Posted on Leave a comment

តើពាក្យ «សខិលភាសិនី» មានន័យដូចម្ដេច ?

សខិលភាសិនី

មានន័យថា ( ម. ព. សខិលភាស ឬ –សម្ភាស )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សខិលភាសា សខិលភាសិនី» មានន័យដូចម្ដេច ?

សខិលភាសា សខិលភាសិនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សម្ដីដែលនាំឲ្យបានជាសំឡាញ់ ដែលនាំឲ្យកើតមិត្តភាព; សម្ដីឱបអរសាទរ មនុស្សគួរប្រើសខិលសម្ភាសាទៅវិញទៅមករកគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សខិលភាសា» មានន័យដូចម្ដេច ?

សខិលភាសា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សម្ដីដែលនាំឲ្យបានជាសំឡាញ់ ដែលនាំឲ្យកើតមិត្តភាព; សម្ដីឱបអរសាទរ
ឧទាហរណ៍៖ មនុស្សគួរប្រើសខិលសម្ភាសាទៅវិញទៅមករកគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សខិលភាស» មានន័យដូចម្ដេច ?

សខិលភាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលពោលពាក្យសុភាពឱបអរសាទរ ( ប្រើជា សខិលភាសី ឬ –សម្ភាសី ក៏បាន; បើស្ត្រីជា សខិលភាសិនី ឬ –សម្ភាសិនី )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលមានវាចានាំឲ្យបានជាសំឡាញ់, នាំឲ្យកើតមិត្តភាព; ដែលមានសម្ដីឱបអរសាទរ ។
ឧទាហរណ៍៖ មនុស្សសខិលភាស ឬ សខិលសម្ភ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្លាត» មានន័យដូចម្ដេច ?

សក្លាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ប្រើជា ស័កហ្លាត អ. ថ. ស័ក-កៈ ហ្លាត; ឥណ្ឌា Sakalet ) សំពត់កម្ពល គឺសំពត់ធ្វើដោយរោមសត្វ មានសាច់ក្រាស់ជិត ប្រើធន់បានយូរ មានច្រើនបែប ។
ឧទាហរណ៍៖ អាវសក្លាតខ្មៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្យ–» មានន័យដូចម្ដេច ?

សក្យ–

មានន័យថា ( ម. ព. សក្យ ឬ សាក្យ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្យ​សីហៈ ឬ សាក្យ​សិង្ហ» មានន័យដូចម្ដេច ?

សក្យ​សីហៈ ឬ សាក្យ​សិង្ហ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ប្រ.) សីហៈ ឬ​សិង្ហ​របស់​ពួក​សាក្យ (ព្រះ​សក្យ​មុនី) ។ ព. កា. ថា
ឧទាហរណ៍៖ ព្រះ​សក្យ​មុនី ទ្រង់​ចេញ​ពី​សក្យ​រដ្ឋ ទ្រង់​បួស​តាម​បែប​បទ ជា​បន្ទាត់​នៃ​ពុទ្ធា ។ ដែល​បាន​ត្រាស់​មុន​ៗ មាន​បុណ្យ​គុណ​ដូច​ៗ​គ្នា ទ្រង់​កាន់​ធម៌​ចរិយា ត្រាតែ​បាន​ជា​ព្រះ​ពុទ្ធ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្យ​រាជ ឬ សាក្យ– (–រាច)» មានន័យដូចម្ដេច ?

សក្យ​រាជ ឬ សាក្យ– (–រាច)

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្ដេច​របស់​ពួក​សាក្យ, ពួក​ស្ដេច​សាក្យ (ពួក​ព្រះ​ញាតិ​វង្ស​របស់​ព្រះ​សក្យ​មុនី) សក្យ​វង្ស ឬ សាក្យ– វង្ស​របស់​សាក្យ ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​ឋានន្តរ​សមណ​ស័ក្ដិ​ទី​រាជា​គណៈ​សម្រាប់​ទោ ។
ឧទាហរណ៍៖​ ព្រះ​សាក្យ​វង្ស (ធៀប​នឹង​ឋានន្តរ​មន្រ្តី​ខាង​អាណាចក្រ​ទី ឧកញ៉ា​ស្រី​ធម្មាធិរាជ… សេនាបតី​ក្រសួង​វាំង​សម្រាប់​ទោ ដែល​សម័យ​សព្វ​ថ្ងៃ​នេះ តាំង​ជា​ទី​អនុរដ្ឋ​លេខាធិការ​នៃ​ក្រសួង​វាំង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្យ​រដ្ឋ» មានន័យដូចម្ដេច ?

សក្យ​រដ្ឋ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែន​សក្យៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្យ​មុនី ឬ សាក្យ–» មានន័យដូចម្ដេច ?

សក្យ​មុនី ឬ សាក្យ–

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ប្រាជ្ញ​របស់​ពួក​សាក្យ (ព្រះ​សមណ​គោតម​បរម​គ្រូ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្យ​បុត្តិយ៍ ឬ សាក្យ​បុត្រិយ៍ (–បុត)» មានន័យដូចម្ដេច ?

សក្យ​បុត្តិយ៍ ឬ សាក្យ​បុត្រិយ៍ (–បុត)

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បព្វជិត​ជា​កូន​ចៅ​ឬ​ជា​ពួជ​វង្ស​នៃ​ព្រះ​ពុទ្ធ​ជា​បុត្រ​របស់​សាក្យ (បព្វជិត​ពុទ្ធិក) ។
ឧទាហរណ៍៖ ពួក​សក្យ​បុត្តិយ៍, សមណ​សក្យ​បុត្តិយ៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្យ​ត្រកូល ឬ សាក្យ–» មានន័យដូចម្ដេច ?

សក្យ​ត្រកូល ឬ សាក្យ–

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រកូល​សាក្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្យ​ជនបទ, –រដ្ឋ ឬ សាក្យ –» មានន័យដូចម្ដេច ?

សក្យ​ជនបទ, –រដ្ឋ ឬ សាក្យ —

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនបទ​ ឬ​ដែន​របស់​ពួក​សាក្យ “ក្នុង​សម័យ​ពី​ដើម​រៀង​មក​ដល់​ពុទ្ធ​កាល មាន​ក្រុង កបិល​វត្ថុ ឬ កបិល​ព័ស្តុ ជា​រាជធានី; សម័យ​ឥឡូវ​នេះ ដែន​នោះ​ប្រែ​ឈ្មោះ​ជា នេប៉ាល Nepal, រាជ​ធានី​ឈ្មោះ កដ្ឋមណ្ឌូ Katthamandu កដ្ឋមណ្ឌូ; នេប៉ាល” ប្រែ​ថា “ប្រទេស​រក្សា​នូវ​ទម្លាប់​ល្អ​របស់​ខ្លួន​មិន​ឲ្យ​បាត់”; កដ្ឋមណ្ឌូ បំប្លែង​ចេញ​ពី​ពាក្យ កដ្ឋមណ្ឌប ប្រែ​ថា “ក្រុង​មាន​សុទ្ធ​តែ​ផ្ទះ​ឈើ” ដ្បិត​ក្រុង​នេះ​កាល​ដែល​គេ​ចាប់​ផ្តើម​សាង​ជា​ដំបូង គេ​សង់​សុទ្ធ​តែ​ផ្ទះ​ឈើ​ខ្លឹម​ដែល​មាន​សាច់​ធន់​ជាប់​បាន​យូរ… ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្យសីហៈ ឬ សាក្យសិង្ហ» មានន័យដូចម្ដេច ?

សក្យសីហៈ ឬ សាក្យសិង្ហ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ. ) សីហៈ ឬ សិង្ហរបស់ពួកសាក្យ ( ព្រះសក្យមុនី ) ។ (ម.ព. សក្យ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្យវង្ស» មានន័យដូចម្ដេច ?

សក្យវង្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ សាក្យ– វង្សរបស់សាក្យ ។ ខ្មែរប្រើពាក្យនេះជាឋានន្ដរសមណស័ក្ដិទីរាជាគណៈសម្រាប់ទោ : ព្រះសាក្យវង្ស ( ធៀបនឹងឋានន្តរមន្ត្រីខាងអាណាចក្រទីឲកញ៉ាស្រីធម្មាធិរាជ… សេនាបតីក្រសួងវាំងសម្រាប់ទោ ដែលសម័យសព្វថ្ងៃនេះ តាំងជាទីអនុរដ្ឋលេខាធិការនៃក្រសួងវាំង ) ។ (ម.ព. សក្យ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្យរាជ» មានន័យដូចម្ដេច ?

