Posted on Leave a comment

តើពាក្យ «ក្រចកអណ្តើក, ចាន់ក្រុង» មានន័យដូចម្ដេច ?

ក្រចកអណ្តើក, ចាន់ក្រុង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំពស់ ២-៨ ម ដុះក្នុងព្រៃក្រាស់មធ្យមនៃប្រទេសឥណ្ឌា និងឥណ្ឌូចិន។ ផ្លែអាចបរិភោគបាន។ ឈើវាគេតែងប្រើជាឈើសម្រាប់សង់ផ្ទះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រចកអណ្តើក (វល្លិ)» មានន័យដូចម្ដេច ?

ក្រចកអណ្តើក (វល្លិ)

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្ស ឬចុល្លព្រឹក្សមួយប្រភេទមានកម្ពស់ ០,៤០-២ម វារ ឬស្ទើរវារដុះក្នុងព្រៃល្បោះលើដីទំនាប តាមមាត់ទន្លេ នៃប្រទេសកម្ពុជា និងវៀតណាមខាងត្បូង។ ផ្លែបរិភោគបាន ។ មែក ធាងសម្រាប់ធ្វើអុស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រចាប់» មានន័យដូចម្ដេច ?

ក្រចាប់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សេវាល​ជាតិ​មួយ​ប្រភេទ ដុះ​ក្នុង​ទឹក មាន​ដើម​វារ​ដូច​កញ្ឆែត​ ស្លឹក​មូល​ដូច​ស្លឹក​ស្គន់ តែ​មាន​ឆែក​ៗ​ជុំ​វិញ ផ្កា​ស ផ្លែ​មាន​បន្លា ៤ ស្រួច​ដូច​ស្នែង បរិភោគ​ជា​អាហារ​បាន។ ផ្លែ​ក្រចាប់​ប្រទេស​ចិន​មាន​បន្លា ។
​​           បន្លា​ដែល​ធ្វើ​ដោយ​មាស ឬ ប្រាក់​សម្រាប់​ចាប់​ត្បូង។
ឧទាហរណ៍៖ ក្រចាប់​ចិញ្ចៀន។

​           ​​​ឈ្មោះ​រោគ​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​កើត​ពី​ដង្កូវ​ល្អិត ៗ ស៊ី​រុក្ខជាតិ​នឹង​ដំណាំ។
ឧទាហរណ៍៖ ក្រចាប់​ស្រូវ ក្រចាប់​ស្វាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រចកអណ្ដើក» មានន័យដូចម្ដេច ?

ក្រចកអណ្ដើក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចេកនួនមួយប្រភេទ ផ្លែតូចរៀវ សំបកក្រាស់ ពណ៌បៃតង ។
ឧទាហរណ៍៖ ចេកនួនក្រចកអណ្ដើក ។

               ឈ្មោះឈើភ្នំមួយប្រភេទផ្លែល្អិត បរិភោគបាន ។
ឧទាហរណ៍៖​ ដើមក្រចកអណ្តើក ។

​​                ឈ្មោះទំពាំងឫស្សីដែលទើបនឹងដុះលេច ។
ឧទាហរណ៍៖​ ទំពាំងក្រចកអណ្តើក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រចកចាប» មានន័យដូចម្ដេច ?

ក្រចកចាប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្រូវខ្សាយមួយប្រភេទ ដែលមានគ្រាប់ល្អិតជាងគ្រាប់ស្រូវឯទៀត ។
ឧទាហរណ៍៖ ស្រូវក្រចកចាប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រចក» មានន័យដូចម្ដេច ?

ក្រចក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈ​រឹង​ដូច​ស្នែង ដុះ​ចេញ​ពី​សាច់​ម្រាម​ដៃ ម្រាម​ជើង កំណើត​កើត​ដូច​សក់ ដូច​រោម។
ឧទាហរណ៍៖ ក្រចក​ដៃ ក្រចក​ជើង។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះនខា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រង់» មានន័យដូចម្ដេច ?

ក្រង់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជង្រុក​ដាក់​ស្រូវ។
ឧទាហរណ៍៖ ក្រង់​ស្រូវ។

              ប្រដាប់​សម្រាប់​ឲ្យ​កូន​ក្មេង​រៀន​អង្គុយ។
ឧទាហរណ៍៖ ក្រង់​កូន​ក្មេង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រង» មានន័យដូចម្ដេច ?

ក្រង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចង​ប្រទាក់​គ្នា។
ឧទាហរណ៍៖ ក្រង​ផ្កា, ក្រង​ជរ, ក្រង​ស្បូវ ជាដើម គឺ​របស់​ទីទៃ​ពី​គ្នា ហើយ​យក​មក​ចង​ប្រទាក់​គ្នា​ធ្វើ​ឲ្យ​កើត​ជា​កម្រង ជា​ចង្កោម ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ខែត្រ ១ នៃ​ដែន​កម្ពុជា​ក្នុង​កាល​អំពី​ដើម ឥឡូវ​នេះ​រួម​មក​ក្នុង​ស្រុក​ក្រគរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រគរ» មានន័យដូចម្ដេច ?

ក្រគរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្រុក ១ ក្នុង​ខែត្រ​ពោធិ៍សាត់។
ឧទាហរណ៍៖ ស្រុក​ក្រគរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រខុបព្រៃ» មានន័យដូចម្ដេច ?

ក្រខុបព្រៃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សតូចម្យ៉ាងកំពស់ ៥-១៥ ម ដុះក្នុងព្រៃក្រាស់ ឬ ព្រៃល្បោះលើដីទំនាប ឬលើភ្នំដែលខ្ពស់រហូត ១២០០ ម។ ផ្លែទុំពណ៌បៃតងភ្លាវ រសផ្អែម អាចបរិភោគជាចំណីបាន។ ឈើមានតម្លៃណាស់ សម្រាប់ធ្វើគ្រឿងផ្ទះ។ ជាពូជមានដុះក្នុងទ្វីបអាស៊ីអាគ្នេយ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រខុបព្រែក» មានន័យដូចម្ដេច ?

ក្រខុបព្រែក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្ស ឬព្រឹក្សតូចមួយប្រភេទកំពស់ ៦-១០ ម ដុះលើ ដីសើមៗ និងក្នុងព្រៃរនាមនៃប្រទេសកម្ពុជា រៀតណាម ថៃ និងជ្វា។ ផ្លែទុំរសផ្អែម ពណ៌លឿងភ្លាវ អាចបរិភោគជាចំណី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រខុបញី» មានន័យដូចម្ដេច ?

ក្រខុបញី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រខុបញី ជាព្រឹក្សគួច ឬគុម្ពព្រឹក្សម្យ៉ាងកំពស់ ២ ទៅ ១៥ ម ដុះក្នុងព្រៃល្បោះឬជុំវិញភូមិនានា ជិតផ្លូវមាត់ទឹកសាប មាត់សមុទ្រ នៃប្រទេសអាស៊ី និងអាហ្វ្រិកក្តៅ ។ ផ្លែអាចបរិភោគបាន ។ គ្រូថ្នាំតែងស្ងោរស្លឹកសំបក និងផ្លែធ្វើថ្នាំកម្លាំងឱ្យនារីទើបសម្រាលកូនផឹក ។ ទឹកស្ងោរនេះអាចព្យាបាលជម្ងឺចុកពោះដែរ ។ ឈើសត្ចខ្មូតស៊ីមិនដាច់ សម្រាប់ធ្វើសសរផ្ទះ ធ្វើអង្រែបុកស្រូវ និងដងពូថៅ​ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រខុបខ្មែរ» មានន័យដូចម្ដេច ?

