Posted on Leave a comment

តើពាក្យ «ទៀន» មានន័យដូចម្ដេច ?


ទៀន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងសម្រាប់អុជ ធ្វើដោយក្រមួនឬខ្លាញ់មានអំបោះជាប្រឆេះ សម្រាប់អុជយកពន្លឺជាសក្ការបូជា ឬប្រើអុជបំភ្លឺតាមធម្មតា ។
(យ.) ចំនួន ៦០ កាស គឺ ២ សេន; ពាក្យនេះប្រើតែក្នុងកាលដែលចាយកាស ។
ឧទាហរណ៍៖ ខ្ញុំទិញចេកថ្លៃដើម ៥ ទៀន លក់បាន ៦ ទៀន ៣០ ។

                    គួរសរសេរ តៀន វិញជិតប្រភពពាក្យជាង ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសិខាទីប


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទៀត» មានន័យដូចម្ដេច ?


ទៀត


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ជា​ថ្មី, ត​ទៅ, ថែម​ផ្សេង; ពាក្យ​សម្រាប់​និយាយ​ឲ្យ​ឃើញ​ថា​ថែម, ឲ្យ​ឃើញ​ជា​ដដែល។
ឧទាហរណ៍៖ ម្យ៉ាង​ទៀត, យក​មក​ទៀត, ម្ដង​ទៀត, ថា​ទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទៀង​ទេរ» មានន័យដូចម្ដេច ?


ទៀង​ទេរ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ទេរ ឬ​ជ្រេ​ទៀង​តាម​ប្រក្រតី តាម​ធម្មតា ។
ឧទាហរណ៍៖ (ព. កា.) : អាទិត្យ​ទៀង​ទេរ រាល់​ថ្ងៃ​តែង​បែរ ទៅ​ទិស​បស្ចិម សង្កេត​មើល​ទៅ ឃើញ​ដូច​សន្សឹម រូប​កាយ​ឥត​ខ្លឹម ក៏​ដូច្នេះ​ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទៀង​ទាត់» មានន័យដូចម្ដេច ?


ទៀង​ទាត់


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ទៀង​ពិត​ឥត​ភ្លាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទៀងតែនឹង» មានន័យដូចម្ដេច ?


ទៀងតែនឹង


?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា និបាតប្រាប់អនាគត “ប្រាកដជានឹង, មុខជានឹង”
ឧទាហរណ៍៖ ទៀងតែនឹងបាន មុខជា ឬប្រាកដជានឹងបាន ។

                  ទៀងត្រង់ ត្រង់ពិត, ពិតជាត្រង់ ។
ឧទាហរណ៍៖ ចិត្តទៀងត្រង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទៀង –» មានន័យដូចម្ដេច ?


ទៀង —


មានន័យថា (មើល​ក្នុង​ពាក្យ ទៀង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទៀង» មានន័យដូចម្ដេច ?


ទៀង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា និព្វាន (ច្រើន​ប្រើ​តែ​ខាង សំ. និង​ បា. ថា និច្ចំ) ។
(ព. កា.) : អាទិត្យ​ទៀង​ទេរ រាល់​ថ្ងៃ​តែង​បែរ ទៅ​ទិស​បស្ចិម សង្កេត​មើល​ទៅ ឃើញ​ដូច​សន្សឹម រូប​កាយ​ឥត​ខ្លឹម ក៏​ដូច្នេះ​ដែរ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.),(សំ.) (និច្ច, និច្ចំ; និត្យ) ដែល​ពិត, ប្រាកដ, មិន​ប្រែប្រួល, មិន​ល្អៀង, មិន​ឃ្លៀងឃ្លាត : សម្ដី​ទៀង ។ ប្រើ​ជា កិ. វិ. ក៏​បាន : នាឡិកា​នេះ​ដើរ​ទៀង​ណាស់ ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទៀង​តែ​នឹង និ. និបាត​ប្រាប់​អនាគត “ប្រាកដ​ជា​នឹង, មុខ​ជា​នឹង”
ឧទាហរណ៍៖ ទៀង​តែ​នឹង​បាន មុខ​ជា​ ឬ​ប្រាកដ​ជា​នឹង​បាន ។

                     ទៀង​ត្រង់ ត្រង់​ពិត, ពិត​ជា​ត្រង់ : ចិត្ត​ទៀង​ត្រង់ ។
ទៀង​ទាត់ ទៀង​ពិត​ឥត​ភ្លាត់ ។ ទៀង​ទេរ ទេរ ឬ​ជ្រេ​ទៀង​តាម​ប្រក្រតី តាម​ធម្មតា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទើស» មានន័យដូចម្ដេច ?


ទើស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប៉ះ, ទល់; លូក​មិន​ចុះ។
ឧទាហរណ៍៖ ចូរ​កាប់​មែក​ឈើ​ដែល​ទោរ​មក​លើ​ផ្លូវ​នេះ​ ចោល​ចេញ​ទៅ កុំ​ឲ្យ​ទើស​ក្បាល, លើក​ទូ​ចូល​មិន​រួច ព្រោះ​ទើស នឹង​ទ្វារ ។

                    ទើស​ទាល់ ទើស​ផង​ទាល់​ផង គឺ​ទើស​ដំណើរ​ទាល់​ទំនង​ដោយ​ស្គាល់​យោគ​យល់​គ្នា​ជាដើម : សូម​អ្នក​មាន​ប្រសាសន៍​មក​ចុះ កុំ​ទើស​ទាល់​អ្វី ! គេ​លក់​អីវ៉ាន់​ឲ្យ​ទាំង​ទើស​ទាល់ ។ ទើស​ទាល់ ទើស​ផង​ទាល់​ផង,… ។

                    ទើស​មេឃ ព. ប្រ. លើក​កម្ពស់​ហួស​ពេក ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទើរ» មានន័យដូចម្ដេច ?


ទើរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជាប់​នៅ​ពី​ខាង​លើ​ដោយ​មាន​អ្វី​ទ្រ​មិន​ឲ្យ​ធ្លាក់​មិន​ឲ្យ​ជ្រុះ​មក​ដល់​ផ្ទៃ​ខាង​ក្រោម ។
ឧទាហរណ៍៖ ផ្លែ​ព្រីង​ទុំ​ជ្រុះ​មក​ទើរ​លើ​ប្រគាប ។

                  ដាក់​ថ្កល់​ឲ្យ​ជាប់​នៅ​ខាង​លើ ។
ឧទាហរណ៍៖ ទើរ​រមូរ​កន្ទេល​លើ​ធ្នើរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទើមៗ» មានន័យដូចម្ដេច ?


