Posted on Leave a comment

តើពាក្យ «លំទោន» មានន័យដូចម្ដេច ?


លំទោន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្អោន ​ឬ​បន្ទន់​កាយ​វាចា​ឲ្យ​ទន់​ភ្លន់ ឲ្យ​សុភាព។
ឧទាហរណ៍៖ លំទោន​កាយ បន្ទន់​កាយ ។ ប្រើ​ឱន​លំទោន កុំ​បី​មាន​ឆ្គង ប្រាជ្ញា​បុណ្យ​ផង កើត​ដោយ​ប្រតិបត្តិ (សាស្រ្តា​ច្បាប់​ក្រម) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លំដោយលំដោយ» មានន័យដូចម្ដេច ?


លំដោយលំដោយ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ លំដាប់ ថា : លំដាប់លំដោយ លំដាប់ដែលត្រូវរៀងមុនរៀងក្រោយ, លំដាប់ហូរហែ ។
ឧទាហរណ៍៖ ដាក់តាមលំដាប់លំដោយឲ្យមានរបៀបរៀបរយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លំដាប់ថ្នាក់អាកាសយានដ្ឋាន» មានន័យដូចម្ដេច ?


លំដាប់ថ្នាក់អាកាសយានដ្ឋាន


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការបែងចែកទៅតាមប្រភេទអាកាសយាន ដូចជា លំដាប់ថ្នាក់ជា 3C, 4C, 4D ឬ 4E ជាដើម។ ឧទាហរណ៍ នៅស្រុកគេព្រលានយន្តហោះមានខ្នាតធំរហូតដល់ 4E=60 x 3500។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លំដាប់» មានន័យដូចម្ដេច ?


លំដាប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របៀប, ថ្នាក់, ជាន់; សង្កាត់ ។
ឧទាហរណ៍៖ លំដាប់​យស​ស័ក្តិ; អង្គុយ​តាម​លំដាប់ ។

                       តំណ​វេលា ។
ឧទាហរណ៍៖ លំដាប់​នោះ ត​ពី​វេលា​នោះ; គ្រា​នោះ។

                      (ព. កា.) ។
ឧទាហរណ៍៖ លំដាប់​នោះ​ណា នាង​ស្រី​សុជាតា ថ្វាយ​មធូ​បាយាស សឹង​គ្រឿង​ទិព្វ​តន់ ពេញ​ទាំង​ភាជន៍​មាស ទើប​នាង​សង្គាស ថ្វាយ​ព្រះ​ទសពល ។ (ពាក្យ​ផ្ទាញ់​មារ​បុរាណ​ក្នុង​រឿង​បឋម​សម្ពោធិ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លំញង» មានន័យដូចម្ដេច ?


លំញង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រប់​មួយ​ប្រភេទ ផ្លែ​តូច​ៗ ជា​ចង្កោម សម្បុរ​បៃតង រស​ខារ​បន្តិច​ៗ, ប្រើ​ជា​បន្លែ ឬ​ជា​អន្លក់​បាន, ងាយ​ដុះ​ឯង​មិន​បាច់​ដាំ។
ឧទាហរណ៍៖ ត្រប់​លំញង (ហៅ ត្រប់​ពុតលំញង ក៏​បាន, ហៅ​តាម​ទម្លាប់​ដោយ​ស្រុក) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. លាំយ្ចង អ. ថ. លុ័មយ៉ង “ល្អ, ស្រស់បស់”) ទងវង; ញ៉ែងញ៉ង; ល្វតល្វៃ (ច្រើនប្រើតែក្នុងកាព្យ) ។
ឧទាហរណ៍៖ ស្រី​ស្រស់​ទងវង ដំណើរ​លំញង ឥត​ឆ្គង​ត្រង់​ណា ទាស់​តែ​ពុំ​បាន ឮ​ស័ព្ទ​វាចា សុំ​នាង​កញ្ញា ថា​ម៉េច​ខ្លះ​មក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លំចង់ផ្កាខៀវ» មានន័យដូចម្ដេច ?


លំចង់ផ្កាខៀវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិដុះក្នុងទឹករាងដូចប្រលិត ស្លឹកក៏អណ្តែត លើទឹកដូចគ្នា តែស្លឹកលំចង់គ្មានសណ្ឋានជាធ្មេញរណារនៅជុំវិញឡើយ។ ដើមកំណើតលំចង់នៅក្នុងទ្វីបអាស៊ីខាងកើត និងខាងត្បូង គេនាំទៅដាំគ្រប់ប្រទេសក្តៅ និងត្រជាក់មធ្យមសកលលោក។ ផ្កាពណ៌ខៀវ។ ទងផ្កាអាចបរិភោគជាបន្លែបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លំចង់» មានន័យដូចម្ដេច ?


លំចង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. លិនចង ឬ លេនចង អ. ថ. —ចុង ) ឈ្មោះឧប្បលមួយប្រភេទ ដើមសម្បុរស្វាយស្រគាំ ផ្កាសម្បុរខៀវស្វាយ (នីលុប្បល) ។ ព. កា. ថា ។
ឧទាហរណ៍៖ ព្រលិត​លំចង់ ផ្កា​រីក​រហង់ នៅ​ក្នុង​ស្រះ​ស្រី មើល​ពី​ចម្ងាយ ហាក់​ដូច​ចេះ​ស្ដី ថែម​ទាំង​មាន​ត្រី ហែប​ហែល​ផង​ទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លំគេញ» មានន័យដូចម្ដេច ?


លំគេញ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលញាប់រមេញ សេះរត់យួនញាប់ជើងលំគេញ; ដំណើរលំគេញ; ដែលមានដំណើរលំគេញ ( ព. កា. ) ។
ឧទាហរណ៍៖ លំគេញកែវស្នេហ៍ ជម្រាបអ្នកម៉ែ ម៉ែឲ្យចេញមក ឬមួយលបលាក់ ម្នាក់ឯងដើររក បានអ្វីហើយយក ទៅផ្ទះទេដឹង?

