Posted on Leave a comment

តើពាក្យ «ចង្ក្រងស្វាដើម» មានន័យដូចម្ដេច ?


ចង្ក្រងស្វាដើម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ២-៥ ម មានស្លឹកជាច្រើនធំ។ មានផ្កាធំៗ ពណ៌លឿង គេនាំពីទ្វីបអាមេរិខាងត្បូង មកដាំស្រុកខ្មែរ និងប្រទេសក្តៅដទៃទៀតជាលំអ។ ផ្កាស្ងួតៗ អាចឆុងផឹកអោយនោមច្រើន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចង្កំ» មានន័យដូចម្ដេច ?


ចង្កំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុ​មាន​រង្វង់​មូល​គេ​ធ្វើ​ដោយ​ដែក ដោយ​លោហ​ជាតិ​ផ្សេង​ៗ​ មាន​ស្ពាន់​ជា​ដើម ឬដោយ​ប្រាក់… មាន​សណ្ឋាន​ជា​មៀន​សម្រាប់​ដាក់​ស្រោប​ដង​អ្វី​ៗ។
ឧទាហរណ៍៖ ចង្កំ​ដង​កាំបិត ចង្កំ​ចុង​ដំបង … ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចង្កោម» មានន័យដូចម្ដេច ?


ចង្កោម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណុំ​ផ្កា​ ឬ​ផ្លែ​ឈើ​ដែល​រួម​ទង​គ្នា។
ឧទាហរណ៍៖ ចង្កោម​ស្វាយ ។

               វត្ថុ​អ្វី​ៗ​ដែល​គេ​ដោត ​ឬ​ចង​រួម​គ្នា ក៏​ហៅ​ថា ចង្កោម ដែរ ។
ឧទាហរណ៍៖ ត្រី​មួយ​ចង្កោម ពោត​មួយ​ចង្កោម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចង្កេះ» មានន័យដូចម្ដេច ?


ចង្កេះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែក​រូប​កាយ​នៅ​ចុង​ឆ្អឹង​ជំនីរ​លើ​ត្រគាក ។ ប៉ែក​នៅ​ពាក់​កណ្ដាល​វត្ថុ​ខ្លះ ក៏​ហៅ ចង្កេះ បាន។
ឧទាហរណ៍៖ ចង្កេះ​ត្បាល់ ចង្កេះ​ភ្នំ ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះអង្កៈ, ព្រះកដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចង្កៀស» មានន័យដូចម្ដេច ?


ចង្កៀស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​ឆ្កៀស។
ឧទាហរណ៍៖ ចង្កៀស​អំបុក ចង្កៀស​ចន្លុះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចង្កៀលត្រចៀក» មានន័យដូចម្ដេច ?


ចង្កៀលត្រចៀក


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះទម្រង់សុវណ្ណកាណ៌។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចង្កៀលខ្យង» មានន័យដូចម្ដេច ?


ចង្កៀលខ្យង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មាន ប្រវែង ៦៨-៨១ ស.ម មាឌធំ ចំពុះមានប្រហោង ខ្លួនពណ៌ស ស្លាបទី០១ ទី០២ និងកន្ទុយពណ៌ខ្មៅ។ ទីជំរកៈ ព្រៃលិចទឹក វាលលិចទឹក វាលស្រែលិចទឹក។ ជីវសាស្រ្តៈ ជាទូទៅស៊ីខ្យងជាអាហារ និងរកស៊ីជាហ្វូង។ របាយៈ វត្តមានពេញមួយឆ្នាំ សំបូរភាគច្រើននៅតំបន់ជុំវិញបឹងទន្លេសាប ពងកូននៅតំបន់ព្រែកទាល់។ រដូវបន្តពូជៈ ខែតុលា ដល់មេសា ពងកូនចំនួន ២ ទៅ ៥។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចង្កៀលក្រចក» មានន័យដូចម្ដេច ?


ចង្កៀលក្រចក


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះទម្រង់សុពណ្ណនខា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចង្កៀល» មានន័យដូចម្ដេច ?


ចង្កៀល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​ឆ្កៀល ។
ឧទាហរណ៍៖ ចង្កៀល​ក្រចក ចង្កៀល​អាកោ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចង្កៀង» មានន័យដូចម្ដេច ?


ចង្កៀង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយបញ្ឆិតបញ្ឆៀងលូកនាយលូកអាយញយៗដោយទទូច ដើម្បីឲ្យអ្នកស្ដាប់ចុះសម្រុងតាមខ្លួន ប្រដូចនឹងគេកៀងសត្វឲ្យមូល ឬ ឲ្យចូលកាន់ទីតាមបំណងខ្លួន, ច្រើនប្រើជា កិ. វិ. ជាង ។
ឧទាហរណ៍៖ វាចេះតែនិយាយចង្កៀងឲ្យខ្ញុំលង់គំនិតស្លុងស៊ប់ទៅតាមគំនិតវា ។

                ប្រើជា គុ. ក៏បានខ្លះដែរ ។
ឧទាហរណ៍៖ វាប្រើសំដីចង្កៀងឲ្យខ្ញុំជឿតាមវា ។ អ្នកខ្លះនិយាយថា ប្រកៀង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា និយាយបញ្ឆិតបញ្ឆៀងលូកនាយលូកអាយញយៗដោយទទូច ដើម្បីឲ្យអ្នកស្ដាប់ចុះសម្រុងតាមខ្លួន ប្រដូចនឹងគេកៀងសត្វឲ្យមូល ឬ ឲ្យចូលកាន់ទីតាមបំណងខ្លួន, ច្រើនប្រើជា កិ. វិ. ជាង ។
ឧទាហរណ៍៖ វាចេះតែនិយាយចង្កៀងឲ្យខ្ញុំលង់គំនិតស្លុងស៊ប់ទៅតាមគំនិតវា ។

                ប្រើជា គុ. ក៏បានខ្លះដែរ ។
ឧទាហរណ៍៖ វាប្រើសំដីចង្កៀងឲ្យខ្ញុំជឿតាមវា ។ អ្នកខ្លះនិយាយថា ប្រកៀង ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​ដាក់​ខ្លាញ់ ឬ ប្រេង​អុជ​បំភ្លឺ គឺ​ប្រទីប។
ឧទាហរណ៍៖ ចង្កៀង​ខ្លាញ់ ចង្កៀង​ប្រេង​កាត ជា​ដើម ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះតេលបទីប​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចង្កួយស្មា» មានន័យដូចម្ដេច ?


ចង្កួយស្មា


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះអង្សកូដ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចង្កួយ» មានន័យដូចម្ដេច ?


ចង្កួយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រំពាស់ ចុង ដូច​យ៉ាង​រំពាស់​ធ្នូ ឬ​ចុង​ស្មា ចុង​កែង​ដៃ ជា​ដើម។
ឧទាហរណ៍៖ ចង្កួយ​ធ្នូ ចង្កួយ​ស្មា ចង្កួយ​ដៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចង្កូមស្កា» មានន័យដូចម្ដេច ?


ចង្កូមស្កា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខជាតិ​មួយ​ប្រភេទ​ដើម​តូច ស្លឹក​មូល​ជម មាន​បន្លា​តូច​វែង​ៗ ស្លឹក​ប្រើ​ជា​បន្លែ​ស្ល​កកូរ​បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចង្កូម» មានន័យដូចម្ដេច ?


ចង្កូម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធ្មេញដែលដុះត្រង់ទីបំផុតនៃធ្មេញឯទៀត (ជិតបន្ទាប់ថ្គាម) ស្រួចជាងធ្មេញឯទៀត
ឧទាហរណ៍៖ ចង្កូម​ខ្លា ។

               ព្រះចង្កូមកែវ គឺព្រះទន្តស្រួចនៃព្រះសក្យមុនីសព្វញ្ញុពុទ្ធ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចង្កូត» មានន័យដូចម្ដេច ?


ចង្កូត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​ប្រដាប់​សម្រាប់​ឆ្កូត​កាច់​បំបែរ​តម្រង់​នាវា ​និង​រថយន្ត​ជា​ដើម។
ឧទាហរណ៍៖ អ្នក​កាន់​ចង្កូត ចង្កូត​ទូក ចង្កូត​រថយន្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចង្កុលណី» មានន័យដូចម្ដេច ?


ចង្កុលណី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វារិជជាតិ​មួយ​ប្រភេទ ពួក​ឈូក មាន​កេសរ​ផ្កា​ច្រើន​ស្រទាប់ ផ្កា​បែក​ជា​ខ្នែង​ត​ពី​គ្នា​ជា​បី ឬជា​បួន​ទៅ​ទៀត​ក៏​មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចង្កឹះ» មានន័យដូចម្ដេច ?


ចង្កឹះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​ឆ្កឹះ ថ្កៀប ឬ ចាប់​អាហារ​បរិភោគ។
ឧទាហរណ៍៖ យួន​ចិន​បរិភោគ​អាហារ​ដោយ​ចាប់​ចង្កឹះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចង្កា» មានន័យដូចម្ដេច ?


ចង្កា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរីរាវយវៈ​ត្រង់​ខាង​ក្រោម​មាត់ ។
ឧទាហរណ៍៖ ចង្កា​មនុស្ស ចង្កា​គោ ចង្កា​ក្របី ។ ព. ទ. បុ. ថ្ពាល់​ខ្លា ចង្កា​ហ៊ីង ពោះ​ទ្រពីង មាត់​កំបែប តើ​ទាយ​ថា​ម៉េច ? ….


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចង្កាក់» មានន័យដូចម្ដេច ?


ចង្កាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្ទោះ​ឫស្សី ឬ​ឈើ​ស្រួច សម្រាប់​ដោត ជ្រនួច​ត្រី សាច់ ឬផ្លែ​ចេក​ជា​ដើម ដើម្បី​ហាល ឆ្អើរ អាំង ។ ត្រី ឬសាច់​ជា​ដើម​ដែល​ដោត ជ្រនួច​ស្រេច​ហើយ។
ឧទាហរណ៍៖ ត្រី​ឆ្អើរ​មួយ​ចង្កាក់ សាច់​ឆ្អើរ​មួយ​ចង្កាក់ ចេក​អាំង​មួយ​ចង្កាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចង្កា» មានន័យដូចម្ដេច ?


ចង្កា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរីរាវយវៈត្រង់ខាងក្រោមមាត់
ឧទាហរណ៍៖ ចង្កាមនុស្ស, ចង្កាគោ, ចង្កាក្របី ។ ព. ទ. បុ. ថ្ពាល់ខ្លា ចង្កាហ៊ីង ពោះទ្រពីង មាត់កំបែប, តើទាយថាម៉េច ? . . .

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះហនុកា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចង់» មានន័យដូចម្ដេច ?


ចង់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប៉ង នឹក​ភ្នក​ដោយ​មាន​បំណង ប្រាថ្នា ត្រូវ​ការ
ឧទាហរណ៍៖ ចង់​បាន ចង់​ឲ្យ ចង់​ទៅ; ចង់​ស៊ី​ទូរេន ។ល។

                និយាយ​លោម ល្បួង​ឲ្យ​ព្រម ឲ្យ​ដោយ​តាម ដោយ​ផ្លូវ​ស្នេហា ។
ឧទាហរណ៍៖ មាន​គេ​លប​ចង់​វា​ញយ​ដែរ ប៉ុន្តែ​វា​មិន​ព្រម … ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចងសំរោង» មានន័យដូចម្ដេច ?


