Posted on Leave a comment

តើពាក្យ «សមកម្ម» មានន័យដូចម្ដេច ?

សមកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើឱ្យបានស្មើគ្នា ការពង្រាបផ្ទៃដីឱ្យស្មើគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សម» មានន័យដូចម្ដេច ?

សម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ជ៍ម ឬ ទ្រ្ចម អ. ថ. សម់ ) ហ្វឹកហាត់ឲ្យស្ទាត់, ហាត់ជាមួយគ្នាឲ្យជំនាញ, ល្បងគ្នាមើលឲ្យដឹងដំណើរស្ទាត់រាល់ខ្លួន ។

ឧទាហរណ៍៖ អ្នកប្រដាល់សមដៃគ្នា, លោកសង្ឃសមធម៌, អ្នករៀនបាលីសមប្រយោគ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. សរសេរ ស្ចម ឬ ជ៍្ចម អ. ថ. សម់ ) នេសាទុបករណ៍មួយប្រភេទ មានផ្លែដែកមូលស្រួចបីទន្ទឹមគ្នាឥតងៀង មានដងឈើខ្លីកោងក្ងក់ សម្រាប់ចាក់ត្រី ។ ប្រដាប់មានផ្លែជាម្រាមបួនទន្ទឹមគ្នា ជាគូនឹងស្លាបព្រា សម្រាប់កាន់ចាក់ចាប់អាហារបរិភោគ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរញមស្លឹក ដោយត្រូវកម្ដៅថ្ងៃខ្លាំង ឬជាំទឹកជាដើម
ឧទាហរណ៍៖ ឈើសមស្លឹក។

                       ( សំ. បា. ) ដែលស្មើគ្នា, ប៉ុនគ្នា, ប្រហែលគ្នា; ស្រដៀងគ្នា ។
ឧទាហរណ៍៖ រូបរាងសមគ្នា, ប្ដីប្រពន្ធសមគ្នា ។

                       ដែលល្មមល្អមើល, មិនទាស់ភ្នែក, មិនឆ្គង
ឧទាហរណ៍៖ កាត់សក់សម, ស្លៀកពាក់សម ។

                       ដែលត្រូវ, ត្រូវដូច; សមដូចពាក្យគេថា; និយាយដូច្នេះមិនសមសោះ! ។ ល ។ សមគប់ កិ. គប់រក, ចូលគំនិតគ្នា ។ សមគួរ គុ. ល្មម, យ៉ាងមធ្យម : ល្អសមគួរ ។

                      ន. ដំណើរសម្ដែងអាការកិរិយាសុភាពរៀបរយ, ការធ្វើបដិសណ្ឋារៈរកគ្នាត្រូវបែបបទ : មានសមគួររកគ្នា ។ សមគំនិត កិ. រួមគំនិតជាមួយ ។ សមជា និ. គួរជា, ល្មមជា : សមជានឹងបាន ។ សមតែ និ. គួរតែ, ល្មមតែ : សមតែនឹងឲ្យ ។ សមបី និ. គួរបី, គួរគប្បី : សមបីអ្វីនឹងដល់ម្ល៉ឹង!; មិនសមបីនឹងទៅជាយ៉ាងហ្នឹងសោះ! ។ សមបុណ្យ គុ. ដែលគួរដល់បុណ្យ, ដែលល្មមនឹងបុណ្យ ។ សមបើ និ. គួរបើ : មិនសមបើដល់ម្ល៉ឹងសោះ! ។ សមបំណង កិ. ឬ កិ. វិ. បានដូចបំណង; ដែលត្រូវត្រង់តាមបំណង : បានសម្រេចប្រយោជន៍សមបំណង ។ សមប្រកប កិ. ឬ កិ. វិ. បានកបដូចចិត្ត; ដែលត្រូវចួនត្រូវទំនង : រកស៊ីសមប្រកប ។ សមមាឌ កិ. ឬ គុ. ល្មមដល់មាឌ : ខ្លាំងមិនសមមាឌ ។ សមមាត់ កិ. ឬ គុ. គួរដល់មាត់, គួរស្ដីនិយាយ, គួរហើបមាត់ថា : មិនសមមាត់នឹងនិយាយទៅរក ។ សមរម្យ ( –រំ ) គុ. ឬ កិ. វិ. ដែលត្រូវបែបត្រូវយ៉ាង, មិនទាស់ភ្នែក : ស្លៀកពាក់សមរម្យ, រូបឆោមសមរម្យ ។ សមសក្ដិ ឬ –ស័ក្ដិ ន. ឬ គុ. អំណាចដ៏សមរម្យ; អំណាចស្មើ; សមបុណ្យ សមអំណាច ។ សមសារ ( ម. ព. លំនាំសមសារ ផង ) ។ សមសួន គុ. ( សំ. បា. សម + ស. ស់្វន អ. ថ. សួន “ភាគ, ចំណែក, ប៉ែក” ) មានភាគដ៏សម, សមតាមភាគ; សមតាមបែប, តាមភាព; ដែលត្រូវតាមខ្នាត : រូបរាងសមសួន; មានកម្ពស់សមសួន ។ ល ។

                        ( សំ. បា. ) ស្មើ, ស្មើគ្នា, ប៉ុនគ្នា, ប្រហែលគ្នា, ដូចគ្នា ( ព. ផ្ទ. វិសម ) ។ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃបានតាមគួរដល់ការប្រកប : សមគោត្ត ឬ –គោត្រ គោត្រត្រូវគ្នា, សែត្រូវគ្នា; អ្នកដែលមានគោត្រត្រូវគ្នា ។ សមចរិយា ( សៈម៉ៈចៈរ៉ិយ៉ា ) ការប្រព្រឹត្តស្មើ, ការកាន់ធម៌ស្មើ គឺមិនលម្អៀង ព្រោះស្រឡាញ់, ព្រោះស្អប់, ព្រោះល្ងង់, ព្រោះខ្លាច ( ម. ព. អគតិ ផង ) ។ សមចារី អ្នកប្រព្រឹត្តស្មើ, អ្នកកាន់ធម៌ស្មើ ( អ្នកមិនលម្អៀងដោយអគតិ ៤ យ៉ាង ); បើស្ត្រីជា សមចារិនី ។ សមចិត្ត ចិត្តស្មើ; ចិត្តស្មើគ្នា ។ សមចិន្ដា ( –ចិន-ដា ) គំនិតស្មើគ្នា ។ សមជាតិ ជាតិស្មើគ្នា; ជាតិត្រូវគ្នា ។ សមជាតិក ឬ –ជាតិកៈ អ្នកដែលមានជាតិស្មើគ្នា ( បើស្ត្រីជា សមជាតិកា ) ។ សមជីវិតា ការចិញ្ចឹមជីវិតស្មើ គឺចិញ្ចឹមជីវិតត្រូវតាមធម៌ តាមច្បាប់មិនខ្ពស់ៗទាបៗ ។ សមតេជះ តេជះ, អំណាច ស្មើគ្នា; អ្នកដែលមានអំណាចស្មើគ្នា ។ សមទណ្ឌ (–ទ័ន ) អាជ្ញា, ពិន័យដែលសមនឹងទោសខុស ។ សមនាម ឬ សមាននាម ( សៈម៉ានៈ– ) ឈ្មោះត្រូវគ្នា; អ្នកដែលមានឈ្មោះត្រូវគ្នា ។ សមភាគ ចំណែកស្មើគ្នា ។ សមភាព ភាពស្មើគ្នា, ដំណើរស្មើមុខគ្នា ( ម. ព. នេះទៀតផង ) ។ សមវ័យ អាយុស្មើគ្នា, ឆ្នាំតំណាលគ្នា ។ សមវិជ្ជា ឬ –វិទ្យា ចំណេះស្មើគ្នា ។ សមវិទ អ្នកដែលមានចំណេះស្មើគ្នា ។ សមវិបាក ដែលមានវិបាកស្មើគ្នា; អំពើដែលមានផលស្មើគ្នា ។ សមានុភាព ( សៈម៉ា–; សំ. បា. < សម + អានុភាវ ) អានុភាពស្មើគ្នា; អ្នកដែលមានអានុភាពស្មើគ្នា ។ ល ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ស្នងព្រះអង្គុលា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភា–» មានន័យដូចម្ដេច ?

