Posted on Leave a comment

តើពាក្យ «ទាសៈ» មានន័យដូចម្ដេច ?


ទាសៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ទាស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាសូបនីយការ» មានន័យដូចម្ដេច ?


ទាសូបនីយការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពអ្វីៗដែលត្រូវគេជិះជាន់​ ដាក់ឱ្យនៅ​ក្រោមអំណាច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាសី» មានន័យដូចម្ដេច ?


ទាសី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ខ្ញុំស្រី ។ ទាសីធីតា (—ធីដា) ន. ( បា.; សំ. ទាសីទុហិត្ឫ ) កូនស្រីនៃទាសី, កូនស្រីដែលកើតអំពីទាសី ។ ទាសីបុត្រ (—បុត) ន. (សំ. បា. ទាសីបុត្ត) កូនប្រុសនៃទាសី, កូនប្រុសដែលកើតអំពីទាសី ។ទាសីបុត្រី ន. ( សំ. ) ដូចគ្នានឹង ទាសីធីតា (ម. ព. នោះ ) ។ ទាសីភរិយា ន. (បា.; សំ. ទាសីភាយ៌ា) ស្រីដែលប្រុសជាម្ចាស់ទ្រព្យ ប្រើប្រាស់ជាទាសីផង យកជាភរិយាផង (មេខា); ភរិយាដូចជាទាសីគឺភរិយាដែលយកចិត្តទុកដាក់បម្រើស្វាមីដូចជាទាសី ។ ទាសីភោគ ឬ ទាសីភោគៈ ន. ( សំ. បា. ) ការប្រើប្រាស់ដូចជាទាសី គឺការប្រើប្រាស់ស្ត្រីដែលមិនមែនជាទាសី ឲ្យធ្វើការងារញក់ញីដូចជាទាសី ។ ទាសីភោគកម្ម (—ភោគៈក័ម) ន. ( បា. ) ដូចគ្នានឹង ទាសីភោគ ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាសភាព» មានន័យដូចម្ដេច ?


ទាសភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព និងលក្ខខណ្ឌមនុស្សជាខ្ញុំកញ្ជះអ្នកដទៃ ឬជាខ្ញុំឥទ្ធានុភាព​នៃចិត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាសពាណិជ្ជកម្ម» មានន័យដូចម្ដេច ?


ទាសពាណិជ្ជកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជំនួញមនុស្ស គឺចាប់ ឬលោះមនុស្សដោយប្រាក់ ហើយនាំយកទៅលក់យកចំណេញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាស» មានន័យដូចម្ដេច ?


ទាស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខ្ទាត​ចេញ, ងាក​បែរ​ពី​ផ្លូវ, ពី​គន្លង, ពី​លំអាន, ពី​កន្លែង ។
ឧទាហរណ៍៖ ទាស​ចេញ​ពី​ផ្លូវ, ចិត្ត​ទាស, ទាស​ចិត្ត, ទាស​គំនិត ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិព្រៃមួយប្រភេទ សន្ដានពពាយជ្រុង ប៉ុន្តែប្រើការដូចពពាយជ្រុងពុំកើតទេ ។
ឧទាហរណ៍៖ ឃើញសេះជាលា ក្ងានជាទា ពពាយជាទាស សំណជាប្រាក់ ស្ពាន់ឆ្លាក់ជាមាស បង្កួយជាជាស កប្បាសជា-គ ។ (ច្បាប់រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ)។

                 ឈ្មោះពន្ធដែលទារយកតាមមុខដំណាំ ( ពន្ធដំណាំ ) ។
ឧទាហរណ៍៖ ពន្ធទាស ។

                 (សំ. បា. ទាស) ខ្ញុំប្រុស, បាវប្រុស ។ ទាសកម្មករ ( ទាសៈក័ម-ម៉ៈក) ន. ( បា. ) ពួកខ្ញុំកំដរនិងអ្នកធ្វើការស៊ីឈ្នួល ។ ទាសទាន ( ទាសៈ—) ន. ( សំ. បា. ) ទានយ៉ាងថោកថយ, ទានដែលឲ្យដោយខ្ជីខ្ជា ។ ទាសភាព ( ទាសៈ— ) ន. ( បា.—ភាវ ) ភាពនៃមនុស្សដែលជាខ្ញុំកំដរ, ជាបាវព្រាវ; ដំណើរដែលនៅជាខ្ញុំកញ្ជះគេ ។
ឧទាហរណ៍៖ មនុស្សខ្សត់ទ្រព្យសម្បតិ្ត ឬ ខ្សត់ប្រាជ្ញា ច្រើនតែធ្លាក់ខ្លួនក្នុងទាសភាព ។

                  ទាសា ន. ( បា. ) ខ្ញុំប្រុសទាំងឡាយឬពួកខ្ញុំប្រុស ។
ឧទាហរណ៍៖ សាទាសី ឬ ទាសីទាសា គឺពួកខ្ញុំប្រុសខ្ញុំស្រីឬខ្ញុំស្រីខ្ញុំប្រុសទាំងឡាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាវខៀវ» មានន័យដូចម្ដេច ?


ទាវខៀវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣១.៥ – ៣៤.៥ ស.ម។ ចំពុះពណ៌ខ្មៅ បំពងក ពោះ និងត្រចៀកពណ៌ត្នោតស្លាបពណ៌ខៀវភ្លឺ។ សំឡេង៖ របៀបស្រែក គហក គៀក…គៀក…។ ទីជំរក៖ តំបន់វាលលំហ ជាពិសេសបណ្តាតំបន់ស្ងួតៗ ព្រៃរបោះ តំបន់មាត់សមុទ្រ និងទីក្រុង។ ជីវសាស្ត្រ៖ ចូលចិត្តទុំលើចុងឈើ ហើរឆាបចំណីអាហារ។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែមីនា ដល់ខែឧសភា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាល់ធំ» មានន័យដូចម្ដេច ?


ទាល់ធំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅនេះ មានកម្ពស់លើសដើមទាល់ធម្មតា ដុះក្នុងព្រៃស្រោងនៃប្រទេសឥណ្ឌូចិន និងមាឡាយូ។ ជួនកាល គេដាំដើមនេះក្នុងសួនជាលម្អ។ ធាង និងដើមបរិភោគបាន តែត្រូវស្ងោរឱ្យយូរ គេស៊ីដើមទាល់ធំ តែពេលមានទុរ្ភិក្សទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាល់ត្រាញ់» មានន័យដូចម្ដេច ?


ទាល់ត្រាញ់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទាល់ត្រាញ់ ជាស្មៅប្រចាំឆ្នាំកម្ពស់ ០,២៥-១ ម ដុះក្នុងព្រៃស្រោង ឬព្រៃក្រាស់នៃទ្វីបអាស៊ី និងអូស្ត្រាលីផ្នែកក្តៅ។ គេប្រើដើមទាល់ត្រាញ់ សំរាប់ជួយមេដំបែអោយមានប្រសិទ្ធភាពឆាប់ក្នុងស្រាស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាល់តែ» មានន័យដូចម្ដេច ?


