Posted on Leave a comment

តើពាក្យ «ទំពាំងជូរ» មានន័យដូចម្ដេច ?


ទំពាំងជូរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមានផ្លែជាចង្កោម ប្រើជាអាហារបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំពាំង» មានន័យដូចម្ដេច ?


ទំពាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពន្លក​ឫស្សី ឬ​បបុស​ជាដើម។
ឧទាហរណ៍៖ ចិត​ទំពាំង, ស្ល​ទំពាំង ។

                  ម. ទ. បុ. ទំពាំង​ស្នង​ឫស្សី សេចក្ដី​ថា កូន​ ឬ​កូន​សិស្ស​ដែល​ទទួល​កិច្ចការ​ស្នង​ឪពុក, ស្នង​គ្រូ ដូច​ជា​ទំពាំង​ដែល​ដុះ​ស្នង​ដើម​ឫស្សី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំពាងបាយជូរ» មានន័យដូចម្ដេច ?


ទំពាងបាយជូរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សតូចជាវល្លិ គេនាំពីអឌ្ឍគោលខាងជើង មកដាំជាដំណាំក្នុងប្រទេសក្តៅ ច្រើនដាំជាលំអ។ នៅប្រទេសខ្មែរ គេល្បងដាំក្នុងចំការមួយជិតក្រុងភ្នំពេញ (តាខ្មៅ) ក្នុងឆ្នាំ ​១៩៦៥-១៩៧០។ កូនផ្សំបានអោយផ្លែ ១៨ ខែក្រោយ តែផ្លែរាងល្អិតៗមិនបានល្អ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំពា» មានន័យដូចម្ដេច ?


ទំពា


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លម្អិត​អាហារ ​ឬ​អ្វី​ៗ​ដោយ​ធ្មេញ ។
ឧទាហរណ៍៖ ទំពា​បាយ, ទំពា​ស្លា, ទំពា​អៀង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនេរ» មានន័យដូចម្ដេច ?


ទំនេរ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឥត​មាន​រវល់, ឥត​មាន​ជំពាក់​ដោយ​ហេតុ​អ្វី​នីមួយ ។
ឧទាហរណ៍៖ មនុស្ស​ទំនេរ, ពេល​ទំនេរ; កន្លែង​ទំនេរ, នៅ​ទំនេរ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឥត​មាន​រវល់, ឥត​មាន​ជំពាក់​ដោយ​ហេតុ​អ្វី​នីមួយ ។

ឧទាហរណ៍៖ មនុស្ស​ទំនេរ, ពេល​ទំនេរ; កន្លែង​ទំនេរ, នៅ​ទំនេរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនៀម» មានន័យដូចម្ដេច ?


ទំនៀម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បវេណី, ធម្មតា; សណ្ដាប់, សណ្ដាប់ធ្នាប់, ទម្លាប់, បែប​បទ ។
ឧទាហរណ៍៖ ធ្វើ​តាម​ទំនៀម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនៀប» មានន័យដូចម្ដេច ?


ទំនៀប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ទាំន្យើប អ. ថ. ថាំនៀប “ទីសម្រាប់ឈប់, សម្រាប់សំចត; បែបផែន, បែបយ៉ាង, ពាក្យធៀប” ) ពាក្យនេះខ្មែរយើងប្រើខ្លះតាមទម្លាប់ដោយស្រុក ប្រើចំពោះតែទីសំចតសម្រាប់ទទួលអ្នកធំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនើស» មានន័យដូចម្ដេច ?


ទំនើស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព.ថ. ) ការទើស ។
ឧទាហរណ៍៖ បើ​គ្មាន​ទំនើស​អ្វី​ទេ សូម​ធ្វើ​តាម​សេចក្ដី​សម្រេច​នោះ​ ទៅ​ចុះ ។ ទំនើស​ទំនាស់ ការ​ទើសទាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនើរ» មានន័យដូចម្ដេច ?


ទំនើរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើល​ក្នុង​ពាក្យ ទ្រនើរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនើបភាវូបនីយកម្ម អាជីវកម្ម និងផ្ទេរ ហៅកាត់ “ទ. អ.ផ”» មានន័យដូចម្ដេច ?


ទំនើបភាវូបនីយកម្ម អាជីវកម្ម និងផ្ទេរ ហៅកាត់ “ទ. អ.ផ”


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ស្ថាប័នមានសមត្ថកិច្ច ផ្ដល់សម្បទានទៅឱ្យឯកជន ធ្វើឱ្យមានភាពទំនើបនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធ រួចប្រគល់សិទ្ធិឱ្យឯកជនធ្វើអាជីវកម្មយកកម្រៃលើសំណង់ ដែលបានធ្វើឱ្យមានភាពទំនើបនោះ ក្នុងរយៈមួយដែលបានកំណត់ក្នុងកិច្ចសន្យាសម្បទាន។ ផុតរយៈពេលនោះ ឯកជនត្រូវផ្ទេរនូវសិទ្ធិ សិទ្ធិកាន់កាប់ និងផលប្រយោជន៍ទាំងអស់នៃសំណង់ ដែលបានធ្វើឱ្យមានភាពទំនើប និងមានលក្ខណៈល្អ តាមលក្ខខណ្ឌនៃកិច្ចសន្យាមកឱ្យស្ថាប័នមានសមត្ថកិច្ចវិញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនើបភាវូបនីយកម្ម ធ្វើម្ចាស់ និងអាជីវកម្ម ហៅកាត់ “ទ.ម.អ”» មានន័យដូចម្ដេច ?


ទំនើបភាវូបនីយកម្ម ធ្វើម្ចាស់ និងអាជីវកម្ម ហៅកាត់ “ទ.ម.អ”


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ស្ថាប័នមានសមត្ថកិច្ច ផ្ដល់សម្បទានឱ្យទៅឯកជនធ្វើឱ្យមានភាពទំនើបនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដោយប្រគល់សិទ្ធិឱ្យឯកជនធ្វើជាកម្មសិទ្ធិករ លើសំណង់់នោះ និងធ្វើអាជីវកម្មយកកម្រៃលើសំណង់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ក្រោមលក្ខខណ្ឌដែលមានការឯកភាពគ្នា រវាងភាគីទាំងពីរ និងដែលមានកំណត់ក្នុងកិច្ចសន្យាសម្បទាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនើប» មានន័យដូចម្ដេច ?


ទំនើប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វី​ៗ​ដែល​ទើប​កើត​ថ្មី ដែល​ទើប​កើត ទើប​មាន​តាម​ជាន់​តាម​សម័យ ។
ឧទាហរណ៍៖ របស់​ទំនើប, ពាក្យ​ទំនើប, រឿង​ទំនើប ។ ?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អ្វី​ៗ​ដែល​ទើប​កើត​ថ្មី ដែល​ទើប​កើត ទើប​មាន​តាម​ជាន់​តាម​សម័យ ។
ឧទាហរណ៍៖ របស់​ទំនើប, ពាក្យ​ទំនើប, រឿង​ទំនើប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនើង» មានន័យដូចម្ដេច ?


ទំនើង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​ទើង, ដំណើរ​ដែល​ធ្វើ​ឥត​ទើស​ទាល់​តាម​តែ​អំណាច​ចិត្ត, អំពើ​ចិត្ត, ចំណង់ ។
ឧទាហរណ៍៖ ធ្វើ​តាម​ទំនើង​ចិត្ត, ប្រព្រឹត​តាម​ទំនើង (ម. ព. សេរីភាព ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនួល» មានន័យដូចម្ដេច ?


ទំនួល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ទួល; ទំនង, ទំនង​ដែល​នាំ​ឲ្យ​ស្រួល, ផ្លូវ​ដែល​នាំ​ឲ្យ​ស្រួល ។
ឧទាហរណ៍៖ មាន​ទំនួល, តាម​ទំនួល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនួញ» មានន័យដូចម្ដេច ?


ទំនួញ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​ដែល​យំ​ទួញ, ការ​យំ​រៀបរាប់, យោបំ ។
ឧទាហរណ៍៖ ឮ​សូរ​ទំនួញ​គួរ​ឲ្យ​អាណោចអាធ័ម​ណាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនូល» មានន័យដូចម្ដេច ?