សក្យរាជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ សាក្យ–ស្ដេចរបស់ពួកសាក្យ, ពួកស្ដេចសាក្យ ( ពួកព្រះញាតិវង្សរបស់ព្រះសក្យមុនី ) ។ (ម.ព. សក្យ បន្ថែម) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្យរដ្ឋ» មានន័យដូចម្ដេច ?

សក្យរដ្ឋ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែនសក្យៈ ។ (ម.ព. សក្យ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្យមុនី» មានន័យដូចម្ដេច ?

សក្យមុនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ សាក្យ– អ្នកប្រាជ្ញរបស់ពួកសាក្យ ( ព្រះសមណគោតមបរមគ្រូ ) ។ (ម.ព. សក្យ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្យបុត្តិយ៍» មានន័យដូចម្ដេច ?

សក្យបុត្តិយ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ សាក្យបុត្រិយ៍ បព្វជិតជាកូនចៅឬជាពូជវង្សនៃព្រះពុទ្ធជាបុត្ររបស់សាក្យ (បព្វជិតពុទ្ធិក) : ពួកសក្យបុត្តិយ៍, សមណសក្យបុត្តិយ៍ ។ (ម.ព. សក្យ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្យត្រកូល» មានន័យដូចម្ដេច ?

សក្យត្រកូល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ សាក្យ– ត្រកូលសាក្យ ។ (ម.ព. សក្យ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្យជនបទ» មានន័យដូចម្ដេច ?

សក្យជនបទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា –រដ្ឋ ឬ សាក្យ– ជនបទ ឬដែនរបស់ពួកសាក្យ “ក្នុងសម័យពីដើមរៀងមកដល់ពុទ្ធកាល មានក្រុង កបិលវត្ថុ ឬ កបិលព័ស្ដុ ជារាជធានី; សម័យឥឡូវនេះ ដែននោះប្រែឈ្មោះជា នេប៉ាល Népal, រាជធានីឈ្មោះ កដ្ឋមណ្ឌូ Katthamandū កដ្ឋមណ្ឌូ; នេប៉ាល ប្រែថា “ប្រទេសរក្សានូវទម្លាប់ល្អរបស់ខ្លួនមិនឲ្យបាត់”; កដ្ឋមណ្ឌូ បំប្លែងចេញពីពាក្យ កដ្ឋមណ្ឌប ប្រែថា “ក្រុងមានសុទ្ធតែផ្ទះឈើ” ដ្បិតក្រុងនេះកាលដែលគេចាប់ផ្ដើមសាងជាដំបូង គេសង់សុទ្ធតែផ្ទះឈើខ្លឹមដែលមានសាច់ធន់ជាប់បានយូរ…។ (ម.ព. សក្យ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្យ» មានន័យដូចម្ដេច ?

សក្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សក្ក ឬប្រើជា សក្យ ក៏មាន; សំ. ឝាក្យ ) ជនពួកមួយនៅក្នុងដែនសក្កៈ( ជាប់គ្នានឹងប្រទេសឥណ្ឌាភាគខាងកើត, ជិតភ្នំហិមពាន្ត ឬហិមាល័យ ) គឺពួកជនជាពូជវង្សនៃព្រះសក្យមុនីសម្ពុទ្ធ ។
ឧទាហរណ៍៖ ​ពួកសក្យ, ជាតិសាក្យ ( សម័យសព្វថ្ងៃនេះហៅ នេប៉ាល៉េស៍ “អ្នកប្រទេសនេប៉ាល់” ) ។

                      ព. ទ. បុ. រឹងដូចសាក្យ ឬ រឹងមើលតែសាក្យ រឹងត្អឹងដោយប្រកាន់ជាតិ ប្រកាន់ត្រកូលដូចជាជនពួកសាក្យ ។ សក្យជនបទ, –រដ្ឋ ឬ សាក្យ– ជនបទឬដែនរបស់ពួកសាក្យ “ក្នុងសម័យពីដើមរៀងមកដល់ពុទ្ធកាល មានក្រុង កបិលវត្ថុ ឬ កបិលព័ស្ដុ ជារាជធានី; សម័យឥឡូវនេះ ដែននោះប្រែឈ្មោះជា នេប៉ាល Népal, រាជធានីឈ្មោះ កដ្ឋមណ្ឌូ Katthamandū កដ្ឋមណ្ឌូ; នេប៉ាល ប្រែថា “ប្រទេសរក្សានូវទម្លាប់ល្អរបស់ខ្លួនមិនឲ្យបាត់”; កដ្ឋមណ្ឌូ បំប្លែងចេញពីពាក្យ កដ្ឋមណ្ឌប ប្រែថា “ក្រុងមានសុទ្ធតែផ្ទះឈើ” ដ្បិតក្រុងនេះកាលដែលគេចាប់ផ្ដើមសាងជាដំបូង គេសង់សុទ្ធតែផ្ទះឈើខ្លឹមដែលមានសាច់ធន់ជាប់បានយូរ…។ សក្យត្រកូល ឬ សាក្យ– ត្រកូលសាក្យ ។ សក្យបុត្តិយ៍ ឬ សាក្យបុត្រិយ៍( –បុត ) បព្វជិតជាកូនចៅឬជាពូជវង្សនៃព្រះពុទ្ធជាបុត្ររបស់សាក្យ (បព្វជិតពុទ្ធិក) : ពួកសក្យបុត្តិយ៍, សមណសក្យបុត្តិយ៍ ។ សក្យមុនី ឬ សាក្យ– អ្នកប្រាជ្ញរបស់ពួកសាក្យ ( ព្រះសមណគោតមបរមគ្រូ ) ។ សក្យរដ្ឋ ដែនសក្យៈ ។ សក្យរាជ ឬ សាក្យ– ( –រាច ) ស្ដេចរបស់ពួកសាក្យ, ពួកស្ដេចសាក្យ ( ពួកព្រះញាតិវង្សរបស់ព្រះសក្យមុនី ) សក្យវង្ស ឬ សាក្យ– វង្សរបស់សាក្យ ។ខ្មែរប្រើពាក្យនេះជាឋានន្ដរសមណស័ក្ដិទីរាជាគណៈសម្រាប់ទោ : ព្រះសាក្យវង្ស( ធៀបនឹងឋានន្តរមន្ត្រីខាងអាណាចក្រទីឲកញ៉ាស្រីធម្មាធិរាជ… សេនាបតីក្រសួងវាំងសម្រាប់ទោ ដែលសម័យសព្វថ្ងៃនេះ តាំងជាទីអនុរដ្ឋលេខាធិការនៃក្រសួងវាំង ) ។ សក្យសីហៈ ឬ សាក្យសិង្ហ ( ព. ប្រ. ) សីហៈ ឬ សិង្ហរបស់ពួកសាក្យ ( ព្រះសក្យមុនី ) ។ ព. កា. ថា
ឧទាហរណ៍៖ ព្រះសក្យមុនី ទ្រង់ចេញពីសក្យរដ្ឋ ទ្រង់បួសតាមបែបបទ ជាបន្ទាត់នៃពុទ្ធា ។ ដែលបានត្រាស់មុនៗ មានបុណ្យគុណដូចៗគ្នា ទ្រង់កាន់ធម៌ចរិយា ត្រាតែបានជាព្រះពុទ្ធ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្តិសិទ្ធិភាព» មានន័យដូចម្ដេច ?

សក្តិសិទ្ធិភាព

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា រង្វាស់ដើម្បីឲ្យដឹងថាកម្លាំងរំភាយរស្មីមួយដែលចេញពីយន្តការបង្កដោយសកម្មភាពមនុស្ស ឬធម្មជាតិ មានប្រសិទ្ធភាពបែបណាក្នុងការធ្វើឲ្យមានការប្រែប្រួលលំនឹងសីតុណ្ហភាពផ្ទៃមធ្យមពិភពលោក ធៀបនឹងសមមូលកម្លាំងរំភាយរស្មី ចេញពីឧស្ម័នកាបូនិក​។ តាមការកំណត់ កំណើនឧស្ម័នកាបូនិកមួយឯកតាមានសក្ដិសិទ្ធិភាពមួយ ។ វិសមរូបសក្តិសិទ្ធិភាពអាកាសធាតុ អាចបណ្ដោលមកពីការកែសម្រួលកម្លាំងដែលបានប្រើខុសពីកម្លាំងផ្សេងទៀត ។
ការប្រព្រឹត្តទៅ ឬការបំពេញការងារដែលខិតខំប្រឹងប្រែងតិចតួចតែទទួលបានលទ្ធោលគាប់ប្រសើរ។
ឧទាហរណ៍៖ សក្តិសិទ្ធភាពនៃបច្ចេកវិទ្យាកើតឡើងនៅពេលដែលការកើនឡើងនៃបរិមាណផលិតផលមិនត្រូវការវត្ថុធាតុដើមបន្ថែមទៀតដើម្បីផលិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្តិសិទ្ធិ» មានន័យដូចម្ដេច ?