ចងសំរោង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះពិធីមួយប្រភេទ ជាឧបកិច្ចឲ្យស្រីមានគ័ភ៌តាំងនៅល្អ គឺឲ្យប្រកបដោយសួស្ដីសិរីសុខ (ទំនៀមក្សត្រិយ៍) ។
ឧទាហរណ៍៖ ពិធីចងសំរោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចងវិគ្គហៈ ឬ លើកវិគ្គហៈ» មានន័យដូចម្ដេច ?


ចងវិគ្គហៈ ឬ លើកវិគ្គហៈ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញែកឲ្យឃើញសេចក្ដីអធិប្បាយរបស់សព្ទ ( ហៅ ចងវិគ្រោះ ឬ លើកវិគ្រោះ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចងពុង» មានន័យដូចម្ដេច ?


ចងពុង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចងរបស់អ្វីៗខ្ជែងជាសង្រែកប្រសព្វមុខចំណងតែមួយ ដើម្បីនឹងសែង ឬ នឹងយួរបានដោយងាយ កុំឲ្យឃ្លោង កុំឲ្យក្រឡាច់ កុំឲ្យក្រឡាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចងពន្ធ» មានន័យដូចម្ដេច ?


ចងពន្ធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ ចង កិ. ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចងដៃ» មានន័យដូចម្ដេច ?


ចងដៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ ចង កិ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចងការ» មានន័យដូចម្ដេច ?


ចងការ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខ្ចី​ប្រាក់​គេ​ដោយ​មាន​ខ​សន្យា​ថា​ត្រូវ​ឲ្យ​ប្រាក់​ការ​ទៅ​គេ​តាម​កម្រិត។
ឧទាហរណ៍៖ ខ្ញុំ​ទ័ល​ណាស់ ត្រូវ​ចង​ការ​ប្រាក់​គេ​ដោះ​ទ័ល​សិន ។

                 ឱ្យខ្ចីប្រាក់ ឬខ្ចីប្រាក់ដោយមានការប្រាក់ទៅតាមការព្រមព្រៀងគ្នារវាងអ្នកឱ្យខ្ចី និងអ្នកខ្ចី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចង» មានន័យដូចម្ដេច ?


ចង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កួច​ភ្ជាប់​គ្នា ព័ន្ធព័ទ្ធ​មុខ​គ្នា ធ្វើ​ឲ្យ​ជា​ចំណង។
ឧទាហរណ៍៖ ចង​ខ្សែ ចង​ក្រៀក; ចង​ខ្សែ​ដៃ ។ ចង​កំហឹង ឬ ចង​ក្រោធ គឺ​កួច​កាន់​ផ្ងំ​កំហឹង​ទុក មិន​ស្រាយ មិន​រំលត់ ។ ចង​គំនុំ គឺ​ចង​ចិត្ត​គុំ​បម្រុង​នឹង​ធ្វើ​ព្យាបាទ ។ ចង​ចិត្ត គឺ​តាំង​ចិត្ត​កួច​កាន់​មិន​លែង ។ ចង​ដៃគឺ​យក​អំបោះ​មង្គល​ចង​ដៃ​បញ្ជាប់​ព្រលឹង; យក​ប្រាក់ ឬទ្រព្យ​របស់​ណា​មួយ​ប្រគល់​ឲ្យ​ក្នុង​កាល​ដែល​មាន​អាពាហ៍ពិពាហ៍ ឬ​ក្នុង​ការ​មង្គល​ឯ​ទៀត​ក៏​ហៅ ចង​ដៃ ដែរ ។ ចង​ទោស គឺ​ប្រកាន់​ទោស​មិន​លែង ។ ចង​ពន្ធ ឬ ចង​ស្ពាន​មេត្រី គឺ​ផ្សំ​ផ្គុំ​កូន​ប្រុស​ស្រី​ឲ្យ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ ។ ចង​ពៀរ គឺ​ក​ពៀរ​ឲ្យ​មាន​ជាប់​ទៅ​ក្នុង​អនាគត​កាល ឬ ក្នុង​ជាតិ​ខាង​មុខ ។ ចង​មេត្រី គឺ​ចង​ចិត្ត​រាប់​អាន​គ្នា​ជា​មិត្រ​សំឡាញ់​ទុក​ជា​ញាតិ​ជិត ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្សុ» មានន័យដូចម្ដេច ?


ចក្សុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (ចក្សុស៑) ភ្នែក (មិន​សូវ​ប្រើ; ម. ព. ចក្ខុ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្រី» មានន័យដូចម្ដេច ?


ចក្រី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (ចក្រិន៑; ចក្កី) អ្នក​មាន​ចក្រ អ្នក​ទ្រទ្រង់​ចក្រ (វិស្ណុ ស្ដេច​ចក្រពត្តិ ព្រះ​មហា​ក្សត្រ); អ្នក​ជិះ​លើ​រថ … ។ ងារ​សេនាបតី​ក្នុង​កម្ពុជ​រដ្ឋ សម្រេច​កិច្ច​ខាង​ក្រសួង​យុទ្ធនាធិការ ចម្បាំង​ជើង​គោក។
ឧទាហរណ៍៖ លោក​អ្នក​ឧកញ៉ា​ចក្រី​កុញ្ជរាធិបតី ។ សម័យ​បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តី ក្រសួង​ការពារ​ប្រទេស ខាង​យុទ្ធនាធិការ​ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្រាវុធ» មានន័យដូចម្ដេច ?


ចក្រាវុធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ចក្រាយុធ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្រាយុធ» មានន័យដូចម្ដេច ?


ចក្រាយុធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (ចក្កាវុធ) អ្នក​មាន​ចក្រ​ជា​អាវុធ (វិស្ណុ) ។ ចក្រាវុធ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្រវាលវិទ្យា» មានន័យដូចម្ដេច ?


ចក្រវាលវិទ្យា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពិពណ៌នាអំពីប្រព័ន្ធខាងតារាសាស្រ្តនៃសកលលោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្រវាល» មានន័យដូចម្ដេច ?


ចក្រវាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) លោក​ធាតុ គឺ​ភ្នំ​ជា​កំពែង​ព័ទ្ធ​ជុំ​វិញ​នៃ​ពិភព​លោក​ទាំង​មូល (ម. ព. លោក​ធាតុ ផង) ។ ចក្កវាឡ

                (សំ.; បា.) លោកធាតុ គឺភ្នំជាកំពែងពទ្ធជុំវិញនៃពិភពលោកទាំងមូល (ម.ព. លោកធាតុ ផង)។ ចក្កវាឡ។ ដែលហៅថា ចក្រវាឡ មួយគឺលោកធាតុដែលមានភ្នំសិនេរុ មានទ្វីប ៤ មានភពទាំង ៣១ភព មានព្រះចន្ទ ព្រះអាទិត្យ ។ល។ ហើយចក្រវាល ឬលោកធាតុនេះចំនួនជាអនន្ត នឹងរាប់ថាមានប្រមាណប៉ុណ្ណេះ ប៉ុណ្ណោះបានឡើយ ដូចជាអនន្ត គឺរបស់រាប់មិនអស់ គឺគ្មានទីបំផុតមាន ៤ យ៉ាងគឺ អាកាស ១ សត្វលោក ១ ចក្រវាល ១ ពុទ្ធញ្ញាណ ១។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្រវាត» មានន័យដូចម្ដេច ?


ចក្រវាត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ខ្យល់​មាន​មណ្ឌល​មូល​ដូច​ជា​​កង់ (ព្យុះ​ចាប់​ដក ព្យុះ​សង្ឃរា ខ្យល់​កំបុត​ត្បូង​ធំ) ។ ខ្យល់​ដែល​បណ្ដាល​ពី​ក្នុង​រូប​កាយ​ឲ្យ​ឃើញ​ដូច​ជា​កង់​វិល​មក​គ្រប (ខ្យល់​ឆ្កួត​ជ្រូក ខ្យល់​ប្រឆ្ងិត) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្ររាសី» មានន័យដូចម្ដេច ?


ចក្ររាសី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (ចក្ររាឝិ; ចក្ករាសិ) ខេត្ត​ជុំ​វិញ​នៃ​ផ្កាយ​អាទិត្យ ដែល​ជា​ផ្លូវ​នៃ​ផ្កាយ​ព្រះ​គ្រោះ (តាម​ហោរា​សាស្រ្ត) ។ ចក្ករាសី


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្រពត្រាធិរាជ» មានន័យដូចម្ដេច ?


ចក្រពត្រាធិរាជ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ចក្រពត្តិ និង អធិរាជ) ។
ចក្រពត្តិ + អធិរាជ ។ ស្តេចដែលញ៉ាំងចក្រឱ្យប្រព្រឹត្តទៅបាន និងមានបុណ្យអំណាចដ៏អស្ចារ្យ អាចប្រើចក្រ (យានជំនិះសម្រាប់ស្តេចចក្រពត្តិ) ឱ្យប្រព្រឹត្តទៅបានគ្រប់ទីតំបន់បានតាមសេចក្តីត្រូវការ ព្រះអង្គទ្រង់មានឫទ្ធានុភាពខ្លាំងជាអនេក ទ្រង់ជាម្ចាស់លើសកលលោក ប្រកបដោយទសពិធរាជធម៌។ ក្នុងមជ្ឈិមនិកាយ មានពុទ្ធដីកាចែងពីអង្គនៃចក្រពត្រាធិរាជថា ៖ ម្នាលភិក្ខុទាំងឡាយព្រះរាជាជាស្តេចចក្រពត្តិប្រកដោយអង្គ ៥ យ៉ាង រមែងញ៉ាំងអាណាចក្រឱ្យប្រព្រឹត្តទៅដោយកុសលធម៌ អាណាចក្រនោះ សត្វជាសត្រូវមានជាតិជាមនុស្សណាមួយ មិនឲ្យប្រព្រឹត្តទៅបានឡើយ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិក្នុងលោកនេះ ទ្រង់ឈ្វេងយល់នូវប្រយោជន៍នៃរាជការ ១ ទ្រង់ចាំនូវប្រវេណីធម៌ ១ ទ្រង់ស្គាល់ប្រមាណក្នុងអាជ្ញា ឬគ្រឿងបូជា ១ ទ្រង់ស្គាល់កាល (ស្គាល់ថា កាលនេះជា កាលគួឬសោយសុខក្នុងរាជ្យ កាលនេះជាកាលគួរវិនិច្ឆ័យក្តី កាលនេះជាកាលគួរទៅកាន់ជនបទ) ១ ទ្រង់ស្គាល់បរិសទ្យ (ស្គាល់ថា អ្នកនេះជាក្សត្រិយ៍ ជាព្រាហ្មណ៍ ជាវេស្ស ជាសុទ្រ) ១ ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិប្រកបដោយអង្គ ៥ យ៉ាងនេះឯង រមែងញ៉ាំងព្រះរាជាអាណាចក្រឲ្យប្រព្រឹត្តទៅដោយធម៌ អាណាចក្រនោះសត្វជាត្រូវ មានជាតិជាមនុស្សណាមួយមិនអាចឲ្យប្រព្រឹត្តទៅបានឡើយ ។ (ម.ព. ចក្រពត្តិ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្រពត្តិនិយម» មានន័យដូចម្ដេច ?


