Posted on Leave a comment

តើពាក្យ «ទន្លាប់» មានន័យដូចម្ដេច ?

ទន្លាប់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ ស្លឹក​ស្រដៀង​នឹង​ទ្រយឹង ដើម​ខ្មៅ, ផ្លែ​ទុំ​មាន​សម្បុរ​ក្រហម, ប្រើ​ជា​ចំណី ប៉ុន្តែ​ក្នុង​ប្រទេស​យើង​ច្រើន​មាន​រស​ចត់ ទាំង​ផ្លែ​ក៏​តូច​ៗ ផង​ទៀត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្លាធំ» មានន័យដូចម្ដេច ?

ទន្លាធំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្ស (arbre) កម្ពស់ ៦-១២ ម ដុះក្នុងព្រៃស្រោងនៅអាស៊ីអាគ្នេយ៍។ ផ្កាផ្លែអាចបរិភោគបាន តែត្រូវត្រាំទឹកខ្មេះយ៉ាងយូរជាមុនសិន ដើម្បីកុំឱ្យកាត់អណ្តាត។ ឈើដើមទន្លាអាចប្រើសង់រោងបណ្តោះអាសន្ន ឬធ្វើស្បែកជើងឈើ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្លាក់» មានន័យដូចម្ដេច ?

ទន្លាក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ទី​ដែល​ធ្លាក់ (បារ. Chute) ទន្លាក់​ទឹក ទី​ដែល​មាន​ទឹក​ធ្លាក់ (ទីទៃ​ពី ទម្លាក់) ។ ទន្លាក់​ភ្នំ ជ្រោះ​ដែល​មាន​ទឹក​ធ្លាក់​នា​ភ្នំ ។ ទន្លាក់​ឈូ ទឹក​ឈូ គឺ​ទី​ធ្លាក់​នៃ​ទឹក​ដែល​មាន​ឮ​សូរ​ឈូ​ជានិច្ច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្លា» មានន័យដូចម្ដេច ?

ទន្លា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ពួក​ថ្ងាន់ ច្រើន​ដុះ​តែ​នៅ​ព្រៃ​រនាម ឬ​នៅ​មាត់​បឹង, ស្ទឹង, ព្រែក…។
ចុល្លព្រឹក្សតូចម៉្យាង កម្ពស់ ១-៤ ម ដុះក្នុងព្រៃល្បោះតាមដងស្ទឹង និងមាត់ទឹកនៃប្រទេសក្តៅអាស៊ីអាហ្រ្វិក អូស្ត្រាលី ។ល។ គ្មានដុះនៅអាមេរិកទេ។ ក្នុងប្រទេសខ្មែរ ទន្លាច្រើនដុះក្នុងព្រៃរនាម ជុំវិញទន្លេសាប។ គេនិយមដាំទន្លាក្នុងភូមិ ឬសួនសាធារណៈជាលម្អ។ សម្បកជាថ្នាំរំងាប់រោគផ្សេងៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទ្រីតធំ» មានន័យដូចម្ដេច ?

ទន្ទ្រីតធំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៣-២៤ ស.ម។ នៅរដូវមិនបន្តពូជៈ ជើង និងចំពុះខ្មៅខ្លី កន្ទុយឆែកល្មម សំបុរដងខ្លួនពណ៌ត្នោតខ្ចី ខ្លួនមូល។ ពេលបន្តពូជៈ ខ្លួនរាងទ្រវែង បំពង់កសពុកមាត់ និងជើងខ្មៅក្រឹប គល់ចំពុះក្រហម ចុងខ្នងស។ ទីជំរកៈ ជនបទ វាលស្រែ វាលភក់ និងតំបន់ឆ្នេរ។សំលេងៈ អំបូរនេះមានសំលេងតែមួយឈៀ…បន្ទាប់មកបន្តដោយ ទ្រីត ទ្រីត ទ្រីត ស្រដៀងឈ្មោះរបស់វាដែរ។ជីវសាស្ត្រៈ ពងតាមវាលស្រែស្ងួតមានដីរឹង និងស៊ីសត្វល្អិត។ របាយៈ វត្តមាននៅរដូវពងកូន។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ ឧសភា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទ្រីតទន្លេ» មានន័យដូចម្ដេច ?

ទន្ទ្រីតទន្លេ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៦-១៩ ស.ម។ នៅរដូវបន្តពូជៈ មាឌតូចនិងពណ៌ប្រផេះស្រាលជាងទន្ទ្រីតធំ គ្មានពុកមាត់ខ្មៅ ផ្នែកខាងក្រោមសា្លបមាន ពណ៌ស តាមបណ្តោយស្លាបទី១ និងទី២ និងពណ៌ខ្មៅតាមបណ្តោយគែមលើនៃស្លាប។ នៅរដូវមិនបន្តពូជៈ ដើមទ្រូង មានឆូតៗ និងបំពង់កពណ៌ស។ ទីជំរកៈ ទន្លេធំៗតាមមាត់បឹងឫ តំបន់សើម តាមឆ្នេរសមុទ្រ។ របាយៈ វត្តមាននេះពេញមួយឆ្នាំ មិនសូវសំបូរ។ រដូវបន្តពូជៈ ចាប់ពីខែ កុម្ភៈ ដល់ មិថុនា ពងចំនួនពី ២ ទៅ ៤។ ជីវសាស្រ្តៈ ស៊ីសត្វល្អិត ជាអាហារ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទ្រាម» មានន័យដូចម្ដេច ?

ទន្ទ្រាម

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​ដំណើរ​យ៉ាង​លឿន, ស្ទើរ​ដើរ, ស្ទើរ​រត់, ទ្រោល​យាង​យាវ។
ឧទាហរណ៍៖ ដើរ​ទន្ទ្រាម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទ្រានខែត្រ» មានន័យដូចម្ដេច ?

ទន្ទ្រានខែត្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ទន្ទ្រានខេត្ត) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទ្រានខេត្ត» មានន័យដូចម្ដេច ?

ទន្ទ្រានខេត្ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខជាតិមួយប្រភេទ ដើមមូលតូចៗ ដុះលូតឡើងទន្ទ្រានរាលលើរុក្ខជាតិតូចៗឯទៀតៗ ច្រើនដុះនៅព្រៃចម្ការ ឬ ព្រៃរបោះៗ
ឧទាហរណ៍៖ ទន្ទ្រានខែត្រជារុក្ខជាតិ មានពូជឆាប់ដុះរាលពីទីមួយទៅទីមួយ មានប្រយោជន៍ធ្វើជាជីល្អណាស់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទ្រាន» មានន័យដូចម្ដេច ?

