Posted on Leave a comment

តើពាក្យ «រាំងសាប» មានន័យដូចម្ដេច ?


រាំងសាប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ សម្រាប់ប្រើជាថ្នាំបន្សាបរោគ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាំងរា» មានន័យដូចម្ដេច ?


រាំងរា


មានន័យថា ( ម. ព. រា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាំងភ្នំ, ផ្ចឹករាំង» មានន័យដូចម្ដេច ?


រាំងភ្នំ, ផ្ចឹករាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទកម្ពស់ ២០-២៥ ម ដុះក្នុងព្រៃស្រោង លើដីទំនាប ឬភ្នំដែលខ្ពស់ មិនលើសពី ១០០០ ម នៃឧបទ្វីបឥណ្ឌូចិន។ ឈើពណ៌ដាំដែងក្រមៅ ជាឈើលេខ 1 គេប្រើក្នុងភាពស្ងួត សម្រាប់សង់ផ្ទះ និងជាពិសេស សង់នាវា។ គេអាចប្រើឈើនេះ ធ្វើជាដងលំពែង។ ជ័រមានពណ៌លឿង គេត្រងទុកសម្រាប់បិទនៀវទូក កប៉ាល់ និងធ្វើចន្លុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាំងទឹក, រាំងអន្លក់» មានន័យដូចម្ដេច ?


រាំងទឹក, រាំងអន្លក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សយមានកម្ពស់ 4-10ម ដុះលើដីសើមមាត់ទឹកនៃប្រទេសអាស៊ីផ្នែកអាគ្នេយ៍។ ស្លឹកខ្ចីសម្រាប់បរិភោគធ្វើអន្លក់ទឹកគ្រឿង។ សំបកជាថ្នាំពុលសម្រាប់ត្រី។ គេយកសំបកធ្វើឱសថផ្សេងៗរម្ងាប់ជំងឺគ្រុនចាញ់ ស្វាយ រាគ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាំងជល» មានន័យដូចម្ដេច ?


រាំងជល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ជល “ទឹក” ) ដែលរាំងឥតទឹកភ្លៀង ។ ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ចម្បាំង, ច្បាំង ថា ។
ឧទាហរណ៍៖ កើតចម្បាំងរាំងជល កើតចម្បាំងផងរាំងឥតភ្លៀងផង; ឬច្បាំងរាំងជល ច្បាំងផង រាំងភ្លៀងផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាំងគន្លង» មានន័យដូចម្ដេច ?


រាំងគន្លង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានបន្ទះចុងកន្ទុយទទឹងចន្លោះជើងក្រោយទាំងពីរ ( ចំពោះតែកន្ទុយដំរី ) ។
ឧទាហរណ៍៖ កន្ទុយរាំងគន្លង ( ដំរីដែលមានលក្ខណៈកន្ទុយយ៉ាងនេះរាប់ថាជាដំរីមង្គលប្រសើរ ) : . . . មានដំណើរល្គាយល្គងកន្ទុយរាំងគន្លង បោសព្រះធរណី ( ព. ទេ. ក្នុងមហាវេស្សន្ដរជាតកប្រែរយ ) ។

                     ដែលការពារមិនឲ្យគេចូលមកក្នុងគន្លងឬក្នុងនាទីរបស់ខ្លួន
ឧទាហរណ៍៖ មាន់រាំងគន្លង ។

                    ដែលដើរខុសផ្លូវដោយបែរគូទចេញក្រៅហាក់ដូចជារាំងទទឹងគន្លង
ឧទាហរណ៍៖ គោរាំងគន្លង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាំង» មានន័យដូចម្ដេច ?


រាំង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បិទខ្ទប់, បាំងខ្ទប់, ឃាំង ។
ឧទាហរណ៍៖ រាំងទ្វារ, រាំងផ្លូវ ។

                     រាំងដំណើរ បិទឬឃាត់ដំណើរ ។ រាំងមុខ ឃាំងឬបាំងចំពីមុខ ។ រាំងរា ឬ រារាំង ( ម. ព. រា ) ។ ល ។

                     ឈប់លែងធ្លាក់ភ្លៀង, អស់ភ្លៀង; គ្មានភ្លៀង
ឧទាហរណ៍៖ ភ្លៀងតែមួយឈូរាំងធេង ! ; ពេញមួយខែហើយរាំងគ្មានភ្លៀងមួយតំណក់ ។

                    ព. ប្រ. រាំងខែ ឬ រាំងរដូវ ឈប់មិនធ្លាក់រដូវ, គ្មានរដូវ ( នៃស្ត្រី ) ។ រាំងភ្លៀង ( ម. ព. ប្រាំង ) ។ រាំងរឹះ ( ម. ព. រឹះ ) ។ ល ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើ, មាន ២ ប្រភេទគឺ រាំងភ្នំ ឈើធំមួយប្រភេទ ដុះក្នុងព្រៃភ្នំឬព្រៃទួលធំៗ ជាឈើមានខ្លឹមជាប់ធន់បានយូរ សម្រាប់ប្រើការធ្វើគ្រឿងគ្រឹហា, ជាគូគ្នានឹងផ្ចឹក, គេច្រើននិយាយថា ផ្ចឹករាំង គឺផ្ចឹកនិងរាំងភ្នំ; រាំងអន្លក់ ឈើរនាមមួយប្រភេទ ស្លឹកខ្ចីប្រើជាអន្លក់ឬរបោយ មានរសចត់
ឧទាហរណ៍៖ អន្លក់រាំង, របោយត្រួយរាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាំ» មានន័យដូចម្ដេច ?


រាំ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញលំនាំវាសដៃវាសជើង ពត់ពេនខ្លួនប្រាណចាក់ក្បាច់កែក្រាយ ឬលោតហក់ចាក់ក្បាច់ តាមបែបបទផ្សេងៗរបស់អ្នករបាំ ។
ឧទាហរណ៍៖ ល្ខោនរាំ, មើលរាំ ។

                      រាំកណ្ដូបសេះ រាំផ្ងុបចុងដៃទាំងពីរក្ងុកទៅខាងមុខ ដូចជាលំនាំកណ្ដូបសេះដែលកម្រើកបោះជើងមុខ ។ រាំច្រៀង ឬ ច្រៀងរាំ រាំផងច្រៀងផង ឬទាំងច្រៀងទាំងរាំ ។ រាំរែក រាំកាងដៃខ្លបៗ ដូចគេរែកឬស្រដៀងនឹងដងរែកដែលរលាស់ ( ព. សា. ) ។ ល ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ព្រះនច្ចា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាហូ» មានន័យដូចម្ដេច ?


រាហូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. រាហុ ) ។
ឧទាហរណ៍៖ ត្រីឆ្ដោដែលធំអស់កំណត់ហើយ ; ត្រីនេះ កាលនៅតូចហៅត្រីដៀប, ដល់ធំយ៉ាងកណ្ដាលហៅត្រីឆ្ដោ, លុះធំអស់ទំហំហើយហៅ ត្រីរាហូ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាហុ៍» មានន័យដូចម្ដេច ?


រាហុ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាហូ ( ម. ព. រាហុ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាហុអសុរិន្ទ» មានន័យដូចម្ដេច ?


រាហុអសុរិន្ទ


មានន័យថា ( ម. ព. រាហុ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាហុលមាតា» មានន័យដូចម្ដេច ?


រាហុលមាតា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ព្រះមាតារបស់រាហុល ( ម. ព. ពិម្ពា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាហុល» មានន័យដូចម្ដេច ?


