Posted on Leave a comment

តើពាក្យ «ពពាលខែឈ្មោល» មានន័យដូចម្ដេច ?


ពពាលខែឈ្មោល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ កម្ពស់ ៨-១៥ ម ដុះក្នុងព្រៃស្រោងនៃប្រទេសកម្ពុជា វៀតណាមខាងត្បូង ថៃ​ និងលើកោះ Andaman។ ឈើអាចប្រើធ្វើគ្រឿងផ្ទះរាយរងបាន។ គ្រូថ្នាំបុរាណតែងស្ងោរសំបកធ្វើថ្នាំលើកកម្លាំងអោយនារី ទើបសម្រាលកូចផឹក និងសម្រាប់រម្ងាប់រោគមួល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពាលខែ» មានន័យដូចម្ដេច ?


ពពាលខែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើធំមួយប្រភេទ ស្លឹកជមស្រួច មែកជារួតៗជាន់ៗ។
ឧទាហរណ៍៖ ដើមពពាលខែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពាល» មានន័យដូចម្ដេច ?


ពពាល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសម្បុរ-សឆ្លក ឆ្លូកលាយចូលជាមួយនឹងសម្បុរឯទៀត។
ឧទាហរណ៍៖ គោពពាល ។

                     គោពពាលឆ្លក គោដែលពពាលត្រង់ឆ្ងក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពារនាគរាជ» មានន័យដូចម្ដេច ?


ពពារនាគរាជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះផ្សិតពុលមួយប្រភេទ មានទ្រង់សណ្ឋានស្រដៀងនឹងពពារពស់។
ឧទាហរណ៍៖ ផ្សិតពពារនាគរាជ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពារ» មានន័យដូចម្ដេច ?


ពពារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការសម្បើមរបស់ពស់ ដែលប្រឹងដំឡើងកឲ្យរីកធំជាងប្រក្រតី។
ឧទាហរណ៍៖ ពស់ដកពពារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពាយនាយ» មានន័យដូចម្ដេច ?


ពពាយនាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រែកអំពាវនាវលក់ទំនិញ គឺស្រែកបន្លឺពាក្យហៅឲ្យគេទិញទំនិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពាន» មានន័យដូចម្ដេច ?


ពពាន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពានពារលើគ្នា, ពានតម្រួតលើគ្នា។
ឧទាហរណ៍៖  ឡើងពពានគ្នា គឺគោមួយឡើងពានលើគោមួយ ហើយមានគោមួយទៀតឡើងពានលើគោទី២នោះទៀត គឺឡើងពានត្រួតៗលើគ្នា២ តម្រួត ( គោបី ) : ទឹកស្ទឹងតូចជន់ គេបង្ហែលចម្លងហ្វូងគោទៅត្រើយម្ខាង គោខ្លះវាឡើងពពានគ្នា វាឈ្លក់ទឹកច្រឡោតតោតតូង ( ប្រើជា ប្រពាន ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពាច» មានន័យដូចម្ដេច ?


ពពាច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វាចវត្ថុទន់ជ្រាយឲ្យរីកទំហំ ឲ្យស្មើ។
ឧទាហរណ៍៖ ពពាចម្សៅជ្រាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពាក់» មានន័យដូចម្ដេច ?


ពពាក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក់តម្រួតលើគ្នា; ច្រើននិយាយផ្សំជាមួយនឹងពាក្យ ពព័ន្ធឬ ប្រព័ន្ធ; និងពាក្យ ពពូន ឬ ប្រពូន ថា ។
ឧទាហរណ៍៖ ពពាក់ពព័ន្ធ គឺពាក់ព័ន្ធលើគ្នា; ពពាក់ពពូន គឺប្រមូលគ្នាឬភ្ជុំផ្ដុំគ្នាជុំជិតពូនចុះពូនឡើង : រត់ពពាក់ពពូន រត់ពូនចុះពូនឡើងស្ទើរប៉ះទង្គិចគ្នា ។ ពពាក់ពពើម (ម. ព. ពពើម) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពកវិល​» មានន័យដូចម្ដេច ?


ពពកវិល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅម្យ៉ាងស្លឹកធំៗ កម្ពស់ ២០-៥០ ស.ម ដុះក្នុងប្រទេសរងា មធ្យមនៃទ្វីបអាមេរិកខាងជើង គេនាំមកដាំក្នុងទ្វីបអាស៊ីជាដើមលម្អផ្ទះ​ ។ ខ្មែរយើងជឿថា ដើមនេះ​ ធ្វើអោយម្ចាស់ផ្ទះបានសុខសាន្ត បើចោរចូលក្នុងរបង ចោរនោះទៅជាវិលមុខ រកទិសមិនឃើញពុំអាចលួចប្លន់បានឡើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពក» មានន័យដូចម្ដេច ?


ពពក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណុំផ្សែងទឹកក្រាស់ឬស្ដើង ដែលអណ្តែតឰដ៏អាកាស ។
ឧទាហរណ៍៖ កប់ពពកជ្រកអាចម៍ជន្លេន ព. ប្រ. និយាយពីមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ហាក់ដូចជាឋិតនៅនាផ្ទៃអាកាស ក៏ស្រាប់តែធ្លាក់ខ្លួនចុះដុនដាបក្រីក្រឬក៏ជាប់គុកច្រវាក់ព្រោះការភ្លាត់ស្នៀតឬព្រោះអំពើទុច្ចរិតណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លះ» មានន័យដូចម្ដេច ?


ពន្លះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អារលះកាត់ឲ្យដាច់ចេញដោយឡែកពីគ្នាគឺអារលះស្បែកចេញពីសាច់ ឬយកសាច់ចេញពីឆ្អឹង។
ឧទាហរណ៍៖ ពន្លះស្បែក, ពន្លះសាច់ ។

                      (ព. ប្រ. សាមញ្ញ) និយាយឥតកោតញញើត។
ឧទាហរណ៍៖ គ្រាន់តែពន្លះពីរបីម៉ាត់ទៅបាត់មាត់ឈឹងលែងហ៊ានហើប ។ ម. ព. ពន្លែង ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លោត» មានន័យដូចម្ដេច ?


ពន្លោត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យលោត, បង្ខំឲ្យលោត ។
ឧទាហរណ៍៖ បំបោលរទេះពន្លោតគោ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លៃ» មានន័យដូចម្ដេច ?