ទន្ទ្រាន

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពារ​ពាន​លើ, រុក​រាន​លើ ។
ឧទាហរណ៍៖ ទន្ទ្រានទី​; ទន្ទ្រាន​ព្រៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទេង» មានន័យដូចម្ដេច ?

ទន្ទេង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ដំណើរ​សមរម្យ ហ៊‌ឹកហ៊ាក់ ដោយ​មាន​លំនាំ​ឃ្លោង​ជឿយ ។
ឧទាហរណ៍៖ ដំណើរ​ទន្ទេង; ចរ​ចេញ​ទន្ទេង, រាំ​ទន្ទេង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​ដំណើរ​សមរម្យ ហ៊‌ឹកហ៊ាក់ ដោយ​មាន​លំនាំ​ឃ្លោង​ជឿយ ។
ឧទាហរណ៍៖ ដំណើរ​ទន្ទេង; ចរ​ចេញ​ទន្ទេង, រាំ​ទន្ទេង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទូរ» មានន័យដូចម្ដេច ?

ទន្ទូរ

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ទន្ទេញ។
ឧទាហរណ៍៖ ទន្ទេញ​ទន្ទូរ គឺ​ទន្ទេញ​រទូរ​ឬ​រអ៊ូ​រឿយ​ៗ ខ្ជាន់​ៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទឹម» មានន័យដូចម្ដេច ?

ទន្ទឹម

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ផ្ទឹម​គ្នា​ជា​គូ, ដែល​នៅ​ជិត​ជា​គូ​នឹង​គ្នា ។
ឧទាហរណ៍៖ ដាក់​ទន្ទឹម​គ្នា, ដើរ​ទន្ទឹម​គ្នា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទឹង» មានន័យដូចម្ដេច ?

ទន្ទឹង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រង់​មើល​ផ្លូវ គឺ​រង់​ចាំ​អ្នក​ដែល​នឹង​មក​ដល់ ដោយ​ដឹង​ថា​មុខ​ជា​នឹង​មក​ដល់​ឆាប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទិញ» មានន័យដូចម្ដេច ?

ទន្ទិញ

?ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​លលក់។
ឧទាហរណ៍៖ លលក់​ទន្ទិញ គឺ​លក់​ខ្លះ ដូរ​ខ្លះ ទិញ​ខ្លះ ដោយ​ដំណើរ​រតេះតោះ ផ្សែផ្សំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទាំ» មានន័យដូចម្ដេច ?

ទន្ទាំ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​លំនាំ​រាង​ង​ទ្រទួយ, រំពើន។
ឧទាហរណ៍៖ ដំរី​ភ្លុក​-ង ទន្ទាំ​; មើល​ទៅ​ឃើញ​ទន្ទាំ ។ ទន្ទេង​ទន្ទាំ ឬ ទន្ទាំទន្ទេង គឺ​ទន្ទាំ និង​ទន្ទេង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទាន់» មានន័យដូចម្ដេច ?

ទន្ទាន់

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្រផុត​ៗ ទៀប​ទាន់។
ឧទាហរណ៍៖ ដើរ​ទន្ទាន់​គ្នា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទប» មានន័យដូចម្ដេច ?

ទន្ទប

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​អាការ​ឱន​ៗ លប​ៗ ។
ឧទាហរណ៍៖ ដើរ​ទន្ទប, ដើរ​ទន្ទប​លលប​ចូល​ទៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ថើន» មានន័យដូចម្ដេច ?

ទន្ថើន

មានន័យថា (ម. ព. តន្ថើន)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ត្រំ» មានន័យដូចម្ដេច ?

ទន្ត្រំ

មានន័យថា (ម. ព. តន្ត្រំ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តោដ្ឋជៈ» មានន័យដូចម្ដេច ?

ទន្តោដ្ឋជៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.)ក្រុម​អក្សរ​ដែល​កើត​ត្រង់​ប្រទល់​ធ្មេញ និង​រឹម​បបូរ​មាត់ មាន​ប្រាំ​ពីរ​តួ​គឺ៖ ត, ថ, ទ, ធ, ន, ល, ស ។​

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តុប្បាទ» មានន័យដូចម្ដេច ?

ទន្តុប្បាទ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដុះធ្មេញជាដំបូង (កូនក្មេង) ការដុះធ្មេញព្រៃ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តិក» មានន័យដូចម្ដេច ?

ទន្តិក

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទាក់ទងនឹងធ្មេញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តវេជ្ជសាស្ត្រ» មានន័យដូចម្ដេច ?

ទន្តវេជ្ជសាស្ត្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្បួនតម្រាសម្រាប់សិក្សាវិជ្ជាព្យាបាលធ្មេញ, វិទ្យាសាស្ត្រខាងទន្តពេទ្យ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តវិក័តិ» មានន័យដូចម្ដេច ?

ទន្តវិក័តិ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា របស់ដែលរំលេចដោយភ្លុក, គ្រឿងប្រកបភ្លុក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តម័យ» មានន័យដូចម្ដេច ?

ទន្តម័យ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ទន្តមយ ) ដែលធ្វើដោយភ្លុក ឬដែលយកភ្លុកធ្វើ គឺអ្វីៗដែលគេយកភ្លុកធ្វើ ។
ឧទាហរណ៍៖ ប្រអប់ទន្តម័យ ( ព. កា. ) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ទន្តមយ ) ដែលធ្វើដោយភ្លុក ឬដែលយកភ្លុកធ្វើ គឺអ្វីៗដែលគេយកភ្លុកធ្វើ ។
ឧទាហរណ៍៖ ប្រអប់ទន្តម័យ ( ព. កា. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តធាតុ» មានន័យដូចម្ដេច ?

ទន្តធាតុ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ដូច​គ្នា​នឹង​ទាឋាធាតុ (ម. ព. នោះ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តជៈ» មានន័យដូចម្ដេច ?

ទន្តជៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ទន្តជ ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ទន្តជ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តជ» មានន័យដូចម្ដេច ?