សក្តិសិទ្ធិ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មានប្រសិទ្ធភាព ដែលមានអំណាច ឬដែលឱ្យសម្រេចប្រយោជន៍បាន ដែលពូកែ ឆាប់ឆុតដូចយ៉ាងវត្ថុសក្តិសិទ្ធិ ឱសថសក្តិសិទ្ធិ ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្តិភូមិនិយម» មានន័យដូចម្ដេច ?

សក្តិភូមិនិយម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អធ្យាស្រ័យមនុស្សខ្លះ ដែលធ្លាប់បានប្រយោជន៍ពីសក្តិភូមិ ហើយនៅតែបាក់ចិត្តនឹងរបបនេះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្តិភូមិ» មានន័យដូចម្ដេច ?

សក្តិភូមិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សារព័ននៃច្បាប់ និងទំនៀម ដែលទុកជាបញ្ញត្តិខាងនយោបាយ និងសង្គមមនុស្សពីសម័យព្រេងនាយ នៅប្រទេសនានា ក្នុងលោកមានប្រទេសបារាំងជាដើម ទំនៀមទម្លាប់ និងច្បាប់ក្នុងយុគកណ្តាល។ តាមប្រវត្តិសាស្រ្តជំនាន់ សក្តិភូមិនេះ មហាក្សត្រឥតមានអំណាចត្រួតត្រាផ្ទាល់លើប្រជារាស្រ្តទេ ការគ្រប់គ្រងនៅលើស្តេចត្រាញ់ទាំងអស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្តិកម្ម» មានន័យដូចម្ដេច ?

សក្តិកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើក្នុងគណិតសាស្រ្ត សម្រាប់គុណតួឯងជាច្រើនដង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្តិ» មានន័យដូចម្ដេច ?

សក្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឥស្សរិយាភរណៈប៉ាក់ដោយខ្សែសយមាស ប្រាក់សម្រាប់ដាក់ភ្ជាប់នឹងអាវរបស់មន្រ្តី ជាគ្រឿងសម្គាល់ឱ្យដឹងថា ជានាហ្មឺនជាន់ខ្ពស់ ឬបន្ទាប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្តានុភូត» មានន័យដូចម្ដេច ?

សក្តានុភូត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលបញ្ចេញផលតែក្នុងកាលមានកំណត់ កម្លាំង ឥទ្ធានុភាពដែលអាចយកប្រើប្រាស់បានគ្រប់កាលវេលា

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបញ្ចេញផលតែក្នុងកាលមានកំណត់ កម្លាំង ឥទ្ធានុភាពដែលអាចយកប្រើប្រាស់បានគ្រប់កាលវេលា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្តានុភូត» មានន័យដូចម្ដេច ?

សក្តានុភូត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលបញ្ចេញផលតែក្នុងកាលមានកំណត់ កម្លាំង ឥទ្ធានុភាពដែលអាចយកប្រើប្រាស់បានគ្រប់កាលវេលា។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបញ្ចេញផលតែក្នុងកាលមានកំណត់ កម្លាំង ឥទ្ធានុភាពដែលអាចយកប្រើប្រាស់បានគ្រប់កាលវេលា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្តានុភាព» មានន័យដូចម្ដេច ?

សក្តានុភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពដែលមានអានុភាពតែខ្លួនមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្ដានុពលកាត់បន្ថយ» មានន័យដូចម្ដេច ?

សក្ដានុពលកាត់បន្ថយ

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បរិមាណឧស្ម័នដែលនឹងអាចកាត់បន្ថយបានរហូតដល់ពេលណាមួយ តែមិនទាន់កើតមានឡើងនៅឡើយទេ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្ដានុពលកម្ដៅសកល» មានន័យដូចម្ដេច ?

សក្ដានុពលកម្ដៅសកល

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា សន្ទស្សន៍មួយ (ផ្នែកលើលក្ខណៈរំភាយរស្មីនៃ ឧស្ម័នផ្ទះកញ្ចក់ដែលលាយចូលសព្វគ្នាល្អ) ប្រើប្រាស់ដើម្បីវាស់វែងអំណាចរំភាយរស្មីនៃម៉ាសឧស្ម័នផ្ទះកញ្ចក់មួយឯកតាដែលលាយចូលគ្នាសព្វល្អក្នុងបរិយាកាសបច្ចុប្បន្នក្នុងរយៈពេលកំណត់ធៀបនឹងឧស្ម័នកាបូនិក និងជាឥទ្ធិពលបញ្ចូលគ្នាក្នុងពេលខុសៗគ្នានៃឧស្ម័នទាំងនេះក្នុងបរិយាកាស និងប្រសិទ្ធភាពធៀបក្នុងការស្រូបយករំភាយរស្មីក្រហមអាំងហ្វ្រាកម្ដៅដែលភាយចេញ ។ ពិធីសារក្យូតូ បានផ្អែកលើសក្ដានុពលកម្ដៅសកលនៃការបញ្ចេញឧស្ម័នក្នុងរយៈពេល១០០ឆ្នាំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្ដា» មានន័យដូចម្ដេច ?

សក្ដា

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ឝក្ដ ) ដែលអាច, អង់អាច, ដែលមានអំណាច, ក្លាហាន; មានកម្លាំង; មានព្យាយាមរឹងប៉ឹង; ពូកែ, ខ្លាំងពូកែ; ជំនាញ; ដែលប៉ិនធន់ទ្រាំ ។ ប្រើជា ន. ក៏បាន
ឧទាហរណ៍៖ មានសក្ដា, ដោយសក្ដា ។ សក្ដាតេជ ឬ –តេជះ ( –ដែច ឬ –ដេជះ ) តេជះដ៏អង់អាច, ដ៏ក្លាហាន ។ សក្ដានុភាព ( សំ. សក្ដ + អានុភាវ ) អានុភាពដ៏អង់អាច,… ។ ព. កា. ថា : សក្ដាខ្ពង់ខ្ពស់ ប៉ុន្តែគ្មានយស ពុំស្មើប្រជា ដែលគេគ្មានស័ក្ដិ គេមានមេត្តា សទ្ធាជ្រះថ្លា ទេព្ដាស្រឡាញ់ ។ កាព្យច្បាប់ រាជនេតិ នៃព្រះរាជសម្ភារថា : ស័ក្ដិពុំស្មើយស អ្នកមានរបស់ ពុំស្មើសក្ដា សូវបង់ធនធាន កុំខុសអាជ្ញា សូវមានរោគា កុំឲ្យមើលងាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្ខីភាព» មានន័យដូចម្ដេច ?

សក្ខីភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា  ការសំដែងឱ្យឃើញច្បាស់ ដោយកាយ ឬវាចា ​ចម្លើយរបស់សាក្សីម្នាក់ ឬច្រើននាក់ ការបញ្ចេញឱ្យឃើញច្បាស់ ភស្តុតាង កសិណសាក្សី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្ខី» មានន័យដូចម្ដេច ?

សក្ខី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សាក្សិន៑ ) សាក្សី ( ស្ម, បន្ទាល់ )។ សក្ខីភាព ដំណើរជាសាក្សី។ សក្ខីភូត ដែលជាសាក្សី។ ស្ត្រីជា សក្ខីភូតា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្ខរា» មានន័យដូចម្ដេច ?

សក្ខរា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝករា ) ក្រួស; ស្ករក្រាម ឬស្ករតាំងស៊ិន ។ សក្ខរាបាន ឬ សក្ខរបាន ទឹកដែលលាយដោយស្ករក្រាម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្កៈ» មានន័យដូចម្ដេច ?

សក្កៈ

មានន័យថា ( ម. ព. សក្ក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្ការៈ» មានន័យដូចម្ដេច ?

សក្ការៈ

មានន័យថា ( ម. ព. សក្ការ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្ការសម្មាន» មានន័យដូចម្ដេច ?

