Posted on Leave a comment

តើពាក្យ «សមាទាន» មានន័យដូចម្ដេច ?

សមាទាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < សំ “ប្រពៃ”, ំ > ម + អាទាន “ការកាន់” ) ការកាន់ដោយប្រពៃ, ការទទួលកាន់តាម, ការបញ្ចេញវាចាប្ដេជ្ញាទទួលកាន់តាម ។ ខ្មែរច្រើនប្រើជា កិ. “បញ្ចេញវាចាប្ដេជ្ញាទទួលកាន់តាម” : កំពុងសមាទានសីល, សមាទានធុតង្គ, សមាទានវត្ត ( សរសេរក្លាយជា ស្មាទាន តាមសំនៀងថាដោយស្រួលមាត់ តាមដំណើរកាព្យក៏មាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកូបត្ថម្ភ» មានន័យដូចម្ដេច ?

សមាជិកូបត្ថម្ភ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សដែលអបសូចការខាតចំណេញរបស់សមាជិកនៃសមាគមម្នាក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកា» មានន័យដូចម្ដេច ?

សមាជិកា

មានន័យថា ( ម. ព. សមាជិក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកអនុប្បទាន» មានន័យដូចម្ដេច ?

សមាជិកអនុប្បទាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកចូលហ៊ុនដែលទទួលខុសត្រូវ ហើយតាំងខ្លួនជាអ្នកអបសួចសមាគមអនុប្បទានណាមួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកសមាជ» មានន័យដូចម្ដេច ?

សមាជិកសមាជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាជិកនៃអង្គការខាងត្រិះរិះ (ម.ព សមាជ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកសភា» មានន័យដូចម្ដេច ?

សមាជិកសភា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាជិកនៃអង្គការនយោបាយខាងនីតិបញ្ញត្ត នៅប្រទេសដេលគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យ គឺរដ្ឋសភាហើយនិងព្រឹទ្ធសភា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកសកម្ម» មានន័យដូចម្ដេច ?

សមាជិកសកម្ម

👉ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា គ្រប់សមាជិកចូលរួម ដែលបំពេញលក្ខខណ្ឌដែលបានតម្រូវ ដើម្បីចុះឈ្មោះក្នុងតារាងវិជ្ជាជីវៈ ដែលមានចែងក្នុងមាត្រា៩ នៃអនុក្រឹត្យនេះ ដោយផ្អែកលើសមត្ថភាព សញ្ញាបត្រ និងសម្បទាក្នុងការប្រកបវិជ្ជាជីវៈនៃសមាជិកនោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិករដ្ឋាភិបាល» មានន័យដូចម្ដេច ?

សមាជិករដ្ឋាភិបាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឥស្សរជនជាអ្នកកាច់ចង្កូតរដ្ឋ មានរដ្ឋមន្រ្តី, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ។
ឧទាហរណ៍៖ ក្នុងករណីដែលនាយករដ្ឋមន្រ្តីលាចាកតំណែង សមាជិក រដ្ឋាភិបាលឯទៀត ក៏ត្រូវឈប់ពីមុខងារដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកព្រឹទ្ធសភា» មានន័យដូចម្ដេច ?

សមាជិកព្រឹទ្ធសភា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាជិកសភាដែលជ្រើសតាំង ដោយការបោះឆ្នោតអសកល ដូចយ៉ាងសមាជិកនៃក្រុមប្រឹក្សាព្រះរាជអាណាចក្រនៅប្រទេសខ្មែរយើង, សមាជិកព្រឹទ្ធសភានេះត្រូវមានជន្មាយុយ៉ាងតិច ៤០ ឆ្នាំ ឯសមាជិករដ្ឋសភាមានអាយុតែ ២០ឆ្នាំគត់ក៏បានដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកពេញតំណែង» មានន័យដូចម្ដេច ?

សមាជិកពេញតំណែង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាជិកជាអ្នកបំពេញនាទីពេញយស (ផ្ទុយនឹង សមាជិកជំនួយ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកបម្រុង» មានន័យដូចម្ដេច ?

សមាជិកបម្រុង

👉ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា រាល់បុគ្គល ដែលមានចំណេះដឹងផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ និងដែលបានវិនិច្ឆ័យថាគ្រប់គ្រាន់ ដោយគណៈកម្មការរៀបចំការចុះឈ្មោះសម្រាប់បន្ដកម្មសិក្សាវិជ្ជាជីវៈ ឬបំពេញការសិក្សា ដើម្បីក្លាយខ្លួនជាគណនេយ្យករជំនាញ និងឬជាសវនករប្រតិស្រុត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកបណ្ឌិតសភា» មានន័យដូចម្ដេច ?

សមាជិកបណ្ឌិតសភា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាជិកនៃសមាគមអ្នកប្រាជ្ញ ខាងអក្សរសាស្រ្ត, ខាងវិទ្យាសាស្រ្ត និងសិល្បៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកនៃបុគ្គលិកឯកជន» មានន័យដូចម្ដេច ?

សមាជិកនៃបុគ្គលិកឯកជន

👉ថ្នាក់ពាក្យជា គយ
មានន័យថា ជនណាម្នាក់ដែលបម្រើការដាច់ដោយឡែកឱ្យកិច្ចការឯកជនរបស់សមាជិកណាម្នាក់នៃប៉ុស្តិ៍កុងស៊ុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកនៃបុគ្គលិកបម្រើការ» មានន័យដូចម្ដេច ?

សមាជិកនៃបុគ្គលិកបម្រើការ

👉ថ្នាក់ពាក្យជា គយ
មានន័យថា ជនដែលបំពេញការងារ ជាអ្នកបម្រើនៅក្នុងប៉ុស្ដិ៍កុងស៊ុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកនៃបុគ្គលិកកុងស៊ុល» មានន័យដូចម្ដេច ?

