Posted on Leave a comment

តើពាក្យ «មិច្ឆាសមាធិ» មានន័យដូចម្ដេច ?


មិច្ឆាសមាធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាធិខុសផ្លូវ ខុសទំនង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិច្ឆា» មានន័យដូចម្ដេច ?


មិច្ឆា


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ជា និ. ; សំ. មិថ្យា ) ខុស, មិនពិត, មិនមែន : មនុស្សមិច្ឆា មនុស្សដែលយល់តែខាងខុស, មនុស្សឆ្វេងទាំងស្រុង; ចិត្តមិច្ឆា ចិត្តដែលគិតខុស, ចិត្តឆ្វេងទាំងស្រុង ; ( ច្រើនសំដៅសេចក្ដីថា ចិត្តឆេវឆាវ, ចិត្តអាក្រក់តក់ម៉ក់ ); ចិត្តមច្ឆេរមិច្ឆា ( –ម៉ាច់-ឆេ– ) ចិត្តកំណាញ់យល់ខុសជាត្រូវ ។ ល ។ ច្រើនប្រើជាបទសមាស, ដូចជា មិច្ឆាចារ, មិច្ឆាជីវៈ, មិច្ឆាទិដ្ឋិ, មិច្ឆាមគ្គ ជាដើម ( ម. ព. ទាំងនុះ ) ។ មិច្ឆាកម្មន្តៈ ន. ការងារខុស ( ព. ផ្ទ. សម្មាកម្មន្តៈ ) ។ មិច្ឆាចារ ( –ចា ) ន. ( បា. < មិច្ឆា ” ខុស ” + អាចារ ” ដំណើរប្រព្រឹត្តស៊ប់; មារយាទ ” ; សំ. មិថ្យាចារ < មិថ្យា + អាចារ ) ដំណើរប្រព្រឹត្តទាស់ខុសប្រពៃណី; មារយាទអាក្រក់; ច្រើនប្រើសំដៅសេចក្ដីថា ” ដំណើរលួចភរិយាគេ ” : ធ្វើមិច្ឆាចារ ( ប្រើជា មិថ្យាចារ ក៏មាន ) ។ ព. ផ្ទ. សម្មាចារ ។ មិច្ឆាជីព ឬ –ជីវៈ ន. ( បា. < មិច្ឆា + អាជីវ; សំ. មិថ្យាជីវ < មិថ្យា + អាជីវ ) ការចិញ្ចឹមជិវិតខុស ដូចយ៉ាងចាប់មនុស្សលក់ជារបរជាដើម ( ប្រើជា មិច្ឆាជីវៈ ក៏បាន; និយាយថា មិច្ឆាអាជីវោ ក៏មាន ) ។ ព. ផ្ទ. សម្មាជីព, សម្មាជីវៈ ឬ សម្មាអាជីវៈ, សម្មាអាជីវោ ។ មិច្ឆាទិដ្ឋិ ( –ទិតឋិ ) ន. ( បា. ; សំ. មិថ្យាទ្ឫឞិ្ត ) សេចក្ដីយល់ឃើញខុស គឺដំណើរយល់ខុសអំពីសេចក្ដីពិត ដូចយ៉ាងយល់ឃើញថា មាតាបិតាគ្មានគុណ, សត្វទាំងអស់ស្លាប់ហើយលែងកើតទៀតជាដើម ។ ព. ផ្ទ. សម្មាទិដ្ឋិ ។ មិច្ឆាទិដ្ឋិកជន ( –កៈ-ជន់ ) ន. ជនប្រកបដោយមិច្ឆាទិដ្ឋិ, ជនអ្នកមានការយល់ឃើញខុស ។ មិច្ឆាពាក្យ ឬ –វាចា ( –ពាក ឬ –វាចា ) ន. ( បា. –វាចា ; សំ. មិថ្យា + វាច៑ > វាក៑, វាគ៑ ឬ –វាក្យ ) សម្ដីខុស គឺការប្រើវាចាខុសគន្លងមានពោលពាក្យកុហក, ពាក្យញុះញង់ជាដើម ។ ព. ផ្ទ. សម្មាពាក្យ ឬ សម្មាវាចា ។ មិច្ឆាព្យាយាម ន. ( បា. –វាយាម ; សំ. មិថ្យាវ្យាយាម ) ព្យាយាមខុស គឺព្យាយាមធ្វើអំពើអាក្រក់ណាមួយ ។ ព. ផ្ទ. សម្មាព្យាយាម ។ មិច្ឆាមគ្គ ( –ម័ក ) ន. ( បា. ; សំ. មិថ្យា + មាគ៌ ) ផ្លូវខុស គឺផ្លូវឬគន្លងដែលមិនពិត ។ តាមលទ្ធិពុទ្ធសាសនាថា សេចក្ដីយល់ឃើញខុស, សេចក្ដីត្រិះរិះខុស, វាចាខុស, ការងារខុស, ការចិញ្ចឹមជីវិតខុស, ព្យាយាមខុស, ស្មារតីខុស, ដំណើរតាំងចិត្តស្មិងស្មាធិ៍ខុស . . . ទាំងនេះជា មិច្ឆាមគ្គ ។ ព. ផ្ទ. សម្មាមគ្គ ។ មិច្ឆាវាចា ( ដូចគ្នា នឹង មិច្ឆាពាក្យ ដែរ ) ។ មិច្ឆាវាយាម : ( ដូចគ្នានឹង មិច្ឆាព្យាយាម ដែរ ) ។ មិច្ឆាសង្កប្បៈ សេចក្ដីត្រិះរិះខុស ( ព. ផ្ទ. សម្មាសង្កប្បៈ ) ។ មិច្ឆាសតិ សតិខុស, ការរលឹកខុស ( ព. ផ្ទ . សម្មាសតិ ) ។ មិច្ឆាសមាធិ សមាធិខុស ( ព. ផ្ទ. សម្មាសមាធិ ) ។ មិច្ឆាអាជីព, –អាជីវៈ, –អាជីវោ ( ដូចគ្នានឹង មិច្ឆាជីព ដែរ )។ល។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍

មានន័យថា ( បា. ជា និ. ; សំ. មិថ្យា ) ខុស, មិនពិត, មិនមែន : មនុស្សមិច្ឆា មនុស្សដែលយល់តែខាងខុស, មនុស្សឆ្វេងទាំងស្រុង; ចិត្តមិច្ឆា ចិត្តដែលគិតខុស, ចិត្តឆ្វេងទាំងស្រុង ; ( ច្រើនសំដៅសេចក្ដីថា ចិត្តឆេវឆាវ, ចិត្តអាក្រក់តក់ម៉ក់ ); ចិត្តមច្ឆេរមិច្ឆា ( –ម៉ាច់-ឆេ– ) ចិត្តកំណាញ់យល់ខុសជាត្រូវ ។ ល ។ ច្រើនប្រើជាបទសមាស, ដូចជា មិច្ឆាចារ, មិច្ឆាជីវៈ, មិច្ឆាទិដ្ឋិ, មិច្ឆាមគ្គ ជាដើម ( ម. ព. ទាំងនុះ ) ។ មិច្ឆាកម្មន្តៈ ន. ការងារខុស ( ព. ផ្ទ. សម្មាកម្មន្តៈ ) ។ មិច្ឆាចារ ( –ចា ) ន. ( បា. < មិច្ឆា ” ខុស ” + អាចារ ” ដំណើរប្រព្រឹត្តស៊ប់; មារយាទ ” ; សំ. មិថ្យាចារ < មិថ្យា + អាចារ ) ដំណើរប្រព្រឹត្តទាស់ខុសប្រពៃណី; មារយាទអាក្រក់; ច្រើនប្រើសំដៅសេចក្ដីថា ” ដំណើរលួចភរិយាគេ ” : ធ្វើមិច្ឆាចារ ( ប្រើជា មិថ្យាចារ ក៏មាន ) ។ ព. ផ្ទ. សម្មាចារ ។ មិច្ឆាជីព ឬ –ជីវៈ ន. ( បា. < មិច្ឆា + អាជីវ; សំ. មិថ្យាជីវ < មិថ្យា + អាជីវ ) ការចិញ្ចឹមជិវិតខុស ដូចយ៉ាងចាប់មនុស្សលក់ជារបរជាដើម ( ប្រើជា មិច្ឆាជីវៈ ក៏បាន; និយាយថា មិច្ឆាអាជីវោ ក៏មាន ) ។ ព. ផ្ទ. សម្មាជីព, សម្មាជីវៈ ឬ សម្មាអាជីវៈ, សម្មាអាជីវោ ។ មិច្ឆាទិដ្ឋិ ( –ទិតឋិ ) ន. ( បា. ; សំ. មិថ្យាទ្ឫឞិ្ត ) សេចក្ដីយល់ឃើញខុស គឺដំណើរយល់ខុសអំពីសេចក្ដីពិត ដូចយ៉ាងយល់ឃើញថា មាតាបិតាគ្មានគុណ, សត្វទាំងអស់ស្លាប់ហើយលែងកើតទៀតជាដើម ។ ព. ផ្ទ. សម្មាទិដ្ឋិ ។ មិច្ឆាទិដ្ឋិកជន ( –កៈ-ជន់ ) ន. ជនប្រកបដោយមិច្ឆាទិដ្ឋិ, ជនអ្នកមានការយល់ឃើញខុស ។ មិច្ឆាពាក្យ ឬ –វាចា ( –ពាក ឬ –វាចា ) ន. ( បា. –វាចា ; សំ. មិថ្យា + វាច៑ > វាក៑, វាគ៑ ឬ –វាក្យ ) សម្ដីខុស គឺការប្រើវាចាខុសគន្លងមានពោលពាក្យកុហក, ពាក្យញុះញង់ជាដើម ។ ព. ផ្ទ. សម្មាពាក្យ ឬ សម្មាវាចា ។ មិច្ឆាព្យាយាម ន. ( បា. –វាយាម ; សំ. មិថ្យាវ្យាយាម ) ព្យាយាមខុស គឺព្យាយាមធ្វើអំពើអាក្រក់ណាមួយ ។ ព. ផ្ទ. សម្មាព្យាយាម ។ មិច្ឆាមគ្គ ( –ម័ក ) ន. ( បា. ; សំ. មិថ្យា + មាគ៌ ) ផ្លូវខុស គឺផ្លូវឬគន្លងដែលមិនពិត ។ តាមលទ្ធិពុទ្ធសាសនាថា សេចក្ដីយល់ឃើញខុស, សេចក្ដីត្រិះរិះខុស, វាចាខុស, ការងារខុស, ការចិញ្ចឹមជីវិតខុស, ព្យាយាមខុស, ស្មារតីខុស, ដំណើរតាំងចិត្តស្មិងស្មាធិ៍ខុស . . . ទាំងនេះជា មិច្ឆាមគ្គ ។ ព. ផ្ទ. សម្មាមគ្គ ។ មិច្ឆាវាចា ( ដូចគ្នា នឹង មិច្ឆាពាក្យ ដែរ ) ។ មិច្ឆាវាយាម : ( ដូចគ្នានឹង មិច្ឆាព្យាយាម ដែរ ) ។ មិច្ឆាសង្កប្បៈ សេចក្ដីត្រិះរិះខុស ( ព. ផ្ទ. សម្មាសង្កប្បៈ ) ។ មិច្ឆាសតិ សតិខុស, ការរលឹកខុស ( ព. ផ្ទ . សម្មាសតិ ) ។ មិច្ឆាសមាធិ សមាធិខុស ( ព. ផ្ទ. សម្មាសមាធិ ) ។ មិច្ឆាអាជីព, –អាជីវៈ, –អាជីវោ ( ដូចគ្នានឹង មិច្ឆាជីព ដែរ )។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិច» មានន័យដូចម្ដេច ?