ទើមៗ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ដើរ ឬ​វារ​លប​ៗ ។
ឧទាហរណ៍៖  ដើរ​ទើម​ៗ, វារ​ទើម​ៗ ។

                 ប្រើ​ជា គុ. ក៏​បាន ។
ឧទាហរណ៍៖ ដំណើរ​ទើម​ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទើប» មានន័យដូចម្ដេច ?


ទើប


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា និបាតសព្ទជាសន្ធាន សម្រាប់និយាយបន្តសេចក្ដីដោយឡែក, ប្រើបន្ដពីឃ្លាសេចក្ដីរបស់ពាក្យថា លុះតែ, ទាល់តែ, បើលុះតែ, កាលបើ . . . , ដូចជា
ឧទាហរណ៍៖ លុះតែគេសួរខ្ញុំ ទើបខ្ញុំឆ្លើយ; លុះតែឲ្យតម្លៃគ្រប់ទៅគេ ទើបគេឲ្យរបស់ទាំងនោះមកយើង; យប់មិញ ទាល់តែដល់ម៉ោង ៣ ទើបខ្ញុំទទួលទានដំណេក; បើលុះតែបងព្រមទៅ ទើបគេទៅទាំងអស់គ្នា; កាលបើយើងអញ្ជើញគេ ទើបគេនឹងមកទាំងអស់គ្នា ។

                  ទើបតែនឹង ឬ ទើបនឹង ជាសន្ធានប្រាប់អតីតកាលឈោងចូលមកក្នុងអនាគត
ឧទាហរណ៍៖ គេមកជួបជុំយូរដែរហើយ បងឯងទើបតែនឹងមកដល់ក្រោយគេ; ខ្ញុំទើបនឹងមកពីខែត្រក្រៅ . . . ។

                  ទើបបាន ជាសន្ធានប្រាប់បច្ចុប្បន្នកាលជិតអនាគត ។
ឧទាហរណ៍៖ អើ, ធ្វើយ៉ាងហ្នឹងទើបបានពេញជាត្រូវ; បើលុះតែលោកគ្រូនាំថាមុន ទើបបានសិស្សទាំងអស់ថាតាមកើត . . . (ព. សា. ថា. ទៈ បាន ដូចជា: អឺ, ធ្វើអ៊ីចឹង ទ:បានពេញជាត្រូវ ! ; ម. ព. ទ : បានទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទើតទើង» មានន័យដូចម្ដេច ?


ទើតទើង


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរសំឡេងសម្ភោរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទើត» មានន័យដូចម្ដេច ?


ទើត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទទឹង​ទាស់, ប៉ះពាល់, ស្ដី​ថា​ឲ្យ​បន្តិច​បន្តួច។
ឧទាហរណ៍៖ វា​ឡើង​ចាង​រក​អ្នក​ណា​ទើត​មិន​បាន​ទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទើងមើង» មានន័យដូចម្ដេច ?


ទើងមើង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​រាង​ធំ​ឥត​សម, ធំ​ទ្រមើង, ដែល​មើល​ទៅ​ឃើញ​ធ្មើង, ឬ​ឃើញ​ធ្ងើង។
ឧទាហរណ៍៖ ក្បាល​ទើងមើង ។

                 ដែល​ធ្មើង​ចុះ​ធ្មើង​ឡើង​មមិង​មមាំង ។
ឧទាហរណ៍៖ មនុស្ស​ទើងមើង (ព. ម.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទើង» មានន័យដូចម្ដេច ?


ទើង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចង់, ត្រូវ​ការ, (ព. បុ.) ។
ឧទាហរណ៍៖ អញ​មិន​ទើង​ទៅ, អញ​មិន​ទើង​ថា។ … ទើង​ឆី​ប្រើ​រក ទើង​ស្វែង​ប្រើ​ទៅ ទើង​ស្នេហ៍​ប្រើ​ហៅ មិត្រ​មក​ជា​មិត្រ (មាន​ក្នុង​សាស្ត្រា​ច្បាប់​រាជនេតិ) ។ (ទំនើង ជា​នាម ឬ ជា​សាធនៈ​ចេញ​មក​ពី​ពាក្យ ទើង នេះ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទើកមើក» មានន័យដូចម្ដេច ?


ទើកមើក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ទើកមមើក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទើកមមើក» មានន័យដូចម្ដេច ?


ទើកមមើក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រំងើក, មើក​ៗ, ស៊ើកមមើក, ស៊ើកពពើក ។
ឧទាហរណ៍៖ មនុស្ស​ទើកមមើក, ដំណើរ​ទើកមើក, រាង​ទើកមើក ។ ទើកមើក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទួល» មានន័យដូចម្ដេច ?


ទួល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ដី​ដែល​ខ្ពស់​ជាង​ដី​នៅ​ខាង ។ ព. ផ្ទ. ទំនាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទួរណឺវិស» មានន័យដូចម្ដេច ?


ទួរណឺវិស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ. Tournevis ) ឈ្មោះគ្រឿងប្រដាប់របស់ជាងមួយប្រភេទធ្វើដោយដែក ដែលមានគល់ស៊កទៅក្នុងដង, ចុងសំប៉ែតសម្រាប់មួលរឹតខ្ចៅផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទួម» មានន័យដូចម្ដេច ?


ទួម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រួម​ចូល (ច្រើន​និយាយ​ចំពោះ​តែ​ជើង ឬ ដំណឹង) ។
ឧទាហរណ៍៖ ជើង​ទួម, ដំណើរ​ទួម​ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទួន» មានន័យដូចម្ដេច ?


ទួន


?ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា (ក្ល. ) អ្នកឬលោក; ពាក្យនេះខ្មែរយើងតែង ប្រើហៅក្លិង្គបុម្បៃដែលលក់សំពត់ ឬជនជាតិអារ៉ាប់ ។
ឧទាហរណ៍៖ សំពត់នេះទួនលក់មួយម៉ែត្រថ្លៃប៉ុន្មាន? ទួនអាចលក់ជឿឲ្យខ្ញុំបានឬទេ ?

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំពត់​ព្រែ​រលើប​មួយ​ប្រភេទ មក​ពី​ប្រទេស​ក្រៅ ។ ឈ្មោះ​លំពែង​មួយ​ប្រភេទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទួទ័រ» មានន័យដូចម្ដេច ?


ទួទ័រ


មានន័យថា (ម. ព. ទូទ័រ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទួទៅ» មានន័យដូចម្ដេច ?