សមាជិកនៃបុគ្គលិកកុងស៊ុល

👉ថ្នាក់ពាក្យជា គយ
មានន័យថា បណ្តាមន្រ្តីកុងស៊ុល ក្រៅពីប្រធានកុងស៊ុល និយោជិតកុងស៊ុល និងសមាជិកនៃបុគ្គលិកបម្រើការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកធនភាគី» មានន័យដូចម្ដេច ?

សមាជិកធនភាគី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនដែលអ្នកទំនុកបំរុង ដោយទ្រព្យធនដល់សមាគមណាមួយ តែមិនបានចូលកាន់ការឡើយ ហើយទទួលខុសត្រូវត្រឹមតែឧបហារិតរបស់ខ្លួនប៉ុណ្ណោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកជំនួយ» មានន័យដូចម្ដេច ?

សមាជិកជំនួយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាជិកដែលរើសតាំងឡើង ទុកឱ្យចូលបំពេញមុខការជំនួសសមាជិកពេញទី ក្នុងករណីមានធុរៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកជាប់តម្រូវ» មានន័យដូចម្ដេច ?

សមាជិកជាប់តម្រូវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាជិកដែលត្រូវចូលបំពេញមុខងារដោយខ្លួន កាន់មុខងារជាអ្នកទទួលខុសត្រូវ។
ឧទាហរណ៍៖ នាយក្រុមបុគ្គលិកនីមួយៗ ជាសមាជិកជាប់តម្រូវក្នុងគណៈកម្មការ​រើសឱ្យឡើងយសសក្តិមន្រ្តីអ្នករាជការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកចូលរួម» មានន័យដូចម្ដេច ?

សមាជិកចូលរួម

👉ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា រាល់បុគ្គល ដែលមានលក្ខណសម្បត្តិកម្រិតសាកលវិទ្យាល័យផ្នែកគណនេយ្យ ផ្នែកកិច្ចការជំនួញ ឬផ្នែកហិរញ្ញវត្ថុ ក្នុងកម្រិតបទដ្ឋានដែលបានទទួលស្គាល់ និងអាចទទួលយកបានដោយគណៈកម្មការរៀបចំការចុះឈ្មោះគណនេយ្យករជំនាញ និងសវនករប្រតិស្រុត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកកុងស៊ុល» មានន័យដូចម្ដេច ?

សមាជិកកុងស៊ុល

👉ថ្នាក់ពាក្យជា គយ
មានន័យថា បណ្តាមន្រ្តីកុងស៊ុល-និយោជិតកុងស៊ុល និងសមាជិកនៃបុគ្គលិកបម្រើការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិកកិត្តិយស» មានន័យដូចម្ដេច ?

សមាជិកកិត្តិយស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានៈជាសមាជិក ដែលក្រុមអភិបាលបង្អោនទៅឱ្យឥស្សរជនណាមួយជាទីគោរព ឬដែលបានធ្វើប្រយោជន៍ដល់សមាគម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជិក» មានន័យដូចម្ដេច ?

សមាជិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សមាជិក ឬ សាមាជិក ) អ្នកដែលមានអំណាចត្រូវចូលកាន់ទីប្រជុំបាន; អ្នកចូលរួបរួមក្នុងអង្គការនយោបាយ, ក្នុងសមាគម, ក្នុងគ្រួសារ ។
ឧទាហរណ៍៖ សមាជិកនៃសភាទាំងពីរ, សមាជិករាជរដ្ឋាភិបាល, សមាជិកសមាគម, សមាជិកគ្រួសារ ។ ល ។ ឥត្ថី. សមាជិកា ។

                      អ្នកចូលរួមក្នុងអង្គការនយោបាយ ក្នុងសមាគមនiងក្រុមគ្រួសារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាជ» មានន័យដូចម្ដេច ?

សមាជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សមជ្ជ ឬ សមជ្ជា ) មហាសន្និបាត ឬការប្រជុំនៃមហាជនអ្នកពិភាក្សាអំពីបញ្ហាផ្សេងៗដែលមានផប្រយោជន៍ទួទៅសមាជបានពិភាក្សាបញ្ហានោះអស់កាលដ៏យូរ ។សមាជជាតិ សមាជរបស់ជាតិ។
ឧទាហរណ៍៖ សន្និបាតនៃបុគ្គលទាំងឡាយ ជាអ្នកពិភាក្សារិះរកប្រយោជន៍រួមគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាច័យករ» មានន័យដូចម្ដេច ?

សមាច័យករ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បរិធានជាគ្រឿងទទួលថាមពលអគ្គិសនី ហើយអាចបញ្ចេញទៅជាចរន្តបាន (ព​.សា ធុងអាគុយ)
ឧទាហរណ៍៖ ថាមពលអគ្គិសនីដែលឌីណាម៉ូបង្កើត រត់ចូលទៅក្នុងសមាច័យកររួច ទើបចេញជាចរន្តទៅកាន់ទីផ្សេងៗ ក្នុងរថយន្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាចារ» មានន័យដូចម្ដេច ?

សមាចារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < សំ “ប្រពៃ, ត្រឹមត្រូវ”, ំ > ម + អាចារ “មារយាទ” ) មារយាទល្អ, មារយាទត្រឹមត្រូវ, រៀបរយ; មាន ៣ យ៉ាងគឺ មារយាទរៀបរយខាងកាយ, វាចា, ចិត្ត ហៅ កាយសមាចារ, វចីសមាចារ, មនោសមាចារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាគមឧស្សាហកម្មទេសចរណ៍» មានន័យដូចម្ដេច ?

សមាគមឧស្សាហកម្មទេសចរណ៍

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា នីតិបុគ្គលជាតំណាងឱ្យក្រុមអាជីវកម្មទេសចរណ៍ ដែលមានប្រភេទ និងសកម្មភាពប្រហាក់ប្រហែលគ្នា ហើយបង្កើតឡើងក្នុងគោលបំណងជំរុញ និងការពារផលប្រយោជន៍រួមរបស់ក្រុមខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាគមបរទេស ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស» មានន័យដូចម្ដេច ?

