Posted on Leave a comment

តើពាក្យ «ប្រឈម» មានន័យដូចម្ដេច ?


ប្រឈម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈម​មុខ​បែរ​រក​គ្នា។
ឧទាហរណ៍៖ ប្រឈម​មុខ​គ្នា អង្គុយ​ប្រឈម​មុខ​គ្នា។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឈម​មុខ​បែរ​រក​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជ្រៀត» មានន័យដូចម្ដេច ?


ប្រជ្រៀត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រៀត​ជ្រែក​ចូល​ក្នុង​ទី​ចង្អៀត។
ឧទាហរណ៍៖ ប្រជ្រៀត​ចូល។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ប្រជ្រៀត​ឲ្យ​តែ​បាន​ចុះ​គ្នា។
ឧទាហរណ៍៖ ឈរ​ប្រជ្រៀត​គ្នា អង្គុយ​ប្រជ្រៀត​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជ្រួស» មានន័យដូចម្ដេច ?


ប្រជ្រួស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដើរប្រជ្រួសគ្នា; ផ្លូវប្រជ្រួសគ្នា។
ឧទាហរណ៍៖ ដើរប្រជ្រួសគ្នា; ផ្លូវប្រជ្រួសគ្នា។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលជ្រួសផ្លូវគ្នា; ដែលជ្រួសគ្នា ។
ឧទាហរណ៍៖ ដើរប្រជ្រួសគ្នា; ផ្លូវប្រជ្រួសគ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជ្រុយ» មានន័យដូចម្ដេច ?


ប្រជ្រុយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាច់​ដែល​ដុះ​ជា​ពក​តូច​ខ្ពស់​ជាង​សាច់​ប្រក្រតី មាន​សម្បុរ​ខ្មៅ ​ឬ​ក្រហម​ក្រមៅ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះតិលកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជែង» មានន័យដូចម្ដេច ?


ប្រជែង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដណ្ដើម​ជែង​កាត់​មុខ​គ្នា ដណ្ដើម​យក​ឈ្នះ។
ឧទាហរណ៍៖ កុំ​ប្រជែង​គ្នា ប្រជែង​យក​ជ័យ​ជម្នះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជៀវ» មានន័យដូចម្ដេច ?


ប្រជៀវ


មានន័យថា (ម. ព. ប្រចៀវ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជៀច» មានន័យដូចម្ដេច ?


ប្រជៀច


មានន័យថា (ម. ព. ប្រចៀច)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជួស» មានន័យដូចម្ដេច ?


ប្រជួស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ជួស​ត្រួត​លើ​គ្នា ដែល​ស្ទួន​លើ​គ្នា។
ឧទាហរណ៍៖ ធ្មេញ​ប្រជួស គឺ​ធ្មេញ​ដែល​ដុះ​អែប​ស្ទួន​គ្នា​ជា​ពីរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជួប» មានន័យដូចម្ដេច ?


ប្រជួប


មានន័យថា (ម. ព. ប្រចួប)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជួន» មានន័យដូចម្ដេច ?


ប្រជួន


មានន័យថា (ម. ព. ប្រចួន)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជុំចិញ្ចើម» មានន័យដូចម្ដេច ?


ប្រជុំចិញ្ចើម


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះឧណ្ណាលោម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជុំ» មានន័យដូចម្ដេច ?


ប្រជុំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យជុំគ្នា, ប្រមូលឲ្យចួបជុំគ្នា, មកចួបជុំគ្នា ។
ឧទាហរណ៍៖ យើងនឹងប្រជុំគ្នាព្រឹកស្អែកពេលម៉ោង៨នៅទីនេះ ។

                   ប្រជុំជន ( —ជន់ ) ពួកជនដែលកំពុងប្រជុំគ្នា ។ ទីប្រជុំ ទីដែលចួបជុំគ្នា ។ ប្រជុំជាតក ( —ដក់ ) ប្រជុំរឿងក្នុងអតីតជាតិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាហឹង្សា» មានន័យដូចម្ដេច ?


ប្រជាហឹង្សា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំណាចរបស់អ្នកជ្រែករាជសម្បតិ្ត រដ្ឋាភិបាលប្រកបដោយអយុត្តិធម៌ និងគ្មានក្តីអាណិតអាសូរដល់ប្រជានុរាស្រ្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាហឹង្សក៍» មានន័យដូចម្ដេច ?


ប្រជាហឹង្សក៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្សត្រសោយរាជសម្បត្តិ ដែលសាហាវឃោរឃៅក្រៃលែង អ្នកជ្រែករាជសម្បតិ្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាសិទ្ធិ» មានន័យដូចម្ដេច ?


ប្រជាសិទ្ធិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបោះឆ្នោតនៃប្រជារាស្រ្ត ដោយគ្រាន់តែថាព្រម ឬទេ ប៉ុណ្ណោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាសាស្ត្រ» មានន័យដូចម្ដេច ?


ប្រជាសាស្ត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសិក្សាពីមនុស្សទាំងឡាយតាមស្ថិតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាសវនាការ» មានន័យដូចម្ដេច ?


ប្រជាសវនាការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការដែលប្រជារាស្ត្រចូលចួបឥស្សរជន ដើម្បីសន្ទនាប្រស័្រយការណ៍ផ្សេងៗ; ការជំនុំជម្រះកាត់សេចក្ដីឲ្យប្រជារាស្ត្រ; វេលាជំនុំជម្រះរឿងរ៉ាវនៃប្រជារាស្ត្រ ។
ឧទាហរណ៍៖ អនុញ្ញាត​ឲ្យ​មាន​ប្រជា​សវនាការ​រៀងរាល់​ថ្ងៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជារាស្រ្ត» មានន័យដូចម្ដេច ?


ប្រជារាស្រ្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជានុរាស្រ្ត រាស្រ្ត មនុស្សទាំងឡាយដែលផ្សំបង្កើតជាប្រជាជាតិ ដែលឋិត​នៅក្រោមអំណាចគ្រប់គ្រងតែមួយ ទោះបីមានសញ្ជាតិខុសគ្នាក៏ដោយ ឋានៈមនុស្សដែលពុំមែនជាក្សត្រ ពុំមែនជាមន្រ្តី ឬគហបតី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាមានិត» មានន័យដូចម្ដេច ?