ទំនូល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំដី​ដែល​ទូល, ដំណើរ, សេចក្ដី​ដែល​ក្រាប​ទូល, ដែល​ក្រាប​បង្គំ​ទូល ។
ឧទាហរណ៍៖ មាន​ទំនូល ទូល​ទំនាស់​ឲ្យ​ទាស់​ការណ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនុកបម្រុង» មានន័យដូចម្ដេច ?


ទំនុកបម្រុង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្គត់ផ្គង់, ផ្ចុង​ផ្ដើម ប្រុង​នឹង​ឲ្យ​កើត​កាល​វាល​គុម្ព, ជួយ​ឧបត្ថម្ភ, គាំទ្រ ។
ឧទាហរណ៍៖ ម្ដាយ​ឪពុក​ត្រូវ​ទំនុក​បម្រុង​កូន​ឲ្យ​ដិត​ដល់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនុក» មានន័យដូចម្ដេច ?


ទំនុក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​ដែល​ទុក​ដាក់, របៀប​ទុក​ដាក់ ។
ឧទាហរណ៍៖ ទុក​ទ្រព្យ​ឲ្យ​មាន​ទំនុក ។

                 ពាក្យ​ប្រកប​ក្នុង​បទ​ដែល​ច្រៀង :
ឧទាហរណ៍៖ រាយ​ទំនុក, ទំនុក​ច្រៀង។

                  ព. ប្រ. ទំនង​ផ្លូវ​សេចក្ដី ។
ឧទាហរណ៍៖ រឿង​នេះ​មាន​ទំនុក​គួរ​និយាយ​បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនឹមទំនៀម» មានន័យដូចម្ដេច ?


ទំនឹមទំនៀម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ទំនឹម) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. ទំនឹម) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនឹម» មានន័យដូចម្ដេច ?


ទំនឹម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យដែលផ្ទឹមនឹងពាក្យឯទៀត ។
ឧទាហរណ៍៖ ពាក្យទំនឹម ។

                ច្រើនប្រើជាបរិវារសព្ទផ្សំជាមួយនឹងពាក្យទំនៀម ។

ឧទាហរណ៍៖ ទំនឹមទំនៀម គឺពាក្យដែលលោកចងជាប្រស្នាប្រៀបផ្ទឹមទៅរកសេចក្ដីណាមួយ, ច្រើនតែជាពាក្យសុភាសិត, ដូចពាក្យមានដើមថា ចិត្តជាទេវទត្ត មាត់ជាទេវតា (ម. ព. ទេវតា ក្នុងពាក្យ ទេវ និង ទេវទត្ត ផង )។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យដែលផ្ទឹមនឹងពាក្យឯទៀត ។
ឧទាហរណ៍៖ ពាក្យទំនឹម ។

                 ទំនឹមទំនៀម គឺពាក្យដែលលោកចងជាប្រស្នាប្រៀបផ្ទឹមទៅរកសេចក្ដីណាមួយ, ច្រើនតែជាពាក្យសុភាសិត, ដូចពាក្យមានដើមថា ចិត្តជាទេវទត្ត មាត់ជាទេវតា (ម. ព. ទេវតា ក្នុងពាក្យ ទេវ និង ទេវទត្ត ផង )។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនិញស្ថិតនៅក្នុងក្រុម ឬប្រភេទដូចគ្នា» មានន័យដូចម្ដេច ?


ទំនិញស្ថិតនៅក្នុងក្រុម ឬប្រភេទដូចគ្នា


?ថ្នាក់ពាក្យជា គយ
មានន័យថា ទំនិញដែលស្ថិតនៅក្នុងក្រុម ឬលំដាប់ដែលបានផលិតដោយឧស្សាហកម្ម ឬផ្នែកឧស្សាហកម្មជាក់លាក់ណាមួយ និងរួមបញ្ចូលទំនិញដូចគ្នា ឬប្រហាក់ប្រហែលគ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនិញសម្គាល់ភូមិសាស្រ្ត» មានន័យដូចម្ដេច ?


ទំនិញសម្គាល់ភូមិសាស្រ្ត


?ថ្នាក់ពាក្យជា គយ
មានន័យថា ទំនិញពាក់ម៉ាកសម្គាល់ភូមិសាស្ត្រ ដែលបានចុះបញ្ជីរួច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនិញមានវេទយិតភាព» មានន័យដូចម្ដេច ?


ទំនិញមានវេទយិតភាព


?ថ្នាក់ពាក្យជា គយ
មានន័យថា ប្រភេទទំនិញដែល៖ ▪ស្ថិតក្នុងបញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ស្របតាមបញ្ញត្តិនៃអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ▪មានសក្តានុពលពាក់ព័ន្ធនឹងចំណូលពន្ធ អាករនាំចូលនិងអំពើរត់គេចពន្ធ ដូចមានចែងក្នុងឧបសម្ព័ន្ធនៃប្រកាសនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនិញប្រហាក់ប្រហែលគ្នា» មានន័យដូចម្ដេច ?


ទំនិញប្រហាក់ប្រហែលគ្នា


?ថ្នាក់ពាក្យជា គយ
មានន័យថា ទំនិញ ទោះបីជាមិនដូចគ្នាលើគ្រប់ទិដ្ឋភាពក៏ដោយ មានលក្ខណៈដូចគ្នា និងមានវត្ថុធាតុផ្សំដូចគ្នាដែលអាចធ្វើឱ្យទំនិញនោះបំពេញតួនាទីដូចគ្នា និងអាចជំនួសគ្នាបានក្នុងវិស័យពាណិជ្ជកម្ម។ គុណភាពទំនិញ កេរ្តិ៍ឈ្មោះ និងផ្លាកសញ្ញាដែលកំពុងប្រើ គឺជាកត្តាដើម្បីពិចារណាក្នុងការកំណត់ថា តើទំនិញនោះប្រហាក់ប្រហែលគ្នា ឬទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនិញប្រហាក់ប្រហែល» មានន័យដូចម្ដេច ?


ទំនិញប្រហាក់ប្រហែល


?ថ្នាក់ពាក្យជា គយ
មានន័យថា ទំនិញនាំចូលដែល៖ក-ស្ទើរតែដូចគ្នានឹងទំនិញ ដែលត្រូវបានកំណត់តម្លៃលើសមាសធាតុផ្សំបំណែក និងលក្ខណៈរូបហើយអាចជំនួសបានតាមមុខងារ និងក្នុងពាណិជ្ជកម្មជាមួយទំនិញដែលត្រូវបានកំណត់តម្លៃទាំងខាងគុណភាពនិងកេរ្តិ៍ឈ្មោះ។ខ-ត្រូវបានផលិតនៅក្នុងប្រទេសនៃទំនិញដែលត្រូវកំណត់តម្លៃ។គ-ត្រូវបានផលិតដោយផលិតករដូចគ្នានឹងទំនិញដែលត្រូវកំណត់តម្លៃ។ ទំនិញដែលផលិតដោយផលិតករខុសគ្នា ត្រូវយកមកពិចារណាតែនៅពេលដែលពុំមានទំនិញដែលផលិតដោយផលិតករដូចគ្នាប៉ុណ្ណោះ។ឃ-ទំនិញប្រហាក់ប្រហែល មិនរាប់បញ្ចូលទំនិញនាំចូលដែលស្នាដៃវិស្វកម្ម ស្នាដៃអភិវឌ្ឍន៍ ស្នាដៃសិល្បៈ ស្នាដៃគំនូសប្លង់ ឬគំនូសវាស ដែលធ្វើឡើងនៅកម្ពុជា ហើយត្រូវបានផ្តល់ដោយផ្ទាល់ ឬដោយប្រយោល ដោយអ្នកទិញទំនិញនាំចូលទាំងនោះដោយមិនគិតថ្លៃ ឬដោយបន្ថយថ្លៃសម្រាប់ការប្រើប្រាស់ពាក់ព័ន្ធនឹងផលិតកម្ម និងការលក់សម្រាប់នាំចេញនៃទំនិញនាំចូលទាំងនោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនិញនៃក្រុម ឬប្រភេទដូចគ្នា» មានន័យដូចម្ដេច ?