សមាគមបរទេស ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា អង្គការស្របច្បាប់ដែលបង្កើតឡើងនៅក្រៅប្រទេស ក្នុងគោលបំណងធ្វើសកម្មភាព ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដោយមិនទាញយកចំណេញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាគមនេសាទ» មានន័យដូចម្ដេច ?

សមាគមនេសាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាគមដែលពួកអ្នករកស៊ីរបរត្រី តាំងបង្កើតឡើង ដើម្បីការពារផលប្រយោជន៍របស់សមាជិកម្នាក់ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាគមគេហកិច្ច» មានន័យដូចម្ដេច ?

សមាគមគេហកិច្ច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាគមដែលមានតែស្រ្តីជាសមាជិកា និងវត្ថុបំណងអប់រំគ្នា ឱ្យចេះបំពេញមុខនាទីជាស្រី្តមេផ្ទះ តាមសម័យនិយម​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាគមក្នុងស្រុក» មានន័យដូចម្ដេច ?

សមាគមក្នុងស្រុក

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា អង្គការសមាជិកភាព ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់របស់កម្ពុជាដោយរូបវន្តបុគ្គល ឬ/និងនីតិបុគ្គល ក្នុងគោលបំណងធ្វើជាតំណាងនិងការពារផលប្រយោជន៍របស់សមាជិកខ្លួន ដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាគម» មានន័យដូចម្ដេច ?

សមាគម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < សំ “ព្រម”, ំ > ម + អាគម “ការមក” ) ការមកចួបជុំ, ការប្រជុំ; ការរួមគំនិតគ្នា, ដំណើររួបរួមកិច្ចការជាមួយគ្នា ។ ខ្មែរប្រើសំដៅសេចក្ដីថា “ការចូលហ៊ុនគ្នា, ក្រុមហ៊ុន” ក៏បាន : សមាគមជំនួញ ក្រុមចូលហ៊ុនធ្វើជំនួញ ( ហៅ ពាណិជ្ជសមាគម ឬ ពាណិជ្យ– ក៏បាន ) ។ សមាគមញាតិ ការប្រជុំញាតិ ឬការចួបជុំពួកញាតិ ( ហៅ ញាតិសមាគម ក៏បាន ) ។ ថេរសមាគម ( ថេរ៉ៈ– ) ការប្រជុំពួកព្រះថេរៈ, ក្រុមជំនុំសង្ឃ ( ប្រជុំដើម្បីវិនិច្ឆ័យអធិករណ៍ ឬដើម្បីប្រឹក្សាអំពីកិច្ចការរបស់សង្ឃ ) ។ ពុទ្ធិកសមាគម ( ពុត-ធិ-កៈ– ) ការរួបរួមគំនិតគ្នារបស់អ្នកកាន់ពុទ្ធសាសនា ( ដើម្បីទំនុកបម្រុងពុទ្ធសាសនាឲ្យរុងរឿងចម្រុងចម្រើន ) ។ ល ។
                         ការប្រមូលផ្តុំគ្នាដើម្បីជាកម្លាំង អង្គការដែលមនុស្ស ច្រើននាក់ប្រមូលផ្តុំគ្នា ដើម្បីឱ្យសម្រេចបំណង ដោយ ឥតមានចែកផលប្រយោជន៍រវាងសមាជិក ។

ឧទាហរណ៍៖ សមាគមអ្នកនិពន្ធបានបំពេញសកម្មភាព គួរដល់ការកោតសរសើរ។

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា សមាគមក្នុងស្រុក និងសមាគមបរទេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាគតរដ្ឋ» មានន័យដូចម្ដេច ?

សមាគតរដ្ឋ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) រដ្ឋដែលចូលរួមផ្ដុំជាមួយគ្នា គឺរដ្ឋផ្សេងៗគ្នា ដូចយ៉ាងឥណ្ឌូចិនដែលប្រមូលផ្ដុំប្រទេសវៀតណាម ទាំង ៣ ផ្នែក, កម្ពុជា និងលាវ ដាក់ឲ្យនៅក្រោមអំណាចនៃអគ្គទេសាភិបាលបារាំងសែសនៅពេលមុនបានឯករាជ្យជាដើម។
រដ្ឋដែលផ្តុំដែនច្រើនផ្សេងៗគ្នា ដូចយ៉ាងឥណ្ឌូចិន ដែលផ្តុំប្រមូលប្រទេសវៀតណាម កម្ពុជា និងឡាវ ដាក់នៅក្រោមការត្រួតត្រានៃអគ្គទេសាភិបាល នៅពេលមុនបានឯករាជ្យ ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមាគតភាពនៃថវិកា» មានន័យដូចម្ដេច ?

សមាគតភាពនៃថវិកា

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា គ្រប់ប្រភេទចំណូលទាំងអស់ និងគ្រប់មុខសញ្ញាចំណាយទាំងអស់ ត្រូវបង់និងទូទាត់តាមរយៈប្រព័ន្ធគណនីទោលរបស់រតនាគារជាតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមសែម» មានន័យដូចម្ដេច ?

សមសែម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ជ៍្ចម ជ៍ម ឬ ទ្រ្ច់ម ទ្រម អ. ថ. សម់សែម ) ជួសជុល ។
ឧទាហរណ៍៖ សមសែមសាលា ជួសជុលសាលា ( ម. ប្រ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមសួន» មានន័យដូចម្ដេច ?

សមសួន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. សម + ស. ស់្វន អ. ថ. សួន “ភាគ, ចំណែក, ប៉ែក” ) មានភាគដ៏សម, សមតាមភាគ; សមតាមបែប, តាមភាព; ដែលត្រូវតាមខ្នាត ។
ឧទាហរណ៍៖ រូបរាងសមសួន; មានកម្ពស់សមសួន ។ ល ។

                       ដែលមើលទៅមិនទាស់ភ្នែក (តាំងពីឫកពា សម្លៀក បំពាក់)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមសារ» មានន័យដូចម្ដេច ?

