក ចម្ការ​មន ចម្ការ​ពោត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម្កយ» មានន័យដូចម្ដេច ?

ចម្កយ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លយ​ឆ្កយ ជំទយ​ឆ្កយ។
ឧទាហរណ៍៖ ចម្កយ​ដៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម៉្បាស» មានន័យដូចម្ដេច ?

ចម៉្បាស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សតូចមួយប្រភេទ កម្ពស់ ៤- ១៥ ម កំនើតក្នុងទ្វីបអាស៊ី គេដាំជាលំអ គ្រប់ប្រទេសក្ដៅនៅអាស៊ី ។ ផ្កាធំល្មមមានក្លិនក្រអូបឈ្ងប់ គេនិយមចងជាកម្រងក ។ នារីខ្មែរនិយមយកផ្កាចងសក់លេង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម៉្បាលឿង» មានន័យដូចម្ដេច ?

ចម៉្បាលឿង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សតូចម៉្យាងកម្ពស់ ៦- ២៥ ម មានដើមកំនើតជាមួយចម៉្បាស គេដាំជាលំអបនៅទ្វិបអាស៊ី និងអូសេអានី ។ ផ្កាពណ៌លឿងមានក្លិន ក្រអូបដូចចម៉្បា ស គេប្រើធ្វើជាកម្រងក និងពាក់លើសក់លេង ។ នៅប្រទេសឥណ្ឌា គេប្រើផ្កាសម្រាប់អប់ប្រេងលាបសក់ សំបកគេប្រើថ្នាំបុរាណ ព្យាបាលជម្ងឺគ្រុន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចម» មានន័យដូចម្ដេច ?

ចម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស.) (ច្ចម អ. ថ. ចម) កំពូល; ដែល​ជា​ធំ​ផ្ដាច់ ដែល​ជា​ចម្បង​លើស​លែង ។ ពាក្យ​នេះ​ខ្មែរ​ច្រើន​ប្រើ​តែ​ក្នុង​កាព្យ; ចម​ចក្រ ចម​ចក្រពង្ស ព្រះ​ចមពង្ស ចម​ក្សត្រ ព្រះ​ចមចៅ (ក្សត្រ​ទ្រង់​រាជ្យ); ប្រើ​ក្លាយ​មក​ជា ចោម ក៏​មាន ។

តើពាក្យ «ចប់» មានន័យដូចម្ដេច ?

ចប់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផុត អស់ មិន​មាន​ត​ទៅ​ទៀត។
ឧទាហរណ៍៖ រឿងនេះចប់តែប៉ុណ្ណេះ ។ ចប់ ! ស្រេចហើយ ! អស់កើតជាអីហើយ ! ចប់តែម្ដង ! ស្រេចតែម្ដង ! ចប់ហើយយើង ! អស់ការហើយយើង ! ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួនពីដើមដល់ចុង ដែលផុតអស់ត្រឹមប៉ុណ្ណោះ ។
ឧទាហរណ៍៖ មួយចប់សាស្ត្រា, សាស្ដ្រាមួយចប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចប» មានន័យដូចម្ដេច ?

ចប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ធ្វើ​ដោយ​ដែក​សម្រាប់​កាប់ ចូក ជីក ជម្រះ​ដី; ចប​មាន​ច្រើន​យ៉ាង​គឺ ចប​កាប់ ផ្លែ​ធំ​វែង​រាង​ឈរ​ត្រង់​បន្តិច ដង​វែង សម្រាប់​ប្រើ​ការ​ខាង​កាប់​គាស់​ដី ។ ចប​ចក់ ផ្លែ​មាន​ទំហំ​ប្រហែល ១០ សង់ទីម៉ែត្រ ប្រវែង​ប្រហែល ៣០ សង់ទីម៉ែត្រ ដង​ខ្លី​មាន​ចម្ពាម សម្រាប់​ចូក​ស្មៅ​តាម​រង​ជួរ​ដំណាំ​ផ្សេង​ៗ ។ ចប​ចូក មាន​សណ្ឋាន​ដូច​ចប​ចក់​ដែរ ។ ចប​ជីក ផ្លែ​តូច​រាង​វែង បន្តិច ដង​វែង​សម្រាប់​ជីក​ដី ជីក​រណ្ដៅ​ជាដើម ។ ចប​ជម្រះ ផ្លែ​ដូច​ចប​កាប់ តែ​រាង​តូច​ស្ដើង​ជាង ជំហរ​ផ្លែ​រាង​ខុប​ទ្រេត​មក​រក​ដង​បន្តិច សម្រាប់​ជម្រះ​ស្មៅ ។ ចប​ប៉ែល (បារ. Pelle) ចប​រាង​ក្រឡូម​ខ្លះ រាង​សំប៉ាត​ខ្លះ សម្រាប់​ចូក​ខ្សាច់ ចូក​បាយ​អ​ជាដើម មាន​បែប​ចេញ​មក​ពី​បរទេស ច្រើន​ហៅ ប៉ែល តាម​ឈ្មោះ​ដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចន្លោះ» មានន័យដូចម្ដេច ?