ទំនិញនៃក្រុម ឬប្រភេទដូចគ្នា


?ថ្នាក់ពាក្យជា គយ
មានន័យថា ទំនិញនាំចូលដែល៖ក-ស្ថិតនៅក្នុងក្រុម ឬជួរជាមួយគ្នានឹងទំនិញនាំចូល ដែលបានផលិតដោយឧស្សាហកម្មជាក់លាក់ណាមួយ ឬក៏ផ្នែកឧស្សាហកម្មមួយ ដោយគិតបញ្ចូលទំនិញដូច ឬទំនិញប្រហាក់ប្រហែលដែលទាក់ទងទៅនឹងទំនិញដែលត្រូវកំណត់តម្លៃគិតពន្ធគយ។ខ-បាននាំចេញពីប្រទេសណាមួយ សម្រាប់គោលបំណងនៃបញ្ញត្តិជំពូកទី៦ នៃប្រកាសនេះ និងបាន ផលិត ហើយបាននាំចេញពីប្រទេសដែលទំនិញត្រូវបានកំណត់តម្លៃត្រូវបានផលិត និងបាននាំចេញសម្រាប់គោលបំណងនៃបញ្ញត្តិជំពូកទី៧ នៃប្រកាសនេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនិញដែលអាចប្រៀបធៀបបាន» មានន័យដូចម្ដេច ?


ទំនិញដែលអាចប្រៀបធៀបបាន


?ថ្នាក់ពាក្យជា គយ
មានន័យថា ទំនិញទាំងឡាយណាដែលមានទំនាក់ទំនងទៅនឹងចរិតលក្ខណៈគោលដៅ ឬការប្រើប្រាស់ដែលប្រហាក់ប្រហែលគ្នារបស់ទំនិញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនិញដែលពាក់ម៉ាកក្លែងក្លាយ» មានន័យដូចម្ដេច ?


ទំនិញដែលពាក់ម៉ាកក្លែងក្លាយ


?ថ្នាក់ពាក្យជា គយ
មានន័យថា ទំនិញទាំងឡាយ រួមទាំងសម្បកវេចខ្ចប់ផង ដែលមានម៉ាកដូចគ្នានិងម៉ាកដែលបានចុះបញ្ជីត្រឹមត្រូវទាក់ទងនឹងទំនិញនោះដោយគ្មានការអនុញ្ញាត ឬមិនអាចសម្គាល់បាននូវលក្ខណៈខុសគ្នាពីទិដ្ឋភាពសំខាន់ៗនៃម៉ាក និងដែលរំលោភបំពានសិទ្ធិរបស់ម្ចាស់ម៉ាកស្របច្បាប់ ក្រោមច្បាប់នៃប្រទេសនាំចូល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនិញដូចគ្នា» មានន័យដូចម្ដេច ?


ទំនិញដូចគ្នា


?ថ្នាក់ពាក្យជា គយ
មានន័យថា ទំនិញដែលមានលក្ខណៈដូចគ្នាលើគ្រប់ទិដ្ឋភាពទាំងអស់ រួមទាំងលក្ខណៈរូប គុណភាព និងកេរ្តិ៍ឈ្មោះ។ ប៉ុន្តែភាពខុសគ្នាបន្តិចបន្តួចខាងរូបរាងមិនអាចចាត់ទុកថាទំនិញមិនដូចគ្នា តាមនិយមន័យនៃទំនិញដូចគ្នាខាងលើឡើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនិញដូច» មានន័យដូចម្ដេច ?


ទំនិញដូច


?ថ្នាក់ពាក្យជា គយ
មានន័យថា ទំនិញនាំចូលដែល៖ក-ដូចគ្នាលើគ្រប់ទិដ្ឋភាព រួមមាន លក្ខណៈរូប គុណភាព និងកេរ្តិ៍ឈ្មោះ ដូចទំនិញដែលត្រូវបានកំណត់តម្លៃ លើកលែងតែភាពខុសគ្នាបន្តិចបន្តួចផ្នែករូបរាងដែលមិនប៉ះពាល់ដល់តម្លៃទំនិញ។ខ-ត្រូវបានផលិតនៅក្នុងប្រទេសនៃទំនិញដែលត្រូវកំណត់តម្លៃ។គ-ត្រូវបានផលិតដោយផលិតករដូចគ្នានឹងទំនិញដែលត្រូវកំណត់តម្លៃ។ ទំនិញដែលផលិតដោយ ផលិតករខុសគ្នា ត្រូវយកមកពិចារណាតែនៅពេលដែលពុំមានទំនិញដែលផលិតដោយផលិតករដូចគ្នាប៉ុណ្ណោះ។ ឃ-ទំនិញដូច មិនរាប់បញ្ចូលទំនិញនាំចូលដែលស្នាដៃវិស្វកម្ម ស្នាដៃអភិវឌ្ឍន៍ ស្នាដៃសិល្បៈ ស្នាដៃគំនូសប្លង់ ឬគំនូសវាស ដែលធ្វើឡើងនៅកម្ពុជា ហើយត្រូវបានផ្តល់ដោយផ្ទាល់ ឬដោយប្រយោលដោយអ្នកទិញទំនិញនាំចូលទាំងនោះ ដោយមិនគិតថ្លៃ ឬដោយបន្ថយថ្លៃ សម្រាប់ការប្រើប្រាស់ពាក់ព័ន្ធនឹងផលិតកម្ម និងការលក់សម្រាប់នាំចេញនៃទំនិញនាំចូលទាំងនោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនិញជាប់អាយ័តនិងទំនិញជាប់កម្រិតកំណត់» មានន័យដូចម្ដេច ?


ទំនិញជាប់អាយ័តនិងទំនិញជាប់កម្រិតកំណត់


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទំនិញដែលស្ថិតក្រោមលក្ខខណ្ឌលើការនាំចេញ ឬនាំចូលក្នុងគោលបំណងណាមួយ ដូចជា៖ ▪ការការពារសន្តិសុខជាតិ ▪ការការពារសណ្តាប់ធ្នាប់សាធារណៈនិងស្តង់ដារនៃសុភាវធម៌ និងសីលធម៌ ▪ការការពារសុខភាព និងជីវិតមនុស្ស សត្វ ឬរុក្ខជាតិ ▪ការការពារបេតិកភណ្ឌជាតិដែលមានតម្លៃខាងសិល្បៈ ប្រវត្តិសាស្ត្រ ឬបុរាណវត្ថុវិទ្យា ▪ការអភិរក្សធនធានធម្មជាតិ ▪ការតម្រូវតាមបញ្ញត្តិនានានៃច្បាប់ណាមួយជាធរ-មាន នៃព្រះរាជាណាចក្រកម្ពុជា ▪ការបំពេញកាតព្វកិច្ចក្រោមធម្មនុញ្ញសហប្រជាជាតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនិញជាប់ពន្ធខ្ពស់» មានន័យដូចម្ដេច ?


ទំនិញជាប់ពន្ធខ្ពស់


?ថ្នាក់ពាក្យជា គយ
មានន័យថា ប្រភេទទំនិញដែលត្រូវជាប់កាតព្វកិច្ចពន្ធ និងអាករនាំចូលតាមអត្រាគរពូន (Compound Rate) លើសពី ២៧ (ម្ភៃប្រាំពីរ) ភាគរយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនិញងាយខូចគុណភាព» មានន័យដូចម្ដេច ?


ទំនិញងាយខូចគុណភាព


?ថ្នាក់ពាក្យជា គយ
មានន័យថា សារធាតុសរីរាង្គទាំងឡាយ ឬសរីរាង្គមានជីវិតទាំងឡាយ ដែលងាយទទួលរងនូវការខូចរលួយ ដែលមិនអាចយកទៅលក់ដូរបាននៅទីផ្សារ ឬស្លាប់នៅក្រោមឥទ្ធិពលរួមគ្នា នៃថិរវេលា និងស្ថានភាពនៃការដឹកជញ្ជូន ដូចជាសីតុណ្ហភាព (ក្ដៅ ឬត្រជាក់) សំណើម ឬសម្ងួត ឬចលនាចរាចរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនិញគ្មានការទាមទារ» មានន័យដូចម្ដេច ?


