Posted on Leave a comment

តើពាក្យ «មហណ្ណព» មានន័យដូចម្ដេច ?


មហណ្ណព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មហណ្ណវ < មហន្ត > មហ ” ធំ ” + អណ្ណវ ” សមុទ្រ ” ; សំ. មហាណ៌វ < មហន្ត៑ > មហា + អណ៌វ ) សមុទ្រធំ, មហាសមុទ្រ ( ច្រើនប្រើក្នុងកាព្យ ) ។
ឧទាហរណ៍៖ សេ្ដចហែលកណ្ដាលមហណ្ណព កន្លងថ្ងៃយប់ច្រើនវេលា ប្រទះហ្វួងត្រីផងនានា រាជាហែលកាត់ឥតមានភ្លឹក ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មហកម្ម» មានន័យដូចម្ដេច ?


មហកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មហ ” បូជា ” + កម៌ន៑ ” ការធ្វើ, អំពើ ” ) ការធ្វើបូជា; ការឆ្លងបុណ្យ, ការសម្ពោទ្យឬពិធីសម្ពោធ ។
ឧទាហរណ៍៖ ធ្វើមហកម្ម, បុណ្យមហកម្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មស្សុ» មានន័យដូចម្ដេច ?


មស្សុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝ្មឝ្រុ ឬ ឝ្មឝ្រុន៑ ) ពុកចង្កា, ពុកមាត់ឬពុកចង្កានិងពុកមាត់; ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះមស្សុ ។

                     មស្សុកម្ម ( ម័ស-សុក័ម ) ការកោរពុកចង្កា ឬការកោរពុកមាត់ពុកចង្កា ។
ឧទាហរណ៍៖ ធ្វើមស្សុកម្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មសូររួម» មានន័យដូចម្ដេច ?


មសូររួម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មសូរដែលញ៉ាំងឱ្យពន្លឺរួមចូលជិតគ្នា បាញ់ឆ្ពោះទីតែមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មសូររីក» មានន័យដូចម្ដេច ?


មសូររីក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មសូរដែលញ៉ាំងពន្លឺឱ្យរីកសាយ ដូចយ៉ាងចង្កៀងពិល ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មសូរ» មានន័យដូចម្ដេច ?


មសូរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កែវ ឫកែវផលិតរាងជ្រលម ប្រើក្នុងទស្សនភណ្ឌសម្រាប់ឱ្យពន្លឺឆ្លុះត្រឡប់បាន ដូចយ៉ាងកែវវ៉ែនតាជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មសិ» មានន័យដូចម្ដេច ?


មសិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ម្រែង; ខ្មៅដុស, ទឹកសរសេរ ( ទឹកខ្មៅ ); សម្រាប់ប្រើជារាជសព្ទ ។
ឧទាហរណ៍៖ ព្រះមសិ ( ទឹកសរសេរសម្រាប់ក្សត្រិយ៍ ) ។ មសិធាន ឬ មស្យាធារ ( សំ ) ដបទឹកសរសេរ ( ដបទឹកខ្មៅ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មសារគល្ល» មានន័យដូចម្ដេច ?


មសារគល្ល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ត្បូងភ្នែកឆ្មា ។
ឧទាហរណ៍៖ មសារគល្លជាទ្រព្យត្រជាក់ត្រជំ ( មើលក្នុងពាក្យ ភ្នែកឆ្មា ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មល្លិកា» មានន័យដូចម្ដេច ?


មល្លិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ) ម្លិះរួត ។
ឧទាហរណ៍៖ ផ្កាមល្លិកា, ដើមមល្លិកា ( សម្រាប់ប្រើក្នុងកាព្យដែលមានពាក្យចួនត្រូវសម្រួល ) : មល្លិកាជាផ្កាក្រអូបឆ្ងាញ់ គួរឲ្យស្រឡាញ់ចង់ដាំដើម ដាំក្នុងសួនច្បារដ៏ល្អឆ្នើម ត្រូវទឹកសន្សើមផ្ការីកស្រស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មល្លភូមិ» មានន័យដូចម្ដេច ?


មល្លភូមិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីវាលនៅកណ្តាលកន្លែងអង្គុយ ជាថ្នាក់មានចាក់ខ្សាច់ សម្រាប់ប្រជល់សត្វ ឬប្រចាក់គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មល្ល» មានន័យដូចម្ដេច ?


មល្ល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលមាំទាំ, រឹងប៉ឹង ។
ឧទាហរណ៍៖ អ្នកចំបាប់ ។ ឈ្មោះជាតិមនុស្សពួកមួយក្នុងមជ្ឈិមប្រទេសជាន់ពុទ្ធកាល ។ មល្លយុទ្ធ ( ម៉ល់-លៈយុត) ការចំបាប់គ្នា, លេងចំបាប់ ។ មល្លរាជ ( ម៉ល់-លៈរាច ) ព្រះរាជាជាតិមល្លៈ; ពួកព្រះរាជាទាំងនេះដែលចាត់ការថ្វាយព្រះភ្លើងព្រះបរមសពនៃព្រះសក្យមុនីសម្ពុទ្ធ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មល៉ាយូ» មានន័យដូចម្ដេច ?


មល៉ាយូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិមនុស្សនៅមលក្កា ។
ឧទាហរណ៍៖ ជាតិមល៉ាយូ, ពួកមល៉ាយូ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មលមោចនា» មានន័យដូចម្ដេច ?


មលមោចនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុខងារទាំងឡាយនៃសរីរាង្គ ដែលបន្សាត់ចោលនូវគ្រឿង មន្ទិលមានមូត្រ ញើសជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មលក្កា» មានន័យដូចម្ដេច ?


មលក្កា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះទៀបកោះឬស្ទើរកោះមួយក្នុងឥណ្ឌូចិន នៅជាចន្លោះនៃសមុទ្រឥណ្ឌានិងសមុទ្រចិន, ក្រុងធំឈ្មោះ ស័ង្គប៉ូរ, ជាតិមនុស្សអ្នកទៀបកោះនេះហៅថា មល៉ាយូ ( ម. ព. ទៀបកោះ និង ស្ទើរកោះ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មរុកន្តារ» មានន័យដូចម្ដេច ?


មរុកន្តារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ផ្លូវឆ្ងាយដាច់ស្រយាលប្រកបដោយខ្សាច់, វាលខ្សាច់ល្ហល្ហេវវែងឆ្ងាយគ្មានដើមឈើដុះ, សមុទ្រខ្សាច់ ( ម. ព. កន្តារ ផង) ។
ទីវាលខ្សាច់ល្ហល្ហេវកម្រមានដើមឈើដុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មរិចិកា» មានន័យដូចម្ដេច ?


មរិចិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាតុភូតបង្កើតនៅទីវាល ដែលនាំឱ្យឃើញ ហាក់ដូចជាស្រមោលផ្ងារឡើងចេញពីទឹក ការស្រមើស្រម័យឃើញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មរិចរស» មានន័យដូចម្ដេច ?


មរិចរស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រសហឺរ ដែលមានក្នុងគ្រាប់ម្រេចខ្មៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មរតក» មានន័យដូចម្ដេច ?


មរតក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ម្ឫតក; បា. មតក ) បុគ្គលដែលស្លាប់ហើយ ។
ឧទាហរណ៍៖ ទ្រព្យមរតក គឺទ្រព្យរបស់បុគ្គលដែលស្លាប់ហើយ ។

                       ខ្មែរប្រើសំដៅសេចក្ដីថា “ទ្រព្យដំណែលឬទ្រព្យសំបាច់របស់បុគ្គលស្លាប់” ក៏មាន, ដូចជា : ទទួលមរតក, ទាមយកមរតក, ត្រូវបានមរតក ជាដើម ច្រើនសរសេរជា មរដក មកយូរហើយ ( គួរកុំសរសេរតទៅទៀត ) ។ ម. ព. មតក ឬ មតកៈ ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មរណ–» មានន័យដូចម្ដេច ?


មរណ–


មានន័យថា ( មើលក្នុងពាក្យ មរណៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មរណ៍» មានន័យដូចម្ដេច ?


មរណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មរណៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មរណៈ» មានន័យដូចម្ដេច ?


មរណៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មរណ ) សេចក្ដីស្លាប់ ។ មរណកាល កាលកំណត់ដែលត្រូវស្លាប់, ពេលស្លាប់; ខ្មែរច្រើននិយាយសំដៅសេចក្ដីថា “ស្លាប់” ឬ “សេចក្ដីស្លាប់”
ឧទាហរណ៍៖ ធ្វើមរណកាល, ទទួលមណកាល ។

                      មរណចេតនា ( មៈរៈណៈចេតៈន៉ា ) ចេតនាដែលប៉ងនឹងសម្លាប់ ។ មរណទុក្ខ ទុក្ខដែលកើតព្រោះមរណៈ, ទុក្ខដែលមានក្នុងវេលាជិតស្លាប់ ។ មរណទូត បម្រើរបស់មរណៈ គឺជរាព្យាធិដែលទុក្ខដូចជាបម្រើរបស់សេចក្ដីស្លាប់ប្រើឲ្យមក, ហៅថា យមទូត ក៏បាន ( ព. ប្រ. ) ។ មរណធម៌ ធម្មតារបស់មរណៈឬមរណៈដែលរមែងមានជាធម្មតា ។ មរណនាម នាមសម្រាប់បុគ្គលស្លាប់; សម្រាប់ប្រើចំពោះតែឥស្សរជនថ្នាក់ខ្ពស់មានក្សត្រិយ៍ទ្រង់រាជ្យជាដើម, ដូចជា ព្រះបាទសម្ដេចព្រះហរិរក្សរាមា, លុះទ្រង់សោយព្រះទិព្វជង្គតទៅហើយ, ថ្វាយព្រះមរណនាមជា ព្រះបរមកោដ្ឋ ( ព្រះករុណាព្រះបរមកោដ្ឋ ។ ម. ព. នរោត្តម ផង ) ។ មរណបណ្ណ ( មៈរៈណៈប័ន ) សំបុត្រប្រាប់សេចក្ដីឲ្យអ្នកដទៃសម្លាប់គេ ។ មរណភ័យ ភ័យអំពីមរណៈ, សេចក្ដីខ្លាចស្លាប់ : មរណភាព ដំណើរស្លាប់, សេចក្ដីស្លាប់ : ទទួលមរណភាព ( ស្លាប់ ) ។ មរណលេខា សាលក្រមកាត់ទោសប្រហារជីវិត ។ មរណវេលា ឬ មរណសម័យ ពេលជិតស្លាប់, ពេលស្លាប់ ។ មរណសង្គ្រាម ដូចគ្នានឹង មច្ចុសង្គ្រាម ដែរ ( ម. ព. មច្ចុ ផង ) ។ មរណសញ្ញា សញ្ញាក្នុងមរណៈ; ការកត់សម្គាល់ថាមានសេចក្ដីស្លាប់ : កាន់មរណសញ្ញា ។ មរណស្សតិ ( មៈរៈណ័ស-សៈតិ ) ដំណើរនឹកដល់សេចក្ដីស្លាប់, ការនឹកទៅរកសេចក្ដីស្លាប់; ហៅថា មរណានុស្សតិ “ការនឹករឿយៗដល់សេចក្ដីស្លាប់” ក៏បាន ។ មរណហេតុ ( ម រៈណៈហែត ) ហេតុនៃសេចក្ដីស្លាប់, ដំណើរដែលនាំបណ្ដាលឲ្យស្លាប់ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មរណោបាយ» មានន័យដូចម្ដេច ?


មរណោបាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មរណុបាយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មរណុបាយ» មានន័យដូចម្ដេច ?


មរណុបាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មរណ + ឧបាយ ) ឧបាយនឹងឲ្យស្លាប់, ឧបាយសម្លាប់, ឧបាយបម្រុងនឹងសម្លាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មរណា» មានន័យដូចម្ដេច ?


មរណា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ពហុ. របស់ មរណ ) សេចក្ដីស្លាប់ ( ព. កា. ) ។ មរណាភិប្រាយ ដំណើរចង់ស្លាប់, ការតាំងចិត្តគិតនឹងសម្លាប់ខ្លួន ( ម. ព. អភិប្រាយ ផង ) ។ មរណាសន្នកម្ម ( មៈរៈណាសន់-ន៉ៈក័ម ) អំពើ ( ល្អឬអាក្រក់ ) ដែលធ្វើក្នុងកាលជិតស្លាប់ ។ មរណាសន្នកាល ( មៈរៈណាសន់-ន៉ៈ– ) កាលឬវេលាជិតស្លាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មរដក» មានន័យដូចម្ដេច ?


មរដក


មានន័យថា មើលពាក្យ មរតក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មរកត» មានន័យដូចម្ដេច ?


មរកត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ឈ្មោះកែវឬត្បូងសម្បុរខៀវខ្ចីឬបៃតង ។
ឧទាហរណ៍៖ កែវមរកត, ត្បូងមរកត ។

                    ព្រះកែវមរកត ព្រះពុទ្ធរូបកែវមរកតដែព្រះនាគសេនមហាថេរសាងក្នុងមជ្ឈិមប្រទេសក្នុងកាលជាខាងដើមនៃសតវត្សទី ៦ នៃពុទ្ធសករាជ . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មរ» មានន័យដូចម្ដេច ?


មរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. ; សំ. មរ៑, ម្រ, ម្ឫ ) ស្លាប់ ( សម្រាប់ប្រើចំពោះតែក្នុងកាព្យដែលកវីត្រូវការប្រើខ្លះ កុំឲ្យខ្វះដូចជា ) ។
ឧទាហរណ៍៖ ព្រឹកមិញគាត់ត្រាច់ចរ ល្ងាចគាត់មរឥតដឹងខ្លួន នេះគឺការគាប់ជួន នាំឲ្យខ្លួនមានគ្រោះកាច ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភក់ដែលកើតអំពីទឹកត្រាំដើមត្រុំ ព្រមទាំងស្លឹកត្រុំស្រស់ផងឲ្យរលួយហើយកូរឲ្យខះកកមានសម្បុរខ្មៅខៀវទៅជាធ្លះសម្រាប់ប្រើជាគ្រឿងជ្រលក់ ។
ឧទាហរណ៍៖ គាត់ភ័យស្លុតឡើងមុខខ្មៅប៉ែដូចជាមរ ។ ( ម. ព. ធ្លះ ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មយូរឆត្រ» មានន័យដូចម្ដេច ?


មយូរឆត្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មយូរ + សំ. ឆត្រ; បា. –ឆត្ត ) សំណុំកន្ទុយក្ងោកដែលចងជាកន្សោមត្រសុំ សម្រាប់កាន់ដើរហែក្នុងពិធីសោក័ន្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មយូរ» មានន័យដូចម្ដេច ?


មយូរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ក្ងោក ។ មយូរគតិ ( មៈយូរៈគៈតិ ) ដំណើរក្ងោក; ដំណើរដែលមានលំនាំស្រដៀងនឹងក្ងោក ។ មយូរសព្ទ ( មៈយូរៈស័ប ) សូរសំឡេងក្ងោក; សូរសព្ទស្រដៀងនឹងសំឡេងក្ងោក ។ មយូរា ក្ងោកទាំងឡាយ, ពួកក្ងោក ។ មយូរី ក្ងោកញី ( ពាក្យទាំងនេះសុទ្ធតែសម្រាប់ប្រើក្នុងកាព្យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មយី» មានន័យដូចម្ដេច ?


មយី


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសាមញ្ញសម្រាប់និយាយផ្សំនឹងពាក្យ មាយា ថា ។
ឧទាហរណ៍៖ មយីមាយា គឺមាយាហួសពេក, មាយាច្រើនបែបច្រើនប្រភេទ; ច្រើននិយាយថា មយីមយា ឬ មយាមយ៉ ក៏មានតាមទម្លាប់ប្រើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មម៉េះមម៉ោះ» មានន័យដូចម្ដេច ?


មម៉េះមម៉ោះ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនប្រាកដ, មិនមាំមួន, ដែលចេញអាការលេងៗ ដូចជាល្បែងកូនក្មេង ។
ឧទាហរណ៍៖ ធ្វើការមម៉េះមម៉ោះ ឬ –រម៉េះរម៉ោះ; ឫកមម៉េះមម៉ោះ ឬ –រម៉េះរម៉ោះ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមិនប្រាកដ, មិនមាំមួន, ដែលចេញអាការលេងៗ ដូចជាល្បែងកូនក្មេង ។
ឧទាហរណ៍៖ ធ្វើការមម៉េះមម៉ោះ ឬ –រម៉េះរម៉ោះ; ឫកមម៉េះមម៉ោះ ឬ –រម៉េះរម៉ោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមំការ» មានន័យដូចម្ដេច ?


មមំការ


មានន័យថា ( ម. ព. មមង្ការ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមោកវប្បកម្ម» មានន័យដូចម្ដេច ?


មមោកវប្បកម្ម


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការកែប្រែដីឲ្យទៅជាដីសើមដូចជា វាលភក់ វាលល្បាប់លិចទឹកតាមរដូវកាល ឬវាលភក់មានរុក្ខជាតិស្អុយរលួយ ដែលអាចឲ្យដាំដុះបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមោក» មានន័យដូចម្ដេច ?


មមោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្ទេចស្មៅ, ឫសស្មៅ ឬស្លឹកឈើដែលពុករលួយកកខាប់ទៅជាភក់ក្រាស់ដើរលុយពុំបាន ព្រោះផុងជ្រៅដកជើងពុំរួច ។
ឧទាហរណ៍៖ ក្របីផុងជាប់ក្នុងមមោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមៃ» មានន័យដូចម្ដេច ?


មមៃ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា មៃៗរឿយៗ គឺដែលភ្នកនឹករឿយៗមិនភ្លេច ។
ឧទាហរណ៍៖ នឹកមមៃ, គិតមមៃ ( ច្រើនប្រើខាងសេចក្ដីព្រួយ, បារម្ភ ឬសេចក្ដីសេ្នហា, អាល័យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមែ» មានន័យដូចម្ដេច ?


មមែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឆ្នាំទី៨ ( ពពែ ) ។
ឧទាហរណ៍៖ ឆ្នាំមមែ ។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមៀរ» មានន័យដូចម្ដេច ?


មមៀរ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ សសៀរ ថា ។
ឧទាហរណ៍៖ ដើរសសៀរមមៀរ គឺដើរសសៀរសំរៀមៗក្បែរខាង ។ អៀរមមៀរ ដែលសសៀររកតែខាងៗ ឬក្បែរ, កៀនដោយអាការអៀនប្រៀន ឬញញើតញញើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមើក» មានន័យដូចម្ដេច ?


មមើក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមើកៗ រឿយៗ ។
ឧទាហរណ៍៖ ធ្វើការមមើក; ដំណើរមមើក ( ម. ប្រ. ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមើកៗ រឿយៗ ។
ឧទាហរណ៍៖ ធ្វើការមមើក; ដំណើរមមើក ( ម. ប្រ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមើ» មានន័យដូចម្ដេច ?


មមើ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បព្ចោញវាចា, និយាយក្នុងវេលាកំពុងដេកលក់ ដោយយល់សប្ដិឃើញ ។
ឧទាហរណ៍៖ ដេកមមើ, មមើជេរគេ, មមើសើច, មមើយំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមុល» មានន័យដូចម្ដេច ?


មមុល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខំប្រឹងឱនខ្លួនរុលត្បុលត្រសុលចូល ។
ឧទាហរណ៍៖ ខំមមុលចូល ( ម. ព. ជជ្រុលមមុល ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមឹះ» មានន័យដូចម្ដេច ?


មមឹះ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា មឹះៗរឿយៗ ។
ឧទាហរណ៍៖ ធ្វើការមមឹះ ។

                    មមឹះមមៀវ ( ដូចគ្នានឹង មមិចមមៀវ ដែរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមីស» មានន័យដូចម្ដេច ?