ចក្រពត្តិនិយម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីកំណត់, ការទៀងទាត់, ធម្មតារបស់ស្ដេចចក្រពត្តិ។ សម័យសព្វថ្ងៃ គេប្រើពាក្យនេះ សំដៅយកពួកមហាអំណាចខ្លាំងពូកែ ដែលវាតពង្រីកអាណាចក្ររបស់ខ្លួនទៅលើប្រទេសដទៃ ។
លទ្ធិខាងនយោបាយ ដែលមាននិន្នាការវាតអានុភាពនឹងផែនដី ទៅលើប្រទេសដទៃ ។

                 នយោបាយមួយនៃការប្រើអំណាចត្រួតត្រារបស់រដ្ឋមួយទៅលើរដ្ឋមួយទៅលើរដ្ឋដទៃទៀត។ ការត្រួតត្រានេះអាចមានលក្ខណៈជាសេដ្ឋកិច្ច និងហិរញ្ញវត្ថុដូចជា ពេលដែលអំណាចចក្រពត្តិនិយមលើកទឹកចិត្តឱ្យមានការរៀបចំដាក់ទុន និងតាំងសហគ្រាសរបស់គេនៅក្នុងប្រទេសមួយផ្សេងទៀតជាដើម ហើយទិញមកវិញនូវវត្ថុធាតុដើមក្នុងតម្លៃទាប។ ការត្រួតត្រានេះអាចមានទម្រង់វប្បធម៌ កាលណាប្រទេសមួយយកភាសា ខ្សែភាពយន្ត និងរចនាបថរបស់ខ្លួនទៅផ្សព្វផ្សាយនៅបរទេស ក្នុងគោលបំណងបង្ខំឱ្យទទួលយក។ ចក្រពត្តិនិយមមិនមែនសុទ្ធតែប៉ះពាល់ជាចាំបាច់ដល់ឯករាជ្យនយោបាយនៃប្រទេសដែលគេពង្រីកខ្លួនគេនោះទេ ពីព្រោះប្រទេសទាំងនោះអាចរក្សានូវរដ្ឋាភិបាលរបស់ខ្លួន។
ឧទាហរណ៍៖ ឧ. ជនជាតិរុស្ស៊ីបានពង្រីកឥទ្ធិពលរបស់ខ្លួនទៅលើប្រជាជនស៊ីបេរី តាមរយៈការប្រើនយោបាយចក្រពត្តិនិយមនៅសតវត្សរ៍ទី១៩ និងជនជាតិជប៉ុនបានពង្រីកឥទ្ធិពលរបស់ខ្លួននៅប្រទេសចិននៅឆ្នាំ១៩៣៧។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្រពត្តិ» មានន័យដូចម្ដេច ?


ចក្រពត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (ចក្រវរ្តិ​ន៑; ចក្កវត្តិ “ស្ដេច​ដែល​ញ៉ាំង​ចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ​បាន”) បរម​ក្សត្រ​ដែល​មាន​បុណ្យ​អំណាច​ដ៏​ពន្លឹក មាន​ចក្រ​កើត​សម្រាប់​បុណ្យ អាច​ត្រាស់​ប្រើ​ចក្រ​នោះ​ឲ្យ​ប្រព្រឹត្ត​ទៅ​គ្រប់​ទី​តំបន់​បាន​តាម​ត្រូវ​ការ ឥត​មាន​ទើស​ទាក់ ទ្រង់​មាន​ឥទ្ធានុភាព​ច្រើន​ជា​អនេក ជា​ម្ចាស់​លើ​ទ្វីប​ក្នុង​ពិភព​លោក ទ្រង់​ប្រព្រឹត្ត​សុចរិត​ធម៌ និង​ទសពិធ​រាជ​ធម៌ ខ្ជាប់ខ្ជួន​មិន​មាន​ល្អៀង ហើយ​អាច​ប្រដៅ​ពួក​មនុស្ស​ឲ្យ​ប្រព្រឹត្ត​ល្អ​ផង។
ឧទាហរណ៍៖ ស្ដេច​ចក្រពត្តិ ។ (យូរ​ៗ ណាស់​ទើប​មាន​ម្ដង​ៗ) ។

                  សំ. ចក្រវរ្តិន.; បា. ចក្កវត្តិ < ចក្ក +វត្ត +ណិប. ។ វិ.ចក្កំ វត្តេតីតិ > ចក្កវត្តិ ស្តេចដែលញ៉ាំងចក្រឱ្យប្រព្រឹត្តទៅបាន, បរមក្សត្រដែលមានបុណ្យអំណាចដ៏អស្ចារ្យ មានចក្រកើតសម្រាប់បុណ្យ, អាចត្រាស់ប្រើចក្រនោះឱ្យប្រព្រឹត្តទៅគ្រប់ទីតំបន់បានតាមត្រូវការ ឥតមានទើសទាក់, ទ្រង់មានឥទ្ធានុភាពច្រើនជាអនេក, ជាម្ចាស់លើទ្វីបក្នុងពិភពលោក, ទ្រង់ប្រព្រឹត្តសុចរិតធម៌ និងទសពិធរាជធម៌ខ្ជាប់ខ្ជួនមិនមានល្អៀង ហើយអាចប្រដៅពួកមនុស្ស ឲ្យប្រព្រឹត្តល្អ មានសីល ៥ ជាដើម : ស្តេចចក្រពត្តិ (យូរៗ ទើបមានម្តងៗ)។ ស្តេចចក្រពត្តិទ្រង់មានរតនៈ ៧ប្រការគឺ៖ ១- ចក្ករតនៈ រតនៈគឺចក្រ, រតនៈមានសណ្ឋានជារង្វង់មូលដូចកង់ ពណ៌ខៀវ មានកាំ ១ពាន់ មានអង្កត់ផ្ចិតបរិបូណ៌ដោយអាការទាំងពួង នៅកណ្តាលមានផ្ទាំងប្រាក់ភ្លឺចែងចាំងដូចជួរធ្មេញដ៏ស្អាតស្និទ្ធល្អ នៅផ្នែកខាងក្រៅទាំងសងខាង មានផ្ទាំងប្រាក់ស្រោបជុំវិញ ឯកាំ ១ ពាន់ វិចិត្រដោយរតនៈ ៧ ប្រការ ភ្លឺផ្លឹកដូចរស្មីព្រះសូរិយា។ ២- ហត្ថិរតនៈ រតនៈគឺដំរី, ដំរីរបស់ស្តេចចក្រពត្តិមានឫទ្ធិដ៏មហស្ចារ្យ ដែលព្រះរាជាព្រមទាំងបរិវារឡើងគង់ហើយ ជិះមួយជុំផែនដី ត្រឡប់មករាជធានីវិញ ក៏មិនទាន់ហួសអាហារពេលព្រឹក ។ បើព្រះរាជាមានព្រះទ័យចង់ទៅព្ធដ៏អាកាស ដំណាលគ្នានឹងចិត្តនឹកនោះ ហត្ថិរតនៈនឹងលោតផ្លោះឡើងទៅកាន់នភាល័យ បីដូចរាជហង្ស។ ៣- អស្សរតនៈ រតនៈគឺសេះ, សេះមង្គលរបស់ស្តេចចក្រពត្តិមានសាច់ដុំណែនហាប់ល្អ ជើង និងច្រមុះពណ៌ក្រហម ក្បាលខ្មៅដូចកែវឥន្ទនីល និងដូចកក្អែក មានសក់បះជ្រោងវិលទន់ល្មើយ មានឫទ្ធិអាចបញ្ជិះស្តេចចក្រពត្តិមួយជុំផែនដី ត្រឡប់មករាជធានីវិញទាន់អាហារពេលព្រឹក។ ៤- មណិរតនៈ រតនៈគឺកែវមណី, កែវមណីរបស់ស្តេចចក្រពត្តិផុសមកពីភ្នំវេបុល មូលដូចដុំរទេះ ទំហំ ៤ ហត្ថ ប្រដាប់ដោយផ្កាឈូកមាស និងសំណុំកែវមុក្តាដ៏បរិសុទ្ធ និងមានកែវមណីតូចៗ ដាំជុំវិញចំនួន ៨ម៉ឺន ៤ពាន់ គ្រាប់ ជះរស្មីភ្លឺចែងចាំងដូចព្រះចន្ទពេញវង់ដែលមានហ្វូងតារាហែហម។ ៥- ឥត្ថិរតនៈ រតនៈគឺស្ត្រី, អគ្គមហេសីរបស់ស្តេចចក្រពត្តិមកអំពីត្រកូលមទ្ទរាជ ឬអំពីឧត្តរកុរុទ្វីប មានរាងមិនស្គមពេក មិនធាត់ពេក មានសម្បុរមិនខ្មៅពេក មិនសពេក មានសម្បុរទិព្វស្អាតប្លែកពីមនុស្សសាមញ្ញ មានរស្មីភ្លឺចេញពីរាងកាយប្រវែង ១២ហត្ថ សម្ផស្សសាច់ទន់ល្មើយដូចប៉ុយគ ឬកប្បាសដែលថ្តេចចេញ ១រយដង មានក្លិនខ្លឹមចន្ទន៍ ៤មុខ ភាយចេញពីកាយឈ្ងុយឈ្ងប់ប្រហើរជានិច្ចកាល មាត់មានក្លិនឧប្បលខៀវដ៏ក្រអូបសាយ នៅពេលដែលសើច ឬនិយាយម្តងៗ។ ចរិយាសម្បត្តិរបស់អគ្គមហេសីស្តេចចក្រពត្តិ ឃើញព្រះរាជាហើយ តែងក្រោកពីអាសនៈមុន ហាក់ដូចត្រូវភ្លើងរលាក កាលព្រះរាជាគង់ ព្រះនាងតែងធ្វើកិច្ច មានបក់ផ្លិតជាដើមថ្វាយទ្រង់រួចផ្ទំ ឬប្រថាប់គង់ដោយខ្លួនឯងក្នុងពេលជាខាងក្រោយ តែងយកចិត្តទុកដាក់ស្តាប់នូវព្រះរាជតម្រាស់ មានចិត្តស្វាមីភក្តិ តែមិនមានចិត្តប្រាថ្នាបុរសដទៃ សូម្បីតែនឹកគិតក៏គ្មានដែរ។ ៦- គហបតិរតនៈ រតនៈគឺគហបតី, គហបតីរបស់ស្តេចចក្រពត្តិមានមុខងារខាងរកទ្រព្យសម្បត្តិថ្វាយព្រះរាជា គេមានភ្នែកទិព្វអាចមើលឃើញកំណប់ក្នុងផែនដី ក្នុងទី ១យោជន៍ ហើយតែងយកទ្រព្យនោះថ្វាយដល់ស្តេចចក្រពត្តិ។ ៧- បរិណាយករតនៈ រតនៈគឺអគ្គមហាសេនាបតី មានសមត្ថភាពខាងចាត់ចែងកិច្ចការស្រុកទេសថ្វាយស្តេចចក្រពត្តិ។ តាមពិតទៅអគ្គមហាសេនាបតី គឺជាព្រះរាជបុត្រច្បងរបស់ស្តេច ជាបណ្ឌិតមានប្រាជ្ញាវាងវៃ ប៉ិនប្រសព្វ អាចមានញាណដឹងចិត្តរបស់អ្នកដទៃបាន ក្នុងទីចម្ងាយ ១២យោជន៍។ ទំនៀមស្តេចចក្រពត្តិរាល់ៗអង្គ តែងសមាទានឧបោសថ រួចសោយព្រះក្រយាហារ ហើយចូលក្រឡាបន្ទំក្នុងព្រះរាជមន្ទីរនៃប្រាសាទជាន់លើ ហើយពិចារណានូវសីលរបស់ព្រះអង្គ ដល់វេលាព្រឹកឡើង ទ្រង់ចំណាយព្រះរាជទ្រព្យ ១សែន ធ្វើជាមហាទាន បន្ទាប់មកផ្ងូតព្រះសីសៈ ដោយសុគន្ធវារី ១៦ក្អម ហើយសោយអាហារពេលព្រឹក រួចទ្រង់ពានាឧត្តរាសង្គៈឆៀងស្មា ម្ខាងគង់ពែនភ្នែនលើសិរីសយនា រំពឹងគិតដល់បុព្វហេតុនៃបុណ្យដែលកើតពីការឱ្យទានរបស់ព្រះអង្គ។ (យូរៗ ណាស់ទើបមានម្តងៗ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្រពង្ស» មានន័យដូចម្ដេច ?


