Posted on Leave a comment

ទីផ្សារក្នុងរាជធានីភ្នំពេញ​ (​Phnom Penh is Capital of Cambodia)

សព្វថ្ងៃនេះទីផ្សារគឺមានការពេញនិយមយ៉ាងខ្លាំងចំពោះភ្ញៀវទេសចរណ៍កម្ពុជា ស្ទើរតែគ្រប់ភ្ញៀវទេសចរណ៍ទាំងអស់​ដែលបានចូលមកទស្សនាទីក្រុងភ្នំពេញ​គឺពួកគេទាំងនោះ​ចូលចិត្ត ទៅផ្សារ មើលភាពខុសប្លែកគ្នានៃផលិតផលដែលមានលក់នៅក្នុងផ្សារ។ ផ្សារធំថ្មីមានលក់ដូចជា មាស ប្រាក់ គ្រឿងអលង្ការ គ្រឿងចំលាក់ សម្លៀកបំពាក់ នាឡិកា ផ្កា អាហារ ស្បែកជើង។ល។ ដែលអាចទាក់ទាញភ្ញៀវគ្រប់ទិសទីទាំងជាតិ និងអន្តរជាតិ។

ផ្សារបច្ចុប្បន្ន៖ ផ្សារកណ្ដាល|កណ្ដាល ផ្សារកសិផលជ្រោយចង្វា​ ផ្សារកាណាឌីយ៉ា ផ្សារកាណាស៊ីធី ផ្សារកាប់គោ ផ្សារកំបូល ផ្សារកំពង់កន្ទួត ផ្សារកោះដាច់ ផ្សារដើមថ្កូវ ផ្សារក្រាំងពង្រ ផ្សារគីឡូម៉ែត្រលេខ៦ថ្មី ផ្សារគីឡូម៉ែត្រលេខ៧ ផ្សារគីឡូលេខ៤ ផ្សារឃ្លាំងរំសេវ ផ្សារចាក់អង្រែ ផ្សារចាស់ ផ្សារចុងព្រែក ផ្សារចោមចៅ ផ្សារចំការដូង ផ្សារច្បារអំពៅ ផ្សារច្រាំងចំរេះ ផ្សារឆេកូ ផ្សារជម្ពូវ័ន្ត ផ្សារជ័យជំនះ ផ្សារញ៉ែ ផ្សារដីហុយ ផ្សារដេប៉ូ ផ្សារដំបូលខៀវ ផ្សារដើមគ ផ្សារដើមអម្ពិល ផ្សារឌុយម៉ិច ផ្សារតាប៉ាង ផ្សារតូច ផ្សារតូចថ្មី ផ្សារតាង៉ូវថ្មី ផ្សារតាំងកសាងថ្មី ផ្សារត្រពាំងឈូក ផ្សារត្រពាំងថ្លឹង ផ្សារត្រពាំងពោធិ៍ ផ្សារត្រពាំងអញ្ចាញ ផ្សារទំនើបថៃហួត ផ្សារថ្នល់បត់បត ផ្សារទឹកថ្លា ផ្សារទួលកី ផ្សារទួលគោក ផ្សារទួលទំពូង ផ្សារទួលពង្រ ផ្សារទួលសង្កែថ្មី ផ្សារទួលសំបូរ ផ្សារទំនប់ ផ្សារទំនប់ថ្មី ផ្សារទ្រា ផ្សារធំថ្មី ផ្សារនាគមាស ផ្សារទំនើបបាយ័ន ផ្សារទំនើបប៉ារ៉ាហ្គន ផ្សារបឹងឈូក ផ្សារឈូកមាស ផ្សារបឹងកេងកង ផ្សារបឹងត្របែក ផ្សារទំនើបបឹងត្របែកផ្លាហ្សា ផ្សារបឹងប៉ាយ៉ាប ផ្សារបឹងទំពុន ផ្សារបឹងព្រលិត ផ្សារបឹងសាឡាងថ្មី ផ្សារប៊ុណ្ណាផ្លាហ្សា ផ្សារបុរីចោមចៅ ផ្សារបុរីតាំងកសាង ផ្សារបុរីពិភពថ្មី ផ្សារប៉េសេ ផ្សារទំនើបផាកវ៉េ ផ្សារទំនើបផេនសល (ចតុមុខ) ផ្សារទំនើបផេនសល(បឹងកក) ផ្សារទំនើបផេនសល(មាត់ទន្លេ) ផ្សារពោធិ៍ចិនតុង ផ្សារព្រែកព្នៅ ផ្សារព្រែកព្នៅផ្លាហ្សា ផ្សារព្រែកលៀប ផ្សារព្រែកលៀបថ្មី ផ្សារព្រែកឯង ផ្សារព្រៃទា ផ្សារភូមិអណ្ដូង ផ្សារមាន់អាំង ផ្សាររតនាផ្លាហ្សា ផ្សាររន្ទះបាញ់ ផ្សាររាត្រី ផ្សារលឹមឈាងហាក់ ផ្សារលូប្រាំ ផ្សារទំនើបវៀតណាម ផ្សារសឡា ផ្សាររីករាយ ផ្សារសហគមន៍បុរីកីឡា ផ្សារសាមគ្គី ផ្សារសាមគ្គីថ្មី ផ្សារសារឿន-យ៉ាន្នី ផ្សារសិនជូផ្លាហ្សា ផ្សារស៊ីធីម៉ល ផ្សារស៊ីឡឹប ផ្សារកុងទីន័រ ផ្សារទំនើបសុវណ្ណា ផ្សារទំនើបសូរិយា អុីអនម៉ល១ អុីអនម៉ល២ ផ្សារសែនមនោរម្យ ផ្សារសែនសុខ ផ្សារសំណង់១២ ផ្សារសំពៅមាស ស្តង់បុរីកីឡា ផ្សារទំនើបស្ទឹងមានជ័យថ្មី ផ្សារស្វាយប៉ាក ផ្សារហេងប៉េងជ្រី ផ្សារហេងលី ផ្សារហេងលីថ្មី ហ្គោលឌិនសូរិយាម៉ល ផ្សារទំនើបឡាក់គីផ្សារឡាក់ស៊ីធី ផ្សារអូរបែកក្អម ផ្សារអូរឫស្សី ផ្សារអូឡាំពិក ផ្សារឯករាជ្យ១ ផ្សារឯករាជ្យ២ ផ្សារឯករាជ្យ៣] ផ្សារ៧មករា…។