មមីស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោមដែលដុះត្រង់ទីកំបាំង ។
ឧទាហរណ៍៖ មមីសក្លៀក ( ព. សា. ; ព. រា. ហៅ រោមក្លៀក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមី» មានន័យដូចម្ដេច ?


មមី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឆ្នាំទី៧ ( សេះ ) ។
ឧទាហរណ៍៖ ឆ្នាំមមី ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលពភ្លឹម, ដែលធ្ងន់ភ្នែកពព្រឹម ។
ឧទាហរណ៍៖ ភ្នែកមមី ។

                   មមីមមើ កិ. វិ. ដែលនៅធ្មេចភ្នែកព្រឹមៗស្ទើរលក់ស្ទើរភ្ញាក់ មិនទាន់ដឹងខ្លួនច្បាស់ប្រាកដដូចជាមមើ ។
ឧទាហរណ៍៖ ភ្ញាក់ពីដេកមមីមមើ, ស្ទុះក្រោកឡើងទាំងមមីមមើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមិចមមៀវ» មានន័យដូចម្ដេច ?


មមិចមមៀវ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្របិចប្របោចតិចៗរឿយៗ; ដែលរញ៉ឹករញ៉ុករម៉េះរម៉ោះស្រាលៗ ។
ឧទាហរណ៍៖ ធ្វើការមមិចមមៀវ; មនុស្សមមិចមមៀវ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលប្របិចប្របោចតិចៗរឿយៗ; ដែលរញ៉ឹករញ៉ុករម៉េះរម៉ោះស្រាលៗ ។
ឧទាហរណ៍៖ ធ្វើការមមិចមមៀវ; មនុស្សមមិចមមៀវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមិងមមាំង» មានន័យដូចម្ដេច ?


មមិងមមាំង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិងមាំងងេងងោងស្ទាក់ស្ទើរស្មារតីមិនជាក់លាក់ ។
ឧទាហរណ៍៖ ឈរមមិងមមាំង; មនុស្សមមិងមមាំង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមិងមាំងងេងងោងស្ទាក់ស្ទើរស្មារតីមិនជាក់លាក់ ។
ឧទាហរណ៍៖ ឈរមមិងមមាំង; មនុស្សមមិងមមាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមាល» មានន័យដូចម្ដេច ?


មមាល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឃើញអ្វីៗផ្ដេសផ្ដាស ដែលគួរខ្លាចដោយភ្លាត់សតិមិនតាំងនៅតាមប្រក្រតី ( ឃើញតែម្នាក់ឯង ), ច្រើនឃើញក្នុងកាលកំពុងដេករលីវៗជិតលក់ ។
ឧទាហរណ៍៖ មមាលឃើញខ្លាដេញខាំ, ដេកមមាលឃើញខ្មោចលង ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សញ្ញាវិបល្លាស ការឃើញអ្វីៗដោយការវង្វេងក្នុងពេលមានជម្ងឺ ឬដេកលក់រលីវ ដែលគួរឱ្យខ្លាច ដោយបាត់ស្មារតីមិនដឹងខ្លួន ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឃើញអ្វីៗផ្ដេសផ្ដាស ដែលគួរខ្លាចដោយភ្លាត់សតិមិនតាំងនៅតាមប្រក្រតី ( ឃើញតែម្នាក់ឯង ), ច្រើនឃើញក្នុងកាលកំពុងដេករលីវៗជិតលក់ ។
ឧទាហរណ៍៖ មមាលឃើញខ្លាដេញខាំ, ដេកមមាលឃើញខ្មោចលង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមាយ» មានន័យដូចម្ដេច ?


មមាយ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ មមើ ថា ។
ឧទាហរណ៍៖ មមើមមាយ, គឺមមើផ្ដេសផ្ដាសច្រើនដងរឿយៗដោយហេតុមិនស្រួលខ្លួន : ដេកមមើមមាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមាញឹក» មានន័យដូចម្ដេច ?


មមាញឹក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រញឹកខ្លាំង, ដែលញឹកញាប់ពេកឥតស្រាក ។
ឧទាហរណ៍៖ មានការមមាញឹក; ធ្វើការមមាញឹក ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលប្រញឹកខ្លាំង, ដែលញឹកញាប់ពេកឥតស្រាក ។
ឧទាហរណ៍៖ មានការមមាញឹក; ធ្វើការមមាញឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមាញខ្មោច» មានន័យដូចម្ដេច ?


មមាញខ្មោច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅដុះតាមមាត់ផ្លូវនៃប្រទេសអាស៊ីក្តៅ។ ស្លឹកស្អិតៗបរិភោគមិនបានទេ តែផ្លែខ្ចីៗមមាញខ្មោច គេអាចជ្រក់ជាអាហារ។ ដើមនេះគេប្រើសម្រាប់ធ្វើថ្នាំរំងាប់រោគ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមាញ» មានន័យដូចម្ដេច ?


មមាញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅពួកមួយសន្ដានផ្ទី មានក្លិនហាងឆួល, ប្រើការជ្រក់បរិភោគបាន ។ មានមួយប្រភេទផ្សេងហៅថា មមាញខ្មោច ប្រើការជ្រក់បរិភោគពុំបានឡើយ ។
ស្មៅដុះលើដី គ្មានដើមឈើ ច្រើនដុះជុំវិញគេហដ្ឋាន ក្នុងភូមិនានា។ ដើមកំណើតនៅអាស៊ី ឬអាហ្វ្រិក គេនាំពូជទៅដាំដល់ស្រុកអាមេរិកក្តៅ។ ស្លឹកមមាញ ខ្មែរយើងនិយមជ្រក់ក្នុងទឹកខ្មេះ ឬទឹកបាយដាក់អំបិល ហើយបរិភោគជ្រក់នេះជាមួយត្រីអាំង។ មែក នឹងឫសគ្រូថ្នាំខ្មែរប្រើសម្រាប់ព្យាបាលប្រមេះស្រ្តី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមាច» មានន័យដូចម្ដេច ?


មមាច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វល្អិតមួយប្រភេទ ច្រើនចូលចិត្តរោមត្រង់ក្បាលក្របី ឬត្រង់បូក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមង្ការ» មានន័យដូចម្ដេច ?


មមង្ការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សេចក្ដីយល់ឬប្រកាន់ថាជារបស់ផងអញ គឺសេចក្ដីយល់ឃើញឬប្រកាន់ថាសព៌ាង្គកាយឬអ្វីៗដែលបានមកទាំងប៉ុន្មានសុទ្ធតែជារបស់ផងអញ ដូចយ៉ាងប្រកាន់ថា “សក់របស់អញ, ធ្មេញរបស់អញ” ជាដើម ( ម. ព. អហង្ការ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមង់» មានន័យដូចម្ដេច ?