សភា–

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ សភា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភា​ស័ទ» មានន័យដូចម្ដេច ?

សភា​ស័ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ខ្នះខ្នែង​កិច្ច​ការ​ក្នុង​ទី​ប្រជុំ​ ឬ​ក្នុង​សមាគម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភា​សាមញ្ញ» មានន័យដូចម្ដេច ?

សភា​សាមញ្

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សន្និបាត​តាម​ធម្មតា គឺ​ការ​ប្រជុំ​តាម​ពេល​វេលា​ដែល​បាន​កំណត់​ទុក​ជា​ស្រេច ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភា​សមាជិក» មានន័យដូចម្ដេច ?

សភា​សមាជិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុម​ជំនុំ (ក្រៅ​ពី​សភា​នាយក​និង​សភានុនាយក); បើ​ស្ត្រី​ជា សភា​សមាជិកា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភា​វិសាមញ្ញ» មានន័យដូចម្ដេច ?

សភា​វិសាមញ្

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សភា​ជា​វិសាមញ្ញ, សន្និបាត​ប្លែក​ពី​ធម្មតា, ការ​ប្រជុំ​ប្លែក​ខុស​ពី​ពេល​ធម្មតា ដែល​បាន​កំណត់​ទុក​ពី​មុន​មក
ឧទាហរណ៍៖ រដ្ឋ​សភា តែង​បើក​សភា​វិសាមញ្ញ​ក្នុង​ករណី​ដែល​មាន​កិច្ច​ការ​ជា​ពិសេស​ហើយ​ជា​បន្ទាន់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភា​លេខាធិការ, សភា​លេខានុការ លេខាធិការ, លេខានុការ» មានន័យដូចម្ដេច ?

សភា​លេខាធិការ, សភា​លេខានុការ លេខាធិការ, លេខានុការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់​ក្រុម​ប្រជុំ​ពិភាក្សា​កិច្ច​ការ (បើ​ស្ត្រី​ជា សភា​លេខាធិការិកា, សភា​លេខានុការិកា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភា​នាយក» មានន័យដូចម្ដេច ?

សភា​នាយក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នាយក, អធិបតី របស់​ក្រុម​ជំនុំ; ចាងហ្វាង ក្រុម​ជំនុំ; បើ​ស្ត្រី​ជា សភា​នាយិកា (ហៅ សភាធិបតី, សភាបតី អ. ថ. –ប៉ៈតី ក៏​បាន; បើ​ស្ត្រី​ជា សភាធិបតានី, សភាបតានី អ. ថ. –ប៉ៈ–) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភាសាមញ្ញ» មានន័យដូចម្ដេច ?

សភាសាមញ្ញ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សន្និបាតសាមញ្ញ ឬការប្រជុំដែលធ្វើឡើងតាមពេលវេលាកំណត់ទុកជាស្រេច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភាសហភាព» មានន័យដូចម្ដេច ?

សភាសហភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាសាដែលប្រទេសបារាំង បានតាំងបង្កើតក្រោយពីផុតសង្គ្រាមលោកលើកទីពីរ ដោយមានអ្នកតំណាងប្រទេសបារាំង និងអ្នកតំណាងប្រទេសនានាជាចំណុះ ជាសមាជិក សភានេះផុតអាយុជីវិតតាំងពីប្រទេស ដែលជាសមាជិកបាន ឯករាជ្យរៀងៗខ្លួនមក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភាវៈ» មានន័យដូចម្ដេច ?

សភាវៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សភាវ; សំ. ស្វភាវ ) ដូច សភាព ដែរ ។ សភាវធម៌ ( សៈភាវៈធ័រ ) ធម្មជាតិដើម, គោលរបស់ធម្មតា ។ សភាវសណ្ឋិត ( សៈភាវៈសន់ឋិត ) ដែលឋិតនៅស៊ប់តាមកំណើតដើម; អ្នកដែលឋិតនៅស៊ប់ក្នុងធម្មតា។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភាវិសាមញ្ញ» មានន័យដូចម្ដេច ?

សភាវិសាមញ្

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សន្និបាតប្លែកពីធម្មតា គឺការប្រជុំសភា ឬ សមាគម ធ្វើដោយខុសពេលដែលបានកំណត់ទុកជាមុន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភាវសណ្ឋិត» មានន័យដូចម្ដេច ?

សភាវសណ្ឋិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលឋិតនៅស៊ប់ក្នុងធម្មតា ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឋិតនៅស៊ប់តាមកំណើតដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភាវគតិ» មានន័យដូចម្ដេច ?

សភាវគតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពលវេគធម្មតា ញាណដែលជាគ្រឿងដឹងនូវអារម្មណ៍ជាដំបូង ដែលជាទីនាំសត្វឱ្យធ្វើអ្វីមួយបាន ដូចជាសត្វឃ្មុំដែលចេះធ្វើសំបុកទុកកូនជាដើម សភាវគតិ និងប្រាជ្ញា ខុសគ្នាតែត្រង់ប្រាជ្ញា នាំមនុស្សឱ្យធ្វើអ្វីចេះតែចម្រើនប្លែកៗ ឯសភាវគតិ គឺគ្រាន់តែនាំសត្វឱ្យធ្វើអ្វីកើតតែតាមបែបមុនៗ ប៉ុណ្ណោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភាលិបិការ» មានន័យដូចម្ដេច ?

សភាលិបិការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៀន​របស់​ក្រុម​ប្រជុំ​ប្រឹក្សា​កិច្ច​ការ (បើ​ស្ត្រី​ជា សភាលិបិការិកា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភាព» មានន័យដូចម្ដេច ?

សភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សភាវ, ខ្មែរប្រើ វ > ព; សំ. ស្វភាវ ) ដំណើរកើតឯង, ធម្មតា, ធម្មជាតិ, ប្រក្រតី; អធ្យាស្រ័យ; ការតាំងចិត្ត; ហេតុ, ការណ៍; ការប្រព្រឹត្ត; សេចក្ដីពិតតាមធម្មតា ។
ឧទាហរណ៍៖ មានសភាពល្អ, សភាពយ៉ាងនេះ, មានសភាពជាអ្នកឆាប់ខឹង; តាមសភាពដើម។

                      ដំណើរកើតឯង ធម្មតា ប្រក្រតី អធ្យាស្រ័យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភាបញ្ញត្តច្បាប់» មានន័យដូចម្ដេច ?

សភាបញ្ញត្តច្បាប់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សភាដែលជ្រើសតាំងជាលើកដំបូង ដើម្បីរៀប រៀងរដ្ឋធម្មនុញ្ញ ដូចយ៉ាងសភាកាលពីឆ្នាំ១៩៤៦ ដែលគ្រាន់តែតែងរដ្ឋធម្មនុញ្ញរួចហើយ ក៏សមាជិក លាចាកតំណែងវិញ ទុកឱកាសឱ្យបោះឆ្នោតរើសរដ្ឋសភាទីមួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភានុព័ន្ធ» មានន័យដូចម្ដេច ?

សភានុព័ន្ធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ត្រីដែលចាត់ទៅឱ្យប្រាស្រ័យទាក់ទងជាមួយនឹងសភាទាំងពីរ គឺរដ្ឋសភា និងក្រុមប្រឹក្សាព្រះរាជអាណាចក្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភានិយម» មានន័យដូចម្ដេច ?

សភានិយម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របបគ្រប់គ្រងដែលមានសភាទាំងពីរជាបង្អែក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភាជន» មានន័យដូចម្ដេច ?

សភាជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) កិរិយាល្អ, សេចក្ដីសុភាពរាបទាប, បែបបទត្រឹមត្រូវ, សណ្ដាប់ធ្នាប់ល្អ, ការប្រព្រឹត្តរៀបរយ, ដំណើរសម្ដែងសេចក្ដីគួរសមចុះបែបបទ ។
ឧទាហរណ៍៖ ទទួលភ្ញៀវដោយសភាជន, ពោលពាក្យលាគ្នា ដោយសភាជន ។

                    សភាជនភាព ( សៈភាជៈនៈភាប ) ភាពនៃការសម្ដែងសេចក្ដីគួរសមចុះបែបបទ, ភាពនៃការប្រព្រឹត្តរៀបរយ
ឧទាហរណ៍៖ ស្ដីនិយាយរកគ្នាដោយសភាជនភាព ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភាចារ» មានន័យដូចម្ដេច ?

សភាចារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. សភា + អាចារ) បែប​បទ, ច្បាប់, សណ្ដាប់ របស់​ការ​ប្រជុំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភាគារម្មណ៍» មានន័យដូចម្ដេច ?

សភាគារម្មណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < សភាគ + អារម្មណ ) អារម្មណ៍ត្រូវគ្នា, មិនជាទំនាស់នឹងគ្នា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភាគារ» មានន័យដូចម្ដេច ?

សភាគារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. សភា + អគារ “ផ្ទះ, រោង”) ផ្ទះ, រោង, មន្ទីរ សម្រាប់​ប្រជុំ; សាលា​ជំនុំ​ការ (ហៅ សភា​គ្រឹះ ឬ សភា​មន្ទីរ, –មាល, –ស្ថាន ក៏​បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភាគាបត្តិ» មានន័យដូចម្ដេច ?

សភាគាបត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សភាគ + អាបត្តិ ) អាបត្តិត្រូវគ្នា ( ព. វិ. ពុ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភាគភិក្ខុ» មានន័យដូចម្ដេច ?

សភាគភិក្ខុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភិក្ខុដែលមានវត្តប្រតិបត្តិឬអធ្យាស្រ័យស្មើគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភាគជន» មានន័យដូចម្ដេច ?

សភាគជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ –បុគ្គល ជន ឬបុគ្គលដែលមានអធ្យាស្រ័យត្រូវគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភាគ» មានន័យដូចម្ដេច ?

សភាគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ដែលមានចំណែកស្មើគ្នា គឺដែលត្រូវគ្នា, ដូចគ្នា; ដែលត្រូវចិត្តត្រូវគំនិតគ្នា, ដែលជិតដិតស្និទ្ធស្នាលនឹងគ្នា។
មនុស្ស, សត្វឬអ្វីៗ ដែលត្រូវគ្នា, ដូចគ្នា, ស្មើចិត្តគំនិតគ្នា : ខ្ញុំនិងមនុស្សនុះ ជាសភាគនឹងគ្នា ( ព. ផ្ទ. វិសភាគ ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សៈភាគៈ, ដូចជា សភាគជន ឬ –បុគ្គល ជនឬបុគ្គលដែលមានអធ្យាស័យត្រូវគ្នា ។ សភាគភិក្ខុ ភិក្ខុដែលមានវត្តប្រតិបត្តិឬអធ្យាស្រ័យស្មើគ្នា ។ សភាគាបត្តិ (–ប័ត; បា. < សភាគ + អាបត្តិ ) អាបត្តិត្រូវគ្នា ( ព. វិ. ពុ. ) ។ សភាគារម្មណ៍ ( បា. < សភាគ + អារម្មណ ) អារម្មណ៍ត្រូវគ្នា, មិនជាទំនាស់នឹងគ្នា។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា បានដល់វត្ថុធាតុទាំងឡាយនៃរូបគំនូរ ដែលមានទ្រង់ទ្រាយស្រដៀងគ្នា ហើយមានទំនងដូចគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សភា» មានន័យដូចម្ដេច ?

សភា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ទីប្រជុំ, ការប្រជុំ, ទីសម្រាប់ប្រជុំពិភាក្សាកិច្ចការ; សមាគម ។
ឧទាហរណ៍៖ កណ្ដាលសភា កណ្ដាលទីប្រជុំ, កណ្ដាលជំនុំ ។

                     សភាគារ ( សំ. បា. សភា + អគារ “ផ្ទះ, រោង” ) ផ្ទះ, រោង, មន្ទីរ សម្រាប់ប្រជុំ; សាលាជំនុំការ ( ហៅ សភាគ្រឹះ ឬ សភាមន្ទីរ, –មាល; –ស្ថាន ក៏បាន ) ។ សភាចារ ( សំ. បា. សភា + អាចារ ) បែបបទ, ច្បាប់, សណ្ដាប់ របស់ការប្រជុំ ។ សភានាយក ( –យក់ ) នាយក, អធិបតី របស់ក្រុមជំនុំ; ចាងហ្វាងក្រុមជំនុំ; បើស្ត្រីជា សភានាយិកា ( ហៅ សភាធិបតី, សភាបតី អ. ថ. –ប៉ៈដី ក៏បាន; បើស្រ្តីជា សភាធិបតានី, សភាបតានី អ. ថ. –ប៉ៈ– ) ។ សភានុនាយក ( –យក់; សំ. បា. សភា + អនុ “រង, លំដាប់, បន្ទាប់” + នាយក ) នាយករង, អធិបតីរង របស់ក្រុមជំនុំ ( បើស្រ្តីជា សភានុនាយិកា ) ។ សភាលិបិការ ស្មៀនរបស់ក្រុមប្រជុំប្រឹក្សាកិច្ចការ ( បើស្ត្រីជា សភាលិបិការិកា ) ។ សភាលេខាធិការ, សភាលេខានុការ លេខាធិការ, លេខានុការ របស់ក្រុមប្រជុំពិភាក្សាកិច្ចការ ( បើស្ត្រីជា សភាលេខាធិការិកា, សភាលេខានុការិកា ) ។ សភាវិសាមញ្ញ ( –ម៉ាញ់ ) សភាជាវិសាមញ្ញ, សន្និបាតប្លែកពីធម្មតា, ការប្រជុំប្លែកខុសពីពេលធម្មតា ដែលបានកំណត់ទុកពីមុនមក
ឧទាហរណ៍៖ រដ្ឋសភា តែងបើកសភាវិសាមញ្ញក្នុងករណីដែលមានកិច្ចការជាពិសេសហើយជាបន្ទាន់។

                    សភាស័ទ អ្នកខ្នះខ្នែងកិច្ចការក្នុងទីប្រជុំឬក្នុងសមាគម ។ សភាសមាជិក ( –សៈម៉ា– ) ក្រុមជំនុំ ( ក្រៅពីសភានាយកនិងសភានុនាយក ); បើស្ត្រីជា សភាសមាជិកា ។ សភាសាមញ្ញ សន្និបាតតាមធម្មតា គឺការប្រជុំតាមពេលវេលាដែលបានកំណត់ទុកជាស្រេច ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វ—» មានន័យដូចម្ដេច ?