ក្រខុបខ្មែរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្ស​​ ឬគុម្ពព្រឹក្សមួយប្រភេទ កំពស់ ៥ទៅ១០ម ដុះឯងក្នុងព្រៃល្បោះ នៃអាស៊ីផ្នែកក្តៅ គេតែងដាំជាលំអក្នុងភូមិ ។ ផ្លែទុំអាចបរិភោគបាន គេតែយកផ្លែទុំ ឆឹងស្ករ​ និងធ្វើដំណាប់ ។ ដើមខ្ចីសម្រាប់ធ្វើថ្នាំកម្លាំង ព្យាបាលជម្ងឺក្រពះ ឬ ជាថ្នាំមិនអោយរាគជាដើម ។ ឈើពណ៏ ស ឬក្រហមភ្លាវ សម្រាប់ប្រើធ្វើសសរផ្ទះ និងធ្វើអង្រែបុកស្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រខុប» មានន័យដូចម្ដេច ?

ក្រខុប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មាន​ផ្លែ​បរិភោគ​បាន; ក្រខុប​មាន​ច្រើន​យ៉ាង។

                   ចុល្លព្រឹក្សមួយប្រភេទ កំពស់ ៣-៨ ម កំណើតនៅប្រទេសអាមេរិចក្ដៅ គេនាំមកដាំជាលំអ និងយកម្លប់ នៅជិតផ្ទះនៃអាស៊ីអាគ្នេយ៍ ។ផ្លែតូចៗមូលៗមានវិជ្ឈមាត្រប្រហែល ១ ស.ម អាចបរិភោគបាន ។ ក្មេងខ្លះៗយកស្លឹកក្រខុបជក់ជំនួសថ្នាំ ។ ពេលឃ្មុំ ឬឱម៉ាល់ទិច គេតែងយកស្លឹកស្រស់ៗ មកបុកបិទលើស្នាមទិច ។​គ្រូថ្នាំបុរាណ ប្រើឫសផ្សំធ្វើថ្នាំព្យាបាលជំងឺថ្លើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រកោស្បាត» មានន័យដូចម្ដេច ?

ក្រកោស្បាត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅមានស្លឹកវែងតូចៗស្រដៀងស្លឹកស្រូវ មានដើមកំណើតនៅវៀតណាមខាងជើង គេដាំក្នុងស្រុកក្តៅជាច្រើន ដើម្បីយកគ្រាប់ធ្វើគ្រឿងទេស លាយជាមួយគ្រឿងការីជាដើម ឫសនិងផ្លែយើងធ្វើឱសថផ្សេងៗ ឫសត្រាំស្រាផឹក ដើម្បីលើកកម្លាំង ឫសម្រាប់ឱ្យបត់ជើងធំស្រួល។ ផ្លែគេផ្សំថ្នាំព្យាបាលជម្ងឺដុំ ពកក្នុងស្បូន។
ជារុក្ខជាតិ ដែលគេដាំយកគ្រាប់ធ្វើជាគ្រឿងទេស និងឱសថសម្រាប់ព្យាបាលរោគនានា។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ក្រកោស្បាត – អំបូរ ៖ ZINGIBERACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Elettaria cardamomum – ឈ្មោះអង់គ្លេស ៖ Cardamom – ឈ្មោះបារាំង ៖ Cardamome du Malabar – ប្រភពដើម ៖ កម្ពុជា វៀតណាម ឡាវ និងឥណ្ឌា – លក្ខណៈរូបសាស្រ្ត ៖ ស្លឹកតូចៗស្រដៀងស្លឹកស្រូវ មានកម្ពស់ ០,៥-១,៥ម។ – លក្ខណៈជីវសាស្ត្រ ៖ មិនទាន់មានព័ត៌មាន – លក្ខណៈអេកូឡូស៊ី ៖ ដុះក្នុងព្រៃស្បាត នៅជើងភ្នំក្រវាញ ខេត្តពោធិ៍សាត់។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ លាយជាមួយគ្រឿងការី។ ជាឱសថ៖ ឫស និងផ្លែធ្វើថ្នាំកម្លាំង ព្យាបាលដុំពកក្នុងស្បូន ជួយឱ្យបត់ជើងធំស្រួល(៣) ។ ឫសយកទៅត្រាំស្រាផឹក។
ឧទាហរណ៍៖ (៣) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ២៧២ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រកោដំរី» មានន័យដូចម្ដេច ?

ក្រកោដំរី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅម៉្យាងដុះក្នុងព្រៃក្រាស់ភ្នំក្រវាញនៃប្រទេសខ្មែរ ដុះលាយឡំនឹងដើមក្រវាញ។ គ្រាប់វាសម្រាប់ធ្វើឱសថ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រកោ» មានន័យដូចម្ដេច ?

ក្រកោ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ប្រទាល​មួយ​ប្រភេទ មាន​ផ្លែ​ប្រើ​ជា​ថ្នាំ​កែ​រោគ ដុះ​តែ​នៅ​ដី​ភ្នំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រកី» មានន័យដូចម្ដេច ?

ក្រកី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ប្រទាល​មួយ​ប្រភេទ ប្រហែល​គ្នា​នឹង ក្រកោ តែ​តូច​ៗ ច្រើន​ដុះ​នៅ​មាត់​ទន្លេ។
តិណជាតិមួយប្រភេទ ដុះក្នុងព្រៃក្រាស់ត្រជាក់ក្រោមដើមឈើធំៗនៃឧព្វេឥណ្ឌូចិន។ គេនិយមដើមនេះដាំក្នុងសួនជាលម្អ។ គ្រាប់ក្រកីសម្រាប់ធ្វើថ្នាំរំងាប់រោគផ្សេងៗ។ ផ្កាគេត្រាំស្រា ដើម្បីព្យាបាលរោគសន្លាក់ឆ្អឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រក» មានន័យដូចម្ដេច ?

ក្រក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ស្ងួត ធ្វើ​ឲ្យ​ក្រៀម ។
ឧទាហរណ៍៖ ក្រក​សាច់ ជាដើម។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​កុក​មួយ​ប្រភេទ ក​វែង​សម្បុរ​ស​សុទ្ធ សូរ​ស្រែក​ឮ​ក្រក​ៗ ។
ឧទាហរណ៍៖​​ កុក​ក្រក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្រ» មានន័យដូចម្ដេច ?

ក្រ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្សត់; លំបាក ។
ឧទាហរណ៍៖ មនុស្ស​ក្រ​ទ័ល ការ​ក្រ គ្រា​ក្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្មេងរនិងរនាំង, មនុស្សរនិងរនាំង, ចិត្តរនិងរនាំង» មានន័យដូចម្ដេច ?