ទំនិញគ្មានការទាមទារ


?ថ្នាក់ពាក្យជា គយ
មានន័យថា គឺជា៖ក-ទំនិញរក្សាទុក ក្នុងទីកន្លែងសន្និធិគយបណ្ដោះ- អាសន្ន ឬនៅក្នុងភណ្ឌាគារមានដែនកំណត់ ដែលហួសរយៈពេលកំណត់ក្រោមបញ្ញត្តិនៃច្បាប់នេះ។ខ-ទំនិញផ្ញើតាមប្រៃសណីយ៍ ដែលគម្យជនបដិសេធមិនទទួលយក ឬគម្យជនពុំត្រូវបានរកឃើញ និងមិនអាចបញ្ជូនទំនិញត្រឡប់ទៅអ្នកផ្ញើវិញបាន។គ-ទំនិញ និងមធ្យោបាយដឹកជញ្ជូនពុំជាប់អាយ័ត ដែលស្ថិតនៅក្នុងកន្លែងបញ្ចេញទំនិញពីគយ ហើយម្ចាស់បានបោះបង់ចោលជាលាយលក្ខណ៍អក្សរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនិញ ឬសេវា» មានន័យដូចម្ដេច ?


ទំនិញ ឬសេវា


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ទំនិញ សំណង់ ឬសេវា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនិញ» មានន័យដូចម្ដេច ?


ទំនិញ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វី​ៗ​ដែល​សម្រាប់​ឲ្យ​គេ​ទិញ, ដែល​ត្រូវ​ទិញ។
ឧទាហរណ៍៖ លក់​ទំនិញ, ដឹក​នាំ​ទំនិញ, ទំនិញ​ឡើង​ថ្លៃ (ម. ព. ទិញ ផង) ។

?ថ្នាក់ពាក្យជា ពន្ធដារ, ទ្រព្យសម្បត្តិរដ្ឋ, គយ, លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. វត្ថុរាវ រឹង ឧស្ម័នដែលមានតម្លៃ ឬផលប្រយោជន៍សេដ្ឋកិច្ច ដូចជាគ្រឿងចក្រ ឧបករណ៍ សម្ភារៈបរិក្ខារ គ្រឿងឧបភោគបរិភោគ ឱសថ និងផលិតផលផ្សេងៗ រួមទាំងអគ្គិសនីផងដែរ។ ២. ទ្រព្យរូបី ក្រៅពីដីធ្លីនិងប្រាក់កាស។ ៣. ចលនទ្រព្យទាំងឡាយ។ ៤. របស់របរ ផលិតផល ឬជាវត្ថុអ្វីមួយ ដែលជាកម្មវត្ថុក្នុងការធ្វើពាណិជ្ជកម្ម។ ៥. វត្ថុធាតុដើម និង/ឬ ផលិតផល។ ៦. ទំនិញ ផលិតផល ឬវត្ថុធាតុអ្វីមួយ។ ៧. បណ្ដាទំនិញ ផលិតផល ឬវត្ថុធាតុដើម។ ៨. សត្វគ្រប់ប្រភេទ ផលិតផលមានដើមកំណើតពីសត្វនិងចំណីសត្វដែលបានធ្វើចលនា ឬចរាចរដើម្បីលក់ដូរ ឬបំណងផ្សេងទៀត។ ៩. រុក្ខជាតិ ផលិតផលរុក្ខជាតិ ពូជរុក្ខជាតិ ឬបំណែករុក្ខជាតិដែលត្រូវបានធ្វើចរាចរ ដើម្បីធ្វើការលក់ដូរ ឬបំណងផ្សេងទៀត។ ១០. ទំនិញនិងសេវាកម្មពាក់ព័ន្ធ (ក្រៅពីទំនិញរួចផុតពីអធិការកិច្ច) ដែលត្រូវបានស្នើសុំនាំចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានប្រកាសតម្លៃសរុបទំនិញតាមកិច្ចសន្យាឬតម្លៃពិតប្រាកដនៃទំនិញដែលផ្ញើ មានចំនួនស្មើ ឬលើសពី ៥.០០០ ដុល្លារអាមេរិក (ប្រាំពាន់) ដោយរាប់បញ្ចូលទាំងតម្លៃទំនិញផ្ញើជាផ្នែកៗ រួមទាំងសេវាកម្មពាក់ព័ន្ធ ដែលមានតម្លៃតិចជាងនោះ ប៉ុន្តែតម្លៃសរុបនៃទំនិញដែលផ្ញើជាផ្នែកៗបែបនេះ មានចំនួនស្មើ ឬលើសពី ៥.០០០ ដុល្លារអាមេរិក (ប្រាំពាន់)។១១. វត្ថុក្នុងភាពរឹង រាវ ឬជាឧស្ម័នដែលមានតម្លៃ ឬផលប្រយោជន៍សេដ្ឋកិច្ច ដូចជាគ្រឿងចក្រ បរិក្ខារ សម្ភារៈ គ្រឿងផ្គត់ផ្គង់ វត្ថុសម្រាប់ដោះដូរ (Commodities) និងផលិតផលផ្សេងៗ រួមទាំងអគ្គិសនីផង។ ១២. គ្រឿងបរិក្ខារ គ្រឿងម៉ាស៊ីន និង/ឬសម្ភារៈទាំងអស់ ដែលអ្នកផ្គត់ផ្គង់ត្រូវធ្វើការផ្គត់ផ្គង់ទៅឱ្យស្ថាប័នអនុវត្តលទ្ធកម្មនៅក្រោមកិច្ចសន្យា។ ១៣. ទំនិញ និងសេវាពាក់ព័ន្ធទាំងឡាយ (ក្រៅពីទំនិញរួចផុតពីអធិការកិច្ចដែលមានចែងនៅក្នុងប្រការ៣) ដែលត្រូវបានស្នើសុំនាំចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលមានតម្លៃបញ្ជាទិញចំនួន ៤.៥០០ ដុល្លារអាមេរិក (បួនពាន់ប្រាំរយដុល្លារអាមេរិក) គិតតាមតម្លៃ FOB ឬច្រើនជាងនេះ ហើយរួមទាំងការដឹកជញ្ជូនទំនិញ និងសេវាពាក់ព័ន្ធមួយផ្នែកជាមួយនឹងតម្លៃតិចជាង ប៉ុន្តែបើតម្លៃសរុបនៃការដឹកជញ្ជូនមួយផ្នែកនេះមានតម្លៃ ៤.៥០០ ដុល្លារអាមេរិក គិតតាមតម្លៃ FOB ឬច្រើនជាងនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនាស់ផលប្រយោជន៍» មានន័យដូចម្ដេច ?


ទំនាស់ផលប្រយោជន៍


?ថ្នាក់ពាក្យជា មូលដ្ឋាន, លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ផលប្រយោជន៍ជាទឹកប្រាក់ ផលប្រយោជន៍នយោបាយ ផលប្រយោជន៍សម្រាប់គ្រួសារ ឬផលប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចមានឥទ្ធិពលលើទង្វើរបស់ជនណាម្នាក់ ក្នុងការអនុវត្តកាតព្វកិច្ចជាផ្លូវការរបស់ខ្លួន។ ២. ផលប្រយោជន៍ផ្ទាល់ខ្លួន ដែលខ្លួនឯង ឬអ្នកដទៃយល់ថាប៉ះពាល់ដល់អព្យាក្រឹតភាព ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ ៣. បុគ្គលដែលប្រើប្រាស់តួនាទី និងភារកិច្ចដោយផ្ទាល់ ឬប្រយោល ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬបក្សពួក ក្នុងការអនុវត្តកិច្ចលទ្ធកម្មដែលធ្វើឱ្យប៉ះពាល់ដល់អព្យាក្រឹតភាពក្នុងការបំពេញភារកិច្ច និងជះឥទ្ធិពលអវិជ្ជមានដល់ផលប្រយោជន៍របស់ស្ថាប័ន។ ៤. ទំនាក់ទំនងទាំងឡាយ ដែលមិនផ្តល់នូវផលប្រយោជន៍ល្អដល់អង្គភាព។ ទំនាស់ផលប្រយោជន៍ធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពបុគ្គល និងភាពមិនលម្អៀងក្នុងការអនុវត្តការងារ និងការទទួលខុសត្រូវរបស់ខ្លួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនាស់» មានន័យដូចម្ដេច ?


