Posted on Leave a comment

ក្រមុំ​សាប​ដូច​ទឹក​ទន្លេ ​ប្រពន្ធ​គេ​ឈ្ងុយ​ដូច​ដូង​ដុត (សុភាសិតខ្មែរ ទី​ ៥២ / Khmer Proverb 52)

ក្រមុំ​សាប​ដូច​ទឹក​ទន្លេ ​ប្រពន្ធ​គេ​ឈ្ងុយ​ដូច​ដូង​ដុត

និយមន័យៈ គ្រោះ​ថ្នាក់​នៃ​ប្រព្រឹត្តិកម្ម​ក្នុង​ផ្លូវ​ស្នេហា​លើ​ប្រពន្ធ​គេ ។


អត្ថាធិប្បាយ

នារី​ដែល​នៅ​ក្នុង​វ័យ​ក្រមុំ​ជា​វ័យ​ដែល​ល្អ​ប្រសើរ​បំផុត ។ ប៉ុន្តែ​នៅ​ពេល​នេះ លោក​ពុំ​មាន​ចេតនា​ចង់​និយាយ​ពី​តម្លៃ​របស់​ស្ត្រី​ក្រមុំ​ទេ គឺ​លោក​ចង់​និយាយ​អំពី​គ្រោះថ្នាក់​នៃ​អ្នក​ដែល​សហាយ​ស្មន់​នឹង​ប្រពន្ធ​គេ ។

ក្រមុំ​សាប​ដូច​ទឹក​ទន្លេ

ស្ត្រី​ក្រមុំ​គឺ​ជា​ស្ត្រី​ស្ថិត​នៅ​ក្នុង​វ័យ «រង់ចាំ» ។ ពេល​ដែល​នាង​ស្ថិត​នៅ​ក្នុង​វ័យ​រង់ចាំ​នេះ បើ​មាន​កំលោះ​ណា​ទៅ​ញ៉េះញ៉ោះ លែបខាយ​ពាក្យ​សម្ដី​ក្នុង​ផ្លូវ​លោកីយ៍​ក៏​ដោយ ក៏​ចាស់​ទុំ​ពុំ​សូវ​ចាប់​ទោស​អូស​ដំណើរ​ខ្លាំងក្លា រហូត​ដល់​ប្ដឹង​ឡើង​តុលាការ​ដែរ គឺ​គ្រាន់​តែ​ស្ដីបន្ទោស និង​ធ្វើការ​ព្រមាន​ប៉ុណ្ណោះ ។ ប្រសិនបើ​រឿង​នេះ​ឈាន​ទៅ​ដល់​ការ​ប្រាសចាក​ប្រពៃណី​ដោយ​សាមីជន​ទាំង​ពីរ​ព្រមព្រៀង​គ្នា​ទៀត​ផង​នោះ គេ​ក៏​ពុំ​សូវ​ដែល​ឃើញ ដែល​ឮ​ថា​ឪពុក​ម្ដាយ អាណាព្យាបាល ឬ​បងប្អូន​ញាតិ​ខាង​ស្រី​ដេញ​បាញ់ ដេញ​កាប់ សម្លាប់​កូន​ប្រុស​នោះ​ដែរ ដោយ​គ្រាន់​តែ​ប្ដឹង​ទៅ​សមត្ថកិច្ច​ដើម្បី​ទាមទារ​ឲ្យ​ភាគី​ខាង​កូនប្រុស​បង់​ជំងឺ​ចិត្ត​ប៉ុណ្ណោះ ។ ជួនកាល បើ​វាសនា​មាន គេ​ចាប់​ឲ្យ​រៀបការ​ទៀត​ក៏​សឹង​មាន​ដែរ ។

ប្រពន្ធ​គេ​ឈ្ងុយ​ដូច​ដូង​ដុត

ប្រពន្ធ​គេ​គឺ​ស្ត្រី​ដែល​ច្បាប់​រដ្ឋ​ទទួល​ស្គាល់​ថា​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​ជនណា​ម្នាក់ ។ បាន​សេចក្ដី​ថា ស្ត្រី​ប្រភេទ​នេះ​មាន​ម្ចាស់​ហួងហែង ថែរក្សា​ហើយ ។
ដូង​ដុតៈ គឺ​សាច់​ដូង​ទុំ​ដែល​គេ​ដុត វា​មាន​ក្លិន​ឈ្ងុយ​ឆួល ។ គេ​តែង​យក​វា​ទៅ​ធ្វើ​ជា​នុយ​សម្រាប់​ស្ទូច​ត្រី ។ ត្រី​ធុំ​ក្លិន​ភ្លាម ត្របាក់​ភ្លាម តែ​វា​ក៏​ងាប់​ភ្លាម​ដែរ ។
ហេតុ​បាន​ជា​លោក​ពោល​ថា ប្រពន្ធ​គេ​ឈ្ងុយ​ដូច​ដូង​ដុត ព្រោះ​ប្រសិនណា​បើ​មាន​បុរស​ល្មោភកាម​ណា​ម្នាក់​ប្រថុយ​ផ្សង​ស្នេហ៍​ជាមួយ​ប្រពន្ធ​គេ វាសនា​របស់​គេ​ប្រហែល​មិន​ខុស​ពី​ត្រី​ដែល​ត្របាក់​ដូង​ដុត​ប៉ុន្មាន​ដែរ ។
ជាញឹកញាប់​ណាស់ គេ​តែង​ឮ​ថា បុរស​ដែល​ផ្សង​ស្នេហ៍​ជាមួយ​ប្រពន្ធ​គេ​នោះ ក្បាល​របស់​គេ​ត្រូវ​គ្រូពេទ្យ​ដេរ​ម្ភៃ​សាមសិប​ថ្នេរ ។ ជួនកាល​ឮ​ថា មិន​ពិបាក​គ្រូពេទ្យ​ដេរ​ទេ ព្រោះ​គេ​ត្រូវ​រលត់​ធាតុ​បាត់​ទៅ​ហើយ ។
ការណ៍​ដែល​លោក​លើក​ឡើង​ថា ក្រមុំ​សាប​ដូច​ទឹក​ទន្លេ​នោះ គឺ​ក្នុង​ន័យ​ចំអក​ផង ក្នុង​ន័យ​ប្រៀបធៀប​ជា​ឧបមាណ​វិធី​ផង ។ ម្យ៉ាង​ទៀត​លោក​ចង់​ពោល​ត្រង់ៗ​ថា ក្រមុំ​សាប​ណាស់​ទៅ​ឬ ? បាន​ជា​ទៅ​ស្រឡាញ់​ប្រពន្ធ​គេ ទោះបី​ដឹង​ថា​មាន​គ្រោះថ្នាក់​ច្រើន​ក៏​ដោយ ៕

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កុំ​ខ្វើក​តាម​ខ្យល់ ​កុំ​ខ្វល់​តាម​ស្រី (សុភាសិតខ្មែរ ទី​ ៥៣ / Khmer Proverb 53)

កុំ​ខ្វើក​តាម​ខ្យល់ ​កុំ​ខ្វល់​តាម​ស្រី

និយមន័យៈ ធ្វើ​អ្វីៗ​ត្រូវ​ចេះ​គិត​ពិចារណា​កុំ​ស្ទុះ​តាម​គេ​ញាក់ ។


អត្ថាធិប្បាយ

កុំ​ខ្វើក​តាម​ខ្យល់

ពាក្យ​ថា «ខ្វើក» មាន​ន័យ​ថា​កម្រើក​តិចៗ ។ តែ​ខ្វើក​ក្នុង​ទីនេះ​មាន​ន័យ​ថា «ងាក​ភ្លេត​ទៅ​លិច ងាក​ភ្លេត​ទៅ​កើត» ។ លោក​ចង់​បញ្ជាក់​ប្រាប់​ថា កិច្ចការ​សព្វ​សារពើ​មុន​នឹង​ធ្វើ​ត្រូវ​ចេះ​គិត​ពិចារណា​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ជា​មុន​សិន កុំ​ចេះ​តែ​ខ្វើក​ទៅ​តាម​គេ​ញាក់ គេ​បបួល​ម្ដង​ទៅ​ឆ្វេង ម្ដង​ទៅ​ស្ដាំ​ឲ្យ​សោះ ។

កុំ​ខ្វល់​តាម​ស្រី

ពាក្យ​ថា «ស្រី» ក្នុង​ទី​នេះ​លោក​ពោល​យក​ស្ត្រី​ដែល​វប្បធម៌​នៅ​មាន​កម្រិត ព្រោះ​ស្ត្រី​ប្រភេទ​នេះ​ច្រើន​ចិត្ត​ស្រាល​គិត​ខ្លី ។ បើ​គេ​ឈ្លោះ​នឹង​អ្នកណា ឬ​ខឹង​នឹង​អ្នក​ណា សឹង​តែ​ស្ទុះ​ទៅ​ប្រហារ​គេ​តាម​កម្លាំង​បាយ ឬ​តាម​កម្លាំង​អំណាច​បុណ្យ​សក្តិ​ប្ដី ។ សម​ដូច​ពាក្យ​លោក​ថា ប្ដី​សក្ដិ​បួន​ប្រពន្ធ​សក្ដិ​ប្រាំ ឬ​ច្រើន​ជាង​នេះ​ទៀត ។
ដូចនេះ អ្នក​ប្រុស​ជា​ប្ដី​ត្រូវ​ចេះ​គិត​ពិចារណា​ឲ្យ​ម៉ដ្ឋចត់​ល្អិតល្អន់​មែនទែន កុំ​ចេះ​តែ​ខ្វល់ខ្វាយ​ខឹង​ច្រឡោត​តោតតូង​ទាំង​កំរោល​ទៅ​តាម​ប្រពន្ធ​ញាក់​ឲ្យ​សោះ ។
ពាក្យ​ចាស់​លោក​ថា បើ​ស្រីៗ​ឈ្លោះ​គ្នា​ខ្លាំង​ណាស់​ត្រឹម​រហែក​អាវ និង​ដាច់​សាច់​មុខ​ប៉ុណ្ណោះ ។ ប៉ុន្តែ​បើ​ប្រុសៗ​ឈ្លោះ​គ្នា​វិញ គឺ​មាន​ស្លាប់​មាន​រស់ យ៉ាងហោច​ណាស់​ក៏​ត្រូវ​មាន​ចូល​មន្ទីរពេទ្យ​មិន​ខាន ។
ពាក្យ​ខាងលើ​នេះ ព្រះរាជ​សម្ភារ​លោក​សង្កត់​ធ្ងន់​ទៅ​លើ​អ្នក​ជា​ប្ដី​ថា កុំ​ឲ្យ​ខ្វល់​តាម​ប្រពន្ធ​ពេក ៕

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កុំ​បោះ​សន្ទូច​រំលង​ភ្នំ (សុភាសិតខ្មែរ ទី​ ៥៤ / Khmer Proverb 54)

កុំ​បោះ​សន្ទូច​រំលង​ភ្នំ

និយមន័យៈ ទង្វើ​អ្វីៗ​ត្រូវ​ធ្វើ​តាម​ឋានានុក្រម ។


អត្ថាធិប្បាយ

សន្ទូច​ក្នុង​ពេល​នេះ លោក​សំដៅ​យក​កិច្ចការ​ដែល​ត្រូវ​ធ្វើ ។ ភ្នំ​ក៏​ជា​តំណាង​តួអង្គ​មន្ត្រី​អ្នក​មាន​បុណ្យសក្តិ​ធំ​ណា​ម្នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​កិច្ចការ​នេះ ។
កិច្ចការ​អ្វី​ក៏​ដោយ​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​ គេ​ធ្វើ​ពី​ថ្នាក់​ក្រោម​បញ្ជូន​ឡើង​ទៅ​លើ​ជានិច្ច ។ ដូច្នេះ បើ​ចង់​ធ្វើ​កិច្ចការ​អ្វី​នីមួយៗ​លោក​ប្រាប់​ថា ត្រូវ​ធ្វើ​តាម​លំដាប់​លំដោយ គឺ​ធ្វើ​តាម​ឋានានុក្រម​ពី​ទាប​ទៅ​ខ្ពស់ ដោយ​មិន​អាច​រំលង​មន្ត្រី​ធំ​ណា​ម្នាក់​ឡើយ ។
ឧទាហរណ៍ៈ គេ​ធ្វើ​កិច្ចការ​អ្វី​មួយ​ដែល​ត្រូវ​ឡើង​ទៅ​ដល់​ថ្នាក់​ខេត្ត ។ គេ​ត្រូវ​ធ្វើ​កិច្ចការ​នោះ​ពី​ថ្នាក់​មូលដ្ឋាន​ រួច​ឡើង​ទៅ​ស្រុក​ ទើប​បន្ត​ទៅ​ខេត្ត​ទៀត ។ គេ​មិន​ត្រូវ​រំលង​ផ្លោះ​ចោល​មន្ត្រី​ស្រុក​បាន​ទេ ។ មន្ត្រី​ស្រុក​នេះ​លោក​ចាត់​ទុក​ថា​ជា​ភ្នំ​មួយ​ដែរ​ហើយ ។
ការ​ដែល​គេ​លោត​ផ្លោះ​បោះ​សន្ទូច​រំលង​មន្ត្រី​ស្រុក​ដែល​លោក​ចាត់​ទុក​ជា​ភ្នំ​មួយ​ដែរ​នោះ គឺ​ជា​ការ​មួយ​ដែល​ធ្វើ​ឲ្យ​ខុស​នឹង​នីតិវិធី ។ កាល​បើ

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កុំ​រា​មុខ​ដឹង​កុំ​ទទឹង​មុខ​ទ័ព (សុភាសិតខ្មែរ ទី​ ៥៥ / Khmer Proverb 55)

កុំ​រា​មុខ​ដឹង​កុំ​ទទឹង​មុខ​ទ័ព

និយមន័យៈ កុំ​នៅ​ពី​មុខ​អ្នក​មាន​អំណាច​ខ្លាំង ។


អត្ថាធិប្បាយ

«ដឹង» គឺ​ជា​ឧបករណ៍​ម្យ៉ាង​សម្រាប់​ចាំង​ឈើ ។ វា​មាន​ផ្លែ​រាង​ដូច​ពូថៅ តែ​ផ្លែ​វា​នៅ​ទទឹង​ដង និង​មាន​កន្ទុយ​វែង​ឡើង​លើ​សម្រាប់​ជា​ជំនួយ​ធ្វើ​ឲ្យ​មាន​លំនឹង មិន​ផ្លាត​ទៅ​ឆ្វេង​ទៅ​ស្ដាំ​ផង និង​ជួយ​យោល​យោគ​នៅ​ពេល​ចាំង​ផង ។

កុំ​រា​មុខ​ដឹង

នៅ​ពេល​គេ​កំពុង​ចាំង​ឈើ គេ​មិន​ត្រូវ​ទៅ​នៅ​ពី​មុខ​ដឹង​ឡើយ ព្រោះ​ផ្លែ​វា​អាច​រង្គោះ​ខ្ទាត​ចេញ នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​បង្ក​របួស​ស្នាម​ជា​ទម្ងន់ ។ ម្យ៉ាងទៀត អ្នក​ចាំង​ពុំ​សូវ​បាន​មើល​អ្វី​ក្រៅ​ពី​ចំណុច​ដែល​ត្រូវ​ដាក់​ផ្លែ​ដឹង​ដើម្បី​ចាំង​នោះ​ទេ ។

កុំ​ទទឹង​មុខ​ទ័ព

កាល​ដើម​ឡើយ ចាស់ៗ​តែង​និយាយ​ប្រាប់​កូនចៅ​ថា ពេល​ស្រុក​មាន​អសន្តិសុខ ក្បួនទ័ព​ត្រូវ​ធ្វើ​ដំណើរ​ទៅ​សមរភូមិ​ដោយ​ថ្មើរ​ជើង ។ ពេល​កំពុង​យាត្រា​ដូច្នេះ ចាស់ៗ​តែង​ចាប់​កូន​ចាប់​ចៅ ដោយ​ខ្លាច​ក្រែង​វា​រត់​កាត់​មុខ​ទ័ព ព្រោះ​កាល​ជំនាន់​នោះ កាលណា​មាន​ក្បួន​យាត្រា​ទ័ព អ្នក​ស្រុក​ប្រយ័ត្ន​ណាស់ ជាពិសេស​មិន​អាច​ស្ត្រី​មាន​ផ្ទៃពោះ​ដើរ​កាត់​មុខ​ទ័ព​ទេ ព្រោះ​គេ​ប្រកាន់​ថា វា​នឹង​នាំ​មក​ភាព​បរាជ័យ ។ ដូច្នេះ គេ​ត្រូវ​តែ​ប្រហារ​ជីវិត​ចោល ។
នៅ​ពេល​ស្រុក​ជឿនលឿន ក្បួន​យាត្រា​ទ័ព គេ​ធ្វើ​តាម​រថយន្ត ប៉ុន្តែ​យាត្រា​ទ័ព​ក៏​នៅ​តែ​មាន​អាជ្ញា​សឹក​ពិសេស​ដដែល ព្រោះ​ទ័ព​នេះ​ហើយ​ជា​អ្នក​ការពារ​ជាតិ​មាតុភូមិ និង​បូរណភាព​ទឹក​ដី ៕

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កុំ​ទុំ​មុន​ស្រគាល (សុភាសិតខ្មែរ ទី​ ៥៦ / Khmer Proverb 56)

កាត់​ទឹក​មិន​ដាច់ កាត់​សាច់​វា​ឈឺ

និយមន័យៈ កុំ​តាំង​ខ្លួន​ធ្វើ​គ្រាន់​មុន​ចេះ​ដឹង ។


អត្ថាធិប្បាយ

អត្ថានុរូប
ផ្លែ​ឈើ​ទាំងអស់​ត្រូវ​មាន​លក្ខណៈ​៥​យ៉ាង​ទើប​ត្រឹមត្រូវ​តាម​លក្ខណៈ​ធម្មជាតិ​គឺ ៖ ក្ដឹប ខ្ចី ចាស់ ស្រគាល និង​ទុំ ។
ប្រសិនបើ​គ្រប់​លក្ខណៈ​ទាំង​៥​នេះ​ហើយ ផ្លែ​ឈើ​នោះ​ទើប​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ពិសា ។ ប្រសិនបើ​មាន​គេ​យក​ផ្លែឈើ​ដែល​ស្ទើរ​ចាស់​ទៅ​បន្ទុំ​ថ្ម វា​អាច​ទុំ​បាន​ដែរ ប៉ុន្តែ​មិន​សូវ​មាន​រសជាតិ​ផ្អែម​ល្អ មិន​គួរ​ឲ្យ​ចង់​បរិភោគ​ទេ ព្រោះ​វា​ទុំ​ទាំង​បង្ខំ ។

អត្ថប្បដិរូប

ទង្វើ​អ្វី​ក៏​ដោយ ប្រសិនបើ​ធ្វើ​ដោយ​ច្រូត​កាត់​ច្រើន​តែ​ជួប​នឹង​ផលវិបាក​ផ្សេងៗ ។ ម្យ៉ាងទៀត​មុន​នឹង​ចូល​ទៅ​ប្រកប​ការងារ​អ្វី​មួយ ត្រូវ​ស្វែង​យល់ ស្វែង​ចេះ​អំពី​កិច្ចការ​នោះ​ជាមុន​សិន សឹម​ចាប់​ការងារ​នោះ​ជា​ខាង​ក្រោយ​ទើប​មាន​ប្រសិទ្ធភាព ។
ទំនៀមទម្លាប់​ប្រពៃណី​បាន​ដឹក​នាំ​ឲ្យ​ស្ត្រី​ខ្មែរ​មាន​ចរិយា និង​សណ្ដាប់​ធ្នាប់​ល្អ​ណាស់ គឺ​មុន​នឹង​មាន​ប្ដី ត្រូវ​មាន​គេ​ចូល “ចែចូវ” តាម​ច្បាប់​ទម្លាប់ ។ ប៉ុន្តែ​បើ​មាន​ស្ត្រី​ណា​មាន​ប្ដី​ខ្លួនឯង ឬ​មាន​ទម្ងន់​ទើប​រៀបការ​ជា​ក្រោយ អាហ្នឹង​គេ​ហៅ​ថា ទុំ​មុន​ស្រគាល​ហើយ ។
មាន​មន្ត្រី​ខ្លះ​បាន​ចូល​ធ្វើការ​រដ្ឋ ឬ​ចូល​កាន់​តំណែង​ខ្លឹម​ណា​មួយ​តាម​រយៈ​បក្សពួក ឬ​តាម​រយៈ​សំណូក ។ ប៉ុន្តែ​គ្មាន​ចេះ​អ្វី​សោះ ។ លុះ​បាន​ចូល​ធ្វើការ ឬ​ចូល​កាន់​មុខ​តំណែង​ហើយ​ទើប​រៀន​តាម​ក្រោយ ។ អាហ្នឹង​គេ​ហៅ​ថា ទុំ​មុន​ស្រគាល​ហើយ ។
សមណៈ​ខ្លះ​បាន​បួស​រួច​ហើយ ទើប​រៀន​អក្សរ ឬ​រៀន​ធម៌​តាម​ក្រោយ ។ អាហ្នឹង​គេ​ហៅ​ថា ទុំ​មុន​ស្រគាល​ដែរ ៕

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កំប្រុក​ស៊ី​ផ្លែ​ល្វា រមួល​កទា ផ្សា​ក្ដិត​ឈ្លូស (សុភាសិតខ្មែរ ទី​ ៥៧ / Khmer Proverb 57)

កំប្រុក​ស៊ី​ផ្លែ​ល្វា រមួល​កទា ផ្សា​ក្ដិត​ឈ្លូស

និយមន័យៈ និទណ្ឌភាព​របស់​អ្នក​ខ្លាំង និង​ភាព​រងគ្រោះ​របស់​អ្នក​ខ្សោយ ។


អត្ថាធិប្បាយ

សុភាសិត​នេះ​ពុំ​មាន​ន័យ​យោល​ទៅ​ផ្នែក​អត្ថានុរូប​ទេ គឺ​មាន​ន័យ​ជា​អត្ថប្បដិរូប​សុទ្ធសាធ ។

កំប្រុក​ស៊ី​ផ្លែល្វា

ពាក្យ​នេះ​លោក​សំដៅ​ទៅ​លើ​មន្ត្រី​ពុករលួយ​ដែល​ស៊ី​សំណូក ។ សំណូក​លោក​ប្រៀប​ទៅ​នឹង​ផ្លែល្វា​ដែល​ជា​ផ្លែ​មិន​ស្អាត​ល្អ​ដូច​ផ្លែឈើ​ឯ​ទៀតៗ ។
ហេតុ​ដែល​លោក​រើស​យក​សត្វ​កំប្រុក​នេះ​មក​ដើរ​តួ​ក្នុង​សុភាសិត​នេះ ព្រោះ​សត្វ​កំប្រុក​អាច​រស់​នៅ​ក្នុង​ស្រុក​ក៏​បាន​នៅ​ក្នុង​ព្រៃ​ក៏​បាន​ឲ្យ​តែ​មាន​ដើមឈើ​ដែល​មាន​ផ្លែ​អាច​ឲ្យ​វា​ស៊ី​ចិញ្ចឹម​ជីវិត​បាន ។ ម្យ៉ាងទៀត​លោក​បាន​លើក​យក​សត្វ​កំប្រុក​នេះ​មក​ធ្វើការ​ប្រៀបធៀប ព្រោះ​វា​ជា​សត្វ​រស់​នៅ​តែ​លើ​ដើមឈើ​ជា​តំណាង​ឲ្យ​មន្ត្រី​ថ្នាក់​លើ ថ្នាក់​ខ្ពស់ ថ្នាក់​ធំ ។

រមួល​ក​ទា

សត្វ​ទា​នៅ​ពេល​នេះ​លោក​សំដៅ​យក​សត្វ​ទា​ស្រុក​ដែល​ឡើង​ទ្រនំ​មិន​រួច គឺ​រស់​នៅ​ផ្ទាល់​តែ​នឹង​ដី​ឲ្យ​ជា​តំណាង​បុគ្គលិក​តូច​ទាប ។ គឺ​បុគ្គលិក​ដែល​មន្ត្រី​ធំ​ប្រើ​ឲ្យ​រត់ការ ឬ​ធ្វើ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ខុស​ច្បាប់ ។

ផ្សា​ក្ដិត​ឈ្លូស

ឈ្លូស​គឺ​ជា​សត្វ​រស់​នៅ​ក្នុង​ព្រៃ ហើយ​ស៊ី​ស្មៅ​ជា​អារហារ ។ វា​មិន​ដែល​ស៊ី​ជីវិត​គេ​ទេ ។ ឈ្លូស​ជា​សត្វ​ស្លូត​បំផុត និង​ខ្លាច​គេ​ខ្លាំង​ណាស់ ។ លោក​លើក​យក​សត្វ​នេះ​ឲ្យ​ជា​តំណាង​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ និង​សាមញ្ញ​បំផុត ហើយ​រស់​នៅ​ឆ្ងាយ​ពី​មន្ត្រី​ជាន់​ខ្ពស់ ។

សំយោគ​ន័យ

ពិត​មែន​តែ​សុភាសិត​នេះ​មាន​បី​ឃ្លា​មែន តែ​មាន​ន័យ​ជាប់​ទាក់​ទង​គ្នា​តែ​មួយ គឺ​លោក​ចង់​និយាយ​ថា មាន​មន្ត្រី​ពុករលួយ​ម្នាក់​ស៊ី​សំណូក​យ៉ាង​ឆ្ងាញ់​ពេញ​មាត់ ដោយ​គ្មាន​គិត​ក្រែង​អ្វី​ទាំងអស់ ។ គេ​ត្របាក់​ស៊ី​ដោយ​សុវត្ថិភាព ។
ប៉ុន្តែ បុគ្គលិក​ក្រោម​ឱវាទ​ដែល​លោក​ធំ​ប្រើ​ឲ្យ​ធ្វើ​កិច្ចការ​នោះ​វិញ​ទេ ដែល​ជា​អ្នក​រងគ្រោះ​ជំនួស ។ អ្នក​រងគ្រោះ​នេះ​មិន​ហ៊ាន​ថ្លែង​ការណ៍​ពិត​ទេ​ដោយ​ខ្លាច​សុវត្ថិភាព​ផ្ទាល់​ខ្លួន ។ ម្ល៉ោះហើយ សុខចិត្ត​ទ្រាំ​លេប​ថ្ម លេប​ក្រួស​ទាំង​បង្ខំ​ចិត្ត យ៉ាង​រមួល​ក​ទៅ​ចុះ ។
រីឯ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​បាន​ត្រឹមតែ​ឈឺ​ចាប់​ប៉ុណ្ណោះ​ឯង ។
ឧទាហរណ៍ៈ អ្នក​វិនិយោគទុន​ម្នាក់​បនា​ទៅ​ឃុបឃិត​ជាមួយ​មន្ត្រី​មាន​អំណាច​ម្នាក់​ដើម្បី​ធ្វើ​ប្លង់​កាន់​កាប់​ដី ។ លោក​ធំ​ប្រើ​ឲ្យ​ភ្នាក់ងារ​ទៅ​ដេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​ជ្រក​ក្រោម​ផ្លាក​ដី​អភិវឌ្ឍន៍ ។ ជួនកាល​គេ​រុះរើ​ផ្ទះ​សម្បែង​គ្នា​អស់​ទៀត​ផង ។ ឯ​ប្រជាពលរដ្ឋ​គ្មាន​អ្វី​ទៅ​តវ៉ា​ឲ្យ​ឈ្នះ​គេ​ទេ ព្រោះ​អង្ករ​ក្លាយ​ជា​បាយ​អស់​ហើយ ។ ម្ល៉ោះហើយ​មាន​តែ​ក្ដីក្ដៅ​ក្រហាយ និង​ឈឺ​ចាប់​យ៉ាង​ខ្លោច​ផ្សា​តែ​ប៉ុណ្ណោះ​ឯង ៕

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កុំ​ពត់​ស្រឡៅ​កុំ​ប្រដៅ​ស្រី​មានះ (សុភាសិតខ្មែរ ទី​ ៥៨ / Khmer Proverb 58)

កុំ​ពត់​ស្រឡៅ​កុំ​ប្រដៅ​ស្រី​មានះ

និយមន័យៈ ភាព​រឹងត្អឹង​របស់​ស្រី​មានះ ។


អត្ថាធិប្បាយ

កុំ​ពត់​ស្រឡៅ

ស្រឡៅ​ជា​ដើម​ឈើ​ធំ​ខ្ពស់​ដូច​គគីរ​ដែរ ប៉ុន្តែ​មិន​មូល​ស្រលន​ទេ ព្រោះ​វា​មាន​ពួរ​កំពីក​កំពក សណ្ដូក​តាម​ដើម ។ គេ​តែង​យក​ពួរ​នេះ​មក​ធ្វើ​ដង​ចប កាំបិត ពូថៅ ។ល។ ព្រោះ​វា​មាន​ភាព​រឹង​ល្អ ។ ប៉ុន្តែ​វា​មាន​លក្ខណៈ​ពិសេស​មួយ គឺ​បើ​វា​វៀច ឬ​កោង​បែប​ណា​ហើយ គេ​មិន​អាច​ពត់ ឬ​តម្រង់​វា​បាន​ទេ ។ បើ​គេ​រោល​ភ្លើង​ពត់​វា វា​អាច​ទៅ​តាម​ដៃ​បាន ប៉ុន្តែ​ដល់​ពេល​លែង​ដៃ វា​នឹង​ទៅ​រក​កន្លែង​ដើម​វិញ​ដដែល ។

កុំ​ប្រដៅ​ស្រី​មានះ

ជាទូទៅ​នៅ​ក្នុង​សង្គម​ខ្មែរ​យើង ស្ត្រី​ភេទ​តែង​មាន​ចរិត​ទន់ភ្លន់ ចរិយា​ស្លូតបូត អាច​សម្រប​សម្រួល​ទៅ​តាម​បរិយាកាស​បាន​ស្រួល សូម្បី​សម្លៀក​បំពាក់ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា​ក៏​អាច​ផ្លាស់​ប្ដូរ​ទៅ​តាម​ប្ដី​បាន​ដែរ ។
ប៉ុន្តែ​ចំពោះ​ស្រី​មានះ​វិញ រមែង​មាន​អស្មិ​រឹងត្អឹង​ដូច​ដែក​ថែប ។ បើ​មាន​ប្ដី​ក៏​ពុំ​រណប ឬ​ចុះ​ញ៉ម​ដែរ គឺ​គេ​សុខ​ចិត្ត​លែង​លះ​គ្នា​ដ៏​បាន​ដែរ ដែល​ថា​ឲ្យ​ឱន​លំទោន​ចុះ​ចាញ់​អ្នកឯង​ប្រាកដ​ជា​អត់​សោះ​តែ​ម្ដង ។
ហេតុ​នេះ​ហើយ​បាន​ជា​លោក​ពោល​ថា កុំ​ពត់​ស្រឡៅ កុំ​ប្រដៅ​ស្រី​មានះ ៕

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កោកៗ​សឹក​តែ​មាត់​ត្រដោក​ឆ្អែត​តែ​ពោះ​ក្របី (សុភាសិតខ្មែរ ទី​ ៥៩ / Khmer Proverb 59)

កោកៗ​សឹក​តែ​មាត់​ត្រដោក​ឆ្អែត​តែ​ពោះ​ក្របី

និយមន័យៈ ការ​ទូន្មាន​ប្រៀនប្រដៅ​ដែល​គ្មាន​ប្រសិទ្ធភាព ។


អត្ថាធិប្បាយ

អត្ថានុរូប

ត្រដោក ជា​ប្រដាប់​ធ្វើ​ពី​ឈើ ឬ​ឫស្សី និង​មាន​គ្រាប់​នៅ​ខាងក្នុង​សម្រាប់​ចង​នៅ​ក​ក្របី ។ កាលណា​វា​ឱន​ស៊ី​ស្មៅ គ្រាប់​នោះ​ប៉ះទង្គិច​នឹង​មាត់​ត្រដោក​ឮ​សូរ​ប៉ូកៗ ។
ទោះជា​សំឡេង​ត្រដោក​ឮ​សូរ​យ៉ាងណា​ក៏​ដោយ ក៏​ក្របី​នោះ​មិន​រវល់​អើពើ​ដែរ គឺ​វា​គិត​តែ​ពី​ស៊ី​ស្មៅ​តាម​ទម្លាប់​ធម្មតា​របស់​វា ។ គ្រាប់​ត្រដោក​ប៉ះទង្គិច​នឹង​មាត់​ត្រដោក​យូរៗ​ទៅ​ក៏​ធ្វើ​ឲ្យ​សឹក​រេចរឹល​មាត់​ត្រដោក ឯ​ក្របី​ស៊ី​ស្មៅ​យ៉ាង​ឆ្អែត​តឹង​ពោះ ព្រោះ​សំឡេង​ត្រដោក​គ្មាន​អ្វី​ធ្វើ​ឲ្យ​ខាត ឬ​ចំណេញ​ដល់​វា​ទេ ។