សក្ការសម្មាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សក្ការៈនិងសេចក្ដីរាប់អាន, សក្ការៈនិងសេចក្ដីគួរសម ។
ឧទាហរណ៍៖ ធ្វើសក្ការសម្មាន ។

                      ព. កា. ថា : សក្ការសម្មាន នាំឲ្យបានគ្នាជាមិត្រ នរណាបានប្រព្រឹត្ត ពិតជានឹងមានមិត្រច្រើន ។ ចងមិត្រដោយការឲ្យ ឲ្យញយៗមិត្រក៏កើន ក្ដីសុខក្ដីចម្រើន តែងមានច្រើនព្រោះការឲ្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្ការភាព» មានន័យដូចម្ដេច ?

សក្ការភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អញ្ជលកម្ម នមស្ការ ការបង្អោនកាយ វាចា និងចិត្តគោរពចំពោះរតនវត្ថ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្ការ» មានន័យដូចម្ដេច ?

សក្ការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សក្ការ; សំ. សត្ការ ) ការធ្វើគោរព, សេចក្ដីគោរព, ការធ្វើបដិសណ្ឋារៈដោយគោរព; តង្វាយ, ជំនូន, គ្រឿងបូជា ។
ឧទាហរណ៍៖ ធ្វើសក្ការៈ, មានគ្រឿងសក្ការៈ ។

                     ( បា. សក្ការ; សំ. សត្ការ ) ការធ្វើគោរព, សេចក្ដីគោរព, ការធ្វើបដិសណ្ឋារៈដោយគោរព; តង្វាយ, ជំនូន, គ្រឿងបូជា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្ករជាតិ» មានន័យដូចម្ដេច ?

សក្ករជាតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិផ្អែមនៃស្ករ ឈ្មោះស្ករត្នោត និងស្ករអំពៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្កដភាសា» មានន័យដូចម្ដេច ?

សក្កដភាសា

មានន័យថា ( បា. ) ភាសាសំស្រ្កឹត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក្ក» មានន័យដូចម្ដេច ?

សក្ក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សក្ក; សំ. ឝក្យ ) ពួកសាក្យៈ សាក្យរាជ; ព្រះសក្យមុនីគោតម។ ( សំ. ឝក្រ ) ព្រះឥន្ទ្រ ។ សក្កជនបទ ឬ សក្ករដ្ឋ ជនបទឬខេត្តដែនរបស់ពួកសាក្យៈ, ដែនជាជាតិភូមិរបស់ព្រះសក្យមុនីសម្ពុទ្ធ ។ សក្កទេវរាជ ព្រះឥន្រ្ទាធិរាជ។ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក់ឡក់» មានន័យដូចម្ដេច ?

សក់ឡក់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរឡិករឡក់, ខ្ជីខ្ជា, ពាយងាយ, ច្រឡោងខាម ។
ឧទាហរណ៍៖ សម្ដីសក់ឡក់, មនុស្សសក់ឡក់, កិរិយាសក់ឡក់ ។ ព. កា. ថា : ដូចពួកពាលសក់ឡក់** ចិត្តអាក្រក់ធ្វើលីកលាន យល់ធម៌ដំបូន្មាន ចិត្តពុំចូលពុំចង់ស្ដាប់ ។ **ពាក្យ “សក់ឡក់” ត្រូវបានកែតម្រូវពីពាក្យដើម “សកឡក់” ដោយអនុលោមតាមមេពាក្យនៃនិយមន័យនេះ។

                       សាស្ដ្រាច្បាប់វិធូរបណ្ឌិត ។ ពាក្យកាព្យធៀបថា ។

ឧទាហរណ៍៖ ​ មនុស្សសក់ឡក់ មារយាទអាក្រក់ ប្រាសចាកអៀនខ្មាស គន់ឯឫកពា ខ្ជីខ្ជាផ្ដេសផ្ដាស ច្រឡេសច្រឡាស ច្រឡោងខាមក្រៃ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរឡិករឡក់, ខ្ជីខ្ជា, ពាយងាយ, ច្រឡោងខាម ។
ឧទាហរណ៍៖ ​សម្ដីសក់ឡក់, មនុស្សសក់ឡក់, កិរិយាសក់ឡក់ ។ ព. កា. ថា : ដូចពួកពាលសក់ឡក់** ចិត្តអាក្រក់ធ្វើលីកលាន យល់ធម៌ដំបូន្មាន ចិត្តពុំចូលពុំចង់ស្ដាប់ ។ **ពាក្យ “សក់ឡក់” ត្រូវបានកែតម្រូវពីពាក្យដើម “សកឡក់” ដោយអនុលោមតាមមេពាក្យនៃនិយមន័យនេះ។

                       សាស្ដ្រាច្បាប់វិធូរបណ្ឌិត ។ ពាក្យកាព្យធៀបថា ។
ឧទាហរណ៍៖ មនុស្សសក់ឡក់ មារយាទអាក្រក់ ប្រាសចាកអៀនខ្មាស គន់ឯឫកពា ខ្ជីខ្ជាផ្ដេសផ្ដាស ច្រឡេសច្រឡាស ច្រឡោងខាមក្រៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក់ស្វាយ» មានន័យដូចម្ដេច ?

សក់ស្វាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោមវែងៗដុះជាកញ្ចុំពីលើប្រជុំស្មាសេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក់ស្កូវល្បាយអាចម៍ខ្លា» មានន័យដូចម្ដេច ?

សក់ស្កូវល្បាយអាចម៍ខ្

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សក់ដែលមានស្កូវច្រើនឬចម្រុះស្មើគ្នានឹងសក់ខ្មៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក់ស្កូវល្បាយ» មានន័យដូចម្ដេច ?

សក់ស្កូវល្បាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សក់ដែលមានស្កូវលាយចម្រុះ ប៉ុន្តែតិចជាងសក់ខ្មៅ ។ សក់ស្កូវល្បាយអាចម៍ខ្លា សក់ដែលមានស្កូវច្រើនឬចម្រុះស្មើគ្នានឹងសក់ខ្មៅ ។ គោល្បាយ គោដែលកើតអំពីមេគោធម្មតា ប៉ុន្តែបាជាគោខ្មែរ (ពូជគោព្រៃ), មានរូបរាងស្រដៀងនឹងគោខ្មែរ (សម័យឥឡូវមិនសូវមាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក់សេះ, អណ្តូងប្រាំង» មានន័យដូចម្ដេច ?

សក់សេះ, អណ្តូងប្រាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សជាវល្លិតោងឈើធំៗ គេនាំពីប្រទេសឥណ្ឌា មកដាំក្នុងប្រទេសក្តៅសកលលោក ជាពិសេស​ ដាំលើរបងដែកក្នុងសួនជាលំអ ដោយផ្កាពណ៌ក្រហមល្អ។ ត្រួយខ្ចីៗ អាចធ្វើបន្លែបរិភោគបាន។ គ្រាប់ជាថ្នាំព្រូន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក់សេះ» មានន័យដូចម្ដេច ?

សក់សេះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ. ) ឈ្មោះប្រទាលមួយប្រភេទ ( ពួកទាល់, ពួកធ្មៅ ) មានផ្កាចេញជាសរសៃល្អិតៗ វែងៗ បែកសាងញ៉ាង ( ស្រដៀងនឹងសក់សេះ ), មើមប្រើធ្វើជាម្សៅសម្រាប់ធ្វើនំបាន ។

                        មោះស្មៅមួយប្រភេទផ្កាបែកចេញជាសរសៃល្អិតៗវែងៗរីកសាងញ៉ាង ( ស្រដៀងនឹងសក់សេះ ) ។

ឧទាហរណ៍៖ ស្មៅសក់សេះ ( អ្នកស្រុកខ្លះហៅ ស្មៅសាងញ៉ាង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក់ក័ន្ដ» មានន័យដូចម្ដេច ?