ប្រជាមានិត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទាក់ទងដល់ប្រជារាស្រ្ត ដែលមានប្រយោជន៍ ដល់រាស្រ្ត ដែលទទួល​សេចក្តី​​អបអរពីរាស្រ្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាមតិ» មានន័យដូចម្ដេច ?


ប្រជាមតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិទ្ធិនៃពលរដ្ឋ ដែលឱ្យបញ្ចេញយោបល់របស់ខ្លួន ចំពោះបញ្ហា​សំខាន់ៗ ក្នុងប្រយោជន៍ទូទៅ សារលិខិតរបស់ទូត ដែលផ្ញើមកសួរបញ្ជាក់ពីរដ្ឋាភិ បាលរបស់ខ្លួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាភិវឌ្ឍន៍» មានន័យដូចម្ដេច ?


ប្រជាភិវឌ្ឍន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបណ្តុះពូជ មនុស្ស សត្វ ត្រង់កន្លែងណាមួយ ដែលមិនធ្លាប់​មាន​នៅ​ពេលមុន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាភិថុតិ» មានន័យដូចម្ដេច ?


ប្រជាភិថុតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបញ្ចើចលើកជើងប្រជារាស្រ្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាប្រិយ» មានន័យដូចម្ដេច ?


ប្រជាប្រិយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈ អាកប្បកិរិយានៃជនដែលធ្វើឱ្យគេស្រឡាញ់ពេញចិត្តច្រើននាក់ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ) ដែលជាទីស្រឡាញ់របស់ប្រជា, ដែលគួរឲ្យប្រជារាស្ត្រស្រឡាញ់ពេញចិត្ត, ដែលសម្រាប់ប្រជាពលរដ្ឋទួទៅ ។
ឧទាហរណ៍៖ របាំប្រជាប្រិយ, ល្បែងប្រជាប្រិយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាប់» មានន័យដូចម្ដេច ?


ប្រជាប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជាប់​មិន​ឃ្លាត​ពី​គ្នា គឺ​ទៅ​ណា​ទៅ​ជាមួយ​គ្នា​មិន​ឲ្យ​ឃ្លាត។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ជាប់​មិន​ឃ្លាត​ពី​គ្នា គឺ​ទៅ​ណា​ទៅ​ជាមួយ​គ្នា​មិន​ឲ្យ​ឃ្លាត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាន់» មានន័យដូចម្ដេច ?


ប្រជាន់


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ប្រផុត​នឹង​ជាន់ ស្ទើរ​តែ​នឹង​ជាន់។
ឧទាហរណ៍៖ ដើរ​ប្រជាន់​កែង គឺ​ដើរ​ពី​ក្រោយ​ជិត​គ្នា​ស្ទើរ​តែ​នឹង​ជាន់​កែង​អ្នក​ដើរ​មុន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជានុវឌ្ឍន៍» មានន័យដូចម្ដេច ?


ប្រជានុវឌ្ឍន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជាធិបត្យូបនីកម្ម កាច្នៃ រៀបចំឱ្យទៅជារបស់ប្រជារាស្រ្ត ឬឱ្យអ្នកស្រុកដឹងស្គាល់រាល់គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជានុរាស្ត្រ» មានន័យដូចម្ដេច ?


ប្រជានុរាស្ត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ពពួក​ជន​ធំ​តូច​គ្រប់​វណ្ណៈ គ្រប់​ឋានៈ​ក្នុង​ប្រទេស។
ឧទាហរណ៍៖ ប្រទេស​ថ្កើង​ថ្កាន មាន​សុខ​ក្សេមក្សាន្ត ទុក្ខ​ព្រួយ​វិនាស សឹង​កើត​ចេញ​ពី​ប្រជា​រាស្ត្រ កាន់​តាម​ច្បាប់ ព្រះ​ពុទ្ធ​សាសនា។ ប្រទេស​អាប់​អោន ចុះ​ថយ​ស្ទើរ​សូន្យ សឹង​កើត​ចេញ​ពី ខ្លួន​គ្រប់​អាត្មា មិន​កាន់​សីលា ប្រាំ​ឬ​ប្រាំ​បី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាទណ្ឌ» មានន័យដូចម្ដេច ?


ប្រជាទណ្ឌ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទុក្ខទោសដែលអ្នកស្រុកធ្វើបន្តិចបន្តួចម្នាក់ ដើម្បីបង្អន់កំហឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាជាតិ» មានន័យដូចម្ដេច ?


ប្រជាជាតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សារព័ននៃមនុស្សក្នុងប្រទេសជាមួយ ហើយមានកំណើតវង្សត្រកូលនឹងភាសា​ជាមួយគ្នា ឬមានផលប្រយោជន៍រួមគ្នា ជាអង្វែងមកទៀត ។
ក្រុមមនុស្សដែលរស់នៅលើទឹកដីមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលមួយ មានសញ្ជាតិ និងភាសាផ្លូវការតែមួយ មានវប្បធម៌ដូចគ្នា ឬផ្សេងៗគ្នា ទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នាមានប្រវិត្តសាស្ត្រទាក់ទងរវាងជាតិសាសន៍ដែលរស់នៅជាមួយគ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាជន» មានន័យដូចម្ដេច ?


ប្រជាជន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សទាំងអស់ក្នុងប្រទេសណាមួយ ឬមនុស្ស សត្វ និងរុក្ខជាតិ ដែលគេចិញ្ចឹម ថែទាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាករ» មានន័យដូចម្ដេច ?


ប្រជាករ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សកុះករ ឬប្រជាជនមីរដេរដាស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជា» មានន័យដូចម្ដេច ?


