Posted on Leave a comment

តើពាក្យ «ទឹកធ្លាក់» មានន័យដូចម្ដេច ?


ទឹកធ្លាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទឹកដែលជ្រាបចេញពីផ្ទៃភ្នំ ហូរធ្លាក់ចុះមកជានិច្ច, ជួនមានកន្លែងខ្លះជាប្រភពនៃស្ទឹងដែលហៅថា ក្បាលស្ទឹង ក៏បាន, ដូចជាក្បាលស្ទឹងព្រែកត្នោតជាដើម; បើទឹកធ្លាក់នោះធំច្រើន ហូរចេញមកខ្លាំង ជាប្រភពនៃទន្លេក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឹកត្រជាក់» មានន័យដូចម្ដេច ?


ទឹកត្រជាក់


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសីតរស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឹកតែ» មានន័យដូចម្ដេច ?


ទឹកតែ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះបានរស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឹកដោះគោ» មានន័យដូចម្ដេច ?


ទឹកដោះគោ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សនាំពីស្រុកអាមេរិកក្តៅមកដាំគ្រប់ប្រទេសក្តៅ ផ្កាដើមលម្អផង សម្រាប់យកផ្លែបរិភោគផង។ ផ្លែរាងមូល មានសាច់ផ្អែមដូចទឹកដោះគោ។ គ្រាប់អាចប្រើធ្វើដំណាប់បាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឹកដោះខ្លា, ខ្លែងគង់» មានន័យដូចម្ដេច ?


ទឹកដោះខ្លា, ខ្លែងគង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឺក្ស ឬព្រឹក្សតូចកម្ពស់ ៤ – ១២ ម ដុះក្នុងព្រៃស្រោង នៃឧបទ្វីបឥណ្ឌូចិន ជ្វា និងប្រទេសឥណ្ឌា ។ គ្រូខ្មែរយកជ័ររុក្ខជាតិ ព្យាបាលជំងឺភ្នែកក្រហម ។ នៅទ្វីបអឺរ៉ុប ពេទ្យ ប្រើជ័រនេះ ធ្វើឱសថច្រើនយ៉ាង រាក មួល អាសន្នរោគ និងរោគហើម គ្រឿងរំលាយអាហារ ។ ឈើមានពណ៌ស លឿង ឫស ផ្កាឈូក មានតម្លៃណាស់ សម្រាប់ធ្វើតុ ទូ ប្រណិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឹកដោះ, ភ្នែកមាន់» មានន័យដូចម្ដេច ?


ទឹកដោះ, ភ្នែកមាន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅតូច កំម្ពស់ ១០-៣០ស.ម ដុះតាមមាត់ផ្លូវ ឬលើដីវាលនៃប្រទេសក្តៅ និងក្តៅមធ្យមសកលលោក។ ជ័រសម្រាប់លាបដំបៅអោយឆាប់ជា។ ដើម និងស្លឹកអាចស្ងោរ ហើយអោយនារីទើបសម្រាលកូនផឹក ដើម្បីអោយមានទឹកដោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឹកដោះ» មានន័យដូចម្ដេច ?


ទឹកដោះ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះក្សីរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឹកដីអាណានិគម» មានន័យដូចម្ដេច ?


ទឹកដីអាណានិគម


មានន័យថា ទឹកដីរបស់ប្រទេសមួយដែលមានអំណាចទន់ខ្សោយត្រូវបានគ្រប់គ្រងដោយរដ្ឋបរទេសមួយដែលមានអំណាចខ្លាំងជាង។
ឧទាហរណ៍៖ ឧ. នៅកចុងសតវត្យរ៍ទី១៩ ប្រទេសកម្ពុជា វៀតណាម ឡាវ គឺជាទឹកដីអាណានិគមរបស់ប្រទេសបារាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឹកដមផ្លែឈើ ឬទឹកដមបន្លែ» មានន័យដូចម្ដេច ?


ទឹកដមផ្លែឈើ ឬទឹកដមបន្លែ


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ផលិតផលដែលផលិតចេញពីផ្លែឈើ ឬបន្លែសុទ្ធសាធពីធម្មជាតិ ដែលមានលក្ខខណ្ឌទាំងពីរ ដូចខាងក្រោម៖ ▪គ្មានការកែច្នៃរក្សាគុណភាព និងវេចខ្ចប់ តាមរូបភាពសិប្បកម្ម ឬឧស្សាហកម្ម និង▪គ្មានសារធាតុបន្ថែមរសជាតិ ឬក្លិន ឬពណ៌។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឹកដម» មានន័យដូចម្ដេច ?


ទឹកដម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទឹកផ្អែមដែលចេញពីផ្កា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឹកក្រោមដី» មានន័យដូចម្ដេច ?


ទឹកក្រោមដី


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទឹកដែលហូរនៅក្រោមដីក្នុងចន្លោះថ្មតូច ធំ និងភាគល្អិតនៃដី ដែលផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឹកកាម» មានន័យដូចម្ដេច ?


ទឹកកាម


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះអសុចិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឹកកកសមុទ្រ» មានន័យដូចម្ដេច ?


ទឹកកកសមុទ្រ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា “ទឹកកកក្នុងមហាសមុទ្រដែលកើតចេញពីកំណកទឹកសមុទ្រ អាចជាបំណែកដាច់ៗពិគ្នា(ផ្ទាំងទឹកកកអណ្តែត) រសាត់នៅលើផ្ទៃសមុទ្រ ឬសមុទ្រដោយសារចរន្តខ្យល់និងទឹកដែលបង្កើតបានជាបណ្តុំទឹកកក ឬជាផ្ទាំងទឹកកកដែលគ្មានចលនាជាប់និងឆ្នេរ(ផ្ទាំងទឹកកកលើផ្ទៃសមុទ្រ)។ កំហាប់ទឹកកកសមុទ្រ គឺជាប្រភាគនៃផ្ទៃមហាសមុទ្រឬសមុទ្រដែលគ្រប់ដណ្តប់ដោយទឹកកក។ទឹកកកសមុទ្រដែលមានអាយុតិចជាង១ឆ្នាំមានឈ្មោះថាទឹកកកឆ្នាំទីមួយ។ទឹកកកសមុទ្រមានអាយុច្រើនឆ្នាំគឺទឹកកកសមុទ្រដែលមិនរលាយយ៉ាងហោចណាស់ក្នុងមួយរដូវក្តៅ។គេអាចបន្តចែកឈ្មោះទឹកកក ដែលមានអាយុច្រើនឆ្នាំ ទៅជាទឹកកឆ្នាំទីពីរនិងទឹកកកពហុឆ្នាំនេះជាទឹកកកដែលមិនរលាយយ៉ាងយោចណាស់រយោះពេលពីររដូវក្តៅ។”


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឹកកកលើផ្ទៃដី» មានន័យដូចម្ដេច ?


ទឹកកកលើផ្ទៃដី


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ទឹកកកគ្រប់ប្រភេទដែលស្ថិតក្នុងសណ្ឋានជាកំណក ក្នុងទីកំណកតាមរដូវកាល និងក្នុងកំណអចិន្ត្រៃយ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឹក–» មានន័យដូចម្ដេច ?


ទឹក–


មានន័យថា (មើល​ក្នុង​ពាក្យ ទឹក) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឹក» មានន័យដូចម្ដេច ?