ទួទៅ


មានន័យថា (ម. ព. ទូទៅ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទួត» មានន័យដូចម្ដេច ?


ទួត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ញាតិ​ជាន់​ទី ៣ តាម​ជួរ​ខ្សែ​ផ្ទាល់។
ឧទាហរណ៍៖ យាយ​ទួត, តា​ទួត, ជីដូន​ទួត, ជីតា​ទួត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទួញ» មានន័យដូចម្ដេច ?


ទួញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យំ​សោក​ស្រណោះ​ដោយ​ស្ដាយ ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់សោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទួង» មានន័យដូចម្ដេច ?


ទួង


មានន័យថា (ម. ព. ទូង ឬ ទួង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទួ» មានន័យដូចម្ដេច ?


ទួ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទាំង​អស់, ទាំង​ពួង, ទាំង​ស្រុង, ទាំង​មូល, សព្វ​គ្រប់, ទួទៅ, ពាក្យ​នេះ​មិន​ដែល​ប្រើ​ដាច់​តែ​ឯង ច្រើន​ប្រើ​ភ្ជាប់​ជា​មួយ​ពាក្យ​ពាក្យ ទៅ ។
ឧទាហរណ៍៖ ទួទៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូវ៉ាលូ» មានន័យដូចម្ដេច ?


ទូវ៉ាលូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ទូវ៉ាលូ, (រាជធានី/​រដ្ឋធានី) ហ្វ៊ូណាហ្វ៊ូទី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូលំ» មានន័យដូចម្ដេច ?


ទូលំ


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ទូលាយ ។
ឧទាហរណ៍៖ ចិត្ត​ទូលំទូលាយ គឺ​ចិត្ត​ទូលាយ​ស្មោះ​ស្មើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូលាយ» មានន័យដូចម្ដេច ?


ទូលាយ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃ​ពី​ចង្អៀត គឺ​រលុង, ឥត​ទើស​ទាល់ ។
ឧទាហរណ៍៖ ផ្ទះ​ទូលាយ, ផ្លូវ​ទូលាយ, អាវ​ទូលាយ ។

                 ដែល​មិន​កំណាញ់ ។
ឧទាហរណ៍៖  ចិត្ត​ទូលាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូលព្រះបង្គំជាខ្ញុំ» មានន័យដូចម្ដេច ?


ទូលព្រះបង្គំជាខ្ញុំ


?ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា ( ម. ព. ទូលព្រះបង្គំ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូលព្រះបង្គំ» មានន័យដូចម្ដេច ?


ទូលព្រះបង្គំ


?ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា (សំ. បា. ជាឧត្ដមបុរិសៈ ) ខ្ញុំ, ខ្លួនខ្ញុំ ។ ពាក្យប្រើក្នុងរាជសព្ទ សម្រាប់បុរសហៅខ្លួនឯង និយាយក្រាបទូលចំពោះព្រះមហាក្សត្រិយ៍ ឬចំពោះក្សត្រិយ៍ទាំងពួង ។ ទូលព្រះបង្គំជាខ្ញុំ ជាពាក្យគោរពខ្ពង់ខ្ពស់ជាង ទូលព្រះបង្គំ ។ ទូលព្រះបង្គំជាខ្ញុំ ក្រោមល្អងធូលីព្រះបាទ ជាពាក្យគោរពដ៏ខ្ពង់ខ្ពស់ក្រៃលែងជាង ទូលព្រះបង្គំជាខ្ញុំ ទៅទៀត ។ បើស្ត្រីថា ខ្ញុំម្ចាស់, ថា ខ្ញុំម្ចាស់ក្រោមល្អងធូលីព្រះបាទ ។ ព. បុ. បុរសថា ខ្ញុំព្រះអង្គ, ខ្ញុំព្រះអង្គក្រោមព្រះតេជះ ឬ —ក្រោមល្អងធូលីព្រះបាទ; ស្ត្រីថា ខ្ញុំម្ចាស់, ខ្ញុំម្ចាស់ក្រោមព្រះតេជះឬ —ក្រោមល្អងធូលីព្រះបាទ (ម. ព. ខ្ញុំទៀតផង )


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូល» មានន័យដូចម្ដេច ?


ទូល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នាំ​អ្វី​ៗ យក​ទៅ​មក​ដោយ​ដាក់​លើ​ក្បាល ។
ឧទាហរណ៍៖ ទូល​ល្អី, ទូល​កញ្ជើ ជាដើម ។

ប្រាប់, ឲ្យដំណឹង (រ. ស. ); ច្រើនប្រើថាក្រាបទូល,                           ក្រាបបង្គំទូល ។ មានសេចក្ដីថាក្រាបបង្គំហើយទូលក្រោមព្រះបាទា ។
ឧទាហរណ៍៖ សូមក្រាបបង្គំទូលក្រោមល្អងធូលីព្រះបាទនៃ… … សូមទ្រង់ជ្រាប ។ (ជាអតិគារវវាចា សំដែងសេចក្ដីគោរពយ៉ាងក្រៃលែង ចំពោះព្រះរាជាជាអម្ចាស់ជីវិតលើត្បូង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូរស័ព្ទ» មានន័យដូចម្ដេច ?


ទូរស័ព្ទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ទូរ “ឆ្ងាយ” + ឝព្ទ “សំឡេង, សំដី” > ទូរឝព្ទ; បា. ទូរ + សទ្ទ ) ប្រដាប់សម្រាប់និយាយបញ្ជូនសំឡេង ឆ្លើយឆ្លងទៅកាន់ទីឆ្ងាយបាន ។
ឧទាហរណ៍៖ និយាយ​ទូរសព្ទ, បាន​ទទួល​ដំណឹង​តាម​ទូរសព្ទ ។ ធ្លាប់​ហៅ​មក​ថា ខ្សែ​លួស​ខ្សឹប ប៉ុន្តែ​ត្រូវ​លែង​ប្រើ​ពាក្យ​នេះ​ត​ទៅ​ទៀត ព្រោះ​និយាយ​ឮ​ៗ ពុំ​មែន​ខ្សឹប​ៗ​ទេ ។

                   គ្រឿងឧបករណ៍ដែលអាចបញ្ជូនសំឡេង ឬសូរសព្ទទៅកាន់ទីឆ្ងាយបាន(ខ្សែលួសខ្សិប)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូរសន្ធិកម្ម» មានន័យដូចម្ដេច ?