ទាល់តែ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា លុះ​តែ, ត្រាតែ, ដរាប​តែ, ទល់​នឹង; ពី​ដើម​រហូត​ដល់​ចុង។
ឧទាហរណ៍៖ ទាល់​តែ​មាន​ការ​ទើប​អ្នក​មក​រក​ខ្ញុំ; ខ្ញុំ​ធ្វើ​ការ​នេះ​ទាល់​តែ​ហើយ​ទើប​ទៅ​ផ្ទះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាល់» មានន័យដូចម្ដេច ?


ទាល់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មិន​រហូត, ទញ់តុះ, ទើស​ផ្លូវ, ទើស​ដំណើរ; ខ្វះ​ខាត, មិន​គ្រប់​គ្រាន់ ។
ឧទាហរណ៍៖ ទាល់​ច្រក, ទាល់​គំនិត; ទាល់​សោហ៊ុយ, ទាល់​ប្រាក់​ចាយ, ផ្លូវ​ទាល់ (ម. ព. ទ័ល ផង) ។ ពាក្យ​សុភាសិត​បុរាណ​ថា : ដប់​ទាល់​ម្ភៃ​ទាល់ កុំ​ឲ្យ​ទាល់​គំនិត ដប់​គិត​ម្ភៃ​គិត កុំ​គិត​ការណ៍​ឆ្វេង ដប់​លេង​ម្ភៃ​លេង កុំ​លេង​ល្បែង​ភ្នាល់; បើ​ជ្រុល​លេង​ហើយ ឃើញ​ទោស​ក្រ​ទ័ល ត្រូវ​កត់​សម្គាល់ ស្បែស្បថ​រាង​ចាល ។ (ន.) ឈ្មោះ​ត្រាវ​គោក​មួយ​ប្រភេទ ពួក​ធ្មៅ, យក​ដើម​ប្រើ​ធ្វើ​ជា​បន្លែ​ស្ល​បាន ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះត្រាវគោកមួយប្រភេទ ពួកធ្មៅយកដើមប្រើធ្វើជាបន្លែស្លបាន ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មិន​រហូត, ទញ់តុះ, ទើស​ផ្លូវ, ទើស​ដំណើរ; ខ្វះ​ខាត, មិន​គ្រប់​គ្រាន់ ។
ឧទាហរណ៍៖ ទាល់ច្រក, ទាល់គំនិត; ទាល់សោហ៊ុយ, ទាល់ប្រាក់ចាយ; ផ្លូវទាល់ (ម. ព. ទ័ល ផង) ។ កាព្យសុភាសិតបុរាណថា : ដប់ទាល់ម្ភៃទាល់ កុំឲ្យទាល់គំនិត ដប់គិតម្ភៃគិត កុំគិតការណ៍ឆ្វេង ដប់លេងម្ភៃលេង កុំលេងល្បែងភ្នាល់; បើជ្រុលលេងហើយ ឃើញទោសក្រទ័ល ត្រូវកត់សម្គាល់ ស្បែស្បថរាងចាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាល» មានន័យដូចម្ដេច ?


ទាល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃពីស្រួច, ដែលមានចុងគ្រមែល ។
ឧទាហរណ៍៖ ចុងកាំបិតទាល, មុខប៉ូវថៅទាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទារុម័យ» មានន័យដូចម្ដេច ?


ទារុម័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ទារុមយ ) ដែលគេធ្វើដោយឈើ, ហើយដោយឈើ; អ្វីៗដែលគេយកឈើធ្វើ
ឧទាហរណ៍៖ ប្រអប់ទារុម័យ, ទូទារុម័យ ។ ល ។ ( សម្រាប់ប្រើតែក្នុងកាព្យ ) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ទារុមយ ) ដែលគេធ្វើដោយឈើ, ហើយដោយឈើ; អ្វីៗដែលគេយកឈើធ្វើ
ឧទាហរណ៍៖ ប្រអប់ទារុម័យ, ទូទារុម័យ ។ ល ។ ( សម្រាប់ប្រើតែក្នុងកាព្យ )


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទារុណភាព» មានន័យដូចម្ដេច ?


ទារុណភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ទារុណភាវ; សំ. ទារុណ ឬ ទារូណភាវ ) ភាវៈកាច, ភាពជាអ្នកកាច; ភាវៈឬដំណើរអាក្រក់, ការឃោរឃៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទារុណកម្ម» មានន័យដូចម្ដេច ?


ទារុណកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ទារុណ ឬទារូណ + កម៌ន៑ ) អំពើកាច, អំពើអាក្រក់, អំពើសាហាវយង់ឃ្នង ។
ឧទាហរណ៍៖ ពុំគួរធ្វើទារុណកម្មដល់មនុស្សនិងសត្វឡើយ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទារុណ» មានន័យដូចម្ដេច ?


ទារុណ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.; សំ. ទារុណ ឬ ទារូណ ) កាច, កាចអាក្រក់, អាក្រក់ ។ (ព. កា. ) ។
ឧទាហរណ៍៖ អំពើទារុណ អ្នកដែលធ្វើស៊ុន តែងនឹកមមៃ ព្រួយហើយព្រួយទៀត ចង្អៀតចិត្តក្រៃ ដល់ពេលជិតក្ស័យ នឹកឃើញឥតភ្លេច


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទារុកម្ម» មានន័យដូចម្ដេច ?


ទារុកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ទារុ “ឈើ, ឧស ” + កម៌ន៑ “ការ, ការងារ, អំពើ” ) ការឈើ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទារិកា» មានន័យដូចម្ដេច ?


ទារិកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ក្មេងស្រី, ក្មេងស្រីតូច ។ (ព. កា.) ។
ឧទាហរណ៍៖ ទារកទារិកា តាមធម្មតាក្មេងនៅតូច ប្រឡាក់សម្លៀកខូច ព្រោះទទូចលេងដីខ្សាច់ (សម្រាប់ក្មេងតូចៗ )


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទារានុគ្រោះ» មានន័យដូចម្ដេច ?


ទារានុគ្រោះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.ទារ + អនុគ្រហ > ទារានុគ្រហ; បា. ទារ + អនុគ្គហ > ទារានុគ្គហ)ការអនុគ្រោះភរិយា (ម. ព. អនុគ្រោះ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទារាធីន» មានន័យដូចម្ដេច ?


ទារាធីន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ទារ “ប្រពន្ធ” + អធីន “ការប្រព្រឹត្តទៅ, ការស្ថិតនៅក្នុងអំណាច; ឬដែលងាយស្ដីប្រដៅ” > ទារាធីន) អ្នកដែលលុះក្នុងអំណាចប្រពន្ធត្រួតត្រាលើ, អ្នកដែលពឹងផ្អែកផ្តេកគំនិតនឹងកិច្ចការសព្វគ្រប់ទៅលើប្រពន្ធ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទារា» មានន័យដូចម្ដេច ?


ទារា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ប្រពន្ធទាំងឡាយ (សម្រាប់ប្រើក្នុងកាព្យ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទារសង្គ្រោះ» មានន័យដូចម្ដេច ?


ទារសង្គ្រោះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ទារសំគ្រហ; បា. ទារសង្គហ ) ការសង្គ្រោះភរិយា, ការទំនុកបម្រុងប្រពន្ធ (ម. ព. សង្គ្រោះ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទារកវប្បករ» មានន័យដូចម្ដេច ?