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលញាប់រមេញ សេះរត់យួនញាប់ជើងលំគេញ; ដំណើរលំគេញ; ដែលមានដំណើរលំគេញ ( ព. កា. ) ។
ឧទាហរណ៍៖ លំគេញកែវស្នេហ៍ ជម្រាបអ្នកម៉ែ ម៉ែឲ្យចេញមក ឬមួយលបលាក់ ម្នាក់ឯងដើររក បានអ្វីហើយយក ទៅផ្ទះទេដឹង?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លំ» មានន័យដូចម្ដេច ?


លំ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​គ្រាន់​តែ​សម្រួល​បន្តិច​ៗ​មិន​ទាន់​សម្រេច​យក​ជា​ការ; ច្បោល ឬ​ច្បោល​ៗ ។
ឧទាហរណ៍៖ ផ្លូវ​លំ; ច្រាស់​ឈើ​លំ; ធ្វើ​ការ​លំ​ៗ ។ លំ​ៗ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​គ្រាន់​តែ​សម្រួល​បន្តិច​ៗ​មិន​ទាន់​សម្រេច​យក​ជា​ការ; ច្បោល ឬ​ច្បោល​ៗ។
ឧទាហរណ៍៖ ផ្លូវ​លំ; ច្រាស់​ឈើ​លំ; ធ្វើ​ការ​លំ​ៗ ។ លំ​ៗ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លៅ» មានន័យដូចម្ដេច ?


លៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រហោង​ផ្លែ​ប៉ូវថៅ​ឬ​ផ្លែ​ដឹង សម្រាប់​បញ្ចុះ​ដង។
ឧទាហរណ៍៖ លៅ​ប៉ូវថៅ (អ្នក​ស្រុក​ខ្លះ​ហៅ ប្លុក​ប៉ូវថៅ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោះលាយ» មានន័យដូចម្ដេច ?


លោះលាយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ព. បុ.) ក្សេមក្សាន្ត, សុខ​ស្រួល, សុខ​សប្បាយ; បរិបូណ៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោះ» មានន័យដូចម្ដេច ?


លោះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចេញថ្លៃយករបស់ដែលបញ្ចាំឬយកមនុស្សមកធ្វើជាទាស:ឬទាសី
ឧទាហរណ៍៖ លោះ​របស់​បញ្ចាំ; លោះ​មនុស្ស​ប្រើ (មាន​តែ​ក្នុង​សម័យ​ពី​ដើម) ។

                      សង​ប្រាក់​ទៅ​ម្ចាស់​បំណុល​សុំ​ដក​ខ្លួន​ឲ្យ​រួច​អំពី​ទាស​ភាព ។
ឧទាហរណ៍៖ លោះ​ខ្លួន​ឲ្យ​រួច​ជា​អ្នក​ជា ។

                     បាញ់ ។
ឧទាហរណ៍៖ លោះកាំភ្លើង, លោះស្នា ។

                       ព. ប្រ. ស្ដីឲ្យម៉ាំងៗ ឬខ្ជាំងៗ ឬក៏ជេរពេញទ្រពងមាត់ ឥតក្រែង ។
ឧទាហរណ៍៖ លោះតែពីរបីម៉ាត់ទៅ បាត់មាត់ដូចគេចុក ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. បុ. ) ឈ្មោះឈើដំណាំមួយប្រភេទស្លឹកធំៗស្រដៀងនឹងស្លឹកពង្រ, ផ្លែមូលសំបកក្រាស់ សាច់ជ្រាកមានសរសៃស្វិតជាប់នឹងគ្រាប់ ខ្លះមានរសជូរ ខ្លះជូរអែម, សំបកផ្លែប្រើជាបន្លែស្លម្ជូរបាន ។ មានពាក្យតំណាលថា ព្រះបាទសម្ដេច ព្រះឧទ័យរាជា (ក្សត្រិយ៍កម្ពុជរដ្ឋ) ទ្រង់សព្វព្រះរាជហឫទ័យ ទ្រង់ប្រោសព្រះរាជទានឈ្មោះឲ្យហៅ ឈើបំពេញរាជ្យ វិញ, ជាប់ដរាបមកដល់សព្វថ្ងៃនេះ; សៀមហៅ កះទ្ចន ឬ សះទ្ចន អ. ថ. ក:ថន់ ឬ ស:ថន់, ខ្មែរក៏ហៅ កថន ខ្លះដែរ; គួរហៅតាមសម្ដីខ្មែរថា បំពេញរាជ្យ វិញ ។

👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា ការទទួលយកមកវិញនូវទ្រព្យដែលបានដាក់បញ្ចាំ ឬដែលបានដាក់ប្រាតិភោគដោយអនុប្បទាន ក្រោយពីបានសងប្រាក់ដើម (ប្រាក់កម្ចី) និងការប្រាក់គ្រប់ចំនួន ទៅតាមកិច្ចសន្យាដែលបានកំណត់ជូនទៅអ្នកទទួលបញ្ចាំ ឬអ្នកទទួលប្រាតិភោគដោយអនុប្បទានវិញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហ—» មានន័យដូចម្ដេច ?


លោហ—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លោហ:) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហៈឌីវ៉ាឡង់» មានន័យដូចម្ដេច ?


លោហៈឌីវ៉ាឡង់


👉ថ្នាក់ពាក្យជា គីមី
មានន័យថា លោហៈដែលអាតូមរបស់វានិមួយៗអាចចងសម័ន្ធគីមីជាមួយអាតូមអ៉ីដ្រូសែនពីរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហិតុប្បាទ» មានន័យដូចម្ដេច ?


លោហិតុប្បាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < លោហិត “ឈាម” + ឧប្បាទ ការកើតឡើង”; សំ. — + ឧត្បាទ) ឈ្មោះអនន្តរិយកម្មមួយយ៉ាង ដែលបុគ្គលជាសត្រូវញ៉ាំងព្រះលោហិតព្រះសម្មាសម្ពុទ្ធឲ្យឃ្លាតពីទីប្រក្រតី ជាំក្នុងព្រះសរីរកាយ ប៉ុន្តែមិនបែកហូរចេញទេ ព្រោះមានធម្មតាថាសព៌ាង្គកាយរបស់ព្រះសព្វញ្ញុពុទ្ធរាល់ព្រះអង្គ ឥតមានបុគ្គលណាអាចធ្វើឲ្យបែកបានឡើយ; កម្មនេះដែលទេវទត្ត ប្រមៀលដុំថ្មទម្លាក់ពីលើភ្នំគិជ្ឈកូដ, ថ្មបែកខ្ទាតបំណែកមួយដុំមកត្រូវព្រះបាទព្រះសក្យមុនី … (ព. ពុ.; ម. ព. អនន្តរិយកម្ម ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហិតារុណ» មានន័យដូចម្ដេច ?


លោហិតារុណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពន្លឺព្រាងៗ ដែលលេចចេញមុនពេលព្រះអាទិត្យរះ ផុតពីចុងឈើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហិតាពាធ» មានន័យដូចម្ដេច ?


លោហិតាពាធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. < លោហិត + អាពាធ ) ជំងឺដែលកើតព្រោះឈាមធ្វើទុក្ខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហិតាគារ» មានន័យដូចម្ដេច ?


លោហិតាគារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < លោហិត + អគារ ) មន្ទីរសម្រាប់យកឈាមមនុស្សមករក្សាទុកដើម្បីប្រើក្នុងពិធីពេទ្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហិតវិបរិត» មានន័យដូចម្ដេច ?


លោហិតវិបរិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈាមប្រែប្រួល, ដំណើរប្រែឈាមខុសពីប្រក្រតី ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហិតម្ព» មានន័យដូចម្ដេច ?


លោហិតម្ព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទឹកឈាម ឈ្មោះធាតុទឹកដែលនៅលាយក្នុងជាលិការស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហិតភក្ស» មានន័យដូចម្ដេច ?


លោហិតភក្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លោហិតភក្ខ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហិតភក្ខ» មានន័យដូចម្ដេច ?


លោហិតភក្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) សត្វដែលមានឈាមជាភក្សា គឺសត្វដែលខាំជញ្ជក់ស៊ីឈាមស្រស់ឬសត្វដែលស៊ីសាច់ជញ្ជក់ឈាមស្រស់
ឧទាហរណ៍៖ សង្កើច, មូស, របោម; ខ្លា,… ជា​លោហិត​ភក្ស ។ លោហិតភក្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហិតពិការ» មានន័យដូចម្ដេច ?


លោហិតពិការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈាមពិការ ។
ឧទាហរណ៍៖ រោគលោហិតពិការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហិតពស្ត្រ ឬ —ពស្ត្រា» មានន័យដូចម្ដេច ?


លោហិតពស្ត្រ ឬ —ពស្ត្រា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំពត់ក្រហម ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហិតបក្ខន្ទិកាពាធ» មានន័យដូចម្ដេច ?


លោហិតបក្ខន្ទិកាពាធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < លោហិត “ឈាម” + បក្ខន្ទិក “ដែលស្ទុះឬឃ្លាតចេញ” + អាពាធ “ជំងឺ” ) ជំងឺធ្លាក់ឈាមពីឧច្ចារមគ្គ, ជំងឺចុះឈាម; ជំងឺមួលឈាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហិតនទី» មានន័យដូចម្ដេច ?


លោហិតនទី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្ទឹងឈាម គឺឈាមច្រើនដែលហូរហាក់ដូចជាស្ទឹង ព្រោះការច្បាំងកាប់សម្លាប់គ្នាយ៉ាងសម្បើម ឬព្រោះការសម្លេះសត្វធំៗច្រើន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហិតធារា» មានន័យដូចម្ដេច ?


លោហិតធារា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទឈាម គឺឈាមដែលហូរស្រោចសស្រាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហិតជាតិ» មានន័យដូចម្ដេច ?


លោហិតជាតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិក្រហមនៃឈាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហិតច» មានន័យដូចម្ដេច ?


លោហិតច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចន្ទន៍ក្រហម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហិត» មានន័យដូចម្ដេច ?


លោហិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ឈាម; (រ. ស. ) ។
ឧទាហរណ៍៖ ព្រះលោហិត ។

                       លោហិតធារា (─ត:─) ទឈាម គឺឈាមដែលហូរស្រោចសស្រាក់ ។ លោហិតនទី (—ត:ន:ទី ) ស្ទឹងឈាម គឺឈាមច្រើនដែលហូរហាក់ដូចជាស្ទឹង ព្រោះការច្បាំងកាប់សម្លាប់គ្នាយ៉ាងសម្បើម ឬព្រោះការសម្លេះសត្វធំៗច្រើន ។ លោហិតពិការ (─ហិត─) ឈាមពិការ ។

ឧទាហរណ៍៖ រោគលោហិតពិការ ។

                      លោហិតវិបរិត (—ហិត-វិប៉:រ៉ិត ) ឈាមប្រែប្រួល, ដំណើរប្រែឈាមខុសពីប្រក្រតី ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ក្រហម ។ លោហិតចន្ទន៍ (—ត:ច័ន) ចន្ទន៍ក្រហម ។ លោហិត**ព័ណ៌ (—ត: ព័រ ) សម្បុរក្រហម ។ លោហិតពស្ត្រ ឬ —ពស្ត្រា (—ត:ព័ស ឬ —ត:ព័ស─ស្ត្រា ) សំពត់ក្រហម ។ ល ។ **ពាក្យ “លោហិត” ត្រូវបានកែតម្រូវពីពាក្យដើម “លោ ហិត” ដោយពាក្យ “លោហិត” ជាពាក្យតែមួយ ដែលត្រូវសរសេរជាប់គ្នា អនុលោមតាមមេពាក្យនៃនិយមន័យនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហា—» មានន័យដូចម្ដេច ?


លោហា—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លោហ— ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហាករ» មានន័យដូចម្ដេច ?


លោហាករ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( < លោហ + អាករ “អណ្ដូង”) អណ្ដូងឬរណ្ដៅរ៉ែលោហ: ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហសទិសកម្ម» មានន័យដូចម្ដេច ?


លោហសទិសកម្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើឱ្យមានពន្លឺដូចលោហធាតុ ឬការក្រឡៃ ស្រោបវត្ថុផ្សេងៗ ដោយលោហធាតុ ការដេញលោហធាតុធ្វើឱ្យសុទ្ធ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហវត្ថុ» មានន័យដូចម្ដេច ?