ពន្លៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលដើមរឹង មានមើមសម្បុរលឿងខ្ចី ក្លិនប្រហើរ មានរសហាងប្រហាត គេដាំសម្រាប់ធ្វើជាឱសថផ្សេងៗ ឬប្រើជាគ្រឿងសម្លក៏បានខ្លះ; មានពន្លៃមួយប្រភេទផ្សេងទៀត មើមសម្បុរខ្មៅ ហៅថា ពន្លៃខ្មៅ សម្រាប់ប្រើជាឱសថ ។
ស្រូវពន្លៃ ស្រូវមួយល្អីដែលគេដាក់ជូនឆ្មបក្នុងវេលាបង្កក់កូនខ្ចី ដែលហៅថា បង្កក់ឆ្មប ( ប្រើតាមទំនៀមប្រទេស ) ។

                        ក្មេងពន្លៃនៅបង្ហើយ ព. ប្រ. និយាយពីមនុស្សដែលនៅក្មេងមិនទាន់យល់កិច្ចការរាក់ជ្រៅសព្វគ្រប់ គេប្រៀបប្រដូចដោយសេចក្ដីមើលងាយទុកស្មើកូនក្មេងតូច ដែលម្ដាយមិនទាន់លែងបិទពន្លៃឲ្យរឹងបង្ហើយនៅឡើយ ( ព. ទ្រ. ម. ) ។
( ម. ព. ពលៃ ឬ ពាលៃ ) ។

                         តិណជាតិម្យ៉ាង កម្ពស់ ១-២ ម ដុះក្នងព្រៃធំ នៃអាស៊ីផ្នែកអាគ្នេយ៍ គេច្រើនដាំក្នុងសួនជិតផ្ទះ។ នៅស្រុកខ្មែរ គេបុកស្លឹកពន្លៃ ឬមើមសម្រាប់បិទលើបង្ហើយ កូនខ្ចីដើម្បីការពារផ្តាសាយ។ គេតែងបរិភោគមើមពន្លៃមួយដុំតូចជាមួយស្លាម្លូ។ មើមអាចប្រើធ្វើជាថ្នាំព្រូន។ គេត្រាំមើមក្នុងស្រា ធ្វើជាថ្នាំ បំពោកលើសន្លាក់ឆ្អឹង និងកន្លែងជាំដោយរបួស ឬដង្កិច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លែង» មានន័យដូចម្ដេច ?


ពន្លែង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. សា. ) ពង្រឹតឲ្យលឿនពេញទំហឹង ។ ទះ, តប់, ដាល់, ទាត់, ធាក់… ពេញទំហឹង។
ឧទាហរណ៍៖ ពន្លែងមួយដៃ ។

                      បញ្ចេញពាក្យសម្ដីអស់អាថ៌សេចក្ដីឥតសំចៃ។
ឧទាហរណ៍៖ គ្រាន់តែពន្លែងពីរបីម៉ាត់ទៅបាត់មាត់ឈឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លៀន» មានន័យដូចម្ដេច ?


ពន្លៀន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. បន្លៀន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លៀក» មានន័យដូចម្ដេច ?


ពន្លៀក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បន្លៀក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លើស» មានន័យដូចម្ដេច ?


ពន្លើស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យលើស, បំផ្លើស។
ឧទាហរណ៍៖ ពន្លើសសម្ដីខុសពីដំណើរពិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លូន» មានន័យដូចម្ដេច ?


ពន្លូន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យលូន, បង្ខំឲ្យលូន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លូត» មានន័យដូចម្ដេច ?


ពន្លូត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យលូត; បំផ្លើស។
ឧទាហរណ៍៖ ពន្លួតសម្ដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លូញ» មានន័យដូចម្ដេច ?


ពន្លូញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បន្លួញ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លូច» មានន័យដូចម្ដេច ?


ពន្លូច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញឲ្យលៀនចេញពីក្នុងស្រោម ឬពីក្នុងក្លែប, ពីក្នុងសំបក (ព. អា.; ព. គ. ថា : បន្លិច, បញ្ចេញ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លូក» មានន័យដូចម្ដេច ?


ពន្លូក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរភ្លូក, អាការដែលភ្លូក គឺការផ្អើលភ្លូកចុះចូលដោយស៊ប់ចិត្ត។
ឧទាហរណ៍៖ បាក់ពន្លូក ( ម. ព. បាក់ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លុន» មានន័យដូចម្ដេច ?


ពន្លុន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យលុន។
ឧទាហរណ៍៖ ពន្លុនសេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លុត» មានន័យដូចម្ដេច ?


ពន្លុត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឲ្យលុតជង្គង់; ធ្វើឲ្យថ្លោះ, ធ្វើឲ្យរបូត។
ឧទាហរណ៍៖ ពន្លុតឲ្យដំរីទ្រោមក្នុងទឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លុង» មានន័យដូចម្ដេច ?


ពន្លុង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឫស្សីខ្ចីដែលកំពុងបែកមែក ឬខ្នួច, ចំណងដែលធ្វើដោយខ្នងឫស្សី។
ឧទាហរណ៍៖ ពន្លុងចងបង្អោងត្នោត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លឺ» មានន័យដូចម្ដេច ?


ពន្លឺ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រស្មីដែលភ្លឺ, សភាវៈដែលភ្លឺ។
ឧទាហរណ៍៖ ពន្លឺព្រះអាទិត្យ, ពន្លឺភ្លើង, ពន្លឺព្រះច័ន្ទ, ពន្លឺប្រាជា្ញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លឹប» មានន័យដូចម្ដេច ?


ពន្លឹប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យលឹប។
ឧទាហរណ៍៖ ពន្លឹបប្រឆេះចង្កៀង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លឹក» មានន័យដូចម្ដេច ?


ពន្លឹក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគួរភ្លឹក, គួរស្បើម។
ឧទាហរណ៍៖ កាចពន្លឹក, ភ័យពន្លឹក ឬ ភ័យដ៏ពន្លឹក, ភ្លើងឆេះផ្ទះពេញទាំងភូមិជាអគ្គិភ័យដ៏ពន្លឹក ។

                    កុំច្រឡំប្រើពាក្យនេះថា អរពន្លឹក, សប្បាយពន្លឹក ព្រោះពុំមែនជាហេតុគួរឲ្យភ្លឹកឲ្យភ្លេចឲ្យស្លន់ភ័ន្ដគំនិតទេ ។ ម. ព. សប្បដិភ័យ ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លិច» មានន័យដូចម្ដេច ?


ពន្លិច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យលិច, ជ្រមុជឲ្យលិចចុះទៅក្នុងទឹក។
ឧទាហរណ៍៖ ពន្លិចទឹក ។

                    ព. ប្រ. ធ្វើឲ្យហិនហោច, ឲ្យវិនាស ដូចគេពន្លិចអ្វីៗទៅក្នុងទឹក ។ ពន្លិចពន្លង់ បង្ហិនបំផ្លាញឲ្យវិនាសដូចគេពន្លិចពន្លង់ក្នុងទឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លាត់» មានន័យដូចម្ដេច ?


ពន្លាត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាញលាត់ត្រឡប់ស្បែកយកក្នុងជាក្រៅ។
ឧទាហរណ៍៖ ពន្លាត់ស្បែក, អារពន្លាត់ស្បែក ។

                     សើយសម្លៀកត្រឡប់យកក្នុងជាក្រៅ។
ឧទាហរណ៍៖ ពន្លាត់សំពត់, ពន្លាត់ជើងខោ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លាញ» មានន័យដូចម្ដេច ?


ពន្លាញ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យលាញ, នាំឲ្យលាញ ឲ្យវិនាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លាក់ជូវិច» មានន័យដូចម្ដេច ?