អត្ថប្បដិរូប

លោក​បាន​ប្រៀបធៀប​ន័យ​ខាងលើ​នេះ​ទៅ​នឹង​មនុស្ស​ខ្លះ​ដែល​ឪពុក​ម្ដាយ អាណាព្យាបាល ឬ​គ្រូបាអាចារ្យ​ខំប្រឹង​ប្រៀនប្រដៅ​អប់រំ​ទូន្មាន​យ៉ាងណា​ក៏​ដោយ ក៏​គេ​ពុំ​ខ្ចី​ធ្វើ​ដឹង ធ្វើ​ឮ​អ្វី​ដែរ ។ គេ​គិត​តែ​ពី​ធ្វើ​អ្វី​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​គេ ។ អ្នកទូន្មាន​ខំប្រឹង​និយាយ​ប៉ោចៗ​បាន​ត្រឹមតែ​សឹក​បបូរ​មាត់​ឥត​ប្រយោជន៍ ។ ឯ​កូនចៅ សិស្ស ធ្វើ​ព្រងើយ​ហាក់​ដូច​គ្មាន​បាន​ដឹង​ឮ​អ្វី​ទាំងអស់ ។ ន័យ​នេះ​មិន​ខុស​ពី​សត្វ​ក្របី​ដែល​មិន​រវល់​នឹង​សំឡេង​ត្រដោក​ដូច្នោះ​ដែរ ៕

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កុំ​តូច​ចិត្ត​នឹង​វាសនា​កុំ​តវ៉ា​នឹង​ព្រហ្មលិខិត (សុភាសិតខ្មែរ ទី​ ៦០ / Khmer Proverb 60)

កុំ​តូច​ចិត្ត​នឹង​វាសនា​កុំ​តវ៉ា​នឹង​ព្រហ្មលិខិត

និយមន័យៈ ត្រូវ​ចេះ​តស៊ូ និង​អត់ធ្មត់​នូវ​អ្វី​ដែល​ខ្លួន​បាន​ទទួល ។


អត្ថាធិប្បាយ

វាសនា = សំណាង, សំណាង = ការ​សាង

កុំ​តូច​ចិត្ត​នឹង​វាសនា

វាសនា ជា​បច្ច័យ​បាន​មក​ពី​ការ​កសាង ។ ការ​កសាង​នេះ​ជួន​មាន​មក​ពី​អតីត​ជាតិ ជួន​មាន​ក្នុង​បច្ចុប្បន្ន​ជាតិ ។
តាម​ទ្រឹស្ដី​នៃ​ព្រះពុទ្ធសាសនា​បាន​បញ្ជាក់​ថា វាសនា​របស់​បុគ្គល​ម្នាក់ៗ​សុទ្ធ​តែ​កើត​មាន​ឡើង​អំពី​អំពើ​របស់​ខ្លួន​ម្នាក់ៗ​ជានិច្ច ។ បើ​ខ្លួន​បាន​សាង​សន្សំ​នូវ​កម្ម​អ្វី កម្ម​នោះ​នឹង​ផ្ដល់​មក​ឲ្យ​ខ្លួន​វិញ ។ ដូចជា បើ​បុគ្គល​សាង​នូវ​សុកល​កម្ម​រមែង​បាន​ទទួល​នូវ​កុសល​ធម៌ (ភាវៈ​ល្អ) ។ បើ​បុគ្គល​សាង​អកុសល​កម្ម​រមែង​បាន​ទទួល​នូវ​អកុសល​ធម៌ (ភាវៈ​អាក្រក់) ។ ន័យ​នេះ​មាន​ការ​ប្រៀបធៀប​ដូច​អ្នក​ដែល​ដាំ​ដើម​ខ្នុរ តែង​ទទួល​បាន​ផ្លែ​ខ្នុរ (ផ្អែម​ល្អ) ។ ឯ​អ្នក​ដែល​ដាំ​ដើម​ស្លែង តែង​បាន​ទទួល​ផ្លែ​ស្លែង (ពុល) ។
បើ​យោល​តាម​ទ្រឹស្ដី​ព្រះពុទ្ធសាសនា​ខាងលើ​នេះ បុគ្គល​ម្នាក់ៗ​មិន​ត្រូវ​តូច​ចិត្ត​នឹង​វាសនា​របស់​ខ្លួន​ទេ ។ ព្រោះ​អ្វីៗ​សុទ្ធ​តែ​កើត​ឡើង​អំពី​អំពើ​របស់​ខ្លួន​ទាំងអស់ ។ សម​ដូច​ពុទ្ធភាសិត​ពោល​ថា ៖ សត្តេ កម្មំ វិភជ្ជតិ សត្វ​ទាំងឡាយ​រមែង​ទទួល​នូវ​កម្ម​ដែល​ខ្លួន​បាន​សាង ។

កុំ​តវ៉ា​នឹង​ព្រហ្មលិខិត

ព្រហ្មលិខិត = ចំណារ​ព្រះព្រហ្ម ឬ​ចំណារ​ដ៏​ប្រសើរ
ព្រហ្មលិខិត ដែល​មាន​ន័យ​ថា ចំណារ​របស់​ព្រះព្រហ្ម​នោះ​ តាម​ពិត​ទៅ​ពុំ​មាន​ព្រះព្រហ្ម​ឯណា​មក​ចារ​ឲ្យ​ទេ ។ វា​គឺ​ជា «កម្ម» ដែល​ខ្លួន​បាន​សាង​នោះ​ឯង​ចារ​មក​ឲ្យ ។
ដូច្នេះ ព្រហ្មលិខិត​មាន​ន័យ​ម្យ៉ាងទៀត​ថា «កម្មលិខិត» ។ កម្ម​លិខិត​នេះ គឺ​ជា​ចំណារ ឬ​ជា​កំណត់ហេតុ​នៃ​ទង្វើ​ដែល​សត្វ​លោក​ម្នាក់ៗ​បាន​ធ្វើ​រួច​មក​ហើយ ។
តាម​ទស្សនៈ​ពុទ្ធនិយម​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រហ្មលិខិត ឬ​កម្មលិខិត​ហ្នឹង​ឯង​ជា​អ្នក​ផ្ដល់​វាសនា ឬ​បែង​ចែក​នូវ​កំណើត​មនុស្ស​លោក​គ្រប់ៗ​គ្នា (កម្ម​យោនី) ។
សុភាសិត​ទាំង​ពីរ​ឃ្លា​ខាងលើ​នេះ គង់​មាន​ន័យ​ប្រហែល​គ្នា ។ បើ​ដូច្នេះ តើ​មាន​អ្វី​ដែល​មនុស្ស​លោក​ត្រូវ​តូច​ចិត្ត ត្រូវ​តវ៉ា បើ​អ្វីៗ​ទាំងអស់​សុទ្ធ​តែ​កើត​ឡើង សម្រេច​ឡើង​ដោយ​ខ្លួនឯង​ជា​អ្នក​ធ្វើ អ្នក​សាង​ទាំងអស់ ។
«ព្រហ្មលិខិត ឬ​កម្មលិខិត» គ្រាន់​តែ​ជា​វិញ្ញាបនបត្រ​បញ្ជាក់​នូវ​កម្រិត​នៃ​ទង្វើ ឬ​ការ​សាង​របស់​មនុស្ស​លោក​ដែល​ធ្វើ​តិច ឬ​ច្រើន​ប៉ុណ្ណោះ ៕

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កូន​ក្រោល​បង្គោល​ស្នឹង (សុភាសិតខ្មែរ ទី​ ៦១ / Khmer Proverb 61)

កូន​ក្រោល​បង្គោល​ស្នឹង

និយមន័យៈ មនោសញ្ចេតនា​លើ​អ្នក​ដែល​នៅ​ជាមួយ​គ្នា​យូរ ។


អត្ថាធិប្បាយ

អត្ថានុរូប

គោ ក្របី ដែល​ម្ចាស់​ចិញ្ចឹម​យូរ​ជាង​គេ ទុក​ដូច​ជា​ម្ចាស់​ក្រោល ។ ជា​រៀងរាល់​ថ្ងៃ គេ​ដឹក​វា​ទៅ​បោះ​ស្នឹង​ឲ្យ​ស៊ី​ស្មៅ​នៅ​ឯ​វាល ដោយ​គេ​ចិញ្ចឹម​វា​ទុក​ប្រចាំ​ក្រោល​យូរ​យ៉ាង​នេះ​ហើយ គេ​ក៏​មាន​ចិត្ត​អាណិត​ស្រឡាញ់​វា​ជាង​គេ ។
ដូច្នេះ​ហើយ​ម្ចាស់​ក៏​មិន​លក់ដូរ​វា​ដែរ គឺ​គេ​ទុក​វា​ទ្រព្យ​សម្អប់ ។ គេ​ហៅ​វា​ថា កូន​ក្រោល​បង្គោល​ស្នឹង ។

អត្ថប្បដិរូប

មនុស្ស​ណា​ដែល​រស់​នៅ​ក្នុង​ស្រុក​ភូមិ​យូរ​ជាង​គេ លោក​ហៅ​ថា «ចាស់​ស្រុក» ។ លោក​ប្រៀបធៀប​មនុស្ស​នេះ​ដូច​គោ ក្របី​ប្រចាំ​ក្រោល​ដែរ ។ មនុស្ស​នេះ​បើ​មាន​បញ្ហា​អ្វី​ល្មមៗ គេ​ច្រើន​លើក​អភ័យ​ឲ្យ​ ព្រោះ​គេ​យល់​ថា ជា​ចាស់​ទុំ​ប្រចាំ​ស្រុក​ភូមិ​ទៅ​ហើយ ។
ម្យ៉ាងទៀត មនុស្ស​ណា​ដែល​ធ្វើការ​ក្នុង​អង្គភាព​បាន​យូរ​ជាង​គេ​មិន​ផ្លាស់​ប្ដូរ​ទៅណា​គឺ​យូរ​ជា​ច្រើន​តំណ​ចៅហ្វាយ​នាយ ។ មនុស្ស​នេះ​ក៏​គេ​ចាត់​ទុក​ថា​ជា​ព្រឹទ្ធាចារ្យ​ប្រចាំ​អង្គភាព​ដែរ ។
ពំនោល​ខាងលើ​នេះ ពុំ​មែន​ជា​ពាក្យ​ប្រៀន​ប្រដៅ​អប់រំ​អ្វី​ទេ គឺ​គ្រាន់​តែ​ចង់​បញ្ជាក់​ថា មនុស្ស​ណា​ដែល​នៅ​យូរ​ក្នុង​កន្លែង​ណាមួយ តែ​មាន​គេ​រាប់អាន​ច្រើន និង​គេ​ស្គាល់​ច្រើន​ពី​សំណាក់​មហាជន​ប៉ុណ្ណោះ ។

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កាប់​បំពង់​រង់​ទឹកភ្លៀង (សុភាសិតខ្មែរ ទី​ ៦៣ / Khmer Proverb 63)

កាប់​បំពង់​រង់​ទឹកភ្លៀង

និយមន័យៈ ការ​រង់ចាំ​ដែល​មិន​ច្បាស់​លាស់ ។


អត្ថាធិប្បាយ

អត្ថានុរូប

មាន​មនុស្ស​ខ្លះ​ដោយ​គ្រាន់​តែ​បាន​ឮ​សូរ​ផ្គរលាន់​ក៏​នឹង​ស្មាន​ថា នឹង​មាន​ភ្លៀង​ធំ​ហើយ ។ គេ​ក៏​បោះបង់​ការងារ​ដែល​កំពុង​ធ្វើ​នៅ​ដៃ​ចោល រួច​ក៏​ប្រញាប់​ប្រញាល់​ទៅ​កាប់​ឫស្សី​ធ្វើ​បំពង់​រង់​ចាំ​ត្រង​ទឹកភ្លៀង​ដែល​មិន​ទាន់​ទាំង​ដឹង​ច្បាស់​ថា មាន​ភ្លៀង​ឬ​ក៏​អត់​ផង ។

អត្ថប្បដិរូប

កិច្ចការ​អ្វី​ក៏​ដោយ បើ​មិន​ទាន់​ដឹង​ច្បាស់លាស់​ទេ គេ​មិន​ត្រូវ​សង្ឃឹម​ខ្លាំងក្លា​រហូត​ដល់​សុខ​ចិត្ត​ចោល​ការងារ​ដែល​កំពុង​ធ្វើ​នៅ​ដៃ​នោះ​ទេ ។
ឧទាហរណ៍ៈ មនុស្ស​ម្នាក់​កំពុង​ធ្វើ​ចម្ការ ស្រាប់​តែ​ថ្ងៃ​មួយ​បាន​ដំណឹង​ថា មាន​គេ​បម្រុង​មក​បើក​រោងចក្រ​ក្នុង​ភូមិ​របស់​ខ្លួន ។ មនុស្ស​នោះ​ក៏​លះបង់​ការងារ​កសិកម្ម​ចោល​អស់​រលីង ។ មួយ​ថ្ងៃៗ គេ​គិត​តែ​ពី​ដើរ​ស៊ើប​ការងារ​រោងចក្រ ។ ចំណែក​ក្រុមហ៊ុន​ក៏​ពុំ​ទាន់​ប្រាកដ​ថា មក​បើក​ថ្ងៃ​ណា​ដែរ ។ ឯ​អ្នក​រង់​ចាំ​ក៏​ចេះ​តែ​រង់​ចាំ​រហូត​ទៅ គឺ​រង់​ចាំ​រហូត​ដល់​អស់​លុយ​កាក់​ពី​ខ្លួន ។
ដូច្នេះ​ការ​ដែល​ឮ​សូរ ហើយ​រង់​ចាំ​នេះ​ពុំ​ល្អ​ឡើយ ៕

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កាន់​ក​ពស់​កាន់​ឲ្យ​ជាប់​ប្រយ័ត្ន​ក្រឡាប់​ខាំ​ឯ​ប្រាណ (សុភាសិតខ្មែរ ទី​ ៦៤ / Khmer Proverb 64)

កាន់​ក​ពស់​កាន់​ឲ្យ​ជាប់​ប្រយ័ត្ន​ក្រឡាប់​ខាំ​ឯ​ប្រាណ

និយមន័យៈ ការ​កាន់​ក្ដីក្ដាំ​ត្រូវ​ក្ដាប់​ឲ្យ​ណែន ប្រយ័ត្ន​គ្រោះ​ថ្នាក់​ដល់​ខ្លួន ។


អត្ថាធិប្បាយ

អត្ថានុរូប

ពស់​ក្នុង​ពេល​នេះ លោក​សំដៅ​យក​ពស់​ដែល​មាន​ពឹស​ខ្លាំង ។ លោក​ចង់​និយាយ​ប្រាប់​ថា បើ​បាន​ជា​ជ្រុល​កាន់​ក​ពស់​ហើយ ត្រូវ​ក្ដាប់​ឲ្យ​ណែន​ជាប់​ក្នុង​ដៃ ។ ព្រោះ​បើ​ធ្វេស​តែ​បន្តិច ពស់​នោះ​នឹង​ក្រឡាស់​បែរ​មក​ចឹក​អ្នក​កាន់​វិញ​មិន​ខាន ។

អត្ថប្បដិរូប

ពំនោល​ខាងលើ​នេះ លោក​ចង់​និយាយ​ថា មុន​នឹង​ចោទ​ប្រកាន់​ទៅ​លើ​ភាគី​ណា​មួយ អ្នក​ដើម​ចោទ​តោង​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ និង​ឲ្យ​បាន​ហ្មត់ចត់​ល្អិតល្អន់​ជាមុន​សិន ។ ព្រោះ​ថា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​ភ័ស្តុតាង​គ្រប់គ្រាន់ និង​មិន​ត្រឹមត្រូវ វា​នឹង​មាន​ផល​អាក្រក់​ស្រោច​មក​លើ​ដើម​ចោទ​វិញ ជា​ហេតុ​នាំ​ឲ្យ​មាន​ផល​វិបាក​ជា​ខ្លាំង ៕

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កុំ​ធ្វើ​ស្រែ​ប្រវាស់​កុំ​សង់​ផ្ទះ​ចូល​គ្នា (សុភាសិតខ្មែរ ទី​ ៦៥ / Khmer Proverb 65)

កុំ​ធ្វើ​ស្រែ​ប្រវាស់​កុំ​សង់​ផ្ទះ​ចូល​គ្នា

និយមន័យៈ ផល​វិបាក​នៃ​ទង្វើ​រួម​គ្នា ។


អត្ថាធិប្បាយ

ធម្មតា​ការ​រក​ស៊ី បើ​មុខ​របរ​នោះ​ធំ តម្រូវ​ឲ្យ​មាន​ភាគហ៊ុន​ច្រើន គេ​តែង​ចូល​ហ៊ុន​គ្នា ទើប​ប្រកប​មុខរបរ​នោះ​ទៅ​បាន ។ ក៏​ប៉ុន្តែ​ចំពោះ​ការ​ចូល​ហ៊ុន​គ្នា​២​មុខ​លោក​ហាម​ជា​ដាច់​ខាត​ពី​ព្រោះ​វា​បង្ក​ឲ្យ​មាន​បញ្ហា​ខ្លាំង​ណាស់ គឺ ៖

កុំ​ធ្វើ​ស្រែ​ប្រវាស់

ការ​ធ្វើ​ស្រែ​ប្រវាស់ ដូចជា ម្នាក់​មាន​ដី​ស្រែ ម្នាក់​ទៀត​មាន​ពូជ​ស្រូវ ឬ​ម្នាក់​មាន​ដី​ស្រែ ម្នាក់​ទៀត​មាន​ឧបករណ៍ គោ ក្របី នង្គ័ល រនាស់​ជា​ដើម ។
ការ​ប្រវាស់​គ្នា​នេះ អាច​ឲ្យ​គេ​ចំណេញ​បាន​ទាំង​សងខាង ក៏​ប៉ុន្តែ​បើ​ការ​ប្រវាស់​គ្នា​នេះ​ធ្វើ​បាន​ត្រឹមតែ​ពាក់​កណ្ដាល​ដៃ ដូចជា ស្រូវ​មិន​ទាន់​ចេញ​ផ្លែ ឬ​កំពុង​ចេញ​ផ្លែ ស្រាប់​តែ​ជួប​ចៃដន្យ​ចង្រៃ ភាគី​ទាំង​ពីរ​នេះ​មាន​ជម្លោះ​ដោយ​ប្រការ​ណា​នីមួយ តើ​គេ​បែងចែក​ភាគ​ផល​គ្នា​ដូចម្ដេច​កើត ? ដូច្នេះ​ប្រកដ​ជា​ជម្លោះ​នេះ​រីក​រាល​ដាល​ដែល​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ និង​អាច​ឈាន​ទៅ​រក​ការ​វាយ​ប្រហារ​គ្នា​ក៏​សឹង​មាន ។

កុំ​សង់​ផ្ទះ​ចូល​គ្នា

ការ​សង់​ផ្ទះ​ចូល​គ្នា​ក៏​មាន​ន័យ​ដូច​ខាងលើ​ដែរ ។ ពី​ដំបូង​ដៃ ភាគី​ទាំង​ពីរ​ស្រឡាញ់​គ្នា​ជិតស្និទ្ធ​ចាក់​ទឹក​មិន​លិច រហូត​ដល់​ស្រុះស្រួល​គ្នា​សង់​ផ្ទះ​រួម ។ លុះ​ដល់​ទៅ​ជិត​គ្នា​យូរ​បន្តិច​ទៅ ក៏​ស្រាប់​តែ​មាន​ទំនាស់​ដែល​បណ្ដាល​មក​ពី​កត្តា​ផ្សេងៗ ។ បើ​ទំនាស់​មាន​ហើយ តើ​គេ​អាច​នៅ​ជិត​គ្នា​បាន​ឬ​ទេ ? តើ​គេ​អាច​រើ​ផ្ទះ​ចែក​គ្នា​បាន​ទេ ? ចម្លើយ​មាន​តែ​មួយ គឺ​គេ​មិន​អាច​ធ្វើ​ទៅ​កើត​ទេ ។ បើ​មិន​កើត​ទេ គេ​នឹង​ឈ្លោះ​គ្នា​រាល់​ថ្ងៃ​ដែល​អាច​ប្រឈម​មុខ​នឹង​ការ​វាយ​ប្រហារ​គ្នា​រាល់​ថ្ងៃ​ដូច​ករណី​ខាងលើ​ដែរ ។
សរុប​មក ការ​រកស៊ី​រួម​គ្នា ទោះ​តូច​ធំ​ក្ដី​សុទ្ធ​តែ​មាន​ផលវិបាក​ទាំង​អស់ ។ ប៉ុន្តែ​ផលវិបាក​ដែល​លេច​ធ្លោ​ជាង​គេ​គឺ​ករណី​ទាំង​ពីរ​ខាងលើ​នេះ​ឯង ព្រោះ​មនុស្ស​មួយ​ចំនួន​សុទ្ធ​តែ​មាន​មហិច្ឆិតា​លោភលន់ ចង់​បាន​ផលប្រយោជន៍​តែ​រៀងៗ​ខ្លួន ទោះបី​ជា​បងប្អូន​បង្កើត​ក៏​ដោយ ៕

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កុំ​ស្លាប់​ដូច​ពស់​រស់​ដូច​កង្កែប (សុភាសិតខ្មែរ ទី​ ៦៦ / Khmer Proverb 66)

កុំ​ស្លាប់​ដូច​ពស់​រស់​ដូច​កង្កែប

និយមន័យៈ កុំ​ធ្វើ​ខ្លួន​ឲ្យ​គេ​ខ្លាច​គ្រប់​កាល និង​រស់​គ្មាន​ន័យ ។


អត្ថាធិប្បាយ

ធម្មតា​សត្វ​សាហាវ​យ៉ាងណា​ក៏​ដោយ ពេល​ងាប់​ទៅ​គេ​លែង​ខ្លាច​វា​អស់​ហើយ ។ ប៉ុន្តែ​សត្វ​ពស់​វិញ​ងាប់​ក៏​ដោយ ក៏​គេ​នៅ​តែ​ខ្លាច​ដដែល ។

អត្ថានុរូប
ពស់​នៅ​ពេល​នេះ លោក​សំដៅ​យក​ពស់​ដែល​មាន​ពឹស ។ ពេល​វា​នៅ​រស់ អ្នក​ផង​ទាំង​ពួង​តែងតែ​ខ្លាច​រអា​គ្រប់ៗ​គ្នា​ទាំង​ក្មេង​ទាំង​ចាស់ ។ លុះ​ពេល​វា​ងាប់​ទៅ​ក៏​គេ​នៅ​តែ​ខ្លាច​វា​ដដែល ។ កម្លាច​នេះ​ដោយ​គិត​ថា​វា​មិន​ទាន់​ងាប់​មែន​ទែន ។ បើ​ឃើញ​វា​ហើម​ស្អុយ​រលួយ​ក៏​នៅ​គិត​ថា​ក្រែង​ពឹស​វា​នៅ​ជាប់​តាម​ឆ្អឹង​ឆ្អែង​ទៀត ។
រីឯ​សត្វ​កង្កែប​គឺ​ជា​សត្វ​ស្លូត​ហើយ​ល្ងង់ ។ វា​ខ្លាច​គេ​ណាស់ ។ វា​គ្មាន​អាវុធ​សម្រាប់​ការពារ​ខ្លួន​ទេ ។ ធម្មជាតិ​បាន​ធ្វើ​អំណោយ​ដល់​វា​ដោយ​មាន​ការ​ផ្លាស់ប្ដូរ​ពណ៌​សម្បុរ​ស្បែក​ទៅ​តាម​ទី​កន្លែង​វា​រស់​នៅ​សម្រាប់​បន្លំ​ខ្លួន និង​ឲ្យ​ជើង​ក្រោយ​វែង​មាន​សាច់​ដុំ​ខ្លាំង​ក្លា​សម្រាប់​ចាក់​លោត​បាន​ឆ្ងាយ​ដើម្បី​គេច​ខ្លួន​ពី​អន្តរាយ​ផ្សេងៗ ។
ម្យ៉ាងទៀត​ដោយ​សារ​វា​ជា​សត្វ​ល្ងង់​ខ្លៅ​យ៉ាង​នេះ​ហើយ​បាន​ជា​វា​មិន​ចេះ​កាយ​រូង​ធ្វើ​ជម្រក​ទេ គឺ​វា​ដើរ​ជ្រក​ជាមួយ​រូង​ក្ដាម ។ វា​សប្បាយ​ចិត្ត​ណាស់​ក៏​ស្រែក​វ៉ែបៗ​នាំ​ឲ្យ​អ្នក​នេសាទ​ឮ​ក៏​ខ្វារ​យក​វា​ដោយ​ទាំង​ក្ដាម​ម្ចាស់​រូង​ទៀត ។
អត្ថប្បដិរូប
សត្វ​ពស់​ក្នុង​ន័យ​ខាងលើ​នេះ លោក​ប្រៀបធៀប​ទៅ​មនុស្ស​ពាល​យង់​ឃ្នង​កាច​សាហាវ ។ មនុស្ស​ពាល​នេះ​កាល​បើ​រស់​នៅ​ត្រង់​ណា អ្នក​ផង​ទាំង​ពួង​តែង​មាន​ការ​ភ័យ​ខ្លាច​រអា​ជា​ខ្លាំង ។ ព្រោះ​វា​បង្ក​អសន្តិសុខ និង​គ្រោះ​មហន្តរាយ ។ វា​គ្មាន​មនោសញ្ចេតនា អាណិតអាសូរ​ដល់​អ្នក​ណា​ម្នាក់​ឡើយ សូម្បី​តែ​ឪពុក​ម្ដាយ បងប្អូន ញាតិមិត្ត​វា​ក៏​ដោយ ។
ដូច្នេះ ពួក​វា​ជា​ទី​ស្អប់​ខ្ពើម​នៃ​សង្គម​មនុស្ស និង​សង្គម​ជាតិ ។ លុះ​ដល់​ពួក​វា​ស្លាប់​ទៅ មនុស្ស​ផង​ទាំង​ពួង​ក៏​នៅ​តែ​ស្អប់​ខ្ពើម មិន​ហ៊ាន​ទៅ​ជិត​ខ្មោច​វា​ដដែល ព្រោះ​គេ​យល់​ថា ខ្មោច​វា​លង​សាហាវ​ណាស់ ហើយ​គេ​ក៏​ពុំ​ចូល​បុណ្យ​ដែរ ។ គេ​ខ្លាច​កើត​ឡើង​ជួប​វា​ទៀត ។
រីឯ​សត្វ​កង្កែប លោក​ប្រៀប​ទៅ​នឹង​មនុស្ស​អាប់​ឥត​ប្រាជ្ញា គ្មាន​ចេះ​គ្មាន​យល់​អ្វី​ទាំង​អស់ គឺ​ជា​មនុស្ស​កំសោយ ។ ប្រសិនបើ​មនុស្ស​នេះ​ស្លូត​ក៏​គ្មាន​ប្រយោជន៍​អ្វី​ប៉ុន្មាន​ដល់​សហគមន៍​ជាតិ​ដែរ ។ គេ​រស់​នៅ​ដោយ​គ្មាន​ន័យ គឺ​រស់​នៅ​បាន​ត្រឹម​តែ​មាន​ឈ្មោះ​ថា​បាន​រស់​ជា​មនុស្ស​នឹង​គេ​ដែរ​ប៉ុណ្ណោះ ៕

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កុំ​ទុក​ចិត្ត​មេឃ កុំ​ទុក​ចិត្ត​ផ្កាយ កុំ​ទុក​ចិត្ត​ប្រពន្ធ​ថា​គ្មាន​សហាយ កុំ​ទុក​ចិត្ត​ម្ដាយ​ថា​គ្មាន​បំណុល (សុភាសិតខ្មែរ ទី​ ៦៧ / Khmer Proverb 67)

កុំ​ទុក​ចិត្ត​មេឃ កុំ​ទុក​ចិត្ត​ផ្កាយ កុំ​ទុក​ចិត្ត​ប្រពន្ធ​ថា​គ្មាន​សហាយ កុំ​ទុក​ចិត្ត​ម្ដាយ​ថា​គ្មាន​បំណុល

និយមន័យៈ ក្នុង​លោក​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ទេ ។


អត្ថាធិប្បាយ

កុំ​ទុក​ចិត្ត​មេឃ

មេឃ​ជា​របស់​ធម្មជាតិ គេ​មិន​អាច​កំណត់ ឬ​បង្គាប់​បញ្ជា​បាន​ទេ ដូចជា ពេល​ខ្លះ​មេឃ​រក​កល​ចង់​ភ្លៀង ស្រាប់​តែ​មិន​ភ្លៀង​ទៅ​វិញ ។ ជួន​គេ​ឃើញ​មេឃ​ស្រឡះ​សោះ​ស្រាប់​តែ​ភ្លៀង​ភ្លាម ។ ជួនកាល​ទៀត គេ​ឃើញ​មេឃ​បើក​ថ្ងៃ​ធម្មតា​ទេ ស្រាប់​តែ​មាន​ភ្លៀង​រ៉ុយៗ​ចុះ​មក​ដែល​គេ​ហៅ​ថា មេឃ​ភ្លៀង​បើក​ថ្ងៃ ។ ដូច្នេះ ឃើញ​ថា​គ្មាន​អ្វី​គួរ​ឲ្យ​គេ​ទុក​ចិត្ត​បាន​ឡើយ ។

កុំ​ទុក​ចិត្ត​ផ្កាយ

ផ្កាយ​ក៏​ជា​របស់​ធម្មជាតិ​ដូច​មេឃ​ដែរ ដូច្នេះ​ក៏​មិន​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ឡើយ ។ ដូចជា​កណ្ដាល​អាធ្រាត្រ​ផ្កាយ​នេះ​ឃើញ​នៅ​ចំ​ពី​លើ​ក្បាល បន្ទាប់​មក​ឃើញ​នៅ​ទិស​ខាងលិច​វិញ ។ ដូច្នេះ ឃើញ​ថា គេ​មិន​អាច​កំណត់ ឬ​ទុក​ចិត្ត​ថា វា​នៅ​នឹង​ន​មួយ​កន្លែង​បាន​ឡើយ ។

កុំ​ទុក​ចិត្ត​ប្រពន្ធ​ថា​គ្មាន​សហាយ

នៅ​ក្នុង​សង្គម​ខ្មែរ ភរិយា​ជា​ចំនួន​ច្រើន​ណាស់​ដែល​ប្រកាន់​ខ្ជាប់​នូវ​ប្រពៃណី​ជាតិ និង​មួយ​ចំនួន​ធំ​ទៀត​ជា​ឧត្ដម​ភរិយា ទោះ​បាន​រៀន​សូត្រ​ចេះ​តិច​ក្ដី ច្រើន​ក្ដី ។
ប៉ុន្តែ​ទោះ​បី​ភរិយា​នោះ​ស្ថិត​នៅ​ក្នុង​ករណី​ដូច​ម្ដេច​ក្ដី ក៏​គង់​នៅ​មាន​ភរិយា​មួយ​ចំនួន​តូច​ដែល​បណ្ដោយ​ខ្លួន​ឲ្យ​ដួល​ទៅ​តាម​ទំនើបនិយម សម្ភារៈ​និយម​អូស​ទាញ ។ ភរិយា​ខ្លះ​ទៀត​ចាក​ប្រពៃណី​ដោយសារ​ភាព​ក្រីក្រ​ ទីទ័ល​ពេក ។ ខ្លះ​ទៀត​ភ្លាត់​ខ្លួន​ដោយសារ​សម្រស់​គេ ។ ខ្លះ​ទៀត​លង់​ខ្លួន​តាម​ពាក្យ​លួងលោម ថ្នាក់​ថ្នម​របស់​គេ ។ ខ្លះ​ទៀត​ភ្លើតភ្លើន​ស្រើប​ស្រាល​តាម​កាម​តណ្ហា​អូស​ទាញ ។ ដោយសារ​មាន​ករណី​ជាច្រើន​ចាំ​អូស​ទាញ​បែប​នេះ​ហើយ ទើប​លោក​ប្រាប់​ថា កុំ​ទុក​ចិត្ត​ខ្លាំង​ពេក ។