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ភ្នំពេញ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សេដ្ឋកិច្ចក្នុងរាជធានីភ្នំពេញ​ (​Phnom Penh is Capital of Cambodia)

ស្ថិតនៅចំណុចប្រសព្វគ្នានៃ ទន្លេមេគង្គ ទន្លេបាសាក់ និង ទន្លេសាប។ ភ្នំពេញគឺ ជាទីក្រុងធំនៃប្រទេសកម្ពុជាហើយមានប្រជាជនជាងពីរលាននាក់កំពុងរស់នៅ។ សព្វថ្ងៃនេះ ប្រទេសកម្ពុជា មានការអភិវឌ្ឍសេដ្ឋកិច្ច មានល្បឿនយឺត ក្នុងការប្រកួតប្រជែងទីផ្សារក្នុងស្រុក និង ប្រទេសនៅលើ សកលលោកដែលមានសេដ្ឋកិច្ចខ្ពស់ គឺអាស្រ័យទៅលើ រដ្ឋាភិបាល ការបើកទ្វារអោយប្រទេសផ្សេងៗមកធ្វើវិនិយោគទុនពង្រឹង​​និងពង្រីកផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូល និង បង្កើនការនាំចេញច្រើន។ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជារកការងារអោយប្រជាពលរដ្ឋ រដ្ឋាភិបាលបានកែច្នៃកន្លែងផ្សេងៗអោយក្លាយទៅជាតំបន់ទេសចរណ៍ និងរកចំណូលបានតាមរយៈភ្ញៀវបរទេសដែលចូលមកទស្សនាប្រទេសកម្ពុជា។

ភ្នំពេញគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដូចគ្នាដែរ វាក៏ត្រូវបានចាត់ទុកថាជាផ្នែកដ៏ធំនៃសេដ្ឋកិច្ចរបស់កម្ពុជា។ អត្រាកំណើនសេដ្ឋកិច្ច តួលេខបាន កើនឡើងទ្វេដងក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងផុតមកនេះ ដែលធ្វើឱ្យមានសន្ទុះឡើងនូវការលូតលាស់សេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅភ្នំពេញ ជាមួយនិង សណ្ឋាគារ ភោជនីយដ្ឋាន រង្គសាលថ្មីៗ ការផុសផុល និងការសាងសង់លំនៅឯកជនមានការរីកដុះដាលជាច្រើនឡើងជុំវិញទីក្រុង។