ពន្លាក់ជូវិច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៥ ស.ម ។ ឈ្មោល៖ ខុសប្លែកពីពព្លាក់ដទៃ ដោយមានកន្ទុយសឆ្លាស់ក្រៅ នៅពេលហើរ។ ញី៖ មាឌតូចជាងឈ្មោលបន្តិច កន្ទុយគ្មានសឆ្លាស់ក្រៅទេ។ ទីជំរក៖ តំបន់ព្រៃល្បោះ ព្រៃស្រល់ និងព្រៃស្រោង រយៈកម្ពស់មិនលើសពី៩១៥ម។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែមីនា ដល់ខែសីហា ពងចំនួន២ដង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លាក» មានន័យដូចម្ដេច ?


ពន្លាក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងដែកមានមុខមុតសម្រាប់ដាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លា» មានន័យដូចម្ដេច ?


ពន្លា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោង ឬសាលាដែលគេសង់សម្រាប់ថ្វាយព្រះរាជាទ្រង់ប្រថាប់បណ្ដោះអាសន្នមួយវេលាៗ, ហៅថា ព្រះពន្លា ។ ព្រះពន្លាកិល ព្រះពន្លាខ្នាតតូចដែលមានជើងសសរថ្កល់លើផែនដី ត្រូវលើកសែងយកពីទីមួយទៅទីមួយបាន ។ ព្រះពន្លាជ័យ ព្រះពន្លាសម្រាប់ព្រះរាជាទ្រង់ប្រថាប់សម្រាកក្នុងវេលាកំពុងធ្វើសង្គ្រាម ។
មណ្ឌល រោង ឬសាលាដែលគេសង់ថ្វាយព្រះរាជាគង់ប្រថាប់បណ្តោះអាសន្ន ក្នុងឱកាស​ដែល​ទ្រង់យាងចេញពីព្រះរាជវាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លត់» មានន័យដូចម្ដេច ?


ពន្លត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរលត់, រំលត់។
ឧទាហរណ៍៖ ពន្លត់ភ្លើង, ពន្លត់ចង្កៀង ( ប្រើចំពោះតែញ៉ាំងពន្លឺភ្លើងឲ្យរលត់, បើខាងទុក្ខព្រួយ ឬកំហឹងជាដើមវិញ ត្រូវប្រើពាក្យ រំលត់ : រំលត់ទុក្ខ, រំលត់ក្រោធ, រំលត់កិលេស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លង់» មានន័យដូចម្ដេច ?


ពន្លង់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យលង់ ( ម. ព. ពន្លិច ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លក» មានន័យដូចម្ដេច ?


ពន្លក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ជានាមកិរិយា ) កកើតជាពន្លក, បញ្ចេញពន្លក ។
ឧទាហរណ៍៖ មែកក្រូចផ្សាំពន្លកច្រូង ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមខ្ចីដែលទើបនឹងដុះពីគ្រាប់ ឬពីមើម។
ឧទាហរណ៍៖ មែកសែដាផ្សាំមានពន្លកហើយ ។

                       ពាក្យសម្រាប់ហៅមនុស្សដែលជាទីស្រឡាញ់ប្រតិព័ទ្ធស្នេហា ដោយប្រៀបថាខ្ចីល្វក់ ដូចជាពន្លកអ្វីៗ។
ឧទាហរណ៍៖ កែវពន្លក, ពៅពន្លក; មាសពន្លក, ស្ងួនពន្លក (ច្រើនប្រើក្នុងកាព្យ) : ហៃពៅពន្លក ផ្ដាំឲ្យបងមក ម្ដេចនាងតោះតើយ បងបានជាមក ដល់ទីនេះហើយ ពុំទៅណាឡើយ ស៊ូស្លាប់នៅនេះ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យសម្រាប់ហៅមនុស្សដែលជាទីស្រឡាញ់ប្រតិព័ទ្ធស្នេហា ដោយប្រៀបថាខ្ចីល្វក់ ដូចជាពន្លកអ្វីៗ។
ឧទាហរណ៍៖ កែវពន្លក, ពៅពន្លក; មាសពន្លក, ស្ងួនពន្លក (ច្រើនប្រើក្នុងកាព្យ) : ហៃពៅពន្លក ផ្ដាំឲ្យបងមក ម្ដេចនាងតោះតើយ បងបានជាមក ដល់ទីនេះហើយ ពុំទៅណាឡើយ ស៊ូស្លាប់នៅនេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្រាយ» មានន័យដូចម្ដេច ?


ពន្រាយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ម. ព. ពណ្ណរាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យះ» មានន័យដូចម្ដេច ?


ពន្យះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យយះ, ចាប់ទាញឲ្យយះកន្ធែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យោល» មានន័យដូចម្ដេច ?


ពន្យោល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យយោលរឿយៗ គឺចាប់ទាញឬច្រានឲ្យជ្រុលខ្លាំងហើយយោលឯងរឿយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យើ» មានន័យដូចម្ដេច ?


ពន្យើ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោលពាក្យឧទានថា យើ ! ឬ យើ ! យើ !
ឧទាហរណ៍៖ ខ្ញុំស្ដីប្រដៅទៅ វាពន្យើមករកខ្ញុំវិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យូយ» មានន័យដូចម្ដេច ?


ពន្យូយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ពន្យុយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យុះ» មានន័យដូចម្ដេច ?


ពន្យុះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោលពាក្យឧទានថា យុះៗ !…
ឧទាហរណ៍៖ ពន្យុះឆ្កែឲ្យដេញខាំ ស្វា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យុល» មានន័យដូចម្ដេច ?


ពន្យុល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យយុល, ទាញយឺតឲ្យយុលចុះ។
ឧទាហរណ៍៖ ពន្យុលមែកឈើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យុយ» មានន័យដូចម្ដេច ?


ពន្យុយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បន្លាចដោយពាក្យឧទានថា យុយ ! ឬ យូយ ! ដូចជាថា យុយដំរី ! ឬ យូយខ្លា! ជាដើម ។
ឧទាហរណ៍៖ វាកាន់ដង្កូវយកមកពន្យុយខ្ញុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យឺន» មានន័យដូចម្ដេច ?


ពន្យឺន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យយឺន; ឲ្យយឺនយូរ, ឲ្យឋិតថេរ។
ឧទាហរណ៍៖ ពន្យឺនសាមគ្គី, ពន្យឺនមិត្តភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យឺត» មានន័យដូចម្ដេច ?


ពន្យឺត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យយឺត, ទាញឲ្យយឺត; ធ្វើឲ្យយឺតយូរ។
ឧទាហរណ៍៖ ពន្យឺតខ្សែ; ពន្យឺតដំណើរ, ពន្យឺតការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យី» មានន័យដូចម្ដេច ?


ពន្យី


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោលពាក្យឧទានថា យី ! ឬ យី ! យី !
ឧទាហរណ៍៖ វាហ៊ានពន្យីឲ្យខ្ញុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យារ» មានន័យដូចម្ដេច ?


ពន្យារ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យយារ, ទាញទម្លាក់ឲ្យយារចុះ។
ឧទាហរណ៍៖ ពន្យារខ្សែ, ពន្យារពេល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យល់» មានន័យដូចម្ដេច ?