រាហុល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < រាហុ “រាហូ” + លា “ចាប់” > ល = រាហូចាប់ ) ព្រះនាមរបស់ព្រះរាជឱរសនៃព្រះសក្យមុនីគោតម ( កាលដែលព្រះមហាសត្តសិទ្ធត្ថៈទ្រង់បានជ្រាបដំណឹងថា ” ព្ររាជបុត្រប្រសូតហើយ “, ទ្រង់លាន់ព្រះឱស្ឋថា “រាហូចាប់អញហើយតើ! ចំណងកើតហើយតើ !” គឺទ្រង់ប្រៀបថាព្រះរាជបុត្រទុកដូចជារាហូនិងចំណងចាប់ចងព្រះអង្គ; ដោយហេតុនេះ បានជា ព្រះបាទសិរីសុទ្ធោទនៈព្រះអង្គបានជ្រាបការណ៍នេះហើយ ទើបទ្រង់ព្រះរាជទាននាមព្រះរាជនត្តារបស់ព្រះអង្គថា រាហុល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាហុ» មានន័យដូចម្ដេច ?


រាហុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. រាហុ ) នាមរបស់អសុរម្នាក់ ជាបុត្រនៃវេបចិត្តិអសុរិន្ទនិងនាងសិង្ហិកា, មានខ្លួនដាច់ពាក់កណ្ដាល ដោយត្រូវចក្ររបស់វិស្ណុ (នារាយណ៍) ក្នុងកាលដែល ( រាហូ ) កាឡាខ្លួនជាទេវតាចូលទៅលួចទឹកអម្រឹតផឹក, តែមិនស្លាប់ ( ក្នុរឿងរាមាយណៈ ); ក្នុងហោរាសាស្ត្ររាប់ថាជាទេវតាព្រះគ្រោះ ទី៨ ក្នុងពួកទេពតានព្វគ្រោះ មានអម្ពរនិងពាហនៈសុទ្ធតែខ្មៅ; ខ្មែរច្រើនហៅថា រាហុ៍, រាហូ ឬ រាហុអសុរិន្ទ ដែលជាសត្រូវតែងគ្របឬបាំង, ចាប់, លេបព្រះអាទិត្យព្រះចន្ទ្រ ។
ឧទាហរណ៍៖ រាហុ៍ចាប់ចន្ទ្រ, ថ្ងៃមានរាហុ៍ ( ម. ព. គ្រាស ឬ គ្រាះ និង ចន្ទ្រគ្រាស, សូរ្យគ្រាស ផង ) ។

                      រាហុគ្រ័ស្ដ ( —គ្រ័ស ) ដែលត្រូវរាហូចាប់ ។ រាហុមុខ មុខឬមាត់នៃរាហូ ។ ព. ប្រ. មានសណ្ឋានស្រដៀងនឹងមុខរាហូដែលជាងគូរឬឆ្លាក់ ( ម. ព. មុខរាហុ៍ ក្នុងពាក្យ មុខ ផង ) ។ រាហុសត្រូវ ( សំ. រាហុឝត្រុ ) សត្រូវនៃរាហូ គឺព្រះចន្ទ; វិស្ណុ ។ រាហុអសុរិន្ទ ( បា. < រាហុ “រាហូ” + អសុរ “អសុរ”+ ឥន្ទ “ដែលជាធំ” ) រាហូជាធំលើពួកអសុរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាស្រ្តជាម្តាយក្សត្រទីព្រះអង្គម្ចាស់» មានន័យដូចម្ដេច ?


រាស្រ្តជាម្តាយក្សត្រទីព្រះអង្គម្ចាស់


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះមាតា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាស្ត្រ» មានន័យដូចម្ដេច ?


រាស្ត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. រាឞ្ត្រ; បា. រដ្ឋ ) ដែន, ប្រទេស; អ្នកនៅក្នុងដែន, ប្រជាជន ។ ខ្មែរប្រើពាក្យនេះ សំដៅសេចក្ដីថា “ប្រជាជនសម្រាប់ដែន ( ក្រៅពីពួកក្សត្រិយ៍និងនាហ្មឺន )” ។
ឧទាហរណ៍៖ ពួករាស្ត្រ, កែនរាស្ត្រ ។

                     រាស្ត្រទាស រាស្ត្រជាខ្ញុំបម្រើគេឬបណ្ដារាស្ត្រដែលទុកថាជាខ្ញុំម្ចាស់ផែនដី ។ រាស្ត្រប្រជា ឬ ប្រជារាស្ត្រ ពួកជនចំណុះដែន ។ បណ្ដារាស្ត្រ រាស្ត្រទាំងឡាយ, រាស្ត្រគ្រប់គ្នា ។ អាណាប្រជារាស្ត្រ ប្រជារាស្ត្រក្នុងអាណាចក្រនីមួយ ។ អាណាប្រជានុរាស្ត្រ ( <អាណា + ប្រជា + អនុ + រាស្រ្ត ) ប្រជារាស្ត្រធំតូចក្នុងអាណាចក្រនីមួយ ។ ល ។ ( ម. ព. រដ្ឋ និង ប្រជា ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាស់» មានន័យដូចម្ដេច ?


រាស់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាយកាវដោយរនាស់ដៃ ឬបររនាស់ធំបង្អូសកិនលើផ្ទៃដី ។
ឧទាហរណ៍៖ រាស់សំរាម, រាស់ស្រែ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ព. ប្រ. ) សូត្រធម៌រាស់ សូត្រធម៌រាយបង្ហូរមិនសង្កត់តាមវិធីសំយោគឬមិនឈប់បង្អង់ៗតាមសង្កាត់ ។ និយាយរាស់ និយាយបង្ហូររំហូតឲ្យឆាប់ចប់សេចក្ដី ។ បន្ទោសរាស់ ស្ដីបន្ទោសប៉ាតតាមតែប្រទះ មិនថាអ្នកណាជាអ្នកណា ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាស់» មានន័យដូចម្ដេច ?


រាស់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាយកាវដោយរនាស់ដៃ ឬបររនាស់ធំបង្អូសកិនលើផ្ទៃដី ។
ឧទាហរណ៍៖ រាស់សំរាម, រាស់ស្រែ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ព. ប្រ. ) សូត្រធម៌រាស់ សូត្រធម៌រាយបង្ហូរមិនសង្កត់តាមវិធីសំយោគឬមិនឈប់បង្អង់ៗតាមសង្កាត់ ។ និយាយរាស់ និយាយបង្ហូររំហូតឲ្យឆាប់ចប់សេចក្ដី ។ បន្ទោសរាស់ ស្ដីបន្ទោសប៉ាតតាមតែប្រទះ មិនថាអ្នកណាជាអ្នកណា ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាសីចក្រ» មានន័យដូចម្ដេច ?


រាសីចក្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. រាសិចក្រ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាសី» មានន័យដូចម្ដេច ?


