Posted on Leave a comment

តើពាក្យ «ទ្រលោម» មានន័យដូចម្ដេច ?


ទ្រលោម


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ខ្មួល​ទង្គោល​ឡើង ។
ឧទាហរណ៍៖ ហុយ​ទ្រលោម, មើល​ទៅ​ឃើញ​ផ្សែង​ទ្រលោម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រលូ» មានន័យដូចម្ដេច ?


ទ្រលូ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធាត់​ធំ​វែង, ដែល​មើល​ទៅ​ឃើញ​ធ្លូ។
ឧទាហរណ៍៖ ពោះ​ទ្រលូ, ធំ​ទ្រលូ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រលុក» មានន័យដូចម្ដេច ?


ទ្រលុក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធាត់​ណាស់ ។
ឧទាហរណ៍៖ សាច់​ទ្រលុក, ធាត់​ទ្រលុក, ថ្លោស​ទ្រលុក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រលឹងទឹង» មានន័យដូចម្ដេច ?


ទ្រលឹងទឹង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ពួក​កន្ទួត​ស្រុក​ផ្លែ​ប្រើ​ជា​ម្ជូរ​ឬ​ជ្រក់​ក៏​បាន ។
ជារុក្ខជាតិ ដែលគេដាំនៅតាមទីក្រុង និងជនបទ សម្រាប់ធ្វើជាគ្រឿងទេស និងជាឱសថ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ទ្រលឹងទឹង – អំបូរ ៖ OXALIDACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Averrhoa bilimbi L. – ឈ្មោះអង់គ្លេស ៖ Bilimbing – ឈ្មោះបារាំង ៖ Bilimbi – ប្រភពដើម ៖ ប្រហែលជាមកពីប្រទេសប្រេស៊ីល(១) – លក្ខណៈរូបសាស្រ្ត ៖ ដើមកម្ពស់៥-១០ម។ ស្លឹកជាប្រភេទស្លាបបក្សី ដុះឆ្លាស់ ទង។ កូនស្លឹករាងពងក្រពើស្រួចចុងមានរោមតិចៗ ចំនួន២១-៤៥សន្លឹក ទទឹង១,៥-៣ស.ម និងបណ្តោយ២-១០ស.ម។ ផ្កាជាចង្កោមប្រវែង៥-២០ស.ម ចេញតាមប្រគាបស្លឹក មានពណ៌ក្រហមស្រស់ ពេលស្រពោនក្លាយទៅជាពណ៌ឈាមជ្រូក។ ផ្លែរាងមូលទ្រវែងមានចង្អូរតូចៗ និងមានពណ៌បៃតង។ ផ្លែមានពណ៌លឿងនៅពេលទុំ និងមានគ្រាប់សំប៉ែត។ – លក្ខណៈជីវសាស្ត្រ ៖ ផ្លែមានរសជាតិជូរខ្លាំង – លក្ខណៈអេកូឡូស៊ី ៖ ដុះនៅតំបន់ដែលមានអាកាសធាតុក្តៅ និងត្រជាក់បង្គួរ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ផ្លែយកមកស្លម្ជូរ និងអាហារផ្សេងៗ ដូច ជាផ្អកត្រលឹងទឹង។ ជាឱសថ៖ ផ្លែព្យាបាលគ្រុន រលាកពោះវៀនធំ រលាកសន្លាក់កមរមាស់ កាមរោគ ហើមក្រសាលគូទ ហើមកូនកណ្តុរ (ក្រឡទែន)(៤៦) និងប្រើលាសសម្អាតខោអាវប្រឡាក់ទឹកខ្មៅ(៤៧)។ ផ្កាព្យាបាលគ្រុន ជ្រាំងអណ្តាត ឈឺធ្មេញ ក្អក ផ្សះដំបៅ ឈឺឆ្អឹង ឈាមចេញតាមជើងធ្មេញ ឫសដូងបាត ហើម ស្ពឹក ឡើងឈាម ទឹកនោមផ្អែម រោកទឹកប្រម៉ាត់ វិលមុខ កមរមាស់ និងជួយឱ្យបាយបាន បំប៉នរាងកាយ និងបញ្ចេញញើស(៤៦)។ ស្លឹកដាំផឹកព្យាបាលទឹកនោមផ្អែម និងក្អកមាន់(៤៦)។

ឧទាហរណ៍៖ (៤៦) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ២ ទំព័រ១០៨ (៤៧) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៥៤


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រលន់» មានន័យដូចម្ដេច ?


ទ្រលន់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធាត់​សាច់​ទន់, ដែល​មើល​ទៅ​ឃើញ​បែប​ណែន​ហើយ​រលោង​ទន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រយុក» មានន័យដូចម្ដេច ?


ទ្រយុក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សំណុំ​សំនួន ឬ​មាន​សំបុក​ធ្លាក់​ចុះ​ក្រោម ។
ឧទាហរណ៍៖ ពោះ​ទ្រយុក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រយឹង» មានន័យដូចម្ដេច ?


ទ្រយឹង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ពួក​ឈើ​ខ្មៅ​ផ្លែ​ទុំ​មាន​ក្លិន​ក្រអូប​ឆ្ងាញ់ ប្រើ​ជា​ចំណី​បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រយាន» មានន័យដូចម្ដេច ?


ទ្រយាន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា យារ​ស្តោក, យារ​ខ្លាំង​យោនយាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រយន» មានន័យដូចម្ដេច ?


ទ្រយន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​យុល​ចុះ (ច្រើន​និយាយ​តែ​អំពី​ផ្នត់​ថ្ពាល់​ដែល​ធ្លាក់​យុល) ។
ឧទាហរណ៍៖ ថ្ពាល់​ទ្រយន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមែង» មានន័យដូចម្ដេច ?


ទ្រមែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ផ្លែ​ប្រើ​ជា​អាហារ​បាន; ច្រើន​ប្រើ​ធ្វើ​ជា​ឧស ។
ឈ្មោះព្រឹក្សមួយ កម្ពស់ ៨-១០ម មានសំបកគគ្រាត និងក្រមៅខាងក្រៅពោរពេញដោយជ័រលឿងជាច្រើន ដុះក្នុងព្រៃធំ នៃប្រទេសកម្ពុជា និងវៀតណាម។ សម្បកសម្រាប់ជ្រលក់សំពត់ឲ្យបានពណ៌លឿងក្រហម។ នៅប្រទេសខ្មែរ ដើមនេះយើងអាចដាំជាលម្អ។ ឈើប្រើសម្រាប់សង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមែ» មានន័យដូចម្ដេច ?


ទ្រមែ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា តូច​ទាប​រាង​សាយ​ក្រោម ។
ឧទាហរណ៍៖ ទាប​ទ្រមែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមេម» មានន័យដូចម្ដេច ?