មមង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វល្អិតមួយប្រភេទ បរិភោគខ្ទុះឈាមជាអាហារ; សត្វល្អិតដែលច្រើនកើតក្នុងផ្លែល្វា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មមង់» មានន័យដូចម្ដេច ?


មមង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វល្អិតមួយប្រភេទ បរិភោគខ្ទុះឈាមជាអាហារ; សត្វល្អិតដែលច្រើនកើតក្នុងផ្លែល្វា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មពើម» មានន័យដូចម្ដេច ?


មពើម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលពើមៗវីមវាម ឬពើមចុះពើមឡើង ព្រោះងងឹត។
ឧទាហរណ៍៖ ដើរពីមពើម; ដំណើរពីមពើម ( ម. ព. ពើមៗ ផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលពើមៗវីមវាម ឬពើមចុះពើមឡើង ព្រោះងងឹត។
ឧទាហរណ៍៖ ដើរពីមពើម; ដំណើរពីមពើម ( ម. ព. ពើមៗ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តីលទ្ធកម្ម» មានន័យដូចម្ដេច ?


មន្រ្តីលទ្ធកម្ម


👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ប្រធាន អនុប្រធាន និងមន្រ្តីទាំងអស់របស់អង្គភាពលទ្ធកម្ម នៃស្ថាប័នអនុវត្តលទ្ធកម្ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តីរាជការស៊ីវិល» មានន័យដូចម្ដេច ?


មន្រ្តីរាជការស៊ីវិល


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា មន្រ្តីរាជការស្ថិតនៅក្រោមច្បាប់ស្ដីពីសហលក្ខន្ដិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តីរាជការដែលទទួលប្រាក់ម៉ោងបន្ថែម» មានន័យដូចម្ដេច ?


មន្រ្តីរាជការដែលទទួលប្រាក់ម៉ោងបន្ថែម


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា មន្រ្តីអចិន្រ្តៃយ៍ដែលបានធ្វើការងារលើសម៉ោង ឬត្រូវបានចាត់តាំងជាផ្លូវការ ដើម្បីឱ្យជួយបង្រៀនមុខវិជ្ជាណាមួយ ឬជាគ្រូបង្គោល ក្នុងវគ្គបំប៉ន ឬជាគ្រូឧទ្ទេសក្នុងសិក្ខាសាលាណាមួយ ក្នុងគ្រឹះស្ថានសិក្សា ក្រសួង ស្ថាប័ន ឬអង្គភាពសាធារណៈប្រហាក់ប្រហែលណាមួយ ក្រោយការស្នើសុំពីគ្រឹះស្ថានសិក្សា ស្ថាប័ន ឬអង្គភាពនោះ (របៀបគិតចំនួនម៉ោងកំណត់ ម៉ោងបន្ថែម និងប្រាក់កម្រៃម៉ោងបន្ថែម មានចែងក្នុងអនុក្រឹត្យលេខ ៣៨ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩៩៦ ស្ដីពីការកម្រិតម៉ោងកំណត់ ម៉ោងបន្ថែម និងប្រាក់ម៉ោងបន្ថែម សម្រាប់ការបង្រៀនក្នុងគ្រឹះស្ថានសិក្សា)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តីភូតគាមអនាម័យ» មានន័យដូចម្ដេច ?


មន្រ្តីភូតគាមអនាម័យ


👉ថ្នាក់ពាក្យជា គយ
មានន័យថា មន្ត្រីដែលតែងតាំងដើម្បីឱ្យធ្វើការងារត្រួតពិនិត្យភូតគាមអនាម័យ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តីពន្ធដារដែលមាននីតិសម្បទាក្នុងការចាត់ការរឹបអូស» មានន័យដូចម្ដេច ?


មន្រ្តីពន្ធដារដែលមាននីតិសម្បទាក្នុងការចាត់ការរឹបអូស


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា មន្ត្រីពន្ធនៅការិយាល័យតឹងទារបំណុលសារពើពន្ធ នៃនាយកដ្ឋានពន្ធដារ ឬមន្ត្រីពន្ធនៅផ្នែកប្រមូលពន្ធ នៃសាខាពន្ធដារខេត្ត-ក្រុង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តីបង្គោល» មានន័យដូចម្ដេច ?


មន្រ្តីបង្គោល


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា អ្នកទទួលបន្ទុកលើការងារបូកសរុបរួម កិច្ចសម្របសម្រួលនិងកិច្ចសហការប្រចាំថ្ងៃជាមួយនឹង អ.គ.ហ. លើការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ អ.គ.ហ. ក្នុងន័យនេះសំដៅដល់អគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តីនៃអង្គការអន្តរជាតិសាធារណៈ» មានន័យដូចម្ដេច ?


មន្រ្តីនៃអង្គការអន្តរជាតិសាធារណៈ


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា មន្ត្រីអន្តរជាតិ ឬជនណាដែលទទួលបានការអនុញ្ញាតពីអង្គការអន្តរជាតិឱ្យបំពេញភារកិច្ច ក្នុងនាមអង្គការអន្តរជាតិនោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តីនគរបាលមរណៈ» មានន័យដូចម្ដេច ?


មន្រ្តីនគរបាលមរណៈ


👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា មន្ត្រីនគរបាលជាតិដែលបំពេញភារកិច្ចក្នុងតំបន់ធម្មតា ហើយត្រូវទទួលគ្រោះថ្នាក់បាត់បង់ជីវិតដោយសារការងារទាំងនោះ ឬដោយសារជំងឺ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តីនគរបាលពិការប្រភេទ “ខ”» មានន័យដូចម្ដេច ?


មន្រ្តីនគរបាលពិការប្រភេទ “ខ”


👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា ចូលមើលពាក្យ ៖ មន្រ្តីនគរបាលពិការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តីនគរបាលពិការប្រភេទ “ក”» មានន័យដូចម្ដេច ?


មន្រ្តីនគរបាលពិការប្រភេទ “ក”


👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា ចូលមើលពាក្យ ៖ មន្រ្តីនគរបាលពិការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តីនគរបាលពិការ» មានន័យដូចម្ដេច ?


