Posted on Leave a comment

តើពាក្យ «លោកាធិបតី» មានន័យដូចម្ដេច ?


លោកាធិបតី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. —តិ < លោក + អធិបតិ ) អធិបតីរបស់លោក ( មហាព្រហ្ម ); ម្ចាស់របស់លោក, ម្ចាស់ទ្វីប ( ស្ដេចចក្រពត្តិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកា» មានន័យដូចម្ដេច ?


លោកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ពហុ. < លោក) លោកទាំងឡាយ (ព. កា.) ។
ឧទាហរណ៍៖ រី​អង្គ​ព្រះ​សម្ពុទ្ធ សុវិសុទ្ធសេដ្ឋា ជា​គ្រូ​នៃ​លោកា មនុស្ស​ទេញ្ត​សឹង​គោរព ។ ព្រះ​អង្គ​ទ្រង់​មេត្តា ត្រាស់​ទេស្នា​ប្រាប់​សព្វ​គ្រប់ ឲ្យ​សត្វ​ក្នុង​ត្រៃ​ភព ជ្រក​ក្នុង​ម្លប់​សន្តិសុខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកហាស ឬ —ហាសៈ» មានន័យដូចម្ដេច ?


លោកហាស ឬ —ហាសៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីរីករាយសប្បាយរបស់ពួកមនុស្ស ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកស្ថិតិ» មានន័យដូចម្ដេច ?


លោកស្ថិតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរស្ថិតនៅរបស់លោក, ដំណើរដែលលោកតាំងនៅតាមកាលកំណត់; អាយុផែនដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកសម្ពន្ធ» មានន័យដូចម្ដេច ?


លោកសម្ពន្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សដែលយកសកលលោកធ្វើជាមាតុប្រទេសរបស់ខ្លួន ឬដែលត្រាច់រង្គាត់ទៅកាន់ប្រទេសនានាច្រើន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកសព្ទ» មានន័យដូចម្ដេច ?


លោកសព្ទ»


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សូរសព្ទរបស់លោក; ភាសាសម្ដីរបស់សត្វលោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកសន្និវាស» មានន័យដូចម្ដេច ?


លោកសន្និវាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពពួកសត្វដែលនៅអាស្រ័យក្នុងលោក, ពួកមនុស្ស; លោកទាំងអស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកសន្តិសុខ» មានន័យដូចម្ដេច ?


លោកសន្តិសុខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរសុខសាន្តរបស់លោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកសន្តិភាព» មានន័យដូចម្ដេច ?


លោកសន្តិភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីស្ងប់របស់លោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកសណ្ឋាន» មានន័យដូចម្ដេច ?


លោកសណ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រង់ទ្រាយ ឬបែបភាពពិភពលោក, ភូគោល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកសង្គ្រោះ» មានន័យដូចម្ដេច ?


លោកសង្គ្រោះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. —សំគ្រហ ) ការសង្គ្រោះមនុស្សមិនរើសមុខ, ការជួយទំនុកបម្រុងមនុស្សផងគ្នាឲ្យបានសុខ, ឲ្យកើតសន្តិភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកសក្ខី ឬ —សាក្សី» មានន័យដូចម្ដេច ?


លោកសក្ខី ឬ —សាក្សី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. —សាក្សិន៑ ) បន្ទាល់របស់លោក គឺភ្លើង; ព្រះព្រហ្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកវិនាស» មានន័យដូចម្ដេច ?


លោកវិនាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីវិនាសលោក, ការប្រល័យលោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកវិទូ» មានន័យដូចម្ដេច ?


លោកវិទូ


👉ថ្នាក់ពាក្យជា នាមសព្
មានន័យថា អ្នកដឹងច្បាស់នូវលោក ( ព្រះសម្មាសម្ពុទ្ធ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកវិជ្ជា ឬ —វិទ្យា» មានន័យដូចម្ដេច ?


លោកវិជ្ជា ឬ —វិទ្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិជ្ជាសម្រាប់លោក ( តាមសម័យនិយម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកវាទ ឬ —វោហារ» មានន័យដូចម្ដេច ?


លោកវាទ ឬ —វោហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដី ឬវោហាររបស់លោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកវឌ្ឍនៈ ឬ —វុឌ្ឍិ» មានន័យដូចម្ដេច ?


លោកវឌ្ឍនៈ ឬ —វុឌ្ឍិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីចម្រើនរបស់លោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកយាត្រា» មានន័យដូចម្ដេច ?


លោកយាត្រា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ, ការប្រព្រឹត្តទៅរបស់លោក; កិច្ចការរបស់មនុស្ស; ការរស់នៅ របស់សត្វលោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកប្រសិទ្ធ» មានន័យដូចម្ដេច ?


លោកប្រសិទ្ធ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រាកដ, ជាក់ច្បាស់ដល់ពួកមនុស្សទួទៅ, ដែលមានគេដឹងឬស្គាល់ពេញពាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកប្រទីប» មានន័យដូចម្ដេច ?


លោកប្រទីប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទីប ( ពន្លឺ ) របស់លោក ( ព្រះសព្វញ្ញុពុទ្ធ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកប្បវត្តិ ឬ —ប្រវត្តិ» មានន័យដូចម្ដេច ?


លោកប្បវត្តិ ឬ —ប្រវត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពង្សាវតារលោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកបិតាមហា» មានន័យដូចម្ដេច ?


លោកបិតាមហា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. —បិតាមហ ) ជីតារបស់សត្វលោក គឺមហាព្រហ្ម ( តាមលទ្ធិព្រាហ្មណ៍ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកបថ ឬ —បទ» មានន័យដូចម្ដេច ?


លោកបថ ឬ —បទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លូវលោក គឺសណ្ដាប់ធ្នាប់, បែបបទ, ទំនៀមរបស់សត្វលោក; ទំនៀមស្រុកទេស ។ លោកបាល អ្នករក្សាលោក គឺមហារាជ ៤ អង្គជាអ្នកគ្រប់គ្រងរក្សាលោក ( ម. ព. ចតុលោកបាល ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកន្តរិកសត្វ» មានន័យដូចម្ដេច ?


លោកន្តរិកសត្វ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វដែលកើតក្នុងលោកន្តរនរក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកន្តរនរក» មានន័យដូចម្ដេច ?


លោកន្តរនរក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. លោក + អន្តរ “ចន្លោះ” + នរក “រណ្ដៅ”) រណ្ដៅនៅក្នុងចន្លោះនៃលោក ជាឈ្មោះរណ្ដៅនរក ដែលសត្វជាបុថុជ្ជនប្រភេទខ្លះប្រកាន់ឧច្ឆេទទិដ្ឋិ ជឿស៊ប់ថាគ្មានបុណ្យ គ្មានបាបសួគ៌នរកអ្វីទេ សត្វស្លាប់ទៅក៏សូន្យឈឹងឥតមានជាតិកំណើតតទៅទៀតឡើយ, នរកនេះកើតមានព្រោះលទ្ធិនោះឯង ។ ល ។ (ព. ពុ. ) ។
ឧទាហរណ៍៖​​ លទ្ធិពុទ្ធនិយមថា សត្វជាបុថុជ្ជនណាដែលប្រកាន់ជឿថាស្លាប់ទៅសូន្យឥតមានជាតិកំណើតតទៅទៀតទេ, បុថុជ្ជននោះ កាលបើស្លាប់ក៏តែងតែកើតក្នុងលោកន្តរនរក ភ្លើងប្រល័យកប្បក៏ពុំឆេះរំលាយនរកនោះឡើយ (ព. បុ. ហៅ និព្វាននរក) ។ មើលក្នុងពាក្យ លោក ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកន្តទស្សី» មានន័យដូចម្ដេច ?