សេដ្ឋកិច្ចចំបងពឹងផ្អែកលើវិស័យពាណិជ្ជកម្មដូចជា កាត់ដេរ ពាណិជ្ជកម្ម និង បណ្ដាសហគ្រាសធុនតូច និង មធ្យម។ ក្នុងរយៈពេលពីរបីឆ្នាំមុននេះ ធុរកិច្ចខាងអចលនទ្រព្យកំពុងបានរីកលូតលាស់យ៉ាងរហ័ស រួមនិងការកើនឡើងយ៉ាងរហ័សនូវតំលៃអចលនទ្រព្យ។ ទេសចរណ៍ ក៏ជាវិស័យរួមចំណែកមួយសំខាន់ក្នុងរាជធានីក៏ដូចជាការបើកមជ្ឈមណ្ឌលទិញឥវ៉ាន់ និង ពាណិជ្ជកម្មកាន់តែច្រើន ដែលធ្វើឱ្យភ្នំពេញ ក្លាយជាកន្លែងមួយក្នុងចំណោមគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងប្រទេសនេះរួមជាមួយ សៀមរាប និង ព្រះសីហនុ។ តាមរយៈ ក្រុមប្រឹក្សាគមនាការនិងទេសចរណ៍ពិភពលោក ទេសចរណ៍បានកើនឡើង ១៧,៥ភាគរយ (២ ០៥៣លានដុល្លារ) នៃផ.ផ.ស.របស់កម្ពុជានៅឆ្នាំ២០០៩ ឆ្លើយតបនឹង ១៣,៧ ភាគរយនៃការងារសរុប។ មួយក្នុងចំណោមនៃតំបន់ដែលមានប្រជាប្រិយបំផុតនៅភ្នំពេញសំរាប់អ្នកទេសចរណ៍នៅតិរណៈវិថីស៊ីសុវត្ថិ តាមបណ្ដោយទន្លេសាប។ តិរណៈវិថីស៊ីសុវត្ថិជាផ្លូវមួយខ្សែដែលមានប្រវែងជិត ៥ គម សំបូរទៅដោយភោជនីយដ្ឋាន រង្គសាល និង សណ្ឋាគារ។​ការអភិវឌ្ឍក្រុងថ្មី កាំកូស៊ីធី ក្នុងរង្វង់ទឹកប្រាក់ ២.៦ រយកោដិដុល្លារ បំណងគឺលើកកំពស់ទស្សនីយភាពទីក្រុង។ ការិយាល័យកិច្ចការក្រុងនៃរាជធានីភ្នំពេញមានផែនការច្រើនពង្រីក និងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីដើម្បីជួយសំរួលទៅនឹងប្រជាជន និង សេដ្ឋកិច្ចកំពុងកើនឡើង។ អគារងើបឡើងខ្ពស់ៗនឹងត្រូវកសាងនៅចំណុចច្រកចូលនៃទីក្រុង និងក្បែរបឹងបួរនិងច្រាំងទន្លេ។ បន្ថែមទៀតនោះ ផ្លូវថ្មីៗ ប្រឡាយ និង ប្រព័ន្ធផ្លូវដែកនឹងត្រូវបានប្រើដើម្បីភ្ជាប់កាំកូស៊ីធីទៅនឹងរាជធានីភ្នំពេញ។​គំរោងដទៃទៀតរួមមាន:

  • ហ្គ្រែនដ៍ភ្នំពេញអន្តរជាតិ
  • សហបាលាគារដឺខាសសលរ៉ូយ៉ាល់
  • សំណង់អគារហិរញ្ញវត្ថុអន្តរជាតិ
  • ហ្គោលដ៍ថោវ័រ ៤២ (ឈប់ត្រឹម៣២ជាន់)
  • ថោវ័រអូស៊ីអាយស៊ី (OCIC) (៣២ ជាន់)
  • រីវ៉ឺផាឡេស
  • វឌ្ឍនៈកាប់ពីថលថោវ័រ (៣៨ ជាន់)
  • ទីក្រុង អូឡាំព្យា
  • មជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះ ថៃ ប៊ុនរ៉ុង