ទន្តជ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (ទន្តជ) ដែល​កើត​អំពី​ធ្មេញ ឬ​ដែល​កើត​ត្រង់​ធ្មេញ; ព្យញ្ជនៈ​មាន​ទី​កើត​សំឡេង​ចេញ​ត្រង់​ប្រទល់​ធ្មេញ, បាន​ខាង​ព្យញ្ជនៈ ៧ តួ​គឺ ត ថ ទ ធ ន ល ស ។ ទន្តជៈ
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.) (ទន្តជ) ដែល​កើត​អំពី​ធ្មេញ ឬ​ដែល​កើត​ត្រង់​ធ្មេញ; ព្យញ្ជនៈ​មាន​ទី​កើត​សំឡេង​ចេញ​ត្រង់​ប្រទល់​ធ្មេញ, បាន​ខាង​ព្យញ្ជនៈ ៧ តួ​គឺ ត ថ ទ ធ ន ល ស ។ ទន្តជៈ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តការី» មានន័យដូចម្ដេច ?

ទន្តការី

មានន័យថា ( ម. ព. ទន្តការ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តការ» មានន័យដូចម្ដេច ?

ទន្តការ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ប្រកប​ខាង​ទន្តកម្ម គឺ​ជាង​ធ្មេញ ឬជាង​ឆ្លាក់​ភ្លុក ។ ទន្តការី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តកម្ម» មានន័យដូចម្ដេច ?

ទន្តកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) កិច្ច​ការ​ខាង​ធ្មេញ, មុខ​របរ​ខាង​ធ្មេញ; មុខ​របរ​ខាង​ឆ្លាក់​ភ្លុក​រចនា​ធ្វើ​ជា​វត្ថុ​ផ្សេង​ៗ ។
ឧទាហរណ៍៖ ទន្តកម្ម ជា​មុខ​ការ​មួយ​មាន​ផល​ប្រយោជន៍​ច្រើន, គួរ​ប្រកប​ទន្តកម្ម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ត» មានន័យដូចម្ដេច ?

ទន្ត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ព. បុ.) ជម្រះធ្មេញនៅពេលលុបលាងមុខមាត់ ។
ឧទាហរណ៍៖ លោកគ្រូតើនហើយ កំពុងទន្ត គឺ លោកគ្រូកំពុងលុបលាងព្រះភក្រ្តជម្រះព្រះទន្ត ។ (រ. ស. បុ. ) : ស្ដេចតើនចាកនិទ្រា នៅវេលាព្រហាមស្រាង មានគ្រប់គ្រឿងសម្អាង ស្ដេចទ្រង់ទន្តជម្រះភក្រ្ដ (ទ្រង់ស្រពព្រះភក្រ្ដជម្រះព្រះទន្តា) ។ក្នុងសាស្ត្រាល្បែងមានច្រើនអន្លើ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ធ្មេញ; ភ្លុក; (រ. ស. ) ព្រះទន្ត ( ធ្មេញក្សត្រ ) ។ ព. កា. ទន្តា (ទ័ន-តា) ធ្មេញទាំងឡាយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ដពេទ្យ» មានន័យដូចម្ដេច ?

ទន្ដពេទ្យ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ) ពេទ្យធ្មេញ, ពេទ្យដែលស្ទាត់ជំនាញខាងព្យាបាលរោគធ្មេញ
ឧទាហរណ៍៖ បើអ្នកឈឺធ្មេញ គប្បីចូលទៅរកទន្តពេទ្យ ឲ្យពិនិត្យព្យាបាលជាប្រញាប់ កុំបង្អង់យូរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន់ភ្លន់» មានន័យដូចម្ដេច ?

ទន់ភ្លន់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្វាសល្វន់, សុភាព។
ឧទាហរណ៍៖ ឫកពា​ទន់ភ្លន់, សម្ដី​ទន់ភ្លន់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន់ដី» មានន័យដូចម្ដេច ?

ទន់ដី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ ឫស​វា​ប្រើ​ជា​ថ្នាំ​បញ្ចុះ​បាន តែ​បើ​ប្រើ​ខុស​​បែប​ហួស​កម្រិត​នាំ​ឲ្យ​ចុះ​ខ្លាំង​ណាស់ (គេ​ពុំ​សូវ​ហ៊ាន​ប្រើ​ទេ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន់ខ្លួនល្មឿយ» មានន័យដូចម្ដេច ?

ទន់ខ្លួនល្មឿយ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទន់ខ្លួនល្មៃព្រោះគ្មានកម្លាំងប្រឹង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន់» មានន័យដូចម្ដេច ?

ទន់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃ​ពី​រឹង គឺ​ដែល​បត់​បែន, ពត់, ច្របាច់​ច្របល់​បាន មិន​បាក់​មិន​បែក ។
ឧទាហរណ៍៖ សាច់​ទន់ ។

តើពាក្យ «ទធិ» មានន័យដូចម្ដេច ?

ទធិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) ទឹកដោះជូរ (ម. ព. គោរស ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទធាក់» មានន័យដូចម្ដេច ?

ទធាក់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធាក់​កន្ត្រាក់ ឬ​ធាក់​កន្ត្រាក់​រឿយ​ៗ។
ឧទាហរណ៍៖ ទធាក់​ជើង; ដេក​ទធាក់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធាក់​កន្ត្រាក់ ឬ​ធាក់​កន្ត្រាក់​រឿយ​ៗ ។
ឧទាហរណ៍៖ ទធាក់​ជើង; ដេក​ទធាក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រេតទទ្រោត» មានន័យដូចម្ដេច ?

ទទ្រេតទទ្រោត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ងាក​ទៅ​ខាង​ទ្រេត​ទៅ​មុខ, ទ្រេត​ចុះ​ទ្រេត​ឡើង​រឿយ​ៗ, ស្ទើរ​ដួល​ស្ទើរ​ទេ ។
ឧទាហរណ៍៖ ដំណើរ​ទទ្រេតទទ្រោត; ដើរ​ទទ្រេតទទ្រោត ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ងាក​ទៅ​ខាង​ទ្រេត​ទៅ​មុខ, ទ្រេត​ចុះ​ទ្រេត​ឡើង​រឿយ​ៗ, ស្ទើរ​ដួល​ស្ទើរ​ទេ ។
ឧទាហរណ៍៖ ដំណើរ​ទទ្រេតទទ្រោត; ដើរ​ទទ្រេតទទ្រោត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រើត» មានន័យដូចម្ដេច ?

ទទ្រើត

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​លំនាំ​ទ្រើត​ៗ បែបទ​ទាក់។
ឧទាហរណ៍៖ ញាក់​ទទ្រើត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រើក» មានន័យដូចម្ដេច ?

ទទ្រើក

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រើក​ៗ រឿយ​ៗ ។
ឧទាហរណ៍៖ ភ័យញ័រ​ទទ្រើក, រងា​ទទ្រើក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រឹប» មានន័យដូចម្ដេច ?