ទឹក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ធាតុ​រាវ, តាម​កំណើត​ដើម​ឥត​ព័ណ៌ ឥត​ក្លិន, ជា​របស់​មាន​ប្រយោជន៍​ដ៏​សំខាន់ សម្រាប់​ពួក​មនុស្ស​សត្វ, មាន​ត្រូវ​ផឹក, ងូត​ជាដើម ។ ទឹក​កក ន. ដុំ​ទឹក​ដែល​កក​ដោយ​អាកាស​ត្រជាក់​ខ្លាំង ឬ​ដោយ​គ្រឿង​ម៉ាស៊ីន​ធ្វើ​ឲ្យ​កក ។ ទឹក​កាម ទឹក​ខាប់​អន្លាយ​ស្អិត​ដែល​ឃ្លាត​ចេញ​ចាក​កាយ​តាម​បស្សាវមគ្គ … (ព. ព. ។ ព. គ. ទឹក​អសុចិ ឬ ទឹក​សុក្កៈ; ព. ខ្ព. អសុចិ ឬ សុក្កៈ ) ។ ទឹក​ក្រុត ថ្នាំ​រាវ​សម្រាប់​បង្កាត់​លោហ​ជាតិ ។ ទឹក​ក្លស់​ទឹក​ស័ង្ខ ទឹក​មង្គល​ដែល​ស្រោច​លើ​ព្រះ​សិរ​ព្រះ​រាជា ក្នុង​កាល​ដែល​អភិសេក​ឲ្យ​ពេញ​ទី​ស៊ប់​ជា​ព្រះ​មហា​ក្សត្រ​ទ្រង់​រាជ្យ (ហៅ​មុទ្ធា​ភិសិត្តរាជ្យ) ។ទឹក​ខ្មេះ ទឹក​ជូរ​ដែល​កើត​អំពី​បាយ​ស្រា​ជាដើម ។ ទឹក​ខ្មៅ ទឹក​មាន​ព័ណ៌​ខ្មៅ ឬ​មាន​ព័ណ៌​ដោយ​យ៉ាង​ៗ​សម្រាប់​សរសេរ (ម. ព. ទឹក​សរសេរ) ។ ទឹក​គ្រឿង ទឹក​ជ្រលក់​អន្លក់​ធ្វើ​ដោយ​ត្រី​សាប ឬ​ត្រី​ឆ្អើរ​លាយ​នឹង​ព្រហក់ ឬ​កាពិ​និង​គ្រឿង​ច្រើន​មុខ​មាន​ម្ជូរ​និង​ស្លឹក​ជីរ​ខ្ទឹម​ជាដើម ។ ទឹក​ឃ្មុំ ទឹក​ផ្អែម​ដែល​ឃ្មុំ​បង្កើត​ក្នុង​សំបុក ។ ទឹក​ច័ណ្ឌ(ម. ព. ចណ្ឌ ឬ ច័ណ្ឌ) ។ ទឹក​ចត់ ឬ ទឹក​អម្ចត់ ទឹក​មាន​រស​ចត់ គឺ​ទឹក​ជ្រលក់​ចីវរ​របស់​ពួក​បព្វជិត​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។ ទឹក​ចិត្ត(–ចិត) ទឹក​រក្សា​ចិត្ត គឺ​ទឹក​ដែល​នៅ​ក្នុង​បេះ​ដូង, ចិត្ត ។ ទឹក​ឆាឈ្មោះ​កន្លែង​ទឹក​ជ្រោះ​ជា​ទី​កំសាន្ត​មួយ មាន​ទឹក​ថ្លា​ស្អាត​ហូរ​ជានិច្ច នៅ​ក្នុង​ស្រុក​ព្រៃ​ឈរ​ខេត្ត​កំពង់ចាម ។ ទឹក​ឈូ ឈ្មោះ​កន្លែង​ទឹក​ជ្រោះ​ជា​ទី​កំសាន្ត​មួយ​មាន​ទឹក​ថ្លា​ស្អាត​ហូរ​ជានិច្ច​នៅ​ក្នុង​ខេត្ត​កំពត ។ ទឹក​ដប់ ឈ្មោះ​មាស​មួយ​ប្រភេទ ដែល​ល្អ​វិសេស​ជាង​មាស​ទាំងពួង : មាស​ទឹក​ដប់ ។ ទឹក​ដម (ម. ព. ដម) ។ ទឹក​ដូង ទឹក​ដែល​កើត​នៅ​ក្នុង​ផ្លែ​ដូង (ម. ព. ចាក់​ទឹក​ដូង) ។ ទឹក​ដោះ ទឹក​ដែល​ចេញ​ពី​ដោះ មាន​ពណ៌​ស​មាន​រស​ផ្អែម : ទឹក​ដោះ​មនុស្ស, ទឹក​ដោះ​គោ, ទឹក​ដោះ​ពពែ…។ ទឹក​ដោះ​ខាប់ ទឹក​ដោះ​គោ​ដែល​គេ​រំងាស់​ឲ្យ​ខាប់ (ម. ព. គោរស ផង) ។ ទឹក​ដោះ​ខ្លា ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ។ ទឹក​ដោះ​ជូរ ទឹក​ដោះ​គោ​ដែល​គេ​ទុក​ឲ្យ​ជូរ (ម. ព. គោ​រស ផង) ។ ទឹក​ដោះ​ជូរ​ឡើង​ពពុះ ទឹក​ដោះ​គោ​ដែល​គេ​ទុក​ឲ្យ​ឡើង​ពពុះ (ម. ព. គោរស ផង) ។ ទឹក​ដោះ​ថ្លា ទឹក​ដោះ​គោ​ដែល​គេ​រំងាស់​ទាល់​តែ​ឡើង​ថ្លា (ម. ព. គោរស ផង)។ ទឹក​ដោះ​រាជសីហ៍ (–រាជៈសី) ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ។ ឈ្មោះ​ចេក​មួយ​ប្រភេទ ។ ទឹក​ដោះ​ស្រស់ ទឹក​ដោះ​ដែល​នៅ​ស្រស់ (ម. ព. គោរស ផង) ។ ទឹក​ត្នោត ទឹក​ដែល​ស្រក់​អំពី​មុខ​ផ្កា​ត្នោត​គាប ។ ទឹក​ត្រីទឹក​ប្រៃ​មាន​ពណ៌​លឿង​ឬ​ក្រហម ធ្វើ​ពី​មច្ឆជាតិ​ស្អុយ​ប្រឡាក់​អំបិល ។ ទឹក​នោម ទឹក​មាន​ក្លិន​ឆ្អេះ ដែល​មនុស្ស​ឬ​សត្វ​បញ្ចេញ​ពី​ក្នុង​កាយ​តាម​បស្សាវមគ្គ (ព. រ. ហៅ​ទឹក​មូត្រ; ព. ខ្ព. ហៅ បស្សាវៈ ឬ ទឹក​បស្សាវៈ ។ ទឹក​បន្សារ គ្រឿង​លាយ​សម្រាប់​ផ្សារ​លោហ​ជាតិ​ឲ្យ​ជាប់​គ្នា ។ ទឹក​បស្សាវៈ (ម. ព. បស្សាវៈ) ។ ទឹក​បាន (សំ. បា. បាន “ទឹក​ដែល​គួរ​ផឹក​បាន, ទឹក​សម្រាប់​ផឹក”) ទឹក​ដែល​មាន​ពុទ្ធានុញ្ញាត​ឲ្យ​ពួក​បព្វជិត​ក្នុង​ពុទ្ធ​សាសនា​ប្រើ​ជា​ភេសជ្ជៈ​បាន (ម. ព. អដ្ឋបាន) ។ ទឹក​បាយ ទឹក​ដែល​ផាត់​សម្រេង​ចេញ​ពី​អង្ករ​ស្ងោរ ដើម្បី​នឹង​ផ្ងំ​អង្ករ​នោះ​ឲ្យ​ងំ​កើត​បាន​ជា​បាយ ។ ទឹក​ផុស ឈ្មោះ​ស្រុក​មួយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ។ ទឹក​ពិភទ្ទសច្ចា (ម. ព. ពិពឌ្ឍនសច្ចា) ។ ទឹក​ភ្នែក ទឹក​ដែល​ចេញ​ពី​ភ្នែក​ដោយ​មាន​អ្វី​ចូល, ដោយ​ប៉ះ​ទង្គិច ឬ​ដោយ​យំ​ជាដើម ។ ទឹក​ភ្លៀង ទឹក​ដែល​ធ្លាក់​ចុះ​ពី​អាកាស មិន​ទាន់​ប្រែ​ឈ្មោះ​ដើម​នៅ​ឡើយ : ងូត​ទឹក​ភ្លៀង, ត្រូវ​ទឹក​ភ្លៀង ។ទឹក​ភ្លោះ ទឹក​ដែល​ហៀរ​ចេញ​ពី​ទ្វារ​មាស​មាតា ក្នុង​ពេល​មុន​ដែល​ទារក​នឹង​សម្រាល​ចេញ​មក; កាល​ដែល​ទឹក​នេះ​ចេញ​មក​គេ​ហៅ​ថា បែក​ទឹក​ភ្លោះ ។ ទឹក​មន្ត (–មន់) ទឹក​មង្គល​ដែល​ព្រះ​សង្ឃ​សូត្រ​ចម្រើន​ពុទ្ធ​មន្ត ឬ​ទឹក​ដែល​អ្នក​ចេះ​មន្ត​អាគម​សូត្រ​កូរ​ផ្លុំ សម្រាប់​ស្រោច, ងូត បង្ការ​ខ្លួន ឬ​ជម្រះ​ចង្រៃ (តាម​ទម្លាប់​អ្នក​ជឿ) ។ ទឹក​មាត់ ធាតុ​ទឹក​ខាប់​បន្តិច​ដែល​កើត​ក្នុង​មាត់​ជា​ធាតុ​ផ្សើម​មាត់​ឲ្យ​សើម​ជានិច្ច ។ ទឹក​មាស ប្រេង​រាវ​ស្អិត​លាយ​កម្ទេច​ផង់​មាស​ឬ​ស្ពាន់ សម្រាប់​លាប​គ្រឿង​រចនា​ផ្សេង​ៗ ។ ទឹក​មូត្រ (ម. ព. មូត្រ) ។ ទឹក​រងៃ ន. ទឹក​ដែល​ហូរ​ចេញ​អំពី​សាច់​ត្រូវ​របួស​ជិត​​នឹង​ពង​ខ្ទុះ ។ ទឹក​សរសេរ ទឹក​មាន​ព័ណ៌​ផ្សេង​ៗ សម្រាប់​ប្រើ​សរសេរ : ទឹក​សរសេរ​ខ្មៅ, ទឹក​សរសេរ​ក្រហម, ទឹក​សរសេរ​ស្វាយ, ទឹក​សរសេរ​ខៀវ…; ខ្មែរ​យើង​ហៅ​តាម​ទម្លាប់​ថា ទឹក​ខ្មៅ ទាំងអស់ : ទឹក​ខ្មៅ​ខ្មៅ, ទឹក​ខ្មៅ​ក្រហម, ទឹក​ខ្មៅ​ស្វាយ, ទឹក​ខ្មៅ​ខៀវ… (ហៅ​ទឹក​សរសេរ ទើប​សម) ។ ទឹក​ស៊ីអ៊ីវ (ចិន) ទឹក​សម្បុរ​ក្រមៅ​ធ្វើ​ពី​គ្រាប់​សណ្ដែក​សៀង សម្រាប់​ប្រើ​ការ​ផ្សំ​នឹង​ម្ហូប​អាហារ​ណា​មួយ ដែល​គួរ​ប្រកប ។ ទឹក​សំបថ (–បត់) ទឹក​ដែល​ពួក​មនុស្ស​តាំង​សច្ចា​ប្រណិធាន​ស្បថ ទៅ​វិញ​ទៅ​មក ហើយ​ផឹក​ដោយ​សេចក្ដី​ប្ដេជ្ញា​គ្នា​យ៉ាង​តឹង ក្នុង​កិច្ច​ការ​ណា​មួយ ដែល​ជា​អំពើ​ទាស់​ខុស​នឹង​ច្បាប់​សម្រាប់​ប្រទេស​ដែល​ខ្លួន​នៅ ។ ទឹក​សំបួរ ទឹក​ដែល​គេ​អប់​ដោយ​ផ្សែង​ទៀន​ក្រមួន​ឃ្មុំ ហើយ​ដាក់​ផ្លែ​សំបួរ​ទុំ ឬ​ដាក់​ចំណិត​ផ្លែ​ក្រូច​សើច​លាយ​ខ្លះ​ផង​ក៏​មាន សន្មត​ថា​ជា​ទឹក​មង្គល​ក្នុង​ការ​និមន្ត​ភិក្ខុ​សង្ឃ​សូត្រ​ព្រះ​បរិត្ត​ឲ្យ​កើត​ស្រី​សួស្ដី…។ ទឹក​សំឡេង សូរ​ស័ព្ទ​សំឡេង​ពីរោះ​ឬ​មិន​សូវ​ពីរោះ​ក៏​ហៅ ទឹក​សំឡេង បាន ។ ទឹក​អប់ទឹក​ក្រអូប​កើត​ដោយ​អប់, ដោយ​ចំហុយ​ជាមួយ​នឹង​គ្រឿង​ក្រអូប​ផ្សេង​ៗ មាន​ផ្កា​ជាដើម ។ ទឹក​អម្ចត់ (–អំម្ចត់) (ម. ព. ទឹក​ចត់) ។ ទឹក​អម្រឹត (ម. ព. អម្រឹត) ។ ទឹក​អំពៅ ទឹក​ផ្អែម​ដែល​គាប​យក​ពី​ដើម​អំពៅ ។ល។
?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទឹកលើដី ទឹកក្រោមដី និងទឹកក្នុងអាកាស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទី​យោមរាជ» មានន័យដូចម្ដេច ?