ទំនាស់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ, ដំណើរ, សេចក្ដី, អំពើ​ដែល​ទាស់, ដែល​ផ្ទុយ​គ្នា, ដែល​ទីទៃ​ពី​គ្នា ។
ឧទាហរណ៍៖ ទៅ​ជា​ទំនាស់​នឹង​មក, ខុស នឹង ត្រូវ, គុណ នឹង ទោស, ខ្ពស់ នឹង ទាប, វែង នឹង ខ្លី ។ល។ (ម. ព. ផ្ទុយ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនាល់» មានន័យដូចម្ដេច ?


ទំនាល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ, អំពើ, សេចក្ដី​ដែល​ទាល់​គឺ​ដែល​ទើស​ទៅ​មិន​រួច។
ឧទាហរណ៍៖ ទំនាល់​ផ្លូវ, ទំនាល់​គំនិត ។ (មិន​សូវ​ប្រើ; ច្រើន​ប្រើ​ថា ដំណើរ​ទាល់, សេចក្ដី​ទាល់, ការ​ទាល់, ដោយ​ទាល់, ទាំង​ទាល់) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនាយ» មានន័យដូចម្ដេច ?


ទំនាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ, សេចក្ដី​ដែល​គេ​ទាយ ។
ឧទាហរណ៍៖ ទំនាយ​របស់​អ្នក​ណា ? ទំនាយ​នុ៎ះ​អ្នក​ណា​ទាយ​ទុក​មក ? ទំនាយ​ព្រះ​ពុទ្ធ, ទំនាយ​គ្រូ, ទំនាយ​ហោរ, មាន​ទំនាយ​ត្រូវ​ឲ្យ​ធ្វើ​ការ​នុ៎ះ​កើត ។

                ព្យាករណ៍ ការប្រមើល ការទស្សន៍ទាយពីព្រឹត្តិការណ៍ដែលនឹងកើតមាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនាបលិចទឹកនៅរដូវដំឡើង» មានន័យដូចម្ដេច ?


ទំនាបលិចទឹកនៅរដូវដំឡើង


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ដីទំនាបទទួលរបបទឹកទន្លេមេគង្គ ដែលមិនមែនជាទីតាំងឡូត៍នេសាទ ព្រៃលិចទឹក កន្លែងអភិរក្សជលផល កន្លែងនេសាទគ្រួសារ និងកន្លែងនេសាទបម្រុង រួមមាន វាលទំនាប វាលស្មៅ វាលស្រែចម្ការ និងដីដែលទឹកទន្លេមេគង្គឡើងដល់ ហើយដែលជាទីវាលទំនាបដ៏សំខាន់ សម្រាប់មច្ឆជាតិធ្វើចរាចរណ៍រកកន្លែងពងកូន និងស្វែងរកចំណីនៅក្នុងរដូវបិទនេសាទ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនាប» មានន័យដូចម្ដេច ?


ទំនាប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ដី​ដែល​ទាប។
ឧទាហរណ៍៖ ជញ្ជូន​ដី​ចាក់​ត្រង់​ទំនាប ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ទាប ។
ឧទាហរណ៍៖ ស្រែ​ទំនាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនាន់» មានន័យដូចម្ដេច ?


ទំនាន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាន់, ស្រករ, ស្របាល, កាល​សម័យ​ឬ​មនុស្ស​ដែល​គេ​កើត​ទាន់​បាន​ឃើញ​បាន​ដឹង​ជាក់។
ឧទាហរណ៍៖ កាល​ទំនាន់​ជីតា​ខ្ញុំ ស្រូវ​ថោក​ណាស់ មិន​មាន​តម្លៃ​ដូច​ក្នុង​ជាន់​ឥឡូវ​នេះ​ទេ (ម. ព. ជំនាន់ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនាញ» មានន័យដូចម្ដេច ?


ទំនាញ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ទាញ ។
ឧទាហរណ៍៖ ទំនាញ​ខ្សោយ គឺ​ការ​ទាញ​ខ្សោយ​ព្រោះ​មាន​គ្នា​តិច​ពេក ឬ​ព្រោះ​មិន​ប្រឹង​ទាញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនាក់» មានន័យដូចម្ដេច ?


ទំនាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ. ) ការទាក់គ្នា : ទំនាក់ទន្លេ គឺអាការនៃទន្លេដែលជាប់ទាក់តគ្នា ( ទន្លេមួយជាប់នឹងទន្លេមួយ ) បែកចេញទៅ ( បារ. កាប់តួរ Capture )។ ការទាក់ដោយមានធ្នាក់ : ទំនាក់ដំរីព្រៃនៃពួកហ្ម (ដំរី )។ ទំនាក់ទទា ការទាក់ទទាព្រៃដោយមានទទាធ្នាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនប់តូច» មានន័យដូចម្ដេច ?


ទំនប់តូច


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា សំណង់តូចៗសម្រាប់ទប់ទឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនប់» មានន័យដូចម្ដេច ?


ទំនប់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពំនូក​ដី​ដែល​គេ​លើក​ទប់​រាំង​ផ្លូវ​ទឹក។
ឧទាហរណ៍៖ លើក​ទំនប់ ។

                 ព. ប្រ. ឧបាយ; ទ្រព្យ; សំណូក ឬ​មនុស្ស​ដែល​ទប់​ផ្លូវ​សេចក្ដី, ទប់​ដំណើរ​ឲ្យ​អាក់ ឲ្យ​ទើសទាក់ ទៅ​តាម​លំអាន​តាម​គន្លង​មិន​រួច
ឧទាហរណ៍៖ កុំ​អាង​ទំនប់​ជាង​ច្បាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនន់» មានន័យដូចម្ដេច ?


ទំនន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ភាព​ទន់, អាការ​ដែល​ទន់ ។
ឧទាហរណ៍៖ ដី​ត្រង់​នេះ​រឹង​ណាស់ ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ក៏​នៅ​តែ​គ្មាន​ទំនន់​សោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនតព្រះនេត្រ» មានន័យដូចម្ដេច ?


ទំនតព្រះនេត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ. ) ការទតព្រះនេត្រនៃព្រះមហាក្សត្រិយ៍ ។
ឧទាហរណ៍៖ ព្រះរាជបរិពារ បានប្រឹងរំពៃមើលការណ៍តាមទំនតព្រះនេត្រ ( ប្រើត្រឹមតែ ទំនត ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនញ់» មានន័យដូចម្ដេច ?


ទំនញ់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈ​ទញ់; ទឹក​ដែល​គេ​ទប់​ឲ្យ​ទញ់។
ឧទាហរណ៍៖ ទំនញ់​គំនិត; ទំនញ់​ទឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនងជា» មានន័យដូចម្ដេច ?


ទំនងជា


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ប្រហែល​ជា ។
ឧទាហរណ៍៖ ការ​នុ៎ះ​ទំនង​ជា​មិន​កើត​ទេ​ដឹង ? ទំនង​ជា​នឹង​បាន ប្រហែល​ជា​នឹង​បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំនង» មានន័យដូចម្ដេច ?


ទំនង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើម​ទង, គន្លង, លំអាន; ន័យ ។
ឧទាហរណ៍៖ ធ្វើ​ខុស​ទំនង, គ្មាន​ទំនង, ធ្វើ​ត្រូវ​ទំនង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទំ» មានន័យដូចម្ដេច ?


ទំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឋិតលើទ្រនំ : ក្អែកទំលើមែកអម្ពិល, ព្រាបទំរហង់លើដំបូលសាលា ។ ដែលចាប់ឈឺមិនស្រាកស្រាន្ត : រោគទំ, ជំងឺទំ ។ ព. ប្រ. នៅជាមួយនឹងប្រពន្ធដែលស្ដុកស្ដម្ភ, ដែលមានអានុភាពខ្លាំងជាងខ្លួន : ខ្ញុំទំមិនជាប់ទេ (ព. សា. ; មិនសូវប្រើ )។
ឧទាហរណ៍៖ ក្អែក​ទំ​លើ​មែក​អម្ពិល, ព្រាប​ទំ​រហង់​លើ​ដំបូល​សាលា ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលងំនៅមិនស្រាក : ទុក្ខទំ គឺទុក្ខដែលនៅទំជានិច្ច ។ ព. ប្រ. អង្គុយ, ចូលកាន់ទីអង្គុយ : ប្រើទំលែងខ្ពស់ គឺកុំអាលប្រញាប់អង្គុយលើទីខ្ពស់មុនគេអញ្ជើញ ។ កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ ប្រើទំលែងខ្ពស់ រំពឹងឲ្យឆ្ងាយ ស្ដាប់ពាក្យបរិយាយបណ្ដាំមេជី។…(សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទៅ៏ !» មានន័យដូចម្ដេច ?