ទ្រមេម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ចាន​បាយ​ធំ​មួយ​បែប​មាន​សណ្ឋាន​ស្រដៀង​នឹង​ចាន​គោម ប៉ុន្តែ​ជ្រៅ​ជាង​ចាន​គោម រាង​ច្រឡោ​បន្តិច​អ្នក​ស្រុក​ខ្លះ​ហៅ ឃ្វើង, ខ្លះ​ហៅ ចាន​ឃ្វើង ។
ឧទាហរណ៍៖ វា​ស៊ី​បាន​ច្រើន​ណាស់ ម្សិលមិញ​វា​ស៊ី​បាយ​អស់​មួយ​ទ្រមេម (ចាន​បែប​នេះ​មាន​តែ​ក្នុង​សម័យ​ពី​ដើម) ។ ម. ព. ឃ្វើង ទៀត​ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមេញ» មានន័យដូចម្ដេច ?


ទ្រមេញ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា លំគេញ (ច្រើន​ប្រើ​តែ​ក្នុង​ពាក្យ​កាព្យ ឬ​ទំនុក​ច្រៀង) ។
ឧទាហរណ៍៖ ហៃ​កែវ​ទ្រមេញ កុំ​ពោល​ទន្ទេញ តែ​ពី​ទុក្ខ​ព្រួយ ខំ​ធ្វើ​បុណ្យ​ទៅ គង់​បុណ្យ​នឹង​ជួយ ឲ្យ​កែវ​ស្រាល​ព្រួយ មាន​ចិត្ត​រីករាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមើយ» មានន័យដូចម្ដេច ?


ទ្រមើយ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ជើយ​ដោយ​ព្រួយ​ចិត្ត ឬ​ដោយ​អស់​កម្លាំង​ព្រោះ​នឿយ​ហត់​ខ្លាំង ។
?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ទ្រមឹង ។
ឧទាហរណ៍៖ ទ្រមឹង​ទ្រមើយ គឺ​ធ្មឹង​ជើយ​ដូច​ជា​មាន​ទុក្ខ​ព្រួយ​អំពី​ហេតុ​អ្វី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមើម» មានន័យដូចម្ដេច ?


ទ្រមើម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មើល​ទៅ​ឃើញ​ធ្មើម ។
ឧទាហរណ៍៖ មុខ​ទ្រមើម, ប្រទះ​ខ្លា​មុខ​ទ្រមើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមើង» មានន័យដូចម្ដេច ?


ទ្រមើង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មើល​ទៅ​ឃើញ​ធ្មើង។
ឧទាហរណ៍៖ ក្បាល​ទ្រមើង, ជួត​ក្បាល​ទ្រមើង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមើ» មានន័យដូចម្ដេច ?


ទ្រមើ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា កំភើ (ច្រើន​ប្រើ​តែ​ក្នុង​ពាក្យ​កាព្យ​និង​ទំនុក​ច្រៀង) ។
ឧទាហរណ៍៖ ហៃ​នាង​ទ្រមើ​កំភើ​មាស​បង ចូរ​ឆ្លើយ​សាសង​មក​ចុះ​តាម​ប្រាជ្ញា ! …។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមួច» មានន័យដូចម្ដេច ?


ទ្រមួច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ផ្លែ​ល្អិត​ៗ ស្រដៀង​នឹង​ផ្លែ​ដង្កៀប​ក្ដាម​ប្រើ​ធ្វើ​ម្ជូរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមូងសេក» មានន័យដូចម្ដេច ?


ទ្រមូងសេក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទផ្លែមូលៗ កាលណាទុំមានសម្បុរក្រហម ជាឈើសម្រាប់ប្រើការធ្វើជាអុស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមូង-ទ្រមែង» មានន័យដូចម្ដេច ?


ទ្រមូង-ទ្រមែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សតូចមួយប្រភេទ កម្ពស់ ៦-១០ម​ ដុះក្នុងព្រៃធំ និងព្រៃស្រោងប្រទេសថៃ កម្ពុជា និងវៀតណាមខាងត្បូង។ ឈើមានតម្លៃសម្រាប់ សង់គេហដ្ឋាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមូង» មានន័យដូចម្ដេច ?


ទ្រមូង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មាន​ផ្លែ​ប្រើ​ជា​ម្ជូរ​ស្ល, ស្លឹក​ក៏​ប្រើ​ជា​បន្លែ​ស្ល​ម្ជូរ​បាន ។
ព្រឹក្សធំ កំពស់ ២០-៣០ម ដុះក្នុងព្រៃក្រាស់ត្រជាក់ នៃឥណ្ឌូចិនខាងត្បូង។ ស្លឹក និងផ្លែរសជូរសម្រាប់ប្រើជាគ្រឿងទេសធ្វើសម្ល។ គេអាចកាត់ផ្លែតូចៗ លាយអំបិលដើម្បីទុកបានយូរ។ គ្រូខ្មែរប្រើសម្បកផ្សំជាថ្នាំព្យាបាល ជំងឺរលាកទងសួត។ សម្បកបុកឲ្យម៉ត់ជាមួយស្រា ស លាយនឹងសំបកព្រហូត អាចប្រើជាថ្នាំបំពោកលើជើង ដៃគ្រច និងលើកកន្លែងកកឈាមដោយដាច់សសៃ។ ឈើមានទម្ងន់ស្រាល ពណ៌ក្រហមភាវ។ សម្រាប់ធ្វើបង្គោល និងក្តារងឿ។

                   ជារុក្ខជាតិ ដែលដុះខ្លួនឯងក្នុងព្រៃធម្មជាតិ និងមានដាំនៅតាមចម្ការក្បែរផ្ទះ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ទ្រមូង – អំបូរ ៖ GUTTIFERAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Garcinia oliveri Pierre. – ឈ្មោះអង់គ្លេស ៖ មិនទាន់មានព័ត៌មាន – ឈ្មោះបារាំង ៖ មិនទាន់មានព័ត៌មាន – ប្រភពដើម ៖ ឥណ្ឌូចិនខាងត្បូង – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់២០-៣០ម ជាប្រភេទសាច់ឈើស្រាល និងមាន ពណ៌ក្រហមភ្លាវ។ – លក្ខណៈជីវសាស្ត្រ ៖ ស្លឹក និងផ្លែមានរសជូរ។ – លក្ខណៈអេកូឡូស៊ី ៖ ដុះក្នុងព្រៃ នៅតំបន់មានអាកាសធាតុក្តៅ និងត្រជាក់ បង្គួរ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្លឹកសម្រាប់ស្លម្ជូរ និងផ្លែអាចបរិភោគបាន ជាឱសថ៖ សម្បកដាំទឹកផឹក ព្យាបាលជំងឺរលាកទងសួត។ សម្បកទ្រមូង និងសម្បកព្រហូតបុកឱ្យម៉ត់លាយជាមួយស្រា បំពោកលើដៃជើង ព្យាបាលគ្រេចថ្លោះ និងកន្លែងកកឈាមដោយសាច់សរសៃ(៤៨) ។ ឈើទ្រមូងធ្វើជារបងបង្គោល និងក្តារងឿ។
ឧទាហរណ៍៖ (៤៨) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៣១០ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមឹង» មានន័យដូចម្ដេច ?