ប្រជា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បជា ) ពពួកសត្វ; ពពួកជន ។ ប្រជាករ ឬ ប្រជាជន ( —ជន់ ) ពួកជនចំណុះប្រទេស ។ ប្រជាជាតិ ជាតិនៃមនុស្សដែលមានវង្សត្រកូលនិងភាសាជាមួយគ្នា ។ ប្រជាធិបតី ( —ប៉ៈដី ) អធិបតីរបស់ប្រជា ( ព្រះរាជា ) ។ ប្រជាធិបតេយ្យ ( —ប៉ៈតៃ ) ភាពនៃប្រទេសដែលមានប្រជារាស្ត្រជាអធិបតី គឺប្រទេសឬរដ្ឋបាលដែលមានប្រជាជនជាធំក្នុងការរើសតំណាងរបស់ខ្លួន ឲ្យជាអ្នកសម្រេចកិច្ចការក្នុងប្រទេស , . . . ។ ប្រជានិករ ពួកប្រជារាស្ត្រ, ពួកមនុស្ស ។ ប្រជាពលរដ្ឋ ពលរដ្ឋគឺប្រជាជន ឬប្រជាជនដែលជាពលរដ្ឋ ។ ប្រជាភិថុតិ ( —ភិថុត ) ការបញ្ជោរឬការបញ្ចើចលើកជើងប្រជារាស្ដ្រ ។ ប្រជាភិបាល អ្នកគ្រប់គ្រងរក្សាប្រជាជន ( ព្រះរាជា ) ។ ប្រជាភិវឌ្ឍន៍ ការលូតលាស់ដុះដាលរបស់ប្រជារាស្ដ្រ; ការបណ្ដុះបណ្ដាលមនុស្ស, សត្វ ត្រង់តំបន់ដែលមិនធ្លាប់មានក្នុងកាលមុនឲ្យកើតមានឡើង, ឲ្យបានរីកចម្រើនឡើងជាលំដាប់ ។ ប្រជាមតិ ( —មៈតិ ) មតិឬយោបល់ប្រជារាស្ត្រ ។ ប្រជាមានិត គុ. ដែលប្រជាជនចូលចិត្តស្រឡាញ់រាប់អាន; ដែលទាក់ទងដល់ប្រជារាស្ដ្រ, ដែលមានផលប្រយោជន៍ដល់បណ្ដាជនទួទៅ : រដ្ឋាភិបាលប្រជាមានិត ។ ប្រជារាស្ដ្រ ឬ រាស្ដ្រប្រជា ពួកជនចំណុះដែន ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឆ្ងិត» មានន័យដូចម្ដេច ?


ប្រឆ្ងិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​ខ្យល់​មួយ​ប្រភេទ បណ្ដាល​មក​ពី​ក្នុង​រូប​ប្រាណ ឲ្យ​ឃើញ​ហាក់​ដូច​ជា​កង់​វិល​មក​គ្រប​ពី​លើ​ក្បាល​ឲ្យ​ងងឹត​មុខ​ដួល​ប្រកាច់​បាត់​ស្មារតី មួយ​សន្ទុះ​មក​ទើប​ដឹង​ខ្លួន​ឡើង​វិញ បើ​ដួល​ក្នុង​ទឹក​ហើយ​គ្មាន​គេ​ឃើញ រមែង​តែ​ឈ្លក់​ទឹក​ស្លាប់។
ឧទាហរណ៍៖ ខ្យល់​ប្រឆ្ងិត រោគ​ប្រឆ្ងិត កើត​ប្រឆ្ងិត (និយាយ​ភ្លាត់​ថា ប្រស្និត ក៏​មាន)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឆេះ» មានន័យដូចម្ដេច ?


ប្រឆេះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយអំបោះជាដើម សម្រាប់អុជឲ្យជក់ប្រេង, ជក់ក្រមួន, ជក់ខ្លាញ់ ។
ឧទាហរណ៍៖ ប្រឆេះចង្កៀង, ប្រឆេះទៀន ។ ប្រឆេះ ឬ ដីប្រឆេះ ដីឆ្អិនត្រង់កន្លែងដែលដុតគំនរព្រៃជាដើមរួចហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឆាំង» មានន័យដូចម្ដេច ?


ប្រឆាំង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. ឆាំង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រច័ណ្ឌ» មានន័យដូចម្ដេច ?


ប្រច័ណ្ឌ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ប្រចណ្ឌ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចោម» មានន័យដូចម្ដេច ?


ប្រចោម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចោម​ព័ទ្ធ ចោម​ស្ទាក់ ចោម​ជុំ​ឈូឆរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចែង» មានន័យដូចម្ដេច ?


ប្រចែង


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ ប្រចុប ថា ។
ឧទាហរណ៍៖ ប្រចុប​ប្រចែង (ម. ព. ប្រចុប ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចែ» មានន័យដូចម្ដេច ?


ប្រចែ


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ ប្រចណ្ឌ ថា ។
ឧទាហរណ៍៖ ប្រចែ​ប្រចណ្ឌ គឺ​ប្រចណ្ឌ​ដោយ​ដិត​ចិត្ត ដោយ​ចាប់​មន្ទិល​សង្ស័យ​បន្តិច​បន្តួច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចៀវ» មានន័យដូចម្ដេច ?


ប្រចៀវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ចម្មបក្សី​ពួក​មួយ​មាន​មុខ​និង​ត្រចៀក​ស្រដៀង​នឹង​កណ្ដុរ (ជា​សត្វ​រត្តិចរ)។ ប្រជៀវ។
-ទំហំ ៖ ក្បាលដងខ្លួន 88-95 ម.ម កន្ទុយ 25-30 ម.ម កំភួនដៃ 70-75 ម.ម -ភិនភាគ ៖ មានត្រចៀកធំ មានពណ៌ត្នោតចាស់ ចុងកន្ទុយមានរោមវែងៗខ្លះ។ -ជីវសាស្ត្រ ៖ នៅក្នុងរូងភ្នំ តាមដំបូលផ្ទះ និងស៊ីសត្វល្អិតហើរខ្ពស់ៗ។ របាយ និងស្ថានភាព ៖ មានជាមធ្យម ដោយកន្លែង។