ទារកវប្បករ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកបីបាច់រក្សា និងទំនុកបម្រុងកូនក្មេង ហើយធ្វើឱ្យមានសុខភាពល្អ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទារកវប្បកម្ម» មានន័យដូចម្ដេច ?


ទារកវប្បកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មធ្យោបាយសព្វយ៉ាង ដើម្បីរ៉ាប់រងឱ្យកំណើត គឺបង្កើត​ និង​ទំនុកបម្រុង​ដល់កូនក្មេងឱ្យមានសុខភាពបរិបូណ៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទារក» មានន័យដូចម្ដេច ?


ទារក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ក្មេងប្រុស, ក្មេងប្រុសតូច ។ បើក្មេងស្រីជា ទារិកា ។
                  កូនខ្ចី កូនង៉ា (ហៅតាមស្រុក) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទារ» មានន័យដូចម្ដេច ?


ទារ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រដី​ក្រើន​យក​របស់​ដែល​គេ​ជំពាក់, ក្រើន​តឿន​បន្តឹង​យក​ប្រាក់​តាម​កំណត់​ដែល​ត្រូវ​ចេញ, ត្រូវ​បង់ ។
ឧទាហរណ៍៖ ទារ​ប្រាក់; ទារ​ថ្លៃ​ផ្ទះ, ទារ​ប្រាក់​ពន្ធ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាយី» មានន័យដូចម្ដេច ?


ទាយី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ទាយិន៑ ) ដូចគ្នានឹង ទាយក ដែរ; ស្ត្រីថា ទាយិនី ដូចគ្នានឹង ទាយិកា ដែរ ( ព. កា. ) ។
ឧទាហរណ៍៖ រី​ពួក​ទាយី និង ទាយិនី សម្ភី​ធ្វើ​ទាន ចិត្ត​ជា​កុសល លើក​ថ្នល់​សង់​ស្ពាន ព្រោះ​ជឿ​ថា​មាន​ប្រយោជន៍​ច្រើន​ក្រៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាយិកា» មានន័យដូចម្ដេច ?


ទាយិកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា.) ស្ត្រីអ្នកឲ្យទាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាយាទ» មានន័យដូចម្ដេច ?


ទាយាទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) បុត្រ, បុត្រី; ញាតិ ។ អ្នកដែលត្រូវទទួលទ្រព្យសម្បាច់, ដែលត្រូវទទួលមរតក ។ អ្នកដែលបន្តវង្សត្រកូល ។
អ្នកទួលមមតក៌ ឬអ្នកត្រូវទទួលមតក៌ពីអ្នកដទៃ។

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អ្នកដែលច្បាប់តម្រូវឱ្យទទួលមរតកពីជនណាម្នាក់។ ឧទា៖ កូនជាទាយាទរបស់ឪពុក ម្ដាយ ចៅជាទាយាទរបស់ជីដូន ជីតា ដែលឥតមានបច្ឆាញាតិជាតំណវង្ស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាយវិភាគ» មានន័យដូចម្ដេច ?


ទាយវិភាគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) ការចែកមរតក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាយភាគ» មានន័យដូចម្ដេច ?


ទាយភាគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ចំណែកមរតក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាយពន្ធុ» មានន័យដូចម្ដេច ?


ទាយពន្ធុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ទាយ “មរតក, ទ្រព្យសម្បាច់, រង្វាន់… ” + ពន្ធុ ” ផៅពង្ស, ញាតិ”) ផៅពង្ស, ញាតិដែលត្រូវបានមរតក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាយជ្ជទាន» មានន័យដូចម្ដេច ?


ទាយជ្ជទាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រតិលាភដែលផ្តល់ឱ្យអ្នករាជការខ្លះ ឬត្រកូល ដែលមានអានុភាព (មានព្រះរាជវង្សជាដើម) ។
ន័យហិរញ្ញវត្ថុ : មូលនិធិ ឬទ្រព្យសម្បត្តិដែលផ្តល់ជាទុនទៅស្ថាប័ន បុគ្គល ឬក្រុម សម្រាប់គោលដៅជាក់លាក់អ្វីមួយ។
ឧទាហរណ៍៖ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ទាយជ្ជទានទៅធនាគារអភិវឌ្ឍន៍ជនបទដើម្បីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករទៅក្រៅប្រទេស។

                  ន័យសេដ្ឋកិច្ច : ធនធាន ឬកត្តាផលិតកម្មដែលប្រទេសមួយមានសម្រាប់ប្រើប្រាស់ ឬផលិតទំនិញ និងសេវាកម្ម។
ឧទាហរណ៍៖ ធនធានធម្មជាតិគឺជាទាយជ្ជទានរបស់កម្ពុជាដែលចូលរួមទាក់ទាញវិនិយោគិនក្នុង និងក្រៅស្រុក​ឱ្យមកវិនិយោគនៅក្នុងប្រទេស


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាយកសមាជិក» មានន័យដូចម្ដេច ?


ទាយកសមាជិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សមាជិក​ដែល​បាន​ធ្វើ​អំណោយ​ធនធាន ដល់​សមាគម​ណា​មួយ​។ ស្រ្តី​ជា ទាយិក​សមាជិកា ។
សមាជិកដែលបានធ្វើអំណោយ​ដល់​សមាគម ឬគណៈបក្សនយោបាយណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាយក» មានន័យដូចម្ដេច ?


ទាយក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.បា. ) បុរសអ្នកឲ្យទាន ។ បើស្ត្រីជា ទាយិកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាយ» មានន័យដូចម្ដេច ?


ទាយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោល​ឲ្យ​ដំណឹង​ជា​មុន​ពី​ការ​អ្វី​ៗ​ដែល​មិន​ទាន់​ដល់ មិន​ទាន់​មាន​មក ។
ឧទាហរណ៍៖ ហោរ​ទាយ​ថា ក្នុង​ឆ្នាំ​នេះ​មាន​ទឹក​ភ្លៀង​ច្រើន​ជាង​ឆ្នាំ​ចាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាមទារ» មានន័យដូចម្ដេច ?


ទាមទារ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាម​ផង​ទារ​ផង, ទារ​ដោយ​ទាម​ចំណែក ឬ​ទារ​តវ៉ា​យក​របស់​ មត៌ក​ខ្លួន ជា​កេរ្តិ៍​ដំណែល​ឲ្យ​បាន​មក​ខ្លួន​វិញ (ម. ព. ទារ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាម» មានន័យដូចម្ដេច ?


ទាម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់អ្វីៗដោយប្រដាប់មានចុងមានដើមកោះភ្ជាប់ដើម្បីនឹងរឹតឃាត់ទប់មិនឲ្យឃា្លតពីគ្នា ។ ដណ្ដើមយកចំណែក ។
ឧទាហរណ៍៖ ទាមចំណែក ។

                 ជិះកដំរី គេច្រើននិយាយថា ។

ឧទាហរណ៍៖ ទាមក្បាលដំរី ។

                 ខាំជញ្ជក់បឺតយកឈាម (ឈ្លើង) ។

ឧទាហរណ៍៖ ឈ្លើងទាម ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ទាមន៑ “ខ្សែ” ) ខ្មែរយើងប្រើពាក្យនេះចំពោះតែខ្សែដែលចងភ្ជាប់នឹងនឹម សម្រាប់ពាក់ព័ទ្ធពីក្រោម-កសត្វពាហនៈ មានគោជាដើម ហៅថា ខ្សែទាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាព្រៃស្លាបស» មានន័យដូចម្ដេច ?