លោហវត្ថុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុដែលធ្វើដោយលោហ:; ជាតិលោហ:ឯង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហម័យ» មានន័យដូចម្ដេច ?


លោហម័យ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធ្វើដោយលោហៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហមល» មានន័យដូចម្ដេច ?


លោហមល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ទិលលោហ:, ច្រែះឬស្នឹមលោហ: ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហភាជនៈ ឬ —ភាជន៍» មានន័យដូចម្ដេច ?


លោហភាជនៈ ឬ —ភាជន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាជន:លោហ: ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហភណ្ឌ» មានន័យដូចម្ដេច ?


លោហភណ្ឌ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់ដែលធ្វើដោយលោហ: ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហនាឡិ» មានន័យដូចម្ដេច ?


លោហនាឡិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នាឡិ ឬបោយលោហ: ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហធាតុវិទ្យា» មានន័យដូចម្ដេច ?


លោហធាតុវិទ្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការពិនិត្យលោហធាតុដោយអតិសុខុមទស្សន៍ឱ្យដឹងថា សុទ្ធ ឬមិនសុទ្ធ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហធាតុ» មានន័យដូចម្ដេច ?


លោហធាតុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធាតុលោហ:; រ៉ែលោហ: ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហជាល» មានន័យដូចម្ដេច ?


លោហជាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណាញ់ ឬបណ្ដាញលោហ: ។ លោហជិត ពេជ្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហជាតិ» មានន័យដូចម្ដេច ?


លោហជាតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិលោហ:, លោហ:ទាំងពួង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហកុម្ភី» មានន័យដូចម្ដេច ?


លោហកុម្ភី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនរកមានស្រះលោហ:ធំមានទឹកពុះកញ្ជ្រោលជានិច្ច. . .។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហការ ឬ —ការី» មានន័យដូចម្ដេច ?


លោហការ ឬ —ការី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកធ្វើលោហ:, ជាងលោហ: (មានជាងដែកជាដើម); បើស្ត្រីជា លោហការិកា ឬ —ការិនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហកាន្ត» មានន័យដូចម្ដេច ?


លោហកាន្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មេដែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហកម្ម ឬ —កិច្ច» មានន័យដូចម្ដេច ?


លោហកម្ម ឬ —កិច្ច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើលោហ: , មុខរបរលោហ: ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោហ:» មានន័យដូចម្ដេច ?


លោហ:


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. —ហ ) ធាតុសាច់រឹងដែលរំលាយសម្រាំងចេញពីរ៉ែហើយ គឺដែក, ស្ពាន់, ទង់ដែង, លង់ហិន, សំរឹទ្ធិ, ទង់ហ៊្វា;. . . ។ លោហកម្ម ឬ —កិច្ច ការធ្វើលោហ:, មុខរបរលោហ: ។ លោហកាន្ត ( —កាន-ត: ឬ —កាន ) មេដែក ។ លោហការ ឬ —ការី អ្នកធ្វើលោហ:, ជាងលោហ: (មានជាងដែកជាដើម); បើស្ត្រីជា លោហការិកា ឬ —ការិនី ។ លោហកុម្ភ: ឆ្នាំងលោហ: (មានឆ្នាំងស្ពាន់ជាដើម ) ។ លោហកុម្ភី ឈ្មោះនរកមានស្រះលោហ:ធំមានទឹកពុះកញ្ជ្រោលជានិច្ច. . .។ លោហជាតិ (—ជាត) ជាតិលោហ:, លោហ:ទាំងពួង ។ លោហជាល សំណាញ់ ឬបណ្ដាញលោហ: ។ លោហជិត ពេជ្រ ។ លោហធាតុ ធាតុលោហ:; រ៉ែលោហ: ។ លោហនាឡិ (—នាល) នាឡិ ឬបោយលោហ: ។ លោហភណ្ឌ (—ភ័ន) របស់ដែលធ្វើដោយលោហ: ។ លោហភាជនៈ ឬ —ភាជន៍ ភាជន:លោហ: ។ លោហម័យ ដែលធ្វើដោយលោហៈ ។ លោហមល (—ម:ល: ឬ —មល់) មន្ទិលលោហ:, ច្រែះឬស្នឹមលោហ: ។ លោហវត្ថុ (—វ័ត-ថុ) វត្ថុដែលធ្វើដោយលោហ:; ជាតិលោហ:ឯង ។ លោហាករ ( < លោហ + អាករ “អណ្ដូង”) អណ្ដូងឬរណ្ដៅរ៉ែលោហ: ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោលុភ» មានន័យដូចម្ដេច ?


លោលុភ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. លោលុប ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោលុបចារ» មានន័យដូចម្ដេច ?


លោលុបចារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រព្រឹត្តិលោភលន់, រវះរវាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោលុប» មានន័យដូចម្ដេច ?


លោលុប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដែលល្មោភ, លោភលន់, រវះរវាម ។
ឧទាហរណ៍៖ មនុស្សលោលុប ។

                     លោលុបចារ (—ប៉:ចា ) ប្រព្រឹត្តិលោភលន់, រវះរវាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោលា» មានន័យដូចម្ដេច ?


លោលា


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. < លោល ) ដែលលេះលោះ ឬឡេះឡោះ, ម្ង៉ិកម្ង៉ក់, សើវ៉ើ ( ចំពោះតែស្រី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោលា» មានន័យដូចម្ដេច ?


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. < លោល ) ដែលលេះលោះ ឬឡេះឡោះ, ម្ង៉ិកម្ង៉ក់, សើវ៉ើ ( ចំពោះតែស្រី ) ។
ឧទាហរណ៍៖ ស្រី​លោលា ស្រី​ដែល​មាន​ឫកពា​ឡេះឡោះ​ទៅ​រក​បុរស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោលភាព» មានន័យដូចម្ដេច ?


លោលភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លោលតា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោលតា» មានន័យដូចម្ដេច ?


លោលតា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. —តា ឬ —កាវ) ភាវ: ឬភាពលេះលោះឬឡេះឡោះ, ម្ង៉ិកម៉្ងក់, សើវ៉ើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោមា» មានន័យដូចម្ដេច ?