ក្មេងរនិងរនាំង, មនុស្សរនិងរនាំង, ចិត្តរនិងរនាំង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចន្ទាស់សម្រាប់រុករុញចេញចូលតាមប្រហោងឬចន្លោះ រាំងឬបើកបានតាមត្រូវការ ។
ឧទាហរណ៍៖​ រនុកទ្វារ ។

               ព. ប្រ. អ្នកដែលជាទំនុកទុកចិត្ត ប្រាប់ផ្លូវ ប្រាប់ទំនង, ឲ្យការ ឬទាំងជាទីពឹងពាក់អាស្រ័យផង ហៅថា រនុក ដែរ ។
ឧទាហរណ៍៖ គេមានរនុកខាងក្នុងមាំណាស់ ។ ចោរស្រុកជារនុកចោរព្រៃ; ពាក្យកាព្យថា ចោរព្រៃអាស្រ័យពឹងចោរស្រុក ដែលជារនុកឲ្យដឹងដាន ប្រាប់អស់កិច្ចការកលលំអាន ទើបចូលប្លន់បានឥតញញើត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្មេងពន្លៃនៅបង្ហើយ» មានន័យដូចម្ដេច ?

ក្មេងពន្លៃនៅបង្ហើយ

មានន័យថា ព. ប្រ. និយាយពីមនុស្សដែលនៅក្មេងមិនទាន់យល់កិច្ចការរាក់ជ្រៅសព្វគ្រប់ គេប្រៀបប្រដូចដោយសេចក្ដីមើលងាយទុកស្មើកូនក្មេងតូច ដែលម្ដាយមិនទាន់លែងបិទពន្លៃឲ្យរឹងបង្ហើយនៅឡើយ ( ព. ទ្រ. ម. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្មេង» មានន័យដូចម្ដេច ?

ក្មេង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មនុស្ស ឬ សត្វ​ដែល​មាន​អាយុ​តិច។
ឧទាហរណ៍៖ មនុស្ស​ក្មេង នៅ​ក្មេង កាល​ពី​ក្មេង។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្មេក» មានន័យដូចម្ដេច ?

ក្មេក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ញាតិ​ដោយ​ពន្ធ។
ឧទាហរណ៍៖ ឪពុក​ក្មេក ម្ដាយ​ក្មេក មា​ក្មេក។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្មួយប្រុស» មានន័យដូចម្ដេច ?

ក្មួយប្រុស

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះភាគិនេយ្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្មួយ» មានន័យដូចម្ដេច ?

ក្មួយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កូន​របស់​បង ឬ កូន​របស់​ប្អូន។
ឧទាហរណ៍៖ ក្មួយ​បង្កើត ក្មួយ​ជីដូន​មួយ ក្មួយ​ជីទួត​មួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្មាង» មានន័យដូចម្ដេច ?

ក្មាង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក្យ​សម្រាប់​បន្ថែម​លើ​ពាក្យ​ក្មេង​ឲ្យ​ប្លែក​ឡើង ។
ឧទាហរណ៍៖​ ក្មេងក្មាង គឺ​ពួក​ក្មេង​តូច​ធំ​លាយ​ច្រឡំ​គ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បំ» មានន័យដូចម្ដេច ?

ក្បំ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រាង​អ្វី​ៗ ដែល​មាន​សណ្ឋាន​មូល​ដូច​ជា​ផ្កា​ឈូក​ក្រពុំ ឬ ដូច​ផ្លែ​ទន្លាប់ ហើយ​មាន​រាង​ស្រួល​ល្អ។
ឧទាហរណ៍៖ ដោះ​ក្បំ ស្នែង​ក្បំ ទំពាំង​ក្បំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បោះក្បាយ» មានន័យដូចម្ដេច ?

ក្បោះក្បាយ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ច្បាស់​លាស់។
ឧទាហរណ៍៖ សំដី​ក្បោះក្បាយ សេចក្ដី​ក្បោះក្បាយ វោហារ​ក្បោះក្បាយ និយាយ​ក្បោះក្បាយ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ច្បាស់​លាស់។
ឧទាហរណ៍៖ សំដី​ក្បោះក្បាយ សេចក្ដី​ក្បោះក្បាយ វោហារ​ក្បោះក្បាយ និយាយ​ក្បោះក្បាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បោះ» មានន័យដូចម្ដេច ?

ក្បោះ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ច្បាស់​ ។
ឧទាហរណ៍៖ សំដី​ក្បោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បែរ» មានន័យដូចម្ដេច ?

ក្បែរ

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ប្រប ខាង។
ឧទាហរណ៍៖ ក្បែរ​មាត់​ច្រាំង ក្បែរ​ផ្លូវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បេត» មានន័យដូចម្ដេច ?

ក្បេត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. ក្បិត)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បៀស» មានន័យដូចម្ដេច ?

ក្បៀស

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កៀស ធ្វើ​ឲ្យ​មាន​សញ្ញា​ជា​គំនូស។
ឧទាហរណ៍៖

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនូស ( „ ) នេះ​សម្រាប់​សម្លាប់​អក្សរ ៩ តួ​គឺ ង៉ ញ៉ ន៉ ប៉ ម៉ យ៉ រ៉ ល៉ វ៉ (ម. ព. មូសិកទន្ត)។

             ឈ្មោះវល្លិរឹងម្យ៉ាង ប្រវែង 20ម វាលើដើមឈើធំៗក្នុងព្រៃក្រាស់នៃឥណ្ឌូចិន។ គេប្រើឫសសម្រាប់សម្លាប់សត្វល្អិតដែលស៊ីដើមម្រេច។ ក្នុងក្បួនឱសថបុរាណ គេយកឫសលាយជាមួយទឹកឃ្មុំ ធ្វើថ្នាំព្យាបាលជំងឺរបេង។ ឫសស្រស់លាយជាមួយទឹកកំបោរអាចសម្លាប់សត្វចៃបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បៀប» មានន័យដូចម្ដេច ?

ក្បៀប

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​ប្រើ​បន្ថែម​លើ​ពាក្យ​ក្បិត​ឲ្យ​វិសេស​ឡើង ។
ឧទាហរណ៍៖​ ក្បិតក្បៀប គឺ​ប្រិតប្រៀប​ឲ្យ​មាន​របៀប​យ៉ាង​ម៉ត់ចត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បឿង» មានន័យដូចម្ដេច ?

ក្បឿង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្ទះ​ដី ដែល​គេ​ដុត​ឲ្យ​ឆ្អិន សម្រាប់​ប្រក់​លំនៅ មាន​ធ្វើ​ជា​ដោះ​ សម្រាប់​កោះ​ភ្ជាប់​នឹង​ដៃ​រណែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បួន» មានន័យដូចម្ដេច ?

ក្បួន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តម្រា សេចក្ដី​តែង​ជា​បែប​បទ​កំណត់​ជា​គោល​ចារឹក ។
ឧទាហរណ៍៖​ ក្បួន​នព្វន្ដ ក្បួន​ទំនាយ,…។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បូរ» មានន័យដូចម្ដេច ?

