ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ
[EDE id=”80131″]
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ACCA, MBA, Tax Agent ជាអ្នកនិពន្ធហើយអាចប្រលងជាប់៖ ACCA រហូត ៤ មុខវិជ្ជាក្នុងពេលតែម្តង, Tax Agent ពិន្ទុខ្ពស់, MBA & BBA ជាប់ជាសិស្សពូកែ និងមានបទពិសោធការងារជាង ១៥ ឆ្នាំ ព្រមទាំងអ្នកនិពន្ធផ្សេងៗ ?ទិញឯកសារហើយ អានមិនយល់អាចសួរបាន
ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ
[EDE id=”80131″]
ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ
[EDE id=”80127″]
ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ
[EDE id=”80122″]
ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ
[EDE id=”80117″]
ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ
[EDE id=”80113″]
ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ
[EDE id=”80110″]
ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ
[EDE id=”80101″]
ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ
[EDE id=”80093″]
ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ
[EDE id=”80082″]
ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ
[EDE id=”80073″]
ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ
[EDE id=”80071″]
ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ
[EDE id=”80065″]
ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ
[EDE id=”80063″]
ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ
[EDE id=”80058″]
ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ
[EDE id=”80055″]
ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ
[EDE id=”80048″]
ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ
[EDE id=”80044″]
ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ
[EDE id="79809"]
ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ
[EDE id=”79801″]
ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ
[EDE id=”79794″]
[EDE id="79781"]
“អស្ចារ្យភុជង្គពង្សនាគា ឫទ្ធាលើសលប់ភពផែនដីឃើញស្រះចូលស្រង់បោក្ខរណី មុជដល់បាតដីសម្តែងឫទ្ធិ ។
រន្ទះភ្លៀងផ្គរខ្ទ័រអស្ចារ្យ ជលសាលលាមមេឃងងឹតពពកបោកបាំងសែងអាទិត្យ ថយឫទ្ធិចូលរូងគុហាអើយ”
អត្ថាធិប្បាយ
នេះគឺកំពាព្យ ដែលមានអត្ថន័យអាថ៌កំបាំង ដកស្រង់ចេញពីរឿង “សេក-សារិកា”។ សេកចាប់ចិត្តស្នេហា ទៅលើសារិកាយ៉ាងខ្លាំង, ហើយសារិកា ក៏ស្រឡាញ់សេកយ៉ាងខ្លាំងដែរ តែស្រឡាញ់លាក់ទុកក្នុងបេះដូង មិនបញ្ចេញឲ្យ សារិកាដឹងទេ។ សេកបាននិយាយលួងលោម សុំស្នេហ៍យ៉ាងយូរ ដោយប្រើវាចា ផ្តោះផ្តង ពោលសរសើរពីលំអរបស់សារិកា, សារិកានៅតែមិនព្រម, នៅតែប្រកែក ដោយយកលេសផ្សេងៗ មកធ្វើជាឧបស័គ្គ។ លុះលួងលោមអស់ចិត្តហើយ នៅតែមិនបានសំរេច, សេកក៏និយាយលាសារិកា វិលត្រឡប់ទៅស្រុកខ្លួនវិញ រួចហើយលាស្លាបប្រុងហើរចេញ។ ភ្លាមនោះ សារិកា ចឹកស្លាបជាប់ មិនឲ្យហើរ។ សេកយល់នូវកាយវិការនេះ ក៏… ឡើងជាន់លើខ្នងសារិកា… រួមបេតី… កំណាព្យក៏ចាប់ផ្តើមៈ “អស្ចារ្យភុជង្គពង្សនាគា… ” ។
តើកំណាព្យនេះ មានន័យយ៉ាងណា?
កវីខ្មែរពីអតីតកាលដ៏យូរយារ, ភាគច្រើនជាភិក្ខុ (អ្នកបួស) កាលណានិយាយពីសេចក្តីស្នេហា – ពីការរួមសង្វាស – ពីទិដ្ឋភាពនៃសេចក្តីស្នេហា រវាងបុរស និង ស្ត្រី លោកតែងតែប្រើពាក្យប្រដូច , មិនប្រើពាក្យចំៗ-ប៉ាច់ៗ ស្ទើរដាច់សាច់ របៀបសម័យសព្វថ្ងៃនេះទេ ។ លោកយល់ថា “ចំណីដែលឆ្ងាញ់ គឺ ចំណីដែល មានចំនួនតិច (មិនសម្បូរហូរហៀរ), ឯភាសាពិរោះ គឺភាសាប្រដូច ឬភាសាប្រយោល (Indirect)។ យ៉ាងណាមិញ, បើមនុស្សណាម្នាក់ វាល្ងង់ ល្ងើពកថ្ងាស, ប្រើឲ្យទៅខាងលិច វាបែរជាទៅខាងកើត ។ល។ គេមិនជេរមនុស្សនោះ ដោយប្រើភាសាទាបថា អាភ្លើ-អាល្ងើពកថ្ងាស ដូច្នេះទេ, គេនិយាយតែ មួយម៉ាត់ថាៈ “ដូចអាជ័យ ! ” ។
នៅក្នុងកំណាព្យខាងលើ, កវីខ្មែរ បានប្រើពាក្យប្រដូចរបៀបតទៅនេះ ៖
– ភុជង្គ (ពស់, នាគ) សំដៅទៅ “អង្គជាតិរបស់បុរស”
– ស្រះ បោក្ខរណី , បឹង… សំដៅទៅ ” យោនី ”
– គុហា សំដៅ “លំនៅ, ទី, កន្លែងសំណាក់… ”
– អង្គជាតិ ដែលឡើងរឹង ព្រោះមានតម្រេកខ្លាំងពេកទៅលើស្ត្រី (ចង់សេពសន្ធវៈខ្លាំងពេក…) លោកប្រើពាក្យថា “ឫទ្ធាលើសលប់ភពផែនដី”
– ចាប់សេពសន្ធវៈ (បញ្ចូលអង្គជាតិ ទៅក្នុងយោនី)… ប្រើពាក្យថា “ឃើញស្រះចូលស្រង់បោក្ខរណី”
– បញ្ចូលអង្គជាតិ យ៉ាងជ្រៅបំផុត ទៅក្នុងយោនី… ប្រើពាក្យថា ” មុជដល់បាតដី សម្តែងឫទ្ធិ ”
– សម្លេងលាន់ឮ កើតពីជលនាអង្គជាតិ នៅក្នុងរយៈពេលសេពសន្ធវៈ… ប្រើពាក្យថាៈ “រន្ទះភ្លៀងផ្គរខ្ទរអស្ចារ្យ ”
– ទឹកកាម ដែលចេញមក នៅគ្រាបញ្ចប់… ប្រើពាក្យថា “ជលសាលលាម មេឃងងឹត”
– តម្រេក-ភ្លើងតណ្ហា ក៏ចាប់អស់កំសួល ក្រោយពេលដែលទឹកកាមចេញមក… លោកប្រើពាក្យថាៈ “ពពកបោកបាំងសែងអាទិត្យ ថយឬទ្ធិចូល រូងគុហាអើយ”
ខ្ញុំសូមអភ័យទោសពីអ្នកអាន , ជាពិសេស អ្នកអានភេទស្រី, ចំពោះការប្រើពាក្យពេចន៍ ដែលជាភាសា “ចំៗ” របៀបខាងលើនេះ ដែលភាសាខ្មែរយើង ដាក់ឈ្មោះថា “ភាសាចំអាស ឬ អាសគ្រាម”។ បើខ្ញុំមិនប្រើភាសាសាមញ្ញនេះទេ វាពិបាកនឹងរកភាសាបែបណាផ្សេងទៀត មកពន្យល់ឲ្យយល់ច្បាស់នូវន័យរបស់កំណាព្យ ដែលមានមនុស្សមួយភាគធំ មិនដែលយល់សោះឡើយ។
Source: khmerproverb
“បានត្រីស្រស់ កុំចោលត្រីងៀតបានអ្នកកន្តៀត កុំចោលញាតិបានគង ចូរកុំចោលរនាតបានជាអាពាធ កុំចោលថ្នាំ”
អត្ថាធិប្បាយ
មានមនុស្សមួយចំនួន មានចិត្តប្រែប្រួលរហ័ស មិនសូវចេះគិតវែងឆ្ងាយ ឲ្យតែបានរបស់អ្វីមួយថ្មី ក៏តាំងគ្រវែងចោលរបស់ចាស់មួយរំពេច។ ដោយហេតុនេះហើយទើបមានពាក្យប្រដៅនេះកើតឡើង។
– បានត្រីស្រស់ កុំចោលត្រីងៀតៈ ពាក្យនេះ មានន័យវែងឆ្ងាយ ហួសពីត្រីងៀតទៅទៀត។ ត្រីងៀត សំដៅទៅលើវត្ថុផ្សេងៗ ដែលជាវត្ថុអម្រស់អម្រ សម្រាប់គ្រាកំសត់-គ្រាអត់ឃ្លាន ។
ពេលមួយដែលយើងទិញបាន ឬរកបានវត្ថុថ្មី យើងមិនត្រូវគ្រវែងចោលវត្ថុចាស់ៗ ដែលធ្លាប់មានពីដើមនោះទេ ប្រសិនបើវត្ថុនោះ អាចនៅប្រើការបាន (មិនទាន់ខូច)។ ព្រោះថា ពេលខ្លះ វត្ថុចាស់ៗនោះ អាចយកមកប្រើការឡើងវិញ ដើម្បីបំពេញបំណងផ្សេងទៀត។ ឧទាហរណ៍: ទូថ្មី ដែលទើបនឹងបានមក អាចយកមកជំនួសទូចាស់ សម្រាប់ដាក់ខោ-អាវ, កែវកង, គ្រឿងអលង្ការ ។ល។
ឯទូចាស់ដែលនៅប្រើការកើត គួរយកទៅប្រើការសម្រាប់ដាក់វត្ថុកំប៉ិកកំប៉ុកនៅកន្លែងណាមួយ ដែលគេមើលមិនសូវឃើញ (ព្រោះវាចាស់-មិនសូវគាប់ភ្នែក)។
“ត្រីស្រស់” ប្រាកដជាមានរសជាតិជាងត្រីងៀត ដែលគេតែងបរិភោគស្ទើរតែរាល់ថ្ងៃមកនោះ។ ប៉ុន្តែសុំកុំបោះចោលវា នៅពេលដែលខ្លួន “បានត្រីស្រស់” ព្រោះថា យើងប្រហែលជាត្រូវការត្រីងៀតនោះ សាជាថ្មី ក៏មិនដឹង! ។
“បានអ្នកកន្តៀត កុំចោលញាតិ ” :
អ្នកកន្តៀត គឺជាភ្ញៀវ ដែលទើបនឹងស្គាល់គ្នា មកសុំស្នាក់នៅជាមួយក្នុង រយៈពេលដ៏ខ្លីមុននឹងបន្តដំណើរទៅមុខទៀត។ អ្នកខ្លះ នៅពេលដែលមានមនុស្សថ្មី ចូលមកស្នាក់នៅក្នុងផ្ទះខ្លួន ក៏តាំងវាយឫកពាធ្វើ “ហី” ដាក់ញាតិជិតខាង ហាក់មានកិត្តិយសខ្ពស់ចម្លែក ដោយសារអ្នកកន្តៀតនោះ ។
ចរិយាបែបនេះ គឺជារឿងខុសធំណាស់, បើជនណាធ្លាប់ធ្វើ គួរតែលះបង់ចោលជាបន្ទាន់ ព្រោះវាមិនបាននាំផលល្អណាមួយមកឲ្យខ្លួន ក្រៅពីសម្អប់នោះទេ ។ សុខ – ទុក្ខ ភាគច្រើនកើតពីអ្នកជិតខាង មិនមែនបានមកពីអ្នកកន្តៀតនោះទេ។ បើញាតិជិតខាងស្រឡាញ់យើង, ប្រហែលជាគេជួយយើង នៅគ្រាអាសន្ន, មិនមែនអ្នកកន្តៀតនោះទេ។ ដូច្នេះហើយ ទើបបុព្វបុរសយើង ប្រដៅ: “បានអ្នកកន្តៀត កុំចោលញាតិ”។
បានគង ចូរកុំចោលរនាត: គង និង រនាត គឺជាឧបករណ៏ភ្លេង នៅក្នុងវង់ភ្លេង “ពិណពាទ្យ” របស់ខ្មែរយើង មិនអាចចោលណាមួយបានទេ។ ពាក្យនេះ ត្រូវដាក់ចូលមក សម្រាប់ចាប់ចុងជួននៅក្នុងកំណាព្យ។
បានជាអាពាធ កុំចោលថ្នាំ
មានមនុស្សជាច្រើនដែលត្រូវសុភាសិតនេះ ប្រៀនប្រដៅ ឬព្រមានក្នុង រឿងប្រើប្រាស់ថ្នាំកែរោគ។ មនុស្សភាគច្រើន កាលណាឈឺ តែងស្ទុះរត់រកឧិសថ មកព្យាបាល ទោះថ្លៃប៉ុន្មានក៏ហ៊ានទិញដែរ។ លុះដល់ជាសះស្បើយ គេក៏លែងរវីរវល់ពីរឿងថ្នាំ។ គេមិនយកទៅទុកដាក់ឲ្យបានត្រឹមត្រូវ សម្រាប់ការឈឺចាប់ថ្ងៃ ក្រោយទៀតទេ ។
លុះដល់ថ្ងៃមួយក្រោយមក ចាប់ឈឺម្តងទៀត ក៏តាំងស្ទុះរកទិញថ្នាំសាជាថ្មី, ខាតពេលផង ខាតប្រាក់ផង មិនទាន់ចិត្តផង។ ដោយហេតុនេះ អ្នកប្រាជ្ញ គួរយល់ពីដំបូន្មាននេះ ហើយអនុវត្ត ពិតជាអាចផ្តល់ផលប្រយោជន៍ជាទីពេញចិត្តមិនខាន។
ថ្ងៃទី ២៧ ខែកុម្ភះ ២៥៥៤
«រសជាតិភាសាខ្មែរ»និពន្ធដោយម៉ែន រៀម
ដកស្រង់ដោយ បងបុត្រាខ្មែរ
Source: khmerproverb
“ស៊ីតិច ជុះច្រើន តែតមិនធាត ,អ្នករៀននៅ (វត្ត) ខ្ជិលមិនចេ ,ព្រោកប្រាជ្ញ តែងមិនហួសចំណេះអ្នកដែលចង់ចេះ មិនហួសបុណ្យ”
អត្ថាធិប្បាយ
“ស៊ីតិច ជុះច្រើន តែងមិនធាត់” មានន័យវែងឆ្ងាយ ដូចតទៅ ៖
ចំណូលតិច ចំណាយច្រើន
ធ្វើការតិច ដើរប៉ោឡែច្រើន
ចេះតិច ល្ងង់ច្រើន
ឆ្លាតតិច ភ្លើច្រើន
សំចៃតិច ខ្ជះខ្ជាយច្រើន
គេងនៅផ្ទះតិច គេងក្រៅផ្ទះច្រើន
រៀនតិច ដើរលេងច្រើន
ទាំងអស់នេះ គឺជាសកម្មភាព នាំខ្លួនទៅចុះ “នរក” គ្មានថ្ងៃងើប មិនបាច់ចាំពិគ្រោះជាមួយហោរា ឬមន្តអាគម និមន្តលោកតា មកបាចទឹក ប្រោះព្រំ ដំឡើងរាសី ឲ្យទេ, ព្រោះធ្វើយ៉ាងណា ក៏មន្តអាគម អស់ប្រសិទ្ធិភាពទៅលើចរិត បែបនេះហើយ ។
“ព្រោកប្រាជ្ញ តែងមិនហួសចំណេះ” មានន័យថា: បើចង់ដឹងពីកំពស់ចំណេះនៃមនុស្សណាម្នាក់, គេមិនបាច់សួរថា តើលោករៀនដល់ថ្នាក់ណា? ជាប់សញ្ញាប័ត្រអ្វីខ្លះ? នោះទេ។ គេចាំស្តាប់ តើគាត់នោះ កំពុងព្រោកប្រាជ្ញរឿងអ្វី។ ព្រោះថា បើគាត់នោះជាមនុស្សអ្នកចេះ សម្តីដែលចេញមកនោះ ប្រាកដជាទាក់ទងទៅនឹងវិជ្ជាក្នុងលោក ត្រូវទៅតាមស្ថានការណ៍, កាលៈទេសៈ – កន្លែង។ តែបើផ្ទុយពីនេះ, នោះនឹងសឲ្យឃើញថា ការចេះដឹងរបស់គាត់ មានកំរឹត “ពិសេស” ម៉្យាងដែលយើងត្រូវតែដឹង! ។
“អ្នកដែលចង់ចេះ មិនហួសបុណ្យ” មានន័យថា ព្រហ្មលិខិតរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ។ អ្នកខ្លះកើតមកមានប្រាជ្ញាខាងរកស៊ី រួចក្លាយខ្លួនជាសេដ្ឋី។ ខ្លះទៀតរៀនពូកែជាប់សញ្ញាប័ត្រខ្ពស់ បានធ្វើការកាន់មុខនាទីជានាយកដឹកនាំគេឯង។ ខ្លះទៀត កើតមកខ្វះប្រាជ្ញា មុជមិនជ្រៅ ទៅមិនឆ្ងាយ បោះបង់ចោលសាលា… ចុងក្រោយបំផុត ត្រូវពឹងផ្អែកលើអ្នកដទៃ ទើបរស់។
ហេតុអ្វីបានជាមនុស្សយើង ខុសគ្នាយ៉ាងនេះ?