សមសារ

មានន័យថា ( ម. ព. លំនាំសមសារ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមសញ្ញា» មានន័យដូចម្ដេច ?

សមសញ្

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ស. ) ការសម្គាល់ថា ស្មើ, ស្មើគ្នា ។ជាសព្ទសន្មតជាឈ្មោះនៃវណ្ណយុត្តមួយយ៉ាង ដោយយកយុគលពិន្ទុ ( : ) នេះមកប្រើជាជំនួសពាក្យ គឺ, គឺថា, ក៏គឺ, ឬក៏គឺ សម្រាប់ប្រើខាង វិវរណៈក្នុងវេយ្យាករណ៍ ខៃជម្រាលពាក្យឬសេចក្ដីពីមួយឲ្យជ្រាលទៅរកមួយ ឲ្យដឹងថា មានអត្ថន័យស្មើគ្នា, ដូចជា ល្ងង់ គឺ មិនចេះ, មិនចេះ គឺ មិនដឹង គឺថា មិនដឹងមិនយល់សោះឡើយ ក៏គឺ ងងឹតសូន្យឈឹងមោឃៈសុទ្ធសាធតែម្ដង ។ ក្នុងវេយ្យាករណ៍អាចយក សមសញ្ញា ប្រើជាល្ងង់ : មិនចេះ : មិនដឹង : មិនដឹងមិនយល់សោះឡើយ : ងងឹតសូន្យឈឹងមោឃៈសុទ្ធសាធតែម្ដង ( ដំឡូងមូល ) ។ ( ប្រើចំពោះតែក្នុងវេយ្យាករណ៍ ឬក្នុងវិធីវិទ្យាសាស្រ្តខ្លះប៉ុណ្ណោះ ) ។ ម. ព. វិវរណៈ, វិវរណីយៈ, សទិសសញ្ញា និង ទ្វន្ទ្វសញ្ញា, គតសញ្ញា, អាគតសញ្ញា ទៀតផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមសក្ដិ» មានន័យដូចម្ដេច ?

សមសក្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ –ស័ក្ដិ អំណាចដ៏សមរម្យ; អំណាចស្មើ; សមបុណ្យ សមអំណាច ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឬ –ស័ក្ដិ អំណាចដ៏សមរម្យ; អំណាចស្មើ; សមបុណ្យ សមអំណាច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមវ័យ» មានន័យដូចម្ដេច ?

សមវ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាយុស្មើគ្នា, ឆ្នាំតំណាលគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមវេទយិត» មានន័យដូចម្ដេច ?

សមវេទយិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រព័ន្ធនៃសព៌ាង្គកាយ ដែលតាំងនៅទីផ្សេងគ្នា តែបើមានការមិនស្រួលត្រង់ទីណា ក៏នឹងប្រទាញទីដទៃឱ្យដូចគ្នាដែរ ដូចជារោគភ្នែក តែចាប់ឈឺខាងម្ខាងហើយ តែងតែរាលទៅដល់ម្ខាងទៀត ដូច្នោះឯង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមវិបាក» មានន័យដូចម្ដេច ?

សមវិបាក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើដែលមានផលស្មើគ្នា ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានវិបាកស្មើគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមវិទ» មានន័យដូចម្ដេច ?

សមវិទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលមានចំណេះស្មើគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមវិជ្ជា» មានន័យដូចម្ដេច ?

សមវិជ្ជា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ –វិទ្យា ចំណេះស្មើគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមវាយ»មានន័យដូចម្ដេច ?

សមវាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សេចក្ដីព្រមព្រៀងជាមួយ; ការប្រជុំ; ការជួបជុំ; ការរួបរួមជាមួយ; ពួក, ក្រុម ។ សមវាយត្ថនិបាត ( សៈម៉ៈវា-យុ័ត-ថៈ– ) និបាតសព្ទប្រាប់សេចក្ដី ឬមានសេចក្ដីថា “ជាមួយ, ជាមួយនឹង…, មួយអន្លើដោយ…, ព្រមដោយ…, ព្រមទាំង…” ( ព. វ. )
ឧទាហរណ៍៖ ទៅជាមួយគ្នា, មកជាមួយនឹងខ្ញុំ, ព្រមទាំងកូន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមរវិជយិន» មានន័យដូចម្ដេច ?

សមរវិជយិន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការច្បាំងឈ្នះសឹក, ការឈ្នះសង្រ្គាម ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមរមុទ្ធា» មានន័យដូចម្ដេច ?

សមរមុទ្ធា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កងទ័ពមុខ, ទ័ពស្រួច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមរភូមិជ័យ» មានន័យដូចម្ដេច ?

សមរភូមិជ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីចម្បាំងមានជ័យ, ទីដែលបោះទ័ពច្បាំងឈ្នះបច្ចាមិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមរភូមិ» មានន័យដូចម្ដេច ?

សមរភូមិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាមប្រយុទ្ធ ទីដែលគូសត្រូវប្រហារគ្នា ឬទីប្រយុទ្ធ ។
ទីបោះទ័ព, ទីចម្បាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមរ» មានន័យដូចម្ដេច ?

សមរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សង្រ្គាម, ទ័ព ។ សមរកម្ម ការច្បាំងគ្នា ។ សមរប្រកាសន៍ ការប្រកាសសង្រ្គាម ។ សមរភូមិ ( –ភូម ) ទីបោះទ័ព, ទីចម្បាំង ។ សមរភូមិជ័យ ( សៈម៉-ភូម-ជៃ ) ទីចម្បាំងមានជ័យ, ទីដែលបោះទ័ពច្បាំងឈ្នះបច្ចាមិត្ត ។ សមរមុទ្ធា ( –មុត-ធា ) កងទ័ពមុខ, ទ័ពស្រួច ។ សមរវិជយិន ( –វិ-ជៈយិន ) ការច្បាំងឈ្នះសឹក, ការឈ្នះសង្រ្គាម ។ ល។
( សំ. ស្មរ, ស្មរណ ) ការរឭក, ការចងចាំ, ដំណើរនឹកឃើញមិនចេះភ្លេច; សេចក្ដីស្រឡាញ់អស់ពីចិត្ត ។ គុណសព្ទ ជាទីស្រឡាញ់ជាប់ចិត្ត; ដែលស៊ូស្លាប់ស៊ូរស់ជាមួយ ( ប្រើក្នុងពាក្យកាព្យចំពោះតែទៅលើស្ត្រី ) : សមរថ្លៃ, សមរមិត្រ, ដួងសមរ, កែវសមរ, មាសសមរ ។ ល ។ ( ព. កា. ) : ហៃកែវសមរមិត្រ ចូរកុំគិតពីក្ដីក្រ ព្រោះយើងប្រព្រឹត្តល្អ តំណសុខមុខតែមាន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជាទីស្រឡាញ់ជាប់ចិត្ត; ដែលស៊ូស្លាប់ស៊ូរស់ជាមួយ ( ប្រើក្នុងពាក្យកាព្យចំពោះតែទៅលើស្ត្រី ) : សមរថ្លៃ, សមរមិត្រ, ដួងសមរ, កែវសមរ, មាសសមរ ។ ល ។ ( ព. កា. ) : ហៃកែវសមរមិត្រ ចូរកុំគិតពីក្ដីក្រ ព្រោះយើងប្រព្រឹត្តល្អ តំណសុខមុខតែមាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមមូល្យភាព» មានន័យដូចម្ដេច ?

សមមូល្យភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពមានតម្លៃស្មើគ្នា វត្ថុតម្លៃស្មើគ្នា​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមមូល្យ» មានន័យដូចម្ដេច ?

សមមូល្យ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានតម្លៃស្មើគ្នា ដែលមានផ្ទៃរាបប៉ុនគ្នា តែរាងមិនដូចគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមមូលឧស្ម័នកាបូនិក» មានន័យដូចម្ដេច ?

សមមូលឧស្ម័នកាបូនិក

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា រង្វាស់ផលគុណគិតជាតោននៃឧស្ម័នផ្ទះកញ្ចក់ណាមួយនឹងសក្ដានុពលកម្ដៅសកលនៃឧស្ម័នផ្ទះកញ្ចក់នោះ ។ រង្វាស់នេះប្រើប្រាស់ប្រៀបធៀបការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នានា ដោយផ្អែកលើសក្ដានុពលកម្ដៅសកល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមមូលអេឡិចត្រូគីមី» មានន័យដូចម្ដេច ?

សមមូលអេឡិចត្រូគីមី

👉ថ្នាក់ពាក្យជា គីមី
មានន័យថា មាសសារធាតុដែលបង្កើតឡើង ឬប្រើប្រាស់ក្នុង ពេលអេឡិចត្រូលីសលំហូរចរន្ដអគ្គិសនីស្មើនឹងមួយឯកតានៃបន្ទុកដែលអាចជា 1គូឡុំ ឬ 1ផារ៉ាដេ (96.487 + 1.6 គូឡុំ ) នៃបន្ទុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមមូលអគ្គិសនី» មានន័យដូចម្ដេច ?

សមមូលអគ្គិសនី

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ក្នុងការវិភាគចំលងអគិ្គសនីមាត្រនៃសូលុយស្យុង អេឡិចត្រូលីតប្រភពចរន្ដក្រិតតាមខ្នាតអ្វីខាងក្រៅដោយប្រៀបធៀបទៅនឹងចរន្ដឆ្លងកាត់តាមសំណាកដែលត្រូវបានវិភាគ។
ឧទាហរណ៍៖ ក្រិតលើស្ពានជញ្ជីញ Wheatstone ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមមិត្ត» មានន័យដូចម្ដេច ?

សមមិត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គូកនធ្វើការ រៀនសូត្រជាមួយគ្នា តែមិនបានស្និទ្ធស្នាលដូចជាកល្យាណមិត្តឡើយ។
ឧទាហរណ៍៖ មនុស្សម្នាក់ៗតែងមានសមមិត្តច្រើនជាងកល្យាណមិត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមមាត់» មានន័យដូចម្ដេច ?

សមមាត់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គួរដល់មាត់, គួរស្ដីនិយាយ, គួរហើបមាត់ថា ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា គួរដល់មាត់, គួរស្ដីនិយាយ, គួរហើបមាត់ថា
ឧទាហរណ៍៖ មិនសមមាត់នឹងនិយាយទៅរក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមមាឌ» មានន័យដូចម្ដេច ?

សមមាឌ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ល្មមដល់មាឌ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្មមដល់មាឌ ។
ឧទាហរណ៍៖ ខ្លាំងមិនសមមាឌ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមភិហារភាព» មានន័យដូចម្ដេច ?

សមភិហារភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព ឬដំណើររបស់ការដដែលៗ, ផ្ទួនៗ, ច្រំដែល ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមភិហារកិច្ច» មានន័យដូចម្ដេច ?

សមភិហារកិច្ច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ –ក្រឹត្យ កិច្ចការដែលត្រូវធ្វើដដែលៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមភិហារ» មានន័យដូចម្ដេច ?

សមភិហារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដំណើរផ្ទួន, ច្រំដែល; ការធ្វើអ្វីឬការនិយាយផ្ទួនៗដដែលៗ ។ សមភិហារកិច្ច ឬ –ក្រឹត្យ ( –ហារៈ– ) កិច្ចការដែលត្រូវធ្វើដដែលៗ ។ សមភិហារភាព ( –ហារៈ–) ភាពឬដំណើររបស់ការដដែលៗ, ផ្ទួនៗ, ច្រំដែល ។ ល ។
ដំណើរផ្ទួន ច្រំដែល ការធ្វើអ្វី ឬការនិយាយផ្ទួនដដែលៗ ។
ឧទាហរណ៍៖ សមភិហារក្នុងសំដី ជាហេតុនាំឱ្យគូសន្ទនាធុញទ្រាន់លែងចង់ស្តាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមភាព» មានន័យដូចម្ដេច ?

សមភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សម + ភាវ ) ភាពស្មើគ្នា, ដំណើរស្មើមុខគ្នា, មាន ៤ យ៉ាងគឺ ១-កិច្ចសមភាព ( កិច-ចៈ– ) ភាពស្មើគ្នាដោយកិច្ច គឺដំណើរមានកិច្ចការឬមុខការរបរស្មើគ្នា; ២- អានុភាវសមភាព (–ភាវៈ–) ភាពស្មើគ្នាដោយអានុភាព គឺការមានអំណាចស្មើគ្នា; ៣-សីលសមភាព ( សីល៉ៈ– ) ភាពស្មើគ្នាដោយសីល គឺដំណើរកាន់សីលឬមានមារយាទល្អស្មើគ្នា; ៤-ទិដ្ឋិសមភាព ភាពស្មើគ្នាដោយទិដ្ឋិ គឺដំណើរមានប្រាជ្ញាយល់ការពិតស្មើគ្នា។
ភាពប៉ុនគ្នា ដំណើរស្មើមុខគ្នា ។
ឧទាហរណ៍៖ តាមគោលការណ៍មនុស្សម្នាក់ៗ ត្រូវមានសមភាពក្នុងផ្លូវច្បាប់ តែតាមកិច្ចប្រតិបត្តិវិញ តែងមានលើសខ្វះគ្នាជាដរាប។

👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ទម្រង់ឯកភាពតែមួយលើគោលនយោបាយ និងនីតិវិធីលទ្ធកម្មសាធារណៈ ដោយបង្កើតឱ្យមានភាពស្មើគ្នាសម្រាប់ការប្រកួតប្រជែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមព្រមត់» មានន័យដូចម្ដេច ?

សមព្រមត់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សមគំនិតបិទបាំងទោសគ្នា, ចូលគំនិតមត់គ្នាដោយបទទុច្ចរិតណាមួយ
ឧទាហរណ៍៖ សមព្រមត់លាក់ទោសគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមប្បមាណ» មានន័យដូចម្ដេច ?

សមប្បមាណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរអ្វីៗ ដែលរៀបត្រូវទំនង ត្រូវខ្នាត ស៊ីគ្នា ដូចជាភួងផ្កាដែលជាងក្រងរំលេចល្អ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមបំណង» មានន័យដូចម្ដេច ?

សមបំណង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បានកបដូចចិត្ត; ដែលត្រូវចួនត្រូវទំនង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បានកបដូចចិត្ត; ដែលត្រូវចួនត្រូវទំនង
ឧទាហរណ៍៖ រកស៊ីសមប្រកប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមបើ» មានន័យដូចម្ដេច ?

សមបើ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា គួរបើ ។
ឧទាហរណ៍៖ មិនសមបើដល់ម្ល៉ឹងសោះ! ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមបុណ្យ» មានន័យដូចម្ដេច ?

សមបុណ្យ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគួរដល់បុណ្យ, ដែលល្មមនឹងបុណ្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមបី» មានន័យដូចម្ដេច ?

សមបី

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា គួរបី, គួរគប្បី ។
ឧទាហរណ៍៖ សមបីអ្វីនឹងដល់ម្ល៉ឹង!

                    មិនសមបីនឹងទៅជាយ៉ាងហ្នឹងសោះ! ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមន្ធការ» មានន័យដូចម្ដេច ?

សមន្ធការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < សំ “ខ្លាំង, ណាស់;…” + អន្ធ “ខ្វាក់” + ការ “អ្នកធ្វើ; ដែលធ្វើ” ) ភាពឬសភាពដែលធ្វើឲ្យងងឹតសូន្យដូចជាខ្វាក់, ដំណើរងងឹតសូន្យឈឹង
ឧទាហរណ៍៖ នៅក្នុងសមន្ធការ ។ ( ព. កា. ) : សមន្ធការ ជាអន្ធពាល ប្រដូចនឹងខ្វាក់ ងងឹតសូន្យសុង វិងស៊ុងទើសទាក់ លុះតែមានអ្នក- នាំផ្លូវទើបកើត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមន្តរាជ» មានន័យដូចម្ដេច ?

សមន្តរាជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាបាទ បរិចាកនៃស្តេចត្រាញ់ ដែលជាប់ជំពាក់ដោយកាតព្វកិច្ច និងសេចក្តីគោរព។ តាមប្រវត្តិសាស្រ្តឱ្យដឹងថា សមន្តរាជ ជាប់ជំពាក់នឹងសក្តិភូមិ ដោយបានទទួលដីស្រែចម្ការពីសក្តិភូមិ ដូច្នេះត្រូវស្មោះត្រង់ស្លាប់រស់ផងគ្នា ហើយត្រូវប្រគល់ខ្លួនចូលបម្រើផ្ទាល់ គឺធ្វើជាទាហាន ជាទីប្រឹក្សា និងបង់សួយសារអាកររៀងរាល់ឆ្នាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមន្តនិយម» មានន័យដូចម្ដេច ?

សមន្តនិយម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របបគ្រប់គ្រង ដែលអ្នកកាន់អំណាចមិនទទួល ឱ្យមានការប្រឆាំងតាមគន្លងច្បាប់ គឺប្រមូលមនុស្សដោយបង្ខំចិត្ត ឱ្យចូលរួមគ្នាបម្រើរដ្ឋ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមន្តជន» មានន័យដូចម្ដេច ?

សមន្តជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សណាម្នាក់ធៀបទៅនឹងមនុស្សផងគ្នាមនុស្សទាំង​ឡាយ ធៀបទៅនឹងមនុស្សណាម្នាក់។
ឧទាហរណ៍៖ មនុស្សរាល់រូប ត្រូវស្រលាញ់ និងទំនុកបម្រុងដល់សមន្តជន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមនាម» មានន័យដូចម្ដេច ?