មិច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប៉ប្រិចភ្នែកខ្លាំងសម្ដែងអាការជាសញ្ញាឲ្យអ្នកដទៃដឹងក្នុងដំណើរអ្វីមួយ, ប៉ប្រិចភ្នែកខ្លាំងឲ្យសញ្ញាគ្នា ។
ឧទាហរណ៍៖ មិចភ្នែកមិនឲ្យព្រមតាម ។

                     បិចយ៉ាងធ្ងន់ដៃ : មិចថ្ពាល់កូនក្មេង ។ មិចមួល ឬ មួលមិច ចាប់មួលបិចដោយធ្ងន់ដៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិងមាំង» មានន័យដូចម្ដេច ?


មិងមាំង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលងេងងោងស្រឡាំងកាំងស្ទាក់ស្ទើរអារម្មណ៍មិនជាក់លាក់ ។
ឧទាហរណ៍៖ ឈរមិងមាំង; គំនិតមិងមាំង ( ម. ព. មមិងមមាំង ទៀតផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលងេងងោងស្រឡាំងកាំងស្ទាក់ស្ទើរអារម្មណ៍មិនជាក់លាក់ ។
ឧទាហរណ៍៖ ឈរមិងមាំង; គំនិតមិងមាំង ( ម. ព. មមិងមមាំង ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិគសិរ» មានន័យដូចម្ដេច ?


មិគសិរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មាគសិរ ឬ មិគ– ; សំ. មាគ៌ឝិរ ឬ –ឝីឞ៌ ) ឈ្មោះខែទី ១ នៃចន្ទគតិមាន ២៩ ថ្ងៃ ។
ឧទាហរណ៍៖ ខែមិគសិរ ( ហៅថា មាគសិរ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិគរាជ» មានន័យដូចម្ដេច ?


មិគរាជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ម្ឫគ– ) ស្ដេចនៃម្រឹគ, ម្រឹគជាស្ដេច ( ស្ដេចម្រឹគ ) ; បើញីជា មិគរាជិនី ( ហៅថា ម្រឹគរាជ ក៏បាន; បើញីជា ម្រឹគរាជិនី; ច្រើនហៅ សីហៈ ថា មិគរាជ ឬ ម្រឹគរាជ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិគព័ន្ធន៍» មានន័យដូចម្ដេច ?


មិគព័ន្ធន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មិគពន្ធន; សំ. ម្ឫគ– ) គ្រឿងប្រដាប់ដាក់ឲ្យជាប់ម្រឹគឬឲ្យត្រូវម្រឹគស្លាប់ ដូចយ៉ាងអន្ទាក់, បង្កាត់, ខ្នារ, អង្គប់ជាដើម ។
ឧទាហរណ៍៖ ព្រានចាប់ម្រឹគដោយមិគព័ន្ធន៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិគទាយវ័ន» មានន័យដូចម្ដេច ?


មិគទាយវ័ន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មិគទាយពន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិគទាយពន» មានន័យដូចម្ដេច ?


មិគទាយពន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មិគទាយ ” ប្រទេសដែលគេឲ្យអភ័យដល់ពួកម្រឹគ “, វន ” ព្រៃ ” ; សំ. ម្ឫគ– ) ព្រៃដែលឥស្សរជនមានក្សត្រិយ៍ជាដើមឲ្យអភ័យដល់ពួកម្រឹគ គឺព្រៃដែលព្រះរាជាជាដើម ហាមផ្ដាច់មិនឲ្យឈ្មោះណាមួយបៀតបៀនពួកម្រឹគៗដែលនៅអាស្រ័យក្នុងព្រៃនោះ ក៏រមែងបានសេចក្ដីសុខទាំងអស់គ្នា ( ហៅថា ម្រឹគទាយពន ឬ –វ័ន ក៏បាន ) ។
ឧទាហរណ៍៖ ព្រះសក្យមុនីសម្ពុទ្ធ ទ្រង់សម្ដែងព្រះធម្មចក្កនាឥសិបតនៈ មិគទាយពន ជិតក្រុងពារាណសី ( សម័យបច្ចុប្បន្នគេហៅទីនោះថា សាន៌ាថ Sarnath ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិគជាតិ» មានន័យដូចម្ដេច ?


មិគជាតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ម្ឫគ– ) ជាតិម្រឹគ, សត្វដែលរាប់ចូលក្នុងពួកម្រឹគ
ឧទាហរណ៍៖ ក្ដាន់, ខ្លា, ឈ្លូស, ប្រើស, រមំាង, សីហៈ . . . ជាមិគជាតិ ( ហៅថា ម្រឹគជាតិ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាំ» មានន័យដូចម្ដេច ?


មាំ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរឹងប៉ឹង, ខ្ជាប់, ជាប់, ស៊ប់, ស្និទ្ធជិត, ប្រាកដប្រជា, សម្បើម, មែន ។
ឧទាហរណ៍៖ មាឌមាំ, ធំមាំ; កាន់មាំ, ចាប់មាំ ។

                     មាំទាំ ឬ មាំមួន ខ្ជាប់ខ្ជួន, ស៊ប់សួនណាស់ ។ ធ្វើមុខមាំ ធ្វើមុខសម្បើម ។ ប្រកាន់មាំ ប្រកាន់ខ្ជាប់, ប្រកាន់ស៊ប់ ។ មុតមាំ មុតមែន, ប្រាកដប្រជា, យ៉ាងសំខាន់ : ចេះមុតមាំ, ធ្វើការមុតមាំ ។ មែនមាំ មាំមែនទែន; ប្រាកដប្រជាមែន ។ ល ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរឹងប៉ឹង, ខ្ជាប់, ជាប់, ស៊ប់, ស្និទ្ធជិត, ប្រាកដប្រជា, សម្បើម, មែន ។
ឧទាហរណ៍៖ មាឌមាំ, ធំមាំ; កាន់មាំ, ចាប់មាំ ។

                      មាំទាំ ឬ មាំមួន ខ្ជាប់ខ្ជួន, ស៊ប់សួនណាស់ ។ ធ្វើមុខមាំ ធ្វើមុខសម្បើម ។ ប្រកាន់មាំ ប្រកាន់ខ្ជាប់, ប្រកាន់ស៊ប់ ។ មុតមាំ មុតមែន, ប្រាកដប្រជា, យ៉ាងសំខាន់ : ចេះមុតមាំ, ធ្វើការមុតមាំ ។ មែនមាំ មាំមែនទែន; ប្រាកដប្រជាមែន ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាសិកា» មានន័យដូចម្ដេច ?


មាសិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ថ្លៃឈ្នួលខែ; ប្រាក់ខែ ។ ព. ផ្ទ. ទិនិកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាសិកជន» មានន័យដូចម្ដេច ?


មាសិកជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មាសិក ” ដែលជាប់ទាក់ទងដោយខែ ” + ជន ) មនុស្សអ្នកធ្វើការយកឈ្នួលខែ, អ្នកស៊ីឈ្នួលខែ; អ្នកស៊ីប្រាក់ខែ។ ព. ផ្ទ. ទិនិកជន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាសានុប្រព្រឹត្តិ» មានន័យដូចម្ដេច ?


មាសានុប្រព្រឹត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < មាស + អនុ + ប្រវ្ឫត្តិ ) ដូចគ្នានឹង មាសានុប្បវត្តិ ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាសានុប្បវត្តិ» មានន័យដូចម្ដេច ?


មាសានុប្បវត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មាស “ខែ ” + អនុ ” តាម, លំដាប់, ហូរហែ ” + បវត្តិ ” ដំណឹង ” ) ដំណឹងដែលត្រូវប្រាប់រាល់ខែ, សំបុត្របកខែ ( ហៅថា មាសានុប្រព្រឹត្តិ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាសស្ងួន» មានន័យដូចម្ដេច ?


មាសស្ងួន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចេកមួយប្រភេទ ស្រដៀងនឹងចេកនួន ។

                       មានអត្ថន័យថា ដែលមានលម្អនិងចរិយាល្អថ្លៃថ្លាដូចជាមាសដែលគេគួរតែរក្សាស្ងួនគ្រង ( ព. កា. ) ។
ឧទាហរណ៍៖ ហៃកែវមាសស្ងួន ពេលនេះគាប់ជួន ឲ្យបងមកជួប យូរឆ្នាំមកហើយ រាប់បានច្រើនខួប ទេព្ដាឲ្យជួប ក្នុងថ្ងៃនេះឯង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មានអត្ថន័យថា ដែលមានលម្អនិងចរិយាល្អថ្លៃថ្លាដូចជាមាសដែលគេគួរតែរក្សាស្ងួនគ្រង ( ព. កា. ) ។
ឧទាហរណ៍៖ ហៃកែវមាសស្ងួន ពេលនេះគាប់ជួន ឲ្យបងមកជួប យូរឆ្នាំមកហើយ រាប់បានច្រើនខួប ទេព្ដាឲ្យជួប ក្នុងថ្ងៃនេះឯង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាសសេស» មានន័យដូចម្ដេច ?


មាសសេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) មួយខែខាងចុងគិម្ហរដូវ
ឧទាហរណ៍៖ ពីត្រឹមថ្ងៃមួយរោចខែជេស្ឋ ដល់ ថ្ងៃ ១៥ កើតខែអាសាឍ ២៩ ថ្ងៃនេះហៅថា មាសសេស ( ព. វិ. ពុ. ) ។


 

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាសម័យ» មានន័យដូចម្ដេច ?


មាសម័យ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( មាស + បា. មយ ) ដែលធ្វើហើយដោយមាស, ដែលយកមាសសុទ្ធធ្វើ ។
ឧទាហរណ៍៖ ខ្សែក្រវាត់មាសម័យ, ផ្តិលមាសម័យ ។ ច្រើនប្រើតែក្នុង ព. កា. ។ ( ប្រើក្លាយជា មាសមៃ ក៏មាន បែរជាមានអត្ថន័យថា ” មាសមានមោះមៃ គឺមានហ្មង ” ទៅវិញ, កុំប្រើ, គួរប្រើពាក្យ មាសម័យ វិញ : ហៃកែវមាសម័យ ហេតុម្ដេចក៏ថ្លៃ ពុំចេញចរចា ថាម៉េចថាទៅ នៅស្ងៀមដល់ណា គួរស្ដីរួសរ៉ា ឲ្យរៀមធូរចិត្ត ។


 

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាសធាតុឌីអាសូ» មានន័យដូចម្ដេច ?


មាសធាតុឌីអាសូ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុសរីរាង្គដែលមានរាឌីកាល់ -N=\N-។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាសក» មានន័យដូចម្ដេច ?


មាសក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មាឞក ) ទម្ងន់ដែលស្មើគ្នានឹងសណ្ដែករាជមាសមួយគ្រាប់; ឈ្មោះប្រាក់មួយប្រភេទ សម្រាប់ចាយក្នុងសម័យបុរាណ ។
ឧទាហរណ៍៖ ចំនួនប្រាំមាសកជាមួយបាទ ( ព. វិ. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាស» មានន័យដូចម្ដេច ?


មាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ខែ; ព្រះចន្ទ្រ ។ ច្រើនប្រើជាបទសមាសភ្ជាប់ជាមួយនឹងឈ្មោះខែទាំង ១២ ឬជាមួយនឹងនាមសព្ទដទៃ ។
ឧទាហរណ៍៖ មិគសិរមាស, បុស្សមាស ឬ បុស្យមាស, មាឃមាស, ផគ្គុណមាស ឬ ផល្គុនមាស, ចិត្តមាស ឬ ចិត្រមាស, វិសាខមាស, ជេដ្ឋមាស, អាសាឍមាស ឬ អាសាឡ្ហមាស , សាវណមាស ឬស្រាវណមាស, ភទ្ទបទាមាស ឬ ភទ្របទាមាស , អស្សយុជមាស ឬ អស្សុជមាស, កត្តិកមាស ។

                       ត្រីមាស ឬ ត្រៃមាស ប្រជុំនៃខែបី, ចំនួនបីខែ : បញ្ជីត្រៃមាស បញ្ជីដែលក្នុងបីខែត្រូវធ្វើម្ដង ។ ឆម្មាស ( ឆ័ម-មាស ) ប្រជុំនៃខែ ៦, ចំនួន ៦ ខែ : បញ្ជីឆម្មាស បញ្ជីដែលក្នុង ៦ ខែត្រូវធ្វើម្ដង, បញ្ជីរួមដំណើរកិច្ចការក្នុងចំនួន ៦ ខែ ។ ល ។ អឌ្ឍមាស កន្លះខែ : ប្រាក់អឌ្ឍមាស ប្រាក់ដែលក្នុងកន្លះខែត្រូវបើកម្ដង ។ អនុមាស លំដាប់ខែ, រាល់ខែ : បញ្ជីអនុមាស បញ្ជីដែលត្រូវធ្វើរាល់ខែ ; ប្រាក់អនុមាស ប្រាក់ដែលត្រូវបើករាល់ខែ ( ប្រាក់ខែ ) ។ ល ។ មាសា ខែទាំងឡាយ, ច្រើនខែ ( ព. កា. ) ។

                       រតនវត្ថុពួកមួយជាធាតុបរិសុទ្ធ មានសាច់ទន់ស្វិតជាងប្រាក់ សម្បុរលឿង ជារបស់មានតម្លៃ សម្រាប់ប្រើការធ្វើជាគ្រឿងប្រដាប់កាយនិងការរចនាវិចិត្រផ្សេងៗ ឬ ចួនកាលប្រទេសខ្លះប្រើជារបស់ចាយជាជំនួសប្រាក់ក៏មាន ។

ឧទាហរណ៍៖ មាសឆ្អិន, មាសទឹកដប់, មាសទឹកប្រាំបួន ។ មាសផ្កាកប្បាស មាសមួយប្រភេទមានសម្បុរលឿងខ្ចីស្រដៀងនឹងសម្បុរផ្កាកប្បាសលឿង ។ មាសសន្លឹក មាសដែលផែយ៉ាងស្ដើងស្ទើរនឹងទៅជាទឹក ហើយកាត់ជាបំណែកតូចៗ ដាក់ក្នុងផ្នត់ក្រដាសរៀបជារបៀបដាក់ក្នុងប្រអប់សម្រាប់ប្រើការបិទឬទឹបគ្រឿងរចនាផ្សេងៗ ។ ល ។ ( ម. ព. ជម្ពូនទៈ ផង ) ។ សម្រាប់ប្រើផ្សំជាមួយនឹងសព្ទដទៃ ហៅដោយប្រៀបប្រដូចនឹងមាសក៏មានច្រើន, ដូចជា ចេកមាស, ពស់រំកាច់មាស, វល្លិមាស, សំបួរមាស, ស្វាយមាស ជាដើម ។

                       ( ព. ប្រ. ) ដែលមានលម្អឬមានតម្លៃដូចមាស; អ្នកថ្លៃ; ពាក្យសម្រាប់ហៅដោយសេចក្ដីថ្នាក់ថ្នមទៅរកមនុស្សជាទីស្រឡាញ់ ដែលមានអានុភាពស្មើគ្នាឬតូចជាងខ្លួន ។
ឧទាហរណ៍៖ មាសឆ្អិន, មាសតន់, មាសថ្លើម, មាសថ្លើមថ្លៃ, មាសថ្លៃ, មាសធំ, មាសបង, មាសប្អូន, មាសពន្លក, មាសពូ ឬ មាសមា, មាសពៅ, មាសពុំងា, មាសព្រលឹង ឬ ព្រលឹងមាស, មាសមិត្រ , មាសម៉ែ ឬ មាសម្ដាយ, មាសស្ងួន, មាសស្នេហ៍, មាសឪ ឬ មាសឪពុក ។ ល ។ ( ព. កា. ) ហៃកូនមាសឪ មាសកុំបិទផ្លូវ ចម្រុងចម្រើន ត្រូវមាសឪពុក ក្រវើនក្រតើន កុំបាច់ឪក្រើន រំលឹករឿយៗ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. ប្រ. ) ដែលមានលម្អឬមានតម្លៃដូចមាស; អ្នកថ្លៃ; ពាក្យសម្រាប់ហៅដោយសេចក្ដីថ្នាក់ថ្នមទៅរកមនុស្សជាទីស្រឡាញ់ ដែលមានអានុភាពស្មើគ្នាឬតូចជាងខ្លួន ។
ឧទាហរណ៍៖ មាសឆ្អិន, មាសតន់, មាសថ្លើម, មាសថ្លើមថ្លៃ, មាសថ្លៃ, មាសធំ, មាសបង, មាសប្អូន, មាសពន្លក, មាសពូ ឬ មាសមា, មាសពៅ, មាសពុំងា, មាសព្រលឹង ឬ ព្រលឹងមាស, មាសមិត្រ , មាសម៉ែ ឬ មាសម្ដាយ, មាសស្ងួន, មាសស្នេហ៍, មាសឪ ឬ មាសឪពុក ។ ល ។ ( ព. កា. ) ហៃកូនមាសឪ មាសកុំបិទផ្លូវ ចម្រុងចម្រើន ត្រូវមាសឪពុក ក្រវើនក្រតើន កុំបាច់ឪក្រើន រំលឹករឿយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាល្បាយ» មានន័យដូចម្ដេច ?


មាល្បាយ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ព. បុ. ) ក្រៃ, ក្រៃពេក; ម៉្លេះ; ណាស់; អម្បាយ ។
ឧទាហរណ៍៖ ច្រើនមាល្បាយ, ធ្លាយមាល្បាយ ( ព. កា. ឬ ព. ទេ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាល័យ» មានន័យដូចម្ដេច ?


មាល័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មាល្យ ) កម្រងផ្កា, ផួងផ្កា ( ព. កា. ហៅមនុស្សប្រុសដូច មាលាការ ដែរក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាល័យ» មានន័យដូចម្ដេច ?


មាល័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មាល្យ ) កម្រងផ្កា, ផួងផ្កា ( ព. កា. ហៅមនុស្សប្រុសដូច មាលាការ ដែរក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាលីបទ» មានន័យដូចម្ដេច ?


មាលីបទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អត្ថបទដែលចងក្រងឡើង កម្រងសេចក្តីដែលដកពីកំណាព្យ ពីបទភ្លេងដើម​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាលី» មានន័យដូចម្ដេច ?


មាលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មាលិន៑ ) ដែលមានផ្កាកម្រង; អ្នកប្រដាប់ឬពាក់ផ្កាកម្រង; បើស្រ្តីជា មាលិនី ( ព. កា. ) ។
ឧទាហរណ៍៖ រីពួកមាលី និងមាលិនី រួមទីរំាវង់ សស្រោកសស្រាំ ច្រៀងរាំពេនពង់ ជនក្នុងរឿណរង្គ រីករាយរាល់ប្រាណ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. មាលិន៑ ) ដែលមានផ្កាកម្រង; អ្នកប្រដាប់ឬពាក់ផ្កាកម្រង; បើស្រ្តីជា មាលិនី ( ព. កា. ) ។
ឧទាហរណ៍៖ រីពួកមាលី និងមាលិនី រួមទីរំាវង់ សស្រោកសស្រាំ ច្រៀងរាំពេនពង់ ជនក្នុងរឿណរង្គ រីករាយរាល់ប្រាណ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាលាវិក័តិ» មានន័យដូចម្ដេច ?


មាលាវិក័តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. –វិកតិ ; សំ. –វិក្ឫតិ ) ផួងផ្កាដែលក្រងលាយផ្កាច្រើនមុខចម្រុះឆ្លាស់គ្នា ( ម. ព. មាលា ផង ) ។ មាលាដែលរំលេចផ្កាផ្សេងៗ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាលាការ» មានន័យដូចម្ដេច ?


មាលាការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកក្រងផ្កា, អ្នកលក់ផ្កាកម្រង; បើស្រ្តីជា មាលាការិកា ឬ មាលាការិនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាលាការ» មានន័យដូចម្ដេច ?


មាលាការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកក្រងផ្កា, អ្នកលក់ផ្កាកម្រង; បើស្រ្តីជា មាលាការិកា ឬ មាលាការិនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាលា» មានន័យដូចម្ដេច ?


មាលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ផ្កាកម្រង ឬកម្រងផ្កា, ផួងផ្កា ។ រ. ស. មួក ។
ឧទាហរណ៍៖ ព្រះមាលា, សេ្ដចទ្រង់ព្រះមាលា ( ហៅដោយប្រៀបប្រដូចនឹងកម្រងផ្កា ) ។

                     មាលាចុម្ពដក ( –ចុំពៈដក់ ) ផ្កាកម្រងដែលធ្វើជាមួក, មួកផួងផ្កា ។ មាលាធារី ឬ មាលាភារី អ្នកពាក់កម្រងផ្កា; បើស្ត្រីជា –រិនី ( ព. កា. ) ។ មាលាវិក័តិ ផ្កាកម្រងដែលក្រងចម្រុះរំលេចឲ្យល្អប្លែក ។ រតនមាលា ( រៈតៈន៉ៈ– ) កម្រងកែវ ( កែវដែលដោតជាកម្រង ) ។ វិជ្ជុមាលា ( វិច-ជុ– ) ខ្សែផ្លេកបន្ទោរ គឺពន្លឺផ្លេកបន្ទោរដែលដាលច្រវាត់ ។ សុវណ្ណមាលា ( សុវ៉ាន់-ណៈ– ) កម្រងផ្កាមាស, ខ្សែមាស ។ ល ។ ( ព. កា. ប្រើហៅស្រីអ្នកក្រងផ្កាថា មាលា ក៏បាន, ដូចជា : រីយាយមាលា និងតាមាល័យ ក្រងផ្ការាល់ថ្ងៃ ថ្វាយព្រះរាជា ទ្រង់ប្រោសប្រទាន ឲ្យមានទ្រព្យា ចិញ្ចឹមអាត្មា កបដោយក្ដីសុខ ។ លើសមួយឃ្លា, ក៏អាចប្រើជាកាព្យ កាកគតិ បាន ) ។

                       ការភ្ជាប់គ្នារដឹកមិនដាច់ វត្ថុទាំងឡាយតែបែបមួយ ដែលតម្រៀបតាមលំដាប់លំដោយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាលសាលា» មានន័យដូចម្ដេច ?


មាលសាលា


មានន័យថា មើលពាក្យ មាលកសាលា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាលតី» មានន័យដូចម្ដេច ?


មាលតី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ឈ្មោះឈើតូចមួយប្រភេទ ជាពួកអារាមព្រឹក្ស ផ្កាសម្បុរស មានស្រទាប់ច្រើនដូចម្លិះរួត តែធំជាង ក្លិនក្រអូមឈ្ងប់
ឧទាហរណ៍៖ មាលតី ជាអារាមព្រឹក្ស សម្រាប់ដាំជាលម្អក្នុងសួន ជិតផ្ទះឬដាំក្នុងផើងធំៗដាក់ជាគូៗជិតលំនៅ ។

                       ឈ្មោះចុល្លព្រឹក្សមួយប្រភេទ កម្ពស់ ១-៥ ម ដើមកំណើតក្នុងស្រុកចិន យើងនាំមកដាំជាលំអផ្ទះ ដោយមាលតីមានផ្កា ស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាលកសាលា» មានន័យដូចម្ដេច ?


មាលកសាលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មាល ឬ មាលក ) រោងមានរង្វង់, រោងរាងមូល ( យ៉ាងដូចរោងមូលឥតមេដំបូលជាដើម ); បារំារាងមូល (ហៅថា មាលសាលា ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មារយាទ» មានន័យដូចម្ដេច ?


មារយាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មរិយាទា; សំ. មយ៌ាទា ) ខេត្ត; ដែន; ព្រំដែន; ភ្លឺ ( ភ្លឺស្រែជាដើម ) ; . . . ។ អាចារៈ, សណ្ដាប់ធ្នាប់, របៀប, របប, ឫក, ឫកពា ។
ឧទាហរណ៍៖ មារយាទថោក, មារយាទថ្លៃ, មានមារយាទ, ឥតមារយាទ . . . ។

                     អាចារ ការប្រព្រឹត្ត និងការបញ្ចេញឫកពា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មារគា» មានន័យដូចម្ដេច ?


មារគា


មានន័យថា ( ម. ព. មាគ៌ា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មារ» មានន័យដូចម្ដេច ?


មារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដំណើររារំាង; ការសម្លាប់; សេចក្ដីស្លាប់; . . . ។ អ្នករារំាង, ជំទាស់មិនឲ្យអ្នកដទៃធ្វើបុណ្យធ្វើកុសលកើត; ឈ្មោះទេវបុត្រដែលជាសត្រូវចំពោះព្រះពុទ្ធ ។ មារជិ, មារជិត, មារជិន ( មារៈ– ) អ្នកឈ្នះមារ ( ព្រះពុទ្ធ ) ។ មារជ្រែក មារចូលជ្រែកក្នុងរូបកាយនៃមនុស្ស ។ ព. ប្រ. ហេតុអាក្រក់ ដែលស្រាប់តែបណ្ដាលឡើងភ្លាមនាំឲ្យទាស់ដំណើរកិច្ចការ ឬមនុស្សដែលជំទាស់កិច្ចការកំពុងស្រួលឲ្យរអាក់រអួល; និយាយថា មារមកជ្រែក ឬ មានមារមកជ្រែក ក៏បាន ។
ឧទាហរណ៍៖ កំពុងតែធ្វើការស្រួលៗ ស្រាប់តែមានមារមកជ្រែក ឲ្យទាស់ការអស់ ! ។

                       មារធីតា ( មារៈធីដា ) កូនស្រីរបស់មារ ។ មារព័ន្ធន៍ ចំណងមារ; ចំណងកិលេស គឺគ្រឿងសៅហ្មងចិត្ត ដែលទុកដូចជាចំណងចងពួកសត្វ ។ ឈ្មោះគម្ពីរឬបរិច្ឆេទមួយសម្ដែងរឿងព្រះឧបគុត្តត្ថេរចងមារ ។ មារវិជ័យ ( មារៈ– ) ជម្នះមារ; អ្នកឈ្នះមារ ( ព្រះពុទ្ធ ) ។ ព្រះពុទ្ធរូបដែលគង់ផ្គត់ព្រះភ្នែនដាក់ព្រះហស្តឆ្វេងផ្ងារ ព្រះអង្គុលីផ្ទាប់លើព្រះភ្នែនខាងឆ្វេង ព្រះហស្តស្ដាំសណ្ដូកផ្កាប់ព្រះអង្គុលីសំយុងផ្ទាប់លើព្រះភ្នែនខាងស្ដាំហៅថា ព្រះមារវិជ័យ ឬ ព្រះពុទ្ធរូបមារវិជ័យ ( ព្រះពុទ្ធរូបផ្ចាញ់មារ ) ។ មារសេនា ( មារ:សេន៉ា ) សេនាមារ គឺពួករេហ៍ពលរបស់មារ កាលដែលលើកមកផ្ចាញ់ព្រះពុទ្ធ ។ មារាធិរាជ ក្រុងមារ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាយី» មានន័យដូចម្ដេច ?


មាយី


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ច្រើនប្រើជា មាយាវី ; សំ. មាយិន៑ ឬ មាយាវិន៑ ) ដែលមានមាយា; សម្រាប់និយាយផ្សំជាមួយនឹងពាក្យ មាយា ថា : មាយីមាយា គឺមានមាយាហួសពេក, ច្រើននិយាយក្លាយថា មយីមយា ( ម. ព. មយី ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាយាការ» មានន័យដូចម្ដេច ?


មាយាការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការមាយា ខ្និកខ្នក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាយា» មានន័យដូចម្ដេច ?


មាយា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ថ្ងៃបណ្ដើរកូន; . . . ។ កល, កិច្ចកល, ល្បិចល្បង; ពុត, ពុតត្បុត, ពុតពើ, ដំណើរលាក់ពុត, ដំណើរកកិចកកុច, របិញរបុញ ។
ឧទាហរណ៍៖ មនុស្សមានមាយា, មាយាស្ត្រី ។ ខ្មែរប្រើជា គុ . ក៏មាន : មនុស្សមាយា, ឫកមាយា, ស្រ្តីមាយា ។

                      ( សំ.បា. ) ព្រះនាមព្រះមាតានៃព្រះសក្យមុនីគោតម ។
ឧទាហរណ៍៖ សម្ដេចព្រះនាងមាយា ; ច្រើនហៅថា ព្រះមាយាទេវី ឬ ព្រះមហាមាយា, ព្រះសិរីមហាមាយា ( ម. ព. ពុទ្ធមាតា ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាបនកម្ម» មានន័យដូចម្ដេច ?


មាបនកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបង្កើត ការកសាងសត្វលោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាបកជន» មានន័យដូចម្ដេច ?


មាបកជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកបង្កើត អ្នកឱ្យកំណើត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាន​ឱកាស» មានន័យដូចម្ដេច ?


មាន​ឱកាស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មាន​ពេល​ទំនេរ, មាន​ទី​បន្លោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាន​សារ​មក​ដល់» មានន័យដូចម្ដេច ?


មាន​សារ​មក​ដល់


មានន័យថា មាន​សំបុត្រ​មក​ដល់ (សម័យ​ឥឡូវ​មិន​សូវ​មាន​ប្រើ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាន់រងាវ» មានន័យដូចម្ដេច ?


មាន់រងាវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះពេលយប់ដែលមាន់តែងរងាវតាមចំណាំ ។
ឧទាហរណ៍៖ មាន់រងាវកុះ ពេលដែលមាន់រងាវកុះស្រុះគ្នាជិតភ្លឺ; មាន់រងាវទឹកជោរ ពេលដែលមាន់រងាវដំណាលនឹងវេលាទឹកសមុទ្រជោរមុនអធ្រាត្រ . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាន់ព្រៃ» មានន័យដូចម្ដេច ?


មាន់ព្រៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មាន់ដែលកើតនៅក្នុងព្រៃ ( ម. ព. មាន់ ទៀតផង ) ។
ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៦៥-៧០ស.ម.។ ឈ្មោលៈ មានជើងប្រផេះ រោមសលើគល់កន្ទុយ ក និងចុងខ្នងមានរោមពណ៌ទង់ដែងលាយពណ៌មាសភ្លឺ ផ្នែកលើខ្នងមានពណ៌ក្រហមជាំ កន្ទុយពណ៌បៃតងរលោង ផ្នែកពោះពណ៌ខ្មៅ។ ញីៈ មានពណ៌ត្នោតទុំ កន្ទុយមានរាងដូចផ្លិត និងពណ៌មាស។ ទីជំរកៈ តាមជាយព្រៃ ព្រៃពាក់កណ្តាលស្រោង វាលស្មៅ គុម្ពោតព្រៃ។ របាយៈ វត្តមានពេញមួយឆ្នាំ សំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ពេញមួយឆ្នាំ ពងចំនួនពី៤ទៅ៩។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាន់ទោរ» មានន័យដូចម្ដេច ?


មាន់ទោរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វបក្សីមួយប្រភេទ មានជើងវែង ចំពុះស្រួច សម្បុរក្រហម នៅអាស្រ័យលើត្រឹប ឬបឿន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាន់ទោពណ៌ប្រាក់» មានន័យដូចម្ដេច ?


មាន់ទោពណ៌ប្រាក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង បណ្តោយដងខ្លួន ៨០-១២៧ ស.ម.។ ឈ្មោលៈ ផ្នែកពោះពណ៌ខ្មៅ ផ្នែកខ្នង និងកន្ទុយពណ៌ប្រាក់ក្រម៉ៅ។ ញីៈ មានពណ៌ត្នោតទុំ មានរោមផ្នែកខាងលើពោះរាងដូចស្រកាត្រី។ ទីជំរកៈ ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង។ របាយៈ វត្តមានពេញមួយឆ្នាំ មានសំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ កុម្ភៈ ដល់ខែ ឧសភា ពងចំនួន៤-១០។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាន់ទោប្រាក់ពណ៌ប្រផេះបៃតង» មានន័យដូចម្ដេច ?


មាន់ទោប្រាក់ពណ៌ប្រផេះបៃតង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មាន ប្រវែង ៥៦-៧០ស.ម.។ ឈ្មោលៈ ខ្លួនមានពណ៌ប្រផេះបៃតង នៅលើស្លាប និងកន្ទុយមានដៅរាងដូចជាភ្នែកពណ៌បៃតងខៀវ ស្បែកជុំវិញរង្វង់ភ្នែកក្រហម។ញីៈ ស្រដៀងឈ្មោលដែរ តែមានមាឌតូច និងកន្ទុយខ្លីជាង។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃឬស្សី។ របាយៈ វត្តមានពេញមួយឆ្នាំ ជាប្រភេទស្ថានិក មានក្នុងតំបន់នៅភាគខាងត្បូងឥណ្ឌូចិន នៅកម្ពុជាមានវត្តមាននៅភាគឥសាននៃប្រទេស។ រដូវបន្តពូជៈ គ្មានព័ត៌មានច្បាស់លាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាន់ទឹកខ្មៅ» មានន័យដូចម្ដេច ?


មាន់ទឹកខ្មៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង៣០-៣៥ ស.ម។ ពេញវ័យៈ ខ្លួនប៉ុនមាន់ទឹក សំបុរខ្មៅស្រអាប់ ក្រោមកន្ទុយ និងផ្នែកចំហៀងពោះពណ៌ស ចំពុះក្រហម ចុងចំពុះលឿង និងមានសិរក្រហមនៅថ្ងាស។ មិនទាន់ពេញវ័យៈ ខ្លួនពណ៌ប្រផេះលាយលឿងព្រឿងៗចំពុះលឿង។ ទីជំរកៈ រស់នៅតាមត្រពាំង បឹង តំបន់ដីសើម វាលស្រែលិច ទឹក។ របាយៈ វត្តមានគ្រប់រដូវ មិនមានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ពេញមួយឆ្នាំ ពងចំនួន ៤ ទៅ ១៤។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាន់ទឹក» មានន័យដូចម្ដេច ?


មាន់ទឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៨.៥-៣៦ ស.ម។ បន្ទូលក្បាល និងផ្នែកខ្នងមានពណ៌ខ្មៅស្រអាប់ ផ្នែកមុខ ទ្រូង និងពោះមានពណ៌ស ផ្នែកគូថមានពណ៌ត្នោតទុំ ចំពុះ និងជើងពណ៌លឿង។ ទីជំរកៈ រស់តាមតំបន់ដីសើមគ្រប់ប្រភេទ និងក្បែរព្រៃកោងកាង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ពេញមួយឆ្នាំ ពងចំនួន ៣ ទៅ ៨។

                       សត្វបក្សីមួយប្រភេទ មានជើងវែង កវែងមាត្រស្រដៀងនឹងកុកសាប់ នៅអាស្រ័យតែក្បែរមាត់ទឹក ឬលើត្រឹប ឬក៏បឿន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាន់» មានន័យដូចម្ដេច ?


មាន់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វទ្វេបាទមួយប្រភេទជាជាតិបក្សី តែហើរបានដោយខ្សោយ, ជាសត្វចិញ្ចឹមហៅថា មាន់ស្រុក ឬ ហៅថាត្រឹមតែ មាន់ ក៏បាន, ជាសត្វនៅក្នុងព្រៃ ហៅថា មាន់ព្រៃ ក៏មាន; មាន់ស្រុកមានច្រើនបែបគឺ មាន់ក្រញាស មានស្លាបក្រញាសច្រាងឡើងលើ; មាន់គក មានរូបធំជ្រងកជាងមាន់ទាំងពួង; មាន់ចែ មានរូបតូចជាងមាន់ទាង បែបភាពស្រដៀងនឹងមាន់ព្រៃ; មាន់ទាង មានរូបធំចុះបន្ទាប់ពីមាន់គកមក; មាន់នាឡ ឬ មាន់កណ្ដូង មាន់ដែលត្រងិលឥតកន្ទុយ; មាន់បារាំង មាន់ដែលបានពូជពីប្រទេសបារាំងមក; មាន់ម្រេច មាន់ដែលមានរូបតូចជាងមាន់ទាំងពួង ។ ល ។
សម្ដេចព្រះសង្ឃរាជ ជួន ណាត


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មានះ» មានន័យដូចម្ដេច ?


មានះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មាន; ឬ សំ. មានស៑ > មានះ ) សេចក្ដីប្រកាន់, ដំណើរប្រកាន់ខ្លួន, សេចក្ដីរឹងត្អឹង ។
ឧទាហរណ៍៖ មានមានះ ។ ខ្មែរប្រើជា គុ . ក៏បាន : មនុស្សមានះ គឺមនុស្សមុខរឹង, ចចេស ។ ប្រើជា កិ. ក៏មាន : កុំមានះពេក ! ( កុំប្រកាន់ពេក ! កុំរឹងត្អឹងពេក ! ) ។ ព. ពុ. ថា : មានះមាន ៣ យ៉ាងគឺ ១- ប្រកាន់មាំស៊ប់ថា មានតែអញឯងជាអ្នកប្រសើរជាងគេ, ក៏មើលងាយគេឥតជឿស្ដាប់គោរពអ្នកណា; ២- ប្រកាន់មាំស៊ប់ថា គេនិងអញស្មើៗតែគ្នា គេម៉េចអញម៉េច ប្រហែលតែគ្នា, ក៏ឥតមានការសេពគប់រាប់រកយកគេជាគ្នា; ៣- ប្រកាន់មាំស៊ប់ថា អញឯងជាអ្នកទន់ខ្សោយថយថោកជាងគេ, គេដោយគេ អញដោយអញ, ក៏ឥតមានការប្រាស្រ័យនឹងគ្នា, ( ព្រោះមានះនេះ ) . . . ។ មានះទាំងនេះ ជាប្រភពឬជាមូលដ្ឋាននៃសាមគ្គីភេទ . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មានារី» មានន័យដូចម្ដេច ?


មានារី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មកពីមាតុ និងនារី ) ស្រ្តីដែលមានកូន ដោយសារដើរហើរជាមួយនឹងបុរសណាមួយ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មានឱជារស» មានន័យដូចម្ដេច ?


មានឱជារស


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឆ្ងាញ់ពិសា ឆ្ងាញ់ចាប់មាត់ (អាហារ ចំណី) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាននភាព» មានន័យដូចម្ដេច ?


មាននភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការទុកជាប្រមាណ ការយកចិត្តឈឺឆ្អាល ការសំដែងសេចក្តីរាប់អាន សេចក្តីគោរព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មានទណ្ឌ» មានន័យដូចម្ដេច ?


មានទណ្ឌ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មាន ” រង្វាស់ ” + ទណ្ឌ ” កំណាត់ឈើ ” ) ឈើរង្វាស់, ខ្នាតរង្វាស់ដូចយ៉ាងម៉ែត្រជាដើម ( ហៅថា មាត្រាទណ្ឌ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មានគភ៌» មានន័យដូចម្ដេច ?


មានគភ៌


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ផើម (ស្រីទាំងពួងជាម្នាងស្តេច)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាន» មានន័យដូចម្ដេច ?


មាន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បាន, កប, ប្រកបដោយ, កើត, បរិបូរដោយ, គង់នៅ, ឋិតនៅ . . . ។ ព. ផ្ទ. គ្មាន, ឥត ។ មានកម្ម មានអំពើដែលធ្វើទុកមកពីនាយ; ច្រើនសំដៅសេចក្ដីចំពោះអំពើអាក្រក់ : មនុស្សមានកម្ម ។ មានកូន បានកូន ( ព. ផ្ទ. គ្មានកូន, ឥតកូន ) ។ មានកំណើត ដែលធ្វើអ្វីៗចេះតែកបកើតប្រយោជន៍, មានសំណាង : មនុស្សមានកំណើត ( ព. ផ្ទ. ឥតកំណើត ) ។ មានខ្មាស បរិបូរដោយសេចក្ដីខ្មាស : មនុស្សមានខ្មាស ( ព. ផ្ទ. គ្មានខ្មាស, ឥតខ្មាស ) ។ មានខ្លួន មានរូបនៅជាអាង ( ព. ផ្ទ. បាត់ខ្លួន ) ។ មានគុណ ដែលប្រកបដោយគុណ ។ មានគូស្រករ, មានគូគ្រងស្រករគ្នា, ឬ មានគ្រួសារ, មានផ្ទះ, មានផ្ទះសំបែង មានប្ដីប្រពន្ធ ។ មានគំនិត ដែលមានការគិតច្រើន, មានមារយាទ ( ព. ផ្ទ. ឥតគំនិត ) ។ មានចិត្ត ឬ មានចិត្តមានថ្លើម ដែលបរិបូរដោយសេចក្ដីប្រឹងប្រែង មិនច្រអូស, មិនទំរន់, មិនមើលបំណាំ ( ព. ផ្ទ. ឥតចិត្ត ឬ ឥតចិត្តឥតថ្លើម គឺខ្ជិល, ច្រអូស, ទំរន់, មើលបំណាំ ) ។ មានចំណេះ បរិបូរដោយការចេះដឹង, មានវិជ្ជា : មនុស្សមានចំណេះ ( ព. ផ្ទ. ឥតចំណេះ, ល្ងង់ ។ មានច្បាប់ ដែលកាន់ត្រឹមត្រូវតាមច្បាប់, ដែលប្រកាន់តែតាមច្បាប់ឬដែលមានសុភាពរាបសា ចេះគួរចេះសមមិនឆ្គង : មនុស្សមានច្បាប់ ( ព. ផ្ទ. ឥតច្បាប់, ព្រហើន ) ។ មានជីវិត គង់ជីវិតនៅ, រស់នៅ ( ព. ផ្ទ. អស់ជីវិត, ស្លាប់ ) ។ មានជោគ មានស្រីសួស្ដី ( ម. ព. ជោគ ទៀតផង ) ។ មានឈ្មោះ ឬ មានកេរ្តិ៍ឈ្មោះ ដែលលេចឮល្បីកេរ្តិ៍ឈ្មោះល្អ ។ មានដំណើរ មានរឿង, កើតក្ដី ។ មានតម្រិះ ដែលចេះត្រិះរិះត្រូវ; និយាយឲ្យពេញថា មានតម្រិះត្រូវ, មានតម្រិះល្អ ( ព. ផ្ទ. គ្មានតម្រិះ, ឥតតម្រិះ គឺមានតែខាងការត្រិះរិះខុស, ត្រិះរិះអាក្រក់ ) ។ មានត្រកូល ឬ មានផៅ, មានពូជ, មានអម្បូរ ដែលកើតក្នុងត្រកូលខ្ពស់ឬត្រកូលមានកេរ្តិ៍ឈ្មោះ ( ព. ផ្ទ. ឥតត្រកូល, ឥតពូជ, ឥតអម្បូរ គឺដែលកើតក្នុងត្រកូលថោកថយ . . . ) ។ មានទុក្ខ កើតទុក្ខ ។ មានទ្រព្យ ឬ មានសម្បត្តិ ដែលបរិបូរដោយសម្បត្តិ ( ព. ផ្ទ. ខ្សត់ទ្រព្យ, ក្រីក្រ, ទ័ល, ទ័លក្រ ) ។ មានធម៌ ដែលប្រព្រឹត្តឬកាន់សុចរិតឬដែលមានចិត្តប្រកបដោយមេត្តាករុណា; និយាយថា មានធម៌សប្បុរស ក៏បាន ( ព. ផ្ទ. ឥតធម៌ ឬ គ្មានធម៌សប្បុរស ) ។ មាននៅ កំពុងតែមាន, ដែលឋិតនៅ ។ មានបុណ្យ មានភ័ព្វ, មានសំណាងខ្ពស់, មានយសស័ក្ដិ . . . ( ព. ផ្ទ. ឥតបុណ្យ ។ ម. ព. បុណ្យ ទៀតផង ) ។ មានពុត ដែលមានចិត្តរបិញរបុញ ( ព. ផ្ទ. ស្លូតត្រង់ ) ។ មានព្រលឹង ( ព. គ. ) មានសាច់, ធាត់ ( ព. ផ្ទ. មិនសូវមានព្រលឹង គឺស្គម ) ។ មានព្រេង ឬ មានសំណាង មានអំពើកសាងមកពីព្រេងនាយ ( ព. ផ្ទ. ឥតព្រេង ឬ ឥតសំណាង ) ។ មានព្រះអង្គ ( រ. ស. ឬ ស. ស. ) ធាត់ ( ព. ផ្ទ. ពុំសូវមានព្រះអង្គ គឺស្គម) ។ មានភ័ព្វ មានសំណាងគួរដល់សេចក្ដីសុខ-ចម្រើន, គួរឲ្យអ្នកធំសង្គ្រោះបាន : មនុស្សមានភ័ព្វ ( ព. ផ្ទ. ឥតភ័ព្វ, អភ័ព្វ) ។ មានមារយាទ ដែលមានមារយាទល្អ, ដែលមានឫកពានឹងធឹង, ស្លូតបូត : ក្មេងមានមារយាទ គឺក្មេងដែលនឹងធឹង, មានសណ្ដាប់ធ្នាប់, មានរបប ( ព. ផ្ទ. ឥតមារយាទ, ឥតរបប, រពឹស ) ។ មានមុខ ឬ មានមុខមាត់, មានមុខមានឈ្មោះ ដែលអាចចេញមុខក្នុងទីប្រជុំបាន, ដែលមានអ្នកធំអ្នកតូចរាប់អានច្រើន ។ ល ។ អ្នកមាន អ្នកដែលបរិបូរដោយទ្រព្យសម្បត្តិ ( ព. ផ្ទ. អ្នកក្រ ) ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាត្រាសាស្រ្ត» មានន័យដូចម្ដេច ?


មាត្រាសាស្រ្ត


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ, គយ
មានន័យថា វិទ្យាសាស្រ្ត និងការគ្រប់គ្រងទម្ងន់ និងរង្វាស់រង្វាល់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាត្រាប្រព័ន្ធ» មានន័យដូចម្ដេច ?


មាត្រាប្រព័ន្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងរង្វាស់ រង្វាល់នឹងទំងន់ដែលបំបែកមកពីម៉ែត្រ ដូចយ៉ាងលីត្រ គីឡូក្រាមជាដើម​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាត្រាទណ្ឌ» មានន័យដូចម្ដេច ?


មាត្រាទណ្ឌ


មានន័យថា មើលពាក្យ មានទណ្ឌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាត្រា» មានន័យដូចម្ដេច ?


មាត្រា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ; បា. មត្តា ) ការរាប់; ការថ្លឹង, ស្ទង់; ការវាស់; ខ្នាតរង្វាស់ យ៉ាងដូចឈើរង្វាស់, ម៉ែត្រជាដើម។ ខ្នាតសំឡេងអក្សរ ។
ឧទាហរណ៍៖ ស្គាល់មាត្រាអក្សរ ។

                     ប្រភេទសេចក្ដីដែលបែងចេញពីចំពូក, ពីមាតិកា ។
ឧទាហរណ៍៖ ចាំមាត្រាច្បាប់, កាត់សេចក្ដីអាងដល់មាត្រាច្បាប់ ។

                     មើលពាក្យប្រការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាត្រដ្ឋានផារិនហៃ» មានន័យដូចម្ដេច ?


មាត្រដ្ឋានផារិនហៃ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មាត្រដ្ឋានសីតុណ្ហភាពដែលគេប្រើនៅសហរដ្ឋអាមេរិចដែលក្នុងនោះទឹកកកនៅ 320F និងពុះនៅ 2120F.។ oF= (1.8 x oC) + 32 ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាត្រដ្ឋានកាលាកាស» មានន័យដូចម្ដេច ?


មាត្រដ្ឋានកាលាកាស


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា មាត្រដ្ឋាននៃអាកាសធាតុដែលប្រែប្រួលក្នុងវិសាលភាពធំទៅតាមទីកន្លែង និងពេលវេលា ។ មាត្រដ្ឋានទីកន្លែងអាចប្រែប្រួលពីកម្រិតប្រទេស ( តិចជាង ១០០ ០០០​ទៅ ១០លាន គ.ម2 ) ​និងកម្រិតទ្វីប (១០ ទៅ ១០០លានគ.ម) ។ មាត្រដ្ខានពេលវេលាអាចប្រែប្រួលចាប់ពីរដូវកាលរហូតដល់ធរណីកាល (រហូតដល់រយលានឆ្នាំ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាត្រដ្ឋាន» មានន័យដូចម្ដេច ?