កុំ​ទុក​ម្ដាយ​ថា​គ្មាន​បំណុល

អ្នក​ម្ដាយ​ជា​ទី​គោរព​គ្រប់​មជ្ឈដ្ឋាន ទោះ​ថ្នាក់​លើ មធ្យម និង​ក្រោម​ក្ដី គេ​កម្រ​ជួប​នូវ​អ្នកម្ដាយ​ដែល​មិន​ជំពាក់​បំណុល​គេ​សោះ​នោះ​ទេ ។ អ្នក​ម្ដាយ​ខ្លះ ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ឧត្ដម​មាន​លុយ ឡាន វីឡា មាន​គ្រឿង​ប្រើប្រាស់​សុទ្ធ​តែ​ទំនើប ពាក់​សុទ្ធ​តែ​ត្បូង​មាន​តម្លៃ មើល​ទៅ​មិន​គួរ​ឲ្យ​ជឿ​ថា គាត់​ខ្វះ​លុយ​ទេ ។ ប៉ុន្តែ​ថ្ងៃ​ណា​មួយ​អ្នក​ម្ដាយ​ចាញ់​ល្បែង ជំពាក់​គេ​ម្ដង​ម្កាល​ដែរ ។ អ្នក​ម្ដាយ​ខ្លះ​ទៀត មាន​មុខ​របរ​ពាណិជ្ជកម្ម​យ៉ាង​ធំ គឺ​ដល់​ខ្នាត​អន្តរជាតិ ។ ប៉ុន្តែ​គាត់​ក៏​ជំពាក់​គេ​ដល់​ខ្នាត​អន្តរជាតិ​ដែរ សម​ដូច​ពាក្យ​ចាស់​ថា «ទូក​ធំ​ក្ដោង​ធំ​មែន» ។ សរុប​មក អ្នក​ម្ដាយ​ភាគ​ច្រើន​ណាស់​ដែល​ជំពាក់​គេ​ទៅ​តាម​ឋានៈ​ខ្លួន ៕
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ក្រមុំ​ដណ្ដឹង​ម្ដាយ មេម៉ាយ​ដណ្ដឹង​ចិត្ត (សុភាសិតខ្មែរ ទី​ ៧០ / Khmer Proverb 70)

ក្រមុំ​ដណ្ដឹង​ម្ដាយ មេម៉ាយ​ដណ្ដឹង​ចិត្ត

 

និយមន័យៈ ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​ក្នុង​ការ​ស្ដី​ដណ្ដឹង ។


អត្ថាធិប្បាយ

ក្រមុំ​ដណ្ដឹង​ម្ដាយ

តាំង​ពី​បុរាណ​កាល​មក ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​តម្រូវ​ឲ្យ​មាន​ការ​ចូល​ស្ដី​ដណ្ដឹង​ស្ត្រី​ក្រមុំ​ដល់​មេបា​ចាស់ទុំ​គឺ ម៉ែ‑ឪ ដែល​ភាសា​បច្ចេកទេស​ថា​ចូល «ចែចូវ» ។ ស្ត្រី​ក្រមុំ​ក្នុង​សង្គម​ខ្មែរ​ពុំ​មាន​សិទ្ធិ​សម្រេច​ក្នុង​ការ​រើស​គូស្រករ​ដោយ​ខ្លួនឯង​ឡើយ ។ ព្រោះ​គេ​យល់​ថា នាង​ជា​ស្ត្រី​វ័យ​ក្មេង​ពុំ​ទាន់​បាន​យល់​ការណ៍​រាក់ជ្រៅ​នៅ​ក្នុង​ជីវភាព​គ្រួសារ​នៅ​ឡើយ ។ ម្យ៉ាងទៀត​ កូនក្រមុំ​គេ​ទុក​ជា​កិត្តិយស​ល្អ ប្រសើរ​ដូច​ផ្កា​រីក ចេក​ទុំ ។ ដូច្នេះ ឪពុក​ម្ដាយ​ជា​អ្នក​មាន​សិទ្ធិ​សម្រេច​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ជ្រើសរើស​គូស្រករ​ឲ្យ​កូន ។

ចែចូវ ៖ ចែ​ឲ្យ​ដល់​ម៉ូល ចូវ​ឲ្យ​ដល់​អូល (ចូល​ឲ្យ​ដល់​ម៉ែ ចូល​ឲ្យ​ដល់​ឪ)
ចែចូវ ៖ បរិវាស័ព្ទ ចូវ គន្លាស់​បាន​ជា ចូវ​ដើម្បី​បែក​ផ្លែ (ចែ​ដើម្បី​បើក​ផ្លូវ, បើក​ផ្លូវ​ស្ទង់​ស្ថានការណ៍)

មេម៉ាយ​ដណ្ដឹង​ចិត្ត

ស្ត្រី​មេម៉ាយ គឺ​ស្ត្រី​ដែល​ធ្លាប់​មាន​ប្ដី​រួច​ម្ដង​ហើយៗ​បាត់​បង់​ប្ដី​ដោយ​ប្រការ​ណា​នីមួយ ។ ដូច្នេះ គេ​យល់​ថា​ស្ត្រី​មេម៉ាយ​នេះ​ចាស់​ចិត្ត​ចាស់​គំនិត​អាច​ដឹង​អាច​យល់​ពី​កិច្ចការណ៍​រាក់​ជ្រៅ និង​មាន​បទពិសោធន៍​ក្នុង​ជីវភាព​គ្រួសារ​រួច​ហើយ ។ ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​ហាក់​ដូចជា​បើក​សិទ្ធិ​សម្រេច​ឲ្យ​ដល់​កូន​ដែល​មេម៉ាយ​ក្នុង​ការ​ជ្រើសរើស​គូស្រករ​ថ្មី​ដោយ​ខ្លួនឯង ។ ដូច្នេះ បុរស​ណា​ដែល​ពេញចិត្ត​ចង់​ភ្ជាប់​និស្ស័យ​នឹង​នាង គេ​មិន​បាច់​ចូល​ទៅ​ដល់​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​ដូច​កាល​នាង​នៅ​ក្រមុំ​នោះ​ឡើយ ។ គឺ​គេ​ចូល​សួរ​ផ្ទាល់​ខ្លួន​នឹង​នាង​ដោយ​ត្រង់ៗ​តែ​ម្ដង ។ ប្រសិនបើ​នាង​យល់​ព្រម​ហើយ ទើប​គេ​ចូល​ស្ដី​ដណ្ដឹង​ដល់​ម៉ែឪ​ជាក្រោយ ។ នៅ​ពេល​នេះ ឪពុក​ម្ដាយ​អស់​មាន​សិទ្ធិ​សម្រេច​ជា​យ៉ាងណា​ហើយ គឺ​គ្រាន់​តែ​មាន​សិទ្ធិ​ជួយ​ជា​យោបល់ និង​ជួយ​សម្រួល​ឲ្យ​សមរម្យ​ប៉ុណ្ណោះ ។
ប៉ុន្តែ​ចំពោះ​កូន​ស្រី​ដែល​មេម៉ាយ​ក្មេងវ័យ​ពេក ឪពុក​ម្ដាយ​ក៏​បាន​យក​មក​ចិញ្ចឹម​ថែរក្សា​ដូច​កាល​នៅ​ក្រមុំ​នោះ ឪពុក​ម្ដាយ​ក៏​នៅ​តែ​មាន​សិទ្ធិ​សម្រេច​ដូច​កាល​នាង​នៅ​ក្រមុំ​ដែរ ៕

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កាត់​ទឹក​មិន​ដាច់ កាត់​សាច់​វា​ឈឺ (សុភាសិតខ្មែរ ទី​ ៧១ / Khmer Proverb 71)

កាត់​ទឹក​មិន​ដាច់ កាត់​សាច់​វា​ឈឺ

និយមន័យៈ វិប្បដិសារី​នៅ​ពេល​កាត់​កាល់​កូន​ចៅ ។


អត្ថាធិប្បាយ

អត្ថានុរូប

          ធម្មតា​ទឹក គេ​មិន​អាច​កាត់​ដាច់​ទេ​ព្រោះ​វា​ជា​វត្ថុ​រាវ ។ ឯ​សាច់​មនុស្ស​ជា​សាច់​រស់ បើ​មាន​របួស ឬ​កាត់​ត្រង់​ណាមួយ​ដុំ​ឲ្យ​ដាច់ ទោះបី​ជា​តូច​ប៉ុណ្ណា​ក៏​ដោយ ក៏​ប្រាកដ​ជា​ឈឺ​មិន​ខាន ។

អត្ថប្បដិរូប

ពាក្យ​ថា កាត់​ទឹក​មិន​ដាច់ លោក​លើក​យក​មក​គ្រាន់​តែ​ជា​ការ​ឧបមា និង​ប្រៀប​ធៀប​ប៉ុណ្ណោះ ។ តាម​ការពិត លោក​និយាយ​ទៅ​ដល់​ឪពុក​ម្ដាយ​ខ្លះ​ដែល​ខឹង​ក្រេវ​ក្រោធ​ជា​ខ្លាំង​នឹង​កូន​ចៅ​ដែល​ប្រព្រឹត្ត​អនាចារ អសីលធម៌ និង​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​រដ្ឋ ។ ជា​ពិសេស​គឺ​កូន​មិន​លុះ​ដោយ​ដំបូន្មាន​ឪពុក​ម្ដាយ ឬ អាណាព្យាបាល ។ ទីបំផុត​ដោយ​ទ្រាំ​មិន​បាន គាត់​ក៏​សម្រេ​ចិត្ត​កាត់​កាល់​វា​ចោល​ទៅ ។ ប៉ុន្តែ​លុះ​ដល់​ថ្ងៃ​ក្រោយ ពេល​រំសាយ​កំហឹង គាត់​ក៏​មាន​វិប្បដិសារី នឹក​អាណិត​អាសូរ​កូន​ចៅ​តាម​ក្រោយ ។
ដោយ​ព្រហ្មវិហារធម៌​ដែល​គាត់​ធ្លាប់​មាន និង​មិន​អាច​កាត់​ផ្ដាច់​បាន​នោះ ចេះ​តែ​ធ្វើ​ឲ្យ​អារម្មណ៍​គាត់​នឹក​មមៃ​ពី​សុខទុក្ខ​របស់​កូន​ចៅ​ដែល​ឃ្លាត​មិន​ដឹង​ទៅ​ទី​ណា ។
ទោះ​គាត់​ខំប្រឹង​បំភ្លេច ឬ​ខំ​ប្រឹង​យក​ជ័យជំនះ​លើ​ចិត្ត​របស់​គាត់​យ៉ាងណា​ក៏​គាត់​មិន​អាច​កាត់​ផ្ដាច់​មនោសញ្ចេតនា​បាន​ដែរ ។ បើ​ទុក​ណា​ជា​គាត់​មិន​សម្ដែង​អាការៈ​ឲ្យ​គេ​ដឹង​ក៏​ដោយ ៕

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ក្របី​ស្នែង​កែក មនុស្ស​ស្រលៀង​ភ្នែក ក្រពើ​កំបុត​កន្ទុយ (សុភាសិតខ្មែរ ទី​ ៦៨ / Khmer Proverb 68)

ក្របី​ស្នែង​កែក មនុស្ស​ស្រលៀង​ភ្នែក ក្រពើ​កំបុត​កន្ទុយ

និយមន័យៈ អ្វី​ដែល​ខុស​ប្រក្រតី បុគ្គលិក​លក្ខណៈ​ក៏​ខុស​ប្រក្រតី​ដែរ ។


អត្ថាធិប្បាយ

          មនុស្ស​ក្ដី សត្វ​តិរច្ឆាន​ក្ដី ដែល​មាន​លក្ខណៈ​កាយវិការ​ដូច​ខាងលើ លោក​ប្រាប់​ថា​គួរ​ឲ្យ​ប្រុងប្រយ័ត្ន ។

ក្របី​ស្នែង​កែក

មាន​សត្វ​ជា​ច្រើន​ដែល​មាន​លក្ខណៈ​មិន​ប្រក្រតី តែ​ពេល​នេះ​លោក​លើក​យក​សត្វ​ក្របី​ស្នែង​កែក​មក​ធ្វើ​ជា​តួយ៉ាង ។ លោក​ថា​សត្វ​ក្របី​ស្នែង​កែក​តែង​កាច និង​មាន​ភាព​អំនួត​ជាង​ក្របី​ធម្មតា ។ ឫកពា​វា​ក្រអឺត​ក្រទម មិន​ខ្លាច​គេ​ទេ ។ កាលណា​វា​ឃើញ​ក្របី​ដូច​គ្នា ឬ​មនុស្ស​ទៅ​ជិត​វាៗ​តែង​អើត​ក្បាល​ស្ងើន បង្ហាញ​នូវ​ភាព​អំនួត និង​កាច ។

មនុស្ស​ស្រលៀង​ភ្នែក

តាម​ការ​កត់​សម្គាល់​ឃើញ​ថា មនុស្ស​ស្រលៀង​ភ្នែក​តែង​មាន​អ្វី​ដែល​«លើស» គឺ​ថា​ល្អ ក៏​ល្អ​លើស​គេ បើ​អាក្រក់​ក៏​លើស​គេ បើ​ស្លូត​បើ​កាច​ក៏​លើស​គេ​ដែរ ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ប្រាប់​ថា ឲ្យ​ប្រុង​ប្រយ័ត្ន ។ ព្រោះបើ​សេពគប់​ចំ​លើ​អ្នក​ដែល​ល្អ​លើស​គេ​ជា​ការ​ប្រសើរ ។ តែ​បើ​ចំ​លើ​អ្នក​អាក្រក់​លើស​គេ​វិញ​គួរ​ឲ្យ​ស្ដាយ ។

ក្រពើ​កំបុត​កន្ទុយ

ចាស់ៗ​តែង​និយាយ​ប្រាប់​កូន​ចៅ​ថា នៅ​ក្នុង​បឹង​នេះ​មាន​ក្រពើ​កំបុត​កន្ទុយ​មួយ កាច​សាហាវ​ខ្លាំង​ណាស់ ។ បើ​មាន​សត្វ​ព្រៃ​ណា​ចុះ​ផឹក​ទឹក វា​ត្របាក់​ស៊ី​គ្មាន​ឲ្យ​រួច​ទេ ។ គេ​សម្គាល់​ឃើញ​ថា ក្រពើ​កំបុត​កន្ទុយ​កាច​សាហាវ​ខ្លាំងក្លា​ជាង​ក្រពើ​ធម្មតា ។ មនុស្សម្នា​តែង​ខ្លាច​រអា​នឹង​វា​គ្រប់ៗ​គ្នា ។
ដូច្នេះ ឃើញ​ថា អ្វីៗ​ដែល​ខុស​ប្រក្រតី អត្តចរិត​ក៏​ខុស​ប្រក្រតី​ដែរ ៕

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ក្រពើ​លង់​ទឹក តុលាការ​ចាញ់​ក្ដី (សុភាសិតខ្មែរ ទី​ ៧២ / Khmer Proverb 72)

ក្រពើ​លង់​ទឹក តុលាការ​ចាញ់​ក្ដី

និយមន័យៈ បញ្ហា​យ៉ាង​ធ្ងន់​ដែល​មិន​អាច​ជួយ​សម្រាល​បាន ។


អត្ថាធិប្បាយ

          លោក​លើក​យក​សត្វ​ក្រពើ​មក​និយាយ​នៅ​ពេល​នេះ គឺ​គ្រាន់​តែ​ជា​ការ​ប្រៀបធៀ​ប៉ុណ្ណោះ ។ ធម្មតា​សត្វ​ក្រពើ​មាន​ការ​ស្ទាត់​ជំនាញ​ជា​ទីបំផុត​ក្នុង​ការ​ហែល​ទឹក ។ មួយ​ជីវិត​វា ក្រពើ​មិន​ដែល​លង់​ទឹក​ទេ ។ ប៉ុន្តែ​បើ​បែរ​ជា​វា​លង់​ទឹក​វិញ គឺ​វា​មាន​ជំងឺ​ជា​ទម្ងន់ ឬ​មាន​របួស​ជា​ខ្លាំង​មិន​អាច​ឲ្យ​វា​ហែល​ទឹក​បាន ទើប​ធ្វើ​ឲ្យ​វា​លង់​ទឹក​ងាប់​ទៅ ។

          ពាក្យ​ថា តុលាការ ក្នុង​ពេល​នេះ លោក​សំដៅ​យក​មន្ត្រី​កាត់​សេចក្ដី​ក្នុង​តុលាការ ។ តុលាការ​មាន​ភារកិច្ច​កាត់​សេចក្ដី​ទៅ​តាម​នីតិក្រម គឺ​ក្រម​រដ្ឋប្បវេណី និង​ក្រម​ព្រហ្មទណ្ឌ ។ អ្នក​ផង​ដែល​មាន​រឿង​ក្ដីក្ដាំ​នឹង​គ្នា តែង​រត់​ទៅ​រក​តុលាការ​ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្លួន ព្រោះ​តុលាការ​ជា​ខ្លាំង​ច្បាប់ ។ រឿង​ចាញ់ ឬ​ឈ្នះ​សម្រេច​លើ​តុលាការ​ទាំងអស់ ។ បើ​តុលាការ​សម្រេច​យ៉ាងណា គឺ​យ៉ាង​នោះ​ហើយ ។
រឿង​កាត់​ក្ដី​ជា​អាជីព​របស់​តុលាការ ។ ហេតុ​នេះ ហើយ​បាន​ជា​គេ​កម្រ​ឮ​ថា​មាន​មន្ត្រី​តុលាការ​ណា​ម្នាក់​មាន​រឿង​ក្ដីក្ដាំ​ណាស់ ។ ប៉ុន្តែ​បើបែរ​ជា​មាន​វិញ ហើយ​ចាញ់​ក្ដី​ទៀត​នោះ រឿង​នេះ​មិន​ធម្មតា​ទេ ។ គេ​ជឿ​ថា​ករណី​នេះ តុលាការ​ប្រាកដ​ជា​បាន​ប្រព្រឹត្ត​នូវ​កំហុស​យ៉ាង​ធ្ងន់ធ្ងរ​ដែល​មិន​អាច​ជួយ​សម្រួល​សម្រាល​បាន​ឡើយ ៕

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កំភ្លាញ​ស្លាប់​ពីព្រោះ​មាត់ (សុភាសិតខ្មែរ ទី​ ៧៣ / Khmer Proverb 73)

កំភ្លាញ​ស្លាប់​ពីព្រោះ​មាត់

និយមន័យៈ ការ​និយាយ​ពុំ​ស្គាល់​កាល​គួរ ឬ​ពុំ​គួរ ។


អត្ថាធិប្បាយ

អត្ថានុរូប

         ត្រីកំភ្លាញ ទោះ​នៅ​ទីណា​ក៏​មិន​ស្ងាត់​កំបាំង​ដែរ ។ ជាទម្លាប់​ពី​កំណើត​របស់​វាៗ​តែង​ធ្វើ​មាត់​ចឹបៗ នាំ​ឲ្យ​មាន​រលក​ដល់​ផ្ទៃ​ទឹក​ខាងលើ ។ ឯ​មនុស្ស​ឃើញ​ហើយ​ក៏​យក​សន្ទូច​មក​ស្ទូច ឬ​យក​ឈ្នាង​មក​ជញ្ជាត់ ។ ត្រី​កំភ្លាញ​ក៏​ងាប់​អសារ​បង់ ។

អត្ថប្បដិរូប

មាន​មនុស្ស​មាត់​ដាច​ខ្លះ និយាយ​អ្វីៗ​ពុំ​សូវ​បាន​គិត​ដល់​បរិយាកាស​នៅ​ជុំ​វិញ​ខ្លួន​ទេ ។ គេ​និយាយ​តាម​ការ​នឹក​ឃើញ ដោយ​ពុំ​បាន​គិត​ថា រឿង​នេះ​គួរ​និយាយ ឬ​មិន​គួរ​ទេ ។ ជួនកាល គេ​និយាយ​ទៅ​ប៉ះពាល់​ដល់​កិត្តិយស​អ្នក​មាន​អំណាច​ណា​ម្នាក់ ។
មិន​ស្ងាត់​កំបាំង ស្រាប់​តែ​គេ​មក​ចាប់​យក​ទៅ​ធ្វើ​ទោស​ទណ្ឌ ជួន​កាល​រហូត​ដល់​ស្លាប់​ក៏​សឹង​មាន ៕

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កុក​ភ្លេច​ជង់ តែ​ជង់​មិន​ភ្លេច​កុក​ទេ (សុភាសិតខ្មែរ ទី​ ៧៤ / Khmer Proverb 74)

កុក​ភ្លេច​ជង់ តែ​ជង់​មិន​ភ្លេច​កុក​ទេ

និយមន័យៈ ជនល្មើស​ភ្លេច​គុក តែ​គុក​មិន​ភ្លេច​ជនល្មើស​ទេ ។


អត្ថាធិប្បាយ

អត្ថានុរូប

            ជង់ ជា​អន្ទាក់​តឿ​ឥត​ដង មាន​តែ​ជើង​ស្រួច​ខ្លី​សម្រាប់​ដោត​ជាប់​ទៅ​ក្នុង​ដី ។
កុក​ដើរ​មក​ចំ​រង្វង់​ខ្សែ​ធ្នាក់ៗ​ក៏​រឹត​ជើង​ជាប់ ។ ជួនកាល​វា​រលាស់​ជើង​រួច​ផុត ។ ពេល​វា​ដើរ​ទៅ វា​ឥត​គិត​ខ្វល់​នឹង​ខ្សែ​អន្ទាក់​ជង់​ទៀត​ទេ ។ ប៉ុន្តែ​ខ្សែ​ធ្នាក់​ជង់​នៅ​តែ​រង់​ចាំ​ទទួល​ជើង​កុក​ជានិច្ច ។

អត្ថប្បដិរូប

ជនល្មើស​ដែល​ប្រព្រឹត្ត​កំហុស​ឆ្គង​រួច​ហើយៗ​រត់​គេច​ខ្លួន ឬ​រត់​ចោល​ស្រុក​បាត់​ទៅ តែ​នឹក​គិត​ថា គ្មាន​អ្នក​ណា​ដឹង​ទេ គឺ​វា​ភ្លេច​សមត្ថកិច្ច​អស់​ហើយ ។ ប៉ុន្តែ​សមត្ថកិច្ច​ឥត​មាន​ភ្លេច​វា​ទេ ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គេ​ខំ​ប្រឹង​ធ្វើការ​តាម​ដាន​ស្រាវជ្រាវ​ជាប់​ជា​ប្រចាំ​ដើម្បី​ឈាន​ទៅ​រក​ការ​ចាប់​ខ្លួន ។ កាលណា​កិច្ចការ​គេ​មាន​លក្ខណៈ​គ្រប់គ្រាន់​ហើយ គេ​ក៏​ចាប់​ខ្លួន​វា​យក​មក​ដាក់​គុក​ទៀត ៕

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ក្ដៅ​ថ្ងៃ​មិន​ស្មើ​ក្ដៅ​ចិត្ត (សុភាសិតខ្មែរ ទី​ ៧៥ / Khmer Proverb 75)

ក្ដៅ​ថ្ងៃ​មិន​ស្មើ​ក្ដៅ​ចិត្ត

និយមន័យៈ គ្មាន​ភ្លើង​អ្វី​ក្ដៅ​ស្មើ​នឹង​ភ្លើង​ទោសៈ ។


អត្ថាធិប្បាយ

            កម្ដៅ​ព្រះអាទិត្យ ឬ​កម្ដៅ​ថ្ងៃ អ្នក​ប្រាជ្ញ​ខាង​វិទ្យាសាស្ត្រ​បាន​ពោល​ថា វា​មាន​កម្ដៅ​រាប់​ពាន់​ម៉ឺន​អង្សាសេ ។
ប៉ុន្តែ​ទោះបី​វា​មាន​ឋាមពល​ខ្លាំងក្លា​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​ចាញ់​កម្ដៅ​ចិត្ត​ទោសៈ​មនុស្ស​លោក​ដែរ ។ ព្រោះ​កម្ដៅ​ថ្ងៃ​មិន​អាច​ដុត​កម្លោច​ភព​ផែនដី ឬ​ដុត​ឲ្យ​ឆេះ​សម្លាប់​មនុស្ស​លោក​បាន​ទេ ។ ផ្ទុយ​ទៅ​វិញ កម្ដៅ​ភ្លើង​ចិត្ត​ទោសៈ​មនុស្ស​លោក​មាន​ឋាមពល​អាច​ដុត​កម្លោច​ភព​ផែនដី ឬ​ដុត​ឲ្យ​ឆេះ​មនុស្ស​លោក​ខ្លួន​ឯង​បាន ។ ព្រោះថា​កាលណា​មនុស្ស​លោក​ក្ដៅ​ចិត្ត​ហើយ គេ​ធ្វើ​អាវុធ​ប្រល័យ​លោក បំផ្លាញ​ភព​ផែនដី និង​ជីវិត​មនុស្ស សត្វ រុក្ខជាតិ ឲ្យ​អន្ដរធាន​តែ​ក្នុង​មួយ​ប៉ព្រិច​ភ្នែក​ប៉ុណ្ណោះ ៕

ដោយឈូកខ្មែរ

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កក់​ក្ដៅ​ដូច​អាំង​ផេះ (សុភាសិតខ្មែរ ទី​ ៧៦ / Khmer Proverb 76)

កក់​ក្ដៅ​ដូច​អាំង​ផេះ

និយមន័យៈ ការ​ទុក​ចិត្ត​ដែល​ឥត​ខ្លឹមសារ ។


អត្ថាធិប្បាយ

         មនុស្ស​ដែល​រងា​តែង​រក​អាវ​ក្រាស់ៗ​មក​ពាក់​ដើម្បី​ឲ្យ​កក់​ក្ដៅ ។ បើ​គ្មាន​អាវ​ពាក់​ការពារ​ទេ គេ​តែង​បង្កាត់​ភ្លើង​អាំង​ឲ្យ​កក់​ក្ដៅ ។
មនុស្ស​រងា​ពេល​នេះ លោក​និយាយ​ប្រៀប​ប្រដូច​នឹង​មនុស្ស​គ្មាន​ទីពឹង ។ ដូច្នេះ​មនុស្ស​នេះ​ត្រូវ​ស្វែង​រក​ទីពឹង គ្រាន់​ជា​បង្អែក​ពឹង​ពាក់​ពំនាក់​អាស្រ័យ ។ ការ​ដែល​ស្វែង​រក​ទីពឹង​នេះ ជួនកាល​ក៏​ពឹង​ទៅ​លើ​អ្វី​ដែល​គ្មាន​ផលប្រយោជន៍​គ្មាន​ខ្លឹមសារ​បន្តិច​សោះ ។
ឧទាហរណ៍ៈ នាយ «ក» បាន​ទៅ​ពឹង​ពាក់​លោក «ខ» ឲ្យ​ជួយ​រក​ការងារ​ធ្វើ ឬ​រក​មុខ​របរ​អ្វី​មួយ​ដើម្បី​ចិញ្ចឹម​ជីវិត ។ តាំង​ពី​ថ្ងៃ​នោះ​មក នាយ «ក» ចេះ​តែ​សង្ឃឹម និង​កក់​ក្ដៅ​ចិត្ត​ជាប់​ជានិច្ច​ថា គេ​មុខ​ជា​ជួយ​រក​មុខ​របរស ឬ​ការងារ​អ្វី​មួយ​ឲ្យ​ខ្លួន​មិន​ខាន ។ តែ​តាម​ពិត​លោក «ខ» គ្រាន់​តែ​បាន​ទទួល​អ៊ឺ‑អើ តែ​បបូរ​មាត់​ប៉ុណ្ណោះ គឺ​ឥត​បាន​ជួយ​រក​អ្វី​បន្តិច​ឡើយ ។
ម្យ៉ាងទៀត ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ស្រុក​ភូមិ​មួយ​ដែល​មាន​ចោរ​លួច ចោរ​ប្លន់​ជា​ញឹកញាប់ ។ ប៉ុន្តែ​សមត្ថកិច្ច​បង្ក្រាប​ហាក់​ដូចជា​គ្មាន​ប្រសិទ្ធភាព​សោះ ។ ដូច្នេះ ប្រជាពលរដ្ឋ​ហាក់​ដូចជា​គ្មាន​ជំនឿ​ទៅ​លើ​សមត្ថកិច្ច​សោះ គឺ​គេ​កក់​ក្ដៅ​ដូច​អាំង​ផេះ​ដែរ ៕

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ក្ដាម​ស្រែ​ណា​កាត់​ស្រែ​នោះ (សុភាសិតខ្មែរ ទី​ ៧៧ / Khmer Proverb 77)

ក្ដាម​ស្រែ​ណា​កាត់​ស្រែ​នោះ

និយមន័យៈ ជន​ល្មួច​នៅ​ត្រង់​ណា​លួច​នៅ​ត្រង់​នោះ ។


អត្ថាធិប្បាយ

អត្ថានុរូប

           ក្ដាម ជា​សត្វ​ចង្រៃ បើ​វា​នៅ​ត្រង់​ណា វា​កាត់​បំផ្លាញ​ត្រង់​នោះ ។ ហេតុ​នេះ​ហើយ បាន​ជា​គេ​ឃើញ​ស្រែ​ណា​ដែល​សម្បូរ​ក្ដាម​ច្រើន ស្រែ​នោះ​ពុំ​សូវ​បាន​ភោគផល​ល្អ​ទេ ។ ព្រោះ​ក្ដាម​កាត់​ស៊ី​ពន្លក​ស្រូវ​ខ្ចីៗ​ខ្ទេចខ្ទីរ​អស់​ហើយ ។
គេ​មិន​ដែល​ឃើញ​ក្ដាម​ដើរ​កាត់​ស្រូវ​នៅ​ស្រែ​ណា​ឆ្ងាយៗ​ពី​កន្លែង​វា​រស់​នៅ​ទេ ។

អត្ថប្បដិរូប

ក្ដាម លោក​ប្រៀប​ទៅ​នឹង​មនុស្ស​ល្មួច ។ ធម្មតា មនុស្ស​ល្មួច បើ​នៅ​ក្នុង​ស្រុក​ភូមិ​ណា វា​តែង​លួច​ក្នុង​ស្រុក​ភូមិ​នោះ ។ ម្យ៉ាងទៀត មនុស្ស​ល្មួច​នេះ បើ​នៅ​ក្នុង​អង្គភាព​វិញ គេ​ឲ្យ​កាន់​អង្ករ លួច​អង្ករ បើ​ឲ្យ​កាន់​សាំង លួច​សាំង ។ល។
សព្វ​ថ្ងៃ​នេះ​ ដោយ​វិទ្យាសាស្ត្រ​ជឿនលឿន ជន​ល្មួច​នេះ​ក៏​ជឿនលឿន​ដែរ គឺ​វា​មិន​នៅ​តែ​មួយ​កន្លែង​ទេ ។ វា​ធ្វើ​ការ​បន្លាស់​ទី​កន្លែង​មួយ​ទៅ​ទី​កន្លែង​មួយ​ទៀត រហូត​ដល់​ផ្លាស់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​ផង ។ ព្រោះ​ការ​លួច​នេះ​គឺ​ជា​អាជីព​សម្រាប់​ពួកវា​ទៅ​ហើយ ៕

ដោយឈូកខ្មែរ

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ក្បាល​អ្នកណា​សក់​អ្នក​ហ្នឹង (សុភាសិតខ្មែរ ទី​ ៧៨ / Khmer Proverb 78)

ក្បាល​អ្នកណា​សក់​អ្នក​ហ្នឹង

និយមន័យៈ អ្នកណា​ធ្វើ អ្នក​នោះ​ទទួល ។


អត្ថាធិប្បាយ

អត្ថានុរូប

            ធម្មតា​ក្បាល និង​សក់ ជា​របស់​នៅ​ជាប់​ជាមួយ​គ្នា ។ សក់​ដុះ​នៅ​លើ​ក្បាល​អ្នកណា វា​ជា​សម្បត្តិ​របស់​អ្នក​នោះ​ឯង ។ គឺ​គ្មាន​អ្នកណា​ផ្សេង​យក​ក្បាល​មក​ទទួល ឬ​រំលែក​បាន​ទេ ឬ​មាន​អ្នកណា​ផ្សេង​មក​តវ៉ា​ថា សក់​លើ​ក្បាល​អ្នក​ឯង​ជា​របស់​ខ្ញុំ​ដែរ ។

អត្ថប្បដិរូប

ពាក្យ​នេះ​លោក​និយាយ​ប្រៀប​ធៀប​ទៅ​លើ​ទង្វើ​អ្វី​មួយ​ដែល​អ្នកណា​ម្នាក់​បាន​ប្រព្រឹត្ត បាន​ធ្វើ បាន​សាង ។ រីឯ​លទ្ធផល​ដែល​ត្រូវ​ផ្ដល់​ឲ្យ​មក​វិញ​គឺ​អ្នក​ធ្វើ​នោះ​ឯង​ជា​អ្នក​ទទួល​ដោយ​មិន​អាច​អំពាវនាវ​ហៅ​រក ឬ​ជួល​អ្នកណា​ផ្សេង​ឲ្យ​មក​ជួយ​ទទួល​រង​ទុក្ខ​ទោស ឬ​ជួយ​រំលែក​បាន​ទេ ។
ករណី​នេះ សម​ដូច​ពាក្យ​ចាស់​លោក​ពោល​ថា «ភ្លើង អ្នកណា​ជាន់ អ្នក​នោះ​ឯង​ជា​អ្នក​ក្ដៅ» ។

ដោយឈូកខ្មែរ

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កង់​ត្រាច​កង់​ធ្នង់ (សុភាសិតខ្មែរ ទី​ ៧៩ / Khmer Proverb 79)