ក្បូរ

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ក្បាច់
ឧទាហរណ៍៖ ក្បាច់​ក្បូរ ឬ ក្បូរ​ក្បាច់ គឺ​ការ​វិចិត្រ​រចនា​មាន​ក្បាច់​ផ្សេង​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បូន» មានន័យដូចម្ដេច ?

ក្បូន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់​ដែល​ចង​ជា​ដុំ​ឲ្យ​អណ្ដែត​ទឹក​ ។
ឧទាហរណ៍៖​ ក្បូន​ឫស្សី ក្បូន​ឈើ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បុស» មានន័យដូចម្ដេច ?

ក្បុស

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ស ឲ្យ​វិសេស​ឡើង។
ឧទាហរណ៍៖ ស​ក្បុស គឺ​ស​សុទ្ធ ស​ណាស់ ស​ត្រសុស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បុង» មានន័យដូចម្ដេច ?

ក្បុង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្លោច​ផ្ទី កម្លោច​គ​ជាដើម សម្រាប់​យក​ទឹក​ប្រៃ​លាង​របស់​ផ្សេង​ៗ ឬ ប្រមោក​សូត្រ កក់​សក់​ក៏​បាន។ ទឹក​ប្រៃ​ដែល​ច្រោះ​ត្រង​យក​ពី​ក្បុង​មក​នោះ​ហៅ​ថា ទឹក​ក្បុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បឺត» មានន័យដូចម្ដេច ?

ក្បឺត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រឹត​ឲ្យ​ដក​ឲ្យ​លូត​ចេញ​ ។
ឧទាហរណ៍៖​ ក្បឺត​សំពត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បិល» មានន័យដូចម្ដេច ?

ក្បិល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្ដាច់​មិន​ឲ្យ​មាន​ត​ទៅ​ទៀត ឬ តម្រឹម​ឲ្យ​ខ្លី ។
ឧទាហរណ៍៖ កាត់ក្បិល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បិន» មានន័យដូចម្ដេច ?

ក្បិន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រមូរ​ជាយ​សំពត់​សងខាង​ដែល​ចុក​នៅ​កន្លែង​ឆ្នុក​ក្បិន។
ឧទាហរណ៍៖ មូរ​ក្បិន ចង​ក្បិន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បិតជូនធំ» មានន័យដូចម្ដេច ?

ក្បិតជូនធំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិគល់រឹងមួយប្រភេទកម្ពស់ ១០-៦០ ស.ម ដុះត្រង់ឡើងលើក្នុងស្រែឧទ្ទាមនៃឥណ្ឌូចិន និងចុងបូព៌ាប្រទេស។ ត្រួយខ្លីៗ និងស្លឹកបុកជាមួយគ្រាប់ល្ហុងសម្រាប់ព្យាបាលស្នាមទិចដោយសត្វល្អិតមានពិស។ គ្រូថ្នាំខ្មែរអាចយកត្រួយខ្ចីៗនេះ និងស្លឹក ផ្សំធ្វើថ្នាំកែរោគប្រមេះស្រ្តី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បិតជូន» មានន័យដូចម្ដេច ?

ក្បិតជូន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅពួកផ្កាម៉ោងដប់ ច្រើនស្ទើរវារ ឬវារ កម្ពស់ ១០-៣០ ស.ម មានដើមពណ៌ក្រហមភ្លាវ ដុះលើដីជិតផ្ទះ នៃប្រទេសក្តៅ និងប្រជាក់មធ្យមលកលលោក។ ត្រួយអាចធ្វើបន្លែបានពេលទុរ្ភិក្ស ពេលធម្មតា គេប្រើសម្រាប់ធ្វើបាយជ្រូក។ គេស្ងោរស្លឹកផឹកជាថ្នាំរាគ ដើម្បីព្យាបាលជំងឺភ្នែក គេបុកស្លឹកជាថ្នាំបំពោក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បិតក្បៀត» មានន័យដូចម្ដេច ?

ក្បិតក្បៀត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សំច័យ, សំចែសំច័យ, មិនកញ្ជះកញ្ជាយ។
ឧទាហរណ៍៖ ត្រូវខំក្បិតក្បៀតប្រាក់កាស កុំចាយវាយកញ្ជះកញ្ជាយពេក ។ កុំប្រើពាក្យថា ត្បិតត្បៀត ព្រោះពុំមែនជាពាក្យមានន័យគួរប្រើទេ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សំច័យ, សំចែសំច័យ, មិនកញ្ជះកញ្ជាយ។
ឧទាហរណ៍៖ ត្រូវខំក្បិតក្បៀតប្រាក់កាស កុំចាយវាយកញ្ជះកញ្ជាយពេក ។ កុំប្រើពាក្យថា ត្បិតត្បៀត ព្រោះពុំមែនជាពាក្យមានន័យគួរប្រើទេ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បិត» មានន័យដូចម្ដេច ?

ក្បិត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បិទ ឬ សង្កត់​ដោយ​ដៃ​ឲ្យ​រាប​ឲ្យ​របប ។
ឧទាហរណ៍៖ ក្បិត​សក់ ក្បិត​សំពត់ (ហៅ​ ក្បេត ក៏​បាន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បាំង» មានន័យដូចម្ដេច ?

ក្បាំង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របាំង​មុខ។
ឧទាហរណ៍៖ ក្បាំង​ណា ក្បាំង​ទូ ក្បាំង​មុខ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បាលរុយ» មានន័យដូចម្ដេច ?

ក្បាលរុយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិ ភាពរឹងមួយប្រភេទកំពស់ ៣០-៨០ ស.ម ដើម កំណើតក្នុងប្រទេសអាមេរិកក្តៅ ដុះឯងៗតាមមាត់ផ្ទះនៃប្រទេសក្តៅសកលលោក។ គ្រូថ្នាំបុរាណប្រើដើមស្រស់សម្រាប់ធ្វើថ្នាំក្អក ឫសគេស្ងោរធ្វើថ្នាំគ្រុន និងថ្នាំរម្ងាប់រោគគ្រឿងរំលាយអាហារ។ គេហាលដើមឱ្យស្ងួត សម្រាប់ធ្វើអំបោស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បាលមឿង, ឬក្បាលជីមឿង» មានន័យដូចម្ដេច ?