លោកន្តទស្សី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < លោក + អន្ត “ទីបំផុត” + ទស្សី “អ្នកឃើញ” ) អ្នកឃើញទីបំផុតលោក គឺអ្នកឃើញព្រះនិព្វាន ( ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកន្តគូ» មានន័យដូចម្ដេច ?


លោកន្តគូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < លោក + អន្ត “ទីបំផុត” + គូ “អ្នកដល់”) អ្នកដល់នូវទីបំផុតលោក ( ព្រះខីណាស្រព ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកនីតិ» មានន័យដូចម្ដេច ?


លោកនីតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិជ្ជាដែលត្រូវមាន ដើម្បីដំកល់ខ្លួនជាពលរដ្ឋល្អប្រកបដោយការចេះដឹងច្រើន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកនិស្សិត» មានន័យដូចម្ដេច ?


លោកនិស្សិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស ឬអ្វីៗទាំងអស់ដែលមាននៅក្នុងលោក ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអាស្រ័យនៅក្នុងលោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកនិស្សរណធម៌» មានន័យដូចម្ដេច ?


លោកនិស្សរណធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម៌ជាគ្រឿងរលាស់ខ្លួនចេញចាកលោក ( លោកុត្តរធម៌ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកនិយម» មានន័យដូចម្ដេច ?


លោកនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម្មតារបស់លោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកនិន្នាទ» មានន័យដូចម្ដេច ?


លោកនិន្នាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សូរសព្ទគឹកកងក្នុងលោក; ដំណើរល្បីលេចឮសាយសុសក្នុងលោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកនាយក» មានន័យដូចម្ដេច ?


លោកនាយក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដឹកនាំសត្វលោក ( ព្រះសព្វញ្ញុពុទ្ធ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកធាតុសាស្រ្ត» មានន័យដូចម្ដេច ?


លោកធាតុសាស្រ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាពណ៌នាពីចលនានៃលោកធាតុ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកធាតុ» មានន័យដូចម្ដេច ?


លោកធាតុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចក្រវាល, ទំហំលោកក្នុងមណ្ឌលចក្រវាលមួយៗ ។ លោកនាថ អ្នកដែលជាពំនាក់របស់សត្វលោក គឺព្រះសម្មាសម្ពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម, ព្រះសិវៈ, ព្រះនារាយណ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកធម្មតា» មានន័យដូចម្ដេច ?


លោកធម្មតា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម្មតារបស់លោក គឺការមិនទៀងរបស់លោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកធម៌» មានន័យដូចម្ដេច ?


លោកធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម៌សម្រាប់លោក គឺអាការ, សណ្ដាប់ធ្នាប់ឬធម្មតារបស់សត្វលោក; តាមពុទ្ធសាសនាថាមាន ៨ យ៉ាងគឺ ១- លាភៈ ការបាន; ២- អលាភៈ ការខានបានឬខាតបង់; ៣ យសៈ ការមានយសស័ក្ដិ; ៤- អយសៈ ការមិនមានយសស័ក្តិ ឬការថ្លោះធ្លាក់យសស័ក្តិ; ៥- និន្ទា ការតិះដៀល; ៦- បសំសា ការសរសើរ; ៧- សុខៈ ការបានសុខ; ៨- ទុក្ខៈ ការបានទុក្ខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកត្រ័យ» មានន័យដូចម្ដេច ?


លោកត្រ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លោកបី គឺ មនុស្សលោក, ទេវលោក, ព្រហ្មលោក; មានន័យដទៃផ្សេងថា មេឃឬឋានសួគ៌, ផែនដី, ឱកាសកណ្ដាល ( ចន្លោះមេឃនិងដី ) ឬបាតាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកជេដ្ឋ, —ជេស្ឋ ឬ —សេដ្ឋ» មានន័យដូចម្ដេច ?


លោកជេដ្ឋ, —ជេស្ឋ ឬ —សេដ្ឋ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកប្រសើរ ឬចម្បងជាងសត្វលោក គឺព្រះសម្មាសម្ពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកជននីឬ លោកមាតា» មានន័យដូចម្ដេច ?


លោកជននីឬ លោកមាតា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មាតារបស់លោក គឺនាងឧមា ឬ លក្ស្មី ( តាមលទ្ធិព្រាហ្មណ៍ )។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកជនក ឬ លោកបិតា» មានន័យដូចម្ដេច ?


លោកជនក ឬ លោកបិតា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បិតារបស់លោក គឺព្រះសិវៈឬ វិស្ណុ ( តាមលទ្ធិព្រាហ្មណ៍ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកចិន្ដា» មានន័យដូចម្ដេច ?


លោកចិន្ដា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីរិះគិតអំពីលោក គឺការរិះគិតរកហេតុរកដំណើរក្នុងលោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកចលាចល» មានន័យដូចម្ដេច ?


លោកចលាចល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការកម្រើករំពើកក្នុងលោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកចក្ខុ ឬ —ចក្សុ» មានន័យដូចម្ដេច ?


លោកចក្ខុ ឬ —ចក្សុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ្នែករបស់លោក គឺព្រះអាទិត្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកគរុ ឬ —គុរុ» មានន័យដូចម្ដេច ?


លោកគរុ ឬ —គុរុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកធ្ងន់ក្នុងលោក ឬដែលជាគ្រូរបស់សត្វលោកគឺព្រះសព្វញ្ញុពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកគតិ» មានន័យដូចម្ដេច ?


លោកគតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើររបស់លោក គឺអំពើ ឬកិច្ចការរបស់មនុសឬសត្វ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកខាណុ ឬ —ស្ថាណុ» មានន័យដូចម្ដេច ?


លោកខាណុ ឬ —ស្ថាណុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ. ) មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ក្រៃពេកទុកដូចជាដង្គត់ ឬដូចជាចម្រូងក្នុងលោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកកោលាហល» មានន័យដូចម្ដេច ?


លោកកោលាហល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការភ្ញាក់ផ្អើល, ជ្រួលជ្រើម ក្នុងពិភពលោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកកោលាហល» មានន័យដូចម្ដេច ?


លោកកោលាហល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការភ្ញាក់ផ្អើល, ជ្រួលជ្រើម ក្នុងពិភពលោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោកកថា» មានន័យដូចម្ដេច ?


លោកកថា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រឿងរ៉ាវសម្រាប់លោក, រឿងព្រេង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោក» មានន័យដូចម្ដេច ?


លោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សភាវធម៌ដែលតែងកើតតែងវិនាសរឿយៗ ឬដែលបាត់ៗឃើញៗ គឺដែលកើតមានហើយបាត់ៗ ហើយមានឡើងវិញតាមកាលសម័យ; បើនិយាយដោយការរៀបរាប់ គឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស; មនុស្សសត្វទួទៅទាំងអស់; ឋានមនុស្ស; ឋានសួគ៌; ឋានព្រហ្ម; ឋាននរក, ប្រេត ។ ល ។ប្រើភ្ជាប់ជាមួយនឹងសព្ទដទៃបានតាមគួរដល់ការប្រកប; បើរៀងខាងដើម អ. ថ. លោកៈ, ដូចជា ។
ឧទាហរណ៍៖ លោកធម៌, លោកបាល, លោកសន្និវាស ជាដើម; បើរៀងពីខាងចុង អ. ថ. លោក, ដូចជា : ទេវលោក, ព្រហ្មលោក, មនុស្សលោក ជាដើម ។

                     លោកកថា រឿងរ៉ាវសម្រាប់លោក, រឿងព្រេង ។ លោកកោលាហល (—កោល៉ាហល់) ការភ្ញាក់ផ្អើល, ជ្រួលជ្រើម ក្នុងពិភពលោក ។ លោកខាណុ ឬ —ស្ថាណុ ( ព. ប្រ. ) មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ក្រៃពេកទុកដូចជាដង្គត់ឬដូចជាចម្រូងក្នុងលោក ។ លោកគតិ ដំណើររបស់លោក គឺអំពើឬកិច្ចការរបស់មនុសឬសត្វ ។ លោកគរុ ឬ —គុរុ អ្នកធ្ងន់ក្នុងលោកឬដែលជាគ្រូរបស់សត្វលោកគឺព្រះសព្វញ្ញុពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម ។ លោកចក្ខុ ឬ —ចក្សុ ភ្នែករបស់លោក គឺព្រះអាទិត្យ ។ លោកចលាចល ( —ចៈល៉ាចល់ ) ការកម្រើករំពើកក្នុងលោក ។ លោកចិន្ដា (—ចិន-ដា) សេចក្ដីរិះគិតអំពីលោក គឺការរិះគិតរកហេតុរកដំណើរក្នុងលោក ។ លោកជនក ( —ជ:នក់ ) ឬ លោកបិតា បិតារបស់លោក គឺព្រះសិវៈឬ វិស្ណុ ( តាមលទ្ធិព្រាហ្មណ៍ ) ។ លោកជននី (—ជៈនៈ—) ឬ លោកមាតា មាតារបស់លោក គឺនាងឧមា ឬ លក្ស្មី ( តាមលទ្ធិព្រាហ្មណ៍ ។ លោកជេដ្ឋ, —ជេស្ឋ ឬ —សេដ្ឋ អ្នកប្រសើរឬចម្បងជាងសត្វលោក គឺព្រះសម្មាសម្ពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម ។ លោកត្ថចរិយា ( លោក័ត-ថៈចៈរ៉ិយ៉ា ) ការប្រព្រឹត្តអំពើជាប្រយោជន៍ដល់លោក ( ចរិយារបស់ពុទ្ធាទិបណ្ឌិត ) ។ លោកត្រ័យ លោកបី គឺ មនុស្សលោក, ទេវលោក, ព្រហ្មលោក; មានន័យដទៃផ្សេងថា មេឃឬឋានសួគ៌, ផែនដី, ឱកាសកណ្ដាល ( ចន្លោះមេឃនិងដី ) ឬបាតាល ។ លោកធម្មតា ( —ធ័ម-មៈដា ) ធម្មតារបស់លោក គឺការមិនទៀងរបស់លោក ។ លោកធម៌ ធម៌សម្រាប់លោក គឺអាការ, សណ្ដាប់ធ្នាប់ឬធម្មតារបស់សត្វលោក; តាមពុទ្ធសាសនាថាមាន ៨ យ៉ាងគឺ ១- លាភៈ ការបាន; ២- អលាភៈ ការខានបានឬខាតបង់; ៣ យសៈ ការមានយសស័ក្ដិ; ៤- អយសៈ ការមិនមានយសស័ក្តិ ឬការថ្លោះធ្លាក់យសស័ក្តិ; ៥- និន្ទា ការតិះដៀល; ៦- បសំសា ការសរសើរ; ៧- សុខៈ ការបានសុខ; ៨- ទុក្ខៈ ការបានទុក្ខ ។ លោកធាតា ឬ —ធាត្ឫ អ្នកបង្កើតលោកគឺព្រះព្រហ្ម ឬព្រះសិវៈ ( តាមលទ្ធិព្រាហ្មណ៍ ) ។ លោកធាតុ ( —ធាត ) ចក្រវាល, ទំហំលោកក្នុងមណ្ឌលចក្រវាលមួយៗ ។ លោកនាថ អ្នកដែលជាពំនាក់របស់សត្វលោក គឺព្រះសម្មាសម្ពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម, ព្រះសិវៈ, ព្រះនារាយណ៍ ។ លោកនាយក (—យក់) អ្នកដឹកនាំសត្វលោក ( ព្រះសព្វញ្ញុពុទ្ធ ) ។ លោកនិន្នាទ ( —និន-នាត ) សូរសព្ទគឹកកងក្នុងលោក; ដំណើរល្បីលេចឮសាយសុសក្នុងលោក ។ លោកនិយម ( —យំ ) ធម្មតារបស់លោក ។ លោកនិស្សរណធម៌ (—និស-សៈរ៉ៈណៈធ័រ ) ធម៌ជាគ្រឿងរលាស់ខ្លួនចេញចាកលោក ( លោកុត្តរធម៌ ) ។ លោកនិស្សិត ដែលអាស្រ័យនៅក្នុងលោក, មនុស្សឬអ្វីៗទាំងអស់ដែលមាននៅក្នុងលោក ។ លោកន្តគូ ( លោក័ន-តៈគូ; បា. < លោក + អន្ត “ទីបំផុត” + គូ “អ្នកដល់”) អ្នកដល់នូវទីបំផុតលោក ( ព្រះខីណាស្រព ) ។ លោកន្តទស្សី ( លោក័ន-តៈទ័ស-សី; បា. < លោក + អន្ត “ទីបំផុត” + ទស្សី “អ្នកឃើញ” ) អ្នកឃើញទីបំផុតលោក គឺអ្នកឃើញព្រះនិព្វាន ( ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត ) ។ លោកន្តរ ( លោក័ន-តៈរ៉ៈ ឬ លោកន់-ដ; បា. < លោក + អន្តរ “ចន្លោះ” ) ទីឬប្រទេសជាចន្លោះលោក; ឈ្មោះនរកនៅត្រង់ចន្លោះលោក ( ហៅលោកន្តរនរក ក៏បាន ) ។ លោកន្ដរិកសត្វ ( លោក័ន-តៈ រ៉ិកៈស័ត ) សត្វដែលកើតក្នុងលោកន្តរនរក ។ លោកបថ ឬ —បទ ( —បត់ ) ផ្លូវលោក គឺសណ្ដាប់ធ្នាប់, បែបបទ, ទំនៀមរបស់សត្វលោក; ទំនៀមស្រុកទេស ។ លោកបាល អ្នករក្សាលោក គឺមហារាជ ៤ អង្គជាអ្នកគ្រប់គ្រងរក្សាលោក ( ម. ព. ចតុលោកបាល ផង ) ។ លោកបិតាមហា ( សំ. បា. —បិតាមហ ) ជីតារបស់សត្វលោក គឺមហាព្រហ្ម ( តាមលទ្ធិព្រាហ្មណ៍ ) ។ លោកប្បវត្តិ ឬ —ប្រវត្តិ ( —ប៉ៈវ័ត ឬ —ប្រវ័ត ) ពង្សាវតារលោក ។ លោកប្រទីប ប្រទីប ( ពន្លឺ ) របស់លោក ( ព្រះសព្វញ្ញុពុទ្ធ ) ។ លោកប្រសិទ្ធ ដែលប្រាកដ, ជាក់ច្បាស់ដល់ពួកមនុស្សទួទៅ, ដែលមានគេដឹងឬស្គាល់ពេញពាស ។ លោកយាត្រា ដំណើរ, ការប្រព្រឹត្តទៅរបស់លោក; កិច្ចការរបស់មនុស្ស; ការរស់នៅ របស់សត្វលោក ។ លោកវឌ្ឍនៈ ឬ —វុឌ្ឍិ សេចក្ដីចម្រើនរបស់លោក ។ លោកវាទ ឬ —វោហារ សម្ដីឬវោហាររបស់លោក ។ លោកវិជ្ជា ឬ —វិទ្យា វិជ្ជាសម្រាប់លោក ( តាមសម័យនិយម ) ។ លោកវិទ អ្នកចេះវិជ្ជាសម្រាប់លោក ។ លោកវិទូ អ្នកដឹងច្បាស់នូវលោក ( ព្រះសម្មាសម្ពុទ្ធ ) ។ លោកវិនាស សេចក្ដីវិនាសលោក, ការប្រល័យលោក ។ លោកសក្ខី ឬ —សាក្សី ( សំ. —សាក្សិន៑ ) បន្ទាល់របស់លោក គឺភ្លើង; ព្រះព្រហ្ម ។ លោកសង្គ្រោះ ( សំ. —សំគ្រហ ) ការសង្គ្រោះមនុស្សមិនរើសមុខ, ការជួយទំនុកបម្រុងមនុស្សផងគ្នាឲ្យបានសុខ, ឲ្យកើតសន្តិភាព ។ លោកសណ្ឋាន ទ្រង់ទ្រាយ ឬបែបភាពពិភពលោក, ភូគោល ។ លោកសន្តិភាព សេចក្ដីស្ងប់របស់លោក ។ លោកសន្តិសុខ ដំណើរសុខសាន្តរបស់លោក ។ លោកសន្និវាស ពពួកសត្វដែលនៅអាស្រ័យក្នុងលោក, ពួកមនុស្ស; លោកទាំងអស់ ។ លោកសព្ទ ( —ស័ប ) សូរសព្ទរបស់លោក; ភាសាសម្ដីរបស់សត្វលោក ។ លោកស្ថិតិ ដំណើរស្ថិតនៅរបស់លោក, ដំណើរដែលលោកតាំងនៅតាមកាលកំណត់; អាយុផែនដី ។ លោកហាស ឬ —ហាសៈ សេចក្ដីរីករាយសប្បាយរបស់ពួកមនុស្ស ។ ល ។ លោកាធិបតី ( —ធិ ប៉ៈដី; សំ. បា. —តិ < លោក + អធិបតិ ) អធិបតីរបស់លោក ( មហាព្រហ្ម ); ម្ចាស់របស់លោក, ម្ចាស់ទ្វីប ( ស្ដេចចក្រពត្តិ ) ។ លោកាធិបតេយ្យ ( —ធិប៉ៈតៃ ) ការប្រកាន់យកលោកជាធំ គឺការខ្លាចចិត្តពួកមនុស្សផងគ្នា; ការប្រុងប្រយ័ត្នមិនហ៊ានធ្វើអំពើអាក្រក់ ព្រោះខ្លាចគេដឹង នឹកខ្មាសគេទុកជាមុន ។ លោកាធិប្បាយ ឬ លោកាភិប្រាយ ( បា. < លោក + អធិប្បាយ ឬ សំ. < លោក + អភិប្រាយ ) សេចក្ដីអធិប្បាយអំពីលោកសណ្ឋាន ។ លោកានុវត្តន៍ ឬ លោកានុវត្តិ ( —វ័ត; បា. < លោក + អនុវត្តន ឬ អនុវត្តិ ) ការប្រព្រឹត្តតាមលោក គឺការអនុលោមតាមបែបបទរបស់មនុស្សផងគ្នា, ការយកតម្រាប់គ្នា ។ លោកាមិស ឬ —សៈ ( បា. —ស; សំ. —ឞ, < លោក + អាមិស ឬ —ឞ )នុយរបស់សត្វលោក គឺបញ្ចកាមគុណ ( រូប, សំឡេង, ក្លិន, រស, សម្ផស្ស ) ។ លោកាយតៈ ឬ លោកាយតសាស្ត្រ ( —យ៉ៈតៈ ឬ —សាស) គម្ពីរសម្ដែងគតិលោកដែលមានដំណើរសេចក្ដីរយីករយាកមិនគួរជឿ ឬគម្ពីរដែលមានសេចក្ដីបដិសេធថាឋានសួគ៌ឋាននរកមិនមាន ។ លោកាយតិកៈ ( —យ៉ៈតិ-កៈ)អ្នកដែលស្ទាត់ជំនាញខាងលោកាយតសាស្ត្រ; បើស្ត្រីជា លោកាយតិកា ។ លោកុត្តរ ( —កុត-តៈរ៉ៈ ឬ —កុត-ដ; បា. < លោក + ឧត្តរ “ឆ្លង; ប្រសើរ, ក្រៃលែង, លើសលែង” ) ឬ លោកុត្តរធម៌ ធម៌ចម្លងសត្វឲ្យចេញផុតចាកលោក គឺ មគ្គ ៤, ផល ៤, និព្វាន ១; ហៅថា នព្វលោកុត្តរធម៌ ក៏បាន ( ព. ពុ. ) ។ លោកុត្តរចិត្ត ( —កុត-តៈរ៉ៈចិត ) ចិត្តដែលឆ្លងផុតចាកលោក គឺចិត្តរបស់អរិយបុគ្គល ដែលបានសម្រេចមគ្គផលហើយ ( ព. ពុ. ) ។ លោកុត្តរសម្បត្តិ ( —កុត-តៈរ៉ៈសំប័ត ) មគ្គផលនិព្វាន ( ព. ពុ. ) ។ លោកុត្តរាភិសម័យ ( —កុត-តៈរ៉ាភិសៈម៉ៃ; បា. < លោក + ឧត្តរ + អភិសមយ) ការបានសម្រេចមគ្គផល ( ព. ពុ. ) ។ លោកុត្តរារិយមគ្គ ( —កុត-តៈរ៉ារ៉ិយៈម័ក; បា. < លោក + ឧត្ដរ + អរិយ + មគ្គ ) ផ្លូវរបស់អរិយបុគ្គលសម្រាប់ឆ្លងចាកលោក ( ព. ពុ. ) ។ លោកេស ( បា. < លោក + ឦស ឬ សំ. —ឦឝ “ដែលជាធំ” ) អ្នកដែលជាធំ ឬជាចម្បងជាងសត្វលោក គឺព្រះសម្មាសម្ពុទ្ធ ( តាមលទ្ធិព្រាហ្មណ៍ថា មហាព្រហ្ម ) ។ លោកេស្វរ: ( —កេស-ស្វៈរ៉ៈ; សំ. < លោក + ឦឝ្វរ “ដែលជាធំ”; បា. លោកិស្សរ < លោក + ឥស្សរ ) អ្នកដែលជាធំក្នុងលោកឬជាងសត្វលោក។ នាមរបស់ពោធិសត្វដែលពួកពុទ្ធសាសនិកខាងឧត្តរនិកាយឬមហាយានសន្មតដោយផ្សែផ្សំតាមមតិរបស់ខ្លួន, ប្រកាសជំនឿថាជាធំខាងការបីបាច់រក្សាសត្វលោក ក្នុងសាសនារបស់ព្រះសក្យមុនីគោតម, ផ្គូធៀបគ្នានឹងមហាព្រហ្មឬវិស្ណុរបស់ពួកព្រាហ្មណ៍ ( ហៅ អវលោកេស្វរៈក៏បាន ) ។ ល ។ ភាជនលោក ( ភាជៈនៈលោក ) ប្រទេសសម្រាប់សត្វលោកនៅអាស្រ័យ, កន្លែងកើតស្លាប់របស់ពពួកសត្វ ។ ទេវលោក ឋានសួគ៌ ។ បរលោក ( ប៉ៈរៈ— ឬ ប-ល៉ោក ) លោកខាងមុខ ។ បេតលោក ឬ ប្រេត— ( ប៉េតៈ— ឬ ប្រេតៈ— ) ឋានប្រេត, លំនៅរបស់ពួកប្រេត ។ ព្រហ្មលោក ឋានព្រហ្ម ។ មនុស្សលោក ឋានមនុស្ស; មនុស្សប្រុសស្រី ។ យមលោក ឬ អបាយលោក អបាយភូមិ ។ សត្តលោក ឬ សត្វ— ពពួកសត្វ។ ឥធលោក ( អ៊ិធៈ— ) លោកនេះ, ជាតិនេះ ។ ឱកាសលោក ( ឱកាសៈ— ) ភាគអាកាស ។ ល ។