ពន្យល់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យយល់, នាំឲ្យយល់។
ឧទាហរណ៍៖ គ្រូពន្យល់សិស្សឲ្យយល់ត្រង់ថ្នាក់វិទ្យាដែលក្រយល់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធុ» មានន័យដូចម្ដេច ?


ពន្ធុ


👉ថ្នាក់ពាក្យជា គយ
មានន័យថា ក្រុមនៃក្រូម៉ូសូម ដែលជាឯកតាបន្តពូជ អាចបញ្ជូនព័ត៌មានតំណពូជពីជំនាន់មួយ ទៅជំនាន់មួយក្រោយទៀត ឬពីមេបាទៅកូន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធអាជីវកម្មអចល័ត» មានន័យដូចម្ដេច ?


ពន្ធអាជីវកម្មអចល័ត


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ប្រភេទពន្ធមួយដែលត្រូវប្រមូលក្នុងមួយខែម្តង ដោយផ្អែកលើផលរបរប្រចាំខែដែលអង្គការពន្ធបានកំណត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធវិជ្ជា» មានន័យដូចម្ដេច ?


ពន្ធវិជ្ជា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសាស្រ្តដែលសិក្សាពីបាតុភូត នៃការចម្លងពីជីដូនជីតានូវលក្ខណៈខាងកាយ និងចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធលើប្រាក់បៀវត្ស (ពបវ)» មានន័យដូចម្ដេច ?


ពន្ធលើប្រាក់បៀវត្ស (ពបវ)


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្ស ដែលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ។ ២. បំណុលរបស់រូបវន្តបុគ្គលដែលបានទទួលប្រាក់បៀវត្ស។ ប្រាក់ពន្ធនេះ ត្រូវប្រមូលតាមរបៀបកាត់ទុកជាមុនដោយនិយោជក នៅពេលបើកប្រាក់បៀវត្ស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធលើប្រាក់ឈ្នួលផ្ទះនិងដី» មានន័យដូចម្ដេច ?


ពន្ធលើប្រាក់ឈ្នួលផ្ទះនិងដី


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ត្រូវកំណត់យកលើប្រាក់ឈ្នួល ដែលបានមកពីការជួល៖ ▪អគារដែលសង់លើដីដូចជា៖ ផ្ទះ រោងចក្រ សណ្ឋាគារ ការិយាល័យ។ល។ ▪យន្តូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្ម ▪ឋាបនភ័ណ្ឌពាណិជ្ជកម្ម ឧស្សាហកម្ម ដែលនៅនឹងមួយកន្លែង អគារធំៗដែលទុកដាក់ធាតុរាវ ឬផលិតផលផ្សេងៗ ដូចជាប្រេងឥន្ធនៈ កៅស៊ូចាក់ថ្នល់ គ្រាប់ធញ្ញជាតិ ▪ផ្ទះអណ្តែតទឹក កប៉ាល់សម្រាប់ធ្វើលំនៅដ្ឋាន ឬដើម្បីប្រកបអាជីវកម្មផ្សេងៗ ▪ដីធ្លីដែលគ្មានសំណង់ ដោយរាប់បញ្ចូលទាំងកន្លែងយកថ្ម យករ៉ែ ធ្យូងថ្ម បឹងបួ ឬស្រែអំបិល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធលើប្រាក់ចំណូល» មានន័យដូចម្ដេច ?


ពន្ធលើប្រាក់ចំណូល


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា បំណុលរបស់បុគ្គលនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស និងរបស់បុគ្គលអនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា។

                         នៅកម្ពុជា ពន្ធដែលត្រូវបានកំណត់លើអ្នកជាប់ពន្ធនិវាសនជនចំពោះប្រាក់ចំណូលប្រភពក្នុងប្រទេស និងប្រាក់ចំណូលប្រភពបរទេស ប៉ុន្តែចំពោះអនិវាសនជន ពន្ធលើប្រាក់ចំណូល កំណត់តែលើប្រាក់ចំណូលប្រភពក្នុងប្រទេសប៉ុណ្ណោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធលើឈ្នួលផ្ទះ និងដី» មានន័យដូចម្ដេច ?


ពន្ធលើឈ្នួលផ្ទះ និងដី


មានន័យថា ពន្ធប្រមូលពីកម្មសិទ្ធិករ ឬសិទ្ធិវន្តរបស់កម្មសិទ្ធិករដែលកំណត់លើការជួលផ្ទះ អគារ រោងចក្រ រោងជាង ឃ្លាំង ​ព្រមទាំងដីធ្លីដែលគ្មានសំណង់ជាដើម គិតជាភាគរយនៃប្រាក់ឈ្នួលដុល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធលើការបញ្ចេញឧស្ម័ន» មានន័យដូចម្ដេច ?


ពន្ធលើការបញ្ចេញឧស្ម័ន


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ពន្ធដែលរដ្ឋាភិបាលកំណត់សម្រាប់មួយឯកតានៃការបញ្ចេញ សមមូលឧស្ម័នកាបូនិក ពីប្រភពដែលជាប់ពន្ធ ។ ពន្ធដែលទាក់ទងនឹងពន្ធលើការបញ្ចេញឧស្ម័នមានដូចតទៅ ៖ ដោយសារកាបូនទាំងអស់នៅក្នុងឥន្ធនៈហ្វូស៊ីលបញ្ចេញឧស្ម័នកាបូនិក ដូច្នេះពន្ធលើឥន្ធនៈហ្វូស៊ីលផ្ទុកកាបូន ត្រូវបានគេហៅថា ពន្ធកាបូនដែលសមមូលនឹងពន្ធលើការបញ្ចេញចំហេះឥន្ធនៈហ្វូស៊ីល ។ ពន្ធលើថាមពលជាពន្ធលើបរិមាណថាមពលដែលបានប្រើប្រាស់ឥន្ធនៈ ដើម្បីជួយកាត់បន្ថយតម្រូវការថាមពល ទើបអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ ពន្ថបៃតង ( ecotax) ត្រូវបានបង្កើតឡើងក្នងគោលដៅកែប្រែឥរិយាបថរបស់មនុស្ស (ជាពិសេស ឥរិយាបថផ្នែកសេដ្ឋកិច្ច) ដើម្បីឲ្យគោរពតាមគោលការណ៍ដែលមានមេត្រីភាពជាមួយបរិស្ថាន ។ ពន្ធអន្តរជាតិទៅលើការបញ្ចេញ កាបូន ថាមពល គឺជាពន្ធដែលរឹតបន្តឹងដោយទីភ្នាក់ងារអន្តរជាតិ ទោលើប្រភពបញ្ចេញជាក់លាក់សម្រាប់ប្រទេសជាភាគីចូលរួម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធភាព» មានន័យដូចម្ដេច ?


ពន្ធភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណងជាញាតិដោយសាច់ថ្លៃ ដូចយ៉ាងបងប្អូនប្រុសស្រីខាងប្តី និងខាងប្រពន្ធ ការទាក់ទងដល់គ្នានឹងគ្នា​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធផ្ទាល់/ពន្ធចំពោះ» មានន័យដូចម្ដេច ?


