Posted on Leave a comment

តើពាក្យ «ឃ្លាតចាក» មានន័យដូចម្ដេច ?

ឃ្លាតចាក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាច់​ចេញ ឆ្ងាយ​ដាច់​ចេញ​ពី​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ្លាតឃ្លៃ» មានន័យដូចម្ដេច ?

ឃ្លាតឃ្លៃ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ.) (គ្លៃ “នឿយ ល្ហិតល្ហៃ ល្វឹងល្វើយ; ងុយ​ដេក; ស្រពន់”) បែក​ឃ្លាត​ចេញ​ដាច់​សង្វែង​ឥត​មាន​សង្ឃឹម​ថា​នឹង​បាន​ជួប ឬ បាន​ត្រឡប់​មក​ឃើញ​វិញ (ប្រើ​តែ​ក្នុង​កាព្យ) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ.) (គ្លៃ “នឿយ ល្ហិតល្ហៃ ល្វឹងល្វើយ; ងុយ​ដេក; ស្រពន់”) បែក​ឃ្លាត​ចេញ​ដាច់​សង្វែង​ឥត​មាន​សង្ឃឹម​ថា​នឹង​បាន​ជួប ឬ បាន​ត្រឡប់​មក​ឃើញ​វិញ (ប្រើ​តែ​ក្នុង​កាព្យ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ្លាតឃ្លា» មានន័យដូចម្ដេច ?

ឃ្លាតឃ្លា

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឃ្លាតដាច់ស្រឡះ, ឃ្លាតឆ្ងាយដាច់សង្វែង ( ម. ព. ឃ្លា, ឃ្លាត ផង ) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឃ្លាតដាច់ស្រឡះ, ឃ្លាតឆ្ងាយដាច់សង្វែង ( ម. ព. ឃ្លា, ឃ្លាត ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ្លាត» មានន័យដូចម្ដេច ?

ឃ្លាត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ងាក​ចេញ​ផុត​ពី​គ្នា ឬ​បែក​ពី​គ្នា​ទៅ​ឆ្ងាយ។
ឧទាហរណ៍៖  អង្គុយ​ឲ្យ​ឃ្លាត​ពី​គ្នា បង​ប្អូន​ឃ្លាត​គ្នា​​យូរ​ឆ្នាំ​ហើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ្លា» មានន័យដូចម្ដេច ?

ឃ្លា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ល្បះ​ពាក្យ ល្បះ​សេចក្ដី ដែល​មាន​ទំនង​ត្រូវ​ដក​ឲ្យ​ដាច់ ឲ្យ​ឃ្លាត ។
ឧទាហរណ៍៖ សេចក្ដី​មួយ​ឃ្លា; មើល​កាព្យ​ឲ្យ​ដឹង​ឃ្លា សរសេរ​ដក​ឃ្លា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ្លង់» មានន័យដូចម្ដេច ?

ឃ្លង់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​កើត​អំពី​ឈាម​បណ្ដាល​ចេញ​មក​ដល់​សាច់​ស្បែក​ខាង​ក្រៅ​ឲ្យ​មាន​សម្បុរ​ក្រហម​ជាំ​ដាំ​ដុំ​ៗ ពក​ផ្លែ​ហើយ​ប្រែ​ទៅ​ជា​ដំបៅ បើ​ថែ​រក្សា​ដាក់​ថ្នាំ​មិន​ត្រូវ ក៏​នឹង​បណ្ដាល​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង រហូត​ដល់​កាច់​ដៃ​ជើង​ឲ្យ​ក្រញឹង​ក្រញង់, ឃ្លង់​នេះ​ហៅ​ថា ឃ្លង់​ភ្លើង ។ មាន​ឃ្លង់​មួយ​យ៉ាង ហៅ​ថា ឃ្លង់​ផេះ កើត​បណ្ដាល​ឲ្យ​សាច់​ស្បែក​រោល​ខ្លោច​ដុំ​ៗ មិន​បាន​ដល់​កាច់​ដៃ​ជើង​ដូច​ឃ្លង់​ភ្លើង​ទេ ។ មាន​ឃ្លង់​មួយ​យ៉ាង​ទៀត​ហៅ​ថា ឃ្លង់​ល្ពៅ បណ្ដាល​ឲ្យ​ស្បែក​ឡើង​ស​ពពាល​ៗ នៅ​ដៃ​ជើង ឬ នៅ​មាត់, នៅ​ថ្ងាស, នៅ​ក្បាល ។ មាន​ឃ្លង់​មួយ​យ៉ាង​ផ្សេង​ទៀត​ ហៅ​ថា ឃ្លង់​ដែក កើត​នៅ​ជើង, នៅ​ដៃ បណ្ដាល​ឲ្យ​ស្បែក​រឹង​ក្ដាំង ដល់​យូរ​ទៅ​ប្រែ​ជា​របក​ពុក​ផុយ ។
ឧទាហរណ៍៖ មាន ព. ទ. បុ. ថា : ឃ្លង់​ដែក​ចែក​កូន​ចែក​ចៅ ឃ្លង់​ល្ពៅ​ស្លាប់​ទៅ​ឥត​ចែក មាន​ន័យ​ថា បើ​ឪពុក​កើត​ឃ្លង់​ដែក ដល់​មក​កូន ឬ​ចៅ គង់​មាន​កូន​ឬ​ចៅ​ណា​មួយ​កើត​ឃ្លង់​ដែក​ដូច​ឪពុក ឬ ជីតា ដែរ ។ ធ្លាប់​បាន​សង្កេត​ហើយ ឃើញ​ពិត​ខ្លះ​ទេ​ខ្លះ ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះកុដ្ឋរោគ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ្មោះ» មានន័យដូចម្ដេច ?

ឃ្មោះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​គ្រឿង​វាយ​ដំ​ប្រគំ​ធ្វើ​ដោយ​សំរិទ្ធិ, ដោយ​ស្ពាន់ មាន​សណ្ឋាន​ដូច​គង​ធំ តែ​គ្មាន​ដោះ គេ​វាយ​ឃ្មោះ​ឲ្យ​កូន​ប្រុស​កូន​ស្រី​ចេញ​មក (អាពាហ៍​ពិពាហ៍) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ្មុំ» មានន័យដូចម្ដេច ?

ឃ្មុំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ល្អិត​មួយ​ប្រភេទ​ក្នុង​ពួក​ភមរ​ជាតិ មាន​ទឹក​ផ្អែម សំណុស​សម្រាប់​ធ្វើ​ក្រមួន; ឃ្មុំ​មាន​ច្រើន​យ៉ាង។
ឧទាហរណ៍៖ ឃ្មុំ​ផ្លិត មាន​មណ្ឌល​សំបុក​តូច សណ្ឋាន​ស្រដៀង​នឹង​ផ្លិត​ដៃ; ឃ្មុំ​ធំ មាន​មណ្ឌល​សំបុក​ធំ; ឃ្មុំ​បូក​គោ មាន​មណ្ឌល​សំបុក​មូល​ត្រមុល​ស្រដៀង​នឹង​បូក​គោ…។

                ឈ្មោះ​ខ្លា​មួយ​ប្រភេទ សម្បុរ​ខ្មៅ ឬ ស ​ក៏​មាន ​ខ្លះ​បរិភោគ​ឃ្មុំ​ជា​អាហារ ខ្លា​ឃ្មុំ (ម. ព. ខ្លា ផង)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ្មឹល» មានន័យដូចម្ដេច ?

ឃ្មឹល

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ឡើង​សាច់​ក្រាស់​កន្ទឹស។
ឧទាហរណ៍៖ សាច់​ឡើង​ឃ្មឹល មុខ​ឃ្មឹល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ្មាតខ្មី» មានន័យដូចម្ដេច ?

ឃ្មាតខ្មី

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខំ​ប្រឹង សង្វាត​ខ្លាំង។
ឧទាហរណ៍៖ ឃ្មាត​ខ្មី​ធ្វើ​ការ (ម. ព. ខ្មីឃ្មាត ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ្មឹក» មានន័យដូចម្ដេច ?

ឃ្មឹក

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ក្រាស់​ឲ្យ​វិសេស​ឡើង។
ឧទាហរណ៍៖ ក្រាស់​ឃ្មឹក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ្មមៗ» មានន័យដូចម្ដេច ?

ឃ្មមៗ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ស៊ី ពាក្យ​ទំពា​ឲ្យ​ប្លែក​ឡើង។
ឧទាហរណ៍៖ ស៊ី​ឃ្មម​ៗ ទំពា​ឃ្មម​ៗ គឺ​ស៊ី ទំពា​ដោយ​មាន​អាហារ​ពេញ​ទុល​ក្នុង​មាត់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ្មត់, ច្រអាស, ដង្ហក់» មានន័យដូចម្ដេច ?

ឃ្មត់, ច្រអាស, ដង្ហក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សធំមាន កម្ពស់ ៨-២៥ ម ដុះក្នុងព្រៃល្បោះក្នុងឧបទ្វីបជ្វា ឥណ្ឌូចិន និង ឥណ្ឌា ។ ដើមនេះ ច្រើនទាញអារម្មណ៍ អ្នកដើរព្រៃ ដោយបញ្ចេញក្លិនក្រអូប ។ គេប្រើសំបកសំរាប់ធ្វើម្ហូប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ្មត់» មានន័យដូចម្ដេច ?

ឃ្មត់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វល្លិ​មួយ​ប្រភេទ​សំបក​ក្រអូប​សម្រាប់​ធ្វើ​ធូប ។
ឧទាហរណ៍៖ សំបក​ឃ្មត់ ធូប​ឃ្មត់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ្មង់» មានន័យដូចម្ដេច ?

ឃ្មង់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ្នើសឃ្នង» មានន័យដូចម្ដេច ?

ឃ្នើសឃ្នង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ច្រឡើសបើស ឈ្នះឈ្នាន ព្រហើន ឈ្លានពាន ទ្រើស​ឃ្នង។
ឧទាហរណ៍៖ មនុស្ស​ឃ្នើសឃ្នង សំដី​ឃ្នើសឃ្នង (ម. ព. ឃ្នង ២ គុ. ទ្រើស​ឃ្នង ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ្នូស» មានន័យដូចម្ដេច ?

ឃ្នូស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​គូស ។
ឧទាហរណ៍៖ កែង​ឈើ ឬកែង​ស្ពាន់​ជា​ឃ្នូស​គូស​តម្រង់​ជ្រុង; បន្ទាត់​ជា​ឃ្នូស​គូស​ឲ្យ​មាន​ស្នាម​ជា​ខ្សែ​ត្រង់ ។ ព. ផ្ទ. គំនូស គឺ​ស្នាម​ដែល​កើត​ពី​គូស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ្នាប» មានន័យដូចម្ដេច ?

ឃ្នាប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​គាប ។

ឧទាហរណ៍៖ ឃ្នាប​អំពៅ (ម. ព. គំនាប ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ្នាង» មានន័យដូចម្ដេច ?