ជាមួយកំណើនសេដ្ឋកិច្ចផ្ទុះឡើងបានឃើញថាចាប់ផ្ដើមតាំងពីទសវត្សឆ្នាំ១៩៩០ ហាងថ្មីបានបើកសម្ពោធដូចគ្នានឹងម៉លបែបលោកខាងលិច ដូចជា ផ្សារទំនើបសូរិយា មជ្ឈមណ្ឌលសុវណ្ណា អុីអនម៉ល ធីខេម៉ល ផាសិន ជាដើម។ សិទ្ធិប្រើយីហោអន្តរជាតិពីរក៏បានសម្ពោធឡើងនៅភ្នំពេញដែរ។ ដាយអារីឃ្វិន ក៏បានសម្ពោធឡើងរួចហើយនៅខាងក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង មាន់បំពងកេនទុកគី (KFC) បានសម្ពោធឡើងភោជនីដ្ឋានមួយលើដងមហាវិថីមុនីវង្ស និងមានផែនការបើកសម្ពោធបន្ថែមទៀតឆាប់ៗនេះ។ក្រុមហ៊ុន QSR ដែលបានបើក KFC នៅកម្ពុជាដែលឥឡូវទទួលបានសិទ្ធិប្រើយីហោដើម្បីនាំភីហ្សាហាត់ មកប្រទេសនេះដែរ។ក្រៅពីនោះ អាហារដ្ឋានការ៉េមស្វិនសឹន បានបើកសម្ពោធនៅមជ្ឈមណ្ឌលទិញឥវ៉ាន់សូរិយា។ ហាងកាហ្វេ ស្តារបាក់ បានបើកដំបូងនៅព្រលានអាកាសយាន្តនៅឆ្នាំ ២០១៥ ហើយឥលូវនេះមានចំនួន ៦ កន្លែងហើយ។

អគារកប់មេឃខ្ពស់បំផុតនៅភ្នំពេញគឺ ប៉មវឌ្ឍនៈកាប់ពីថល [២៦] នៅកម្ពស់ 200 metres (656 ft), ដែលលេចត្រដែតតាមជើងមេឃរបស់ភ្នំពេញជាមួយនឹងអគារកប់មេឃក្បែរខាង ប៉មកាណាឌីយ៉ា (ប៉មOCIC)។ ប៉មនេះត្រូវបានសាងសង់ឡើងនៅ ខែឧសភា ២០១២ និងបញ្ចប់បង្ហើយនៅចុងឆ្នាំ២០១៤។ ការងើបឡើងខ្ពស់ៗទំនើបៗត្រូវបានកសាងឡើងជុំវិញទីក្រុងនេះទាំងអស់ មិនមែនផ្ដុំនៅតំបន់ពិសេសណាមួយឡើយ។

ផ្សារធំថ្មី គឺជាចំណុចក្ដៅរបស់ទេសចរភាគច្រើន។ ស្លាបទាំងបួននៃផ្សារលាបពណ៌លឿងទុំ ពោរពេញទៅដោយរានជាច្រើនដែលលក់គ្រឿងអលង្ការមាស និង ប្រាក់ កាក់វត្ថុបុរាណ សម្លៀកបំពាក់ នាឡិកា ផ្កា ចំណីអាហារ ក្រណាត់សំពត់ និង ស្បែកជើង។ ផ្សារថ្មីទទួលការកែប្រែសាជាថ្មីភាគច្រើន រួមជាមួយការបង្កើតរានលក់ដូរថ្មីៗ ក្រោមការយកចិត្តទុកដាក់ពី សាធារណរដ្ឋបារាំង។

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ភ្នំពេញ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រជាសាស្ត្រក្នុងរាជធានីភ្នំពេញ​ (​Phnom Penh is Capital of Cambodia)

កាលពីឆ្នាំ ២០០៨ ភ្នំពេញមានប្រជាជន ១៦៧៧០០០ នាក់ ដែលមានសន្ទភាពប្រជាជនសរុប ២៤៧៣ នាក់ ក្នុងមួយសហតិមាត្រការ៉េ ក្នុងផ្ទៃក្រឡាទីក្រុង 678.46 square kilometres (262 sq mi)។ អត្រាកំណើនប្រជាជននៃទីក្រុងនេះគឺ ៣.៨%។ ផ្ទៃទីក្រុងនេះបានកើនឡើងបួនដងចាប់តាំងពីឆ្នាំ១៩៧៩ និងតំបន់ ទីក្រុងមួយនេះនៅបន្តពង្រីកដើម្បីទ្រទ្រង់ដល់អត្រាប្រជាជន និងសេដ្ឋកិច្ចរបស់ទីក្រុងដែលកំពុងតែកើនឡើង។