ក្បាលមឿង, ឬក្បាលជីមឿង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រន្ធ​ពិសេស​ពីរ​ក្នុង​ល្បែង​បាយខុំ ស្ថិត​នៅ​ខាង​ដើម គេ​សន្មត​ថា​រន្ធ​ពីរ​នេះ​ជា​ធំ ​ជា​ប្រធាន គេ​ដាក់​គ្រាប់​ក្នុង​មួយ​រន្ធ ៥ គ្រាប់ (ម. ព. បាយខុំ​ផង)។ គ្រាប់​លញ់ ៤ គ្រាប់​ដែល​ក្មេង​តម្រៀប ក្នុង​ល្បែង​បាញ់​រង​ក៏​ហៅ​ថា​ក្បាលមឿង​ដែរ គឺ​ក្មេង​រៀប​បី​គ្រាប់​ដូច​មុំ​ចង្ក្រាន​ហើយ​ដាំ​មួយ​ពី​លើ​រួច​តម្រៀប​រាយ​បន្ត​គ្នា​ជា​ខ្សែ​ច្រើន​គ្រាប់​មក​ទៀត​ធ្វើ​ជា​កន្ទុយ​ហើយ​បោះ​តម្រូវ​កាត់​ផ្ដាច់​ដោយ​មេ​ជា​កើយ​មួយ។ បើ​អ្នក​បោះ​ត្រូវ​គ្រាប់​ខ្ទាត​ដាច់​ត្រឹម​ណា សន្មតិ​ឈ្នះ​ត្រឹម​ណោះ។ បើ​បោះ​ត្រូវ​ក្បាលមឿង ឈ្នះ​ទាំងអស់។ (ល្បែង​ពួក​ប្រុសៗ លេង​ដោយ​គ្រាប់​លញ់)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បាលជង្គង់» មានន័យដូចម្ដេច ?

ក្បាលជង្គង់

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះជានុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បាលក្រពើ» មានន័យដូចម្ដេច ?

ក្បាលក្រពើ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជុំចុងទូករទេះសម្រាប់ទ្រនឹម ។
ឧទាហរណ៍៖ ក្បាលក្រពើរទេះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បាល» មានន័យដូចម្ដេច ?

ក្បាល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈ​ប៉ែក​ខាង​លើ ឬ ខាង​មុខ​បង្អស់​នៃ​រូប​កាយ​មនុស្ស, សត្វ ឬ វត្ថុ។
ឧទាហរណ៍៖ ក្បាល​មនុស្ស, ក្បាល​សត្វ, ក្បាល​ទូក, ក្បាល​ដែក​គោល ។ មនុស្ស​ក្បាល​សករាជ គឺ​មនុស្ស​ខិល​ខូច​ជាង​គេ តែង​នាំ​គេ​ឲ្យ​ធ្វើ​ការ​ពុំ​គប្បី​ជាមួយ ។ ?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ព្រះសិរ​ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បាយ» មានន័យដូចម្ដេច ?

ក្បាយ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ក្បោះ។
ឧទាហរណ៍៖ សំដី​ក្បោះក្បាយ គឺ​សំដី​ច្បាស់​លាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បាប» មានន័យដូចម្ដេច ?

ក្បាប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រនុង​កំពូល​ត្នោត។
ឧទាហរណ៍៖ ក្បាប​ត្នោត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បាន» មានន័យដូចម្ដេច ?

ក្បាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​ទ្រ​ចាន មាន​សណ្ឋាន​ដូច​ក្បាក់ តែ​រាក់​កំផែល​ឥត​កំពែង គ្មាន​ឡើង​កណ្ដាប់​មាត់​ដូច​ក្បាក់​ទេ; សព្វ​ថ្ងៃ គេ​ប្រើ​ជា​បរិវារ​សព្ទ ជា​ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ចាន។
ឧទាហរណ៍៖ ចាន​ក្បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បាក់» មានន័យដូចម្ដេច ?

ក្បាក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់​មាន​រូប​ភាព​ប្រហែល​នឹង​ថាស តែ​តូច​មាន​ជើង​ឬ​ឥត​ជើង​ ច្រើន​ធ្វើ​ដោយ​ឈើ​ឬ​ស្មាច់​ហើយ​ខ្មុក​ម្រ័ក្សណ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បត់» មានន័យដូចម្ដេច ?

ក្បត់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ការ​ដោយ​ឧបាយ​ដោយ​កល​កំបាំង ក្នុង​បំណង​ឲ្យ​បាត់បង់​ខ្លួន​អ្នក​ដទៃ ឬ អ្នក​ដែល​ត្រូវ​ជួយ ត្រូវ​ទំនុក​បម្រុង ពុំនោះ​ធ្វើ​បំផ្លាញ​មនុស្ស​ដែល​ជា​មិត្រ។
ឧទាហរណ៍៖ ក្បត់​ផែន​ដី គឺ​ដណ្ដើម​យក​រាជ​សម្បត្តិ ឬ ចូល​សម​គំនិត​នឹង​អ្នក​បរទេស នាំ​គេ​ចូល​មក​លុក​លុយ​សង្កត់​សង្កិន​ដែន ប្រទេស​របស់​ខ្លួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បង់» មានន័យដូចម្ដេច ?

ក្បង់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​យក​ដោយ​ដៃ​ទាំង​ពីរ​ផ្ដុំ​ផ្ងារ។
ឧទាហរណ៍៖ ក្បង់​ទឹក ក្បង់​អង្ករ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ចុល្លព្រឹក្សមួយប្រភេទកំពស់ ២ ទៅ ៦ ម ដុះក្នុងព្រៃក្រាស់មធ្យម ឬព្រៃជ្រៅ នៃប្រទេសខ្មែរ (មានច្រើនក្នុង ខេត្តកំពង់ចាម) និងប្រទេសវៀតណាម។ ស្លឹកព្រមទាំងផ្កាអាចរោលស្បែកធ្វើមានគ្រោះថ្នាក់។ មនុស្ស និង សត្វមិនសូវហ៊ានប៉ះឡើយ។ មនុស្សអាក្រក់ខ្លះមិនញញើតនឹងយកផ្កាទៅបំពុលគេឡើយ។ ខ្មែរលើប្រើស្លឹកស្ងោរផឹក ដើម្បីព្យាបាល ជំងឺគ្រុន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បកដំរី» មានន័យដូចម្ដេច ?

ក្បកដំរី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សមួយប្រភេទមានកម្ពស់ ១-៤ ម ដុះក្នុងព្រៃជ្រៅក្នុងប្រទេសជ្វា និងឥណ្ឌូចិន។ កាលពីជំនាន់ដើម ពេលគេពុំទាន់នាំតែពីស្រុកចិនមក គេស្ងោរក្បកដំរីផឹកដូចតែ។ គ្រូខ្មែរស្ងោរស្លឹកក្បកដំរីព្យាបាលគ្រុន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្បក» មានន័យដូចម្ដេច ?

ក្បក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ រូប​សំប៉ែត​ ។
ឧទាហរណ៍៖ ត្រី​ក្បក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្នុង» មានន័យដូចម្ដេច ?

ក្នុង

?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា កំលុង រវាង​មាន​ល័ក្ខខ័ណ្ឌ ក្នុង​ថ្ងៃ​នេះ ក្នុង​ឆ្នាំ​នេះ ក្នុង​ស្រុក ក្នុង​ភូមិ ក្នុង​ផ្ទះ ។ល។ (ព. ផ្ទ. ក្រៅ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្និច» មានន័យដូចម្ដេច ?

ក្និច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សំដែង​អាការ​មាយា​កកិចកកុច​ភ្លាម​ៗ គឺ​ឥត​បើ​ខឹង ក៏​ធ្វើ​ជា​ខឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្និកក្នក់» មានន័យដូចម្ដេច ?

ក្និកក្នក់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​មាយា​ង៉ិកង៉ក់ ច្រើន​ក្និច។
ឧទាហរណ៍៖ មនុស្ស​ក្និកក្នក់ ឫក​ក្និកក្នក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្នាញ់» មានន័យដូចម្ដេច ?