ចម្លើយ: គ្មានអ្នកណាដឹងជាក់ទេ។ ខ្មែរយើងខ្លះ ថាមកពីវាសនា, ខ្លះថា មកពីបុណ្យ។ ចុះវាសនានោះ គឺសំដៅទៅលើអ្វីទៅ? ហើយបុណ្យនោះ ជាអ្វីដែរ?។ បើមានគេចេះតែសួរដេញដោលយ៉ាងនេះ វាមុខជាមានការលំបាក ក្នុងការដោះស្រាយឲ្យឃើញច្បាស់ក្រឡែតនោះ ពន់ពេកណាស់ ។
ទោះបីយ៉ាងណាក៏ដោយ, ពាក្យថា “អ្នកដែលចង់ចេះ មិនហួសបុណ្យ” គឺសំដៅសេចក្តីថា បើខ្វះ “ពេល, ឱកាសដែលហុចឲ្យ, កាលៈទេសៈ, ខណៈ” ដោយសារបុព្វហេតុណាមួយ សម្រាប់ទៅឈោងចាប់វិជ្ជា ដែលខ្លួនប៉ុនប៉ងនោះ, អ្នកនោះប្រាដកជាមិនបានចេះវិជ្ជានោះទេ ។
ដកស្រង់ពី«រសជាតិភាសាខ្មែរ»
ដោយ បងបុត្រាខ្មែរ
ថ្ងៃទី ២៧ ខែកុម្ភះ ២៥៥៤
Source: khmerproverb
“ទូកទៅ កំពង់នៅ”
អត្ថាធិប្បាយ
ពាក្យនេះ ពោលសំដៅទៅលើមនុស្ស ២ នាក់ ឬ ២ ក្រុម ៖
១. ម្ចាស់ផ្ទះ ទុកជាកំពង់
២. ភ្ញៀវ: ទុកជាទូក
ដំណើររឿង មានដូចតទៅនេះ ៖
ពូម៉ាច មានភ្ញៀវ ៣ នាក់ មកសុំសំណាក់ក្នុងផ្ទះគាត់ ២-៣ ថ្ងៃ មុននឹងបន្តដំណើរទៅមុខទៀត។ គាត់យល់ព្រម ដោយគិតថា អ្នកទាំង ៣ នាក់នោះ ជាមនុស្សល្អ ។ នៅយប់ទីបី ស្រាប់តែបាត់អ្នកទាំង ៣ មិនដឹងបានទៅឯណា។ ព្រឹកឡើង គេឃើញមេឃុំ ជំទប់ ប៉ូលីស មកដល់ផ្ទះពូម៉ាច ក្នុងការតាមដានចោរ ដោយមានគេប្តឹងថា មានចោរ ៣ នាក់ លួចគោគេ រួចបរទៅបាត់ កាលពីយប់ម៉ិញនេះ ហើយថា ចោរ ទាំងនោះ បានមកសំណាក់ជាមួយពូម៉ាច ដើម្បីដើរលួចទ្រព្យគេ នៅពេលយប់ៗ។ ពូម៉ាចត្រូវជាប់ចោទ ពីបទ “ឃុបឃឹត” ជាមួយចោរ ហើយត្រូវបញ្ជូនទៅតុលាការ ដើម្បីជំនុំជំរះ។
ទូក (ពួកចោរ) ទៅបាត់ មិនអាចចាប់វាមកផ្តន្ទាទោសបាន នៅពេលនេះទេ ទុកដូចជារួចខ្លួនមួយរយៈ។ ឯម្ចាស់ផ្ទះទុកដូចជាកំពង់ ដែលទូកចត, ទោះបីរួមដៃជាមួយចោរ ឬមិនរួម, មិនអាចឲ្យគេយល់នូវការពិតភ្លាមៗបានទេ, ត្រូវទៅតុលាការដើម្បីឆ្លើយសំនួរនានា ទាក់ទងនឹងចោរទាំងបី ដែលជារឿងនាំឲ្យអំពល់ចិត្ត ខូចពេលវេលាបង់សោហ៊ុយធ្វើដំណើរ ខកខានបំពេញកិច្ចការប្រចាំថ្ងៃ របស់ខ្លួន។
សុភាសិត ចង់ទូន្មានយើងថា: មុននឹងអនុញ្ញាត ឲ្យអ្នកណាម្នាក់មកសំណាក់ នៅផ្ទះយើង ឬមួយយកផ្ទះយើង ធ្វើជាទីជប់លៀង – ប្រជុំ – សន្និបាត ។ល។ ត្រូវគិតឲ្យមែនទែន ពីផលពិបាកនានា ដែលនឹងអាចកើតមានឡើង ដល់យើងជាម្ចាស់ផ្ទះ។ គេទៅបាត់ នៅសល់យើង ចាំទទួលថ្មបាក់!។ នេះជាអត្ថន័យ “ទូកទៅ កំពង់នៅ”។
ដកស្រង់ពី«រសជាតិភាសាខ្មែរ»
ដោយ បងបុត្រាខ្មែរ
ថ្ងៃទី ២៨ ខែកុម្ភះ ២៥៥៤
Source: khmerproverb
“លោកប្រែ តោងព្រឹត្តិ , ចិត្តកុំប្រែ”
អត្ថាធិប្បាយ
ពាក្យនេះ ជាដំបូន្មានឲ្យយើង “ចេះរស់” ជាមួយសង្គមទៅតាមកាលៈទេសៈ ដែលត្រូវជំនោរខ្យល់បក់មក ។
“លោក” គឺមនុស្សក្នុងលោក។ “ព្រឹត្តិ” គឺការចម្រើនលូតលាស់, ក្នុងទីនេះមានន័យថា “ប្រព្រឹត្តិ, ធ្វើ”។
សង្គមមនុស្ស នៅពេលខ្លះ ប្រែចិត្តថ្លើមខុសផ្សេងពីបែបបទដែលធ្លាប់និយមរៀងដរាបមក។ ឧបមា: ស្តេច ឬ ប្រធានាធិបតីខ្លះ បានដឹកនាំប្រទេស និង ប្រជារាស្ត្រ ឲ្យដើរថយក្រោយ បញ្ច្រាសទិស ខុសគេឯង ក្នុងសកលលោក។ សម័យ ប៉ុល ពត បានបង្វិលជីវភាពមនុស្ស សជាខ្មៅ, ខុសជាត្រូវ, ល្ងង់ ជាចេះ, ពាល ជាបណ្ឌិត, ច្របូកប្របល់ពេញនគរ។ នេះឯង ដែលគេហៅថា “លោកប្រែ” ។ យើងតោង “ព្រឹត្តិ”, តែចិត្តរបស់យើង សុំកុំ “ប្រែ” ចាកចេញពីបន្ទាត់ “ខុស និង ត្រូវ” ដែលយើងធ្លាប់បានដឹងមកហើយនោះឲ្យសោះ។ សតិសម្ប ជញ្ញៈរបស់យើងមិនត្រូវរេ ឬ ប្រែទៅតាម “បែបបទឆ្កួតលីលា” នោះទេ, ប៉ុន្តែបើមនុស្សភាគច្រើន នៅក្នុងសង្គមដែលយើងរស់នៅនោះ គេនាំគ្នា”សំពះមេគោ” ដើម្បីសុំសិរីសួស្តី ហើយយើងមិនព្រមសំពះតាមគេ ពេលនោះ យើងអាចទទួលផលលំបាកច្រើនយ៉ាង។ លើកដៃសំពះតាមគេទៅ , ប៉ុន្តែក្នុងចិត្ត កុំភ្លេចថា នេះគឺជា “មហាឆ្កួត” ដែលមិនមានគ្រូណា អាចមើលជាទេ!
Source: khmerproverb
“បើចេះ, ចេះឲ្យគេកោត បើឆោត, ឆោតឲ្យគេអាណិត”
អត្ថាធិប្បាយ
ដោយហេតុថា មានជនខ្លះ មិនចេះ ហើយធ្វើជាចេះ (ក្នុងរឿងអ្វីមួយ), មិនយល់ ធ្វើជាយល់, មិនដឹងធ្វើជាដឹង ។ល។ ដើម្បីបង្ហាញថា “ខ្លួន” ជាមនុស្សចំណាប់ ទើបមានសម្លោកថា ៖ បើចេះ, ចេះឲ្យគេកោត។
ជាការធម្មតា, គ្មានអ្នកណាអាចចេះ សព្វគ្រប់វិជ្ជាការ ទូទៅនោះទេ។ ការចេះដឹងរបស់មនុស្សម្នាក់ៗ ដែលរៀនបានមកពីសាលា មិនខុសពី “យកបានទឹកមួយដំណក់ចេញពី សមុទ្រ” នោះទេ។ វិជ្ជា ដែលយើងត្រូវរៀន មានទំហំធំ ហើយច្រើនដូចទឹកសមុទ្រ ។
សម្លោកខាងលើ ចង់រំលឹកយើង ឲ្យកាន់ចរិតថ្លៃ – ចរិតដែលឲ្យគេកោត និងចរិតដែលនាំឲ្យគេអាណិត។ ចរិតថ្លៃ គឺការមិនអួតអាង, មិនអង្គុយលើចង្អេរ រួចលើកខ្លួនឯង, ការកាន់ពាក្យសច្ចៈ, ភាពហ្មត់ចត់, សុភាពរាបសា, ដាក់ខ្លួនទៅតាមសភាវៈរបស់ខ្លួន ។
បើចេះអ្វីមួយ, ទោះបីជាចំណេះតូច-ធំ ប៉ុនណាក៏ដោយ, ត្រូវតែធ្វើការនោះ ឲ្យចេញជារូបរាង ល្អ-ស្អាត – ប្រើការកើត ពិតដូចសម្តីដែលខ្លួនបានបញ្ជាក់នោះ។ ចំណេះបែបនេះ អាចនាំមកនូវការសរសើរ ពីញាតិមិត្រទូទៅ ។
ផ្ទុយពីនេះ មានមនុស្សខ្លះ ដែលចង់ខ្ពស់មុខ – ចង់ឲ្យគេកោតទទេៗ ក៏តាំងនិយាយអួតអាង ថាខ្លួនចេះធ្វើនេះ ចេះធ្វើនោះ យ៉ាងស្ទាត់ជំនាញ។ លុះដល់គេប្រគល់ការនោះឲ្យធ្វើ ក៏តាំងទ្រាំទ្រឹស្តិ៍ អេះអុញ ដូចស្វាបានដូង។ ចរិកនេះ មិនថ្លៃទេ… វាអាចនាំមកនូវការមើលងាយ ហើយគេចំណាំមុខ ជាដរាបតទៅ អស់មួយជីវិត ។
“ឆោតឲ្យគេអាណិត” មានន័យថាមិនបំពាន, មិននិយាយបំផ្លើសពីអ្វីៗដែលខ្លួនមាន ឬខ្លួនចេះ-ដឹង។ កាលណាទៅពឹងពាក់គេ ឲ្យជួយធ្វើកិច្ចការអ្វីមួយ គេចេះនិយាយដាក់ខ្លួន បង្ហាញការពិត (មិនកុហក-មិនមាយាដើម្បីបូមយកអ្វីមួយពីគេ), ដូចជា: ពូអើយ, សុំជួយខ្ញុំផង កូនស្រីខ្ញុំឈឺធ្ងន់ ហើយខ្ញុំគ្មានប្រាក់សោះ តើគួរខ្ញុំធ្វើយ៉ាងម៉េច?
ពាក្យសច្ចៈ ហើយដាក់ខ្លួនទៅតាមសភាវៈពិត – ឥតប្រឌិតដូចសម្តីខាងលើ អាចធ្វើអារម្មណ៍អ្នកដទៃឲ្យមានចិត្តចង់ជួយយកអាសា នៅគ្រាមានអាសន្ន ។
Source: khmerproverb
“ចូលព្រៃទាន់ព្រឹក សិក្សាទាន់ក្មេង”
អត្ថាធិប្បាយ
ដំបូន្មាននេះ ទាក់ទងនឹងអាជីវកម្ម ហើយនឹងការរៀនសូត្រ ស្រដៀងនឹងពាក្យស្លោករបស់អាមេរិកាំងថា: The early bird gets worms. (បក្សីណា ក្រោកមុនគេ បក្សីនោះបានដង្កូវស៊ី) ។
ខ្មែរជាន់ដើម ដែលរស់នៅឯស្រែចំការ ច្រើនពឹងផ្អែកទៅលើព្រៃ កាលណាគេត្រូវការគ្រឿងស្ល ដូចជា: បន្លែ-អុស-សាច់-គ្រឿងទេស-ស្លឹកឈើ ។ល។ គេទៅស្វែងរកក្នុងព្រៃ ។
កាលណាភ្ញាក់ពីព្រឹក (មុនគេ) អ្នកនោះអាចនឹងមានសំណាងរកវត្ថុទាំងនេះ បានដោយងាយ ព្រោះមិនទាន់មានអ្នកណាទៅបេះនៅឡើយ។ នេះមិនខុសពីបក្សី ដែលភ្ញាក់ពីព្រលឹម មុនគេទៅស្វែងរកអាហារនោះទេ។ សត្វដង្កូវដែលជាចំណីនៃបក្សី ប្រហែលជាមិនទាន់គេចខ្លួនទៅក្នុងដីវិញទេ នៅពេលព្រលឹមស្រាងៗ! ។
“សិក្សាទាន់ខ្លួននៅក្មេង” មានន័យថា ពេលនៅក្មេងជាពេលដែល ខួរក្បាលនៅស្អាតស្អំ – ពេលដែលមានប្រាជ្ញា មិនទាន់ស្រអាប់ ហើយបញ្ហានានា មិនទាន់មកកពូននៅក្នុងដួងចិត្តនៅឡើយ។ ក្មេងរៀនឆាប់ចាំជាងមនុស្សចាស់ ព្រោះខួរក្បាលនៅភ្លឺថ្លា វិស័យដូចហ្វិល (Film) ដែលមិនទាន់ត្រូវពន្លឺអ្វីនៅឡើយ ។
លុះដល់ចូលវ័យចាស់ វ័យមានគ្រួសារ, មានកូន, មានកាតព្វកិច្ច ត្រូវរកទ្រព្យដើម្បីចិញ្ចឹមគ្រួសារ, ក្នុងរយៈពេលនេះ បញ្ហានានាក៏កើតបន្តកន្ទុយគ្នា ដូចជារឿងលុយកាក់, ការខ្វះខាត, ជម្ងឺ, គ្រោះថ្នាក់ ។ល។ ជារឿងរាប់រយជំពូក មកប្រមូលផ្តុំនៅក្នុងខួរក្បាល ឬ ក្នុងសតិ អារម្មណ៏ រៀងរាល់ថ្ងៃយប់ ។ ម៉្លោះហើយ វាមិនជាការងាយស្រួល ក្នុងការផ្ចង់សតិអារម្មណ៏ ឲ្យបាញ់ទៅលើ “សៀវភៅ-ខ្មៅដៃ” ដូចកាលនៅក្មេងនោះទេ ។
Source: khmerproverb
“ពាក្យត្រូវនៅមាត់អ្នកតូចស្តី មិនស្មើមន្ត្រីនិយាយលេង ធម៌អាថ៌ទេសនា មិនស្មើភ្លេងគេច្រើនវង្វេង ចូលចិត្តជាង”
អត្ថាធិប្បាយ
នេះ គឺជាកំហុសមួយ ដែលជនជាតិខ្មែរយើង បានធ្វើក្លាយជាទំនៀម ឆ្លាក់ជាប់ក្នុងចិត្ត មិនងាយអ្នកណាកែបានទេ។ ខ្មែរយើងមួយភាគធំជឿថាអោយតែអ្នកធំ(មន្ត្រី)ឬអ្នកមានបណ្តាសក្តិ “សុទ្ធតែនិយាយត្រូវទាំងអស់” ដោយសំអាងថាពួកនេះ គឺជាពួកអ្នកចេះ -អ្នកមានសញ្ញាប័ត្រខ្ពស់ អ្នកមានចំណេះខ្ពង់ខ្ពស់ អ្នកកាច់ចង្កូតនគរ! ភ្លេចគិតពីការពិតថា មន្ត្រីមួយចំនួន បានទទួលបុណ្យស័ក្តិដោយសារបក្សពួក, សំណូក, អែបអប, លូនក្រាប… ជាមន្ត្រីប្រហោងក្នុង… គ្មានវិចារណញ្ញាណអ្វីសោះ ។
ការនិយាយបែបខាងលើ នាំឲ្យមានជាពាក្យស្លោកថា: ពាក្យត្រូវនៅមាត់អ្នកតូចស្តី មិនស្មើ់មន្ត្រីនិយាយលេង។ បានសេចក្តីថាអ្នកតូចតាច (អ្នកស្រែចំការ រាស្ត្រប្រជា) ទោះបីនិយាយ “ពិត-ត្រូវ” យ៉ាងណា ក៏គេមិនសូវជឿ ឬយកចិត្តទុកដាក់ស្តាប់ដែរ។ ឯចំណែកសម្តីអ្នកធំវិញ ទោះបីជាសម្តីនិយាយលេងសើចសោះ ក៏ដោយក៏អ្នកផង នាំគ្នាស្តាប់ចំហមាត់។ នេះ គឺជាការវង្វេងមួយដ៏ធំរបស់មនុស្សភាគច្រើន ។
រីឯ ” ធម៌ និង ភ្លេង ” ក៏ឋិតនៅក្នុងដំណើរដូចគ្នា, គឺថា គេចូលចិត្តស្តាប់ភ្លេង ជាជាងស្តាប់ធម៌ ។
Source: khmerproverb
“ម្តាយនឹកកូន ដូចចង្វាប្រដេញកូននឹកម្តាយវិញ ដូចព្រះប្រែខ្នង”
អត្ថាធិប្បាយ
រឿងនេះគឺនិយាយពីទឹកចិត្តម្តាយ និងទឹកចិត្តកូន ដែលស្រឡាញ់ ឬនឹករលឹកគ្រាដែលបែកឆ្ងាយពីគ្នា។ ស្ទើរតែគ្រប់មាតាទាំងអស់, កាលណាកូនបែកទៅទីឆ្ងាយ រមែងនឹករលឹកមកកូនយ៉ាងខ្លាំង, គេងគិតអង្គុយគិត ចាំមើលផ្លូវកូន។ ការនឹករលឹកបែបនេះ លោកប្រៀបប្រដូចទៅនឹងត្រីចង្វា ដែលដេញតាមចឹកចំណីក្នុងទឹក ។
ហ្វូងត្រីចង្វា កាលណាជួបប្រទះដុំចំណីអ្វីមួយ, វានាំគ្នាចឹកពពាក់ពពូន ខ្ចាយទឹក ឥតរាថយក្រោយទេ រហូតដល់អស់រលីង ទើបពួកវាទៅបាត់។ យ៉ាងណាម៉ិញ, ម្តាយនឹកកូន មិនខុសពីត្រីចង្វានេះទេ ចិត្តគិតជាប់ ឥតភ្លេចកូនសោះ លុះត្រាតែថ្ងៃមួយបានឃើញមុខកូន ទើបការនឹករលឹកនោះ រលាយបាត់។
និយាយពីខាងកូនវិញ, តើកូនគេនឹកម្តាយយ៉ាងនេះដែរឬទេ? តាមសម្លោកខាងលើ លោកថា “ដូចព្រះប្រែខ្នង !” តើព្រះប្រែខ្នង មានន័យយ៉ាងណា?