រាសី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. រាសិ ; សំ. រាឝិ ) គំនរ, ពំនូក; ពួក, កង; ប្រជុំ ។ មាត្រារង្វាស់ចម្ងាយល្វែងផ្ទៃមេឃ ដែលជាផ្លូវចរនៃព្រះអាទិត្យព្រះចន្ទ្រ; តាមហោរាសាស្ត្រថា ល្វែងមួយៗមានចម្ងាយ៣០អង្សា ហៅថា មួយរាសី សម្រាប់សុរិយគតិ, មាន ១២ គឺ ១- មេសៈ ឬ មេសរាសី “រាសីចៀមឬពពែ” ( បារ. អាវ្រិល ឬ អាវរិល Avril រាសីទី៤ ) មាន ៣០ ថ្ងៃ; ២-ឧសភៈ ឬ ឧសភរាសី ” —គោឈ្មោល ” ( បារ. ម៉េ Mai —ទី៥ ) មាន៣១ថ្ងៃ; ៣- មិថុនៈ ឬ មិថុនរាសី ” —គូ បុរសនិងស្ត្រី ” ( បារ. ហ្ស៊ូវ៉ាំង ឬ យូវាំង Juin —ទី៦ ) មាន៣០ថ្ងៃ ; ៤-កក្កដៈ ឬ កក្កដរាសី ” —ក្ដាម ” ( បារ. ហ្ស៊ុយ្យេត៍ ឬ ស៊ូយេត Juillet —ទី៧ ) មាន៣១ ថ្ងៃ ; ៥- សីហៈ ឬ សីហរាសី ” —សីហៈ ” ( បារ. អាអ៊ូត៍ ឬ អាអ៊ូត AoÙt —ទី៨ ) មាន ៣១ ថ្ងៃ; ៦- កញ្ញា ឬ កញ្ញារាសី “—ស្រីក្រមុំ” ( បារ. សេបតមប្រិ៍ septembre —ទី៩ ) មាន ៣០ ថ្ងៃ; ៧-តុលា ឬ តុលារាសី “—ជញ្ជីង” ( បារ. ឲកតូប្រិ៍ Octobre -ទី១០ ) មាន ៣១ថ្ងៃ; ៨-វិច្ឆិកៈ ឬ វិច្ឆិករាសី “—ខ្ទួយ” ( បារ. ណវ៉ូមប្រិ៍ ឬ ណោវ៉មប្រិ៍ Novembre —ទី១១ ) មាន ៣០ ថ្ងៃ; ៩-ធនុ ឬ ធនុរាសី “—ធ្នូ” ( បារ. ដេសមប្រិ៍ Décembre —ទី១២ ) មាន ៣១ ថ្ងៃ; ១០- មករៈ ឬ មកររាសី ” —មករ ” ( បារ. ស្យ៊ង់វិយេរ ឬ យ៉ាំងវិយេរ Janvier —ទី១ ) មាន៣១ថ្ងៃ; ១១- កុម្ភៈ ឬ កុម្ភរាសី ” —ក្អម ” ( បារ. ហេ្វវ្រិយេរ ឬ ហ្វេវរិយេរ Février —ទី២ ) មាន ២៨ ឬ ចួនកាលមាន២៩ថ្ងៃ ; ១២-មីនៈ ឬ មីនរាសី ” —ត្រី ” ( បារ. ម៉ារ្យ Mars —ទី៣ )មាន៣១ថ្ងៃ ; ជាមួយឆ្នាំនៃសុរិយគតិមាន៣៦៥ថ្ងៃ ឬចួនកាលមាន៣៦៦ថ្ងៃ ។ មាត្រារង្វាស់នៃចន្ទគតិមិនមានកំណត់អង្សាទេ ហៅថា ឫក្ស ឬ នក្សត្រឫក្ស, មាន១២គឺ ១- មិគសិរ ឬ មិគសិរឫក្ស ” ឫក្សក្ដាន់ ” មាន២៩ថ្ងៃ ; ២- បុស្ស ឬ បុស្សឫក្ស ” —ក្ដាម ” មាន៣០ថ្ងៃ; ៣- មាឃ ឬ មាឃឫក្ស ” —ស្វាព្រាហ្មណ៍ ” មាន២៩ថ្ងៃ; ៤- ផគ្គុណ ឬ ផល្គុនឫក្ស ” —គោ ” មាន៣០ថ្ងៃ; ៥- ចេត្រ ឬ ចិត្រឫក្ស ” —ខ្លា ” មាន២៩ថ្ងៃ; ៦-ពិសាខ ឫ វិសាខឫក្ស ” —ក្របី ” មាន៣០ថ្ងៃ ,៧- ជេស្ឋ ឬ ជេដ្ឋឫក្ស ” —ពពែ ” មាន២៩ថ្ងៃ ឬ ចួនកាលមាន ៣០ ថ្ងៃ; ៨- អាសាឍ ឫ អាសាឡ្ហឫក្ស “—សីហៈ” មាន ៣០ ថ្ងៃ ; ៩- ស្រាពណ៍ ឬ ស្រាវណឫក្ស សាវណឫក្ស ” —ផ្កាយឈើ ” មាន២៩ថ្ងៃ; ១០- ភទ្របទ ឬ ភទ្របទាឫក្ស ” —រមាស ” មាន ៣០ថ្ងៃ; ១១- អស្សុជ ឬ អស្សយុជឫក្ស ” —សេះ ” មាន២៩ ថ្ងៃ; ១២- កត្ដិក ឬ កត្តិកឫក្ស ” —កូនមាន់ ” មាន៣០ថ្ងៃ; ជាមួយឆ្នាំនៃចន្ទគតិ មាន ៣៥៤ ថ្ងៃ, បើឆ្នាំដែលមានចន្រ្ទាធិមាស ( អធិកវារៈ ) មាន៣៥៥ ថ្ងៃ, ឆ្នាំដែលមានអធិកមាស មាន៣៨៤ ថ្ងៃ ( ម. ព. រតូវ ឬ រដូវ និង មាស ន. និង រាសិចក្រ ផង ) ។ លើករាសី តាំងប្រសិទ្ធីតាមក្បួនតម្រាសូត្ររំលើករាសីដែលអាប់ឲ្យត្រឡប់រុងរឿងឡើង ។ ខ្មែរប្រើពាក្យ រាសី នេះសំដៅសេចក្ដីថា “លំអ; មានលំអ, ស្រស់បស់ សមរម្យ; ចម្រើន ” ផងក៏បាន ( ចំពោះតែមនុស្ស ឬ សត្វ ) ។
ឧទាហរណ៍៖ មនុស្សមានរាសី, កំពុងឡើងរាសី, អាប់រាសី, ចុះរាសី ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាសិចក្រ» មានន័យដូចម្ដេច ?


រាសិចក្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. រាឝិចក្រ; បា. រាសិចក្ក ) មណ្ឌលមេឃជាវង់មូលដូចកណ្ដាប់កង់ ជាផ្លូវចរនៃព្រះអាទិត្យព្រះចន្ទ្រ ដែលចែកជា ១២ ល្វែង ក្នុងល្វែងមួយៗហៅថា មួយរាសី; ១២ រាសីហៅថា មួយរាសិចក្រ ឬ មួយចក្ររាសី គឺមួយជុំនៃកណ្ដាប់វង់មូល, ជាមួយឆ្នាំ ( ម. ព. ចក្ររាសី និង រាសី ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាវី» មានន័យដូចម្ដេច ?


រាវី


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < រាវ + ឦ; សំ. រាវិន៑ < រាវ + ឥន៑ “មានសម្រែក, ដែលស្រែក” ) ដែលបញ្ចេញសម្រែកកងរំពង, ដែលស្រែកហ៊ោ ។ ខ្មែរបុរាណប្រើពាក្យនេះជា កិ. ឬ ន. សំដៅសេចក្ដីថា “បៀតបៀន, ច្បាំង, រំអុកឲ្យ ឬការបៀតបៀន, ចម្បាំង, ការរំអុកឲ្យ” ( ប្រទះឃើញប្រើតែក្នុងកាព្យបុរាណមានកាព្យរាមកេរ្ដិ៍ជាដើម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាវ» មានន័យដូចម្ដេច ?