ក្នាញ់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មិន​ស្រួល​ចិត្ត​ដោយ​មាន​ហេតុ​អ្វី​ផ្សេង​ៗ នាំ​ឲ្យ​ជា​ទី​ទាស់​ចិត្ត ។
ឧទាហរណ៍៖​ ក្នាញ់​ក្នុង​ចិត្ត។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា​ ទ្រង់បដិឃៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្នក់» មានន័យដូចម្ដេច ?

ក្នក់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អាក់​អន់​ចិត្ត ខឹង ។
ឧទាហរណ៍៖ ក្នក់​ចិត្ត ចិត្ត​ក្នក់។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ប៉ែក​ខាង​នៃ​សំពត់​ហូល។
ឧទាហរណ៍៖​ ក្នក់​នាគ ជាដើម។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា​ អាក់​អន់​ចិត្ត ខឹង ។
ឧទាហរណ៍៖​ ក្នក់​ចិត្ត ចិត្ត​ក្នក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ទុមគោក» មានន័យដូចម្ដេច ?

ក្ទុមគោក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ៣-៤ ម ដុះក្នុងព្រៃវាលតាមមាត់ទឹកក្នុងប្រទេសខ្មែរ លាវ និងវៀតណាម។ សំបកសម្រាប់ធ្វើថ្នាំទប់ឬឃាត់ (មិនឱ្យរោគជាដើម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ទម្ពទេស» មានន័យដូចម្ដេច ?

ក្ទម្ពទេស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ជាឈើមានដើមមិនធំណាស់ មានសាច់រឹង ស្លឹកល្អិតៗ ផ្កាមានសណ្ឋានស្រដៀងនឹងផ្កាក្ទម្ព ផ្លែមានសណ្ឋានស្រដៀងនឹងផ្លែចង្រៀក ប៉ុន្តែត្រួយ, ផ្កានិងផ្លែខ្ចី ប្រើជាអន្លក់បាន, ត្រួយប្រើជារបោយនំបញ្ចុកក៏បាន, ជាឈើមានពូជមកពីប្រទេសក្រៅ, មាននៅប្រទេសកម្ពុជាយូរណាស់ហើយ; អ្នកខ្លះហៅឈើនេះថា សម្បួរទេស, អ្នកខ្លះហៅ សម្បួរប្រាក់, អ្នកខ្លះហៅ ទុំទេស, ខ្លះហៅ ក្រៈទុំថេត ( តាមសំដីសៀម ), តាមពិត ត្រូវហៅ ក្ទម្ពទេស ឬ សម្បួរទេស ។
ឧទាហរណ៍៖ គេច្រើនដាំក្ទម្ពទេសធ្វើជារបងឈើរស់ ព្រោះជាឈើរស់ជាប់បានយូរ គេអាចប្រើត្រួយ, ផ្កា និង ផ្លែខ្ចីជាអាហារបានផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ទម្ពទឹក» មានន័យដូចម្ដេច ?

ក្ទម្ពទឹក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្ស ឬព្រឹក្សតូចមួយប្រភេទកំពស់ ៥-១០ម ដុះក្នុង ព្រៃស្រោង ឬព្រៃល្បោះជិតមាត់ទឹកនៃឧបទ្វីបឥណ្ឌូចិន, ជ្វា, ប្រទេសចិនខាងត្បូង, លើកោះ Sumatra និង Borneo ។ ឈើសម្បុរលឿងភាវ, រសល្វីង, គេច្រើនប្រើសំរាប់ធ្វើជាកែវដាក់ទឹកផឹកទឹកមានរសចត់ល្វីងអាចរម្ងាប់រោគគ្រុន។ គេតែងឃើញបន្ទះឈើក្ទម្ពទឹកលក់ក្នុងឱសថដ្ឋានចិននៅប្រទេសខ្មែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ទម្ព» មានន័យដូចម្ដេច ?

ក្ទម្ព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. កទម្ព ) ឈ្មោះឈើមួយប្រភេទ មានផ្កាចេញមកសណ្ឋានផ្លែតែម្តង ដូចផ្កា្កថ្កូវ, ផ្កាខ្នុរជាដើម ច្រើនដុះនៅដីទំនាប ឬ នៅទីត្រពាំង, រំលោង, រំហាច, អ្នកស្រុកច្រើនយកត្រួយធ្វើថ្នាំទាស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្តុម្តទឹក» មានន័យដូចម្ដេច ?

ក្តុម្តទឹក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម៉្យាងកំពស់ ៨- ១៥ ម ដុះក្នុងព្រៃល្បោះតាមមាត់ទឹក នៃប្រទេសឥណ្ឌា និងឥណ្ឌូចិន។ ស្លឹកមានរសចត់ល្វីង តែអាចបរិភោគជាបន្លែបាន ។ គ្រូបុរាណឲ្យអ្នកស្គមពេកស៊ីស្លឹកនេះដើម្បីឲ្យពិសារបាយបានច្រើន ។ ឈើពណ៌លឿង មិនសូវមានតំលៃទេ តែអាចប្រើធ្វើជាគ្រឿងផ្ទះរាយរងបាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «តាំងបាយ» មានន័យដូចម្ដេច ?

តាំងបាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្តាំងបាយ ជាចុល្លព្រឹក្ស ឬព្រឹក្សតូច កំពស់ ៤-១០ ម ដុះក្នុងព្រៃក្រាស់ និងព្រៃស្រោង នៃប្រទេសកម្ពុជា។ ឈើសម្រាប់សង់ផ្ទះតូចតាច។ គេស្ងោរឬស សម្រាប់ព្យាបាលជំងឺប្រមេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «តាំងងា» មានន័យដូចម្ដេច ?

តាំងងា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្យស្ទើរវារ គេដាំគ្រប់ប្រទេសអាស៊ី និងអូស្រ្តាលីក្តៅ ជាលម្អដោយផ្កាមានក្លឹនក្រអូបពាស់។ ផ្កាក្តាំងងា គេយកចម្រាញ់ធ្វើទឹកអប់ និងគ្រឿងលាបសក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្តាតហោរា» មានន័យដូចម្ដេច ?

ក្តាតហោរា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាក្តាតម៉្យាងមានកម្ពស់រហូតដល់ ៧ម មានដើមកំណើតក្នុងប្រទេសឥណ្ឌា ឬជ្វា។ គេយកមកដាំជាលំអសួន ឬផ្ទះ។ ពេលគេដាំវា ដើមនេះមិនខ្ពស់លើសពី ៧ម ឡើយ។ ស្លឹកវាមានទំហំធំជាងស្លឹកក្តាតធម្មតា ៤-៥ ដង ។ មើមក្តាតហោរាជាថ្នាំរំងាប់រោគច្រើនមុខ ដូចជារោគកើនព្រូន កមរមាស់ រោគកូនកណ្តុរ បូសទ្រនិច ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្តាត» មានន័យដូចម្ដេច ?