ព្រះពុទ្ធរូបបដិមាករ ដែលគេតម្កល់សម្រាប់ថ្វាយបង្គំនៅទីណាមួយ បើយើងទៅអង្គុយខាងក្រោយខ្នងព្រះអង្គ យើងប្រាកដជានៅខាងក្រោយនោះរហូត មិនអាចឃើញព្រះភ័ក្ត្រព្រះអង្គបានទេ ។ ហេតុអ្វី? ពីព្រោះព្រះអង្គ មិនអាចងាក មកមើលយើង បានសោះឡើយ! ។
Source: khmerproverb
“ចង់ឆ្ងាញ់ ឲ្យរកអន្លក់ចង់ស្រណុក ឲ្យនឿយពីក្មេង”
អត្ថាធិប្បាយ
ប្រពៃណីខ្មែរ ដែលទាក់ទងនឹងអាហារបានចាត់ទុកអន្លក់និងទឹកគ្រឿងថាជាម្ហូបដែលមានឱជារសឆ្ងាញ់ផុតអ្វីៗទាំងអស់។ អន្លក់គឺបន្លែគ្រប់យ៉ាង ដូចជា: ត្រកួន, ព្រលិត, ត្រួយរាំង, ត្រយូងចេក, កូនដើមចេក, ផ្កាស្នោរ, ត្រប់គ្រប់យ៉ាង, ភ្លៅកង្កែប, ក្រសាំងទាប, ជីគ្រប់បែប, សណ្តែកបណ្តុះ, ត្រសក់, សាឡាត់, ស្ពៃក្តោប ។ល។
បន្លែទាំងនេះ គេបរិភោគជាមួយ “ទឹកគ្រឿង” ដែលមានច្រើនប្រភេទ ទៅតាមស្រុកនីមួយៗ ។
“ចង់ស្រណុកឲ្យនឿយពីក្មេង” មានន័យថា កាលខ្លួននៅក្មេងកម្លាំងនៅមានបរិបូរណ៌ ត្រូវខិតខំធ្វើការសន្សំទ្រព្យ កពូនឲ្យបានច្រើនសម្រាប់ដល់ពេលមួយ ដែលវ័យជរាមកដល់ មិនអាចធ្វើការអ្វីបាន អាចពឹងផ្អែកទៅលើទ្រព្យធនទាំងនោះ។ បើមិនធ្វើរបៀបនេះទេ គឺថាកាលខ្លួននៅក្មេង គិតតែដើរលេង ស៊ីចាយ ឈ្លក់នឹងអបាយមុខទាំងបួន, គ្មានគិតសំចៃប្រាក់សម្រាប់អនាគត (ពេលចាស់), មនុស្សប្រភេទនេះ នឹងត្រូវនឿយហត់-វេទនា-ធ្វើការទាំងឈឺ ទាំងជា រហូតថ្ងៃស្លាប់ គ្មានពេលល្ហែសោះឡើយ ។
Source: khmerproverb
“សម្តីសជាតិ មារយាទសពូជ”
អត្ថាធិប្បាយ
ពាក្យ “ស” មានន័យថា: “បង្ហាញ, ចង្អុល, ប្រាប់ , បញ្ជាក់”។ “សជាតិ” ចង្អុលឲ្យដឹងថា តើជាជាតិ ឬ សាសន៏អី (ចិន-យួន-ចាម-លាវ-)?
ដោយសារភាសាដែលនិយាយចេញមក, គេអាចដឹងបានថា តើអ្នកនិយាយនោះជាសាសន៍អី ។
ចំណែក “មារយាទសពូជ” បានសេចក្តីថា ឫកពាចរិក បែបបទ អាកប្បកិរិយា សម្តី ដែល មនុស្ស ម្នាក់ៗ បានបញ្ចេញឲ្យគេឃើញនោះ អាចពន្យល់ ឬ ចង្អុលឲ្យគេដឹងថា តើមនុស្សនោះ ចេញ ពីវង្សត្រកូលធុនណា? ទាបឬខ្ពស់? ចេះ ឬ ល្ងង់? ។ល។ ព្រោះថា តាមធម្មតា មនុស្សដែលកើតចេញពីត្រកូលខ្ពង់ខ្ពស់ ត្រកូលដែលមានការអប់រំ មានសុជីវធម៌, មនុស្សនោះ ភាគច្រើនតែងមាន មារយាទថ្លៃថ្នូរ គួរឲ្យគោរពរាប់អាន គួរឲ្យស្រឡាញ់។ ផ្ទុយពីនេះ, កាលណាខ្វះការចេះដឹង និងការអប់រំហើយ តើវានឹងចេញលទ្ធផលបែបណា? អ្នកអានអាច អាចយល់រឿងនេះ យ៉ាងច្បាស់ ។
Source: khmerproverb
“ស្រឡាញ់ខ្លួន ត្រូវស្ងួនចំណី បើស្រឡាញ់ស្រី ត្រូវស្ងួនចិត្ត
ចង់បានសួគ៌ តោងកាន់សុចរិត ចង់សម្បូណ៌មិត្រ ត្រូវរកទ្រព្យ”
អត្ថាធិប្បាយ
“ស្ងួន” មានន័យថា “បីបាច់, ថែរក្សា, ថ្នម”។ បើអ្នកស្រឡាញ់ខ្លួន ចង់ឲ្យរូបនៅមានសម្រស់ យូរយារ, អ្នកត្រូវតែប្រយ័ត្ន “ចំណី”។ ព្រោះហេតុអ្វី? ព្រោះចំណីអាហារនេះហើយ ដែលផ្តល់សុខ-ទុក្ខ ដល់រូបកាយយើង ជាងបុព្វហេតុឯទៀតៗ។ ចំណី អាចធ្វើឲ្យយើងមានកម្លាំង, ឲ្យយើងរស់, ឲ្យយើងរីកចម្រើន, ឲ្យយើងមានពណ៌សម្បុរល្អ, ផ្តល់ប្រាជ្ញាប៉ាធី ។ល។
ក្នុងពេលជាមួយគ្នានេះ, ចំណីអាចឲ្យយើងឈឺ÷ ចុកពោះ, រាក, មួល, ឈឺក្បាល, ពុល, ប្រកាច់, ឈឺក្រពះ, ខូចសួត, ខូចថ្លើម, ព្រឹលភ្នែក, ឈឺធ្មេញ, ខូចសម្ផស្ស, បាត់បង់រូបឆោម, បាត់បង់ប្រាជ្ញា, កោងកាច, ។ល។
ដោយហេតុនេះ, បើអ្នកស្រឡាញ់ខ្លួន តោងប្រយ័ត្នចំណី។ មុននឹងបរិភោគនំចំណីអ្វីមួយ គួរពិចារណា ឬពិនិត្យឲ្យបានយល់ពីគុណសម្បត្តិនៃចំណីនោះសិន។ សុំអានសៀវភៅ ដែលណែនាំ យើងឲ្យយល់ពី “អាហារផ្តល់សុខភាព”។
“បើស្រឡាញ់ស្រី ត្រូវស្ងួនចិត្ត” មិនខុសពីរឿង “ស្ងួនចំណី” នោះទេ។ ព្រះពុទ្ធសម្តែងថា÷ ខន្តី គឺការអត់ធ្មត់ ជាកម្លាំង -អាចនាំមកនូវជ័យជំនះ។ ខន្តី នាំឲ្យបានសុខ ។ល។
បើអ្នកស្រឡាញ់ស្រី, តាមសម្លោកនេះ, អ្នកត្រូវតែមានខន្តី មានអំណត់-មិនខឹងនឹងប្រតិកម្មនានា ដែលកើតមានឡើង ដោយសារសកម្មភាពរបស់អ្នក ទៅលើនាងនោះទេ។ ជាធម្មតា, ស្ត្រី តែងមានការអៀនខ្មាស់ ហើយមិនងាយទទួលនូវការសុំស្នើសេចក្តីស្នេហា ដោយងាយៗនោះទេ។ ប្រតិកម្មនានា ដែលជួនកាល ប្រកបដោយភាពជូរល្វីងផង អាចនឹងស្រោចមកលើអ្នក ប្រសិនបើអ្នកមិនអាចរក “ទំនាក់ទំនង” ឃើញទេ។
ធម្មជាតិបានតុបតែងចិត្ត និងកាយស្ត្រី ឲ្យមានភាពទន់ភ្លន់, ទឹកចិត្តអាណិត, ខឹងឆាប់រសាយ ហើយស្រឡាញ់វាចាផ្អែម។ បើអ្នកស្រឡាញ់ស្ត្រីណាម្នាក់ អ្នកអាចជួបប្រទះនឹងការឆ្លើយតប ដែលអាចធ្វើឲ្យអ្នកខឹង-តូចចិត្ត-អស់សង្ឃឹម។ តែកុំភ្លេចពាក្យបូរាណប្រដៅថា “ត្រូវស្ងួនចិត្ត” ដែលមានន័យថា ត្រូវកាន់ចិត្ត អត់ធ្មត់ កុំច្រឡោតខឹង ព្រោះតែសម្តីទ្រគោះនោះឲ្យសោះ។ ហើយក្នុងពេលជាមួយគ្នានោះ សុំកុំលះបង់សេចក្តីព្យាយាម ដោយប្រើគ្រប់មធ្យោបាន នោះអ្នកនឹងបាន សម្រេចដូចបំណងនៅគ្រាអវសាន ។
“ចង់បានសួគ៌ ត្រូវកាន់សុចរិត” បាសេចក្តីថា បើអ្នកចង់បានសេចក្តីសុខ សុភមង្គលដល់ខ្លួន និង គ្រួសារ ត្រូវកាន់អំពើសុចរិត ដូចជា៖ រក្សាសីល ៥ ជាដើម ។
“ចង់សម្បូណ៌មិត្រ ត្រូវរកទ្រព្យ” ជាពាក្យងាយយល់។ មនុស្សយើង តែងមាននិន្នាការ ចង់រាប់អ្នកមានបណ្តាស័ក្តិ, ចង់ធ្វើមិត្រជាមួយអ្នកមានសម្បត្តិ ស្តុកស្តម្ភ។ ផ្ទុយទៅវិញ កាលណាជនណាម្នាក់ ធ្លាក់ខ្លួនក្ររហេមរហាមហើយ អ្នកផងមុខជាគេចចេញ មិនហ៊ានទៅជិត ព្រោះគេយល់ថា វាគ្មានប្រយោជន៍អ្វី ដល់គេ ហើយវាអាចឲ្យមានការបង់ខាត ដោយសារការបុលខ្ចី ដែលមិនមានសង្ឃឹម ថាអាចនឹងសងវិញបាន។
ហេតុនេះ បើអ្នកចង់សម្បូណ៌មិត្រ គប្បីខិតខំរកស៊ីធ្វើការ កសាងខ្លួនឲ្យក្លាយទៅជា “អ្នកមាន”, នោះ មិត្រនឹងហូរចូលឯង -មិនបាច់ខំប្រឹករកទេ !
Source: khmerproverb
“ឫស្សីធ្វើក្លាក់ដាក់ឥតថ្នាំង គងស្គររគាំងវាយមិនឮ សុរិយាមិនយកជាពន្លឺ ជឿកាន់អំពិលអំពែកសត្វ”
អត្ថាធិប្បាយ
សម្លោកនេះ មានន័យប្រកបដោយភាពអាថ៌កំបាំង ពិបាកយល់បន្តិច។ គឺជាសម្លោក បញ្ជាក់នូវចរិត-បែបបទ-អាកប្បកិរិយានៃមនុស្សភាគច្រើន នាសម័យសតវត្សទី ១៩ និង សតវត្សទី ២០ ហើយនិងសតវត្សបន្តបន្ទាបទៅអនាគត ។
ពាក្យគន្លឹះសម្រាប់ឲ្យយល់ន័យ របស់សម្លោក មានដូចខាងក្រោមនេះ ៖
– ក្លាក់: ប្រដាប់សម្រាប់ដាក់វែក, សម, ស្លាបព្រា និង ចង្កឹះ ធ្វើពីបំពង់ ឫស្សី ។ កាលពីជំនាន់ដើម ខ្មែរយើងនៅស្រែ ចំការ គេយកបំពង់ឫស្សី ប្រវែងមួយសាច់ មកធ្វើជាក្លាក់ ដោយកាត់ថ្នាំងខាងលើចោល ហើយគេទុកថ្នាំងខាងក្រោម ដើម្បីទ្រវែក, សម-ស្លាបព្រា កុំឲ្យវារុះរបូតចុះក្រោម។ បន្តពីថ្នាំងខាងក្រោម គេទុកចំរៀកឫស្សី, សម្រួចចុង ប្រវែង មួយចំអាម សម្រាប់ស៊កភ្ជាប់ទៅនឹងរបារជញ្ជាំង នៅចង្ក្រានបាយ ជាកន្លែងតម្កល់វែក និង សម-ស្លាបព្រា ។
– គង, ស្គរ, រគាំង : សំដៅទៅលើ “អ្នកចេះដឹង, អ្នកមានវិជ្ជា, អ្នកមានវិចារណញ្ញាណ, អ្នកយល់ខុស-ត្រូវពិតប្រាដក , អ្នកប្រាជ្ញ , អ្នកសច្ច និយម , អ្នកជាតិនិយម”។
– សុរិយា: ព្រះអាទិត្យ។ ក្នុងទីនេះ សំដៅទៅលើ “អ្វីដែលជាពន្លឺពិតប្រាដក, អ្វីដែលជាសាច់ការ ឬ ខ្លឹមសារ, វិជ្ជា, អ្វីៗ ដែលត្រឹមត្រូវ (មិនបន្លំ-មិនឆ្ពិនភ្នែក)”។
– អំពិលអំពែក: សំដៅទៅលើ “មនុស្សបាតផ្សារ, មនុស្សឥតចំណេះ, ពាល, ឃោរឃៅ, មនុស្សប៉ោត, មនុស្សក្អេង, មនុស្សកញ្ជើធ្លុះ, មនុស្ស ឆ្អិនក្បាលស៊ីក្បាល, ឆ្អិនកន្ទុយស៊ីកន្ទុយ, មនុស្សខ្វះសីលធម៌, មនុស្ស ល្មោភអំណាច ។ល។
តាមសម្លោកនេះ, ចាប់ពីសតវត្សទី១៩ មកដល់ឥឡូវ, មានការប្រែប្រួលធំ នៅក្នុងសង្គមមនុស្ស ជាពិសេសក្នុងសង្គមខ្មែរយើងនេះតែម្តង។ គេចេះធ្វើក្លាក់ (ពាក្យឧបមា) ដូចមនុស្សជំនាន់ដើមដែរ ប៉ុន្តែក្លាក់សម័យគេនេះឥតមានថ្នាំង សម្រាប់ទ្រសម-ស្លាបព្រា កុំឲ្យវារុះទៅដី ដូចសម័យមុននោះឡើយ។ ម៉្លោះហើយ ក្លាក់របស់សម័យនេះ កាលណាដាក់អ្វីចូលទៅក៏រុះជ្រុះរបូតទៅដី បាត់បង់ គ្មានសល់អ្វីឡើយ !។
ក្លាក់ គឺជាតួមនុស្ស, ឯថ្នាំង គឺចំណេះចេះដឹងគ្រប់យ៉ាង -ជាវិចារណញ្ញាណ សម្រាប់ទប់ ឬ រក្សាទុកនូវអ្វីៗ ដែលសំខាន់របស់ជីវិតឲ្យបានយូរអង្វែងទៅ ។
មនុស្សអ័ព្ទឥតវិជ្ជា ខ្វះវិចារណញ្ញាណ ខ្វះប្រាជ្ញា សម្រាប់ពិចារណាទៅលើហេតុផល ដែលនឹងអាចកើតមានឡើង ពីអំពើដែខ្លួនធ្វើ រួចឡើងធ្វើជា “អ្នកដឹកនាំប្រទេស”… តើដឹកនាំបែបណា? សំដៅទៅទិសណា? តើអាចប្រឈមជាមួយអ្នកជិតខាង ដែលតែងមានគំនិតកេងយកប្រយោជន៏ ជញ្ជក់ឈាមពីយើង បានដែរឬទេ? ។
“គង-ស្គរ-រគាំង វាយលែងឮ” មានន័យថា អ្នកចេះដឹងទាំងប៉ុន្មាន លែងមានតម្លៃ… គ្មានអ្នកណាស្តាប់… គ្មានអ្នកណាគោរព… គេលែងជឿ… គេយកទៅទុកមួយដុំ មិនឲ្យធ្វើសកម្មភាពអ្វីទាំងអស់។ ក្នុងពេលជាមួយគ្នានេះ, ពួក “អំពិលអំពែក” ក៏ឡើងសោយរាជ្យ កកូរកកាយ លក់ទ្រព្យសម្បត្តិជាតិ ចែកលុយគ្នាចាយ ដល់នូវក្តីហីនហោចខ្លោចផ្សា រលំរលាយ កើតមានចោរកម្ម និង ទុរភិក្ស ពេញនគរ, មនុស្សអស់សីលធម៌, ម្នាក់ៗត្រដររស់ លែងខ្វល់ពីរឿងខុស-ត្រូវ ឬ គុណទោស ត្រូវតាមពាក្យរបស់អ្នកប្រាជ្ញ ដែលចែងថា :
“ផ្គរលាន់ឯបូណ៌សូរកណ្តុកអ្នកតាចាស់ស្រុកឱបដៃយំកំពិសឡើងពងលើកំពូលភ្នំក្អែកសសម្ងំក្នុងគុម្ភត្រែង”
Source: khmerproverb
“បើស្អប់ កុំឲ្យបាញ់ ស្រឡាញ់ កុំឲ្យខ្ចី”
អត្ថាធិប្បាយ
ពាក្យនេះ អ្នកណាក៏ធ្លាប់ឮដែរ, ហើយអ្នកណា ក៏មានរឿងដែលបណ្តាលមកពី “ស្អប់ ហើយនិង ខ្ចីបុល” នេះដែរ ។
បើស្អប់ កុំឲ្យបាញ់ តើមានន័យយ៉ាងណា?