ចន្លោះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ឆ្លង ទី​ជា​កណ្ដាល​នៃ​ប៉ែក​ទាំង​ពីរ រវាង។
ឧទាហរណ៍៖ ចន្លោះ​ផ្ទះ ចន្លោះ​របង ។

                ទី ឬពេលនៅកណ្តាល ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទំនេរ។
ឧទាហរណ៍៖ ពេល​ចន្លោះ​ពី​ពេល​ធ្វើ​ការ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចន្លោង» មានន័យដូចម្ដេច ?

ចន្លោង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​កំណត់​ចំណាំ របស់​ដែល​គេ​ឆ្លោង​ជា​ការ​ចំណាំ ឬ​សម្គាល់​ទុក គ្រឿង​សម្គាល់​ដែល​គេ​ដាក់​តាំង​សម្រាប់​តម្រង់​បាញ់ ឬ​គ្រឿង​សម្គាល់​សម្រាប់​បាញ់ សព្វ​ថ្ងៃ​ហៅ​ផ្ទាំង​ស៊ីប ។ រូប​សំណាក់​តំណាង​មនុស្ស​ដែល​គេ​ធ្វើ​ដោយ​ធាង​ដូង ឬ​ស្មៅ ឬ​ក៏​ចំបើង​មាន​ពាក់អាវ​ស្លៀក​ខោ​ចាស់​ៗ ឲ្យ​មាន​រាង​ដូច​ទីងមោង ហើយ​យក​ទៅ​ដោត​ឆ្លោង​ក្នុង​ស្រែ ឬ​ចម្ការ សម្រាប់​បង្អើល ឬ​បន្លាច​សត្វ​ចង្រៃ​ដែល​ស៊ី​ដំណាំ ឬ​ស្រូវ។
ឧទាហរណ៍៖ យក​ចន្លោង​ចម្ការ​ទៅ​ឆ្លោង​ស្រែ ដើម្បី​បន្លាច​ចាប​កុំ​ឲ្យ​វា​ស៊ី​ស្រូវ​ស្រាល​ទើប​នឹង​ទុំ​ថ្មីៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចន្លុះ» មានន័យដូចម្ដេច ?

ចន្លុះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​អុជ​បំភ្លឺ ធ្វើ​ដោយ​ជ័រ​និង​ស្លឹក​ឈើ ឬ​ធ្វើ​ដោយ​សំបក​ឈើ​មាន​ជ័រ; មាន​ច្រើន​យ៉ាង។
ឧទាហរណ៍៖ ចន្លុះ​ស្លឹក ចន្លុះ​ក្រាក់ ចន្លុះ​ស្មាច់…។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចន្លន់» មានន័យដូចម្ដេច ?

ចន្លន់

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ស្រែក​ខ្លាំង​ដោយ​ស្លន់ ឬ​អាការ​ដូច​ជា​ស្លន់។
ឧទាហរណ៍៖ ស្រែក​ចន្លន់ ។

               ពេជ្រចន្លន់ តន់ចន្លោ ជាឈ្មោះ ពេជ្រ និងឈ្មោះ តន់ ដែលចាស់ទុំតំណាលថាជាសេនាល្បីល្បាញខាងចម្បាំង ក្នុងសម័យបុរាណព្រេងនាយ ប៉ុន្តែពុំប្រាកដថាក្នុងរជ្ជកាលនៃព្រះរាជាខ្មែរអង្គណាឡើយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចន្ទ្រាធិមាស» មានន័យដូចម្ដេច ?

ចន្ទ្រាធិមាស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ថ្ងៃ​លើក​គឺ​ថ្ងៃ​មួយ​ដែល​ថែម​ត្រង់​ខែ​ជេដ្ឋ​តាម​ចន្ទគតិ ឲ្យ​ខែ​ជេស្ឋ​មាន ៣០ ថ្ងៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចន្ទ្រគ្រាះ» មានន័យដូចម្ដេច ?