ពន្ធផ្ទាល់/ពន្ធចំពោះ


មានន័យថា ពន្ធលើប្រាក់ចំណូល ចលនទ្រព្យ អចលនទ្រព្យ… ដែលអ្នកជាប់ពន្ធត្រូវបង់ដោយផ្ទាល់ជូនរដ្ឋ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធប្រយោល/ពន្ធមិនចំពោះ» មានន័យដូចម្ដេច ?


ពន្ធប្រយោល/ពន្ធមិនចំពោះ


មានន័យថា ពន្ធលើទំនីញ និង/ឬសេវា ដែលអ្នកប្រើប្រាស់ចុងក្រោយបង់ជូនរដ្ឋ តាមរយៈអ្នកផ្គត់ផ្គង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធនិស្ស័យ» មានន័យដូចម្ដេច ?


ពន្ធនិស្ស័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈខ្លះនៃជីដូនជីតា ដែលបាត់យូរហើយទើបនឹងលេចចេញឡើងវិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធនិងអាករនាំចូលដែលត្រូវប្រមូល» មានន័យដូចម្ដេច ?


ពន្ធនិងអាករនាំចូលដែលត្រូវប្រមូល


👉ថ្នាក់ពាក្យជា គយ
មានន័យថា ពន្ធ និងអាករ ដែលមានជាធរមាន ក្នុងថ្ងៃចុះបញ្ជិកាប្រតិវេទន៍គយ ដើម្បីយកទំនិញចេញពីភណ្ឌាគារគយមានដែនកំណត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធនាគារ» មានន័យដូចម្ដេច ?


ពន្ធនាគារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. បា. ) ផ្ទះសម្រាប់ឃុំខាំង, គុក។
ឧទាហរណ៍៖ ជាប់ពន្ធនាគារ, ជាប់ឃុំនៅក្នុងពន្ធនាគារ, នាយកពន្ធនាគារ ។

                     ទៅឃុំឃាំងមនុស្សទោស ឬមនុស្សជាប់ចោទជាបទឧក្រិដ្ឋ ឬមជ្ឈឹម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធនាការ» មានន័យដូចម្ដេច ?


ពន្ធនាការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អាការចង, អាការដែលជាប់, ដែលជំពាក់នៅ។
ឧទាហរណ៍៖ មានពន្ធនាការរួបរឹត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធដារ» មានន័យដូចម្ដេច ?


ពន្ធដារ


មានន័យថា ១. ប្រព័ន្ធនៃការប្រមូលពន្ធរបស់រដ្ឋាភិបាលពីអ្នកជាប់ពន្ធ សម្រាប់ចំណាយសាធារណៈ។

                        ២. ពន្ធគ្រប់ប្រភេទ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធចំពោះ» មានន័យដូចម្ដេច ?


ពន្ធចំពោះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពន្ធដែលអ្នកមានឈ្មោះក្នុងបញ្ជី ត្រូវបង់ដល់រដ្ឋ តាមចំនួនដែលកម្រិត​ទុកជាស្រេច ដូចយ៉ាងពន្ធដីស្រែចម្ការជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធចង» មានន័យដូចម្ដេច ?


ពន្ធចង


👉ថ្នាក់ពាក្យជា គយ
មានន័យថា ពន្ធខ្ពស់បំផុត ដែលបានសន្យានៅពេលចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធគិតតាមឯកតា» មានន័យដូចម្ដេច ?


ពន្ធគិតតាមឯកតា


👉ថ្នាក់ពាក្យជា គយ
មានន័យថា ពន្ធដែលគណនាផ្អែកតាមឯកតា ទម្ងន់ ចំណុះ ឬបរិមាណនៃទំនិញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធគិតតាមតម្លៃ» មានន័យដូចម្ដេច ?


ពន្ធគិតតាមតម្លៃ


👉ថ្នាក់ពាក្យជា គយ
មានន័យថា ពន្ធដែលគណនាដោយផ្អែកលើមូលដ្ឋាននៃតម្លៃគិតពន្ធគយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធគយ» មានន័យដូចម្ដេច ?


ពន្ធគយ


មានន័យថា ពន្ធយកលើទំនិញនាំចេញ នាំចូល ឬឆ្លងកាត់ប្រទេសណាមួយ។

👉ថ្នាក់ពាក្យជា មូលដ្ឋាន, គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ពន្ធដែលដាក់ក្នុងតារាងពន្ធគយលើទំនិញដែលធ្វើចរាចរចេញ ឬក៏ចូលដែនគយ។ ២. ពន្ធគយនាំចូលនាំចេញ អាករ កម្រៃ ឬការបង់ប្រាក់ផ្សេងទៀត ដែលហូតយកនៅក្នុងដែនដីនៃភាគីហត្ថលេខីក្នុងការអនុវត្តច្បាប់គយ ប៉ុន្តែមិនរាប់បញ្ចូលកម្រៃ និងការបង់ប្រាក់ផ្សេងទៀតចំពោះការផ្តល់សេវាទេ។ ៣. ពន្ធគយ ឬពន្ធនាំចូលណាមួយ និងការយកថ្លៃប្រភេទណាមួយ រាប់ទាំងពន្ធអាករ ឬពន្ធបន្ថែមណាមួយ ដែលដាក់ទៅលើការនាំចូលទំនិញមួយ ប៉ុន្តែមិនរាប់បញ្ចូលនូវ៖(i)-ការយកពន្ធណាមួយប្រហែលគ្នាទៅនឹងការយកពន្ធក្នុងស្រុក ដែលមានចែងក្នុងកថាខណ្ឌ២ក្នុងមាត្រា៣ នៃ GATT ឆ្នាំ១៩៩៤ ចំពោះផលិត-ផលដូចក្នុងស្រុក ឬចំពោះផលិតផលមួយដែលជាផលិតផលនាំចូលដែលត្រូវបានកែច្នៃ ឬផលិតទាំងស្រុង ឬជាផ្នែកក្នុងស្រុក (ii)-ពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃ ឬពន្ធប៉ះប៉ូវ ត្រូវបានអនុវត្តស្របគ្នានឹងប្រការមាត្រា៦ នៃ GATTឆ្នាំ១៩៩៤ កិច្ចព្រមព្រៀងស្តីពីការអនុវត្តនៃមាត្រា៦ នៃកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយនិងពាណិជ្ជកម្មឆ្នាំ១៩៩៤ អាចត្រូវបានធ្វើវិសោធនកម្ម និងកិច្ចព្រមព្រៀងស្តីពីឧបត្ថម្ភធន និងវិធានការប៉ះប៉ូវនៅក្នុងឧបសម្ព័ន្ធ ១ ក នៃកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក អាចត្រូវបានធ្វើវិសោធនកម្ម ឬ (iii)-កម្រៃ ឬការយកថ្លៃណាមួយ ប្រហាក់ប្រហែលគ្នានឹងតម្លៃសេវាដែលបានផ្តល់។ ៤.ពន្ធគយ ឬពន្ធនាំចូល និងការយកពន្ធណាមួយដែលពាក់ព័ន្ធនឹងការនាំចូលទំនិញ ប៉ុន្តែមិនរាប់បញ្ចូលនូវ៖ (i)-ការយកពន្ធដែលដូចគ្នានឹងការយកពន្ធក្នុងស្រុកដោយអនុលោមទៅតាមបទប្បញ្ញត្តិនានា ដែលមានចែងក្នុងកថាខណ្ឌ២ មាត្រាIII នៃ GATT ១៩៩៤ចំពោះទំនិញដូចគ្នាក្នុងស្រុក ឬចំពោះទំនិញដែលបានកែច្នៃ ឬផលិតពីទំនិញនាំចូលនោះទាំងស្រុង ឬដោយផ្នែក (ii)-ការដាក់ពន្ធលើការលក់បង្ខូចតម្លៃ ឬពន្ធប៉ះប៉ូវ ដោយស្របទៅនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងកថាខណ្ឌ២ មាត្រាVI នៃ GATT១៩៩៤ និងកិច្ចព្រមព្រៀងស្តីពីការអនុវត្តមាត្រាVI នៃកិច្ចព្រម-ព្រៀងទូទៅស្តីពីពន្ធគយ និងពាណិជ្ជកម្ម ១៩៩៤និងកិច្ចព្រមព្រៀងស្តីពីឧបត្ថម្ភធន និងវិធានការប៉ះប៉ូវ ដែលមានចែងក្នុងឧបសម្ព័ន្ធ 1A នៃកិច្ចព្រមព្រៀង WTO ឬ (iii)-ថ្លៃឈ្នួល ឬការយកពន្ធណាមួយ ស្មើនឹងតម្លៃសេវាដែលបានផ្តល់។ ៥. ពន្ធលើពាណិជ្ជកម្មក្រៅប្រទេស ដែលបានដាក់ឱ្យប្រើប្រាស់នៅក្នុងតារាងពន្ធគយ ចំពោះទំនិញដែលត្រូវបង់នាពេលនាំចូលដែនគយ ឬនាំចេញពីដែនគយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធ មិនចំពោះ» មានន័យដូចម្ដេច ?