👉ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា ព្រះ​អង្គ; អ្នក; គាត់ ។ ពាក្យ​គោរព​សម្រាប់​និយាយ​ជា​ជំនួស​ឈ្មោះ​បុគ្គល​ថ្នាក់​ខ្ពស់​ជាង​ខ្លួន ឬ​ថ្នាក់​ស្មើ​នឹង​ខ្លួន ដែល​ត្រូវ​និយាយ​ទៅ​រក​ឬ​ដែល​ត្រូវ​និយាយ​ដល់ ។
ឧទាហរណ៍៖ អញ្ជើញ​លោក​ពិសា !; លោក​មិន​អញ្ជើញ​មក​ទេ ។

                      សម្រាប់​ប្រើ​ផ្សំ​ពី​ខាង​ដើម​នាម​នាម ដែល​គួរ​ប្រកប​ដោយ​សេចក្ដី​គោរព ។
ឧទាហរណ៍៖ លោកអ្នកឧកញ៉ា**. . . , លោកអភិបាលខែត្រ, លោកនាយ, លោកឪពុក, លោកគ្រូ, លោកតា, លោកយាយ, លោកមា, លោកក្មួយ ។ ល ។ **ពាក្យ “ឧកញ៉ា” ត្រូវបានកែតម្រូវពីពាក្យដើម “ឲកញ៉ា” ដោយហេតុថាពុំមានពាក្យ “ឲកញ៉ា” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។

                       សម្រាប់​ហៅ​បព្វជិត​ទាំងពួង ។
ឧទាហរណ៍៖ និមន្ត​លោក​ឆាន់ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លោ» មានន័យដូចម្ដេច ?


លោ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យោគ​ខ្លួន​ទៅ​មុខ, យោគ​ខ្លួន​ស្ទុះ​ចូល ។
ឧទាហរណ៍៖ លោ​ចូល​ទៅ​ចាប់។

                       ហែល​ទឹក​យោគ​ខ្លួន​ធ្លោ​ៗ ។
ឧទាហរណ៍៖ ហែល​លោ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លំនាំ ​ឬ​ទំហឹង​ដែល​យោគ​ខ្លួន​ទៅ​មុខ។
ឧទាហរណ៍៖ ស្ទឹង​នុ៎ះ​តូច​ទេ ហែល​ឆ្លង​ប្រហែល​ប្រាំ​បី​ប្រាំ​បួន​លោ​ដល់​ទៅ​ត្រើយ​ម្ខាង ។ ច

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ក្រែង, ចួនក្រែង ។
ឧទាហរណ៍៖ ចុះបើលោគេសួរឲ្យខ្ញុំប្រាប់គេថាម៉េច? ។

                        ហាក់ដូច ។
ឧទាហរណ៍៖ លោធ្វើជាមិនឃើញ ធ្វើហាក់ដូចជាមិនឃើញ ។

                       ចួនជា ។
ឧទាហរណ៍៖ លោជាមិនកើត ។

                     ត្រឡប់បែរជា ។
ឧទាហរណ៍៖ លោបែរជាមិនឲ្យទៅវិញ ។ ល ។ ( ម. ព. ចួន ឬ ជួន និ. ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លៃលក» មានន័យដូចម្ដេច ?


លៃលក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គ្នេរគ្នាន់​ឲ្យ​ល្មម​ដល់​ការ, ស្ទង់​មើល​តាម​ប្រមាណ ។
ឧទាហរណ៍៖ កុំ​អាល​យក ចាំ​លៃលក​មើល​សិន !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លៃ» មានន័យដូចម្ដេច ?


លៃ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បែង, ចែក, រលែក, គ្នេរ ដោយ​ស្ទង់​តាម​ប្រមាណ
ឧទាហរណ៍៖ លៃ​ឲ្យ​ស្មើ​គ្នា, លៃ​ខ្នាត​មើល, ត្រូវ​លៃ​កុំ​ឲ្យ​ខ្វះ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្ពស់​ស្រោង, ខ្ពស់​ល្ហេវ ។
ឧទាហរណ៍៖ ត្នោត​លៃ, ដូង​លៃ ។

                     (ព. ប្រ.) មនុស្ស​លៃ មនុស្ស​ខ្ពស់​ចង្គ្រោង​លើស​គេ​ទាំងពួង (ព. សា.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លែះ» មានន័យដូចម្ដេច ?


លែះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. លិហ > លេហ “លិទ្ធ, ជញ្ជក់” ) វត្ថុដែលត្រូវលិទ្ធភ្លក្ស, ដែលត្រូវជញ្ជក់ជញ្ជាប; របស់តិចតួចស្ដួចស្ដើង ។
ឧទាហរណ៍៖ អស់​អង្ករ​អស់​ម្ហូប​ទៅ​ហើយ មាន​លែះ​អី​ស៊ី !; អស់​ប្រាក់​រលីង​ទៅ​ហើយ បាន​លែះ​អី​ចាយ !

                       កណ្តាច់​លែះ ដែល​ទ័ល​ក្រ​រហាម​រក​នេះ​បាត់​រក​នោះ​គ្មាន ។
ឧទាហរណ៍៖ មនុស្ស​កណ្តាច់​លែះ (ព. ម.) ។ លេះ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លែបខាយ» មានន័យដូចម្ដេច ?


លែបខាយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចេញម៉េតប្រាយ ។
ឧទាហរណ៍៖ សម្ដីលែបខាយ; និយាយលែបខាយ ។

                     មនុស្សលែបខាយ មនុស្សដែលច្រើនប្រើសម្ដីម៉េតប្រាយ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ចេញ​ម៉េតប្រាយ ។
ឧទាហរណ៍៖ សម្ដី​លែបខាយ; និយាយ​លែបខាយ ។

                      មនុស្ស​លែបខាយ មនុស្ស​ដែល​ច្រើន​ប្រើ​សម្ដី​ម៉េតប្រាយ ។ ឡែបខាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លែនលន» មានន័យដូចម្ដេច ?


លែនលន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ភែលភល, យឺតៗ ស្ទើរៗ, ដែលចាប់មិនពេញដៃមិនពេញកម្លាំង ។
ឧទាហរណ៍៖ ធ្វើការលែនលន; ដំណើរលែនលន, គំនិតលែនលន ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ភែសភល, យឺត​ៗ ស្ទើរ​ៗ, ដែល​ចាប់​មិន​ពេញ​ដៃ​មិន​ពេញ​កម្លាំង ។
ឧទាហរណ៍៖ ធ្វើ​ការ​លែនលន; ដំណើរ​លែនលន, គំនិត​លែនលន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លែនពែន» មានន័យដូចម្ដេច ?