ក្តាត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណាំពូជជាមួយត្រាវ គេច្រើនដាំជាលម្អ ធាងមានសម្បុរស្វាយបន្តិច។ មើម និងធាងប្រជាបន្លែ ឬអន្លក់បាន តែត្រូវស្ងោរជាយូរសិន កុំឱ្យជ័រកាត់មាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ឌូង» មានន័យដូចម្ដេច ?

កក

មានន័យថា ( ម. ព. ក្ឌុង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ឌុំ» មានន័យដូចម្ដេច ?

ក្ឌុំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឡេវ​មាន​សណ្ឋាន​មូល​ត្រមោង​ក៏​មាន រាង​ស្រួច​ចុង​បន្ដិច​ដូច​ផ្កា​ម្លិះ​ក្រពុំ​ក៏​មាន ដែល​ធ្វើ​ដោយ​ខ្សែ​អំបោះ ឬសំពត់​សម្រាប់​ពាក់​បញ្ចូល​ក្នុង​អន្ទាក់​ក្ឌុំ។
ឧទាហរណ៍៖ បព្វជិត ត្រូវ​តែ​ពាក់​ក្ឌុំ​ចីពរ ក្នុង​ពេល​ឃ្លុំ​ចីវរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ឌុង» មានន័យដូចម្ដេច ?

ក្ឌុង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សូរ​ឮ​ដោយ​បាញ់​កាំភ្លើង ឬឮ​ដោយ​ផ្គរ​លាន់ ។
ឧទាហរណ៍៖ សូរ​កាំភ្លើង​ក្ឌុង​ៗ; ផ្គរ​លាន់​ក្ឌូង​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ឌុក» មានន័យដូចម្ដេច ?

ក្ឌុក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សូរ​ឮ​ដោយ​ធ្លាក់ ឬជ្រុះ​ផ្លែ​ឈើ​ជាដើម។
ឧទាហរណ៍៖ ជ្រុះ​ក្ឌុក ធ្លាក់​ក្ឌុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ឌាំង» មានន័យដូចម្ដេច ?

ក្ឌាំង

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​លាន់​ឮ​រំពង​ខ្លាំង​ដោយ​ទង្គិច​របស់​ធំ​ធ្ងន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ឌឺង» មានន័យដូចម្ដេច ?

ក្ឌឺង

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ច្រឡោត​ខ្លាំង ស្ទុះ​លឿន​ខ្លាំង។
ឧទាហរណ៍៖ ប្រាស​ក្ឌឺង រត់​ក្ដឺង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ដៅ» មានន័យដូចម្ដេច ?

ក្ដៅ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​កម្ដៅ ដែល​ឲ្យ​ក្ដៅ ។
ឧទាហរណ៍៖ រដូវ​ក្ដៅ ទឹក​ក្ដៅ ។  ក្ដៅ​ចិត្ត គឺ​អន្ទះអន្ទែង​ក្នុង​ចិត្ត ដោយ​មាន​ហេតុ​ភេទ​អ្វី​នាំ​ឲ្យ​ខឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ដោប» មានន័យដូចម្ដេច ?

ក្ដោប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​ក្រសោប​ដោយ​ដៃ​ទាំង​ពីរ។ ឬ​ក៏​ផ្អោប​ឯង​ទៅ​វិញ ដូច​យ៉ាង​ផ្កា ឬ ស្លឹក​ឈើ​ខ្លះ ដែល​រីក ឬ​លា​ពី​ព្រឹក ដល់​ពេល​ល្ងាច ក្ដោប ទៅ​វិញ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជើង ដ ឈ្មោះ​ស្ពៃ​មួយ​យ៉ាង សន្លឹក​ធំ​ៗ សន្លឹក​ស្រទាប់​ខាង​ក្នុង​មូរ​ក្ដោប​មុន សន្លឹក​បន្ទាប់​ខាង​ក្រៅ​ចេះ​តែ​ក្រសោប​ផ្អោប​គ្នា​ណែន​ដូច​គេ​រុំ មាន​សណ្ឋាន​មូល​សំប៉ែត​បន្ដិច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ដោង» មានន័យដូចម្ដេច ?

ក្ដោង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់ឲ្យជក់ខ្យល់មានសណ្ឋានផ្សេងៗ ខ្លះស្រួច, ខ្លះទាល, ខ្លះជ្រុង ។
ឧទាហរណ៍៖ ក្ដោង​ទូក។

                ម្ជុល​ធំ​ៗ សម្រាប់​ដេរ​ក្ដោង ហៅ ម្ជុល​ក្ដោងដែរ។ ត្រី​កញ្ចុះ​ដែល​មាន​ទ្រនុង​ខ្នង​វែង ក៏​ហៅ កញ្ចុះ​ក្ដោង។ សម្រុង​ច្រមុះ​ពី​ត្រឹម​ចន្លោះ​ចិញ្ចើម​ចុះ​មក ហៅ ក្ដោង​ច្រមុះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ដែងៗ» មានន័យដូចម្ដេច ?

ក្ដែងៗ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឮខ្លាំងក្របាត់ ដោយស្រែក ឬ យំ។
ឧទាហរណ៍៖ ស្រែកក្តែងៗ, យំក្តែងៗ, ដង្ហោយក្តែងៗ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ដៀប» មានន័យដូចម្ដេច ?

ក្ដៀប

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា តូច​ស្ពៀត គឺ​ធំ​មិន​ដល់​កំណត់។
ឧទាហរណ៍៖ ផ្លែ​ក្ដៀប មនុស្ស​ក្ដៀប ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ដៀន» មានន័យដូចម្ដេច ?

ក្ដៀន

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា កក​ខះ​​ចេញ​ពី​ទី​ដើម​ដោយ​ក្រ។
ឧទាហរណ៍៖ ក្ដៀន​លាមក ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ដឿង» មានន័យដូចម្ដេច ?

ក្ដឿង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្បាល់​សម្រាប់​ជាន់​អង្ករ មាន​ជ្រុង ៤ បាត​រៀវ​តូច ខាង​បាត​កប់​ទៅ​ក្នុង​ដី​ពាក់​កណ្ដាល វេលា​នឹង​បុក​អង្ករ គេ​ជាន់​អង្រែ​ដោយ​ជើង​។ មាន​ត្បាល់​ក្ដឿង ១ យ៉ាង​ទៀត មាន​សណ្ឋាន​ដូច​គ្នា ទីទៃ​ពី​គ្នា​តែ​មិន​កប់​ក្នុង​ដី​និង​មិន​ជាន់​អង្រែ​ដោយ​ជើង គឺ​កាន់​អង្រែ​ដោយ​ដៃ។

                   សរពើ​វត្ថុ​ជា​ដុំ​ជា​ស្និត ។
ឧទាហរណ៍៖ ក្ដឿង​ខ្ញី ក្ដឿង​រមៀត ខ្ញី ១ ក្ដឿង រមៀត ១ ក្ដឿង។ ស្រុក​ខ្លះ​ហៅ​ថា ក្ដៀង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ដួល» មានន័យដូចម្ដេច ?

ក្ដួល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អួល​ខ្យល់​ដោយ​ទោមនុស្ស​ចិត្ត។
ឧទាហរណ៍៖ ក្ដួល​ក្ដៅ​ក្នុង​ចិត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ដួច» មានន័យដូចម្ដេច ?

