Posted on Leave a comment

តើពាក្យ «ការព្យាករណ៍អាកាសធាតុ/ ចំណោលអាកាសធាតុ» មានន័យដូចម្ដេច ?


ការព្យាករណ៍អាកាសធាតុ/ ចំណោលអាកាសធាតុ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការគន់គិតជាមុនអំពីការឆ្លើយតប នៃប្រព័ន្ធអាកាសធាតុ ទៅនឹងចំហាក ការបញ្ចេញឧស្ម័ននាពេលអនាគត ឬចំហាកកំហាប់ឧស្ម័នផ្ទះកញ្ចក់ និងអាអេរ៉ូសូល ជាទូទៅបានមកពីការប្រើប្រាស់ម៉ូដែលអាកាសធាតុ។ ការ ព្យាករណ៍អាកាសធាតុខុសពីការទស្សទាយអាកាសធាតុ ព្រោះថាការ ព្យាករអាកាសធាតុពឹងផ្អែកលើចំហាកបញ្ចេញឧស្ម័ន / កំហាប់ឧស្ម័ន / កម្លាំងរំភាយរស្មី ដែលបានប្រើប្រាស់ដោយផ្អែកលើការសន្មត ដូចជា ការអភិវឌ្ឍសេដ្ធកិច្ច សង្គម និងបច្ចេកវិទ្យានាដែលអាច ឬមិនអាចដឹងបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការព្យាករណ៍តាមទម្លាប់ធម្មតា» មានន័យដូចម្ដេច ?


ការព្យាករណ៍តាមទម្លាប់ធម្មតា


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការព្យាករណ៍តាមទម្លាប់ធម្មតាត្រូវបានធ្វើឡើង ដោយផ្អែកលើការ សន្មត ដែលការងារប្រតិបិត្ត និងគោលនយោលបាយនៅតែដូចទៅនឹង អ្វីដែលមាននាពេលបច្ចុប្បន្ន។ ទោះជាកំហាកគោល អាចបញ្ចូល លក្ខណៈ ពិសេសេរបស់កំហាកតាមទម្លាប់ធម្មតា (ឧទាហរណ៏ : ការហាមឃាត់ បច្ចេកវិទ្យាណាមួយ) ក៏កំហាកតាមទម្លាប់ធម្មតាគ្មានទម្លាប់ប្រតិបត្តិ ឬគោលនយោលបាយខុសពីបច្ចុប្បន្នឡើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការព្យាករណ៍/ ចំណោល» មានន័យដូចម្ដេច ?


ការព្យាករណ៍/ ចំណោល


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការគន់គិតជាមុននៃការវិវត្តស្ថានភាពមួយ រឺច្រើនដែលអាចកើតឡើងនា ពេលអនាគតជាញឹកញាប់មានការគណនាពីម៉ូដែលជំនូយ។ ព្យាករណ៍ ខុសពីទស្សន៍ទាយ។ និយាយឱ្យចំព្យាករណ៍ពាក់ព័ន្ធ និងការសន្មត ដែលទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបច្ចេកវិទ្យានាពេល អនាគតដែលអាច រឺមិនអាចកើតឡើង។ ដូច្នេះ វាពាក់ព័ន្ធនឹងភាពមិន ប្រាកដប្រជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការពិសោធន៍អាកាសធាតុដែលមានលំនឹង និងគ្មានលំនឹង» មានន័យដូចម្ដេច ?


ការពិសោធន៍អាកាសធាតុដែលមានលំនឹង និងគ្មានលំនឹង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ការពិសោធន៍អាធាតុដែលមានលំនឹង គឺការពិសោធន៍មួយដែលអនុញ្ញាត ឱ្យអាកាសធាតុមួយ អាចកែតម្រូវទៅតាមការប្រែប្រូលកម្លាំងរំភាយរស្មី បាន ទាំងស្រុង។ ការពិសោធន៍បែបនេះ ផ្តល់ព័ត៌មានអំពីភាពខុសគ្នារវាងស្ថាន ភាពដំបូង និងចុងក្រោយនៃម៉ូដែលអាកាសធាតុ ប៉ុន្តែមិនមានប្រតិកម្មតប តាមកាលឡើយ។ ផ្ទុយមកវិញ ប្រសិនបើគេឱ្យកម្លាំងរំភាយរស្មីនេះវិវត្ត បន្តិចម្ដងៗទៅតាមកំហាកបញ្ចេញឧស្ម័ន ដែលបានកំណត់នោះ ប្រតិកម្ម តបតាមកាលនៃម៉ូដែលអាកាសធាតុ និងត្រូវយកមកវិភាគ។ ការពិសោធន៍ បែបនេះហៅថា ការពិសោធន៍អាកាសធាតុគ្មានលំនឹង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការពារ» មានន័យដូចម្ដេច ?


ការពារ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឃាត់​ខាំង, រាំងរា, មិន​ឲ្យ​សត្រូវ​ចូល​ដល់​ខ្លួន ឬ​ដល់​លំនៅ ដោយ​គ្រឿង​អាវុធ ឬ​គ្រឿង​រាំង​មាន​របង និង​កំពែង​ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការពន្យល់បុព្វហេតុរួមគ្នា» មានន័យដូចម្ដេច ?


ការពន្យល់បុព្វហេតុរួមគ្នា


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការជាប់ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុថ្នាក់តំបន់ ដែលបានសង្កេតឃើញ និងអាចវាស់បាន ឬការប្រែប្រួល ដែលបានសង្កេតឃើញ នៅក្នុងប្រព័ន្ធបង្កពីសកម្មភាពមនុស្ស និងហួសពីវិសមរូបធម្មជាតិ។ ដំណើរការនេះពាក់ព័ន្ធជាមួយការវិភាគត្រាប់ តាមវិធីស្ថិតិនៃការប្រែ ប្រួលអាកាសធាតុបានពីម៉ូដែលអាកាសធាតុ ជាមួយនឹងការឆ្លើយតប ដែលសង្កេតឃើញក្នុងប្រព័ន្ធធម្មជាតិ និងប្រព័ន្ធគ្រប់គ្រង។ ទំនុកចិត្ត លើការជាប់ទាក់ទងការពន្យល់បុព្វហេតុរួមគ្នា ត្រូវតែទាបជាងទំនុកចិត្ត លើជំហាននៃការជាប់ទាក់នីមួយៗ ដោយសារតែបង្គុំនៃការវាយតំលៃ ស្ថិតិចំនួនពីរដាច់ពីគ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការពន្យល់បុព្វហេតុ» មានន័យដូចម្ដេច ?


ការពន្យល់បុព្វហេតុ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការប្រែប្រួលនាមួយដែលសង្កេតឃើញនៅក្នុងប្រព័ន្ធមួយដែលទាក់ទងនឹងការប្រេប្រួលអាកាសធាតុ បណ្តាលពីសកម្មភាពមនុស្ស ដែលមានពីរ ដំណាក់កាល គឺការប្រែប្រួលអាកាសធាតុពាក់ព័ន្ធ និងការប្រែប្រួល អាកាសធាតុនៅកម្រិតតំបន់ ដែលអាចវាស់វែងបាន ឬការប្រែប្រួល អាកាសធាតុនៅកម្រិតតំបន់ ដោយមានបញ្ជាក់អំពីកម្រិតទំនុកចិត្ត និងការប្រែប្រួលដែលសង្កេតឃើញនៅក្នុងប្រព័ន្ធនោះ ដោយពាក់ព័ន្ធជាមួយ នឹងអំណាចអាកាសធាតុពីសកម្មភាពមនុស្ស កម្រិតជឿជាក់ប្រហែលគ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការផ្លាស់ប្តូរអាកាសធាតុ ឬការផ្លាស់ប្តូររបបអាកាសធាតុ» មានន័យដូចម្ដេច ?


ការផ្លាស់ប្តូរអាកាសធាតុ ឬការផ្លាស់ប្តូររបបអាកាសធាតុ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការផ្លាស់ប្តូរភ្លាមៗ ឬការឡើងខ្ពស់នៃតម្លៃលេខមធ្យម ដែលបង្ហាញ ពីការប្រែប្រួលរបបអាកាសធាតុ និងដែលភាគច្រើនត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយ លើការផ្លាស់ប្តូរអាកាសធាតុឆ្នាំ១៩៧៦/១៩៧៧ ដែលទំនងជាឆ្លើយតបនឹងកាប្រែប្រួលបាតុភូតចរន្តអែលនីញ៉ូខាងត្បូង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការផ្ទេរហានិភ័យ» មានន័យដូចម្ដេច ?