ទៅ៏ !


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទៅ ។ ពាក្យ​សាមញ្ញ​សម្រាប់​និយាយ​បញ្ជាក់​ឲ្យ​ខ្លី ។
ឧទាហរណ៍៖ ម៏ ! ទៅ៏ !; ជួន​កាល​ថា ម៉ុះ ! តុះ ! ហៅ​ថា សំដី​ម៉ុះតុះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទៅលេង» មានន័យដូចម្ដេច ?


ទៅលេង


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ស្តេចប្រពាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទៅ» មានន័យដូចម្ដេច ?


ទៅ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឃ្លាត​ចាក​ទី​ដោយ​ដើរ​ឬ​ដោយ​យាន​ជំនិះ ។
ឧទាហរណ៍៖ ទៅ​ណា ? ទៅ​ផ្ទះ, ទៅ​សាលា​រៀន ។ ព. ផ្ទ. មក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោះយោបី» មានន័យដូចម្ដេច ?


ទោះយោបី


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. ទោះបីបើ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោះបីបើ» មានន័យដូចម្ដេច ?


ទោះបីបើ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា (ព. បុ. ) ជួនក្រែង, ក្រែងលោ, ជួនក្រែងលោ; ប្រសិនបើ (ច្រើនប្រើក្នុងកាព្យ ) ដូចជាកាព្យថា ទោះបីបើភ្លាំងភ្លាត់ កុំស្ងៀមមាត់ត្រូវស្រដី កុំឲ្យខ្លួនអប្រិយ ទោះម្តេចក្តីត្រូវដោះស្រាយ ។ មួយសោតទោះយោបី លោកស្រដីអភិប្រាយ អំពីការណ៍វែងឆ្ងាយ ថានាយអាយកុំតតប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោះបីជា» មានន័យដូចម្ដេច ?


ទោះបីជា


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដូចគ្នានឹង ទោះជា, ទោះណាជា ដែរ គ្រាន់តែជាវចនាលង្ការ គឺនិបាតសព្ទជាអលង្ការរបស់សំដីប៉ុណ្ណោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោះបី» មានន័យដូចម្ដេច ?


ទោះបី


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ទុកណា​ជា, បើ​ទុកណា​ជា, ក្រែងលោ ។
ឧទាហរណ៍៖ ពាក្យ​ដែល​ខ្ញុំ​បាន​ថ្លែង​មក​ទាំង​ប៉ុន្មាន​នុ៎ះ ទោះបី​មាន​លើសលស់​ឆ្គាំឆ្គង សូម​អ្នក​ទាំងឡាយ​អត់​ទោស​ខ្ញុំ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោះណាជា» មានន័យដូចម្ដេច ?


ទោះណាជា


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. ទោះជា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោះជា» មានន័យដូចម្ដេច ?


ទោះជា


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យ​និបាត​សម្រាប់​ប្រើ​ភ្ជាប់​ទៅ​រក​អ្វី​មួយ ជា​វិកតិកត្តា ។
ឧទាហរណ៍៖ ក្រៅ​ពី​ប្រាក់​ទោះជា​របស់​អ្វី​ក៏​ដោយ ខ្ញុំ​ចេះ​តែ​យក…។

                  ទោះជា នេះ​សម្រាប់​ប្រើ​ចំពោះ​តែ​ប្រយោគ​ជា​វិកតិកត្តា​ប៉ុណ្ណោះ ។ ទោះណា​ជា


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោះ» មានន័យដូចម្ដេច ?


ទោះ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ទុក​ជា, បើ​ជា, បើ​ទុក​ជា ។
ឧទាហរណ៍៖ ទោះ​ល្អ​ក្ដី អាក្រក់​ក្ដី; ទោះ​ខ្ញុំ​បាន​មក​ក្ដី​ មិន​បាន​មក​ក្ដី ត្រូវ​តែ​អ្នក​ចាត់​ការ​នុ៎ះ​ចុះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោហនកម្ម» មានន័យដូចម្ដេច ?


ទោហនកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការគាស់រានដី ដើម្បីធ្វើផលរបរ ការកាប់ឈើយកមក​ធ្វើ​ជំនួញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោសមូល» មានន័យដូចម្ដេច ?


ទោសមូល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ឫសអកុសលដែលបណ្ដាលអំពីទោស, ទោសជាឫសនៃអកុសល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោសពៃរ៍» មានន័យដូចម្ដេច ?


ទោសពៃរ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ទោស + វៃរ; បា. ទោស + វេរ ) ទោសនិងពៀរ, ទោសជាពៀរ ។
ឧទាហរណ៍៖ អ្នកចេះតែធ្វើការនុ៎ះទៅចុះ ទោសពៃរ៍អ្វីស្រេចលើខ្ញុំ; ខ្ញុំឥតប្រកាន់ទោសពៃរ៍អ្វីទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោសបញ្ញត្តិ» មានន័យដូចម្ដេច ?


ទោសបញ្ញត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទោស និងកម្មវិបាក ដែលតម្រូវទៅលើជនអ្នកយឺតយូរក្របង់ពន្ធ ឬល្មើស​នឹងកិច្ចសន្យារវាងខ្លួន និងអ្នករាជការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោសញ្ញូ» មានន័យដូចម្ដេច ?


ទោសញ្ញូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អ្នក​ស្គាល់​ទោស, អ្នក​ស្គាល់​ខុស​ត្រូវ (អ្នក​ប្រាជ្ញ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោសចិត្ត» មានន័យដូចម្ដេច ?


ទោសចិត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ចិត្តប្រកបដោយទោស, ចិត្តដែលបណ្ដាលជាទោស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោសចរិត» មានន័យដូចម្ដេច ?


ទោសចរិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ចរិតប្រកបដោយទោស; បុគ្គលដែលក្រាស់ដោយទោស (ម. ព. ចរិត ផង ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ) ចរិតប្រកបដោយទោស; បុគ្គលដែលក្រាស់ដោយទោស (ម. ព. ចរិត ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោសការណ៍» មានន័យដូចម្ដេច ?


ទោសការណ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទោសការណ ) ហេតុ, ដំណើរ ដែលនាំបណ្ដាលឲ្យកើតទោស ឬ ដែលប្រកបដោយទោស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោស» មានន័យដូចម្ដេច ?


ទោស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ការប្រទូស្ត, កំហឹង; សម្អប់; កំហុស ។
ឧទាហរណ៍៖ មានទោសធ្ងន់ ។ ព. ទ. បុ. ស្នាបាក់ កុំចាក់ច្បោស មនុស្សមានទោស កុំយកខ្លួនបៀត ( មានអត្ថន័យរាក់ងាយយល់ដែរទេ ) ។

                 ពាក្យនេះ បើនិយាយចំពោះកំហឹង តែងអានឬសរសេរថា ទោសៈ ។
ឧទាហរណ៍៖ មនុស្សមានទោសៈ, ចិត្តប្រកបដោយទោសៈ ។

                  អំពើអាក្រក់ ផលដែលចេញមកពីអំពើអាក្រក់ទោសដែលកើតមកពីការលេងល្បែងភ្នាល់ នាំឱ្យវិនាសទ្រព្យ ខូចសុខភាព និងកេរ្តិ៍ឈ្មោះរបស់អ្នកប្រព្រឹត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោលនា» មានន័យដូចម្ដេច ?


ទោលនា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទំហំលាតសន្ធឹងយ៉ាងទូលាយ ទំហំដែលឃ្លាតពីគ្នានៃភាពក្តៅ ​និងត្រជាក់ក្នុងមួយថ្ងៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោល» មានន័យដូចម្ដេច ?