ទ្រមឹង


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្ងៀម​ឈឹង​មិន​ស្ដី មិន​និយាយ​ធ្មឹង​ៗ។
ឧទាហរណ៍៖ អង្គុយ​ទ្រមឹង, ឈរ​ទ្រមឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមីង» មានន័យដូចម្ដេច ?


ទ្រមីង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មើល​ទៅ​ឃើញ​ធ្មីង​ឥត​សម ។
ឧទាហរណ៍៖ ខ្លួន​ស្គម​កំព្រឹង​ឃើញ​តែ​ក្បាល​ទ្រមីង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមាំង» មានន័យដូចម្ដេច ?


ទ្រមាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ជីរ​មួយ​ប្រភេទ ។
ឧទាហរណ៍៖ ជីរ​ទ្រមាំង (ម. ព. ត្រចៀក​ដំរី ផង)។ អ្នក​ស្រុក​ខ្លះ​ហៅ ជីរ​ទ្រមឹង ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំកំពាងហើយទ្រងាងទៅខាងមុខ, ដែលមើលទៅឃើញធ្មាំង ។
ឧទាហរណ៍៖ ស្លឹកត្រចៀកទ្រមាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមាក់ខ្លា» មានន័យដូចម្ដេច ?


ទ្រមាក់ខ្លា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ស្លាប​តូច​មួយ​ប្រភេទ សន្ដាន​សត្វ​ល្វា​ចេក (តាម​ឮ​គេ​និយាយ​ត​ៗ​មក​ថា នៅ​ក្នុង​ព្រៃ​ញៀត​ស្បាត, បើ​ឮ​សំឡេង​សត្វ​នោះ​យំ​ត្រង់​កន្លែង​ណា គឺ​មាន​ខ្លា​នៅ​ជិត​ៗ ក្បែរ​កន្លែង​នោះ​ពុំ​ខាន) ។
ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣០.៥-៣២.៥ ស.ម។ មាឌតូចជាងប្រភេទទ្រមាក់ខ្លាផ្សេងៗទៀត។ ខ្លួនមានពណ៌ខ្មៅទង់ដែងភ្លឺ ភ្នែកពណ៌ខៀវ។ កន្ទុយស្រឡូនរីកចុងរាងដូចវែក។ ។ ទីជំរក៖ ព្រៃគុម្ពោត ព្រៃគុម្ពោត ដុំណុះព្រៃក្មេង ព្រៃឫស្សី ព្រៃល្បោះ។ របាយ៖ វត្តមានពេញមួយឆ្នាំ និងមានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែមេសា ដល់ខែសីហា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមាក់, ទ្រមាក់ខ្លា» មានន័យដូចម្ដេច ?


ទ្រមាក់, ទ្រមាក់ខ្លា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ កម្ពស់ ១៥ -៣៥ម ដុះក្នុងព្រៃក្រាស់ជ្រុះស្លឹកលើភ្នំតូចៗ ឬលើដីទំនាប ព្រៃឥណ្ឌូចិន និងប្រទេសឥណ្ឌា។ ឈើទ្រមាក់ ជាប់ល្អ គេប្រើសម្រាប់ធ្វើតុ ទូ និងសង់គ្រឿងផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមាក់» មានន័យដូចម្ដេច ?


ទ្រមាក់


មានន័យថា (ម. ព. ទម័ក) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមាក» មានន័យដូចម្ដេច ?


ទ្រមាក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំ​កំប៉ាត​ទូលាយ​តែ​មិន​គ្រមើម មិន​គ្រហាញ។
ឧទាហរណ៍៖ ថ្លោស​ទ្រមាក​ៗ (ទ្រមាក​មាក) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមល់» មានន័យដូចម្ដេច ?


ទ្រមល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមម» មានន័យដូចម្ដេច ?


ទ្រមម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សាច់​ពេញ ។

ឧទាហរណ៍៖ មុខ​ទ្រមម, ថ្ពាល់​ទ្រមម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រមក់» មានន័យដូចម្ដេច ?


ទ្រមក់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ដំអក់, ទម្រន់, ខ្ជិល​ច្រអូស, សំកុក ។
ឧទាហរណ៍៖ មនុស្ស​ទ្រមក់; កុំ​ដេក​ទ្រមក់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ដំអក់, ទម្រន់, ខ្ជិល​ច្រអូស, សំកុក ។
ឧទាហរណ៍៖ មនុស្ស​ទ្រមក់; កុំ​ដេក​ទ្រមក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រម» មានន័យដូចម្ដេច ?


ទ្រម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ដុនដាប, ថយ​កម្លាំង, ថយ​រូប, ថយ​រាង (ដោយ​ចាស់​ជរា​ឬ​ដោយ​ធ្វើ​ការ​ធ្ងន់​ហួស​កម្លាំង) ។ ប្រើ​ជា កិ. ក៏​បាន។

ឧទាហរណ៍៖ វា​ទ្រម​ខ្លួន​ខ្លាំង, ខ្ញុំ​ទ្រម​ខ្លាំង​ណាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យា» មានន័យដូចម្ដេច ?


ទ្រព្យា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ (សំ. ទ្រវ្យ, ទ្រវ្យា) ទ្រព្យទាំងពួង, ទ្រព្យនានា ។

ឧទាហរណ៍៖ អ្នកមានទ្រព្យា គឺអ្នកមានទ្រព្យនានា, មានទ្រព្យច្រើន ។ (ព. កា.) : អ្នកមានទ្រព្យា បើមានចិត្តជា សម្បូរមិត្រភក្ដិ តែងមកឈូឆរ កំដរឥតអាក់ នាំឲ្យត្រជាក់ ចិត្តថ្លើមជានិច្ច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យអរូបីពាណិជ្ជកម្ម» មានន័យដូចម្ដេច ?


ទ្រព្យអរូបីពាណិជ្ជកម្ម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចូលមើលពាក្យ៖ ទ្រព្យអរូបី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យអរូបីទីផ្សារ» មានន័យដូចម្ដេច ?


ទ្រព្យអរូបីទីផ្សារ


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ចូលមើលពាក្យ៖ ទ្រព្យអរូបី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យអរូបី» មានន័យដូចម្ដេច ?