ឃ្នាង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​មាន​កាំ​ទទឹង​មួយ​ម្ខាង សម្រាប់​ដាក់​ក​មនុស្ស​ទោស ។
ឧទាហរណ៍៖ មនុស្ស​ជាប់​ឃ្នាង នាយ​ភូ​ឃុំ​បាន​យក​ឃ្នាង​ទៅ​ដាក់​មនុស្ស​ទោស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ្នង (តន្រ្តី)» មានន័យដូចម្ដេច ?

ឃ្នង (តន្រ្តី)

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្ទាត់ឈរត្រង់កាត់បន្ទាត់ផ្តេកក្នុងអក្សរភ្លេងទុកជាគ្រឿងសំគាល់ចង្វាក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ្នង» មានន័យដូចម្ដេច ?

ឃ្នង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មេទទឹងគងសង្កត់ក្បាលបង្គោលក្រោល, បង្គោលរបង ។
ឧទាហរណ៍៖ ឃ្នងក្រោលក្របី ។

               ដំណើរប្រព្រឹត្តិល្មើស, ច្រឡើសគងលើច្បាប់ ។
ឧទាហរណ៍៖​ សេចក្ដីឃ្នង (ម. ព. ឃ្នើសឃ្នង ផង) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ព្រហើន, ច្រឡើសខុសច្បាប់, ទ្រនង់ ។
ឧទាហរណ៍៖ មនុស្សឃ្នង, ឃ្នើសឃ្នង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ្ញើច» មានន័យដូចម្ដេច ?

ឃ្ញើច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញាក់ញោច, ខ្ញើចដោយរសើប ឬ ដោយញញើត ។
ឧទាហរណ៍៖ រសើបឃ្ញើច, គាត់ដើរទៅឃើញបន្លាលោតែឃ្ញើច; ដំណើរឃ្ញើចៗ (ម.ព. ឃ្វើចៗ ផង) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ញាក់ញោច, ខ្ញើចដោយរសើប ឬ ដោយញញើត ។
ឧទាហរណ៍៖ រសើបឃ្ញើច, គាត់ដើរទៅឃើញបន្លាលោតែឃ្ញើច; ដំណើរឃ្ញើចៗ (ម.ព. ឃ្វើចៗ ផង) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា​ ញាក់ញោច, ខ្ញើចដោយរសើប ឬ ដោយញញើត ។
ឧទាហរណ៍៖ រសើបឃ្ញើច, គាត់ដើរទៅឃើញបន្លាលោតែឃ្ញើច; ដំណើរឃ្ញើចៗ (ម.ព. ឃ្វើចៗ ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃោស្នា» មានន័យដូចម្ដេច ?

ឃោស្នា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ឃោសនា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃោសៈ» មានន័យដូចម្ដេច ?

ឃោសៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ឃោស ) ។
មាន ២ន័យគឺ៖ ១- < ឃុស-ធា. + ណ-ប. ។ វិ. ឃោសនំ > ឃោសោ គឹកកង, កងរំពង, កិរិយាគឹកកង, ការស្រែកប្រកាស, ការឃោសនា។ឬ ឃោសេន្តិ ឯតេន វា ឯត្ថាតិ > ឃោសា សំឡេងជាគ្រឿងគឺកកង, សំឡេងគឹកកង។ ២- ឈ្មោះព្យពា្ជនៈ ដែលមានសំឡេងគឹកកងមាន ២១ តួ គឺ គឃង, ជឈញ, ឌឍណ, ទធន, ពភម; យរលវហឡ; និងស្រះពេញតួទាំងអស់ ក៏រាប់បញ្ជូលក្នុងពួកអក្សរ ឃោសៈ ដែរ។ ពាក្យផ្ទុយ អឃោសៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃោសិត្រ» មានន័យដូចម្ដេច ?

ឃោសិត្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រាប់ពោន បំពង់ខ្សល់ដង្ហើមចេញចូល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃោសាឃោសវិមុត្ត» មានន័យដូចម្ដេច ?

ឃោសាឃោសវិមុត្ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អក្ខរៈ​ដែល​រួច​ផុត​ស្រឡះ​ពី​ឃោសៈ និង​អឃោសៈ គឺ​មិន​មែន​ជា​ឃោសៈ ឬ អឃោសៈ បាន​ដល់​និគ្គហិត (º) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃោសនិក» មានន័យដូចម្ដេច ?

ឃោសនិក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកពាំនាំដំណឹងទៅផ្សាយ ដើម្បីជាប្រយោជន៍ដល់មតិ ឬគំនិតណាមួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃោសនាការ» មានន័យដូចម្ដេច ?

ឃោសនាការ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះក្រសួងរដ្ឋមន្ត្រីមួយផ្នែក ខាងការផ្សាយដំណឹងផ្សេងៗ ។
ឧទាហរណ៍៖ ក្រសួង​ឃោសនា​ការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃោសនា» មានន័យដូចម្ដេច ?

ឃោសនា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សំដីគឹកកង, សំឡេងកងរំពង, អឺងអាប់; ការប្រកាស, ការស្រែកប្រកាសឮខ្លាំងៗ ផ្សាយដំណឹងឲ្យសាធារណជនដឹង, ការផ្សាយដំណឹងឲ្យឮសាយសុសសព្វគ្នា ។ ប្រើតាមទម្លាប់ចំពោះតែការប្រកាសអង្គាសវត្ថុផ្សេងៗ ធ្វើបុណ្យឲ្យទាន; ប្រើជា ន. ឬ គុ. ឬ កិ. ក៏បាន ។
ឧទាហរណ៍៖ សេចក្ដី​ឃោសនា សំបុត្រ​ឃោសនា​; អាចារ្យ​ឃោសនា​ចង្ហាន់ ឃោសនា​ចតុប្បច្ច័យ (សរសេរ​ក្លាយ​ជា ឃោស្នា តាម​សូរ​សំនៀង​និយាយ​ក៏​មាន; សរសេរ​បែប​នេះ សម្រាប់​ប្រើ​ក្នុង​កាព្យ សរសេរ​ត្រឹម​ត្រូវ​ជា ឃោសនា អ. ថ. ឃោស្នា) ។

                 ការស្រែកប្រកាសឱ្យឮសុសសាយ ដើម្បីផ្សាយគំនិត និងមតិណាមួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃោសកសេដ្ឋី» មានន័យដូចម្ដេច ?

ឃោសកសេដ្ឋី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះសេដ្ឋីក្នុងសម័យពុទ្ធកាល ក្នុងក្រុងកោសម្ពី ។ មានសេចក្តីសម្តែងក្នុងធម្មបទដ្ឋកថា នៃគម្ពីខុទ្ទកនិកាយថា ឃោសកសេដ្ឋីជាកូនរបស់ស្រីពេស្យាចារម្នាក់នាក្រុងកោសម្ពី គ្រាន់តែកើតមកដឹងថាកូនប្រុសភ្លាម ក៏ត្រូវម្តាយឱ្យគេយកទៅបោះបង់ចោល តែដោយបុណ្យកុសលមាន ទើបមានអ្នករើសយកទៅចិញ្ចឹម ក្រោយមកត្រូវលោកមហាសេដ្ឋីក្រុងកោសម្ពីសុំទិញទៅទៀត។ ដោយបាបកម្មដែលខ្លួនធ្លាប់បោះកូនចោល លោកត្រូវបានលោកសេដ្ឋីយកទៅបោះបង់ចោល និងប៉ងសម្លាប់ដល់ទៅ ៧ លើក ។ ដោយបុណ្យកុសល ដែលលោកធ្លាប់បានបំពេញក្នុងកំណើត ដែលលោកកើតជាសុនខបានព្រុសដេញសត្វកាចសាហាវផ្សេងៗ ហើយនាំផ្លូវព្រះបច្ចេកពុទ្ធទៅមក ក៏រួចផុតពីសេចក្តីស្លាប់រហូតបានកូនក្រមុំលោកអនុសេដ្ឋីក្រុងកោសម្ពី ។ ដោយបានការជួយឧបាយកលពីភរិយា លោកក៏បានឡើងតំណែងជាមហាសេដ្ឋី បន្តតំណែងពីលោកសេដ្ឋីជាឪពុកចិញ្ចឹម ។ ក្រោយពីលោកបានទទួលតំណែងជាសេដ្ឋីហើយ ពេលមួយបានជួបនឹងព្រះសម្មាសម្ពុទ្ធ បានស្តាប់ព្រះធម៌ ក៏បានសម្រេចជាព្រះសោតាបន្នបុគ្គល ព្រមទាំងបានកសាងវត្តមួយថ្វាយព្រះសម្មាសម្ពុទ្ធ មានឈ្មោះថា ឃោសិតារាម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃោស» មានន័យដូចម្ដេច ?

ឃោស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (ឃោស “សូរ, សំឡេង​គឹក​កង”) ឈ្មោះ​ព្យញ្ជនៈ ដែល​មាន​សំឡេង​គឹក​កង​មាន ២១ តួ គឺ គ​ឃ​ង ជ​ឈ​ញ ឌ​ឍ​ណ ទ​ធ​ន ព​ភ​ម; យ​រ​ល​វ​ហ​ឡ; និង​ស្រៈ​ពេញ​តួ​ទាំងអស់ ក៏​រាប់​បញ្ចូល​ក្នុង​ពួក​អក្សរ ឃោសៈ ដែរ ។ ពាក្យ​ផ្ទុយ អឃោសៈ ។ ឃោសៈ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃោរឃៅ» មានន័យដូចម្ដេច ?

ឃោរឃៅ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្លាំង​ក្រៃ ពន្លឹក​គួរ​ខ្លាច ហៅ​ហាន មោះមុត កាច​ខ្លាំង​ឥត​មាន​មេត្តា​ប្រណី ។
ឧទាហរណ៍៖  ចិត្ត​ឃោរឃៅ, ចោរ​ឃោរឃៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃោរ» មានន័យដូចម្ដេច ?

ឃោរ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ.បា.) ខ្លាំង ពន្លឹក គួរ​ខ្លាច គួរ​ស្បើម
ឧទាហរណ៍៖ ខឹង​ឃោរ គឺ​ខឹង​ខ្លាំង ។ បុរាណ​មាន​ប្រើ​ជា ន. ខ្លះ​ដូច​ពាក្យ​ថា បុណ្យ​បាត់​ដ្បិត​បាប លាភ​បាត់​ដ្បិត​ឃោរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃៃ្ល» មានន័យដូចម្ដេច ?

ឃ្លែ

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យឃ្លាត
ឧទាហរណ៍៖ ឃ្លាតឃ្លៃ (ម. ព. ឃ្លាតឃ្លៃ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃែត» មានន័យដូចម្ដេច ?