ទទ្រឹប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទ្រឹប​ៗ បន្ដិច​ៗ។
ឧទាហរណ៍៖ ខំ​ដើរ​ទទ្រឹប​ៗ ទៅ !

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រឹប​ៗ បន្ដិច​ៗ ។
ឧទាហរណ៍៖ ខំ​ដើរ​ទទ្រឹប​ៗ ទៅ !

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រីមទទ្រម» មានន័យដូចម្ដេច ?

ទទ្រីមទទ្រម

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រីមទ្រម​ខ្លាំង ។
ឧទាហរណ៍៖ គាត់​ឈឺ​ទទ្រីមទទ្រម​ម៉្លឹង​ហើយ​នៅ​តែ​ខំ​ត្រដរ​មក​ ព្រោះ​គាត់​ខ្លាច​ចិត្ត​យើង (ដូច​គ្នា​នឹង ទទ្រែមទទ្រម ដែរ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រីបទទ្រាប» មានន័យដូចម្ដេច ?

ទទ្រីបទទ្រាប

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រីបទ្រាប​ខ្លាំង។
ឧទាហរណ៍៖ ដើរ​ទទ្រីបទទ្រាប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រីបទទ្រប» មានន័យដូចម្ដេច ?

ទទ្រីបទទ្រប

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រប​ៗ ញើប​ៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រាក់» មានន័យដូចម្ដេច ?

ទទ្រាក់

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ញ័រញាក់​ដូច​គេ​ទទាក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រម» មានន័យដូចម្ដេច ?

ទទ្រម

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រមៗ, ទាំងទ្រម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រប» មានន័យដូចម្ដេច ?

ទទ្រប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទ្រប​ៗ​ចូល ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រប​ៗ​ចូល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រត» មានន័យដូចម្ដេច ?

ទទ្រត

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​ដំណើរ​ទ្រត​ៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ័រ» មានន័យដូចម្ដេច ?

ទទ័រ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញ័រ​ខ្លាំង, កន្ត្រាក់​ទទាក់​ខ្លាំង ។
ឧទាហរណ៍៖ ដើរ​ហាល​ភ្លៀង​រងា​ញាក់​ទទ័រ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ញ័រ​ខ្លាំង, កន្ត្រាក់​ទទាក់​ខ្លាំង។
ឧទាហរណ៍៖ ដើរ​ហាល​ភ្លៀង​រងា​ញាក់​ទទ័រ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទះ» មានន័យដូចម្ដេច ?

ទទះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រលាស់​ស្លាប, វាយ​ស្លាប​ទន្ថើន ដូច​គេ​ទះ​ដដែល​ៗ ។
ឧទាហរណ៍៖ មាន់​ទទះ​ស្លាប​រងាវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទោក» មានន័យដូចម្ដេច ?

ទទោក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សំយុង​ជើង​អង្រង់។
ឧទាហរណ៍៖ អង្គុយ​ទទោក​ជើង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សំយុង​ជើង​អង្រង ។
ឧទាហរណ៍៖ អង្គុយ​ទទោក​ជើង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទែ» មានន័យដូចម្ដេច ?

ទទែ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទន្ទេង​ដោយ​ផ្អៀង​បញ្ឆៀង​ខ្លួន​អួត ។
ឧទាហរណ៍៖ ក្របី​អួត​ទទែ, មាន់​កៀង​ញី​ទទែ ។

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​ជា​បរិវារ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ទទូច ។
ឧទាហរណ៍៖ ទទូចទទែ គឺ​ទទូច​ចែប៉ប្រែ​មិន​លែង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទេ» មានន័យដូចម្ដេច ?

ទទេ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា គ្មាន​សោះ, ធេង, សូន្យ; ឥត​យក​ថ្លៃ, ឥត​សំបុត្រ​ស្នាម ។
ឧទាហរណ៍៖ ដៃ​ទទេ, ទៅ​ទទេ, យក​ទទេ, ឲ្យ​ទទេ, និយាយ​មាត់​ទទេ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា គ្មាន​សោះ, ធេង, សូន្យ; ឥត​យក​ថ្លៃ, ឥត​សំបុត្រ​ស្នាម ។
ឧទាហរណ៍៖ ដៃ​ទទេ, ទៅ​ទទេ, យក​ទទេ, ឲ្យ​ទទេ, និយាយ​មាត់​ទទេ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទើសទទែង» មានន័យដូចម្ដេច ?

ទទើសទទែង

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​នាំ​ឲ្យ​ទើស​នាយ​ទើស​អាយ, ដែល​ច្រងេងច្រងាង​នាំ​ឲ្យ​ទើស​ទែង។
ឧទាហរណ៍៖ ចូរ​កាប់​មែក​ស្វាយ ១ មែក ដែល​ទោរ​មក​រក​ថ្នល់​នេះ​ចោល​ចេញ​ទៅ កុំ​ទុក​នាំ​ឲ្យ​ទទើសទទែង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទើម» មានន័យដូចម្ដេច ?

ទទើម

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទើម​ៗ​ច្រើន​ដង, ទើម​ចុះ​ទើម​ឡើង។
ឧទាហរណ៍៖ ខំ​ដើរ​ទទើម​ទាំង​ពាក់​កណ្ដាល​យប់ ។ ម. ព. ពពើម ទៀត​ផង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទួល​អារម្មណ៍» មានន័យដូចម្ដេច ?

ទទួល​អារម្មណ៍

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទទួល​ដឹង, បាន​ដឹង (ដោយ​ភ្នែក​ឃើញ​រូប​ជាដើម) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទួល​អនិច្ច​កម្ម» មានន័យដូចម្ដេច ?

ទទួល​អនិច្ច​កម្ម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ព. គ. សម្រាប់​សាធារណ​ជន​ជា​គ្រហស្ថ)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទួលអាណត្តិ» មានន័យដូចម្ដេច ?

ទទួលអាណត្តិ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កត់សម្គាល់នូវហេតុការណ៍ណាមួយទុកជាគ្រឿងពិចារណា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទួលទាន» មានន័យដូចម្ដេច ?