ពាក្យ “កុំឲ្យបាញ់” មិនមែនបាញ់នឹងគ្រាប់កាំភ្លើងនោះទេ គឺហាមមិនឲ្យ៖ ដើរនិយាយដើម, បង្អាប់បន្តុះ, មួលបង្កាច់, ប្រើសម្តីមិនល្អ ទៅលើមនុស្សដែលខ្លួនស្អប់នោះ។ ការស្អប់ និង ស្រឡាញ់ គឺជារឿងមួយ ដែលមិនអាចឃាត់ មិនឲ្យកើតមានបានទេ។ យើងមិនចូលចិត្តមនុស្សនេះ ហើយចូលចិត្ត អ្នកខាងនោះ, គឺជារឿងធម្មតារបស់មនុស្សលោក។ តែការសំខាន់ ដែលយើងម្នាក់ៗត្រូវតែចងចាំ ទៅតាមបណ្តាំដូនតាយើងនៅត្រង់ចំណុចថា បើបានថាស្អប់អ្នកណាម្នាក់ហើយសុំ”កុំបាញ់”អ្នកនោះឲ្យសោះ។ ព្រោះថា បើធ្វើយ៉ាងនេះ គឺមានន័យថា យើងពង្រីកសំអប់នោះឲ្យកាន់តែធំឡើង រហូតដល់ពេលមួយសម្អប់ នោះ នឹងផ្ទុះដូចគ្រាប់បែក អាចបណ្តាលឲ្យមានការស្លាប់-រស់ ដល់អ្នកណាម្នាក់មិនខាន ។
តើយើងគួរធ្វើយ៉ាងណា?
ចម្លើយយ៉ាងខ្លី: បើបានជាស្អប់ហើយ សុំកុំដើរបរិហារកេរ្តិ៍គេឲ្យសោះ, សុំបិទមាត់ឲ្យជិត, កុំមានវាចាអាក្រក់ (និយាយដើម) ពីមនុស្សនោះ ប្រាប់មនុស្សម្នាក់ទៀត ដើម្បីឲ្យគេជួយស្អប់ ។
– “ស្រឡាញ់ កុំឲ្យខ្ចី” មានន័យថា ការខ្ចីបុលរវាងមិត្រភ័ក្តិច្រើន នាំបណ្តាលឲ្យក្លាយទៅជាសត្រូវនឹងគ្នា ព្រោះអ្នកខ្ចី មិនគោរពពាក្យសន្យារបស់ខ្លួន។ មនុស្សច្រើនណាស់ តែងសន្យា “សុំខ្ចីតែ ៣ថ្ងៃទេ ខ្ញុំយកមកសងវិញហើយ”។ លុះដល់ ៣ ថ្ងៃកន្លងផុតទៅ ម្ចាស់បំណុល ឥតបានទទួលអ្វីទាំងអស់-បាត់ឈឹង គ្មានឮអ្វីសោះ។ ក្នុងចិត្ត ចាប់កើត មន្ទិលសង្ស័យ៖ យី, យ៉ាងម៉េចឯចេះ?។ មួយអាទិត្យកន្លងផុតទៅ… រួចចូលអាទិត្យទី ២… អាទិត្យទី ៣ នៅតែឈឹង… អត់ទ្រាំ មិនបាន, ម្ចាស់បំណុលក៏សួរ៖ “យ៉ាងណាទៅហើយរឿងប្រាក់ ៣ ថ្ងៃនោះ?”។
កាលណាមានសំនួរ, អ្នកខ្ចីភាគច្រើន បែរជាខឹង ដោយចោទប្រកាន់ថា គេមើលងាយខ្លួន ។ល។ មិត្រភាព ក៏ចាប់ស្រាំ ឬ បាក់បែកត្រឹមចំណុចនេះ ។
ការខ្ចីបុល នៅពេលខ្វះខាត ជារឿងធម្មតាសម្រាប់មនុស្សភាគច្រើន។ ការប្របាន់ខ្ជាប់ នូវពាក្យសន្យា ជារឿងលំបាកសម្រាប់មនុស្សភាគច្រើន។ គប្បីចាំ ថាភាពទៀងត្រង់ នាំឲ្យយើងរស់បានយូរ ជាងការភូតកុហក, ជាពិសេស ការភូត កុហកមិត្រសម្លាញ់ ដែលមានសុឆន្ទះចំពោះខ្លួន គឺជាការបិទផ្លូវ សម្រាប់នាំទៅរក សុខ។
Source: khmerproverb
“ប្រាជ្ញ មិនស្មើប្របបាក់ស្លឹកត្រចៀកខ្លបមិនស្មើអាឡេមឡឺម”
អត្ថាធិប្បាយ
សម្លោកនេះ ពោលសំដៅទៅលើរឿង “ផ្គាប់ចៅហ្វាយ” ដើម្បីឲ្យចៅហ្វាយ “ពេញចិត្ត” ជាងគេ។
មនុស្សពីរនាក់ នៅធ្វើការក្រោមបញ្ជាចៅហ្វាយម្នាក់។ អ្នកទីមួយ ជាអ្នកប្រាជ្ញ (អ្នកចេះដឹង)។ គាត់ជាមនុស្សសាច់ការ, ស្មោះត្រង់, ខុស-ថាខុស, ត្រូវ-ថាត្រូវ, ហ្មត់ចត់។ មនុស្សទីពីរ គ្មានការចេះដឹងអ្វីទេ, ចៅហ្វាយបញ្ជាយ៉ាងណា ធ្វើយ៉ាងនេះ, ស្របរហូត, ប្របរហូត គ្រប់ពេលវេលា គ្មានដែលជំទាស់ ម្តងណាឡើយ។
តាមសម្លោកនេះ, មនុស្សដែលចៅហ្វាយពេញចិត្តជាង គឺមនុស្សទីពីរនេះឯង, មិនមែនមនុស្សដែលមានចំណេះជ្រៅជ្រះនោះទេ ! ។ នេះជារឿងមនុស្សលោកទូទៅទាំងអស់ ។ ដោយហេតុនេះហើយ បានជាមានមនុស្សច្រើនណាស់ ដែលជួនកាលមិនទាំងចេះអានអក្សរផង រួចឡើងធ្វើជានាយក ត្រួតលើអ្នកចេះ ច្រងេងច្រងាង បាយបិណ្ឌ ជាបាយបាត្រ, លើជាក្រោម, ដល់នូវក្តីមហន្តរាយ ទូទាំងនគរ។
“បាក់ស្លឹកត្រចៀកខ្លប មិនស្មើអាឡេមឡឺម,” គឺជារឿងមនុស្ស ២ នាក់ ទៀត ដែលនៅក្រោមបញ្ជាចៅហ្វាយតែមួយ ដូចរឿងខាងលើដែរ។ មនុស្សទី ១ ជាអ្នកគោរពចៅហ្វាយ ត្រង់ជើងភ្លឹង, មិនហ៊ានលេងសើច លូកល ជាមួយ ចៅហ្វាយម្តងណាឡើយ។ ឯអ្នកទី ២ ជាមនុស្សឡេមឡឺម, ក្រមាច់ក្រមឺម, កំប្លែង , បញ្ចុកបន្ស៊ីចៅហ្វាយ, ទិញនំនែក ជូនចៅហ្វាយ រហូតដល់ពេលខ្លះ រកស្រីមកជូន ចៅហ្វាយទៀត ! ។
រវាងមនុស្សទាំង ២ ប្រភេទនេះ, “អាឡេមឡឺម” ត្រូវបានទទួលការពេញចិត្តពីចៅហ្វាយ ជាងអាម្នាក់ទៀត ដែលបាក់ស្លឹកត្រចៀកខ្លបនោះឯង ។
Source: khmerproverb
“ផ្ទះណាឥតក្មេង ផ្ទះនោះស្ងាត់ដែនដែលឥតក្សត្រ សូន្យអាជ្ញាមាត់ឥតវិជ្ជា សូន្យចរិយាទុគ៌តទ្រព្យា សូន្យទាំងអស់”
អត្ថាធិប្បាយ
ពាក្យថា សូន្យ មានន័យថា “ខ្វះ, គ្មាន, ឥត” ។ តាមធម្មតា, ផ្ទះ ដែលមាន តែមនុស្សចាស់ៗរស់នៅ គ្មានក្មេងម្នាក់សោះ ផ្ទះនោះ មុខជាស្ងាត់ជ្រងំមិនខាន។ យ៉ាងណាមិញ, ប្រទេស (ដែន) ដែលគ្មានស្តេច ឬ ប្រធានាធិបតីនៅគ្រប់គ្រងទេ មុខជា “សូន្យអាជ្ញា” គឺថា គ្មានច្បាប់ទម្លាប់, គ្មាននរគបាលសម្រាប់រក្សារបៀបរៀបរយ គ្មានសន្តិសុខ អ្វីទាំងអស់ ។
– ” មាត់ឥតវិជ្ជា ” គឺមនុស្ស ដែលគ្មានចំណេះអ្វីសោះក្នុងខ្លួន មុខជាអង្គុយ ចំហមាត់ ចាំតែស្តាប់គេ , គ្មានអ្វីយកមកជជែកលេងជាមួយគេបានទេ ។
– “ទុគ៌តទ្រព្យា សូន្យទាំងអស់” មានន័យថា បើគ្មានទ្រព្យធនអ្វីសោះ (ក្រ) នោះប្រាកដសូន្យគ្រប់ផ្លូវមិនខាន ។
Source: khmerproverb
“ស្រឡាញ់ពេញប្រាស ស្អប់ជំពប់លើ”
អត្ថាធិប្បាយ
មនុស្សរាល់រូប តែងជួប្រទះរឿងនេះញឹកញាប់ ដោយមិនដឹងមកពីបុព្វហេតុអ្វី។ អ្វីក៏ដោយ ដែលយើងចូលចិត្ត ឬ ស្រឡាញ់ (មនុស្ស-សត្វ-វត្ថុ), យើងមិនងាយ បានជួប្រទះនឹងវត្ថុទាំងនោះទេ។ ឧទាហរណ៏៖ បុរស ឬ ស្ត្រី ដែលយើងសែនស្រឡាញ់ ចង់បានមកធ្វើជាគូជីវិត ច្រើនតែមិនបានសម្រេចដូចបំណង, ហើយវាបែរជាទៅជួបជាមួយមនុស្សផ្សេងទៀត ដែលមិនបានព្រាងទុកជាមុនសោះ។ ក្នុងបណ្តាកូន ឬ មិត្រភ័ក្តិទាំងអស់ កូនដែលយើងស្រឡាញ់ជាងគេ និងមិត្រដែលយើងស្និទ្ធស្នាលជាងគេ ច្រើនតែព្រាត់ប្រាស ដោយហេតុផលណាមួយ។ យើងស្អប់ “ក្រ”, តែម្នាក់ៗ ពិបាកគេចឲ្យផុតពន់ពេកណាស់ ។ យើងស្អប់ “ជង្ងឺ” តែគ្មានអ្នកណាម្នាក់ គេចផុតសោះឡើយ ។
ពាក្យបូរាណមួយទៀត តែងនិយាយថា ” ស្អប់អាចម៍ មុខជាដើរ ជាន់អាចម៍ ” ។
Source: khmerproverb
“ស្លៀកស្បង់មិនកោរសក់ ឆ្លុះកញ្ចក់ធ្មេចនេត្រា យល់សេះថាជាលា យល់គជាថាកណ្តុរ”
អត្ថាធិប្បាយ
– ស្បង់ : សំពត់ដែលព្រះសង្ឃស្លៀក ដើម្បីបិទបាំងកេរ្តិ៍ខ្មាស់
– នេត្រា : ភ្នែក
– លា : សត្វលា , ស្រដៀងសេះ តែតូចជាង
– គជា (អានថា គុច-ជា) : ដំរី
សម្លោកនេះ និយាយពីចរិតរបស់មុស្ស នាសតវត្សទី ១៩ និងទី ២០ ហើយ និងសតវត្សបន្តបន្ទាប់ទៅមុខ ។
តាមទម្លាប់ ឬ ប្រពៃណី ដែលមានមកពីបូរាណ – ជាប្រពៃណីត្រឹមត្រូវនោះ – បើអ្នកណាម្នាក់ ស្លៀកស្បង់ (ទៅបួស) គេត្រូវតែកោរសក់ចេញ ទើបពេញលក្ខណ៍ជាអ្នកបួស ។
“កោរសក់” ក្នុងទីនេះ មិនត្រឹមតែមានន័យថា “កោរសក់ក្បាល” ចេញនោះទេ, គឺមានន័យវែងឆ្ងាយជាងនេះទៅទៀត៖
– លះបង់នូវតណ្ហាទាំង ៤ គឺ – រាគៈ -លោភៈ -ទោសៈ -និងមោហៈ
– លាចាកជីវិតលោកិយ ទៅកាន់ឧត្តមភេទ ជាអ្នកដឹកនាំគ្រហស្ថឲ្យកាន់សីល ដើម្បីទទួលនូវភាពសុខសាន្ត ក្នុងសង្គម ។
នេះជារឿងដើម នៃអ្នកបួស ដែលត្រឹមត្រូវ តាមវិន័យនៃព្រះពុទ្ធសាសនា។ លុះមកដល់សម័យបច្ចុប្បន្ននេះ មនុស្សភាគច្រើនដែលទៅស្លៀកស្បង់នោះ ធ្វើផ្ទុយ ពីវិន័យ ឬ ច្បាប់ដើមរបស់ព្រះពុទ្ធ។ គេស្លៀកស្បង់ ដើម្បីបំភ័ន្តភ្នែក ទាក់ទាញយក លាភសក្ការៈ ពីពុទ្ធសាសនិកដែលល្ងង់ខ្លៅ មិនយល់ថា តើ “បួសនោះ ប្រាកដជា បួសមែនទេន , ឬមួយក៏បួសតែសំបកក្រៅ មិនព្រមកោរសក់ឲ្យស្អាតផងសោះ?” ។
– ឆ្លុះកញ្ចក់ ធ្មេចនេត្រា: មានន័យដូចគ្នានឹងពាក្យខាងលើ, គឺថា ជាពាក្យឧបមា។ យើងឆ្លុះកញ្ចក់ មើលមុខខ្លួនយើង ក្រែងមានប្រឡាក់អ្វីមួយ-មិនស្អាត ។ តែបើពេលឆ្លុះនោះ បែរជាបិទភ្នែកទៅវិញ តើអាចមើលឃើញ មុខបែបណាឬទេ?