ទាព្រៃស្លាបស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៦៦-៨១ ស.ម។ ឈ្មោលៈ មាឌធំ ដងខ្លួនពណ៌ត្នោតចាស់ ក្បាល និងកពណ៌សលាយខ្មៅពព្លាក់ ចំពុះលឿងជាំ។ ញីៈ មាឌតូចជាង និងមានពណ៌ស្រដៀងឈ្មោលដែរ។ ទីជំរកៈ តាមបឹង អូរ ក្នុងព្រៃស្រោង ព្រៃជាំ។ របាយៈ វត្តមានពេញមួយឆ្នាំ វត្តមានភាគច្រើននៅភាគខាងជើងប្រទេស។ រដូវបន្តពូជៈ ខែមិនា ដល់កញ្ញា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាព្រៃក្បាលឆ្នូតស» មានន័យដូចម្ដេច ?


ទាព្រៃក្បាលឆ្នូតស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣៦-៤១ ស.ម។ ពពួកទាដែលមានមាឌតូចមាំ ចំពុះប្រផេះជាំ។ ឈ្មោលៈ ក្បាលពណ៌ត្នោតចាស់ ចិញ្ចើមសធំ ស្លាបពណ៌ប្រផេះស្រាល និងមានស្លាបឆ្លុះពណ៌ខៀវចាំង។ ញីៈ គ្មានចិញ្ចើមសទេ និងមានឆ្នូតខ្មៅកាត់តាមភ្នែក និងក្រោមភ្នែកស្របគ្នា ផ្នែកខ្នងពណ៌ប្រផេះ និងមានពណ៌ស នៅខាងចុងរោម។ ទីជំរកៈ វាលភក់រុក្ខជាតិ បឹង ស្រះ និងតំបន់ដីសើមផ្សេងៗទៀត។ របាយៈ មិនសូវសំបូរ វត្តមាននៅរដូវប្រាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាប» មានន័យដូចម្ដេច ?


ទាប


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា​ ទីទៃ​ពី​ខ្ពស់ គឺ​តិច​កម្ពស់, តិច​ជំហរ​ឬ​ដែល​ឥត​កម្ពស់, ឥត​ជំហរ ។ ដែល​ចុះ​ជាង​ ឬ​ដែល​ថយ​ចុះ​ជាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាន—» មានន័យដូចម្ដេច ?


ទាន—


មានន័យថា ( មើលក្នុងពាក្យ ទាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាន់​ទិន» មានន័យដូចម្ដេច ?


ទាន់​ទិន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជំពាក់​ទាក់​ទិន, ទាក់​ទង, ពាក់​ព័ន្ធ ។
ឧទាហរណ៍៖ បុរស​នេះ​មាន​ការ​ទាក់​ទិន​នឹង​ស្ត្រី​ម្នាក់​រួច​ទៅ​ហើយ មុន​នឹង​មក​ស្ដី​ដណ្ដឹង​ស្ត្រី​ម្នាក់​ថ្មី​ទៀត​នេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាន់ហន់» មានន័យដូចម្ដេច ?


ទាន់ហន់


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ទាន់​ភ្លាម​ៗ, ដែល​ឆុតឆាប់, ដែល​រួសរាន់​ទាន់​ភ្នែក​ភ្លាម​ៗ ។
ឧទាហរណ៍៖ បាប​ឲ្យ​ផល​ទាន់ហន់, ស្លាប់​ទាន់ហន់ (ច្រើន​ប្រើ​តែ​ខាង​អកុសល, ខាង​បាប​គ្រោះ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាន់» មានន័យដូចម្ដេច ?


ទាន់


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្រញាប់, រូសរាន់, ឆាប់, រហ័ស; ដល់; ចួប; ជិត, ប្រកិត, បាន, បានសម្រេច ។
ឧទាហរណ៍៖ ធ្វើឱ្យទាន់ពេល; ដើរឲ្យទាន់គេទៅ, ដេញទាន់ជាន់កែង; ធ្វើទាន់ឬមិនទាន់, មិនទាន់ទេ, មិនទាន់បាននៅឡើយទេ ។ ល ។

?ថ្នាក់ពាក្យជា និបាត (ធ្នាក់)
មានន័យថា ប្រញាប់, រូសរាន់, ឆាប់, រហ័ស; ដល់; ចួប; ជិត, ប្រកិត, បាន, បានសម្រេច ។
ឧទាហរណ៍៖ ធ្វើឱ្យទាន់ពេល; ដើរឲ្យទាន់គេទៅ, ដេញទាន់ជាន់កែង; ធ្វើទាន់ឬមិនទាន់, មិនទាន់ទេ, មិនទាន់បាននៅឡើយទេ ។ ល


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានិស្សរៈ» មានន័យដូចម្ដេច ?


ទានិស្សរៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទាន + ឥស្សរ > ទានិស្សរ; សំ. ទាន + ឦស្វរ ទានេស្វរ) ដូចគ្នានឹង ទានបតី ប៉ុន្តែខ្មែរយើងប្រើពាក្យនេះ សម្រាប់ហៅឥស្សរជនអ្នកមានស័ក្ដិធំមានសេនាបតីជាដើម ដែលជាម្ចាស់ទាន (ច្រើនប្រើក្នុងពាក្យទេស្នា) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានិ—» មានន័យដូចម្ដេច ?


ទានិ—


មានន័យថា ( មើលក្នុងពាក្យ ទាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានិស្សរាធិបតី» មានន័យដូចម្ដេច ?


ទានិស្សរាធិបតី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទាន + ឥស្សរ + អធិបតិ > ទានិស្សរាធិបតិ; សំ. ទាន + ឦស្វរ + អធិបតិ> ទានេស្វរាធិបតិ) អ្នកដែលជាម្ចាស់ធំចម្បងក្នុងទាន ឬដែលជាម្ចាស់ចម្បងលើសលែងអ្នកឲ្យទានទាំងអស់ ។ ពាក្យនេះ ខ្មែរយើងច្រើនប្រើពាក្យទេស្នាសម្រាប់ហៅឥស្សរជនជាក្សត្រិយ៍ដែលជាម្ចាស់ទាន ហៅបានតាំងពីព្រះរាជាចុះរៀងមកដល់ព្រះរាជវង្សានុវង្ស ធំតូចតាមលំដាប់ (ម. ព. ឥស្សរ និង អធិបតី ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានា—» មានន័យដូចម្ដេច ?


ទានា—


មានន័យថា ( មើលក្នុងពាក្យ ទាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានានិសង្ស» មានន័យដូចម្ដេច ?


ទានានិសង្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. —សំស ) អានិសង្សទាន (ម. ព. អានិសង្ស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានាធិបតី» មានន័យដូចម្ដេច ?


ទានាធិបតី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. —បតិ ) ដូចគ្នានឹង ទានបតី ប៉ុន្តែខ្មែរយើងច្រើនប្រើជាពាក្យទេស្នា សម្រាប់ហៅឥស្សរជនអ្នកមានបណ្ដាស័ក្ដិដែលជាម្ចាស់ទាន (ជាវេវចនៈនឹងពាក្យ ទានិស្សរៈ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានសាលា» មានន័យដូចម្ដេច ?