សព្វ—

មានន័យថា ( មើលក្នុងពាក្យ សព្វ វិ. ស. ឬ គុ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វាសី» មានន័យដូចម្ដេច ?

សព្វាសី

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបរិភោគអាហារសព្វមុខ ដូចយ៉ាងមនុស្ស ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វាវុធ» មានន័យដូចម្ដេច ?

សព្វាវុធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < សព្វ + អាវុធ ) អាវុធគ្រប់បែប; គ្រឿងចម្បាំងគ្រប់យ៉ាង
ឧទាហរណ៍៖ បន្ថយសព្វាវុធ, បង្កើនសព្វាវុធ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វានុភាព» មានន័យដូចម្ដេច ?

សព្វានុភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំណាច តេជៈសព្វយ៉ាង ដើម្បីសម្រេចកិច្ចការផងទាំងពួង អំណាចផ្តាច់ការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វសោក» មានន័យដូចម្ដេច ?

សព្វសោក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីស្ដាយស្រណោះទាំងគ្រប់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វសន្តិភាព» មានន័យដូចម្ដេច ?

សព្វសន្តិភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីស្ងប់ ឬសេចក្ដីសុខសាន្ដទួទៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វវេទី» មានន័យដូចម្ដេច ?

សព្វវេទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកចេះចំណេះគ្រប់យ៉ាង ( បើស្ត្រីជា សព្វវេទិនី ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វវិនាស» មានន័យដូចម្ដេច ?

សព្វវិនាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិនាសទាំងអស់, វិនាសទាំងស្រុង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វវចនៈ» មានន័យដូចម្ដេច ?

សព្វវចនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យទាំងពួង; វចនានុក្រម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វវចនាធិប្បាយ» មានន័យដូចម្ដេច ?

សព្វវចនាធិប្បាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < សព្វ + វចន + អធិប្បាយ ) សៀវភៅអធិប្បាយពាក្យដោយសព្វគ្រប់ ( សៀវភៅវចនានុក្រមពិស្ដារ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វរោគវិនិមុត្ត ឬ –វិមុត្ត» មានន័យដូចម្ដេច ?

សព្វរោគវិនិមុត្ត ឬ –វិមុត្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរួចផុតស្រឡះចាករោគគ្រប់យ៉ាង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វរោគ» មានន័យដូចម្ដេច ?

សព្វរោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោគគ្រប់យ៉ាង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វរុទញ្ញូ» មានន័យដូចម្ដេច ?

សព្វរុទញ្

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សព្វ + រុទ “សូរ, សម្រែក” + ញូ “អ្នកដឹង” ) អ្នកដឹងសំឡេងទាំងគ្រប់ គឺអ្នកដែលចេះវិជ្ជាចំណាំសូរសំឡេង គ្រាន់តែឮរំពងសំឡេងមនុស្សក៏អាចដឹងថាមានបុណ្យ ឬឥតបុណ្យ . . . បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វយុត្ត» មានន័យដូចម្ដេច ?

សព្វយុត្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រកបដោយលម្អគ្រប់យ៉ាង ។
ឧទាហរណ៍៖ ក្បាច់សព្វយុត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វភ័យ» មានន័យដូចម្ដេច ?

សព្វភ័យ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ភ័យទាំងគ្រប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វភោគ» មានន័យដូចម្ដេច ?

សព្វភោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្បត្តិគ្រប់យ៉ាង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វភូត» មានន័យដូចម្ដេច ?

សព្វភូត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វទាំងពួង, ពួកសត្វទាំងអស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វបើ» មានន័យដូចម្ដេច ?

សព្វបើ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា សូម្បី, គ្រាន់តែ ។
ឧទាហរណ៍៖ សព្វបើទឹកផឹក ក៏ឲ្យខ្វះដែរ!

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វន្តរាយ» មានន័យដូចម្ដេច ?

សព្វន្តរាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សព្វ + អន្តរាយ ) អន្តរាយទាំងពួង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វនាម» មានន័យដូចម្ដេច ?

សព្វនាម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សវ៌នាមន៑ ) សព្ទដែលប្រើជាជំនួស ឬជាជំនួយនាម, មាន ២ យ៉ាង គឺ បុរិសសព្វនាម, វិសេសនសព្វនាម ( ព. វ. )
ឧទាហរណ៍៖ ព្រះអង្គ, លោក, គេ, គាត់, វា; អ្នក, ឯង; ខ្ញុំ, អញ, យើង,… ជា បុរិសសព្វនាម សម្រាប់ប្រើជាជំនួសនាមនាម : លោកអញ្ជើញទៅណា? ខ្ញុំទៅផ្ទះ;….។

                     ណា, ឯណា, នេះ, នុះ, នុ៎ះ, នោះ, ឯណេះ, ឯណោះ, ឯណ៎ោះ… ជាវិសេសនសព្វនាម សម្រាប់ប្រើជាជំនួយនាមនាម
ឧទាហរណ៍៖ ផ្ទះណា?, ផ្ទះនុ៎ះ;… ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វទស្សន៍» មានន័យដូចម្ដេច ?

សព្វទស្សន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីល្ហល្ហេវ ដែលគេឈរនៅទីខ្ពស់មើលទៅឃើញ ដូចជាទីដែលឡើងលើកំពូលភ្នំ ហើយក្រឡេកមើល ឃើញ ដូច្នោះឯង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វដ្ឋភាព» មានន័យដូចម្ដេច ?

សព្វដ្ឋភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ការជួបឃើញរូបគ្រប់ទីកន្លែង ដូចយ៉ាងដែលគេតែងដំណាលពីអាចារ្យឡុច នៅស្រុកកំពត ដែលចេះបែងខ្លួនឱ្យមើលឃើញជាច្រើនកន្លែង ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វញ្ញុភាព» មានន័យដូចម្ដេច ?

សព្វញ្ញុភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិជ្ជាសព្វមុខឥតមានខ្វះចន្លោះ ញាណរបស់អ្នកត្រាស់ដឹង មានព្រះពុទ្ធជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វញ្ញុពុទ្ធ ឬ សព្វញ្ញូ–» មានន័យដូចម្ដេច ?

សព្វញ្ញុពុទ្ធ ឬ សព្វញ្ញូ–

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លោកអ្នកត្រាស់ដឹងសព្វ ( ព្រះសម្មាសម្ពុទ្ធ ); ហៅត្រឹមតែ សព្វញ្ញូ ក៏បាន ។
ឧទាហរណ៍៖ ព្រះសព្វញ្ញូ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វញ្ញុតញ្ញាណ» មានន័យដូចម្ដេច ?

សព្វញ្ញុតញ្ញាណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ញាណឬប្រាជ្ញាដែលដឹងសព្វ ( ញាណរបស់ព្រះសព្វញ្ញុពុទ្ធ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វការីសមាគម» មានន័យដូចម្ដេច ?

សព្វការីសមាគម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមហ៊ុនខាងហិរញ្ញវត្ថុ ឬពាណិជ្ជកម្ម ដែលទទួលធ្វើប្រតិបត្តិការ សព្វយ៉ាងឥតរើសរយ ឱ្យតែមានមនុស្សមកពឹងប្រាស្រ័យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្វ» មានន័យដូចម្ដេច ?