ចក្រពង្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (ចក្រ + វំឝ; ចក្ក + វំស) វង្ស​នៃ​ស្ដេច​ចក្រពត្តិ វង្ស​នៃ​ក្សត្រ​អ្នក​គ្រប់គ្រង​អាណាចក្រ (គោរម្យ​ព្រះ​បរម​នាម​នៃ​ព្រះ​មហា​ក្សត្រ​ទ្រង់​រាជ្យ​ក្នុង​កម្ពុជ​រដ្ឋ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្របាលឯក» មានន័យដូចម្ដេច ?


ចក្របាលឯក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នាយកទាហានរងក្នុងទ័ពជើងទឹក ស្មើគ្នានឹងពលបាលឯកនៃទាហានជើងគោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្របាលទោ» មានន័យដូចម្ដេច ?


ចក្របាលទោ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នាយកទាហានរងក្នុងទ័ពជើងទឹក ស្មើគ្នានឹងពលបាលត្រីនៃទាហានជើងគោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្របាណី» មានន័យដូចម្ដេច ?


ចក្របាណី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ចក្របាណិ; បា. ចក្កបាណិ) អ្នកដែលមានចក្រក្នុងដៃ ឬ ដែលមានដៃកាន់ចក្រ គឺអ្នកដែលមានដៃកាន់អាវុធមានវង់មូលជាកង់មានងៀងមុខមុតជុំវិញ (ព្រះវិស្ណុ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្រក្រឹស្ណ» មានន័យដូចម្ដេច ?


ចក្រក្រឹស្ណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ចក្រក្ឫស្ណ) ព្រះនារាយណ៍ទ្រង់ចក្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្រ» មានន័យដូចម្ដេច ?


ចក្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.; បា. ចក្ក) កង់; កង់មានកាំ; អាវុធមានសណ្ឋានជាវង់មូលមានងៀងជាបន្លាជុំវិញ មានមុខមុត; មណ្ឌល, រង្វង់មូល; ប្រទេស, អាណាខេត្ត; ពួក. ហ្វូង; កងទ័ព; កណ្ដាប់ព័ទ្ធជុំវិញ . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្ខ្វាយតនៈ» មានន័យដូចម្ដេច ?


ចក្ខ្វាយតនៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាយតនៈគឺចក្ខុ (ម. ព. អាយតនៈ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្ខុ​សម្ផស្ស» មានន័យដូចម្ដេច ?


ចក្ខុ​សម្ផស្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ (បា.) ការ​ប៉ះពាល់​រវាង​ភ្នែក​និង​រូប គឺ​ការ​ប៉ះ​ប្រសព្វ ចួប​គ្នា រវាង​ភ្នែក​និង​រូប ទើប​កើត​សេចក្ដី​ដឹង​ឡើង ឬ​ឃើញ​ឡើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្ខុវិស័យ» មានន័យដូចម្ដេច ?


ចក្ខុវិស័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីបំផុត ឬចម្ងាយមួយក្រឡេកមើលទៅឃើញ, ចម្ងាយមួយបំផុតចុងភ្នែក ។ (ម.ព. វិសយ បន្ថែម)

                 កន្លែង ចម្ងាយដែលមើលឃើញដោយភ្នែកលាត ការស្រមៃនឹកឃើញផ្តេសផ្តាស។

?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ទស្សនាទានទូលំទូលាយមួយ ដែលបង្ហាញពីបំណងប្រាថ្នារយៈពេលវែង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្ខុវិញ្ញាណ» មានន័យដូចម្ដេច ?


ចក្ខុវិញ្ញាណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីដឹងដែលកើតឡើងព្រោះអាស្រ័យភ្នែក សំដៅចំពោះត្រង់ដែលរូបមកប៉ះនឹងចក្ខុ ហើយកើតឡើងជាសេចក្ដីដឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្ខុវិកលភាព» មានន័យដូចម្ដេច ?


ចក្ខុវិកលភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរមើលរូបមិនច្បាស់ ដោយមកពីខូចកែវភ្នែក ឬភ្នែកស្រឡេវ ស្រលៀង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្ខុវិកល» មានន័យដូចម្ដេច ?


ចក្ខុវិកល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលដល់នូវចក្ខុវិកលភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្ខុរោគសាស្រ្ត» មានន័យដូចម្ដេច ?


ចក្ខុរោគសាស្រ្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសាស្រ្តខាងការវះកាត់ និងការព្យាបាលរោគភ្នែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្ខុរោគ» មានន័យដូចម្ដេច ?


ចក្ខុរោគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោគក្នុងភ្នែក, រោគដែលកើតក្នុងភ្នែក, ជម្ងឺភ្នែក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្ខុពេទ្យ» មានន័យដូចម្ដេច ?


ចក្ខុពេទ្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រូពេទ្យ ជាអ្នកជំនាញខាងការព្យាបាលរោគភ្នែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្ខុប្រសាទ» មានន័យដូចម្ដេច ?


ចក្ខុប្រសាទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែករូបសាស្រ្តដែលចែងពីពន្លឺនឹងចក្ខុវិស័យ (ម.ព.នោះ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្ខុបសាទ ឬ ចក្ខុប្រសាទ» មានន័យដូចម្ដេច ?


ចក្ខុបសាទ ឬ ចក្ខុប្រសាទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តួប្រស្រីថ្លាមានសណ្ឋានតូច (ក្នុងគម្ពីរខាងពុទ្ធសាសនាថា មានប្រមាណប៉ុនក្បាលចៃ) ដែលតាំងនៅត្រង់កណ្ដាលកែវភ្នែក; ប្រសាទនេះហើយដែលនាំឲ្យភ្លឺមើលឃើញរូបផ្សេងៗ, បើខូចប្រសាទនេះហើយ ក៏មើលអ្វីពុំឃើញហៅថា ងងឹត ឬ ខ្វាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្ខុបថ» មានន័យដូចម្ដេច ?


ចក្ខុបថ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គន្លងនៃភ្នែក, ខ្សែជាប់ពីភ្នែកទៅ ដែលជាផ្លូវនៃរូបារម្មណ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្ខុបត្ថម្ភក» មានន័យដូចម្ដេច ?


ចក្ខុបត្ថម្ភក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) មើល​ក្នុង​ពាក្យ វ៉ែនតា និងស្នង​ភ្នែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្ខុនិមិត្ត» មានន័យដូចម្ដេច ?


ចក្ខុនិមិត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបារម្មណ៍ ដែលមកដិតជាប់នៅភ្នែក ។
ឧទាហរណ៍៖ រូបទាំងឡាយដែលដិតជាបនឹងភ្នែកជាចក្ខុនិមិត្ត មានល្អ និងអាក្រក់លាយគ្នា គួរប្រយ័ត្ន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្ខុទ្វារ» មានន័យដូចម្ដេច ?


ចក្ខុទ្វារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្វារភ្នែក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្ខុ» មានន័យដូចម្ដេច ?


ចក្ខុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (ចក្សុស៑) អាយតនៈ សម្រាប់​មើល សម្រាប់​ឃើញ​រូប​ផ្សេង​ៗ (ភ្នែក) ។ ចក្ខុន្រ្ទិយ (ច័ក ខុន-ទ្រី) ឥន្រ្ទិយ​គឺ​ភ្នែក (ភ្នែក​មាន​ភ្នាក់​ងារ​ជា​ធំ​ខាង​ការ​ឃើញ) ។ចក្ខុ​ទ្វារ ទ្វារ​ភ្នែក ។ ចក្ខុ​និមិត្ត (–មិត) ភ្នែក​ជា​គ្រឿង​សម្គាល់ ឬជា​ហេតុ​នៃ​រូបារម្មណ៍ ។ ចក្ខុបថ (–បៈ-ថៈ ឬ–បត់) ន. គន្លង​នៃ​ភ្នែក ខ្សែ​ជាប់​ពី​ភ្នែក​ទៅ ដែល​ជា​ផ្លូវ​នៃ​រូបារម្មណ៍ ។ ចក្ខុ​បសាទឬ ចក្ខុ​ប្រសាទ (–ប៉ៈសាត ឬ–ប្រសាត) តួ​ប្រស្រី​ថ្លា​មាន​សណ្ឋាន​តូច (ក្នុង​គម្ពីរ​ខាង​ពុទ្ធ​សាសនា​ថា មាន​ប្រមាណ​ប៉ុន​ក្បាល​ចៃ) ដែល​តាំង​នៅ​ត្រង់​កណ្ដាល​កែវ​ភ្នែក; ប្រសាទ​នេះ​ហើយ​ដែល​នាំ​ឲ្យ​ភ្លឺ​មើល​ឃើញ​រូប​ផ្សេង​ៗ បើ​ខូច​ប្រសាទ​នេះ​ហើយ ក៏​មើល​អ្វី​ពុំ​ឃើញ​ហៅ​ថា ងងឹត ឬ​ខ្វាក់ ។ ចក្ខុ​រោគ រោគ​ក្នុង​ភ្នែក រោគ​ដែល​កើត​ក្នុង​ភ្នែក ជម្ងឺ​ភ្នែក ។ ចក្ខុ​វិកល (–វិ-កល់) ន. ឬ គុ. វិកល​នៃ​ភ្នែក; ការ​ខ្វាក់​ភ្នែក; ដែល​មាន​ភ្នែក​វិកល ។ ចក្ខុ​វិញ្ញាណ សេចក្ដី​ដឹង​ដែល​កើត​ឡើង​ព្រោះ​អាស្រ័យ​ភ្នែក សំដៅ​ចំពោះ​ត្រង់​ដែល​រូប​មក​ប៉ះ​នឹង​ចក្ខុ ហើយ​កើត​ឡើង​ជា​សេចក្ដី​ដឹង ។ ចក្ខុ​សម្ផស្ស (–ស័ម-ផ័ស ឬ–សំផស់) ដំណើរ​ដែល​ចក្ខុ​និង​រូប​ព្រម​ទាំង​វិញ្ញាណ​ខ្ទប់​គ្នា ។ ចក្ខ្វាយតនៈ(ច័ក-ខ្វា-យ៉ៈ-តៈ-ន៉ៈ) អាយតនៈ គឺ​ចក្ខុ (ម. ព. អាយតនៈ ផង) ។