ឃែត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា គ្រស៊ែត ទទេ។
ឧទាហរណ៍៖ ទៅ​វិញ​ឃែត គឺ​ទៅ​វិញ​ទទេ ឥត​បាន​អ្វី​សោះ (ម. ព. គ្រស៊ែត ផង) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា គ្រស៊ែត ទទេ។
ឧទាហរណ៍៖ ទៅ​វិញ​ឃែត គឺ​ទៅ​វិញ​ទទេ ឥត​បាន​អ្វី​សោះ (ម. ព. គ្រស៊ែត ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃេ្ល» មានន័យដូចម្ដេច ?

ឃ្លេ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើរនាមមួយប្រភេទមានបន្លា សម្រាប់យកខ្លឹមស្ងោរជ្រលក់សូត្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃើញ» មានន័យដូចម្ដេច ?

ឃើញ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឆ្លុះ​យល់​រូប​ប្រាកដ​ដោយ​ភ្នែក ។
ឧទាហរណ៍៖ ឃើញ​មនុស្ស​ដើរ​ច្រើន​នាក់ ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ទស្សនាការ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃូសៗ» មានន័យដូចម្ដេច ?

ឃូសៗ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​គោះ, ដោយ​ក្អក​ស្ងួត (ម. ព. គឃូស ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃូរៗ» មានន័យដូចម្ដេច ?

ឃូរៗ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ខ្យល់​កើត​ដោយ​ផ្លុំ ដោយ​សប់ ដោយ​បក់ ផ្លុំ​ឃូរ​ៗ សប់​ភ្លើង​ឃូរ​ៗ ខ្យល់​ឃូរ​ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃុំរោង» មានន័យដូចម្ដេច ?

ឃុំរោង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ហ៊ុមរោង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃុំ» មានន័យដូចម្ដេច ?

ឃុំ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខាំងរក្សាមិនឲ្យទៅណាតាមអំពើចិត្ត។
ឧទាហរណ៍៖ ឃុំមនុស្សទោសក្នុងគុក ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរដែលឃុំ ។
ឧទាហរណ៍៖ នៅក្នុងឃុំមិនទាន់រួចនៅឡើយ ។

               នាទីក្នុងអំណាចមេឃុំមួយ គឺប្រជុំភូមិច្រើន ឬ តិចតាមបញ្ញត្តិរាជការរដ្ឋបាល ។
ឧទាហរណ៍៖ មន្ត្រីឃុំ, មេឃុំ, ប្រាក់សម្រាប់ឃុំ ។ ឥឡូវនេះប្រើជា សង្កាត់; មេឃុំហៅថា ចៅសង្កាត់ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលនៅក្តៅឧណ្ហៗ ។
ឧទាហរណ៍៖ ទឹកឃុំ (គ្រាមភាសា និយាយតាមទម្លាប់ដោយភូមិស្រុកខ្លះ ) ។

?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា រដ្ឋបាលឃុំដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាឃុំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃុយឆាយ» មានន័យដូចម្ដេច ?

ឃុយឆាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ឃិនឆាយ ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃុន» មានន័យដូចម្ដេច ?

ឃុន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​តំណែង​អ្នក​មាន​បណ្ដា​ស័ក្តិ​បួន​ហ៊ូពាន់ ។
ឧទាហរណ៍៖ ឃុន​ភក្ដី​សម្បត្តិ … ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃឹម» មានន័យដូចម្ដេច ?

ឃឹម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) ឈ្មោះ​គ្រឿង​ភ្លេង​មួយ​យ៉ាង មាន​ខ្សែ​ធ្វើ​ដោយ​លួស មាន​ស្នូក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃឹកៗ» មានន័យដូចម្ដេច ?

ឃឹកៗ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរដោយរលាក់អ្វីៗ ដែលធ្ងន់ ឬ សូរសើចដោយទប់មិនឲ្យលាន់ឮខ្លាំង(ម. ព. គឃឹក ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃីងស្តូន» មានន័យដូចម្ដេច ?

ឃីងស្តូន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ហ្សាម៉ាអីុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃិនឆាយ» មានន័យដូចម្ដេច ?

ឃិនឆាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) ឈ្មោះ​បន្លែ​ចិន​មួយ​យ៉ាង សណ្ឋាន​ប្រហែល​នឹង​វ៉ាន់ស៊ុយ តែ​ស្លឹក​ធំ​ជាង​វ៉ាន់ស៊ុយ ក្លិន​ក៏​ខុស​គ្នា ។ ឃុយឆាយ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃាំង» មានន័យដូចម្ដេច ?

ឃាំង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រាំងរា ស្ទាក់​ដំណើរ ។
ឧទាហរណ៍៖ ឃាំង​ផ្លូវ​មិន​ឲ្យ​មនុស្ស​ដើរ ។ វេវ. ខាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃាសកូល» មានន័យដូចម្ដេច ?

ឃាសកូល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រកូលរុក្ខជាតិដែលគ្មានត្របកផ្កា មានស្រូវ ស្រងែ ពោតជាដើម ។

តើពាក្យ «ឃាយនកិច្ច» មានន័យដូចម្ដេច ?

ឃាយនកិច្ច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ (បា.) < ឃាយន + កិច្ច ។ វិ. ឃាយនំ កិច្ចំ > ឃាយនកិច្ចំ កិច្ចស្រូបក្លិន បានដល់កិច្ចរបស់ចិត្ត ១ ក្នុងចំណោមកិច្ចទាំង ១៤ របស់ចិត្ត។ កិច្ចនេះ ជាកិច្ចរបស់ឃានវិញ្ញាណ ដែលកើតឡើងហើយធ្វើកិច្ចស្រូបក្លិន។ មែនពិត ឃានវិញ្ញាណកើតហើយធ្វើកិច្ចស្រូបក្លិន ទោះជាក្លិនល្អក្តី មិនល្អក្តី ធ្វើកិច្ចរបស់ខ្លួនហើយក៏រលត់ទៅវិញ មិនទាមទារអ្វីៗ ក្នុងលោក ទាំងមិនចេះហួងហែងអ្វីៗ ក្នុងលោកនេះជាធម្មតារបស់សង្ខារធម៌ទាំងឡាយ ។ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគទ្រង់តា្រស់ថា សព្វេ ធម្មា នាលំ អភិនិវេសាយ ធម៌ទាំងឡាយទាំងពួងមិនគួរដល់ការប្រកាន់ថាជារបស់មាំមួន។ ការដឹងក្លិនគ្រប់យ៉ាង គឺត្រឹមតែឃានវិញ្ញាណធ្វើកិច្ចរបស់ខ្លួនប៉ុណ្ណោះឯង ទើបមានការសន្មតថា អ្នកនេះដឹងក្លិន អ្នកនោះដឹងក្លិន បើគ្មានឃានវិញ្ញាណកើតឡើងទេ ក៏គ្មានសត្វបុគ្គលណាមកដឹងក្លិនដែរ គឺឃានវិញ្ញាណមាន តែសត្វបុគ្គលគ្មាន ។ ការដឹងទាន់បែបនេះ ក្នុងខណៈដែលឃានវិញ្ញាណកើតឡើង ឈ្មោះថា ចិត្តានុបស្សនា សតិប្បដ្ឋាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃានសម្ផស្ស» មានន័យដូចម្ដេច ?

ឃានសម្ផស្ស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < ឃាន + សម្ផស្ស ។ វិ. ឃានតោ បរត្តោ សម្ផស្សោ > ឃានសម្ផស្សោ ការប៉ះខ្ចប់ដែលប្រព្រឹត្តទៅតាមច្រមុះ ហៅថា ឃានសម្ផស្ស ឬ ឃានម្ហិ សម្ផស្សោ > ឃានសម្ផស្សោ ការប៉ះខ្ចប់ក្នុងច្រមុះ ហៅថា ឃានសម្ផស្ស។ មែនពិតខណៈនៃច្រមុះប៉ះនឹងក្លិន បង្កើតបានជាឃានវិញ្ញាណ, ការប្រជុំគ្នានៃធម៌ទាំង ៣ នេះ ហៅថា ឃានសម្ផស្ស ។ ក្នុងគម្ពីរសំយុត្តនិកាយ សឡាយតនវគ្គ សឡាយតនសំយុត្ត ត្រង់បឋមនតុម្ហាកសូត្រ ព្រះអង្គទ្រង់សម្តែងថា ឃានសម្ផស្សោ ន តុម្ហាកំ ។ តំ បជហថ ។ សោ វោ បហីនា ហិតាយ សុខាយ ភវិស្សតិ ។ យម្បិទំ ឃានសម្ផស្សបច្ចយា ឧប្បជ្ជតិ វេទយិតំ សុខំ វា ទុក្ខំ វា អទុក្ខមសុខំ វា តម្បិ ន តុម្ហាកំ ។ តំ បជហថ ។ តំ វោ បហីនំ ហិតាយ សុខាយ ភវិស្សតិ។ ឃានសម្ផស្សមិនមែនជារបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយចូរលះបង់នូវឃានសម្ផស្សនោះចេញ។ ឃានសម្ផស្សដែលអ្នកទាំងឡាយ លះបង់បានហើយ នឹងបានជាប្រយោជន៍ បានសេចក្តីសុខ។ ការសោយអារម្មណ៍ណានីមួយជាសុខក្តី ទុក្ខក្តី មិនសុខមិនទុក្ខក្តី ដែលកើតឡើងព្រោះឃានសម្ផស្សជាបច្ច័យនេះ សូម្បីការសោយអារម្មណ៍នេះ ក៏មិនមែនជាអ្នកទាំងឡាយដែរ។ អ្នកទាំងឡាយចូរលះបង់ នូវការសោយអារម្មណ៍នោះចេញ។ ការសោយអារម្មណ៍នោះ ដែលអ្នកទាំងឡាយលះបង់បានហើយនឹងប្រពឹត្តទៅជាប្រយោជន៍ ដើម្បីសេចក្តីសុខ។ ការលះបង់ក្នុងទីនេះ គឺការលះបង់នូវតណ្ហា គឺការជាប់ជំពាក់ក្នុងសម្ផស្ស និងវេទនា មិនមែនលះបង់សម្ផស្ស ឬវេទនានោះទេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃានវីថិ ឬ ឃានទ្វារវីថិ» មានន័យដូចម្ដេច ?

ឃានវីថិ ឬ ឃានទ្វារវីថិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < ឃាន + ទ្វារ + វីថិ ។ វិ. ឃានេ បវត្តា វីថិ > ឃានវីថិ វីថិចិត្តដែលប្រព្រឹត្តទៅក្នុងឃានទ្វារ គឺជាវីថិដែឡមានឃានវិញ្ញាណកើតឡើង។ រូបសង្ខេបនៃឃានទ្វារវីថិចិត្ត៖ ១. ចិត្តក្រៅវីថិ៖ អតីតភវង្គ ១ខណៈ ភវង្គចលនៈ ១ខណៈ ភវង្គុប្បច្ឆេទៈ ១ខណៈ ២.ចិត្តក្នុងឃានវីថិ ឬឃានទ្វារវីថិ៖ ឃានទ្វារាវជ្ជនៈ ១ខណៈ ឃានវិញ្ញាណ ១ខណៈ សម្បដិច្ឆន្ន ១ខណៈ សន្តីរណៈ ១ខណៈ វោដ្ឋព្វនៈ ១ខណៈ ជវនៈ ៧ខណៈ ភវង្គបាត នាំឱ្យ ចិត្តធ្លាក់ចុះកាន់ភវង្គ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃានវិញ្ញាណ» មានន័យដូចម្ដេច ?