ភ្នំពេញភាគច្រើនត្រូវបានតាំងទីលំនៅដោយជនជាតិខ្មែរ ដែលតាងឱ្យប្រជាជន ៩០% នៃទីក្រុងនេះ។ មានជនជាតិភាគតិចច្រើនជាតិសាសន៍ដូចជា ចិន វៀតណាម និង ក្រុមជនជាតិភាគតិចដទៃទៀតដូចជា សៀម ប៊ូដុង ម្នងព្រែ កួយ ជង និង ចាម។ សាសនារបស់រដ្ឋគឺពុទ្ធសាសនាថេរវាទ ប្រជាជនច្រើនជាង ៩០% នៅភ្នំពេញគឺជាពុទ្ធបរិស័ទ។ ចាមជាជនជាតិដែលកាន់សាសនាឥស្លាមច្រើនជាងគេរាប់ពីឆ្នាំ១៩៩៣ រៀងមក។ ការកាន់គ្រិស្តសាសនាមានការកើនឡើង ដែលជាសាសនាត្រូវបានគេបំបាត់ចោលមិនអោយកាន់ក្រោយឆ្នាំ១៩៧៥ នៅពេល ពួកខ្មែរក្រហមដណ្ដើមបានទីក្រុង។ ភាសាផ្លូវការនៃទីក្រុងគឺភាសាខ្មែរ ក៏ប៉ុន្តែ ភាសាអង់គ្លេស និង បារាំង ក៏ត្រូវបានប្រើទូលំទូលាយក្នុងទីក្រុងនេះដែរ។

ទីក្រុងនេះមានលិបិក្រមអភិវឌ្ឍន៍មនុស្សខ្ពស់បំផុតក្នុងប្រទេស ដែលមាន ល.អ.ម. ០,៩៣៦ ប្រៀបធៀបទៅនឹងសុចនាករល.អ.ម.អាក្រក់បំផុត ០,២២០ នៅឯមណ្ឌលគិរី— ជាតំបន់ជនបទតាំងលំនៅដោយពួកកុលសម្ព័ន្ធភ្នំ និង ជនជាតិដើម។​ ចំនួនអ្នកតាំងលំនៅតំបន់ក្រីក្រនៅចុងឆ្នាំ២០១២ មានចំនួន ១០៥៧៧១ នាក់បើប្រៀបធៀបជាមួយចំនួន ៨៥៨០៧ នាក់នៅដើមឆ្នាំ២០១២។

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ភ្នំពេញ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

រដ្ឋបាលក្នុងរាជធានីភ្នំពេញ​ (​Phnom Penh is Capital of Cambodia)

ក្នុងសម័យចតុមុខរហូតមកដល់សម័យស្ដេចអង្គដួង ភូមិសាស្ត្ររដ្ឋបាលរបស់ភ្នំពេញគេមិនសូវដឹងច្បាស់ទេ។ ក្នុងសម័យអាណានិគមបារាំង ភ្នំពេញប្រហែលជាស្រុកមួយរបស់ខេត្តកណ្ដាល ប៉ុន្តែមិនមែនប៉ុនខែត្រកណ្ដាលបច្ចុប្បន្ននេះឡើយ ប្រហែលជាលាតសន្ធឹងដល់ ស្រុកអង្គស្នួលសព្វថ្ងៃនេះ ព្រោះបើតាមដើមកំណើតរបស់លោកតាក្រមង៉ុយ គាត់ជាអ្នកឃុំកំបូល ស្រុកភ្នំពេញ (បច្ចុប្បន្នកំបូលជាសង្កាត់មួយនៅក្នុងខណ្ឌពោធិ៍សែនជ័យ)។