ទ្រព្យអរូបី


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ទ្រព្យទាំងឡាយណា ដែលមិនមែនជាទ្រព្យរូបវន្ត ឬទ្រព្យហិរញ្ញវត្ថុ។ ទ្រព្យអរូបី អាចត្រូវបានកាន់កាប់ឬគ្រប់គ្រង សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្ម។ បុគ្គលដែលមានលទ្ធភាពជាម្ចាស់ ឬអ្នកគ្រប់គ្រង ឬអ្នកប្រើប្រាស់ ឬទទួលសិទ្ធិប្រើប្រាស់នូវទ្រព្យអរូបីនោះ នឹងត្រូវទទួលបានមកវិញនូវផលប្រយោជន៍សេដ្ឋកិច្ច ក្នុងលក្ខខណ្ឌដែលប្រតិបត្តិការត្រូវបានធ្វើឡើងរវាងសហគ្រាសឯករាជ្យ ក្នុងកាលៈទេសៈដែលអាចប្រៀបធៀបបាន។ ទ្រព្យអរូបី ជាអាទិ៍មាន ប្រកាសនីយបត្រតក្កកម្មចំណេះដឹង ឬចំណេះធ្វើ ពាណិជ្ជសញ្ញា ពាណិជ្ជនាម សិទ្ធិចម្លង រចនាបថដែលបានចុះបញ្ជី សិទ្ធិប្រើប្រាស់អាជ្ញាបណ្ណ ស្នាដៃអក្សរសាស្រ្តនិងសិល្បៈនិងទ្រព្យប្រហាក់ប្រហែលផ្សេងទៀត ដែលមានតម្លៃជាកម្មសិទ្ធិបញ្ញា ឬអរូបី។ ដោយមិនកំណត់ត្រឹមតែទ្រព្យដូចតទៅនេះ ពាណិជ្ជសញ្ញា និងពាណិជ្ជនាម ត្រូវបានកំណត់ថាជាទ្រព្យអរូបីទីផ្សារ។ដោយឡែក ប្រកាសនីយបត្រតក្កកម្ម ដែលជានិច្ចកាលកើតឡើងតាមរយៈការស្រាវជ្រាវនិងអភិវឌ្ឍ ដែលមានហានិភ័យនិងចំណាយខ្ពស់ ត្រូវបានកំណត់ថាជាទ្រព្យអរូបីពាណិជ្ជកម្ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យអចលកម្មដែលអាចរំលស់បាន» មានន័យដូចម្ដេច ?


ទ្រព្យអចលកម្មដែលអាចរំលស់បាន


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ទ្រព្យអចលកម្មដែលប្រើប្រាស់ក្នុងអាជីវកម្ម វៀរលែងតែដីធ្លី អគារ តូបលក់ទំនិញ និងរថយន្តទេសចរណ៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យអចលកម្ម» មានន័យដូចម្ដេច ?


ទ្រព្យអចលកម្ម


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ទ្រព្យរូបី ឬអរូបីដែលប្រើប្រាស់សម្រាប់ប្រកបអាជីវកម្ម ដែលមានអាយុកាលប្រើប្រាស់ លើសពីមួយឆ្នាំឡើងទៅ។ ទ្រព្យអចលកម្ម ត្រូវបានអនុញ្ញាតឱ្យធ្វើរំលស់ នៅពេលទ្រព្យទាំងនោះត្រូវបានដាក់ប្រើប្រាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យអកម្ម» មានន័យដូចម្ដេច ?


ទ្រព្យអកម្ម


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ការកត់ត្រាក្នុងផ្នែកគណនេយ្យ ដែលសំដៅទៅលើកាតព្វកិច្ចទូទាត់ដែលត្រូវបានកត់ត្រា។ ការទូទាត់នោះមិនទាន់បានធ្វើនៅឡើយទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យសម្បត្តិឯកជនរបស់នីតិបុគ្គលសាធារណៈ» មានន័យដូចម្ដេច ?


ទ្រព្យសម្បត្តិឯកជនរបស់នីតិបុគ្គលសាធារណៈ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទ្រព្យមួយចំនួនទៀតត្រូវគ្រប់គ្រងដូចកម្មសិទ្ធិឯកជន និងអាចជាកម្មវត្ថុនៃកិច្ចការជំនួញ គឺជាទ្រព្យសម្បត្តិឯកជនរបស់នីតិបុគ្គលសាធារណៈ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យសម្បត្តិឯកជន» មានន័យដូចម្ដេច ?


ទ្រព្យសម្បត្តិឯកជន


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ទ្រព្យរបស់សង្គម ដែលមិនសម្រាប់ឱ្យជនក្នុងសង្គមនោះប្រើប្រាស់ជាសាធារណៈទូទៅទេ ជាសម្បត្តិដែលសង្គមអាចលក់ ដូរ ជួល ធ្វើអំណោយបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យសម្បត្តិសាធារណៈរបស់នីតិបុគ្គលសាធារណៈ» មានន័យដូចម្ដេច ?


ទ្រព្យសម្បត្តិសាធារណៈរបស់នីតិបុគ្គលសាធារណៈ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទ្រព្យមួយចំនួនរបស់រដ្ឋ ឬរបស់សមូហភាពដែនដីសាធារណៈ ដែលត្រូវបានដាក់នៅក្រោមរបបគតិយុត្តពិសេស គឺជាទ្រព្យសម្បត្តិសាធារណៈរបស់នីតិបុគ្គលសាធារណៈ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យសម្បត្តិរបស់រដ្ឋដែលត្រូវបានផ្ទេរប្រគល់ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ» មានន័យដូចម្ដេច ?


ទ្រព្យសម្បត្តិរបស់រដ្ឋដែលត្រូវបានផ្ទេរប្រគល់ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ទ្រព្យសម្បត្តិដែលរដ្ឋបាលថ្នាក់ក្រោមជាតិអាចគ្រប់គ្រង ប្រើប្រាស់ និងទាញយកផលចំណូលពីទ្រព្យសម្បត្តិទាំងនោះ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវថែរក្សាការពារឱ្យបានគង់វង្ស និងគ្មានសិទ្ធិលក់ដូរ ជួល ផ្ទេរកម្មសិទ្ធិ ឬផ្ទេរការប្រើប្រាស់ដោយគ្មានការយល់ព្រមជាមុនពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ទាប់ពីមានការឯកភាពពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានឡើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យសម្បត្តិរដ្ឋ/ទ្រព្យសម្បត្តិរបស់រដ្ឋ» មានន័យដូចម្ដេច ?


ទ្រព្យសម្បត្តិរដ្ឋ/ទ្រព្យសម្បត្តិរបស់រដ្ឋ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ទ្រព្យសម្បត្តិរបស់ពលរដ្ឋទូទាំងប្រទេស ដោយរដ្ឋជាអ្នកគ្រប់គ្រង។ ទ្រព្យសម្បត្តិនេះ ជាមូលដ្ឋានសម្ភារៈដ៏មានតម្លៃនៃរបបយើង និងជាប្រភពនៃកម្លាំងសេដ្ឋកិច្ច និងកម្លាំងការពារ ដើម្បីធានាការការពារ និងកសាងមាតុភូមិ ឆ្លងកាត់អន្តរកាល ឈានជាជំហានៗឡើងសង្គមនិយម ធានាជីវភាពរស់នៅរបស់ប្រជាជន ឱ្យបានប្រកបដោយសុខុមាលភាព សុភមង្គល និងសន្ដិភាព។ ២. ទ្រព្យសម្បត្តិទាំងឡាយ ដែលកំពុងស្ថិតនៅក្រោមការកាន់កាប់ ការប្រើប្រាស់ ការថែរក្សា ការធ្វើអាជីវកម្មរបស់ក្រសួង ស្ថាប័ន ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងទ្រព្យសម្បត្តិទាំងឡាយ ដែលរដ្ឋប្រគល់ទៅឱ្យនីតិបុគ្គលសាធារណៈដទៃទៀត កាន់កាប់ ប្រើប្រាស់ ថែរក្សា និងធ្វើអាជីវកម្ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យសម្បត្តិបរធនបាលកិច្ច» មានន័យដូចម្ដេច ?