ឃានវិញ្ញាណ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < ឃាន + វិញ្ញាណ ។ វិ. ឃានតោ បវត្ត វិញ្ញាណំ > ឃានវិញ្ញាណំ វិញ្ញាណដែលប្រព្រឹត្តទៅតាមច្រមុះ ងៅថា ឃានវិញ្ញាណ ឬឃានម្ហិ សន្និស្សិតំ វិញ្ញាណំ > ឃានវិញ្ញាណំ វិញ្ញាណដែលអាស្រ័យក្នុងចម្រុះ ហៅថា ឃានវិញ្ញាណ។ ឃានវិញ្ញាណ ជាអហេតុកចិត្ត ជាកុសលវិបាកក៏មាន ជាអកុសលវិបាកក៏មាន។ ឃានវិញ្ញាណដែលដឹងក្លិនមិនល្អ (អនិដ្ឋារម្មណ៍) ជាឃានវិញ្ញាណអកុសលវិបាក, ឃានវិញ្ញាណដែលដឹងក្លិនល្អ (ឥដ្ឋារម្មណ៍) ជាឃានវិញ្ញាណខាងកុសលវិបាក។ ទោះជាឃានវិញ្ញាណមួយណាក៏ដោយ ក៏គ្រាន់តែជាចិត្តប៉ុណ្ណោះ កាលបើមានហេតុគ្រប់គ្រាន់នាំឱ្យកើត វាក៏កើតឡើងហើយធ្វើឃាយនកិច្ច គឺស្រូបក្លិន បើមិនមានហេតុគ្រប់គ្រាន់ទេ វាក៏កើតឡើង មិនស្ថិតក្រោមអំណាចរបស់សត្វបុគ្គលណាទេ ទោះជាកើតឡើងហើយ ក៏មិនតាំងនៅរហូតដែរ ត្រឹមតែខណៈប៉ុណ្ណើក៏រលត់ទៅវិញ។ ព្រោះហេតុនេះ គប្បីឃើញថា ឃានវិញ្ញាណនេះក្តី សង្ខារធម៌ដទៃទៀតក្តី សុទ្ធតែស្ថិតនៅក្នុងសភាពជារបស់មិនទៀង ព្រោះមិនតាំងនៅដដែលជាទុក្ខ ព្រោះកើតហើយត្រូវបែកធ្លាយទៅវិញ ជាអនត្តា ព្រោះជារបស់គ្មានខ្លឹមដោយជុំវិញ។ លក្ខណាទិចតុក្កៈរបស់ឃានវិញ្ញាណមាន ៤ គឺ៖ ១- ឃានសន្និស្សិតគន្ធវិជាននលក្ខណំ មានការដឹងនូវក្លិនពញរោះអាស្រ័យនឹងឃានប្រសាទជាលក្ខណៈ; ២- គន្ធមត្តារម្មណរសំ មានត្រឹមតែគន្ធារម្មណ៍ប៉ុណ្ណោះជាកិច្ច; ៣- គន្ធាភិមុខភាវបច្ចុប្បដ្ឋានំ មានភាពប្រាកដនៃក្លិនជាផល; ៤- គន្ធារម្មណាយ កិរិយាមនោធាតុយា អបគមនបទដ្ឋានំ មានការមិនទានើប្រោសទៅនៃកិរិយាមនោធាតុដែលមានក្លិនជាអារម្មណ៍ ជាបទដ្ឋាន។ ឧប្បត្តិហេតុ (ហេតុដែលនាំឱ្យកើតឡើង) នៃឃានវិញ្ញាណមាន ៤យ៉ាងគឺ៖ ១- អសម្ភិន្នត្តា ឃានស្ស មានឃានប្រសាទមិនទាន់បែកធ្លាយ; ២- អាបាថគតត្តា គន្ធានំ មានក្លិនមកកាន់គន្លង; ៣- វាយោសន្និស្សិតំ មានវាយោ (ខ្យល់) ជាទីអាស្រ័យ; ៤- មនសិកាហេតុកំ មានមនសិការជាហេតុជិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃានវត្ថុ» មានន័យដូចម្ដេច ?

ឃានវត្ថុ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < ឃាន + វត្ថុ ។ វិ. ឃានំ ឯវ វត្ថុ > ឃានវត្ថុ ឃានៈហ្នឹងឯង ឈ្មោះថា ឃានវត្ថុ ព្រោះជាទីអាស្រ័យនៃឃានវិញ្ញាណជាដើម និងចេតសិកដែលសម្បយុត្ត។ (វត្ថុ < វស-ធា. + រត្ថុ-ប. ។ វិ. វសន្តិ ឯត្ថ ចិត្តចេតសិកា បវត្តន្តីតិ > វត្ថុ, ចិត្តតំសម្បយុត្តានំ អាធារភូតំ រូបំ។ ចិត្ត និងចេតសិកទាំងឡាយតែងអាស្រ័យក្នុងរូបនោះទើបប្រព្រឹត្តទៅ ព្រោះហេតុនោះ រូបនោះទើបឈ្មោះថា វត្ថុ បានដល់រូបដែលជាទីតាំងនៃចិត្ត និងសម្បយុត្តធម៌ទាំងឡាយ។ ) (ម.ព. វត្ថុ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃានរោគ» មានន័យដូចម្ដេច ?

ឃានរោគ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោគផ្តាសាយបណ្តាលឱ្យកណ្តាស់​ ក្អក តឹងមុខរឿយៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃានប្បសាទ» មានន័យដូចម្ដេច ?

ឃានប្បសាទ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុខនាទីជាគ្រឿងធ្វើឱ្យធំក្លិនផ្សេងៗ ។
ឧទាហរណ៍៖ សត្វស្រមោចជាសត្វមានឃានប្បសាទប្រពៃជាងសត្វដទៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃានធាតុ» មានន័យដូចម្ដេច ?

ឃានធាតុ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < ឃាន + ធាតុ ។ (ម.ព. ឃានបសាទ ផង)។ ឃានបសាទ ឬឃានប្រសាទ [ghānapasāda] ឃានៈ-បៈសាត ឬ ប្រសាត, បា.; សំ, (ន.) < ឃាន + បសាទ។ វិ. ឃានសង្ខាតោ បសាទោ > ឃានបសោទោប្រសាទ គឺឃានៈ ហៅថា ឃានបសាទ បានដល់ភាពថ្លៃនៃឃានៈ ដែលតាំងនៅក្នុងច្រមុះ មានទ្រង់ទ្រាយដូចក្រចកពពែ មានភាពគួរដល់ការប៉ះខ្ចប់ជាមួយនឹងក្លិន។ លក្ខណាទិចតុក្កៈរបស់ឃានប្រសាទគឺ៖ ១- គន្ធាភិឃាតារហភូតប្បសាទលក្ខណំ ឃាយិតុកាមតានិទានកម្មសមុដ្ឋានភូតប្បសាទលក្ខណំ វា មានភាពថ្លានៃភូតរូបគួរដល់ការ ប៉ះខ្ចប់នឹងក្លិនជាលក្ខណៈ ឬមានភាពថ្លានៃភូតរូបដែលមានកម្មជាសមុដ្ឋាន ដែលកម្មនោះ មានសេចក្តីប្រាថ្នាដើម្បីនឹងហិតក្លិន ជាលក្ខណៈ; ២- គន្ធេសុ អាវិញ្ឆនរសំ មានការស្រូបក្លិនជាកិច្ច; ៣- ឃានវិញ្ញាណស្ស អាធារភាវបច្ចុបដ្ឋានំ មានភាពជាទីទ្រទ្រង់នូវឃានវិញ្ញាណជាផល; ៤- ឃាយិតុកាមនិទានកម្មជភូតបទដ្ឋានំ មានភូតរូបដែលកើតពីកម្ម ដែលមានសេចក្តីប្រថ្នាដើម្បីស្រូបជាហេតុ ជាបទដ្ឋាន។ ឃានប្រសាទនេះ អាចធ្វើកិច្ចបាន ២យ៉ាងគឺ ជាវត្ថុផង ជាទ្វារផង។ បើជាវត្ថុហៅថា ឃានវត្ថុ គឺជាទីអាស្រ័យនៃឃានវិញ្ញាណជាដើម និងសម្បយុត្តធម៌, បើជាទ្វារ ហៅថាឃានទ្វា គឺជាទីចេញចូលនៃគន្ធារម្មណ៍ផល ជាទីចេញចូលនៃឃានវិញ្ញាណជាដើមផង។ បើពោលអំពីភាពជាធំក្នុងការដឹងក្លិន ហៅថា ឃានិន្រ្ទយ, បើពោលអំពីអណ្តូង គឺជាទីកើតនៃចិត្ត និងចេតសិក និងអាសវៈទាំងឡាយជាដើម ហៅថា ឃានាយតនៈ, បើពោលអំពីសភាពសូន្យ ពោលគឺ ឃានបសាទនេះ ត្រឹមជាធាតុប៉ុណ្ណោះ មិនជាសត្វ ជាបុគ្គលណា ហៅថា ឃានធាតុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃាត់» មានន័យដូចម្ដេច ?

ឃាត់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សំ.បា.) ឃដ ឃាត “បៀតបៀន; ប្រហារ; រារាំង; ប្រព្រឹត្ត ធ្វើ ខំ​ប្រឹង… ” ហាម; ទប់; រារាំង។
ឧទាហរណ៍៖ ឃាត់​ក្មេង​កុំ​ឲ្យ​ឈ្លោះ​គ្នា ឃាត់​គ្រឿង​ចក្រ​ឲ្យ​ឈប់ ។ ឃាត់​កំហឹង គឺ​ទប់​កំហឹង; ឃាត់​ចំណង់ គឺ​ទប់​ចំណង់ ។  (ម. ព. ឃាត ទៀត​ផង។)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃាតកៈ» មានន័យដូចម្ដេច ?

ឃាតកៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ឃាតក) អ្នកធ្វើឃាត, អ្នកសម្លាប់ ។

                    (បា.) (ឃាតក) < ហន-ធា.+ ណ្វុ-ប. (ផ្លាស់ ហន ជា ឃាត, ណ្វុ ជា អក)។ វិ. ហនតីតិ > ឃាតកោ ជនអ្នកធ្វើឃាត, អ្នកសម្លាប់។ សព្វថ្ងៃយើងហៅអ្នកណាម្នាក់ថាជាឃាតកៈ ទាល់តែអ្នកនោះជាអ្នកសម្លាប់មនុស្ស តាមពិតក្នុងព្រះពុទ្ធសាសនា ឱ្យតែបុគ្គលណាប្រពឹ្រត្តនូវបាណាតិបាត គឺសម្លាប់សត្វ មិនថាសត្វអ្វីនោះទេ ហៅថាឃាតកៈទាំងអស់។ ដូចក្នុងសារត្ថទីបនី ដីកាព្រះវិន័យពោលថា ឃាតកោ ច ហោតីតិ បាណឃាតកោ ហោតិ បាណាតិបាតកម្មុនា វ ពទ្ធោ ហោតីតិ អត្ថោ។ ពាក្យថាជា ជាឃាតកៈ គឺជាអ្នកសម្លាប់សត្វ អធិប្បាយថា ជាអ្នកជាប់ដោយបាណាតិបាតកម្ម។ ក្នុងពុទ្ធវិន័យ ព្រះអង់ទ្រង់ហាមសាវ័ករបស់ព្រះអង្គមិនឱ្យធ្វើឃាតកៈ គឺមិនឱ្យជាអ្នកសម្លាប់សត្វគ្រប់ប្រភេទទាំងអស់។ បើភិក្ខុសម្លាប់មនុស្ស សូម្បីតែញ៉ាំងគភ៌ឱ្យធ្លាក់ចុះ ត្រូវអាបត្តិបារាជិក, ភិក្ខុ សម្លាប់អមនុស្ស (យក្ស ប្រេត ទេវតា ជាដើម) ត្រូវអាបត្តិបារាជិក, ភិក្ខុ សម្លាប់សត្វតិរច្ឆាន (មាន់ ទា ឆ្កែ ជ្រូក ឬសូម្បីស្រមោច សង្អារជាដើម) ត្រូវអាបត្តិបាចិត្តិយ។ ចំពោះសាមណេរការសម្លាប់សត្វគ្រប់ប្រភេទត្រូវទោស ដូចគ្នាគឺ នាសនង្គៈ ។ ចំពោះគ្រហស្ថការសម្លាប់សត្វគ្រប់ប្រភេទ រមែងជាបាណាតិបាតទាំងអស់ គឺដាច់សីលក្នុងសិក្ខាបទទី ១។ ចំពោះមនុស្សទាំងអស់ រាល់ការសម្លាប់ណាំដែលចូលជាបាណាតិបាត បើសត្វដែលស្លាប់នោះ ជាមាតាបិតា ឬជាព្រះអរហន្ត ក៏ចូលជាអនន្តរិយកម្ម។ ថ្វីត្បិតការសម្លាប់ទាំងអស់ជាបាណានិបាតដូចគ្នាក៏ពិតមែន តែមិនមែនមានន័យថា មានទោស ស្មើគ្នានោះទេ។ ក្នុងការវិច្ឆ័យទោសនៃបាណាតិបាត ត្រូវផ្អែកទៅលើលក្ខណៈ ៤យ៉ាងគឺ៖ ១- គុណធម៌ : បើសម្លាប់មនុស្សដែលមានគុណធម៌ច្រើន មានទោសធ្ងន់ មានគុណធម៌តិច មានទោសស្រាល; ២- សត្វដែលត្រូវសម្លាប់ : សត្វដែលមានរាងកាយធំ មានទោសច្រើន បើសត្វមានរាងកាយតូច មានទោសស្រាល; ៣- បយោគ គឺសេចក្តីព្យាយាម : បើមានព្យាយាមខ្លាំង មានទោសច្រើន បើមានព្យាយាមតិច មានទោសស្រាល; ៤- កិលេស : បើអ្នកសម្លាប់កិលេសខ្លាំង (ខឹងខ្លាំងជាដើម) មានទោសធ្ងន់ បើអ្នកសម្លាប់មានកិលេសតិច (មិនចង់សម្លាប់ ជាដើម) មានទោសស្រាល។ ការសម្លាប់ដែលចាត់ថា បាណាតិបាតទៅបាន ត្រូវប្រកបដោយអង្គ ៥ គឺ៖ ១- បាណោ សត្វនោះកំពុងមានជីវិត; ២- បាណសញ្ញិតា អ្នកសម្លាប់ដឹងថា សត្វនោះមានជីវិត; ៣- វធកចិត្តំ មានចិត្តចង់សម្លាប់; ៤- ឧបក្កមោ ព្យាយាមនឹងសម្លាប់; ៥- តេន មរណំ សត្វស្លាប់ដោយសេចក្តីព្យយាមនោះ។ លុះត្រាតែប្រកាសដោយអង្គទាំង៥ នេះ ទើបចាត់ជាបាណាតិបាត បើខ្វះអង្គណាមួយ មិនចាត់ជាបាណាតិបាតទេ។ (បច្ចុប្បន្ននេះ យើងទម្លាប់អានពាក្យ ឃាតក នេះថា ឃាៈ-តៈ-ក ខ្ញុំយល់ថាបើយើងទម្លាប់អានយ៉ាងនេះទៅហើយ គួរតែ សរសេរ ឃាតករយ៉ាងនេះវិញ ព្រោះមានអត្ថន័យដូចគ្នា គឺមកពី ឃាត-សទ្ទូ. + ករិ-ធា. + អ-ប. ។ វិ. ឃាតំ ករោតីតិ > ឃាតករោ ជនអ្នកធ្វើនូវការសម្លាប់ គឺអ្នកសម្លាប់ ។ បើយយើង សរសេរ ឃាតកៈ ឃាតក ត្រូវអានថា ឃា-តៈ-កៈ ឬ ឃា-តក់ តាមលំនាំ ដែលយើងមានរួចមកហើយ ដូចជា កុហក កុសល ផល ។ល។)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃាតកម្ម» មានន័យដូចម្ដេច ?

ឃាតកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អំពើ​គឺ​ការ​សម្លាប់ អំពើ​សម្លាប់ អំពើ​បៀតបៀន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃាត» មានន័យដូចម្ដេច ?

ឃាត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.បា.) ការ​សម្លាប់ ការ​បំបាត់​ជីវិត ការ​បៀតបៀន ការ​ធ្វើ​ឲ្យ​វិនាស ។
ឧទាហរណ៍៖ ធ្វើ​ឃាត​ចោរ​ម្នាក់ ។

                (សំ.; បា.) < ហន-ធា. + ណ-ប. (ផ្លាស់ ហន ជា ឃាត)។ វិ. ឃាតនំ > ឃាតោ ការសម្លាប់, ការបំបាត់ជីវិត, ការបៀតបៀន, ការធ្វើឱ្យវិនាស : ធ្វើឃាតចោរម្នាក់។ ក្នុងគម្ពីរបបញ្ចសូទនី អដ្ឋកថាមជ្ឈិមនិកាយ សម្តែងថា ឥមេ សត្តា អវិជ្ជាយ អញ្ញាណា ហុត្វា នន្ចិរាគេន អាពន្ធិត្វា រូបារម្មណាទីនិ ឧប នីតា វដ្ដទុក្ខសត្តិយា ឃាតំ លភន្តិ។ សេចក្តីថា សត្វទាំងឡាយនេះងងឹតល្ងង់ព្រោះអវិជ្ជា រួបរឹតហើយដោយនន្ទិរាគៈ ឱនទៅរកអារម្មណ៍ទាំងឡាយមានរូបារម្មណ៍ជាដើម តែងបាននូវការសម្លាប់ដោយលំពែងគឺ វដ្តទុក្ខ។ ក្នុងអនន្តរិយកម្ម គឺកម្មដែលមានទម្ងន់ ឱ្យផលដោយមិនមានចន្លោះ គឺត្រូវតែឱ្យផលក្នុងជាតិជាបន្ទាប់ មាន ៥ គឺ (១) មាតុឃាត ការសម្លាប់ម៉ែ (២) បិតុឃាត ការសម្លាប់ឪពុក (៣) អរហន្តឃាត ការសម្លាប់ព្រះអរហន្ត (៤) លោហិតុប្បាទ ការញ៉ាំងលោហិតព្រះពុទ្ធឱ្យពុរពង (៥) សង្ឃភេទ ការបំបែកសង្ឃ។ (ម.ព. អនន្តរិយកម្ម ផង)។ សត្តឃាត (សាត់-តៈ-ឃាត) ការសម្លាប់សត្វ។ មនុស្សឃាត (មនុស-សៈ-ឃាត) ការសម្លាប់មនុស្ស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃាង» មានន័យដូចម្ដេច ?

ឃាង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​ឆ​បំបាត់​កាត់​ប្រយោជន៍​គេ (មិន​សូវ​ប្រើ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃរាវាសធម៌» មានន័យដូចម្ដេច ?

ឃរាវាសធម៌

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.;បា.) (ឃរាវាសធម្ម) <ឃរ + អាវាស + ធម្ម ។ វិ.ឃរំ អាវសតីតិ > ឃរាវាសោ ជនអ្នកនៅគ្រប់គ្រងផ្ទះ ឈ្មោះថា ឃរាវាស, ឃរាវាសស្ស ធម្មោ > ឃរាវាសធម្មោ ធម៌ ឬច្បាប់របស់គ្រហស្ថអ្នកនៅគ្រប់គ្រងផ្ទះក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ នៅក្នុងអាឡវកសូត្រ សំយុត្តនិកាយ សគាថវគ្គ ទុតិយភាគ ៣០ បានសម្តែងថា ឃរាវាស ធម៌មាន ៤ប្រការគឺ៖ ១- សច្ចៈ សេចក្តីពិតត្រង់ដល់គ្នានឹងគ្នាគឺត្រង់តាមផ្លូវ កាយ វាចា និងផ្លូវចិត្ត ឥតមានវៀចវេរក្បត់នឹងគ្នាឡើយ។ ២- ទមៈ អប់រំទូន្មានចិត្តឱ្យទន់ភ្លន់ មិនហិង្សា គឺចេះគ្រប់គ្រងចិត្ត ហ្វឹកហាត់ដុតខាត់សម្អាតចិត្តឱ្យស្អាតផូរផង់ល្អ។ ៣- ខន្តី អត់ធន់គ្រប់យ៉ាង ក្នុងភារកិច្ចគ្រប់មុខ គឺមានចិត្តធ្ងន់មិនឆាប់ច្រឡោតខឹង ព្រមទាំងចេះទ្រាំនឹងសេចក្តីលំបាក។ ៤- ចាគៈ លះបង់ គឺមានទឹកចិត្តហ៊ានលះបង់ទ្រព្យសម្បត្តិឱ្យអ្នកដទៃដែលគួរឱ្យ លះបង់សេចក្តីសុខសាន្តផ្ទាល់ខ្លួន ឱ្យដល់គ្នាទៅវិញទៅមក ដូចជាការជួយរក្សាគ្នានៅពេលឈឺថ្កាត់ជាដើម រហូតមានទឹកចិត្តជួយដល់ញាតិមិត្តទាំងសងខាង។ គ្រហស្ថទាំងឡាយ ដែលជាអ្នកគ្រប់គ្រងផ្ទះសម្បែង ទែងតែមានភរិយាបុត្រធីតា ដែលជាសមាជិកនៃគ្រួសាររៀងៗខ្លួន។ សមាជិកទាំងនោះរមែងមានអត្តចរិតផ្សេងៗគ្នា បើទោះជាអ្នកនោះមានឈាមជ័រតែមួយក៏ដោយ។ ដូចនេះទើបព្រះសម្មាសម្ពុទ្ធសម្តែងនូវឃរាវាសធម៌ សម្រាប់ឱ្យគ្រហស្ថទាំងអស់បដិបត្តិរួមគ្នា ត្រូវមានធម៌ ៤ប្រការនេះ ទើបបាននូវសេចក្តីសុខសាន្ត ជាការបាននូវបញ្ញាឆ្លាតវាងវៃផង បាននូវទ្រព្យសម្បត្តិផង និងបាននូវមិត្តសម្លាញ់ផង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃរាវាសកិច្ច» មានន័យដូចម្ដេច ?