ទូរសន្ធិកម្ម


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ទំនាក់ទំនង់តាមបែបស្ថិតិរវាង វិសមរូបអាកាសធាតុ ក្នុងភូមិសាស្ត្រជាក់លាក់មួយដែលមានទីតាំងឆ្ងាយដាច់ពីគ្នា។ ទំនាក់ទំនង់ពីចម្ងាយត្រូវបានបង្កើតឡើងដោយរចនាសន្ព័ន្ធរូបវន្តយ៉ាងច្រើនដូចជា វិសាលភាពនៃអថេរភាពបរិយាកាសក្នុងមហាសមុទ្រ វិសមរូបបរិយាកាស តំបន់រយះទទឹងមធ្យម ព្រមទាំងដានព្យុះ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូរវេទន៍» មានន័យដូចម្ដេច ?


ទូរវេទន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទូរចិត្ត វេទនារម្មណ៍ដែលកើតពីការនឹករលឹកដល់គ្នា ហើយបណ្តាលទៅជាខាំ​អណ្តាត ឬស្រមៃឃើញជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូរលេខរំហួត» មានន័យដូចម្ដេច ?


ទូរលេខរំហួត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទូរលេខ ដែលឥតចូលទៅប៉ុស្តិ៍ប្រៃសណីយ៍ជាចន្លោះ គឺរំហូត​ទៅ​ដល់ទីដៅតែម្តង


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូរលេខ» មានន័យដូចម្ដេច ?


ទូរលេខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទូរ “ឆ្ងាយ, ពីចម្ងាយ” + លេខ “សរសេរ” ) សរសេរពីចម្ងាយ គឺពាក្យឬដំណឹងដែលគេបញ្ជូនទៅកាន់ទីឆ្ងាយបាន ដោយសារគ្រឿងប្រដាប់សម្រាប់បញ្ជូនមួយយ៉ាង ។
ឧទាហរណ៍៖ វាយទូរលេខ, បានទទួលដំណឹងតាមទូរលេខ ។ ធ្លាប់ហៅមកថា ខ្សែលួស ។

                 សំបុត្រដែលបញ្ជូនទៅតាមទូរលិខ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូរលិខសាស្រ្ត» មានន័យដូចម្ដេច ?


ទូរលិខសាស្រ្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិល្បៈខាងការសាងសង់ និងការធ្វើឱ្យមានដំណើរការ​ប្រព្រឹត្តិ​ទៅនៃ​ទូរលិខ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូរលិខ» មានន័យដូចម្ដេច ?


ទូរលិខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បរិធានសម្រាប់ប្រាស្រ័យការទៅកាន់ទីឆ្ងាយៗ ដោយសំបុត្រ (សំបុត្រខ្សែលួស) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូរយានិក» មានន័យដូចម្ដេច ?


ទូរយានិក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានបច្ច័យដល់ទូរយាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូរយាន» មានន័យដូចម្ដេច ?


ទូរយាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដឹកនាំដោយយាន ដែលសម្រូតតាមដែកពួរធំៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូរពល» មានន័យដូចម្ដេច ?


ទូរពល


មានន័យថា ( មើលក្នុងពាក្យ ទុព្វល និង ទុព្វលភាព ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូរន្ធភាព» មានន័យដូចម្ដេច ?


ទូរន្ធភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពមនុស្សបាំងស្បែក គឺមើលឃើញច្បាស់តែជិតល្មម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូរន្ធ» មានន័យដូចម្ដេច ?


ទូរន្ធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលមើលច្បាស់តែវត្ថុនៅជិត (ចាំងស្បែក)។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមើលច្បាស់តែវត្ថុនៅជិត (ចាំងស្បែក)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូរន់» មានន័យដូចម្ដេច ?


ទូរន់


មានន័យថា (ម. ព. ទុរន់) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូរទស្សន៍» មានន័យដូចម្ដេច ?


ទូរទស្សន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទូរ “ឆ្ងាយ” + ទស្សន ” ការឃើញ ” ) ការមើលឃើញបានក្នុងទីឆ្ងាយឬពីចម្ងាយ ។ ឈ្មោះគ្រឿងប្រដាប់វិទ្យាសាស្ត្រមួយយ៉ាង សម្រាប់បញ្ចាំង បញ្ជូនរូបភាពនិងសូរសព្ទទៅក្នុងទីឆ្ងាយបាន (បារ. Télévision ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូរដ្ឋាន» មានន័យដូចម្ដេច ?


ទូរដ្ឋាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ទី​ឆ្ងាយ, កន្លែង​ដែល​នៅ​ឆ្ងាយ ។
ឧទាហរណ៍៖ ទៅ​កាន់​ទូរដ្ឋាន, មក​ពី​ទូរដ្ឋាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូរគមនាគមន៍» មានន័យដូចម្ដេច ?


ទូរគមនាគមន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ដំណើរ​ទៅ​និង​ដំណើរ​មក​ក្នុង​ទី​ឆ្ងាយ, ផ្លូវ​ទាក់ទង​ទៅ​វិញ​ទៅ​មក​ឆ្ងាយ ។ សព្វ​ថ្ងៃ​ពាក្យ​នេះ​ប្រើ​សំដៅ​យក​ដំណើរ​ទាក់ទង ឬ​ប្រស្រ័យ​រក​គ្នា​ដោយ​ទូរស័ព្ទ ទាំង​ប្រើ​ជា​ឈ្មោះ​ក្រសួង​មួយ​ទទួល​បន្ទុក​ខាង​ទូរ​លេខ-ទូរស័ព្ទ​ផង រួម​ជា​មួយ​ក្រសួង​ប្រៃសណីយ៍ ។
ឧទាហរណ៍៖ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។

                  ដំណើរប្រាស្រ័យរកគ្នា ដោយទូរសព្ទ (ខ្សែលួស) ។
?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្នុងការបញ្ជូន និងទទួលស៊ីញ៉ាល់ ទិន្នន័យ សំឡេង រូបភាព ឬប្រភេទព័ត៌មានដទៃទៀត តាមរយៈការប្រើប្រាស់ថាមពលក្រោមទម្រង់អេឡិចត្រូម៉ាញ៉េទិក អគ្គិសនី វិទ្យុ ពន្លឺ ឬទម្រង់ដទៃទៀត។ ២. ការផ្សាយ ការបញ្ជូន ឬការទទួលស៊ីញ៉ាល់ អក្សរ រូបភាព សំឡេង ឬព័ត៌មានគ្រប់ប្រភេទ តាមមធ្យោបាយខ្សែកាប តាមអុបទិក តាមវិទ្យុអគ្គិសនី ឬតាមប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិកផ្សេងៗទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូរ» មានន័យដូចម្ដេច ?


ទូរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធៀប​គ្នា, សាក​គ្នា, ផ្ទឹម​គ្នា ដើម្បី​ឲ្យ​ឃើញ​ណា​ប្រសើរ​ជាង ។
ឧទាហរណ៍៖ របស់​ខ្ញុំ​ថ្លៃ​តែ​ប្រាំ​រៀល​ទៅ​ទូរ​នឹង​របស់​អ្នក​ដែល​ថ្លៃ​ដល់​ទៅ​ដប់​រៀល​ដូច​ម្ដេច​បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូទ័រ» មានន័យដូចម្ដេច ?


ទូទ័រ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឮ​សូរ​ខ្ទ័រ​ទួទៅ, ឮ​សាយ​សុស ។
ឧទាហរណ៍៖ កិត្តិស័ព្ទ​របស់​អ្នក​ប្រាជ្ញ អាច​លេច​ឮ​ទូទ័រ​សព្វ​ទិស​ទី ។ ទួទ័រ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឮ​សូរ​ខ្ទ័រ​ទួទៅ, ឮ​សាយ​សុស ។
ឧទាហរណ៍៖  កិត្តិស័ព្ទ​របស់​អ្នក​ប្រាជ្ញ អាច​លេច​ឮ​ទូទ័រ​សព្វ​ទិស​ទី ។ ទួទ័រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូទៅ» មានន័យដូចម្ដេច ?


ទូទៅ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រព្រឹត្ត​ទៅ​បាន​សព្វ, មិន​ចំពោះ​តែ​មួយ​ៗ, ផ្សាយ​សព្វ​ទៅ ។ ទួទៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូទុក្ខ» មានន័យដូចម្ដេច ?


ទូទុក្ខ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. ទូ កិ. “រងទុក្ខ, ទល់ទុក្ខ” ឬ ន. “សេចក្តីទុក្ខ”) ដែលមានទុក្ខទំនៅជានិច្ច មិនស្រាកស្រាន្ត, ដែលឱបក្រសោបសេចក្តីព្រួយទុកឲ្យមាននៅជានិច្ច ។
ឧទាហរណ៍៖ មនុស្ស​ទូ​ទុក្ខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូទឹម» មានន័យដូចម្ដេច ?


ទូទឹម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រទំ, អំពី​សភាព​អាកាស​ដែល​ងងឹត​រក​កល់​នឹង​ធ្លាក់​ភ្លៀង។
ឧទាហរណ៍៖ មេឃ​ទូទឹម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូទាត់» មានន័យដូចម្ដេច ?


ទូទាត់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផាត់​ទាត់​កាត់​កង​ឲ្យ​រួច​លែង​ទាក់ទិន​គ្នា​ទៅ​វិញ​ទៅ​មក។
ឧទាហរណ៍៖ ខ្ញុំ​បាន​យក​អីវ៉ាន់​អ្នក​ពី​ថ្ងៃ​មុន​មិន​ទាន់​សង​តម្លៃ​នៅ​ឡើយ, ឥឡូវ​នេះ យើង​ទូទាត់​គ្នា​ឲ្យ​ជ្រះ​ស្រឡះ​ទៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូតៗ» មានន័យដូចម្ដេច ?


ទូតៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ទូត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូតានុទូត» មានន័យដូចម្ដេច ?


ទូតានុទូត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. < ទូត + អនុទូត) ទូតធំនិងទូតតូច (ម. ព. ទូត និង អនុទូត ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូតក្រិយា» មានន័យដូចម្ដេច ?


ទូតក្រិយា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ក្រឹត្យឬច្បាប់, មុខក្រសួងរបស់ទូត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូត» មានន័យដូចម្ដេច ?


ទូត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) អ្នកដែលគេបញ្ជូន, ដែលគេប្រើទៅ; អ្នកនាំការ, នាំដំណឹងពីម្ខាងទៅម្ខាង ។ មន្ត្រីស័ក្តិធំដែលរាជការចាត់ទៅជាតំណាង ដើម្បីនៅនិយាយការផ្ទាល់នឹងរដ្ឋបាលប្រទេសដទៃ (ម. ព. រាជទូត ផង) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា.) អ្នកដែលគេបញ្ជូន, ដែលគេប្រើទៅ; អ្នកនាំការ, នាំដំណឹងពីម្ខាងទៅម្ខាង ។ មន្ត្រីស័ក្តិធំដែលរាជការចាត់ទៅជាតំណាង ដើម្បីនៅនិយាយការផ្ទាល់នឹងរដ្ឋបាលប្រទេសដទៃ (ម. ព. រាជទូត ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូញបូញ» មានន័យដូចម្ដេច ?


ទូញបូញ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ទូញទាញ​ទាល់​តែ​មាន​មាត់​បូញ ។
ឧទាហរណ៍៖ ពម​ញាត់​ទាល់​តែ​មាត់​ឡើង​ទូញបូញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូញទាញ» មានន័យដូចម្ដេច ?


ទូញទាញ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានអាការគ្រាកក្រាញ, រួញរា ។
ឧទាហរណ៍៖ ធ្វើមុខទូញទាញ ; ដំណើរទូញទាញ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានអាការគ្រាកក្រាញ, រួញរា ។
ឧទាហរណ៍៖ ធ្វើមុខទូញទាញ ; ដំណើរទូញទាញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូញ» មានន័យដូចម្ដេច ?


ទូញ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ពេញ​ទាល់​តែ​ទុល ដោយ​ច្រក​ញាត់, ចុក​ញាត់​នូវ​វត្ថុ​ទន់។
ឧទាហរណ៍៖ ច្រក​សាច់​គ​ទូញ​បាវ, ពម​បាយ​ទូញ​មាត់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ពេញ​ទាល់​តែ​ទុល ដោយ​ច្រក​ញាត់, ចុក​ញាត់​នូវ​វត្ថុ​ទន់។
ឧទាហរណ៍៖ ច្រក​សាច់​គ​ទូញ​បាវ, ពម​បាយ​ទូញ​មាត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូច» មានន័យដូចម្ដេច ?


ទូច


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា តូច (ព. សា.) ។
ឧទាហរណ៍៖ អា​ទូច, មេ​ទូច, នាង​ទូច, កូន​ទូច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូងៗ» មានន័យដូចម្ដេច ?


ទូងៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ទូង ឧ. ) ។
( ម. ព. ទុងៗ ឧ. ) ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ទូង ន. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូង» មានន័យដូចម្ដេច ?