រាវ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រាវរកដោយដៃ ។
ឧទាហរណ៍៖ រាវចាប់ត្រីក្នុងអង្រុត ។

                      ស្រាវជ្រាវរក, សង្កេតឈ្លេចឈ្លីរក ។
ឧទាហរណ៍៖ រាវរកឲ្យឃើញសេចក្ដីពិត ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយបន្ទោះត្បាញជាក្រឡា ឬដោយក្រងបន្ទះរនាបជាដើម សម្រាប់ផ្កាប់ចានដែលប្រើប្រាស់ ។

ឧទាហរណ៍៖ រាវចាន, ចានមួយរាវ ( ម. ព. រណ្ដំ ផង ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាទឹក, មិនខាប់, ( ទីទៃពីខាប់ ) ។
ឧទាហរណ៍៖ ខ្លាញ់រាវ, បបររាវ ។

                       របស់រាវ ឬ វត្ថុរាវ អ្វីៗដែលជាទឹក, មិនខាប់ ដូចយ៉ាងប្រេង, សុរាជាដើម ។ ក្មេងឈាមរាវ ក្មេងដែលកំពុងមានកម្លាំងពេញពាល មានចិត្តរហេវរហាវមិនសូវចេះអត់ធ្មត់ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាល់» មានន័យដូចម្ដេច ?


រាល់


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា សព្វ, គ្រប់, ទួទៅទាំងអស់ ។
ឧទាហរណ៍៖ រាល់កន្លែង, រាល់កាល, រាល់ខ្លួន, រាល់ដៃ, រាល់ថ្ងៃ, រាល់ភូមិ, រាល់វេលា, រាល់ស្រុក ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាល» មានន័យដូចម្ដេច ?


រាល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សាយរាយតទៅទៀត ។
ឧទាហរណ៍៖ ភ្លើងរាល, ដំបៅរាល ។

                       រាលដាល រាលពីទីមួយដាលដល់ទីដទៃ ។ ព. ប្រ. ខឹងឬប្រកាន់ទោសរាលពីនេះដាលដល់ទៅនោះ ។
ឧទាហរណ៍៖ ខឹងរាលដាល ( ម. ព. រោល ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រារែក» មានន័យដូចម្ដេច ?


រារែក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរាចុះរាឡើងស្មើភាគដូចគេរែក គឺស្ទាក់ស្ទើរ, អល់អែក, មិនដាច់មិនស្រេចទៅខាងណា ។
ឧទាហរណ៍៖ ចិត្តរារែក, គំនិត—, សម្ដី—, ដំណើរ— ។

                       ប្រើជា កិ. វិ. ក៏បាន ។
ឧទាហរណ៍៖ និយាយរារែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រារាំង» មានន័យដូចម្ដេច ?


រារាំង


មានន័យថា ( ម. ព. រា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រារង់» មានន័យដូចម្ដេច ?


រារង់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រាចុះរាឡើងរង់ចាំ, បង្អែបង្អង់ចាំ ។
ឧទាហរណ៍៖ រារង់ចាំ ។

                      ប្រើជា កិ. វិ. ក៏បាន ។
ឧទាហរណ៍៖ ដើររារង់ ។ វេវ. រេរង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាយរាប់» មានន័យដូចម្ដេច ?


រាយរាប់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយរៀបរាប់ប្រាប់, បូរបាច់ប្រាប់ ។
ឧទាហរណ៍៖ រាយរាប់ដំណើរប្រាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាយរង» មានន័យដូចម្ដេច ?


រាយរង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរាយដោយឡែករងពីគេមក, បន្ទាប់បន្សំ ។
ឧទាហរណ៍៖ ការរាយរង; របស់រាយរង; ធ្វើការរាយរង, លក់ដូររាយរង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរាយដោយឡែករងពីគេមក, បន្ទាប់បន្សំ ។
ឧទាហរណ៍៖ ការរាយរង; របស់រាយរង; ធ្វើការរាយរង, លក់ដូររាយរង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាយមាយ» មានន័យដូចម្ដេច ?


រាយមាយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានអារម្មណ៍សាត់អណ្ដែតរាត់រាយ, ដែលពុំប្រាកដ ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា ។
ឧទាហរណ៍៖ ចិត្តរាយមាយ, គំនិតរាយមាយ; ធ្វើការរាយមាយ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានអារម្មណ៍សាត់អណ្ដែតរាត់រាយ, ដែលពុំប្រាកដ ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា ។
ឧទាហរណ៍៖ ចិត្តរាយមាយ, គំនិតរាយមាយ; ធ្វើការរាយមាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាយពពាយ» មានន័យដូចម្ដេច ?


រាយពពាយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរាយពេញពាសឥតសណ្ដាប់ធ្នាប់; ដែលរាត់រាយឥតប្រយោជន៍ ។
ឧទាហរណ៍៖ ដាក់អីវ៉ាន់ រាយពពាយ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរាយពេញពាសឥតសណ្ដាប់ធ្នាប់; ដែលរាត់រាយឥតប្រយោជន៍ ។
ឧទាហរណ៍៖ ដាក់អីវ៉ាន់ រាយពពាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាយង៉ាន» មានន័យដូចម្ដេច ?


រាយង៉ាន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. រាយងាន អ. ថ. រ៉ាយង៉ាន ) រាយការ; ប្រាប់ដំណើរការងារឬរៀបរាប់រឿងប្រាប់តាមហូរហែ; ខ្មែរប្រើពាក្យនេះចំពោះការថ្លែងសេចក្ដីរៀបរាប់ក្រាបបង្គំទូលក្សត្រិយ៍ទ្រង់រាជ្យ ។
ឧទាហរណ៍៖ រាយង៉ានថ្វាយគឺរាយការថ្វាយ ( ម. ព. រាយ កិ. ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាយការណ៍» មានន័យដូចម្ដេច ?


រាយការណ៍


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថ្លែងសេចក្តីពិស្តារតាមដែលខ្លួនបានដឹងច្បាស់នាំការណ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាយ» មានន័យដូចម្ដេច ?


រាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់អ្វីៗពីសពាសមិនមូលគ្នា, ឥតសណ្ដាប់ធ្នាប់ ។
ឧទាហរណ៍៖ រាយអីវ៉ាន់ពេញផ្ទះ, ក្មេងរាយសំរាមកញ្ជាំមុខផ្ទះ ។

                      ធ្វើឲ្យជារបៀបរៀងគ្នា, ឲ្យហូរហែ ។
ឧទាហរណ៍៖ ដាក់ចានរាយជាជួរ; រាយទំនុកច្រៀង ។

                     រាយការណ៍ ថ្លែងរៀបរាប់សេចក្ដីដំណើរឬតាមកិច្ចការ ។ រាយមន្ត សូត្រសែកមន្តតាមលំដាប់ ។ រាយសន្ទូច លាតរនងសន្ទូចតាមជើងកញ្ជោ ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរលែកចេញ, ដែលមិនមែនជាចង្កោម, មិនមែនជាដុំ ។
ឧទាហរណ៍៖ ប្រាក់រាយ ប្រាក់រាយរងដែលរលែកចេញដោយឡែក ( ព. ផ្ទ. ប្រាក់ដុំ ) ។ ពាក្យរាយ ពាក្យដែលមិនមែនជាកាព្យឃ្លោង ។ លក់រាយ រលែកទំនិញលក់តាមត្រូវការរបស់អ្នកទិញ ( ព. ផ្ទ. លក់ដុំ ) ។ ល ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរលែកចេញ, ដែលមិនមែនជាចង្កោម, មិនមែនជាដុំ ។
ឧទាហរណ៍៖ ប្រាក់រាយ ប្រាក់រាយរងដែលរលែកចេញដោយឡែក ( ព. ផ្ទ. ប្រាក់ដុំ ) ។ ពាក្យរាយ ពាក្យដែលមិនមែនជាកាព្យឃ្លោង ។ លក់រាយ រលែកទំនិញលក់តាមត្រូវការរបស់អ្នកទិញ ( ព. ផ្ទ. លក់ដុំ ) ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាមាយណៈ» មានន័យដូចម្ដេច ?


រាមាយណៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. រាមាយណ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាមាយណិក» មានន័យដូចម្ដេច ?


រាមាយណិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នករៀន ឬអ្នកជឿគោរពរាប់អានរឿងរាមាយណៈ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ) ដែលជាប់ទាក់ទងដោយរឿងរាមាយណៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាមាយណ» មានន័យដូចម្ដេច ?


រាមាយណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. រាមាយណ ) ឈ្មោះមហាកាព្យថ្លែងរឿងរាមកេរ្ដិ៍ដែលកវីម្នាក់ឈ្មោះ វាលមីកិ តែង ។
ឧទាហរណ៍៖ មហាកាព្យរាមាយណៈ, រឿងរាមាយណៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាមសូរ» មានន័យដូចម្ដេច ?


រាមសូរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះយក្សម្នាក់ក្នុងរឿងបុរាណ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាមរាជ្យ» មានន័យដូចម្ដេច ?


រាមរាជ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ រាជព្រះបាទសម្ដេចព្រះរាម ឬព្រះរាមាធិបតី; ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “យូរអង្វែងណាស់ហើយ” គឺនិយាយតាមពាក្យចាស់ៗតំណាលប្រាប់គ្នាថា តាំងពីរាមរាជ្យឯណោះ គឺតាំងពីក្នុងរាជ្យព្រះរាមឯណោះ ( ព. សា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាមភូមិ» មានន័យដូចម្ដេច ?


រាមភូមិ


មានន័យថា ដូចគ្នានឹង រមណីយភូមិ ដែរ ( ម. ព. រមណីយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាមណេយ្យ» មានន័យដូចម្ដេច ?


រាមណេយ្យ


មានន័យថា ( ម. ព. រមណីយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាមញ្» មានន័យដូចម្ដេច ?


រាមញ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ) មនុស្សជាតិមន ។ រាមញ្ញប្រទេស ប្រទេសមន ( ម. ព. មន ន. ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាមចន្ទ្រ» មានន័យដូចម្ដេច ?


រាមចន្ទ្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ព្រះរាម ( ក្នុងអវតាទី ២ នៃវិស្ណុ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាមកិរ្ដិ៍» មានន័យដូចម្ដេច ?


រាមកិរ្ដិ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រឿងរាមាយណៈ; ប្រើដោយផ្សំពាក្យ រាម + កិរ្ដិ៍ ហៅថា រឿងរាមកិរ្ដិ៍ ឬ —រាមកេរ្ដិ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាម» មានន័យដូចម្ដេច ?


រាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រនាម ។
ឧទាហរណ៍៖ រាមស្ទឹង ( ម. ព. រូង ផង ) ។

                      ឈ្មោះកំពង់មាត់សមុទ្រនៅក្នុងស្រុកព្រៃនប់ខេត្តកំពត ។
​​​​​​​​​​​​                      ( សំ. បា. ) នាមរបស់ព្រះរាជឱរសអង្គមួយនៃព្រះបាទទសរថនិងនាងសុមិត្រា ( ក្នុងរឿងរាមកេរ្ដិ៍ )​​ ។
ឧទាហរណ៍៖ ព្រះរាម ( រាមចន្ទ្រ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាពណ៍» មានន័យដូចម្ដេច ?


រាពណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. រាវណ ) នាមរបស់ព្រះបាទទសក័ណ្ឋឬទសមុខ ( ក្នុងរឿងរាមាយណៈ ) ច្រើនហៅថា : ក្រុងរាពណ៍ ។ រាពណាសូរ រាពណ៍ជាអសុរ . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាប់អាន» មានន័យដូចម្ដេច ?


រាប់អាន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចងចិត្តស្រឡាញ់, ពេញចិត្តទៅរក; គោរព, ជឿស្ដាប់ ។
ឧទាហរណ៍៖ រាប់អានបងប្អូន, រាប់អានពុទ្ធសាសនា ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ព្រះមេត្តា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាប់រៀប» មានន័យដូចម្ដេច ?


រាប់រៀប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយបូរបាច់តាមរបៀបហូរហែឬនិយាយតំណាលតាមរបៀបរឿងរ៉ាវ ។
ឧទាហរណ៍៖ រាប់រៀបប្រាប់; និយាយរៀបរាប់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា និយាយបូរបាច់តាមរបៀបហូរហែឬនិយាយតំណាលតាមរបៀបរឿងរ៉ាវ ។
ឧទាហរណ៍៖ រាប់រៀបប្រាប់; និយាយរៀបរាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាប់» មានន័យដូចម្ដេច ?


រាប់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គិតចំនួន, ត្រួត, ពិនិត្យ ឬកំណត់ឲ្យដឹងចំនួន ។
ឧទាហរណ៍៖ រាប់ដប់, រាប់ម្ភៃ រាប់ឲ្យដឹងចំនួនដប់ឬចំនួនម្ភៃ ។

                     ស្រឡាញ់យកជាគ្នា, ទុកដាក់ថាជាបានការ ។
ឧទាហរណ៍៖ រាប់គ្នាជាញាតិ; ឥតគេរាប់ ។

                    រាប់បាត្រ ដាក់បាយក្នុងបាត្រដូចគេរាប់ គឺដួសបាយនឹងវែកដាក់ក្នុងបាត្រភិក្ខុសង្ឃ ដែលដាក់រៀបដង្ហែគ្នា, ដោយគ្នេរបាយឲ្យល្មមគ្រប់គ្រាន់តាមចំនួនបាត្រ ( ព. ផ្ទ. ដាក់បាត្រ ) ។ រាប់មុខ រាប់យកជាមុខ, ទុកដាក់ថាជាអ្នកមានមុខមានឈ្មោះ
ឧទាហរណ៍៖ មនុស្សសាបរលាបឥតគេរាប់មុខ ។

                     រាប់រក រាប់អានទៅមករកនេះរកនោះ ឬរាប់អានពឹងរកគ្នា ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាបសា» មានន័យដូចម្ដេច ?


រាបសា


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនប្លែកពីគេ, យ៉ាងកណ្ដាល, សាមញ្ ។
ឧទាហរណ៍៖ មនុស្សរាបសា, សម្ដីរាបសា, របស់រាបសា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាបទាប» មានន័យដូចម្ដេច ?


រាបទាប


មានន័យថា ( ម. ក្នុង ព. រាប ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាប» មានន័យដូចម្ដេច ?