សព្

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា.; សំ. សវ៌ ) ពាក្យនេះជា កិ. វិ. ឬ គុ. ដូចពាក្យ សព្វ ដែរ, ប៉ុន្តែខ្មែរប្រើជា កិ. មានន័យថា “ពេញ, គាប់, ស្ម័គ្រស្មោះ, ត្រូវ, ឥតខុស, ឥតទាស់” (ប្រើចំពោះតែ រ. ស. និង ស. ស. )  ។
ឧទាហរណ៍៖ ទ្រង់សព្វព្រះរាជហឫទ័យ; សព្វព្រះទ័យ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. សវ៌ ) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, ទួ, ទួទៅ, រាល់ ។
ឧទាហរណ៍៖ ឃើញសព្វ, ចេះសព្វ, ដឹងសព្វ; សព្វកាល, សព្វគ្នា, សព្វដង, សព្វមួយដង, សព្វឋាន, សព្វប្រការ ។ ល ។

                      សព្វជាតិ រាល់ជាតិ ។ មិនបានការ : មនុស្សសព្វជាតិ មនុស្សមិនបានការ ។ ចោលម្សៀត ។

ឧទាហរណ៍៖ អាសព្វជាតិ! អារចោលម្សៀត! ( ព. ទ្រ. ម. ) ។

                      សព្វសរពើ, សព្វស័រពើ ឬ សព្វសារពើ អ្វីៗទាំងអស់ ( ម. ព. សារពើ ផង ) ។

                      ( បា.; សំ. សវ៌ ) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, គ្រប់យ៉ាង; ទួទៅ; រាល់ ។ សព្វគុណ គុណសម្បត្តិគ្រប់យ៉ាង ។

ឧទាហរណ៍៖ ថ្នាំសព្វគុណ ថ្នាំដែលប្រើរម្ងាប់រោគបានច្រើនយ៉ាង ។

                       សព្វញ្ញុតញ្ញាណ ( សប់-ព័ញ-ញុ-ត័ញ-ញាន ) ញាណឬប្រាជ្ញាដែលដឹងសព្វ ( ញាណរបស់ព្រះសព្វញ្ញុពុទ្ធ ) ។ សព្វញ្ញុពុទ្ធ ឬ សព្វញ្ញូ– ( សប់-ព័ញ-ញុ ឬ —ញូ-ពុត ) លោកអ្នកត្រាស់ដឹងសព្វ ( ព្រះសម្មាសម្ពុទ្ធ ); ហៅត្រឹមតែ សព្វញ្ញូ ក៏បាន ។

ឧទាហរណ៍៖ ព្រះសព្វញ្ញូ ។

                    សព្វន្តរាយ ( សប់-ព័ន-តៈរ៉ាយ; បា. < សព្វ + អន្តរាយ ) អន្តរាយទាំងពួង ។ សព្វភ័យ ភ័យទាំងគ្រប់ ។ សព្វភូត សត្វទាំងពួង, ពួកសត្វទាំងអស់ ។ សព្វភោគ សម្បត្តិគ្រប់យ៉ាង ។ សព្វយុត្ត ដែលប្រកបដោយលម្អគ្រប់យ៉ាង ។

ឧទាហរណ៍៖ ក្បាច់សព្វយុត្ត ។

                      សព្វរុទញ្ញូ ( សប់-ពៈរុ-ទ័ញ-ញូ; បា. < សព្វ + រុទ “សូរ, សម្រែក” + ញូ “អ្នកដឹង” ) អ្នកដឹងសំឡេងទាំងគ្រប់ គឺអ្នកដែលចេះវិជ្ជាចំណាំសូរសំឡេង គ្រាន់តែឮរំពងសំឡេងមនុស្សក៏អាចដឹងថាមានបុណ្យ ឬឥតបុណ្យ . . . បាន ។ សព្វរោគ រោគគ្រប់យ៉ាង ។ សព្វរោគវិនិមុត្ត ឬ –វិមុត្ត (–គៈ—មុត ) ដែលរួចផុតស្រឡះចាករោគគ្រប់យ៉ាង ។ សព្វលាភ លាភទាំងគ្រប់ ។ សព្វលោក លោកទាំងមូល, សកលលោក ។ សព្វវចនៈ ពាក្យទាំងពួង; វចនានុក្រម ។ សព្វវចនាធិប្បាយ ( បា. < សព្វ + វចន + អធិប្បាយ ) សៀវភៅអធិប្បាយពាក្យដោយសព្វគ្រប់ ( សៀវភៅវចនានុក្រមពិស្ដារ ) ។ សព្វវិទូ សព្វញ្ញូ ។ សព្វវិនាស វិនាសទាំងអស់, វិនាសទាំងស្រុង ។ សព្វវេទី អ្នកចេះចំណេះគ្រប់យ៉ាង ( បើស្ត្រីជា សព្វវេទិនី ) ។ សព្វសន្តិភាព សេចក្ដីស្ងប់ឬសេចក្ដីសុខសាន្ដទួទៅ ។ សព្វសោក សេចក្ដីស្ដាយស្រណោះទាំងគ្រប់ ។ ល ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( បា.; សំ. សវ៌ ) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, ទួ, ទួទៅ, រាល់ ។
ឧទាហរណ៍៖ ឃើញសព្វ, ចេះសព្វ, ដឹងសព្វ; សព្វកាល, សព្វគ្នា, សព្វដង, សព្វមួយដង, សព្វឋាន, សព្វប្រការ ។ ល ។

                       សព្វជាតិ រាល់ជាតិ ។ មិនបានការ : មនុស្សសព្វជាតិ មនុស្សមិនបានការ ។ ចោលម្សៀត ។
ឧទាហរណ៍៖ អាសព្វជាតិ! អារចោលម្សៀត! ( ព. ទ្រ. ម. ) ។

                      សព្វសរពើ, សព្វស័រពើ ឬ សព្វសារពើ អ្វីៗទាំងអស់ ( ម. ព. សារពើ ផង ) ។
( បា.; សំ. សវ៌ ) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, គ្រប់យ៉ាង; ទួទៅ; រាល់ ។ សព្វគុណ គុណសម្បត្តិគ្រប់យ៉ាង ។
ឧទាហរណ៍៖ ថ្នាំសព្វគុណ ថ្នាំដែលប្រើរម្ងាប់រោគបានច្រើនយ៉ាង ។

                     សព្វញ្ញុតញ្ញាណ ( សប់-ព័ញ-ញុ-ត័ញ-ញាន ) ញាណឬប្រាជ្ញាដែលដឹងសព្វ ( ញាណរបស់ព្រះសព្វញ្ញុពុទ្ធ ) ។ សព្វញ្ញុពុទ្ធ ឬ សព្វញ្ញូ– ( សប់-ព័ញ-ញុ ឬ —ញូ-ពុត ) លោកអ្នកត្រាស់ដឹងសព្វ ( ព្រះសម្មាសម្ពុទ្ធ ); ហៅត្រឹមតែ សព្វញ្ញូ ក៏បាន

ឧទាហរណ៍៖ ព្រះសព្វញ្ញូ ។

                      សព្វន្តរាយ ( សប់-ព័ន-តៈរ៉ាយ; បា. < សព្វ + អន្តរាយ ) អន្តរាយទាំងពួង ។ សព្វភ័យ ភ័យទាំងគ្រប់ ។ សព្វភូត សត្វទាំងពួង, ពួកសត្វទាំងអស់ ។ សព្វភោគ សម្បត្តិគ្រប់យ៉ាង ។ សព្វយុត្ត ដែលប្រកបដោយលម្អគ្រប់យ៉ាង