ទទួលទាន

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បរិភោគ (ពាក្យគោរព, ពាក្យគួរសមសម្រាប់អ្នកតូចនិយាយទៅរកអ្នកធំ ឬអ្នកស្មើគ្នាទៅវិញទៅមកក៏ប្រើបាន ) ។
ឧទាហរណ៍៖ អញ្ជើញពីសាចុះ ខ្ញុំទទួលទានរួចហើយ។

                  ដំណើររកស៊ីចិញ្ចឹមជីវិត ក៏ហៅថា រកទទួលទាន បានដែរ( ដោយប្រើសម្ដីគួរសម ) ។
ឧទាហរណ៍៖ ខ្ញុំបាទក្នុងឆ្នាំនេះ រកទទួលទានហាក់ដូចជាកាក់កបជាងឆ្នាំទៅ ។ បើថ្លែងពីដំណើរបរិភោគឬរកស៊ីរបស់ខ្លួនទូលក្សត្រត្រូវថា ទទួលព្រះរាជទាន, រកទទួលព្រះរាជទាន ( ម. ព. រាជទាន ផង )។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទួល» មានន័យដូចម្ដេច ?

ទទួល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព្រមតាម, ព្រមយក, ព្រមស្គាល់, ព្រមព្រៀងរាក់ទាក់ ។
ឧទាហរណ៍៖ គេព្រមទទួលពាក្យនោះហើយ, ទទួលភ្ញៀវ;

                  លូកដៃទៅទ្រ ទៅយករបស់អ្វីៗដែលគេហុចមក ។
ឧទាហរណ៍៖ បានទទួលប្រាក់ពីគេ ៥០ រៀល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទូរ» មានន័យដូចម្ដេច ?

ទទូរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គ្រប​ក្បាល​ដោយ​សំពត់។

ឧទាហរណ៍៖ ថ្ងៃ​ក្ដៅ​ណាស់ អ្នក​យក​ឆត្រ​ខ្ញុំ​បាំង​ទៅ, ខ្ញុំ​ទទូរ​សំពត់​ក៏​បាន; ដេក​ទទូរ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា គ្រប​ក្បាល​ដោយ​សំពត់ ។
ឧទាហរណ៍៖ ថ្ងៃ​ក្ដៅ​ណាស់ អ្នក​យក​ឆត្រ​ខ្ញុំ​បាំង​ទៅ, ខ្ញុំ​ទទូរ​សំពត់​ក៏​បាន; ដេក​ទទូរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទូច» មានន័យដូចម្ដេច ?

ទទូច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្រូវ​ការ​មិន​លែង, ធ្វើ​​ថែម​ដដែល​ៗ មិន​លែង, សំដែង​អាការ​ច្រំដែល ។
ឧទាហរណ៍៖ ខ្ញុំ​បាន​ឃាត់​ថា​កុំ​ឲ្យ​ទៅ វា​ចេះ​តែ​ទទូច​សុំ​ទៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទុង» មានន័យដូចម្ដេច ?

ទទុង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ខ្ពស់, ដែល​លេច​ឡើង​មើល​ពី​ចម្ងាយ​ទៅ​ឃើញ​ខ្ពស់​ស្ទុង ។
ឧទាហរណ៍៖ ភ្លឺ​ស្រែ​ខ្ពស់​ទទុង, ភ្នំ​ខ្ពស់​ទទុង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ខ្ពស់, ដែល​លេច​ឡើង​មើល​ពី​ចម្ងាយ​ទៅ​ឃើញ​ខ្ពស់​ស្ទុង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទឹម» មានន័យដូចម្ដេច ?

ទទឹម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ទាឌិម, ឌាឌិម ឬ ឌាលិម) ឈ្មោះឈើតូចមួយប្រភេទ ជាដំណាំស្រុក គ្រាប់ក្នុងផ្លែសម្បុរក្រហមព្រឿង ប្រើជាចំណីស្រស់ ។
​​​​​                  ឈ្មោះត្បូងព័ណ៌ក្រហមប្រហែលនឹងគ្រាប់ទទឹម ។
ឧទាហរណ៍៖ ត្បូងទទឹម (ម. ព. បទ្មរាគ និង បទុមរាគ ផង) ។

                  ព្រឹក្សមួយពួក កម្ពស់ ៣-៤ ម គេនាំពីបរទេស (ប្រហែលប្រទេសពែរ្ស) មកដាំជាដំណាំនៅអឺរ៉ុបខាងត្បូង អាហ្វ្រិកខាងជើង អាស៊ីអាគ្នេយ៍ និងប្រទេសចិន។ គេច្រើនដាំក្បែរផ្ទះជាលំអ ជារុក្ខជាតិឱ្យផ្លែបរិភោគ និងជាដើមថ្នាំ។ គ្រាប់ក្នុងផ្លែ សម្បុរក្រហមព្រឿង ប្រើជាចំណីស្រស់។ សំបកផ្លែមានរសចត់ច្រើន សម្រាប់ធ្វើថ្នាំសម្លាប់ស្បែក ឬព្យាបាលរាក។ ឫសជាថ្នាំព្រូន។ គេស្ងោរពន្លកផ្កា ដែលហាលស្ងួតសម្រាប់ផឹករំងាប់រាកមួល។ គេដុតផ្កាស្ងួតយកផេះធ្វើឱសថឃាត់ឈាម។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទឹងទទែង» មានន័យដូចម្ដេច ?

ទទឹងទទែង

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ទទឹង​នាំ​ឲ្យ​ទើសទែង ។
ឧទាហរណ៍៖ កុំ​ដើរ​កាត់​ផ្លូវ​ទទឹងទទែង ។

                ព. ប្រ. ដែល​នាំ​ឲ្យ​ទាស់​ខុស​​ឆ្គង​ផ្ដេសផ្ដាស ។
ឧទាហរណ៍៖ កុំ​និយាយ​ទទឹងទទែង​ផ្ដេសផ្ដាស​ដូច្នេះ !

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទឹងថ្ងៃ» មានន័យដូចម្ដេច ?

ទទឹងថ្ងៃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋ (ពីដើម) ឥឡូវរួមបញ្ចូលក្នុងខែត្រព្រៃវែង ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានបណ្តោយពីខាងត្បូងទៅខាងជើង ។
ឧទាហរណ៍៖ រោងទទឹងថ្ងៃ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានបណ្តោយពីខាងត្បូងទៅខាងជើង ។
ឧទាហរណ៍៖ រោងទទឹងថ្ងៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទឹងគាង» មានន័យដូចម្ដេច ?

ទទឹងគាង

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទទឹងចំគាងនាំឲ្យទើស ។
ឧទាហរណ៍៖ ម្តេចក៏មកដេកទទឹងគាងត្រង់មាត់ទ្វារដូច្នេះ ?

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទឹង» មានន័យដូចម្ដេច ?