                      (បា.; សំ.) (ចក្សុស) < ចក្ខ-ធា. + ឧ ឬណុ-ប. ។ វិ. រូបំចក្ខតីតិ > ចក្ខុ ធម្មជាតិរមែងឃើញនូវរូប, អាយតនៈសម្រាប់មើល សម្រាប់ឃើញរូបផ្សេងៗ (ភ្នែក) វិ. ចក្ខតិ អស្សាទេតិ រូបន្តិ > ចក្ខុ វិ. ចក្ខតិ បស្សតីតិ > វាចក្ខុ ។ ឧ. ក្នុងសំយុត្តនិកាយ សឡាយតនសំយុត្ត ព្រះអង្គសម្តែងថា “យំ ខោ, រាធ, ទុក្ខ តត្រ តេ ឆន្ទោ បហាតព្ពោ ។ កិញ្ច, រាធ, ទុក្ខំ? ចក្ខុ ខោ, រាធ, ទុក្ខ។ តត្រ តេ ឆន្ទោ បហាតព្ពោ ។ ម្នាលរាធៈរបស់ណាដែលជាទុក្ខ អ្នកគប្បីលះបង់នូវសេចក្តីពេញចិត្តក្នុងរបស់នោះចេញ ។ ម្នាលរាធៈ ភ្នែកហ្នឹងឯងជាទុក្ខ អ្នកគប្បីលះបង់សេចក្តីពេញចិត្តក្នុងភ្នែកចេញ។ ចក្ខុទ្វារ ទ្វារភ្នែក ។ ចក្ខុនិមិត្ត (–មិត) ភ្នែកជាគ្រឿងសម្គាល់ ឬជាហេតុនៃរូបារម្មណ៍ ។ ចក្ខុបថ (–បៈ-ថៈ ឬ–បត់) ន. គន្លងនៃភ្នែក, ខ្សែជាប់ពីភ្នែកទៅដែលជាផ្លូវនៃរូបារម្មណ៍ ។ ចក្ខុបសាទ ឬ ចក្ខុប្រសាទ (–ប៉ៈសាត ឬ–ប្រសាត) តួប្រស្រីថ្លាមានសណ្ឋានតូច ក្នុងគម្ពីរខាងពុទ្ធសាសនាថាមានប្រមាណប៉ុនក្បាលចៃ ដែលតាំងនៅត្រង់កណ្តាលកែវភ្នែក; ប្រសាទនេះដែលនាំឱ្យភ្លឺមើលឃើញរូបផ្សេងៗ, បើខូចប្រសាទនេះហើយ ក៏មើលអ្វីពុំឃើញហៅថា ងងឹត ឬខ្វាក់។ ចក្ខុរោគ រោគក្នុងភ្នែក, រោគដែលកើតក្នុងភ្នែក, ជំងឺភ្នែក ។ ចក្ខុវិកល (–វិ-កល់) ន. ឬ គុ. វិកលនៃភ្នែក; ការខ្វាក់ភ្នែក; ដែលមានភ្នែកវិកល។ ចក្ខុវិញ្ញាណ សេចក្តីដឹងដែលកើតឡើងព្រោះអាស្រ័យភ្នែក សំដៅចំពោះត្រង់ដែលរូបមកប៉ះនឹងចក្ខុហើយកើតឡើងជាសេចក្តីដឹង ។ ចក្ខុសម្ផស្ស (–ស័ម-ផ័ស ឬ–សំផស់) ដំណើរដែលចក្ខុ និងរូបព្រមទាំងវិញ្ញាណខ្ចប់គ្នា។ ចក្ខ្វាយតនៈ (ច័ក-ខ្វា-យ៉ៈ-តៈ-ន៉ៈ) អាយតនៈ គឺចក្ខុ (ម.ព. អាយតនៈផង)។ ព្រះពុទ្ធមានចក្ខុ ២យ៉ាងគឺ ញាណចក្ខុ ១ មំសចក្ខុ ១ ។ (១) ញាណចក្ខុ ចក្ខុគឺញាណ បានដល់តួបញ្ញា មាន ៥ គឺយ៉ាងគឺ៖ ១- ពុទ្ធចក្ខុ ព្រះនេត្រដែលជ្រាបនិស្ស័យបារមីរបស់សត្វ ។ ឧ. ពុទ្ធចក្ខុនាម អាសយានុសយញ្ញាណញ្ចេវ ឥន្រ្ទិយបរោបរិយត្តិញ្ញាណញ្ចា អាសយានុសយញ្ញាណ (បញ្ញាដែលទ្រង់ជ្រាបនូវអនុសយកិលេសដែលដេកត្រាំក្នុងសន្តានរបស់សត្វលោកស្រាល ឬស្តើង) និងឥន្ទ្រិយបរោបរិយត្តិញ្ញាណ (បញ្ញាដែលដឹងនូវភាពទន់ខ្ចី និងចាស់ក្លានៃឥន្ទ្រិយរបស់សត្វទាំងឡាយ) ហៅថា ពុទ្ធចក្ខុ អង្គធម៌គឺបញ្ញា ដែលមានចំពោះតែព្រះសម្មាសម្ពុទ្ធប៉ុណ្ណោះ ។ ២- ធម្មចក្ខុ ព្រះនេត្រដែលជាប្រាជ្ញាត្រាស់ដឹងធម៌បានដល់មគ្គញាណខាងក្រោម ៣ គឺ សោតាបត្តិមគ្គ, សកទាគាមិមគ្គ, អនាគាមិមគ្គ ឧ. វិរជំ វីតមលំ ធម្មចក្ខុំ ឧទបាទិ ធម្មចក្ខុប្រាសចាកធូលីកើតឡើងហើយ។ ធម្មចក្ខុនេះ ជាសាធារណៈដល់សាវកទាំងឡាយ។ ៣- សមន្តចក្ខុ ព្រះនេត្រដែលដឹងធម៌ដោយជុំវិញបានដល់សព្វញ្ញុតញ្ញាណ ។ ដូចជាក្នុងមហាបទានសូត្រសម្តែងថា បាសាទមារុយ្ហ សមន្តចក្ខុ ព្រះពុទ្ធមានសមន្តចក្ខុ ឡើងកាន់ប្រាសាទ គឺព្រះធម៌ ។ សមន្តចក្ខុនេះ មានតែចំពោះព្រះសម្មាសម្ពុទ្ធប៉ុណ្ណោះ ជាអសាធារណញ្ញាណ។ ៤- ញាណចក្ខុ ព្រះញាណដែលឃើញនូវអរិយសច្ចធម៌ ៤ ។ ដូចក្នុងធម្មចក្កប្បវត្តសូត្តសម្តែងថា បុព្វេ អននុស្សុតេសុ ធម្មេសុ ចក្ខុំ ឧទបាទិ ចក្ខុកើតឡោះងហើយក្នុងធម៌ទាំងឡាយដែលតថាគតមិនធ្លាប់ដឹង ។ ញាណនេះ ហៅថា បញ្ញាចក្ខុ ក៏បាន ជាសាធារណៈដល់សាវកទាំងឡាយផងដែរ។ ៥- ទិព្វចក្ខុ ញាណដែលកើតឡើងដោយការផ្សាយនូវកសិណ ពោលគឺជាទិព្វចក្ខុអភិញ្ញា ។ ឧ. អទ្ទសា ខោ ភគវា ទិព្វេន ចក្ខុនា ព្រះមានព្រះភាគទ្រង់ទតហើយដោយទិព្វចក្ខុ ។ ទិព្វចក្ខុនេះ ជាសាធារណៈដល់សាវ័កទាំងឡាយ។ (២) មំសចក្ខុ បានដល់ចក្ខុដែលជាសាច់មាន ២ យ៉ាងគឺ៖ ១- សសម្ភារចក្ខុ បានដល់ដុំសាច់ដែលនៅក្នុងអណ្តូងភ្នែក ព័ន្ធព័ទ្ធដោយសាច់ត្របកភ្នែក ដែលមានដែលមានរូបដោយសង្ខេប ១៣រូប គឺ មហាភូតរូប ៤ ក្លិន រស ពណ៌ ឱជា ជីវិត ភាវរូប ចក្ខុបសាទ និងកាយបសាទ។ ២- បសាទចក្ខុ បានដល់ភាពថ្លាដែលអាចឆ្លុះនឹងរូបបាន តាំងនៅក្នុងមណ្ឌលនៃគំហើញ ស្រោបដោយមណ្ឌលពណ៌ស និងមណ្ឌលពណ៌ខ្មៅ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្ខាយតន» មានន័យដូចម្ដេច ?


ចក្ខាយតន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វង់ ឬប្រឡង់ភ្នែក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្កៈ» មានន័យដូចម្ដេច ?