ទានសាលា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) សាលាសម្រាប់ប្រជុំគ្នាធ្វើទាន រោងទាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានវត្ថុ» មានន័យដូចម្ដេច ?


ទានវត្ថុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ. ទានវស្ដុ ) វត្ថុ ភ័ស្ដុភារ របស់សម្រាប់ធ្វើទានឬវត្ថុជាអំណោយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានមយៈ ឬ ទានម័យ» មានន័យដូចម្ដេច ?


ទានមយៈ ឬ ទានម័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ដែលសម្រេចដោយទាន; បុណ្យដែលសម្រេច ឬកើតឡើងដោយការធ្វើទាន (ម. ព. បុញ្ញកិរិយាវត្ថុ ផង ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ) ដែលសម្រេចដោយទាន; បុណ្យដែលសម្រេច ឬកើតឡើងដោយការធ្វើទាន (ម. ព. បុញ្ញកិរិយាវត្ថុ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានបារមី» មានន័យដូចម្ដេច ?


ទានបារមី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះបារមីទី ១ ក្នុងបារមីទាំង ១០ យ៉ាង (ម. ព. ទសបារមី និង បារមី ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានបតី» មានន័យដូចម្ដេច ?


ទានបតី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ទានបតិ ) អ្នកដែលជាធំក្នុងទាន គឺម្ចាស់ទាន ឬអ្នកដើមបុណ្យ អ្នកដើមការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានកាម» មានន័យដូចម្ដេច ?


ទានកាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកពេញចិត្ត ឬអ្នកមានចំណង់ក្នុងការ ធ្វើទាន គឺអ្នកដែលចូលចិត្តខាងធ្វើទានឥតមានធុញទ្រាន់ ។ បើស្ត្រីជា ទានកាមា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានកណ្ឌ» មានន័យដូចម្ដេច ?


ទានកណ្ឌ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះកណ្ឌទី ៣ ក្នុងមហាវេស្សន្តរជាតក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានកណ្ឌ» មានន័យដូចម្ដេច ?


ទានកណ្ឌ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះកណ្ឌទី ៣ ក្នុងមហាវេស្សន្តរជាតក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាន –» មានន័យដូចម្ដេច ?


ទាន —


មានន័យថា (មើល​ក្នុង​ពាក្យ ទាន) ។ ទានា–ទានិ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាន» មានន័យដូចម្ដេច ?


ទាន


?ថ្នាក់ពាក្យជា និបាតសព្ធ
មានន័យថា ពាក្យគោរពសម្រាប់អ្នកតូចនិយាយទៅរកអ្នកធំ (ក្រៅពីក្សត្រិយ៍), ប្រើជាពាក្យផ្ដើមក៏បាន រៀងឲ្យនៅខាងចុងបំផុតក៏បាន រៀងឲ្យនៅខាងដើមបន្ទាប់កិរិយាសព្ទ ឬនាមសព្ទណាមួយដែលគួរប្រកបក៏បាន ។
ឧទាហរណ៍៖ ទាន, លោកអញ្ជើញទៅណា ? ឬថា លោកអញ្ជើញទៅណាទាន?; ទាន, បានហើយ ឬថា បានហើយទាន; ទានប្រោស, ការនេះសុំឲ្យស្រេចលើព្រះតេជព្រះគុណ… ; សូមទានមេតា្តប្រោស, សូមទានជ្រាប, សូមទានអភ័យទោស ។ ល ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) អំណោយ, ការឲ្យ, អ្វីៗដែលគួរឲ្យ ។ ខ្មែរយើងច្រើននិយាយថា ឲ្យទាន, ធ្វើទាន, បរិច្ចាគទាន, ចែកទាន, សូមទាន ឬ សុំទាន, ទទួលទាន ឬ ទទួលយកទាន . . . ។ ប្រើរៀងពីខាងដើមសព្ទដទៃខ្លះ អ. ថ. ទានៈ ដូចជា ទានកណ្ឌ (—ក័ន) ន. (បា.) ឈ្មោះកណ្ឌទី ៣ ក្នុងមហាវេស្សន្តរជាតក ។ ទានកាម (—កាមៈឬ—កាម) ន. ( សំ. បា. ) អ្នកពេញចិត្តឬអ្នកមានចំណង់ក្នុងការ ធ្វើទាន គឺអ្នកដែលចូលចិត្តខាងធ្វើទានឥតមានធុញទ្រាន់ ។ បើស្ត្រីជា ទានកាមា ។ ទានបតី (—ប៉ៈដី) ន. (សំ. បា. ទានបតិ ) អ្នកដែលជាធំក្នុងទាន គឺម្ចាស់ទាន ឬអ្នកដើមបុណ្យ, អ្នកដើមការ ។ ទានបារមី (—បារ៉ៈម៉ី) ន. (បា.) ឈ្មោះបារមីទី ១ ក្នុងបារមីទាំង ១០ យ៉ាង (ម. ព. ទសបារមី និង បារមី ផង) ។ ទានមយៈ ឬ ទានម័យ (—មៈ យៈ ឬ—មៃ) គុ. ឬ ន. (បា. ) ដែលសម្រេចដោយទាន; បុណ្យដែលសម្រេច ឬដែលកើតឡើងដោយសារធ្វើទាន (ម. ព. បុញ្ញកិរិយាវត្ថុ ផង ) ។ ទានវត្ថុ (—វ័តថុ) ន. (បា.; សំ. ទានវស្ដុ ) វត្ថុ, ភ័ស្ដុភារ, របស់សម្រាប់ធ្វើទានឬវត្ថុដែលជាអំណោយ ។ ទានសាលា (—សាល៉ា) ន. (បា. ) សាលាសម្រាប់ប្រជុំគ្នាធ្វើទាន, រោងទាន ។ ទានាធិបតី ( —ប៉ៈដី) ន. (សំ. បា. —បតិ ) ដូចគ្នានឹង ទានបតី, ប៉ុន្តែខ្មែរយើងច្រើនប្រើជាពាក្យទេស្នា សម្រាប់ហៅឥស្សរជនអ្នកមានបណ្ដាស័ក្ដិដែលជាម្ចាស់ទាន (ជាវេវចនៈនឹងពាក្យ ទានិស្សរៈ) ។ ទានានិសង្ស (—សង់) ន. (សំ. បា. —សំស ) អានិសង្សទាន (ម. ព. អានិសង្ស ) ។ ទានិស្សរៈ (ទានិស-សៈរ៉ៈ) ន. (បា. ទាន + ឥស្សរ > ទានិស្សរ; សំ. ទាន + ឦស្វរ ទានេស្វរ) ដូចគ្នានឹង ទានបតី, ប៉ុន្តែខ្មែរយើងប្រើពាក្យនេះ សម្រាប់ហៅឥស្សរជនអ្នកមានស័ក្ដិធំមានសេនាបតីជាដើម ដែលជាម្ចាស់ទាន (ច្រើនប្រើក្នុងពាក្យទេស្នា) ។ ទានិស្សរាធិបតី (ទានិស-សៈរ៉ាធិប៉ៈដី) ន. (បា. ទាន + ឥស្សរ + អធិបតិ > ទានិស្សរាធិបតិ; សំ. ទាន + ឦស្វរ + អធិបតិ> ទានេស្វរាធិបតិ) អ្នកដែលជាម្ចាស់ធំចម្បងក្នុងទាន ឬដែលជាម្ចាស់ចម្បងលើសលែងអ្នកឲ្យទានទាំងអស់ ។ ពាក្យនេះ ខ្មែរយើងច្រើនប្រើជាពាក្យទេស្នាសម្រាប់ហៅឥស្សរជនជាក្សត្រិយ៍ដែលជាម្ចាស់ទាន, ហៅបានតាំងពីព្រះរាជាចុះរៀងមកដល់ព្រះរាជវង្សានុវង្ស ធំតូចតាមលំដាប់ (ម. ព. ឥស្សរ និង អធិបតី ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាត់» មានន័យដូចម្ដេច ?