អត្ថន័យពេញលេញ នៃពាក្យនេះ គេចង់និយាយថា សម័យនេះ មានមនុស្សមួយចំនួនធំ មិនព្រមយល់ថា តើខ្លួនជាជនថ្នាក់ណា? ជាមនុស្សដែលអ្នកផងស្រឡាញ់រាប់អាន? ជាមនុស្សកំរោលឃោរឃៅ? ជាអ្នកចេះ? ជាអ្នកល្ងង់? ។ល។ គេតាំងខ្លួនជាអ្នកចេះ -ជាអ្នកដឹកនាំ… ហើយទីបំផុតបានទទួលនូវមហន្តរាយដល់ប្រទេស និង ប្រជារាស្ត្រ វេទនាខ្លោចផ្សា ព្រោះតែ “ល្ងង់” ហើយមិនព្រមទទួលថា ល្ងង់… មិនព្រមបើកភ្នែក មើលមុខខ្លួននៅក្នុងកញ្ចក់ ។
– “យល់សេះ ថាជាលា”: ជាសម្តីបញ្ជាក់នូវទិដ្ឋិរបស់មនុស្សបច្ចុប្បន្ន ដែលមានភាពច្របូកច្របល់ វិលវល់ក្នុងចិត្តលែងស្គាល់ខុស-ត្រូវ, ល្អ- អាក្រក់, ស-ខ្មៅ អស់រលីងហើយ, លែងស្គាល់ម៉ែ-ឪ, លែងស្គាល់គ្រូ-បា-អាចារ្យ , ឆ្អិនក្បាល ស៊ីក្បាល ឆ្អិនកន្ទុយ ស៊ីកន្ទុយ ។ល។
– ” យល់គជា ថាកណ្តុ ” មានន័យដូចពាក្យខាងលើ, គឺថាមនុស្សឥលូវ មានការយល់ច្រឡំធំណាស់, មើលឃើញដំរី ហើយយល់ថា មិនមែនដំរីទេ, គឺជាសត្វកណ្តុរទៅវិញ។ យ៉ាងណាមិញ, ដូចជាគ្រាបច្ចុប្បន្ននេះ មនុស្សដែលគ្មានវិជ្ជា ឬ មានបន្តិចបន្តួច ច្រើនជាមនុស្សអួតអាង -លោតហក់ -វាយឫក ធ្វើហាក់ខ្លួនទើបនឹងប្រឡងចេញពីសាលាជាន់ខ្ពស់ណាមួយ តែតាមពិត គឺជាមនុស្ស “ប៉ោត” សុទ្ធសាធ។ មនុស្សធុននេះ អាចទាក់ទាញអ្នកឯទៀត ឲ្យយល់ច្រឡំថាជា “អ្នកចេះ” រួចត្រូវគេលើក តម្កើង ដោយជឿទៅលើភាពក្អេងក្អាងនោះ។
ចំណែកអ្នកចេះដឹងពិតប្រាកដ ច្រើនជាមនុស្សសុភាពរាបសា មិនចេះអួតអាង, មិនចេះព្រោកប្រាជ្ញបែកពពុះមាត់ គ្មានខ្លឹមសារអ្វីសោះនោះទេ។ អាកប្បកិរិយានេះ នាំមនុស្សភាគច្រើន យល់ច្រឡំថាជាមនុស្ស “គ្មានដឹងអ្វីសោះ” រួចហើយ គេទុកមនុស្សនេះ ដែលជាមនុស្ស “គជា” ពិតៗ ថាជាកណ្តុរទៅវិញ! ។
Source: khmerproverb
គេមិនហៅ ទៅមិនគួរ គេមិនសួរ ឆ្លើយមិនសម
និយមន័យៈ ត្រូវស្គាល់កាលគួរ និងកាលមិនគួរ ។
អត្ថាធិប្បាយ
តាមទម្លាប់នៅក្នុងសហគមន៍ខ្មែរ កាលណាមានប្រារព្ធធ្វើពិធីអ្វីមួយ ដូចជា ជប់លៀង រាត្រីសមោសរ អាពាហ៍ពិពាហ៍ ឬ បុណ្យទានផ្សេងៗ ។ ម្ចាស់កម្មវិធីតែងអញ្ជើញញាតិមិត្តជិតឆ្ងាយមកចូលរួមជាកិត្តិយស រៀរលែងតែបុណ្យសពមួយចេញ ។ ចំណែកអ្នកដែលគេមិនបានអញ្ជើញ ដោយហេតុគេភ្លេច ឬរកមិនជួប ឬក៏នៅឆ្ងាយ គេមិនគួរទៅទេ ទោះជាបងប្អូនបង្កើតក៏ដោយ ។
នៅក្នុងវង់សន្ទនា តែមានអ្នកតាំងសំណួរ និងតម្រូវឲ្យមានអ្នកឆ្លើយ ។ ក្នុងករណីនេះ អ្នកដែលគេមិនសួរ មិនគួរគប្បីឆ្លើយទេ ។ ព្រោះអ្នកសួរគេចុចចំអ្នកណាឲ្យឆ្លើយ គឺគេចង់បានគំនិតយោបល់ពីអ្នកនោះ ។ ឯអ្នកក្រៅពីនោះ បើខំប្រឹងឆ្លើយគេអាចបដិសេធចម្លើយនោះនាំឲ្យខ្មាសគេ ។
ដោយឈូកខ្មែរ
Source: khmerproverb
គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ
និយមន័យៈ ទង្វើមិនចេះប្រមាណ និងទង្វើប្រចាំគ្នា ។
អត្ថាធិប្បាយ
គ្នាច្រើនក្នុងពេលនេះ លោកសំដៅយកចំនួនប្រមាណ៤‑៥នាក់ប៉ុណ្ណោះ ។ អន្សមមួយឆ្នាំង អ្នកស្ងោរ៤‑៥នាក់ ម្នាក់ដាក់អុសម្ដង ម្នាក់ទៀតថែមអុសម្ដង ដោយឥតចេះប្រមាណគ្នា រួចដុតភ្លើងស្ងោរគ្រប់តែគ្នាទៅ អន្សមក៏ខ្លោចអស់ ទទួលទានមិនកើត ។
ឯគ្នាដូចស្រមោច គឺគ្នាច្រើនពេក ។ កាលណាគ្នាច្រើនយ៉ាងនេះ រមែងតែងប្រចាំគ្នា ម្នាក់ប្រចាំម្នាក់ ម្នាក់ប្រចាំម្នាក់ ភ្លើងក៏រលត់អស់ទៅ ។ អន្សមក៏ឆៅ ទទួលទានមិនកើតដូចគ្នា ។
អត្ថប្បដិរូប
នៅក្នុងករណីពិភាក្សាគ្នាពីបញ្ហាអ្វីមួយ បើមានគ្នា៤‑៥នាក់ ពុំងាយមូលមតិគ្នាទេ ។ ម្នាក់យល់ថាយ៉ាងនេះ ម្នាក់ទៀតយល់ថាយ៉ាងនោះ យោបល់ចេះតែខ្វែងគ្នារហូត ។ ម្នាក់ៗចេះតែយល់ថាយោបល់ខ្លួនត្រូវជាង ប្រសើរជាង ល្អជាង ។ ម្ល៉ោះហើយគេមិនព្រមសម្របសម្រួលគ្នាទេ ។ ដូច្នេះ កិច្ចការក៏មិនបានលេចចេញជាផ្លែផ្កាអ្វីឲ្យប្រាកដឡើយ ។
ម្យ៉ាងទៀត បើមានគ្នាច្រើនដូចស្រមោច ការងាររឹតតែរយីករយាកខ្លាំងណាស់ទៅទៀត ។ ព្រោះម្នាក់មើលបំណាំម្នាក់ ម្នាក់ទៀតមើលបំណាំម្នាក់ទៀត ។ មើលចុះ មើលឡើង កិច្ចការត្រូវទុកចោលកណ្ដាលផ្លូវ ។ ដូច្នេះ កិច្ចការក៏មិនបានលេចចេញជាផ្លែផ្កាអ្វីប្រាកដឡើយ ។ ករណីមិនចេះប្រមាណក្នុងការងារ ប្រចាំគ្នា និងមើលបំណាំគ្នា គេគ្មានបានទទួលលទ្ធផលអ្វីដូចគ្នា ។
ដោយឈូកខ្មែរ
Source: khmerproverb
គេខុសកុំអាលអរ គេសាទរកុំអាលអួត
និយមន័យៈ ត្រូវតាំងចិត្តជាឧបេក្ខា មិនញោចអារម្មណ៍ចុះឡើង ។
អត្ថាធិប្បាយ
ក្នុងន័យនេះ លោកឲ្យមនុស្សប្រកាន់ចិត្តជាឧបេក្ខា គឺស្ថិតនៅជាកណ្ដាល ស្មើៗ អារម្មណ៍នឹងធឹង មិនលោតចុះលោតឡើង ។ ដូចជា ៖
បើឃើញគេដល់នូវក្ដីអន្តរាយដោយប្រការណានីមួយ ឬធ្វើអ្វីដែលជាកំហុស ទោះជាគូសត្រូវក៏ដោយ លោកប្រាប់ថា កុំសាធុ កុំទះដៃ កុំផ្ដន្ទាថែម កុំអាលអរនឹងកំហុសរបស់គេ ។ ព្រោះកំហុសតែងរេចុះរេឡើង គ្មានអ្នកណាជៀសរួចទេ គ្រាន់តែមុន និងក្រោយប៉ុណ្ណោះ ។
បើមានគេសាទរ គឺគេអបអរពោលសរសើរគុណសម្បត្តិឯង លោកប្រាប់ថា កុំឲ្យឡើងជោរ ឡើងអំនួតក្អេងក្អាងថា ឯងគ្រាន់បើឲ្យសោះ ព្រោះពាក្យសរសើរ និងពាក្យនិន្ទានៅជិតគ្នាណាស់ ។ ម្ដងគេថាល្អ ម្ដងគេថាអាក្រក់ ។ ព្រោះលោកធម៌ដែលព្រះបរមគ្រូបានត្រាស់សម្ដែងមកថា វាជាគូៗគ្នា ដូចជា សុខគូនិងទុក្ខ ល្អគូនិងអាក្រក់ មានយសគូនិងឥតយស ។ល។
ហេតុនេះហើយបានជាលោកប្រាប់ថា បើឃើញគេខុសកុំអាលអរ ប្រយ័ត្នឯងខុសវិញម្ដង ។ បើគេសរសើរកុំអាលជោរ ប្រយ័ត្នគេជេរវិញម្ដង ។
ដោយឈូកខ្មែរ
Source: khmerproverb
គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ
និយមន័យៈ អ្នកមានចំណុចខ្សោយ តែងរសើបនឹងសម្ដីគេ ។
អត្ថាធិប្បាយ
អត្ថានុរូប
គោដែលមានដំបៅលើខ្នង កាលណាឃើញក្អែកហើររំលងពីលើ តែងលើកកន្ទុយគ្រវាសចុះឡើងពីលើខ្នង ដើម្បីការពារខ្លួន ដោយខ្លាចក្អែកចុះចឹកដំបៅ ។ តែតាមពិត ក្អែកឥតដឹងអ្វីពីគោទេ គឺវាហើរតាមធម្មតារបស់វា ។
អត្ថប្បដិរូប
មនុស្សមានចំណុចខ្សោយ ដូចជា ធ្លាប់ប្រព្រឹត្តអំពើអាក្រក់ មានលួច ប្លន់គេជាដើម ។ កាលណាឮគេនិយាយពីចោរកម្មកើតនៅទីណា មនុស្សនោះតែងតែផ្អើលៗ រសើបគូទនៅពុំសុខទេ ។ ព្រោះអារម្មណ៍គេចេះតែនឹកបារម្ភខ្លាចគេនិយាយដៀមដាមឲ្យខ្លួន ជួនកាលដោយរអៀសខ្លួនខ្លាំងពេក ក៏ក្រោកដើរចេញបាត់ទៅ ។ ជួនគេមិនអាចដើរចេញបាន ក៏ខំនឹករកមធ្យោបាយផ្សេងៗដើម្បីនិយាយការពារខ្លួន ។ តែតាមពិតអ្នកនិយាយគឺនិយាយដោយត្រង់ទេ ។
ដោយឈូកខ្មែរ
Source: khmerproverb
គោលឿនសឹកក ស្រីល្អសឹកគូទ
និយមន័យៈ អ្វីដែលគេត្រូវការញឹកញាប់ តែតែសឹករេចរឹល ។
អត្ថាធិប្បាយ
គោលឿនសឹកក
កាលណាគេឃើញកគោណាសឹកក្រិន គេដឹងថា គោនោះលឿន ដោយសារគេទឹមវាញឹកញាប់ ទើបកវាឡើងក្រិនអស់ ។
ស្រីល្អសឹកគូទ
ការពិតហើយ ស្រីណាដែលមានរូបសម្ផស្សឆោមលោមពណ៌ល្អស្អាត គឺជាប្រាថ្នារបស់ផងទាំងឡាយ ។ ជាពិសេសចំពោះបុរសអភិជន ។
ដោយសាររូបសម្ផស្សស្រស់ស្អាតក៏ជាគ្រោះថ្នាក់មួយដែរ ។ ព្រោះអ្នកដែលមានលទ្ធភាព គេហ៊ានចំណាយធនធានដើម្បីរូបនាង ។ កាលបើចៀសមិនផុត នាងក៏ធ្លាក់ក្នុងអន្ទាក់ប្រាក់ ។ រួចពីអន្ទាក់មួយចូលទៅអន្ទាក់មួយទៀតជាបន្តបន្ទាប់គ្នា ។
អ្វីក៏ដោយ កាលណាគេត្រូវការប្រើប្រាស់ច្រើន រមែងតែងតែសឹករេចរឹល ត្រង់នេះត្រង់នោះជាមិនខាន ។ នេះជាបំណងរបស់ន័យដើមសុភាសិត ។ ឥឡូវនេះ ដើម្បីកុំឲ្យអាក្រក់ស្ដាប់ពេក គេប្រែសេចក្ដីថា «សឹកគូទសំពត់» ទៅវិញ ។
ដោយឈូកខ្មែរ
Source: khmerproverb
គោមួយក៏យប់ គោដប់ក៏យប់
និយមន័យៈ ការរកភាពរីកចម្រើនក្នុងពេលតែមួយ ។
អត្ថាធិប្បាយ
អត្ថានុរូប
អ្នកគង្វាលម្នាក់ឃ្វាលគោ១ក្បាលតាំងពីព្រឹកដល់ល្ងាច ។ ប្រសិនបើគេឃ្វាលគោ១០ក្បាល ក៏តាំងពីព្រឹកដល់ល្ងាចដូចគ្នា ។ ដូច្នេះគេគួរតែឃ្វាលគោ១០ក្បាលតែម្ដងទៅវាបានចំណេញច្រើនជាង ព្រោះគោ១ក៏យប់ គោ១០ក៏យប់ដែរ ។
អត្ថប្បដិរូប
មុខរបររកស៊ី បើគេលក់របស់១មុខបានក្នុងមួយថ្ងៃ គេគួរតែលក់ឲ្យបាន១០មុខ ព្រោះបានផលចំណេញច្រើនជាងមួយមុខ ដោយប្រើពេលតែមួយថ្ងៃដូចគ្នា ។ ឧទាហរណ៍ ៖
អ្នកលក់ផ្លែឈើម្នាក់ អង្គុយលក់ផ្លែក្រូចមួយកញ្ជើតាំងពីព្រឹកដល់ល្ងាច ។ ដូច្នេះ គេគួរលក់ផ្លែទៀប ល្មុត ល្ហុង ។ល។ ឲ្យបាន១០មុខទៀត ។
អ្នកលក់គ្រឿងទេសម្នាក់ លក់ឥវ៉ាន់ច្រើនមុខ ។ គេចំណេញមួយមុខបន្តិចមែន តែច្រើនមុខទៅគេបានចំណេញច្រើន ។
ដោយឈូកខ្មែរ
Source: khmerproverb
គ្មានទីណាប្រសើរជាងផ្ទះយើងទេ
និយមន័យៈ អ្វីដែលជាកម្មសិទ្ធរបស់យើងប្រសើរជាងរបស់គេ ។
អត្ថាធិប្បាយ
ប្រាសាទ វិមាន ភូមិគ្រឹះ ដ៏ស្កឹមស្កៃ ជាកម្មសិទ្ធរបស់គេក៏នៅតែចាញ់ខ្ទមកំព្រួករបស់យើងដែរ ។ ព្រោះវិមានអស់ទាំងនោះ យើងមិនអាចទៅស្នាក់នៅ ឬទៅជ្រកភ្លៀងម្ដងម្កាលបានទេ ។
ម្យ៉ាងទៀត បើមានបងប្អូនជាគហបតី ហៅយើងឲ្យទៅនៅលេងបួនដប់ថ្ងៃ ។ គេផ្គត់ផ្គង់បាយទឹកគ្មានឲ្យខ្វះអ្វី ។ យើងមិនអាចនៅឲ្យគ្រប់ដប់ថ្ងៃបានដែរ ។ ផ្ទះគេស្អាតឥតខ្ចោះ ប៉ុន្តែបើយើងនៅយូរ យើងរឹតតែធុញថប់ក្នុងអារម្មណ៍ខ្លាំងជានិច្ចដែរ ។ ព្រោះផ្ទះគេមិនមែនជាផ្ទះរបស់យើងទេ ។ ផ្ទះគេស្អាតពេក ឥវ៉ាន់ប្រើប្រាស់ទំនើបទាន់សម័យ តែយើងមិនហ៊ានកាន់ ឬប៉ះពាល់ឲ្យពេញដៃជើងឡើយ ។
ដូច្នេះ ទីកន្លែងណាឲ្យតែរបស់គេ ទោះបីជាល្អប្រណីតយ៉ាងណាក៏ដោយ ក៏នៅតែមិនប្រសើរជាងខ្ទមកំព្រួករបស់យើងដែរ ។ ព្រោះខ្ទមរបស់យើង ទោះយើងចង់ដេក ដើរ ឈរ អង្គុយ គ្រប់ឥរិយាបថ ក៏គ្មានខ្លាចក្រែងចិត្តអ្នកណា គឺមានសេរីភាពពេញបរិបូណ៌ ។ ត្រង់ការមានសេរីភាពពេញលេញ និងគ្មានខ្លាចអ្នកណា ហ្នឹងហើយជាសុភមង្គលរបស់យើង ដែលលោកហៅថា «គ្មានទីណាប្រសើរជាងផ្ទះយើងទេ» ។
ដោយឈូកខ្មែរ
Source: khmerproverb
គ្រូទាយ ម្ដាយថា
និយមន័យៈ ទំនាយគ្រូ និងតំហារបស់អ្នកម្ដាយមានភាពប្រាកដនិយម ។
អត្ថាធិប្បាយ
គ្រូទាយ
គ្រូ នៅទីនេះ លោកសំដៅយកគ្រូបង្រៀនអក្សរ លេខ នព្វន្ត ។ មិនមែនគ្រូទស្សន៍ទាយជោគជតារាសីទេ ។