ឃរាវាសកិច្ច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការគ្រប់គ្រងផ្ទះសំបែង ការងារដែលធ្វើនៅក្នុងផ្ទះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃរាវាស» មានន័យដូចម្ដេច ?

ឃរាវាស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. គ្ឫហាវាស) ការនៅគ្រប់គ្រងផ្ទះ; អ្នកនៅគ្រប់គ្រងផ្ទះ (ម. ព. គ្រឹហាវាស, គ្រហស្ថ ផង) ។
មើលពាក្យគ្រហស្ថ ។

                 (បា.; សំ.) (គ្ឫហវាស) < ឃរ + អាវស ។ វិ. ឃរស្ស អាវសនំ > ឃរាវាសោ ការនៅគ្រប់គ្រងផ្ទះ ឈ្មោះថា ឃរាវាស; ឃរំ អាវសតីតិ > ឃរាវាសោ ជនអ្នកនៅគ្រប់គ្រងផ្ទះ ឈ្មោះថា ឃរាវាស (ម.ព. គ្រឹហាវាស, គ្រហស្ថ ផង) ។ ក្នុងទីឃនិកាយ សីលក្ខន្ធវគ្គ ត្រង់សាមញ្ញផលសូត្រ ព្រះអង្គទ្រង់សម្តែងថា សោ តេន សទ្ធាបដិលាភេន សមន្នាគតោ ឥតិ បដិសញ្ចិក្ខតិ – ‘សម្ពាធោ ឃរាវាសោ រជោបថោ, អញ្ភេកាសោ បព្វជ្ជា។ នយិទំ សុករំ អគារំ អជ្ឈាវសតា ឯកន្តបរិបុណ្ណំ ឯកន្តបរិសុទ្ធំ សង្ខលិខិតំ ព្រហ្មចរិយណ ចរិតុំ។ យន្នូនាហំ កេសមស្សុំ ឱហារេត្វា កាសាយានិ វត្ថានិ អច្ឆាទេត្វា អគារស្មា អនគារិយំ បព្ពជេយ្យ’ន្តិ ។ កុលបុត្រនោះ ជាអ្នកដល់ព្រមដោយសទ្ធាហើយ តែងសិក្សាថា ការនៅគ្រប់គ្រងផ្ទះចង្អៀតពេកណាស់ ជាផ្លូវប្រកបដោយធូលី គឺរាគៈ បព្វជ្ជាជាឱកាសធំទូលាយ។ ការនៅគ្រប់គ្រងផ្ទះមិនងាយប្រព្រឹត្តព្រហ្មចរិយធម៌ឱ្យបរិបូរណ៍ បរិសុទ្ធ ម៉ត់ហ្មងតែម្យ៉ាងបានឡើយ បើដូច្នោះអាត្មាអញគប្បីដាក់ចុះនូវសក់ និងពុកមាត់ហើយស្លៀកដណ្តប់នូវសំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ហើតបួសជាអ្នកមិនមានផ្ទះ។ ក្នុងគម្ពីរអង្គុត្តរនិកាយ ចតុក្កនិបាត បត្តកម្មវគ្គ ត្រង់អានណ្យសូត្រ (បិ. ៤២,១៧០) ព្រះអង្គទ្រង់សម្តែងនូវសេចក្តីសុខរបស់គ្រហស្ថ ប្រារព្ធចំពោះអានាថនិណ្ឌិកសេដ្ឋីថា ម្នាលគហបតី គិហិសុខ (សុខរបស់គ្រហស្ថ) នេះមាន ៤យ៉ាង ដែលគ្រហស្ថអ្នកបរិភោគកាម អាស្រ័យនូវកាលតាមកាល នូវសម័យតាមសម័យ គប្បីសម្រេចបាន។ សេចក្តីសុខ ៤ប្រការ ដូម្តេចខ្លះ? គឺអត្ថិសុខ (សុខព្រោះមានទ្រព្យ) ១ ភោគសុខ (សុខព្រោះចេះប្រើប្រាស់) ១ អនណសុខ (សុខព្រោះមិនជំពាក់បំណុលគេ) ១ អនវជ្ជសុខ (សុខព្រោះមិនមានទោស) ១ ។ ម្នាលគហបតី ចុះអត្ថិសុខតើដូចម្តេច។ ម្នាលគហបតី កុលបុត្រក្នុងលោកនេះមានភោគៈ ដែលមានបានមកដោយសេចក្តីព្យាយាម ពោលគឺសេចក្តីខ្នះខ្នែង ដែលសន្សំ បានមកដោយកម្លាំងដៃ មានញើសហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌ កុលបុត្រនោះរមែងសុខ បានសោមនស្សថា ភោគៈទាំងឡាយដែលបានដោយព្យាយាម ពោលគឺសេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកម្លាំងដៃ មានញើសហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌របស់អាត្មាអញមាន។ ម្នាលគហបតី នេះហៅថា អត្ថិសុខ។ ម្នាលគហបតី ចុះភោគសុខតើដូចម្តេច? ម្នាលគហបតី ការប្រើប្រាស់ នូបភោគៈទាំងឡាយផង ធ្វើបុណ្យទាំងឡាយផង ដោយភោគៈទាំងឡាយដែលបាន មកដោយព្យាយាម ពោលគឺសេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកម្លាំងដៃ មានញើសហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌។ ម្នាលគហបតី នេះហៅថា ភោគសុខ។ ម្នាលគហបតី ចុះអនណសុខ តើដូចម្តេច? ម្នាលគហបតី កុលបត្រក្នុងលោកនេះ មិនជំពាក់បំណុលអ្វីមួយ តិចក្តី ច្រើនក្តី របស់បុគ្គលណាមួយ កុលបត្រនោះរមែងបានសេចក្តីសុខ បានសោមនស្សដូច្នេះថា អាត្មាអញមិនជំពាក់បំណុលអ្វីមួយ តិចក្តី ច្រើនក្តី របស់បុគ្គលណាមួយទេ។ ម្នាលគហបតី នេះហៅថា អនណសុខ។ ម្នាលគហបតី ចុះអនវជ្ជសុខ តើដូចម្តេច? ម្នាលគហបតី អរិយសាវកក្នុងសាសនានេះ ជាអ្នកប្រកបដោយកាយកម្មឥតមានទោសទេ ប្រកបដោយវចីកម្មឥតមានទោសទេ ប្រកបដោយមនោកម្មឥតមានទោសទេ អរិយសាវកនោះរមែងបានសេក្តីសុខ បានសោមនស្សដូច្នេះថា អាត្មាអញប្រកបដោយកាយកម្មឥតមានទោសទេ ប្រកបដោយវចីកម្មឥតមានទោសទេ ប្រកបដោយមនោកម្មឥតមានទោសទេ។ ម្នាលគហបតី នេះហៅថា អនវជ្ជសុខ។ ម្នាលគហបតីសេចក្តី ៤យ៉ាងនេះឯង ដែលគ្រហស្ថ អ្នកបរិភោគកាម អាស្រ័យនូវកាលតាមកាល នូវសម័យតាមសម័យហើយ គប្បីបានសម្រេចដោយប្រការដូច្នេះ។ ពេលចប់ព្រះសូត្រ ព្រះអង្គទ្រង់សម្តែងថា៖ អនណំ សុខំ ញត្វាន អថោ អត្ថិសុខំ សរេ ភុញ្ជំ ភោគំ សុខំ មច្ចោ អថោ បញ្ញា វិបស្សតិ។ វិបស្សមានើ ជានាតិ ឧភោ ភោគេ សុមេធសោ អនវជ្ជសុខស្សេតំ កលំ នាគ្ឃតិ សោឡសឹ។ បុគ្គលដឹងសុខដែលមិនមានបំណុលក្តី រឭកឃើញនូវសុខដែលមានភោគៈក្តី ពិចារណាឃើញនូវសុខ ដែលកំពុងប្រើប្រាស់នូវភោគៈដោយប្រាជ្ញាក្តី កាលពិចារណាឃើញច្បាស់ រមែងដឹងនូវចំណែកទាំងពីរ ដោយប្រាជ្ញាដ៏ប្រពៃថា សុខ (ទាំង៣) នុ៎ះ មិនដល់នូវចំណែកមួយក្នុងចំណែកទី១៦ របស់អនវជ្ជសុខឡើយ។ (ម.ព. ប្រយោជន៍)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃរមូល» មានន័យដូចម្ដេច ?

ឃរមូល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ( សំ.) (គឫហមូល) ឫស​សំណង់​ផ្ទះ ។
ឫសបាតសំណង់ជាគ្រឿងទ្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃរណី» មានន័យដូចម្ដេច ?

ឃរណី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. គ្ឫហិណី) ស្រ្ដីជាម្ចាស់ផ្ទះ, មេផ្ទះ, ប្រពន្ធ (ព. កា.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃនៈ» មានន័យដូចម្ដេច ?

ឃនៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) <ឃា-ធា. + យុ-ប. ។ វិ. ឃាយតីតិ > ឃានំ រូបណាស្រូបក្លិន រូបនោះហៅថា ឃាន ឬ ឃាយន្តិ អនេនាតិ > ឃានំ នាមធម៌ទាំងឡាយតែងដឹងក្លិនដោយរូបណា រូបនោះឈ្មោះថា ឃាន បានដល់ ឃានបសាទរូបដែលជាទីអាស្រ័យ នៃឃានវិញ្ញាណ ធ្វើកិច្ចស្រូបក្លិន គឺច្រមុះ។ ឃានៈមាន ២យ៉ាងគឺ៖ ១- មំសឃានៈ បានដល់តួច្រមុះទាំងមូលដែលជាទីអាស្រ័យនៃឃានប្រសាទរូប; ២- បសាទរូប ឬឃានប្រសាទ បានដល់ភាពថ្លានៃឃានៈ ដែលតាំងនៅក្នុងច្រមុះ មានទ្រង់ទ្រាយដូចក្រចកពពែ។ ក្នុងគម្ពីមជ្ឃិមនិកាយ ឧបរិបណ្ណាសក ព្រះអង្គសម្តែងថា តស្មាតិហ តេគហបតិ ឯរំ សិក្ខិតព្វំ ន ឃានំ ឧបាទិយិស្សាមិ ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សាយ៉ាងនេះថា យើងនឹងមិនប្រកាន់ច្រមុះ ។ (ម.ព. ឃានបសាទ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃនលោហិត» មានន័យដូចម្ដេច ?