លោមា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ពហុ. < លោម ) រោមទាំងឡាយ ។
ឧទាហរណ៍៖ ព្រឺលោមា; ( រ. ស. ) : ព្រះលោមា ។

                       ឈ្មោះត្រីសមុទ្រមួយប្រភេទ មាត្រធំ ។
ឧទាហរណ៍៖ ត្រីលោមា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោមសារ» មានន័យដូចម្ដេច ?


លោមសារ»


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​​ (សំ.) កែវឬត្បូងមរកត ។
ឧទាហរណ៍៖ ត្បូង​លោមសារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោមមច្ឆា» មានន័យដូចម្ដេច ?


លោមមច្ឆា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថនិកសត្វពួកមួយរស់នៅតែក្នុងសមុទ្រអក្ខោសានខាងត្បូង មានជើងដូចជាស្រកី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោមព័ណ៌» មានន័យដូចម្ដេច ?


លោមព័ណ៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. លោមន៑ + វណ៌; បា. លោម + វណ្ណ) សម្បុររោម ។ ខ្មែរប្រើសំដៅសេចក្ដីថា “លំអរូប”, ច្រើននិយាយថា រូបឆោមលោមព័ណ៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោមទោម» មានន័យដូចម្ដេច ?


លោមទោម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​លោម​ដោយ​ទទូច ។
ឧទាហរណ៍៖ លោមទោម​ឲ្យ​សុខ​ចិត្ត; និយាយ​លោមទោម, អង្វរ​លោមទោម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោមចម្ម» មានន័យដូចម្ដេច ?


លោមចម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្បែកសត្វដែលគេពន្លាត់ រួចសម្លាប់ទុកទាំងរោម ដើម្បីជាគ្រឿងលំអរ ឬធ្វើជាសំលៀកបំពាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោម» មានន័យដូចម្ដេច ?


លោម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​សម្រួល​ចិត្ត​ដោយ​សម្ដី​ទន់។
ឧទាហរណ៍៖ លោម​ឲ្យ​បាត់​ខឹង; និយាយ​លោម (ម. ព. លួង ផង) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.),(សំ.) (បា.; លោមន៑) រោម ។ សម្រាប់​ប្រើ​ផ្សំ​ជា​មួយ​នឹង​សព្ទ​ដទៃ​បាន​ដូច រោម​ ដែរ (ម. ព. នុះ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោភោ» មានន័យដូចម្ដេច ?


លោភោ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.) (ន. < លោក) ដែល​ចង់​បាន​ហួស​ពេក ។
ឧទាហរណ៍៖ មនុស្ស​លោភោ, ចិត្ត​លោភោ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោភលន់» មានន័យដូចម្ដេច ?


លោភលន់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លោភហួស ។ ល ។ ខ្មែរប្រើជា កិ. ឬ គុ. សំដៅសេចក្ដីថា “ចង់បានច្រើន ឬដែលចង់បានហួសពេក” ក៏មាន


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោភមូល» មានន័យដូចម្ដេច ?


លោភមូល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឫស, ទីតាំង របស់លោភ; ចិត្តដែលជាមូលរបស់លោភ (អកុសលចិត្ត) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោភចិត្ត ឬ —ចេតនា» មានន័យដូចម្ដេច ?


លោភចិត្ត ឬ —ចេតនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្ត ឬគំនិតប្រកបដោយលោភ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោភ:» មានន័យដូចម្ដេច ?


លោភ:


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. លោភ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោភ» មានន័យដូចម្ដេច ?


លោភ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សេចក្ដីជំពាក់ចិត្ត; សេចក្ដីប្រាថ្នា, បំណងចង់បាន ។
ឧទាហរណ៍៖ ( សំ. បា. ) សេចក្ដីជំពាក់ចិត្ត; សេចក្ដីប្រាថ្នា, បំណងចង់បាន ។

                      លោភចិត្ត ឬ —ចេតនា (លោភ:—) ចិត្តឬគំនិតប្រកបដោយលោភ ។ លោភមូល (លោភ:—) ឫស, ទីតាំង របស់លោភ; ចិត្តដែលជាមូលរបស់លោភ (អកុសលចិត្ត) ។ លោភលន់ ( លោប—) លោភហួស ។ ល ។ ខ្មែរប្រើជា កិ. ឬ គុ. សំដៅសេចក្ដីថា “ចង់បានច្រើនឬដែលចង់បានហួសពេក” ក៏មាន ។
ឧទាហរណ៍៖ លោភចិត្ត ឬ —ចេតនា (លោភ:—) ចិត្តឬគំនិតប្រកបដោយលោភ ។ លោភមូល (លោភ:—) ឫស, ទីតាំង របស់លោភ; ចិត្តដែលជាមូលរបស់លោភ (អកុសលចិត្ត) ។ លោភលន់ ( លោប—) លោភហួស ។ ល ។ ខ្មែរប្រើជា កិ. ឬ គុ. សំដៅសេចក្ដីថា “ចង់បានច្រើនឬដែលចង់បានហួសពេក” ក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោបន័យ» មានន័យដូចម្ដេច ?


លោបន័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លុបន័យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោប» មានន័យដូចម្ដេច ?


លោប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការលុបចោល; ការបំបាត់មិនឲ្យមាន; ការលើកចោល; ការរំលាង ។ សម្រាប់ប្រើជាបទសមាស, បើរៀងពីខាងដើម អ. ថ. លោប៉:, បើរៀងពីខាងចុង អ. ថ. លោប, ដូចជា : លោបកម្ម ការដែលលុបលាង, ដែលលើកចោល ។ លោបការណ៍ ហេតុ, ដំណើរ, រឿង ដែលលើកចោល ។ លោបសន្ធិ ការតអក្សរខាងភាសាសំស្ក្រឹតឬបាលី ដោយវិធីលុបស្រ:ឬព្យព្ជាន:ចេញខ្លះ ( ព. វ. ) ។ ល ។ អាទិលោប, មជ្ឈេលោប, ឧត្ដរលោប ( ម. ព. លោប ន. ទៀតផង) ។ ល ។