ឧទាហរណ៍៖ ប្រចៀវ ប្រភេទ១

                    -ទំហំ ៖ ក្បាលដងខ្លួន 35-110 ម.ម កន្ទុយ 1556 ម.ម កំភួនដៃ 30-75 ម.ម -ភិនភាគ ៖ មានសំបុរខុសៗពីគ្នា ច្រមុះរាងជាសន្លឹក ត្រចៀកធំ និងមានដុំពកពីរ នៅលើពោះ។ -ជីវសាស្ត្រ ៖ រស់នៅកន្លែងណាដែលអាចតាងស្នាក់បាន។ ចំណីអាហារ៖ ស៊ីសត្វល្អិត និងពីងពាង។ របាយ និងស្ថានភាព ៖ ជាប្រភេទសំបូរ មាននៅតំបន់ព្រៃ។
ឧទាហរណ៍៖ ប្រចៀវ ប្រភេទ២

                  -ទំហំ ៖ ក្បាលដងខ្លួន 36-38 ម.ម កន្ទុយ 37-38 ម.ម កំភួនដៃ 27-30 ម.ម -ភិនភាគ ៖ មានពណ៌ត្នោតចាស់លាយប្រផេះ។ មានសាច់ និង ស្បែកក្រាស់ ជ្រួញ មានត្រចៀករីកខាងចុង និងរួមគល់។ -ជីវសាស្ត្រ ៖ រស់នៅក្នុងបណ្តូលស្លឹកចេក បំពង់ឫស្សី។ ចំណីអាហារ៖ ស៊ីមូស។ របាយ និងស្ថានភាព ៖ មានជាមធ្យម ស្ទើរគ្រប់ទីកន្លែង។
ឧទាហរណ៍៖ ប្រចៀវ ប្រភេទ៣

                  -ទំហំ ៖ ក្បាលដងខ្លួន 65-75 ម.ម ទម្ងន់ 17-31 ក្រ កំភួនដៃ 40-50 ម.ម -ភិនភាគ ៖ មានពណ៌ត្នោតចាស់ និងប្តូរជាស្រាលបន្តិចម្តងៗ ដល់កន្ទុយ។ ត្រចៀកទាំងគូរមូល ក្រាស់ធំ។ កន្ទុយមានប្រវែងមួយភាគពីរ នៃដងខ្លួន។ -ជីវសាស្ត្រ ៖ រស់នៅតាមដំបូលផ្ទះ ឫល្អាងភ្នំជាហ្វូងធំៗ។ ចំណីអាហារ៖ សត្វល្អិត។ របាយ និងស្ថានភាព ៖ មានដោយសំបូរ តាមតំបន់ទីប្រជុំជន។
ឧទាហរណ៍៖ ប្រចៀវ ប្រភេទ៤


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចៀច» មានន័យដូចម្ដេច ?


ប្រចៀច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ស្លាប​តូច​ជើង​វែង ចំពុះ​វែង សម្បុរ​ស្រដៀង​នឹង​ទទា ច្រើន​រក​ស៊ី​តាម​ដី​ត្រោក ឬ​អាចម៍​បំណះ ចូល​ចិត្ត​បរិភោគ​ជន្លេន​ជា​អាហារ។ ប្រជៀច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចួប» មានន័យដូចម្ដេច ?


ប្រចួប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចួប​គ្នា ប្រទះ​គ្នា (ម. ប្រ.)។ ប្រជួប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចួន» មានន័យដូចម្ដេច ?


ប្រចួន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ទួន​ដំណើរ​គ្នា ស្ទួន​វេលា​គ្នា គឺ​ធ្វើ​ការ​អ្វី​ៗ ដំណាល​គ្នា​ក្នុង​វេលា​មួយ។ ប្រជួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចុប» មានន័យដូចម្ដេច ?


ប្រចុប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​ផ្សែផ្សំ​លើក​ដាក់​នាយអាយ​បញ្ចុះ​បញ្ចូល​ឲ្យ​គេ​គាប់​ចិត្ត (ដើម្បី​ឲ្យ​កើត​ប្រយោជន៍​ខ្លួន)។ប្រចុបប្រចែង ប្រចុប​ដោយ​ប្រឹង​ប្រែង​ពេញ​ទី ជួយ​ចាត់ចែង​កិច្ចការ​គ្រាន់​តែ​ហែៈ ហ៍​ផ្សែផ្សំ​ដោយ​អាការ​ប្រចុប​ឲ្យ​គេ​គាប់​ចិត្ត។ មិត្ត​ប្រចុប គឺ​មិត្ត​ដែល​ប៉ិន​ខាង​និយាយ​លើក​បញ្ជោរ ឬ​ចាក់​បណ្ដោយ​អែប​អប​ស្រប​តាម​តែ​មាត់​ក្រៅ ដើម្បី​យក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន តែ​ចិត្ត​មិន​ស្មោះ​ត្រង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចឹក» មានន័យដូចម្ដេច ?


ប្រចឹក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចឹក​គ្នា​ទៅ​វិញ​ទៅ​មក។
ឧទាហរណ៍៖ សត្វ​ស្លាប​ប្រចឹក​គ្នា; សារិកា​កែវ​អើយ ស៊ី​អី​កង​ៗ ស៊ី​ផ្លែ​ដំបង​ប្រចឹក​គ្នា​លេង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចី» មានន័យដូចម្ដេច ?


ប្រចី


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាក់ឆ្វាក់ធ្លុងនឹងគល់ផ្លែសន្ទូចហើយវេញ ( ធ្វើឲ្យកើតជាប្រចី ) ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែ​ដែល​ទាក់​ធ្លាក់​គល់​ផ្លែ​សន្ទូច​ជាដើម ភ្ជាប់​នឹង​ខ្សែ​រនង​ ឬ​ដង។
ឧទាហរណ៍៖  ប្រចី​សន្ទូច; ប្រចី​មូល (ម. ព. មូល ៣ ដង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចិត្ត» មានន័យដូចម្ដេច ?


ប្រចិត្ត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ព. សា.) (ក្លាយ​មក​ពី​ពាក្យ ព្រួយ​ចិត្ត) ព្រួយ​ក្នុង​ចិត្ត ថប់​បារម្ភ កំដឹង។
ឧទាហរណ៍៖ កុំ​ប្រចិត្ត (កុំ​ព្រួយ​ចិត្ត)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចាំ» មានន័យដូចម្ដេច ?