ឃនលោហិត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈាមកក ឈាមដែលធ្លាក់ចេញមកហើយកកទៅជាដុំៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃនភាព» មានន័យដូចម្ដេច ?

ឃនភាព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សន្ទភាព គុណសម្បត្តិអ្វីៗ ដែលហាប់ណែន បច្ច័យនៃទម្ងន់ជាចំណុះអង្គណាមួយ ធៀបទៅនឹងទម្ងន់ទឹកចំណុះប៉ុនគ្នា ។
ឧទាហរណ៍៖ បណ្តាលោហធាតុប្លាទីន មានឃនភាពធ្ងន់ជាងលោហធាតុអ្វីទាំងអស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ឃ» មានន័យដូចម្ដេច ?

មានន័យថា ព្យញ្ជនៈ​ទី ៤ ក្នុង​វគ្គ​ទី ១ ជា​កណ្ឋជៈ មាន​សំឡេង​ក្នុង​បំពង់​ក ។
ឧទាហរណ៍៖ ជា​ធនិត-ឃោសៈ ខាង​សំស្ក្រឹត​និង​បាលី​មាន​សំឡេង​ជា គ្ហៈ ។សម្រាប់​ភាសា​ខ្មែរ, ផ្សំ​នឹង​ស្រៈ អ អា អិ អី ។ល។ អុំ អំ អាំ អះ សំឡេង អ៊ អ៊ា អ៊‌ិ អ៊‌ី ។ល។ អ៊ុំ អ៊ំ អ៊‌ាំ អ៊ះ ជា ឃ ឃា ឃិ ឃី ។ល។ ឃុំ ឃំ ឃាំ ឃះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្វាម» មានន័យដូចម្ដេច ?

គ្វាម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស.) (គ្វាម អ. ថ. ខ្វាម “សេចក្ដី”) ដំណើរ; បទ; បែប​បទ (របស់​គាថា, ពាក្យ​កាព្យ)។
ឧទាហរណ៍៖  បទ​គ្វាម; សព្វ​ថ្ងៃ​នេះ​សរសេរ​ក្លាយ​មក​ជា ឃ្វាម ក៏​មាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រំ» មានន័យដូចម្ដេច ?

គ្រំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ខ្យង​មួយ​ពួក។ ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ សន្ដាន​ត្រី​ក្អែក សម្បុរ​ស​លាយ​ខ្មៅ ពព្រុះ មាន​ក្លិន​ឆ្អេះ​បន្តិច។
ឧទាហរណ៍៖ គ្រំ​ប៉ោក គឺ​គ្រំ​ធំ​ៗ គ្រំ​ចំពុះ​ទា គឺ​គ្រំ​តូច​ៗ។

                 ឈ្មោះត្រីស្រកាមួយប្រភេទ សន្ដានត្រីក្អែក សម្បុរសលាយខ្មៅពព្រុះ មានក្លិនឆ្អេះបន្តិច
ឧទាហរណ៍៖ ត្រីគ្រំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រោះមហន្តរាយ» មានន័យដូចម្ដេច ?

គ្រោះមហន្តរាយ

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការផ្លាស់ប្តូរធ្ងន់ធ្ងរនៃដំណើរការជាធម្មតារបស់សហគមន៍ ឬសង្គមមួយ ដោយសារទទួលរងព្រឹត្តិការណ៍រូបវន្តប្រកបដោយគ្រោះថ្នាក់ ដែលមាន អន្តរកម្មជាមួយលក្ខខណ្ឌសង្គមដែលងាយរងគ្រោះ ហើយនាំទៅរកឥទ្ធិ ពលអវិជ្ជមានដ៏ធំធេងមួយលើមនុស្ស សម្ភារ សេដ្ឋកិច្ច ឬបរិស្ថាន ដែលកត្តាទាំងនេះ តម្រូវឱ្យមានវិធានការឆ្លើយតបជាបន្ទាន់ ដើម្បីបំពេញ តម្រូវការសំខាន់ៗរបស់មនុស្សហើយទាមទារឱ្យមានការគាំទ្របន្ថែមពីខាងក្រៅស្តារស្ថានភាពនេះឡើងវិញ។

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការរំខានធ្ងន់ធ្ងរ នៃដំណើរការរបស់សហគមន៍ ឬសង្គម ដែលធ្វើឱ្យមានការបាត់បង់ និងប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្ស សម្ភារៈ សេដ្ឋកិច្ច ឬបរិស្ថាន ហើយកម្រិតនៃការប៉ះពាល់ហួសពីលទ្ធភាពរបស់សហគមន៍ ឬសង្គមដែលទទួលរងការប៉ះពាល់ក្នុងការប្រើប្រាស់លៃលកដោះស្រាយដោយធនធានខ្លួនឯង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រោះជា» មានន័យដូចម្ដេច ?

គ្រោះជា

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ចួន​ជា លោ​ជា​ប្រទះ​ទៅ​លើ​ស្រួល។
ឧទាហរណ៍៖ យប់មិញ ខ្ញុំអុំទូកទៅប៉ះនឹងក្បូន, គ្រោះជា កុំអីលិចទូកទៅហើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រោះ» មានន័យដូចម្ដេច ?

គ្រោះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (គ្រហ; គហ “ដំណើរ​កាន់​យក ការ​កាន់; យក ទទួល; គំនិត; ហេតុ; ឧបការៈ ; អនុកូល…”) គុណ; ទោស; សុខ; ទុក្ខ; ថ្នាំង​ថ្នាក់ ដែល​កើត​មាន​ក្នុង​កាល​ម្ដង​ៗ តាម​ដំណើរ​អំពើ​អាក្រក់​ល្អ​របស់​បុគ្គល​រាល់​រូប។
ឧទាហរណ៍៖ គ្រោះ​កាច, គ្រោះ​ជា, គ្រោះ​អាក្រក់, គ្រោះ​ល្អ; មាន​គ្រោះ; គ្រោះ​ថ្នាក់; រំដោះ​គ្រោះ; ចួន​លើ​គ្រោះ (ម. ព. បាប​គ្រោះ, សោម​គ្រោះ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រោត» មានន័យដូចម្ដេច ?

គ្រោត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មិន​ម៉ដ្ឋ មិន​ល្អិត គ្រើម​ៗ។
ឧទាហរណ៍៖ សំពត់​នេះ​សាច់​គ្រោត​ណាស់ (ម. ព. គគ្រាត, គគ្រោត ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រោង, គម្រោង» មានន័យដូចម្ដេច ?

គ្រោង, គម្រោង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បែបផែននៃសំណង់ ដំណើរទំនងគ្រោងឆ្អឹង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រោង» មានន័យដូចម្ដេច ?

គ្រោង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រុង​ទុក រៀប​ចំ​ទុក​ជា​មុន។
ឧទាហរណ៍៖ គ្រោង​ទេយ្យទាន​សម្រាប់​ធ្វើ​បុណ្យ គ្រោង​ថវិកា​សម្រាប់​ឆ្នាំ​ថ្មី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រែអង្គុយ» មានន័យដូចម្ដេច ?

គ្រែអង្គុយ

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ក្រឡាព្រះគំនាល់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រែយានមាស» មានន័យដូចម្ដេច ?

គ្រែយានមាស

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសុវណ្ណរាជយាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រែយាន» មានន័យដូចម្ដេច ?

គ្រែយាន

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះរាជយាននុម៉ាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រែដេក» មានន័យដូចម្ដេច ?

គ្រែដេក

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះទែនបន្ទំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រែង» មានន័យដូចម្ដេច ?

គ្រែង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ខ្យង​សមុទ្រ​មួយ​ពួក សន្ដាន​លៀស​តែ​ធំ​ជាង​លៀស​ ហើយ​មាន​សំបក​គគ្រើម​ឆូត​ៗ​ជា​ជួរ​ស្នាម។
ជាយ​ជុំ​វិញ​មាន​សណ្ឋាន​ដូច​ចុង​សំបក​គ្រែង (គ្រឿង​ល្ខោន) សក់​ត្រង់​ជាយ​ខាង​ៗ ដែល​សល់​ពី​កន្លែង​ថ្ពែក។
ឧទាហរណ៍៖ ថ្ពែក​រលីង នៅ​លស់​តែ​ជាយ​គ្រែង (ម. ព. ជាយ​គ្រែង ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រែ» មានន័យដូចម្ដេច ?

គ្រែ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​សេនាសនៈ​មាន​ជើង មាន​មេ មាន​រនាប​សម្រាប់​ដេក សម្រាប់​អង្គុយ។ គ្រែ​ធម្មាសនៈ ឬ គ្រែ​ធម្មាសន៍ គឺ​គ្រែ​សម្រាប់​ធម្មកថិក​អង្គុយ​សំដែង​ធម៌។ គ្រែ​ស្នែង គឺ​គ្រែ​ដែល​សម្រាប់​អង្គុយ​មាន​ប្រដាប់​សែង​បាន។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះមញ្

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រេច» មានន័យដូចម្ដេច ?

គ្រេច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ ដើម​មាន​សណ្ឋាន​ជា​វល្លិ​ប្រើ​ជា​ថ្នាំ​ស្ដោះ​គ្រេច។
ឧទាហរណ៍៖ ដើម​គ្រេច វល្លិ​គ្រេច។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលភ្លាត់ ឬ ខ្ទាំសរសៃ
ឧទាហរណ៍៖ ជើងគ្រេច, ដៃគ្រេច; គ្រេចជើង, គ្រេចដៃ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលភ្លាត់ ឬ ខ្ទាំសរសៃ ។
ឧទាហរណ៍៖ ជើងគ្រេច, ដៃគ្រេច; គ្រេចជើង, គ្រេចដៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រេង» មានន័យដូចម្ដេច ?

គ្រេង

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ឈើ​ធំ​រលំ ដោយ​ទឹក​រលក។ ក្របី​ដេក​គ្រេង គឺ​ក្របី​ប្រះ​ដេក​ក្នុង​ទឹក​ឮ​សូរ​គ្រេង។ ប្រះ​ដេក​គ្រេង គឺ​ប្រះ​ដេក​ដោយ​ទម្លាក់​ខ្លួន​ខ្លាំង មាន​អាការ​ប្រហែស​ដូច​ក្របី​ប្រះ​ដេក (ម. ព. គគ្រេង ផង)។
ឧទាហរណ៍៖  ឈើ​រលំ​ឮ​គ្រេង រលក​បោក​ឮ​គ្រេង​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រៀស» មានន័យដូចម្ដេច ?