មន្រ្តីនគរបាលពិការ


👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា មន្ត្រីនគរបាលជាតិដែលបាត់បង់សរីរាង្គណាមួយ ឬច្រើននៅលើរាងកាយក្នុងពេលដែលបានទទួលបញ្ជាបំពេញបេសកកម្មហ្វឹកហាត់មុខជំនាញគ្រោះថ្នាក់បំផុត ធ្វើការពិសោធដ៏មានគ្រោះថ្នាក់ និងដោយសារគ្រោះថ្នាក់ធម្មជាតិក្នុងតំបន់គ្រោះថ្នាក់ ឬក្នុងពេលបំពេញការងារធម្មតា។ មន្រ្តីនគរបាលពិការមាន ២ ប្រភេទគឺ៖ ១-មន្រ្តីនគរបាលពិការប្រភេទ “ក” ជាមន្រ្តីនគរបាលជាតិដែលមានជំងឺ របួស ក្នុងពេលទទួលបញ្ជាបំពេញបេសកកម្មហ្វឹកហាត់មុខជំនាញគ្រោះថ្នាក់បំផុត ធ្វើការពិសោធដ៏មានគ្រោះថ្នាក់ និងដោយសារគ្រោះថ្នាក់ធម្មជាតិ ក្នុងតំបន់គ្រោះថ្នាក់ ត្រូវបានចែកចេញជា ៤ ថ្នាក់៖ ▪ថ្នាក់ទី១ មានកម្រិតបាត់បង់សមត្ថភាពការងារលើសពី ៨០ (ប៉ែតសិប) ភាគរយ ▪ថ្នាក់ទី២ មានកម្រិតបាត់បង់សមត្ថភាពការងារលើសពី ៦០ (ហុកសិប) ភាគរយ ▪ថ្នាក់ទី៣ មានកម្រិតបាត់បង់សមត្ថភាពការងារលើសពី ៤០ (សែសិប) ភាគរយ ▪ថ្នាក់ទី៤ មានកម្រិតបាត់បង់សមត្ថភាពការងារលើសពី ២០ (ម្ភៃ) ភាគរយ។ ២-មន្រ្តីនគរបាលពិការប្រភេទ “ខ” ជាមន្រ្តីនគរបាលជាតិដែលមានជំងឺ របួស ក្នុងពេលបំពេញការងារធម្មតា ត្រូវបានចែកចេញជា ៣ ថ្នាក់៖ ▪ថ្នាក់ទី១ មានកម្រិតបាត់បង់សមត្ថភាពការងារលើសពី ៨០ (ប៉ែតសិប) ភាគរយ ▪ថ្នាក់ទី២ មានកម្រិតបាត់បង់សមត្ថភាពការងារលើសពី ៦០ (ហុកសិប) ភាគរយ ▪ថ្នាក់ទី៣ មានកម្រិតបាត់បង់សមត្ថភាពការងារលើសពី ៤០ (សែសិប) ភាគរយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តីនគរបាលពលី» មានន័យដូចម្ដេច ?


មន្រ្តីនគរបាលពលី


👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា មន្ត្រីនគរបាលជាតិដែលបាត់បង់ជីវិតនៅពេលដែលបានទទួលបញ្ជាបំពេញបេសកកម្ម ហ្វឹកហាត់មុខជំនាញគ្រោះថ្នាក់បំផុត ធ្វើការពិសោធដ៏មានគ្រោះថ្នាក់ និងដោយសារគ្រោះថ្នាក់ធម្មជាតិក្នុងតំបន់គ្រោះថ្នាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តីនគរបាលបាត់ខ្លួន» មានន័យដូចម្ដេច ?


មន្រ្តីនគរបាលបាត់ខ្លួន


👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា មន្ត្រីនគរបាលជាតិ ដែលបានទទួលបញ្ជាបំពេញបេសកកម្មហ្វឹកហាត់មុខជំនាញឯកទេស និងធ្វើការពិសោធប្រកបដោយគ្រោះថ្នាក់ ហើយត្រូវបាត់ខ្លួនដែលពុំអាចសន្និដ្ឋានបានថាស្លាប់ ឬរស់ រត់ចោលជួរ ឬត្រូវជនល្មើសចាប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តីនគរបាលបង្កស្លាប់» មានន័យដូចម្ដេច ?


មន្រ្តីនគរបាលបង្កស្លាប់


👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា មន្ត្រីនគរបាលជាតិដែលបានបាត់បង់ជីវិតដោយធ្វើអត្តឃាត ឬដោយសារបង្កគ្រោះថ្នាក់ដល់បាត់បង់ជីវិតដោយផ្ទាល់ ឬដោយប្រយោលដែលល្មើសច្បាប់ វិន័យ និងបទបញ្ជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ» មានន័យដូចម្ដេច ?


មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា មន្រ្តីដែលមានការទុកចិត្តបំផុត ដែលត្រូវបានជ្រើសរើសជាសេនាធិការឱ្យប្រធានអង្គភាពថវិកា ក្នុងការអនុវត្តកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ ដោយត្រូវគោរពតាមវិធាន និងបទប្បញ្ញត្តិហិរញ្ញវត្ថុជាធរមាន។ការចាត់តាំងមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ នៃអង្គភាពថវិកា ត្រូវធ្វើឡើងតាមរយៈប្រកាសប្រគល់ភារកិច្ចរបស់រដ្ឋមន្រ្តី ប្រធានស្ថាប័ន ឬប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល តាមសំណើរបស់ប្រធានអង្គភាពថវិកា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តីជាប់កិច្ចសន្យា» មានន័យដូចម្ដេច ?


មន្រ្តីជាប់កិច្ចសន្យា


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. មន្ត្រីមិនមានក្របខ័ណ្ឌរដ្ឋដែលត្រូវបានជ្រើសរើសទៅតាមនីតិវិធីជាធរមាន ដើម្បីបម្រើការងារផ្អែកលើការងារជាក់ស្ដែងនិងចាំបាច់របស់ក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ២. មន្រ្តីមិនមែនជាមន្រ្តីរាជការក្របខ័ណ្ឌ ដែលត្រូវបានជ្រើសរើសទៅតាមនីតិវិធី និងផ្អែកលើមុខតំណែងកំណត់ដោយអនុក្រឹត្យនេះ ដើម្បីបំពេញតម្រូវការជាក់ស្តែងនិងចាំបាច់របស់ក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលជាមុខតំណែងបន្ទាប់បន្សំ និងមិនអចិន្រ្តៃយ៍មួយចំនួន ហើយការប្រើប្រាស់មន្រ្តីជាប់កិច្ចសន្យានេះមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃចំណាយសាធា-រណៈ ជាជាងការជ្រើសរើសមន្រ្តីរាជការក្របខ័ណ្ឌដើម្បីបំពេញមុខតំណែងនោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុរបស់អង្គភាពថវិកា» មានន័យដូចម្ដេច ?