ចក្កៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ.) ចក្ក; ចក្រ < ចក្កិ-ធា. + ធ-ប. ឬ ករ-ធា. + អ-ប. ។ វិ.ចក្កេតិ ព្យថតិ ហឹសតិ ភូមិន្តិ > ចក្កំ, ករោតិ គមនមនេតិ វា > ចក្កំ វត្ថុដែលបៀតបៀននូវផែនដី ឬវត្ថុជាគ្រឿងធ្វើដំណើរ (កង់ គ្រឿងចក្ក), កង់, កង់មាន កាំ, អាវុធដែលមានសណ្ឋានរាងមូល មានងៀង ជាបន្លាជុំវិញមានមុខមុត មណ្ឌលរង្វង់មូល, ប្រទេស, អាណាខេត្ត, ពួក, ហ្វូង, កងទ័ព, កណ្តាប់ព័ទ្ធជុំវិញ ។ វិ. ចក្កំ គមនំ ករោតិ អនេនាតិ > ចក្កំ ក្នុងគម្ពីរខុទ្ទកនិកាយ ធម្មបទ ត្រង់យកមកវគ្គសម្តែងថា៖ មនោ បុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសោ ចេ បទុដ្ឋេន ភាសតិ វា ករោតិ វា តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ។ ធម៌ទាំងឡាយ (ចេតសិកខន្ធ គឺវេទនា, សញ្ញា និងសង្ខារ) មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចដោយចិត្ត បើចិត្តត្រូវទោសប្រធាន មានចិត្តប្រសើរបំផុត សម្រេចដោយចិត្ត បើចិត្តត្រូវទោសប្រទូសរ៉ាយ ហើយនិយាយក្តី ធ្វើក្តី (នូវទុច្ចរិត) ព្រោះទុច្ចរិតនោះ ទុក្ខរមែងជាប់តាមបុគ្គលនោះ ដូចកង់រទេះវិលតាមដានជើងគោ ដែលកំពុងអូសរទេះទៅដ្នច្នោះឯង។ វិ. ចំ គមនំ ករីយតេ អនេនាតិ > ចក្កំ វត្ថុជាគ្រឿងធ្វើឱ្យយានដើរ ឈ្មោះថាចក្រ គឺកង់, វិ. ចក្កេតិ ព្យាសតិ ហឹសតិ អនេនាតិ > ចក្កំ វត្ថុជាគ្រឿងបៀតបៀន គឺកងចក្រ ឧ.ចក្កំ ភមិតិ មត្ថកេ កងចក្កវិលនៅលើក្បាល (ខុ. ជា.)។ ចក្កសព្ទមានអត្ថ ១៤ យ៉ាងគឺ៖ ១- រថាង្គ (< រថ + អង្គ) ឬ រថាវយវៈ (< រថ + អវយវ) អង្គ ឬអវយរៈរបស់រថ ដូចជា កង់, ដុំសម្រាប់បង្វិលកង់, ភ្លៅ ជាដើម។ ឧ. ចក្កំវ វហតោ បទំ ដូចកង់រថ កាលជាប់តាមស្នាមជើងគោ ដែលនាំទៅនូវធុរៈ (ខុ.ធ.)។ ២- លក្ខណៈ ។ ឧ. អទ្ទសា ខោ ទោណា ព្រាហ្មណោ បាទេសុ ចក្កានិ សហស្សារានិ ទោណព្រាហ្មណ៍បានឃើញហើយនូវលក្ខណៈទាំងឡាយ ១.០០០ ត្រង់ព្រះបាទទាំងពីរ (អំ. ចតុ.)។ ៣- ធម្មចក្កៈ (ធ័ម-មៈច័ក) ន. (បា.; សំ. ធម៌ចក្រ) ចក្ក គឺធម៌។ ធម្មចក្ក គឺធម៌ ឬធម៌ដូចជាកង់ គឺធម៌ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ត្រាស់សម្តែងជាដំបូងបង្អស់ ក្នុងកាលព្រះអង្គបានត្រាស់ទើបបាន ៥៩ថ្ងៃ, ទ្រង់សម្តែងអរិយសច្ច ៤ បង្វិលដំណើរសេចក្តីដូចជាកងើរទេះ។ ឧ. ធម្មចក្កប្បវត្តនសូត្រ ឈ្មោះសូត្រដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងធម្មចក្ក ។ ឧ. មយា បវត្តិតំ ចក្កំ ចក្ក ដែលយើងឱ្យប្រព្រឹត្តទៅហើយ។ ៤- ខុរចក្កៈ កងចក្ក។ ក្នុងមិត្តវិន្ទុកជាតក មិត្តវិន្ទុកសួរពោធិសត្វទេវបុត្តថា ក្យាហំ ទេវានមករំ កឹ បាបំ បកតំ មយា យំ មេ សិរស្មឹ ឱហច្ច ចក្កំ ភមតិ មត្ថកេ។ ខ្ញុំបានធ្វើកម្មដូចម្តេច ដល់ពួកទេវតា ខ្ញុំបានធ្វើបានដូចម្តេច ទើបចក្រសង្កត់លើក្បាល វិលកិនលើអំបែងក្បាលរបស់ខ្ញុំ ដោយបាបណា (បាននោះដូចម្តេចខ្លះ) ។ (ខុ.ជា.)។ ៥- ឥរិយាបថៈ ឥរិយាបថចក្ក គឺផ្លូវ ឬគន្លងនៃឥរិយា មានការដើរ, ឈរ, អង្គុយ, ដេក។ គម្ពីរសំយុត្តនិកាយ សគាថវគ្គ ទេវតាសំយុត្ត ទេវតាសួរថា ចតុចក្កំ នវទ្វារំ បុណ្ណំ លោភេន សំយុតំ បង្កជាតំ កថំ យាត្រា ភវិស្សតិ។ បពិត្រព្រះអង្គមានព្យាយាមធំ សរីរៈដែលមានឥរិយាបថ ៤ (ដេក ដើរ ឈរ អង្គុយ) ទ្វារ ៩ (ភ្នែក ២ ត្រចៀក ២ ច្រមុះ ២ មាត់ ១ ទ្វារតូច ១ ទ្វារធំ ១) ដែលពេញដោយវត្ថុមិនស្អាត ត្រូវលោភៈរួបរឹតហើយ ជាសរីរៈកើតពីភក់ល្បប់ តើនឹងដើរតាមផ្លូវណា។ ៦- សម្បិត្ត សម្បត្តិចក្ក។ ឧ. ចត្តារិមានិ ភិក្ខវេ ចក្កានិ យេហិ សមន្នាគតានំ ទេវមនុស្សានំ ចតុចក្កំ វត្តតិ ម្នាលភិក្ខុទាំងឡាយចក្កទាំងបួនប្រព្រឹត្តទៅដល់ទេវតា និងមនុស្សទាំងឡាយ ដែលប្រកបព្រមហើយដោយសម្បត្តិចក្កឯណាសម្បត្តិចក្កនោះ មានបួនយ៉ាង ។ សម្បត្តិចក្ក ៤ គឺ (១) បដិរូបទេសវាសោ ការនៅក្នុងប្រទេសដ៏សមគួរ, (២) សប្បុរិសូបសំសេវោ ការចូលទៅសេពគប់ជាមួយសប្បុរស, (៣) អត្តសម្មាបណិធិ ការតម្កល់ខ្លួនទុកដោតប្រពៃ, (៤) បុព្វេកតបុញ្ញតា ភាពនៃបុគ្គលបានធ្វើបុណ្យទុកក្នុងកាលមុន (អំ. ចតុ.)។ (ម.ព. ចក្កធម៌ ផង)។ ៧- ចក្ករតនៈ ចក្ករតនៈ ។ ឧ. ទិព្វំ ចក្ករតនំ បាតុភវតិ ចក្ករតនៈដ៏ជាទិព្វរមែងប្រាកដឡើង (ទី.ម.) ។ (ម.ព. ចក្ករតនៈ ផង)។ ៨- មណ្ឌលៈ រង្វង់មូល, ទីដែលមានសណ្ឋានមូល មានវង់នៃដួងព្រះអាទិត្យ ព្រះចន្ទ្រ ឬមណ្ឌព្រះចន្ទ្រ, មណ្ឌលព្រះអាទិត្យ។ អសនិវិចក្កំ កាំរន្ទះ (ទី.បា.)។ ៩- ពល សំ.; បា. (ន.) កម្លាំង បានដល់ កម្លាំងសេនា, ទាហាន, កងទ័ព ជាដើម។ ពលចក្ក គឺកម្លាំង ឬកងទ័ពរបស់ប្រទេស។ ១០- កុលាលភណ្ឌៈ គ្រឿងកុម្ភការភ័ណ្ឌ គឺវត្ថុផ្សេងៗ ដែលធ្វើដោយដីដុត ដូចជាចាន ក្អម ឆ្នាំង ជាដើម។ ១១- អាណា បាន.; សំ. (ន.) (អាជ្ញា) អំណាច, បញ្ញត្តិ, ច្បាប់បញ្ញត្តិ, បញ្ញត្តិមានកម្រិត, ការគ្រប់គ្រង, ការបង្គាប់បញ្ជា។ អាណាចក្ក ឬ–ចក្រ អំណាចដែលប្រព្រឹត្តទៅក្នុងមួយជុំខេត្តដែន ដូចជាកង់រទេះ គឺអំណាចនៃការគ្រប់គ្រងប្រទេសមួយៗ ផ្សាយទៅជុំវិញប្រទេសនោះ (ពាក្យនេះ ប្រើជាគូគ្នានឹងសាសនចក្ក ឬពុទ្ធចក្ក ឬក៏ សាសនចក្រ, ពុទ្ធចក្រ) : អាណាចក្រជាភារៈលើព្រះមហាក្សត្រ ឬរដ្ឋាភិបាល ឯពុទ្ធចក្រជាភារៈលើពួកបព្វជិតពុទ្ធសាសនិក។ ឧ. មយំ្ហ អាណាចក្កំ តុម្ហាកំ ធម្មចក្កំ ហោតុ អាណាចក្កទុកឱ្យខ្ញុំព្រះអង្គ, ឯព្រះអង្គវិញគិតតែពីរឿងធម្មចក្កចុះ (អដ្ឋកថា វេរញ្ជាកណ្ឌ)។ ១២- អាយុធៈ ឬ អាវុធចក្ក បា.; សំ. (ន.) គ្រឿងប្រហារ ឬគ្រឿងចម្បាំងផ្សេងៗ របស់ប្រទេស ដែលទីទាំពីសស្ត្រា មាន ធ្នូ, ស្នា, កាំភ្លើង,… ហៅថាអាវុធ ចំណែក ដាវ, លំពែង, ផ្គាក់,… ហៅថា សស្ត្រា។ ក្នុងគម្ពីទីឃនិកាយសីលក្ខន្ធវគ្គ សាមញ្ញផលសូត្រ មានសេចក្តីសម្តែងអំពីទិដ្ឋិរបស់បូរណកស្សបៈថា ខុរបរិយន្តេន ចេបិ ចក្កេន យោ ឥមិស្សា បឋវិយា បាណេ ឯកំ មំសខលំ ឯកំ មំសបុញ្ជំ ករេយ្យ នត្ថិ តតោនិទានំ បាបំ នត្ថិ បាបស្ស អាគមោ បើបុគ្គលណាធ្វើនូវសត្វទាំងឡាយលើផែនដីនេះ ឱ្យមានគំនរសាច់តែមួយ ឱ្យមានពំនូកសាច់តែមួយ ដោយគ្រឿងចក្រមានកង់ដ៏មុត ដូចជាកាំបិតកោរបានដែលមានអំពើនោះជាហេតុមិនមាន (ដល់បុគ្គលអ្នកធ្វើនោះទេ) អំពើបាបក៏មិនឱ្យផល (ដល់បុគ្គលនោះឡើយ) ។ ១៣- ទានៈ គឺវត្ថុទាន។ ឧ. ទទំ ភុញ្ជ ច មា ច បមាទោ ចក្កំ វត្តយ កោសលាធិប បពិត្រព្រះអង្គទ្រង់ មានអធ្យាស្រ័យក្នុងកុសល សូមព្រះអង្គទ្រង់ឱ្យទាន សូមទ្រង់សោយទ្រង់កុំប្រមាទញ៉ាំងវត្ថុទានឱ្យប្រព្រឹត្តទៅ (ខុ.ជា.) ។ ១៤- រាសិ គំនរ, ពំនូក : ពួក, កង; ប្រជុំ ។ ឧ. រាសិចក្រ សំ,; បា. (ន.) (រាគិ ចក្រ; រាសិចក្ក) មណ្ឌលមេឃជាវង់មូលដូចកណ្តាប់កង់ ជាផ្លូវចរនៃព្រះអាទិត្យព្រះចន្រ្ទ ដែលចែកជា ១២ ល្វែង ក្នុងល្វែងមួយៗ ហៅថា មួយរាសី; ១២ រាសីហៅថា មួយរាសិចក្រ ឬមួយចក្ររាសី គឺមួយជុំនៃកណ្តាប់វង់មូល, ជាមួយឆ្នាំ (ម.ព. ចក្ររាសី និងរាសី ទៀតផង)។ ចក្កសព្ទនេះ ក្នុងអដ្ឋកថាទាំងឡាយ មានអដ្ឋកថាទសុត្តរសូត្រជាដើម ប្រាប់ថា ចក្កមាន ៥គឺ ទារុចក្ក, រតនចក្ក, ធម្មចក្ក, ឥរិយាបថចក្ក និងសម្បិត្តចក្ក។ ប៉ុន្តែ ចក្ក ទាំង ១៤យ៉ាងនេះ មាននៅក្នុងអភិធានប្បទីបិកាដីកា ត្រង់គាថាទៅ ៧៨១-៧៨២។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្កីវត្តី» មានន័យដូចម្ដេច ?