ចន្ទ្រគ្រាះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ចន្ទ្រគ្រាស ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចន្ទ្រគ្រាស» មានន័យដូចម្ដេច ?

ចន្ទ្រគ្រាស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ការ​ចាប់​ព្រះ​ចន្ទ្រ​នៃ​រាហូ​អសុរិន្ទ (ម. ព. គ្រាស ឬ គ្រាះ ផង) ។ ចន្រ្ទគ្រាះ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចន្ទ្រ» មានន័យដូចម្ដេច ?

ចន្ទ្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ដូចគ្នានឹង ចន្ទ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចន្ទោល» មានន័យដូចម្ដេច ?

ចន្ទោល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​មាន​សណ្ឋាន-ង ត​ភ្ជាប់​នឹង​ក្បាល​ក្រពើ​រទេះ សម្រាប់​ចង​ខ្សែ​ទាញ​មក​ចង​ភ្ជាប់​នឹង​កន្លុះ​គោ ក្របី; ខ្សែ​ដែល​ចង​នោះ​ ហៅ​ថា ខ្សែ​ចន្ទោល តាម​ចន្ទោល​រទេះ​នោះ​ដែរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចន្ទោភាស» មានន័យដូចម្ដេច ?

ចន្ទោភាស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចន្ទ + ឱភាស) ពន្លឺ​ព្រះ​ចន្ទ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចន្ទោបមា» មានន័យដូចម្ដេច ?

ចន្ទោបមា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ចន្ទូបមា ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចន្ទូបមា» មានន័យដូចម្ដេច ?

ចន្ទូបមា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ចន្ទ + ឧបមា) ពាក្យប្រៀប, សេចក្ដីប្រៀប ថាដូចជាព្រះចន្ទ (ពាក្យសម្រាប់ប្រើក្នុងកាព្យ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចន្ទី» មានន័យដូចម្ដេច ?

ចន្ទី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្វាយ​មួយ​ប្រភេទ ផ្លែ​មាន​គ្រាប់​លៀន​ចេញ​មក​ខាង​ក្រៅ ។
ឧទាហរណ៍៖ ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម គ្រាប់​ស្វាយ​ចន្ទី​មាន​តម្លៃ គួរ​ប្រជាពលរដ្ឋ​ពេញ​ចិត្ត​​ដាំ​ស្វាយ​ចន្ទី ឲ្យ​មាន​ច្រើន​ឡើង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចន្ទាស់ទឹក» មានន័យដូចម្ដេច ?

ចន្ទាស់ទឹក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណាត់​ឈើ​ដែល​គេ​ដាប់​គល់​សសរ ដាក់​ចុង​ចេញ​ទៅ​ទទួល​រង​ស្បូវ (គ្រឿង​ផ្ទះ​ខ្មែរ​សម័យ​ពី​ដើម) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចន្ទាស់» មានន័យដូចម្ដេច ?

ចន្ទាស់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​ទាស់។
ឧទាហរណ៍៖ ចន្ទាស់​ទ្វារ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចន្ទាស» មានន័យដូចម្ដេច ?

ចន្ទាស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាច់​ផ្ដៅ​ចំនួន ២០ ដើម ចង​ជា​សំណុំ​រួច​បត់​ជា​ពីរ។
ឧទាហរណ៍៖ ផ្ដៅ​មួយ​ចន្ទាស ។

               (បា. សណ្ឌាស) តម្បៀតធ្វើដោយដែកជាដើមសម្រាប់ចាប់ សម្រាប់ដាក់ផ្អោបត្បៀតគ្នា (ម. ព. សណ្ឌាស ផង) ។ ដែកមានស្រទាប់ទ្រដុំរទេះជាដើម ដើម្បីឲ្យរលាស់ស្រួលក៏ហៅ ចន្ទាស ដែរ
ឧទាហរណ៍៖ ចន្ទាសរថយន្ត (ខ្មែរសម័យបុរាណសរសេរ សណ្ឌាស ជាពាក្យត្រឹមត្រូវ ប៉ុន្តែគេច្រើនរិះគន់ថា និយាយមិនច្បាស់ទៅវិញ) ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសណ្ឌាស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចន្ទាល់» មានន័យដូចម្ដេច ?

ចន្ទាល់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​ស្ទាល់ សម្រាប់​ស្ដឹង​សំពត់​ដែល​កំពុង​ត្បាញ​ឲ្យ​តឹង​កុំ​ឲ្យ​រួញ​សាច់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