ទី​យោមរាជ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ក្ល.) ឋានន្តរ គឺ​ងារ​សម្រាប់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ មាន​ឋានៈ​ប្រៀប​ធៀប​នឹង​សមណ​សក្ដិ​របស់​បព្វជិត (ព្រះ​មង្គលទេពាចារ្យ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ» មានន័យដូចម្ដេច ?


ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទីតាំងរបស់អង្គភាពចម្រុះ ធ្វើការត្រួតពិនិត្យការចេញ-ចូលប្រទេស ជាលក្ខណៈអន្តរជាតិទ្វេភាគីតំបន់ព្រំដែន និងការធ្វើសកម្មភាពរបស់អ្នកដំណើរ មធ្យោបាយដឹកជញ្ជូន និងទំនិញគ្រប់ប្រភេទ នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ដែលស្ថិតនៅលើខ្សែបន្ទាត់ព្រំដែន ដូចមានចែងក្នុងមាត្រា៨ ជំពូកទី៣ នៃអនុក្រឹត្យនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគី» មានន័យដូចម្ដេច ?


ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគី


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, គយ
មានន័យថា ទីតាំងរបស់អង្គភាពចម្រុះ ធ្វើការត្រួតពិនិត្យការចេញ-ចូលប្រទេស ជាលក្ខណៈទ្វេភាគីលក្ខណៈតំបន់ព្រំដែន និងការធ្វើសកម្មភាពរបស់អ្នកដំណើរ មធ្យោបាយដឹកជញ្ជូននិងទំនិញគ្រប់ប្រភេទ នៅច្រកទ្វារព្រំដែនទ្វេភាគី ដែលស្ថិតលើខ្សែបន្ទាត់ព្រំដែន ដូចមានចែងក្នុងមាត្រា៩ ជំពូកទី៣ នៃអនុក្រឹត្យនេះ ស្របតាមកិច្ចព្រមព្រៀងទ្វេភាគី រវាងប្រទេសជាប់ព្រំដែនជាមួយព្រះរាជាណាចក្រកម្ពុជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន» មានន័យដូចម្ដេច ?


ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, គយ, លទ្ធកម្មសាធារណៈ
មានន័យថា ទីតាំងរបស់អង្គភាពចម្រុះ ធ្វើការត្រួតពិនិត្យការចេញ-ចូលប្រទេស ជាលក្ខណៈតំបន់ព្រំដែន និងការធ្វើសកម្មភាពរបស់អ្នកដំណើរ ដែលជាអ្នកស្នាក់ នៅអចិន្ត្រៃយ៍ក្នុងតំបន់ព្រំដែននោះ មធ្យោបាយដឹកជញ្ជូននិងទំនិញគ្រប់ប្រភេទ នៅច្រកទ្វារព្រំដែន ដែលស្ថិតនៅលើខ្សែបន្ទាត់ព្រំដែន ស្របតាមកិច្ចព្រមព្រៀងរវាងប្រទេសជាប់ព្រំដែន ជាមួយព្រះរាជាណាចក្រកម្ពុជា ដូចមានចែងក្នុងមាត្រា១០ ជំពូកទី៣ នៃអនុក្រឹត្យនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារកំពង់ផែសមុទ្រ» មានន័យដូចម្ដេច ?


ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារកំពង់ផែសមុទ្រ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, គយ, លទ្ធកម្មសាធារណៈ
មានន័យថា ទីតាំងរបស់អង្គភាពចម្រុះ ធ្វើការត្រួតពិនិត្យការចេញ-ចូលកំពង់ផែសមុទ្រ និងការធ្វើសកម្មភាពរបស់អ្នកដំណើរជាប្រជាពលរដ្ឋ នៃប្រទេសជាប់ព្រំដែន មធ្យោបាយដឹកជញ្ជូន និងទំនិញគ្រប់ប្រភេទ នៅច្រកទ្វារកំពង់ផែសមុទ្រ ដែលស្ថិតនៅក្នុងប្រទេស ដូចមានចែងក្នុងមាត្រា១១ ជំពូកទី៣ នៃអនុក្រឹត្យនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីស្ថានកុងស៊ុល» មានន័យដូចម្ដេច ?


ទីស្ថានកុងស៊ុល


?ថ្នាក់ពាក្យជា គយ
មានន័យថា អគារ ឬបណ្តាផ្នែកនៃអគារ និងផ្ទៃដីបន្តភ្ជាប់ ទោះជាកម្មសិទ្ធិរបស់ជនណាក៏ដោយដែលត្រូវប្រើប្រាស់ដាច់មុខសម្រាប់ផលប្រយោជន៍របស់ប៉ុស្តិ៍កុងស៊ុល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីសត្តឃាដ» មានន័យដូចម្ដេច ?


ទីសត្តឃាដ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែងសម្លាប់សត្វ យកសាច់លក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីវ» មានន័យដូចម្ដេច ?


ទីវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) ស្លាក​សម្រាប់​រាប់​ចំនួន​ស្រូវ​ដែល​វាល់, តាម​ធម្មតា​ច្រើន​ធ្វើ​ដោយ​ឫស្សី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីលាន» មានន័យដូចម្ដេច ?


ទីលាន


?ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ទីកន្លែងដែលអាជ្ញាធរបានកំណត់ ឬរៀបចំតាមវិធានសុវត្ថិភាពបរិស្ថាន សម្រាប់ការចាក់សំរាម សំណល់រឹងទីប្រជុំជន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីរ៉ាណា» មានន័យដូចម្ដេច ?


ទីរ៉ាណា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស អាល់បានី


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីម័រខាងកើត» មានន័យដូចម្ដេច ?