លែនពែន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វលិ្ល​មួយ​ប្រភេទ ដើម​សំប៉ែត​ដំបារ​សាច់​ទន់​ជ្រាក។
ឧទាហរណ៍៖ វល្លិ​លែនពែន​ច្រើន​ដុះ​ក្នុង​ព្រៃ​រនាម; ចង​ក្រៀក​ឈើ​ហុប​នឹង​វល្លិ​លែនពែន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លែង» មានន័យដូចម្ដេច ?


លែង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈប់, លើក​ឈប់​ធ្វើ, មិន​រវល់; លះ​ស្រឡះ មិន​ត្រូវ​ការ ។
ឧទាហរណ៍៖ លែង​ឲ្យ, លែង​យក, លែង​បរិភោគ; លែង​ប្រពន្ធ ។

                       បណ្តោយ​ឲ្យ​ទៅ​តាម​ការ, បើក​អំណាច​ឲ្យ​ចេញ ។
ឧទាហរណ៍៖ លែង​គោ, លែង​មនុស្ស​ទោស, លែង​ចោរ។

                       បណ្តោយ​ឲ្យ​របូត, ឲ្យ​ឃ្លាត​ចេញ​ពី​កណ្តាប់​ដៃ។
ឧទាហរណ៍៖ លែង​ខ្សែ​ពី​ដៃ ។

                       ចំហ​ខ្លួន ។
ឧទាហរណ៍៖ លែង​ខ្លួន ។ល។

                      លែង​លះ ឬ លះ​លែង លែង​គ្នា​ស្រឡះ ឬ​លែង​ដាច់​ស្រឡះ​មិន​ត្រូវ​ការ​ត​ទៅ​ទៀត។
ឧទាហរណ៍៖ លែង​លះ​ប្តី​ប្រពន្ធ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លែ» មានន័យដូចម្ដេច ?


លែ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស.) មើល, រមឹល, រមឹល​មើល, ក្រឡេក​មើល; ខ្មែរ​ច្រើន​និយាយ​ចំពោះ​រូប​ឆោម​ដែល​អន់​ ឬ​ចាស់ ដោយ​ប្រើ​ពាក្យ​បដិសេធ​ផង។
ឧទាហរណ៍៖ រូប​ឯង​ចាស់​ម្ល៉េះ​ទៅ​ហើយ គ្មាន​អ្នក​ណា​គេ​លែ​ទេ ! (ព. ម.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លែ» មានន័យដូចម្ដេច ?


លែ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស.) មើល, រមឹល, រមឹល​មើល, ក្រឡេក​មើល; ខ្មែរ​ច្រើន​និយាយ​ចំពោះ​រូប​ឆោម​ដែល​អន់​ ឬ​ចាស់ ដោយ​ប្រើ​ពាក្យ​បដិសេធ​ផង។
ឧទាហរណ៍៖ រូប​ឯង​ចាស់​ម្ល៉េះ​ទៅ​ហើយ គ្មាន​អ្នក​ណា​គេ​លែ​ទេ ! (ព. ម.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេះ» មានន័យដូចម្ដេច ?


លេះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. លែះ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេសាបទេស» មានន័យដូចម្ដេច ?


លេសាបទេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( < លេស + អបទេស “ការអាង” ) ការអាងលេស, ដំណើរយកលេសជាអាង ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេសមត្ត ឬ—មាត្រ» មានន័យដូចម្ដេច ?


លេសមត្ត ឬ—មាត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការយកលេសជាប្រមាណ, ជាដុំកំភួន; ដំណើរត្រឹមតែលេស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេសភាព» មានន័យដូចម្ដេច ?


លេសភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លេសភាព


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេស» មានន័យដូចម្ដេច ?


លេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុបន្តិចបន្តួច; ការតូចតាច; ពុត; កិច្ចកល, ឧបាយ, ហេតុជាគ្រឿងអាង ។
ឧទាហរណ៍៖ យកជំងឺបន្តិចបន្តួចជាលេស ឈប់មិនទៅធ្វើការ; អាងកូនក្មេងជាលេស ។

                    លេសភាព ( លេស:ភាប ) ភាវ:នៃលេស, ដំណើរលេស ។ លេសមត្ត ឬ—មាត្រ ( លេស:ម៉ាត់ឬ —មាត ) ការយកលេសជាប្រមាណ, ជាដុំកំភួន; ដំណើរត្រឹមតែលេស ។ លេសាបទេស (—ប៉:ទេស; < លេស + អបទេស “ការអាង” ) ការអាងលេស, ដំណើរយកលេសជាអាង ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. លេឝ ) តិច, តិចតួច; តូច, ឆ្មារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេលាប់» មានន័យដូចម្ដេច ?


លេលាប់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ព. បុ.) ដែល​លែនលន លីកលាន ស្មោះ​ងារ ខ្ជីខ្ជា ។
ឧទាហរណ៍៖ ធ្វើ​ការ​លេលាប់; មនុស្ស​លេលាប់ គំនិត​លេលាប់ ។

                     (ព. កា.) ។

ឧទាហរណ៍៖ (ព. បុ.) ដែល​លែនលន លីកលាន ស្មោះ​ងារ ខ្ជីខ្ជា ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ព. បុ.) ដែល​លែនលន លីកលាន ស្មោះ​ងារ ខ្ជីខ្ជា ។
ឧទាហរណ៍៖ ធ្វើ​ការ​លេលាប់; មនុស្ស​លេលាប់ គំនិត​លេលាប់ ។

                      (ព. កា.) ។
ឧទាហរណ៍៖ សង្វាត​សរសេរ អស់​អញ​កុំ​ខ្ជិល ទើប​បាន​ជា​គាប់ សង្វាត​សូត្រ​រៀន ដោយ​គ្រូ​ប្រញ័ប្ត កុំ​ធ្វើ​លេលាប់ ដោយ​ចិត្ត​មាក់ងាយ ។ (សាស្រ្តា​ច្បាប់​ក្រម ។ ម. ព. លីកលាន ទៀត​ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេលា» មានន័យដូចម្ដេច ?


លេលា


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. លលា និង លលាតែ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេបការិកា» មានន័យដូចម្ដេច ?


លេបការិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លេបការ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេបការ» មានន័យដូចម្ដេច ?


លេបការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ លិម្បការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេបកម្ម» មានន័យដូចម្ដេច ?


លេបកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ លិម្បកម្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេប» មានន័យដូចម្ដេច ?


លេប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គ្រលៀវ​ឲ្យ​ចូល​តាម​បំពង់​ក ។
ឧទាហរណ៍៖ លេប​បាយ លេប​ទឹក លេប​ថ្នាំ។

                       ជក់​ជ្រាប​ចូល ឬ​ហួត​ចូល។
ឧទាហរណ៍៖ សាច់​ឈើ​លេប​ថ្នាំ​ប្រេង ដី​ខ្សាច់​លេប​ទឹក ។

                      ព. ប្រ. ស្រូប ​ឬ​ចុះ​ចំនួន​ច្រើន ។
ឧទាហរណ៍៖ ការ​នុ៎ះ​លេប​ទឹក​ប្រាក់​ច្រើន​ណាស់ ។

                     បាំង​ឃើញ​មិន​ច្បាស់ ឬ​បាំង​បាត់; លើស​លុប ។
ឧទាហរណ៍៖ ផ្ទះ​ធំ​លេប​ផ្ទះ​តូច; រាហូ​លេប​ព្រះ​ចន្រ្ទ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេណ្ឌុបាត» មានន័យដូចម្ដេច ?