ទាត់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រហារដោយខ្នងជើង; ឈូស, ឆាយ, ឆ្កឹះលើកចោល ។
ឧទាហរណ៍៖ ទាត់សី, ទាត់ត្រូវមួយជើង, ទាត់សំរាម ។

                 បដិសេធចោល, លើកចោល, កាត់ចោល លែងយក ។
ឧទាហរណ៍៖ ទាត់ពាក្យ, ទាត់សេចក្ដី, ទាត់ចោលលែងរាប់ជាគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាឋាធាតុ» មានន័យដូចម្ដេច ?


ទាឋាធាតុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ទាឍាធាតុ, ទាឍធាតុ ឬ ទំស្ត្រធាតុ ) ព្រះចង្កូមកែវនៃព្រះសម្មាសម្ពុទ្ធ ដែលជាព្រះសារីរិកធាតុប្រតិស្ឋាននៅដល់សព្វថ្ងៃនេះ (យ៉ាងដូចព្រះចង្កូមកែវអង្គមួយដែលតម្កល់នៅលង្កាទ្វីប) ។
ឧទាហរណ៍៖  ព្រះ​ទាឋា​ធាតុ ឬ ព្រះ​ទាឋ​ធាតុ (ហៅ​ថា ព្រះ​ទន្ត​ធាតុ ក៏​បាន) ។ ទាឋធាតុ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាឋា» មានន័យដូចម្ដេច ?


ទាឋា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ទាឍា ឬ ទំស្ត្រា ) ចង្កូម, ខ្នាយ, ភ្លុក ។ រ. ស. ព្រះទាឋា ឬ ព្រះទាឍា គឺព្រះចង្កូម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាឋធាតុ» មានន័យដូចម្ដេច ?


ទាឋធាតុ


មានន័យថា (ម. ព. ទាឋាធាតុ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាញ​អារម្មណ៍» មានន័យដូចម្ដេច ?


ទាញ​អារម្មណ៍


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាញ​គំនិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាញព្រ័ត្រ» មានន័យដូចម្ដេច ?


ទាញព្រ័ត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ល្បែង​មួយ​ប្រភេទ​មាន​មនុស្ស​ពីរ​ពួក ច្រើន​តែ​ពួក​ប្រុស​ម្ខាង​ពួក​ស្រី​ម្ខាង ទាញ​កន្ទុយ​ព្រ័ត្រ​ ឬ​ពួរ​ទាំង​ពីរ​ខាង​ដោយ​ប្រឹង​ពេញ​ទំហឹង ល្បង​កម្លាំង​គ្នា​យក​ឈ្នះ, ខាង​ណា​ខ្សោយ​ជាង​ ខាង​នោះ​ចាញ ។
ឧទាហរណ៍៖ លេង​ទាញ​ព្រ័ត្រ (ជា​ល្បែង​ហាត់​ប្រាណ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាញទង់» មានន័យដូចម្ដេច ?


ទាញទង់


មានន័យថា (ម. ព. ទង់ កិ.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាញ» មានន័យដូចម្ដេច ?


ទាញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​ភើច, អូស​ ឬ​ចាប់​កាន់​ប្រយោល រឹត​ឲ្យ​តឹង។
ឧទាហរណ៍៖ ទាញ​ខ្សែ​គោ, ទាញ​ដៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាច» មានន័យដូចម្ដេច ?


ទាច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​អាការ​មួយ​ប្រភេទ​ដែល​ហៅ​ថា តម្រង​បស្សាវៈ មាន​ក្នុង​កាយ ឬ​ឈ្មោះ​រោគ​ដែល​បណ្ដាល​ឲ្យ​កើត ដោយ​អាការៈ​នេះ​ជា​រោគ​បណ្ដាល​ធ្វើ​ឲ្យ​ពោះ​ធំ។
ឧទាហរណ៍៖ កើត​ទាច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាង» មានន័យដូចម្ដេច ?


ទាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​មាន់​មួយ​ប្រភេទ ស្ទើរ​គក​ស្ទើរ​ចែ ។
ឧទាហរណ៍៖ មាន់​ទាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាក់ទិន» មានន័យដូចម្ដេច ?


ទាក់ទិន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជំពាក់​ឆ្វាក់​នឹង​គ្នា, ជំពាក់​វាក់វិន ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​ជំពាក់​ឆ្វាក់​នឹង​គ្នា (និយាយ​ពី​ពាក្យ​សម្ដី​ក៏​បាន, ពី​អ្វី​ៗ​ក៏​បាន) ។
ឧទាហរណ៍៖  មាន​ទាក់ទិន​ច្រើន​កន្លែង ។

                  ឈ្មោះតម្រាហោរមួយប្រភេទសម្រាប់គន់គូរពិនិត្យមើលកាលល្អអាក្រក់ ។
ឧទាហរណ៍៖ ក្បួនទាក់ទិន, តម្រាទាក់ទិន ។

                  គួរប្រើជា ទ័ក្សទិន “ថ្ងៃរឹងប៉ឹង គឺថ្ងៃហ្មត់ចត់” វិញ សមជាង (ប៉ុន្តែយើងពុំអាចហ៊ានសម្រេចដោយដាច់ខាតទេ) ។ មើលពាក្យ មហាទក្សា ក្នុងពាក្យ មហា ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាក់ទាម» មានន័យដូចម្ដេច ?


ទាក់ទាម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ទីមទាម​ដោយ​ទើស​ទាល់​ដំណើរ ឬ​ទើស​ទាល់​គំនិត។
ឧទាហរណ៍៖ រឿង​នេះ​ខ្ញុំ​សម្រេច​ភ្លាម​ៗ​ពុំ​ទាន់​បាន​ទេ ព្រោះ​នៅ​មាន​ដំណើរ​ទាក់​ទាម​ច្រើន​ណាស់ ។ ទទាក់ទទាម ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ទីមទាម​ដោយ​ទើស​ទាល់​ដំណើរ ឬ​ទើស​ទាល់​គំនិត ។
ឧទាហរណ៍៖ រឿង​នេះ​ខ្ញុំ​សម្រេច​ភ្លាម​ៗ​ពុំ​ទាន់​បាន​ទេ ព្រោះ​នៅ​មាន​ដំណើរ​ទាក់​ទាម​ច្រើន​ណាស់ ។ ទទាក់ទទាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាក់ទង» មានន័យដូចម្ដេច ?