ទូង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វាយ, សំពង ។
ឧទាហរណ៍៖ ទូងក្បាលវាមួយអន្លូងទៅ ! ។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ទុង ឧ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូគម, ទូរចរ» មានន័យដូចម្ដេច ?


ទូគម, ទូរចរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សផ្តុំគ្នាធ្វើដំណើរ ដើម្បីឆ្លងកាត់វាលខ្សាច់ ឬទីដែលប្រកបដោយភ័យ​ផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូកគង់» មានន័យដូចម្ដេច ?


ទូកគង់


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះទីន័ងនាវា


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូក» មានន័យដូចម្ដេច ?


ទូក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យានជំនិះសម្រាប់ឆ្លងទឹក; ទូកមានច្រើនប្រភេទ មានទូកកំរោល, ទូកផ្កាចា, ទូក-ង ជាដើម ។
ឧទាហរណ៍៖ អុំ​ទូក, ប្រណាំង​ទូក ។

                គ្រឿងលេងមួយប្រភេទ ដែលយកឫស្សីមកបិតសំប៉ែត ជមក្បាលឲ្យងឡើង សម្រាប់រុញប្រណាំងគ្នា ។ កូនចត្រង្គមួយប្រភេទរាងមូល ដែលនៅខាងដើមបំផុតនិងខាងចុងបំផុតនៃជួរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទូ» មានន័យដូចម្ដេច ?


ទូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួន​វត្ថុ​ដែល​ដាក់​ជា​ក្រយា​តំណាំង ក្នុង​ល្បែង​ភ្នាល់​នីមួយ​ៗ ។
ឧទាហរណ៍៖ ខ្ញុំ​ឥត​រា​ទូ​ទេ ដាក់​ប៉ុន្មាន​ក៏​ដាក់​ចុះ ។

                 ប្រដាប់​ធ្វើ​ដោយ​ឈើ​ឬ​ដែក មាន​សណ្ឋាន​ជា​ហឹប មាន​ទ្វារ​មាន​ជើង សម្រាប់​ដាក់​វត្ថុ​ទាំងពួង ។
ឧទាហរណ៍៖ ទូ​ដែក, ទូ​កញ្ចក់ ។

                 មើលក្នុងពាក្យ ផាយោង ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះកុញ្ជិកកោសៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុំហូ» មានន័យដូចម្ដេច ?


ទុំហូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. តុម អ. ថ. ទុម់ “ប៉ោល” + ហូ អ. ថ. ហ៊ូ “ត្រចៀក” > តុមហូ ( ទុម់ហ៊ូ ) “ប៉ោលត្រចៀក”) គ្រឿងអលង្ការស្ត្រីមួយប្រភេទ មានទងមានក្រចាប់ដាំត្បូង សម្រាប់ពាក់ត្រចៀកមួយម្ខាង ។
ឧទាហរណ៍៖ ទុំហូ​ដាំ​ពេជ្រ, ទុំហូ​ដាំ​ត្បូង​រយ (ត្បូង​សាមញ្ញ) ។ ពាក្យ​ខ្មែរ​ហៅ កបិត (កៈបិត) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុំទេស» មានន័យដូចម្ដេច ?


ទុំទេស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើល​ក្នុង​ពាក្យ ក្ទម្ពទេស ។ គួរ​លែង​ប្រើ​ពាក្យ​នេះ គួរ​ប្រើ​ពាក្យ ក្ទម្ពទេស វិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុំ» មានន័យដូចម្ដេច ?


ទុំ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃ​ពី​ខ្ចី​ពី​ចាស់ គឺ​ដែល​ដល់​កំណត់​ជិត​ជ្រុះ​ពី​មែក, ពី​ទង។
ឧទាហរណ៍៖ ស្លឹក​ឈើ​ទុំ, ផ្លែ​ឈើ​ទុំ ។

                 រោគ​ដែល​ដល់​កំណត់​នឹង​បែក​នឹង​ធ្លាយ ឬ​រោគ​ដែល​កើត​យូរ​ទាំង​ជ្រុល​ណាស់​ហើយ ក៏​ហៅ ទុំ ដែរ ។
ឧទាហរណ៍៖  បូស​ទុំ, ឫស​ដូង​បាត​ទុំ; រោគ​ទុំ​ណាស់​ទៅ​ហើយ គ្មាន​ពេទ្យ​ណា​មើល​ជា​ទេ ។

                ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ចាស់ ។
ឧទាហរណ៍៖ ចាស់​ទុំ គឺ​មនុស្ស​ដែល​ចាស់​ណាស់​ហើយ (មើល​ក្នុង​ពាក្យ អករ៍ ទៀត​ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុស្សកុដិ» មានន័យដូចម្ដេច ?


ទុស្សកុដិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្ទម ឬជំរំសំពត់, ជំរំដែលគេយកសំពត់មកពាសប្រក់ធ្វើជាដំបូល សម្រាប់សំចតនៅជាបណ្ដោះអាសន្ន ។
ឧទាហរណ៍៖ ពួកកម្មករជ្រកក្នុងទុស្សកុដិ ។

                 ជំរំ ខ្ទម សំពត់ បារាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុសុបិន» មានន័យដូចម្ដេច ?


ទុសុបិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សប្តិអាក្រក់ ការយល់សក្តិឃើញនាំឱ្យភ័យខ្លាច ឬបារម្ភក្រែងមានរឿង​ហេតុ​អាក្រក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុលហ៊ែបៗ» មានន័យដូចម្ដេច ?


ទុលហ៊ែបៗ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទុលៗហើបៗ (និយាយចំពោះតែមុខវិការគឺការកម្រើកមាត់) ។
ឧទាហរណ៍៖ មាត់ទុលហ៊ែបៗ; អង្គុយធ្វើមាត់ទុលហ៊ែបៗ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទុលៗហើបៗ (និយាយចំពោះតែមុខវិការគឺការកម្រើកមាត់) ។
ឧទាហរណ៍៖ មាត់ទុលហ៊ែបៗ; អង្គុយធ្វើមាត់ទុលហ៊ែបៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុល» មានន័យដូចម្ដេច ?


ទុល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ. ទុល កិ. “លើក, លើកបោះទៅ; កល់; ដាស់, តឿន…”) ប៉ោងឡើង, ដោរកំពុងឡើង, ទួញហើបឡើង ។
ឧទាហរណ៍៖ ទំពាំង​ទុល​ដី, បាយ​ទុល​គ្រប​ឆ្នាំង ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពោះត្រីប្រាឬត្រីទីពោ ។
ឧទាហរណ៍៖ ទុលត្រីបា្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុរ្ភិក្ស» មានន័យដូចម្ដេច ?