ឧទាហរណ៍៖ ក្បាច់សព្វយុត្ត ។

                      សព្វរុទញ្ញូ ( សប់-ពៈរុ-ទ័ញ-ញូ; បា. < សព្វ + រុទ “សូរ, សម្រែក” + ញូ “អ្នកដឹង” ) អ្នកដឹងសំឡេងទាំងគ្រប់ គឺអ្នកដែលចេះវិជ្ជាចំណាំសូរសំឡេង គ្រាន់តែឮរំពងសំឡេងមនុស្សក៏អាចដឹងថាមានបុណ្យ ឬឥតបុណ្យ . . . បាន ។ សព្វរោគ រោគគ្រប់យ៉ាង ។ សព្វរោគវិនិមុត្ត ឬ –វិមុត្ត (–គៈ—មុត ) ដែលរួចផុតស្រឡះចាករោគគ្រប់យ៉ាង ។ សព្វលាភ លាភទាំងគ្រប់ ។ សព្វលោក លោកទាំងមូល, សកលលោក ។ សព្វវចនៈ ពាក្យទាំងពួង; វចនានុក្រម ។ សព្វវចនាធិប្បាយ ( បា. < សព្វ + វចន + អធិប្បាយ ) សៀវភៅអធិប្បាយពាក្យដោយសព្វគ្រប់ ( សៀវភៅវចនានុក្រមពិស្ដារ ) ។ សព្វវិទូ សព្វញ្ញូ ។ សព្វវិនាស វិនាសទាំងអស់, វិនាសទាំងស្រុង ។ សព្វវេទី អ្នកចេះចំណេះគ្រប់យ៉ាង ( បើស្ត្រីជា សព្វវេទិនី ) ។ សព្វសន្តិភាព សេចក្ដីស្ងប់ឬសេចក្ដីសុខសាន្ដទួទៅ ។ សព្វសោក សេចក្ដីស្ដាយស្រណោះទាំងគ្រប់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្រហ្មចារី» មានន័យដូចម្ដេច ?

សព្រហ្មចារី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សព្រហ្មចារិន៑ ) អ្នកប្រព្រឹត្តព្រហ្មចរិយធម៌ដូចគ្នា; អ្នកកាន់ធម៌ត្រូវ, អ្នករៀនផងគ្នា ។ ព. ពុ. សំដៅចំពោះបព្វជិតផងគ្នា
ឧទាហរណ៍៖ ភិក្ខុសាមណេរគួរទំនុកបម្រុងបព្វជិតជាសព្រហ្មចារីដោយចតុប្បច្ច័យ ។

                    ហៅគ្រហស្ថអ្នកវៀរមេថុនធម្ម គឺអ្នកកាន់ឧបោសថសីលឬអ្នកកាន់អតិរេកសីលផងគ្នាក៏បាន ។
ឧទាហរណ៍៖ ពួកឧបាសកជាសព្រហ្មចារី ។

                    បើស្ត្រីជា សព្រហ្មចារិនី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្រហ្មចារិនី» មានន័យដូចម្ដេច ?

សព្រហ្មចារិនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ សព្រហ្មចារី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្ភិវាទី» មានន័យដូចម្ដេច ?

សព្ភិវាទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកពោលពាក្យតាមលំអានធម៌របស់ពួកសប្បុរស ( បើស្ត្រីជា សព្ភិវាទិនី ) ។ ល ។ ( ម. ព. សប្បុរិស ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្ភិវាចា» មានន័យដូចម្ដេច ?

សព្ភិវាចា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ –វាទ សម្ដីរបស់ពួកសប្បុរស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្ភិធម៌» មានន័យដូចម្ដេច ?

សព្ភិធម៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម៌របស់ពួកអ្នកស្ងប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្ភិកម្ម» មានន័យដូចម្ដេច ?

សព្ភិកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើរបស់ពួកសប្បុរស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្ភិ» មានន័យដូចម្ដេច ?

សព្ភិ

👉ថ្នាក់ពាក្យជា អាតនិបាត
មានន័យថា ( បា. < សន្ត > ស + ហិ > ភិ ) ដោយសប្បុរសទាំងឡាយ, ជាមួយនឹងពួកសប្បុរស ( ព. ផ្ទ. អសព្ភិ ) ។ពាក្យសម្រាប់ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ, មានសេចក្ដីថា “របស់ពួកសប្បុរស”, ដូចជា សព្ភិកម្ម អំពើរបស់ពួកសប្បុរស ។ សព្ភិធម៌ ធម៌របស់ពួកអ្នកស្ងប់ ។ សព្ភិវាចា ឬ –វាទ សម្ដីរបស់ពួកសប្បុរស ។ សព្ភិវាទី អ្នកពោលពាក្យតាមលំអានធម៌របស់ពួកសប្បុរស ( បើស្ត្រីជា សព្ភិវាទិនី ) ។ ល ។ ( ម. ព. សប្បុរិស ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្ទ័ន» មានន័យដូចម្ដេច ?

សព្ទ័ន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសូរ, ដែលលាន់សូរចេញមក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្ទសាស្រ្ត» មានន័យដូចម្ដេច ?

សព្ទសាស្រ្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សទ្ទសាស្រ្ត ក្នុងពាក្យ សទ្ទ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្ទសាធុការ» មានន័យដូចម្ដេច ?

សព្ទសាធុការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបញ្ចេញវាចាថា សាធុ! ឬថា សាធុ សាធុ! ។ សព្ទសាធុការពរ ការបញ្ចេញវាចាថា សាធុ! ព្រមទាំងឲ្យពរផង ។ ល ។ ( ម. ព. សទ្ទ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្ទសង្គ្រោះ» មានន័យដូចម្ដេច ?

សព្ទសង្គ្រោះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អភិធានសព្ទ, វចនានុក្រម, បទានុក្រម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្ទព្រហ្ម័ន» មានន័យដូចម្ដេច ?

សព្ទព្រហ្ម័ន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វេទ, ព្រះវេទ, ត្រៃវេទ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព្ទ» មានន័យដូចម្ដេច ?

សព្ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល.; សំ. សវ៌ជ្ញ ខ្មែរប្រើ វ > ព = សព៌ជ្ញ; បា. សព្វញ្ញូ ) លោកអ្នកត្រាស់ដឹងសព្វ ( ព្រះសព្វញ្ញូ )
ឧទាហរណ៍៖ ព្រះស្រីសព៌េជ្ញ ព្រះសព្វញ្ញូមានស្រីសួស្ដី ( ព. កា. ប្រើក្លាយឃ្លាតជា សរពេជ្ញ ឬ សារពេជ្ញ ក៏មាន; ប្រើជា សព៌ជ្ញ ត្រឹមត្រូវជាង ) ។ សព៌េជ្ញតាញាណ ( ស័រ-ពេច់-ជៈដាញាន; សំ. សវ៌ជ្ញតា + ជ្ញាន; បា. សព្វញ្ញុតញ្ញាណ ) ញាណឬប្រាជ្ញាដែលដឹងសព្វ ( ញាណរបស់ព្រះសព្វញ្ញុពុទ្ធ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព៌េជ្ញ» មានន័យដូចម្ដេច ?

សព៌េជ្ញ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល.; សំ. សវ៌ជ្ញ ខ្មែរប្រើ វ > ព = សព៌ជ្ញ; បា. សព្វញ្ញូ ) លោកអ្នកត្រាស់ដឹងសព្វ ( ព្រះសព្វញ្ញូ ) ។
ឧទាហរណ៍ ព្រះស្រីសព៌េជ្ញ ព្រះសព្វញ្ញូមានស្រីសួស្ដី ( ព. កា. ប្រើក្លាយឃ្លាតជា សរពេជ្ញ ឬ សារពេជ្ញ ក៏មាន; ប្រើជា សព៌ជ្ញ ត្រឹមត្រូវជាង ) ។ សព៌េជ្ញតាញាណ ( ស័រ-ពេច់-ជៈដាញាន; សំ. សវ៌ជ្ញតា + ជ្ញាន; បា. សព្វញ្ញុតញ្ញាណ ) ញាណឬប្រាជ្ញាដែលដឹងសព្វ ( ញាណរបស់ព្រះសព្វញ្ញុពុទ្ធ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព៌ាង្គកាយ» មានន័យដូចម្ដេច ?