ការផ្ទេរហានិភ័យ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ទម្លាប់នៃការផ្លាស់ផ្តូរជាផ្លូវការ ឬកាក្រៅផ្លូវការនូវផលវិបាកផ្នែកហិរញ្ញវត្ថុ ក្នុងកម្រិតណាមួយ ដែលកើតចេញពីហានិភ័យសម្រាប់ព្រឹត្តិការណ៍អវិជ្ជមានដោយឡែកនានា ពីភាគីមួយឱ្យទៅភាគីមួយផ្សេងទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការផ្ទេរបច្ចេកវិទ្យា» មានន័យដូចម្ដេច ?


ការផ្ទេរបច្ចេកវិទ្យា


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន

មានន័យថា ការផ្លាស់ប្តូរចំណេះដឹងផ្នែករឹង និងទន់ រូបិយវត្ថុ និង ទំនិញក្នុងចំណោម ភាគីពាក់ព័ន្ធ ដែលនាំឱ្យមានការរីកសាយបច្ចេកវិទ្យា សម្រាប់បន្សុំា ឬការ កាត់បន្ថយ និង/ ឬការផ្សព្វផ្សាយបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការផ្នែក វិទ្យាទាំងក្នុង និងក្រៅប្រទេស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការផ្ទៀងផ្ទាត់» មានន័យដូចម្ដេច ?


ការផ្ទៀងផ្ទាត់


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការវាយតម្លៃជាទៀងទាត់ដោយស្ថាប័នឯករាជ្យនៅមុន និងបន្ទាប់ពីការ កំណត់របស់អង្គភាពទទួលបន្ទុកប្រតិបត្តិ លើការកាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ ពីសកម្មភាពមនុស្សដែលបានតាមដាន សម្រាប់ប្រភព ឧស្ម័នផ្ទះកញ្ចក់ ដែលកើតឡើងជាលទ្ធផលនៃសកម្មៅភាពគម្រោង យន្តការអភិវឌ្ឍន៏ស្អាត ដែលបានចុះបញ្ជីឬសកម្មភាពតាមកម្មវិធី (ក្រៅ គម្រោងព្រៃឈើ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការផ្តល់ឥណទានជាមុន» មានន័យដូចម្ដេច ?


ការផ្តល់ឥណទានជាមុន


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការចេញលិខិតបញ្ជាក់ពីការផ្តល់ឥណទានជាមុន ដោយរំពឹងថានឹងមាន ការកាត់បន្ថយការបញ្ចេញឧស្ម័ននាពេលអនាគត (មិនអនុវត្តពីធីសារក្យូតូឡើយ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការផ្តល់ឥណទានជាក្រោយ» មានន័យដូចម្ដេច ?


ការផ្តល់ឥណទានជាក្រោយ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការចេញលិខិតបញ្ជាក់ពីការផ្តល់ឥណទាន បន្ទាប់ពីមានការផ្ទៀងផ្ទាត់ ដោយឯករាជ្យ អំពីការកាត់បន្ថយការបញ្ចេញឧស្ម័ន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការផ្តល់ហិរញ្ញវត្ថុបន្ទាន់» មានន័យដូចម្ដេច ?


ការផ្តល់ហិរញ្ញវត្ថុបន្ទាន់


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការសន្យារបស់ប្រទេសអភិវឌ្ឍន៍ នាសន្តិសីទបណ្តាភាគីលើកទី១៥ នៅ ទីក្រុងកូប៉េនហាក ឆ្នាំ ២០០៩ ក្នុងការផ្តល់ធនធានហិរញ្ញវត្ថុថ្មី និង បន្ថែម ប្រមាណជិត ៣០ប៊ីលាន (៣០ពាន់លាន) ដុល្លារអាមេរិច ពី ឆ្នាំ២០១០ ដល់២០១២ សម្រាប់វិស័យនានា រួមទាំងវិស័យព្រៃឈើ និងការវិនិយោគផងដែរ ដោយបែងចែកឱ្យមានតុល្យភាព រវាង សកម្មភាព កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងសកម្មភាពបន្សុំា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការផ្តល់សុពលភាព /សុពលកម្ម» មានន័យដូចម្ដេច ?


ការផ្តល់សុពលភាព /សុពលកម្ម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដំណើរការនៃការវាយតម្លៃឯករាជ្យមួយ ទៅលើសកម្មភាពគម្រោង យន្តការអភិវឌ្ឍន៍ស្អាត ឬសកម្មភាពតាមកម្មវិធី ដោយអង្គភាពទទួល បន្ទុកប្រតិបត្តិ ដោយធ្វើការផ្ទៀងផ្ទាត់ វិធានការ និងលក្ខណៈ តម្រូវរបស់យន្តការអភិវឌ្ឍន៍ស្អាតទៅនឹងលក្ខខណ្ឌតម្រូវការរៀបចំឯកសារ សកម្មភាពលម្អិតរបស់កម្មវិធី និងឯកសារលម្អិតនៃគម្រោងតាមផ្នែក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការប្រែលប្រួលអាកាសធាតុហួសពីការរំពឹងទុក» មានន័យដូចម្ដេច ?


ការប្រែលប្រួលអាកាសធាតុហួសពីការរំពឹងទុក


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការប្រែប្រួលទ្រង់ទ្រាយធំនៅក្នុង ប្រព័ន្ធអាកាសធាតុ ដែលកើត ឡើងក្នុងរយៈពេលពីរ ឬបីទសវត្សរ៍ឬតិចជាងនេះ និងនៅតែបន្ត កើតមាន ឬមានការប្រមើលឃើញថានៅតែបន្តកើតមានឡើងយ៉ាង ណាស់ក្នុងរយៈពេលពីរ ឬបីទសវត្សរ៍ ដែលបណ្តាលឱ្យមានការរំខានខ្លាំងដល់មនុស្សនិងប្រព័ន្ធធម្មជាតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការប្រែលប្រួលអាកាសធាតុ» មានន័យដូចម្ដេច ?


ការប្រែលប្រួលអាកាសធាតុ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការប្រែប្រួលស្ថានភាពអាកាសធាតុ ដែលអាចកំណត់អត្តសញ្ញាណ បាន (តាមរយៈការវិភាគស្ថិតិ) តាមរយៈការប្រែប្រួលតួលេខមធ្យម និង តួលេខ អថេរនៃអាកាសធាតុ ហើយការប្រែប្រួលនោះបន្តកើតឡើក្នុង រយៈពេល វែងជាច្រើនទសវត្សរ៍ឬយូរជាងនេះ។ ការប្រែប្រួលអាកាសធាតុ អាចបណ្តាលមកពីដំណើរផ្ទៃក្នុងរបស់ធម្មជាតិ កម្លាំងជម្រុញពីខាងក្រៅ ការប្រែប្រួលរយៈពេលវែងនៃសមាសភាពបរិយាកាស ឬសកម្មភាព ដូចជា ការប្រើប្រាស់ដី ការបញ្ចញឧស្ម័នពីរោងចក្រជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការប្រែលប្រួលនីវ៉ូទឹកសមុទ្រ» មានន័យដូចម្ដេច ?


ការប្រែលប្រួលនីវ៉ូទឹកសមុទ្រ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការកើនឡើង ឬការថយចុះនូវនីវ៉ូទឹកសមុទ្រទាំងនៅកម្រិតសកល ទាំងនៅតាមតំបន់ ដោយសារតែ (១) ការប្រែប្រួលសណ្ឋានផ្ទៃ មហាសមុទ្រ (២) ការប្រែប្រួលមាឌមហាសមុទ្រដែលបណ្តាលមកពី ការប្រែប្រួលម៉ាស់ទឹកនៅក្នុងមហាសមុទ្រ និង (៣) ការប្រែប្រួល មាឌមហាសមុទ្របណ្តាលមកពីការប្រែប្រួលដង់ស៊ីតេទឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការប្រើប្រាស់ដី និងមារប្រែប្រួលលារប្រើប្រាស់ដី» មានន័យដូចម្ដេច ?


ការប្រើប្រាស់ដី និងមារប្រែប្រួលលារប្រើប្រាស់ដី


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការចាត់ចែង សកម្មភាព និងការប្រើប្រាស់ធនធានសម្រាប់ប្រភេទ គម្របដីណាមួយ(បណ្តុំសកម្មភាពរបស់មនុស្ស)និង/ ឬការគ្រប់ គ្រងដីសង្គម និងសេដ្ឋកិច្ចដូចជា ការដាំស្មៅ ការដកហូតឈើ និងការអភិរក្ស ព្រមទាំងការគ្របគ្រង់ដី ដោយសារមនុស្ស ដែលអាច នាំឱ្យមានការប្រែប្រួលគម្របដី។ ការប្រែប្រួលគម្របដី និងការប្រើប្រាស់ដី អាចមានផលប៉ះពាល់ លើអាល់បេដូផ្ទៃដីរំហួត រំភាយចំហាយទឹក ប្រពភ និងអាងស្រូប ឧស្ម័នផ្ទះកញ្ចក់ ឬក៏លខ្ខណៈផ្សេងទៀតនៃប្រព័ន្ធអាកាសធាតុ ដូច្នេះ វាអាចមានកម្លាំងរំភាយរស្មី និង/ឬ ឥទ្ធិពលផ្សេងទៀត មកលើ អាកាសធាតុក្នុងតំបន់ឬសកលលោក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការប្រឹថពីវិភាគ» មានន័យដូចម្ដេច ?