សមនាម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ សមាននាម ឈ្មោះត្រូវគ្នា; អ្នកដែលមានឈ្មោះត្រូវគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមធម៌» មានន័យដូចម្ដេច ?

សមធម៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីយុត្តិធម៌តាមធម្មជាតិ (ផ្ទុយនឹងយុត្តិធម៌តាមគន្លងច្បាប់) សេចក្តីយុត្តិធម៌ស្មើភាគគ្នា ។
ឧទាហរណ៍៖ សមធម៌ ជាគុណជាតិដែលមាតាបិតា ត្រូវផ្សាយគ្រប់កូនរបស់ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមទិន» មានន័យដូចម្ដេច ?

សមទិន

👉ថ្នាក់ពាក្យជា វាចាវិលាស
មានន័យថា អ្វីៗដែលគេធ្វើហូរហែរៀងរាល់ថ្ងៃ កុំឱ្យលស់ខាន ។
ឧទាហរណ៍៖ សៀវភៅបេឡាត្រូវតែចុះចាសមទិនដរាប ទើបមិនភាន់ច្រឡំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមទណ្ឌ» មានន័យដូចម្ដេច ?

សមទណ្ឌ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាជ្ញា, ពិន័យដែលសមនឹងទោសខុស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមថៈ» មានន័យដូចម្ដេច ?

សមថៈ

មានន័យថា ( ម. ព. សមថ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមថ» មានន័យដូចម្ដេច ?

សមថ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សមថ; សំ. ឝមថ ) សេចក្ដីស្ងប់នៃចិត្ត, សេចក្ដីស្ងប់អារម្មណ៍រសេមរសាម, សមាធិធម៌ ។ សមថកម្មដ្ឋាន កម្មដ្ឋានសម្រាប់ធ្វើចិត្តឲ្យស្ងប់ស្ងាត់ ឲ្យឃ្លាតចាកពួកនីវរណធម៌ ( ហៅ សមថធម៌ ក៏បាន ) ។ សមថភាវនា ការចម្រើនឬការរំពឹងសមថធម៌ ។ សមថយានិក អ្នកមានសមថធម៌ជាយាន, ជាគ្រឿងដឹកនាំចិត្ត; យោគី; បើស្ត្រីជា សមថយានិកា ( យោគិនី ) ។ សមថវិបស្សនា សមថៈនិងវិបស្សនា ( ព. ពុ. ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមត្ថ–» មានន័យដូចម្ដេច ?

សមត្ថ–

មានន័យថា មើលក្នុងពាក្យ សមត្ថ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមត្ថភាពផ្នែករដ្ឋបាល» មានន័យដូចម្ដេច ?

សមត្ថភាពផ្នែករដ្ឋបាល

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា លទ្ធភាពក្នុងការគ្រប់គ្រងចាត់ចែង និងអនុវត្តមុខងារ ធនធានប្រកបដោយសមធម៌ មានតម្លាភាព មានគណនេយ្យភាព និងមានប្រសិទ្ធភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមត្ថភាពផ្ទុកកាបូន» មានន័យដូចម្ដេច ?

សមត្ថភាពផ្ទុកកាបូន

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បិរមាណនៃសក្ដានុពលកាបូនដែលបានបង្ខាំងទុកក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃឈើក្រោមលក្ខខណ្ឌបរិស្ថានធម្មតា និងរបបរំខានបែបធម្មជាតិ (បន្ទុះភ្នំភ្លើ់ង ទឹកជំនន់… ) ប៉ុន្តែមិនរាប់បញ្ចូលការរំខានពីមនុស្សឡើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមត្ថភាពបន្សុំា» មានន័យដូចម្ដេច ?

សមត្ថភាពបន្សុំា

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា លទ្ធភាពរបស់ប្រព័ន្ធ ( អេកូឡូស៊ី សង្គម….. ) ស្ថាប័ន មនុស្ស និងសារពាង្គកាយនានា ដើម្បីសម្របទៅនឹងការខូចខាតទាក់ទងនឹងការប្រែប្រួលអាកាសធាតុដែលអាចកើតមានឡើង និងទាញយកផលប្រយោជន៍ពីកាលានុវត្តភាព ឬឆ្លើយតបទៅផលវិបាកនានា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមត្ថភាពដោះស្រាយបញ្ហា/ សមត្ថភាពឆ្លើយតប» មានន័យដូចម្ដេច ?

សមត្ថភាពដោះស្រាយបញ្ហា/ សមត្ថភាពឆ្លើយតប

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា លទ្ធភាពរបស់មនុស្ស ស្ថាប័ន និងប្រព័ន្ធនានាដែលប្រើប្រាស់ជំនាញធនធាន និងកាលានុវត្តភាពដែលមានស្រាប់ដើម្បីដោះស្រាយ គ្រប់គ្រង និងជម្នះបញ្ហាអវិជ្ជមាននានានៅក្នុងរយៈពេលពីខ្លៅទៅមធ្យម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមត្ថភាពដេញថ្លៃ» មានន័យដូចម្ដេច ?

សមត្ថភាពដេញថ្លៃ

👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ការវាស់ស្ទង់នូវសមត្ថភាពហិរញ្ញវត្ថុរបស់អ្នកដេញថ្លៃ ក្នុងការឆ្លើយតបតាមតម្រូវការនៃការប្រើប្រាស់ទុនអតិបរមា សម្រាប់សាងសង់ ឬផ្គត់ផ្គង់រយៈពេល ៣ ខែដំបូង នៃការអនុវត្តកិច្ចសន្យា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមត្ថភាពកាត់បន្ថយ» មានន័យដូចម្ដេច ?