កង់​ត្រាច​កង់​ធ្នង់

និយមន័យៈ វាសនា​កម្ម​មនុស្ស​ម្នាក់ៗ​មិន​មាន​ភាព​ប្រាកដ​និយម​ទេ ។


អត្ថាធិប្បាយ

អត្ថានុរូប

           រទេះ​គោ ឬ​ក្របី មាន​កាំ និង​ខ្នង​កង់​ធ្វើ​ពី​ឈើ​ខ្លឹម ស្វិត​ជាប់​ល្អ ។
ខ្នង​កង់ ផ្គុំ​ឡើង​ពី​ឈើ​ច្រើន​កំណាត់ ។ កំណាត់​នីមួយៗ​មិន​ប្រាកដ​ជា​ប្រភេទ​ឈើ​តែ​មួយ​មុខ​ទេ ។ គេ​ជ្រើស​យក​ឈើ​ដែល​ស្វិត​មាំ ។ ជួន​គេ​យក​ឈើ​ត្រាច​ខ្លះ ឈើ​ធ្នង់​ខ្លះ មក​ផ្គុំ​ចម្រុះ​គ្នា ។
ពេល​គេ​បរ​រទេះ​ទៅ គេ​ឃើញ​កំណាត់​ឈើ​ត្រាច​នៅ​លើ ឈើ​ធ្នង់​នៅ​ក្រោម ។ បន្ទាប់​មក ឈើ​ធ្នង់​ឡើង​លើ ឈើ​ត្រាច​មក​នៅ​ក្រោម​ម្ដង​វិញ ។ កង់​ត្រាច កង់​ធ្នង់ ចេះ​តែ​ផ្លាស់​ប្ដូរ​គ្នា​ជា​រហូត​ទៅ ។

អត្ថប្បដិរូប

​​​​​​​​         មនុស្ស​ម្នាក់ៗ​រមែង​មាន​វាសនា​កម្ម​ខុសៗ​គ្នា ។ ជួនកាល គេ​ឃើញ​បុរស «ក» មាន​បុណ្យស័ក្តិ​ខ្ពស់ ឬ​មាន​ទ្រព្យសម្បត្តិ​ស្ដុក​ស្ដុម្ភ ។ ឯ​បុរស «ខ» មាន​ជីវភាព​ជា​ជន​សាមញ្ញ ឬ ក្រីក្រ​តោក​យ៉ាក ។ បន្ទាប់​មក គេ​ឃើញ​លោក «ក» ប្រព្រឹត្ត​ខុស​ធ្លាក់​បុណ្យស័ក្តិ ឬ​ចាញ់​ល្បែង​ធ្លាក់​ខ្លួន​ក្រីក្រ​លំបាក​លំបិន​ពេក​ក្រៃ ។ ឯ​បុរស «ខ» ស្រាប់​តែ​រក​ស៊ី​កាក់​កប មាន​លុយ​ចាយ​សម្បូរ​សប្បាយ មាន​ឡាន​វីឡា ឡើង​ជា​អ្នក​មាន​ស្ដុកស្ដម្ភ មាន​គេ​គោរព​កោតក្រែង​រអែង​បុណ្យស័ក្តិ​ទៀត​ផង ។

ដោយឈូកខ្មែរ

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ក្រ​ក៏​ក្រ​ចុះ​ឲ្យ​តែ​មាន (សុភាសិតខ្មែរ ទី​ ៨០ / Khmer Proverb 80)

ក្រ​ក៏​ក្រ​ចុះ​ឲ្យ​តែ​មាន

និយមន័យៈ ក្រ​ទ្រព្យ​សម្ប័ទ​ចុះ​ឲ្យ​តែ​មាន​ចំណេះ​វិជ្ជា ។


អត្ថាធិប្បាយ

អត្ថាធិប្បាយ

           មនុស្ស​គ្រប់​គ្នា​កើត​ឡើង​សុទ្ធ​តែ​ចង់​មាន ចង់​បាន​ទ្រព្យ​សម្ប័ទ និង​បុណ្យ​ស័ក្តិ ។ តែ​ការ​ចង់​បាន​នេះ វា​ពុំ​ប្រាកដ​ថា​បាន​សម​តាម​បំណង​ទេ ។
ពេល​នេះ លោក​ចង់​ពោល​ថា បើ​បាន​ជា​កើត​មក​ហើយ​ក្រីក្រ​ក៏​ក្រ​ទៅ​ចុះ​ឲ្យ​តែ​មាន​ចំណេះ​វិជ្ជា ។ លោក​បាន​ឲ្យ​តម្លៃ​ទៅ​ចំណេះ​វិជ្ជា​ថា ជា​ទ្រព្យសម្ប័ទ​ប្រសើរ​ឧត្ដុង្គ​ឧត្ដម​បំផុត ព្រោះ​គ្មាន​អ្នកណា​មក​ឆក់​ដណ្ដើម ឬ​លួច​ប្លន់​បាន​ទេ សូម្បី​តែ​ភ្លើង​ក៏​មិន​អាច​ឆេះ​បាន​ផង ។ ឯ​ទ្រព្យសម្ប័ទ​ប្រើប្រាស់​នានា ចោរ​អាច​ឆក់​ប្លន់ ឬ​ភ្លើង​ឆេះ​អន្ដរធាន​ក្នុង​រយៈពេល​ខ្លី​បំផុត ។
ដូច្នេះ លោក​ឲ្យ​ស្វែង​រក​ចំណេះ​វិជ្ជា​មក​ទុក​ក្នុង​ខ្លួន ។ កាល​បើ​មាន​ចំណេះ​វិជ្ជា​ហើយ ទ្រព្យសម្ប័ទ បុណ្យស័ក្តិ កើត​តាម​ក្រោយ​យ៉ាង​ងាយ​បំផុត ។

ដោយឈូកខ្មែរ

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កុំ​ប្រដៅ​ក្រពើ​ឲ្យ​ហែល​ទឹក (សុភាសិតខ្មែរ ទី​ ៨១ / Khmer Proverb 81)

កុំ​ប្រដៅ​ក្រពើ​ឲ្យ​ហែល​ទឹក

និយមន័យៈ មុន​ប្រដៅ​គេ ត្រូវ​ដឹង​ពី​សមត្ថភាព​គេ​សិន ។


អត្ថាធិប្បាយ

អត្ថានុរូប

​​​​​          សត្វ​ក្រពើ មាន​ការ​ស្ទាត់​ជំនាញ​បំផុត​ក្នុង​ការ​ហែល​ទឹក​តាំង​ពី​កំណើត​វា​មក ព្រោះ​វា​ធ្លាប់​រស់​នៅ​តែ​ក្នុង​ទឹក​មួយ​ជីវិត ។ ដូច្នេះ​មិន​បាច់​បង្វឹក​វា​ឲ្យ​ចេះ​ហែល​ទឹក​ទេ ។

អត្ថប្បដិរូប

បើ​អ្នក​ចង់​និយាយ​ពី​អ្វី​ដែល​មាន​ន័យ​ប្រហាក់​ប្រហែល​នឹង​ការ​ប្រៀន​ប្រដៅ គេ​តោង​ដឹង​ពី​ជំនាញ​របស់​គេ​សិន ។ ឧទាហរណ៍ៈ

  • មិន​ត្រូវ​និយាយ​ពី​បច្ចេកទេស​ធ្វើ​តុ ទូ តាំង ប្រាប់​ដល់​ជាង​អាជីព​តុ ទូ តាំង​ទេ ។
  • មិន​ត្រូវ​និយាយ​ពី​ច្បាប់​ប្រាប់​បណ្ឌិត​ច្បាប់​ទេ ។
  • មិន​ត្រូវ​និយាយ​ពី​គរុកោសល្យ​ប្រាប់​លោក​សាស្ត្រាចារ្យ​ទេ ។

សរុប​មក គេ​មិន​ត្រូវ​និយាយ​ពី​កិច្ចការ​អ្វី​មួយ​ប្រាប់​ទៅ​អ្នក​ដែល​មាន​អាជីព​ក្នុង​កិច្ចការ​នោះ​ទេ វៀរ​លែង​តែ​គេ​សួរ ។

ដោយឈូកខ្មែរ

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កុំ​ផ្ញើ​ស្រា​នឹង​អ្នក​ប្រមឹក (សុភាសិតខ្មែរ ទី​ ៨២ / Khmer Proverb 82)

កុំ​ផ្ញើ​ស្រា​នឹង​អ្នក​ប្រមឹក

និយមន័យៈ កុំ​យក​របស់​អ្វី​ទៅ​ផ្ញើ​នឹង​អ្នក​កំពុង​ត្រូវការ ។


អត្ថាធិប្បាយ

            មុន​នឹង​ផ្ញើ​របស់​អ្វី​មួយ​ទៅ​នឹង​អ្នកណា​ម្នាក់ គេ​ត្រូវ​ដឹង​ពី​ចំណុច​ខ្សោយ​អ្នក​នោះ​សិន ។ ព្រោះ​ថា មនុស្ស​ដែល​មាន​ចំណុច​ខ្សោយ​តែង​ត្រូវ​ការ​ចំណុច​ខ្លាំង ។ គឺ​មនុស្ស​ដែល​កំពុង​ត្រូវការ​អ្វី ហើយ​អ្វី​នោះ​បាន​មក​ដល់​ដៃ ។ គេ​ប្រាកដ​ជា​បេះ​បោច​របស់​នោះ​មិន​ខាន បើ​មិន​ច្រើន​ក៏​តិច​តួច​ដែរ ។ ឧទាហរណ៍ ៖

  • យក​ដែក ផ្ញើ​នឹង​ជាង​ដែក ដែល​កំពុង​ត្រូវការ​ដែក
  • យក​ឈើ ផ្ញើ​នឹង​ជាង​ឈើ ដែល​កំពុង​ត្រូវ​ការ​ឈើ
  • យក​លុយ ផ្ញើ​នឹង​អ្នក​ក្រីក្រ
  • យក​អង្ករ ផ្ញើ​នឹង​អ្នក​កំពុង​ដាច់​ពោះ

ដូចនេះ ការ​យក​ស្រា​ទៅ​ផ្ញើ​នឹង​អ្នក​ប្រមឹក​ក៏​មាន​ន័យ​ដូច​គ្នា ។ ទោះបី​គេ​ដឹង​ថា មនុស្ស​នោះ​ស្លូត​ត្រង់ និង​ស្មោះ​ត្រង់​យ៉ាងណា​ក៏​ដោយ ។ ពាក្យ​ចាស់​លោក​ពោល​ថា មនុស្ស​ទៀង​មិន​ឈ្នះ​ទ័ល តែ​ទ័ល​ហើយ មុខ​ជា​ហ៊ាន​ប្រថុយ​បេះ​បោច​ខ្លះ​មិន​ខាន ។

ដោយឈូកខ្មែរ

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ក្របី​នឹង​ចេក ក្អែក​នឹង​ពងមាន់ (សុភាសិតខ្មែរ ទី​ ៨៣ / Khmer Proverb 83)

ក្របី​នឹង​ចេក ក្អែក​នឹង​ពងមាន់

និយមន័យៈ របស់​ជា​ទី​ចូល​ចិត្ត​នៃ​ភាគី​មួយ ។


អត្ថាធិប្បាយ

អត្ថានុរូប

           ធម្មតា ក្របី កាលណា​ឃើញ​ស្លឹក​ចេក វា​បោល​តម្រង់​ទៅ​រក​ស៊ី​ភ្លាម ព្រោះ​ស្លឹក​ចេក​ជា​ចំណី​យ៉ាង​ឆ្ងាញ់​សម្រាប់​វា ។ ឯ​ពងមាន់​ក៏​ជាទី​ចូលចិត្ត​នៃ​សត្វ​ក្អែក​ដែរ ។

អត្ថប្បដិរូប

សុភាសិត​ទាំង​ពីរ​ឃ្លា​ខាងលើ​នេះ មាន​ន័យ​តែ​មួយ​ដូច​គ្នា ។ លោក​ចង់​និយាយ​ដៅ​ទៅ​លើ​របស់​ដែល​ជា​កម្មវត្ថុ និង​ជា​ទី​ពេញ​ចិត្ត​នៃ​ភាគី​មួយ ។ ដូចជា មនុស្ស​កាល​ណា​បាន​ឃើញ​មាស​ប្រាក់ កែវ​កង ពិទូរ្យសូរ្យកាន្ត តែង​លោភ​លន់​ចង់​បាន​តាម​តណ្ហា​របស់​ខ្លួន ។
គេ​អាច​ចែក​សុភាសិត​នេះ​បាន​ម្យ៉ាង​ទៀត​ថា មនុស្ស​ដែល​ស្រលាញ់​គ្នា ត្រូវ​ចិត្ត​គ្នា កាលណា​បាន​ឃើញ​គ្នា គេ​តែង​រត់​រក​គ្នា​ជានិច្ច ។

ដោយឈូកខ្មែរ

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កុំ​ទុក​ចិត្ត​បរទេស កុំ​ទុក​ចិត្ត​អភិនេស្ក្រម៍ កុំ​ទុក​ចិត្ត​អភិប្រាយ (សុភាសិតខ្មែរ ទី​ ៨៤ / Khmer Proverb 84)

កុំ​ទុក​ចិត្ត​បរទេស កុំ​ទុក​ចិត្ត​អភិនេស្ក្រម៍ កុំ​ទុក​ចិត្ត​អភិប្រាយ

និយមន័យៈ កុំ​ទុក​ចិត្ត​មនុស្ស ទោះ​ក្នុង​ប្រភេទ​ណា​ក៏​ដោយ ។


អត្ថាធិប្បាយ

ព្រះរាជ​សម្ភារ ទ្រង់​មាន​បន្ទូល​ថា ឲ្យ​ប្រយ័ត្ន​មនុស្ស​បី​ពួក​នេះ​គឺ ៖

កុំ​ទុក​ចិត្ត​បរទេស

បរទេស គឺ​ជា​ជាតិ​សាសន៍​ទីទៃ​ពី​ម្ចាស់​ស្រុក ។ គេ​តែង​មាន​ទំនៀម​ទម្លាប់ ប្រពៃណី ជំនឿ​សាសនា វប្បធម៌​ផ្សេង​ពី​ម្ចាស់​ស្រុក ។ ទោះបី​ពួក​នេះ​កើត​ក្នុង​ប្រទេស​ម្ចាស់​ស្រុក ឬ​ចូល​ជាតិ​សាសន៍​ក៏​ដោយ ។ មនុស្ស​ដែល​មាន​ប្រពៃណី វប្បធម៌​ខុស​គ្នា​បែប​នេះ តែង​មាន​ចិត្ត​គំនិត​ប្លែក​គ្នា​ពី​ម្ចាស់​ស្រុក​ដែរ ។ ដូច្នេះ គេ​មិន​ត្រូវ​ទុក​ចិត្ត​ឲ្យ​អស់​ពី​ពោះ​ឡើយ ។

កុំ​ទុក​ចិត្ត​អភិនេស្ក្រម៍

អភិនេស្ក្រម៍ គឺ​ពួក​ជន​ដែល​តាំង​ខ្លួន​ថា​ជា​អ្នក​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយាធម៌ ប្រកាន់​ខ្ជាប់​នូវ​សីលទាន ភាវនា ។ ពួក​ជន​នេះ រាប់​ទាំង​អ្នក​បួស​ដែល​តាំង​ខ្លួន​ថា​ជា​អ្នក​ស្ងប់ ប្រកប​ដោយ​គុណធម៌​ខ្ពស់ និង​វិសេស​វិសាល​ក្រៃលែង​លើស​គេ ។ គ្រប់​ឥរិយាបថ ពួក​ខ្លះ​ធ្វើ​ឫក​រម្យទម ស្រគត់​ស្រគំ សង្រួម​ឥន្ទ្រីយ៍​គួរ​ឲ្យ​គោរព ។ ប៉ុន្តែ​មាន​ជន​ខ្លះ គ្រាន់​តែ​យក​ខ្លួន​មក​ជ្រក​ក្នុង​ស្បែក​លា ។ ឯ​ធាតុ​ពិត នៅ​ខាង​ក្នុង​គឺ​ជា​សត្វ​ខ្លា​កំណាច​ដែល​ប្រកប​ដោយ​គ្រោះ​ថ្នាក់​យ៉ាង​ក្រៃលែង ។
គេ​មិន​ត្រូវ​សម្គាល់​មនុស្ស​ល្អ ឬ​អាក្រក់​ដោយ​គ្រាន់​តែ​ឃើញ​សម្បក​ក្រៅ​ប៉ុណ្ណោះ​ទេ ។ សម​ដូច​ពុទ្ធភាសិត​ពោល​ថា «អតិ សន្តេបិ នាស្មសេ» មិន​ត្រូវ​ទុក​ចិត្ត​មនុស្ស​ដែល​ធ្វើ​ឫក​រម្យទម​ឡើយ ។

កុំ​ទុក​ចិត្ត​អភិប្រាយ

អភិប្រាយ គឺ​ជន​ដែល​មាន​វោហារ​សព្ទ​ម៉េត​ប្រាយ និង​មាន​សម្ដី​ថ្វី​មាត់​ពូកែ​ប្រាជ្ញ​ប្រោក និយាយ​មិន​ចេះ​ហត់ ទោះ​ទៅ​ទីណា​ក៏​ឮ​សូរ​តែ​មាត់ ។ ព្រោះ​គេ​ជា​មនុស្ស​មាន​ទេពកោសល្យ​ក្នុង​ការ​និយាយ ចេះ​ធ្វើ​ឲ្យ​គេ​ជឿ​តាម​ទស្សនៈ​ខ្លួន ។ ជន​ប្រភេទ​នេះ ក៏​មិន​គួរ​ឲ្យ​ទុក​ចិត្ត​ទាំង​អស់​បាន​ទេ ។

ដោយឈូកខ្មែរ

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ការពារ​ប្រសើរ​ជាង​ព្យាបាល (សុភាសិតខ្មែរ ទី​ ៨៥ / Khmer Proverb 85)

ការពារ​ប្រសើរ​ជាង​ព្យាបាល

និយមន័យៈ ការ​ទប់​ស្កាត់​មុន​ប្រសើរ​ជាង​ការ​ដោះស្រាយ ។


អត្ថាធិប្បាយ

         ហេតុការណ៍​អ្វី​ដែល​គេ​បាន​ដឹង​មុន​ថា​នឹង​មាន​ផល​អាក្រក់​ជា​វិជ្ជមាន​នោះ គេ​ត្រូវ​ទប់​ស្កាត់​វា​ឲ្យ​បាន​មុន​វា​កើត​ឡើង ។ ដូច​ជា​ដឹង​ថា ៖

  • បើ​គ្មាន​អនាម័យ​នឹង​មាន​ជំងឺ
  • បើ​មិន​អប់រំ​កូនចៅ​ឲ្យ​ល្អ​នឹង​ជាប់​គុក
  • បើ​មិន​ធ្វើ​របង​ការពារ​ភូមិស្ថាន​នឹង​បាត់​បង់​ទ្រព្យសម្បត្តិ
  • បើ​មិន​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ចរាចរ​នឹង​មាន​គ្រោះថ្នាក់
  • បើ​មិន​រៀន​សូត្រ​នឹង​ប្រឡង​ធ្លាក់

ដូច្នេះ គេ​ត្រូវ​ការពារ​មុន កុំ​ឲ្យ​មាន​ជំងឺ កុំ​ឲ្យ​ជាប់​គុក កុំ​ឲ្យ​ចោរ​លួច កុំ​ឲ្យ​គ្រោះ​ថ្នាក់ កុំ​ឲ្យ​ប្រឡង​ធ្លាក់ ។ ព្រោះ​ថា បើ​បណ្ដោយ​ឲ្យ​ផល​អាក្រក់​កើត​ឡើង​ទើប​ព្យាបាល ឬ​ដោះស្រាយ​តាម​ក្រោយ​នោះ នាំ​ឲ្យ​ខាត​បង់​ប្រាក់​កាស និង​ខាត​បង់​ពេល​វេលា ។
ដោយឈូកខ្មែរ

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កក​ក៏​បាយ មេម៉ាយ​ក៏​ស្រី (សុភាសិតខ្មែរ ទី​ ៨៦ / Khmer Proverb 86)

កក​ក៏​បាយ មេម៉ាយ​ក៏​ស្រី

និយមន័យៈ ការ​និយាយ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ។


អត្ថាធិប្បាយ

កក​ក៏​បាយ

         អ្នក​ទទួល​ទាន​បាយ​កក មក​ពី​គ្មាន​បាយ​ក្ដៅ ។ បើ​មាន​បាយ​ក្ដៅ មុខ​ជា​រុញ​បាយ​កក​ចេញ ។ ព្រោះ​បាយ​ក្ដៅ យ៉ាង​ណា​ក៏​ឆ្ងាញ់​ជាង​បាយ​កក​ដែរ ។ ម្ល៉ោះ​ហើយ ចេះ​តែ​ទទួល​ទាន​ទាំង​បង្ខំ​ចិត្ត​ទៅ ។ ប៉ុន្តែ​ដើម្បី​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ក៏​និយាយ​ថា បាយ​កក​ក៏​បាយ​ដែរ ឆ្អែត​ដូច​តែ​គ្នា ។

មេម៉ាយ​ក៏​ស្រី

អ្នក​ដែល​យក​ប្រពន្ធ​មេម៉ាយ ពុំ​មែន​មាន​ន័យ​ថា រក​ប្រពន្ធ​ក្រមុំ​ពុំ​បាន​នោះ​ទេ ។ ប៉ុន្តែ​មក​ពី​មាន​កត្តា​ផ្សេងៗ​ជាច្រើន​ដូចជា ៖

  • ស្ត្រី​មេម៉ាយ​ខ្លះ​ មាន​រូបរាង​ស្អាត ស្រស់​ប្រិមប្រិយ
  • ស្ត្រី​មេម៉ាយ​ខ្លះ​ មាន​ទ្រព្យ​សម្បត្តិ មាន​កិត្តិយស មាន​បុណ្យស័ក្តិ
  • ស្ត្រី​មេម៉ាយ​ខ្លះ​ មាន​អំណោយ​ទាន ឬ​មាន​ឧបនិស្ស័យ ។

និយាយ​រួម​ទៅ សេចក្ដី​ស្នេហា ឬ​សេចក្ដី​ស្រលាញ់​ពុំ​ប្រាកដ​ថា ក្រមុំ​‑មេម៉ាយ​អ្វី​ទេ ឲ្យ​តែ​ស្រលាញ់ ឬ ត្រូវ​ចិត្ត​គ្នា ឬ​ក៏​មាន​និស្ស័យ​នឹង​គ្នា ក៏​ស្រលាញ់​គ្នា​បាន​ហើយ ។ ព្រោះ​សេចក្ដី​ស្រលាញ់​ពុំ​រើស​ឋានៈ ឬ វណ្ណៈ​ទេ ។ សម​ដូច​ពាក្យ​ចាស់​លោក​ពោល​ថា ឃ្លាន​ឆ្ងាញ់ ស្រលាញ់​ល្អ ។
ដូច្នេះ ដើម្បី​លើក​ទឹកចិត្ត​ខ្លួនឯង គេ​ក៏​ពោល​ថា មេម៉ាយ​ក៏​ស្រី​ដែរ គឺ​ស្រី​ដូច​តែ​គ្នា បង្កើត​កូន​បាន​ដូច​តែ​គ្នា ។

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ក្អែក​មួយ​ជា​ក្អែក​ដប់ (សុភាសិតខ្មែរ ទី​ ៨៧/ Khmer Proverb 87)

ក្អែក​មួយ​ជា​ក្អែក​ដប់

និយមន័យៈ មាត់​មនុស្ស​និយាយ​តៗ​គ្នា​ក្លាយ​ពី​មួយ​ជា​ដប់ ។


អត្ថាធិប្បាយ

            ការ​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ម្នាក់​ពន្លើស​បន្តិច ម្នាក់​ទៀត​ពន្លើស​បន្តិច ។ បន្ត​គ្នា​តែ​ដប់​ដង​ធ្វើ​ឲ្យ​បាត់​ភាព​ដើម​អស់​រលីង ។ រឿង​នេះ លោក​បាន​លើក​ឧទាហរណ៍​ដូច​ត​ទៅ ៖
បុរស​ម្នាក់​ទើប​នឹង​ការ​ប្រពន្ធ​រួច​ថ្មីៗ ។ ព្រឹក​មួយ បុរស​នោះ​ទៅ​បត់​ជើង​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ ក៏​ប្រទះ​ឃើញ​កូន​ពាង​មួយ​ពេញ​ដោយ​មាស ។ បុរស​នោះ​ក៏​កាយ​ដី​កប់​ទុក ។ ពេល​មក​ដល់​ផ្ទះ គេ​មិន​ហ៊ាន​ប្រាប់​ការណ៍​ពិត​ដល់​ប្រពន្ធ​ទេ ខ្លាច​នាង​បិទ​មាត់​មិន​ជិត ។ រួច​គេ​ក៏​និយាយ​ប្រាប់​ប្រពន្ធ​ថា នាង​អើយ​ព្រឹក​មិញ ខ្ញុំ​បត់​ជើង​ក្រោយ​ផ្ទះ ស្រាប់​តែ​មាន​ក្អែក​មួយ​ហើរ​ចេញ​ពី​គូទ​ខ្ញុំ ។ ចូរ​នាង​កុំ​និយាយ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ ។ ប្រពន្ធ​គិត​ថា​រឿង​នេះ​ចម្លែក​ណាស់ មិន​អាច​នៅ​ស្ងៀម​បាន ក៏​ទៅ​ទម្លាយ​ប្រាប់​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​ថា ប្ដី​ខ្ញុំ​បត់​ជើង​ចេញ​ក្អែក​ពីរ ។ មិត្ត​នោះ​និយាយ​បន្ត​ថា ចេញ​ក្អែក​បី ។ ការ​និយាយ​ប្រាប់​គ្នា​បន្ត​បែប​នេះ បាន​កើន​ចំនួន​ឡើង​ដល់​ដប់ ។
​​​​​​​​​​​​            រឿង​នេះ​មិន​ស្ងាត់ ក៏​ទ្រង់​ជ្រាប​ដល់​ព្រះមហាក្សត្រ ។ ព្រះរាជា​ត្រាស់​បង្គាប់​ឲ្យ​នាំ​បុរស​នោះ​ចូល​មក​គាល់ ។ ព្រះអង្គ​ត្រាស់​ដណ្ដឹង​សួរ​បុរស​នោះ ។ លុះ​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ក៏​ឈ្វេង​យល់​ថា បុរស​នេះ​មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ​ណាស់ ចេះ​ពិសោធ​រក​កម្លាយ​ដែល​និយាយ​តៗ​គ្នា ។ ព្រះអង្គ​ក៏​ត្រាស់​បង្គាប់​ឲ្យ​រាជ​បុរស​ទៅ​នាំ​យក​ពាង​មាស​នោះ មក​ដាក់​ក្នុង​ឃ្លាំង​ព្រះរាជទ្រព្យ រួច​តែង​តាំង​បុរស​នោះ​ជា​មន្ត្រី​គ្រប់​គ្រង​ឃ្លាំង​ជា​រៀង​រហូត​មក ។

ដោយឈូកខ្មែរ

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ក្ដិច​សង្អារ​បញ្ជល់​គ្នា (សុភាសិតខ្មែរ ទី​ ៨៩ / Khmer Proverb 89)

ក្ដិច​សង្អារ​បញ្ជល់​គ្នា

និយមន័យៈ ការ​ញុះញង់​បំបែក​បំបាក់​សាមគ្គី ។


អត្ថាធិប្បាយ

អត្ថានុរូប

សត្វ​សង្អារ បើ​នៅ​ក្នុង​ក្រុម​ជាមួយ​គ្នា វា​មិន​ខាំ​គ្នា​ទេ ទោះ​ជា​គេ​ចាប់​ដាក់​ឲ្យ​ខាំ​គ្នា​ក៏​ដោយ ។ ប៉ុន្តែ​បើ​គេ​ចាប់​វា​ក្នុង​ក្រុម​ជាមួយ​គ្នា​មក​ក្ដិច​គូទ រួច​ដាក់​ឲ្យ​ខាំ​គ្នា វា​នឹង​ខាំ​គ្នា​វក់វី លែង​ស្គាល់​ងាប់​រស់ ព្រោះ​វា​បាត់​បង់​លក្ខណៈ​ធម្មជាតិ ។

អត្ថប្បដិរូប

មនុស្ស​ធ្លាប់​រស់​ក្នុង​សង្គម ឬ​ក្នុង​អង្គភាព​ជាមួយ​គ្នា ធ្លាប់​ស្រលាញ់​រាប់​អាន​គ្នា​ដូច​បង​ប្អូន ។ ប៉ុន្តែ​បើ​មាន​មនុស្ស​ខូច​មក​ញុះញង់ ដោយ​ម្ដង​ទៅ​ចាក់​ពន្យុះ​ខាង​នេះ ម្ដង​ខាង​នោះ ។ មិន​យូរ​ប៉ុន្មាន ភាគី​ទាំង​ពីរ ក៏​ក្លាយ​ទៅ​ជា​សត្រូវ​ស៊ី​សាច់​ហុត​ឈាម​គ្នា ។

ដោយឈូកខ្មែរ

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ក្រពើ​វង្វេង​បឹង (សុភាសិតខ្មែរ ទី​ ៩០/ Khmer Proverb 90)

ក្រពើ​វង្វេង​បឹង
និយមន័យៈ មនុស្ស​អកត្តញ្ញូ​បំភ្លេច​គុណ​គេ ។


អត្ថាធិប្បាយ

          ក្រពើ ក្នុង​ពេល​នេះ លោក​តំណាង​ឲ្យ​សភាវៈ​អាក្រក់ គឺ​មនុស្ស​អកត្តញ្ញូ ។
បឹង ក្នុង​ពេល​នេះ លោក​ប្រៀប​ដូច​ជា​ទី​ជម្រក ឬ​មាតា​បិតា អាណា​ព្យាបាល ។
មនុស្ស​អកត្តញ្ញូ រមែង​បំភ្លេច​នូវ​ឧបការគុណ អ្នក​ដែល​ធ្លាប់​ចិញ្ចឹម​ស្ងួន​គ្រង ឬ​អ្នក​ធ្លាប់​ឧបត្ថម្ភ​ខ្លួន ។ តួយ៉ាង ដូចជា ៖ អ្នក​ខ្លះ​កាល​នៅ​ក្រីក្រ ឬ​នៅ​រៀន តែ​មក​ជ្រក​កោន​ដោយ​វត្ត​អារាម ឬ​ជ្រក​កោន​ក្រោម​ការ​ឧបត្ថម្ភ​ពី​សំណាក់​សប្បុរស​ជន​ណា​ម្នាក់ ។ លុះ​ដល់​រៀន​ចប់ មាន​មុខងារ​ជា​មន្ត្រី ឬ​បាន​ប្រកប​អាជីព​យ៉ាង​សមរម្យ​ហើយ ស្រាប់​តែ​ភ្លេច​វត្ត​អារាម​ដែល​ជា​ជម្រក​ធ្លាប់​ផ្ដល់​នូវ​ភាព​សុខសាន្ត ភ្លេច​អ្នក​មាន​គុណ​ដែល​ធ្លាប់​ជួយ​ទំនុក​បម្រុង ហើយ​បែរ​ទៅ​ស្ម័គ្រ​ស្មាគម​នឹង​អ្នក​ថ្មី ។ អាក្រក់​ជាង​នេះ​ទៅ​ទៀត អ្នក​ខ្លះ​បែរ​មក​ប្រទូស្ត​នឹង​ជម្រក​ចាស់ ឬ​អ្នក​ឧបត្ថម្ភ​ចាស់​ទៀត​ផង ។
ឧទាហរណ៍ៈ ក្មេង​វត្ត​ខ្លះ ពេល​ឈប់​រៀន​ក៏​ទៅ​ធ្វើ​បដិវត្ត រួច​បែរ​មក​បំផ្លាញ​វត្ត រុះ​កុដិ វិហារ​ចោល ចាប់​ព្រះសង្ឃ​ផ្សឹក​អស់ ។
កូន​អកត្តញ្ញូ​ដែល​ភ្លេច​គុណ​មាតា​បិតា ​ក៏​លោក​ចាត់​ទុក​ថា ជា​ក្រពើ​វង្វេង​បឹង​ដែរ ។
កំណត់​ចំណាំ
​​​​​​​​​​តាម​សាស្ត្រាចារ្យ កេង វ៉ាន់សាក់ ខ្មែរ​ជំនាន់​ដើម​ប្រកាន់​ខ្ជាប់​នូវ​តូតែម (កំណាន់ រូប​តំណាង) ​ចំនួន​ពីរ​មិន​ដាច់​ពី​គ្នា​គឺ មេ និង​បា ឬ​ ដី និង​ទឹក ដែល​មាន​រូប​តំណាង​ជា​នាងគង្ហីង និង​ក្រពើ (ត្រកួត) ។ ការ​យក​ក្រពើ​ធ្វើ​ជា​អត្តសញ្ញាណ​ជាតិ​ស្ដែង​​ឲ្យ​​ឃើញ​​តាម​​រយៈ​ទង់​ព្រលឹង ទង់​រលក ទង់​ថ្វាយ​ទេវតា ក្បាច់​ចម្លាក់ និង​ការ​រចនា​តុប​តែង​ផ្សេងៗ ។ នៅ​ពេល​ជន​ខ្មែរ​ណា​ម្នាក់​ភ្លេច​ជាតិ​កំណើត​ខ្លួន ប្រព្រឹត្ត​អំពី​មិន​គប្បី​នឹង​ជាតិ​សាសន៍​ឯង អ្នក​នោះ​ឯង​ហើយ​ជា​ «ក្រពើ​វង្វេង​បឹង» ។ ដើម្បី​ស្ដាប់​ការ​បក​ស្រាយ​ពន្យល់​របស់​លោក​សាស្ត្រាចារ្យ កេង វ៉ាន់សាក់ សូម​ចុច​តំន​ភ្ជាប់​ភាគ​ទី ១ ២ ៣ ៤ ៥ ៦ ៧ ។