លេណ្ឌុបាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លេឌ្ឌុបាត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេណដ្ឋាន» មានន័យដូចម្ដេច ?


លេណដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < លេណ+ឋាន “គុហាដែលកើតឯងក្នុងភ្នំ, រូង; ទីសម្រាប់ពួន; ព្រះនិព្វាន”) រូងភ្នំ; ទីសម្រាប់ពួន; រូងដែលគេជីកសម្រាប់ចូលលាក់ខ្លួនពួនអាត្មាការពារភ័យអន្តរាយ
ឧទាហរណ៍៖ រត់​ពួន​ក្នុង​លេណដ្ឋាន (បារ. Tranchée) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេណកដ្ឋាន» មានន័យដូចម្ដេច ?


លេណកដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីដែលគេជីកដើម្បីលាក់ខ្លួន ឬជ្រកសម្លំចាំឃ្លាំ ស្ទាក់សត្រូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេណកដ្ឋាន» មានន័យដូចម្ដេច ?


លេណកដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីដែលគេជីកដើម្បីលាក់ខ្លួន ឬជ្រកសម្លំចាំឃ្លាំ ស្ទាក់សត្រូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេណក» មានន័យដូចម្ដេច ?


លេណក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូងតូច រណ្តៅកប់ខ្មោច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេឌ្ឌុបាត» មានន័យដូចម្ដេច ?


លេឌ្ឌុបាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. លេឞ្តុ—) ការធ្លាក់ចុះនៃដុំដី; ចម្ងាយទីមួយទំហឹងបោះដុំដីពេញកម្លាំងដៃ ។
ឧទាហរណ៍៖ ចម្ងាយ​មួយ​លេឌ្ឌុ​បាត (ប. សរ. លេណ្ឌុ​បាត ក៏​មាន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេញ្ជា» មានន័យដូចម្ដេច ?


លេញ្ជា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រំជែ​លេង​សាំ​ទាំ​ច្រំ​ដែល​នាំ​ឲ្យ​ខឹង។
ឧទាហរណ៍៖ លេញ្ជា​ឲ្យ​ខឹង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ហៃ​រំជែ​លេង​សាំ​ទាំ​ច្រំ​ដែល។
ឧទាហរណ៍៖ មនុស្ស​លេញ្ជា ; សម្ដី​លេញ្ជា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេញលេង» មានន័យដូចម្ដេច ?


លេញលេង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លេង​ជន្លជន្លេញ គឺ​ចំអែចំអន់​លេង​ហើយ​លេង​ទៀត​ដដែល​ៗ។
ឧទាហរណ៍៖ និយាយ​លេញ​លេង; ច្រើន​ប្រើ​ក្នុង​កាព្យ : បាត់​យស​ដ្បិត​ខ្ជិល បាត់​ញាណ​ទាន​សីល ដ្បិត​សេព​សុរា ប្រមាទ​បាត់​បុណ្យ ខឹង​បាត់​ប្រាជ្ញា លេញ​លេង​ដៀល​ថា បាត់​ឥរិយា​គាប់ (សាស្រ្តា​ច្បាប់​រាជ​នេតិ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេញ» មានន័យដូចម្ដេច ?


លេញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ​រូប​តូច​សម្បុរ-ស រាង​ដំបារ ជា​ពួក​ត្រី​រៀល ។
ឧទាហរណ៍៖ ត្រី​លេញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេច» មានន័យដូចម្ដេច ?


លេច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចេញ​ពី​ទី​កំបាំង ។
ឧទាហរណ៍៖ ស្រាប់​តែ​ឃើញ​លេច​ប្លឹម​ពី​ក្នុង​ព្រៃ​មក។

                       ជ្រាប​ហូរ​ចេញ ។
ឧទាហរណ៍៖ ទឹក​លេច​ពី​ភ្លឺ​ស្រែ។

                       លៀន​ចេញ​ ឬ​ទុល​ចេញ ។
ឧទាហរណ៍៖ គ្រាប់​ឈើ​ដុះ​លេច​ពន្លក​ពី​ក្នុង​ដី។

                      ធ្លាយ​ឬ​លាន់​ចេញ ផ្សាយ​ចេញ ។
ឧទាហរណ៍៖ លេច​សម្ដី លេច​ដំណឹង ។

                     បង្ហាញ​មុខ ​ឬ​ចេញ​មុខ​ឲ្យ​ឃើញ ។
ឧទាហរណ៍៖ ចុះ​ទើប​នឹង​លេច​មុខ​មក​ពី​ណា​ហ្នឹង ? (ព. ស្ន.)

                     ដើរ​លេច​វាល​ចូល​ព្រៃ លេច​ព្រៃ​ចូល​វាល ដើរ​ផុត​ពី​ទី​វាល​ចូល​ក្នុង​ព្រៃ ចេញ​ពី​ព្រៃ​ចូល​ក្នុង​វាល​ទៀត ។ លេចឮ លេច​ដំណឹង​ឮ​ដល់ ។ល។ ព. ទ. បុ. លេច​ទឹក​លេច​ត្រី ការ​កំបាំង​តែ​ហើប​ចេញ ឮ​ដល់​មនុស្ស​ម្នាក់​ហើយ ច្រើន​តែ​លេច​ឮ​ត​ទៅ​ទៀត (ស្រដៀង​គ្នា​នឹង ក្អែក​មួយ​ជា​ក្អែក​ដប់ ដែរ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ដំបៅ​មួយ​ប្រភេទ កើត​នៅ​បាត​ជើង ឬ​កែង​ជើង​លៀន​សាច់​រឹង​ចេញ​មក។

ឧទាហរណ៍៖ កើត​ដំបៅ​លេច ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មិន​គត់។
ឧទាហរណ៍៖ ក្អម​លេច ផ្ទះ​លេច ការុង​លេច ។

                      ព. ប្រ. មាត់​លេច មាត់​រអិល​ចេះ​តែ​ធ្លាយ​សម្ដី​ចេញ​ទៅ​ទប់​មិន​ទាន់។
ឧទាហរណ៍៖ មនុស្ស​មាត់​លេច (និយាយ​ថា មាត់​ដាច ក៏​បាន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេងឲ្យពេញដៃ» មានន័យដូចម្ដេច ?


លេងឲ្យពេញដៃ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទរឲ្យពេញដៃ, ឲ្យអស់យ៉ាង ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេងសំនួន» មានន័យដូចម្ដេច ?


លេងសំនួន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រើសំនួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេងសម្ដី» មានន័យដូចម្ដេច ?


លេងសម្តី


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រើសម្ដីម៉េតប្រាយ ឬលែបខាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេងល្បែងផ្សេងៗ» មានន័យដូចម្ដេច ?


លេងល្បែងផ្សេងៗ


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ក្រសាល, ទ្រង់កីឡា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេងភ្លេង» មានន័យដូចម្ដេច ?


លេងភ្លេង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វាយដេញដំផ្លុំកូតភ្លេងតន្ត្រីព្រមមូលគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេងខ្លួន» មានន័យដូចម្ដេច ?


លេងខ្លួន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លេងខ្លួន ស្អិតស្អាងតែងខ្លួន ឬធ្វើខ្លួនមិនសូវស្រាក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេងកំណាព្យ» មានន័យដូចម្ដេច ?