ប្រចាំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រង​ចាំ​ឲ្យ​គេ​ធ្វើ​ទើប​ខ្លួន​ឯង​ធ្វើ​ដែរ ។
ឧទាហរណ៍៖ ខំ​ធ្វើ​ការ​ទៅ​កុំ​ប្រចាំ​គ្នា ! ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ទុក​បម្រុង​រង់​ចាំ​ជានិច្ច សម្រាប់ ។
ឧទាហរណ៍៖ រង្វាន់​ប្រចាំ​ខែ រង្វាន់​ប្រចាំ​ឆ្នាំ។

                  ប្រចាំ​ការ បម្រុង​ចាំ​ទទួល​កិច្ចការ ។
ឧទាហរណ៍៖ យក​រទេះ​មក​ប្រចាំ​ការ កែន​មនុស្ស​មក​ប្រចាំ​ការ។

                  ប្រចាំ​ជូន បម្រុង​ចាំ​ជូន បម្រុង​ចាំ​ការ​ជូន​ដាក់​ពី​នេះ​ទៅ​នោះ​មាន​កំណត់​ទី ។
ឧទាហរណ៍៖ រទេះ​ប្រចាំ​ជូន មនុស្ស​ប្រចាំ​ជូន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចាប់» មានន័យដូចម្ដេច ?


ប្រចាប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​តយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ដៃ​ទទេ ។
ឧទាហរណ៍៖ គូរ​រូប​ស្វា​ប្រចាប់​គ្នា ។

                   ចាប់​ប្រកាន់​ហេតុ ប្រកាន់​ដំណើរ ។
ឧទាហរណ៍៖ ពុំ​គួរ​ប្រចាប់​មនុស្ស​ហ្នឹង​ទេ ព្រោះ​គ្នា​ជា​អ្នក​ស្លូត​ត្រង់​សោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចាក់» មានន័យដូចម្ដេច ?


ប្រចាក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាក់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​គ្រឿង​សស្ត្រា​ ឬ​ដោយ​អាវុធ​មាន​មុខ​ស្រួច។ ប្រចាក់​ប្រកាប់ ឬប្រកាប់​ប្រចាក់ កាប់​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខជាតិមួយប្រភេទ សន្ដានស្មាច់ តែដើមតូចៗ ។
ឧទាហរណ៍៖ ដើមប្រចាក់, ផ្សិតប្រចាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចណ្ឌ» មានន័យដូចម្ដេច ?


ប្រចណ្ឌ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ.) ដែល​ក្ដៅ​ក្រហាយ អន្ទះអន្ទែង ច្រណែន ព្រោះ​កាម​រាគ ។
ឧទាហរណ៍៖ ស្រី​ប្រចណ្ឌ​ប្ដី ប្រុស​ប្រចណ្ឌ​ប្រពន្ធ ។

                  ខ្មែរ​យើង​ប្រើ​ជា កិ. ឬ ន. ក៏​មាន ។
ឧទាហរណ៍៖ កុំ​ប្រចណ្ឌ​នឹង​គ្នា; ឈ្លោះ​ព្រោះ​ប្រចណ្ឌ មាន​ប្រចណ្ឌ​ចិត្ត ។ ប្រច័ណ្ឌ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចច» មានន័យដូចម្ដេច ?


ប្រចច


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ស្គម​ស្អយ​ៗ ដោយ​មាន​រោគ​រាគរូស​ជាប់​មិន​ដាច់។
ឧទាហរណ៍៖ ស្គម​ប្រចច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចក្ស» មានន័យដូចម្ដេច ?


ប្រចក្ស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ប្រត្យក្ស; បា. បច្ចក្ខ ) ដែលជាក់, ប្រាកដ, ច្បាស់, មែន, ពិត ។
ឧទាហរណ៍៖ ហេតុប្រចក្ស គឺហេតុដែលប្រាកដ; ឃើញប្រចក្ស គឺឃើញច្បាស់; ដឹងប្រចក្ស គឺដឹងជាក់; មនុស្សប្រត្យក្ស គឺមនុស្សអ្នកដឹងកិច្ចការជាក់ ( និយាយក្លាយជា ប្រតិយក្ស ក៏មាន ) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍ 
មានន័យថា ( សំ. ប្រត្យក្ស; បា. បច្ចក្ខ ) ដែលជាក់, ប្រាកដ, ច្បាស់, មែន, ពិត ។
ឧទាហរណ៍៖ ហេតុប្រចក្ស គឺហេតុដែលប្រាកដ; ឃើញប្រចក្ស គឺឃើញច្បាស់; ដឹងប្រចក្ស គឺដឹងជាក់; មនុស្សប្រត្យក្ស គឺមនុស្សអ្នកដឹងកិច្ចការជាក់ ( និយាយក្លាយជា ប្រតិយក្ស ក៏មាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រច» មានន័យដូចម្ដេច ?


ប្រច


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​រាករូស​ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រង់ទឹក» មានន័យដូចម្ដេច ?


ប្រង់ទឹក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រង់ទឹកជាំបណ្ណង្គជាតិមួយប្រភេទ កម្ពស់ប្រហែល ៥០ សង់ទីម៉ែត្រ ដែលដុះក្នុងទីដីសើម មានភក់ល្បាប់នៃប្រទេសក្តៅសកលលោក។ ស្លឹកខ្ចីៗ គេនិយមប្រើជាបន្លែបរិភោគជាមួយទឹកគ្រឿង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រង់, ប្រង់សមុទ្រ» មានន័យដូចម្ដេច ?


ប្រង់, ប្រង់សមុទ្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខជាតិមួយប្រភេទ មានដើមរាងដូចដើមដូង កម្ពស់ប្រហែល ១ម មានវិជ្ឈមាត្រ ៤០-៥០ ស.ម ដុះនៅព្រៃគុម្ពោត ជិតមាត់សមុទ្រនៃប្រទេសឥណ្ឌូចិន។ មើមមានជាតិម្សៅ (បិដ្ឋជាតិ) អាចស្ងោរយ៉ាងយូរ ទើបបរិភោគបាន។ គ្រូបុរាណប្រើមើមថ្នាំរំងាបរោគផ្សេងៗ ដូចជាដំបៅរលួយ រោគកូនកណ្តុរ បូសទ្រនិច។​


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រង់, ប្រង់ព្រៃ» មានន័យដូចម្ដេច ?