រាប


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនរដិបរដុប, ដែលឥតប៉ោង, ឥតផត, ឥតខ្ពស់ទាប ។
ឧទាហរណ៍៖ ដីរាប, ផ្លូវរាប, ឈើមានសាច់រាប ។

                      ដែលពង្រាបបានបទស៊ាំថ្នឹកហើយ ។
ឧទាហរណ៍៖ គោរាប, ក្របីរាប ។

                      រាបទាប ដែលមានតែទាបឥតខ្ពស់, ឥតរដិបរដុប; ដែលសុភាពទន់ភ្លន់ ។
ឧទាហរណ៍៖ ឫកពារាបទាប, សម្ដីរាបទាប ។

                      រាបធេង រាបសព្វអន្លើ ។ រាបស្មើ ដែលរាបស្មើគ្នាឥតមានប្លែក ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាន់» មានន័យដូចម្ដេច ?


រាន់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បន្ទាន់ទប់មិនឈ្នះ ។
ឧទាហរណ៍៖ មេមាន់រាន់រាកស៊ុត; ឈឺពោះរាន់ ( ម. ព. រួស ផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បន្ទាន់ទប់មិនឈ្នះ ។
ឧទាហរណ៍៖ មេមាន់រាន់រាកស៊ុត; ឈឺពោះរាន់ ( ម. ព. រួស ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រានហាល» មានន័យដូចម្ដេច ?


រានហាល


មានន័យថា ( ម. ក្នុង ព. រាន ន. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រានកាន» មានន័យដូចម្ដេច ?


រានកាន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រាតត្បាត; យកដោយរំលោភ; ជ្រៀតបៀតយក ។
ឧទាហរណ៍៖ រានកានយកដីគេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាន» មានន័យដូចម្ដេច ?


រាន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាប់គាស់រម្លើងទីដី, ព្រៃ ឲ្យកើតបានជាស្រែ, ចម្ការ, ភូមិលំនៅ ។
ឧទាហរណ៍៖ រានស្រែ, រានចម្ការ, រានភូមិ ។

                      ជម្នះចូលឲ្យបានជឿនទៅមុខ ។

ឧទាហរណ៍៖ រានទី ( ជម្នះចូលយកទី ) ។

                     រវះរវាម; មិនរើសអើង ។

ឧទាហរណ៍៖ មនុស្សរានចំណី, គោរានស្មៅ ។

                     រានទន្ទ្រាន ទន្ទ្រានចូលឥតញញើត‍‍‍ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រែវាលឬមានដំបូល មានសសរដាំក្នុងដីសម្រាប់អង្គុយលំហើយ ឬសម្រាប់ដាក់អីវ៉ាន់លក់ជាដើម ។ រានភ្លើង រានវាលខ្ពស់ដាក់ពំនូកដីពីលើ សម្រាប់បង្កាត់ភ្លើងឲ្យឆេះសន្ធោយកពន្លឺក្នុងវេលាយប់ ។ រានមាន់ រានធ្វើឲ្យមាន់នៅ ។ រានហាល រានវាលជាប់នឹងផ្ទះសម្រាប់ហាលអ្វីៗ ។ លក់រាន ដាក់អីវ៉ាន់លើរានលក់ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាធន៍» មានន័យដូចម្ដេច ?


រាធន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. រាធន ) សេចក្ដីសម្រេច; សេចក្ដីចម្រើន, សេចក្ដីរុងរឿង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាត្រីវិចន្ទ្រ» មានន័យដូចម្ដេច ?


រាត្រីវិចន្ទ្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យប់សំខាន់ នៃជនលបលាក់ តែងតែរីករាយ សប្បាយឥតអាក់ ព្រោះមានចិត្តស្ម័គ្រ ឆ្ពោះការបន្លំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាត្រីភាគ» មានន័យដូចម្ដេច ?


រាត្រីភាគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. រត្តិភាគ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាត្រីចរ» មានន័យដូចម្ដេច ?


រាត្រីចរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. រត្តិចរ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. រត្តិចរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាត្រីកាល» មានន័យដូចម្ដេច ?


រាត្រីកាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. រត្តិកាល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាត្រី» មានន័យដូចម្ដេច ?


រាត្រី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. រាត្រិ; បា. រត្តិ ) យប់, វេលាយប់ ។ រាត្រីកាល ( ម. ព. រត្តិកាល ) ។ រាត្រីចរ ( ម. ព. រត្តិចរ ) ។ រាត្រីជល ( —ជល់ ) ទឹកសន្សើម ។ រាត្រីភាគ ( ម. ព. រត្តិភាគ ) ។ រាត្រីមណី ( —មៈនី ) ព្រះចន្ទ្រ ។ រាត្រីវិគម ( —វិគៈមៈ ឬ វិគំ ), រាត្រីវិភាត អរុណោយទ័យ ( ពេលព្រឹកព្រាង, វេលាបំព្រាង ) ។ រាត្រីសមោសរ ( —សៈម៉ោ-ស ) ការប្រជុំគ្នាក្នុងរាត្រី, ទីប្រជុំគ្នាពេលយប់ ។ ច្រើនប្រើចំពោះទីប្រជុំដែលមានរបាំឬមហោស្រពផ្សេងៗ ជាគ្រឿងកំសាន្តផង ។ រាត្រីសុវត្ថិ ! ( —សុវ៉ាត់ ) ឬរាត្រីសួស្ដី ! សួស្ដីក្នុងវេលាយប់; ពាក្យសម្រាប់ឲ្យពរគ្នាក្នុងវេលាយប់ ( ប្រើតាមសម័យនិយម ), បានសេចក្ដីថា សូមឲ្យមានសួស្ដីក្នុងវេលាយប់ ! ( ព. ផ្ទ. អរុណសុវត្ថិ ! ឬ —សួស្ដី !; សាយណ្ហសុវត្ថិ ! ឬ —សួស្ដី ! ) ។ ល ។
ឈើតូចមួយប្រភេទ មានផ្កាក្រអូបតែក្នុងវេលាយប់, ជាពួកភូតគ្រាម កាច់ដើមដោតបណ្ដុះបាន, ជាឈើចាញ់ទឹក ។
ឧទាហរណ៍៖ ផ្ការាត្រី ( អ្នកស្រុកខ្លះហៅ កាកី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាត់រាយ» មានន័យដូចម្ដេច ?


រាត់រាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រាយរតាត់រតាយ, ខ្ចាត់ខ្ចាយពីសពាស ។
ឧទាហរណ៍៖ ដាក់អីវ៉ាន់ចោលរាត់រាយ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រាយរតាត់រតាយ, ខ្ចាត់ខ្ចាយពីសពាស ។
ឧទាហរណ៍៖ ដាក់អីវ៉ាន់ចោលរាត់រាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាត់» មានន័យដូចម្ដេច ?


រាត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាញកន្ត្រាក់ផ្ដាច់ដោយបង្ខំ ។
ឧទាហរណ៍៖ ទាញរាត់ផ្ដាច់ ។

                       វាយបេះដោយចុងរំពាត់ ។
ឧទាហរណ៍៖ វាយរាត់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទាញកន្ត្រាក់ផ្ដាច់ដោយបង្ខំ ។
ឧទាហរណ៍៖ ទាញរាត់ផ្ដាច់ ។

                       វាយបេះដោយចុងរំពាត់ ។
ឧទាហរណ៍៖ វាយរាត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាតម្បាញ» មានន័យដូចម្ដេច ?