មាត្រដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្នាតវាស់ចម្ងាយតាមសមាមាត្រនៅលើផែនដី ខ្នាតស្ទង់កម្ពស់ទឹកសម្រក និងដំឡើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាត្រ» មានន័យដូចម្ដេច ?


មាត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ( សំ. ” សព៌ាង្គកាយ; . . . ” ) រូបរាង, រូបស្បាត, ទំហំ ។
ឧទាហរណ៍៖ មាត្រប៉ុនគ្នា; មាត្រទូក ( សរសេរ មាឌ ក៏បាន ) ។

                     ( ម. ព. មាឌ ) ។
រូបស្បាត ទំហំ រូបរាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាត់នៀវ» មានន័យដូចម្ដេច ?


មាត់នៀវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រង្វះឬចន្លោះដែលប្រសព្វមុខក្ដារ ។
ឧទាហរណ៍៖ ស្លជ័របិទមាត់នៀវ, វាយរនាបខ្ទប់មាត់នៀវ ( ម. ព. នៀវ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាត់ដង្កាប់» មានន័យដូចម្ដេច ?


មាត់ដង្កាប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ. ) មាត់ច្រក ឬប្រហប់, ធ្នារ ជាកន្លែងនៅរបស់បច្ចាមិត្ត ដែលត្រូវការរករឿងរកហេតុជានិច្ច ( មានអាការហាក់ដូចជាមាត់របស់ដង្កាប់ ) ។
ឧទាហរណ៍៖ នៅជិតមាត់ដង្កាប់ចោរ . . . ។ ធ្នារជាទីប្រជុំនៃអ្វីៗទាំងពួងដែលគេត្រូវការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាត់ជ្រូក» មានន័យដូចម្ដេច ?


មាត់ជ្រូក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះខែត្រមួយក្នុងដែនកម្ពុជាក្រោម ( យួនហៅថា ចូដុក ) ពីដើមជាខែត្ររបស់កម្ពុជរដ្ឋ ហៅថា ខែត្រទ្រាំងត្រើយត្បូង ឋិតនៅទល់គ្នានឹង ខែត្រទ្រាំងត្រើយឯជើង ( ខែត្រតាកែវសព្វថ្ងៃនេះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាត់ឆ្នេរ» មានន័យដូចម្ដេច ?


មាត់ឆ្នេរ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ខ្សែបន្ទាត់ក្រិតកម្ពស់ទឹកជោរខ្ពស់បំផុតនៃសមុទ្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាត់ច្រាំង» មានន័យដូចម្ដេច ?


មាត់ច្រាំង


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ខ្សែបន្ទាត់ក្រិតកម្ពស់ទឹកខ្ពស់បំផុត នៅរដូវវស្សាលើកលែងតែករណីដែលមានទឹកជំនន់ខុសធម្មតា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាត់ចាប» មានន័យដូចម្ដេច ?


មាត់ចាប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ. ) ហែបឬរង្វះតូចដែលទើបបែក, ទើបប្រេះ ច្រហស្រដៀងនឹងមាត់ចាបដែលហា ( ច្រើននិយាយចំពោះផ្លែកប្បាស ) ។
ឧទាហរណ៍៖ កប្បាសបែកមាត់ចាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាត់» មានន័យដូចម្ដេច ?