គ្រៀស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រនាប ៨ ចម្រៀក ក្រង ៤ របែង​សម្រាប់​រុំ​ក្រសោប​សព​ស្រស់ (ប្រើ​ចំពោះ​តែ​ការ​ទ័ល​ក្រ​ដុនដាប) អ្នក​ស្រុក​ខ្លះ​ហៅ ទ្រៀស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រៀវ» មានន័យដូចម្ដេច ?

គ្រៀវ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វះ​កាត់​ត្រង់​គល់​ទង​យក​អណ្ឌៈ (ពង) ចេញ ។
ឧទាហរណ៍៖ គ្រៀវ​គោ គ្រៀវ​ក្របី គ្រៀវ​ជ្រូក (ចំពោះ​តែ​ឈ្មោល)។

                 វះ​កាត់​យក​ស្បូន​ចេញ​មិន​ឲ្យ​មាន​កូន : គ្រៀវ​ជ្រូក (ញី) ។ វះ​កាត់​យក​ចេញ​នូវ​សាច់​ដុំ​តូច​ជា​ប្រភព​នៃ​តម្រេក​ក្នុង​កាម : គ្រៀវ​មាន់ (ឈ្មោល)។ វាយ ដំ ឬ កាត់​សំបក​ជុំ​វិញ​ដើម សក​យក​ចេញ​ឲ្យ​អស់​មិន​ឲ្យ​រស់​ត​ទៅ​ទៀត ។
ឧទាហរណ៍៖ គ្រៀវ​ដើម​ក្រសាំង គ្រៀវ​ដើម​គគីរ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្ដិច, កាច់​ត្រួយ ឬ​ខ្នែង​ថ្នាំ ដើម្បី​ឲ្យ​ស្លឹក​បាន​រីក​ធំ​ក្រាស់​ល្អ ហើយ​ខ្លាំង មិន​ល្វីង ។
ឧទាហរណ៍៖ គ្រៀវ​ថ្នាំ។

                កាច់​កន្ទុយ​ផ្លែ​ម្នាស់ ដែល​នៅ​មិន​ទាន់​ចាស់ ដើម្បី​ឲ្យ​ផ្លែ​ម្នាស់​បាន​ថ្លោស​ល្អ; ចួន​កាល គេ​កាច់​កន្ទុយ​ផ្លែ​ចេញ​ហើយ​គេ​រោយ​ក្បុង​មាន​ជាតិ​ប្រៃ​ឡម​ៗ ដាក់​ត្រង់​កន្លែង​ដែល​កាច់​កន្ទុយ​នោះ​ចេញ ដើម្បី​ឲ្យ​ផ្លែ​ម្នាស់​ថ្លោស​ផង ឲ្យ​ផ្លែ​នោះ​មាន​រស​ផ្អែម​ឈ្ងុយ​ផង
ឧទាហរណ៍៖ គ្រៀវ​ម្នាស់ ។ ប្រើ​ជា គុ. ក៏​មាន មាន់​គ្រៀវ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រឿន» មានន័យដូចម្ដេច ?

គ្រឿន

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា លឿន​ទៅ​សន្សឹម​ៗ។
ឧទាហរណ៍៖ អណ្ដែត​គ្រឿន បណ្ដែត​ទូក​គ្រឿន​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រឿង​តម្កើង​យស» មានន័យដូចម្ដេច ?

គ្រឿង​តម្កើង​យស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាន​ទទួល​នូវ​គ្រឿង​ឥស្សរិយ​យស​អស្ស​ឫទ្ធិ​ក្រុង​កម្ពុជាធិបតី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រឿងឥស្សរិយយស» មានន័យដូចម្ដេច ?

គ្រឿងឥស្សរិយយស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាភរណភណ្ឌសសម្រាប់យស។ ប្រទេសកម្ពុជាចែកគ្រឿងឥស្សជាពីរប្រភេទធំៗ គឺលំដាប់ថ្នាក់ពិសេស និងលំដាប់ថ្នាកធម្មតា។ លំដាប់ថ្នាក់ពិសេសមាន ជាតូបការ និងមហាកណ្ឋាភណ្ឌ ឯករាជ្យជាតិ។ លំដាប់ថ្នាក់ធម្មតាមាន១៦។ .លំដាប់ថ្នាក់ទី១៖ អស្សឫទ្ធិ សេនា ធិបតិន្ទ វរសនា និងមហាសិរីវឌ្ឍន៍។ .លំដាប់ថ្នាក់ទី២៖ គ្រឿងឥស្សរិយយស ឯករាជ្យជាតិ៖ អស្សឫទ្ធិ សេនា ធិបតិន្ទ វរសេនា និងមហាសិរិវឌ្ឍន៍។ .លំដាប់ថ្នាក់ទី៣ គឺគ្រឿងឥស្សរិយយស សហមេត្រី៖អស្សឫទ្ធិ សេនា ធិបតិន្ទ វរសេនា និងមហាសិរិវឌ្ឍន៍។ .លំដាប់ថ្នាក់ទី៤ គឺគ្រឿងឥស្សរិយយស សេនជយសិទ្ធិ។ .លំដាប់ថ្នាក់ទី៥ គឺគ្រឿងឥស្សរិយយស ការពារប្រទេស៖ ផ្នែកកងវរសេនាតូច ឬផ្នែកឃុំសង្កាត់ ផ្នែកកងទ័ព ឬផ្នែកខេត្តរាជធានី និងផ្នែកព្រះរាជាណាចក្រ។ .លំដាប់ថ្នាក់ទី៦ គឺគ្រឿងឥស្សរិយយស មកុដរាជ្យ។ .លំដាប់ថ្នាក់ទី៧ គឺគ្រឿងឥស្សរិយយស .លំដាប់ថ្នាក់ទី៨ គឺគ្រឿងឥស្សរិយយស សម្តេ​ចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ៖ សំរឹទ្ធិ​ប្រាក់ អស្សឫទ្ធិ សេនា ធិបតិន្ទ វរសេនា និងមហាសិរីវឌ្ឍន៍។ .លំដាប់ថ្នាក់ទី៩ គឺគ្រឿងឥស្សរិយយស សុវុត្ថា៖ សំរឹទ្ធិ​ប្រាក់ អស្សឫទ្ធិ សេនា ធិបតិន្ទ វរសេនា និងមហាសិរីវឌ្ឍន៍។ .លំដាប់ថ្នាក់ទី១០ គឺគ្រឿងឥស្សរិយយស មុនីសារាភណ៖​ សំរឹទ្ធិ​ប្រាក់ អស្សឫទ្ធិ សេនា ធិបតិន្ទ វរសេនា និងមហាសិរីវឌ្ឍន៍។ .លំដាប់ថ្នាក់ទី១១ គឺគ្រឿងឥស្សរិយយស អនុស្សរា៖ សំរឹទ្ធិ​ប្រាក់ អស្សឫទ្ធិ សេនា ធិបតិន្ទ វរសេនា និងមហាសិរីវឌ្ឍន៍។ .លំដាប់ថ្នាក់ទី១២ គឺគ្រឿងឥស្សរិយយស ខេមរបតិការ៖ ប្រាក់ និងមាស។ .លំដាប់ថ្នាក់ទី១៣ គឺគ្រឿងឥស្សរិយយស វឌ្ឍនការ៖ សំរឹទ្ធិ មាស ប្រាក់។ .លំដាប់ថ្នាក់ទី១៤ គឺគ្រឿងឥស្សរិយយស ខេមរកីឡាឫទ្ធិ៖ សំរឹទ្ធិ ប្រាក់ និងមាស។ .លំដាប់ថ្នាក់ទី១៥ គឺគ្រឿងឥស្សរិយយស សុទ្ធការ៖ សំរឹទ្ធិ ប្រាក់ និងមាស។ ព្រមទាំងលំដាប់ពិសេស ក្រៅការចាត់ថ្នាក់មយយទៀត គឺគ្រឿងឥស្សរិយយស ស្រ្តីវឌ្ឍនា៖ សំរឹទ្ធិ ប្រាក់ និងមាស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រឿងអម្ពរ» មានន័យដូចម្ដេច ?

គ្រឿងអម្ពរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងតាក់តែងកាយ មានសម្លៀកបំពាក់ និងមាស ពេជ្រជាដើម​ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រឿងបចុណ្ណការ» មានន័យដូចម្ដេច ?

គ្រឿងបចុណ្ណការ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម៉ាស៊ីនខាងកសិកម្ម សម្រាប់វាយលំអិតអាចម៍បំណះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រឿងបចុណ្ណកម្ម» មានន័យដូចម្ដេច ?

គ្រឿងបចុណ្ណកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងសម្រាប់បាញ់ទឹក ប្រេងឱ្យហុយចេញ​ ដូចជាផ្សែង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រឿងទេស» មានន័យដូចម្ដេច ?

គ្រឿងទេស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងទេស គ្រឿងឈ្ងុយ ហឹរ សម្រាប់យកមកបង់សម្ល ដូចយ៉ាងម្ទេស ខ្ទឹមស ម្រេចជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រឿងក្រអូបសម្រាប់លាប» មានន័យដូចម្ដេច ?

គ្រឿងក្រអូបសម្រាប់លាប

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសុគន្ធវិលេបនៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រឿង» មានន័យដូចម្ដេច ?

គ្រឿង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុ​ច្រើន​មុខ​ផ្សំ​គ្នា​ជា​ពួក​មួយ។
ឧទាហរណ៍៖ គ្រឿង​ល្ខោន គ្រឿង​ចក្រ គ្រឿង​សម្ល គ្រឿង​មាស គ្រឿង​ប្រាក់ គ្រឿង​រទេះ គ្រឿង​ផ្ទះ …។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «គ្រើល ម្រ័ក្សណ៍» មានន័យដូចម្ដេច ?

គ្រើល ម្រ័ក្សណ៍

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមគ្រើល (ដើមរស់) ឬម្រ័ក្សណ៍ (ដើមកាប់ហើយ) ជាព្រឹក្សធំកម្ពស់ ២៥-៣០ ម ដុះក្នុងព្រៃស្រោង នៃឧបទ្វីបឥណ្ឌូចិន។ មែក និងដើម មានជ័រ ម្យ៉ាង ដែលគេអាចយកចេញដោយកាត់នឹងកាំបិត ឬដុត។ ជ័រ ឬម្រ័ក្សណ៍នេះសម្រាប់លាបវត្ថុផ្សេងៗ ដូចជាកញ្ជើ ល្អី ។ល។ ដើម្បីធ្វើមិន ឱ្យជ្រាបទឹក។ ឈើជាប់ល្អ មានតម្លៃ គេប្រើធ្វើសសរផ្ទះ និងតុ ទូ ល្អប្រណិត។ សំបកគ្រើល សម្រាប់ធ្វើថ្នាំទប់ ឬឃាត់មិនឱ្យរាគជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