រាតម្បាញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើចងបន្តោងតង្ករតម្បាញ ( ហៅ ឈើរា ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាតត្បាត» មានន័យដូចម្ដេច ?


រាតត្បាត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រុករានយករបស់អំពីអ្នកនេះខ្លះអ្នកនោះខ្លះដោយទទូចឲ្យខាងតែបាន ។
ឧទាហរណ៍៖ ដើររាតត្បាតយកនេះយកនោះពីបងប្អូនរាល់ផ្ទះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជ្យាង្គ» មានន័យដូចម្ដេច ?


រាជ្យាង្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < រាជ្យ + អង្គ ) អង្គនៃរាជ្យ, អង្គរបស់រាជការ; តាមបែបបទបុរាណថាមាន ៩ យ៉ាង គឺ ១- មានព្រះរាជាជាប្រធានរបស់ប្រទេស; ២- មានមហាមាត្យអ្នកឈ្លាសវៃជាប្រធានសម្រេចកិច្ចរាជការ; ៣- មានប្រទេសដទៃជាមិត្តស្និទ្ធជិត; ៤- មានទ្រព្យបរិបូណ៌ល្មមដល់ការគ្រប់គ្រងប្រទេស; ៥- មានអ្នកប្រាជ្ញច្រើន; ៦- មានបន្ទាយមាំមួន; ៧- មានសេនាទាហានសម្រាប់ការពាររក្សាប្រទេស; ៨- មានប្រជាពលរដ្ឋស្លូតត្រង់; ៩- មានរាជបុរោហិត និងអ្នកប្រវត្តិសាស្ត្រដែលមានចំណេះវិជ្ជាស្ទាត់ប្រាកដ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជ្យ» មានន័យដូចម្ដេច ?


រាជ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. រជ្ជ ) ភាវៈជាព្រះរាជា; សម្បត្តិសម្រាប់ផែនដី, ស្រុកទេសដែលជាសម្បត្តិរបស់ព្រះរាជា; ការគ្រប់គ្រងផែនដី : សោយរាជ្យ, ដណ្ដើមរាជ្យ, ក្សត្រិយ៍ទ្រង់រាជ្យ, ប្រាំរាជ្យមកហើយ ។ ព. ប្រ. ឡើងរាជ្យ ឡើងអំណាចឥតកោតក្រែងអ្នកណា ។ គុ. ដែលជាប់ទាក់ទងដោយព្រះរាជា, ដែលជារបស់ព្រះរាជា ឬដែលជារបស់សម្រាប់ផែនដី : មកុដរាជ្យ, ព្រះខ័នរាជ្យ ។ រាជ្យទ្រព្យ ( រាជ្យៈទ្រ័ព្យ ) ទ្រព្យសម្រាប់រាជ្យ, របស់រាជការ ។ រាជ្យភង្គ ( រាជ្យៈភ័ង ) ការដណ្ដើមយករាជ្យ, ការជ្រែករាជ្យ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជោវាទានុសាសនី» មានន័យដូចម្ដេច ?


រាជោវាទានុសាសនី


មានន័យថា ( ម. ក្នុង ព. រាជ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជោបករណ៍» មានន័យដូចម្ដេច ?


រាជោបករណ៍


មានន័យថា ( ម. ក្នុង ព. រាជ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជេន្ទ្រ» មានន័យដូចម្ដេច ?


រាជេន្ទ្រ


មានន័យថា ( ម. ក្នុង ព. រាជ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជូបភោគ» មានន័យដូចម្ដេច ?


រាជូបភោគ


មានន័យថា ( ម. ក្នុង ព. រាជ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជូបត្ថម្ភ» មានន័យដូចម្ដេច ?


រាជូបត្ថម្ភ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឧបត្ថម្ភ​អំពី​ ឬ​របស់​ព្រះ​រាជា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជូបករណ៍» មានន័យដូចម្ដេច ?


រាជូបករណ៍


មានន័យថា ( ម. ក្នុង ព. រាជ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជី» មានន័យដូចម្ដេច ?


រាជី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. រាជិ “ស្នាមប្រេះ, ការប្រេះឆា; ថែវ; ជួរ; របៀប; ជាយព្រៃ; ផ្លូវ;…” ) ។ គ្រឿងចំណាំដាក់ជាជំនួសនិមិត្តសីមាដែលពុំប្រាកដ ឬដែលកំបាំងមើលពុំឃើញ ដើម្បីឲ្យដឹងទីកំណត់ព្រំដែន ។
ឧទាហរណ៍៖ រាជីសីមា ( ស្លឹកសីមា ) ។

                     សង្ឃរាជី ( សង់ឃៈ— ) ការប្រេះឆា គឺការរចែករចោករបស់សង្ឃ, របស់ពួកក្រុម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជិសី» មានន័យដូចម្ដេច ?


រាជិសី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. រាជិសិ <រាជ + ឥសិ. សំ. រាជរ្សិ < រាជ + ឫឞិ ) ស្ដេចទ្រង់រាជ្យដែលចេញទ្រង់ព្រះផ្នួសជាឥសី ( ម. ក្នុង ព. រាជ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជិនីត្រកូល» មានន័យដូចម្ដេច ?


រាជិនីត្រកូល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. រាជិនីកូល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជិនីកូល» មានន័យដូចម្ដេច ?


រាជិនីកូល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. រាជិនី + កុល ) ត្រកូលរបស់ព្រះរាជិនី, ព្រះញាតិរបស់ព្រះអគ្គមហេសី; ត្រកូលដែលជាប់ពីវង្សព្រះរាជិនីមក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជិនី» មានន័យដូចម្ដេច ?


រាជិនី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. រាជ្ញី ) ស្ដេចស្ត្រី; ព្រះអគ្គមហេសីនៃព្រះរាជា ។
ឧទាហរណ៍៖ សម្ដេចព្រះរាជិនី ( ប្រយ័ត្នកុំច្រឡំ ពាក្យ រាជជននី និង រាជិនី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជាសនៈ» មានន័យដូចម្ដេច ?


រាជាសនៈ


មានន័យថា ( ម. ក្នុង ព. រាជ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជាយតនៈ» មានន័យដូចម្ដេច ?


រាជាយតនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. រាជាយតន; សំ. រាជាទន ) ដើមកែស ( ហៅ រាជាយតនព្រឹក្ស ក៏បាន ) ។ កាលដែលព្រះសក្យមុនីគោតមទ្រង់បានត្រាស់ ៤២ ថ្ងៃហើយ ស្ដេចទៅគង់ក្នុងម្លប់រាជាយតនៈមួយដើមអស់ ៧ ថ្ងៃ, ទីនោះហៅ រាជាយតនចេតិយ ជាប់ដរាបមកដល់សព្វថ្ងៃនេះ ( ម. ព. សត្តមហាឋាន ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជាយតនចេតិយ» មានន័យដូចម្ដេច ?


រាជាយតនចេតិយ


មានន័យថា មើលពាក្យ រាជាយតនៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្» មានន័យដូចម្ដេច ?


រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំណាចគ្រប់គ្រងរបស់ព្រះមហាក្សត្រ ដែលមានរដ្ឋធម្មនុញ្ញជាខណ្ឌសីមា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជាធិបតេយ្យ» មានន័យដូចម្ដេច ?


រាជាធិបតេយ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​​​ របបគ្រប់គ្រងរដ្ឋ ដែលមានតែព្រះមហាក្សត្រសោយរាជ្យសម្រេចរាជការតែឯង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជាធិការី» មានន័យដូចម្ដេច ?