ក្ដួច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វល្លិ​មើម​មួយ​ប្រភេទ ដើម​មាន​បន្លា, មើម​មាន​ពិស​ពុល​ហើយ​រមាស់​ផង តែ​បើ​បន្សាប​ចេញ​បរិភោគ​បាន។
វល្លិធំម្យ៉ាងដុះក្នុងព្រៃក្រាស់នៃប្រទេសជាច្រើនពីទ្វីបអាស៊ីអាគ្នេយ៍រហូតដល់ Nouvelle Guinée មើមធាតុម្សៅមានជាតិ dioscorine ដែលជាជាតិពុលមួយខ្លាំង។ គេពុំអាចបរិភោគឥតប្រៀបមុនបាយបានឡើយ ពីព្រោះជាតិពុលអាចឱ្យស្លាប់ក៏មាន។ គេត្រូវចិតស្តើងៗ ហើយត្រាំទឹក ២ ទៅ ៣ ថ្ងៃ មុននឹងស្ងោរចំអិនយ៉ាងយូរ។ មើមនេះ គេបរិភោគ តែពេលទុរ្ភិក្ស ដូចកាលជំនាន់ខ្មែរក្រហមប៉ុល ពត (1975-1979) ។ ពេទ្យសត្វព្យាបាលជំងឺខ្លះនៃសត្វពាហនៈ ដោយយកមើមក្តួចកិនឱ្យម៉ដ្ឋឱ្យសត្វស៊ី។ កាលពីអតីតកាល ពេលមានខ្លាច្រើនពេក គេសម្លាប់ខ្លាខ្លះៗដោយឱ្យវាស៊ី សត្វដែលគេបរបាញលាយជាមួយមើមក្តួច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ដូនចេស» មានន័យដូចម្ដេច ?

ក្ដូនចេស

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្ដៀប​រៀវ​មិន​ពេញ​សាច់ មិន​ដាក់​គ្រាប់ (ផ្លែ​ឈើ​ជាដើម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ដុល» មានន័យដូចម្ដេច ?

ក្ដុល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​សណ្ឋាន​ប្រហែល​នឹង​ថ្កូវ តែ​សាច់​ដើម​មាន​ពណ៌​លឿង​ដូច​ខ្នុរ។
ឧទាហរណ៍៖ ដើម​ក្ដុល។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទាល់ រួញ ទាល់​ប្រាជ្ញា​គំនិត គឺ​លូត​មិន​រួច គិត​មិន​ឃើញ។
ឧទាហរណ៍៖ ក្ដុល​គំនិត គំនិត​ក្ដុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ដុងក្ដាំង» មានន័យដូចម្ដេច ?

ក្ដុងក្ដាំង

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ខ្លាំង​ផ្ទួន​ៗ​ហើយ​ឮ​សូរ​ម្ដង​ៗពីរ​សំឡេង។
ឧទាហរណ៍៖  ឮ​សូរ​ក្ដុងក្ដាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ដុង» មានន័យដូចម្ដេច ?

ក្ដុង

មានន័យថា សូរ​ខ្លាំង​ឮ​តុង​ដោយ​ធ្លាក់​របស់​អ្វី​តូច​ធ្ងន់ ។
ឧទាហរណ៍៖ ឮ​សូរ​ក្ដុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ដុកៗ» មានន័យដូចម្ដេច ?

ក្ដុកៗ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សូរផ្ទួនៗ ។
ឧទាហរណ៍៖ ឮសូរក្តុកៗ ( មិនសូវប្រើ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ដុក» មានន័យដូចម្ដេច ?

ក្ដុក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​ភ្ញាក់​ផ្អើល​ក្នុង​ចិត្ត សេចក្ដី​កត់​ស្លុត​ក្នុង​ចិត្ត។
ឧទាហរណ៍៖ ភ័យ​ក្ដុត ធ្លាក់​ថ្លើម​ក្ដុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ដឹះ» មានន័យដូចម្ដេច ?

ក្ដឹះ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឆ្អេះ​ម្ហេះ​ៗ ។
ឧទាហរណ៍៖ ធុំ​ក្លិន​ក្ដឹះ, បែក​ញើស​ធុំ​ក្លិន​ក្ដឹះ។ ស្រែក​បែក​ក្ដឹះ គឺ​ស្រែក​លុះ​ដល់​ចេញ​ញើស​ពី​ខ្លួន​ធុំ​ក្លិន​ម្ហេះ​ៗ តែ​តាម​ទម្លាប់​អ្នក​ស្រុក​ប្រើ​ធម្មតា គឺ​សំដៅ​ត្រង់​ក្មេង​ស្រែក​យំ​ខ្លាំង​ថា ស្រែក​បែក​ក្ដឹះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ដឹប» មានន័យដូចម្ដេច ?

ក្ដឹប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លែ​ឈើ​តូច​ខ្ចី​។
ឧទាហរណ៍៖ ក្ដឹប​ស្វាយ​ ក្ដឹប​អម្ពិល ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ដីណា» មានន័យដូចម្ដេច ?

ក្ដីណា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អនិយត​និបាត​សព្ទ​ប្រាប់​សេចក្ដី​ថា ណា​ក្ដី អ្វី​ក្ដី ម្ដេច​ក្ដី។

ឧទាហរណ៍៖ ទោះ​បី​ខុស​ត្រូវ​ក្ដី​ណា គួរ​អត់​ឱន​គ្នា​ទៅ ! 

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ក្ដី» មានន័យដូចម្ដេច ?

ក្ដី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. បុ.) វត្ត​អារាម​ជា​ទី​នៅ​នៃ​ភិក្ខុ​សាមណេរ។
ឧទាហរណ៍៖ ឲ្យ​កូន​ទៅ​នៅ​ក្ដី គឺ​ឲ្យ​កូន​នៅ​វត្ត​ដោយ​មាន​ភិក្ខុ​សង្ឃ​ជា​គ្រូ​បង្រៀន ឲ្យ​បាន​ចេះ​ដឹង​សេចក្ដី​ខុស​ត្រូវ​រាក់​ជ្រៅ ។

            (សំ. បា. គតិ “ដំណើរ; ការណ៍” ) ដំណើរ, ហេតុ, ការណ៍ទាស់ទែងគ្នា, អធិករណ៍ដែលប្តឹងផ្តល់គ្នារហូតដល់ទីតុលាការវិនិច្ឆ័យ
ឧទាហរណ៍៖ កើត​ក្ដី តុលាការ​ជម្រះ​ក្ដី កាន់​ក្ដី ស្មា​ក្ដី។

             (ព. បុ.) និបាត​សព្ទ​ប្រាប់​សេចក្ដី​ថា ឬ ក៏​ដោយ គឺ​ទាំង​នេះ​ទាំង​នោះ ឬ នេះ​ក៏​បាន នោះ​ក៏​បាន។
ឧទាហរណ៍៖ ខ្ញុំ​ក្ដី អ្នក​ក្ដី ទោះ​គេ​មក​ក្ដី គេ​ពុំ​មក​ក្ដី។