សក់ក័ន្ដ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការកាត់សក់ ។ សៀមសរសេរជា ឝកក័ន្ដ ( សុក-កាន់), ឝក ( សុក ) “សក់” ជាពាក្យខ្មែរ + ក័ន្ដ < បា. កន្ត, សំ. កាន្ត “កាត់” = កាត់សក់ សំដៅសេចក្ដីថា “កាត់ជុក ឬកាត់កំប៉ោយ”; លុះចំណេរតមកប្រើក្លាយជា សុក័ន្ត ឬ សុកាន្ត “កាត់ដោយប្រពៃ” ជួនប្រើជា សោក័ន្ត ឬ សោកាន្ត ក៏មាន, សំដៅសេចក្ដីថា “ការកាត់ជុក ឬការកាត់កំប៉ោយ” ដែរ, ហៅថា កេសាក័ន្ដ ក៏មាន, ហៅចំពោះតែការកាត់ជុក ព្រះរាជកុមារឬព្រះរាជកុមារី ក្នុងព្រះរាជពិធី, ពាក្យធម្មតាហៅកោរជុក, រាប់ជាការមង្គលមួយប្រភេទ សម្រាប់ប្រទេសខ្មែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក់កាន្ត» មានន័យដូចម្ដេច ?

សក់កាន្ត

មានន័យថា ( ម. ព. សក់ក័ន្ដ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក់កន្ទុយ» មានន័យដូចម្ដេច ?

សក់កន្ទុយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរសៃឬរោមវែងៗ មានសណ្ឋានដូចសរសៃសក់, ដែលដុះនៅចុងដងកន្ទុយនៃសត្វចតុប្បាទប្រភេទខ្លះដូច គោ, ក្របី, សេះនិងចាមរីជាដើម
ឧទាហរណ៍៖ សក់កន្ទុយគោ ( ម. ព. វាលៈ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សក់» មានន័យដូចម្ដេច ?

សក់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការៈមួយប្រភេទ ជាសរសៃល្អិតៗដុះលើក្បាលមនុស្សឬលើក្បាលសត្វពួកខ្លះ : កាត់សក់ សិតសក់ បួងសក់ កោរសក់ សក់សេះ។ សក់ក រោមរឹងសរសៃថ្លោសៗ ដុះលើដងកសេះ ( ទីទៃពីសក់ក្បាលនិងសក់ស្វាយរបស់វា ) ។ សក់កណ្ដាញ់ សក់ដែលក្រញាញ់ចាក់ស្រែះ ជាប់បេះមិនចេញដូចគេព្រលាំងជ័រ ។ សក់ក្រញាញ់ សក់រួញរេញមិនរាប ។ សក់គោលិទ្ធ ( ព. ប្រ. ) សក់បាក់ក្រាបរាបលើសាច់ក្បាលវៀចប៉ាន់ប៉ែវដោយអន្លើ ។ សក់ពោត ( ព. ប្រ. ) សរសៃល្អិតៗ ទន់ល្មៃដែលកើតមាននៅខាងចុងផ្លែពោត មានសណ្ឋានស្រដៀងនឹងសរសៃសក់ ។ សក់ព្រៃ សក់កំណើតដែលដុះលើក្បាលកូនខ្ចីតាំងពីនៅក្នុងផ្ទៃមាតាមក : មង្គលកោរសក់ព្រៃ។ សក់រួញអង្គាដី ( ព. ប្រ. ) សក់ស្លូតដែលរួញរមួលខ្ពស់ខ្លះទាបខ្លះ ។ សក់ស្លូត ( ព. ប្រ. ) សក់មិនរួញមិនក្រញាញ់ មិនរបះរបើង។ ល ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះកេសា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកុណាគមវិទ្យា» មានន័យដូចម្ដេច ?

សកុណាគមវិទ្

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា  ការមើលភេទស្រុកទេ តាមបក្សីយំ ឬហើរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកុណាគមវិទូ» មានន័យដូចម្ដេច ?

សកុណាគមវិទូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកមើលភេទស្រុកទេស តាមបក្សីយំ ឬប្រចៀវហើរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកុណណ្ឌ» មានន័យដូចម្ដេច ?

សកុណណ្

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < សកុណ “បក្សី” + អណ្ឌ “ស៊ុត”; សំ. ឝកុន + អណ្ឌ > ឝកុនាណ្ឌ ) ពងសត្វស្លាប, ស៊ុតបក្សី ( ព. ខ្ព. ឬ ព. កា. ) ។
ឧទាហរណ៍៖ ព្រះពុទ្ធត្រាស់ថា រាជបុត្រា ព្រះនាមពោធី ពុំមានបុត្រសោះ ព្រោះកម្មអំពី ជាតិមុនដែលស៊ី សកុណណ្ឌនាកោះ ។ (រឿងព្រះអង្គម្ចាស់ពោធិរាជ ព្រះរាជបុត្រព្រះបាទពិម្ពិសារ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកុណជាតិ» មានន័យដូចម្ដេច ?

សកុណជាតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝកុន– ) ជាតិបក្សី, បក្សីទួទៅ ។
ឧទាហរណ៍៖ ហ្វូងសកុណជាតិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកាយនិរុត្តិ» មានន័យដូចម្ដេច ?

សកាយនិរុត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. –និរុក្តិ ) និរុត្តិរបស់ខ្លួន និរុត្តិរៀងខ្លួន គឺភាសាសម្ដីរបស់មនុស្សរាល់ជាតិក្នុងសកលលោក ដែលមានសូរសព្ទផ្សេងគ្នា ថាអ្វី ហៅអ្វីផ្សេងៗពីគ្នា; ទោះបីសម្ដីនោះជាសំស្រ្តឹត ឬជាបាលីដែលមានអត្ថន័យត្រូវគ្នាតែមួយ ក៏អានឮសូរសព្ទផ្សេងគ្នាខ្លះៗដែរ ដូចជាបាលីថា បញ្ច ( ប្រាំ ) នេះ ជនជាតិខ្លះអានថា បុ័ញ-ចៈ ខ្លះថា បុ័ន-ចៈ ខ្លះថា បុ័ញ-ចឺៈ ខ្លះថា ប៉េញ-សៈ ខ្លះថា ប៉ោញ-ចៀៈ ខ្លះថា ប៉ោង-ចៀៈ; យ៉ាងនេះហៅថា សកាយនិរុត្តិ ឬ សកនិរុត្តិ ក៏បាន ព្រោះអានតាមដំណើរអណ្ដាតដែលរលាស់ថាកើតរៀងរាល់ខ្លួននៃជនជាតិនីមួយៗក្នុងសកលលោក ។ ក្នុងវិនយបិដកខុទ្ទកវត្ថុក្ខន្ធក មានចែងថា ព្រះសក្យមុនីសម្ពុទ្ធទ្រង់អនុញ្ញាតថា ឲ្យភិក្ខុទាំងឡាយអានបាលីពុទ្ធវចនៈតាមសកាយនិរុត្តិចុះ ( ព្រោះព្រះអង្គជ្រាបច្បាស់ថា នឹងបង្គាប់ឬដាក់កម្រិត ឬក៏បង្ខំពួកភិក្ខុ ដែលមានជាតិផ្សេងៗគ្នារាល់ប្រទេសឲ្យអានបាលីពុទ្ធវចនៈថាឲ្យមានសំឡេងត្រូវគ្នាតែបែបមួយពុំកើតឡើយ ដ្បិតមានការកម្រើកអណ្ដាតរលាស់ថាចេញវចីភេទឮផ្សេងគ្នា តាមធម្មតារបស់មនុស្សរាល់ជាតិក្នងលោកទាំងមូល )។ ម. ព. និរុត្តិ ទៀតផង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកាយទិដ្ឋិ» មានន័យដូចម្ដេច ?

សកាយទិដ្ឋិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ទិដ្ឋិដែលប្រកាន់ថាបញ្ចក្ខន្ធជារបស់ផងខ្លួន
ឧទាហរណ៍៖ សកាយទិដ្ឋិនេះ ជាសំយោជនធម៌ថ្នាក់ទាប សោតាបន្នបុគ្គលលះ ទិដ្ឋិនេះបាន ឥតមានការប្រែប្រួលឡើយ ( ព. ពុ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកអំពៅ» មានន័យដូចម្ដេច ?

សកអំពៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ. ) សសរឈើដែលចាំងជាជ្រុងៗ ( ស្រដៀងនឹងដើមអំពៅដែលលួសសកសំបកហើយ ), សសរមិនលុបជ្រុង ។
ឧទាហរណ៍៖ សសរសកអំពៅ ។ ( ម. ព. សសរ ទៀតផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកវាទ៍» មានន័យដូចម្ដេច ?