                            ( សំ. បា. ) ការលុប ( ព. វ. ) ការលុបតួអក្សរឬពាក្យចេញខ្លះ; លុបតួអក្សរ ឬពាក្យដើមហៅ អាទិលោប (ឬ អាទិលុប (—លប់)ក៏បាន), បា. ដូចជា ឧបាសក > បាសក; ឧបាសិកា > សិកា (លុបពីរតួចេញ គឺលុបតួដើមផងកណ្ដាលផង, សម្រាប់ខ្មែរប្រើតាមស្រួលមាត់ហៅថា វាចាសិលិដ្ឋ “តាមស្រួលមាត់”); សម្រាប់សម្ដីខ្មែរសុទ្ធដូចជា ស៊ីបាយហើយឬនៅ? > បាយហើយឬនៅ? ( លុប ស៊ី ចេញ) ។ ល ។ លុបអក្សរឬពាក្យត្រង់កណ្ដាលចេញខ្លះហៅ មជ្ឈេលោប (ឬ មជ្ឈេលុប ក៏បាន), សំ. ឬ បា. ដូចជា អយស្ម័យមាគ៌យាន < សំ. អយស៑ “ដែក” + មយ (បច្ច័យ) + មាគ៌ “មាគ៌ា (ផ្លូវ)” + យាន > អយស្ម័យមាគ៌យាន “យានដែលរឥលទៅមកតាមផ្លូវដែក”, លុប មាគ៌ កណ្ដាលចេញ > អយស្ម័យយាន ( អ:យ៉ាស់-ស្មៃ-យាន ) នៅមានសេចក្ដីដូចខាងលើដដែល ( បារ. Chemin de fer ) គឺរថភ្លើង ឬរទេះភ្លើង ( ព. សា. ); សម្រាប់សម្ដីខ្មែរសុទ្ធសាធ ដូចជា ទៅកាន់ផ្ទះ > ទៅផ្ទះ (លុប កាន់ ចេញ ), របស់នៃខ្ញុំ ឬ របស់ផងខ្ញុំ > របស់ខ្ញុំ (លុប នៃ ឬ ផងចេញ) ។ ល ។ លុបអក្សរឬពាក្យខាងចុងចេញខ្លះ ហៅ ឧត្ដរលោប (ឬ ឧត្ដរលុប ក៏បាន), បា. ដូចជា សារីបុត្តមោគ្គល្លាន > សារីបុត្តា “ព្រះសារីបុត្រនិងព្រះមោគ្គល្លាន”; មាតាបិតា > មាតរោ មាតានិងបិតា ( បាលីហៅ ឧត្តរលោប ជា ឯកសេស (ឧត្ដរេកសេស) “សល់បទចុង”; សម្រាប់សម្ដីខ្មែរសុទ្ធសាធដូចជា ទៅភ្ជួរស្រែ > ទៅភ្ជួរ; ទៅរាស់ដី > ទៅរាស់ ។ ល ។ លោបន័យ (លោប៉:នៃ) ម. ព. លុបន័យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោនសោធនកម្ម» មានន័យដូចម្ដេច ?


លោនសោធនកម្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការលាយដីហ្វុសហ្វ័ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោទ» មានន័យដូចម្ដេច ?


លោទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. លោទ្ទ; សំ. លោធ្រ) ឈ្មោះឈើមួយប្រភេទ សំបកក្រាស់ស្រដៀងនឹងគគឹត ស្លឹកស្រដៀងនឹងព្រីង តែមានរសជូរ ។
ឧទាហរណ៍៖ ស្ងោរ​ស្លឹក​លោទ​លាង​សំពត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោតែ» មានន័យដូចម្ដេច ?


លោតែ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ស្រាប់​តែ ។
ឧទាហរណ៍៖ លោតែ​មក, លោតែ​បាន, លោតែ​លេច​ប្លឹម​មក​ពី​ណា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោតអន្ទាក់» មានន័យដូចម្ដេច ?


លោតអន្ទាក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ល្បែង​មួយ​ប្រភេទ​សម្រាប់​ពួក​ក្មេង​ប្រុស​លេង, ចែក​អ្នក​លេង​ជា​ពីរ​ពួក, មួយ​ពួក​អង្គុយ​ដំកង់​ឲ្យ​ឃ្លាត​ៗ ចាប់​កាន់​ចុង​ដៃ​គ្នា, មួយ​ពួក​ចាំ​លប​លោត​រំលង​អន្ទាក់​ដៃ​ចូល​ក្នុង​វង់​អ្នក​អង្គុយ ហើយ​លោត​ចេញ​វិញ, បើ​អ្នក​អង្គុយ​លើក​ដៃ​គ្រវាស​ត្រូវ​ជើង​អ្នក​លោត, ត្រូវ​ឲ្យ​ពួក​អ្នក​លោត​មក​អង្គុយ​ដំកង់​កាន់​ដៃ​គ្នា, ពួក​អ្នក​អង្គុយ​ដំកង់​មុន​ត្រូវ​លោត​វិញ; ជា​ល្បែង​ហាត់​ប្រាណ ឲ្យ​ប៉ិន​ខាង​ការ​លួច​ល្បក់​ចូល​ក្នុង​ចំណោម​ឬ​ដោះ​ខ្លួន​ចេញ​ពី​ចំណោម ។
ឧទាហរណ៍៖ គេ​ច្រើន​លេង​លោត​អន្ទាក់​តែ​ក្នុង​វេលា​យប់​ខែ​ភ្លឺ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោតអង្រែ» មានន័យដូចម្ដេច ?


លោតអង្រែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ល្បែង​មួយ​ប្រភេទ សម្រាប់​ក្មេង​ប្រុស​ជំទង់​ឬ​កំលោះ​លេង, មនុស្ស​ពីរ​នាក់​អង្គុយ​កាន់​អង្រែ​តូច​វែង​ពីរ ដំ​ទង្គិច​អង្រែ​ឲ្យ​មនុស្ស​ម្នាក់​លោត​ក្នុង​ចន្លោះ មិន​ឲ្យ​អង្រែ​ត្រូវ​ជើង; ជា​ល្បែង​ហាត់​ប្រាណ​ឲ្យ​ប៉ិន​ខាង​វិធី​លោត​ផ្លោះ។
ឧទាហរណ៍៖ លេង​លោត​អង្រែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោតកន្ទ្រង់» មានន័យដូចម្ដេច ?