ទីម័រខាងកើត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ទីម័រខាងកើត, (រាជធានី/​រដ្ឋធានី) ឌីលី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីមទាម» មានន័យដូចម្ដេច ?


ទីមទាម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ស្ទាក់ស្ទើរ​ដំណើរ, ដែល​មិន​ទាន់​ស្រេច​ជា​ត្រូវ​ធ្វើ​ដូចម្ដេច ឬ​ត្រូវ​ទៅ​ផ្លូវ​ណា ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ស្ទាក់ស្ទើរ​ដំណើរ, ដែល​មិន​ទាន់​ស្រេច​ជា​ត្រូវ​ធ្វើ​ដូចម្ដេច ឬ​ត្រូវ​ទៅ​ផ្លូវ​ណា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីភ្នាក់ងារមានការអនុញ្ញាត» មានន័យដូចម្ដេច ?


ទីភ្នាក់ងារមានការអនុញ្ញាត


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា អ្នកត្រូវប្រមូល និងបង់ អពទស ជូនរដ្ឋ។អពទស ក្នុងន័យនេះសំដៅដល់អាករពិសេសលើទំនិញនិងសេវាមួយចំនួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីភ្នាក់ងារផ្តល់មូលនិធិ» មានន័យដូចម្ដេច ?


ទីភ្នាក់ងារផ្តល់មូលនិធិ


?ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ស្ថាប័នជាម្ចាស់មូលនិធិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីភ្នាក់ងារប្រតិបត្តិការពិសេស» មានន័យដូចម្ដេច ?


ទីភ្នាក់ងារប្រតិបត្តិការពិសេស


?ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ភ្នាក់ងារមួយរបស់ក្រសួង ស្ថាប័ន ដែលមានរចនាសម្ព័ន្ធដោយឡែកពីអង្គភាពដទៃទៀតរបស់ក្រសួង ស្ថាប័នសាមី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីភ្នាក់ងារ» មានន័យដូចម្ដេច ?


ទីភ្នាក់ងារ


?ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា រាល់អង្គភាពរបស់រាជរដ្ឋាភិបាល ដែលអនុវត្តតួនាទីសាធារណៈ រួមមានក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត ក្រុង ឃុំ សង្កាត់ និងស្ថាប័នដែលរដ្ឋកាន់កាប់ ឬស្វ័យគ្រប់គ្រង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីពោ» មានន័យដូចម្ដេច ?


ទីពោ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​រំអិល​ពួក​ត្រី​ប្រា, ច្រើន​ហៅ​ក្លាយ​មក​ជា ត្រី​ពោ; មាន ២ ប្រភេទ​គឺ ត្រី​ពោ​ព្រុយ, ត្រី​ពោ​ខ្មៅ​ត្រចៀក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីពិសោធ» មានន័យដូចម្ដេច ?


ទីពិសោធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែងដែលគេរៀបចំ ដើម្បីធ្វើពិសោធន៍ ដោយគ្រឿងប្រដាប់ ឬផលិតផល​ផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីផ្សារលក់ដុំ» មានន័យដូចម្ដេច ?


ទីផ្សារលក់ដុំ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទីផ្សារមួយដែលអ្នកផលិតអាចលក់អគ្គិសនីឱ្យអ្នកទិញច្រើនគ្នាបាន និងដែលសេវាកម្មបញ្ជូនបានត្រូវផ្ដាច់ចេញពីសេវាកម្មផលិត និងក្លាយទៅជាសេវាកម្មមួយ ដែលគ្រាន់តែជាការផ្ដល់សេវាបញ្ជូនដើម្បីកម្រៃ។ ក្នុងទីផ្សារលក់ដុំ ការគ្រប់គ្រងទីផ្សារ និងកិច្ចដំណើរការបញ្ជូន នឹងត្រូវផ្ដាច់ចេញពីគ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីផ្សារទូរគមនាគមន៍» មានន័យដូចម្ដេច ?


ទីផ្សារទូរគមនាគមន៍


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទីកន្លែងសម្រាប់ធ្វើពាណិជ្ជកិច្ចវិស័យទូរគមនាគមន៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីផ្សារកាបូនស្ម័គ្រចិត្ត» មានន័យដូចម្ដេច ?


ទីផ្សារកាបូនស្ម័គ្រចិត្ត


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ទីផ្សាកាបូននៅក្រៅក្របខ័ណ្ឌទីផ្សារកាបូនជាប់កាតព្វកិច្ច ហើយមិនពាក់ព័ន្ឋនិងកិច្ចព្រមព្រៀងអន្តរជាតិ។ ទីផ្សារនេះត្រូវាបានជំរុញ ដោយការប្តេជ្ញាស្ម័គ្រចិត្តពីស្ថាប័នផ្សេងៗ (ក្រុមហ៊ុនថាមពល ក្រុមហ៊ុនអាកាសចរណ៍) និងបុគ្គលពាក់ព័ន្ឋ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីផ្សារកាបូន» មានន័យដូចម្ដេច ?


ទីផ្សារកាបូន


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ប្រព័ន្ឋពាណិជ្ជកម្មមួយដែលក្នុងនោះប្រទេសនានាអាចទិញឬលក់បរិមាណនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីឆ្លើយតបទៅនិងការកំណត់ថ្នាក់ជាតិស្តីពីការបញ្ចេញឧស្ម័ននៅក្រោម ពិធីសារកូត្យូ ឬនៅក្រោមកិច្ចព្រមព្រឿងដទៃ ដូចជាកិច្ចព្រមព្រៀងបណ្តារដ្ឋសមាជិកសហភាពអឺរ៉ុប។ ពាក្យនេះត្រូវបានប្រើប្រាស់ដោយសារតែ ឧស្ម័នកាបូនិក គឺជាប្រភពឧស្ម័នមានច្រើនជាងគេក្នុងចំណោម ឧស្ម័នផ្ទះកញ្ចក់ ហើយឧស្ម័នដទៃទៀតត្រូវបានវាស់ជាឯកតា សមមូលឧស្ម័នកាបូនិក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីប្រឹក្សា» មានន័យដូចម្ដេច ?


ទីប្រឹក្សា


?ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ទីប្រឹក្សាឯកត្តជន ឬក្រុមហ៊ុនទីប្រឹក្សា ដែលមានមុខរបរផ្ដល់សេវាផ្នែកបញ្ញា។ ក្រុមហ៊ុនទីប្រឹក្សាអាចជាក្រុមហ៊ុនពាណិជ្ជកម្ម ឬនីតិបុគ្គលផ្សេងទៀត។ ២. ក្រុមហ៊ុនទីប្រឹក្សា ឬទីប្រឹក្សាឯកត្តជន ដែលមានមុខរបរផ្ដល់នូវសេវាទីប្រឹក្សា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីប្រជុំជន» មានន័យដូចម្ដេច ?


ទីប្រជុំជន


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, ចំណូលមិនមែនសារពើពន្ធ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ទីរួមក្រុង ទីរួមស្រុក ទីប្រជុំជន ផ្សារ និងលំនៅឋាន រួមទាំងរមណីយដ្ឋាន មណ្ឌលកម្សាន្ត តំបន់ទេសចរណ៍។ ២. ទីកន្លែងដែលមានអគារ ឬគេហដ្ឋានសង់ជិតៗគ្នា ហើយផ្លូវចេញ ឬចូលនៅទីនោះ មានដាក់ផ្លាកសញ្ញាឈ្មោះទីប្រជុំជន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីបេតិ៍» មានន័យដូចម្ដេច ?


ទីបេតិ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ.) ឈ្មោះ​ភ្នំ​មួយ ឬ​ប្រទេស​មួយ​ក្នុង​ប្រទេស​ចិន​ប៉ែក​ខាង​លិច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីបើកសោធន» មានន័យដូចម្ដេច ?


ទីបើកសោធន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីសម្រាប់បើកប្រាក់លៀងជន្មជីព ដែលរាជការកាត់ទុក​ឱ្យ​នៅពេលទទួលនិវត្តន៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីបម្រុងសមុទ្រ» មានន័យដូចម្ដេច ?


ទីបម្រុងសមុទ្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដីដែលទុក សម្រាប់ជាប្រយោជន៍សាធារណៈ នៅតាមឆ្នេរ តាំងពីមាត់ច្រាំងទៅ (៥០ ម៉ែត្រ)​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីបម្រុងព្រៃ» មានន័យដូចម្ដេច ?


ទីបម្រុងព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រៃដែលក្រុមរុក្ខារាំងរា មិនបើកឱ្យកាប់ប្រើប្រាស់ ឬធ្វើជំនួញ ទុកឱ្យ​ដើម​ឈើដុះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីបម្រុងទន្លេ» មានន័យដូចម្ដេច ?


ទីបម្រុងទន្លេ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដីដែលនៅតាមមាត់ទន្លេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីបម្រុងថ្នល់» មានន័យដូចម្ដេច ?