សកវាទ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សកវាទ “វាទៈ របស់ខ្លួន, ពំនោលខាងខ្លួន”; សំ. ស្វក + វាទ )សម្ដីខាងចំណែកខ្លួន ( ម. ព. សកវាទី ផង ) ។ ខ្មែរប្រើពាក្យ សកវាទ៍ នេះជាឈ្មោះបទចម្រៀងឆ្លើយឆ្លងមានចេញពាក្យផ្ដើមថា សៈ កៈ វ៉ា ជាដរាប, សម្រាប់ច្រៀងក្នុងព្រះរាជពិធីចុះផែនៅថ្ងៃ ១៤, ១៥ កើតនិងថ្ងៃ ១ រោច ខែកត្ដិក ក្នុងវេលាយប់
ឧទាហរណ៍៖ ច្រៀងសកវាទ៍, បទសកវាទ៍ ( សរសេរជា សកវាទិ៍ ក៏បាន, អ. ថ. សៈកៈវ៉ា ដែរ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកវាទី» មានន័យដូចម្ដេច ?

សកវាទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្វកវាទិន៑ ) អ្នកពោលពាក្យខាងចំណែកខ្លួនឯង គឺអ្នកចោទសួរ, អ្នកដណ្ដឹង; បើស្ត្រីជា សកវាទិនី; ជាគូគ្នានឹង បរវាទី បរវាទិនី អ្នកពោលពាក្យខាងចំណែកអ្នកដទៃ គឺអ្នកឆ្លើយដោះ អ្នកដោះស្រាយ; អ្នកឆ្លើយទាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកវាទិ៍» មានន័យដូចម្ដេច ?

សកវាទិ៍

មានន័យថា ( មើលក្នុងពាក្យ សកវាទ៍ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកវាទិនី» មានន័យដូចម្ដេច ?

សកវាទិនី

មានន័យថា ( ម. ព. សកវាទី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកលលោក» មានន័យដូចម្ដេច ?

សកលលោក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វលោកដែលរស់នៅលើផែនដី មនុស្ស សត្វ សិលាជាតិ ឬរុក្ខជាតិដែលមាននៅលើផែនដី មនុស្សលើផែនដីទាំងមូល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកលភាពនៃថវិកា» មានន័យដូចម្ដេច ?

សកលភាពនៃថវិកា

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា គ្រប់ប្រភេទចំណូលទាំងអស់ អាចប្រើប្រាស់សម្រាប់រាល់មុខចំណាយដោយគ្មានលក្ខខណ្ឌ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកលនិយម» មានន័យដូចម្ដេច ?

សកលនិយម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មតិនៃជនដែលប្រកាន់ថា ទទួលស្តាប់តែអំណាចគ្រប់គ្រង ដែលចេញមកពីការស្រុះស្រួលរបស់មនុស្សក្នុងសកលលោក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកល» មានន័យដូចម្ដេច ?

សកល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ឝកល; បា. សកល ) ដែលទួទៅ; ទាំងអស់, ទាំងមូល, ទាំងគ្រប់ ។
ឧទាហរណ៍៖ ចំណេះសាកល ចំណេះដែលទួទៅក្នុងលោក ។

                       ទាំងសកល ឬ ទាំងសាកល ពេញទួទៅទាំងអស់ ។ បែបសកល បែបឬបែបបទដែលប្រើត្រូវគ្នាក្នុងលោកទាំងមូល ។ ភ្លេងសាកល ភ្លេងដែលមានលំនាំត្រូវគ្នាក្នុងលោកទាំងមូល ។ របស់សាកល របស់ដែលមានទួទៅក្នុងលោកទាំងមូល ។ ល្បែងសាកល ល្បែងដែលមានបែបត្រូវគ្នាក្នុងលោកទាំងមូល; ស្រែកប្រកាសជាសាកល ។ ល ។ បើរួមជាបទសមាសរៀងពីខាងដើមសព្ទដទៃ អ. ថ. សៈ ឬ សា-កៈល៉ៈ, ដូចជា សកលគ្រាម ស្រុកទាំងមូល, ពេញទាំងស្រុក, អស់ទាំងស្រុក ។ សកលជនបទ ជនបទទាំងមូល ។ សកលជម្ពូទ្វីប ជម្ពូទ្វីបទាំងមូល, ពេញទាំងជម្ពូទ្វីប ។ សកលទិន ថ្ងៃទាំងមូល, ពេញមួយថ្ងៃ ។ សកលទ្វីប ទ្វីបទាំងអស់, គ្រប់ទ្វីប ។ សកលលោក ឬ សាកល– លោកទាំងមូល, ពេញទាំងលោក ។ សាកលវិជ្ជា ឬ –វិទ្យា វិជ្ជាសាកល។ល។

តើពាក្យ «សករាជ ឬស័ក» មានន័យដូចម្ដេច ?

សករាជ ឬស័ក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឆ្នាំដែលគេចារឹកនៅរូបិយវត្ថុ ឬមេដាយទុក ជាគ្រឿងសម្គាល់នៃកាលបរិច្ឆេទ (ម.ព. ស័ក) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សករាជ» មានន័យដូចម្ដេច ?

សករាជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝក “កាល, សម័យ, យុគ;… “រាជន៑ ឬ រាជ “ស្ដេច” ) ការរាប់ថ្ងៃខែឆ្នាំឬការរាប់ត្រឹមតែឆ្នាំ តាមកាលកំណត់ដែលតាំងទុកពីមុន**រៀងមក ដោយមានបុគ្គលអស្ចារ្យឬដោយមានហេតុអស្ចារ្យណាមួយដែលពួកជនានុជនអ្នកគោរពត្រូវកត់ត្រាទុកមិនឲ្យបាត់, ត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើម បង្កើនមួយលេខរៀងរាល់ឆ្នាំ ( ម. ព. ពុទ្ធសករាជ ផង ) ។ ពាក្យថា សករាជ ( ឬ ស័ក ) នេះកើតឡើងអំពីជនមួយពួក ហៅថាពួក តាត៌ នៅក្នុងតំបន់មួយខាងទិសពាយ័ព្យប្រទេសឥណ្ឌា, កាលពុទ្ធសករាជ ៦២១ ឆ្នាំ, ជនពួកនេះបានលុកលុយចូលមកវាតអំណាចក្នុងប្រទេសឥណ្ឌា ប៉ែកខាងលិច បានតាំងក្សត្រិយ៍ជាតិរបស់ខ្លួនមានព្រះនាមថា សកៈ( ឝក ) ឬ សាលិវាហនៈ ( ឝាលិវាហន ) ក៏តាំងការរាប់ឆ្នាំតាំងពីមួយរៀងមក, ហៅរបៀបការរាប់ឆ្នាំនោះជា ស័ក ( ឝក ) ឬ សករាជ ( ឝក– ), ដែលចំណេរតមក ហៅថា មហាសករាជ ជាប់មានមកក្នុងប្រទេសយើងរៀងដល់សព្វថ្ងៃនេះ ។ ក្នុងព្រះរាជពង្សាវតារខ្មែរថា ព្រះបាទសម្ដេចព្រះអរិដ្ឋពលពាហនោ ( ព្រះកេតុមាលា ) បានតាំងមហាសករាជ ១ ក្នុងកាលពុទ្ធសករាជ ៦២១; ព្រះបាទសម្ដេចព្រះបទុមសុរិយវង្សបានតាំងចុល្លសករាជ ១ ក្នុងកាលពុទ្ធសករាជ ១១៨៣ ( ម. ព. ស័ក ផង ) ។ **ពាក្យ “មុន” ត្រូវបានកែសម្រួលពីពាក្យដើម “មួយ” ទើបសមស្របតាមបរិបទនេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សករណីយា» មានន័យដូចម្ដេច ?

សករណីយា

មានន័យថា មើលពាក្យ សករណីយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សករណីយ» មានន័យដូចម្ដេច ?

សករណីយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកដែលមានកិច្ចការត្រូវធ្វើ អ្នកដែលជាប់ជំពាក់ដោយកិច្ចការ ឬដែលកំពុងមានកិច្ចការ ។

ឧទាហរណ៍៖ មនុស្សសករណីយ ។ បើស្រ្តីជា សករណីយា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សករណីយ» មានន័យដូចម្ដេច ?

សករណីយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកដែលមានកិច្ចការត្រូវធ្វើ អ្នកដែលជាប់ជំពាក់ដោយកិច្ចការ ឬដែលកំពុងមានកិច្ចការ
ឧទាហរណ៍៖ មនុស្សសករណីយ ។ បើស្រ្តីជា សករណីយា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកម្មាកម្មកិរិយា» មានន័យដូចម្ដេច ?