គ្រូបង្រៀនតែងស្គាល់ច្បាស់នូវអត្តចរិតសិស្ស តាមរយៈសកម្មភាពសិក្សារបស់សិស្សគ្រប់ៗគ្នា ។ ព្រោះការបង្រៀនរបស់គ្រូ ប្រកបដោយនិយាមគរុកោសល្យ បូកផ្សំនឹងចិត្តសាស្ត្រផងនោះ ធ្វើឲ្យគ្រូឆាប់ចាប់បាននូវនិស្ស័យរបស់សិស្សដោយច្បាស់ប្រាកដណាស់ ។
អាស្រ័យហេតុនេះ គ្រូអាចមើលឃើញនូវវាសនាកម្ម អនាគតរបស់សិស្សម្នាក់ៗថា ជាយ៉ាងណាបានតាមរយៈអត្តចរិត និងសកម្មភាពសិក្សា ។ ដូចនេះគ្រូអាចទាយថា សិស្សនេះទៅថ្ងៃមុខនឹងក្លាយទៅជាអ្នកប្រាជ្ញ ឬកវី បណ្ឌិត ឬក៏មុជមិនជ្រៅទៅមិនឆ្ងាយ បានយ៉ាងច្បាស់លាស់ល្អណាស់ ។ ដូច្នេះ កូនសិស្សណាដែលគ្រូទាយថា យ៉ាងម៉េចហើយ ពុំសូវឃើញខុសទេ ។
ម្ដាយថា
ព្រះពុទ្ធដីកាត្រាស់ថា ម្ដាយ ជាមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន និងជាបុព្វាចារ្យគឺគ្រូដើម ឬគ្រូទី១ របស់កូនប្រុសស្រីគ្រប់គ្នា ។
ក្នុងសង្គមខ្មែរ ម្ដាយមាននាទីបីបាច់ថ្នាក់ថ្នមថែរក្សាកូន ចាប់តាំងពីកូនកើតមក មានការបញ្ចុកចំណីអាហារ ស្លៀកពាក់ ផ្ងូតទឹកជាដើម ។ល។ រហូតដល់កូនដឹងក្ដី ចេះស៊ីចុក ស្លៀកពាក់ ងូតទឹកខ្លួនឯង ។ ម្ល៉ោះហើយ អ្នកម្ដាយតែងបានកត់សម្គាល់នូវនិស្ស័យអត្តចរិតរបស់កូនម្នាក់ៗបានយ៉ាងច្បាស់ ដូចជាគ្រូបង្រៀនដូច្នោះដែរ ។
ដូច្នេះ កូនប្រុសស្រីណាដែលអ្នកម្ដាយថា ទៅថ្ងៃក្រោយ កូនណាមានកំណើត ឬអត់កំណើតក៏ពុំសូវឃើញខុសដែរ ។
ដោយឈូកខ្មែរ
Source: khmerproverb
គ្រូកាច សិស្សខូច
និយមន័យៈ កំណាចខុសបែបបទនាំឲ្យសិស្សខូច ។
អត្ថាធិប្បាយ
កាលពីសម័យមុនយូរបន្តិចហើយ គ្រូបង្រៀនមិនថា ព្រះសង្ឃ ឬគ្រហស្ថទេ តែងកាចៗខ្លាំងសម្បើម ។ ក្នុងជំនាន់នោះ សិស្សខ្លាចគ្រូជាងឪពុកម្ដាយទៅទៀត ។ ឪពុកម្ដាយខ្លះយកកូនទៅផ្ញើនឹងព្រះសង្ឃ ឬលោកគ្រូឲ្យនៅរៀនតែងនិយាយថា «សូមផ្ញើកូនឲ្យរៀនសូត្រផង ដោយសុំតែភ្នែក និងឆ្អឹងទេ» ក្នុងន័យនេះគឺសុំឲ្យវាយយ៉ាងណាកុំឲ្យខ្វាក់ភ្នែក និងបាក់ឆ្អឹង ។ ម៉្លោះហើយ គ្រូវាយសំពងតាមចិត្ត ។ សិស្សខ្លះមិនហ៊ានទាំងមើលមុខគ្រូចំផង ។ សិស្សណាមានប្រាជ្ញា រៀនឆាប់ចេះឆាប់យល់ពុំសូវត្រូវរំពាត់ទេ ។ សិស្សណាអាប់ប្រាជ្ញា រៀនខ្សោយ គ្រូវាយសំពងឥតប្រណី ។
ដោយកំណាច និងគ្រូខ្វះគរុកោសល្យផងនោះ សិស្សក៏បែកប្រាជ្ញាខូច ។ គេរកមធ្យោបាយភូតភរកុហកគ្រូថា ថ្ងៃនេះចុកពោះណាស់រៀនមិនកើតទេ ។ ខ្លះថាឪពុកម្ដាយឈឺ ។ ខ្លះខ្លាចគ្រូពេករត់ចោលសាលាតែម្ដង ។
ដោយឈូកខ្មែរ
Source: khmerproverb
គិតរួច សឹមគូរ
និយមន័យៈ មុនធ្វើអ្វីមួយ តោងធ្វើគំរោងសិន ។
អត្ថាធិប្បាយ
កិច្ចការអ្វីក៏ដោយមុននឹងចាប់ធ្វើ គេតោងពិចារណាជាមុន ថាតើត្រូវធ្វើអ្វី ? ធ្វើយ៉ាងម៉េច ? ធ្វើបានឬទេ ? ធ្វើកើតឬទេ ? មានសម្ភារៈគ្រប់គ្រាន់ហើយឬនៅ ? …
បើគេធ្វើគម្រោងនោះមិនចេញ កិច្ចការនោះក៏មិនចេញជារូបរាងដែរ ។ កាលណាគេគិតពិចារណាឃើញថា សមស្របហើយ ទើបគេធ្វើគម្រោង (ប្លង់) រួច ទើបគេចាប់ធ្វើកិច្ចការនោះ ។ បើគេធ្វើអ្វីដោយឥតបានគិតគូរជាមុន ក៏មិនខុសពីមនុស្សម្នាក់ដែលចេះតែដើរទៅមុខដោយឥតមានគោលដៅថា ត្រូវទៅណាទិសណាដូច្នោះដែរ ។
ហេតុនេះហើយ បានជាលោកប្រើពាក្យ «គិតគូរ» គឺគិតរួចទើបគូរនៅជាប់គ្នាជារហូតមក ។
ដោយឈូកខ្មែរ
Source: khmerproverb
[EDE id="79720"]គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់
និយមន័យៈ អំពើអាក្រក់មានឥទ្ធិពលខ្លាំងជាងអំពើល្អ ។
អត្ថាធិប្បាយ
បុគ្គលម្នាក់ៗខំប្រឹងសន្សំប្រាក់បន្តិចម្ដងៗ គេត្រូវប្រើពេលយ៉ាងយូរណាស់ទម្រាំសាងសង់ជាផ្ទះមួយខ្នងបាន ។ ប៉ុន្តែបើមានអគ្គីភ័យឆាបឆេះ ផ្ទះនោះក៏អន្តរាយរលាយសូន្យក្នុងរយៈពេលយ៉ាងខ្លីបំផុត ។
ដូច្នេះ ការសាងសង់ ឬសន្សំនូវអំពីល្អ គេត្រូវប្រើពេលយូរដូចគ្នា ។ ប៉ុន្តែ គុណសម្បត្តិយ៉ាងធំនេះ បើមានគុណវិបត្តិមួយជ្រៀតចូលទៅ វានឹងធ្វើឲ្យរលាយគុណសម្បត្តិនោះអស់រលីងក្នុងរយៈពេលយ៉ាងខ្លីបំផុតដែរ ។ ប្រៀបដូចតំណក់ទឹកពណ៌ខ្មៅមួយតំណក់សម្រក់ចូលក្នុងទឹកថ្លាកន្លះកែវ ទឹកថ្លានោះក៏ស្រអាប់ភ្លាម ។ ករណីនេះបញ្ជាក់ឲ្យឃើញថា អំពើល្អទោះបីជាមានច្រើនដល់ម្ល៉ា ក៏ចាញ់អំពើអាក្រក់ដែលមានតែបន្តិចបន្តួចដែរ ។
ដោយឈូកខ្មែរ
Source: khmerproverb
[EDE id=”79713″]
គ្រោះជូជក
និយមន័យៈ គ្រោះអាសន្នដែលគេចមិនរួច ។
អត្ថាធិប្បាយ
ជូជក ជាឈ្មោះស្មូមយាចកម្នាក់នៅក្នុងគម្ពីរព្រះមហាវេស្សន្ដរជាតក (កណ្ឌជូជក) ។ តាជូជកនេះមានរូបកាយអាក្រក់ មើលឃើញគួរឲ្យខ្លាច និងខ្ពើម ។
មួយថ្ងៃទៅមួយថ្ងៃ គាត់ដើរត្រាច់រង្គាត់គ្រប់ច្រកល្ហក និងគ្រប់ភូមិស្ថានដើម្បីសុំទានគេ ។ គាត់សុំពុំរើសថាជាអ្វីទេ ។ គាត់សុំតាំងពីជី ស្លឹកគ្រៃ អំបិល ប្រហុក មាស ប្រាក់ រហូតដល់សុំចៅជាលី ក្រឹស្នា ដែលជាព្រះរាជបុត្រាបុត្រីរបស់ព្រះមហាវេស្សន្ដរទៀតផង ។
ប៉ុន្តែ ពេលជិតទៅដល់អាស្រមសាលាក៏ជួបនឹងចេតបុត្រ ជាអង្គរក្សដែលព្រះបាទស្រីសញ្ជ័យចាត់ឲ្យមកការពារព្រះវេស្សន្ដរ ។ ចេតបុត្រឃើញតាជូជកក៏បង្អៅឆ្កែឲ្យដេញខាំ ។ តាជូជកភ័យពេកក៏ប្រវាឡើងដើមឈើ ។ ពេលគាត់ឡើងទៅដល់មែកខាងលើអាចផុតពីគ្រោះថ្នាក់ឆ្កែខាំហើយ តែគាត់ជួបនឹងសម្បុកឃ្មុំមួយយ៉ាងធំ ។ គាត់ក៏ប្រវាតោងទៅមែកម្ខាងទៀត តែមែកនោះងាប់ ។ គាត់មើលមកក្រោមឃើញចេតបុត្រកំពុងយឺតធ្នូបាញ់ ។
គ្រោះអាសន្នបែបនេះលោកហៅថា «គ្រោះជូជក» ព្រោះមិនដឹងជាត្រូវដោះស្រាយយ៉ាងណា ។
ដោយឈូកខ្មែរ
Source: khmerproverb
[EDE id="79723"][EDE id="79726"]គាស់ក្រោលទាំងថ្ងៃត្រង់
និយមន័យៈ ល្មួចដោយក្លាហានបំផុត ។
អត្ថាធិប្បាយ
ធម្មតាចោរចូលលួចគោតែងចូលលួចពេលយប់ស្ងាត់ ។ វាលួចគាស់ក្រោលបន្តិចម្ដងៗដើម្បីដឹកគោចេញ ។ ចោរពួកនេះនៅមានចិត្តភិតភ័យខ្លាចម្ចាស់គេដឹង ។ សកម្មភាពបែបហ្នឹងបញ្ជាក់ឲ្យដឹងថា វាមានអារម្មណ៍ភ័យខ្លាចម្ចាស់គេទាន់ដែរ ។
ប៉ុន្តែក្នុងន័យខាងលើ លោកចង់និយាយប្រៀបធៀបទៅនឹងជនល្មើសដែលធ្វើអ្វីដោយក្លាហានខ្លាំងគ្មានកោតញញើតអ្នកណាទាំងអស់ ។ ដូចជា នៅក្នុងអង្គភាពមួយ មានអ្នកគ្រប់គ្រងឃ្លាំងសម្ភារៈម្នាក់ហ៊ានយកសម្បត្តិរួមទៅផ្ទះ ធ្វើជាសម្បត្តិផ្ទាល់ខ្លួនដោយគ្មានខ្លាចសហការីណាឃើញ ឬក៏ចៅហ្វាយនាយណាដឹងឡើយ ។ គឺគេយកដោយគ្មានលាក់លៀមអ្វីបន្តិចសោះ ។
មនុស្សដែលហ៊ានយកដោយក្លាហានបែបនេះហើយដែលលោកពោលថា គាស់ក្រោលកណ្ដាលថ្ងៃត្រង់ភ្លឺចែសតែម្ដង ដោយមិនចាំបាច់យប់ស្ងាត់អ្វីឡើយ ។
ដោយឈូកខ្មែរ
Source: khmerproverb
គោះទឹកបង្អើលត្រី
និយមន័យៈ ធ្វើចលនាឲ្យផ្អើលដើម្បីងាយចាប់ ។
អត្ថាធិប្បាយ
អត្ថានុរូប
នៅក្នុងត្រពាំងដែលមានត្រីច្រើន ត្រីតែងពួនសម្ងំក្នុងគុម្ពស្មៅខ្លះ គុម្ពឈើខ្លះ ជួនក៏បង្កប់ខ្លួននៅបាតត្រពាំង ។ ដូចនេះ បើមានអ្នករកចាប់ត្រី គេតែងយកដំបងវាយទឹកផូងផាំង ដើម្បីឲ្យត្រីផ្អើលចេញពីទីពួន ។ ពេលនោះ ត្រីភ័យផ្អើលឆ្លេឆ្លាស្ទុះហែលឆ្វែលឆ្វាត់ប្រសេចប្រសាច ។ អ្នករកត្រីក៏ចាប់ដាក់ទ្រុងយ៉ាងស្រួល ។
អត្ថប្បដិរូប
នៅក្នុងកិច្ចការរដ្ឋបាល សមត្ថកិច្ចតែប្រើល្បិចកិច្ចកលច្រើនយ៉ាងដើម្បីចាប់ជនល្មើស ។ ជួនកាល គឹប្រើវិធីស្ងៀមស្ងាត់ ។ ជួនកាល គេធ្វើចលនាឲ្យកម្រើករំពើកឡើងដើម្បីចាប់ក៏មាន ។ ដូចជា សមត្ថកិច្ចស្វែងរកចាប់ឃាតកដែលកំពុងលាក់ខ្លួន ។ គេឃោសនាតាមកាសែត‑វិទ្យុ ប្រកូកប្រកាសឆោឡោឡើងថា បើអ្នកឯណាសមគំនិតជួយលាក់បំពួនឃាតកដែលសមត្ថកិច្ចកំពុងស្វែងរកតាមចាប់ខ្លួននឹងត្រូវមានទោសគុក ១៥ឆ្នាំ ។ ចំណែកអ្នកឯណាដែលមកផ្ដល់ព័ត៌មានដល់សមត្ថកិច្ចដែលនាំឲ្យឈានទៅរកការចាប់ខ្លួនឃាតកបាន រដ្ឋនឹងឲ្យរង្វាន់ ៥លានរៀល ។
កាលបើរដ្ឋប្រកូកប្រកាសបែបនេះហើយ ឃាតកនៅពុំសុខមួយកន្លែងទេ ។ វាច្បាស់ជាផ្លាស់ប្ដូរទីកន្លែងចុះឡើងដែលអាចឲ្យសមត្ថកិច្ចធ្វើការកត់សម្គាល់ និងតាមចាប់ខ្លួនបានយ៉ាងងាយ ។ ប៉ុន្តែបើវានៅសម្ងំពួនស្ងៀមមួយកន្លែង សមត្ថកិច្ចក៏ពិបាកស្វែងរកចាប់ខ្លួនវាដែរ ។ ដូច្នេះសមត្ថកិច្ចត្រូវតែគោះទឹកបង្អើលត្រីបែបនេះឯង ។
ដោយឈូកខ្មែរ
Source: khmerproverb
គូព្រេងមិនព្រាត់
និយមន័យៈ ការលើកទឹកចិត្តគូស្នេហ៍ឲ្យមានក្ដីសង្ឃឹម ។
អត្ថាធិប្បាយ
ពាក្យនេះគ្រាន់តែជាពាក្យពោលលើកទឹកចិត្តដល់គូស្នេហ៍កុំឲ្យអស់សង្ឃឹម ។ ជួនកាលគេពោលលើកទឹកចិត្តអ្នកដទៃ ។ ដូចជា «នែសម្លាញ់អើយ កុំកើតទុក្ខខ្លាំងពេក ប្រសិនណាបើគេជាគូព្រេងនឹងឯង គង់តែជួបគ្នាទេ ចង់អ្នកណាមកខាឃាំងពង្រាត់បង្រាសយ៉ាងម៉េចក៏គង់តែជួបគ្នាវិញជាមិនខាន ។ ប៉ុន្តែបើជាគូកម្មវិញ ទោះជាឯងខំប្រឹងយ៉ាងណាក៏មិនជួបគ្នាដែរ» ។
ដោយឈូកខ្មែរ
Source: khmerproverb
[EDE id=”79730″]ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង
និយមន័យៈ ការពោលសរសើរគុណពោធិសម្ភាររបស់ព្រះសម្មាសម្ពុទ្ធ ។
អត្ថាធិប្បាយ
ព្រះពុទ្ធអង្គបរមគ្រូ ទ្រង់ប្រកបដោយអតិរេកគុណបារមីមហាប្រសើរយ៉ាងក្រៃលែងលើត្រ័យភពគឺ ភពមនុស្ស ភពទេព្ដា ភពឥន្ទ្រព្រហ្ម ។
ខែរះឆ្លងផ្លូវ
បុរាណាចារ្យបានពោលសរសើរនូវគុណថ្ងៃមហានក្ខត្តឫក្សទាំងបីលក្ខណៈគឺ ថ្ងៃពេញបូរមី ១៥កើត ខែពិសាខ ព្រោះ ៖
1. កាលព្រះអង្គប្រសូតក៏នៅថ្ងៃហ្នឹង
2. កាលទ្រង់ត្រាស់ដឹងនូវអនុត្តរសម្ពោធិញ្ញាណក៏នៅថ្ងៃហ្នឹង
3. កាលទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វានក៏នៅថ្ងៃហ្នឹង
ហេតុនេះហើយបានជាពុទ្ធបរិស័ទខ្មែរ នាំគ្នាប្រារព្ធធ្វើបុណ្យ «ពិសាខបូជា» នៅថ្ងៃពេញបូរមី ១៥កើត ខែពិសាខ ជារៀងរាល់ឆ្នាំមិនដែលខាន ។
ម្យ៉ាងទៀត ខែរះឆ្លងផ្លូវ លោកបានឲ្យន័យមួយបែបទៀតថា ខែពេញវង់ឆ្លងពីផ្លូវមួយទៅផ្លូវមួយទៀតគ្រប់ផ្លូវទាំងបី ឬថាថ្ងៃ១៥កើត ខែពេញបូរមី ជាថ្ងៃចប់ផ្នែកខាងខ្នើតឆ្លងចូលថ្ងៃ១រោច ខែងងឹតជាថ្ងៃដើមផ្នែកខាងរនោច ។
កូនកើតមុនឪ