ទទឹង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យល់​ទាស់, ជំទាស់, មិន​បណ្ដោយ​តាម, រារាំង​ពី​មុខ ។
ឧទាហរណ៍៖ ទទឹង​ឱវាទ, ទទឹង​ពាក្យ​ចាស់ ។

                    ព. សុ. បុ. កុំ​រា​មុខ​ដឹង កុំ​ទទឹង​មុខ​សឹក ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រវែង​ខាង​ខ្លី, ខាង​ទំហំ ។
ឧទាហរណ៍៖ ផ្ទះ​នេះ​មាន​ទទឹង ៨ ម៉ែត្រ បណ្ដោយ ១៦ ម៉ែត្រ ។ ព. ផ្ទ. បណ្ដោយ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ទើស​ច្រងាង​រាំង​ពី​មុខ ។
ឧទាហរណ៍៖ ឈើ​ធំ​រលំ​ទទឹង​ផ្លូវ, ដេក​ទទឹង​ផ្លូវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទឹក» មានន័យដូចម្ដេច ?

ទទឹក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្រូវ​ទឹក ។
ឧទាហរណ៍៖ ទទឹក​ភ្លៀង, ទទឹក​ជោក ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ត្រូវ​ទឹក, ដិត​ទឹក, ដាប​ជ្រាប​ជោក​ដោយ​ទឹក សំពត់​ទទឹក, អាវ​ទទឹក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទីសទទាស» មានន័យដូចម្ដេច ?

ទទីសទទាស

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាស​ទៅ​ទាស​មក​ច្រើន​ដង, ងីសងាស​ខុស​ផ្លូវ​ខុស​គន្លង។
ឧទាហរណ៍៖ មាណព​ម្នាក់​នោះ​ស្រវឹង​ស្រា ដើរ​ទទីសទទាស​ពេញ​តែ​ផ្លូវ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទាស​ទៅ​ទាស​មក​ច្រើន​ដង, ងីសងាស​ខុស​ផ្លូវ​ខុស​គន្លង ។
ឧទាហរណ៍៖ មាណព​ម្នាក់​នោះ​ស្រវឹង​ស្រា ដើរ​ទទីសទទាស​ពេញ​តែ​ផ្លូវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទីមទទាម» មានន័យដូចម្ដេច ?

ទទីមទទាម

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វីមវាម​ដោយ​ទញ់ទាល់​រក​ច្រក ឬ​រក​ដំណើរ​មិន​ឃើញ ។
ឧទាហរណ៍៖ វា​រវល់​តែ​នៅ​ទទីមទទាម ខ្ញុំ​រត់​ចោល​បាត់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា វីមវាម​ដោយ​ទញ់ទាល់​រក​ច្រក ឬ​រក​ដំណើរ​មិន​ឃើញ។
ឧទាហរណ៍៖ វា​រវល់​តែ​នៅ​ទទីមទទាម ខ្ញុំ​រត់​ចោល​បាត់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទីមទទើម» មានន័យដូចម្ដេច ?

ទទីមទទើម

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទើម​ចុះ ទើម​ឡើង ច្រើន​ដង។
ឧទាហរណ៍៖ ដើរ​ទទីមទទើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទីទទ័រ» មានន័យដូចម្ដេច ?

ទទីទទ័រ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទទ័រ​ខ្លាំង, ទទ័រ​រឿយ​ៗ ។
ឧទាហរណ៍៖ ជីតា​ខ្ញុំ​ខំ​ប្រឹង​ដើរ​មក​ទាំង​ទទីទទ័រ ។ ម. ព. ទទ័រ ទៀត​ផង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទទ័រ​ខ្លាំង, ទទ័រ​រឿយ​ៗ ។
ឧទាហរណ៍៖ ជីតា​ខ្ញុំ​ខំ​ប្រឹង​ដើរ​មក​ទាំង​ទទីទទ័រ ។ ម. ព. ទទ័រ ទៀត​ផង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទីងទទាង» មានន័យដូចម្ដេច ?

ទទីងទទាង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កេងកាង, ងីកងាក, តតេងតតាង ។
ឧទាហរណ៍៖ ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ទៅ កុំ​មក​ទទីងទទាង​ជិត​គេ !

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា កេងកាង, ងីកងាក, តតេងតតាង ។
ឧទាហរណ៍៖  ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ទៅ កុំ​មក​ទទីងទទាង​ជិត​គេ !

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទាស់ទទែង» មានន័យដូចម្ដេច ?

ទទាស់ទទែង

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​នាំ​ឲ្យ​ទាស់​ទើស​ទែង; ដែល​នាំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា ។
ឧទាហរណ៍៖ ដំណើរ​នេះ នាំ​ឲ្យ​ទទាស់​ទទែង​ខ្លាំង​ណាស់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទារ» មានន័យដូចម្ដេច ?

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ផ្ទុយ​ពី​ចោត, ដែល​មិន​សូវ​ច្រាក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទាទ្រូងលឿង» មានន័យដូចម្ដេច ?

ទទាទ្រូងលឿង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មាន ប្រវែង ២៧ ស.ម។ ឈ្មោលៈ ស្រដៀងទទាខ្នងបង្កង់ ប៉ុន្តែឆ្នូតខ្មៅកាត់តាមភ្នែកធំជាងវ័ណ្ឌកពណ៌ទឹកក្រូចខ្មៅ និងឈាមជ្រូក។ ចិញ្ចើមសក្រាស់ពីក្រោយភ្នែក និងមានអង្កន់ខ្មៅសចំហៀងខ្លួន។ ទីជំរកៈ ព្រៃស្រោងពាក់កណ្តាលព្រៃស្រោង ព្រៃឬស្សី។ របាយៈ ជាប្រភេទស្ថានិកមានក្នុងតំបន់រវាងប្រទេសកម្ពុជា និងវៀតណាម កំណត់ត្រានៅខេត្តមណ្ឌលគិរី។ ព័ត៌មានផ្សេងគ្មាន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទាជើងបៃតង ឬមាន់ក្រច» មានន័យដូចម្ដេច ?

ទទាជើងបៃតង ឬមាន់ក្រច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ ផ្នែកខ្នង និងទ្រូងពណ៌ត្នោតចាស់ ដើមពោះពណ៌ទឹកក្រូច ពោះពណ៌ស ជើងពណ៌បៃតង គល់ចំពុះក្រហមចុងចំពុះបៃតង កន្ទុយវែងជាងទទាដទៃ។ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង។ របាយៈ វត្តមានពេញមួយឆ្នាំ សំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែមេសា ដល់ឧសភា ពងចំនួន៣។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទាក់ទទាម» មានន័យដូចម្ដេច ?