ការប្រឹថពីវិភាគ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ការងារដែលធ្វើ ដើម្បីវាស់ផ្ទៃផែនដីទាំងមូល ឬមួយភាគ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការប្រាសចាកសិទ្ធិ» មានន័យដូចម្ដេច ?


ការប្រាសចាកសិទ្ធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបាត់បង់សិទ្ធិ ការបាត់សូន្យ ឬធ្លាក់ចុះនូវអំណាច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការប្រមូលផ្តុំទិន្នន័យអាកាសធាតុ» មានន័យដូចម្ដេច ?


ការប្រមូលផ្តុំទិន្នន័យអាកាសធាតុ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដំណើរការប្រមូលផ្តុំ និងបង្ហាញព័ត៌មានអាកាសធាតុជាទម្រង់សង្ខេប សម្រាប់គោលបំណងផ្សេងៗ ដូចជាវិភាគអាកាសធាតុជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការប្រគុំខ្មោច» មានន័យដូចម្ដេច ?


ការប្រគុំខ្មោច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពិធីស្រដៀងនឹងការលៀងអារក្សដែរ តែស៊ីពេលខ្លីជាងលៀងអារក្ស។ ក្នុងពិធីនេះ ខ្មោចដែលចូលនីមួយៗច្រើនស្តីបន្ទោសគ្រួសារអ្នកជំងឺថា មិនគិតគូរគេ ចង់រំលងគេ ហើយរកពេទ្យផ្សេងមកព្យាបាល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការប្តូរឥន្ធនៈ» មានន័យដូចម្ដេច ?


ការប្តូរឥន្ធនៈ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន

មានន័យថា ការជំនួសឥន្ធនៈដែលមានធាតុស្ពាន់ធ័រកម្រិតខ្ពស់ ដោយស្ពាន់ធ័រ កម្រិតទាបដែលជាវិធីមួយក្នុង ចំណោម វីធីដែលងាយស្រួលបំផុតក្នុង ការគ្រប់ការបញ្ចញឧស្ម័នអាស៊ីត។ ការប្តូរឥន្ធនៈ ដែលនិយមជាងគេ គឺ ការជំនួសធ្យូងថ្ម ដែលមានស្ពាន់ធ័រកម្រិតទាប។ ធ្យូងថ្មក៏អាចជំនួស ទាំងស្រុងដោយប្រេង ឬឧស្ម័នធម្មជាតិផងដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការបំព្រួញមាត្រដ្ឋាន» មានន័យដូចម្ដេច ?


ការបំព្រួញមាត្រដ្ឋាន


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា វិធីសាស្រ្តមួយដែលទទួលបានព័ត៌មានមាត្រដ្ឋានកម្រិតមូលដ្ឋានដល់មាត្រដ្ឋាន កម្រិតតំបន់ (១០ ទៅ ១០០គីឡូម៉ែត្រ) ដោយទាញចេញពី ម៉ូដែល ឬការវិភាគទិន្នន័យមាត្រដ្ឋានធំជាង។ វិធីបំព្រួញមាត្រដ្ឋាន មានពីខុសគ្នា៖ ការបំប្រួញមាត្រដ្ឋានឌីណាមិក និងការបំព្រួញ មាត្រដ្ឋាន តាមការសង្កេត/ស្ថិតិ។ វិធីឌីណាមិកប្រើបា្រស់លទ្ធផលម៉ូដែលអាកាស ធាតុប្រើប្រាស់តាមកម្រិតតំបន់ និងម៉ូដែលកម្រិតពិភពលោកដែលផ្តល់ រូបភាព ទីកន្លែងច្បាស់។ វិធីតាមការសង្កេត/ស្ថិតិបង្កើតទំនាក់ទំនង ស្ថិតិដែលតភ្ជាប់អថេរ បរិយាកាសមាត្រដ្ឋានធំ ទៅនឹងអាកាសធាតុ កម្រិតមូលដ្ឋាន/តំបន់។ គ្រប់ករណីទាំងអស់នៃព័ត៌មានដែលបានពីការ បំព្រួញមាត្រដ្ឋាន អាស្រ័យលើគុណភាពម៉ូដែល ដែលបានប្រើប្រាស់ ហើយគុណភាពម៉ូដែលអាស្រ័យលើគុណភាពព័ត៌មាន នៃការបំប្រួញ មាត្រដ្ឋាននេះដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការបំពុលពីប្រភពមិនច្បាស់លាស់» មានន័យដូចម្ដេច ?


ការបំពុលពីប្រភពមិនច្បាស់លាស់


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការបំពុលចេញពីប្រភពនានា ដែលមិនអាចកំណត់ចំណុចច្បាស់លាស់ដូចជាតំបន់ផលិតកម្មដំណាំ អាជីវកម្ម ព្រៃឈើ អាជីវកម្មរ៉ែ ការ បោះចោលសំរាម និងការសាងសង់ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការបំពុលពីប្រភពច្បាស់លាស់» មានន័យដូចម្ដេច ?


ការបំពុលពីប្រភពច្បាស់លាស់


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការបំពុលចេញពីប្រភពនានានៅនឹងកន្លែង ដូចជាស្ថានីយប្រព្រឹត្តកម្ម សំណល់រាវ ស្ថានីយថាមពល តំបន់ឧស្សាហកម្មផ្សេងៗ និងពីប្រភពផ្សេងទៀតដូចជា បំពង់លូ ប្រឡាយ ការដឹកជញ្ជូន រណ្តៅអាជីវកម្មរ៉ែ បំពង់ផ្សែងជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការបាត់បង់ព្រៃឈើតំបន់ជួរមុខ» មានន័យដូចម្ដេច ?


ការបាត់បង់ព្រៃឈើតំបន់ជួរមុខ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការបាត់បង់ព្រៃឈើ ដែលត្រូវបានព្យាករណ៍ថានឹងកើតមានឡើងនៅ កន្លែង ណាមួយ ក្នុងកំឡុងពេលទទួលបានឥណទានគម្រោង នៅក្នុង តំបន់មានអត្រាបាត់បង់ព្រៃឈើទាបជាប្រវត្តិសាស្រ្ត តែតំបន់នោះ អាចនឹងមានសក្តានុពលសម្រាប់ការទន្រ្ទាន ការសាងសង់លំនៅឋាន និង/ឬការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការបាត់បង់ព្រៃឈើ» មានន័យដូចម្ដេច ?


ការបាត់បង់ព្រៃឈើ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការប្រែក្លាយពីស្ថានភាពមានព្រៃឈើទៅជាគ្មានព្រៃឈើ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការបដិវត្ត» មានន័យដូចម្ដេច ?


ការបដិវត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រែប្រួលទាន់ហន់យ៉ាងខ្លាំង ដែលកើតមានក្នុងពិភពលោក និងក្នុងការគ្រប់គ្រងរដ្ឋ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការបញ្ជ្រាប» មានន័យដូចម្ដេច ?


ការបញ្ជ្រាប


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការបញ្ចូលវិធានការបន្សុំា និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ សមស្របនានា ទៅក្នុងគោលនយោបាយ ច្បាប់ បទបញ្ញត្តិ ផែនការ កម្មវិធី សកម្មភាព ឬទម្លាប់ប្រតិបត្តិនានា ដោយពិចារណា សក្តានុពល នៃផលប៉ះពាល់ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការបញេ្ចញឧស្ម័នឥន្ធនៈហ្វូស៊ីល» មានន័យដូចម្ដេច ?


ការបញេ្ចញឧស្ម័នឥន្ធនៈហ្វូស៊ីល


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពិសេសឧស្ម័នកាបូនិកពីចំហេះឥន្ធនៈ ដែលបានពីកំណកកាបូនហ្វូស៊ីល ដូចជាប្រេងឧស្ម័នធម្មជាតិ ធ្យូងថ្ម ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការបញេ្ចញឧស្ម័នដោយសកម្មភាពមនុស្ស» មានន័យដូចម្ដេច ?