កាលសម័យខ្មែរក្រហមភ្នំពេញជាប៉ែកនៃភូមិភាគបស្ចិម។

ភ្នំពេញគឺជាក្រុងមួយ ដែលមានផ្ទៃក្រឡា Conversion error: Value “៧៥៨” must be a number ដែលមានឋានៈស្មើបណ្ដាខេត្តរបស់កម្ពុជា។ រាជធានីត្រូវបានបែងចែកទៅជាបំណែងចែករដ្ឋបាលប្រាំបួនតទៅទៀតដែលគេហៅថា ខណ្ឌ ហើយចំណោមខណ្ឌទាំងដប់ពីរនោះមាន ដង្កោ មានជ័យ ពោធិ៍សែនជ័យ សែនសុខ និង ឫស្សីកែវចាត់ទុកថាជាជាយក្រុងនៃទីក្រុងនេះ។ ខណ្ឌទាំងអស់ត្រូវស្ថិតនៅក្រោមអភិបាលកិច្ចនៃរាជធានីភ្នំពេញ។ ខណ្ឌទាំងនេះត្រូវបានបែងចែកទៅជា ១០៥ សង្កាត់ និង ៩៥៣ ភូមិ។

រាជធានីត្រូវបានគ្រប់គ្រងដោយអភិបាលដែលមានតួនាទីជាអង្គនីតិប្រតិបត្តិកំពូលនៃទីក្រុង ដូចគ្នាដែរក៏មើលលើនគរបាលយោធារាជធានី នគរបាលរាជធានី និង ការិយាល័យកិច្ចការរាជធានី។ នៅពីក្រោមអភិបាលគឺមានអភិបាលរងទីមួយ និង អភិបាលរង ៥រូប ទៀត។ ប្រធានការិយាល័យ ដែលកាន់ឋានៈស្មើនឹងអភិបាលរង កាន់កាប់ការិយាល័យដែលមានអនុប្រធានការិយាល័យ ៨រូប ដែលទទួលបន្ទុកផ្នែករដ្ឋបាលទាំង ២៧។ គ្រប់ខណ្ឌក៏មានអភិបាលមួយរូបដែរ។

បញ្ជីខណ្ឌរដ្ឋបាលភ្នំពេញ
ឈ្មោះខណ្ឌ ចំនួនសង្កាត់ ចំនួនភូមិ ប្រជាជននៅឆ្នាំ២០០៨ ប្រជាជននៅឆ្នាំ២០១៧ (ពាន់នាក់)
ចំការមន ៤០ ៩៨ ៩២១ ១៩០.០
ដង្កោ ១២ ៨១ ៧៣ ២២៩ ១៥៧.៨
ដូនពេញ ១១ ១៣៤ ១២៦ ៥០០ ១២៩.៣
ទួលគោក ១០ ១៤៣ ១៧១ ២០០ ១៧៨.៤
ប្រាំពីរមករា ៦៦ ៩១ ៨៩៥ ៩៥.១
ពោធិ៍សែនជ័យ ៧៥ ១៥៩ ៤៥៥ ២៣៣.៨
មានជ័យ ៥៩ ១៩៤ ៦៣៦ ៣២៧.៨
ឫស្សីកែវ ៣០ ១៣៥ ៤៧០ ១៩៦.៧
សែនសុខ ៤៧ ១២៥ ៥៣៦ ១៤៨.០
ច្បារអំពៅ ៤៩ ១៣៣ ១៦៥ ១៨៩.៤
ជ្រោយចង្វារ ២២ ៦១ ២១៤ ៦៧.២
ព្រែកព្នៅ ៥៩ ៤១ ១២១ ៤៦.១
បឹងកេងកង ៥៥ ៥៣០៨៣
កំបូល ៥៣

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ភ្នំពេញ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ​ (​Phnom Penh is Capital of Cambodia)

ភ្នំពេញស្ថិតនៅតំបន់ខាងត្បូង-កណ្ដាលប្រទេសកម្ពុជា ដែលព័ទ្ធជុំវិញដោយខេត្តកណ្ដាល។ ទីក្រុងស្ថិតនៅលើច្រាំងនៃទន្លេសាប មេគង្គ និង បាសាក់។ ទន្លេទាំងនេះផ្ដល់នូវទឹកសាប និង ធនធានធម្មជាតិដទៃទៀតដល់ទីក្រុងនេះ។ ភ្នំពេញ និង បរិវេណព័ទ្ធជុំវិញប្រកបដោយវាលទំនាបលិចទឹកមួយបែបនៃប្រទេសកម្ពុជា។ ទោះបីជាភ្នំពេញស្ថិតនៅ 11.89 metres (39 ft) ខាងលើទន្លេទាំងនេះក៏ដោយ ក៏ជំនន់រដូវមូសុងគឺជាបញ្ហាមួយ ហើយទន្លេនោះជួនកាលហូរលើច្រាំងរបស់វា។