ពន្ធ មិនចំពោះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពន្ធដែលម្នាក់ៗត្រូវបង់ ដោយសារមានការប្រើប្រាស់ ឬបរិភោគ ដូចយ៉ាងពន្ធគយ និងរដ្ឋាករជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធ» មានន័យដូចម្ដេច ?


ពន្ធ


មានន័យថា ប្រាក់ដែលនីតិបុគ្គល ឬរូបវន្តបុគ្គលជាប់កាតព្វកិច្ចត្រូវបង់ជូនរដ្ឋតាមការកំណត់ សម្រាប់ចំណាយសាធារណៈ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ពន្ធ ជា កិ. ” ចង, ជាប់, ជំពាក់ ” ; ពន្ធ, ពន្ធន៍ ជា ន. ” ចំណង, អន្ទាក់, គ្រឿង ជាប់, ជំពាក់ ” ) សួយ, អាករដែលប្រជានិករត្រូវបង់តាមកំណត់។
ឧទាហរណ៍៖ ពន្ធស្រូវ, ពន្ធទូក, ពន្ធទាស, ពន្ធខ្លួន . . . ; ទារពន្ធ, បង់ពន្ធ ។

                       ពន្ធដារ ពន្ធគ្រប់មុខ : ការបង់ពន្ធដារសម្រាប់ផែនដី ហៅថា រាជពលី ។ ពន្ធចំពោះពន្ធដីស្រែចម្ការជាដើម ដែលសាមីខ្លួនជាម្ចាស់របស់ត្រូវបង់ជូនរាជការ តាមចំនួនដែលមានកម្រិតទុកជាស្រេចក្នុងបញ្ជី ។ ពន្ធមិនចំពោះ ពន្ធនៃគ្រឿងបរិភោគនិងគ្រឿងប្រើប្រាស់ផ្សេងៗដូចជាពន្ធគយនិងរដ្ឋាករជាដើម ដែលជននីមួយៗត្រូវបង់ជូនរាជការ ដោយសារខ្លួនត្រូវការបរិភោគឬប្រើប្រាស់នូវវត្ថុទាំងនោះ ។
វិភាគទាន បរិវិសទាន ប្រាក់ដែលត្រូវទារពីពលរដ្ឋតាមតិចច្រើន ស្រេចហើយនឹងមុខរបររកស៊ី ឬជាម្ចាស់អសង្ហារិមវត្ថុតូច ឬធំ ។

👉ថ្នាក់ពាក្យជា ពន្ធ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ពន្ធនិងអាករទាំងឡាយ។ ២. ពន្ធ ពន្ធបន្ថែម អាករ កម្រៃ ឬបន្ទុកផ្សេងទៀតដែលយកលើទំនិញ ស្របតាមបញ្ញត្តិណាមួយនៃច្បាប់នេះ ឬច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀតដែលអនុវត្ត និងគ្រប់គ្រងដោយគយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ទ» មានន័យដូចម្ដេច ?


ពន្ទ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មើលក្នុងពាក្យ ពន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន់ស៊ីផ្លែ, ម្កាក់ព្រៃ» មានន័យដូចម្ដេច ?


ពន់ស៊ីផ្លែ, ម្កាក់ព្រៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សកម្ពស់១០-១៥ ម ដុះក្នុងព្រៃល្បោះនៃឥណ្ឌូចិន ប្រទេសចិនខាងត្បូង និងកោះនានា សមុទ្រប៉ាស៊ីហ្វិក។ ផ្លែអាចបរិភោគបានតែមិនសូវឆ្ងាញ់ទេ ដោយមានជាតិចត់ ជូរ និងមានក្លិនសាំង។ ជ័រដើមសម្រាប់ធ្វើថ្នាំគ្រុនចាញ់ គេអាចស្ងោរសម្បកធ្វើថ្នាំគ្រុនចាញ់ក៏បាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន់» មានន័យដូចម្ដេច ?


ពន់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាងកម្ពស់ ១៥-២០ម ដុះក្នុងព្រៃក្រាស់ស្ងួត នៃប្រទេសកម្ពុជាខាងត្បូង វៀតណាមខាងត្បូង និងឧបទ្វីបជ្វា។ ឈើពណ៌លឿងមានតម្លៃសម្រាប់សង់ផ្ទះ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ស. ពន អ. ថ. ផុន ប្រើជា កិ. ” រួច, របូត; កើន, ហួស ” ) ហួស, ក្រៃ, លើសលន់; ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ប្រមាណ, ពេក ថា
ឧទាហរណ៍៖ ពន់ប្រមាណ គឺហួសប្រមាណ; ពន់ពេក ឬ ពេកពន់ គឺហួសពេក, ពេកណាស់ (ច្រើនប្រើតែក្នុងកាព្យ) : មានទឹកជំនន់ ខ្លាំងក្រៃពេកពន់ ធំពន់ប្រមាណ ជន់សាយលិចវាល លិចទាំងភូមិឋាន អ្នកភូមិសឹងបាន ក្ដីព្រួយគ្រប់គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពនេចរ» មានន័យដូចម្ដេច ?


ពនេចរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វនេចរ ឬ វនចរ ) អ្នកត្រាច់ទៅក្នុងព្រៃ ( ព្រានព្រៃ ) ។ (ព. កា. )
ឧទាហរណ៍៖ គ្រានោះពនេចរ មានអំណរពន់ពេកក្រៃ រិះរកឧបាយឆ្នៃបាញ់ដំរីឲ្យបានងាយ ( ឆទ្ទន្ដជាតក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពនិតា» មានន័យដូចម្ដេច ?


ពនិតា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. វនិតា ) ស្រ្តី; ភរិយា (ព. កា. )
ឧទាហរណ៍៖ រីឯភស្ដា និង ពនិតា គូទាំងពីរប្រាណ មានទ្រព្យស្ដុកស្ដម្ភ សមជាអ្នកមាន គ្រប់គ្រងធនធាន ជាសុខរាល់ថ្ងៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពនាស្រ័យ» មានន័យដូចម្ដេច ?


ពនាស្រ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វន + អាឝ្រយ; បា. វន + អាសយ ) អ្នកនៅក្នុងព្រៃ; ការនៅក្នុងព្រៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពនាស្រម» មានន័យដូចម្ដេច ?


ពនាស្រម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វន + អាឝ្រម; បា. វន + អស្សម ) អាស្រមក្នុងព្រៃ គឺរោងឬខ្ទមជាលំនៅរបស់យោគី, តាបស, ឥសី នៅក្នុងព្រៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពនាស័យ» មានន័យដូចម្ដេច ?


ពនាស័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពនាស្រ័យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពនាល័យ» មានន័យដូចម្ដេច ?


ពនាល័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វន + អាលយ ) លំនៅក្នុងព្រៃ; ការនៅក្នុងព្រៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន» មានន័យដូចម្ដេច ?


ពន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សំពះ, ថ្វាយបង្គំ; ពាក្យទំយើសម្រាប់បង្គាប់កូនក្មេងតូចឲ្យសំពះ, ឲ្យថ្វាយបង្គំ។
ឧទាហរណ៍៖ កូនម៉ែពន!, នាងពន! ។ គួរសរសេរជា ពន្ទ ( បា. វន្ទ ” សំពះ, ថ្វាយបង្គំ ” , វ > ព ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពទ្ធសីមា» មានន័យដូចម្ដេច ?


ពទ្ធសីមា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះសីមាមួយប្រភេទ ដែលសង្ឃសូត្រចងតាមលក្ខណៈច្បាប់វិន័យព្រះពុទ្ធសាសនា កំណត់ជាព្រំដែនសម្រាប់ធ្វើសង្ឃកិច្ចផ្សេងៗ។
ឧទាហរណ៍៖ ពទ្ធសីមាវត្ត . . .( ព. វិ. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពត់» មានន័យដូចម្ដេច ?


ពត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ​បត់បំបែរ, ធ្វើឲ្យងាកឲ្យបែរ, តម្រង់, បង្កោង,បង្កុង តាមបំណង គឺ ធ្វើវត្ថុវៀចឲ្យត្រង់់ ឬធ្វើវត្ថុត្រង់ឲ្យវៀចឲ្យកោងជាដើម។
ឧទាហរណ៍៖ ពត់ព្រួញ, ពត់ឈើកុង ។

                     ពត់ចិត្ត ទូន្មានចិត្តដែលវៀចឲ្យងាកបែរមករកផ្លូវត្រង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពណ្ណរាយ» មានន័យដូចម្ដេច ?


ពណ្ណរាយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. វណ្ណ “ព័ណ៌, សម្បុរ”, វ > ព និងខ្មែរ រាយ ) ដែលធ្វើព័ណ៌សម្បុរឲ្យរាយ គឺដែលភឺ្លត្រចះ, ដែលមានពន្លឺឬរស្មីរុងរឿងចាំងព្រោងព្រាយ; ភ្លឺថ្លា; ល្អប្រពៃ ។
ឧទាហរណ៍៖ ភ្លឺពណ្ណរាយ, ល្អពណ្ណរាយ (ព. កា. ) : កាលនោះព្រះយមពណ្ណរាយ លើសលែងសព្វសាយ សេ្ដចបើកព្រះនេត្រយល់ជាក់…( សាស្រ្តាសុបិន ) ។ សរសេរក្លាយជា ពន្រាយ ក៏មាន កុំប្រើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពណ៌នា» មានន័យដូចម្ដេច ?


ពណ៌នា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោលរៀបរាប់ បរិយាយសេចក្តី ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វណ៌នា; បា. វណ្ណនា ) ពាក្យពោលរៀបរាប់, ពាក្យអធិប្បាយសេចក្ដី, អដ្ឋកថា; និយាយក្លាយជា ពាណ៌នា; ខ្មែរយើងប្រើជា កិ. ក៏បាន ។
ឧទាហរណ៍៖ គេបានពណ៌នាអំពីដំណើរដែលខ្លួនគេបានទៅមើលប្រាសាទបុរាណនៅអង្គរបុរី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពណ៌ក្រហមឆ្អៅអង់គេ្លស» មានន័យដូចម្ដេច ?


ពណ៌ក្រហមឆ្អៅអង់គេ្លស


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ជាតិពណ៌ក្រហមឆ្អៅនៃកករបារតស៊ុលភួ។ ក្នុងថ្នាំពណ៌ វាមានទំនោរទៅជាពណ៌ក្រមៅនៅពេលត្រូវពន្លឺ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពណ៌ Giemsa» មានន័យដូចម្ដេច ?


ពណ៌ Giemsa


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ពណ៌សំរាប់ឈាម និងប្រូតូសូ a ឈាមដូចជាបរាសិតគ្រុនចាញ់ដែលផ្សំឡើងពីសូលុយស្យុងគី្លសេរ៉ុល/មេតាណុល ល័ខមូលដ្ខាន(ពណ៌ខៀវ ផ្ទៃមេឃ Aពណ៌ខៀវផ្ទៃមេឃ B និងមេទីឡែនខៀវ) និងល័ខអេអូស៊ីនអាស្វីត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពណ៌» មានន័យដូចម្ដេច ?


ពណ៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វណ៌; បា. វណ្ណ “សម្បុរ; ពួក; ថ្នាក់ត្រកូល; ភេទ; ពាក្យសរសើរ; គុណដែលគួរសរសើរ; អក្សរ…” ) សម្បុរ។
ឧទាហរណ៍៖ ពណ៌ស, ពណ៌ក្រហម . . .( ពាក្យនេះខ្មែរយើងប្រើចំពោះតែសម្បុរនៃវត្ថុផ្សេងៗ មានសំពត់ជាដើម, បើចំពោះមនុស្សឬសត្វប្រើពាក្យថា សម្បុរ, គេនិយាយថា : មនុស្សសម្បុរស, គោសម្បុរត្នោត…) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពញ្ញាក់» មានន័យដូចម្ដេច ?