ការបញេ្ចញឧស្ម័នដោយសកម្មភាពមនុស្ស


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សារធាតុបង្កជាឧស្ម័នផ្ទះកញ្ចក់និង អាអេរ៉ូសូល ដែលពាក់ព័ន្ធនឹងសកម្មភាពមនុស្ស ដូចជាការដុតឥន្ធនៈហ្វូស៊ីល ការ បាត់បង់ព្រៃឈើ ការប្រែប្រួលការប្រើប្រាស់ដី ការគ្រប់គ្រងសំណល់ និងដំណើរការឧស្សាហកម្ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការបញេ្ចញឧស្ម័នដោយប្រយោល» មានន័យដូចម្ដេច ?


ការបញេ្ចញឧស្ម័នដោយប្រយោល


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយសារការប្រើប្រាស់ចរន្តអគ្គិសនី នៅក្នុងអគារលំនៅឋាន ឬអាជីវកម្មនានា ហើយចរន្តអគ្គិសនីនោះ បានមកពីរោងចក្រអគ្គិសនី ដែលជាប្រភពនៃការបញ្ចេញឧស្ម័ន ដោយផ្ទាល់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការបញេញឧស្ម័ន» មានន័យដូចម្ដេច ?


ការបញេញឧស្ម័ន


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការបញ្ចេញឧស្ម័នផ្ទះកព្ចាក់ និង/ឬបុរេករ និងអាអេរ៉ូសូល ទៅក្នុង បរិយាកាស នៅក្នុងតំបន់ណាមួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការបង្កើនឧស្ម័នកាបូនិចក្នុងបរិយាកាស» មានន័យដូចម្ដេច ?


ការបង្កើនឧស្ម័នកាបូនិចក្នុងបរិយាកាស


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា វិធីសាស្រ្ត និងហេដ្ធារចនាសម្ព័ន្ធ សម្រាប់ពិសោធន៍ដែលប្រើដោយអ្នក ឯកទេសបរិស្ថាន និងរុក្ខវិឡា ដើម្បីបង្កើនកំហាប់ឧស្ម័នក្នុងបរិយាកាស នៃតំបន់ផ្សេង តាមរយៈការគ្រប់គ្រង់បរិមាណឧស្ម័នកាបូននិច ដោយមិន ប្រើប្រាស់វត្ថុបិទបាំង រឺជញ្ជាំងដែលអាចអោយវាស់វែងនូវការលូតលាស់ របស់រុក្ខជាតិបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការបង្កើនការបង្ខាំងកាបូន» មានន័យដូចម្ដេច ?


ការបង្កើនការបង្ខាំងកាបូន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្នែកមួយនៃយុទ្ធសាស្រ្តរេដបូក (REDD+) ដែលអាចបញ្ចូលទាំងការ ស្តារ ទាំងការកែលម្អព្រៃឈើដែលមានស្រាប់ ដែលរេចរិល និងទាំងការ បង្កើនគម្រប តាមរយៈការដាំ និងការស្ដារឈើឡើងវិញ សមស្របនឹងបរិស្ថាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការបង្កើនការដាំដុះ» មានន័យដូចម្ដេច ?


ការបង្កើនការដាំដុះ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដំណើរការដាំដើមឈើ ដើម្បីបង្កើនដង់ស៊ីតេប្រភេទឈើដែលមាន ស្រាប់ ឬបង្កើនភាពសំបូរបែបនៃប្រភេទឈើតាមរយៈការដាំប្រភេទ ឈើបន្ថែមនៅក្នុងព្រៃរេចរីល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការបង្កើតឡើងវិញ(នៃអថេរអាកាសធាតុ)» មានន័យដូចម្ដេច ?


ការបង្កើតឡើងវិញ(នៃអថេរអាកាសធាតុ)


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន

មានន័យថា វិធីសាស្ត្រ ដើម្បីបង្កើតឡើងវិញនូវទិន្នន័យនៃអថេរអាកាសធាតុ ទៅ តាម លខ្ខណៈសម្គាល់នៃពេលវេលា និងទីកន្លែងពីអតីតកាល បានមក ពីឧបករណ៍ទស្សន៍ទាយ។ ឧបករណ៍ទស្សន៍ទាយនេះ អាចជាទិន្នន័យ កត់ត្រា ប្រសិនការបង្កើតឡើងវិញត្រូវបានប្រើប្រាស់ ដើម្បីបំពេញ ទិន្នន័យដែលនៅខ្វះចន្លោះ ឬអាចជាទិន្នន័យជំនួសប្រសិនបើការបង្កើត ឡើងវិញ ត្រូវបានយកទៅប្រើប្រាស់ ដើម្បីបង្កើតអាកាសធាតុនៃ បុរាណឡើងវិញ។ ក្នុងគោលបំណងនេះ បច្ចេកទេសខុសៗគ្នា ត្រូវបាន បង្កើតឡើង ដូចជាវិធីសាស្ត្រដោយផ្អែកលើសមីការបន្ទាត់តម្រែតម្រង់ លីនេអ៊ែ (រេក្រស្យុងពហុអថេរលីនេអ៊ែ) វិធីសាស្ត្របាយ៉េសមិនលីនេអ៊ែ និងវិធីសាស្ត្រដូច(វិធីសាស្ត្រអាណាឡូក)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការបង្កើតជីជាតិដោយឧស្ម័នកាបូនិច» មានន័យដូចម្ដេច ?


ការបង្កើតជីជាតិដោយឧស្ម័នកាបូនិច


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា កំណើននៃការលូតលាស់របស់រុក្ខជាតិ ដែលជាលទ្ធផលបានមកពីការកើនឡើងនៃកំហាប់ ឧស្ម័នកាបូនិច ក្នុងបរិយាកាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការន្ត» មានន័យដូចម្ដេច ?


ការន្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ស្រៈ​ជា​ទី​បំផុត​នៃ​អក្ខរៈ, សព្ទ​ថា “កញ្ញា, កថា, គាថា បញ្ញា, វាចា, សាលា” ជា អាការន្ត ឥត្ថី​លិង្គ ( តាម​ដំណើរ​ភាសា​បាលី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការធ្វើពាណិជ្ជកម្មការបញ្ចេញឧស្ម័ន» មានន័យដូចម្ដេច ?


ការធ្វើពាណិជ្ជកម្មការបញ្ចេញឧស្ម័ន


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា វិធីសាស្រ្តបែបទីផ្សារ ដើម្បីសម្រេចគោលដៅបរិស្ថានឱ្យមានការប្រើប្រាស់ ឬធ្វើពាណិជ្ជកម្ម បរិមាណឧស្ម័នផ្ទះកញ្ចក់ដែលលើស ហើយកាត់បន្ថយ ឬបរិមាណឧស្ម័នផ្ទះកញ្ចក់ ដែល បញ្ចេញទាបជាងគោល ដៅកំណត់ដោយទូទាត់ជាមួយការបញ្ចេញពីប្រភពដទៃទៀត នៅក្នុង ប្រទេសឬក្រៅប្រទេស។ សម្គាល់៖ជាទូទៅ ពាណិជ្ជកម្មកាបូនអាច ធ្វើបានទាំងក្រុមហ៊ុន ក្នុងស្រុក និងអន្តរជាតិ។ របាយការណ៍វាយតម្លៃ លើកទីពីររបស់ក្រុមការងារអន្តរ រដ្ឋាភិបាល ស្តីអំពីការប្រែប្រួលអាកាសធាតុបានអនុម័តឪ្យប្រើប្រាស់ពាក្យ “ការអនុញ្ញាត” សម្រាប់ប្រព័ន្ធពាណិជ្ជកម្មក្នុងប្រទេស និង “កូតា” សម្រាប់ប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ។ ការធ្វើពាណិជ្ជកម្មការបញ្ចេញឧស្ម័នក្នុងមាត្រា១៧ នៃពិធីសារក្យូតូ គឺជាប្រព័ន្ធក្យូតាដែល អាចធ្វើពាណិជ្ជកម្មបាន ដោយផ្អែកលើបរិមាណកំណត់ ដែលបានពីការគណនាបរិមាណ កាត់បន្ថយឧស្ម័ន និងការប្តេជ្ញាចិត្ត ដូចមានចែងនៅក្នុងឧបសម្ព័ន្ធ B នៃពិធីសារ នេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការធ្លាក់ចុះ» មានន័យដូចម្ដេច ?