កាលព្រះអង្គទ្រង់សម្រេចនូវព្រះអរហត្តផល គឺបានសម្រេចមុនព្រះវរបិតា ។ លុះព្រះអង្គបានសម្រេចនូវព្រះអរហត្តផលហើយ ទើបទ្រង់យាងទៅប្រោសព្រះវរបិតាឲ្យបានសម្រេចនូវព្រះអរហត្តផលជាខាងក្រោយ ។ លោកប្រៀបថា «កូនកើតមុនឪ» ។
ពតាដើរលេង
ព្រះពុទ្ធអង្គមានផៅពង្សចេញពី «សាក្យៈត្រកូល» សាក្យៈគឺជាគោត្តនាមដែលមានខ្សែស្រលាយជាច្រើនតំណយូរមកហើយដែលលោកប្រៀបប្រដូចទៅនឹង «ជីតា» ។ ក្រោយពេលព្រះអង្គទ្រង់ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណរួចហើយ ព្រះអង្គទ្រង់ស្ដេចយាងទៅគ្រប់ទិសទីដើម្បីសម្ដែងធម៌ប្រោសមហាជន ។
កាលណោះមហាជនក៏បានស្គាល់ព្រះអង្គ និងបានថ្វាយព្រះនាមព្រះអង្គថា «ព្រះសាក្យមុនី» ដែលមានន័យថា «អ្នកប្រាជ្ញក្នុងត្រកូលសាក្យៈ» ។ លោកប្រៀបថា «ពតាដើរលេង» ។
ដោយឈូកខ្មែរ
Source: khmerproverb
[EDE id="79745"][EDE id="79749"][EDE id="79752"][EDE id="79755"][EDE id="79757"][EDE id="79759"][EDE id="79761"][EDE id="79764"][EDE id="79767"][EDE id="79770"][EDE id="79773"][EDE id="79774"][EDE id="79777"][EDE id="79779"][EDE id="79790"][EDE id="80069"][EDE id="80083"][EDE id="80086"][EDE id="80088"][EDE id="80091"][EDE id="80096"]លោកអ្នកអាចមើលស្តង់ដារគណនេយ្យកម្ពុជាខាងលើ(Cambodia International Accounting Standard , CIAS, Cambodia International Financial Reporting standard, CIFRS) ដោយចុចលើរូបខាងក្រោមនេះ៖
[EDE id="80100"]
លោកអ្នកអាចមើលស្តង់ដារគណនេយ្យកម្ពុជាខាងលើ(Cambodia International Accounting Standard , CIAS, Cambodia International Financial Reporting standard, CIFRS) ដោយចុចលើរូបខាងក្រោមនេះ៖
[EDE id="80103"]
ខឹងខុស ខឹងខូច ខឹងខាត
និយមន័យៈ ទោសនៃកំហឹងនាំឲ្យវិនាសអន្តរាយ ។
អត្ថាធិប្បាយ
ពាក្យថា «ខឹង» គឺជាអារម្មណ៍ស្ទុះឡើង ពុះកព្ជ្រោលឡើងដែលកើតឡើងពីកម្លាំងចិត្តរបស់មនុស្សបុថុជ្ជន ។ តាមព្រះពុទ្ធដីកាទ្រង់ត្រាស់ថា «លោភៈ» គឺសេចក្ដីលោភចង់បានជាឫសគល់នៃទោសៈ (កំហឹងក្រេវក្រោធ) កាលបើទោសៈកើតឡើងហើយ «មោហៈ» ការវង្វេងវង្វាន់ ក៏កើតឡើងតាមលំដាប់គ្នា ។ កាលបើ «មោហៈ» កើតឡើងហើយ អ្វីៗក៏ដល់នូវក្ដីវិនាសអន្តរាយគ្មានសល់ ។ ព្រោះថា «មោហៈ» គឺសេចក្ដីវង្វេងវង្វាន់នេះហើយដែលនាំឲ្យធ្វើអ្វីក៏ខុស ក៏ខូច ក៏ខាត គ្រប់បែបយ៉ាង ។
ខឹងខុស
បុថុជ្ជន កាលបើកំពុងខឹងខ្លាំង តែងពោលពាក្យអសុរោះ ប្រាសចាកសីលធម៌ ចាកច្បាប់ទម្លាប់ ចាកផ្លូវល្អ ផ្លូវត្រូវទាំងអស់ ។ ព្រោះអាម្មណ៍គេលែងធម្មតាអស់ហើយ ។
ខឹងខូច
ខឹងខូចក៏ដូចខឹងខុសដែរ ព្រោះតែកំហឹងនាំឲ្យវង្វេង ធ្វើអ្វីគិតគូរអ្វីក៏ចេះតែមិនត្រូវទំនងតាមបែបបទ តាមវិធានក្បួនខ្នាត គឺធ្វើតូងតាង មួរម៉ៅ វាយដំសំពងគ្មានប្រណីដៃ ។ បើគេធ្វើបានក៏ពុំស្អាតល្អដែរ ។
ខឹងខាត
ពេលខឹងខ្លាំងម្ដងៗ គេទប់អារម្មណ៍ឲ្យស្ងប់ពុំបាន ។ អ្នកខ្លះបោកចាន បោកឆ្នាំង ឬសម្ភារៈផ្សេងៗតាមតែប្រទះដៃ ។ អ្នកខ្លះទៀតឈានដល់ដុតផ្ទះសម្បែង ឆេះអន្តរាយគ្មានសេសសល់ ។
ដោយឈូកខ្មែរ
Source: khmerproverb
ខ្លួនទីពឹងខ្លួន
និយមន័យៈ ខ្លួនឯងជាទីពឹងរបស់ខ្លួនឯង ។
អត្ថាធិប្បាយ
ព្រះពុទ្ធបរមគ្រូជាម្ចាស់ទ្រង់ត្រាស់ថា «អត្តា ហិ អត្តនោ នាថោ» មានតែខ្លួនឯងទេដែលទីពឹងរបស់ខ្លួន ។ ព្រះពុទ្ធភាសិតនេះ បញ្ជាក់ឲ្យឃើញថា គ្រប់សកម្មភាព ទោះខាងផ្លូវកាយក្ដី ផ្លូវចិត្តក្ដី រមែងមានខ្លួនឯងជាប្រធានទាំងអស់ ។ ចំណែកអ្នកក្រៅពីខ្លួនគ្រាន់តែជាជំនួយរួមផ្សំសម្រាប់ខ្លួនធ្វើជាឧបករណ៍ប៉ុណ្ណោះ ។
ផ្នែកផ្លូវចិត្ត
ព្រះពុទ្ធអង្គទ្រង់ត្រាស់បញ្ជាក់ថា ការទៅចាប់កំណើតជាថ្មីទៀតក៏អាស្រ័យលើកុសលធម៌ដែលខ្លួនបានសាងនោះឯងជាទីពឹង ។ អ្នកដទៃក្រៅពីខ្លួនពុំអាចជាទីពឹងពំនាក់អាស្រ័យបានទេ ។ សមដូចពុទ្ធភាសិតពោលថា «កោ ហិ នាថោ បរោ សិយា» ។ ព្រោះថា ចិត្តជាកុសលក្ដី អកុសលក្ដី សម្រេចឡើងកើតឡើងពីខ្លួនឯងទាំងអស់ ។
ផ្នែកផ្លូវកាយ
បើខ្លួនពុំមានអត្តភាពជាខ្លួនទេ តើមានអ្វីជាទីពឹងរបស់ខ្លួន ។ ខ្លួនអាស្រ័យបាយខ្លួនឯង ខ្លួនក៏ត្រូវឆ្អែតខ្លួនឯង ដែលនឹងពឹងអ្នកដទៃឲ្យអាស្រ័យបាយជំនួសរួចឲ្យឆ្អែតខ្លួនឯង គឺពុំមានឡើយ ។
ឪពុកម្ដាយជាអ្នកឲ្យកំណើត និងជាអ្នកចិញ្ចឹមជីវិតឲ្យរស់ គ្រាន់តែជាឧបករណ៍សម្រាប់ទ្រទ្រង់ឲ្យមានអត្តភាពគង់នៅ ។ ដូចនេះ គ្រប់សកម្មភាព គឺខ្លួនឯងជាអ្នកធ្វើដើម្បីឲ្យជាទីពឹងដល់ខ្លួនឯង ។ បើខ្លួនឯងមិនធ្វើ ឈ្មោះថា ពំនឹងសម្រាប់ខ្លួនពុំមាន ។
សរុបសេចក្ដីមក ខ្លួនជាទីពឹងរបស់ខ្លួន អ្នកដទៃក្រៅពីខ្លួន គឺជាឧបករណ៍ ។
ដោយឈូកខ្មែរ
Source: khmerproverb
ខ្លួនតូចកុំតោង ដៃខ្លីកុំឈោងប្រវាឱបភ្នំ
និយមន័យៈ មុនប្រាថ្នាធ្វើអ្វីមួយ តោងស្គាល់ពីសមត្ថភាពរបស់ខ្លួនឲ្យច្បាស់លាស់សិន ។
អត្ថាធិប្បាយ
ខ្លួនតូចកុំតោង
ខ្លួនតូច ក្នុងពេលនេះ លោកសំដៅយកឋានៈជីវភាពឋានន្តរស័ក្តិ ។ អ្នកទន់ខ្សោយបែបនេះ មិនគួរមានចិត្តលោភលន់ ចង់តោងចាប់យកនូវអ្វីដែលខ្ពស់ហួសពីឋានៈ ឬសមត្ថភាពខ្លួន ។ តួយ៉ាងដូចជា ៖
កម្មករតូចតាចម្នាក់ប្រាថ្នាចង់ធ្វើអគ្គនាយកក្រុមហ៊ុន
ជនអវិជ្ជាម្នាក់ប្រាថ្នាចង់ធ្វើប្រធានតុលាការ
ស្មូមយាចកម្នាក់ប្រាថ្នាចង់ក្លាយខ្លួនជាវិនិយោគិន ។
ដៃខ្លីកុំឈោងប្រវាឱបភ្នំ
ពំនោលនេះ ក៏មានន័យប្រហែលនឹងខ្លួនតូចកុំតោងដែរ ព្រោះពាក្យថា «តោង» និង «ឈោង» មានន័យដូចគ្នា ។ គ្រាន់តែលោកចង់បញ្ជាក់បន្ថែមឲ្យរឹតតែច្បាស់ឡើងទៀតប៉ុណ្ណោះ ។ ព្រោះមនុស្សដែលពុំស្គាល់សមត្ថភាពខ្លួន ច្រើនតែមានមហិច្ឆិតាលោភលន់ឥតព្រំដែន ។ ការដែលប្រាថ្នាលោភលន់ចង់បាន ឬចង់ធ្វើអ្វីមួយដែលហួសពីសមត្ថភាពខ្លួនខ្លាំងពេក សុទ្ធតែនាំមកនូវសេចក្ដីវិនាសអន្តរាយទាំងអស់ ។ ដូចជា ទុរគតជនម្នាក់ដេកប្រាថ្នាចង់បានកូនក្រមុំមហាសេដ្ឋីមកធ្វើជាប្រពន្ធ ឬដូចអនក្ខរជនម្នាក់ចង់ធ្វើអ្នកដឹកនាំប្រទេសជាតិ ។ ឧបមាថា បើគេបានធ្វើអ្នកដឹកនាំដោយប្រការណាមួយ ក៏ប្រទេសជាតិនោះគ្មានការរីកចម្រើនដែរ ។ ទីបំផុតក៏វិនាសខ្លួនឯងទៀត ។ ព្រះពុទ្ធភាសិតបានចែងថា «យម្បិច្ឆំ នលភតិ តម្បិ ទុក្ខំ ការប្រាថ្នាមិនបានសម្រេច នាំមកនូវសេចក្ដីទុក្ខ» ។
ដោយឈូកខ្មែរ
Source: khmerproverb
ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន
និយមន័យៈ កម្លាំងខាងក្រៅធ្វើការបានល្អ ដោយមានកម្លាំងបង្កប់ខាងក្នុង ។
អត្ថាធិប្បាយ
ខ្មោចស្រុក ខ្មោចព្រៃ ក្នុងពេលនេះ លោកនិយាយពីមនុស្សទុច្ចរិតដែលចង់វាយប្រហារគោលដៅណាមួយ ។ ពួកវាតែងមានអ្នករនុកក្នុងជាអ្នកឲ្យការណ៍ ទើបធ្វើការនោះបានសម្រេចល្អ ។
ឧទាហរណ៍ៈ មានចោរមួយក្រុមចង់ចូលលួច ឬប្លន់ផ្ទះមួយ ឬអង្គភាពមួយ ។ ពួកវាតែងមានរនុកក្នុងជាអ្នកផ្ដល់ព័ត៌មាន ។ រនុកក្នុងនេះ ជួនជាអ្នកបម្រើក្នុងផ្ទះ ឬក្នុងអង្គភាព ។ ជួនជាកូនក្មួយ ឬសាច់ញាតិ ឬក៏ជាបុគ្គលិកក្នុងអង្គភាព ។ កាលបើរនុកក្នុងផ្ដល់ព័ត៌មានបានល្អ ពួកវាក៏វាយលុកចូលយ៉ាងជោគជ័យ ។
ឯរឿងនយោបាយ អ្នកដឹកនាំដ៏ឆ្លាតវៃក៏អនុវត្តតាមរូបមន្តនេះដែរ ។ ដូចជា គេចង់ចូលវាយលុកបន្ទាយខ្មាំង គេត្រូវរករនុកក្នុងឲ្យបានទើបវាយលុកចំៗគោលដៅតែម្ដង ។
ដោយឈូកខ្មែរ
Source: khmerproverb
ខុសម្ដង ឆ្គងមួយពេល
និយមន័យៈ ការលើកអភ័យដោយមនោសញ្ចេតនា ។
អត្ថាធិប្បាយ
នៅក្នុងអង្គភាពនីមួយៗតែងមានអ្នកប្រព្រឹត្តខុសឆ្គងដែលនាំឲ្យប្រធានអង្គភាពខឹងក្រេវក្រោធ រហូតដល់ចង់ដកហូតមុខងារ ឬដេញចោលទៀតផង ។ ពេលនោះ ចាស់ទុំក្នុងអង្គភាពជួយនិយាយសម្រុះសម្រួលបន្ធូរភាពក្រេវក្រោធថា ណ្ហើយ… គួរលើកអភ័យឲ្យគ្នាម្ដងទៅព្រោះកំហុសនេះកើតឡើងដោយអចេតនាទេ បើថ្ងៃក្រោយនៅតែប្រព្រឹត្តទៀត សឹមធ្វើទោសតាមដំណើរ ។ ម្យ៉ាងទៀត គ្នាទើបតែខុសម្ដងឆ្គងមួយពេលនេះទេ ។ សេចក្ដីអង្វរកប៉ុណ្ណេះ អាចធ្វើឲ្យប្រធានស្ងៀម និងរំសាយកំហឹងបានមួយកម្រិតដែរ ៕
ដោយឈូកខ្មែរ
Source: khmerproverb
ខ្លាមិនខ្លាចទៅខ្លាចអាចម៍ខ្លា
និយមន័យៈ កម្លាចមិនសមហេតុផល ។
អត្ថាធិប្បាយ
ខ្លា នៅពេលនេះ លោកពោលសំដៅទៅលើអ្នកមានអំណាចណាម្នាក់ ។ ឯអាចម៍ខ្លា លោកសំដៅទៅលើអ្នកដែលនៅអែបអង្គអ្នកមានអំណាចនោះ ។ បើកាលណាគេចង់ចូលទៅជួបប្រាស្រ័យទាក់ទងនឹងអ្នកធំនោះ គេត្រូវរិះរកមធ្យោបាយយ៉ាងណាដើម្បីចូលទៅជួបនឹងអ្នកធំនោះឲ្យបាន ។ មានអ្នកខ្លះគ្រាន់តែទៅដល់មាត់ទ្វារ ក៏ត្រូវអ្នកយាមទ្វារសម្លុតតែបន្តិច ក៏ខ្លាចលែងហ៊ានទៅរកអ្នកធំនោះតែម្ដង ។ ត្រង់នេះហើយដែលលោកពោលថា «ខ្លាមិនខ្លាចទៅខ្លាចអាចម៍ខ្លា» ។ តាមពិតទៅ អ្នកចាំទ្វារតែងតែកាចបន្តិច ហើយបើមិនកាចក៏គេមិនឲ្យចាំយាមមាត់ទ្វារដែរ ។ ប៉ុន្តែបើគេចេះមានទំនាក់ទំនងល្អវិញ គេនឹងចូលបានយ៉ាងស្រួល ។ មិនតែប៉ុណ្ណឹង អ្នកយាមទ្វារថែមទាំងជួយណែនាំអំពីរបៀបដែលត្រូវចូលទៅជួបទៀតផង ៕
ដោយឈូកខ្មែរ
Source: khmerproverb
ខ្លាចឲ្យចូលជិត
និយមន័យៈ ការលើកទឹកចិត្តឲ្យក្លាហាន ។
អត្ថាធិប្បាយ
ជាប្រពៃណីទៅហើយនៅក្នុងសហគមន៍ខ្មែរយើង អ្នកធំគឺជាអ្នកមានអំណាច ។ ហើយអំណាចនោះត្រូវបានគេយកមកប្រើគ្របសង្កត់មកលើអ្នកតូចទាបទន់ខ្សោយ ។ ម្ល៉ោះហើយអ្នកតូចទាប ទោះបីចង់ ឬមិនចង់ក៏ត្រូវតែបាក់បបខ្លបខ្លាចគ្រប់គ្នា ។ ដូច្នេះបើមានករណីណាដែលចាំបាច់ត្រូវចូលទៅជួបអ្នកធំនោះ តោងពឹងគេឲ្យជូនចូលដើម្បីកុំឲ្យខ្លាចពេក ។
ហេតុនេះហើយបានជាបុរាណលោកពោលលើកទឹកចិត្តផង ជំរុញចិត្តឲ្យក្លាហានផង ។ ព្រោះបើបានចូលទៅជិតអ្នកធំម្ដងហើយ ថ្ងៃក្រោយលែងសូវខ្លាចញញើតញញើមទៀតហើយ ព្រោះបានអ្នកធំស្គាល់ ។ ប៉ុន្តែករណីនេះ និយាយបានតែចំពោះមនុស្សទេ ។ ចំពោះសត្វខ្លា ដំរី បើខ្លាចកុំចូលជិតឲ្យសោះ បើហ៊ានប្រថុយចូល ច្បាស់ជាបានខ្លាកកេរហើយ ។
ដោយឈូកខ្មែរ
Source: khmerproverb
ខឹងខំអត់ ខ្សត់ខំរក