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កាំបិត​ចិត​ដង​ឯង (សុភាសិតខ្មែរ ទី​ ៩១ / Khmer Proverb 91)

កាំបិត​ចិត​ដង​ឯង
និយមន័យៈ រងគ្រោះ​ព្រោះ​ចំណេះ​ខ្លួន​ឯង ។


អត្ថាធិប្បាយ

ចំណេះ​ដែល​ចេញ​ទៅ​ហើយ ស្រាប់​តែ​ត្រលប់​បែរ​មក​ឲ្យ​ទុក្ខ​ទោស​ដល់​ម្ចាស់​ដើម​វិញ ។ ឧទារហណ៍ ៖
គ្រូក្បាច់គុន​ម្នាក់ បាន​បង្រៀន​ក្បាច់​គុន​ដល់​សិស្ស​ឲ្យ​ចេះ​សព្វ​គ្រប់​ទាំងអស់ ។ លុះ​ចេះ​សព្វ​គ្រប់​ស្នៀត​អស់​ហើយ សិស្ស​នោះ​ក៏​សុំ​សាក​ល្បង​ជាមួយ​គ្រូ​ដើម្បី​ពិសោធ​នូវ​ចំណេះ​របស់​ខ្លួន ។ ការ​ប្រយុទ្ធ​សាកល្បង​រវាង​គ្រូ និង​សិស្ស​ក៏​ចាប់​ផ្ដើម ។ លុះ​ប្រយុទ្ធ​បន្តិច​ទៅ ដោយ​គ្រូ​មាន​វ័យ​ចាស់​ខ្សោយ​កម្លាំង​ផង​នោះ ក៏​រាង​ទន់​ដៃ​ជាមួយ​សិស្ស​របស់​ខ្លួន​ដែល​កំពុង​ពេញ​កម្លាំង ។ ទីបំផុត​គេ​ឃើញ​គ្រូ​អុកគូទ​ដោយសារ​ល្បិច​ស្នៀត​ខ្លួន​ឯង​ដែល​បង្រៀន​ឲ្យ​ទៅ​សិស្ស ។ ហេតុ​នេះ​ហើយ​បាន​ជា​គ្រូ​ពី​ដើម​មួយ​ចំនួន ចេះ​តែ​លាក់​ល្បិច​ស្នៀត​ខ្លះ​ទុក​គ្រាន់​ការពារ​ខ្លួន ។

ដោយឈូកខ្មែរ

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កំហឹង​ទល់​កំហល់ (សុភាសិតខ្មែរ ទី​ ៩២ / Khmer Proverb 92)

កំហឹង​ទល់​កំហល់
និយមន័យៈ យក​កំហឹង​ទៅ​ទល់​នឹង​ការ​ក្រេវក្រោធ ។


អត្ថាធិប្បាយ

ភាគី​មួយ​កំពុង​ខឹង​ក្រេវក្រោធ ច្រឡោត​តោងតូង​ទៅ​លើ​ភាគី​មួយ​ទៀត ។ ភាគី​ទី​ពីរ​នេះ កាល​បើ​ដឹង​ថា គេ​កំពុង​ខឹង​នឹង​ខ្លួន​ហើយ​ក៏​មិន​បាន​រំងាប់​ចិត្ត ឬ​ខន្តី​អត់ធន់​ទេ គេ​បែរ​ជា​មាន​ប្រតិកម្ម​តប​ត​វិញ​យ៉ាង​ខ្លាំងក្លា ។
ភាគី​ទី​១ កំពុង​តែ​ខឹង​ក្រេវក្រោធ​ស្រាប់​ផង លុះ​ឃើញ​គេ​មក​តតាំង​ដូច​នេះ វិស័យ​ដូច​សាំង​មក​ជះ​លើ​ភ្លើង​ឆេះ​ព្រៃ ។ កំហឹង​ទល់​កំហល់​បែប​នេះ ទី​បំផុត​ក៏​ក្លាយ​ទៅ​ជា​សោកនាដកម្ម​យ៉ាង​សាហាវ មាន​ស្លាប់​មាន​រស់​គួរ​ឲ្យ​តក់​ស្លុត យ៉ាង​ហោច​ណាស់ ក៏​មាន​ភាគី​ណា​មួយ​ដឹក​ចូល​មន្ទីរ​ពេទ្យ​ជា​មិន​ខាន ។

ដោយឈូកខ្មែរ

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ក្របី​ស៊ី​ស្មៅ​ក្នុង​អូរ (សុភាសិតខ្មែរ ទី​ ៩៣/ Khmer Proverb 93)

ក្របី​ស៊ី​ស្មៅ​ក្នុង​អូរ
និយមន័យៈ អ្នក​កណ្ដាល​ស៊ី​រះ​ទាំង​សង​ខាង ។


អត្ថាធិប្បាយ

អត្ថានុរូប

ធម្មតា​អូរ ឬ ប្រឡាយ ពេល​រដូវ​ប្រាំង ទឹក​រីង​អស់ បើ​នៅ​ក៏​រាក់​ដែរ ឬ​ក៏​នៅ​ដក់​ដោយ​អន្លើៗ ។ ឯ​ស្មៅ​ក៏​ដុះ​លាស់​ខៀវ​ខ្ចី​តាម​ច្រាំង​អូរ​ទាំង​សង​ខាង ។
សត្វ​ក្របី តែង​ចុះ​ទៅ​ក្នុង​អូរ​ស៊ី​ស្មៅ​តាម​ច្រាំង​ខាង​ឆ្វេង​ផង ខាង​ស្ដាំ​ផង គឺ​វា​ស៊ី​រះ​ទាំង​សង​ខាង រួច​ផឹក​ទឹក ឬ​ដេក​ត្រាំ​ទឹក​ក្នុង​បាត​អូរ​នោះ​ទៅ ។

អត្ថប្បដិរូប

ន័យ​ខាងលើ​នេះ លោក​ធ្វើ​ការ​ប្រៀបធៀប​ទៅ​នឹង​មនុស្ស​ដែល​តាំង​ខ្លួន​ជា​អ្នក​កណ្ដាល ហើយ​ស៊ី​រះ​ទាំង​សង​ខាង ។ ដូចជា មេ​អណ្ដើក អ្នក​កាត់​សេចក្ដី អ្នក​រត់​ការ​ទិញ​លក់ ។ល។ អ្នក​កណ្ដាល​នេះ គេ​ទាញ​យក​ផល​ប្រយោជន៍​ទាំង​សង​ខាង គឺ​ស៊ី​ពី​អ្នក​ដើម​បណ្ដឹង​ផង ពី​អ្នក​ចុង​បណ្ដឹង​ផង ស៊ី​ពី​ខាង​អ្នក​ទិញ​ផង ពី​ខាង​អ្នក​លក់​ផង ។ល។
ការ​ស៊ី​រះ​ទាំង​សង​ខាង​ដូច​នេះ លោក​ហៅ​ថា ដូច​ក្របី​ស៊ី​ស្មៅ​ក្នុង​អូរ ។

ដោយឈូកខ្មែរ

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កោរ​សក់​កុហក​ព្រះ(សុភាសិតខ្មែរ ទី​ ៩៤ / Khmer Proverb 94)

កោរ​សក់​កុហក​ព្រះ
និយមន័យៈ ជ្រក​ក្រោម​ទង់​សាសនា​ដើម្បី​រក​ស៊ី ។


អត្ថាធិប្បាយ

           នៅ​ក្នុង​សាសនា​ព្រះពុទ្ធ​ជាម្ចាស់ តែង​មាន​ជន​ខិល​ខូច​មួយ​ចំនួន​តូច​ចូល​ទោ​ជ្រក​ក្រោម​ទង់​សាសនា​ដើម្បី​រក​ស៊ី​ចិញ្ចឹម​ជីវិត និង​គ្រួសារ ។ ដូចជា អ្នក​ខ្លះ​កោរ​សក់ ស្លៀក​ស​ពាក់​ស តាំង​ខ្លួន​ជា​អ្នក​កាន់​សីល​ប្រាំ ចាំ​សីល​ប្រាំបី ។ ពេល​ទៅ​ណា​ម្ដងៗ គេ​ស្ពាយ​ថង់​យាម​មួយ​ដាក់​បរិក្ខា​ផ្សេងៗ មាន​ទៀន ធូប​ជាដើម មើល​ទៅ​គួរ​ឲ្យ​គេ​ជឿ​ថា ជា​សំណព្វ​របស់​ព្រះ ។
គេ​ឃើញ​ជន​មួយ​ចំនួន​ទៀត ធ្វើ​សកម្មភាព​ជា​លោក​អាចារ្យ ឬ​តាជី យាយជី ដើរ​កាន់​ក្រដាស​កម្មវិធី​បុណ្យ​តាម​តែ​ប្រទះ​វត្ត​ណា​ក៏​បាន ។ ជន​នេះ​តែង​យក​លេស​ថា អង្គាស​បច្ច័យ​យក​ទៅ​កសាង​ព្រះវិហារ​វត្ត​នេះ​វត្ត​នោះ ។ ជួនកាល​គេ​កាន់​ក្រដាស​កម្មវិធី​ហួស​កាល​បរិច្ឆេទ​ទៀត​ផង ។ ជន​ខ្លះ​ទៀត គឺ​ជា​លោក​អាចារ្យ​មែន​ទែន​តែ​ម្ដង ។ ប៉ុន្តែ​មាន​មួយ​ចំនួន​តូច ឆ្លៀត​កេង​យក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ដែរ ។
មាន​ស្រមណ៍​កំណោរ​មួយ​ចំនួន​ទៀត កោរ​សក់​បួស​ក្នុង​សាសនា​ទៅ​ហើយ តែ​ឆ្លៀត​រក​ស៊ី​ក្រោម​ទង់​សាសនា​ដែរ ។ ដូចជា ធ្វើ​គ្រូ​ស្រោចទឹក ធ្វើ​ខ្សែចង្កេះ ខ្សែគាថា​ឲ្យ​រក​ស៊ី ឲ្យ​ឡើង​បុណ្យស័ក្តិ ។ល។ មាន​សង្ឃ​ខ្លះ​ទៀត ធ្វើ​កន្សែង​ស្នេហ៍ មន្តអាគម​អូមអាម កាប់​មិន​មុត​ដុត​មិន​ឆេះ ។ល។
អាចារ្យ​ខ្លះ សង្ឃ​ខ្លះ បើ​មាន​គេ​អញ្ជើញ ឬ​និមន្ត​ទៅ​សូត្រ​មន្ត​រំដោះ​គ្រោះ លើក​រាសី តែង​តែ​សម្លឹង​មើល​អ្នក​ដែល​មក តើ​មាន​ឬ​ក្រ មាន​ឡាន​ថ្មី​ថ្លៃៗ​ឬ​ចាស់ ។ បើ​អ្នក​មាន និង​ជា​ពិសេស​ឡាន​ថ្មី មាន​តម្លៃ​ខ្ពស់ គេ​រៀបចំ​ខ្លួន​យ៉ាង​រហ័ស ។ បើ​ឡាន​ចាស់ ឬ​ថ្មើរ​ជើង គេ​រាង​ច្រិមច្រុម​បន្តិច ជួន​មិន​ទៅ​តែ​ម្ដង ដោយ​ប្រាប់​ថា ជាប់​រវល់ ឬ​មិន​ស្រួល​ខ្លួន ។
អ្នក​កោរ​សក់​ដូច​ករណី​ខាងលើ​នេះ សុទ្ធតែ​បោកប្រាស និង​កោរ​សក់​កុហក​ព្រះ​ទាំងអស់ ។

ដោយឈូកខ្មែរ

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ក្មេង​អាង​យំ ធំ​អាង​កាប់ ចាស់​អាង​ស្លាប់ (សុភាសិតខ្មែរ ទី​ ៩៥ / Khmer Proverb 95)

ក្មេង​អាង​យំ ធំ​អាង​កាប់ ចាស់​អាង​ស្លាប់

និយមន័យៈ ការ​អាង​តាម​វ័យ​របស់​ខ្លួន ។


អត្ថាធិប្បាយ

មនុស្ស​ម្នាក់ៗ​មិន​ថា​ក្មេង ឬ​ចាស់​ទេ សុទ្ធ​តែ​មាន​ការ​អាង​រៀងៗ​ខ្លួន ដើម្បី​ការពារ​ផល​ប្រយោជន៍ ឬ​ការពារ​ខ្លួន ។

ក្មេង​អាង​យំ

កាលណា​ក្មេង​ចង់​បាន​អ្វី​តាម​បំណង វា​បាន​ជ្រើស​យក​ការ​យំ​ជា​អាវុធ​សំខាន់​របស់​វា ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​ឃើញ​ក្មេងៗ​យំ​ច្រើន​ជាង​គេ ទោះ​នៅ​ទីណា​ក៏​ដោយ ។ ការ​យំ​របស់​វា​ជា​អាវុធ​ស័ក្តិសិទ្ធិ​សំខាន់​ណាស់ ព្រោះ​អាច​ឲ្យ​វា​បាន​សម្រេច​នូវ​គោល​បំណង​បាន​ជា​ស្ថាបពរ ។ ដូចជា បើ​ចង់​ញ៉ាំ​អ្វី ឬ​ចង់​បាន​ល្បែង​លេង វា​តែង​យំ​លំអុក​ឲ្យ​ម៉ែឪ​ទិញ​ឲ្យ ។ បើ​ម៉ែឪ​មិន​ទិញ​ឲ្យ​ទេ វា​ប្រើ​ការ​យំ​ខ្លាំងៗ​ភ្លាម ។ ដូចនេះ​ ទោះបី​ម៉ែឪ​មិន​ចង់​ទិញ​ឲ្យ​ក៏​ដោយ ក៏​ត្រូវ​តែ​ទិញ​ឲ្យ​ដែរ ។ ជួនកាល ម៉ែឪ​មិន​ជាប់​លុយ​មក​ក៏​ដោយ ក៏​សុខ​ចិត្ត​ខ្ចី​លុយ​គេ​ទិញ​តម្រូវ​តាម​បំណង​កូន​សិន​ដែរ ។

ធំ​អាង​កាប់

មនុស្ស​ធំ​យំ​លែង​សម ហើយ​ក៏​គ្មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ណា​ដែរ ។ តែ​គេ​មាន​កម្លាំង​ពេញ​ខ្លួន គេ​ក៏​ជ្រើស​យក​កម្លាំង​បាយ​ជា​អាវុធ​សំខាន់​របស់​គេ ។ ដូច្នេះ កាលណា​គេ​ចង់​សម្រេច​នូវ​គោល​បំណង​អ្វី​មួយ គេ​យក​កម្លាំង​ក្នុង​ខ្លួន​មក​ដោះស្រាយ ។ ដូចជា គេ​ចង់​យក​ជ័យជម្នះ​លើ​អ្នក​ណា​ម្នាក់ គេ​តែ​ប្រើ​ការ​ដាល់​តប់​ទាត់​ធាក់ កាប់​សម្លាប់​គូ​ប្រយុទ្ធ​ឥត​ប្រណី ដើម្បី​បន្ថយ​កំហឹង​ក្រេវក្រោធ​របស់​គេ ។

ចាស់​អាង​ស្លាប់

មនុស្ស​ចាស់​កម្លាំង​ខ្សោយ ម៉្លោះ​ហើយ​គ្មាន​អ្វី​អាង​នឹង​គេ ក៏​ជ្រើស​យក​សេចក្ដី​ស្លាប់​មក​អាង ។ កាលណា​គាត់​មាន​កំហឹង គេ​តែង​ឮ​គាត់​និយាយ​ថា អញ​ចំណាស់​ហ្នឹង​ហើយ អញ​មិន​ខ្លាយ​អា​ណា​ទេ ខ្លាំង​ណាស់​ត្រឹម​ស្លាប់​ គ្មាន​អា​ណា​ជៀស​ស្លាប់​រួច​ទេ​អ៎ា បើ​មិន​ជឿ​ទេ សាក​ចូល​មក​មើល​… បើ​អញ​មិន​ទាន់​ដួល​ទេ គឺ​ឯង​… ។

ដោយឈូកខ្មែរ

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កូន​ខូច​ព្រោះ​មេបា (សុភាសិតខ្មែរ ទី​ ៩៦ / Khmer Proverb 96)

កូន​ខូច​ព្រោះ​មេបា
និយមន័យៈ កង្វះខាត​ការ​អប់រំ​កូន ។


អត្ថាធិប្បាយ

          បុរាណាចារ្យ​តែង​បន្ទោស​ថា កូន​ខូច​ព្រោះ​តែ​ឪពុក​ម្ដាយ​ខ្វះ​ការ​អប់រំ​ទូន្មាន​ប្រៀន​ប្រដៅ ។ ម្យ៉ាង​ទៀត ព្រះពុទ្ធ​ដីការ​ក៏​មាន​ចែង​ថា មាតា​បិតា​ជា​បុព្វាចារ្យ គឺ​ជា​គ្រូ​ដើម ឬ​ជា​គ្រូ​ទី​១​របស់​កូន​ប្រុស្រី ។ ដូច្នេះ បើ​គ្រូ​ដើម​ចេះ​អប់រំ​កូន​ឲ្យ​ដើរ​ត្រូវ​តាម​គន្លង​ធម៌ កូនៗ​ច្បាស់​ជា​ក្លាយ​ទៅ​ជា «អតិជាតបុត្ត» គឺ​កូន​ល្អ​លើស​ជាង​ការ​អប់រំ​ទៅ​ទៀត ។ ព្រោះ​កូនៗ​កាល​នៅ​តូច និស្ស័យ​វា​ប្រៀប​ដូច​ក្រដាស «ស» មួយ​សន្លឹក ។ បើ​គេ​ផាត់​ពណ៌​អ្វី​លើ​ក្រដាស​ស​នេះ វា​នឹង​ដិត​ច្បាស់​ល្អ​ជា​មិន​ខាន ។ តាម​ន័យ​នេះ បើ​ឪពុក​ម្ដាយ​ខ្លះ មាន​ការ​ចេះ​ដឹង​ខ្លួន​ឯង​តិច​មែន តែ​ចេះ​អប់រំ​កូន​ឲ្យ​ល្អ​តាំង​ពី​នៅ​ក្មេង លុះ​ដល់​កូន​ធំ​ឡើង ទោះបី​សង្គម​ដឹកនាំ​ឲ្យ​ខិល​ខូច​ខ្លះ ក៏​គង់​នៅ​ល្អ​មួយ​កម្រិត​ដែរ ។ ជាពិសេស ឪពុក​ម្ដាយ​ខ្លះ​ស្រលាញ់​កូន​ខ្លាំង​ពេក ទំយើ​កូន​ខ្លាំង​ពេក បណ្ដែត​បណ្ដោយ​កូន​ខ្លាំង​ពេក លុះ​ដល់​កូន​ធំ​ឡើង ច្បាស់​ជា​ប្រាសចាក​សីលធម៌ ប្រព្រឹត្ត​តែ​អំពើ​ពាលា មាន​ចោរកម្ម ជាដើម​មិន​ខាន ។
ម្យ៉ាងទៀត ឪពុក​ម្ដាយ​ខ្លះ​ជា​មនុស្ស​អវិជ្ជា ប្រព្រឹត្ត​តែ​អំពើ​ថោក​ទាប មាន​ការ​ឆក់ កាប់​សម្លាប់​គេ​ជាដើម ។ ឪពុក​ម្ដាយ​ប្រភេទ​នេះ មិន​បាន​អប់រំ​កូន​ទាល់​តែ​សោះ ។ ម្ល៉ោះ​ហើយ កូន​ក៏​ក្លាយ​ជា «អវជាតបុត្ត» មិន​ខាន គឺ​កូន​ដែល​អាក្រក់​ជាង​ឪម៉ែ​ទៅ​ទៀត ។

ដោយឈូកខ្មែរ

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ក្របី​បាត់​ទើប​ធ្វើ​របង ពេល​ប្រឡង​ទើប​ស្វាធ្យាយ មាន​ដំណើរ​ទើប​រៀប​សម្ពាយ ទាំង​បី​រលាយ​អសារ​បង់ (សុភាសិតខ្មែរ ទី​ ៩៧ / Khmer Proverb 97)

ក្របី​បាត់​ទើប​ធ្វើ​របង ពេល​ប្រឡង​ទើប​ស្វាធ្យាយ មាន​ដំណើរ​ទើប​រៀប​សម្ពាយ ទាំង​បី​រលាយ​អសារ​បង់

និយមន័យៈ ដល់​ពេល​ទើប​ធ្វើ គ្មាន​ប្រយោជន៍​អ្វី​ឡើយ ។


អត្ថាធិប្បាយ

សុភាសិត​នេះ លោក​ពោល​ប្រាប់​ត្រង់ៗ​តែ​ម្ដង គឺ​កិច្ចការ​ កាល​ណា​ដល់​ពេល​ត្រូវ​ការ ទើប​រៀបចំ​ធ្វើ​កិច្ចការ​នោះ រមែង​ពុំ​បាន​សម្រេច​ផល​សម​ស្រប​ទេ ។

ក្របី​បាត់​ទើប​ធ្វើ​របង

ពេល​ក្របី​នៅ​មាន មិន​គិត​ធ្វើ​របង​ទេ ដល់​ពេល​ក្របី​បាត់​អស់ ទើប​ធ្វើ​របង​ការពារ តើ​ការពារ​អ្វី តើ​មាន​ប្រយោជន៍​អ្វី​ទៀត ។

ពេល​ប្រលង​ទើប​ស្វាធ្យាយ

ដល់​ពេល​ប្រលង​ទៅ​ហើយ ទើប​ខំ​រៀន ខំ​ទន្ទេញ ខំ​សូត្រ ។ បើ​ទុក​ជា​ខំ​យ៉ាង​ណា ក៏​មិន​ទាន់​ពេល​វេលា​ដែរ ។ តើ​ខំ​មាន​ប្រយោជន៍​អ្វី បើ​រៀប​ចំ​ខ្លួន​ចូល​ប្រលង​ទៅ​ហើយ ។

មាន​ដំណើរ​ទើប​រៀប​សម្ពាយ

ដល់​ពេល​ចេញ​ដំណើរ​ទៅ​ហើយ ទើប​ងាយ​មក​រៀបចំ​ឥវ៉ាន់​វេច​ជា​សម្ពាយ ចាប់​យក​នេះ​ខ្លះ នោះ​ខ្លះ ។ ដោយ​ប្រញាប់​ពេក អាច​ធ្វើ​ឲ្យ​គេ​ភាន់ច្រឡំ​មុខ​ក្រោយ ភ្លេច​នេះ​ភ្លេច​នោះ ពុំ​បាន​សព្វគ្រប់ ។
ករណី​ទាំង​បី​ខាងលើ​នេះ លោក​ពោល​ថា រលាយ​អសារបង់​ គឺ​គ្មាន​បាន​ផល​ល្អ​ទេ ។ ពី​ព្រោះ​វេលា​ខ្លី​ណាស់​ទៅ​ហើយ ធ្វើ​អ្វី​ក៏​ពុំ​ទាន់​ដែរ ។ ម្យ៉ាងទៀត របស់​បាត់​អស់​ហើយ ទើប​ចាក់​សោរ ឬ​មនុស្ស​ស្លាប់​បាត់​ទៅ​ហើយ ទើប​នាំ​យក​ទៅ​មន្ទីរពេទ្យ តើ​មាន​ប្រយោជន៍​អ្វី​ទៀត ។

ដោយឈូកខ្មែរ

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ក្រមុំ​មិន​ដែល​ស្លូត ចង្កូត​មិន​ដែល​នឹង (សុភាសិតខ្មែរ ទី​ ៩៨/ Khmer Proverb 98)

ក្រមុំ​មិន​ដែល​ស្លូត ចង្កូត​មិន​ដែល​នឹង
និយមន័យៈ កិច្ច​ការពារ​ខ្លួន និង​ការពារ​លំនឹង​ខ្លួន ។


អត្ថាធិប្បាយ

អត្ថានុរូប

            ធម្មតា ស្រី​ក្រមុំ​ខ្មែរ ជា​ស្រី​ដែល​ស្ថិត​នៅ​ក្នុង​ឥរិយាបថ​ប្រពៃណី​និយម គឺ​មិន​និយាយ​លេង​ឡេះឡោះ មិន​លេង​សើច​ខុស​បែប​បទ​ប្រាស​ចាក​ប្រពៃណី និង​ទំនៀម​ទម្លាប់​ពី​ដូនតា​មក ។ ម្ល៉ោះ​ហើយ បើ​មាន​កំលោះ​ណា​មក​លលេង ញ៉េះញ៉ោះ​លែបខាយ សើច​លេង​នាយ​អាយ នាង​តែង​តែ​មាន​ពាក្យ​ពុំ​ពីរោះ​ខ្លះ ដើម្បី​ការពារ​កិត្តិយស​ខ្លួន​ជា​ស្រី​ក្រមុំ ។ ជា​ការ​ពិត​ណាស់​ហើយ អ្នក​ដែល​ត្រូវ​ការពារ​ខ្លួន​តែងតែ​ម៉ឺងម៉ាត់​ខែងរ៉ែង​ទើប​អាច​ការពារ​ខ្លួន​បាន ។ ត្រង់​ហ្នឹង​ហើយ​ជា​ហេតុ​នាំ​ឲ្យ​គេ​ថា ស្រី​ក្រមុំ​ខ្មែរ​បែប​រាង​កាចៗ​បន្តិច ។
រីឯ​ចង្កូត​យាន​ទាំង​អស់ ទោះ​ជើង​ទឹក ជើង​គោក និង​ជើង​អាកាស សុទ្ធ​តែ​មិន​នៅ​នឹង​តែ​មួយ​ចំណុច​ទេ ។ ព្រោះ​ចង្កូត​នេះ​សម្រាប់​បត់បែន​យាន​ឲ្យ​ទៅ​តាម​កំណោង​ផ្លូវ ឬ​ទៅ​តាម​ទិស​ដៅ​ដែល​គេ​ចង់​ទៅ ។ ទោះ​ផ្លូវ​ត្រង់​ណា​ក៏​ដោយ ក៏​គេ​កាច់​ចង្កូត​ទៅ​ឆ្វេង​ទៅ​ស្ដាំ​បន្តិចៗ​ជានិច្ច​ដើម្បី​ទប់​លំនឹង​ល្បឿន​យាន ។

អត្ថប្បដិរូប

          ធម្មតា​អ្នក​ដែល​មាន​នាទី​ជា​អ្នកការពារ តែង​តែ​មាន​អាជ្ញាសិទ្ធ​អំណាច​ខ្លះ បើ​មិន​ច្រើន​ក៏​តិច ទើប​អាច​ការពារ​បាន ។ បើ​អ្នកការពារ​មាន​ចរិត​ស្លូត​បូត អ្នកណា​យក​អ្វី​ធ្វើ​អ្វី​ក៏​បាន គេ​មិន​ចាំ​បាច់​ឲ្យ​មាន​អ្នក​ការពារ​ទេ ។
រីឯ​អ្នក​ដឹកនាំ​រដ្ឋ ឬ​អង្គភាព បើ​មិន​ចេះ​បត់បែន​ឲ្យ​ត្រូវ​តាម​កាលៈទេសៈ​ទេ ។ ប្រទេស​ជាតិ ឬ​អង្គភាព​នឹង​ប៉ះទង្គិច​នឹង​អ្វី​ដែល​កើត​ឡើង​ជា​យថាហេតុ​មិន​ខាន ។ អ្នក​ដឹកនាំ​ល្អ និង​ឆ្លាត​វាងវៃ តែង​បត់​បែន​នយោបាយ​ឲ្យ​បាន​មុន​សភាព​ការណ៍​ដែល​បម្រុង​កើត​ឡើង​ជានិច្ច ។

ដោយឈូកខ្មែរ

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ក្អេង​ក្អាង​ដូច​ក្អាត់​ក្នុង​ក្អម (សុភាសិតខ្មែរ ទី​ ៩៩/ Khmer Proverb 99)

ក្អេង​ក្អាង​ដូច​ក្អាត់​ក្នុង​ក្អម
និយមន័យៈ មនុស្ស​អំនួត​ហួស​មាឌ តែ​ធ្វើ​អ្វី​ពុំ​កើត ។


អត្ថាធិប្បាយ

                                                                            អត្ថានុរូប

សត្វ​ក្អាត់​ដែល​គេ​ចាប់​ដាក់​ក្នុង​ក្អម ហែល​ចេញ​ទៅ​ណា​ពុំ​រួច ម្ល៉ោះ​ហើយ​វា​គិត​តែ​ពី​ស្រែក​យំ ។ សំឡេង​វា​លាន់​ខ្ទ័រ​ខ្លាំង ស្រកៀរ​ត្រចៀក​ដោយ​រំពង​នឹង​ក្អម ។

                                                                             អត្ថប្បដិរូប

លោក​ប្រៀប​មនុស្ស​ណា​ដែល​បាន​តែ​សម្ដី​អួត​ក្អេងក្អាង​ទៅ​នឹង​សត្វ​ក្អាត់​ដែល​នៅ​ក្នុង​ក្អម ។ មនុស្ស​បែប​ហ្នឹង​គ្មាន​ធ្វើ​អ្វី​ឲ្យ​ចេញ​ជា​សាច់​ការ​បាន​ទេ គឺ​ដូច​គ្នា​នឹង​សត្វ​ក្អាត់​ដែល​ចេញ​ទៅ​ណា​ពុំ​រួច​ពី​ក្អម​ដូច្នោះ​ដែរ ។ គេ​តែង​សម្គាល់​ឃើញ​ថា ជាទូទៅ​មនុស្ស​ដែល​មាន​កាយវិការ​កំពូល​អួត​នោះ មិន​ដែល​ធ្វើ​អ្វី​បាន​កើត​ទេ ។ ដូចជា មនុស្ស​ខ្លះ អួត​អាង​ខាង​វាយ​កាប់​ចាក់​គ្មាន​អ្នក​ណា​ស្មើ ។ ប៉ុន្តែ​បើ​មាន​អ្នក​ខ្លាំង​មក​តតាំង​តប​វិញ ស្រាប់​តែ​បាក់​អំនួត​បន្ថយ​សំឡេង រហូត​ដល់​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​ក៏​មាន ។

ដោយឈូកខ្មែរ

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

“ត្រឡាចវារទៅ ល្ពៅវារមក” (សុភាសិតខ្មែរ ទី​ ១០០ / Khmer Proverb 100)

            “ត្រឡាចវារទៅ ល្ពៅវារមក”


អត្ថាធិប្បាយ

          – ពាក្យនេះដៅទៅលើមេត្រីភាពរវាងមនុស្សម្នាក់នឹងម្នាក់ទៀត។មេត្រីភាព(ការរាប់​អាន​គ្នា​ជា​មិត្រ) អាចនឹងកើតមានឡើងដោយសារ មានការចាប់ផ្តើមពីជនណាម្នាក់ជាមុន។
– “ត្រឡាច”ទុកដូចជាមនុស្សទីមួយ ដែលលូកដៃទៅចាប់ដៃមនុស្សទីពីរទើបមនុស្សទីពីរដើរ​មក​រកខ្លួនវិញ (ល្ពៅវារមក) ។

          ដូច្នេះ,បើយើងមិនខំស្វែងរកមិត្រទេ ចាំឲ្យមិត្រនោះចូលរកយើងដោយឯងៗគឺជារឿងលំបាក ប្រសិន​​បើយើងជាមនុស្សខ្សត់ធន ។

         មិត្រពិតប្រាកដគឺមិត្រដែលមិនរត់ចោលយើងនៅគ្រាមានវិបត្តិឬមានអាសន្នកើត​ឡើង​ដល់​ខ្លួន​យើង។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ឃ្លោកលិច អំបែងអណ្តែត (សុភាសិតខ្មែរ ទី​ ១០១ / Khmer Proverb 101)

        ឃ្លោកលិច អំបែងអណ្តែត


អត្ថាធិប្បាយ

– ឃ្លោកគឺសំដៅទៅលើ អ្នកចេះដឹង , បណ្ឌិត , អ្នកប្រាជ្ញ
– អំបែងគឺសំដៅទៅលើមនុស្សឥតវិជ្ជា,ពាល , ល្ងង់…

             តាមធម្មតា,ឃ្លោកត្រូវតែអណ្តែត បើកាលណាគេដាក់ទៅក្នុងទឹក ។ ចុះហេតុអ្វី បែរជាលិចទៅវិញ? ហេតុអ្វីបានជាអំបែងដែលជាវត្ថុធ្ងន់បែរជាអណ្តែត?