ទ្រព្យសម្បត្តិបរធនបាលកិច្ច


?ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថ
មានន័យថា ទ្រព្យសម្បត្តិ ឬមូលនិធិដែលបានផ្ទេរទៅក្នុងបរធនបាលកិច្ច និងផលដែលបានពីទ្រព្យសម្បត្តិ ឬមូលនិធិនោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យសម្បត្តិដែលរដ្ឋបាលថ្នាក់ក្រោមជាតិរកបានដោយខ្លួនឯង» មានន័យដូចម្ដេច ?


ទ្រព្យសម្បត្តិដែលរដ្ឋបាលថ្នាក់ក្រោមជាតិរកបានដោយខ្លួនឯង


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា កម្មសិទ្ធិផ្ទាល់ដែលរដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិស្វ័យសម្រេចក្នុងការគ្រប់គ្រង និងប្រើប្រាស់ដើម្បីទាញយកផលចំណូលពីទ្រព្យសម្បត្តិទាំងនោះនៅក្នុងក្របខ័ណ្ឌដែលត្រូវកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដទៃទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យសម្បត្តិ» មានន័យដូចម្ដេច ?


ទ្រព្យសម្បត្តិ


?ថ្នាក់ពាក្យជា មូលដ្ឋាន, ទ្រព្យសម្បត្តិរដ្ឋ, ឧស្សាហកម្មហិរញ្ញវត្ថ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ចលនវត្ថុ និងអចលនវត្ថុដែលបានកំណត់ក្នុងមាត្រា១២០ នៃក្រមរដ្ឋប្បវេណី។ ២. គ្រឿងម៉ាស៊ីន យានយន្ត ឧបករណ៍ គ្រឿងសង្ហារិម សម្ភារៈការិយាល័យ លិខិតស្នាម ឯកសារ និងដីសាធារណៈ អចលនទ្រព្យសាធារណៈ សំណង់សាធារណៈ ឬហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា ស្ពាន អគារ ព្រែក ផ្លូវ ឬវត្ថុប្រហាក់ប្រហែលគ្នានេះ។ ៣. ទ្រព្យគ្រប់ប្រភេទ ទោះជាចលនវត្ថុ ឬជាអចលនវត្ថុរូបី ឬអរូបី និងឯកសារគតិយុត្ត ឬលិខិតូបករណ៍ដែលបញ្ជាក់ពីកម្មសិទ្ធិ ឬផលប្រយោជន៍នៅក្នុងទ្រព្យសម្បត្តិនោះ។ ៤. ទ្រព្យគ្រប់ប្រភេទ ចលនទ្រព្យ ឬអចលនទ្រព្យ រូបិយ ឬអរូបិយ និងឯកសារ ឬឧបករណ៍គតិយុត្ត ដែលជាភ័ស្ដុតាងនៃកម្មសិទ្ធិ ឬអត្ថប្រយោជន៍លើទ្រព្យទាំងនេះ។ ទ្រព្យសម្បត្តិរួមបញ្ចូលឧបករណ៍និងផលបានមកពីការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្មនិងបទល្មើសធ្ងន់ធ្ងរផ្សេងៗ។ ទ្រព្យសម្បត្តិរួមបញ្ចូលទ្រព្យសម្បត្តិជំនួសរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានតម្លៃស្មើនិងទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការបង្កក ការឃាត់ទុក និងការរឹបអូស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យសកម្មអចល័ត» មានន័យដូចម្ដេច ?


ទ្រព្យសកម្មអចល័ត


មានន័យថា ទ្រព្យសកម្មដែលអាចបំប្លែងជាប្រាក់បានក្នុងរយៈពេលច្រើនខួបផលិតកម្ម ឬក្នុងរយៈពេលលើសពីមួយឆ្នាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យសកម្មរូបី» មានន័យដូចម្ដេច ?


ទ្រព្យសកម្មរូបី


មានន័យថា ទ្រព្យសកម្មដែលមានរូប រួមមានទ្រព្យសកម្មចរន្ត និងទ្រព្យសកម្មអចល័ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យសកម្មចរន្ត» មានន័យដូចម្ដេច ?


ទ្រព្យសកម្មចរន្ត


មានន័យថា ទ្រព្យសកម្មដែលអាចបំប្លែងជាប្រាក់បានក្នុងរយៈពេលមួយខួបផលិតកម្ម ឬក្នុងរយៈពេលមិនលើសពីមួយឆ្នាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យសកម្ម» មានន័យដូចម្ដេច ?


ទ្រព្យសកម្ម


មានន័យថា ប្រាក់ និងអ្វីៗផ្សេងទៀតដែលជាកម្មសិទ្ធិរបស់រូបវន្តបុគ្គល ឬនីតិបុគ្គល ហើយដែលអាចទូទាត់បំណុល ប្រើប្រាស់ ទទួលអត្ថប្រយោជន៍ និងបង្កើនប្រាក់ចំណូលបាន។

?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ការកត់ត្រាក្នុងផ្នែកគណនេយ្យ សំដៅទៅលើទ្រព្យសម្បត្តិនានាជាកម្មសិទ្ធិរបស់ក្រុមប្រឹក្សាដែលមានតម្លៃមួយពិតប្រាកដ រួមទាំងប្រាក់កាសផង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យរោងចក្របរិក្ខារ» មានន័យដូចម្ដេច ?


ទ្រព្យរោងចក្របរិក្ខារ


?ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថ
មានន័យថា ទ្រព្យសកម្មរូបិយមួយប្រភេទ ដែលកាន់កាប់ដោយអង្គភាពមួយសម្រាប់ប្រើនៅក្នុងផលិតកម្ម ឬការផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម ឬសម្រាប់បំពេញមុខងារជួល។ ទ្រព្យរោងចក្របរិក្ខារ រួមមាន ការដំឡើង និងបំពាក់ដោយគ្រឿងម៉ាស៊ីន និងបរិក្ខារនានាយ៉ាងពេញលេញ សម្រាប់បម្រើឱ្យដំណើរការឧស្សាហកម្ម ឬពាណិជ្ជកម្ម និង/ឬខ្សែចង្វាក់ផលិតកម្ម រួមទាំងការបំពាក់គ្រឿងសង្ហារិម គ្រឿងតុបតែងលម្អ និងគ្រឿងបំពាក់ផ្សេងៗ ដែលតាំងនៅជាប់នឹងអគារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យពិសេស» មានន័យដូចម្ដេច ?