សមត្ថភាពកាត់បន្ថយ

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា លទ្ធិភាពរបស់ប្រទេសមួយក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយសកម្មភាពមនុស្ស ឬក្នុងការបង្កើនអាងស្រូប កាបូនធម្មជាតិ ។ លទ្ធភាពសំដៅលើបំនិ​ន សមត្ថភាព ភាពសមស្រប និងភាពស្ទាត់ជំនាញដែលប្រទេសមួយបានទទួល និងផ្អែកលើបច្ចេកវិទ្យា ស្ថាប័ន ធនធាន ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងព័័ត៌មាន។ សមត្ថភាពកាត់បន្ថយ គឺជាមូលដ្ឋានគ្រឹះនៃមាគ៌ាអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមត្ថភាព» មានន័យដូចម្ដេច ?

សមត្ថភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃបុគ្គលដែលអាចធ្វើបាន។
ឧទាហរណ៍៖ យន្តការីម្នាក់នឹងកែជួសជុលគ្រប់មុខក្នុងគ្រឿងយន្តមិនបានទេ ជាងធ្វើម៉ាស៊ីន មានសមត្ថភាពត្រឹមតែគ្រឿងម៉ាស៊ីន ឯជាងកែគ្រឿងភ្លើង ក៏មានសមត្ថភាពត្រឹមតែកែខាងភ្លើងដែរ។

                      ភាពនៃសេចក្ដីអាចហាន, សេចក្ដីមោះមុត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមត្ថបុរស» មានន័យដូចម្ដេច ?

សមត្ថបុរស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុរសអាចហាន, មនុស្សហ៊ាន, មនុស្សមុត; អ្នកធ្វើការកើត, មនុស្សបានការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមត្ថចិត្ត» មានន័យដូចម្ដេច ?

សមត្ថចិត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្តហ៊ាន, ចិត្តមុត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមត្ថគុណ» មានន័យដូចម្ដេច ?

សមត្ថគុណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុណនៃសេចក្ដីអាចហាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមត្ថកិច្ចភូតគាមអនាម័យ» មានន័យដូចម្ដេច ?

សមត្ថកិច្ចភូតគាមអនាម័យ

👉ថ្នាក់ពាក្យជា គយ
មានន័យថា អង្គភាពទទួលបន្ទុកការងារត្រួតពិនិត្យភូតគាមអនាម័យ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ តាំងពីថ្នាក់កណ្តាលរហូតដល់ទីស្នាក់ការត្រួតពិនិត្យភូតគាមអនាម័យនានា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមត្ថកាល» មានន័យដូចម្ដេច ?

សមត្ថកាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វេលាដែលខ្លួននៅប្រឹងប្រែងបាន, វេលាដែលធ្វើការកើតនៅឡើយ ( វេលាកំពុងពេញកម្លាំង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមត្ថកម្ម ឬសមត្ថកិច្ច» មានន័យដូចម្ដេច ?

សមត្ថកម្ម ឬសមត្ថកិច្ច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិទ្ធិដែលជំនុំជម្រះរឿងហេតុមួយបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមត្ថ» មានន័យដូចម្ដេច ?

សមត្ថ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីអាច, ការអាចហាន, ការហ៊ាន; ដំណើរធ្វើកើត ។ សមត្ថកាល វេលាដែលខ្លួននៅប្រឹងប្រែងបាន, វេលាដែលធ្វើការកើតនៅឡើយ ( វេលាកំពុងពេញកម្លាំង ) ។ សមត្ថគុណ គុណនៃសេចក្ដីអាចហាន ។ សមត្ថចិត្ត ចិត្តហ៊ាន, ចិត្តមុត ។ សមត្ថបុរស បុរសអាចហាន, មនុស្សហ៊ាន, មនុស្សមុត; អ្នកធ្វើការកើត, មនុស្សបានការ ។ សមត្ថភាព ភាពនៃសេចក្ដីអាចហាន, សេចក្ដីមោះមុត។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. សមថ៌ ) ដែលអាច, ដែលអាចហាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមត្តការ» មានន័យដូចម្ដេច ?

សមត្តការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការពង្រាបដីឱ្យស្មើ ការរៀបចំមនុស្សឱ្យមានទ្រព្យ សម្បត្តិ និងការរស់នៅស្មើមុខគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមត្ត» មានន័យដូចម្ដេច ?

សមត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលយារស្តត; អ្វីៗដែលយារស្តត ។
ឧទាហរណ៍៖ អណ្ឌៈសម្តត ( ព. ព. ) ។ សរសេរជា សំតត ក៏បាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលយារស្តត; អ្វីៗដែលយារស្តត ។
ឧទាហរណ៍៖ អណ្ឌៈសម្តត ( ព. ព. ) ។ សរសេរជា សំតត ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមតែ» មានន័យដូចម្ដេច ?

សមតែ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា គួរតែ, ល្មមតែ ។
ឧទាហរណ៍៖ សមតែនឹងឲ្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមតេជះ» មានន័យដូចម្ដេច ?

សមតេជះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តេជះ, អំណាច ស្មើគ្នា; អ្នកដែលមានអំណាចស្មើគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមតុល្យឥណបតី» មានន័យដូចម្ដេច ?

សមតុល្យឥណបតី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមតុល្យដែលផ្នែកឥណទានលើសខាងជំពាក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមតុល្យជាប់បំណុល» មានន័យដូចម្ដេច ?

សមតុល្យជាប់បំណុល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមតុល្យផ្នែកខាងជំពាក់លើសខាងឥណទាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមតុល្យ» មានន័យដូចម្ដេច ?

សមតុល្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាក់សល់ពីចំនួនដែលត្រូវបើក ឬបង់ ទំនិញលក់ចុះថ្លៃ ដោយមកពីអន់សាច់ ឬខាតទុន។ ផ្នែកគណនីចុះខាងនៅសល់ ឬនៅជំពាក់។

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ចំនួនលម្អៀងនៃឥណទាន អតប ប្រចាំឆ្នាំប្រតិទិន និងឥណទាន អតប ក្នុងលិខិតប្រកាស។ អតប ក្នុងន័យនេះសំដៅដល់អាករលើតម្លៃបន្ថែម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សមតាកម្ម» មានន័យដូចម្ដេច ?

សមតាកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដាក់ ឬធ្វើឱ្យមានសមតា។