មន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុរបស់អង្គភាពថវិកា


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា មន្រ្តីដែលមានជំនាញហិរញ្ញវត្ថុច្បាស់លាស់ ដែលត្រូវបានជ្រើសរើសជាសេនាធិការឱ្យប្រធានអង្គភាពថវិកា ក្នុងការអនុវត្តកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ ដោយត្រូវគោរពតាមវិធាន និងបទប្បញ្ញត្តិហិរញ្ញវត្ថុជាធរមាន។ ការចាត់តាំងមន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុនៃអង្គភាពថវិកា ត្រូវធ្វើឡើងតាមរយៈប្រកាសប្រគល់ភារកិច្ចរបស់រដ្ឋមន្រ្តី ឬប្រធានស្ថាប័ន តាមសំណើរបស់ប្រធានអង្គភាពថវិកា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល» មានន័យដូចម្ដេច ?


មន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា មន្រ្តីមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងវិស័យគ្រប់គ្រងហិរញ្ញវត្ថុ ដែលត្រូវបានជ្រើសរើសជាសេនាធិការឱ្យនាយកគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្នុងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តីគាំទ្របច្ចេកទេស» មានន័យដូចម្ដេច ?


មន្រ្តីគាំទ្របច្ចេកទេស


👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា មន្ត្រីដែលបានជ្រើសរើសមកពីមន្ទីរជំនាញខេត្ត ក្រុង និងត្រូវតែងតាំងដោយអភិបាលខេត្ត ក្រុង មានភារកិច្ចត្រូវត្រួតពិនិត្យ តាមដានដំណើរការលទ្ធកម្មក្នុងនាមអភិបាលខេត្ត ក្រុង។ ក្នុងករណីមានសំណើពីឃុំ សង្កាត់ មន្រ្តីគាំទ្របច្ចេកទេស ត្រូវជួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការគ្រប់គ្រងការងារបច្ចេកទេស ការចាត់ចែងនៃដំណើរការដេញថ្លៃ និងអនុវត្តកិច្ចសន្យា និងអាចបំពេញភារកិច្ចជាអ្នកត្រួតពិនិត្យបច្ចេកទេសផងដែរដោយមិនគិតថ្លៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តីកុងស៊ុល» មានន័យដូចម្ដេច ?


មន្រ្តីកុងស៊ុល


👉ថ្នាក់ពាក្យជា គយ
មានន័យថា ជនណាដែលទទួលបន្ទុកបំពេញមុខងារកុងស៊ុល ដោយគិតទាំងប្រធានប៉ុស្តិ៍កុងស៊ុលផងដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តី, ច្រេសភ្នំ, ភ្លៅនាង (ព្រឹក្ស)» មានន័យដូចម្ដេច ?


មន្រ្តី, ច្រេសភ្នំ, ភ្លៅនាង (ព្រឹក្ស)


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម៉្យាងកម្ពស់ ៨-១៥ ម ដុះក្នុងព្រៃនៃឥណ្ឌូចិន ប្រទេសចិនខាងត្បូង និងឧបទ្វីបជ្វា។ គ្រាប់ពណ៌ក្រហម ក្រងធ្វើខ្សែក។ គេយកសម្បកទៅស្ងោរផឹក ដើម្បីរំងាប់រោគមួល និងជំងឺលើសឈាម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្រ្តី» មានន័យដូចម្ដេច ?


មន្រ្តី


👉ថ្នាក់ពាក្យជា មូលដ្ឋាន, គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អ្នករាជការក្នុងក្របខ័ណ្ឌមុខងារសាធារណៈទាំងឡាយ និងមន្ត្រីតុលាការ មន្ត្រីនៃស្ថាប័នកំពូលរបស់ជាតិ។ ២. មន្រ្តីគយ ឬភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀតតែងតាំងដោយរដ្ឋបាលគយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទោទរី» មានន័យដូចម្ដេច ?


មន្ទោទរី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < មន្ទ ” ទន់, ធ្ងន់. . . ” + ឧទរី ” មានផ្ទៃ ” = ស្ត្រីមានផ្ទៃធ្ងន់ ) នាមនាងទេវីម្នាក់ជាជាយានៃក្រុងរាពណ៍ ( ក្នុងរឿងរាមកេរ្តិ៍ ); ខ្មែរហៅកាត់ពាក្យខ្លីតែត្រឹម មន្ទោ ក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទុរា» មានន័យដូចម្ដេច ?


មន្ទុរា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) រោងដាក់រថ; រោងសេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទីរអភិរក្សនិក្ខេប» មានន័យដូចម្ដេច ?


មន្ទីរអភិរក្សនិក្ខេប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ទីររក្សាទុកនូវនិក្ខេប (ម.ព. នោះ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទីរសម្ភព» មានន័យដូចម្ដេច ?


មន្ទីរសម្ភព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឹះស្ថានពេទ្យសម្រាប់ទំនុកបម្រុង ក្នុងប្រសូតិ កម្ម ឬការឆ្លងទន្លេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទីររដ្ឋមន្រ្តី» មានន័យដូចម្ដេច ?


មន្ទីររដ្ឋមន្រ្តី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីស្តីការ ឬក្រសួងរដ្ឋមន្រ្តី គឺជាទីត្រួតត្រារបស់រដ្ឋមន្រ្តីនីមួយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទីរព្យាបាលរោគ» មានន័យដូចម្ដេច ?


មន្ទីរព្យាបាលរោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឹះស្ថានរបស់ឯកជន ទទួលថែទាំ និងព្យាបាលអ្នកជម្ងឺ គ្រឹះស្ថានសាធារណៈ ខ្លះក៏ហៅបានដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទីរពេទ្យ» មានន័យដូចម្ដេច ?


មន្ទីរពេទ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឹះស្ថានថែទាំ ព្យាបាលជម្ងឺជាសាធារណៈ ឬជាឯកជន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទីរពិសោធន៍ដែលបានកំណត់» មានន័យដូចម្ដេច ?


មន្ទីរពិសោធន៍ដែលបានកំណត់


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ, គយ
មានន័យថា មន្ទីរពិសោធន៍ជាតិ ឬមន្ទីរពិសោធន៍របស់ប្រទេសណាមួយ ឬមន្ទីរពិសោធន៍អន្តរជាតិណាមួយដែលកំណត់ដោយរដ្ឋមន្រ្តី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទីរបាល» មានន័យដូចម្ដេច ?


មន្ទីរបាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មន្ទីរ + បាល ) អ្នកចាំមន្ទីរ, ឆ្មាំមន្ទីរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទីរចងការកសិកម្ម» មានន័យដូចម្ដេច ?


មន្ទីរចងការកសិកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ទីររបស់រដ្ឋសម្រាប់ចងការប្រាក់ឱ្យអ្នកស្រែចម្ការ យកទៅធ្វើរបរផលដំណាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទីរចងការ» មានន័យដូចម្ដេច ?