ចក្កីវត្តី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចក្កសទ្ទូ. + វត្ត បវត្តនេ + ណី) សេ្តចចក្កពត្តិ។ វិ. បុញ្ញោបនីតេន ចក្ករតនេន វត្តតេ អសាធុទមនិកាទិរាជវត្តំ អនុតិដ្ឋតីតិ > ចក្កវត្តី ព្រះរាជាដែលប្រព្រឹត្តទៅដោយចក្ករតនៈ ដែលនាំមកនូវបុណ្យ គឺប្រព្រឹត្តខ្លួនតាមរាជបវេណី វិ. ចក្ករតនំ វត្តេតិ អាកាសេ អត្តនោ បុរតោ គមយតីតិ វា > ចក្កវត្តី អ្នកញ៉ាំងចក្ករតនៈឱ្យប្រព្រឹត្តទៅក្នុងអាកាស គឺឱ្យប្រព្រឹត្តទៅក្នុងទីចំពោះមុខនៃខ្លួន ហៅថា ចក្កវត្តី ។ ឬ វិ. បុញ្ញចក្កំ ចតុចក្កំ វា សត្តេសុ វត្តេតិ តេ វា អស្មឹ វត្តេតីតិ > ចក្កវត្តី អ្នកញ៉ាំងបុញ្ញចក្ក ឬចក្រកង់ ៤ ឱ្យប្រព្រឹត្តទៅក្នុងសត្វទាំងឡាយ ឬអ្នកញ៉ាំងសត្វទាំងឡាយ ឱ្យប្រព្រិត្តទៅក្នុងចក្រនោះ ហៅថា ចក្កវត្តី។ ឬ វិ. ចក្ករតនុប្បាទនត្ថំ ទ្វាទសវស្សចរិតំ ទសរាជធម្មំ វត្តមេតស្សត្ថីតិ វា ចក្កវត្តី ព្រះរាជាទ្រង់បំពេញទសពិធរាជធម៌រហូតដល់ ១២ ឆ្មាំដើម្បីញាំងចក្ករតនៈឱ្យកើតឡើង ហៅថា ចក្កវត្តី ។ ឬ វិ. ចតូសុបិ ទីបេសុ អាណាធម្មចក្កានិ សត្តេសុ បវត្តេតីតិ វា ចក្ក វត្តី ព្រះរាជាអ្នកញាំងអាណាចក្ក និងធម្មចក្កឱ្យប្រព្រឹត្តទៅនៅក្នុងពួកសត្វទាំង ៤ ទ្វីប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្កវាឡ» មានន័យដូចម្ដេច ?


ចក្កវាឡ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ចក្រវាល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្កលេខា ឬ ចក្រ—» មានន័យដូចម្ដេច ?


ចក្កលេខា ឬ ចក្រ—


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាមកង់, គំនូរចក្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្កលក្ខណៈ» មានន័យដូចម្ដេច ?


ចក្កលក្ខណៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < ចក្ក + លក្ខណ ។ លក្ខណៈនៃមហាបុរស មានបទបាលីថា ហេដ្ឋាបាទតលេសុ ចក្កានិ ជាតានិ លក្ខណៈទាំងឡាយកើតត្រង់ផ្ទៃនៃព្រះបាទទាំងគូខាងក្រោម។ ក្នុងគម្ពីរជិនាលង្ការដីកាមានសេចក្តីពន្យល់ថា ដែលឈ្មោះថាចក្កលក្ខណៈ គឺជាកងចក្រនីមួយ ។ ស្នាមកង់មានពណ៌មាស ។ ដុំមានពណ៌ដូចកែវឥន្ទនីល ។ មានស្នាមមូលត្រង់កណ្តាលកងចក្រ, ហើយមានគម្រប និងមាត់ជាដុំ ព្រមទាំងមានធ្លុះចំកណ្តាល។ ខាងក្រៅដុំជាទីបំផុតនៃកងចក្រ មានសញ្ញាសម្គាល់របស់មង្គល ១០៨ យ៉ាងស្អាតក្រៃលែង គឺរូបលំពែង, រូបផ្ទះកំពូល, រូបផ្កាចន្ធូ, រូបសវត្ថិកៈ (ស្នាមកាកបាទទាញទៅមុំខាងស្តាំ), រូបផ្កាឈើក្រងលើសីសៈ (ក្បាល), រូបថាសដាក់គ្រឿងសំណែន, រូបតាំងមាស, រូបកង្វេ, រូបបង្គោលរបង, រូបស្វេតច្ឆត្រ, រូបព្រះន័ន, រូបផ្លិតស្លឹកត្នោត, រូបផ្លិតកន្ទុយក្ងោក, រូបក្បាំង, រូបបាត្រ, រូបកែវមណី, រូបភួងផ្កាម្លិះ, រូបព្រលឹតខៀវ, រូបព្រលឹតក្រហម, រូបព្រលឹតស, រូបផ្កាឈូកក្រហម, រូបផ្កាឈូកស, រូបឆ្នាំងដាក់ទឹកពេញ, រូបថាស់ដាក់ទឹកពេញ, រូបមហាសមុទ្រ, រូបភ្នំចក្កវាឡ, រូបភ្នំហេមពាន្ត (តាំងនៅក្នុងជម្ពូទ្វីប), រូបភ្នំសិនេរុ, រូបព្រះអាទិត្យ, រូបព្រះចន្ទ, រូបផ្កាយនក្ខត្តឫក្ស, រូបទ្វីបធំទាំង ៤ និងទ្វីបតូចៗ, រូបស្តេចចក្រពត្តិ និងបរិវារ, រូបសង្ខសវិលទៅខាងស្តាំ រូបត្រីមាសមួយគូ, រូបកងចក្រ, រូបស្ទឹងធំ ៧ខ្សែ, រូបភ្នំសីទន្តរ ៧កន្លែង, រូបស្តេចគ្រុឌ, រូបក្រពើ, រូបទង់ជ័យ និងទង់សំពត់, រូបវហ៍មាស, រូបវាលវីជនីមាស, រូបភ្នំកៃឡាស, រូបស្តេចរាជសីហ៍, រូបស្តេចខ្លាធំ, រូបស្តេចសេះវលាហកៈ, រូបស្តេចដំរីឧបោសថ និងស្តេចរាជសីហ៍, រូបស្តេចខ្លាធំ, រូបស្តេចសេះវលាហកៈ, រូបស្តេចដំរីឧបោសថ និងស្តេចដំរីឆទ្ទន្ត, រូបស្តេចនាគវាសុកី, រូបស្តេចហង្ស, រូបស្តេចគោឧសភ, រូបស្តេចដំរីឯរាវ័ណ, រូបមករមាស, រូបសំពៅមាសមុខបួន, រូបមេគោដោះ, រូបកិន្នរ, រូបកិន្នរី, រូបសត្វករវិក, រូបសត្វក្ងោក, រូបស្តេចក្រៀល, រូបស្តេចក្រៀល, រូបស្តេចសត្វចាក្រពាក, រូបស្តេចសត្វព្រហីត (សត្វជីវញ្ជីវ), រូបទេវលោក ៦ជាន់ និងព្រហ្មលោក ១៦ជាន់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្ករាសី» មានន័យដូចម្ដេច ?


ចក្ករាសី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ចក្ររាសី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក្កធម៌» មានន័យដូចម្ដេច ?


ចក្កធម៌


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.;សំ.) (ចក្កធម្ម) < ចក្ក + ធម្ម ។ វិ. ចក្កំ វិយ ធម្មោ > ចក្កធម្មោ ធម៌ដូជាកង់នាំឱ្យវិលទៅកាន់សេចក្តីចម្រើន ដូចកង់រថនាំតួរថ និងអ្នកជិះឱ្យដល់ទីចម្រើនសុខសាន្តដូច្នោះ។ ចក្កធម៌មាន ៤ គឺ៖ ១- បដិរូបទេសវាសៈ នៅក្នុងប្រទេសដ៏សមគួរ; ២- សប្បុរិសូបសំសេវៈ សេពគប់សប្បុរស; ៣- អត្តសម្មាបណិធិ តាំងខ្លួនទុកដោយប្រពៃ; ៤- បុព្វេ កតបុញ្ញតា ភាពជាអ្នកធ្វើបុណ្យទុកមកពីក្នុងកាលមុន។ ក្នុងអដ្ឋកថាពោលថា ការរស់នៅក្នុងប្រទេសដែលបរិបូរទៅដោយពុទ្ធបរិស័ទហៅថា បដិរូបទេសវាសៈ, ការសេពគប់សប្បុរសមានព្រះពុទ្ធជាដើម ហៅថា សប្បុរិសូបសំសេវៈ, ការតាំងខ្លួនទុកដោយប្រពៃក្នុងគុណធម៌ មានសទ្ធាជាដើម ឈ្មោះថា អត្តសម្មាបណីធិ, និងភាពជាអ្នកមានកុសល ដែលសន្សំទុកក្នុងកាលមុន ឈ្មោះថា បុព្វេ ច កតបុញ្ញតា ។ ក្នុងចំណុចចុងក្រោយនេះ ជាហេតុបច្ច័យ និងជាប្រយោជន៍ច្រើន ព្រោះកម្មប៉ុណ្ណោះ ដែលបុគ្គលធ្វើដោយចិត្តណា ដែលសម្បយុត្តដោយញាណណា កុសលចិត្តនោះឯង ក៏រមែងញ៉ាំងបុគ្គលនោះឈ្មោះថាតាំងខ្លួនដោយប្រពៃ ដោយអាការៈយ៉ាងនេះ។ សេចក្តីពិត បុគ្គលប្រកបដោយចក្កធម៌ ៤ នេះ តែងឱ្យបានវត្ថុគ្រប់យ៉ាង ដែលជាទីប្រាថ្នា មានអង្ករ ស្រូវ ទ្រព្យ យស កិត្តិយស និងសេចក្តីសុខជាដើម មានដល់បុគ្គលនោះ។ ចក្កធម៌ នេះកន្លែងខ្លះ ព្រះអង្គហៅថា សម្បត្តិចក្ក គឺមានន័យដូចគ្នា (ម.ព. ចក្ក ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក់» មានន័យដូចម្ដេច ?


ចក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ចប​មួយ​យ៉ាង ផ្លែ​វែង​ត្រង់​ដង​ខ្លី​មាន​ចម្ពាម សម្រាប់​កាន់​ចូក​ស្មៅ​ទៅ​តាម​ជួរ​ដំណាំ។
ឧទាហរណ៍៖ ចប​ចក់ ។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សម្រែក​សត្វ​ជីងជក់​យំ ។
ឧទាហរណ៍៖ ចក់​ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចកវ៉កវ័ណ្ឌទ្រូងខ្មៅ» មានន័យដូចម្ដេច ?