ទ្រព្យពិសេស


?ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថ
មានន័យថា ទ្រព្យរោងចក្របរិក្ខារ អចលនវត្ថុឯកទេសកម្ម ធុរកិច្ច និងអត្ថប្រយោជន៍ផ្សេងដែលតាំងនៅ ឬភ្ជាប់ទៅនឹងធុរកិច្ច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យកខ្វក់» មានន័យដូចម្ដេច ?


ទ្រព្យកខ្វក់


?ថ្នាក់ពាក្យជា មូលដ្ឋាន, ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទ្រព្យដែល៖ក-បានត្រូវ ឬកំពុងត្រូវបានប្រើ ឬបម្រុងនឹងត្រូវបានប្រើ ក្នុងការប្រព្រឹត្តបទល្មើសមួយតាមបញ្ញត្តិនៃច្បាប់នេះ ឬបទល្មើសស្របគ្នាក្រោមច្បាប់របស់រដ្ឋបរទេស ឬ ខ-ជាគោលដៅនៃបទល្មើស ឬ គ-ជាផលបានមកពី ឬទទួលដោយផ្ទាល់ ឬដោយប្រយោលតាមរយៈការប្រព្រឹត្តបទល្មើស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រព្យ» មានន័យដូចម្ដេច ?


ទ្រព្យ


មានន័យថា តម្លៃទ្រព្យសកម្មដែលមានក្រោយពីដកចេញនូវបំណុលដែលជំពាក់គេ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ទ្រវ្យ, វ > ព = ទ្រព្យ; បា. ទព្វ) វត្ថុ, ធនធាន, សម្បត្តិ ។ ល ។ ខ្មែរយើងប្រើពាក្យនេះចំពោះតែវត្ថុមានមាសប្រាក់ជាដើម ដែលមានម្ចាស់ ។ ទ្រព្យធន, ទ្រព្យសម្បត្តិ គឺទ្រព្យផ្សេងៗ, ទ្រព្យសម្រាប់ប្រើប្រាស់ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. មានន័យថា៖ ក-ទ្រព្យសម្បត្តិ និងធនធានសេដ្ឋកិច្ចគ្រប់ប្រភេទទាំងអស់ ទាំងរូបី ឬអរូបី ចលនវត្ថុ ឬអចលនវត្ថុ ទោះជាបានមកតាមវិធីណាក្ដី និង ខ-ឯកសារនិងឧបករណ៍ច្បាប់ ទោះជាក្នុងរូបភាពណាក្ដី រាប់បញ្ចូលទាំងអេឡិចត្រូនិច ឌីហ្សីតាល់ ដែលផ្ដល់ភ័ស្ដុតាងកម្មសិទ្ធិចំពោះផលប្រយោជន៍លើទ្រព្យសម្បត្តិនេះ ដែលរួមមាន ដូចជាឥណទានធនាគារ មូលប្បទានបត្រអ្នកដំណើរ អាណត្តិប្រៃសណីយ៍ ភាគហ៊ុន សញ្ញាបណ្ណ មូលបត្រ រូបិយាណត្តិ ឬលិខិតឥណទាន។ ២. ទ្រព្យដែលមានគ្រប់ប្រភេទ ទោះជារូបទ្រព្យក្ដី ឬអរូបទ្រព្យក្ដី ជាសង្ហារិម ឬអសង្ហារិមក្ដី ផុសនីយក្ដី ព្រមទាំង ឬអផុសនីយក្ដី និងលិខិតគតិយុត្ត ឬឯកសារ បញ្ជាក់ពីកម្មសិទ្ធិ នៃទ្រព្យទាំងនោះ ឬពីសិទ្ធិពាក់ព័ន្ធនឹងទ្រព្យទាំងនោះ។ ៣. ពាក្យបច្ចេកសព្ទរួម ដើម្បីសម្គាល់នូវប្រភេទ នៃទ្រព្យសកម្មមួយចំនួន ដូចជា៖ អចលនវត្ថុ ទ្រព្យសកម្មរូបី ទ្រព្យសកម្មអរូបី ធុរកិច្ច និងអត្ថប្រយោជន៍ផ្សេងដែលតាំងនៅ ឬភ្ជាប់ទៅនឹងធុរកិច្ច។ ៤. ចលនវត្ថុ ឬអចលនវត្ថុដែលជាកម្មវត្ថុយកទៅដាក់បញ្ចាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រពង» មានន័យដូចម្ដេច ?


ទ្រពង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​វែង​១​គូ​ដែល​ប្រើ​ជា​មេ​សម្រាប់​ដាក់​ខាង​លើ​ឆ្នង់​ ឬ​ជើង​ទៀន​រទេះ​ទុក​ដូច​ជា​ភ្នាក់​ដៃ ។
ឧទាហរណ៍៖ ទ្រពង​រទេះ ។

                  តួ​ដង​ស្នា ។
ឧទាហរណ៍៖ ទ្រពង​ស្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្របៗ» មានន័យដូចម្ដេច ?


ទ្របៗ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ដំណើរ​បែប​លប​ៗ ។
ឧទាហរណ៍៖ ដើរ​ទ្រប​ៗ; ដំណើរ​ទ្រប​ៗ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​ដំណើរ​បែប​លប​ៗ ។
ឧទាហរណ៍៖ ដើរ​ទ្រប​ៗ; ដំណើរ​ទ្រប​ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រនំលលក» មានន័យដូចម្ដេច ?


ទ្រនំលលក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទំនប់តូចដែលគេលើកខណ្ឌស្រែមួយឲ្យមានផ្នែកដោយខ្លួនពីគ្នា, ដោយបរិយាយថា ទំនប់តូចនោះមានកម្ពស់ផុតពីទឹកស្រែ ល្មមលលកទំបាន
ឧទាហរណ៍៖ លើកទ្រនំលលក, ដាក់ល្អីបាយលើទ្រនំលលក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រនំបង្គួយ» មានន័យដូចម្ដេច ?


ទ្រនំបង្គួយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ភព្រឹក្សមួយប្រភេទ កំពស់ ១ទៅ២ម​ ដុះក្នុងព្រៃល្បោះ ឬព្រៃត្រជាក់លើដីមានឥន្ធនសិលានិងដីឥដ្ធ ឬមួយដុះក្នុងគុម្ភបន្លា លើដីទំនាបឬ លើភ្នំ កំពស់មិនលើសពី៩០០ម។ ទ្រនំបង្គួយមានដុះក្នុងឥណ្ឌូចិន (ខ្មែរ លាវ វៀតណាម ថៃ)។ ផ្លែខ្ចីៗអាចបរិភោគបាន។ មែកធាងស្ងួត គេតែងរើសធ្វើអុសដុត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រនំកំភេមតូច» មានន័យដូចម្ដេច ?