មន្ទីរចងការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ទីររបស់រដ្ឋ សម្រាប់ចងការប្រាក់ឱ្យប្រជារាស្រ្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទីរ» មានន័យដូចម្ដេច ?


មន្ទីរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មន្ទី ) គ្រឹហា, ផ្ទះ, វិហារ . . . ។ ខ្មែរច្រើនហៅគ្រឹហាធំៗ ដូចយ៉ាង ធម្មមន្ទីរ, សារមន្ទីរ ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទិល» មានន័យដូចម្ដេច ?


មន្ទិល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរសៅហ្មង, ការស្មោកគ្រោក; សេចក្ដីពិភាល់, សង្ស័យ, ដិតចិត្ត ។
ឧទាហរណ៍៖ មានមន្ទិល, ចាប់មន្ទិល, ជម្រះមន្ទិល, អស់មន្ទិល ។

                     ទីដីកខ្វក់ជាកន្លែងជ្រូកដេក ទីស្មោកគ្រោកដែលគួរគេចចៀស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទារ» មានន័យដូចម្ដេច ?


មន្ទារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មន្ទារវ; សំ. មន្ទារ ឬ មន្ទារវ ) ឈ្មោះឈើសួគ៌មួយប្រភេទ ។ ខ្មែរហៅឈើតូចមួយប្រភេទ ពួកយីហ៊ុប ស្លឹកនិងផ្កាធំជាងយីហ៊ុប ផ្កាក្លិនក្រអូបឈ្ងប់ ។ មន្ទារបុស្ប ( មន់ទាបុស ) ផ្កាមន្ទារ; សរសេរជា មន្ទារវបុស្ប ក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទលេន» មានន័យដូចម្ដេច ?


មន្ទលេន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ ល្បិចចៅក្រម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទភាព» មានន័យដូចម្ដេច ?


មន្ទភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃមនុស្សដែលឆោតឆាប់ជឿ ពាក្យសម្តីដែលធ្លាយចេញដោយមិនស្គាល់ការពិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទប្រកា» មានន័យដូចម្ដេច ?


មន្ទប្រកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រស្មី ពន្លឺស្រអាប់ ឬព្រឹលៗ ដូចយ៉ាងដែលព្រះអាទិត្យទើបនឹងរះបំព្រាងជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទទសកៈ» មានន័យដូចម្ដេច ?


មន្ទទសកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វ័យជីវិតទីមួយ (១- ១០) ឆ្នាំ = វ័យស្រួល ។
ឧទាហរណ៍៖ (ស្រង់ចេញពីសៀវភៅ << ប្រជុំវប្បធម៌>> ដោយ ឡុច ផ្លែង បោះពុម្ពឆ្នាំ ១៩៧៣) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ត្រី» មានន័យដូចម្ដេច ?


មន្ត្រី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. មន្រ្តិន៑; បា. មន្តី ” អ្នកមានគំនិត, អ្នកមានសេចក្ដីដឹងការរាក់ជ្រៅ; អ្នកប្រឹក្សាការផែនដី, សេវកាមាត្យ ” ) អ្នករាជការដែលមានស័ក្ដិយស នាម៉ឺន ។ មន្ត្រីកិត្តិយស មន្ត្រីដែលព្រះករុណាជាម្ចាស់ជីវិតទ្រង់ប្រោសព្រះរាជទានងារឲ្យគ្រាន់តែមានកេរ្តិ៍ឈ្មោះ ឥតមានប្រាក់ខែឬប្រាក់រង្វាន់ព្រោះយសស័ក្តិនោះទេ ។ មន្ត្រីខែត្រ មន្ត្រីដែលធ្វើការរាជការក្នុងទីរួមខែត្រ ។ មន្ត្រីឃុំ ឬ សង្កាត់ មន្ត្រីដែលធ្វើរាជការក្នុងឃុំឬសង្កាត់ មានមេស្រុកឬចៅសង្កាត់ជាដើម ។ មន្ត្រីសន្និបាត ការប្រជុំពួកមន្ត្រីប្រឹក្សាកិច្ចរាជការ ។ មន្ត្រីសភា សាលាឬទីសម្រាប់ពួកមន្ត្រីប្រជុំគ្នាម្ដងៗ ជំនុំប្រឹក្សាកិច្ចរាជការ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ត្រវិត» មានន័យដូចម្ដេច ?


មន្ត្រវិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. មន្ត្រគូឍ ឬ – វិត៑ ) អ្នកស៊ើបការសម្ងាត់, ចារបុរស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ត្រ» មានន័យដូចម្ដេច ?


មន្ត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មន្ត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ត» មានន័យដូចម្ដេច ?


មន្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) ពាក្យដែលចងក្រងជារបៀបសម្រាប់សូត្រសែកស្ដោះផ្លុំ, អាគម; វេទ; ពាក្យស័ក្ដិសិទ្ធសម្រាប់សូត្រប្រសិទ្ធីឲ្យកើតសុខសួស្ដី . . . ( ម. ព. ទិព្វមន្ត, ទឹកមន្ត, ពុទ្ធមន្ត ផង ) ។ ពាក្យនេះជាបច្ច័យតទ្ធិត ( បា. មន្តុ > មន្ត ) ប្រែថា ” មាន ” សម្រាប់ចុះផ្សំពីខាងចុងសព្ទបាលីច្រើនតែជាអរូបនាមដែលមានស្រៈ ឥ, ឦ, ឧ, ឩ, នៅទីបំផុតខាងចុង ដូចជា សតិមន្ត អ្នកមានស្មារតី សិរីមន្ត អ្នកមានសិរី; ពន្ធុមន្ត អ្នកមានផៅពង្ស, អ្នកមានពូជពង្ស ។ ល ។ បើស្ត្រីជា –មន្តី ឬ –មតី ដូចជា សតិមន្តី ឬ សតិមតី ស្ត្រីអ្នកមានស្មារតីជាដើម ។ កាលបើ មន្ត នេះផ្សំជាមួយនឹងនាមសព្ទយ៉ាងនេះហើយ ប្រើជា គុ. ឬ ន. ក៏បាន ។
ឧទាហរណ៍៖ សិល្បសាស្រ្តដែលគេជឿថា អាចធ្វើឱ្យផ្ទុយពីនីតិសាស្រ្តធម្មជាតិ ពាក្យសូត្រសេកសម្រាប់ស្តោះផ្តុំ បន្សាត់ជម្ងឺផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនោសិលា» មានន័យដូចម្ដេច ?


មនោសិលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះថ្មមានសាច់ទន់ផុយប្រើបុកឬដុសយកផង់ប្រកបការបានច្រើនយ៉ាង ( ខ្មែរច្រើនហៅក្លាយថា ម្នាងសិលា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