ពញ្ញាក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យភ្ញាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពញាឮ» មានន័យដូចម្ដេច ?


ពញាឮ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋ, សព្វថ្ងៃនេះដាក់ជាស្រុក ហៅថា ស្រុកពញាឮ នៅក្នុងអំណាចខែត្រកណ្តាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពញារក្សាភិបាល» មានន័យដូចម្ដេច ?


ពញារក្សាភិបាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពញា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពញាក្រែក» មានន័យដូចម្ដេច ?


ពញាក្រែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះមនុស្សម្នាក់ជាតិជាខ្មែរសុទ្ធ ជាបុរសមានបុណ្យអស្ចារ្យ បានសោយរាជ្យជាក្សត្រិយ៍ក្នុងកម្ពុជរដ្ឋ ( មើលពង្សាវតារខ្មែរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពញា» មានន័យដូចម្ដេច ?


ពញា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ប្រើពាក្យនេះជា ព្រះយា អ. ថ. ភ្រៈយ៉ា ព. សា. ថា ផ្យា; ល. ពះញា អ. ថ. ផ្ញា “ឧកញ៉ា**” ) ។
ឧទាហរណ៍៖ ពាក្យ ពញា នេះជា អញ្ញត្រសព្ទពីព្រោះត្រូវសរសេរផ្ញើជើង ញ ជា ព្ញា បែរជាសរសេររាយតួជា ពញា វិញ ដើម្បីកុំឲ្យច្រឡំនឹង ឭ ( ឭ ឮ ); កាលពីបុរាណព្រេងនាយ ហៅព្រះរាជបុត្រក្សត្រិយ៍ទ្រង់រាជ្យថា ពញា ដូចជា ពញាយ៉ាត, ពញាតូ ជាដើម, លុះចំណេរកាលតមក, លែងហៅ ពញា បែរជាហៅ អង្គ វិញ ដូចជា អង្គអិម, អង្គអេង, អង្គតន់, អង្គដួង ជាដើម, ចំណេរកាលតពីនោះមក ប្រែហៅថា ព្រះអង្គម្ចាស់ វិញ ដរាបដលមកសម័យបច្ចុប្បន្ននេះ ។ ក្នុងសម័យបន្ទាប់ពីប្រែ ពញា ជា អង្គ វិញនោះ ព្រះមហាក្សត្រិយ៍ទ្រង់យកពាក្យ ពញា នេះមកប្រើជាឋានន្ដរនៃមន្ត្រីថ្នាក់ខ្ពស់វិញ ប្រើជា៣ថ្នាក់គឺ ពញា, ចៅពញា, សម្ដេចចៅពញា; លុះចំណេរកាលតពីនោះមកទៀត ប្រើពាក្យ ឧកញ៉ា**, អ្នកឧកញ៉ា**, លោកអ្នកឧកញ៉ា** ជាជំនួសពាក្យ ពញា វិញ ដរាបមកដល់សព្វថ្ងៃនេះ ; ឯពាក្យ ពញា បែរប្រើជាឋានន្ដរ មេឃុំ វិញថា ពញារក្សាភិបាលឃុំ . . . , ដល់មកសម័យរាជការសង្គមរាស្រ្តនិយមព្រះពុទ្ធសាសនាឯករាជ្យអព្យាក្រឹត្ត ផ្លាស់ពាក្យ មេឃុំ ជានាយសង្កាត់ វិញ ថា នាយសង្កាត់ . . . ;ទាំងពាក្យ ឃុំ ក៏ហៅថា សង្កាត់ ដែរ ហៅថា សង្កាត់នេះ សង្កាត់នោះ តាមឈ្មោះសង្កាត់នានាក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល, ឯក្នុងព្រះរាជធានីភ្នំពេញហៅសង្កាត់តាមលំដាប់លេខរៀងថា សង្កាត់លេខ១; សង្កាត់លេខ២, សង្កាត់លេខ៣ ។ ល ។ ( នេះជាប្រវត្តិនៃពាក្យ ពញា ) ។ **ពាក្យ “ឧកញ៉ា” ត្រូវបានកែតម្រូវពីពាក្យដើម “ឲកញ៉ា” ដោយហេតុថាពុំមានពាក្យ “ឲកញ៉ា” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពង្ហឹង» មានន័យដូចម្ដេច ?


ពង្ហឹង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បំភាំង ធ្វើឱ្យស្រឡាំងកាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពង្សាវលី» មានន័យដូចម្ដេច ?


ពង្សាវលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វំឝាវលី ) ខ្សែញាតិវង្ស, ចំបួរវង្សត្រកូល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពង្សាវតារ» មានន័យដូចម្ដេច ?


ពង្សាវតារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វំស; សំ. វំឝ + អវតារ “ដំណើរឆ្លងចុះ, ការឃ្លាតនៃវង្សត្រកូល ” ) រឿងរ៉ាវតាមលំដាប់នៃវង្សត្រកូល, ប្រវត្តិដែលឆ្លងពីសង្កាត់មួយមកសង្កាត់មួយ, ដំណើរសេចក្ដីសម្ដែងអំពីតំណនៃវង្សត្រកូល។
ឧទាហរណ៍៖ ពង្សាវតារកម្ពុជរដ្ឋ; ពង្សាវតារលោក ។

                    ( ព.សា. ) លុប ពង់ ចេញនៅត្រឹមតែ សាវតារ និយាយក្លាយមកទៀតជា សៅវតារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពង្ស» មានន័យដូចម្ដេច ?


ពង្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វំស; សំ. វំឝ ) វង្ស, ត្រកូល, ពូជ, អម្បូរ ។ ពង្សចរិត, ពង្សប្រព្រឹត្តិ, ពង្សប្រវត្តិ ( ពង់-សៈ— ) ដំណើរ, លំអាន នៃវង្សត្រកូល ។ ពាក្យសម្រាប់កំណត់សន្មតហៅឆ្នាំកំណើតរបស់មនុស្ស តម្រូវនឹងពូជពង្សរបស់ទេព្តា, មនុស្សនិងយក្ស តាមហោរាសាស្រ្ត គឺឆ្នាំជូត, រោង, មមី, មមែ ជាពង្សទេព្តា ( ទាំង ៤ នេះចែកជាគូប្រុសនិងស្រី គឺ ជូត, រោង ពង្សទេព្តាប្រុស; មមី, មមែ ពង្សទេព្តាស្ត្រី ); ឆ្លូវ, ថោះ, ម្សាញ់ កុរ ពង្សមនុស្ស( ទាំង ៤ នេះចែកជាគូប្រុសនិងស្រី គឺ ឆ្លូវ, ម្សាញ់, ពង្សមនុស្សប្រុស; ថោះ, កុរ ពង្សមនុស្សស្រី ); ខាល, វក, រកា, ច ពង្សយក្ស ( ទាំង៤នេះចែកជាគូប្រុសនិងស្រី គឺ វក, រកា ពង្សយក្សប្រុស ; ខាល, ច ពង្សយក្សស្រី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