ទីបម្រុងថ្នល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដីដែលនៅតាមជើងថ្នល់ សម្រាប់ទុកពង្រីកផ្លូវ ក្នុងករណីត្រូវការ (២០ ម៉ែត្រពីទ្រូងថ្នល់) ​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីបម្រុងដែន, ទ្រព្យ» មានន័យដូចម្ដេច ?


ទីបម្រុងដែន, ទ្រព្យ


មានន័យថា ទីដីដែលរាជការលៃទុក សម្រាប់ចាត់ចែង ដើម្បីជា​ប្រយោជន៍សាធារណៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីន័ង» មានន័យដូចម្ដេច ?


ទីន័ង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស.ទីន័ង អ. ថ. ធីណ័ង “ទីអង្គុយ ឬទីសម្រាប់ក្សត្រិយ៍ទ្រង់ប្រថាប់” ) យានជំនិះឬប្រាសាទ ដំណាក់សម្រាប់ក្សត្រិយ៍ ។
ឧទាហរណ៍៖ ព្រះ​ទីន័ង​អស្សតរ (សេះ​ជំនិះ​ក្សត្រិយ៍); ព្រះ​ទីន័ង​គជេន្ទ្រ (ដំរី​ជំនិះ​ក្សត្រិយ៍); ព្រះ​ទីន័ង​នាវា (ទូក​ ឬ​កប៉ាល់​សម្រាប់​ក្សត្រិយ៍​ទ្រង់​គង់) ។ល។ ទីនាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីនាំង» មានន័យដូចម្ដេច ?


ទីនាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ទីន័ង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីទៃ» មានន័យដូចម្ដេច ?


ទីទៃ


?ថ្នាក់ពាក្យជា សព្វនាម
មានន័យថា ដទៃ; ផ្សេង, ដោយខ្លួន ។
ឧទាហរណ៍៖ ផ្ទះទីទៃ, ភូមិទីទៃ, មុខរបរទីទៃពីគ្នា ។

                 ម្ដាយទីទៃ ឬ ឪពុកទីទៃ បងប្អូនបង្កើត ដែលមានឪពុកជាមួយ ម្ដាយផ្សេងគ្នា ឬដែលមានម្ដាយជាមួយ ឪពុកផ្សេងគ្នា, ដោយបរិយាយថា ឥតពីម្ដាយទៅឪពុកមានប្រពន្ធទៀត ក៏មានកូន, ឬម្ដាយនៅ ប៉ុន្តែឪពុកមានប្រពន្ធផ្សេងទៀត ក៏មានកូន, កូនទាំងនោះហៅថា បងប្អូនម្ដាយទីទៃ; បើឪពុកលះលែងម្ដាយ ឬឪពុកស្លាប់ទៅ ម្ដាយមានប្ដីទៀតហើយមានកូន, កូនមុននិងកូនក្រោយហៅថាបងប្អូនឪពុកទីទៃ។ ព. ទ. បុ. ថា នៅផ្ទះម្ដាយទីទៃ ទៅព្រៃម្ដាយជាមួយ មានអត្ថន័យថា កាលបើមានដំណើរទៅកាន់ទីណាមួយជាមួយគ្នា, ត្រូវសង្រ្គោះគ្នាដូចបងប្អូនបង្កើត ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សព្វ.) ដទៃ; ផ្សេង, ដោយ​ខ្លួន ។
ឧទាហរណ៍៖ ផ្ទះទីទៃ, ភូមិទីទៃ, មុខរបរទីទៃពីគ្នា ។

                ម្ដាយទីទៃ ឬ ឪពុកទីទៃ បងប្អូនបង្កើត ដែលមានឪពុកជាមួយ ម្ដាយផ្សេងគ្នា ឬដែលមានម្ដាយជាមួយ ឪពុកផ្សេងគ្នា, ដោយបរិយាយថា ឥតពីម្ដាយទៅឪពុកមានប្រពន្ធទៀត ក៏មានកូន, ឬម្ដាយនៅ ប៉ុន្តែឪពុកមានប្រពន្ធផ្សេងទៀត ក៏មានកូន, កូនទាំងនោះហៅថា បងប្អូនម្ដាយទីទៃ; បើឪពុកលះលែងម្ដាយ ឬឪពុកស្លាប់ទៅ ម្ដាយមានប្ដីទៀតហើយមានកូន, កូនមុននិងកូនក្រោយហៅថាបងប្អូនឪពុកទីទៃ។ ព. ទ. បុ. ថា នៅផ្ទះម្ដាយទីទៃ ទៅព្រៃម្ដាយជាមួយ មានអត្ថន័យថា កាលបើមានដំណើរទៅកាន់ទីណាមួយជាមួយគ្នា, ត្រូវសង្រ្គោះគ្នាដូចបងប្អូនបង្កើត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីទើរ» មានន័យដូចម្ដេច ?


ទីទើរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រួញរា, អល់អែក, ញញើត​ញញើម, ស្ទាក់ស្ទើរ, ស្ទើរ​ទៅ​ស្ទើរ​ទេ ។
ឧទាហរណ៍៖ ខ្ញុំ​នៅ​ទី​ទើរ ពុំ​ទាន់​ហ៊ាន​សម្រេច​ថា​ជា​យ៉ាង​ណា​នៅ​ឡើយ ។ ទេទើរ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីទុយព្រៃធំ» មានន័យដូចម្ដេច ?


ទីទុយព្រៃធំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានបណ្តោយខ្លួនធំ កញ្ចុំត្រចៀកបះឡើង ចំពុះពណ៌លឿង ផ្នែកពោះពណ៌សមានអុជធំៗនៅពាសពេញ។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃរបោះ។ ជីវសាស្ត្រៈ រកចំណី និងស្រែកនៅពេលយប់ សំលេងស្រែកអាចលឺ បានឆ្ងាយ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ កុម្ភៈ ដល់ មិថុនា ពងចំនួន១។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីទុយពើតពើង» មានន័យដូចម្ដេច ?


ទីទុយពើតពើង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ ជាបទភ្លេងរាយរងសម្រាប់លេងកំសាន្តក្នុងពេលក្រៅពីមង្គលការអាពាហ៍ពិពាហ៍ អ្នកច្រៀងចេញសំដីផ្ដើមថា ទីទុយពើតពើង ផ្ទួនៗ គ្រប់រយៈបទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីទុយត្រីថ្ងាសត្នោត» មានន័យដូចម្ដេច ?


ទីទុយត្រីថ្ងាសត្នោត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៤៩-៥៤ ស.ម។ ជាទូទៅដងខ្លួនមានពណ៌ត្នោតចាស់ផ្នែកពោះមានឆ្នូតធំពណ៌ខ្មៅ និងអង្កន់កាត់ទទឹងទៅដោយឆ្នូតតូចៗជាច្រើនទៀត។ ទីជំរកៈ ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃរបោះក្បែរមាត់ទឹក។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ ធ្នូ ដល់ មិនា ពងចំនួន១ទៅ២។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីទុយ» មានន័យដូចម្ដេច ?


ទីទុយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​បក្សី​រត្តិចរ​មួយ​ប្រភេទ មាន​ភ្នែក​ធំ មាន​រោម​នៅ​ក្បាល​សណ្ឋាន​ស្រដៀង​នឹង​ស្នែង គេ​ឲ្យ​ឈ្មោះ​តាម​សំឡេង​ដែល​វា​យំ ។ ស្នែង​ទីទុយ សក់​កូន​ក្មេង​តូច​គេ​កោរ​ទុក​ត្រង់​ចំហៀង​ក្បាល​ខាង​ស្ដាំ​មួយ ខាង​ឆ្វេង​មួយ ហៅ​ថា កោរ​ទុក​ស្នែង​ទីទុយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីទុកឯកសារ» មានន័យដូចម្ដេច ?


ទីទុកឯកសារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដែលគេទុកដាក់នូវបញ្ជី លិខិត សំខាន់ៗ មានប្រយោជន៍ដល់ប្រវត្តិ​សាស្រ្ត ឬសម្រាប់ពិនិត្យឆែកទៅថ្លៃមុខ ឬលិខិតដែលរក្សាទុក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីតាំងអាជីវកម្ម» មានន័យដូចម្ដេច ?


ទីតាំងអាជីវកម្ម


?ថ្នាក់ពាក្យជា គយ
មានន័យថា ទីតាំងប្រកបមុខរបរទិញលក់ ចែកចាយទំនិញ និងសម្ភារៈនានា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីតាំងអចល័ត» មានន័យដូចម្ដេច ?


ទីតាំងអចល័ត


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា កោះសិប្បនិម្មិត ឬមូលដ្ឋាន ឬសំណង់ ឬអគារ ដែលភ្ជាប់នឹងបាតសមុទ្រជាអចិន្ត្រៃយ៍ សម្រាប់គោលបំណងក្នុងការរុករក ឬធ្វើអាជីវកម្មធនធានធម្មជាតិ ឬសម្រាប់គោលបំណងផ្សេងទៀតខាងសេដ្ឋកិច្ច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីតាំងស្ថានីយ៍ទូរគមនាគមន៍» មានន័យដូចម្ដេច ?