ទទាក់ទទាម

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាក់​ៗ ទើស​ៗ វីមវាម​ញឹក​ញយ ។
ឧទាហរណ៍៖ គិតគូរ​ទូទាត់​គ្នា​ឲ្យ​ជ្រះ​ស្រឡះ ទៅ កុំ​ឲ្យ​ទទាក់ទទាម​ត​ទៅ​ទៀត ។

                 ប្រើ​ជា គុ. ក៏​មាន ។
ឧទាហរណ៍៖ ដំណើរ​ទទាក់ទទាម ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ទាក់ទាម ) ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទាក់​ៗ ទើស​ៗ វីមវាម​ញឹក​ញយ ។
ឧទាហរណ៍៖ គិតគូរ​ទូទាត់​គ្នា​ឲ្យ​ជ្រះ​ស្រឡះ ទៅ កុំ​ឲ្យ​ទទាក់ទទាម​ត​ទៅ​ទៀត ។

                  ប្រើ​ជា គុ. ក៏​មាន ។
ឧទាហរណ៍៖ ដំណើរ​ទទាក់ទទាម ។

                  ( ម. ព. ទាក់ទាម ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទាក់» មានន័យដូចម្ដេច ?

ទទាក់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អង្រួន​រលាក់។
ឧទាហរណ៍៖ ទទាក់​ម្សៅ, ទទាក់​កន្ទក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទា» មានន័យដូចម្ដេច ?

ទទា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បក្សី​មួយ​ប្រភេទ សម្បុរ​ពព្រុស​ផ្អុច​ៗ, ឈ្មោល​រងាវ​ឮ​រំពង ។
ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣០,៥-៣៣,៥ ស.ម។ ឈ្មោលៈ ដងខ្លួនអុជៗខ្មៅសបង្កើតបានជារាងស្រកាពេញខ្លួន ដោយមានថ្ពាល់ និងបំពង់កពណ៌ស គល់ស្លាប និងរោមគូថពណ៌ឈាមជ្រូក។ ញីៈ ពណ៌ស្រអាប់ជាងឈ្មោល ផ្នែកពោះមានឆ្នូតៗអង្កន់ខ្មៅញឹក។ ទីជំរកៈ ព្រៃរបោះ គម្ពោតព្រៃ និងវាលស្មៅ។ របាយៈ វត្តមានមានពេញមួយឆ្នាំ សំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខេមិនាដល់ខែកញ្ញា ពងចំនួន៣ទៅ៧។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទត់» មានន័យដូចម្ដេច ?

ទទត់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ ទ្រាំង ន. ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទតព្រះនេត្រ» មានន័យដូចម្ដេច ?

ទតព្រះនេត្រ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ទត ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទត» មានន័យដូចម្ដេច ?

ទត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មើល, ក្រឡេក​មើល (រ. ស.) ។
ឧទាហរណ៍៖  ទ្រង់​ទត​ព្រះ​នេត្រ ។ ទត​ព្រះ​នេត្រ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌៈ» មានន័យដូចម្ដេច ?

ទណ្ឌៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ទណ្ឌ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌីយ» មានន័យដូចម្ដេច ?

ទណ្ឌីយ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគួរឱ្យផ្តន្ទាទោស គួរទុកជាអាក្រក់បាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌិត» មានន័យដូចម្ដេច ?

ទណ្ឌិត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនដែលត្រូវតុលាការផ្តន្ទាទោស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌាបត្តិ» មានន័យដូចម្ដេច ?

ទណ្ឌាបត្តិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យទណ្ឌកិច្ច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌាណូ» មានន័យដូចម្ដេច ?

ទណ្ឌាណូ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អតិសុខុមប្រាណពួកមួយ រាងដូចចង្កឹះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌវាទ, ទណ្ឌកម្ម» មានន័យដូចម្ដេច ?

ឌវាទ, ទណ្ឌកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលក្រម ទោសទណ្ឌ ដែលតុលាការផ្តន្ទាលើជនណាមួយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌឃាដ» មានន័យដូចម្ដេច ?

ទណ្ឌឃាដ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការ​ពិឃាត​ដោយ​អាជ្ញា, ដោយ​ដំបង, កំណាត់​ឈើ ជា​គ្រឿង​ពិឃាត ។ ខ្មែរ​យើង​ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​វណ្ណយុត្ត​ម្យ៉ាង​មាន​សណ្ឋាន​លំនាំ​កន្ទុយ​កំប្រុក (៍) សម្រាប់​ដាក់​ឃាត់​អក្សរ​មិន​ឲ្យ​មាន​សំឡេង​ដូច​ជា ប្រយោជន៍, យោជន៍, ខ្លឹម​ច័ន្ទន៍ ជាដើម; វណ្ណយុត្ត នេះ​បើ​ហៅ​ថា បដិសេធ ក៏​បាន ចំពោះ​ភាសា​សំស្រ្កឹត​ដែល​សរសេរ​ជា​អក្សរ​ទេវនាគរី, ទណ្ឌឃាត​នេះ ហៅ​ថា វិរាម មាន​រូប​ដូច្នេះ (^) សម្រាប់​ប្រើ​ដាក់​ពី​ក្រោម​តួ​អក្សរ​ក្រោយ​បង្អស់ ដែល​ទុក​គ្រាន់​តែ​ជា​តួ​ប្រកប​ប៉ុណ្ណោះ​មិន​ឲ្យ​ចេញ​សំឡេង ដូច​ជា​ពាក្យ​ថា កម៌ន, តបស, តេជស, អាត្មន, ជាដើម ។ ប៉ុន្តែ​ចំពោះ​ភាសា​សំស្ក្រឹត​ដែល​សរសេរ​ជា​អក្សរ​ខ្មែរ, យើង​សន្មត​សញ្ញា​ទណ្ឌឃាត​នេះ​ដូច្នេះ​វិញ (៑) សម្រាប់​ដាក់​ពី​លើ​តួ​អក្សរ​ក្រោយ​បង្អស់​នោះ​ៗ ដែល​គ្រាន់​តែ​ជា​តួ​ប្រកប​មិន​ឲ្យ​ចេញ​សំឡេង​ដូច​គ្នា​ដែរ​ដូច​ជា កម៌ន៑, តបស៑, តេជស៑, អាត្មន៑ (អ. ថ. ករ័ន្ម, តៈប៉័ស, តេជ័ស, អាត្ម័ន) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌកិច្ច, ទណ្ឌាបត្តិ» មានន័យដូចម្ដេច ?