ការធ្លាក់ចុះ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដំណើរការនៅក្នុងមហាសមុទ្រ ដែលទឹកស្រទាប់លើហូរចូលទៅ ស្រទាប់ខាងក្នុងនៃមហាសមុទ្រ តាមរយៈការបូនអែកមេន និងបន្ទេរ កម្តៅ តាមខ្សែដេកពីចំហៀង។ ក្រោយមកដំណើរការនេះកើតឡើង នៅពេលទឹកស្រទាប់លើបានផ្លាស់ទីតាមខ្សែដេកទៅតំបន់ ដែលមាន ដង់មានដង់ស៊ីតេទាបជាហេតុធ្វើឱ្យហូរចូលទៅខាងក្រោមទឹកស្រទាប់លើដោយគ្មានការប្រែប្រួលដង់ស៊ីតេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការទោះទស្សន៍ទាយអាកាសធាតុ/ ទំនាយអាកាសធាតុ» មានន័យដូចម្ដេច ?


ការទោះទស្សន៍ទាយអាកាសធាតុ/ ទំនាយអាកាសធាតុ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា លទ្ធផលនៃការប៉ាន់ស្មាន អំពីការវិវត្តអាកាសធាតុជាក់ស្តែងនៅពេល អនាគត(តាមរដូវកាល តាមឆ្នាំ ឬតាមរយៈពេលវែង) ហើយលទ្ធផល នេះ មានលក្ខណៈប្រហាក់ប្រហែល ដោយផ្អែកលើការវិវត្តន៍នៃប្រព័ន្ធ អាកាសធាតុនាពេលអនាគត ស្របតាមភាពរួសខ្ពស់នៃលក្ខណៈដើម មួយចំនួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការទូទាត់សេវាកម្មប្រព័ន្ធអេកូឡូស៊ី» មានន័យដូចម្ដេច ?


ការទូទាត់សេវាកម្មប្រព័ន្ធអេកូឡូស៊ី


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការថែទាំលំហូរសេវាកម្មប្រព័ន្ធអេកូឡូស៊ីជាក់លាក់មួយ ដូចជាទឹកស្អាត ជម្រកជីវៈចម្រុះ ឬសមត្ថភាពស្រូបយកកាបូន ជាការដោះដូរទៅនឹងអ្វី មួយ ក្នុងតម្លៃសេដ្ឋកិច្ច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការទូទាត់សេវាកម្មបរិស្ថាន» មានន័យដូចម្ដេច ?

ការទូទាត់សេវាកម្មបរិស្ថាន


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ឧបករណ៍សេដ្ឋកិច្ចមួយ ដែលរៀបចំឡើងសំដៅលើកទឹកចិត្តដល់អ្នក ប្រើប្រាស់ដីកសិកម្ម និងអ្នកពាក់ព័ន្ធនឹងការងារគ្រប់គ្រងតំបន់ឆ្នេរ ឬ សមុទ្រ ហើយការលើកទឹកចិត្តនេះនឹងធ្វើឱ្យការផ្តល់សេវាកម្មប្រព័ន្ធ អេកូឡូស៊ីកាន់តែប្រសើរឡើង និងមានដំណើរការជាបន្តបន្ទាប់ ដែលអាចផ្តល់អត្ថប្រយោជន៍ត្រឡប់ទៅដល់សង្គមទាំងមូល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការទូត» មានន័យដូចម្ដេច ?


ការទូត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កិច្ចការរបស់ទូត វិទ្យាសាស្រ្តចែងពីផលប្រយោជន៍និងការទាក់ទងរវាងជាតិនានា អង្គ ឬអាជីពក្នុងទូត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការទប់ស្កាត់» មានន័យដូចម្ដេច ?


ការទប់ស្កាត់


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន

មានន័យថា ការបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរនៃមុខសញ្ញាគ្រោះថ្នាក់ និងគ្រោះ មហន្តរាយនានាដែលពាក់ព័ន្ធ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការទប់នឹងអាកាសធាតុ» មានន័យដូចម្ដេច ?


ការទប់នឹងអាកាសធាតុ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា សកម្មភាព ឬវិធីសាស្រ្ត ដើម្បីធានាថាហានិភ័យអាកាសធាតុ ត្រូវបាន កាត់បន្ថយដល់កម្រិតមួយអាចទទួលយកបាន តាមរយៈការផ្លាស់ប្តូរ ដែលអាចទទួលយកបានពីសង្គម សេដ្ឋកិច្ចនិងបរិស្ថានក្នុងរយៈពេល យូរ និងអាចអនុវត្តក្នុងដំណាក់កាលមួយ ឬច្រើននៃវដ្ដគម្រោង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការទទួលខុសត្រូវរួម តែមានកម្រិតផ្សេងគ្នា» មានន័យដូចម្ដេច ?


ការទទួលខុសត្រូវរួម តែមានកម្រិតផ្សេងគ្នា


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា អាទិភាព និងការប្តេជ្ញាចិត្តមិនស្មើគ្នា រវាងប្រទេសឧស្សាហកម្ម និងប្រទេស កំពុងអភិវឌ្ឍន៍ ក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាក្របខណ្ខសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។ ពោល គឺប្រទេសកំពុងអភិវឌ្ឍន៍ត្រូវប្តេជ្ញា ចិត្ត កាត់បន្ថយការបញ្ចេញឧស្ម័នរបស់ខ្លួន ស្របតាមគោលដៅនៃការកាត់ បន្ថយ និងរយៈពេលដូចមានចែងក្នុងមាត្រា៤.២ នៃពិធីសារក្យូតូ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការណ៍» មានន័យដូចម្ដេច ?


ការណ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ), ( បា. ) ហេតុ, ដំណើរ ។
ឧទាហរណ៍៖ ទាស់​ការណ៍​ហើយ​ឯង, សេចក្ដី​រាយការណ៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការណភាព» មានន័យដូចម្ដេច ?


ការណភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈនៃការណ៍ ទំនង ហេតុដែលដឹងបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការណដ្ឋាន» មានន័យដូចម្ដេច ?


ការណដ្ឋាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោងការ គ្រឹះស្ថានដែលធ្វើគ្រឿងប្រើប្រាស់ធម្មតាដោយរូបធាតុដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការណកម្ម» មានន័យដូចម្ដេច ?


ការណកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើ សម្អិតសម្អាង ការយករូបធាតុដើមទៅធ្វើជាគ្រឿងប្រើប្រាស់ធម្មតា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការដ្ឋាន» មានន័យដូចម្ដេច ?


ការដ្ឋាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា( បា.​ ) កន្លែង​ធ្វើ​ការងារ, ទី​នៃ​ការងារ ។

          ទីដែលមនុស្សកំពុងធ្វើការ មានការសាងសង់, ជួសជុល (ផ្លូវ) ជាដើម ។

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ដែលមានអាងប្រេងកាតតិច ឬច្រើន ដែលប្រមូលផ្ដុំ ឬដែលទាក់ទងទៅនឹងសញ្ញារចនាសម្ព័ន្ធភូគព្ភសាស្រ្តផ្ទាល់ដូចៗគ្នា ឬទៅនឹងលក្ខខណ្ឌស្រទាប់ដី ដែលការផលិតប្រេងកាតអាចមានកម្រិតពាណិជ្ជ កម្ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការដឹកជញ្ជូនបៃតង» មានន័យដូចម្ដេច ?


ការដឹកជញ្ជូនបៃតង


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ហេដ្ឋារចនាសម្ព័ន្ត និងមធ្យោបាយដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ទូរគមនាមន៏ និងបណ្តាញថាមពលអគ្គិសនី ដែលជួយលើកកម្ពស់បរិស្ថានបៃតង ដូចជាអយស្ម័យយាន រថយន្តក្រុងដឹកអ្នកដំណើរ ផ្លូវនាវាចរណ៍ បណ្តាញខ្សែកាបអុបទិក ប្រព័ន្ធផ្តាយរណប និងបណ្តាញខ្សែបញ្ជូនអគ្គិសនី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការដាំព្រៃឈើ» មានន័យដូចម្ដេច ?


ការដាំព្រៃឈើ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន

មានន័យថា ការដាំដើមឈើដើម្បីបង្កើត ព្រៃឈើ នៅលើផ្ទៃដីដែលមានប្រវត្តិគ្មានដើមឈើពីមុន (រយៈពេលយ៉ាងហោចណាស់៥០ឆ្នាំ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការដកដង្ហើមនៃភាវៈស្វ័យជីព» មានន័យដូចម្ដេច ?


ការដកដង្ហើមនៃភាវៈស្វ័យជីព


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការបំប្លែងសាធាតុអសរីរាង្គតាមរស្មីសំយោគនៅថ្ងៃ និងការស្រូបយកអុកស៊ីសែន ដោយបញ្ចេញឧស្ម័នការបូនិចនៅពេលយប់របស់សារពាង្គកាយរុក្ខជាតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការដកដង្ហើមនៃភាវៈបរជីប» មានន័យដូចម្ដេច ?