សកម្មាកម្មកិរិយា

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រូបតែមួយដដែលជាសកម្មក៏បានជាអកម្មក៏បាន ប្រកប ជាសកម្មសព្វថ្ងៃឯងប្រកបនូវការរបរអ្វី? ( ប្រកបការរបអ្វី? ) – ខ្ញុំបាទប្រកបនូវកសិកម្ម ( ប្រកបការស្រែចម្ការ )។ ល ។ប្រកប ជាអកម្មសូមអ្នករាល់គ្នាប្រកបដោយ សុខភាពនិងវឌ្ឍនភាពជានិច្ចនិរន្តរ៍! ។ ល ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ព. វ. កិរិយាសព្ទរូបតែមួយដដែលជាសកម្មក៏បានជាអកម្មក៏បាន, ប្រកប ជាសកម្ម ។
ឧទាហរណ៍៖​ សព្វថ្ងៃឯងប្រកបនូវការរបរអ្វី? ( ប្រកបការរបរអ្វី? ) – ខ្ញុំបាទប្រកបនូវកសិកម្ម ( ប្រកបការស្រែចម្ការ ) ។ ល ។

                        ប្រកប ជាអកម្ម ។
ឧទាហរណ៍៖ សូមអ្នករាល់គ្នាប្រកបដោយ សុខភាពនិងវឌ្ឍនភាពជានិច្ចនិរន្តរ៍! ។ ល ។

                        ( ម. ព. សកម្មកិរិយា និង អកម្មកិរិយា ទៀតផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកម្មភាពស្របច្បាប់ទាក់ទងនឹងគ្រឿងញៀន» មានន័យដូចម្ដេច ?

សកម្មភាពស្របច្បាប់ទាក់ទងនឹងគ្រឿងញៀន

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, គយ
មានន័យថា សកម្មភាពសិក្សាស្រាវជ្រាវ ការពិសោធ ការផលិត ការដឹកជញ្ជូន ការរក្សាទុក ការជួញដូរ ការចែកចាយ ការផ្គត់ផ្គង់ ការប្រើប្រាស់នូវគ្រឿងញៀន ឬការដាំរុក្ខជាតិញៀន និងសកម្មភាពផ្សេងទៀតដែលទទួលបានការអនុញ្ញាត ឬទទួលអាជ្ញាបណ្ណពីស្ថាប័នមានសមត្ថកិច្ច និងស្ថិតនៅក្រោមវិធានការត្រួតពិនិត្យតឹងរ៉ឹង ស្របតាមបទប្បញ្ញត្តិនៃច្បាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកម្មភាពសេដ្ឋកិច្ច» មានន័យដូចម្ដេច ?

សកម្មភាពសេដ្ឋកិច្ច

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា សកម្មភាពរបស់បុគ្គលដែលធ្វើជានិច្ចកាល ជាប់បន្ត ឬមួយដងមួយគ្រា ដើម្បីរក ឬមិនរកចំណេញក្នុងការផ្គត់ផ្គង់ ឬមានបំណងផ្គត់ផ្គង់ទំនិញ ឬសេវាឱ្យដល់បុគ្គលដទៃ ក្នុងគោលដៅដើម្បីបានអត្ថប្រ-យោជន៍អ្វីមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកម្មភាពវិនិយោគ» មានន័យដូចម្ដេច ?

សកម្មភាពវិនិយោគ

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា សកម្មភាពអាជីវកម្មដែលដំណើរការនៅក្នុងប្រទេសកម្ពុជា ក្រោមរូបភាពជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកម្មភាពរបស់ភ្នាក់ងារធានារ៉ាប់រង» មានន័យដូចម្ដេច ?

សកម្មភាពរបស់ភ្នាក់ងារធានារ៉ាប់រង

👉ថ្នាក់ពាក្យជា ធានារ៉ាប់រង
មានន័យថា សកម្មភាពរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលណែនាំសេវាធានារ៉ាប់រងឱ្យក្រុមហ៊ុនធានារ៉ាប់រង និងទទួលកម្រៃពីក្រុមហ៊ុនធានារ៉ាប់រងនោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកម្មភាពរបស់ជើងសាធានារ៉ាប់រង» មានន័យដូចម្ដេច ?

សកម្មភាពរបស់ជើងសាធានារ៉ាប់រង

👉ថ្នាក់ពាក្យជា ធានារ៉ាប់រង
មានន័យថា សកម្មភាពរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលចាត់ចែងសម្រួលរៀបចំការលក់សេវាធានារ៉ាប់រង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកម្មភាពរបស់ក្រុមហ៊ុនត្រួតពិនិត្យហានិភ័យធានារ៉ាប់រង» មានន័យដូចម្ដេច ?

សកម្មភាពរបស់ក្រុមហ៊ុនត្រួតពិនិត្យហានិភ័យធានារ៉ាប់រង

👉ថ្នាក់ពាក្យជា ធានារ៉ាប់រង
មានន័យថា សកម្មភាពរបស់នីតិបុគ្គលឯករាជ្យពីក្រុមហ៊ុនធានារ៉ាប់រង មានភារកិច្ចត្រួតពិនិត្យ ផ្ទៀងផ្ទាត់ វាយតម្លៃការខូចខាតពេលមានហានិភ័យធានារ៉ាប់រងកើតឡើងនិងកំណត់ចេញនូវឯកសារ សម្រាប់ជាមូលដ្ឋានឱ្យក្រុមហ៊ុនធានារ៉ាប់រងដោះស្រាយទូទាត់សំណង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកម្មភាពពន្លឺព្រះអាទិត្យ» មានន័យដូចម្ដេច ?

សកម្មភាពពន្លឺព្រះអាទិត្យ

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បាតុភូតម៉ាញេទិកលើផ្ទៃព្រះអាទិត្យ ដូចជា ចំណុចខ្មៅ ចំណុចភ្លឺ ( ផ្នែកភ្លឺខ្លាំង) និងការឆេះកញ្រ្ជោល (ការបំភាយ ភាគល្អិតដែលមានថាមពលខ្លាំង) ដែលសកម្មភាពនេះខុសគ្នាទៅតាមពេលវេលា ចាប់ពីនាទីរហូតដល់រាប់លានឆ្នាំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកម្មភាពបន្សុំាមិនត្រឹមត្រូវ ឬបន្សុំាមិនត្រឹមត្រូវ» មានន័យដូចម្ដេច ?

សកម្មភាពបន្សុំាមិនត្រឹមត្រូវ ឬបន្សុំាមិនត្រឹមត្រូវ

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា សកម្មភាពទាំងឡាយដែលអាចនាំឲ្យមានកំណើនហានិភ័យធ្ងន់ធ្ងរទាក់ទងនឹងអាកាសធាតុ កំណើនភាពងាយរងគ្រោះទៅនឹងការប្រែប្រួលអាកាសធាតុ ឬការថយចុះសុខុមាលភាពរបស់ប្រព័ន្ធធម្មជាតិ និងមនុស្ស នាពេលបច្ចុប្បន្ន និងអនាគត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកម្មភាពទាំងឡាយរបស់បុគ្គល ដែលធ្វើដំណើរទៅ និងស្នាក់នៅកន្លែងផ្សេង ក្រៅពីបរិយាកាសប្រក្រតីរបស់គេ សម្រាប់រយៈពេលកំណត់មួយ ដែលមិនលើសពីមួយឆ្នាំជាប់ៗគ្នា ដើម្បីសម្រាក លំហែ កម្សាន្ត ធុរកិច្ច និងគោលបំណងទេសចរណ៍ស្របច្បាប់ផ្សេងៗទៀត» មានន័យដូចម្ដេច ?

សកម្មភាពទាំងឡាយរបស់បុគ្គល ដែលធ្វើដំណើរទៅ និងស្នាក់នៅកន្លែងផ្សេង ក្រៅពីបរិយាកាសប្រក្រតីរបស់គេ សម្រាប់រយៈពេលកំណត់មួយ ដែលមិនលើសពីមួយឆ្នាំជាប់ៗគ្នា ដើម្បីសម្រាក លំហែ កម្សាន្ត ធុរកិច្ច និងគោលបំណងទេសចរណ៍ស្របច្បាប់ផ្សេងៗទៀត

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សេវាកម្មទេសចរណ៍នានា ដែលមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិជុំវិញតំបន់ទេសចរណ៍ និងមានរូបភាពនិន្នាការបម្រើឱ្យសកម្មភាពអភិរក្ស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកម្មភាពត្រួតពិនិត្យកិច្ចលទ្ធកម្មតាមក្រោយ» មានន័យដូចម្ដេច ?