រាជាធិការី


មានន័យថា ( ម. ក្នុង ព. រាជ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជាគណៈ» មានន័យដូចម្ដេច ?


រាជាគណៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ.; បា. < រាជ+ គណ “ពួកឬក្រុមរបស់ស្ដេច” ) លោកទ្រទូង; ពាក្យហៅសមណសក្ដិទីទ្រទូងសម្រាប់បព្វជិតក្នុងកម្ពុជរដ្ឋ;បើធៀបនឹងឋានន្តរសក្ដិរបស់មន្ត្រីខាងអាណាចក្រ ត្រូវគ្នានឹងបណ្ដាសក្ដិទី ឧកញ៉ា, ចួនកាលឡើងដល់ទី សម្ដេច ក៏មាន; រាជាគណៈមាន ៤ សម្រាប់គឺ សម្រាប់ ឯក, ទោ, ត្រី, ចត្វា; សម្រាប់ឯក ជារាជាគណៈរបស់ក្សត្រិយ៍ទ្រង់រាជ្យ, សម្រាប់ទោ របស់ក្សត្រិយ៍ឧភយោរាជ, សម្រាប់ត្រី របស់សម្ដេចព្រះមហាឧបរាជ, សម្រាប់ចត្វា របស់សម្ដេចព្រះវររាជជននី . . . ( ម. ព. ទ្រទូង ន. និង ឋានានុក្រម និង វណ្ណៈ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជា» មានន័យដូចម្ដេច ?


រាជា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < រាជ ) ក្សត្រិយ៍ទ្រង់រាជ្យ ។
ឧទាហរណ៍៖ ព្រះរាជាទ្រង់ព្រះរាជទានរង្វាន់ ដល់ពួកខ្ញុំរាជការ ( ម. ព. រាជ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជអំណោយ» មានន័យដូចម្ដេច ?


រាជអំណោយ


មានន័យថា ( ម. ព. រាជ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជសុនខី ឬ —សុនី» មានន័យដូចម្ដេច ?


រាជសុនខី ឬ —សុនី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឆ្កែញីរបស់ព្រះរាជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជសារថី» មានន័យដូចម្ដេច ?


រាជសារថី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកបររាជរថ; អ្នកបង្ហាត់សេះព្រះទីនាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជវ័តិ» មានន័យដូចម្ដេច ?


រាជវ័តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. រាជ “ស្ដេច” + វតិ “របង” = របងស្ដេច ) ចម្រៀកឫស្សីឬឈើខ្វែងអបជារបងព័ទ្ធជុំវិញទីប្រជុំធ្វើបុណ្យធំឬទីតាំងហោមពិធីដើម្បីកុំឲ្យមនុស្សឬសត្វចូលរហេតរហូត . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា» មានន័យដូចម្ដេច ?


រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា


👉ថ្នាក់ពាក្យជា មូលដ្ឋាន 
មានន័យថា អង្គការនីតិប្រតិបត្តិ មានសមត្ថកិច្ចកំណត់និងអនុវត្តនយោបាយរបស់រដ្ឋ ស្របតាមគោលការណ៍ដែលចែងក្នុងរដ្ឋធម្មនុញ្ញ។ រាជរដ្ឋាភិបាល ធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់រដ្ឋ លើកលែងតែកិច្ចការដែលជាសមត្ថកិច្ចរបស់អង្គការនីតិប្បញ្ញត្តិនិងអង្គការតុលាការ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជព្រឹក្ស» មានន័យដូចម្ដេច ?


រាជព្រឹក្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. រាជវ្ឫក្ស, វ> ព, ឫ > រឹ = ព្រឹ; បា. រាជរុក្ខ ) ឈើដែលគេសន្មតឲ្យឈ្មោះថាស្ដេច ( ស្ដេចឈើ ) ឬឈើរបស់ស្ដេច; ឈើមានផ្កាល្អរុងរឿង ។ ខ្មែរហៅឈើមួយប្រភេទ ស្លឹកធំៗរាងជមស្រួច ផ្កាជាចង្កោមវែងៗ សម្បុរលឿងខ្ចី ផ្លែមូលវែងៗ, ច្រើនដុះនៅដីទួលឬលើក្បាលដំបូក ( អ្នកស្រុកខ្លះហៅ រាជឆ្ពឹស អ. ថ. រាច—) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជបល្ល័ង្ក» មានន័យដូចម្ដេច ?


រាជបល្ល័ង្ក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដែលព្រះមហាក្សត្រទ្រង់គង់ប្រថាប់ក្នុងពិធីបុណ្យអំណាចរបស់ព្រះមហាក្សត្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជបណ្ឌិត្យស្ថាន» មានន័យដូចម្ដេច ?


រាជបណ្ឌិត្យស្ថាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. រាជ + បាណ្ឌិត្យ + ស្ថាន; បា. រាជ + បណ្ឌិច្ច + ឋាន > រាជបណ្ឌិច្ចដ្ឋាន “ទីរបស់ឬសម្រាប់ក្រុមរាជបណ្ឌិត; ( បារ. Académie ) សភា ឬ រាជសភា សម្រាប់ក្រុមបណ្ឌិត ឬក្រុមរាជបណ្ឌិត គឺក្រុមអ្នកប្រាជ្ញអ្នកបង្កើតវិទ្យាសាស្រ្តផ្សេងៗមានអក្សរសាស្ត្រជាដើម ព្រមទាំងមានសិទ្ធិ អាចញ៉ាំងវិទ្យាសាស្ត្រនោះៗឲ្យប្រព្រឹត្តទៅស្មើក្នុងប្រទេសរបស់ខ្លួនផងទៀត ( ហៅរាជបណ្ឌិត្យសភា ក៏បាន ) ។ ពួកបណ្ឌិតក្នុងស្ថានឬសភានេះហៅថា សមាជិករាជបណ្ឌិត្យស្ថាន ឬ សមាជិករាជបណ្ឌិត្យសភា; ស្ត្រីហៅ សមាជិកា—( បារ. Académicien, Académicienne ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជបណ្ឌិត្យសភា» មានន័យដូចម្ដេច ?


រាជបណ្ឌិត្យសភា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. រាជបណ្ឌិត្យស្ថាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជធានី» មានន័យដូចម្ដេច ?


រាជធានី


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា រដ្ឋបាលរាជធានី ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សារាជធានី។ ភ្នំពេញ គឺជារាជធានី នៃព្រះរាជាណាចក្រកម្ពុជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជតាន្វិត» មានន័យដូចម្ដេច ?


រាជតាន្វិត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. < រាជត “ទឹកប្រាក់” + អន្វិត “ដែលជាប់ជាមួយ” ) ដែលជ្រលក់ទឹកប្រាក់, ដែលក្រឡៃប្រាក់ ។
ឧទាហរណ៍៖ របស់រាជតាន្វិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រាជតាទ្រិ» មានន័យដូចម្ដេច ?


រាជតាទ្រិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < រាជត “ដែលជាប្រាក់; ដែលធ្វើដោយប្រាក់; ព័ណ៌ប្រាក់” + អទ្រិ “ភ្នំ” ; បា. រាជតទ្ទិ ឬ រាជតាទ្ទិ < រាជត + អទ្ទិ ) ភ្នំប្រាក់; ភ្នំមានសម្បុរដូចប្រាក់ ( ភ្នំកៃលាស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