ការដកដង្ហើមនៃភាវៈបរជីប


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន

មានន័យថា ការបំប្លែងសាធាតុសរីរាង្គទៅជាឧស្ម័នកាបូនិក ដោយសារពាង្គកាយនានា (ក្រៅពីរុក្ខជាតិ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការដកដង្ហើម» មានន័យដូចម្ដេច ?


ការដកដង្ហើម


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដំណើរការស្រូបយកអុកស៊ីសែន ដោយសារពាង្គកាយរស់ ដើម្បីបំប្លែង សារធាតុសរីរាង្គឱ្យទៅជាថាមពល និងឧស្ម័នកាបូនិច ដែលត្រូវបញ្ចេញ ចោល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការឆ្លើយតប» មានន័យដូចម្ដេច ?


ការឆ្លើយតប


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការប្រើប្រាស់ជំនាញ ធនធាន និង ឱកាសដែលមាន ដើម្បីដោះស្រាយគ្រប់គ្រង និងជំនះរាល់បញ្ហាអវិជ្ជមាន ក្នុងគោលបំណងធានាឱ្យមានដំណើរការជាមូលដ្ឋាន នៅក្នុងរយៈពេលខ្លី ឬមធ្យម។
?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការផ្ដល់សេវាកម្មសង្គ្រោះបន្ទាន់ និងជំនួយសាធារណៈនៅក្នុងពេល និងក្រោយពេលមានគ្រោះមហន្តរាយ ដើម្បីជួយសង្គ្រោះជីវិត កាត់បន្ថយផលប៉ះពាល់លើសុខភាព ធានាសុវត្ថិភាពសាធារណៈ និងដោះស្រាយសេចក្ដីត្រូវការ សម្រាប់ការចិញ្ចឹមជីវិតជាមូលដ្ឋានរបស់ប្រជាជនដែលទទួលរងផលប៉ះពាល់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការចេញវិញ្ញាបនបត្រ» មានន័យដូចម្ដេច ?


ការចេញវិញ្ញាបនបត្រ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការអះអាងជាលាយលក្ខណ៍អក្សរ ដែលចេញដោយ អង្គភាពទទួលបន្ទុកប្រត្តិបត្តិ ក្នុងកំឡុងពេលមួយជាក់ ដែលបានផ្ទៀងផ្ទាត់ថា សកម្មភាពគម្រោង យន្តការអភិវឌ្ឍន៍ស្អាត បានសម្រេចការកាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ ដោយសកម្មភាពផ្សេងៗរបស់មនុស្ស


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការចេញលិខិតបញ្ជា» មានន័យដូចម្ដេច ?


ការចេញលិខិតបញ្ជា


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សេចក្តីណែនាំរបស់ក្រុមប្រឹក្សាភិបាល ទៅកាន់អ្នកគ្រប់គ្រង ការចុះបញ្ជីគម្រោងយន្តកាអភិវឌ្ឃន៏ស្អាត ឱ្យចេញការបញ្ជាក់បរិមាណជាក់លាក់នៃការកំណត់បន្ថយឧស្ម័ន ដែលបានបញ្ចាក់ (CERS) ការកាត់បន្ថយការបញ្ចេញឧស្ម័ន ដែលបានបញ្ចាក់រយៈពេលវែង (LCERS) ឬការកាត់បន្ថយការបញ្ចេញឧស្ម័ន ដែលបានបញ្ជាក់បណ្តោះអាសន្ន (LCERS) សម្រាប់សកម្មភាពតាមគម្រោង ឬសកម្មភាពតាមកម្មវិធី តាមដែលអាចអនុវត្តបាន ចូលទៅក្នុងគណនីរង់ចាំរបស់ក្រុមប្រឹក្សាភិបាលនោក្នុង បញ្ជីគម្រោងយន្តកាអភិវឌ្ឍន៍ស្អាត សម្រាប់ចែកចាយបន្តទៅកាន់គណនីអ្នកចូលរួមគម្រោង ស្របតាមវិធាន និងលក្ខខណ្ឌតម្រូវរបស់យន្តកាអភិវឌ្ឍន៍ស្អាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការចុះបញ្ជីគម្រោយន្តការអភិវឌ្ឍន៍ស្អាត» មានន័យដូចម្ដេច ?


ការចុះបញ្ជីគម្រោយន្តការអភិវឌ្ឍន៍ស្អាត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រព័ន្ធទិន្នន័យអេឡិចត្រូនិក ដែលកត់ត្រាការចេញលិខិតបញ្ជាក់ និងការបែងចែក ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដែលបានបញ្ជាក់ដល់អ្នកចូលរួមអនុវត្តគម្រោង។ ប្រព័ន្ធចុះបញ្ជីគម្រោងយន្តការអភិវឌ្ឍន៍ស្អាត ត្រូវបានរក្សាទុក ដោយលេខាធិការដ្នានយន្តការអភិវឌ្ឍន៍ស្អាត ហើយភ្ជាប់នឹងបញ្ជីថ្នាក់ជាតិនៃបណ្តាប្រទេសក្នុងឧបសម្ព័ន្ធ១ តាមរយៈប្រព័ន្ធចុះបញ្ជីប្រតិបត្តិការអន្តរជាតិ (International Transaction : ITL)។”


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការងារ» មានន័យដូចម្ដេច ?


ការងារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កិច្ច​ដែល​ត្រូវ​ធ្វើ​តាម​មុខងារ​របស់​ខ្លួន ។
ឧទាហរណ៍៖ ធ្វើ​ការងារ, មាន​ការងារ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការគ្រប់គ្រងហានិភ័យអាកាសធាតុ» មានន័យដូចម្ដេច ?


ការគ្រប់គ្រងហានិភ័យអាកាសធាតុ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា វិធីសាស្រ្ត ដើម្បីឈានដល់ការសម្រេចចិត្តដោះស្រាយភាពរួសអាកាសធាតុ ដោយព្យាយាមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការកាត់បន្ថយភាពងាយរងគ្រោះ ដែលពាក់ព័ន្ធនឹងហានិភ័យអាកាសធាតុ រួមបញ្ចូលនូវយុទ្ធសាស្រ្តនានា សំដៅបង្កើនលទ្ធផលវិជ្ជមានជាអតិបរមា និងបន្ថយលទ្ធផលអវិជ្ជមាន ឱ្យដល់កម្រិតអប្បបរមាសម្រាប់សហគមន៍ទៅតាមវិស័យ ដូចជាកសិកម្ម សន្តិសុខស្បៀង ធនធានទឹកសុខាភិបាលជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅមូលដ្ឋាន» មានន័យដូចម្ដេច ?


ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅមូលដ្ឋាន


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដំណើរការដែលតួអង្គនៅមូលដ្ឋាន(ប្រជាជន សហគមន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការមិនស្វែងរកប្រាក់ចំណេញ ស្ថាប័ន និងផ្នែកធុរកិច្ច) ចូលរួម និងមានភាពជាម្ចាស់ក្នុងការកំណត់ វិភាគ វាយតម្លៃ តាមរយៈវិធានការនានា ដែលអាចកាត់បន្ថយ ឬប្រមើលមើល មុខសញ្ញាគ្រោះថ្នាក់ពេលប្រឈម ឬភាពងាយរងគ្រោះ ផ្ទេរហានិភ័យលើកកម្ពស់ការឆ្លើយតប និងស្តារគ្រោះមហន្តរាយ ព្រមទាំងបង្កើនសមត្ថភាពទូទៅ ។ ជាទូទៅ ការគ្រប់ គ្រងហានិភ័យ គ្រោះមហន្តរាយនៅមូលដ្ឋានតម្រូវឱ្យមានជាការសម្របសម្រួល/ ការគាំទ្រពីតួអង្គខាងក្រៅពីថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ ការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយថ្នាក់សហគមន៍កើតឡើង បន្ទាប់ពីមានការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ នៅមូលដ្ឋាន គឺនៅពេលដែលសមាជិកសហគមន៍ និងអង្គការនានាបានមូលមតិធ្វើសេចក្តីសម្រេចចិត្តរួម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយតាមបែបកែតម្រូវ» មានន័យដូចម្ដេច ?


ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយតាមបែបកែតម្រូវ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា សកម្មភាពគ្រប់គ្រងនានាដោះស្រាយ និងស្វែងរកការកែតម្រូវ ឬកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលអាចកើតមានឡើង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ» មានន័យដូចម្ដេច ?


ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដំណើរការបង្កើត អនុវត្ត និងវាយតម្លៃយុទ្ធសាស្រ្ត គោលនយោបាយ និងវិធានការ ដើម្បីបង្កើនការយល់ដឹងអំពីហានិភ័យគ្រោះមហន្តរាយ ពង្រឹងការកាត់បន្ថយ និងការផ្ទេរហានិភ័យកគ្រោះមហន្តរាយ ព្រមទាំងលើកកម្ពស់ការកែលម្អជាបន្តបន្ទាប់ នូវការត្រៀមបង្ការគ្រោះមហន្តរាយ ការឆ្លើយតប និងការស្តារឡើងវិញក្នុងបំណងបង្កើនសន្តិសុខ សុខុមាលភាព គុណភាពនៃការរស់នៅ និងការអភិវឌ្ឍប្រកបដោយចីរភាព។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការគ្រប់គ្រងព្រៃឈើ» មានន័យដូចម្ដេច ?


ការគ្រប់គ្រងព្រៃឈើ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ប្រព័ន្ធមួយសម្រាប់ប្រតិបត្តិ សម្រាប់ការកាន់កាប់ និងប្រើប្រាស់ដីព្រៃឈើក្នុងបំណងបំពេញមុខងារអេកូឡូស៊ី (រួមទាំងនានាភាពជីវសាស្រ្ត) សេដ្ឋកិច្ច និងសង្គមរបស់ព្រៃឈើប្រកបដោយចីរភាព។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការគ្រប់គ្រងទេសភាពចម្រុះ» មានន័យដូចម្ដេច ?


ការគ្រប់គ្រងទេសភាពចម្រុះ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន

មានន័យថា ប្រព័ន្ធគ្រប់គ្រងធនធានធម្មជាតិដែលទទួលស្គាល់គុណតម្លៃរបស់សេវាកម្ម ប្រព័ន្ធអេកូឡូស៊ីសម្រាប់អ្នកពាក់ព័ន្ធជាច្រើន និងរបៀបដែលនាំឪ្យអ្នកពាក់ព័ន្ធទាំងនោះប្រកាន់ខ្ជាប់នូវគោលដៅច្បាស់លាស់ក្នុងការប្រើប្រាស់ដីឬយុទ្ធសាស្រ្តប្រកបរបរចិញ្ចឹមជីវិតផ្សេងៗគ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការគ្រប់គ្រងតាមបែបបន្សុំា» មានន័យដូចម្ដេច ?


ការគ្រប់គ្រងតាមបែបបន្សុំា


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន

មានន័យថា ដំណើរការជាលក្ខណៈប្រព័ន្ធ សម្រាប់កែលម្អជាបន្តបន្ទាប់នូវគោលនយោបាយគ្រប់គ្រង និងប្រតិបត្តិនានា តាមរយៈការរៀនសូត្រពីលទ្ធផលពីការអនុវត្តគោលនយោបាយ និងការប្រតិបត្តិនានាកន្លង មក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការកំណត់ហានិភ័យអាកាសធាតុ» មានន័យដូចម្ដេច ?


ការកំណត់ហានិភ័យអាកាសធាតុ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា កិច្ចខំប្រឹងប្រែង ដើម្បីរកឱ្យឃើញច្បាស់នូវភាពងាយរងគ្រោះ និងហានិភ័យនានា ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដែលជាបុរេលក្ខណ្ខសម្រាប់កំណត់ និងដាក់ចេញវិធានការបន្សាំទៅក្នុងគម្រោអភិវឌ្ឍន៍ និងដំណើរការរៀបចំផែនការ និងគោលនយោបាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការកំណត់ប៉ារ៉ាម៉ែត្រ» មានន័យដូចម្ដេច ?


ការកំណត់ប៉ារ៉ាម៉ែត្រ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន

មានន័យថា បច្ចកទេសនៃការតាងបណ្តាលំនាំ ដែលមិនអាចស្រាយបំភ្លឺឱ្យច្បាស់លាស់បានក្នុងការដោះស្រាយជាទីកន្លែង ឬពេលវេលានៃម៉ូដែលអាកាសធាតុ(លំនាំវិសាលភាពតូចៗ) ដោយមានទំនាក់ទំនងទៅនឹងលំនាំវិសាលភាពធំជាងពីម៉ូដែលបកស្រាយ និងផលប៉ះពាល់ទៅតាមតំបន់ និងពេលវេលាជាមធ្យម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការកំណត់បរិមាណ និងពាណិជ្ជកម្ម» មានន័យដូចម្ដេច ?


ការកំណត់បរិមាណ និងពាណិជ្ជកម្ម


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ប្រព័ន្ធគ្រប់គ្រងបទបញ្ញត្តិ ដែលកំណត់គោលដៅមួយសម្រាប់បញ្ចញឧស្ម័នឬប្រើប្រាស់ធនធានធម្មជាតិ បន្ទាប់មក បែងចែកកូតានៃការបញ្ចញឧស្ម័ន និងអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្មទៅតាមតម្លៃរបស់វា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការកំណត់បរិមាណ (បញ្ចេញឧស្ម័ន)» មានន័យដូចម្ដេច ?


ការកំណត់បរិមាណ (បញ្ចេញឧស្ម័ន)


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការកំណត់ព្រំដែន ដែលជាកាតព្វកិច្ចសម្រាប់បញ្ចេញឧស្ម័ននៅកម្រិតខ្ពស់បំផុត។ ពិធីសារក្យូតូបានកំណត់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ទៅតាមពេលវេលាពីសកម្មភាពមនុស្សនៅក្នុងបណ្តាប្រទេសឧបសម្ព័ន B ។ ឧទាហរណ៍ ពីឆ្នាំ២០០៨ ដល់២០១២ សហភាពអឺរ៉ុបត្រូវកាត់បន្ថយការបញ្ចេញសមមូលឧស្ម័នកាបូនិកនៃឧស្ម័នផ្ទះកញ្ចក់ចំនួន៦ប្រភេទ ឱ្យបានយ៉ាងតិច ៥% ទាបជាងកម្រិតនៃការបញ្ចេញឧស្ម័ននៅឆ្នាំ១៩៩០។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការកេត» មានន័យដូចម្ដេច ?


ការកេត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​ផ្កា​មួយ​ប្រភេទ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការកាប់ឈើដោយកាត់បន្ថយផលប៉ះពាល់» មានន័យដូចម្ដេច ?


ការកាប់ឈើដោយកាត់បន្ថយផលប៉ះពាល់


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន

មានន័យថា បច្ចេកទេសកាប់ឈើដែលបណ្តាលឱ្យព្រៃជុំវិញ និងប្រព័ន្ធអេកូឡូស៊ីព្រៃឈើខូចខាតតិចតួច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ» មានន័យដូចម្ដេច ?


ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន

មានន័យថា ការចង្អុលបង្ហាញនូវគោលដៅ និងគោលបំណងផ្នែកគោលនយោបាយវិធានការជាយុទ្ធសាស្រ្ត និងឧបករណ៍នានា ដែលបានប្រើប្រាស់ដើម្បីប៉ាន់ប្រមាណហានិភ័យគ្រោះមហន្តរាយបច្ចុប្បន្ន ឬនាពេលអនាគត ដោយការកាត់បន្ថយការប្រឈមមុខសញ្ញាគ្រោះថ្នាក់ ឬភាពងាយរងគ្រោះ ដែលកំពុងកើតមាន និងដោយបង្កើនភាពធន់ទៅនឹហានិភ័យទាំងនោះ។

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ

មានន័យថា ទស្សនាទាននិងការអនុវត្តតាមរយៈការខិតខំប្រឹងប្រែងជាប្រព័ន្ធ ដើម្បីវិភាគនិងគ្រប់គ្រងកត្តា ដែលអាចកើតមានគ្រោះមហន្តរាយ រួមទាំងការកាត់បន្ថយកម្រិតគ្រោះថ្នាក់នៃមុខសញ្ញាគ្រោះថ្នាក់ ធ្វើឱ្យតិចនូវភាពងាយរងគ្រោះរបស់មនុស្ស និងទ្រព្យសម្បត្តិ របៀបគ្រប់គ្រងដីធ្លី បរិស្ថាន និងពង្រឹងការត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍អាក្រក់នានា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការកាត់បន្ថយ» មានន័យដូចម្ដេច ?


ការកាត់បន្ថយ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា អន្តរាគមន៍របស់មនុស្ស ដើម្បីឱ្យប្រភពបញ្ចេញឧស្ម័នផ្ទះកញ្ចក់ថយចុះ ឬដើម្បីបង្កើនអាងស្រូបឧស្ម័នផ្ទះកញ្ចក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការកសាងសមត្ថភាព» មានន័យដូចម្ដេច ?