សកម្មភាពត្រួតពិនិត្យកិច្ចលទ្ធកម្មតាមក្រោយ

👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ការត្រួតពិនិត្យលើកម្មវិធី មុខងារ កិច្ចប្រតិបត្តិការ ប្រព័ន្ធគ្រប់គ្រង និងការអនុវត្តនីតិវិធីលទ្ធកម្មរបស់ស្ថាប័នអនុវត្តលទ្ធកម្ម ដើម្បីធានាបាននូវការសន្សំសំចៃ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ក្នុងការប្រើប្រាស់ធនធានរបស់ជាតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកម្មភាពជាតិកាត់បន្ថយសមស្រប» មានន័យដូចម្ដេច ?

សកម្មភាពជាតិកាត់បន្ថយសមស្រប

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា គោលនយោបាយ និងសកម្មភាពទាំងឡាយដែលជាផ្នែកមួយនៃការបេ្ដជ្ញាចិត្តក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយស្ម័គ្រចិត្ត ហើយត្រូវការជាំចាំបាច់នូវការគាំទ្រ និងជំរុញដោយគោលនយោបាយ បច្ចេកវិទ្យា ហរិញ្ញប្បទាន និងការកសាងសមត្តភាព ដែលអាចវាស់វែងបាន អាចរាយការណ៍បាន និងអាចផ្ទៀងផ្ទាត់បាន ។ ក្នុងបរិបទប្រទេសកំពុងអភិវឌ្ឍន៍ NAMA ត្រូវឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអាទិភាពនានា ដើម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកាត់បន្ថយភាពក្រីក្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកម្មភាព» មានន័យដូចម្ដេច ?

សកម្មភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. –ភាវ ) ភាពដែលប្រកបដោយកម្ម; ដំណើរដែលមានកិច្ចការប្រព្រឹត្តទៅជានិច្ច, ការកម្រើករវើកឥតឈប់ឈរ ការបំពេញមុខការងារផ្សេងៗ. . .
ឧទាហរណ៍៖ ធ្វើសកម្មភាព, បំពេញសកម្មភាព ( បារ. Activité ) ។

                    គុណជាតិជាគ្រឿងញាំងឱ្យប្រព្រឹត្តទៅ ដំណើរ រវាសរវៃ រវើកឥតឈប់ឈរ ។
👉ថ្នាក់ពាក្យជា គីមី
មានន័យថា ១.(និមិត្ដសញ្ញ អនុគមនទែម៉ូឌីណាមិចប្រើជំនួសកំហាប់កុ្នង ថេរលំនឹងសំរាប់ប្រតិកម្មដែលទាក់ទងទៅនឹងឧស្ម័នមិនសុទ្ធ និងសូលុយស្យុង។ គេហៅម្យ៉ាងទៀតថា ភុយកាស៊ីតេធៀប (relative fugacity)។ ២.(និមិត្ដសញ្ញា A) ចំនួនអាតូមនៃធាតុវិទ្យុសកម្មដែលគិតក្នុងមួយខ្នាតពេល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកម្មធាតុ» មានន័យដូចម្ដេច ?

សកម្មធាតុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សកម៌– ) ធាតុ គឺមូលឬឫសដើមរបស់កិរិយាសព្ទប្រកបដោយកម្ម, កាលណានិយាយ ត្រូវដាក់ពាក្យជាអំពើដែលត្រូវធ្វើមកផង ( ដូចគ្នានឹង សកម្មកិរិយា ដែរ ។ ព. វ. ) ។ ព. ផ្ទ. អកម្មធាតុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកម្មកិរិយាសព្ទ» មានន័យដូចម្ដេច ?

សកម្មកិរិយាសព្ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កិរិយាដែលទទួលកម្មផ្ទាល់ មិនចាំបាច់ឱ្យមាននិបាត ឬអាយាតនិបាតមកផ្សំផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកម្មកិរិយា» មានន័យដូចម្ដេច ?

សកម្មកិរិយា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សកម៌ក្រិយា ) កិរិយាសព្ទប្រកបដោយកម្ម គឺកិរិយាសព្ទដែលកាលណានិយាយ ត្រូវស្រែកហៅអំពើដែលត្រូវធ្វើមកផង, ដូចជា ធ្វើ, ស៊ី, ទទួល, វាយ, បិទ ជាដើម ។

ឧទាហរណ៍៖ ធ្វើការ, ស៊ីបាយ, ទទួលសំបុត្រ, វាយស្គរ, បិទទ្វារ; ការ, បាយ, សំបុត្រ, ស្គរ, ទ្វារ ជាកម្ម “អំពើ” របស់ ធ្វើ, ស៊ី, ទទួល, វាយ, បិទ ដែលជា សកម្មកិរិយា; ហៅថា សកម្មធាតុ ក៏បាន ( ព. វ. ) ។ ព. ផ្ទ. អកម្មកិរិយា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកម្មករ» មានន័យដូចម្ដេច ?

សកម្មករ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ១.សារធាតុដែលបង្កើនប្រសិទ្ធភាពនៃល្បឿនលាយស្ពាន់ធ័ររបស់កៅស៊ូ ឧទាហរណ៍ ស័ង្កសីអុកស៊ីត ឬលីចូម។ ២.បរិមាណតិចតួចនៃ សារធាតុដែលចែកអោយមានពន្លឺដល់ក្រាម ឧទាហរណ៍ ប្រាក់ រឺទង់ដែងក្នុងស័ង្កសីស៊ុលផួ ឬជាតិពណ៌កាត់ម្ញ៉ូមស៊ុលផួ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកម្ម» មានន័យដូចម្ដេច ?

សកម្

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កិរិយាដែលទទួលកម្មផ្ទាល់ មិនចាំបាច់ឱ្យមាននិបាត ឬអាយាតនិបាតមកផ្សំផង ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលមិននៅស្ងៀម រវើករសិប ទ្រព្យសម្បត្តិដែលគេមាន (ផ្ទុយនឹងប្រាក់ដែលគេជំពាក់) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលប្រកបដោយកម្ម ដែលប្រព្រឹត្តទៅមួយអន្លើដោយកម្ម; ដែលទាក់ទងដោយការងារ ដែលនៅមិនស្ងៀម ដែលចេះតែមានដំណើររវើករសិបជានិច្ច ( បារ. Actif )។
ឧទាហរណ៍៖ ដែលមិននៅស្ងៀម រវើករសិប ទ្រព្យសម្បត្តិដែលគេមាន (ផ្ទុយនឹងប្រាក់ដែលគេជំពាក់) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកម្ញ៉ក» មានន័យដូចម្ដេច ?

សកម្ញ៉ក

មានន័យថា ( ម. ព. សកញ៉ក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកភាសាបរិវត្តន៍» មានន័យដូចម្ដេច ?

សកភាសាបរិវត្តន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបកប្រែចាកភាសាបរទេស មកកាន់ភាសាកំណើតរបស់ខ្លួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកភាសា» មានន័យដូចម្ដេច ?

សកភាសា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្វកភាឞ ) ភាសារបស់ខ្លួន, សម្ដីសម្រាប់ជាតិ។

តើពាក្យ «សកនិរុត្តិ» មានន័យដូចម្ដេច ?

សកនិរុត្តិ

មានន័យថា ( ម. ព. សកាយនិរុត្តិ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកទាគាមី» មានន័យដូចម្ដេច ?

សកទាគាមី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < សកឹ + អាគាមី; សំ. សក្ឫត៑ ឬ ឝក្ឫត៑ + អាគាមិន៑, ត៑ > ទ៑=សក្ឫទាគាមិន៑ “”អ្នកមកម្ដងទៀត”” ) អរិយបុគ្គលដែលសម្រេចលោកុត្តរផលថ្នាក់ទី ២( ក្នុងថ្នាក់ផលទាំង៤ ); អរិយបុគ្គលថ្នាក់នេះ តែងវិលត្រឡប់មកកើតក្នុងមនុស្សលោកនេះម្ដងទៀតជាកំណត់។ បើស្រ្តីជា សកទាគាមិនី ( ព. ពុ. )។ ម. ព. មគ្គ និង ផលចិត្ត ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សកទាគាមិនី» មានន័យដូចម្ដេច ?

សកទាគាមិនី

មានន័យថា ( ម. ព. សកទាគាមី )។