ចកវ៉កវ័ណ្ឌទ្រូងខ្មៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៦.៥-៣១ ស.ម បំពង់កពណ៌ស មានស្នាមឆ្នូតខ្មៅចាប់ពីគល់ចំពុះកាត់តាមភ្នែក រហូតដល់ទ្រូង និងមានចិញ្ចើមស ។ ទីជំរក: គ្រប់ប្រភេទព្រៃ ។ ជីវសាស្ត្រ: រស់នៅជាហ្វូង ស្រែកឮខ្លាំង ។ របាយ: វត្តមានពេញមួយឆ្នាំ មានសំបូរគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ មិនា ដល់សីហា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចកវ៉កកំប៉ោយស» មានន័យដូចម្ដេច ?


ចកវ៉កកំប៉ោយស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៦-៣១ ស.ម ក្បាល បំពង់ក ទ្រូង និងកំប៉ោយពណ៌ស ចំពុះខ្មៅ មានឆ្នូតខ្មៅកាត់តាមភ្នែក ។ ទីជំរក: គ្រប់ប្រភេទព្រៃ ។ ជីវសាស្ត្រ: រស់នៅជាហ្វូង ស្រែកឮខ្លាំង ។ របាយ: វត្តមានពេញមួយឆ្នាំ មានសំបូរគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ កុម្ភៈ ដល់សីហា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចកវ៉កកម្ពុជា» មានន័យដូចម្ដេច ?


ចកវ៉កកម្ពុជា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៨-៣០ ស.ម ស្រដៀងនឹង Black-hooded Laughingthrush ប៉ុន្តែក្បាលមានពណ៌ខ្មៅ ផ្នែកពោះ និងដើមកមានពណ៌ប្រផេះក្រម៉ៅ មានដៅពណ៌សមួយនៅក ។ ទីជំរក: ព្រៃស្រោង ។ របាយ: ជាប្រភេទមានក្នុងតំបន់ ។ កំណត់ត្រាតែម្ដងគត់ នៅជួរភ្នំក្រវ៉ាញនៃប្រទេសកម្ពុជាប៉ុណ្ណោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចកទា» មានន័យដូចម្ដេច ?


ចកទា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមល្អិតអណ្តែតលើទឹកត្រពាំង និងថ្លុក គេដងសម្រាប់អោយ មាន់ ទា ស៊ីជាអាហារ។ ក្នុងក្បួនឱសថបុរាណខ្មែរ ដើមចកទា​ សម្រាប់ធ្វើថ្នាំ រំងាប់រោគប្រមេះស្ត្រី និងជាថ្នាំបំពោគលើជំងឺសាច់ដុំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចកតូច» មានន័យដូចម្ដេច ?


ចកតូច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបណ្ណង្គជាតិមួយប្រភេទ អណ្តែតលើទឹកបឹង ស្រះ ត្រពាំង នៃទ្វីបអឺរ៉ុប អាស៊ី និងអាហ្រ្វិកខាងជើង។ ប្រទេសខ្លះគេដាំជាលំអទឹក នៅប្រទេសកម្ពុជា គេប្រើចកសម្រាប់ធ្វើចំណីសត្វជ្រូក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ចក» មានន័យដូចម្ដេច ?


ចក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេវាល​ជាតិ​ពួក​មួយ អណ្ដែត​លើ​ទឹក ។
​​                 ​​​​​(ស. ច្ចក អ. ថ. ចក “កូនផ្តិលបណ្ដែត”) ឈ្មោះពែងមួយយ៉ាងមានរូបតូចរាក់ ។
ឧទាហរណ៍៖ ទឹកមួយពែងចក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ច» មានន័យដូចម្ដេច ?



មានន័យថា ព្យពា្ជនៈ​ទី ១ ក្នុង​វគ្គ​ទី ២ ជា​តាលុជៈ មាន​សំឡេង​ត្រង់​ពិតាន គឺ​ត្រង់​ក្រអូម​មាត់ ជា​សិថិល-អឃោសៈ សំ. បា. មាន​សូរ​ថា ចៈ ។
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពុះឈើបំបែកជាពីរដោយដឹងភ្លុក
ឧទាហរណ៍៖ មនុស្សក្នុងជាន់បុរាណច្រើនចឈើធ្វើជាក្ដារក្រាល ព្រោះក្នុងសម័យនោះមានតែដឹងមិនទាន់មានរណារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉ៅ» មានន័យដូចម្ដេច ?


ង៉ៅ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រលោង​ឆ្លុះ ស្រមោល​បាន។
ឧទាហរណ៍៖ ខាត់​ឲ្យ​ឡើង​សម្បុរ​ង៉ៅ គឺ​ខាត់​ឲ្យ​ឡើង​សម្បុរ​រលោង​ឆ្លុះ​ស្រមោល​បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉ោះៗ» មានន័យដូចម្ដេច ?


ង៉ោះៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សំឡេង​ស្ងួត​ខ្សោះ ចេញ​ពី​ច្រមុះ។
ឧទាហរណ៍៖ និយាយ​ង៉ោះ​ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉ោង» មានន័យដូចម្ដេច ?


ង៉ោង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្អុយខ្លាំង, ស្អុយឡប់
ឧទាហរណ៍៖ ស្អុយង៉ោង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ឮ​ដោយ​យំ​ខ្លាំង។
ឧទាហរណ៍៖ ទ្រហោ​យំ​ង៉ោង ។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ដែលឮដោយយំខ្លាំង
ឧទាហរណ៍៖ ទ្រហោយំង៉ោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉ោកង៉ាក» មានន័យដូចម្ដេច ?


ង៉ោកង៉ាក


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ស្វា​ព្រាហ្មណ៍​សង្ឃក ។
ឧទាហរណ៍៖ ស្វា​ព្រាហ្មណ៍​សង្ឃក​ឲ្យ​ឆ្កែ​ឮ​ង៉ោក​ង៉ាក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉ៃ» មានន័យដូចម្ដេច ?


ង៉ៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្ងៃ ។ ពាក្យ​សាមញ្ញ ជា​គ្រាម​ភាសា។
ឧទាហរណ៍៖ តាម​តែ​ង៉ៃ​ណា​ក៏​បាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉ែត» មានន័យដូចម្ដេច ?


ង៉ែត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំដី​ហៅ​ក្មេង​តូច (ប្រើ​តាម​ទម្លាប់​ស្រុក)។
ឧទាហរណ៍៖ កូន​ង៉ែត (កូន​ខ្ចី) អា​ង៉ែត មេ​ង៉ែត (អាណុប អា​នាង អា​វ៉ា មេ​នាង មេ​វ៉ា) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉ែង៉រ» មានន័យដូចម្ដេច ?


ង៉ែង៉រ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា វិល​វល់​ស្ទាក់​ស្ទើរ កកែកករ​មិន​ដាច់​ស្រេច ។
ឧទាហរណ៍៖  ដើរ​ង៉ែង៉រ និយាយ​ង៉ែង៉រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉ែង៉» មានន័យដូចម្ដេច ?


ង៉ែង៉


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សំឡេង​ទ្រ​ខ្មែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉េះៗ» មានន័យដូចម្ដេច ?


ង៉េះៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរសំឡេងឆ្កែកោះថ្ងេះ ។
ឧទាហរណ៍៖ ឆ្កែថ្ងេះអណ្ដើកឮសូរង៉េះៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉េសៗ» មានន័យដូចម្ដេច ?


ង៉េសៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរសំដីនិយាយចុងច្រមុះ ដោយមានកម្លាំងខ្សោយហើយមានហត់ផង ។
ឧទាហរណ៍៖ សំឡេងង៉េសៗ, និយាយង៉េសៗ (ម. ព. ងង៉េស ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉េវៗ» មានន័យដូចម្ដេច ?


ង៉េវៗ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសូរខ្សេវស្ដួចតូចឆ្មារ ។
ឧទាហរណ៍៖ សំឡេងង៉េវៗ, មនុស្សសំឡេងង៉េវ ។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សំឡេងង៉េវៗ, មនុស្សសំឡេងង៉េវ ។
ឧទាហរណ៍៖ និយាយង៉េវៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉េតៗ» មានន័យដូចម្ដេច ?


ង៉េតៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយអ្វីៗ សង្កៀតគ្នា ។
ឧទាហរណ៍៖ សូររទេះង៉េតៗ ( ម. ព. ង៉ឺតៗ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉េកៗ» មានន័យដូចម្ដេច ?


ង៉េកៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សម្រែក​ជ្រូក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉ូវៗ» មានន័យដូចម្ដេច ?


ង៉ូវៗ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សូរ​សំឡេង​និយាយ​អង្វរ ឬត្អូញ​រង៉ូវ​រឿយ​ៗ។
ឧទាហរណ៍៖ ទទូច​ង៉ូវ​ៗ និយាយ​ង៉ូវ​ៗ ។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សំឡេង​និយាយ​អង្វរ ឬត្អូញ​រង៉ូវ​រឿយ​ៗ។
ឧទាហរណ៍៖ ទទូច​ង៉ូវ​ៗ, និយាយ​ង៉ូវ​ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉ូតៗ» មានន័យដូចម្ដេច ?


ង៉ូតៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ថ្ងូរ ដោយ​ត្អូញ​មាន​សំឡេង​តូច​ស្រួច ឮ​ញយ​ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉ូង» មានន័យដូចម្ដេច ?


ង៉ូង


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​គ្រលួច​ស្រួច​ឡើង។
ឧទាហរណ៍៖ សំឡេង​ង៉ូង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉ុលៗ» មានន័យដូចម្ដេច ?


ង៉ុលៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សំឡេង​ស្រមុក ឬនិយាយ​ចុង​ច្រមុះ។
ឧទាហរណ៍៖ ឮ​សូរ​ង៉ុល​ៗ និយាយ​ង៉ុល​ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉ុមៗ» មានន័យដូចម្ដេច ?


ង៉ុមៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សំឡេង​ខ្លា​គ្រហឹម​ការ​រំពា ។
ឧទាហរណ៍៖ ខ្លា​គ្រហឹម​ការ​រំពា​ឮ​ង៉ុម​ៗ ។ងុមៗ  ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉ុម» មានន័យដូចម្ដេច ?


ង៉ុម


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ឆ្កែ​ត្របាក់ ។
ឧទាហរណ៍៖ ឆ្កែ​ត្របាក់​ង៉ុម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉ឺសៗ» មានន័យដូចម្ដេច ?


ង៉ឺសៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សម្រែក​ថ្ងូរ​នៃ​មនុស្ស ឬ​សត្វ​ដែល​ឈឺ​ធ្ងន់​ជិត​ផុត​ខ្យល់​ដង្ហើម ។
ឧទាហរណ៍៖  ស្រែក​ង៉ឺស​ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉ឺតៗ» មានន័យដូចម្ដេច ?


ង៉ឺតៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​វត្ថុ​​ពីរ​សង្កៀត​គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉ឺកៗ» មានន័យដូចម្ដេច ?


ង៉ឺកៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយវត្ថុពីរសង្កៀតគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ង៉ឹក» មានន័យដូចម្ដេច ?


ង៉ឹក


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ទង្គិច សូរ​អួល ហើយ​ត្អើក ឬសូរ​ត្អើក​តាម​ធម្មតា។
ឧទាហរណ៍៖ ត្អើក​ង៉ឹក​ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