ទ្រនំកំភេមតូច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សតូចម្យ៉ាងស្ទើវារ កម្ពស់ ០.៦០-២ ម​ ដុះតាមមាត់ព្រៃក្រាស់ ឬក្នុងគុម្ពបន្លា ឬក្រោមដើមស្រល់ លើដីមានថ្ម លើដីខ្សាច់ដែលមានឧព្វេធ ពី ៥០០ ទៅ​ ១៥០០ម។ ដើមនេះមានក្នុងទ្វីបអាស៊ី និងអាហ្វ្រិកក្តៅ។ គេយកស្លឹកលីង ហើយទៅដាំទឹកផឹករម្ងាប់រោគក្អក។ ឫសគេកាត់កង់ៗ ហើយត្រាំស្រាផឹក ដើម្បីឲ្យប៉ូវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រនំកំភេម (ដើម)» មានន័យដូចម្ដេច ?


ទ្រនំកំភេម (ដើម)


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមឈើកម្ពស់ ១០ -១៥ ម ដុះក្នុងព្រៃក្រាស់ និងព្រៃស្រោង តាំងពីមាត់សមុទ្រ រហូតដល់លើភ្នំខ្ពស់ ១៧០០ម ។ ដើមនេះដុះក្នុងអាស៊ីក្តៅ​។ ស្លឹក និងសំបកសម្រាប់ជ្រលក់សំពត់ អាវ សំណាញ់។ល។ ជាពណ៌ខ្មៅ។ ស្លឹកហាលស្ងួតហើយបុកឱ្យល្អិត គេទុកព្យាបាលដំបៅ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រនំកំភេម» មានន័យដូចម្ដេច ?


ទ្រនំកំភេម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយប្រភេទកម្ពស់ ២-៣ម ដុះក្នុងព្រៃល្បោះនៃឥណ្ឌូចិន និងប្រទេសចិន (ហៃណាម)។ ផ្លែខ្ចីៗគេបរិភោគដូចផ្លែសណ្តែកបារាំង។ គ្រូថ្នាំខ្មែរប្រើដើមទាំងមូល ផ្សំថ្នាំរម្ងាប់រោគសន្លាក់ឆឹ្អង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រនំ» មានន័យដូចម្ដេច ?


ទ្រនំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ដែល​សត្វ​ស្លាប​តែង​ទំ ។
ឧទាហរណ៍៖ កុក​ហើរ​រក​ទ្រនំ ។

                  (ព. ប្រ. ) ផ្ទះធំទ្រនំខ្ពស់ ដែលគេមានផ្ទះធំទូលំទូលាយមានទ្រព្យសម្រាប់ចាយវាយគ្រប់គ្រាន់ ។ គេបានទ្រនំខ្ពស់ គេបានភរិយាជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ឥតព្រួយពីក្រទ័ល ។ គេមានទ្រនំរបស់គេ គេមានទីសម្នាក់ស្ដុកស្ដម្ភមិនព្រួយបារម្ភពីការលំបាក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រនេស» មានន័យដូចម្ដេច ?


ទ្រនេស


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​លង់។

ឧទាហរណ៍៖ លង់​ទ្រនេស (ម. ព. នោះ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រនេល» មានន័យដូចម្ដេច ?


ទ្រនេល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​រំអិល​មួយ​ប្រភេទ ពួក​ត្រី​ឆ្លាំង ។
ឧទាហរណ៍៖ ត្រី​ទ្រនេល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រនើរ» មានន័យដូចម្ដេច ?


ទ្រនើរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​សម្រាប់​បន្ទើរ, ធ្នើរ (ច្រើន​ប្រើ ធ្នើរ ជា)។ ប្រើ​ជា ទំនើរ ក៏​មាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រនូល» មានន័យដូចម្ដេច ?


ទ្រនូល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួន​អ្វី​ៗ​ដែល​ល្មម​ទូល​រួច, អ្វី​ៗ​ដែល​គេ​ទូល​លើ​ក្បាល ។
ឧទាហរណ៍៖ ស្រូវ​មួយ​ទ្រនូល​យ៉ាង​ធ្ងន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រនុល» មានន័យដូចម្ដេច ?


ទ្រនុល


មានន័យថា (ម. ព. ទ្រនល់) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រនុង» មានន័យដូចម្ដេច ?


ទ្រនុង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឆ្អឹង​ខ្នង​សត្វ ឬ​ឆ្អឹង​អ្វី​ទាំងឡាយ​ដែល​មាន​សណ្ឋាន​ឡើង​ខ្ពស់​ទទុង ។
ឧទាហរណ៍៖ ទ្រនុង​ខ្នង​ត្រី​ក្រាញ់, ទ្រនុង​ស្លឹក​ត្នោត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រនឹប» មានន័យដូចម្ដេច ?


ទ្រនឹប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រង្វាន់​គ្រូ​មើល​ជំងឺ ។
ឧទាហរណ៍៖ រៀប​ទ្រនឹប, ជូន​ទ្រនឹប​គ្រូ (ម. ព. ខាន់ខៅ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រនិច» មានន័យដូចម្ដេច ?


ទ្រនិច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈ​ស្រួច​មុត​មាន​ពិស ដែល​មាន​នៅ​កន្ទុយ​សត្វ​សម្រាប់​ទិច ។
ឧទាហរណ៍៖ ទ្រនិច​ឃ្មុំ, ទ្រនិច​ខ្ទួយ ។

                  ដែក​ឬ​អ្វី​ៗ ដែល​មាន​សណ្ឋាន​ស្រួច​ឆ្មារ ស្រដៀង​នឹង​ទ្រនិច​សត្វ​ទាំង​នោះ ក៏​ហៅ​ថា ទ្រនិច ដែរ
ឧទាហរណ៍៖ ទ្រនិច​នាឡិកា, ទ្រនិច​ត្រី​វិស័យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រនាប់ជើង» មានន័យដូចម្ដេច ?


ទ្រនាប់ជើង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ក្រៅពីស្បែក សម្រាប់ពាក់ដូចស្បែកជើង ។
ឧទាហរណ៍៖ ទ្រនាប់ជើងឈើ; មានពុទ្ធប្បញ្ញតិ្តហាមមិនឲ្យបព្វជិតពុទ្ធសាសនិក ពាក់ទ្រនាប់ជើងឈើ ( ព. វិ. ពុ. )។ បាលីថា បាទុក ឬ បាទុកា ( ម. ព. នេះទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រនាប់» មានន័យដូចម្ដេច ?


ទ្រនាប់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែក​បួន​ជ្រុង​សម្រាប់​រង​ញញួរ ឬ​អ្វី​ៗ​សម្រាប់​ទ្រាប់​សម្រាប់​រង, ប្រដាប់​សម្រាប់​ទ្រាប់ ។
ឧទាហរណ៍៖ ដាក់​លើ​ទ្រនាប់, ថែម​ទ្រនាប់​មួយ​ជាន់​ទៀត ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទាបសម មិនទាបហួស ។
ឧទាហរណ៍៖ រាងទាបទ្រនាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រនល់» មានន័យដូចម្ដេច ?