             លិចមានន័យថាអស់ពន្លឺ អស់រស្មីឥតមានការគោរពរាប់អានពីអ្នកផង​។អណ្តែតមានន័យថារុងរឿងត្រចះ​ចាំងពន្លឺ​មានគេគោរពលើក​ដំកើងថាជាអ្នកប្រាជ្ញ ។

             សុភាសិតនេះនិយាយបញ្ឆិតបញ្ចៀងពីស្ថានភាពមនុស្សនៅក្នុងសតវត្សបច្ចុប្បន្ន ដែលមានការភ័ន្ត​ច្រឡំសជាខ្មៅ, ចេះជាល្ងង់ ច្របូកច្របល់ពេញនគរដោយសារសត្រូវដែលមានបំណងលេបទឹកដីនោះផង ដោយសារមនុស្សខ្វះការរៀនសូត្រនិងខ្វះមគ្គុទ្ទេសក៏ដ៏ត្រឹមត្រូវនោះផង ។

             មនុស្សឥតវិជ្ជារួចឡើងកាន់មុខតំណែង ជាអ្នកដឹកនាំគេ ចាត់ទុកជាអំបែងអណ្តែត ។ អ្នកមានតំរិះ​ខ្ពង់​ខ្ពស់ព្រមទាំងមានចរិយាសម្បត្តិពេញលេញ រួចត្រូវគេទាត់ចោល មិនឲ្យកាន់កិច្ចការសំខាន់ៗ… ចាត់ទុក​ជា ” ឃ្លោកលិច ” ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ឃើញឈើពុកកុំដាក់គូទលើ ឬថាឃើញឈើពុកកុំដាក់គូទអង្គុយលើ (សុភាសិតខ្មែរ ទី​ ១០២ / Khmer Proverb 102)

​​​​​​​       ឃើញឈើពុកកុំដាក់គូទលើ ឬថាឃើញឈើពុកកុំដាក់គូទអង្គុយលើ


អត្ថាធិប្បាយ

                  ” ឈើពុក ” ពោលសំដៅទៅលើមនុស្សទន់ខ្សោយ,ឥតវិជ្ជា,ក្រខ្សត់,តោកយ៉ាក ,ខោមិនខោ អាវ​មិនអាវ , មនុស្សបាតផ្សារ ឬថាជាមនុស្សកាកសង្គម ។

                   ជាការធម្មតារបស់មនុស្សលោក ,កាលណាមានភាពខុសគ្នា ផ្នែកទ្រព្យសម្បត្តិវិជ្ជា ពូជពង្ស ឋានៈ បុណ្យស័ក្តិ ជាតិ ។ល។ តែងមានការមើលងាយកើតឡើង អ្នកមានច្រើនមើលងាយអ្នកក្រ , អ្នកចេះ មើលងាយអ្នកល្ងង់ , អ្នកមានស័ក្កិធំមើលងាយអ្នកស័ក្តិតូច ។ល។

                   ការមើលងាយ ឬ ការប្រកាន់ មិននាំមកនូវសេចក្តីសុខទេ , ព្រោះមនុស្ស ដែលត្រូវគេមើលងាយ​នោះ ​កើត​ក្តីក្តៅក្រហាយហើយរកឧបាយកលសងសឹកត្រឡប់មកវិញ​ នៅពេលណាមួយ ដែលគេអាច​ធ្វើកើត ។

                 ការប៉ុនប៉ង ឬសេចក្តីព្យាយាម ជាពិសេសក្នុងរឿងអាក្រក់ ទៅលើជនណាម្នាក់ច្រើនបានសម្រេច ។ ដោយហេតុនេះ ទើបមានសុភាសិតថា “ជង់មិនដែល ភ្លេចកុកទេ , មានតែកុកទេ ដែលភ្លេចជង់!” ។

                បុរាណាចារ្យរបស់ខ្មែរ ប្រដៅថា “សុំកុំមើលងាយមនុស្ស ព្រោះតែមនុស្សនោះ ល្ងង់ ក្រ អប្បឥតវិជ្ជា​ពូជត្រកូលទាប” ឲ្យសោះ ។ មនុស្សម្នាក់ៗដែល ព្រះអាទិទេពបង្កើតឲ្យមានជារូបរាងមកនោះ ទោះបីជារូប​រាង​បែបណាក៏ដោយ ក៏មានអ្វីមួយសម្រាប់ការពារខ្លួនដែរ ។ សូម្បីរុក្ខជាតិនិងសត្វតូចធំ ក៏មានអាវុធ សំរាប់​ការពារសន្តិសុខ ,ដូចជា កូលាបមានបន្លា , សង្អារ​ ស្រមោច អង្ក្រង ស្រាំង ឪម៉ាល់… ចេះខាំនិងទិច ។

             នៅក្នុងរឿងព្រេងមួយ ដែលជារឿងប្រៀនប្រដៅមនុស្ស កុំឲ្យមើលងាយ អ្នកតូចតាចជាងខ្លួន , បានលើកយករឿង ” ចាបនិងដំរី ” មកនិទាន ។ ដំរីដើរទៅ ជាន់កូនចាបស្លាប់អស់ ។ ចាបខឹង បានទៅធ្វើ​ការទាក់​ទងជាមួយសត្វឯទៀត ហើយទីបំផុតបានធ្វើឲ្យដំរីនោះស្លាប់ ដោយផុងក្នុងភក់ រើខ្លួនមិនរួច ។

             ហេតុនេះ គួរយើងចាំថា ” ឃើញឈើពុក កុំដាក់គូទអង្គុយលើ ” ក្រែងលោមានទុក្ខដល់ខ្លួន នៅថ្ងៃណាមួយ ! ។

(រសជាតិភាសាខ្មែរ)
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ញឹកពេក លេចដំរី(សុភាសិតខ្មែរ ទី​ ១០៣ / Khmer Proverb 103)

       ញឹកពេក លេចដំរី


អត្ថាធិប្បាយ

              សុភាសិតនេះពន្យល់ពីការតឹងតែងរឹតត្បឹតនៃបទបញ្ជាឬច្បាប់វិន័យដែលជនណាម្នាក់ ដាក់កំហឹត​ឲ្យ​គេ​ធ្វើតាម ឲ្យបានហ្មត់ចត់ ជាច្បាប់ដែលពិបាកអនុវត្ត (តឹងហួស) ។

              បទបញ្ញត្តិ ដែលតឹងពេកក្នុងរឿងអ្វីមួយ , ឧទាហរណ៏៖ ហាមមិនឲ្យលេងល្បែងស៊ីសង , ហាមសុរា , ហាម​អំពើពេស្យា ។ល។ អាចឲ្យអំពើទាំងនោះ លេចឡើងមានទំហំប៉ុនដំរី(ធំ)នៅកន្លែងលួចលាក់ណាមួយ ដែលអាជ្ញាធរ មិនងាយនឹងចាប់បានឡើយ ។

              នៅក្នុងគ្រួសារនីមួយៗ ក៏អាចមានរឿងបែបនេះកើតឡើងបានដែរ ប្រសិនបើមាតាបិតា​ រឹងត្បឹតកូន​ហួស​ហេតុ (បង្ខំ)ឲ្យកូនស្តាប់បង្គាប់ខ្លួន ខុសឆន្ទៈរបស់ពួកេគ ។

             បទបញ្ជាណាដែលមិនស្របនឹងឆន្ទៈ នៃមនុស្សភាគច្រើន ហើយខុសដំណើរធម្មជាតិ, ច្រើននាំឲ្យ ” លេចដំរី ” គឺថានាំឲ្យមានការរំលោភយ៉ាងធំ ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

គ្រូកាច សិស្សខូច (សុភាសិតខ្មែរ ទី​ ១០៤ / Khmer Proverb 104)

       គ្រូកាច សិស្សខូច


អត្ថាធិប្បាយ

                ពាក្យថា«កាច»ក្នុងទីនេះមានន័យថា៖តឹងតែងពេក,មិនអត់ឱន,មិនប្រណី,ខុសដៃយកដៃ, ខុសជើង​យកជើង, ចង់ឲ្យសិស្សល្អគ្រប់អន្លើ ។ល។

               ធម្មតាគ្រូតែងបង្រៀនសិស្ស ឲ្យចេះឲ្យយល់ពីវិជ្ជាដែលគាត់បង្រៀននោះឲ្យបាន១០០ ភាគរយ ។ គាត់ចង់ឲ្យសិស្សកាន់ចរិយាប្រកបដោយមនុស្សធម៌ ដែលមានសុជីវធម៌ និងឧត្តមគតិ សមជាមនុស្សមួយរូប ដែលអ្នកផងស្រឡាញ់ ។

              ដើម្បីឲ្យសិស្សបានទៅដល់ទីដៅនេះ,គ្រូខ្លះបានប្រើវិន័យយ៉ាងតឹងតែងបំផុត (កៀប) ទៅលើសិស្ស​នោះ ក្នុងបំណង ឲ្យសិស្សបានល្អឆាប់ ។ លទ្ធផល គឺនាំ ឲ្យសិស្សខូចទៅវិញទេ ព្រោះអ្វីមួយ ដែលធ្វើ​ឡើង​ដោយមានគេបង្ខំអាចជំរុញឲ្យរកមធ្យោបាយដោះខ្លួនចេញពី ” ទ្រូង ” នោះឲ្យបានឆាប់ ។ សិស្សអាចនឹងប្រើ មធ្យោបាយភូតភរយករួចខ្លួន , ធុញទ្រាន់ក្នុងការរៀនសូត្រ ព្រោះខ្វះការស្បាយ… ក្លាយខ្លួនជាមនុស្សខូច ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សប្បុរសយល់ដោយមុខ ស៊ុកគ្រលុកពេកពុំជា (សុភាសិតខ្មែរ ទី​ ១០៥ / Khmer Proverb 105)

          សប្បុរសយល់ដោយមុខ ស៊ុកគ្រលុកពេកពុំជា


អត្ថាធិប្បាយ

           នេះជាពាក្យប្រៀនប្រដៅកូនចៅក្នុងរឿង”ធ្វើបុណ្យឬធ្វើទាន”ដក់ស្រង់ចេញពីសាស្ត្រាច្បាប់កេរ​កាល ។

          បើយើងតាំងខ្លួនជាមនុស្សសប្បុរស : អាណិតអាសូរអ្នកដទៃ ជួយទំនុកបំរុងអ្នកខ្សត់ខ្សោយ ។ល។ នោះត្រូវឲ្យមានកំរិត មានព្រំសីមា… កុំចេះតែប៉ាតណាប៉ាតណី ។ គួរពិនិត្យមើលជាមុន ហើយពិចារណាថា តើគួរឲ្យ គួរជួយឬមិនគួរ ។ ហេតុអ្វី? ព្រោះអំណោយ ដែលយើងឲ្យចំពោះមនុស្សដែលមិនគួរឲ្យ វាអាចផ្តល់ លទ្ធផលមិនល្អដល់អ្នកឲ្យនិងអ្នកទទួល ។ យ៉ាងណាមិញ , បើយើងឲ្យស្រាទៅ មនុស្សប្រមឹក , វានឹងជួយឲ្យ​មនុស្ស​នោះ កាន់តែប្រមឹកខ្លាំងតទៅទៀត នាំផល អាក្រក់ដល់កូនប្រពន្ធរបស់គាត់នោះ ។ បើយើងឲ្យប្រាក់ទៅមនុស្សម្នាក់ដែលត្រូវការប្រាក់នោះយកទៅលេងល្បែង , វាអាចនឹងជួយមនុស្សនោះ ឲ្យ​កាន់​តែហិន ហោចខ្លាំងថែមទៀត ព្រោះល្បែង គឺជាអំពើអបាយមុខ ។

         ” ស៊ុកគ្រលុក ” មានន័យថាឥតសណ្តាប់ធ្នាប់ , ខ្ជីខ្ជា , កញ្ជះកញ្ជាយ , ច្របូកច្របល់… ។

          ជនណាម្នាក់ ដែលជាមនុស្សប្រកបដោយទឹកចិត្តសប្បុរសគ្មានព្រំប្រទល់គឺថាគ្មានរបៀបរៀបរយ​ខ្ជីខ្ជាគ្មាន​យល់​​​​​មុខ ហើយត្របូកច្របល់ ប៉ាតណាប៉ាតណីដែលគេឲ្យឈ្មោះ ស៊ុកក្រលុកនោះ,ជននោះ លោកចាត់ទុកថា “ពុំជា” បានសេចក្តីថា ” មុខជាឈឺហើយ​ ! ” ។

         ហេតុនេះ,គួរយល់ថា កិច្ចការអ្វីក៏ដោយ តែងមានព្រំសីមា ដែលជាកម្រិត សម្រាប់គ្រប់កិច្ចការ ។ ការស្គាល់នូវព្រំសីមា មិនខុសពីការបង់អំបិលទៅក្នុងសម្លនោះទេ ។ រឿងលំបាក ត្រង់ចំណុចថា តើត្រូវបង់​ប៉ុន្មាន ដើម្បីឲ្យសម្លនោះឆ្ងាញ់ ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កំណាញ់ក្រៅតម្រា សោតសឹងអាប់ប្រយោជន៍យស (សុភាសិតខ្មែរ ទី​ ១០៦ / Khmer Proverb 106)

         កំណាញ់ក្រៅតម្រា សោតសឹងអាប់ប្រយោជន៍យស

 


អត្ថាធិប្បាយ

                នេះជាសុភាសិតឃ្លាទី២ បន្ទាប់ពីឃ្លាដែលបានរៀបរាប់ពីខាងដើម,នៅក្នុងច្បាប់កេរកាលដដែល​ ។

              មនុស្សកំណាញ់ហួសហេតុ(ក្រៅតម្រា)គឺសំដៅទៅលើមនុស្សដែលមានសម្បត្តិច្រើនឬតិច ហើយ មិនព្រមចំណាយ ស៊ីចាយ បំពេញក្រពះខ្លួន ឲ្យបានឆ្អែត និង​មិនព្រមចាយប្រាក់នោះ ដើម្បីបំពេញ ការ ស្រេកឃ្លានរបស់កូនប្រពន្ធ ទៅតាមយថាហេតុ , សុខចិត្តអត់… បែបនេះ ហៅថា កំណាញ់ក្រៅតម្រា ដែល បុព្វបុរសហាម ។

               មនុស្សកំណាញ់ច្រើនមានលក្ខណៈ ដូចខាងក្រោមនេះ ៖
– មិនងាយចំណាយប្រាក់ ឲ្យដល់អ្នកណាម្នាក់ សូម្បីបន្តិចបន្តួច ក៏មិន… ដែរ
– ចូលចិត្តកេងចំណេញពីគេសូម្បីបន្តិចបន្តួចក៏ស្រវាដែរ
– បើទៅបរិភោគអាហារ នៅភោជនីយដ្ឋានណាមួយជាមួយមិត្តភ័ក្តិ , មិន ងាយចេញប្រាក់ ប៉ាវ គេ ទេ ទោះបីគេធ្លាប់ចេញជួសខ្លួនប៉ុន្មានដង រួចមក ហើយក៏ដោយ
មនុស្សកំណាញ់ ច្រើនទទួលផលអាក្រក់ ដូចខាងក្រោម:
– ខ្វះមិត្រសម្លាញ់ , ច្រើនជាមនុស្សឯកោ
– បាត់បង់ប្រយោជន៏ដែលទទួលបាន ព្រោះគ្មានអ្នកណាប្រាប់ឲ្យដឹង ឬហៅទៅជាមួយ
– បាត់បង់កិត្តិយស (ចរិយាមិនថ្លៃ) , អ្នកផងមិនចូលចិត្ត

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ឃើញខ្លាក្រាប កុំថាខ្លាសំពះ ឃើញខ្លាទះកុំថាខ្លាប្រឡែង (សុភាសិតខ្មែរ ទី​ ១០៧/ Khmer Proverb 107)

            ឃើញខ្លាក្រាប កុំថាខ្លាសំពះ ឃើញខ្លាទះកុំថាខ្លាប្រឡែង


អត្ថាធិប្បាយ

            ពាក្យនេះ ជាពាក្យព្រមានចំពោះ ” អ្នកតូច ” ដែលនៅធ្វើការជាមួយ ” អ្នកធំ ” ។

           អ្នកតូច គឺសំដៅមនុស្សដែលមានឋានៈ ឬបុណ្យស័ក្តិតូច , ឬមនុស្សដែល នៅបំរើអ្នកឯទៀត ដែល មានឋានៈជានាយឬជាចៅហ្វាយ ។ បើនិយាយឲ្យងាយ យល់ជាងនេះទៅទៀត គឺសំដៅទៅលើ ” អ្នកតូច និង​ អ្នកធំ ” ។

            ខ្លាគឺសំដៅ” អ្នកធំ ” ។ ខ្លាក្រាប មានន័យថា អ្នកធំប្រើឥរិយាបថ ស្រគត់ស្រគំ ទន់ភ្លន់ សុភាព គោរព របៀបមេត្រីភាព មិនព្រហើនកោងកាច មិនប្រើ អំណាចរបស់គាត់ ទៅលើអ្នកបំរើ ឬ អ្នកនៅក្រោមបញ្ជា ។

           អ្នកតូច កាលណាឃើញឫកពាររបស់នាយបែបនេះ មកលើខ្លួនមិនត្រូវយល់ថាចៅហ្វាយលុត ក្រាប សំពះខ្លួននោះទេ , បើយល់បែបនេះ រួចសម្តែង ឫកពាក្រអើត (អស់ការ គោរព) ឬប្រើឫក “វ៉ៃស្មើ” ទៅលើ នាយ , ពេលនោះអ្នកនឹងឃើញថា ខ្លាមិនបានក្រាបសំពះអ្នកតទៅទៀតទេ ។ ផលអាក្រក់ បែបណាម៉្យាង អាចនឹងកើតមានដល់ខ្លួនមិនខាន ។

           “ឃើញខ្លាទះ កុំថាខ្លាប្រឡែង”: ជួនកាល ចៅហ្វាយ ឬ នាយ មានការ ស្រឡាញ់ស្និទ្ធស្នាល យ៉ាង ជិតដិតបំផុត ដោយសារអ្នកនៅក្រោមបញ្ជានោះ ជាមនុស្សឆ្លាត បានបំពេញកិច្ចការល្អដូចបំណង ។ល។ រួចហើយគាត់ទុកអ្នកនោះដូចជាមិត្រ,គាត់កាន់ដែ,អង្អែលក្បាល,ទះខ្នងប្រឡែងលេងពេលខ្លះៗ ។

           អាកប្បកិរិយាបែបនេះ ជួនកាលបានទទួល “ការវ៉ៃស្មើ” ពីអ្នកតូច : អស់ការ គោរព , មិនយកចិត្ត ទុក ដាក់ស្តាប់បញ្ជា។គឺនៅពេលនេះហើយ​ ដែលនាយចៅហ្វាយអាចប្រែអាកប្បកិរិយាផ្សេង ចំពោះអ្នកតូចនោះ ដោយបញ្ចេញឲ្យដឹងថា ” ខ្លា ” មិនបានប្រឡែងជាមួយអ្នកទេ ! ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រាជ្ញាបុណ្យផង កើតដោយប្រតិបត្តិ (សុភាសិតខ្មែរ ទី​ ១០៨ / Khmer Proverb 108)

          ប្រាជ្ញាបុណ្យផង កើតដោយប្រតិបត្តិ


អត្ថាធិប្បាយ

           ពាក្យនេះ អាចមានន័យ ២ យ៉ាង , គឺ:

១-​ បើជនណាម្នាក់ ដែលប្រាថ្នាបុណ្យស័ក្តិ ឲ្យបានកាន់តែធំឡើង… កាន់តែ ខ្ពស់ឡើង ជននោះ ត្រូវតែលុតក្រាបគោរពអោនលំទោនយកចិត្តផ្គាប់ចៅហ្វាយ គ្រប់ពេល , ធ្វើយ៉ាងណាឲ្យចៅហ្វាយពេញចិត្ត ។ ចៅហ្វាយចង់បានអ្វីត្រូវរកវត្ថុនោះមកជូនចៅហ្វាយឲ្យទាល់តែបាន ។ កុំទទឹងរឹងរូសចំពោះបទបញ្ជាទោះបី បញ្ជានោះ ខុសក្បួនយ៉ាងណាក៏ដោយ ។

២- ពាក្យថា ” ប្រាជ្ញា ” គឺការឆ្លាតវាងវៃ ប៉ិនប្រសប់ឆាប់យល់ មិនងាយ គេបោកបាន ។ល។

            ឯពាក្យថា ” បុណ្យ ” គឺសំដៅទៅលើ​ :
– អំពើល្អ ដែលជនណាម្នាក់ បានធ្វើទៅលើអ្នកឯទៀត ហើយដោយសារអំពើនោះសេចក្តីសុខសប្បាយ ក៏កើតមានដល់ជននោះ ។

           ប្រាជ្ញា និងបុណ្យមិនដែលកើតមានជាស្វ័យប្រវត្តិ(កើតឯង) ម្តងណាឡើង ។ លុះត្រាតែគេ “ប្រតិបត្តិ” ទើបទទួលរបស់ទាំង ២ មុខនេះ ។ ពាក្យថា “ប្រតិបត្តិ” មាន ន័យថា : ” ធ្វើ ឬ បង្កើត ” ។ អ្វីក៏ដោយ បើគេមិនបង្កើតវាទេ ប្រហែលជាវាមិនអាចកើតបានឡើយ ។ ដូច្នេះហើយ​ បានជាព្រះពុទ្ធសាសនា មានគោលជំហរ , ក្នុងការប្រៀនប្រដៅ មនុស្សលោក , ទៅលើ “កម្មផល” ។

         ” កម្ម ” គឺអ្វីទាំងអស់ ដែលយើងធ្វើ ដោយកា​​យ វិចា ចិត្ត ។ អំពើទាំងអស់ដែលយើងធ្វើ បើបំព្រួញឲ្យខ្លីបំផុត មានតែ ២ យ៉ាង, គឺ “បុណ្យ និង បាប” ។ កាលណាយើង ធ្វើល្អ ទៅលើខ្លួនយើងក្តី​ ទៅលើអ្នកដទៃក្តី ឈ្មោះថា ” បានធ្វើបុណ្យ ” ។ បើធ្វើអាក្រក់ ឈ្មោះថា ” ធ្វើបាន ” ។

         ” ផល ” គឺអ្វីមួយ ដែលចេញមកឲ្យយើង ដោយសារអំពើដែលយើងធ្វើនោះ ។ ឧទាហារណ៏ : ថ្ងៃណាមួយក្រោយមកយើងមានអាសន្នគេនឹងជួយយើងវិញ ។ ត្រង់នេះ ឯងហើយ ដែលគេហៅថា ” ធ្វើបុណ្យបុណ្យជួយ ” ។ ចុះបើយើងមិនដែលជួយអ្នកណាសោះ មិនដែលធ្វើទាន (អំណោយ) ដល់អ្នកណាសោះ តើអាចនឹងកើត ” បុណ្យ ” បានទេ? ។ គ្មានបុណ្យទេ ហើយប្រាកដជាគ្មានអ្នកណានឹកឃើញរូបយើងដែរ ។ មានសុខ ទុក្ខ យ៉ាងណាដោះស្រាយតែម្នាក់ឯងទៅ! ។

            ប្រាជ្ញា និងបុណ្យកើតមកពីប្រតិបត្តិ (ធ្វើ) , មិនដែលកើតឡើងឯងៗនោះទេ ។ បើយើងមិនព្រមលើកដៃទៅធ្វើអ្វីមួយទេ (កិច្ចការគ្រប់ជំពូក : កសិកម្ម ពាណិជ្ជកម្ម សិល្បះ ជំនាញ) ។ល។ យើងមុខជានៅល្ងង់អស់មួយជីវិត ។

           ក្បួនដែលនាំឲ្យកើតមានប្រាជ្ញា មាន ៤ គឺ :
១- សុ ស្តាប់
២- ចិ គិត
៣- បុ សួរ
៤ – លិ កត់
ពាក្យទាំង ៤ នេះ ជាភាសាបាលី (ធាតុដើម) សម្រាប់ឲ្យងាយចាំ : សុ-ចិ-បុ-លិ ។
– ស្តាប់: សម្តីដែលគេនិយាយមកកាន់យើង បើយើងមិនតាំងចិត្តស្តាប់ឲ្យ​មែនទែនទេ​ ប្រាដកជាចាប់ន័យមិនបានទាំងអស់ឡើង;
– គិត: ស្តាប់បានហើយ ត្រូវយកសម្តីនោះ មកពិចារណាមើល: តើគួរជឿ ឬមិនគួរ ។
– សួរ: បើបានស្តាប់ហើយ តែមិនយល់ , ត្រូវតែសួរឲ្យច្បាស់ មិនត្រូវនៅស្ងៀមទេ
– កត់: លុះយល់ច្បាស់ហើយ ត្រូវកត់រឿងនោះទុក ក្រែងលោភ្លេចទៅថ្ងៃក្រោយ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សន្សឹម កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា (សុភាសិតខ្មែរ ទី​ ១០៩ / Khmer Proverb 109)

          សន្សឹម កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា


អត្ថាធិប្បាយ

            នេះគឺជាពាក្យដឹមនាំសម្រាប់គ្រប់កិច្ចការ ដែលយើងធ្វើ ។ បុព្វបុរសយើង ជាមនុស្ស ចាស់ទុំ មានពិសោធន៏បរិបូណ៌ក្នុងជីវិត រួចហើយបានចងក្រងពាក្យខាង លើនេះយ៉ាងខ្លីសម្រាប់ជាមេរៀនដល់កូនចៅជាន់ក្រោយ ។
– សន្សឹម មានន័យថា ” កុំលឿនពេក , យឺតៗ , ថ្នមៗ , បន្តិចម្តងៗ តែហ្មត់ចង់ ” ។
– បំបោល មានន័យថា ” លឿនពេក , រត់ , ប្រញាប់ពេក , ឆក់កណ្តៀត , ស្ទុះស្ទា… ” ។

          លោកប្រដៅថា កិច្ចការណាដែលធ្វើដោយសន្សឹមៗ , មិនហក់លោត , មិនស្ទុះ ស្ទា…​ កិច្ចនោះច្រើនបានសម្រេច (ចប់) ល្អឥតខ្ចោះ ។

            ចំណែកកិច្ចការណា ដែលគេធ្វើរហ័សពេក ដើម្បីឲ្យចប់ឆាប់ (បំបោល) , កិច្ចការនោះច្រើនដេកផ្លូវគឺថា ធ្វើបានត្រឹមមួយកំណាត់ , ហើយក៏ចប់ត្រឹមនោះទៅ ព្រោះជួបនឹងឧបស័គ្គផ្សេងៗ ដែលកើតពី ” បំបោល ” នោះ ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

បានស្វាយ ណាយក្រូច (សុភាសិតខ្មែរ ទី​ ១១០ / Khmer Proverb 110)

         បានស្វាយ ណាយក្រូច


អត្ថាធិប្បាយ

              ពាក្យនេះ បញ្ជាក់រឿងចិត្តមនុស្សប្រែប្រួលនៃមនុស្សលោក ដែលគេចាត់ទុកជារឿងធម្មតាទៅហើយ ជាពិសេសក្នុងរឿងស្នេហា ។

             មនុស្សទោះបីប្រុសក៏ដោយ ស្រីក៏ដោយមិនងាយមានអ្នកណាម្នាក់ដែលមានចិត្តភក្តីស្មោះមួយនឹងមួយ លុះគ្រាអវសានជីវិត ដូចពាក្យគេស្បថនៅគ្រាជួបគ្នាជាលើកដំបូងនោះទេ ។

            តាមពិតសម្បថគឺជាពាក្យដែលគេនិយាយឡើងដើម្បីឲ្យម្នាក់ទៀតជឿទុក ចិត្ត , គ្មានអ្វីដែលជាអាជ្ញា សម្រាប់សង្កត់កុំឲ្យប្រែប្រួលចិត្តទៅថ្ងៃក្រោយបានឡើយ ។ មនុស្សលោក កម្រមានអ្នកសុចរិតណាស់ ។ ការប្រែប្រួលចិត្តក្លាយជា រឿងធម្មតាដែលយើងត្រូវតែយល់ ។ ក្នុងកិច្ចពាណិជ្ជកម្ម , ឧទាហរណ៏៖ រឿងខ្ចី ប្រាក់ , បើគ្មានវត្ថុ (មាស , ពេជ្រ , ផ្ទះ…) យកទៅកក់ទេ ប្រហែលជាគេមិនព្រមឲ្យយើងខ្ចីទេ ព្រោះតែមិនជឿចិត្ត ។

              ” បានស្វាយ ណាយក្រូច ” និយាយសំដៅជាពិសេសទៅលើរឿងស្នេហា ហើយនិងមិត្រភាព រវាងមនុស្សពីរនាក់ ដែលស្រឡាញ់គ្នាយ៉ាងប្តូរផ្តាច់មួយនឹងមួយ ស្បថសន្យាថានឹងមិនបោះបង់ចោលគ្នា លុះត្រាជីវិតបង់ ។ ក្រោយ មក គេចង់ជួបមនុស្សថ្មីទៀត ដែលគេយល់ថាល្អជាង , ស្អាតជាង ស្រស់ជាង… គេក៏ចាប់ចងមេត្រីភាពជាមួយមនុស្សថ្មីនោះ ។ កាលណាមេត្រីភាពចាប់លូតលាស់ គេក៏ចាប់ជិនណាយនឹងមិត្រចាស់ បន្តិចម្តងៗ ហើយចុងក្រោយបំផុត ក៏អាចដាច់ ស្រឡះពីគ្នា ។​ រឿងនេះ មិនមែនមានការចម្លែកខ្លាំងប៉ុន្មានទេ គឺថាវាជារឿងធម្មតា របស់មនុស្សលោក កាលណាបានរបស់ថ្មី , គេមិនស្រឡាញ់របស់ចាស់ ដូចគេ ធ្លាប់ស្រឡាញ់មកនោះទេ ! ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

នៅស្រុកតោងស្រាស់បន្លា អារសាច់ជូនខ្លាទើបនៅស្រុកបាន (សុភាសិតខ្មែរ ទី​ ១១១ / Khmer Proverb 111)

         នៅស្រុកតោងស្រាស់បន្លា អារសាច់ជូនខ្លាទើបនៅស្រុកបាន


អត្ថាធិប្បាយ

               ការរស់នៅក្នុងស្រុកភូមិជាមួយគេឯងត្រូវតែ ” ស្រាស់បន្លា ” ។ តើពាក្យ នេះ មានន័យយ៉ាងណា? ។ បន្លាគឺជាវត្ថុដែលមានមុខស្រួចដូចម្ជុលអាចនឹងចាក់ទម្លាយសាច់យើងឲ្យចេញឈាម ហើយឈឺចាប់ ។

             សុភាសិតខាងលើចង់ប្រាប់ឲ្យយើងដឹងថា”ត្រូវប្រយ័ត្នពាក្យសម្តីដែលយើងនិយាយទៅកាន់អ្នកដទៃ ។ សម្តី​ណាដែលធ្វើឲ្យគេខឹង ដូចជា៖ ការនិយាយដើម , ការមូលបង្កាច់ , បរិហារកេរ្តិ៍គេ , ជេរប្រទេច , សម្តីផ្លែផ្កា , ពាក្យមើលងាយ , ការបង្អាប់បន្តុះ។ល។ទាំងនេះ គឺជាបន្លាដែលយើងត្រូវតែស្រាស់ (កប់ទុកក្នុងខ្លួន) កុំឲ្យចេញមកក្រៅឲ្យសោះ ។ បើមិនដូច្នេះ វានឹងមុតសាច់យើងមិនខាន ។

              សម័យបូរាណភូមិនីមួយៗតែងមានមេភូមិម្នាក់ដែលមានករណីកិច្ចត្រួតត្រាមនុស្សទាំងអស់ឲ្យ​គោរពច្បាប់របស់ភូមិ ដើម្បីសុខសប្បាយទាំងអស់គ្នា។ អ្នកភូមិត្រូវតែចែកចាយវត្ថុដែលខ្លួនរកបានដូចជា៖ មាសប្រាក់ ត្រីសាច់ បន្លែផ្លែឈើ ។ល។ ជាមួយមេភូមិ ឬមេកន្ទ្រាញ ។ ការបែងចំណែកបែបនេះ គេហៅថា ” អារសាច់ជូនខ្លា ” ពីព្រោះវាមិនមែនជាអំណោយដែលចេញមកពីបេះដូងនោះទេគឺជាការបង្ខំចិត្តមិនអាចប្រកែកបាន ! ។

              សម័យក្រោយមករហូតមកដល់ថ្ងៃនេះក៏មិនខុសពីសម័យដើមប៉ុន្មានដែរ, គឺពលរដ្ឋម្នាក់ៗ ត្រូវមានករណីយកិច្ចជាចាំបាច់ បង់ “ពន្ធអារក” ទៅតាមប្រាក់ចំណូលដែលរកបាន ។ បើជនណាម្នាក់ប្រកែក , ជននោះ ត្រូវប្រឈមមុខជា​មួយផ្លូវច្បាប់ជាយថាហេតុ ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ដើរឲ្យមានបី ស្រដីឲ្យមានបួន (សុភាសិតខ្មែរ ទី​ ១១២ / Khmer Proverb 112)