ទោល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្រាស់​បញ្ឈរ គឺ​កម្រាស់​ដែល​ទីទៃ​ពី​បន្ទារ ។ ព. ផ្ទ. បន្ទារ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា តែមួយគត់ គឺដែលតាមទម្លាប់ តែងតែមាន ២ ឬមានច្រើន ក៏បែរជាមានត្រឹមតែមួយគត់
ឧទាហរណ៍៖ ប្រាសាទទោល, មើមដំឡូងទោល ។

                 ធាតុទោល ឬ កិរិយាសព្ទទោល គឺធាតុឬកិរិយាសព្ទដែលរូបដើមមានអក្សរតែមួយតួគត់, ច្រើនតែខាងភាសាសំស្រ្តឹតនិងបាលី ដូចជា ទា “ឲ្យ”, ធា “ទ្រទង់, កាន់, …”, យា “ទៅ”; ខាងភាសាខ្មែរដូចជា កត់, កាត់, ខាត់, ចាំ ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោរ» មានន័យដូចម្ដេច ?


ទោរ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទ្រេតឈោងទៅខាងនាយឬមកខាងអាយ ។
ឧទាហរណ៍៖ មែកឈើទោរទៅរកផ្លូវ; ស្រវឹងទោរ។

                 ទោរទន់ ឬ ទន់ទោរ ដែលអនុលោមតាម; ទន់ភ្លន់ ។

ឧទាហរណ៍៖ មានចិត្តទោរទន់ទៅរក…។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទ្រេតឈោងទៅខាងនាយឬមកខាងអាយ ។
ឧទាហរណ៍៖ មែកឈើទោរទៅរកផ្លូវ; ស្រវឹងទោរ។

                 ទោរទន់ ឬ ទន់ទោរ ដែលអនុលោមតាម; ទន់ភ្លន់ ។
ឧទាហរណ៍៖ មានចិត្តទោរទន់ទៅរក…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោមៈ» មានន័យដូចម្ដេច ?


ទោមៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៨.៥-៤២ ស.ម។ ខ្លួនពណ៌ស្វាយលាយខៀវខ្ចី និងក្រម៉ៅ ចំពុះធំ និងជើងពណ៌ក្រហម បំពង់កពណ៌ខៀវខ្ចី។ ទោមមានពីរប្រភេទ គឺ Poliocephalus ដែលមានទំហំធំជាងប្រភេទ Viridis។ ទីជំរកៈ តំបន់វាលភក់រុក្ខជាតិ ពិសេសនៅតាមរុក្ខជាតិអណ្តែតទឹក ស្រូវឡើងទឹក។ របាយៈ វត្តមានពេញមួយឆ្នាំ និងមានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ខែកុម្ភៈ ដល់ខែមមិថុនា ពងចំនួន ៣ ទៅ ៧។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោមនស្សកម្ម» មានន័យដូចម្ដេច ?


ទោមនស្សកម្


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើ នាំឱ្យអាក់អន់ តូចចិត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោមនស្ស» មានន័យដូចម្ដេច ?


ទោមនស្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សេចក្ដី​តូច​ចិត្ត, សេចក្ដី​អាក់​អន់​ចិត្ត ។
ឧទាហរណ៍៖ ចិត្ត​ប្រកប​ដោយ​ទោមនស្ស, មាន​ទោមនស្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោម» មានន័យដូចម្ដេច ?


ទោម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ស្លាប​ពួក​មួយ ជើង​វែង សម្បុរ​លាយ​ចម្រុះ​ខៀវ, ស, ក្រហម, ទំហំ​ស្រដៀង​គ្នា​នឹង​មាន់​ទឹក​ច្រើន​រស់​នៅ​លើ​ត្រឹប ។
រង្វាស់វែងប្រវែងពីត្រឹមចុងមេដៃទៅចុងចង្អុលដៃ ដែលញែកឲ្យតឹងកន្ធែកពីគ្នា ។
ឧទាហរណ៍៖ រង្វាស់វែងប្រវែងពីត្រឹមចុងមេដៃទៅចុងចង្អុលដៃ ដែលញែកឲ្យតឹងកន្ធែកពីគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោណ​ព្រាហ្មណ៍» មានន័យដូចម្ដេច ?


ទោណ​ព្រាហ្មណ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះ​ព្រាហ្មណ៍​មួយ​រូប ជា​ប្រធាន​ចាត់​ចែង​បូជា​ព្រះ​បរម​សព​ព្រះ​សម្មាសម្ពុទ្ធ និង​បាន​ចែក​ព្រះ​បរម​សារីរិក​ធាតុ​របស់​ព្រះ​ពះ​ពុទ្ធ​ទៅ​ឲ្យ​ក្សត្រ​ផ្សេងៗ ទាំង ៨ នគរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោណ» មានន័យដូចម្ដេច ?


ទោណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. ទ្រោណ ) ឈ្មោះចំនួនដែលវាល់ឬដែលថឹ្លងមួយយ៉ាងប្រមាណ១៦នាឡិធម្មតា (ពាក្យនេះប្រើតែពីក្នុងសម័យបុរាណយូរអង្វែងណាស់ទៅហើយ; សព្វថ្ងៃនេះមានប្រើតែក្នុងរឿងព្រះពុទ្ធសាសនា ) ។
ឧទាហរណ៍៖ អង្ករ​មួយ​ទោណ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោចម្កុដ» មានន័យដូចម្ដេច ?


ទោចម្កុដ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាលដងខ្លួន 470-495 ម.ម ទម្ងន់ 4-7 គ.ក្រ -ភិនភាគ ៖ រោម ស វែងដុះត្រង់ចេញក្រៅជុំវិញក្បាល ហើយដុំនៅលើពំនូលក្បាលរាងដូចម្កុដ និង មួយទៀតនៅនឹងទ្រូង។ -ជីវសាស្ត្រ ៖ ព្រៃស្រាង និងដើមឈើខ្ពស់ៗ។ ចំណីអាហារ៖ ផ្លែឈើ ស្លឹកឈើ ផ្កា សត្វល្អិត និង ពងសត្វស្លាប។ របាយ និងស្ថានភាព ៖ ជាមធ្យម នៅភាគខាងជើង និង និរតី។ ហើយទទួលរងការគំរាមកំហែងលើពិភពលោកនិងបានចុះក្នុងបញ្ជីក្រហម IVCN (GT)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោចថ្ពាល់លឿង» មានន័យដូចម្ដេច ?


ទោចថ្ពាល់លឿង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ វាមានទំហំ ប្រហាក់ប្រហែល ឫតូចជាង ទោចម្កុដបន្តិច។ -ភិនភាគ ៖ មានសំបុរខ្លួន ដៃ ជើង ពណ៌ខ្មៅ និងមានរោមថ្ពាល់ពណ៌លឿង សម្រាប់សត្វឈ្មោល ហើយសត្វញីវិញមានពណ៌ត្នោត ពុំមានពណ៌ខ្មៅលើទ្រូងទេ ហើយថ្ពាល់មានរោមលឿងរាងដូចផ្លិត។ -ជីវសាស្ត្រ ៖ ព្រៃស្រាង និងដើមឈើខ្ពស់ៗ។ ចំណីអាហារ៖ ផ្លែឈើ ស្លឹកឈើ ផ្កា សត្វល្អិត និង ពងសត្វស្លាប។ របាយ និងស្ថានភាព ៖ ជាមធ្យម នៅភាគខាងកើតទន្លេមេគង្គ។ ហើយទទួលរងការគំរាមកំហែងលើពិភពលោកនិងបានចុះក្នុងបញ្ជីក្រហម IVCN (DD)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោចក្រយាន» មានន័យដូចម្ដេច ?


ទោចក្រយាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ. ) យានមានកង់ពីរ ។
ឧទាហរណ៍៖ ជិះ​ទោចក្រយាន, ប្រណាំង​ទោចក្រយាន ។ ព. សា. កង់, រទេះ​កង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោច» មានន័យដូចម្ដេច ?