ទុរ្ភិក្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. ទុព្ភិក្ខ ) ដំណើរក្របាយ, ដំណើរអត់បាយឬអត់ឃ្លាន ។
ឧទាហរណ៍៖ ស្រុក​កើត​ទុរ្ភិក្ស; ច្រើន​សរសេរ​ក្លាយ​ជា ទុរភិក្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុរេន» មានន័យដូចម្ដេច ?


ទុរេន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​ដំណាំ​មួយ​ប្រភេទ ផ្លែ​មាន​ឱជារស​ផ្អែម, សម្រាប់​ប្រើ​ជា​បង្អែម​មាន​តម្លៃ, សំបក​ផ្លែ​មាន​បន្លា​រឹង; ក្នុង​កម្ពុជរដ្ឋ ដាំ​កើត​ត្រង់​ទី​តំបន់​ខ្លះ​ដោយ​អន្លើ ។ ឈ្មោះ​ស្វាយ​មួយ​ប្រភេទ ផ្លែ​មាន​ក្លិន​និង​ឱជារស​ស្រដៀង​និង​ទុរេន ។
ឧទាហរណ៍៖  ស្វាយ​ទុរេន ។

                 ព្រឹក្សម្យ៉ាងកម្ពស់ ១០-២០ ម មានកំណើតនៅស្រុកជ្វាខាងលិច គេដាំច្រើននៅអាស៊ីអាគ្នេយ៍។ ឈ្មោះបារាំង “durian” ជាភាសាឥណ្ឌូនេស៊ី មានន័យថា “បន្លា” ។ ផ្លែទុរេនមានលក់ពេញផ្សារឥណ្ឌូចិន និងហាងអាស៊ីខ្លះ នៅអឺរ៉ុប និងអាមេរិក។ ខ្មែរយើងចូលចិត្តបរិភោគសាច់ទុរេនណាស់ អ្នកខ្លះជឿថា ជាផ្លែស្ទួយកម្លាំង និងជាថ្នាំប៉ូវផង។ ផ្លែទុំជ្រុល មានក្លិនដូចខ្ទឹមស ហេតុនេះពួកអឺរ៉ុប និងអាមេរិកជាច្រើនស្អប់ទុរេនណាស់។ គ្រាប់ស្ងោរ ឬលីងអាចបរិភោគបាន។ នៅប្រទេសខ្មែរ គេមិនដែលយកដើមទុរេនធ្វើថ្នាំឡើយ តែនៅប្រទេសជ្វាជាស្រុកកំណើតព្រឹក្សនេះ គេប្រើស្លឹក និងឫសជាឱសថ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុរុបយោគ» មានន័យដូចម្ដេច ?


ទុរុបយោគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរំលោភ បំពាន អំពើរបស់អ្នករាជការណាមួយ ដែលប្រព្រឹត្តហួស​អំណាចខ្លួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុរាចារ» មានន័យដូចម្ដេច ?


ទុរាចារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.),(បា.) ដំណើរ​ប្រព្រឹត្ត​អាក្រក់, មារយាទ​អាក្រក់, សណ្ដាប់ធ្នាប់​អាក្រក់, ទំនៀមទម្លាប់​អាក្រក់ ។ ប្រើ​ដូច​ជា គុ. ក៏​បាន ។
ឧទាហរណ៍៖ មនុស្ស​ទុរាចារ គឺ​មនុស្ស​ដែល​មាន​ដំណើរ​ប្រព្រឹត្ត​អាក្រក់ : …។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុរាគមន៍» មានន័យដូចម្ដេច ?


ទុរាគមន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ទុស៑ + អាគមន > ទុរាគមន; បា. ទុ + អាគមន > ទុរាគមន) ការមកដល់មិនស្រួល, ដំណើរមកដល់ប្រកបដោយទុក្ខលំបាក ។ ព. ផ្ទ. ស្វាគមន៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុរា» មានន័យដូចម្ដេច ?


ទុរា


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ទុរន់។
ឧទាហរណ៍៖ ទុរន់ទុរា គឺ​ទុរន់​ខ្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុរយស» មានន័យដូចម្ដេច ?


ទុរយស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ទុយ៌ស) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. ទុយ៌ស) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុរភិក្ស» មានន័យដូចម្ដេច ?


ទុរភិក្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ទុរ្ភិក្ស) ។
អំណត់អត់ឃ្លាន វិបាកដែលកើតពីសង្រ្គាម គឺទុរភិក្សនឹងជម្ងឺ ឬក៏ស្រុករាំងស្ងួត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុរពល» មានន័យដូចម្ដេច ?


ទុរពល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ទុព៌ល) ។ ( មើលក្នុងពាក្យ ទុព្វល និង ទុព្វលភាព ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. ទុព៌ល) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុរន់» មានន័យដូចម្ដេច ?


ទុរន់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ទុរន្វយ “ដែលគេពិបាកដឹកនាំគាំពារ”) ដែលគ្រាំគ្រា, ដុនដាប, ត្រដាបត្រដួស
ឧទាហរណ៍៖ មនុស្ស​ទុរន់; សរសេរ​ជា ទូរន់ ក៏​មាន (ព. កា.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុរជន» មានន័យដូចម្ដេច ?


ទុរជន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ទុជ៌ន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុរគម» មានន័យដូចម្ដេច ?


ទុរគម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. ទុគ៌ម) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុរគត» មានន័យដូចម្ដេច ?


ទុរគត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. ទុគ៌ត និង ទុគ្គត ឬ ទុគ្គតៈ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុយ៌ស» មានន័យដូចម្ដេច ?


ទុយ៌ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ដំណើរ​ខូច​យស, ថ្លោះ​ធ្លាក់​យស ។ ប្រើ​ដូច​ជា គុ.ក៏​បាន ។
ឧទាហរណ៍៖ មនុស្ស​ទុយ៌ស; ច្រើន​សរសរ​ក្លាយ​ជា ទុរយស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុយមុយ» មានន័យដូចម្ដេច ?


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មុយ​ៗ យឺត​ៗ ភ្លឹះ​ៗ មិន​សូវ​និយាយ​ស្ដី ។
ឧទាហរណ៍៖ មនុស្ស​ទុយមុយ, ឫកពា​ទុយមុយ ។ ទុយមមុយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុយមមុយ» មានន័យដូចម្ដេច ?