            ដើរឲ្យមានបី ស្រដីឲ្យមានបួន


អត្ថាធិប្បាយ

              នេះជាពាក្យប្រដៅកូនចៅណាដែលប្រាថ្នាចង់បានសេចក្តីសុខកាយសប្បាយចិត្ត គ្រប់ទីកន្លែងដែលខ្លួនរស់​ នៅ ។
“សុខ”កើតពីយើងធ្វើ,មិនមែនកើតឡើងឯងៗ នោះទេ ។ យ៉ាងណាមិញបើយើងស្រឡាញ់ “សុខ” ហើយ​​ស្អប់ខ្ពើម“ទុក្ខ”តម្រាខាងលើនេះជាចម្លើយណែនាំផ្លូវទៅកាន់សុខយ៉ាងស័ក្តិសិទ្ធ មកដល់ខ្លួននិងគ្រួសារខ្លួន ។
ដើរឲ្យមានបី

            ទោះបីទៅរស់នៅទីណាក៏ដោយ ដើរទៅកន្លែងណាក៏ដោយ គប្បីកាន់សីលធម៌ ៣ ប្រការខាងក្រោម ឲ្យជាប់ (កុំឲ្យដាច់) គឺ៖
១.កុំកាប់សម្លាប់គេ
២.កុំលួច
៣.កុំសេពកាមគុណជាមួយ ” កូន-ប្រពន្ធ ប្តី ” របស់គេ ឬថា”កុំលួចកូន ប្រពន្ធឬប្តី ” របស់គេ ។
ស្រដីឲ្យមានបួន

              សីលធម៌៣​ ប្រការខាងលើមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវកាន់សីលធម៌ ៤ ប្រការទៀត សម្រាប់ ” មាត់ ” របស់យើង ទើបអាចទទួល “សុខ” ពេញលេញ បាន ។ សីលធម៌ទាំង ៤ នោះគឺ៖
១-កុំនិយាយកុហក (ភូតភរបោកប្រាស)
២-កុំញុះញង់ (ឲ្យគេបែកបាក់គ្នា)
៣-កុំនិយាយដើមគេ
៤-កុំនិយាយពាក្យរោយរាយ (ពាក្យឥតខ្លឹមសារ)

             នេះគឺជាច្បាប់ឬជាវិន័យដែលអាចនាំមកនូវសេចក្តីសុខកាយសប្បយចិត្ត ផុតក្តីបារម្ភគ្រប់យ៉ាងគ្រប់ទីកន្លែងដែលយើងស្នាក់អាស្រ័យ ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

អូនអើយកុំសើចនឹងបងប្រយ័ត្នពៀរឆ្លងម្តងម្នាក់ (សុភាសិតខ្មែរ ទី​ ១១៥ / Khmer Proverb 115)

         ​​​​​អូនអើយកុំសើចនឹងបងប្រយ័ត្នពៀរឆ្លងម្តងម្នាក់


អត្ថាធិប្បាយ

​​​​​​​​​​​​​​​​​​​            នេះគឺពាក្យប្រៀនប្រដៅមួយនៅក្នុងរឿង ” ពេបជ្រាយ ” ដាក់អ្នកដទៃនៅពេលដែលអ្នកនោះ ធ្លាក់ខ្លួនទៅក្នុងមហន្តរាយណាមួយ ។

            មនុស្សយើងម្នាក់ៗ ទោះមានបុណ្យស័ក្តិខ្ពង់ខ្ពស់ថ្នាក់ណាក៏ដោយ ទោះ មានទ្រព្យសម្បត្តិជាមហាសេដ្ឋីក៏ដោយ ទោះមានអំណាចធំប៉ុនណាក៏ដោយក៏មិនអាចជៀសរួចពីគ្រោះថ្នាក់ធ្លាក់ខ្លួនក្នុងក្តីមហន្តរាយ នៅថ្ងៃណាមួយជាមិនខាន ។

            បើឃើញគេមានគ្រោះថ្នាក់បែបណាម៉្យាងនៅក្នុងគ្រួសាររបស់គេ យើងមិនគួរសើចចំអក ឬនិយាយបញ្ឈឺដោយសារមនុស្សនោះជាសត្រូវរបស់ខ្លួននោះទេ ។ ជាការល្អយើងគួរដោយហោចណាស់សម្តែងនូវសមានចិត្តអាណិតអាសូរដល់គ្នាផងប្រសិនបើមិនអាចជួយអ្វីបាន ។ នេះជាន័យរបស់ឃ្លាថា “អូនអើយកុំសើចនឹងបង ” ។

             សុភាសិតមួយរបស់អាមេរិចកាំងនិយាយថា៖ Everyone has ups and downs ។ មានន័យថា៖ មនុស្សម្នាក់ៗតែងមានចុះនិងឡើង ។

             ដោយហេតុនេះ ជាមនុស្សមិនត្រូវ ” សើចចំអក ” ទៅលើរឿងគ្រោះថ្នាក់របស់អ្នកដទៃទេ ព្រោះថា គង់ថ្ងៃណាមួយគ្រោះថ្នាក់ដដែលនោះ អាចនឹងកើតមានដល់ខ្លួនអ្នកសើចនោះមិនខាន (ប្រយ័ត្នពៀរឆ្លង ម្តងម្នាក់) ។

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កុំទុកចិត្តមេឃកុំទុកចិត្តប្រទេស កុំទុកចិត្តអភិនេស្ក្រម៍ ប្រើទំលែងខ្ពស់ រំពឹងឲ្យឆ្ងាយ ស្តាប់ពាក្យបរិយាយ បណ្តាំមេជី (សុភាសិតខ្មែរ ទី​ ១១៦ / Khmer Proverb 116)

            កុំទុកចិត្តប្រទេស កុំទុកចិត្តអភិនេស្ក្រម៍ ប្រើទំលែងខ្ពស់ រំពឹងឲ្យឆ្ងាយ
ស្តាប់ពាក្យបរិយាយ បណ្តាំមេជី


អត្ថាធិប្បាយ

             នេះជាពាក្យកំណាព្យស្រង់ចេញពីច្បាប់ឈ្មោះ ” រាជនេតិ ” តែងដោយព្រះរាជសម្ភារ ។

              មុននឹងធ្វើអត្ថាធិប្បាយ យើងគួររៀនពាក្យខ្លះដែលជាគន្លឹះសម្រាប់ជួយឲ្យងាយយល់នូវសម្តីទាំងអស់នេះ ដូចតទៅ៖
– បរទេស : មនុស្សដទៃក្រៅពីខ្លួនយើង ក្រៅពីគ្រួសារយើង ក្រៅពីសង្គមយើង ក្រៅពីជាតិយើង…
– អភិនេស្ក្រម៍ (អានថា អាក់-ភិ-នេស) : អ្នកបួស បព្វជិត គ្រប់សាសនាទាំងអស់;
– អភិប្រាយ (អានថា អាក់-ភិ-ប្រាយ) : សម្តីព្រោកប្រាជ្ញ វោហារ ជួនរណ្តំហូរដូចទឹក
– ប្រើទំ : ខ្លួនជាអ្នកតូចតាច អង្កាច់អង្កោចហើយកាន់ឫកពាធ្វើហាក់ជាអ្នកចេះជាអ្នកចាត់ការ ឬជាអ្នកមុខអ្នកការក្នុងពិធីអ្វីមួយដែលគេមិនបានចាត់តាំងខ្លួនសោះ
– មេជី : ស្ត្រីមានវ័យចាស់ កោរសក់ស្លៀកពាក់លឿងឬពណ៌សហើយកាន់សីល១០ជានិច្ចច្រើននៅជាមួយព្រះសង្ឃក្នុងវត្តដើម្បីប្រព្រឹត្តធម៌ ។ជួនកាលយើងហៅ ” យាយជី ” ។

         ​​ច្បាប់រាជនេតិប្រដៅកូនចៅខ្មែរឲ្យចាំជានិច្ចនូវរឿងសំខាន់បួនប្រការដែលជាំរឿងទាក់ទងងអាយុជីវិតរបស់ខ្លួនរបស់គ្រួសារខ្លួនរបស់សង្គមខ្លួនជាតិខ្លួន​ និងប្រទេសរបស់ខ្លួន ដូចតទៅនេះ៖

១- កុំទុកចិត្តបរទេស : គួរចាំថាអ្នកណាក៏ដោយដែលចូលមកជួយយើង បើគេមិនបានចំណេញអ្វីពីយើងទេ គេប្រាកដជាំមិនបង្ខាតពេលវេលារបស់គេទេ ។ ព្រះវេស្សន្តរដែលហ៊ានចំណាយទ្រព្យទាំងឃ្លាំង រហូតដល់លះបង់ប្រពន្ធនិងកូនឲ្យទៅតាជូជកព្រាហ្មណ៏ ។ល។ ក៏ព្រោះតែចង់បានចំណេញអ្វីមួយមកវិញដែរគឺ ” ចង់ធ្វើជាព្រះពុទ្ធ “។

            នៅក្នុងលោកនេះ មានមនុស្សតិចណាស់ដែលមានសន្តានស្មោះត្រង់កាន់សច្ចៈ សុចរិត យុត្តិធម៌ ពិតប្រាកដ ជួយគេដោយគ្មានបំណង ចង់ទាក់ទាញយកផលកម្រៃមកដាក់ហោប៉ៅខ្លួន។ ដោយហោចណាស់ គេចង់បានឈ្មោះល្បីថាជាអ្នកជួយ ជាមនុស្សសប្បុរស ជាអ្នកសាសនា ជាអ្នកបួស ។ល។

            ដោយហោចនេះ គួរយល់ថាជំនួ្យ ឬ អំណោយខ្លះ គឺជា “នុយ”សម្រាប់ស្ទូចយកអ្វីមួយពីយើង ។ យើងត្រូវតែប្រុងប្រយ័ត្ន កុំទុកចិត្តទាំងស្រុង កាលណា ” បរទេស ” ណាម្នាក់ យកអ្វីមួយមកឲ្យយើងធ្វើឫកពាស្រគត់​ស្រគំ រម្យទមដាក់យើង។សុំកុំអាលអរ ក្រែងលោ “ជាប់សន្ទូច”របស់គេ ! ។

            នៅក្នុងវប្បធម៌អាមេរិកាំង ឬជនជាតិអឺរ៉ុបភាគច្រើន គេធ្វើអំណោយទៅវិញទៅមកនៅពេលបុណ្យ” គ្រិស្ទស្មាស់ (Christmas)។អំណោយដែលធ្វើក្រៅពី ពេលនេះមានដូចជាសម្រាប់បុណ្យថ្ងៃកំណើតនិងអាហ៏ពិពាហ៏។បើស្រាប់តែនៅស្ងៀមហើយយើងយកអ្វីមួយទៅឲ្យគេ ៗនឹងសួរយើងថា”ហេតុអ្វីបានជាអ្នកឲ្យខ្ញុំ?​។

២- កុំទុកចិត្តអភិនេស្ក្រម៍ : ខ្មែរភាគច្រើនឲ្យតែឃើញអ្នកណាកោរសក់ ស្លៀកពាកស្បង់ចីពរ ពណ៌លឿង ធ្វើឫកស្រគត់ស្រគំ រុយទំមិនបក់ បើកភ្នែកតូចៗ ដូចព្រះពុទ្ធរូបក្នុងព្រះវិហារ ។ល។ តែងនាំគ្នាគោរព ថ្វាយបង្គំប្រគេនចង្ហាន់ នំចំណីទាំងថាសៗហើយនាំគ្នាជឿទាំងស្រុងថាជា ” អ្នកបួស ” ស្វែងរកមោក្ខធម៌ ពិតប្រាកដដោយមិនចាំបាច់សួររកឫសគល់ប្រវត្តិរូបអ្វីទាំងអស់ ។

            មនុស្សជាច្រើនដែលមិនមែនជាអ្នកបួសសោះហើយក្លែងធ្វើជាអ្នកបួសដើម្បីស្វែងរកលុយកាក់ ទ្រព្យសម្បត្តិ ក្នុងនាមជា “ព្រះសង្ឃ ” ។ តាមការពិត មនុស្សនោះជាសត្វលាដែលពាក់ស្បែកខ្លា ជាស្វាពាក់ម្កុដសោះ !

         នៅសហរដ្ឋ ជាពិសេសនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) អ្នកបួសនិងវត្តតូចតាចជាច្រើនដែលឋិតនៅពាសពេញឥតមានសង្ឃនាយកណាមួយចាំជួយណែនាំតម្រង់ផ្លូវឲ្យត្រូវតាមគន្លងព្រះពុទ្ធសាសនាសោះឡើយ ។វត្តភាគច្រើនឋិននៅក្នុងភាពឯករាជ្ គ្មានអ្នកណាត្រួតអ្នកណាទេ ។ម៉្លោះហើយ ការប្រព្រឹត្តខុ គ្រប់បែបយ៉ាងក៏លាន់ឮទៅគ្រប់ទិសទី , ដូចជា ៖
– ធ្វើគ្រូទា មើលរាសីឡើងចុះ មើលគូព្រេង
– ​ប្រើមន្តស្នេហ៍ដើម្បីដាក់ប្តីឬ ប្រពន្ធដែលរត់ចោលខ្លួនទៅមានថ្មីទៀត
– ស្តោះផ្លុំ រំដោះគ្រោះ តម្លើងរាសី ពួកស្រីៗដោយឱនឈ្ងោកមាត់ ទៅជាប់នឹងក្បាលស្រី
– ដើរស្រោចទឹកប្រោះព្រំ ធ្វើកន្សែងយ័ន្តតាមហាងខ្មែរចិនយួនខ្លះដើម្បីឲ្យរកស៊ីមានបាន ចំណេញ​ឆាប់ ។ល។

            មានមនុស្សជាច្រើន ដែលគេស្គាល់ថាជាមនុស្សខ្វះការសិក្សា ចេះអានអក្សរខ្មែរ ថ្នាក់ប្រកបមានកូន មានប្រពន្ធ ប្រមឹក រស់នៅមិនចុះសម្រុងគ្នាជាមួយគ្រួសាររួតទៅបួសបានទទួលការថ្វាយបង្គំ ប្រណម្យ​ អញ្ជលីពីយាយាតាឯទៀត បាយស្រាប់ សម្លស្រាប់ ទឹកភ្លើងស្រាប់ អាសនៈស្រាប់ ក៏តាំងជិះសេះ លែងដៃបណ្តោយ គ្មានធ្វើការអ្វីសោះ គិតតែពី ” ឆាន់ហើយ សឹង ! សឹងហើយឆាន់ ” ។ ត្រង់ណាទៅដែលហៅថា ” ផ្សាយព្រះពុទ្ធសាសនា ” នោះ? នៅត្រង់ សូត្រធម៌ ម៉ា ម៉ា យកលុយផ្ញើលួចលាក់ទៅប្រពន្ធដើម ឬ ស្រីកំណាន់ ដែលរង់ចាំ តែបោកនោះឬ ?​ ។

           មានរឿងអាក្រក់ៗ ជាងនេះទៅទៀត ដែលធ្វើឡើងដោយអ្នកបួសក្លែងក្លាយនៅក្នុងសហរដ្ឋជាមនុស្សពាល ជាចោរ ជាមេបោកប្រាស ជាអ្នកលួចកូនប្រពន្ធគេ ក្នុងនាមព្រះសមណគោតម បរមគ្រួរបស់យើង ដែលមិនបានបង្រៀនមេរៀនថោកទាបនេះម្តងណាសោះ ។ ដោយហេតុនេះហើយ បានជាច្បាប់រាជ នេតិ ទូន្មានថា ” កុំទុកចិត្តអភិនេស្ក្រម៍… ” ។ លោកចង់បំភ្លឺយើងថា ” មិនមែនអ្នកបួសទាំងអស់ ប្រាកដជាអ្នកបួសមែនទែន ” នោះទេ ។ គួរតាមដានឲ្យបានវែងឆ្ងាយ ពិនិត្យឲ្យជាក់ តើប្រវត្តិរូបមនុស្សនោះ បែបណាខ្លះ? រៀនសូត្រថ្នាក់ណា? មកពីស្រុកទេសណា?បួសនៅវត្តណា?បួសពីអង្កាល់? ពិនិត្យមើលចរិកលក្ខណៈ ។ល។

          ខ្ញុំនៅចាំបានពាក្យប្រៀបប្រដៅរបស់លោកគ្រូខ្ញុំដែលតែងរំលឹកថា៖ តើដែលហៅថាលោកសង្ឃនោះ នៅត្រង់ណា? នៅត្រង់ស្លៀកពាក់ស្បង់ចីពរ ពណ៌លឿង? ត្រង់កោរសក់? ឬនៅត្រង់អត់បាយល្ងាច? សុំឆ្លើយ !

            លោកគ្រូបញ្ជាក់ថា៖ ” សុំកុំច្រឡំ ស្បង់ចីពរមានលក់នៅហាង អ្នកណាក៏ទិញយកមកប្រើបានដែរ ចំណែកកោរសក់ សាសន៏ចាមកោរស្ទើរទាំងអស់គ្នា តើមានអ្វីអស្ចារ្យ? រីឯរឿងអត់បាយល្ងាចវិញ ពួកឆ្កែវត្ត ក៏អត់បាយល្ងាចដែរ មានអ្វីគួរឲ្យកោត? “

            នេះជាសម្តីរបស់ព្រះគ្រូធម្មបញ្ញា ស្មោញសំរិទ្ធិ ជាចៅអធិការវត្តសិរីបុទុម (អន្ទង់ស) ស្រុកកងមាស , ខេត្តកំពង់ចាម ដែលបានទទួលអនិច្ចធម្ម សម័យសម្លាប់រង្គាល (សម័យ ប៉ុល ពត) ១៩៧៥-១៩៧៩ ។
– ” កុំទុកចិត្តអភិប្រាយ ” មនុស្សខ្លះមានវោហារ ព្រោកប្រាជ្ញនិយាយបែកជាអូរហូរជាស្ទឹង ហាក់ដឹងសព្វគ្មានចន្លោះត្រង់ណា ។ អ្នកផងអង្គុយស្តាប់ច្រហមាត់ស្ទើរតែភ្លេចដកដង្ហើម។ ប្រយ័ត្ន! មនុស្សប្រភេទនេះ ភាគច្រើនបានត្រឹមតែនិយាយចោល និយាយឲ្យគេកោតសរសើរ ឯសាច់ការវិញស្មើនឹងសូន្យ ។ ហេតុនេះ គួរប្រយ័ត្នមិនគួរទុកចិត្ត ” អភិប្រាយ ” ខ្លាំងពេកទេ ។
– ” ប្រើចាស់ លែងទំ ” ពាក្យនេះ បង្កប់អត្ថន័យ ក្នុងភាពអាថ៌កំបាំង ។ ” ប្រើចាស់ ” គឺ កាន់ឫកខ្ពស់ ហួសពីកំពស់របស់ខ្លួន ដូចជា៖ មិនចេះ ហើយធ្វើជាចេះ មិនមែនជានាយក ហើយធ្វើហាក់ជានាយក ត្រួតគេឯង មិនត្រូវអង្គុយជួរមុខសោះ ហើយទៅអង្គុយត្រង់នោះ ដែលជាកន្លែងគេរៀបទុក សម្រាប់ជនពិសេស មានឋានៈខ្ពស់ ។

          ” លែងទំ ” មានន័យថាអស់យស ចុះថោក អស់តម្លៃ ។

            នៅក្នុងប្រពៃណីខ្មែរក៏ដូចប្រពៃណីអន្តរជាតិ ភាគច្រើនដែរនៅក្នុងរឿងអង្គុយ ។​ តាមធម្មតា កាលណាមានពិធីអ្វីមួយ គេតែងរៀបចំកន្លែងសម្រាប់ភ្ញៀវតូច ធំ ។ អ្នកមុខ អ្នកការត្រូវអង្គុយជួរមុខ ឯជួរបន្ទាប់ គឺសម្រាប់មនុស្សដែលមានឋានៈរង (ថ្នាក់បន្ទាប់) ជួរខាងក្រោយសម្រាប់មនុស្សសាមញ្ញ ។

            មុននឹងអង្គុយត្រូវសួរខ្លួនឯងថា ” តើអាត្មាអញជាភ្ញៀវថ្នាក់ណា? រួចហើយត្រូវទៅអង្គុយឲ្យត្រូវទៅតាមឋានៈខ្លួន។​ បើមិនធ្វើដូច្នេះទេ គឺថាខ្លួនជាភ្ញៀវសាមញ្ញសោះ ហើយបែរទៅជាអង្គុយក្នុងជួរអ្នកមុខអ្នកការ ពេលនោះហើយត្រូវ ” អស់ទំ ” ព្រោះត្រូវគេដេញឲ្យចុះចេញពីកន្លែងនោះ ទៅអង្គុយខាងក្រោយ វិញ ។

              តាមទំនៀមខ្មែរ ក្នុងរឿងអង្គុយពេលមានពិធីបុណ្យណាមួយបើយើងមិនដឹង អ្វីទាំងអស់គួរអង្គុយជួរកណ្តាលឬជួរក្រោយ ។ រង់ចាំឲ្យគេហៅសិន សឹមរំកិលខ្លួនទៅជួរមុខ ។ នេះគឺជាភាពថ្លៃថ្នូរ ។ផ្ទុយទៅវិញ​ ភាពថោកទាបនៅត្រង់គេបណ្តេញពីខាងមុខ​ ឲ្យត្រឡប់ទៅក្រោយវិញ! ។ នេះជាន័យរបស់ពាក្យថា ” ប្រើចាស់លែងទំ ” ។

            ពាក្យប្រដៅទាំងប៉ុន្មាន​ ដែលរៀបរាប់មកនេះ គឺពាក្យបរិយាយ (បណ្តាំ) របស់ដូនជី ចំពោះជនណាដែលចង់បង្កើនការចេះដឹងរបស់ខ្លួន ទៅកាន់ភាពថ្លៃថ្នូរ ផុតពីការបោកប្រាស់នានា ដែលតែងកើតមានជារឿយៗ ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាឥតសាហាយ កុំទុកចិត្តម្តាយ ថាឥតបំណុល (សុភាសិតខ្មែរ ទី​ ១១៨ / Khmer Proverb 118)

         កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាឥតសាហាយ កុំទុកចិត្តម្តាយ
ថាឥតបំណុល


អត្ថាធិប្បាយ

              អ្នកដែលសរសេរដំបូន្មាននេះប្រហែលជាមានពិសោធន៏ច្រើនក្នុងជីវិតរបស់គេ ទើបបានជាសរសេរពាក្យនេះទុកជាមេរៀនសម្រាប់មនុស្សជាន់ក្រោយ។

              ហេតុអ្វី បានជាគេមិនឲ្យទុកចិត្តមេឃ?

              រឿងមេឃគឺជារឿងទាក់ទងនឹងភ្លៀង ក្តៅត្រជាក់ ខ្យល់និងព្យុះ ។ រឿងទាំងនេះឥតមានអ្នកណាដឹងប្រាកដជាមុនទេ ទោះបីសម័យនេះ មានឧបករណ៏ទំនើបសម្រាប់ពិនិត្យដឹងជាមុនយ៉ាងណាក៏ដោយ ក៏ជូនកាលខុសទទេ ។

              ប្រពន្ធ ឬប្តីរស់នៅជាមួយគ្នារាល់ថ្ងៃ ជួនកាលប្រែជាផិតក្បត់ លបលួចមានសាហាយ ក៏មានព្រោះថា ចិត្តមនុស្សទូទៅ មិនសូវខុសគ្នាប៉ុន្មានទេ កាលណាឃើញអ្នកណាម្នាក់ដែលស្រស់ជាង សង្ហាជាង ចេះជាង ។ល។ តែងមានទឹកចិត្តស្ទុះកញ្ជ្រោលទៅរកអ្នកនោះ ។ ជួនកាលសុបិន្តរបស់គេ អាចក្លាយជាពិត ជួនកាល បានត្រឹមតែលួចស្រឡាញ់ ។ នេះជារឿងធម្មតារបស់មនុស្ស ដែលមានឋានៈ ជាបុថុជ្ជន ។ប្រហែលជាមានមនុស្សតិចគ្នាណាស់ ដែលមានភក្តី ភាព ដូច “នាងកង្រី” ទៅលើគូជីវិត​ របស់ខ្លួន ។

              ម្តាយឪពុករបស់យើងក៏ជាមនុស្សដូចអ្នកឯទៀតដែរ គឺថាមិនមែនមាន គ្រប់គ្រាន់គ្រប់ពេលវេលានោះទេ ។ គាត់អាចនឹងមានបំណុល ។កុំជឿទុកចិត្ត ថាគ្មាននោះឲ្យសោះ ។

              អ្នកអានគួរពិចារណារកការពិតទៅតាមគំនិតរបស់ខ្លួន។ សុភាសិតនេះមិនមែននិយាយទំលាក់កំហុស ឬចោទប្រកាន់ថាមនុស្សទាំងអស់ សុទ្ធតែផិតក្បត់គ្នា ឬសុទ្ធតែមានបំណុលនោះ មិនមែនទេ ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

អូសទូកកុំឲ្យល្អាន​​​ ​​ ចាប់ត្រីបានកុំឲ្យល្អក់ទឹក (សុភាសិតខ្មែរ ទី​ ១១៩ / Khmer Proverb 119)

        អូសទូកកុំឲ្យល្អាន​​​ ​​ ចាប់ត្រីបានកុំឲ្យល្អក់ទឹក


អត្ថាធិប្បាយ

           ” ល្អាន ” ក្លាយមកពីពាក្យថា ” លំអាន ” មានន័យថា ស្នាមឬដាន ។

           អត្ថន័យរបស់សុភាសិតនេះគឺគេចង់ទូន្មានយើងថាក្នុងការចាប់កំហុស មនុស្សណាម្នាក់ដែលមានទោសពិតប្រាកដ គេត្រូវរកវិធីចាប់ឲ្យជាប់ហើយមិនឲ្យលេចឮខ្ចរខ្ចាយ មិនឲ្យមនុស្សនោះ ប្រកែករួចទើបហៅថា ” ចំណាប់ ” ។

           នៅក្នុងរឿងនិទានមួយ ដែលជាឧទាហរណ៏ ” ចាប់ត្រីបានកុំឲ្យល្អក់ទឹក ” ដូចតទៅ៖

           បុរស២នាក់ជាមិត្រនឹងគ្នាទើបនឹងសឹកពីផ្នួសហើយរស់មិនឆ្ងាយពីគ្នាប៉ុន្មានទេ។បុរសទីមួយមានប្រពន្ធ ឯទីពីរនៅលីវ។ទាំងពីរនាក់ស្រឡាញ់គ្នា រាប់អានគ្នាដូចគ្រានៅបួសហើយជួយការពារគ្នា គ្រប់គ្រា ក្រ ។

           បុរសទីមួយប្រកបមុខរបរខាងជួយដូរតែងធ្វើដំណើរទៅរកស៊ីឆ្ងាយពីផ្ទះជារឿយៗ ទុកប្រពន្ធឲ្យចាំផ្ទះដោយផ្តាំផ្ញើបុរសជាមិត្រឲ្យជួយឃ្លាំងមើល សុខទុក្ខជួសខ្លួនផង ។

           កន្លងមកមិនយូរប៉ុន្មាន នាងប្រពន្ធក៏ចាបមានសាហាយជាមួយបុរសម្នាក់ជាកូនអ្នកមានទ្រព្យស្តុក ស្តម្ភ។ ពេលប្តីទៅបាត់នាងតែងនាំសហាយមកដេកនៅជាមួយជានិច្ច។ដំណឹងអាក្រក់នេះបានដឹងទៅដល់បុរសជាមិត្រ។ គេគិតថាបើនិយាយរឿងនេះ ប្រាប់ប្តីត្រង់ៗប្តីប្រាកដជាមិនជឿខ្លួនទេ ព្រោះគេស្រឡាញ់ ប្រពន្ធណាស់ គេមុខជាប្រកែកថានាងមិនអាចក្បត់ខ្លួនយ៉ាងនេះទេ ។តើធ្វើយ៉ាងណាដើម្បីចាប់សហាយឲ្យបានឃើញជាក់នឹងភ្នែក? ។ បុរសដេកគិតហើយក៏រកឃើញកលល្បិចម៉្យាង ។

            គេបានធ្វើហឹបមួយយ៉ាងធំ​ ល្មមខ្លួនមនុស្សចូលទៅដេកបាន រួកយកទៅឲ្យមិត្រដែលមានប្រពន្ធ ទុកដាក់ខោអាវផ្សេងៗ ទុកជាចំណងដៃចំពោះមិត្រ ។ ហឹបនោះមានគន្លឹះសម្រាប់ចាក់សោរការពារពីខាងក្រៅ ។

            បុរសជាប្តីធ្វើជាលាប្រពន្ធទៅជួញដូចគ្រាមុនៗ ។ ប៉ុន្តែគេនាំគ្នាទៅពួនឃ្លាំងមើល នៅទីក្បែរផ្ទះ មិនឲ្យប្រពន្ធដឹងសោះឡើយ ។

           ពេលប្តីចេញផុត នាងឲ្យសញ្ញាដល់សហាយ ហើយគេនាំគ្នារួមរ័ក្សដូចសព្វមួយដង ។ អ្នកឃ្លាំងទាំងពីរក៏ដើរចូលមកគោះទ្វារហៅប្រពន្ធដែលកំពុងតែរួមស្នេហ៍ ។ ភ័យណាស់មិនដឹងជារត់គេចចេញតាមទ្វារណា នាងក៏ខ្សឹបឲ្យសហាយចូលពួនក្នុងហឹប ។

           ធ្វើឫកពាធម្មតា ហាក់មិនដឹងអ្វីសោះបុរសជាប្តីក៏និយាយទៅកាន់ប្រពន្ធថា” អូន បងវិលមកផ្ទះវិញ , ព្រោះបងត្រូវការយកហឹបទៅដុតចោល ដោយហេតុថាតាំងពីបានហឹបនេះមក វាចេះតែមានវិបត្តិ ឈឺថ្កាត់ រកស៊ីចេះតែខាតបង់មិនចេះ ឈប់ឈរសោះ ” ។

           ឮសម្តីនេះ ប្រពន្ធរន្ធត់ចិត្តហើយមិនដឹងជាឆ្លើយយ៉ាងណាក៏រត់គេចទៅ ជួបឪពុកម្តាយរបស់សហាយ​ខ្លួនក៏ស្ទុះឆ្លេឆ្លារត់ទៅជួបម្ចាស់ហឹប ហើយនិយាយអង្វរសុំទិញ ទោះបីតម្លៃថ្លៃប៉ុនណាក៏ដោយ ។ ពេលនោះបុរសម្ចាស់ហឹបបានវាយតម្លៃយ៉ាងខ្ពស់បំផុត ។ មុនពេលប្រគល់ហឹបគេបានហៅមនុស្សជាច្រើនឲ្យធ្វើជាកសិណសាក្សី ។ គេចាប់ចាក់សោរបើកហឹប បុរសជាសហាយក៏ត្រូវគេឃើញគ្រប់គ្នាកើតក្តីអាម៉ាស់ រកឧបមាមិនបាន ដើរឈ្ងោកមុខវិលទៅផ្ទះវិញ ។​

            នេះជារឿងបញ្ជាក់អត្ថន័យ “ចាប់ត្រីបាន កុំឲ្យល្អក់ទឹក” ។ គេចាប់បុរសជាសហាយបានដោយស្ងាត់ ហើយមិនអាចឲ្យគាត់នោះ ហើបមាត់ប្រកែកបាន សូម្បីមួយម៉ាត់ក៏ទេដែរ ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ឃ្លាតកាយ ណាយចិត្ត (សុភាសិតខ្មែរ ទី​ ១១៣ / Khmer Proverb 113)

ឃ្លាតកាយ ណាយចិត្ត


អត្ថាធិប្បាយ

មនុស្សភាគច្រើនកាលណារស់នៅក្បែរគ្នាតែងរាប់អានគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក ។ លុះដល់ពេលមួយនោះ គេត្រូវបែកគ្នាទៅនៅកន្លែងមួយ ឆ្ងាយដាច់ពីគ្នា ខានទាក់ទងគ្នា ខាននិយាយគ្នា ។ល។ ពេលនោះ ចិត្តស្រឡាញ់ក៏រលាយបន្តិចម្តងៗ រហូតដល់អស់រលីងលែងនឹកគ្នា ។

កន្លងយូរឆ្ងាយមក ជួនកាលក៏ភ្លេចមុខគ្នា រហូតឈឹងសូន្យតែម្តង ។

ការប្រយ័ត្នដែលយើងត្រូវចងចាំគឺការឃ្លាតកាយរវាងប្តីប្រពន្ធ ។ មានរឿងច្រើនណាស់ ដែលប្រាប់ពីលទ្ធផលនៃការរស់នៅដាច់ឆ្ងាយពីគ្នារវាងប្តីនិងប្រពន្ធដែលទីបំផុតបានជួប ” ការព្រាត់ប្រាស់ “ដោយសារការផិតក្បត់ ។