និយមន័យៈ ខន្តីអំណត់ និងការតស៊ូ ។
អត្ថាធិប្បាយ
ខឹងខំអត់
ធម្មតាមនុស្សបថុជ្ជន កាលបើមានអារម្មណ៍ពីខាងក្រៅមកប៉ះទង្គិចនឹងអារម្មណ៍ខាងក្នុង កំហឹងក៏ស្ទុះពុះកញ្ជ្រោលឡើងភ្លាម ។ កាលបើកំហឹងឆេះឡើងហើយ អ្វីៗក៏ភ្លាត់ចាកប្រក្រតីអស់រលីង គឺភ្លាត់ពីល្អមកអាក្រក់ ពីត្រូវមកខុស ។ ប៉ុន្តែបើមនុស្សចេះយកជ័យជម្នះលើផ្លូវចិត្តបានមិនឲ្យក្រេវក្រោធហើយនោះ អ្វីៗក៏វិលមករកផ្លូវត្រូវ ផ្លូវល្អវិញ ។ ហេតុនេះហើយ បានជាលោកប្រាប់ថា «កុំខឹង បើខឹងត្រូវខំអត់» ។
ខ្សត់ខំរក
អ្នកក្រខ្សត់ទ្រព្យ ត្រូវរិះរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីរកទ្រព្យឲ្យមានឡើង ។ ការប្រឹងប្រែងរកទ្រព្យនេះទៀតសោត ក៏អាស្រ័យលើសេចក្ដីព្យាយាម និងក្ដីអំណត់តស៊ូយ៉ាងស្វិតស្វាញបំផុត ទើបស្វែងរកទ្រព្យបាន ។ ការស្វែងរកទ្រព្យគឺត្រូវសន្សំតាំងពីតូចតាចឡើងទៅ ប្រៀបដូចសត្វកណ្ដៀរធ្វើដំបូកដូច្នោះដែរ ។
ដោយឈូកខ្មែរ
Source: khmerproverb
ខ្លួនរស់ របស់បាន
និយមន័យៈ ជីវិតមានតម្លៃជាងទ្រព្យធននានា ។
អត្ថាធិប្បាយ
ក្នុងន័យខាងលើនេះ លោកចង់បង្ហាញឲ្យដឹងអំពីតម្លៃនៃជីវិតរបស់មនុស្ស ។ ព្រោះពាក្យថា «ជីវិត» គឺការរស់នៅនេះមានតម្លៃមិនអាចកាត់ថ្លៃបាន ។ ជីវិតគ្មានដាក់លក់នៅទីផ្សារ ហើយក៏គ្មានគេដើរលក់ជីវិតដែរ ។ អ្នកខ្លះយល់ច្រឡំថា ទាហានគឺជាអ្នកដើរលក់ជីវិត ។ យោបល់នេះពុំត្រឹមត្រូវឡើយ តាមពិតទាហានគឺជាអ្នកបូជាជីវិតចំពោះមាតុភូមិជាទីស្នេហារបស់ខ្លួនទេ ។ ដូច្នេះ «ជីវិត» នៅតែជារបស់មានតម្លៃកាត់ថ្លៃមិនបានដដែល ។ លោកប្រាប់ថា ធ្វើម្ដេចឲ្យខ្លួនរស់សិនសឹមគិតពីទ្រព្យសម្បត្តិជាខាងក្រោយ ។ ព្រោះបើកាលណាជីវិតរលត់ហើយ អ្វីៗក៏រលត់រលាយទៅទាំងអស់ដែរ ។ ឧទាហរណ៍ ៖
1. ខ្លួនកំពុងឈឺ បើមានអ្វីដែលអាចលក់ដើម្បីព្យាបាលខ្លួនបាន ក៏គួរនឹងលក់ទៅ ។ កាលណាខ្លួនបានជានាហើយ សឹមរករបស់នោះមកវិញ ប៉ុន្តែបើស្លាប់ គឺចប់ទាំងអស់ ។
2. មានពួកចោរកំណាចចូលមកប្លន់ បើយល់ថាឱកាសពុំល្អទេ គេពុំគួរនឹងធ្វើការតតាំងនឹងពួកវាឡើយ ព្រោះបើហ៊ានតតាំង វានឹងសម្លាប់ ។ ដូច្នេះ គេត្រូវរក្សាជីវិតឲ្យគង់នៅសិន ទ្រព្យសម្បត្តិបាត់បង់អាចរកបានវិញ ។
ដោយឈូកខ្មែរ
Source: khmerproverb
ខ្មាសគ្រូអាប់ប្រាជ្ញា ខ្មាសភរិយាគ្មានកូន
និយមន័យៈ ការអៀនខ្មាសពុំសមហេតុផល ។
អត្ថាធិប្បាយ
អត្ថាធិប្បាយ
សិស្ស ណាដែលមិនហ៊ានសួរដេញដោលគ្រូឲ្យជួយពន្យល់នូវចម្ងល់អ្វីមួយ ដោយសារខ្មាសគ្រូ និងខ្លាចគ្រូដៀលថា ល្ងង់អីម្ល៉េះ ។ សិស្សណាមានគំនិតបែបនេះ សិស្សនោះប្រាកដជាអាប់ឱនប្រាជ្ញាហើយ ។ ព្រោះគ្រូម្នាក់ណាក៏ពេញចិត្ត សប្បាយចិត្តនឹងទទួលសំណួរពីសិស្សដែរ ។ ម្យ៉ាងទៀត គ្រូមាននាទីជាអ្នកណែនាំបង្ហាត់បង្រៀនសិស្ស ។ ម្ល៉ោះហើយ គ្រូពេញចិត្តនឹងរង់ចាំទទួលសំណួរពីសិស្សជានិច្ច ។
ដូច្នេះ សិស្សមិនត្រូវខ្លាចញញើតញញើមនឹងតាំងសំណួរចំពោះគ្រូទេ ព្រោះតែល្ងង់ហើយបានជាសួរដើម្បីឲ្យចេះឡើង ព្រោះតែមិនចេះហើយ បានជាសួរដើម្បីឲ្យបានដឹង បានយល់ឡើង ។ ហេតុនេះសិស្សណាដែលខ្មាសមិនហ៊ានសួរគ្រូ ច្បាស់ជាអាប់ប្រាជ្ញាហើយ ។
ឯប្ដីណាដែលចេះតែខ្មាសប្រពន្ធឯងនោះ ដោយមិនហ៊ានទៅក្បែរគេ ប្ដីនោះច្បាស់ជាគ្មានកូនហើយ ។
ដោយឈូកខ្មែរ
Source: khmerproverb
ខ្ញីកាន់តែចាស់កាន់តែហឹរ
និយមន័យៈ គុណសម្បត្តិអ្នកនយោបាយជើងចាស់ដែលមានចំណេះដឹងខ្ពស់ ។
អត្ថាធិប្បាយ
អត្ថានុរូប
ធម្មតា មើមខ្ញីពេលចាស់យូរទៅ វាកាន់តែមានរសជាតិហឹរខ្លាំង ទោះបីវាក្រៀមស្វិត រឹងក្រញង់ក៏ដោយក៏នៅតែរក្សាគុណភាពរបស់វា ហឹរល្អដដែល ។ បើត្រូវយកធ្វើថ្នាំ ក៏គេរើសយកខ្ញីចាស់ៗដែរ ។ ហេតុនេះហើយបានជាលោកពោលថា ខ្ញីកាន់តែចាស់កាន់តែហឹរ ។
អត្ថប្បដិរូប
អ្នកបច្ចេកទេស វិស្វករ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត បណ្ឌិត អ្នកនយោបាយ ។ល។ ដែលមានចំណេះដឹងខ្ពស់ មានទេព្យកោសលខ្ពស់ ។ កាលណាធ្វើការជារាល់ថ្ងៃ ជាយូរទៅ ឬកាន់តែចាស់ទៅ កាន់តែមានបទពិសោធន៍ខ្ពស់ ដោយសារអស់លោកទាំងនេះធ្លាប់ឆ្លងកាត់ការងារជាច្រើនក្នុងជីវិតរបស់គាត់ ។ ព្រោះការងារហ្នឹងហើយដែលបង្រៀន ដែលបង្វឹកឲ្យគាត់កាន់តែចេះល្បិចកិច្ចការបានប្រសើរឡើងកាន់តែយល់ច្រើនឡើង ។
រីឯអ្នកនយោបាយដែលមានចំណេះវិជ្ជាខ្ពស់ សមត្ថភាពខ្ពស់ កាលណាធ្វើនយោបាយកាន់តែយូរទៅកាន់តែមានបទពិសោធន៍ ល្បិចកលច្រើនដែលគេហៅថា អ្នកនយោបាយជើងចាស់ មានសមត្ថភាពគ្រប់គ្រាន់ ដូចខ្ញីកាន់តែចាស់កាន់តែហឹរ អីចឹងដែរ ។ គឺគេមានមធ្យោបាយដឹកនាំប្រទេសឲ្យដើរទាន់សភាពការណ៍សកលលោក គ្រប់ចង្វាក់នយោបាយអន្តរជាតិ ។ ប្រសិនបើមានអតិផរណាកើតឡើង គេមានសមត្ថភាពគ្រប់គ្រាន់នឹងទប់ស្កាត់ បើមិនបានមួយរយភាគរយក៏ក្បែរៗដែរ ។
ឯអ្នកនយោបាយដែលគ្មានចំណេះវិជ្ជាជាមូលដ្ឋាន មានតែអំនួត និងវោហារប្រាជ្ញាព្រោកបែកពពុះមាត់ ទោះធ្វើនយោបាយមួយរយឆ្នាំ ប្រទេសជាតិក៏គ្មានរីកចម្រើនដែរ ។
ដោយឈូកខ្មែរ
Source: khmerproverb
ខឹងគោ វាយរទេះ
និយមន័យៈ ការបន្ធូរបន្ថយភាពក្រេវក្រោធ ។
អត្ថាធិប្បាយ
អត្ថានុរូប
អ្នកបររទេះខ្លះពេលខឹងនឹងគោដើរយឺតពេក មិនហ៊ានវាយគោទេ ដោយឃើញគោស្គម ឬខ្លាចគោមានស្លាកស្នាម ។ ម៉្លោះហើយដើម្បីបន្ធូរបន្ថយកំហឹងខ្លះក៏ស្រែកខ្លាំងៗ និងវាយគោះរទេះ ធ្វើឲ្យគោភ្ញាក់ស្ទុះដើរលឿនបន្តិចទៅ ។
អត្ថប្បដិរូប
មនុស្សខ្លះ ពេលខឹងក្រេវក្រោធខ្លាំងនឹងអ្នកណាម្នាក់ មិនហ៊ានទៅវាយគេទេ ដោយឃើញគេធំជាង ឬមានកម្លាំងជាង ឬក៏ដោយប្រការណាមួយ ។ ប៉ុន្តែដើម្បីកាត់បន្ថយភ្លើងកំហឹងខ្លះ គេក៏ទៅកាប់បំផ្លាញដំណាំដាំដុះរបស់គូវិវាទ ។
នៅក្នុងគ្រួសារខ្លះ ប្រពន្ធខឹងនឹងប្ដីខ្លាំងពេក តែមិនហ៊ានវាយប្ដីទេ បែរជាសំពងម៉ូតូដែលគ្នាឥតដឹងអីសោះ ជួនកាលបោកចាន បោកឆ្នាំងខ្ទេចអស់ ។
ដោយឈូកខ្មែរ
Source: khmerproverb
ខុសដូចវាយឆ្កែខុស
និយមន័យៈ វិប្បដិសារីនូវកំហុសដែលធ្វើឥតពិចារណា ។
អត្ថាធិប្បាយ
កំហឹងធ្វើឲ្យមនុស្សវង្វេងលែងគិតពិចារណា ។ ម្ល៉ោះហើយ គេធ្វើអ្វីៗទាំងកំរោល ។ លុះដល់គេស្ងប់អារម្មណ៍ក្រេវក្រោធ ទើបដឹងខ្លួនថា ខុស ប៉ុន្តែអ្វីៗជ្រុលហួសអស់ទៅហើយ ។ ដូច្នេះ គេនៅសល់តែសេចក្ដីស្ដាយក្រោយប៉ុណ្ណោះ ។ រឿងនេះបុរាណាចារ្យបានលើកនិទានជាតួយ៉ាងដូចតទៅ ៖
មហាសេដ្ឋីម្នាក់មានទ្រព្យសម្បត្តិមហាសាល ។ គាត់បានចិញ្ចឹមឆ្កែកំណាច៥០០ក្បាល ដើម្បីការពារទ្រព្យសម្បត្តិ ។ នៅយប់មួយមានចោរ៥០០នាក់ បានជីករូងឧម្មង្គក្នុងដីមកដល់ឃ្លាំងទ្រព្យ ។ ពួកចោរក៏ជញ្ជូនឥវ៉ាន់ជាច្រើនចេញទៅតាមរូងឧម្មង្គ ។ ឯឆ្កែទាំង៥០០ក៏ដេញខាំចោរទាំង៥០០នាក់ស្លាប់ក្នុងរូងឧម្មង្គអស់ទៅ ។
លុះព្រឹកឡើង សេដ្ឋីដឹងថាបាត់ឥវ៉ាន់អស់ ។ គាត់ក្រេវក្រោធជាខ្លាំង ក៏បញ្ជាឲ្យគេយកឆ្កែទាំង៥០០ក្បាលទៅសម្លាប់ចោលអស់ទៅ ។ បីថ្ងៃក្រោយមក សេដ្ឋីបានធុំក្លិនស្អុយអសោចិក្នុងឧម្មង្គ ទើបបានដឹងថា ជាខ្មោចចោរទាំង៥០០នាក់ដែលឆ្កែបានខាំសម្លាប់ ។
សេដ្ឋីមានវិប្បដិសារី កើតក្ដីក្ដុកក្ដួលជាខ្លាំង នឹងស្ដាយកំហុសដែលខ្លួនបានធ្វើរួចទៅហើយ ។
ដោយឈូកខ្មែរ
Source: khmerproverb
ខែពិសាខដើរព្រឹក ខែកត្តិកដើរល្ងាច
និយមន័យៈ មធ្យោបាយធ្វើដំណើរចៀសវាងភ្លៀង ។
អត្ថាធិប្បាយ
កាលសម័យដើម ការធ្វើដំណើរចាស់ទុំសុទ្ធតែមើលមេឃ មើលខ្យល់ជាក់លាក់ណាស់ ។ ព្រោះកាលនោះសម្ភារៈខ្វះខាត គ្មានអាវភ្លៀង គ្មានឡានទេ ។ ម្ល៉ោះហើយ លោកបានកំណត់ចំណាំថា ខែពិសាខឲ្យដើរពេលព្រឹក ព្រោះល្ងាចៗច្រើនមានភ្លៀង ។ លុះដល់ខែកត្តិក លោកឲ្យដើរពេលល្ងាចវិញ ព្រោះព្រឹកៗច្រើនមានភ្លៀង ។
ប៉ុន្តែគោលបំណងរបស់លោកពុំមែនហាមតែខែពិសាខ និងកត្តិកទេ គឺលោកចង់និយាយម្ដុំខែពិសាខ មានខែជេស្ឋ អាសាធ ស្រាពណ៍ ឯម្ដុំខែកត្តិកមានខែភទ្របទ អស្សុជ…
កាលជំនាន់ដើម បើគេអនុវត្តតាមពំនោលនេះ គេច្រើនបានសមបំណងមែន តែមិនប្រាកដជាត្រូវទាំងអស់ទេ ។ ព្រោះជួនកាលមានភ្លៀងអាណាធិបតេយ្យមិនគោរពប្រក្រតីទិនដែរ ។
លុះដល់សម័យវិទ្យាសាស្ត្រជឿនលឿន អ្វីៗក៏ត្រូវប្រែប្រួលអស់ហើយ ។ ដូច្នេះ កំណត់ចំណាំខាងលើនេះក្លាយទៅជាតម្រាប្រចាំសម័យកាលអស់ហើយ ដូចយ៉ាង ពាក់កណ្ដាលទសវត្សរ៍៨០ ខែចេត្រធ្លាប់តែក្ដៅសោះ។
ដោយឈូកខ្មែរ
Source: khmerproverb
ខ្លាចាស់ចាំសីល
និយមន័យៈ មធ្យោបាយបោកប្រាស់របស់មនុស្សអស់ឫទ្ធិអំណាច ។
អត្ថាធិប្បាយ
ទាក់ទងក្នុងន័យខាងលើនេះ បុរាណាចារ្យបានលើករឿងមួយមកនិទានថា មានខ្លាចាស់មួយដែលមានធ្មេញ ចង្កូម និងក្រចករេចរឹល ចាប់សត្វអ្វីស៊ីក៏ពុំបាន ។
ថ្ងៃមួយ ខ្លាចាស់បានជួបនឹងបុរសឆោតល្ងង់ម្នាក់ ក៏និយាយថា ចូរបុរសឯងចុះទៅក្នុងស្រះទឹកនេះ រួចរាវយកកងមាសកងប្រាក់ទៅចុះ ។ ខ្ញុំថែរក្សាទុកជាយូរហើយ ។ ខ្ញុំនិយាយនេះជាពាក្យពិត ព្រោះខ្ញុំជាខ្លាចាស់ចាំសីល មិនចេះភូតភរទេ ។
លុះបុរសនោះចុះទៅក្នុងស្រះទឹកត្រឹមទ្រូងហើយ ខ្លាចាស់នោះក៏លោតទៅសង្គ្រប់ចាប់បុរសនោះខាំស៊ីបាត់ទៅ ។
ខ្លាចាស់នេះ លោកប្រៀបទៅនឹងមន្ត្រីចាស់ ខឹលខូចម្នាក់ចូលនិវត្តន៍ ។ កាលដែលនៅកាន់អំណាច កាចសាហាវដូចខ្លា គ្មានអ្នកណាហ៊ានមើលមុខចំទេ ។ ប៉ុន្តែលុះដល់អស់បុណ្យទៅ ឫទ្ធិអំណាចក៏គ្មាន ឯលាភសក្ការៈទាំងប៉ុន្មានក៏អស់រលីងទៅដែរ ។
គាប់ជួនថ្ងៃមួយ មានបុរសម្នាក់ចូលទៅពឹងបុណ្យ ។ ខ្លាចាស់នោះនិយាយថា សព្វថ្ងៃពិតមែនតែចូលនិវត្តន៍មែន តែខ្ញុំនៅតែមានអ្នកតូច អ្នកធំ គេរាប់អានខ្ញុំច្រើនដដែល ។ ដូច្នេះ អ្នកឯងទុកចិត្តចុះ ខ្ញុំចាស់ហើយខ្ញុំកាន់សីល៥ ចាំសីល៨ មិនហ៊ានប្រព្រឹត្តអំពើអាក្រក់ទេ ខ្លាចបាប ។ បុរសនោះក៏ជឿទុកចិត្តស្លុង ហ៊ានចងការប្រាក់ដាក់ដីបញ្ចាំយកលុយមកឲ្យខ្លាចាស់នោះ ។ ប៉ុន្តែ លុះយូរទៅ ចាំបាត់ៗ ស្ងាត់រហូត… ហ្នឹងហើយ ខ្លាចាស់ចាំសីល ។
ដោយឈូកខ្មែរ
Source: khmerproverb