ទាក់ទង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​គន្លង ឬ​ទំនង​ទាក់​គ្នា, ទទួល​គ្នា ។
ឧទាហរណ៍៖ ពាក្យ​ទាក់ទង​គ្នា, សេចក្ដី​ទាក់ទង​គ្នា; និយាយ​ទាក់ទង ។

                  ប្រើ​ជា កិ. ក៏​មាន ។

ឧទាហរណ៍៖ ការណ៍​នេះ​ទាល់​តែ​ទាក់ទង​ជា​មួយ​នឹង​ឪពុក​ខ្ញុំ​ទើប​ដឹង​ប្រាដក​បាន ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​គន្លង ឬ​ទំនង​ទាក់​គ្នា, ទទួល​គ្នា ។
ឧទាហរណ៍៖ ពាក្យ​ទាក់ទង​គ្នា, សេចក្ដី​ទាក់ទង​គ្នា; និយាយ​ទាក់ទង ។

                  ប្រើ​ជា កិ. ក៏​មាន ។
ឧទាហរណ៍៖ ការណ៍​នេះ​ទាល់​តែ​ទាក់ទង​ជា​មួយ​នឹង​ឪពុក​ខ្ញុំ​ទើប​ដឹង​ប្រាដក​បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាក់» មានន័យដូចម្ដេច ?


ទាក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​ដោយ​អន្ទាក់ ឬ​ថ្ពក់​ទាញ​រូត​ឲ្យ​ជាប់​ដោយ​អន្ទាក់, ឲ្យ​ជាប់​ដោយ​លប់ ។
ឧទាហរណ៍៖ ទាក់​ដំរី, ទាក់​មាន់, ទាក់​លលក, ទាក់​ទទា ។

                  និយាយ​ល្បួង​ប្រលោម​ភ្ជាប់​ចិត្ត​ឲ្យ​ស្និទ្ធ​ស្នេហា, ឲ្យ​កួច​កាន់​ក៏​ហៅ ទាក់ ដែរ ។
ឧទាហរណ៍៖ ទាក់​ចិត្ត ។

                 និយាយ​បញ្ចុះ​បញ្ចូល​ឲ្យ​ជឿ​តាម ក៏​ហៅ ទាក់ ដែរ ។
ឧទាហរណ៍៖  ទាក់​ឲ្យ​បាន​ជា​គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាកាប៉ាព្រៃ» មានន័យដូចម្ដេច ?


ទាកាប៉ាព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៥៦-៧៦ ស.ម។ ឈ្មោលៈ ក្បាល និងកពណ៌សមានអុជៗ ខ្មៅពាសពេញ ផ្នែកពោះពណ៌ស និងចំហៀងខ្លួនពណ៌ប្រផេះ ចំពុះខ្មៅដែលមានសិរមួយកញ្ចុំពីលើ ស្លាបក្រោមខ្មៅទាំងអស់ ស្លាបលើពណ៌ខៀវចាស់។ ពេលបន្តពូជៈ ក្បាលគ្មានសិរពីលើទេ។ ទីជំរកៈ ព្រៃលិចទឹក និងតំបន់ដីសើមវាលទំនាប។ ជីវសាស្រ្តៈ ជាទូទៅច្រើនហើរមួយគូរ ឬ ហ្វូងតូចៗ។ របាយៈ វត្តមានពេញមួយឆ្នាំ ជុំវិញបឹងទន្លេសាប។ រដូវបន្តពូជៈ ខែមិថុនា ដល់កញ្ញា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាកាបព្រៃ» មានន័យដូចម្ដេច ?


ទាកាបព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៥៥-៦៣ ស.ម។ ដូចទាស្រុក ឈ្មោលៈ ចំពុះខ្មៅ ចុងពណ៌លឿង មានអុជក្រហមនៅគល់ចំពុះផ្នែកក្រោមថ្ងាស ក្បាលពណ៌ព្រលែត ដែលមានបន្ទូលក្បាលខ្មៅ និងមានឆ្នូតខ្មៅកាត់តាមភ្នែក ទ្រូង និងចំហៀងទ្រូងមានអុជខ្មៅៗ មានស្លាបឆ្លុះពណ៌បៃតង ដែលព័ទ្ធជុំវិញដោយគែមពណ៌ស ហើយបន្តទៅស្លាបទីបីផ្នែកក្រោមស្លាបពណ៌ស និងមានឆ្នូតពណ៌ខ្មៅ។ ញី់ៈ មាឌតូចជាង គ្មានអុជក្រហមនៅគល់ចំពុះ នៅទ្រូង និងចំហៀងទ្រូងមានអុជៗខ្មៅតិចជាងឈ្មោល។ ទីជំរកៈ តំបន់ដីសើម បឹង និងទន្លេធំៗ ច្រើនហើរជាគូរ ឬ ជាហ្វូងតូចៗ។ របាយៈ មានគ្រប់ទីកន្លែង ពិសេសនៅតំបន់ជាប់បឹងទន្លេសាប។ រដូវបន្តពូជៈ ពេញមួយឆ្នាំ រយៈកំពស់៨០០មចុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាក» មានន័យដូចម្ដេច ?


ទាក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្លើង​គោក, មាន​តែ​ក្នុង​ព្រៃ​ស្រោង ឬ​ជើង​ភ្នំ​ដែល​មាន​ធាតុ​សើម​ជានិច្ច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទា» មានន័យដូចម្ដេច ?


ទា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ស្លាប​ស្រុក​ពួក​មួយ មាន​ម្រាម​ជើង​ជាប់​គ្នា ស្រដៀង​នឹង​ប្រវឹក តែ​មាន​រូប​ធំ​ជាង​ប្រវឹក ។ ដំណើរ​ទា ដំណើរ​អ៊‌ីកអ៊ាក​តិញតុញ​ស្រដៀង​នឹង​ទា​ដើរ ។ ទា​កាប៉ា ឈ្មោះ​ទា​មួយ​ប្រភេទ រូប​ខ្ពស់​ជាង​ទា​ធម្មតា, នៅ​ត្រង់​ក្បាល​មាន​ពក​ជា​សិរ​ទាប សម្បុរ​ក្រហម សណ្ឋាន​ស្រដៀង​នឹង​ពក​ផ្លែ​ម្រះ​ទុំ, ចេះ​ហើរ​បាន​ប្រហែល​នឹង​មាន់​ស្រុក ។ ទា​ព្រៃ ឈ្មោះ​បក្សី​ព្រៃ​មួយ​ប្រភេទ​រូប​ដូច​ទា តែ​ហើរ​ខ្ពស់​បាន​ដូច​ពួក​កុក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហៈ» មានន័យដូចម្ដេច ?