យើងគួរយល់ថាជីវិតគ្រួសារគឺជាជីវិតស្នេហា ដែលជាច្បាប់ធម្មជាតិ ។ ប្រុសត្រូវការស្រី ស្រីត្រូវការប្រុសដើម្បីបង្កបង្កើតគ្រួសារ ។ កាមតណ្ហាតែងដុតរោលសត្វលោកគ្រប់ពេលវេលាទោះបីឋិតនៅក្នុងចំណាស់ណាក៏ដោយ ។ ពេលមួយនោះបុរសឬស្ត្រីដែលមានសេចក្តីត្រូវការក្នុងកាមគុណហើយមិនបាន សម្រេចដូចបំណងដោយសារប្តីឬប្រពន្ធនៅឃ្លាតឆ្ងាយពីខ្លួនពេលនោះហើយ ការផិតក្បត់ក៏ចាប់មានកំណើត ប្រសិនបើគេមាន ” ឱកាសល្អ ” ហុតឲ្យ ។​

តម្រា”ស្រីហិតោបទេស”ដែលព្រះភិក្ខុប៉ាងខាត់បកប្រែពីភាសាសំស្ក្រឹតត្រង់វគ្គមួយនោះ,ចែងថា៖
” នឹងថាបុរសណាមានចិត្តស្មោះត្រង់ចំពោះភរិយាខ្លួនក៏មិនមែន ,នឹងថាស្ត្រីណាមានទឹកចិត្តភក្តី ចំពោះស្វាមីក៏មិនមែន; តាមពិត បើគេមានឱកាសតែមួយស្របក់ ទឹកចិត្តភក្តីនោះអាចនឹងរលត់រលាយទៅបាន ” ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធននៅ;មានៈបាត់មិត្រឥតអ្នកជាផៅ ខេខឹងឃោរឃៅមែងបាត់អង្គ (សុភាសិតខ្មែរ ទី​ ១២០/ Khmer Proverb 120)

ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធននៅ;
មានៈបាត់មិត្រឥតអ្នកជាផៅ ខេខឹងឃោរឃៅមែងបាត់អង្គ


នេះជាវគ្គមួយ ដកស្រង់ចេញពីសាស្ត្រាច្បាប់ រាជនីតិជាព្រះនិពន្ធ នៃព្រះរាជសម្ភារ

អត្ថាធិប្បាយ

           “ចចើង”មានន័យថា”សម្តែងអាការៈរនះរនាត ចើងម៉ើងសស្លក់ សស្លន់ដោយសារ​ចង់បាន​ខ្លាំង ​ពេក ។
មនុស្សយើងច្រើនតែទទួលផលផ្ទុយពីឆន្ទះរបស់ខ្លួន។ជាពិសេសស ចំពោះជនណាម្នាក់ ដែលចង់​មានចង់បាន​ហួសហេតុពេក(ចចើង)ជននោះ មុខជាទទួលលទ្ធផលខុសពីបំណងខ្លួនមិនខាន (រែងបាត់​ធន​ទៅ) ។

” មានះ ” មានន័យថាចចេស ក្បាលរឹង មិនបន្ទន់ចិត្តតាមអ្នកណាសោះ ធ្វើតាមតែចិត្តរបស់ខ្លួន ។ មនុស្សដែលមានលក្ខណៈបែបនេះ ច្រើនជាមនុស្សខ្វះ មិត្រ ។

ចំណែកមនុស្សណាដែលជាមនុស្សមានទោសៈ(កំហឹង)ច្រើនហើយ ជាមនុស្សកាចសាហាវ ឃោរ​ឃៅ​ផងនោះ មុខជា “បាត់អង្គ ” ថ្ងៃណាមួយមិនខាន ។បាត់អង្គគឺបាត់ខ្លួន ហើយបើនិយាយឲ្យចំគឺស្លាប់ ដោយគេប្រហារ ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ណាស់ដើម ណាស់ចុង (សុភាសិតខ្មែរ ទី​ ១២១ / Khmer Proverb 121)

      ណាស់ដើម ណាស់ចុង


អត្ថាធិប្បាយ

          នេះជាពាក្យប្រដៅដែលខ្ញុំនៅចាំពីគ្រូរបស់ខ្ញុំ។លោកតែងនិយាយពាក្យនេះស្ទើរតែគ្រប់ពេលថា៖ បើអ្នកឯងចង់ធ្វើខ្លួនឲ្យអ្នកផងស្រឡាញ់រាប់អានមិនត្រូវ ” ណាស់ដើម ” ទេពីព្រោះវាអាចនាំឲ្យ”ណាស់ចុង” !
តើពាក្យនេះ មានន័យយ៉ាងណា?​
​           នៅពេលចាប់ផ្តើមកិច្ចការអ្វីមួយ ជាពិសេសការចងមិត្រជាមួយជនណាម្នាក់ គេ​មិន​គួររាប់អាន ឲ្យ​ហួស​ហេតុពេក​ទេ គេមិនគួរលូកលើស្មើក្រោមជាមួយមិត្រនោះទេគេមិនគួរអើត ឈ្ងោកព្រឹកល្ងាច រាល់​ថ្ងៃនោះទេ។ ការស្និទ្ធស្នាល​ហួស​​ស្រឡាញ់ហួស​ទូលាយហួស តឹងហួស ច្រើនហួស តិចហួស។ល។ នៅគ្រា​ដំបូង​ចាត់ជា”ណាស់ដើម”។ លទ្ធផល​គឺ “ណាស់​ចុង”គឺថា បើស្រឡាញ់ពេក មុខជាបានទទួលផល “ស្អប់ពេក “នៅទី​បញ្ចប់។

ដូច្នេះមជ្ឈិមាបដិបទាផ្លូវកណ្តាល (មិនល្អពេកមិនតឹងពេកមិនអាក្រក់ពេក)។ល។ គឺជាបន្ទាត់ នាំយើងឲ្យសុខជា​មួយ​គ្នា​បានយូរអង្វែង ។

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ឆ្អិនក្បាលស៊ីក្បាយ ឆ្អិនកន្ទុយស៊ីកន្ទុយ (សុភាសិតខ្មែរ ទី​ ១២២ / Khmer Proverb 122)

ឆ្អិនក្បាលស៊ីក្បាយ ឆ្អិនកន្ទុយស៊ីកន្ទុយ


អត្ថាធិប្បាយ

          ពាក្យនេះ ពោលសំដៅទៅលើចរិករបស់មនុស្សមួយពួកដែល៖
– គ្មានការពិចារណារកខុសត្រូវវែងឆ្ងាយទេ គ្មានក្រែងបារម្ភចិត្តអ្នកណាទេ ត្រូវនឹងពាក្យសាមញ្ញ និយាយថា ” ប៉ះអីយឹតហ្នឹង ” គ្មានឈឺក្បាល គ្មានអៀនខ្មាស់អ្វីទាំងអស់។

          អ្វីក៏ដោយឲ្យតែគាត់ចង់បាន គាត់រកឧបាយស្រវាយកឲ្យទាល់តែបានទោះបីមាន​ការប៉ះពាល់ដល់ចិត្តថ្លើមអ្នក​ឯទៀត​ យ៉ាងណាក៏ដោយ គាត់ឥតឈឺក្បាលទេ ។ គេប្រដូចមនុស្សនេះទៅនឹងរឿងអាំងត្រី ។​ តាមធម្មតា កាលណា​យើង​​អាំងត្រី យើងរង់ចាំរហូតត្រីនោះឆ្អិនសព្វគ្រប់ពីក្បាលដល់កន្ទុយទើបយើង យកទៅបរិភោគ ។

          ផ្ទុយទៅវិញ មានមនុស្សប្រភេទខ្លះមិនរង់ចាំរបៀបនេះទេ គឺថាបើត្រីចាប់ឆ្អិនត្រង់កន្ទុយមុន​គេនឹងបរិភោគត្រង់​កន្លែង​នោះមុខ ។ នេះគ្រាប់តែជាពាក្យឧបមា ។

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

១.សងបំណុលចាស់​​​ ២.បុលបំណុលថ្មី ៣.បោះក្នុងជ្រោះជ្រៅ ៤.កប់ក្នុងផែន (សុភាសិតខ្មែរ ទី​ ១២៣ / Khmer Proverb 123)

១.សងបំណុលចាស់​​​ ២.បុលបំណុលថ្មី ៣.បោះក្នុងជ្រោះជ្រៅ ៤.កប់ក្នុងផែន


អត្ថាធិប្បាយ

            នេះជាពាក្យប្រៀនប្រដៅរបស់បុព្វរបុសខ្មែរ ក្នុងរឿងរក្សាទ្រព្យដែលយើងរកបានមកជាពិសេសគឺសំដៅទៅលើ​រឿង«លុយកាក់» ។

តាមក្បូនជីវិត បុព្វបុរសខ្មែរណែនាំថាលុយកាក់ដែលយើងរកបានមកត្រូវបែងចែកជា៤ ចំណែកដូចតទៅនេះ ៖

១-សងបំណុលចាស់:ជាចំណែកមួយសម្រាប់ថែរក្សាមាតាបិតាចាស់ជរាលែងធ្វើការ​អ្វីកើតព្រោះគាត់បាន​ថែរក្សា​​​​ចិញ្ចឹមយើងចាប់ពីថ្ងៃ”ពពោះ”រហូតដល់ថ្ងៃរៀបអាំពាហ៏ពិពាហ៏ឬហួសពីពេលនេះទៅទៀត ។ រយះពេលដ៏យូរ​នេះ​គឺជា “គុណ”មួយដែលកូនទាំងឡាយបានជំពាក់ហើយត្រូវតែសងវិញ។ នេះគឺ ជាច្បាប់មនុស្សជាតិធ្វើឡើង​ដើម្បី​ផ្តល់​​សុខ​តៗគ្នា យ៉ាងនេះដរាបទៅ ។

២-បុលបំណុលថ្មី:ជាចំណែកមួយសម្រាប់ថែរក្សាចិញ្ចឹមកូនប្រុសស្រីដែលយើងបាបបង្កើតគេមក ។ ការថែរក្សា​ចិញ្ចឹមតម្រូវឲ្យមានការចំណាយធនធាន និងកម្លាំងអស់រយៈពេលដ៏យូរដូចយើងបានដឹងគ្រប់គ្នាហើយ ។

៣-បោះក្នុងជ្រោះជ្រៅ:ជាចំណែកមួយដែលត្រូវសន្សំទុកសម្រាប់ប្រើប្រាស់ ពេលវ័យចាស់ជរាមកដល់។​បើមិន​លៃ​ទុក​​របៀបនេះទេ ជីវិតនឹងមានការ លំបាកវេទនាយ៉ាងច្រើននៅពេល​ដែលខ្លួនចាស់ ហើយត្រូវពឹងលើអ្នកឯទៀត (កូន) ទាំងស្រុង ។

៤- កប់ក្នុងផែនដី:ជាចំណែកមួយសម្រាប់កិច្ចការខាង “សង្គមកិច្ច ” ដែលតម្រូវឲ្យមានការចំណាយក្នុងផ្នែក​ផ្សេងៗ​ មានជាំអាទិ៍ ដូចតទៅនេះ ៖
– បុណ្យទានទាក់ទងផ្លូវសាសនា ដែលញាតិមិត្រឬ អ្នកជិតខាងបានហៅរកយើងឲ្យទៅចូលរួម ។
– ការកសាងសំណង់អ្វីមួយសម្រាប់ប្រយោជន៏សាធារណៈ (មន្ទីរពេទ្យ សាលារៀន មន្ទីរបណ្តុះវិជ្ជា មន្ទីរស្រាវ​ជ្រាវ សាលាសំណាក់ ។ល។

នេះគឺជាករណីយកិច្ច របស់មនុស្សម្នាក់ៗ ក្នុងការថែរក្សាគុណសម្បត្តិ មនុស្សឲ្យឋិតថេរចីរកាល តទៅឥតមាន​ពេល​អវសាន។ ព្រោះហេតុអ្វី? ព្រោះដើម្បីសេចក្តីសុខ ចំពោះយើងទាំងអស់គ្នា នៅពេលចាស់ជរាពេលមានវិបត្តិ ពេល​អាសន្ន ។ល។ ដែលមនុស្សរាល់រូបតែបានទទួល ។

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កុំពត់ស្រឡៅ កុំប្រដៅស្រីខូច​​ (សុភាសិតខ្មែរ ទី​ ១២៤ / Khmer Proverb 124)

            កុំពត់ស្រឡៅ កុំប្រដៅស្រីខូច


អត្ថាធិប្បាយ

            សុភាសិតនេះ បើតាមយោបល់ខ្ញុំ ហាក់ដូចទម្លាក់ទម្ងន់ទៅលើស្ត្រីភេទ ច្រើនជាង , ព្រោះថា តាមធម្មតាមនុស្សខូច ទោះបីប្រុសក៏ដោយ ស្រីក៏ដោយ មិន ងាយនឹងទាញ ឲ្យវិលត្រឡប់មកផ្លូវធម្មតាវិញ ដោយស្រួលៗឡើយ ។

            ទោះបីយ៉ាងណា , សុភាសិតនេះ ចង់និយាយថា ធម្មតាស្រីខូច (សំដៅស្រី ពេស្យា… ស្រីក្បត់ប្តី) មិនងាយនឹងទាញឲ្យលះបង់ចរិយានេះចោលបានទេ ។ គេនឹងនៅតែធ្វើដដែល រហុតដល់ពេលមួយ ដែលគេជួបនឹងការពិសោធន៏ជូរចត់ បែបណាម៉្យាង ដោយខ្លួនគេ ទោះគេចាប់កែប្រែ ។

            ការប្រដៅស្រីខូច មិនខុសពីការ ” ពត់ស្រឡៅ ” នោះទេ , ព្រោះស្រឡៅ ជាឈើស្រួយ ហើយរឹង , ទោះបីខំពត់យ៉ាងណា ក៏ស្រឡៅមិនព្រម ” ង ឬ កោង ” ទៅតាមបំណងអ្នកពត់ទេ ។ បើនៅចចេសខំពត់ឲ្យខ្លាំងលទ្ធផលគឺ ” បាក់ ” ។

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ស្តាប់មិនទាន់ជាក់ កុំអាលញាក់ចិញ្ចើម ប្រពន្ធមិនទាន់ផើម កុំអាលរកអុសទុកមុន (សុភាសិតខ្មែរ ទី​ ១២៥ / Khmer Proverb 125)

            ស្តាប់មិនទាន់ជាក់ កុំអាលញាក់ចិញ្ចើម ប្រពន្ធមិនទាន់ផើម កុំអាលរកអុសទុកមុន


អត្ថាធិប្បាយ

            ពាក្យគន្លឹះក្នុងសុភាសិតនេះ គឺ “ញាក់ចិញ្ចើម ” ។ បើយើងនិយាយតាមប្រពៃណីខ្មែរ កាលណាគេញាក់ចិញ្ចើមដាក់គ្នា វាមានន័យថា ” មែនហើយ ប្រាកដជាយ៉ាងហ្នឹងហើយ ប៉ាច់ហើយ ចំហើយ ម៉ាច់ហើយ ចំប្លង់ហើយ! ” ។

            ញាក់ចិញ្ចើម គឺជាភាសាមួយគ្មានសម្លេង ប្រើតែកាយវិការជាសញ្ញាឲ្យអ្នកឯទៀតយល់ចិត្តថ្លើមរបស់ខ្លួន យល់ស្របឬជំទាស់? ។

            សុភាសិតខាងលើ ចង់ប្រដៅយើងថា ” ត្រូវមានការហ្មត់ចត់ ” កុំចេះតែស្មាន កុំចេះតែនិយាយ កុំចេះតែជឿ ត្រូវស្តាប់ឲ្យច្បាស់ ត្រូវយល់ឲ្យច្បាស់ ។ល។ មុននឹងញាក់ចិញ្ចើមដាក់គ្នាព្រោះការមិនច្បាស់វាអាច ផ្តល់លទ្ធផលមិនល្អច្រើនយ៉ាងដល់ខ្លួន ។

            ” ប្រពន្ធមិនទាន់ផើម កុំអាលរកអុសទុកមុន ” មានន័យថា កិច្ចការអ្វីក៏ដោយត្រូវតែមានការរៀបចំទុកជាមុន មិនត្រូវរង់ចាំរហូតដល់នាទីចុងក្រោយបំផុតនោះ ទេ ។ នេះជាការត្រឹមត្រូវ ។ ប៉ុន្តែបើយើងរៀបចំទុកមុន យូរឆ្ងាយពេកក៏ចាត់ទុកថាមិនល្អដែរ ។ ឧបមាថាយើងបានណាត់ពេលទៅជួបគ្រូពេទ្យនៅម៉ោង ២ រសៀល ។ បើយើងទៅរង់ចាំគាត់ តាំងពីម៉ោង ១០ ព្រឹក តើសមហេតុផលឬទេ?

            ក្នុងរឿងប្រពន្ធផើម ជាការល្អគួររកអុសទុកមួយខែមុនពេលឆ្លងទន្លេ ។ រយៈពេល១ខែនេះ អាចចាត់ទុកថាសមហេតុផល ។ តែបើប្រពន្ធមិនទាន់ផើមផងហើយខ្លួនទៅរកអុសមកទុកបំរុងយូរយារយ៉ាងនេះ មិនចាត់ទុកត្រឹមត្រូវទេ ។

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ឈាមស្រែក ស្បែកហៅ​ (សុភាសិតខ្មែរ ទី​ ១២៦ / Khmer Proverb 126)

     ឈាមស្រែក ស្បែកហៅ


អត្ថាធិប្បាយ

            សុភាសិតនេះ ពោលសំដៅទៅលើបាបកម្មដែលជនណាម្នាក់ធ្វើ ។ ព្រះពុទ្ធសាសនាបានបញ្ជាក់ថា ជនណា សាងបាបកម្ម បាបកម្មនឹងក្លាយទៅជាស្រមោលអន្ទោលតាមប្រាណជននោះគ្រប់ជំហានជើង មិនអាចបណ្តេញ ចេញបានឡើយ ។

            ជនណាដែលធ្លាប់កាប់សម្លាប់ លួចប្លន់ ឆបោក ។ល។ អ្នកដទៃ កាលពីអតីតកាល អំពើទាំងនេះ ទោះបី ខំលាក់យ៉ាងណាក៏ដោយ ក៏លាក់មិនជិតដែរ! ។ ភាគច្រើន សាមីខ្លួនតែងយករឿង ទាំងនេះមកតំណាលប្រាប់មិត្រ សម្លាញ់ខ្លួនក្នុងបំនងឲ្យគេកោតស្នាដៃ ឬទឹកចិត្តក្លាហានរបស់ខ្លួន ។

            ចំពោះការពិសោធន៏ផ្ទាល់ខ្លួនរបស់ខ្ញុំ ៗបានស្តាប់រឿងបែបនេះពីតាម្នាក់ដែលមានអាយុ ៧០ប្លាយទៅហើយ រៀបរាប់រឿងឃាដកម្មដែលគាត់បានធ្វើទៅលើមនុស្សជាច្រើននាក់ កាលគាត់នៅកំឡោះ ។ គាត់កាប់ក្បាលគេនឹងពូថៅ ចាក់នឹងកាំបិត វាយនឹងដំបង ។

           ការដែលលើកយករឿងអាថ៌កំបាំង មកប្រាប់អ្នកឯទៀតយ៉ាងនេះ ខ្មែរបូរាណឲ្យឈ្មោះថា “ឈាមស្រែក ស្បែកហៅ ” មានន័យថា ឈាមរបស់ជននោះ បណ្តាលឲ្យគាត់ស្រែកប្រាប់ គេ ឯង ហើយស្បែករបស់គាត់ជំរុញឲ្យ គាត់ហៅគេមកសងបំណុលចាស់នោះវិញ ។ បើនៅសហរដ្ឋ ពត៌មានដែលគាត់បានផ្តល់ឲ្យគេយ៉ាងនេះ ចាត់ទុកជា សក្ខីភាពមួយដែលអាចឲ្យអាជ្ញាធរចាប់ខ្លួនយកទៅឲ្យតុលាការកាត់ទោសតាមច្បាប់ ។

           ភាគច្រើន មនុស្សធ្វើអំពើទុច្ចរិតធំៗ(ឃាដកម្ម… ) កម្ររួចខ្លួនណាស់ គ្រាន់តែយូរ និងឆាប់មុខជាត្រូវគេ រកមុខឃើញថ្ងៃណាមួយមិនខាន ។

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ក្របីបាត់ ទើបធ្វើរបងដល់ពេលប្រឡង ទើបស្វាធ្យាយលុះពេលចេញដើរ ទើបវេចសំពាយបីនេះ អន្តរាយ អសារឥតការ (សុភាសិតខ្មែរ ទី​ ១២៧ / Khmer Proverb 127)

             ក្របីបាត់ ទើបធ្វើរបងដល់ពេលប្រឡង ទើបស្វាធ្យាយលុះពេលចេញដើរ ទើបវេចសំពាយបីនេះ អន្តរាយ អសារឥតការ


អត្ថាធិប្បាយ

            សុភាសិតនេះ ជាពាក្យងាយយល់ មិនត្រូវការពន្យល់វែងឆ្ងាយទេ ។ ដោយសង្ខេប បុព្វបុរស​យើង​ចង់ទូន្មាន​យើងថា ” ត្រូវមានការប្រុងប្រៀបទុកជាមុន កុំចាំឲ្យអន្តរាយកើតមានរួចទៅហើយ ទើបស្ទុះស្ទា រត់ជើងបីជើងបួន រករបៀបការពារ វាគ្មានបានប្រយោជន៏អ្វីទេ! ។ គួរធ្វើរបងការពារក្របីឲ្យបានមាំកុំឲ្យចោរលួចបាន មិនត្រូវធ្វើរបង​ក្រោយពេលដែលចោរលួចយកទៅបាត់ហើយនោះទេ ។

            ជាសិស្ស ត្រូវខំរៀនមុនពេលប្រឡង បើដល់ថ្ងៃប្រឡងទៅហើយ ទើបចាប់រៀន តើសង្ឃឹមថាជាប់ឬទេ?

            ឯការធ្វើដំណើរទៅកាន់ទីឆ្ងាយក៏ដូចគ្នា គួររៀបចំសំពាយ (អីវ៉ាន់) ឲ្យបានរួចស្រេចមុនពេលចេញដំណើរ មិនត្រូវរង់ចាំរហូតដល់ម៉ោងចេញ ទើបស្ទុះស្ទាររៀបចំនោះទេ ។ បើមិនដូច្នេះទេ អីវ៉ាន់ជាច្រើន​ដែលត្រូវយក​ទៅជា​មួយខ្លួន​ មុខជាមិនបានទៅជាមួយខ្លួនឡើយ !

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សេះដាច់ យកសេះតាម (សុភាសិតខ្មែរ ទី​ ១២៨ / Khmer Proverb 128)

            សេះដាច់ យកសេះតាម


អត្ថាធិប្បាយ

            សុភាសិតនេះ ចង់ពន្យល់យើងថាក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើង ជួនកាលគេយកវត្ថុ​ដែលមាន​ភាពឬបែបប្រហាក់ប្រហែលគ្នាមកធ្វើជាជំនួយ ដូចជាបើសេះដាច់ខ្សែហើយរត់ចេញទៅ តើត្រូវធ្វើយ៉ាងណា​នឹងចាប់វាបានមកវិញ? មនុស្សមិនអាចរត់តាមសេះទាន់ទេ ។ តើធ្វើយ៉ាងណា?
ចម្លើយ: ត្រូវជិះសេះមួយទៀត ដេញតាមសេះដែលដាច់ខ្សែនេះ ទើបចាប់បាន ។

ពាក្យដទៃទៀតគេថា ” បើបន្លាមុតត្រូវយកបន្លាជោះ ” ។ រឿងទាំងនេះ មិនខុសពីស្ថានការណ៏ ដែលទាក់​ទង​នឹង​សាសនាប្រទេសកម្ពុជានាសតវត្សទី ២០ និង ៣១ នោះទេ ។ យ៉ាងណាមិញ ប្រទេសជិតខាងដែលមានបំណង​លេបយក ទឹកដីរបស់យើង គេបានអនុវត្តនយោបាយញ ” សេះដាច់យកសេះតាម ” នេះប្រកបដោយជោគជ័យ​ជាលំដាប់ ។ តើគេធ្វើយ៉ាងណាខ្លះ?

គេធ្វើយ៉ាងណាឲ្យខ្មែរបែកជា២ ពួក ដណ្តើមអំណាចគ្នា កាប់សម្លាប់គ្នា ហើយពួកវាចាំផ្តល់អាវុធ ដល់អាយ៉ង​របស់​វាដែលសុទ្ធតែជាមនុស្សដែលវាបានអប់រំឲ្យដើរតាមមាគ៌ារបស់វា ។ គេយកខ្មែរឲ្យប្រហារខ្មែរឲ្យ​សង្កត់ខ្មែរអ្នក​ចេះដឹង កុំឲ្យងើបរួច អោយឋិតនៅក្នុងសំអប់ទៅវិញទៅមក អោយចែកជាបក្សពួកប្រកាន់ ថ្នាក់ស្លាប់រស់ ។ល។ សហភាពឬសាមគ្គីភាពរវាងខ្មែរ និងខ្មែរក៏រលាយអស់ ។ លទ្ធផលទីបំផុត គេក្របួចកខ្មែរជាប់ រើលែងរួច អស់ទឹក អស់ដី អស់អ្វីៗ ទាំងអស់ ហើយយើងជាខ្មែរ​ក៏ចាប់រលាយសញ្ជាតិ បន្តិចម្តងៗ ដូចគ្នាបេះបិទ នឹងនគរចំប៉ា។ គេយកខ្មែរឲ្យបង្ក្រាបខ្មែរ ។ល។ បែបនេះគឺជានយោបាយ ” សេះដាច់យកសេះតាម ” ជាបែបដែលបុព្វបុរសយើងចង​ទុកជាតម្រាសម្រាប់ដោះបញ្ហាទាំងឡាយដែលកើតមានឡើង ។

ក្នុងបញ្ហាអប់រំមនុស្សដែលខ្វះការសិក្សា ប្រសិនបើគេប្រើអ្នកចេះដឹង ជ្រៅជ្រះមានវិជ្ជាខ្ពស់ឲ្យទៅធ្វើការអប់រំ គេកត់សំគាល់ឃើញថាបានទទួលលទ្ធផលតិចជាងប្រើមនុស្សដែលមានកំពស់ការចេះដឹង ប្រហាក់ប្រហែលគ្នា​នឹងមនុស្សដែលត្រូវគេអប់រំនោះ ។ ហេតុអ្វីក៏យ៉ាងនេះ? ។ សាស្ត្រាបណ្តាំ ” ក្រមង៉ុយ ” ចែងក្នុងវគ្គមួយនោះ ថា: ” អ្នកល្ងង់ ស្អប់អ្នកចេះ ” ។ ពិតណាស់ ចរិតខ្មែរ ដែលធ្លាប់ល្អត្រឹមត្រូវ ស្គាល់ខ្ពស់ទាប , ស្គាល់គុណនិងទោស បានត្រូវពត់ឲ្យវិលបញ្ច្រាសទិសដោយសារអាណានិគមបារាំង ដែលត្រួតត្រាសង្កត់ឲ្យខ្លបខ្លាច​រាបដូចកន្ទេល​ចាប់ពីឆ្នាំប្រហែល១៨៥៥ រហូតដល់ឆ្នាំ ១៩៥៣ ទើបខ្មែរបានរួចខ្លួន ។ ក្នុងរយៈវេលានេះ បារាំងបានអប់រំនាម៉ឺន​ខ្មែរមួយចំនួនដែលឥតវិជ្ជាផង ហើយខ្វះវិចារណញ្ញាណផងពីរបៀបត្រួតត្រាខ្មែរ ដោយប្រើកាំភ្លើង និងដំបងដែល​ខ្មែរយើងជំនាន់នោះហៅ ” ក្តគោ ” ដើម្បីឲ្យខ្មែរខ្លបខ្លាច ។ មែន ខ្មែរខ្លាច បារាំងណាស់ ។ មិនមែនខ្លាចត្រឹមតែបារាំងទេ គឺខ្លាចបាក់ស្បាត តាំងពីលោក ” ជំទប់ លោកមេឃុំ , ព្រះតេជគុណ ចៅហ្វាយស្រុក ” ជាដើមឡើងទៅ ។

ការខ្លបខ្លាចដោយបង្កប់ទុកក្នុងបេះដូងនូវ ” សំអប់ ” មួយដែលកើតទំហំ ធំជាលំដាប់ បានចេញជាលទ្ធផល​ជាក់​ស្តែង នាសម័យ ” ប៉ុល ពត ” ដែលកាល នោះ ឃាដករចំនួន ៩៥% គឺជាមនុស្សមិនដែលចូលសាលាម្តង​ណាសោះហើយ មិនដែលស្គាល់ក្លិនកាហ្វេ គុយទាវម្តងណាឡើយ ។

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Tangible property…

“Tangible property” សូមមើល “Tangible asset” តាម Link => https://buykhmerbook.com/tangible-asset/ នេះ

 

 

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Tangible fixed asset…

“Tangible fixed asset” សូមមើល “Plant asst” តាម Link => https://buykhmerbook.com/plant-asset/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Tangible capital asset…

“Tangible capital asset” សូមមើល “Plant asset” តាម Link => https://buykhmerbook.com/plant-asset/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Takeover target…

“Takeover target” សូមមើល “Target company” តាម Link => https://buykhmerbook.com/target-company/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Takeover premium…

“Takeover premium” សូមមើល “premium price” តាម Link => https://buykhmerbook.com/premium-price/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Sustainable income…

“Sustainable income” សូមមើល “Economic income” តាម Link => https://buykhmerbook.com/economic-income/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Suspense…

“Suspense” សូមមើល “Error in books” តាម Link => https://buykhmerbook.com/error-in-books/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Sundry income…

“Sundry income” សូមមើល “Windfall profit” តាម Link => https://buykhmerbook.com/windfall-profit/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Sundry expense…

“Sundry expense” សូមមើល “Miscellaneous expense” តាម Link => https://buykhmerbook.com/miscellaneous-expense/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Summary schedule…

“Summary schedule” សូមមើល “Lead schedule” តាម Link => https://buykhmerbook.com/lead-schedule// នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Subsidiary ledger account…

“Subsidiary ledger account” សូមមើល “Detailed account” តាម Link => https://buykhmerbook.com/detailed-account/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Subsidiary journal…

“Subsidiary journal” សូមមើល “Special journal” តាម Link => https://buykhmerbook.com/special-journal/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Subsidiary corporation…

“Subsidiary corporation” សូមមើល “Subsidiary” តាម Link => https://buykhmerbook.com/subsidiary/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Subsidiary company….

“Subsidiary company” សូមមើល “Subsidiary” តាម Link => https://buykhmerbook.com/subsidiary/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Subsidiary book of account…

“Subsidiary book of account” សូមមើល “Book of original entry” តាម Link => https://buykhmerbook.com/book-of-original-entry/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Stores received and issued book…

“Stores received and issued book” សូមមើល “Material ledger” តាម Link => https://buykhmerbook.com/material-ledger/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Stores ledger…

“Stores ledger” សូមមើល “Material ledger” តាម Link => https://buykhmerbook.com/material-ledger/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Stock in trade…

“Stock in trade” សូមមើល “Merchandise inventory” តាម Link => https://buykhmerbook.com/merchandise-inventory/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Stock interest…

“Stock interest” សូមមើល “Dividend” តាម Link => https://buykhmerbook.com/dividend/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Stock goods…

“Stock goods” សូមមើល “Merchandise inventory” តាម Link => https://buykhmerbook.com/merchandise-inventory/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Stock bonus…

“Stock bonus” សូមមើល “Stock dividend” តាម Link => https://buykhmerbook.com/stock-dividend/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Stock at start…

“Stock at start” សូមមើល “Beginning inventory” តាម Link => https://buykhmerbook.com/beginning-inventory/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Stock at close…

“Stock at close” សូមមើល “Ending inventory” តាម Link => https://buykhmerbook.com/ending-inventory/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Taxable acquisition…

“Taxable acquisition” សូមមើល “Purchase acquisition” តាម Link => https://buykhmerbook.com/purchase-acquisition/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Tax cost…

“Tax cost” សូមមើល “Tax basis” តាម Link => https://buykhmerbook.com/tax-basis/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Taxing master…

“Taxing master” សូមមើល “Cost judge” តាម Link => https://buykhmerbook.com/cost-judge/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Tax-free income…

“Tax-free income” សូមមើល “Exempt income” តាម Link => https://buykhmerbook.com/exempt-income/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Tax-free capital dividend…

“Tax-free capital dividend” សូមមើល “capital dividend” តាម Link => https://buykhmerbook.com/capital-dividend/ នេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