ទីក្រុងនេះ ស្ថិតនៅ ១១°៣៣’ ជើង, ១០៤°៥៥’ កើត [១៣] គ្របដណ្ដប់លើផ្ទៃដី Conversion error: Value “៧៥៨” must be a number ក្នុងនោះមាន ១១៤០១ ហិចតា ជាផ្ទៃអភិបាល និង ២៦១០៦ ហិចតា ជាផ្ទៃផ្លូវ។ ដីកសិកម្មក្នុងក្រុងនេះមានចំនួន 34.685 square kilometres (13 sq mi) ដែលក្នុងនោះ 1.476 square kilometres (1 sq mi) ជាផ្ទៃដីនៃប្រព័ន្ធធារាសាស្ត្រ។

សីតុណ្ហភាពជាធម្មតាស្ថិតនៅចន្លោះចាប់ពី 22 to 35 °C (72 to 95 °F) និងធាតុអាកាសគឺស្ថិតនៅក្រោមឥទ្ធិពលមូសុងនិវត្តន៍។ មូសុងនិរតីបក់ចូលដីគោកនាំមកនូវខ្យល់ផ្ទុកដោយសំណើមពីឈូងសមុទ្រថៃ និង មហាសមុទ្រឥណ្ឌា ពីខែឧសភា ដល់ តុលា។ មូសុងឦសានបក់នាំរដូវប្រាំងមក ឱ្យបន្តពីខែ វិច្ឆិកា ដល់ មីនា។ ទីក្រុងនេះរងនូវការធ្លាក់ភ្លៀងខ្លាំងបំផុតចាប់ពីខែកញ្ញា ដល់ តុលា ដែលមានរយៈកាលក្ដៅហែងក្នុងខែមករា និង កុម្ភៈ។

ទីក្រុងនេះមានពីររដូវ។ រដូវវស្សាដែលមានចាប់ពីខែឧសភា ដល់ តុលាបង្ហាញឱ្យឃើញសីតុណ្ហភាពខ្ពស់នាំមកនូវដោយសំណើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែវិច្ឆិកា ដល់ មេសា នៅពេលដែលសីតុណ្ហភាពអាចធ្លាក់មកដល់ 22 °C (72 °F)។ ប៉ុន្តែសីតុណ្ហភាពអាចឈានមកដល់ 40 °C (104 °F)ក្នុងខែមេសា។ ខែល្អបំផុតដើម្បីមកទស្សនាទីក្រុងនេះគឺខែវិច្ឆិកា ដល់ កុម្ភៈនៅពេលសីតុណ្ហភាពមានសំណើម និង ភ្លៀងធ្លាក់មានកំរិតទាបជាងគេ។

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ភ្នំពេញ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សង្ខេបពីរាជធានីភ្នំពេញ (​Phnom Penh is Capital of Cambodia)

ភ្នំពេញ ជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជាហើយជាទីក្រុងដែលឆ្លាតធំជាងគេនៅក្នុងប្រទេសដែលមានចំនួនប្រជាជនជិត២លាននាក់នៅក្នុងឆ្នាំ ២០១៧។ ភ្នំពេញជាមជ្ឈមណ្ឌលធ្វើជំនួញ ពាណិជ្ជកម្ម ឧស្សាហកម្ម និងជាបណ្ដុំការងារច្រើនជាងគេក្នុងប្រទេស​កម្ពុជា។ ភ្នំពេញមានបណ្តុំសំណង់អាគារធំៗជាច្រើន រួមបញ្ជូលទាំងទីផ្សារ និងផ្សារទំនើបដែលធំជាងគេក្នុងប្រទេសកម្ពុជា សកលវិទ្យាលយ័ច្រើនជាងគេសំរាប់សិស្សានុសិស្សសិក្សារៀនសូត្រ ព្រលានយន្តហោះអន្តរជាតិ កំពង់ផែផ្លូវទឹក និងកំពង់ផែផ្លូវគោកសម្រាប់ផ្គត់ផ្គង់ការដឹកជញ្ជូននិងផ្ទុកទំនិញផ្សេងៗ និងកន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវជាតិ-អន្តរជាតិបានច្រើនលំដាប់ទី២បន្ទាប់ពី ក្រុងសៀមរាប។