ទឡ្ហៈ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ទឡ្ហ; សំ. ទ្ឫឍ ) មាំ, មាំទាំ, មាំមួន; ខ្ជាប់, ខ្ជាប់ខ្ជួន; ខ្លាំង; រឹងប៉ឹង ។ ខ្មែរយើងច្រើនប្រើជាចុងពាក្យងារការនៃមន្ត្រី ដូចជា ជំនិតទឡ្ហៈ, ភក្ដីទឡ្ហៈ ជាដើម ។ សម្ដេចចៅហ្វ៊ាទឡ្ហៈ ឋានន្តរស័ក្កិថ្នាក់ខ្ពស់បំផុតនៃមន្ត្រីធំក្នុងកម្ពុជរដ្ឋ នាបុរាណសម័យ មាននាទីស្ដីការរដ្ឋ ចុះបន្ទាប់អំពីសម្ដេចព្រះមហាឧបរាជមក, ជួនកាលព្រះរាជាទ្រង់ព្រះមេត្តាប្រោសតាំងឲ្យមានឋានៈ ជាមេទ័ពធំផង តាមទេសៈ កាលៈ, ចំពោះតែសម្ដេចចៅហ្វ៊ាទឡ្ហៈណាដែលជំនាញក្នុងយុទ្ធសាស្ត្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហីករណ៍» មានន័យដូចម្ដេច ?


ទឡ្ហីករណ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ទឡ្ហីករណៈ ) ។
វិចារណកិច្ច ដែលជាគ្រឿងយកមកជាសំអាង ព័ស្តុតាង ឬកសិណ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហីករណៈ» មានន័យដូចម្ដេច ?


ទឡ្ហីករណៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទឡ្ហីករណ; សំ. ទ្ឫឍករណ ) ពាក្យឬសេចក្ដីផ្សេងៗ ដែលទាញនាំយកមកអាង ដើម្បីឲ្យមាំ
ឧទាហរណ៍៖ ពាក្យនេះជាទឡ្ហីករណៈ ឬ ជាទឡ្ហីករណ៍ ។

                   និបាតសព្ទ សម្រាប់បញ្ជាក់ចុះមកជាជំនួយសេចក្ដីឲ្យមាំ, ឲ្យរឹងប៉ឹង ។
ឧទាហរណ៍៖ ពិត, ប្រាកដ, មែនពិត, មែនទែន ជាដើម ឬ ពីរដងទៀត, បីដងទៀត … ជាទឡ្ហីករណ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហីករ» មានន័យដូចម្ដេច ?


ទឡ្ហីករ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកចូលចិត្តពោលអាង ដើម្បីបញ្ជាក់សំដី (ម.ព. ទឡ្ហីកររណ៍) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហីកម្ម» មានន័យដូចម្ដេច ?


ទឡ្ហីកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ទ្ឫឍ + កម៌ន៑ ) ការធ្វើឲ្យមាំឡើងទៀត គឺការដែលបានធ្វើរួចហើយធ្វើថែមទៀតឲ្យរឹតតែមាំមួនឡើង
ឧទាហរណ៍៖ ត្រូវ​ធ្វើ​ទៀត​ទៅ ដើម្បី​ឲ្យ​បាន​ជា​ទឡ្ហី​កម្ម ។

                  ការ ឬសិល្បៈខាងធ្វើទឡ្ហីកម្ម គឺហេតុដែលនាំមកជាសំអាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហី» មានន័យដូចម្ដេច ?


ទឡ្ហី


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចងភ្ជាប់ជនជាច្រើននាក់ ដើម្បីបំពេញកាតព្វកិច្ច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហាគម» មានន័យដូចម្ដេច ?


ទឡ្ហាគម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជន្ទល់ជញ្ជាំងបង្ការដល់ទម្ងន់ខ្លាំង កុំឱ្យឆាប់ចេញបណ្តាល​ប្រេះបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហមិត្ត» មានន័យដូចម្ដេច ?


ទឡ្ហមិត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ទ្ឫឍ+មិត្រ ) មិត្តខ្ជាប់ខ្ជួន គឺអ្នកដែលរាប់អានគ្នាដោយទុកចិត្ត ជិតដិតស្និទ្ធស្នាលយ៉ាងមាំ ។
ឧទាហរណ៍៖ ឈ្មោះនុ៎ះជាទឡ្ហមិត្តរបស់ខ្ញុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហភាព» មានន័យដូចម្ដេច ?


ទឡ្ហភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាមគ្គីភាព សេចក្តីរួបរួមគ្នាដើម្បីជាកម្លាំង ឆ្ពោះទៅរកទីដៅ​ណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហប្រហារ» មានន័យដូចម្ដេច ?


ទឡ្ហប្រហារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ.; បា. ទឡ្ហ + បហារ> ទឡ្ហប្បហារ; សំ. ទ្ឫឍប្រហារ) ការប្រហារ គឺវាយ, សំពងឬកាប់ពេញកម្លាំងឬពេញទំហឹង ។
ឧទាហរណ៍៖ បៀតបៀនដោយទឡ្ហប្រហារ; ធ្វើទឡ្ហប្រហារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហការី» មានន័យដូចម្ដេច ?


ទឡ្ហការី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ទ្ឫឍ+ការិន៑) អ្នកធ្វើការមាំទាំ គឺអ្នកដែលមានព្យាយាមមាំ កាន់ការអ្វីមិនធ្វេសប្រហែស ។ បើស្ត្រីជា ទឡ្ហការិនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនៈ,​ ទស្សនវិស័យ» មានន័យដូចម្ដេច ?


ទស្សនៈ,​ ទស្សនវិស័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដែលគេគយគន់មើលទៅវត្ថុនៅជិត ឬឆ្ងាយពីកន្ទុយភ្នែក ទំនងដែលគិតស្មានទៅលើកិច្ចការណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទហនវត្ថុ» មានន័យដូចម្ដេច ?


ទហនវត្ថុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងដុត ឬគ្រឿងឆេះ មានឧស​ និងប្រេងជាដើម ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា គ្រឿងដុត ឬគ្រឿងឆេះ មានឧស​ និងប្រេងជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទហនកម្ម» មានន័យដូចម្ដេច ?


ទហនកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដុត ការឆេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សន៍លទ្ធភាព» មានន័យដូចម្ដេច ?


ទស្សន៍លទ្ធភាព


មានន័យថា ភាពអាចប៉ាន់ប្រមាណទុកជាមុននូវស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនៈ» មានន័យដូចម្ដេច ?


ទស្សនៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ទស្សន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនូ—» មានន័យដូចម្ដេច ?


ទស្សនូ—


មានន័យថា ( មើលក្នុងពាក្យ ទស្សន ឬ ទស្សនៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហ» មានន័យដូចម្ដេច ?


ទឡ្ហ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ទល់ ) ។ ( ម. ព. ទល់ ឬ ទឡ្ហ កិ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនូបចារ» មានន័យដូចម្ដេច ?


ទស្សនូបចារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទស្សន + ឧបចារ > ទស្សនុបចារ ឬ ទស្សនូបចារ ឬក៏ ទស្សនោបចារ ) ទីជិតល្មមមើលឃើញច្បាស់ (ម. ព. ទស្សនវិស័យ ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនូបចារ» មានន័យដូចម្ដេច ?


ទស្សនូបចារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទស្សន + ឧបចារ > ទស្សនុបចារ ឬ ទស្សនូបចារ ឬក៏ ទស្សនោបចារ ) ទីជិតល្មមមើលឃើញច្បាស់ (ម. ព. ទស្សនវិស័យ ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនី—» មានន័យដូចម្ដេច ?


ទស្សនី—


មានន័យថា (មើលក្នុងពាក្យ ទស្សន ឬ ទស្សនៈ)


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