ទោច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វ​ព្រៃ​ពួក​ស្វា មាន​ជើង​ពីរ​ដៃ​ពីរ​វែង​ៗ​ឥត​កន្ទុយ ។
ឧទាហរណ៍៖ ទោច​ឡើង​ដើម​ឈើ​រតេវរតាវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោង» មានន័យដូចម្ដេច ?


ទោង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​មាន​សណ្ឋាន​ជា​កន្លែង​អង្គុយ មាន​ដង​ ឬ​ខ្សែ​ពីរ​ចង​សំយុង​សង​ខាង​សម្រាប់​ចាប់​យោគ​យោល ។
ឧទាហរណ៍៖ យោល​ទោង ។

                 ប្រដាប់​មាន​សណ្ឋាន​ដូច្នោះ សម្រាប់​ដាក់​បន្តោក​របស់​វែង​ធ្ងន់​ដូច​យ៉ាង​សសរ​ធំ ​ឬ​ឈើ​ហុប​ជាដើម ដើម្បី​ឲ្យ​ស្រួល​សែង​ក៏​ហៅ ទោង ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទោ» មានន័យដូចម្ដេច ?


ទោ


?ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា (បា. ទិ្វ > ទោ ) ពីរ ។ ខ្មែរយើងប្រើតាមទម្លាប់ ជាបូរណសំខ្យាថា ទីពីរ ក៏បាន ។
ឧទាហរណ៍៖ សម្រាប់​ទោ, ថ្នាក់​ទោ, យ៉ាង​ទោ, ជាន់​ទោ គឺ​សម្រាប់​ទី​ពីរ, ថ្នាក់​ទី​ពីរ, យ៉ាង​ទី​ពីរ, ជាន់​ទី​ពីរ (ថ្នាក់​លេខ​ពីរ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទៃគ្រូ» មានន័យដូចម្ដេច ?


ទៃគ្រូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះទៃតូចមួយប្រភេទ មានសណ្ឋានរមួលដាក់វត្ថុស៍ក្តិសិទ្ធិផ្សេងៗសម្រាប់ចងក្រវាត់ចង្កេះ ឬជួតក្បាលដើម្បីបង្ការខ្លួនក្នុងការចូលច្បាំង (មានប្រើតែក្នុងកាលបុរាណរាជ្យពីដើម )។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទៃ» មានន័យដូចម្ដេច ?


ទៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថង់​រាង​វែង​ធ្វើ​ដោយ​សំពត់ មាន​មាត់​ទាំង​ពីរ​ខាង​សម្រាប់​ច្រក​អ្វី​ៗ ហើយ​មាន​ចង​មាត់​ភ្ជាប់​គ្នា​ស្ពាយ​បាន ។
ឧទាហរណ៍៖ តា​ជូជក​ស្ពាយ​ទៃ, ស្លាប់​ចោល​ទៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទែះ» មានន័យដូចម្ដេច ?


ទែះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខាំ​ច្បិច​បន្តិច​ៗ ។
ឧទាហរណ៍៖ ទែះ​គ្រាប់​ឪឡឹក, ស៊ី​បាយ​ទែះ​អំបិល, កណ្ដុរ​ទែះ​គ្រាប់​ពោត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទែលម៉ូវ» មានន័យដូចម្ដេច ?


ទែលម៉ូវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​ម្យ៉ាង​កើត​លើ​ស្បែក​ក្បាល​ឡើង​កណ្ដាប់​ឃ្មឹល​ពង​ខ្ទុះ​បែក​ចេញ​ទឹក​រងៃ ។ ទិលម៉ូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទែលមែល» មានន័យដូចម្ដេច ?


ទែលមែល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​រាង​ខ្លី​ធំ​គ្រមែល; ដែល​មាន​មាត្រ​ធំ​ក្រអាញ ហើយ​ទាប​កន្ទែល ។

ឧទាហរណ៍៖ រាង​ទែលមែល (ប្រើ​ជា ទែលគ្រមែល ក៏​មាន) ។ ទែលមមែល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទែលមមែល» មានន័យដូចម្ដេច ?


ទែលមមែល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ឬ ទែលមែល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទែម៉ូក្លាយ» មានន័យដូចម្ដេច ?


ទែម៉ូក្លាយ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ស្រទាប់សីតុណ្ហភាពខ្ពស់បំផុតតាមខ្សែឈរនៅក្នុងមហាសមុទ្រ ដែលស្ថិតនៅចន្លោះផ្ទៃលើនៃមហាសមុទ្រ (ពី០ចុះទៅ ២០០ម៉ែត្រ)និងស្រទាប់ក្រោមនៃមហាសមុទ្រ(ចាប់ពី១០០០ម៉ែត្រចុះទៅ)។ នៅតំនៅក្បែរត្រូពិក ប្រភពទឹកនេះគឺជាប្រភេទទឹកលើដីនៅរយះកម្ពស់ខ្ពស់ដែលបានស្រូបចុះក្រោមនិងហូរចាក់ទៅរកអេក្វារទ័រ។នៅរយះកម្ពស់ខ្ពស់ ជួនកាលពុំមានបាតុភូតបែបនេះទេ ប៉ុន្តែជំនួសដោយហាឡូក្លាញដែលជាស្រទាប់ទឹកមានអំបិលអតិបរមាតាមខ្សែឈរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទែព» មានន័យដូចម្ដេច ?


ទែព


មានន័យថា (ម. ព. ទែត្យ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទែនទយ» មានន័យដូចម្ដេច ?


ទែនទយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​សម្ភារៈ​ដែល​អ៊ែន​ទយ សម្រាប់​ទ្រ​ចុង​ផ្ទោង ឬ​រង​ស្បូវ​វិហារ​សាលា​ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទែន» មានន័យដូចម្ដេច ?


ទែន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​បន្ទំ, ក្រឡាបន្ទំ; ទី​សម្រាប់​ក្សត្រ​គង់ (រ. ស.) ។
ឧទាហរណ៍៖ ព្រះ​ទែន, ព្រះ​ទែន​សយនា ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យសម្រាប់ចម្រើនពាក្យ មែន ឲ្យប្រាកដឲ្យជាក់ច្បាស់ឡើង ។
ឧទាហរណ៍៖ មែនទែន គឺមែនណាស់, មែនពិតណាស់, មែនឥតប្រែក្រឡាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទែង» មានន័យដូចម្ដេច ?

ទែង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលច្បាស់ណាស់, ជាក់ណាស់, ប្រាកដណាស់ : ភ្លឺច្បាស់ទែង ។ ប្រើជា កិ. វិ. ក៏បាន : ឃើញទែង ។ ប្រើជា ន. ក៏បានខ្លះ : ចេញទែង គឺចេញដំណើរ, ចេញមុខអះអាងលើខ្លួនទាំងអស់ ។
?ថ្នាក់ពាក្យជា បរិវារសព្ទ

មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ទាស់

ឧទាហរណ៍៖ ទាស់ទែង ទាស់គ្នាទទឹងទទែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទេ្វភាគ» មានន័យដូចម្ដេច ?


ទេ្វភាគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ចំណែកពីរ, ពីរចំណែក ។
ឧទាហរណ៍៖ បែកគ្នាជាទ្វេភាគ, ចែកជាទ្វេភាគ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទេហៈ ?» មានន័យដូចម្ដេច ?


ទេហៈ ?


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា (ព. បុ.) ទេឬ ?
ឧទាហរណ៍៖ ដូច្នោះ​ទេហៈ ? ដូច្នោះ​ទេឬ ?, ឱ, ខ្ញុំ​ស្មាន​ថា​ជា​អ្នក​ណា, លោក​បង​ទេហៈ ?, អីហ្នឹង​មិនមែន​មនុស្ស​ដែល​ខ្ញុំ​ឲ្យ​មក​ទេហៈ ? (សម័យ​ឥឡូវ​ប្រើ​ពាក្យ ទេឬ ? ព. សា. ថា ទេអ៊្ហៃ ?) ជួន​កាល​អ្នក​ច្រៀង​ថា ទេរ៉ី ? ច្រើន​តែ​ថា ចុះ​មិន​ដឹង​ទេ​ឬ មិន​ឮ​ទេរ៉ី ?… (ថា​តាម​ចួន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