ទណ្ឌកិច្ច, ទណ្ឌាបត្តិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើទោស ដើម្បីប្រដៅឱ្យកែខ្លួនបានល្អវិញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌកម្មនាសនា» មានន័យដូចម្ដេច ?

ទណ្ឌកម្មនាសនា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) មើលក្នុងពាក្យ នាសនង្គ (ព. វិ. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌកម្មតាមច្បាប់រដ្ឋប្បវេណី» មានន័យដូចម្ដេច ?

ទណ្ឌកម្មតាមច្បាប់រដ្ឋប្បវេណី

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការចេញសំណង ក្នុងករណីមិនប្រតិបត្តិតាមកាតព្វកិច្ចដែលមានចុះក្នុងកិច្ចសន្យា៖ កិច្ចសន្យាទិញ លក់ ខ្ចីសេវា ថែរក្សា ដឹកជញ្ជូនទ្រព្យសម្បត្តិរដ្ឋ។ កម្រិតសំណង ត្រូវគិតតាមតម្លៃពិតប្រាកដ នៃការអន្តរាយដែលបានកើតឡើង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌកម្មតាមច្បាប់ពលកម្ម» មានន័យដូចម្ដេច ?

ទណ្ឌកម្មតាមច្បាប់ពលកម្

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការជួសជុលខាងសម្ភារៈ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌកម្មច្បាប់សង្រ្គាម» មានន័យដូចម្ដេច ?

ទណ្ឌកម្មច្បាប់សង្រ្គាម

មានន័យថា ជាវិធានការផ្លូវច្បាប់ស្តីពីការដាក់ទោសចំពោះអ្នកដឹកនាំរដ្ឋ ឬក្រុមមនុស្សណាមួយដែលមិនគោរពច្បាប់សង្រ្គាមអន្តរជាតិក្នុងការធ្វើសង្រ្គាម។ ច្បាប់អន្តរជាតិជារឿយៗ ត្រូវបានគេរិះគន់ដោយហេតុថា គ្មានការដាក់ទណ្ឌកម្ម។ ជាការពិតណាស់ បើប្រៀបធៀបទៅនឹងច្បាប់របស់រដ្ឋ ច្បាប់អន្តរជាតិមានការដាក់ទណ្ឌកម្មតិចតួចណាស់។ ច្បាប់សង្រ្គាម ជាញឹកញាប់ត្រូវបានគេរំលោភបំពាន ប៉ុន្តែច្បាប់អន្តរជាតិពុំមានមធ្យោបាយណាមួយ ដើម្បីបង្ខំឱ្យរដ្ឋទាំងអស់ប្រតិបត្តិតាមច្បាប់នោះឡើយ។ ជាទូទៅនៅក្នុងករណីប្រទេសមហាអំណាចជាអ្នកបង្កសង្រ្គាមប្រទេសនោះមិនត្រូវបានគេដាក់ទណ្ឌកម្មនោះទេ។ ផ្ទុយទៅវិញ ប្រទេសតូចតាច និងទន់ខ្សោយតែងតែទទួលរងការដាក់ទណ្ឌកម្មសង្រ្គាម។
ឧទាហរណ៍៖ ឧ. លោក Slobodan Milosevic (១៩៤១-២០០៦) ដែលជាប្រធានាធិបតីសាធារណរដ្ឋសែប៊ី ពីឆ្នាំ១៩៨៩ ដល់ ១៩៩៧ និងជាប្រធានសហព័ន្ធសាធារណរដ្ឋយូហ្គោស្លាវី ពីឆ្នាំ១៩៩៧-២០០០ ត្រូវបានគេចោទប្រកាន់ជាឧក្រិដ្ឋជនសង្រ្គាម ហើយត្រូវបានគេកាត់ទោសតាមច្បាប់អន្តរជាតិស្តីពីឧក្រិដ្ឋកម្មសង្រ្គាម។ ទណ្ឌកម្មសង្រ្គាមមានដូចទៅ៖ ១-ការផ្ចាញ់តប (reprisal): ជាវិធានការដ៏ចំណាស់មួយនៃក្នុងចំណោមវិធានការនានានៃច្បាប់អន្តរជាតិ។ ការផ្ចាញ់តប គឺជាមធ្យោបាយមួយដើម្បីបង្ខំឱ្យបណ្តាររដ្ឋដែលឈ្លោះគ្នាទាំងអស់ប្រតិបត្តិតាមវិធាននៃការធ្វើសង្គ្រាម។ ក្នុងពេលថ្មីៗនេះ ការផ្ចាញ់តប ជារឿយៗធ្វើឱ្យរដ្ឋាភិបាលមានជម្លោះប្រតិបត្តិតាមវិធាននៃច្បាប់ស្តីពីសង្គ្រាម។ ២​- ការដាក់ទណ្ឌកម្មលើឧក្រិដ្ឋសង្រ្គាម (punishment of war criminals): ជនណាដែលមានកំហុសពីបទឧក្រិដ្ឋសង្រ្គាមអាចត្រូវបានចាប់ខ្លួន និងកាត់ទោស។ ក្រោយសង្រ្គាមលោកលើកទី២ មានឧក្រិដ្ឋជនសង្គ្រាមមួយចំនួនត្រូវបានគេឃុំខ្លួន និងជនដែលគែរកឃើញថាមានកំហុសពីបទឧក្រិដ្ឋកម្មសង្គ្រាម ត្រូវបានគេកាត់ទោស។ នៅក្នុងចំណោមសវនការស្តីពីបទឧក្រិដ្ឋកម្មសង្គ្រាម មានសវនការនៅទីក្រុងនុយរ៉ុមប៊ែរ និងទីក្រុងតូក្យូ។ ៣- សំណង(compensation): រដ្ឋមានជម្លោះមួយដែលរំលោភបំពានលើច្បាប់នានាដែលទាក់ទងនឹងសង្គ្រាមអាចត្រូវបានបង្ខំឱ្យបង់សំណងសម្រាប់ការរំលោភបំពាននោះ។ មាតា្រ២នៃអនុសញ្ញាទីក្រុងឡាអេ នាឆ្នាំ ១៩០៧ ចែងជា “រដ្ឋមួយដែលបានរំលោភច្បាប់សង្រ្គាមអាចត្រូវបានបង្ខំឱ្យបង់សំណងចំពោះការរំលោភបំពាននោះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