មាត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយឮៗ, និយាយខ្លាំងៗ, និយាយឮៗ ដោយឥតរបប : មាត់កកោក ឬ មាត់កោកៗ, មាត់រអែករអោក, ហាមក្មេងកុំឲ្យមាត់ . . . ។ កុំមាត់ ! ស្ងៀម !, កុំនិយាយគ្នា ! ។ កុំមាត់ឮពេក ! កុំនិយាយឮពេក ! ។ មាត់ក ឈ្លោះប្រកែកគ្នាបន្តិចបន្តួច , ជជែកទាស់ពាក្យសម្ដីគ្នារអែករអោកបន្តិចបន្តួច ។ មាត់ខិល ឬ ខិលមាត់ ដែលខិលខាងការនិយាយលេងសើចឥតបើគិត : មនុស្សមាត់ខិល ។ មាត់ចាបមាត់ព្រាប សម្ដីដែលអ្នកផងនិយាយដោយឮតៗគ្នាពុំប្រាកដ, សម្ដីរាត់រាយផ្ដេសផ្ដាស ( ព. ទ. បុ. ) ។ មាត់ច្រើន ឬ មាត់តិច ដែលមានចំនួនមនុស្សច្រើនឬតិចនៅបរិភោគអាហារក្នុងបន្ទុកមួយ : ផ្ទះអ្នកមាត់តិចសមគួរ, ផ្ទះខ្ញុំមាត់ច្រើនណាស់ ។ មាត់ឆៅ ដែលស្ដីថាឆ្អិនៗឆៅៗ គឺដែលហ៊ានស្ដីថាឲ្យគេម៉ាំងៗឥតមានសំចៃ : មនុស្សមាត់ឆៅ ( ព. ប្រ. ) ។ មាត់ជិត ឬ មាត់គត់ ឬក៏ មាត់មានគម្រប មាត់ជិតល្អ ការណ៍អ្វីមិនគួរនិយាយ មិននិយាយ ។ មាត់ដាច ឬ មាត់ឥតគម្រប មាត់បិទមិនជិត ការណ៍ដែលមិនគួរនិយាយក៏ចេះតែនិយាយប្រាប់គេដែរច្រើនតែបំផ្លើសពន្លើសផងទៀត ។ ម. ព. មួយក្លាយជាដប់ ទៀតផង ។ មាត់ទទេ ថា, និយាយ, សូត្រឥតមើលអក្សរឬឥតមានអក្សរនៅមុខ : ថាមាត់ទទេ, ទេស្នាមាត់ទទេ, សូត្រមាត់ទទេ, និយាយមាត់ទទេ ( និយាយផ្ទាល់មាត់ឥតមានសំបុត្រ ) ។ មាត់ធំ ស្ដីថាឬឆ្លើយឆ្លងខ្ជាំងៗ; និយាយថា : មាត់ធំមាត់តូច ឬ មាត់តូចមាត់ធំ ក៏មាន គឺស្ដីថាឬឆ្លើយឆ្លងតិចៗខ្លាំងៗ ។ មាត់ពាក្យ ការជជែកប្រកែកគ្នាតឹងសម្ដីរកខុសរកត្រូវឬការនិយាយថានាយថាអាយដោយយល់ទាស់ : ត្រូវប្រឹក្សាគ្នាឲ្យស្រេចទៅ កុំឲ្យមានមាត់មានពាក្យទៅខាងមុខ ។ មាត់រឥល ឬ រឥលមាត់ ដែលទប់មាត់មិនសូវបាន, ច្រើនរបូតមាត់និយាយតាមតែប្រទះ : មនុស្សមាត់រឥល ( ព. ប្រ. ) ។ មាត់រឹង ដែលមានសម្ដីរឹង, ចចេស, ពូកែឆ្លើយឆ្លងមិនងាយព្រមទទួលខុស : មនុស្សមាត់រឹង ។ មាត់ស៊ីអំបិលព្រហក់ សម្ដីមនុស្សមិនចេះទាយដែលទាយថាដោយស្មាន ក៏ស្រាប់តែត្រូវដូចមាត់ថាពុំមានល្អៀង ( ព. ទ. បុ. ) ។ មាត់អណ្ដើក ឃែតទទេឥតបានអ្វី ( ព. ទ. បុ. ) ។ មាត់អាក្រក់ ដែលមានសម្ដីអាក្រក់ គឺសម្ដីទ្រគោះច្រឡោះបោះខ្មោះខ្មូរទៅរកអ្នកដទៃ : មនុស្សមាត់អាក្រក់ ។ មាត់ឥតគ្រប ដែលនិយាយបើកចំហតាមតែរួចពីមាត់ មិនលាក់មិនសំចៃទុក : មនុស្សមាត់ឥតគ្រប ( ព. ប្រ. ) ។ ខុសមាត់ និយាយស្ដីឲ្យខុសត្រណមឬខុសពីពាក្យប្ដេជ្ញា ។ ខូចមាត់ ដែលខូចខាងការស្ដីថាឲ្យគេឥតបើគិត : មនុស្សខូចមាត់ ។ ខាំមាត់ ខាំបបូរមាត់ផ្អឹបជិត ។ ព. ប្រ. ដែលទន់ឬជ្រាយហើយបែរជាហាប់ណែនគាំង : ដីហាប់ខាំមាត់, ម្សៅខាំមាត់ ។ ខាំមាត់សង្កត់ចិត្ត ខាំមាត់ទប់កំហឹង, ខាំមាត់អត់សង្កត់មិនឲ្យសេចក្ដីក្រោធស្ទុះឡើងបាន : ខំប្រឹងខាំមាត់សង្កត់ចិត្ត ។ ខ្ពុរមាត់ បៀមទឹកអង្រង់គ្រលុកៗ ក្នុងមាត់ ( ម. ព. ខ្ពុរ ផង ) ។ ខ្មាសមាត់ ឬ អៀនមាត់ ញញើតមិនហ៊ានបញ្ចេញវាចាព្រោះនឹកខ្មាសអៀន ឬបញ្ចេញវាចារួចទៅហើយ ក៏នឹកខ្មាសអៀនជាខាងក្រោយ ។ ងាយមាត់ ដែលងាយស្ដីថាឲ្យគេ, ដែលងាយថាឥតបើគិតពីខុសពីត្រូវ : មនុស្សងាយមាត់ ។ ងាស់មាត់ ងាស់សម្ដី, គាំងរឹងមាត់ថាមិនកើត ។ ចាប់មាត់ ដែលមានរសឆ្ងាញ់ពិសាត្រូវមាត់, ដែលឆ្ងាញ់ឆ្អិត : អាហារមិនចាប់មាត់, បរិភោគចាប់មាត់, ឆ្ងាញ់ចាប់មាត់ ។ ចាំមាត់ ចាំថាមាត់ទទេបានមិនបាច់មើលអក្សរ : ទន្ទេញចាំមាត់, ចាំមាត់សូត្របាន ។ ឆ្ងាញ់មាត់ ដឹងរសឆ្ងាញ់ ឬទទួលរសឆ្ងាញ់ដោយមាត់ ។ ឆ្ងាញ់ជាប់មាត់ ឆ្ងាញ់ឆ្អិតជាប់ចិត្តមិនចង់លែងបរិភោគ ។ ឆ្អាបមាត់ មាត់ដែលធុំក្លិនឆ្អាប, ក្លិនឆ្អាបដែលមាននៅមាត់ ។ បាបមិនឆ្អាបមាត់ ធ្វើគេឲ្យវិនាសហើយខ្លួនឥតបានទ្រព្យធនឬប្រយោជន៍អ្វីតិចតួចឡើយ បានតែបាប ( ព. ទ. បុ. ) ។ ជាន់មាត់ មកឋិតត្រង់មាត់នាំមាត់ឲ្យថា : ដូចជាមានទេវតាមកជាន់មាត់ឲ្យថា ( ព. ប្រ. ) ។ ជាប់មាត់ កំពុងជាប់និយាយមិនទាន់អស់មិនទាន់ហើយ : កំពុងនិយាយជាប់មាត់ ។ ជូរមាត់ មានក្លិនជូរក្នុងមាត់ ។ ជ្រលួសមាត់ ជ្រលួសពាក្យសម្ដី ។ ជ្រុលមាត់ ជ្រុលសម្ដី ។ ជ្រេញមាត់ ទ្រាន់មាត់មិនចង់និយាយពីដំណើរនុះទៀត ព្រោះបាននិយាយច្រើនដងហើយមិនកើតការ ( ព. ប្រ. ) ។ ឈ្លេមមាត់ មានរសឈ្លេមក្នុងមាត់ ។ ញញើតមាត់ ញញើតមិនហ៊ានហើបមាត់និយាយព្រោះខ្លាចអំណាចឬខ្លាចចិត្ត ។ ញ័រមាត់ ញ័រញាក់មាត់ព្រោះខឹងខ្លាំងឬព្រោះខ្លាចខ្លាំង : ខឹងញ័រមាត់, និយាយញ័រមាត់ ។ ញ័រមាត់ញ័រក ញ័រទាំងមាត់ទាំងក ។ ញាប់មាត់ បញ្ចេញវាចាយ៉ាងញាប់ : និយាយញាប់មាត់; ជេរញាប់មាត់ស្អេក ។ តមមាត់ តមឬប្រកាន់មិនស្ដីរកគ្នា ( ម. ព. តម ផង ) ។ ត្រីមាត់ ត្រីបង្ហើបមាត់ឡើងពីក្នុងទឹកមានលាន់ឮសូរផង ។ ត្រូវមាត់ ដែលមានរសឆ្ងាញ់គាប់នឹងមាត់, ចាប់មាត់ : អាហារត្រូវមាត់ ។ ត្រូវគេស្ដីថាឲ្យ, ត្រូវគេបន្ទោស : ទាល់តែត្រូវមាត់មួយម៉ាត់ពីរទៅទើបស្ងៀមឈឹង ។ ត្រូវមាត់គ្នា, ត្រូវមាត់ត្រូវកគ្នា ឬ ត្រូវមាត់ត្រូវពាក្យគ្នា ដែលនិយាយត្រូវពាក្យសម្ដីគ្នា យល់ឃើញជាមួយគ្នា, មានគំនិតត្រូវគ្នា ។ ថ្នឹកមាត់ ស៊ាំមាត់, រត់មាត់ ។ ទក់មាត់ ថ្នឹកមាត់ ( ព. ប្រ. ) ។ ទន់មាត់ ងាយថា មិនទើសទាក់, មិនរអាក់រអួល, មិនទាស់មាត់ ។ ទប់មាត់ ឃាត់មាត់ គឺរៀបនឹងនិយាយតែទប់ទាន់មិនចេញថា ។ ទាល់មាត់ ទើសទាល់រកនិយាយមិនកើតព្រោះខ្លាចចិត្ត ឬព្រោះយោគយល់ ។ ទាស់មាត់ ទាស់ខ្យល់ សម្ដីថាពុំច្បាស់លាស់ ។ ទាស់មាត់ទាស់ពាក្យគ្នា ឈ្លោះប្រកែកដោយទាស់សម្ដីគ្នា ។ ទុកមាត់ពុំស្ងៀម ឬ នៅមាត់ពុំស្ងៀម ទប់មាត់ឲ្យនៅស្ងៀមខាននិយាយពុបាន ។ ទើសមាត់ ឬ ទើសមាត់ទើសក ស្ដីថាមិនកើតព្រោះទើសនាយទើសអាយ ( ព. ប្រ. ) ។ ទំនេរមាត់ មាត់នៅស្ងៀមមិនបញ្ចេញវាចា, ស្ងៀមមាត់ ។ ធុំមាត់ ធុំក្លិនអាក្រក់ពីមាត់ ។ ធ្ងន់មាត់ ស្ដីថាឲ្យធ្ងន់ៗ ខ្លាំងៗ ឬនិយាយច្រើនដង ។ ធ្លាប់មាត់ ថ្នឹកមាត់, ថាតាមទម្លាប់ដែលថ្នឹក ។ នឿយមាត់ រួយមាត់ឬលំបាកមាត់ ព្រោះនិយាយច្រើន ។ នាំមាត់ បណ្ដាលឲ្យចេញមាត់ថាទៅលើពាក្យផ្សេង, បណ្ដាលឲ្យនិយាយទៅលើដំណើរផ្សេងដោយឥតមានបំណង ។ បាក់មាត់ ស៊ប់មាត់, ស៊ាំមាត់, រត់មាត់ ( ព. ប្រ. ) ។ បាត់មាត់ ឬ បាត់មាត់បាត់ក ស្ងៀមឈឹងលែងហើបហាចេញស្ដី ។ ស្ងៀមស្ដូកស្ដឹងដោយមានជំងឺដាបខ្លាំង ឬដោយមានជំងឺគ្រុនសន្ធំ ។ បាត់មាត់ ! ស្ងៀម ! ឬ ស្ងៀមទៅ ! ( ពាក្យសម្រាប់គំរាមកូនក្មេងឲ្យស្ងៀមលែងយំ ) ។ បានមាត់បានក ឬ បានមាត់បានពាក្យ ដែលចេះសម្ដីថ្វីមាត់ថានេះថានោះ សម្រួលកិច្ចការឲ្យងាយធ្វើងាយកើត ឬដែលមានពាក្យសម្ដីរួសរ៉ាវរាក់ទាក់ ។ បានតែមាត់ បានតែខាងថា ប៉ុន្តែយកជាការពុំកើត ។ បិទមាត់, បិទមាត់បិទក ឬ បំបិទមាត់ និយាយបំភ័យ ឬសូកប៉ាន់ឲ្យព្រមស្ងៀមស្ងាត់លែងបង្ហើបពីដំណើរនោះតទៅ ( ព. ប្រ. ) ។ បិទមាត់ត្រឡប់ភ្នែក កំហែងគំរាមបន្លប់បំបិទមាត់ ឬសូកប៉ាន់នាយអាយបំបិទដំណើរអាក្រក់មិនឲ្យលេចឮឡើងបានហាក់ដូចគេបិទមាត់បិទភ្នែកបុគ្គលដែលទើបផុតរលត់ ( ព. ទ. បុ. ) ។ បូញមាត់, បូញមាត់បត់ដុំដៃ ( ម. ព. បូញ ) ។ បំបាត់មាត់ ឬ បំបិទមាត់ ដូចគ្នានឹង បិទមាត់ ឬ បិទមាត់បិទក ដែរ ។ ផ្ទាល់មាត់ ផ្ទាល់មាត់និងមាត់ : និយាយផ្ទាល់មាត់ ( ម. ព. ផ្ទាល់ ផង ) ។ ផ្អែមមាត់ ( ម. ព. ផ្អែម ) ។ ពុលមាត់ ដែលនិយាយបែកសាមិនឈប់មាត់ ឬដែលនិយាយច្រើនដល់បែកពពុះមាត់ : និយាយពុលមាត់, ស្ដីថាឲ្យពុលមាត់ ( ព. ប្រ. ) ។ ពេញមាត់ ស៊ប់មាត់, មិនញញើតមាត់ : ស្ដីថាពេញមាត់ ។ ពេបមាត់ឲ្យ ឬ ពេបមាត់ពេបក ពេបមាត់ឲ្យដោយរិះគន់ឬដោយចំអកឡកឲ្យ ព្រោះមើលងាយ ។ ភ្លាត់មាត់ ជ្រលួសឬរបូតសម្ដីដោយភ្លាត់ភ្លាំង ឬក៏លាន់មាត់ដោយភ្លាត់ ។ មូលមាត់គ្នា មូលពាក្យសម្ដីគ្នា, និយាយត្រូវមាត់ត្រូវពាក្យហើយព្រមព្រៀងគ្នា ។ យកមាត់យកពាក្យ ព្រមយកតាមពាក្យសម្ដី, ជឿស្ដាប់យកតាមពាក្យសម្ដី ។ យន់មាត់ រួយមាត់ឬនឿយមាត់ ព្រោះនិយាយច្រើនហួសកម្លាំង ។ យឺតមាត់ ឬ យឺតមាត់យឺតក ដែលយឺតក្រស្ដីនិយាយ ឬដែលនិយាយយឺតៗរង្វើលៗបាត់ម្ដងៗ ។ រត់មាត់ ដែលចាំស្ទាត់អាចថារួសរាន់បានឥតទាក់ ( ហាក់ដូចគេរត់ ) : ទន្ទេញចាំរត់មាត់ ( ព. ប្រ. ) ។ របូតមាត់ ចេញសម្ដីជ្រុល ថាទៅដោយឥតបើគិត ដូចជារបូតពីមាត់ ( ព. ប្រ. ) ។ រពឹសមាត់ ហៃបញ្ចេញវាចាមិនសូវស្ងៀមមាត់, ទុកមាត់មិនស្ងៀម ( ព. ប្រ. ) ។ រមាស់មាត់ ឬ រសើបមាត់ ចេះតែចង់ស្ដីចង់ថានៅស្ងៀមមិនកើត ( ព. ប្រ. ) ។ រហ័សមាត់ ឬ រហ័សមាត់រហ័សក ឆាប់និយាយឆាប់ស្ដីមិនដំអក់ឬដែលមានវាចារួសរាន់ទាន់ការ ។ រឹងមាត់ ងាស់មាត់ ។ រួយមាត់ នឿយមាត់ព្រោះនិយាយឬថាដដែលៗ ។ រួសមាត់ ឬ រួសមាត់រួសក រហ័សមាត់រួសរ៉ាវមិនឆ្មើងកន្ទ្រើង ។ លាន់មាត់ លាន់ចេញវាចាដោយដំណើរប្លែកចិត្ត ។ ល្មមមាត់ ដែលចេះតែល្មមនឹងមាត់ ចង់ថាអ្វីក៏ថាតាមចិត្តឥតមានគិតពីខុសត្រូវ : មនុស្សល្មមមាត់ ។ ល្មមមាត់ឈ្លានពាន ដែលចេះតែល្មមមាត់ស្ដីថាឥតក្រែងរអែងច្បាប់ ( ព. កា. ) : ទឹកបាក់ទៅទាប បុណ្យបាត់ដ្បិតបាប លាភបាត់ដ្បិតឃោរ ទឹកថ្លាដ្បិតរលក ពុំយល់ស្រមោល ទោសកើតដ្បិតពោល ល្មមមាត់ឈ្លានពាន ។ ( សាស្ត្រាច្បាប់រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។ វក់មាត់ បញ្ចេញវាចាប៉ប៉ាច់ប៉ប៉ោចឥតស្រាក, ថាមិនឈប់មាត់ ។ ស៊ប់មាត់ ស្និទ្ធមាត់, មិនញញើតមាត់ ។ សាបមាត់ ភ្នកនឹកចង់បរិភោគមមៃ; ភ្នកនឹកមមៃចង់បរិភោគអាហារមានរសប្រៃឬជូរ ( ច្រើនតែមនុស្សដែលទើបនឹងងើបពីឈឺ ) ។ ស៊ុនមាត់ ជ្រុលមាត់, ជ្រុលសម្ដី, លង់សម្ដី ។ ស៊ាំមាត់ ថ្នឹកមាត់។ ស្ងាត់មាត់ ស្ងាត់មិនមានសូរសម្ដី ។ ស្ងៀមមាត់ នៅស្ងៀមមិនបញ្ចេញវាចា ។ ស្លាប់ព្រោះមាត់ ព្រោះតែមាត់រឥលប៉ប្លូចក៏ខូចវិនាសដល់ស្លាប់ខ្លួន ដូចពួកត្រីកំភ្លាញលាញព្រោះតែមាត់កក្អិចដូចបាយពុះ មនុស្សគេជញ្ជាត់យកមកធ្វើជាអាហារ ។ ព. កា. ថា : កំភ្លាញស្លាប់ព្រោះមាត់ គេជញ្ជាត់អស់រលីង ពុំនោះដូចសត្វហ៊ីង និងកង្កែបបែបគ្នាដែរ ។ ស្អុយមាត់ ធុំស្អុយពីក្នុងមាត់ ។ អស់ពីមាត់ ដែលនិយាយលះ, អស់អាថ៌សេចក្ដី : និយាយមិនអស់ពីមាត់ ។ ឮមាត់ ឮសូរបញ្ចេញវាចា ។ ឮមាត់ឮក ឮសូរឈ្លោះទាស់ទែងគ្នារអែករអោកបន្តិចបន្តួច ។ ឮមាត់ឮពាក្យ ឮសូរសម្ដីរិះគន់បន្ទោសឬនិយាយដើម, ត្មះតិះដៀល ។ ល ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុខទ្វារ គឺរង្វះនៅត្រង់មុខ សម្រាប់បញ្ចេញវាចា, សម្រាប់បរិភោគ, ផឹក, ស្រូប ។
ឧទាហរណ៍៖ ហាមាត់, បិទមាត់ ។

                     ប្រឡោះ, ក្បែរ, ហាម, ខាង, ជាយខាង ។
ឧទាហរណ៍៖ មាត់ច្រក, មាត់ច្រំាង, មាត់ឆ្នាំង, មាត់ទន្លេ, មាត់ទឹក, មាត់ទ្វារ, មាត់ពាម, មាត់ព្រៃ, មាត់សមុទ្រ ។ ល ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះឱស្ឋ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតុលៈ» មានន័យដូចម្ដេច ?


មាតុលៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មាតុល ) មា, ឪពុកមា ឬឪពុកធំ ( ខាងមាតា ), ច្រើនប្រើចំពោះតែមា; ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះមាតុលៈ, សម្ដេចព្រះមាតុលៈ ឬ –មាតុលា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតុលានី» មានន័យដូចម្ដេច ?


មាតុលានី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ម្ដាយធំ ឬ ម្ដាយមីង ( ខាងមាតា ), ច្រើនប្រើចំពោះតែម្ដាយធំ; ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះមាតុលានី, សម្ដេចព្រះ– ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតុលា» មានន័យដូចម្ដេច ?


មាតុលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មាតុលៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតុភូមិ» មានន័យដូចម្ដេច ?


មាតុភូមិ


មានន័យថា ( ដូចគ្នានឹង មាតុប្រទេស ដែរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតុប្រទេស» មានន័យដូចម្ដេច ?


មាតុប្រទេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មាតុ + សំ. ប្រទេឝ ” ប្រទេសទុកដូចជាមាតា ” ) ប្រទេសកំណើត, ស្រុកកំណើត ។
ឧទាហរណ៍៖ រដ្ឋដែលឱ្យកំណើតដល់រដ្ឋឯទៀតជាស្រុកចំណុះ​ ដូចយ៉ាងប្រទេសបារាំង ហើយនឹងកម្ពុជរដ្ឋ សម័យអាណានិគមនិយម ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតុច្ឆា» មានន័យដូចម្ដេច ?


មាតុច្ឆា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. មាត្ឫឞ្វស្ឫ ) ម្ដាយមីងឬម្ដាយធំ ( ខាងមាតា ), ច្រើនប្រើចំពោះតែម្ដាយមីង; ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះមាតុច្ឆា, សម្ដេចព្រះមាតុច្ឆា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតុឃាតិកា» មានន័យដូចម្ដេច ?


មាតុឃាតិកា


មានន័យថា ( ម. ព. មាតុឃាតកៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតុឃាតកៈ» មានន័យដូចម្ដេច ?


មាតុឃាតកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. –ឃាតក ) បុរសអ្នកពិឃាតមាតាបង្កើត; ប្រើស្ត្រីជា មាតុឃាតិកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតុឃាតកម្ម» មានន័យដូចម្ដេច ?


មាតុឃាតកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មាតុឃាត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតុឃាត» មានន័យដូចម្ដេច ?


មាតុឃាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អំពើពិឃាតមាតាបង្កើត ( ម. ព. អនន្តរិយកម្ម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតុគ្រាម» មានន័យដូចម្ដេច ?


មាតុគ្រាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. មាត្ឫ + គ្រាម; បា. មាតុគាម ឬ មាតុគ្គាម ” អ្នកដែលមានលំអានដូចជាមាតា ” ) ស្រ្តី ។
ឧទាហរណ៍៖ ភិក្ខុមិនត្រូវសិងក្នុងទីប្រក់ទីបាំងដែលមានមាតុគ្រាមនៅក្នុងទីនោះឡើយ. . . ( ព. វិ. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតុគុណ» មានន័យដូចម្ដេច ?


មាតុគុណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) គុណមាតា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតិកាប្រភេទ» មានន័យដូចម្ដេច ?


មាតិកាប្រភេទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. មាត្ឫកា + ប្រភេទ; បា. មាតិកា + បភេទ ) ប្រភេទនៃមាតិកា គឺបែបយ៉ាងរបស់មាតិកា ឬការបែងមាតិកាជាចំនួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតិកានុក្រម» មានន័យដូចម្ដេច ?


មាតិកានុក្រម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. មាត្ឫកា + អនុ + ក្រម > មាត្ឫកានុក្រម; បា. មាតិកា + អនុ + កម > មាតិកានុក្កម ) លំដាប់មាតិកា, បញ្ជីរាយលំដាប់មាតិកា គឺបញ្ជីដែលស្រង់របៀបមាតិកាដាក់ដោយឡែក ឆ្លើយលេខទំព័រតាមលំដាប់ក្នុងបញ្ជីមាតិកាសម្រាប់បើករកមាតិកាទាំងពួង ( សម្រាប់ប្រើចំពោះតែសេចក្ដីដែលមិនមែនជារឿងនិទាន; បើក្នុងបញ្ជីរឿងត្រូវប្រើពាក្យថា លំដាប់រឿង ។ ម. ព. អនុក្រម ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតិកា» មានន័យដូចម្ដេច ?


មាតិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មាត្ឫកា ) ប្រឡាយ, ផ្លូវទឹក ។ ឧទ្ទេស, មេបទ គឺមេសេចក្ដីដែលឱបក្រសោបចំនួននិទ្ទេសបទឲ្យឋិតនៅក្នុងអំណាចខ្លួន ( ទុកដូចជាមាតាដែលជាមេបន្ទុករបស់កូន ) ខសំខាន់, គោលសង្ខេប ។
ឧទាហរណ៍៖ មាតិកាទី ១ មាននិទ្ទេសបទ ៤, ទី២ មាន៥ . . . ; មាតិការឿង, មាតិកាធម៌; ចូរលើកយកមាតិកាធម៌មួយៗ មកអធិប្បាយឲ្យពិស្ដារ ។

                    តាមក្នុងគម្ពីរបាលី មាតិកាមានពីរ គឺ អភិធម្មមាតិកា ( –ធ័ម-មៈ– ) មាតិកានៃអភិធម្ម គឺគោលខ្លីៗរបស់ធម៌ផ្នែកខាងអភិធម្ម ដូចជាពាក្យថា កុសលា ធម្មា អកុសលា ធម្មា អព្យាកតា ធម្មា ” ធម៌ជាកុសល, ធម៌ជាអកុសល, ធម៌ជាអព្យាក្រឹត ” ។ល។ សុត្តន្តមាតិកា ( សុត-ត័ន-តៈ– ) មាតិកានៃសុត្តន្តៈ គឺគោលសង្ខេបនៃធម៌ផ្នែកខាងព្រះសូត្រដូចជាពាក្យថា វិជ្ជាភាគិនោ ធម្មា, អវិជ្ជាភាគិនោ ធម្មា ” ធម៌ដែលចែកនូវវិជ្ជាឬដែលប្រព្រឹត្តទៅក្នុងចំណែកនៃវិជ្ជា, ធម៌ដែលចែកនូវអវិជ្ជាឬដែលប្រព្រឹត្តទៅក្នុងចំណែកនៃអវិជ្ជា ” ។ ល ។ តាមប្រពៃណីខ្មែរក្នុងពិធីដង្ហែសព, គេតែងនិមន្តភិក្ខុសង្ឃជាមហាថេរ ១ អង្គឲ្យសូត្រធម៌ ” អភិធម្មមាតិកា ” នាំមុខសព ដែលសព្វថ្ងៃនេះគេហៅកាត់ខ្លីយកតែបទខាងដើមថា ” ព្រះអភិធម្ម ” : និមន្តលោកព្រះអភិធម្ម ១ អង្គ ។ និមន្តភិក្ខុសង្ឃ ៤ អង្គទៀត ឲ្យគង់អមមឈូសសពសម្រាប់សូត្រធម៌ “សុត្តន្តមាតិកា” ដែលសព្វថ្ងៃនេះគេហៅកាត់ខ្លីយកតែបទខាងចុងថា “មាតិកា”
ឧទាហរណ៍៖ និមន្តលោកមាតិកា ៤ អង្គ ( ប្រតិបត្តិតាមលទ្ធិមហាយាន ) ។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា មេសេចក្ដី ដើមសេចក្ដី ចំណែកធំៗ នៃច្បាប់។ អត្ថបទច្បាប់ ចែកចេញជាគន្ថី គន្ថីចែកជាមាតិកា មាតិកាចែកជាជំពូក ជំពូកនីមួយៗចែកចេញជាផ្នែក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតាមហៈ» មានន័យដូចម្ដេច ?


មាតាមហៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មាតាមហ < មាតុ + អាមហ ” បិតារបស់ម្ដាយ ” ) ជីតាខាងម្ដាយ; ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះមាតាមហៈ ឬ ព្រះមាតាមហា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតាមហី» មានន័យដូចម្ដេច ?


មាតាមហី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មាតុ + អាមហី ” មាតារបស់មាតា ” ) ជីដូនខាងមាតា; ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះមាតាមហី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតាមហា» មានន័យដូចម្ដេច ?


មាតាមហា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មាតាមហៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតាមហយ្យក៍» មានន័យដូចម្ដេច ?


មាតាមហយ្យក៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មាតាមហយ្យកៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតាមហយ្យកៈ» មានន័យដូចម្ដេច ?


មាតាមហយ្យកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មាតាមហយ្យក < មាតុ + អាមហ + អយ្យក ” ជីតារបស់បិតានៃម្ដាយ ” ) ជីតាទួតខាងមាតា; ( រ. ស. )
ឧទាហរណ៍៖ ព្រះមាតាមហយ្យក៍ ( ម. ព. មហយ្យកោ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតាមហយ្យកា» មានន័យដូចម្ដេច ?


មាតាមហយ្យកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មាតុ + អាមហី + អយ្យកា ” ជីដូនរបស់មាតានៃម្ដាយ ” ) ជីដូនទួតខាងមាតា; ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះមាតាមហយ្យកា, ប្រើជា មាតាមហយ្យិកា ក៏បាន ( ម. ព. មហយ្យកោ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតាបិតុបដ្ឋាន» មានន័យដូចម្ដេច ?


មាតាបិតុបដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មាតាបិតុ + ឧបដ្ឋាន ) ការបម្រើឬបីបាច់រក្សាមាតាបិតា
ឧទាហរណ៍៖ មាតាបិតុបដ្ឋាន ជាករណីយកិច្ចចាំបាច់ដ៏សំខាន់របស់បុត្រធីតា កូនណាមិនធ្វើកិច្ចនេះ កូននោះ មានឈ្មោះថាជាអ្នករមឹលគុណ ច្រើនតែលង់ស៊ុនក្នុងសេចក្ដីវិនាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតាបិតុគុណ» មានន័យដូចម្ដេច ?


មាតាបិតុគុណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មាតាបិតុ + គុណ ) គុណមាតាបិតា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតា» មានន័យដូចម្ដេច ?


មាតា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មាតុ; សំ. មាត្ឫ ) ម្ដាយ, ម៉ែ ( ម. ព. ម៉ាក់ ផង ) ។ មាតាបិតា ( មាដាបិដា ) ម្ដាយនិងឪពុក. ម៉ែនិងឪ ( និយាយថា បិតាមាតា ក៏បាន, តែ បា. សំ. ច្រើនប្រើជា មាតាបិតា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាតលី» មានន័យដូចម្ដេច ?


មាតលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. –លិ ) នាមទេវបុត្រជាសារថីរបស់ព្រះឥន្ទ្រ ( ហៅថា មាតលីទេវបុត្រ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាណវី» មានន័យដូចម្ដេច ?


មាណវី


មានន័យថាមើលពាក្យ មាណព និង មាណពក៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មាណវិកា» មានន័យដូចម្ដេច ?


មាណវិកា


មានន័យថា មើលពាក្យ មាណព និង មាណពក៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