ប្រង់, ប្រង់ព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមប្រង់ព្រៃរាងដូចដើមប្រង់សមុទ្រ តែខ្បស់ជាងបន្តិច កម្ពស់ប្រហែល ១,៥ ម រាងបំពង់វិជ្ឈមាត្រ ៤០-៦០ ស.ម ដុះក្នុងព្រៃល្បោះ មិនឆ្ងាយពីសមុទ្រ។ រុក្ខជាតិនេះមានក្នុងប្រទេសកម្ពុជា និងវៀតណាម។ ផ្លែគេកិនឱ្យម៉ដ្ឋ សម្រាប់បំពុលត្រីឱ្យសន្លប់មុននេសាទ។ សាច់ក្នុងគ្រាប់មានជាតិពុល គេយកត្រាំទឹកស្ទឹងប្រហែល ២-៣ថ្ងៃសិន មុននឹងស្ងោរបរិភោគបាន។ មើមក៏អាចបរិភោគបានដែរ បើត្រាំទឹកហូរជាមុន ដើម្បីកម្ចាត់ជាតិពុល។ ក្នុងជំនាន់ខ្មែរក្រហម (១៩៧៥-១៩៧៩) មើមប្រង់ព្រៃ គេយកមកបរិភោគជំនួសបាយនៅតំបន់ខ្លះៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រង់» មានន័យដូចម្ដេច ?


ប្រង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ប្រទាល​មួយ​ពួក មាន​ធាង​រឹង ស្លឹក​រឹង​ល្អិត មើម​ពុល។
ឧទាហរណ៍៖ មើម​ប្រង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រគ្រីវ» មានន័យដូចម្ដេច ?


ប្រគ្រីវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​សរសៃ​កើត​នៅ​ជើង បណ្ដាល​ឲ្យ​ញាក់​កន្ត្រាក់ ស្ពឹក​ស្រពន់; ហៅ គគ្រីវ ក៏​មាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រគំ» មានន័យដូចម្ដេច ?


ប្រគំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លេង​ភ្លេង​រងំ​នាំ​ឲ្យ​ស្រណោះ លេង​ភ្លេង​កំដរ​ឲ្យ​ក្សាន្ត​ចិត្ត…។
ឧទាហរណ៍៖ ប្រគំ​តន្ត្រី​មួយ​វង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រគេន» មានន័យដូចម្ដេច ?


ប្រគេន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ស.) ឲ្យ លើក​ឲ្យ​ដល់​ដៃ​ក្នុង​ហត្ថបាស។
ឧទាហរណ៍៖ ប្រគេន​ចង្ហាន់​លោក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រគាប» មានន័យដូចម្ដេច ?


ប្រគាប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចម្ពាម​ត្រង់​គល់​មែក។
ឧទាហរណ៍៖  ប្រគាប​ឈើ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រគាក់» មានន័យដូចម្ដេច ?


ប្រគាក់


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជា​មួយ​នឹង​ពាក្យ ប្រគង (ម. ព. នោះ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រគល់មុខងារ» មានន័យដូចម្ដេច ?


ប្រគល់មុខងារ


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ការផ្ទេរភាពជាម្ចាស់នៃមុខងារ ការទទួលខុសត្រូវ អំណាច និងឆន្ទានុសិទ្ធិទាំងអស់ដែលចាំបាច់ ដើម្បីគ្រប់គ្រងនិងអនុវត្តមុខងារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រគល់» មានន័យដូចម្ដេច ?


ប្រគល់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើក​យក​អ្វី​ៗ​ហុច​ឲ្យ​ឬ​ទុក​ដាក់​ឲ្យ​គេ​ជា​ស្រេច។
ឧទាហរណ៍៖ ប្រគល់​ការ​ឲ្យ ប្រគល់​ប្រាក់​ឲ្យ​ដល់​ដៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រគរ» មានន័យដូចម្ដេច ?


ប្រគរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គរ​លើ​គ្នា​ច្រើន​ជាន់​ច្រើន​តម្រួត។
ឧទាហរណ៍៖  ប្រគរ​ឧស ប្រគរ​បាវ​ស្រូវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រគង» មានន័យដូចម្ដេច ?


ប្រគង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់​គង​សង្កត់​លើ​គ្នា​ឬ​គង​លើ​គ្នា​ច្រគីង​ច្រគាង។ ប្រគង​ប្រគាក់​ ឬ ប្រគាក់​ប្រគង គង​ឬ​ដាក់​គង​ពាក់​លើ​គ្នា​ច្រងេង​ច្រងាង​ទទឹង​ទទែង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រខូវ» មានន័យដូចម្ដេច ?


ប្រខូវ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. ស្រខូវ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រខុប» មានន័យដូចម្ដេច ?


ប្រខុប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ប្រះគប អ. ថ. ប្រៈខុប ) ស្អំថ្នាំ, អាលថ្នាំ ( កែរោគ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រខាំ» មានន័យដូចម្ដេច ?


ប្រខាំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខាំ​គ្នា​ទៅ​វិញ​ទៅ​មក (ដោយ​ដណ្ដើម​អ្វី​ៗ)។
ឧទាហរណ៍៖ ឆ្កែ​ប្រខាំ​គ្នា ឆ្មា​ប្រខាំ​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រខង» មានន័យដូចម្ដេច ?


ប្រខង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ប្រះគង អ. ថ. ប្រៈខង ) អង, អមអង ( ប្រើជា រ. ស. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រក្រតីទិន» មានន័យដូចម្ដេច ?


ប្រក្រតីទិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ប្រក្រតិទិន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រក្រតី» មានន័យដូចម្ដេច ?


ប្រក្រតី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រក្ឬតិ; បា. បកតិ ) ធម្មតា; ការប្រព្រឹត្តទៅតាមចំណាំ, តាមទម្លាប់; សេចក្ដីមិនប្លែកអំពីដំណើរដើម, ដំណើរដែលតាំងនៅដូចដែល ។
ឧទាហរណ៍៖ នៅធ្វើការតាមប្រក្រតី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រក្រតិទិន» មានន័យដូចម្ដេច ?