ភ្នំពេញយកតាមឈ្មោះវត្តភ្នំ​ជាទីទួលតូចល្មមមួយដែលលម្អពីលើដោយវត្តអារាមមួយដែលបានកសាងឡើងនៅឆ្នាំ១៣៧៣ ហើយវាក៏ជាទីកន្លែងសំគាល់ចាប់បដិសន្ធិតាមព្រេងនិទានរបស់ទីក្រុង ដែលសព្វថ្ងៃវត្តភ្នំមានទីតាំងស្ថិតនៅ សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ។ នៅទីបរិវេណវត្តភ្នំគេសង្កេតឃើញថា ប្រជាជន និង ភ្ញៀវទេសចរជាតិ ជាច្រើនបានទៅលេងកំសាន្តនៅទីនោះ ជាពិសេសថ្ងៃបុណ្យជាតិ ឬ ថ្ងៃបុណ្យប្រពៃណីជាតិធំៗ បង្កើតបានជាភាពសប្បាយរីករាយ និងកន្លែងទីសក្ការៈបូជាសម្រាប់ព្រះពុទ្ធសាសានា និង ពុទ្ធសាសនិក គ្រប់មជ្ឈដ្ឋានផងដែរ។

រឿងនិទានមួយកាលនៅឆ្នាំ ១៣៧២ ឧបាសិកាចាស់ម្នាក់ ឈ្មោះដូនពេញបានធ្វើដំណើរទៅដល់មាត់ទឹកនៃទន្លេមេគង្គ ហើយបានឃើញដើមគគីរងាប់មួយយ៉ាងធំកំពុងអណ្ដែតចុះទៅតាមខ្សែទឹក។ នៅខាងក្នុងប្រហោងនៃដើមគគរីនោះមានរូបចម្លាក់សំឫទ្ធិបួន និង បដិមាព្រះពុទ្ធធ្វើពីថ្មមួយ។

ដូនពេញបាននាំរូបបដិមាទាំងនោះឡើងលើគោក ហើយបាននាំប្រជាជនដើម្បីពូនដីនៅភាគអាគ្នេយ៍នៃផ្ទះរបស់គាត់។ ក្រោយមកគាត់ក៏បានយកដើមគគីរនោះទៅសាងជាព្រះវិហារនៅលើភ្នំនោះដើម្បីតំកល់ព្រះបដិមាព្រះពុទ្ធរូបទាំងប្រាំអង្គនោះ ហើយក្រោយមកវត្តនោះក៏ដាក់ឈ្មោះតាមគាត់ថា វត្តភ្នំដូនពេញ ដែលបច្ចុប្បន្នកាលនេះគេស្គាល់ថាវត្តភ្នំ នេះឯង ដែលជាកូនភ្នំតូចមួយដែលមានកំពស់ 27 metres (89 ft)។ ក្រោយមកស្ដេចពញាយ៉ាត ដោយទ្រង់ទតឃើញនូវសេចក្ដីជ្រះថ្លារបស់ដូនពេញចំពោះព្រះពុទ្ធសាសនាដូច្នេះហើយ ទើបទ្រង់ក៏បានតាំងឈ្មោះខេត្តនេះសាជាថ្មីថា ភ្នំពេញ ដែលមុនទីត្រង់ភ្នំពេញសព្វថ្ងៃនេះ គេហៅថា ខេត្តកោះឫស្សីកែវ ដែលបច្ចុប្បន្នមានខណ្ឌមួយឈ្មោះថា ខណ្ឌឫស្សីកែវ និង ខណ្ឌមួយទៀតឈ្មោះថា ខណ្ឌដូនពេញ ដែលដូនពេញនេះយកតាមឈ្មោះរបស់ដូនពេញ។

តែបើគិតតាមភូមិសាស្ត្រ និងឈ្មោះគួរតែគេយកឈ្មោះតាមការចាក់ដីបំពេញបង្កើតជាភ្នំព្រោះវាជាភ្នំដី ដូច្នេះប្រហែលជាដំបូងឈ្មោះ ភ្នំបំពេញ រួចក្លាយជា ភ្នំពេញ។

ក្នុងរាជ្យព្រះបាទ ពញាយ៉ាត រាជធានីនេះត្រូវបានប្រទាននាមថា ក្រុងចតុមុខ ឬ ក្រុងចតុមុខមង្គលសកលកម្ពុជាធិបតី សិរីធរបវរ ឥន្ទបត្តបុរី រដ្ឋរាជសីមាមហានគរ។

អត្ថបទដកស្រង់ពី៖​ km.wikipedia. org/wiki/ភ្នំពេញ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