លោតកន្ទ្រង់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ចាក់កន្ទ្រង់ កិ.) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ចាក់កន្ទ្រង់ ន.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោត» មានន័យដូចម្ដេច ?


លោត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ទុះ​ឡើង​លើ​ផុត​ពី​ទី​ប្រក្រតី ។
ឧទាហរណ៍៖ លោត​តន្ត្រំ ។

                       ស្ទុះ​ផ្លោះ​រំលង ។
ឧទាហរណ៍៖ លោត​រំលង​ប្រឡាយ; ស្វា​លោត​ពី​ដើម​អម្ពិល​ទៅ​ដើម​ស្វាយ។

                      បោល​ផ្នាល​ៗ ។
ឧទាហរណ៍៖ បរ​គោ​បំបោល​ឲ្យ​លោត​ពេញ​កម្លាំង ។

                     ដាល​ខ្លាំង ។
ឧទាហរណ៍៖ គ្រុន​ក្តៅ​ជីពចរ​លោត​ខ្លាំង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ព. ប្រ.) ដែល​ស្ទុះ​ខ្ពស់​ជាង​គេ; ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ ឬ​ដែល​គ្រាន់​បើ​ជាង​គេ។
ឧទាហរណ៍៖ បណ្តា​កូន ៥ នាក់ បាន​តែ​ម្នាក់​លោត​ជាង​គេ ។ល។

                     លោត​កញ្ឆាត់ លោត​វាយ​កញ្ឆាត់​ គឺ​លោត​វាយ​កែង​ផ្ទប់​នឹង​កំប៉េះ​គូទ ។ លោត​កព្ឆោង បោល​លោត​ពី​ចិត្ត​ឯង​ដោយ​អំណាច​សេចក្ដី​ក្លា​សប្បាយ​ខ្លាំង ។
ឧទាហរណ៍៖ គោ​ក្លា​លោត​កព្ផោង ។

                      ព. ប្រ. ខឹង​ច្រឡោត​ខ្លាំង ឬ​អរ​ខ្លាំង បញ្ចេញ លំនាំ​ស្ទុះ​លោត​ទាំង​បង្គុយ​ឬ​ទាំង​ជំហរ ។
ឧទាហរណ៍៖ ខឹង​ច្រឡោត​លោត​កព្ឆោង; អរ​លោត​កព្ឆោង។

                      លោត​ឆ្តោ​លោត​ក្រមាល់ លោត​ច្រឡោត​ទាំង​ស្រុង​ទាំង​ក្រមាល់។
ឧទាហរណ៍៖ ខឹង​លោត​ឆ្តោ​លោត​ក្រមាល់ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោណម្ពិល» មានន័យដូចម្ដេច ?


លោណម្ពិល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. លោណ “ប្រៃ” + អម្ពិល “ជូរ” > លោណម្ពិល) ប្រៃនិងជូរឬវត្ថុមានរសប្រៃនិងជូរ ។ ព. កា. ថា ។
ឧទាហរណ៍៖ តាបសចាស់ៗ នៅព្រៃយូរណាស់ ឆាន់ឥតអំបិល ស្រាប់តែនឹកភ្នក ដល់លោណម្ពិល ក៏នាំគ្នាវិល មករកក្រុងម្ដង ។ អ្នកក្រុងឈូឆរ ដោយក្ដីត្រេកអរ នាំគ្នាត្រសង មករកឥសី យកអ្វីមកផង បំពេញបំណង តាបសរាល់រូប ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. លោណ “ប្រៃ” + អម្ពិល “ជូរ” > លោណម្ពិល) ប្រៃនិងជូរឬវត្ថុមានរសប្រៃនិងជូរ ។ ព. កា. ថា ។
ឧទាហរណ៍៖ តាបសចាស់ៗ នៅព្រៃយូរណាស់ ឆាន់ឥតអំបិល ស្រាប់តែនឹកភ្នក ដល់លោណម្ពិល ក៏នាំគ្នាវិល មករកក្រុងម្ដង ។ អ្នកក្រុងឈូឆរ ដោយក្ដីត្រេកអរ នាំគ្នាត្រសង មករកឥសី យកអ្វីមកផង បំពេញបំណង តាបសរាល់រូប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោណភា» មានន័យដូចម្ដេច ?


លោណភា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពប្រៃឡមៗ ដូចជាជាតិក្បុង បើដីគេហៅថាប្រាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោណភា» មានន័យដូចម្ដេច ?


លោណភា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពប្រៃឡមៗ ដូចជាជាតិក្បុង បើដីគេហៅថាប្រាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោង» មានន័យដូចម្ដេច ?


លោង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែក​អវយវៈ​មនុស្ស​ឬ​សត្វ ពី​ត្រឹម​ត្រគាក​ចុះ​មក​ដល់​ខាង​លើ​ជង្គង់។
ឧទាហរណ៍៖ ស្វិត​លោង​ម្ខាង ។

                      (ស. លោង អ. ថ. ល៉ូង) ក្ដារមឈូស (ម. ប្រ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោក—» មានន័យដូចម្ដេច ?


លោក—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. លោក ន.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកេស្វរ:» មានន័យដូចម្ដេច ?


លោកេស្វរ:


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. < លោក + ឦឝ្វរ “ដែលជាធំ”; បា. លោកិស្សរ < លោក + ឥស្សរ ) អ្នកដែលជាធំក្នុងលោកឬជាងសត្វលោក។ នាមរបស់ពោធិសត្វដែលពួកពុទ្ធសាសនិកខាងឧត្តរនិកាយឬមហាយានសន្មតដោយផ្សែផ្សំតាមមតិរបស់ខ្លួន, ប្រកាសជំនឿថាជាធំខាងការបីបាច់រក្សាសត្វលោក ក្នុងសាសនារបស់ព្រះសក្យមុនីគោតម, ផ្គូធៀបគ្នានឹងមហាព្រហ្មឬវិស្ណុរបស់ពួកព្រាហ្មណ៍ ( ហៅ អវលោកេស្វរៈក៏បាន ) ។ ល ។ (ម. ព. លោក បន្ថែម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកេស» មានន័យដូចម្ដេច ?


លោកេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < លោក + ឦស ឬ សំ. —ឦឝ “ដែលជាធំ” ) អ្នកដែលជាធំ ឬជាចម្បងជាងសត្វលោក គឺព្រះសម្មាសម្ពុទ្ធ ( តាមលទ្ធិព្រាហ្មណ៍ថា មហាព្រហ្ម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកុត្តរា—» មានន័យដូចម្ដេច ?


លោកុត្តរា—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លោកុត្តរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកុត្តរារិយមគ្គ» មានន័យដូចម្ដេច ?


លោកុត្តរារិយមគ្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < លោក + ឧត្ដរ + អរិយ + មគ្គ ) ផ្លូវរបស់អរិយបុគ្គលសម្រាប់ឆ្លងចាកលោក ( ព. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកុត្តរាភិសម័យ» មានន័យដូចម្ដេច ?


លោកុត្តរាភិសម័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < លោក + ឧត្តរ + អភិសមយ) ការបានសម្រេចមគ្គផល ( ព. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកុត្តរសម្បត្តិ» មានន័យដូចម្ដេច ?


លោកុត្តរសម្បត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មគ្គផលនិព្វាន ( ព. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកុត្តរចិត្ត» មានន័យដូចម្ដេច ?


លោកុត្តរចិត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្តដែលឆ្លងផុតចាកលោក គឺចិត្តរបស់អរិយបុគ្គល ដែលបានសម្រេចមគ្គផលហើយ ( ព. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកុត្តរ ឬ លោកុត្តរធម៌» មានន័យដូចម្ដេច ?


លោកុត្តរ ឬ លោកុត្តរធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < លោក + ឧត្តរ “ឆ្លង; ប្រសើរ, ក្រៃលែង, លើសលែង” ) ធម៌ចម្លងសត្វឲ្យចេញផុតចាកលោក គឺ មគ្គ ៤, ផល ៤, និព្វាន ១; ហៅថា នព្វលោកុត្តរធម៌ ក៏បាន ( ព. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកុត្តរ» មានន័យដូចម្ដេច ?


លោកុត្តរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < លោក + ឧត្តរ “ឆ្លង; ប្រសើរ, ក្រៃលែង, លើសលែង” ) ធម៌ចម្លងសត្វឲ្យចេញផុតចាកលោក គឺ មគ្គ ៤, ផល ៤, និព្វាន ១; ហៅថា នព្វលោកុត្តរធម៌ ក៏បាន ( ព. ពុ. ) ។ (ម. ព. លោក បន្ថែម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកិយ» មានន័យដូចម្ដេច ?


លោកិយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.; សំ. លៅកិក, លៅក្យ) ដែលមានក្នុងលោក; ដែលជាប់ទាក់ទងដោយលោក; សម្រាប់លោក ។ ព. ផ្ទ. លោកុត្តរ ។ ប្រើជាបទសមាសរៀងពីខាងដើមសព្ទដទៃ អ. ថ. —កិយ៉:, ដូចជា : លោកិយចិត្ត ចិត្តរបស់លោកិយសត្វ។ លោកិយជន ឬ —មហាជន ជនឬមហាជនដែលមានក្នុងលោក ។ លោកិយទ្រព្យ ឬ —សម្បត្តិ ទ្រព្យឬសម្បត្តិសម្រាប់លោកិយជន។ លោកិយធម៌ ធម៌សម្រាប់លោកិយសត្វធម្មតា ឬសណ្ដាប់ធ្នាប់របស់លោកិយសត្វ ។ លោកិយសត្ត ឬ —សត្វ សត្វដែលមានក្នុងលោក ។ លោកិយសទ្ធា ជំនឿរបស់លោកិយជន; ការជឿកម្មផលរបស់លោកិយជន ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកា—» មានន័យដូចម្ដេច ?


លោកា—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. លោក ន. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោការនុកូល» មានន័យដូចម្ដេច ?


លោការនុកូល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បែបបទទំនងដែលមនុស្សគប់ប្រស្រ័យជាមួយគ្នាតាមសេចក្តីគួរសម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកាយតៈ ឬ លោកាយតសាស្ត្រ» មានន័យដូចម្ដេច ?


លោកាយតៈ ឬ លោកាយតសាស្ត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គម្ពីរសម្ដែងគតិលោកដែលមានដំណើរសេចក្ដីរយីករយាកមិនគួរជឿ ឬគម្ពីរដែលមានសេចក្ដីបដិសេធថាឋានសួគ៌ឋាននរកមិនមាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកាយតិកៈ» មានន័យដូចម្ដេច ?


លោកាយតិកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលស្ទាត់ជំនាញខាងលោកាយតសាស្ត្រ; បើស្ត្រីជា លោកាយតិកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកាមិស ឬ —សៈ» មានន័យដូចម្ដេច ?


លោកាមិស ឬ —សៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —ស; សំ. —ឞ, < លោក + អាមិស ឬ —ឞ ) នុយរបស់សត្វលោក គឺបញ្ចកាមគុណ ( រូប, សំឡេង, ក្លិន, រស, សម្ផស្ស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកានុវត្តន៍ ឬ លោកានុវត្តិ» មានន័យដូចម្ដេច ?


លោកានុវត្តន៍ ឬ លោកានុវត្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < លោក + អនុវត្តន ឬ អនុវត្តិ ) ការប្រព្រឹត្តតាមលោក គឺការអនុលោមតាមបែបបទរបស់មនុស្សផងគ្នា, ការយកតម្រាប់គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកាធិប្បាយ ឬ លោកាភិប្រាយ» មានន័យដូចម្ដេច ?


លោកាធិប្បាយ ឬ លោកាភិប្រាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < លោក + អធិប្បាយ ឬ សំ. < លោក + អភិប្រាយ ) សេចក្ដីអធិប្បាយអំពីលោកសណ្ឋាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកាធិបតេយ្យ» មានន័យដូចម្ដេច ?


លោកាធិបតេយ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រកាន់យកលោកជាធំ គឺការខ្លាចចិត្តពួកមនុស្សផងគ្នា; ការប្រុងប្រយ័ត្នមិនហ៊ានធ្វើអំពើអាក្រក់ ព្រោះខ្លាចគេដឹង នឹកខ្មាសគេទុកជាមុន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