ការកសាងសមត្ថភាព


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការអនុវត្តក្នុងការពង្រឹងភាពខ្លាំង លក្ខណៈសម្បត្តិ និងធនធានដែលមានចំពោះបុគ្គលមា្នក់ៗ សហគមន៍ ស្ថាប័ន ឬសង្គម ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការកនាម» មានន័យដូចម្ដេច ?


ការកនាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) នាមសព្ទដែលជាឈ្មោះមនុស្ស ឬ សត្វ អ្នកទទួលសម្រេចនូវអំពើដោយខ្លួនឯងដូចជា “អ្នកធ្វើ”, “អ្នកឲ្យ” យ៉ាងនេះជាដើមហៅថា ការកនាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការកញ្ជ្រោលនៃព្យុះ» មានន័យដូចម្ដេច ?


ការកញ្ជ្រោលនៃព្យុះ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា កំណើនបណ្តោះអាសន្ននៃកម្រិតកម្ពស់ (នីវ៉ូ) ទឹកសមុទ្រ នៅកន្លែងណាមួយ ដោយសារលក្ខណ្ឌឧតុនិយមមិនប្រក្រតី(សម្ពាធបរិយាកាសធាតុទាបនិង/ខ្យល់ខ្លាំង)។ ការកញ្ជ្រោលនៃព្យុះមានកម្រិតខ្ពស់ លើសពីការរំពឹងទុកនៅពេលមានការប្រែប្រួលកម្លាំងទឹកជោរនៅទីកន្លែង និងក្នុងពេលណាមួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ការ» មានន័យដូចម្ដេច ?


ការ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មូរ​សរសៃ​សូត្រ, សរសៃ​អំបោះ​ជាដើម​ដោយ​ខ្នារ ។
ឧទាហរណ៍៖ ការ​សូត្រ, ការ​អំបោះ…។

              បិទ​បាំង, រាំងរា, ឃាត់​ខាំង ។

ឧទាហរណ៍៖ ការ​មិន​ឲ្យ​សត្រូវ​ចូល​មក, ការ​ខ្លួន, មេ​មាន់​ការ​កូន…។

              រៀបចំ​អាវាហ​វិវាហ​មង្គល, ផ្សំ​ផ្គុំ​បុរស​និង​ស្ត្រី​ឲ្យ​បាន​ជា​គូ​ស្វាមី​ភរិយា ។

ឧទាហរណ៍៖ ការ​កូន, ការ​ក្មួយ, ស៊ី​ការ…។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ( បា. ) , ( សំ. ) ( កាយ៌ ឬ ការ្យ ) កិច្ច ឬ អំពើ​ដែល​ត្រូវ​ធ្វើ ។

ឧទាហរណ៍៖ ធ្វើ​ការ, មាន​ការ, ការ​អ្វី​ខ្លះ ?

​​              ពាក្យ​សម្រាប់​ប្រើ​ដាក់​ខាង​ដើម​ពាក្យ​ដែល​ជា​កិរិយា​សព្ទ​ផ្សេង​ៗ ដើម្បី​ធ្វើ​ឲ្យ​ទៅ​ជា​នាម​ស័ព្ទ ។

ឧទាហរណ៍៖ សំពះ ( កិ. ) ការ​សំពះ ( ន. ) ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កាយុគទឹកកក» មានន័យដូចម្ដេច ?


កាយុគទឹកកក


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន

មានន័យថា រយៈពេលមួយក្នុងសហវត្សរ៍ទី២គ្រិស្តសករាជ ដែលមានកំណើតយ៉ាង ខ្លាំង និងការរួមតូចមកវិញក្នុងកម្រិតមធ្យមនៃភ្នំទឹកកកនៅចន្លោះពីឆ្នាំ ១៤០០ ដល់ ១៩០០ ទាំងនៅអឌ្ឍគោលខាងជើង និងអឌ្ឍគោល ខាងត្បូង។ ថេរវេលាសម្រាប់ភ្នំទឹកកករីកធំមានភាពខុសគ្នា ទៅតាម តំបន់ ដូច្នេះ ពុំមានការកំណត់ពេលវេលានៃកូនយុគទឹកកកច្បាស់ លាស់ឡើយ។ ម៉ូដែលបច្ចុប្បន្នដែលបានមកពីការបង្កើតឡើងវិញ នៃ សីតុណ្ហភាពមធ្យមនៅអឌ្ឍគោលខាងជើង បង្ហាញថាអំឡុងពេល ត្រជាក់បំផុតនៅអឌ្ឍគោលនោះ អាចកើតឡើងរវាងឆ្នាំ១៤៥០ ដល់ ១៨៥០ នៃគ្រស្តសករាជ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កាយិកសុខ» មានន័យដូចម្ដេច ?


កាយិកសុខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីសុខខាងរូបកាយ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កាយិកទុក្ខ» មានន័យដូចម្ដេច ?


កាយិកទុក្ខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីលំបាកដែលប្រព្រឹត្តទៅក្នុងកាយ ទុក្ខខាងរូបកាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កាយានុបស្សនា» មានន័យដូចម្ដេច ?


កាយានុបស្សនា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការពិចារណាឃើញរឿយៗ នូវកាយថាជារូបមិនទៀងជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កាយឫទ្ធិ» មានន័យដូចម្ដេច ?


កាយឫទ្ធិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឫទ្ធិនៃកាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កាយសោចេយ្យៈ» មានន័យដូចម្ដេច ?


កាយសោចេយ្យៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីស្អាតនៃកាយ គឺការមិនប្រព្រឹត្តធ្វើអំពើទុច្ចរិតដោយកាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កាយសុខ» មានន័យដូចម្ដេច ?


កាយសុខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីសុខកាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កាយសមុដ្ឋាន» មានន័យដូចម្ដេច ?


កាយសមុដ្ឋាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិចី–, មនោ– ឬ ចិត្ត– អំពើដែលកើតអំពីកាយ, វាចា, ចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កាយសង្ខារ» មានន័យដូចម្ដេច ?


កាយសង្ខារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្យល់ដកដង្ហើមចេញចូល ។ (ម.ព. សង្ខារ បន្ថែម)


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កាយវិវេក» មានន័យដូចម្ដេច ?


កាយវិវេក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីស្ងប់ស្ងាត់នៃកាយ ( ម. ព. វិវេក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កាយវិភាគសាស្រ្ត» មានន័យដូចម្ដេច ?


កាយវិភាគសាស្រ្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសិក្សាពីគ្រោងកាយនៃមនុស្ស សត្វ ដោយការវះកាត់នូវសរីរាង្គកាយ ការវះកាត់សាកសព ដើម្បីពិនិត្យនូវសមុដ្ឋាន នៃហេតុដែលបណ្តាលឱ្យដល់ស្លាប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កាយវិញ្ញាណ» មានន័យដូចម្ដេច ?


កាយវិញ្ញាណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីដឹងច្បាស់នូវអារម្មណ៍តាមទ្វារកាយ គឺកាយធាតុ និងផោដ្ឋព្វធាតុដែលមានការប៉ះទង្គិចគ្នានាំឲ្យកើតសេចក្តីដឹងឡើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កាយវិការ» មានន័យដូចម្ដេច ?


កាយវិការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការកម្រើកនៃកាយ ( មានលើកដៃ, លើកជើងជាដើម ) ។ ល ។ ចលនានៃកាយ ការប្រែប្រួលកាយ។

                   ការធ្វើកាយឱ្យកម្រើក ដើម្បីសំដែងនូវគំនិត ឬបង្ហាញនូវសភាព​អង់អាច​របស់ខ្លួន ការបំពេញនូវកុសល មានការឱ្យទាន ឬទំនុកបម្រុងគ្រឹះស្ថានសប្បុរសជាដើម ក៏ចាត់ជាកាយ​វិការមួយ​ដ៏​ប្រពៃដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កាយវិកលកម្ម» មានន័យដូចម្ដេច ?


កាយវិកលកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដំណើរកំបុតអវយវៈដៃ ឬជើងជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កាយវិកល» មានន័យដូចម្ដេច ?


កាយវិកល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការវិកលនៃរាងកាយ ការខូចពិរាពិការនៃកាយ។ កាយវិការ ការកម្រើកនៃកាយ ចលនានៃកាយ ។

                មនុស្សកំបុត​អវយវៈដៃ ឬជើងជាដើម។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មនុស្សកំបុត​អវយវៈដៃ ឬជើងជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កាយរិទ្ធ» មានន័យដូចម្ដេច ?


កាយរិទ្ធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កុមារជាសមាជិកនៃសមាគមម៉្យាង មានភារៈអប់រំកូនក្មេង ឱ្យមានកម្លាំង​កាយមាំមួន ចិត្តអង់អាចទាំងមានសុជីវធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