ទុយមមុយ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ទុយមុយ )


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុយនីស» មានន័យដូចម្ដេច ?


ទុយនីស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ទុយនីស, (រាជធានី/​រដ្ឋធានី) ទុយនីស ។
រាជធានី/​រដ្ឋធានី នៃប្រទេស ទុយនីស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុព្វិជ្ជា» មានន័យដូចម្ដេច ?


ទុព្វិជ្ជា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទុ “អាក្រក់” + វិជ្ជា “ចំណេះ”, វ > ព តម្រួតជា . ព្វ > ទុព្វិជ្ជា; សំ. ទុស៑, ស៑ > រេផៈ (៌) + វិទ្យា > ទុរ្វិទ្យា) វិជ្ជាអាក្រក់គឺវិជ្ជាដែលញ៉ាំងអ្នកចេះឲ្យហិនហោច, ឲ្យវិនាស ទាំងឲ្យមានវិប្បដិស្សារៈនឹកតូចចិត្តស្ដាយក្រោយផងទៀត, ជាវិជ្ជារាប់បញ្ចូលក្នុងអកុសលកម្ម ពុំគួរមនុស្សត្រូវការរៀនឡើយ (ព. កា.)
ឧទាហរណ៍៖ ធ្មប់អាបនិងស្នេហ៍ ទាំងនេះសុទ្ធតែ ជាទុព្វិជ្ជា កូនចៅកុំរៀន របៀនពាលា អ្នករៀនតែងជា មនុស្សនឹកស្ដាយក្រោយ ។ ព. ផ្ទ. សុវិជ្ជា, សុវិទ្យា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុព្វលភាព» មានន័យដូចម្ដេច ?


ទុព្វលភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទុព្វលភាវ; សំ. ទុព៌ល + ភាវ) ភាពទុព្វលឬភាពទុព៌ល គឺភាពនៃបុគ្គលមានកម្លាំងខ្សោយ, ភាពជាអ្នកថយកម្លាំង, ការទ្រមថយកម្លាំង, ដុនដាប : ជរាតែងញ៉ាំងរូបកាយឲ្យធ្លាក់ចុះក្នុងទុព្វលភាព, ទុព្វលភាពតែងកើតមានជាធម្មតា ដល់រូបកាយក្នុងបច្ឆិមវ័យ, ខំប្រឹងធ្វើការទាំងទុព្វលភាព ។ តាមទម្លាប់មកច្រើនប្រើជា គុ. : មនុស្សទុព្វលភាព, ជំងឺទុព្វលភាព ។ ដែលចាស់គ្រាំគ្រាដាច់ដាច (សំពត់) : ត្រៃចីវរទុព្វលភាព គឺត្រៃចីវរដែលចាស់គ្រាំគ្រាដាច់ដាច ។ដែលទ្រុឌទ្រោមខ្លាំង : ផ្ទះទុព្វលភាព ។ ល ។ ប្រើជា ទុព៌លភាព ក៏បាន (បើត្រូវការប្រើ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុព្វល» មានន័យដូចម្ដេច ?


ទុព្វល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. ទុស៑ + ពល, ស៑ ជារេផៈ (៌) នេះ > ទុព៌ល) កម្លាំងថយ, កម្លាំងថមថយ, ខ្សោយ ឬ ដែលមានកម្លាំងថយ, ខ្សោយ : ចាស់ទុព្វល ។ ប្រើជា ទុព៌ល ក៏ បាន; ព. កា. ច្រើនប្រើជា ទុរពល ឬ ទូរពល សម្រួលតាមសម្ផស្សកាព្យក៏បាន ។
ឧទាហរណ៍៖ រីចាស់ទុរពល ច្រើនភ្លេចពុំយល់ ពុំចាំសព្វគ្រប់ កម្លាំងថមថយ ទាំងថ្ងៃទាំងយប់ ដំណើរជ្រុលជ្រប់ ទប់ដោយឈើច្រត់ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ; សំ. ទុស៑ + ពល, ស៑ ជារេផៈ (៌) នេះ > ទុព៌ល) កម្លាំងថយ, កម្លាំងថមថយ, ខ្សោយ ឬ ដែលមានកម្លាំងថយ, ខ្សោយ : ចាស់ទុព្វល ។ ប្រើជា ទុព៌ល ក៏ បាន; ព. កា. ច្រើនប្រើជា ទុរពល ឬ ទូរពល សម្រួលតាមសម្ផស្សកាព្យក៏បាន ។
ឧទាហរណ៍៖ រីចាស់ទុរពល ច្រើនភ្លេចពុំយល់ ពុំចាំសព្វគ្រប់ កម្លាំងថមថយ ទាំងថ្ងៃទាំងយប់ ដំណើរជ្រុលជ្រប់ ទប់ដោយឈើច្រត់ ។

                   ជរាពិការ ដែលពុំអាចធ្វើការបាន ដោយអាការរោគញាំញី ឬទទួលគ្រោះថ្នាក់នាំ​ឱ្យ​កំបុតដៃជើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុព្វចបុគ្គល» មានន័យដូចម្ដេច ?


ទុព្វចបុគ្គល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) បុគ្គលដែលគេស្ដីថាបានដោយកម្រ, បុគ្គលដែលគេពិបាកប្រដៅ ឬ ពិបាកទូន្មាន, បុគ្គលចចេសមុខរឹង ។
ឧទាហរណ៍៖ ទុព្វចបុគ្គលច្រើនតែធ្លាក់ខ្លួនទៅជាមនុស្សឯកឯង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុព្ភិក្ខសម័យ» មានន័យដូចម្ដេច ?


ទុព្ភិក្ខសម័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. — សមយ; សំ.ទុរ្ភិក្ស + សមយ ) គ្រាអត់បាយ, គ្រាអំណត់ ។ ដូចគ្នានឹង ទុព្ភិក្ខកាល (ម. ព. នោះ) ។
ពេលដែលមានការអន្តខាត់ស្បៀងអាហារ ការប្រផុតប្រជើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុព្ភិក្ខភ័យ» មានន័យដូចម្ដេច ?


ទុព្ភិក្ខភ័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. — ភយ; សំ. ទុរ្ភិក្ស + ភយ ) ភ័យព្រោះដំណើរក្របាយ, ភ័យកើតអំពីដំណើរអត់ឃ្លាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទុព្ភិក្ខកាល» មានន័យដូចម្ដេច ?


ទុព្ភិក្ខកាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ទុរ្ភិក្ស + កាល ) គ្រាក្របាយ, គ្រាអត់បាយ, គ្រាអំណត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