ប្រក្រតិទិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រក្ឬតិ + ទិន; បា. បកតិ + ទិន )ផ្ទាំងសន្លឹកក្រដាសមានសណ្ឋានជាតារាងដែលចុះចំនួនថ្ងៃតាមលំដាប់ខែនីមួយៗ សម្រាប់ប្រើក្នុងមួយឆ្នាំៗ ។ បើប្រើជា បដិទិន ឬ ប្រតិទិន គួរជាង ( ម. ព. នោះនិងពាក្យ ប្រក្រតី និង ទិន ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រក់ព្រំ» មានន័យដូចម្ដេច ?


ប្រក់ព្រំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ជា​អធិបតី​ត្រួតត្រា​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​បុណ្យ​ធំ​ណា​មួយ។ ប្រើ​ជា ន. ក៏​បាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រក់​ពល» មានន័យដូចម្ដេច ?


ប្រក់​ពល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រសិទ្ធី​កង​ទ័ព​ដើម្បី​ឲ្យ​មាន​ជោគជ័យ ឲ្យ​មាន​ឫទ្ធិ​តេជះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រក់» មានន័យដូចម្ដេច ?


ប្រក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បិទ​បាំង​ពី​ខាង​លើ។
ឧទាហរណ៍៖ ប្រក់​ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកោះ» មានន័យដូចម្ដេច ?


ប្រកោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កោះ​ត​ៗ​គ្នា ពី​ម្នាក់​ទៅ​ម្នាក់; ជាប់​តាម​គ្នា​ប្រកិត​មិន​ដាច់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកៃ» មានន័យដូចម្ដេច ?


ប្រកៃ


មានន័យថា (ម. ព. ប៉ាកកៃ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកែក» មានន័យដូចម្ដេច ?


ប្រកែក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជជែក​គ្នា​រក​ខុស​រក​ត្រូវ ឆ្លើយ​ទទឹង​ទាស់ មិន​ព្រម​តាម។ ប្រកែក​ប្រណាំង ប្រកែក​ដោយ​ប្រណាំង​ប្រជែង​យក​ឈ្នះ។ ប្រកែក​វែក​ដៃ ប្រកែក​ដោយ​ឆ្ការ​ដៃ ឬ​វែក​ទាត់​ដៃ​គេ​ចេញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកៀង» មានន័យដូចម្ដេច ?


ប្រកៀង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កៀង​កិត​ៗ​គ្នា កៀង​ក្រវែល​មិន​ឲ្យ​ឃ្លាត។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា និយាយ​បញ្ឆិត​បញ្ឆៀង​ញយ​ៗ​ឲ្យ​ជឿ​ស៊ប់ (ម. ព. ចង្កៀង ១ កិ. ឬ កិ. វិ. ទៀត​ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកៀក» មានន័យដូចម្ដេច ?


ប្រកៀក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កៀក​ជិត​គ្នា​មិន​ឲ្យ​ឃ្លាត ធ្វើ​ឲ្យ​កៀក​គ្នា។ ប្រកៀក​ប្រកាន់ ប្រកាន់​គ្នា​មិន​លែង​ដោយ​ជម្លោះ​ទាស់ទែង។ ប្រកៀក​ប្រកើយ កៀក​កើយ​គ្នា​មិន​ឲ្យ​ឃ្លាត ធ្វើ​ឲ្យ​កៀក​កើយ​គ្នា (ដោយ​ក្ដី​ស្នេហា)។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា កៀក​ជិត​គ្នា​មិន​ឲ្យ​ឃ្លាត ធ្វើ​ឲ្យ​កៀក​គ្នា។ ប្រកៀក​ប្រកាន់ ប្រកាន់​គ្នា​មិន​លែង​ដោយ​ជម្លោះ​ទាស់ទែង។ ប្រកៀក​ប្រកើយ កៀក​កើយ​គ្នា​មិន​ឲ្យ​ឃ្លាត ធ្វើ​ឲ្យ​កៀក​កើយ​គ្នា (ដោយ​ក្ដី​ស្នេហា)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកើយ» មានន័យដូចម្ដេច ?


ប្រកើយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កើយ​លើ​គ្នា ធ្វើ​ឲ្យ​កើយ​លើ​គ្នា (ដោយ​ក្ដី​ស្នេហា)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកួត» មានន័យដូចម្ដេច ?


ប្រកួត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រឡងគ្នា ដោយគំនុំ, ដោយកំហឹងឬដោយចង់បានជម្នះ ។
ឧទាហរណ៍៖ ប្រកួតកីឡាបាល់ទាត់ ។ ប្រកួតប្រកាន់ ប្រកាន់គ្នាដោយជម្លោះទាស់ទែង ។ ប្រកួតប្រណាំង ប្រណាំងប្រជែងគ្នាដោយគំនុំ, ដោយកំហឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកុំ» មានន័យដូចម្ដេច ?


ប្រកុំ


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ រុំ ថា ។
ឧទាហរណ៍៖ រុំ​ប្រកុំ គឺ​រុំ​ផ្គុំ​ច្រើន​ជាន់​ច្រើន​សា​ចំពាក់​ស្មុគស្មាញ​រក​ដើម​រក​ចុង​មិន​ឃើញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកុន» មានន័យដូចម្ដេច ?


ប្រកុន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​កុន​ការ កុន​ដំណើរ; មក​ប្រចួន​ការ​ឬ​ប្រចួន​ដំណើរ​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកឹង» មានន័យដូចម្ដេច ?


ប្រកឹង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តឿន​យ៉ាង​តឹងរ៉ឹង។
ឧទាហរណ៍៖ ប្រកឹង​កិច្ចការ; តឿន​ប្រកឹង។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា តឿន​យ៉ាង​តឹងរ៉ឹង។
ឧទាហរណ៍៖ ប្រកឹងកិច្ចការ; តឿនប្រកឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកិត» មានន័យដូចម្ដេច ?


ប្រកិត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ជិត​ស្ទើរ​នឹង​ដល់​គ្នា។
ឧទាហរណ៍៖ ផ្ទះ​ប្រកិត​គ្នា។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​កិត​ជាប់​គ្នា។
ឧទាហរណ៍៖ ដេញ​ប្រកិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាំង» មានន័យដូចម្ដេច ?