សព៌ាង្គកាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សារព័ននៃសរីវយវៈ ដែលផ្គុំបង្កើតជារូបកាយសត្វ មានជីវិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព៌ាង្គ» មានន័យដូចម្ដេច ?

សព៌ាង្គ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល.; សំ. សវ៌ាង្គ < សវ៌ “” ទាំងអស់ ទាំងមូល “” + អង្គ “” រូបរាង; ចំណែក””; បា. សព្វង្គ < សព្វ + អង្គ ) រូបរាងឬរូបអង្គទាំងមូល រាងកាយទាំងមូល; ច្រើននិយាយថា សព៌ាង្គកាយ រូបកាយទាំងមូល ។
ឧទាហរណ៍៖ ឈឺសព្វសព៌ាង្គ ឈឺឥតសល់សាច់ ឈឺសព្វសាច់ ( ប្រើក្លាយមកទៀតជា សរពាង្គ ឬ សារពាង្គ ក៏មាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព៌ជ្ញ» មានន័យដូចម្ដេច ?

សព៌ជ្ញ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល. < សំ. សវ៌ជ្ញ, ខ្មែរប្រើ វ > ព; បា. សព្វញ្ញូ ) ព្រះសព្វញ្ញូ ( ម. ប្រ.; ច្រ. ប្រ. សព៌េជ្ញ ឬ សរពេជ្ញ សារពេជ្ញ ជាង។ ម. ព. សព៌េជ្ញ និង សព្វ វិ. ស. ឬ គុ. ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សព» មានន័យដូចម្ដេច ?

សព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝវ, វ > ព = ឝព; បា. ឆវ; ខ្មែរប្រើផ្លាស់ ឆ ជា ស, វ ជា ព > សព ) ខ្មោចស្រស់, រូបបុគ្គលស្លាប់, សាកខ្មោច ។
ឧទាហរណ៍៖ តម្កល់សព, ធ្វើបុណ្យសព, បុណ្យលើកសព, លើកសពសំស្ការ, រំលាយសព, បូជាសព ។ ព្រះបរមសព សពក្សត្រិយ៍ទ្រង់រាជ្យ ។ លោកគ្រូព្រះសព លោកគ្រូដែលទទួលអនិច្ចធម្មទៅហើយ។ សាកសព រូបរាងបុគ្គលស្លាប់, សាកខ្មោច ។ ល ។ ( ម. ព. សវ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប្បុរិសវាទី» មានន័យដូចម្ដេច ?

សប្បុរិសវាទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកនិយាយត្រឹមត្រូវ ( បើស្ត្រីជា សប្បុរិសវាទិនី ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប្បុរិសវាចា ឬ សព្ភិវាចា» មានន័យដូចម្ដេច ?

សប្បុរិសវាចា ឬ សព្ភិវាចា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដីរបស់សប្បុរស, សម្ដីអ្នកត្រឹមត្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប្បុរិសវាចា» មានន័យដូចម្ដេច ?

សប្បុរិសវាចា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ –វាទ សម្ដីរបស់សប្បុរស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប្បុរិសធម៌» មានន័យដូចម្ដេច ?

សប្បុរិសធម៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម៌របស់សប្បុរស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប្បុរិសទាន» មានន័យដូចម្ដេច ?

សប្បុរិសទាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទានរបស់សប្បុរស គឺទានដែលគេឲ្យដោយគោរព ( មិនឲ្យដោយអាការខ្ជីខ្ជា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប្បុរិសត្រកូល» មានន័យដូចម្ដេច ?

សប្បុរិសត្រកូល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រកូលអ្នកត្រឹមត្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប្បុរិសជាតិ» មានន័យដូចម្ដេច ?

សប្បុរិសជាតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិរបស់សប្បុរស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប្បុរិសចរិយា» មានន័យដូចម្ដេច ?

សប្បុរិសចរិយា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រព្រឹត្តរបស់សប្បុរស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប្បុរិស» មានន័យដូចម្ដេច ?

សប្បុរិស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សត្បុរុឞ ) សប្បុរស ( ព. ផ្ទ. អសប្បុរិស ) ។ សប្បុរិសកម្ម អំពើ, កិច្ចការ របស់សប្បុរស ។ សប្បុរិសចរិយា ( –ចៈរ៉ិយ៉ា ) ការប្រព្រឹត្តរបស់សប្បុរស ។ សប្បុរិសជាតិ ជាតិរបស់សប្បុរស ។ សប្បុរិសត្រកូល ត្រកូលអ្នកត្រឹមត្រូវ ។ សប្បុរិសទាន ទានរបស់សប្បុរស គឺទានដែលគេឲ្យដោយគោរព ( មិនឲ្យដោយអាការខ្ជីខ្ជា ) ។ សប្បុរិសធម៌ ធម៌របស់សប្បុរស ។ សប្បុរិសវាចា ឬ –វាទ សម្ដីរបស់សប្បុរស ។ សប្បុរិសវាទី អ្នកនិយាយត្រឹមត្រូវ ( បើស្ត្រីជា សប្បុរិសវាទិនី ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប្បុរស» មានន័យដូចម្ដេច ?

សប្បុរស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សប្បុរិស; សំ. សត្បុរុឞ ) បុរសអ្នកស្ងប់ គឺមនុស្ស ( ប្រុសក្ដីស្រីក្ដី ) អ្នកមិនធ្វើអំពើអាក្រក់ដោយកាយវាចាចិត្ត, អ្នកប្រព្រឹត្តល្អ, អ្នកត្រឹមត្រូវ ។

ឧទាហរណ៍៖ ពួកសប្បុរស ។

                     ខ្មែរប្រើជា គុ. សំដៅសេចក្ដីថា “ល្អ, ប្រសើរ, ត្រឹមត្រូវ” ក៏មាន : មានចិត្តសប្បុរស, មានធម៌សប្បុរស, មនុស្សសប្បុរស ត្រូវប្រើសម្ដីសប្បុរសរកគ្នា ( ឬប្រើជា ន. ដែរ, សំដៅសេចក្ដីថា “ចិត្តសប្បុរស,….ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប្បិ» មានន័យដូចម្ដេច ?

សប្បិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សរិ្បស៑ ) ទឹកដោះថ្លា ។
ឧទាហរណ៍៖ សប្បិជាគោរសមួយយ៉ាង ក្នុងគោរសទាំង ៥ ( ម. ព. គោរស ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប្បាយភាព» មានន័យដូចម្ដេច ?

សប្បាយភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព ដំណើរដែលនាំឱ្យស្រួលខ្លួន ដូចយ៉ាងធាតុអាកាសនៅក្បែរមាត់សមុទ្រជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប្បាយ» មានន័យដូចម្ដេច ?