ទីតាំងស្ថានីយ៍ទូរគមនាគមន៍


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បរិក្ខារវិទ្យុ និងទូរសព្ទ ជាគ្រឿង ឬប្រព័ន្ធដែលប្រើប្រាស់សម្រាប់ឆ្លើយឆ្លងព័ត៌មានឯកជន ឬសាធារណៈ និងមានទីតាំងចល័ត ឬនៅនឹងមួយកន្លែង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីតាំងសេវាកម្ម» មានន័យដូចម្ដេច ?


ទីតាំងសេវាកម្ម


?ថ្នាក់ពាក្យជា គយ
មានន័យថា ទីតាំងផ្តល់សេវា (បម្រើ) នានា ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ រមណីយដ្ឋានទេសចរណ៍។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីតាំងសម្រាកលំហែ» មានន័យដូចម្ដេច ?


ទីតាំងសម្រាកលំហែ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា កន្លែងសម្រាប់ធ្វើសេវាកម្មសាធារណៈ ដែលស្ថិតនៅក្រៅដីចំំណីផ្លូវនៃផ្លូវថ្នល់ធំៗ ដូចជា ផ្លូវល្បឿនលឿន ផ្លូវជាតិសម្រាប់ឱ្យអ្នកបើកបរ និងអ្នកធ្វើដំំណើរឈប់សម្រាកដោយមានសណ្ឋាគារ ភោជនីយដ្ឋាន មានបណ្ដាញផ្លូវថ្នល់សុវត្ថិភាព មានចំណតរថយន្ត ស្ថានីយប្រេងឥន្ធនៈ ស្ថានីយផ្ដល់ព័ត៌មាន យានដ្ឋានជួសជុលយានយន្ត មានបណ្ដាញទឹកស្អាត ប៉ុន្តែមិនមែនជារមណីយដ្ឋានទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីតាំង» មានន័យដូចម្ដេច ?


ទីតាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីកន្លែង, កន្លែង​ទុកដាក់, មូលដ្ឋាន, ទី​ភូមិសាស្ត្រ​ជាក់លាក់​មួយ ឬ​ទីកន្លែង​រស់​នៅ, ទី​នៅ, ឬ​ទីកន្លែង​ចង្អុល​បង្ហាញ​ចំណុច​ណា​មួយ​ឲ្យ​បាន​ច្បាស់លាស់ ចំណុច​កំណត់​ប្រាប់​កន្លែង​ណា​មួយ បើ​ពាក្យ​ពុទ្ធសាសនា សំដៅ​យក​មូលហេតុ ឬ​ជា​ហេតុ ជា​ដែន​កើត ។
ឧទាហរណ៍៖ ការ​ផឹក​ទឹក​ស្រវឹង​ជា​ទីតាំង​នៃ​ជម្លោះ ។

?ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា កន្លែងផលិតកម្ម អាជីវកម្ម សេវាកម្ម អគាររដ្ឋបាលសាធារណៈ មជ្ឈមណ្ឌលពាណិជ្ជកម្ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីតលីតស្លាបក្រោមត្នោតព្រលែត» មានន័យដូចម្ដេច ?


ទីតលីតស្លាបក្រោមត្នោតព្រលែត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៨-២១ ស.ម។ មិនទាន់ពេញវ័យៈ ផ្នែកខ្នងពណ៌ក្រម៉ៅមានអុជៗស ចិញ្ចឹើមសធំហើយវែង ឆ្នូតៗដើមទ្រូងពោះពណ៌ស និងជើងពណ៌ទឹកក្រូច។ រដូវបន្តពូជៈ ផ្នែកខ្នងមានអុជខ្មៅៗ លាយស និងក្រម៉ៅក្បាល ក និងទ្រូងមានឆ្នូតៗយ៉ាងច្បាស់។ ទីជំរកៈ វាលភក់រុក្ខជាតិ វាលស្រែ ស្រះចិញ្ចឹមត្រីតាមឆ្នេរ និងទន្លេធំៗ។ របាយៈ វត្តមាននៅរដូវប្រាំង និងមួយចំនួនគ្រាន់តែឆ្លងកាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីតលីតជើងវែង» មានន័យដូចម្ដេច ?


ទីតលីតជើងវែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២២-២៥ ស.ម។ ផ្នែកខ្នងពណ៌ត្នោតចាស់ ផ្នែកពោះពណ៌ស ជើងវែងពណ៌លឿង ចំពូះត្រង់ពណ៌ក្រម៉ៅ។ ពេលបន្តពូជផ្នែក ខ្នងមានអុជៗខ្មៅលាយត្នោត។ ទីជំរកៈ វាលភក់តាមឆ្នេរ វាលភក់រុក្ខជាតិទឹកសាប វាលស្រែ។ របាយៈ វត្តមាននៅរដូវប្រាំង និងមួយចំនួនគ្រាន់តែឆ្លងកាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីតលីតចំពុះថ្វាង» មានន័យដូចម្ដេច ?


ទីតលីតចំពុះថ្វាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៩-២១,៥ ស.ម។ រដូវមិនបន្តពូជៈ មានជំពុះវែងកោងចុះក្រោមបន្តិច ជើងវែងខ្មៅ ផ្នែកខ្នងពណ៌ប្រផេះស្រាលមានចិញ្ចើម និងពោះពណ៌ស មានឆ្នូតសកណ្តាលស្លាប ចុងខ្នង និងលើគល់កន្ទុយពណ៌ស។ នៅរដូវបន្តពូជៈ ខ្លួនឡើងពណ៌ក្រហម ហើយផ្នែកខ្នងមានអុជចំរុះពណ៌ខ្មៅ ស និងក្រហម។ ទីជំរកៈ តំបន់វាលភក់ និងវាលខ្សាច់ តំបន់ឆ្នេរ ស្ទឹងធំៗ និងតំបន់ទំនាប។ របាយៈ វត្តមាននៅរដូវប្រាំង ពិសេសតំបន់ឆ្នេរ និងមួយចំនួនជាប្រភេទឆ្លងកាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីតលីតចំពុះកោង» មានន័យដូចម្ដេច ?


ទីតលីតចំពុះកោង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២២-២៥ ស.ម។ ងាយសំគាល់ដោយ បណ្តោយខ្លួនតូច ចំពុះលឿងក្រម៉ៅវែងកោងឡើងលើ សម្បុរប្រផេះលាយពណ៌ផ្កាឈូកខ្ចី និងជើងពណ៌លឿងភ្លឺ កន្ទុយផ្នែកលើពណ៌ខ្មៅ។ ទីជំរកៈ វាលភក់ ឆ្នេរខ្សាច់។ របាយៈ វត្តមាននៅរដូវប្រាំង និងមួយចំនួនគ្រាន់តែឆ្លងកាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីតលីតកក្រហម» មានន័យដូចម្ដេច ?


ទីតលីតកក្រហម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៤-១៦ ស.ម។ រដូវមិនបន្តពូជៈ សម្បុរខ្លួនពណ៌ប្រាក់ ចិញ្ចើមស ឆ្នូតសកណ្តាលស្លាបលើ ចំពុះខ្លី និងជើងពណ៌ខ្មៅ ម្រាមវែងៗ។ រដូវបន្តពូជៈ សំបុរប្រែប្រួល ក្បាល ក និងខ្នងឡើងពណ៌កក្រហមដូចដុំឥដ្ឋ។ ទីជំរកៈ តាមវាលស្រែអំបិលនៃតំបន់ឆ្នេរ វាលភក់ឆ្នេរខ្សាច់។ របាយៈ វត្តមាននៅរដូវប្រាំងមានគ្រប់ទីកន្លែង និងមួយចំនួនគ្រាន់តែឆ្លងកាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីតលីត» មានន័យដូចម្ដេច ?


ទីតលីត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៩-២១ ស.ម។ មិនទានពេញវ័យៈ សត្វស្លាបមានមាឌតូវល្អិត ផ្នែកខ្នងមានពណ៌ត្នោតខ្ចី ចំពុះខ្មៅ ជើងលឿងមានចិញ្ចើមពណ៌ស និងឆ្នូតខ្នៅកាត់តាមភ្នែក ពេលហើរមានឆ្នូតសតាមបណ្តោយលើស្លាប។ រដូវបន្តពូជៈ នៅផ្នែកខ្នងមានឆ្នូតៗខ្មៅច្បាស់ និងខ្នងមាន ពណ៌តោ្នតតុំ។ ទីជំរកៈ តំបន់ដីសើមផ្សេងៗ វាលភក់រុក្ខជាតិ ទឹកជោរ ទឹកនាជនៅតាមព្រែកតូចៗតាមថ្មតំបន់ឆ្នេរ បឹង ស្ទឹងជាដើម។ របាយៈ ឃើញមានគ្រប់ទីកន្លែង វត្តមាននៅរដូវប្រាំង និងមួយចំនួនគ្រាន់តែឆ្លងកាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីដៅ» មានន័យដូចម្ដេច ?


ទីដៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ដែល​គេ​ដៅ​ទុក, ទី​ដែល​គេ​កំណត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីចាសនៈ» មានន័យដូចម្ដេច ?


ទីចាសនៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាសនៈ​ទាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីចាត់ការគយ និងរដ្ឋាករ» មានន័យដូចម្ដេច ?


ទីចាត់ការគយ និងរដ្ឋាករ


?ថ្នាក់ពាក្យជា គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ស្ថាប័ននាំមុខតែមួយគត់ ដែលទទួលខុសត្រូវលើការត្រួតពិនិត្យទំនិញនៅមាត់ច្រកអន្តរជាតិ។ ២. ចំណុចទំនាក់ទំនងតែមួយគត់ សម្រាប់គ្រប់ស្ថាប័នដែលធ្វើទំនាក់ទំនងព័ត៌មាន ពាក់ព័ន្ធនឹងទំនិញដែលមានហានិភ័យខ្ពស់ រួមមានការផ្តល់ជាលេខទូរសារ ទូរសព្ទ ឬលេខទូរសព្ទពិសេសដែលអាចទាក់ទងបានគ្រប់ពេលវេលា ដើម្បីស្នើសុំធ្វើសកម្មភាពអ្វីមួយនៅមាត់ច្រកអន្តរជាតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីងៗ» មានន័យដូចម្ដេច ?


ទីងៗ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ទីង ន.) ។
?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា (ម. ព. ទីង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីងមោង» មានន័យដូចម្ដេច ?


ទីងមោង


មានន័យថា (ម. ព. តាមោង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីងទាំង» មានន័យដូចម្ដេច ?


ទីងទាំង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ដំណើរ​ ឬ​លំនាំ​កន្ធាំង​អីុកអ៊ាក ។
ឧទាហរណ៍៖ ដំណើរ​ទីងទាំង; ដើរ​ទីងទាំង (ជា​វេវចនៈ​នៃ​ពាក្យ ទីងទាង) ។ ទិងទាំង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​ដំណើរ​ ឬ​លំនាំ​កន្ធាំង​អីុកអ៊ាក ។
ឧទាហរណ៍៖ ដំណើរ​ទីងទាំង; ដើរ​ទីងទាំង (ជា​វេវចនៈ​នៃ​ពាក្យ ទីងទាង) ។ ទិងទាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីងទាង» មានន័យដូចម្ដេច ?


ទីងទាង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ដំណើរ​ ឬ​លំនាំ​គាយ​ងីសងាស។
ឧទាហរណ៍៖ ដំណើរ​ទីងទាង, ដើរ​ទីងទាង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​ដំណើរ ​ឬ​លំនាំ​គាយ​ងីសងាស។
ឧទាហរណ៍៖  ដំណើរ​ទីងទាង, ដើរ​ទីងទាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីង» មានន័យដូចម្ដេច ?


ទីង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្គរ​ធំ​ដែល​ឮ​សូរ​ទីង​ៗ ជា​គូ​គ្នា​នឹង​ស្គរ​ទូង​ៗ ។
ឧទាហរណ៍៖ ស្គរទីងស្គរទូង ។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរស្គរធំដែលពាសស្បែករឹតតឹងជាងស្គរធំដែលឮសូរទូងៗ ។
ឧទាហរណ៍៖ ស្គរ​ទីង​ស្គរ​ទូង ។ ទីង​ៗ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីឃៈ» មានន័យដូចម្ដេច ?


ទីឃៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ទីឃ ន.) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. ទីឃ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីឃា—» មានន័យដូចម្ដេច ?


ទីឃា—


មានន័យថា (មើលក្នុងពាក្យ ទីឃៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីឃាវុធ» មានន័យដូចម្ដេច ?


ទីឃាវុធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ទីឃ៌ាយុធ > ទីឃ៌+ អាយុធ ) អាវុធវែង ឬអាវុធមានផ្លែវែង (ដាវ) ។ បើប្រើតាមអំណាចរូបសព្ទដែលប្រែថា អាវុធវែង ទោះបីកាំភ្លើងក៏ហៅថា ទីឃាវុធ បានដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីឃាយុភាព» មានន័យដូចម្ដេច ?


ទីឃាយុភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាយុវែង យឺនយូរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីឃាយុ» មានន័យដូចម្ដេច ?


ទីឃាយុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. ទីឃ៌ាយុស៑ ) អាយុវែង ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានអាយុយឺន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីឃសរ ឬ ទីឃសរៈ» មានន័យដូចម្ដេច ?


ទីឃសរ ឬ ទីឃសរៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទីឃស្សរ; សំ. ទីឃ៌ស្វរ ) ស្រៈមានសំឡេងវែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីឃរោគី» មានន័យដូចម្ដេច ?


ទីឃរោគី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ. ទីឃ៌រោគិន៑) អ្នកមានរោគយូរអង្វែង គឺអ្នកដែលមានជំងឺទំជាប់តត្រំតត្រើយមើលមិនជា (ព. សា. ហៅថា មនុស្សមានជំងឺសង់ផ្ទះ) ។ បើស្ត្រីជា ទីឃរោគិនី ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. សំ. ទីឃ៌រោគិន៑) អ្នកមានរោគយូរអង្វែង គឺអ្នកដែលមានជំងឺទំជាប់តត្រំតត្រើយមើលមិនជា (ព. សា. ហៅថា មនុស្សមានជំងឺសង់ផ្ទះ) ។ បើស្ត្រីជា ទីឃរោគិនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីឃមទ្ធាន» មានន័យដូចម្ដេច ?


ទីឃមទ្ធាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទីឃ + អទ្ធាន ) កាលវែង កាលអង្វែង (ជាវេវចនៈនៃ ទីឃកាល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីឃបាទបក្សី» មានន័យដូចម្ដេច ?


ទីឃបាទបក្សី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីជើងគ្រោងមានក្រសារ និងកុកជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីឃនិទ្រា» មានន័យដូចម្ដេច ?


ទីឃនិទ្រា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ទីឃ៌និទ្រា; បា. ទីឃនិទ្ទា ) ដំណើរដេកអង្វែង (ដេកលែងក្រោក ) គឺមរណៈ ឬរូបដែលស្លាប់ហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីឃនិកាយ» មានន័យដូចម្ដេច ?


ទីឃនិកាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះគម្ពីរដើមបង្អស់នៃព្រះសុត្តន្ដបិដក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីឃទស្សី» មានន័យដូចម្ដេច ?


ទីឃទស្សី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ. ទីឃទរ្សិន៑) អ្នកឃើញហេតុវែង អ្នកឃើញកាលវែង គឺអ្នកដែលមានញាណដ៏វិសេសអាចឃើញហេតុ ឃើញដំណើរដែលនឹងមាននៅក្នុងអនាគត ។
ឧទាហរណ៍៖ ព្រះសម្មាសម្ពុទ្ធព្រង់ជាទីឃទស្សី ។ បើស្ត្រីជា ទីឃទស្សិនី ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. សំ. ទីឃទរ្សិន៑) អ្នកឃើញហេតុវែង អ្នកឃើញកាលវែង គឺអ្នកដែលមានញាណដ៏វិសេសអាចឃើញហេតុ ឃើញដំណើរដែលនឹងមាននៅក្នុងអនាគត ។
ឧទាហរណ៍៖ ព្រះសម្មាសម្ពុទ្ធព្រង់ជាទីឃទស្សី ។ បើស្ត្រីជា ទីឃទស្សិនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីឃជាតិ» មានន័យដូចម្ដេច ?


ទីឃជាតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ. ទីឃ៌ជាតិ ) សត្វមានដងខ្លួនវែង (ពស់); ពួកសត្វគោកក្ដី ទឹកក្ដី ដែលមានខ្លួនវែងឥតជើង ជាសត្វលូនទាំងប៉ុន្មានហៅដោយរួបរួមថា ទីឃជាតិ ដូចគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីឃកាល» មានន័យដូចម្ដេច ?


ទីឃកាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ. ទីឃ៌កាល) កាលវែង កាលអង្វែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីឃ –» មានន័យដូចម្ដេច ?


ទីឃ —


មានន័យថា (មើលក្នុងពាក្យ ទីឃៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីឃ» មានន័យដូចម្ដេច ?


ទីឃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រៈមានសំឡេងវែង, សម្រាប់ប្រើខាងភាសាបាលី មាន ៥ តួគឺ អា, ឦ, ឩ, ឯ, ឱ; សម្រាប់ប្រើខាងភាសាសំស្រឹ្កតមាន ៩ តួគឺ អា, ឦ, ឩ, ឬ, ឮ, ឯ, ឰ, ឱ, ឪ, សម្រាប់ប្រើខាងភាសាខ្មែរមាន ១៣ តួគឺ អា, អី, អឺ, អូ, អួ, អើ, អឿ, អៀ, អេ, អែ, អៃ, អោ, អៅ; ស្រៈទាំងប៉ុណ្ណេះហៅថា ស្រ ទីឃៈ ឬ ទីឃសរៈ ។ ព. ផ្ទ. រស្ស ឬ រស្សៈ ឬក៏ រស្សសរៈ ។ ទីឃកាល ( ទីឃៈ—) ន. (បា. ; សំ. ទីឃ៌កាល) កាលវែង, កាលអង្វែង ។ ទីឃជាតិ ( ទីឃៈជាត) ន. (បា. សំ. ទីឃ៌ជាតិ ) សត្វមានដងខ្លួនវែង (ពស់); ពួកសត្វគោកក្ដី ទឹកក្ដី ដែលមានខ្លួនវែងឥតជើង ជាសត្វលូនទាំងប៉ុន្មានហៅដោយរួបរួមថា ទីឃជាតិ ដូចគ្នា ។ ទីឃទស្សី ( ទីឃៈទ័ស-សី ) ន. ឬ គុ. (បា.; សំ. ទីឃទរ្សិន៑) អ្នកឃើញហេតុវែង, អ្នកឃើញកាលវែង គឺអ្នកដែលមានញាណដ៏វិសេសអាចឃើញហេតុ, ឃើញដំណើរដែលនឹងមានក្នុងអនាគត ។
ឧទាហរណ៍៖ ព្រះសម្មាសម្ពុទ្ធទ្រង់ជាទីឃទស្សី ។ បើស្ត្រីជា ទីឃទស្សិនី ។

                 ទីឃនិកាយ ( ទីឃៈ—) ន. (បា.) ឈ្មោះគម្ពីរដើមបង្អស់នៃព្រះសុត្តន្ដបិដក ។ ទីឃនិទ្រា ( ទីឃៈនិត-ទ្រា) ន. (សំ. ទីឃ៌និទ្រា; បា. ទីឃនិទ្ទា ) ដំណើរដេកអង្វែង (ដេកលែងក្រោក ) គឺមរណៈឬរូបដែលស្លាប់ហើយ ។ ទីឃមទ្ធាន ( ទីឃៈម័តធាន ) ន. (បា. ទីឃ + អទ្ធាន ) កាលវែង, កាលអង្វែង (ជាវេវចនៈនៃ ទីឃកាល ) ។ ទីឃរោគី ( ទីឃៈ—) ន ឬ គុ. (បា. ; សំ. ទីឃ៌រោគិន៑) អ្នកមានរោគយូរអង្វែង គឺអ្នកដែលមានជំងឺទំជាប់តត្រំតត្រើយមើលមិនជា (ព. សា. ហៅថា មនុស្សមានជំងឺសង់ផ្ទះ) ។ បើស្ត្រីជា ទីឃរោគិនី ។ ទីឃសរ ឬ ទីឃសរៈ ( ទីឃ-សៈរ៉ៈ ដូចគ្នា ) ន. (បា. ទីឃស្សរ; សំ. ទីឃ៌ស្វរ ) ស្រៈមានសំឡេងវែង ។ ទីឃាយុ ន. ឬ គុ. (បា. ; សំ. ទីឃ៌ាយុស៑ ) អាយុវែង; ដែលមានអាយុយឺន ។ ទីឃាវុធ (—វុត) ន. (បា.; សំ. ទីឃ៌ាយុធ > ទីឃ៌+ អាយុធ ) អាវុធវែងឬអាវុធមានផ្លែវែង (ដាវ) ។ បើប្រើតាមអំណាចរូបសព្ទដែលប្រែថា អាវុធវែង, ទោះបីកាំភ្លើងក៏ហៅថា ទីឃាវុធ បានដែរ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ទីឃ; សំ. ទីឃ៌) វែង, អង្វែង, ដែលស្ថិតនៅបានយូរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីក្សា» មានន័យដូចម្ដេច ?


ទីក្សា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ការ​បូជា​យញ្ញ, របៀប​ពលីការ​ប្រសិទ្ធី​ផ្សេង​ៗ, ការ​សែន​ព្រេន (តាម​លទ្ធិ​ព្រាហ្មណ៍) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីកំណក» មានន័យដូចម្ដេច ?


ទីកំណក


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដី ឬថ្មដែលក្នុងនោះទឹកនៅតាមចន្លោះខ្លះៗឬទាំងអស់ត្រូវកក រួមបញ្ចូលទាំងកំណកអចិន្រ្តៃយ៏។ ទីដែលកកនិងរលាយរៀងរាល់ឆ្នាំ ហៅថាកំណកប្រចាំរដូវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីកោ» មានន័យដូចម្ដេច ?


ទីកោ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​ដាក់​ទឹក មាន​សណ្ឋាន​ស្រដៀង​នឹង​កំសៀវ ។
ឧទាហរណ៍៖ ទីកោ​ទឹក


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីកន្លែងសាធារណៈ» មានន័យដូចម្ដេច ?


ទីកន្លែងសាធារណៈ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. បរិវេណ ទីតាំង អគារ និងមធ្យោបាយដឹកជញ្ជូននានាដែលជាកម្មសិទ្ធិរដ្ឋ សាធារណៈ ឬឯកជនដែលបើកទូលាយ និងផ្ដល់សេវាដល់សាធារណជនទូទៅ ជាអាទិ៍៖ ក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ កន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មណ្ឌលសុខភាព អាហារដ្ឋាន ប្រព័ន្ធដឹកជញ្ជូន។ ២. មានន័យថា៖ ក-ផ្នែកមួយនៃអគារ ដី ផ្លូវថ្នល់ ផ្លូវទឹក ឬទីកន្លែងដទៃទៀត និង ខ-ទីកន្លែងពាណិជ្ជកម្ម អាជីវកម្ម វប្បធម៌ ប្រវត្តិសាស្រ្ត អប់រំ សាសនា រដ្ឋាភិបាល ទីកម្សាន្ត រមណីយដ្ឋាន ឬទីតាំងដូចគ្នានេះ ដែលអាចចេញចូលបាន ឬបើកឱ្យសាធារណជនគ្រប់វេលាតាមពេលកំណត់ ឬម្ដងម្កាល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីកន្លែងផ្គត់ផ្គង់ នៃការនាំចូល» មានន័យដូចម្ដេច ?


ទីកន្លែងផ្គត់ផ្គង់ នៃការនាំចូល


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ទីកន្លែងដែលទំនិញត្រូវបាននាំចូលមកក្នុងតំបន់ត្រួតពិនិត្យគយ នៃព្រះរាជាណាចក្រកម្ពុជា និងជាទីកន្លែងត្រូវបង់ពន្ធគយ និងបន្ទុកសារពើពន្ធផ្សេងទៀតនៃការនាំចូល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីកន្លែង/ការដ្ឋាន» មានន័យដូចម្ដេច ?


ទីកន្លែង/ការដ្ឋាន


?ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ទីតាំងរបស់គម្រោង ដូចដែលមានកំណត់នៅក្នុងលក្ខខណ្ឌពិសេសនៃកិច្ចសន្យា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទីកន្លែង» មានន័យដូចម្ដេច ?


ទីកន្លែង


?ថ្នាក់ពាក្យជា គយ
មានន័យថា អគារ ឬផ្នែកនៃអគារ ព្រមទាំងទីធ្លាដែលភ្ជាប់ទៅនឹងអគារនោះ ឬទៅនឹងផ្នែកនៃអគារនោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទី» មានន័យដូចម្ដេច ?


ទី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែង, តំបន់ ។
ឧទាហរណ៍៖ ទី​ណា ? ទី​នេះ, ទី​នុ៎ះ, ទី​នោះ, ទី​ឯណោះ។

                 ក្រសួង, មុខងារ ។
ឧទាហរណ៍៖ ទី​សេនាបតី, ស្ដីទី​ចាងហ្វាង ។

                 ទីពឹង អ្នកពំនឹង, អ្នកជួយទំនុកបម្រុង ។ ទីពំនាក់ អ្នកឲ្យពឹងពាក់ ។
ទីស្រឡាញ់ គ្រឿងដែលនាំឲ្យស្រឡាញ់, អ្នកដែលខ្លួនស្រឡាញ់, អ្វីៗដែលខ្លួនស្រឡាញ់ ។
ឧទាហរណ៍៖ មនុស្សជាទីស្រឡាញ់, ទ្រព្យជាទីស្រឡាញ់

                  ទីរឭក ឬ —រលឹក គ្រឿងរឭក, មនុស្សឬគុណជាតិអ្វីមួយ ឬវត្ថុអ្វីដែលគួរនឹកគួររឭកដល់ ។
ឧទាហរណ៍៖ យកព្រះរត្នត្រ័យជាទីរឭក; គុណមាតាបិតាជាទីរឭករបស់កូន; របស់នេះខ្ញុំជូនអ្នកទុកគ្រាន់ជាទីរឭក ។ល


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