ប្រកាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. តៈក័ង ) ឈ្មោះរោគបណ្ដាលឲ្យឈឺក្បាលចាប់ពើតខ្ទោកៗ; មាន ២ យ៉ាងគឺ ប្រកាំងបាយកក ឬ ប្រកាំងតូច១, ប្រកាំងដំរី ឬ ប្រកាំងធំ១ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាំ» មានន័យដូចម្ដេច ?


ប្រកាំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រ័ត្រ​វែង​វេញ​បញ្ចូល​ធ្លុង​គ្នា (ច្រើន​វេញ​ជា ៣ ធ្លុង) សម្រាប់​ទាក់​ដំរី​ព្រៃ។
ឧទាហរណ៍៖ ដំរី​អូស​ប្រកាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាសិត» មានន័យដូចម្ដេច ?


ប្រកាសិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រកាឝិត; បា. បកាសិត ) ដែលបានប្រកាសហើយ; សេចក្ដីដែលបានប្រកាសហើយ ( ព. កា. ) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ប្រកាឝិត; បា. បកាសិត ) ដែលបានប្រកាសហើយ; សេចក្ដីដែលបានប្រកាសហើយ ( ព. កា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាសិកា» មានន័យដូចម្ដេច ?


ប្រកាសិកា


មានន័យថា (ម. ព. ប្រកាសកៈ)


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាសន៍» មានន័យដូចម្ដេច ?


ប្រកាសន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ប្រកាស ន. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាសនីយបត្រតក្កកម្ម» មានន័យដូចម្ដេច ?


ប្រកាសនីយបត្រតក្កកម្ម


?ថ្នាក់ពាក្យជា គយ
មានន័យថា វិញ្ញាបនបត្រដែលចេញដោយក្រសួងទទួលបន្ទុកឧស្សាហកម្មសម្រាប់ការពារតក្កកម្មដែលកំណត់នៅក្នុងច្បាប់ស្ដីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៣/០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាសនីយបត្រ» មានន័យដូចម្ដេច ?


ប្រកាសនីយបត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រកាឝនីយ + បត្រ; បា. បកាសនីយ “ដែលគួរសម្ដែង” + បត្ត ” ស្លឹក, ក្រដាស” ) សំបុត្រសម្ដែងគុណសម្បត្តិរបស់បុគ្គលអ្នកមានចំណេះវិជ្ជាអ្វីមួយគ្រប់គ្រាន់ គួរដល់កិច្ចការហើយ ( សញ្ញាបត្រ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាសនា» មានន័យដូចម្ដេច ?


ប្រកាសនា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការហែក ឬបរិហារកេរ្តិ៍ ការថ្លែងប្រាប់ពីអាថ៌កំបាំង​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាសនវត្ថុ» មានន័យដូចម្ដេច ?


ប្រកាសនវត្ថុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុដែលបោះពុម្ពផ្សាយ មានសៀវភៅផ្សេងៗជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាសទំនិញ» មានន័យដូចម្ដេច ?


ប្រកាសទំនិញ


?ថ្នាក់ពាក្យជា គយ
មានន័យថា សេចក្តីថ្លែងការណ៍ដែលបានធ្វើដោយប្រកាន់តាមវិធីរបស់អាជ្ញាធរគយ ដែលបុគ្គលពាក់ព័ន្ធបង្ហាញប្រាប់នីតិវិធីគយដែលត្រូវអនុវត្តចំពោះទំនិញ និងរបស់របរប្រើប្រាស់ដោយឡែក ដែលអាជ្ញាធរគយតម្រូវចំពោះការអនុវត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាសកៈ» មានន័យដូចម្ដេច ?


ប្រកាសកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រកាឝក; បា. បកាសក ) អ្នកប្រកាសសេចក្ដី។ បើស្ត្រីជា ប្រកាសិកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាស» មានន័យដូចម្ដេច ?


ប្រកាស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ប្រកាឝ; បា. បកាស ) សម្ដែងប្រាប់, ស្រែកប្រាប់ឲ្យឮរាល់គ្នា, សម្ដែងសេចក្ដីបើកចំហឲ្យច្បាស់លាស់ ។ ល ។
ឧទាហរណ៍៖ ប្រកាស​ប្រាប់ ស្រែក​ប្រកាស។ប្រកាស​ទេវតា ពោល​ពាក្យ​បូរបាច់​ឲ្យ​ពួក​ទេវតា​បាន​ឮ ។ប្រកាស​សង្គ្រាម ប្រកាស​ប្រាប់​អស់​ពួក​ទាហាន​សេនា​និង​ប្រជាជន​ឲ្យ​ដឹង​ថា​នឹង​មាន​សង្គ្រាម។ ប្រកាស​សាសនា សម្ដែង​អំពី​សាសនា​ឲ្យ​អ្នក​ទាំងពួង​កាន់​តាម។ ប្រកាស​សេចក្ដី ថ្លែង​សេចក្ដី​អ្វី​មួយ​ឲ្យ​បាន​ឮ​រាល់​គ្នា។ល។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រកាឝន; បា. បកាសន ) ការថ្លែង, សម្ដែងប្រាប់ឲ្យដឹងរាល់គ្នា; សំបុត្រថ្លែងសេចក្ដីប្រាប់ឲ្យដឹងរាល់គ្នា ។
ឧទាហរណ៍៖ ចេញប្រកាស, បិទប្រកាសហាម ។ ល ។ ប្រកាសសារត្រា ឬ សារត្រា សំបុត្រសេនាបតីចេញឲ្យដំណឹងដល់អស់សាធារណជនក្នុងដែនអំពីកិច្ចការអ្វីនីមួយៗ ។ ព្រះរាជប្រកាស ប្រកាសដែលព្រះរាជាទ្រង់ឡាយព្រះហស្តលេខាប្រទានដំណឹងដល់ប្រជាជន ក្នុងព្រះរាជាណាចក្រ អំពីកិច្ចការអ្វីនីមួយៗ ជាព្រះរាជបញ្ញត្តិឬព្រះរាជានុញ្ញាត ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