លេងកំណាព្យ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើសំបុត្រស្នាមជាកំណាព្យឆ្លើយឆ្លងផ្ញើទៅវិញទៅមករឿយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេងកាព្យ» មានន័យដូចម្ដេច ?


លេងកាព្


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញៀនជាប់ចិត្តក្នុងការតែងកាព្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេងកល» មានន័យដូចម្ដេច ?


លេងកល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រើកលឧបាយជន្លជន្លេញ, ចេញកលឧបាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេង ឫក» មានន័យដូចម្ដេច ?


លេង ឫក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រើឫកពាខ្ពស់ហួសបែបភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេង» មានន័យដូចម្ដេច ?


លេង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រព្រឹត្តអំពើជាល្បែង, ប្រព្រឹត្តក្នុងល្បែងកម្សាន្តចិត្ត; ប្រព្រឹត្តក្នុងល្បែងភ្នាល់ឬប្រណាំង ។
ឧទាហរណ៍៖ លេងសី, លេងអង្គញ់, លេងចត្រង្គ, លេងចំបាប់; លេងបៀ ។

                      សម្រេចកិច្ចឬប្រព្រឹត្តបែបបទដោយកម្សាន្ដសប្បាយ មិនយកជាការមែន ។
ឧទាហរណ៍៖ និយាយលេង; ដើរលេង, ដេកលេង, អង្គុយលេង; ស៊ីលេង ។

                     លេងកល ប្រើកលឧបាយជន្លជន្លេញ, ចេញកលឧបាយ ។ លេងកាព្យ ញៀនជាប់ចិត្តក្នុងការតែងកាព្យ ។ លេងកំណាព្យ ធ្វើសំបុត្រស្នាមជាកំណាព្យឆ្លើយឆ្លងផ្ញើទៅវិញទៅមករឿយៗ ។ លេងខ្លួន ស្អិតស្អាងតែងខ្លួន ឬធ្វើខ្លួនមិនសូវស្រាក។ លេងភ្លេង វាយដេញដំផ្លុំកូតភ្លេងតន្ត្រីព្រមមូលគ្នា ។ លេងសម្ដី ប្រើសម្ដីម៉េតប្រាយឬលែបខាយ ។ លេងសំនួន ប្រើសំនួន ។ លេង ឫក ប្រើឫកពាខ្ពស់ហួសបែបភាព ។ លេងឲ្យពេញដៃ ទរឲ្យពេញដៃ, ឲ្យអស់យ៉ាង ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេខានុការិកា» មានន័យដូចម្ដេច ?


លេខានុការិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លេខានុការ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេខានុការ» មានន័យដូចម្ដេច ?


លេខានុការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឬ បា. ស.; < សំ. បា. លេខ ឬ លេខា + អនុការ ) ស្មៀនរងពីលេខាធិការមក; បើស្ត្រីជា លេខានុការិកា ។ ល ។ ប្រើរៀងពីខាងចុងសព្ទដទៃក៏បាន, ដូចជា ចក្កលេខា ឬ ចក្រ— ( ច័ក-ក: — ឬ ច័ក ក្រ:— ) ស្នាមកង់, គំនូរចក្រ ។ ចន្ទលេខា ឬ ចន្ទ្រ— ( ច័ន-ទ:— ឬ ច័ន-ទ្រ:— ) ស្នាម ឬគ្រឿងសម្គាល់ក្នុងវង់ព្រះចន្ទ្រ ។ ល ។ ( ម. ព. លេខា បន្ថែម) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេខាធិការិកា» មានន័យដូចម្ដេច ?


លេខាធិការិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លេខាធិការ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេខាធិការដ្ឋាន» មានន័យដូចម្ដេច ?


លេខាធិការដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លេខាធិការដ្ឋាន មុខងារ ឬការិយាល័យរបស់លេខាធិការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេខាធិការ» មានន័យដូចម្ដេច ?


លេខាធិការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឬ បា. ស. ; < សំ. បា. លេខ ឬ លេខា + អធិការ ) ស្មៀនធំរបស់អធិបតីក្រសួង, ស្មៀនអ្នកត្រួតត្រាលើពួកស្មៀន, ចាងហ្វាងស្មៀន ។ សព្វថ្ងៃ ប្រើជាថ្នាក់ឋានន្តរនៃអ្នករាជការរដ្ឋបាលក្នុងក្របខ័ណ្ឌជាន់កណ្ដាល ស្មើគ្នានឹងលេខានុការ ឬ ស្មៀនធម្មតា ហៅថា លេខាធិការ ( បារ. Secrétaire ) ឬហៅឲ្យពេញទាំងអស់ថា លេខាធិការនៃការិយាល័យ និងខេត្ត (បារ. Secrétaire des Bureaux et des Provinces); បើស្ត្រីជា លេខាធិការិកា ។ (ម. ព. លេខា បន្ថែម) ។ លេខាធិការិកា


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេខាចារឹក» មានន័យដូចម្ដេច ?


លេខាចារឹក


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការកត់ត្រារឿងហេតុអ្វីមួយចូលក្នុងសៀវភៅ ឬបញ្ជីតាមរូបមន្តដែលបានកំណត់ ដើម្បីគ្រប់គ្រងអចលនវត្ថុឱ្យបានត្រឹមត្រូវតាមច្បាប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លេខា» មានន័យដូចម្ដេច ?


លេខា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការសរសេរ; សេចក្ដីដែលសរសេរ, សំបុត្រ, ចុតហ្មាយ; ការគូស, ស្នាម, គំនូស; ការគូរ, វាស; គំនូរ; គ្រឿងសម្គាល់; . . .។ លេខាធិការ ( សំ. ឬ បា. ស. ; < សំ. បា. លេខ ឬ លេខា + អធិការ ) ស្មៀនធំរបស់អធិបតីក្រសួង, ស្មៀនអ្នកត្រួតត្រាលើពួកស្មៀន, ចាងហ្វាងស្មៀន ។ សព្វថ្ងៃ ប្រើជាថ្នាក់ឋានន្តរនៃអ្នករាជការរដ្ឋបាលក្នុងក្របខ័ណ្ឌជាន់កណ្ដាល ស្មើគ្នានឹងលេខានុការ ឬ ស្មៀនធម្មតា ហៅថា លេខាធិការ ( បារ. Secrétaire ) ឬហៅឲ្យពេញទាំងអស់ថា លេខាធិការនៃការិយាល័យ និងខេត្ត (បារ. Secrétaire des Bureaux et des Provinces); បើស្ត្រីជា លេខាធិការិកា ។ លេខាធិការដ្ឋាន មុខងារ ឬការិយាល័យរបស់លេខាធិការ ។ លេខានុការ ( សំ. ឬ បា. ស.; < សំ. បា. លេខ ឬ លេខា + អនុការ ) ស្មៀនរងពីលេខាធិការមក; បើស្ត្រីជា លេខានុការិកា ។ ល ។ ប្រើរៀងពីខាងចុងសព្ទដទៃក៏បាន, ដូចជា
ឧទាហរណ៍៖ ចក្កលេខា ឬ ចក្រ— ( ច័ក-ក: — ឬ ច័ក ក្រ:— ) ស្នាមកង់, គំនូរចក្រ ។ ចន្ទលេខា ឬ ចន្ទ្រ— ( ច័ន-ទ:— ឬ ច័ន-ទ្រ:— ) ស្នាម ឬគ្រឿងសម្គាល់ក្នុងវង់ព្រះចន្ទ្រ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