សប្បាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ដំណើរនៅជាសុខ, ដំណើរមិនមានទុក្ខ, មិនមានព្រួយ, មិនមានជំងឺ ។
ឧទាហរណ៍៖ នៅដោយសប្បាយ, ឥតមានសប្បាយ ។ ខ្មែរប្រើជា កិ. ក៏បាន “នៅជាសុខ, ឥតព្រួយ, ឥតរោគ” : ខ្ញុំមិនសូវសប្បាយ ។ ប្រើជា គុ. ឬ កិ. វិ. ក៏បាន “ដែលនាំឲ្យរីករាយចិត្ត, ដែលស្រួលចិត្ត” : ទីនេះសប្បាយណាស់!; ដើរលេងសប្បាយ ។ សប្បាយខ្លួន ស្រួលខ្លួន ។ សប្បាយចិត្ត ស្រួលចិត្ត, រីករាយ ។ សុខសប្បាយ សុខស្រួល ។ ល ។ សប្បាយដ្ឋាន ( ស័ប-ប៉ាយុ័ត-ឋាន ) ទី, កន្លែង ដែលនាំឲ្យមានសប្បាយ ។ សប្បាយភាព ( ស័ប-ប៉ាយ៉ៈភាប ) ភាព, ដំណើរនៃការនៅជាសុខ ។ សប្បាយមន្ទីរ ( ស័ប-ប៉ាយ៉ៈមន់ទី ) មន្ទីរ, ផ្ទះដែលស្រួលនៅ ។ សប្បាយាហារ ( ស័ប-ប៉ាយ៉ាហា; បា. < សប្បាយ + អាហារ ) អាហារដែលបរិភោគទៅនាំឲ្យស្រួលខ្លួន ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប្បសត្វ» មានន័យដូចម្ដេច ?

សប្បសត្វ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពពួកសត្វវារ លូន មានពស់ ថ្លែន ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប្បធន់» មានន័យដូចម្ដេច ?

សប្បធន់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ស័បទន អ. ថ. ស័ប. ប៉ៈថុន ) ឆត្រធំស្រដៀងនឹងក្លស់ តែឥតរំភាយ ( ក្លស់ឥតរំភាយ ) សម្រាប់ឥស្សរជន មានព្រះរាជបុត្រជាដើម ប្រើក្នុងសម័យពីដើម, សម័យឥឡូវក៏នៅមានប្រើខ្លះដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប្បដិភ័យ» មានន័យដូចម្ដេច ?

សប្បដិភ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សប្បដិភយ ) ភ័យចំពោះមុខ គឺហេតុឬសត្រូវដែលគួរភ័យចំប្រប់ស្រាប់តែលេចប៉ឺមមកនៅមុខតែម្ដង នាំឲ្យស្លុតស្លន់ភ័ន្ដគំនិត, ភ័យដ៏ពន្លឹក ។
ឧទាហរណ៍៖ ភ័យអំពីពួកចោរចោមព័ទ្ធជុំជិតជាសប្បដិភ័យ ( ម. ព. ពន្លឹក ទៀតផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប្បដិភាគ» មានន័យដូចម្ដេច ?

សប្បដិភាគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្វីៗដែលមានដំណើរជាទំនាស់នឹងគ្នា ដែលផ្ទុយគ្នា ទីទៃពីគ្នា; វិសភាគ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប្ប» មានន័យដូចម្ដេច ?

សប្ប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សប៌ ) ពស់ ។ សប្បជាតិ ជាតិពស់, ពស់គ្រប់ប្រភេទ ( ម. ព. ទីឃជាតិ ផង ) ។ សប្បត្រកូល ពូជពស់ ។ សប្បទាឋា ចង្កូមពស់ ។ សប្បរាជ ស្ដេចពស់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប្ដប្រករណ៍» មានន័យដូចម្ដេច ?

សប្ដប្រករណ៍

👉ថ្នាក់ពាក្យជា  នាមសព្ទ

មានន័យថា ( សំ. សប្ត + ប្រករណ; បា. សត្តប្បករណ ) គម្ពីរ ៧ ។ ពាក្យហៅធម៌ព្រះអភិធម្ម ៧ គម្ពីរ ដែលស្រង់បាលីសង្ខេបមករៀបរៀង សម្រាប់សូត្រក្នុងពេលខ្លី ( ព. ពុ. )
ឧទាហរណ៍៖ និមន្ដលោកដារសប្ដប្រករណ៍ ( ម. ព. សត្តប្បករណ៍ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប្ដ» មានន័យដូចម្ដេច ?

សប្ត

👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( សំ. សប្ត, សប្តន៑; បា. សត្ត ) ប្រាំពីរ ( ៧ ) ។ សប្ដស័ក ( សំ. សប្តក + ឝក ) ស័កទី ៧ ( នៃឆ្នាំ )
ឧទាហរណ៍៖ ឆ្នាំមមែសប្ដស័ក, ឆ្នាំវកអដ្ឋស័ក ។

                     សប្ដាហៈ, សប្ដាហ័ន, សប្ដាហ៍ ( ម. ព. សត្ត ប. សំ. ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប់» មានន័យដូចម្ដេច ?

សប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រូបដោយស្នប់; ទាញរុញដៃស្នប់រឿយៗឲ្យមានខ្យល់ ។
ឧទាហរណ៍៖ សប់ទឹក; សប់ស្នប់, សប់ម៉ាស៊ីនដាំទឹក, សប់គោមម៉ង់សុង ។

                       ( ម. ព. សព្វ កិ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សប៊ូ» មានន័យដូចម្ដេច ?

សប៊ូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. សាវ៉ុង Savon; ឡាត័ង សាប៉ូ Sapo; ស. សៈបូ់ អ. ថ. សៈប៉ូ; យ. សាបុង Xábong ) គ្រឿងសម្អាតធ្វើអំពីការលាយផ្សំដោយវត្ថុជូរប្រហាតជាដើម មានក្លិនផ្សេងៗ, មានដើមកំណើតមុនដំបូងនៅប្រទេសអឺរ៉ុប, សម្រាប់ប្រើដុសជម្រះបោកលាង ឲ្យជ្រះក្អែលជ្រះមន្ទិល ។
ឧទាហរណ៍៖ សប៊ូក្រអូប, សប៊ូឆ្អាប ។

                     ក្នុងសម័យពីដើម, ខ្មែរប្រើផ្លែក្រូចសើច, ផ្លែសំបួរកក់,ផ្លែល្វៀង,… ជាគ្រឿងលាងជម្រះ ដុសសម្អាត; នៅប្រទេសឥណ្ឌាមានប្រើដីស្អិតមួយយ៉ាងលាយដោយគ្រឿងផ្សំអ្វីខ្លះ មិនអាចដឹងប្រាកដ, ក្នុងវិន័យពុទ្ធសាសនាប្រាប់ថាប្រើជាគ្រឿងដុសជម្រះកាយក្នុងវេលាងូតទឹក ( ម. ព. មត្តិកា ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សបសួន» មានន័យដូចម្ដេច ?

សបសួន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ស្ចបស្វន អ. ថ. សបសួ៎ន ) សាកសួរ, សួរបញ្ជាក់, ដេញសួរ, សួរដេញដោល ( ម. ប្រ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សបសម្ដី» មានន័យដូចម្ដេច ?

សបសម្ដី

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឆ្លើយតបទាន់ការ; ស៊កសម្ដីតបទៅវិញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សបសម» មានន័យដូចម្ដេច ?

សបសម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ស្ចបជ៍្លម ឬ –ទ្រ្ចម អ. ថ. សបសម់ ) សមចំណេះមើល, ល្បងមើលឲ្យដឹងចំណេះ ( ម. ប្រ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សបថវាទី» មានន័យដូចម្ដេច ?

សបថវាទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកហៃស្បថ គឺអ្នកដែលនិយាយឡើងអាងតែស្បថ ( បើស្ត្រីជា សបថវាទិនី ) ។ ល ។