ទ្រនល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ធ្វើ​ដោយ​ឈើ ឬ​ដោយ​ដី​ស្អិត​ដុត​ឲ្យ​ឆ្អិន មាន​សណ្ឋាន​មូល​សម្រាប់​វាយ​ក្អម, ឆ្នាំង បន្ទុល​ពី​ខាង​ក្នុង ។
ឧទាហរណ៍៖ ទ្រនល់​វាយ​ក្អម ។ ទ្រនុល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រនង់» មានន័យដូចម្ដេច ?


ទ្រនង់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទ្រើស​ឃ្នង, កាច ។
ឧទាហរណ៍៖ មនុស្ស​ទ្រនង់​យង់ឃ្នង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រទេសទ្រទួយ» មានន័យដូចម្ដេច ?


ទ្រទេសទ្រទួយ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​រាង ឬ​បែប​ភាព​ស្ទើត​ត្រដែត​ដូច​គេ​ស្ទួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រទេសទ្រទន់» មានន័យដូចម្ដេច ?


ទ្រទេសទ្រទន់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទន់ភ្លន់, ល្វាសល្វន់, ល្វតល្វៃ, ញ៉ែងញ៉ង។
ឧទាហរណ៍៖ ដំណើរ​ទ្រទេស​ទ្រទន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រទេស» មានន័យដូចម្ដេច ?


ទ្រទេស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្វាសល្វន់​សមរម្យ (ច្រើន​និយាយ​តែ​ពី​ក្បាច់​ភ្ញី) ។
ឧទាហរណ៍៖ ទ្រទេស​ទ្រទួយ ទ្រទេស​ទងវង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រទួយ» មានន័យដូចម្ដេច ?


ទ្រទួយ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សណ្ឋាន​រាង-ង ដូច​គេ​ស្ទួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រទូង» មានន័យដូចម្ដេច ?


ទ្រទូង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើក​ដៃ​ទាំង​ពីរ​ជ្រោង​ឡើង​លើ ។
ឧទាហរណ៍៖ ចូរ​អ្នក​ទ្រទូង​ដៃ​ឡើង ! ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្ពស់​ពី​ចុង​ជើង​ដែល​ឈរ​ត្រង់​ដល់​ចុង​ម្រាម​ដៃ​ដែល​លើក​ជ្រោង​ឡើង​លើ ។
ឧទាហរណ៍៖ ទឹក​ជ្រៅ​មួយ​ទ្រទូង ។

                  ចំនួន​ភិក្ខុ​សង្ឃ ៨ រូប ។
ឧទាហរណ៍៖ និមន្តលោកមួយទ្រទូង…។

                 សមណស័ក្តិទីរាជាគណៈដែលព្រះមហាក្សត្រទ្រង់ប្រោសព្រះរាជទានតាំង តាមលំដាប់ថ្នាក់មាន៤ជាន់គឺ សម្រាប់ឯក, ទោ, ត្រី, ចត្វា ឬរាប់ពីថ្នាក់ក្រោមមុនថា ចត្វា, ត្រី, ទោ, ឯក ក៏បាន; កាលពីក្នុងបុរាណសម័យយូរហើយ ទ្រទូងសម្រាប់ ឯក ហៅថា ទ្រទូងរ័ត្ន, តែសម័យសព្វថ្ងៃនេះ ហៅថា រាជាគណៈ ដូចគ្នាទាំង ៤ សម្រាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រតៗ» មានន័យដូចម្ដេច ?


ទ្រតៗ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបញ្ជច់ជង្គង់បន្ទន់គូទជតៗ ។
ឧទាហរណ៍៖ ដើរទ្រតៗ, រត់ទ្រតៗ ; ដំណើរទ្រតៗ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបញ្ជច់ជង្គង់បន្ទន់គូទជតៗ ។
ឧទាហរណ៍៖ ដើរទ្រតៗ, រត់ទ្រតៗ ; ដំណើរទ្រតៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រង់ឱលោកនៈ» មានន័យដូចម្ដេច ?


ទ្រង់ឱលោកនៈ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា សម្លក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រង់ឧស្សាហ៍» មានន័យដូចម្ដេច ?


ទ្រង់ឧស្សាហ៍


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្យាយាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រង់ឧលោកនៈ» មានន័យដូចម្ដេច ?


ទ្រង់ឧលោកនៈ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា សម្លឹង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រង់អាលិង្គនៈ» មានន័យដូចម្ដេច ?


ទ្រង់អាលិង្គនៈ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ឱប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រង់អាមសនៈ» មានន័យដូចម្ដេច ?


ទ្រង់អាមសនៈ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ស្ទាប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រង់អាចៀន» មានន័យដូចម្ដេច ?


ទ្រង់អាចៀន


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ក្អួត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រង់អាឃាដ» មានន័យដូចម្ដេច ?


ទ្រង់អាឃាដ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា គុំកួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រង់អនីឃៈ» មានន័យដូចម្ដេច ?


ទ្រង់អនីឃៈ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា អំពល់ចិត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រង់អដ្តសរៈ» មានន័យដូចម្ដេច ?


ទ្រង់អដ្តសរៈ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ថ្ងូរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រង់អក្កមៈ» មានន័យដូចម្ដេច ?


ទ្រង់អក្កមៈ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ជាន់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រង់ស្រប់ទ្រង់ស្រប់» មានន័យដូចម្ដេច ?


ទ្រង់ស្រប់ទ្រង់ស្រប់


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា លុប ឬលាង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រង់ស្ថិត» មានន័យដូចម្ដេច ?


ទ្រង់ស្ថិត


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ឈរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រង់សោយព្រះស្ទន្ត» មានន័យដូចម្ដេច ?


ទ្រង់សោយព្រះស្ទន្ត


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ជម្រះធ្មេញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រង់សោយទុក្ខ» មានន័យដូចម្ដេច ?


ទ្រង់សោយទុក្ខ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា កើតទុក្ខ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រង់សោយ» មានន័យដូចម្ដេច ?


ទ្រង់សោយ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ជក់, ផឹក, ស៊ី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រង់សោក» មានន័យដូចម្ដេច ?


ទ្រង់សោក


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទួញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រង់សិតព្រះកេសា» មានន័យដូចម្ដេច ?


ទ្រង់សិតព្រះកេសា


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា សិតសក់


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រង់សម្មោសា» មានន័យដូចម្ដេច ?


ទ្រង់សម្មោសា


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ភ្លេច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ្រង់សព្វព្រះរាជហឫទ័យ» មានន័យដូចម្ដេច ?


ទ្រង់សព្វព្រះរាជហឫទ័យ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ស្រឡាញ់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